បើ​​ស៊ាំនឹងថ្នាំ ​ពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

គ្នាយើង​ធ្លាប់​ឮអត់ អីទៅបញ្ហាស៊ាំ​ថ្នាំ? ភាពស៊ាំ​នៃ​ថ្នាំ ​តែង​តែ​កើតមាន​ពេល​ព្យាបាល​ជំងឺ​មហារីកសុដន់។​ ពេល​ដែល​មាន​បញ្ហានេះកើត​ឡើង​ គ្រូពេទ្យ​នឹង​រកវិធី​ផ្សេងៗ ​ដើម្បី​បន្ត​ការ​ព្យាបាល​មហារីក​។​ អត្ថបទ​នេះ​ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គួរ​ធ្វើ​ម៉េច?

១- ភាពស៊ាំ​​​ថ្នាំ​​ពេលកំពុង​ព្យាបាល​ជំងឺ​មហារីកសុដន់​

រាល់​ការ​ព្យាបាល​មហារីក​ទាំងអស់ ​តែង​មាន​បញ្ហា​ដោយសារ​តែ​​ជំងឹ​អាច​ស៊ាំ​និង​ប្រភេទ​ថ្នាំ ​ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល។​ បើ​​មាន​ភាពស៊ាំ​ ​​ថ្នាំ​ពេល​កំពុង​ព្យាបាល​មហារីក ​មាន​ន័យ​ថាថ្នាំ​ គ្រូពេទ្យ​ប្រើ​លែង​មាន​សកម្មភាព​លើ​កោសិកា​មហារីក​ ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​តែអាច​រីក​​លូតលាស់។​ លើស​ពីនេះ​ភាពស៊ាំ​ថ្នាំ ​ក៏ងាយ​ធ្វើ​ឲ្យ​មហារីក​លាប់ឡើង​វិញ​ផង​ដែរ។​

បញ្ហា​​នេះ អាច​កើតមាន​ ដោយសារ​ថ្នាំ​អសកម្ម​ កោសិកា​គោលដៅ​មាន​ការប្រែ​ប្រួល​ខូច​ DNA​ ឬ​កោសិកា​ស្លាប់់។​ គ្រូពេទ្យ​នឹង​​តាមដាន​ការព្យាបាល​​​ជានិច្ច​ ដើម្បី​ឲ្យដឹង​ថាការ​ព្យាបាល​​​មានប្រសិទ្ធ​ភាព​ ឬអត់។​

២- ប្រើ​ថ្នាំលាយ​គ្នា​​កុំ​ឲ្យ​មាន​ភាពស៊ាំ​

តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា ការ​ប្រើ​ថ្នាំ​លាយ​គ្នា អាច​ពន្យា​ភាព​ស៊ាំនៃ​ថ្នាំ។ ​គ្រូពេទ្យ​ ប្រើថ្នាំ​ផ្សេង​​ដើម្បី​​ទប់ស្កាត់​​ភាព​ស៊ាំនេះ ​​ហើយ​បន្តការ​​ព្យាបាល​តាម​​ក្រោយ​វិញ ឬ​គ្រូពេទ្យ​​អាច​ប្រើថ្នាំ​​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​មាន​មុខងារ​តែមួយ​​ដើម្បី​​កាត់បន្ថយ​បញ្ហា​នេះ។​ ការ​ព្យាបាល​ដោយ​ប្រើវិធី​ផ្សេងៗ​គ្នា​​ មាន​ប្រសិទ្ធភាព​​ជាង​​​ព្យាបាល​ដោយ​វិធី​តែមួយ​មុខ។​

ទោះជា​យ៉ាង​ណា គេត្រូវ​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ ដើម្បី​រកវិធី​ដ៏ល្អ​ ប្រឆាំង​ភាពស៊ាំ​ថ្នាំ​លើជំងឺ​មហារីក​សុដន់។​

៣- អ្វី​ដែល​គួរ​តែធ្វើ​

– ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់​
-​ បើមាន​ចម្ងល់​ត្រូវសាកសួរពេទ្យភ្លាម
– ភាពស៊ាំ​ថ្នាំ ​អាចកើត​មាន​ចំពោះ​អ្នកជំងឺ​គ្រប់រូប​ ប៉ុន្តែ​កុំភ័យ​គ្រូពេទ្យ​នៅមាន​វិធី​ជួយ​បាន។​ អ្វីយើង​ត្រូវ​ធ្វើ​គឺ ​គប្បីធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជា​ការ​ស្រេច។​

ភាព​ស៊ាំនៃ​ថ្នាំ ​ជាបញ្ហាធ្ងន់ធ្ងរ​មួយ នាំឲ្យ​អ្នកស្រាវជ្រាវ​កំពុង​រកដំណោះ​ស្រាយ​យ៉ាង​ស្វិតស្វាញ ​ព្រោះ​ថាបើ​ថ្នាំ​ដែលកំពុង​ប្រើប្រាស់​មិន​អាច​ព្យាបាល​ជំងឺ​បាន ​មនុស្សជា​ច្រើន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 12, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 12, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត