ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

ស្វែងរក ចិញ្ចឹមកូន

ដល់អាយុចូលរៀន

ប៉ា ឬម៉ាក់ចិញ្ចឹមកូនតែឯងមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ?

ប៉ា ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង​ អាច​ជះ​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់​ក្មេង​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ នោះ​កូន​អាច​នឹង​ធំធាត់​​ប្រកប​ដោយ​ភាព​ជោគជ័យ​ និង​ការអភិវឌ្ឍ​ល្អ​នៅ​ក្នុង​សង្គម​ ក៏​ដូចជា​​ផ្នែក​អារម្មណ៍​របស់​ក្មេង​ផ្ទាល់​តែ​ម្ដង។ តើ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ចិញ្ចឹម​កូន​តែ​ឯង​មាន​អ្វី​ខ្លះ? ១. បញ្ហា​ការអភិវឌ្ឍ បញ្ហា​នៃ​ការអភិវឌ្ឍ​របស់​ក្មេង​ ដែល​មាន​តែ​ប៉ា ឬ​ម៉ាក់​ អាច​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រៀន​សូត្រ ដូចជា​ក្មេង​​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ និង​អាច​បោះបង់​ចោល​ការ​សិក្សា​​។ ជាក់ស្ដែង ប៉ា​ ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង តែងតែ​​ធ្វើការ​ច្រើន​ម៉ោង​ និង​​គ្មាន​ពេល​ជួយ​ធ្វើ​កិច្ចការ​សាលា​របស់​កូន​នោះ​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. បញ្ហា​ហិរញ្ញ​វត្ថុ ជាមួយ​គ្នា​នេះ​ដែរ ប៉ា​ ឬ​ម៉ាក់​ដែល​ចិញ្ចឹម​កូន​តែ​ឯង អាច​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ ដែល​កត្តា​នេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច ស្រ្តេស និង​ខឹង​មួម៉ៅ​​នៅ​ពេល​ដែល​ជីវិត​របស់​ខ្លួន​​ខុស​គ្នា​ពី​​ក្មេង​ដទៃ​ទៀត​។ ៣. ឥទ្ធិពល​ផ្លូវ​ចិត្ត ​​​​​ក្មេង​ដែល​មាន​តែ​ប៉ា ឬ​ម៉ាក់​ក៏​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្លុវចិត្ត​ផ្សេង​ៗ ការ​ប្រើ​គ្រឿង​ស្រវឹង និង​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជាង​កុមារ​ដែល​រស់នៅ​ជាមួយ​ប៉ា​ម៉ាក់។ ពិត​ណាស់​ ការ​លែងលះ​រវាង​ប៉ា​ម៉ាក់​អាច​នាំ​ឲ្យ​កូន​មាន​អារម្មណ៍​ឯកា ឬ​ត្រូវ​បោះបង់​ចោល​ និង​ថែម​ទាំង​អាច​គិត​ថា​ខ្លួន​ឯង​មាន​កំហុស​ទៀត​ផង។ ​ផល​វិជ្ជមាន​នៃ​ការ​ចិញ្ចឹម​កូន​តែ​ឯង ​១. ​ទំនាក់ទំនង​កាន់​តែ​រឹងមាំ ក្រៅ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន ការ​ចិញ្ចឹម​កូន​តែ​ឯង​ក៏​មាន​ផល​វិជ្ជមាន​មួយ​ចំនួន​​ដូច​គ្នា គឺ​​ទំនាក់ទំនង​រវាង​ប៉ា ឬ​ម៉ាក់​ និង​កូន​កាន់​តែ​ស្និទ្ធស្នាល និង​រឹងមាំ​ទ្វេ​ដង ដោយ​សារ​តែ​យើង​បាន​ចំណាយ​ពេល​ច្រើន​នៅ​ជាមួយ​​កូន​ជាង​ការ​រស់នៅ​ជួបជុំ​គ្នា​ជាមួយ​នឹង​ដៃគូ​ទៅ​ទៀត។ ២. ចែក​រំលែក​ទំនួល​ខុសត្រូវ លើស​ពី​នេះ ក្មេង​ដែល​រស់នៅ​ជាមួយ​តែ​ប៉ា ឬ​ម៉ាក់ អាច​ជួយ​​ធ្វើ​ការងារ​ផ្ទះ ក៏​ដូចជា​យល់​ដឹង​​ពី​តម្លៃ​នៃ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ច្បាស់​ ក៏​ដូចជា​រីករាយ​ក្នុង​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ […]


ដល់អាយុចូលរៀន

បើកូនខ្ជិលមិនធ្វើអ្វីសោះ ប៉ាម៉ាក់គួរដោះស្រាយបែបណាល្អ?

​តាមពិត​ទៅ ភាព​ខ្ជិល​ច្រអូស​របស់​ក្មេង​ៗ​ងាយ​នឹង​ដោះស្រាយ​ណាស់​ ប្រសិនបើ​ប៉ា​ម៉ាក់​ចាប់ផ្ដើម​បង្ហាត់បង្រៀន​កូន​ចាប់​ពី​ឥឡូវ​​នេះ​ទៅ។ ជាក់ស្ដែង ប៉ា​ម៉ាក់​អាច​ប្រើប្រាស់​វិធីសាស្ត្រ​សាមញ្ញ​ងាយ​ៗ​ ដែល​អាច​ជួយ​ដល់​ក្មេង​ឲ្យ​​យក​ឈ្នះ​ភាព​ខ្ជិលច្រអូស​របស់​ខ្លួន​ឯង​បាន​ និង​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​ៗ​ទាំង​នោះ។ គន្លឹះ​ដោះស្រាយ​ភាព​ខ្ជិល​ច្រអូស​របស់​ក្មេង ១. កំណត់​ពេល​វេលា​ ជំហាន​ដំបូង ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ពេលវេលា ដោយ​កំណត់​ពេល​សម្រាប់​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ដូចជា​​ឲ្យ​កូន​ធ្វើ​លំហាត់​ឲ្យ​ចប់​នៅ​ក្នុង​រយៈពេល​ណា​មួយ​។ ដូច​គ្នា​នេះ​ដែរ ចំពោះ​សកម្មភាព​កម្សាន្ត​​ ដូចជា​មើល​ទូរទស្សន៍​ ឬ​លេង​ហ្គេម​ក៏​ប៉ា​ម៉ាក់​គួរ​​កំណត់​ពេល​វេលា​ឲ្យ​សមស្រប​ណា​មួយ​សម្រាប់​កូន និង​ឲ្យ​កូន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ទម្លាប់​មួយ​នេះ។ ២. ធ្វើ​ជា​គំរូ​ដល់​កូន ប៉ា​ម៉ាក់​គឺ​ជា​គ្រូ​ដំបូង​សម្រាប់​កូន​ ហើយ​ក៏​ជា​គំរូ​ដល់​កូន​ដូច​គ្នា។ ភាគ​ច្រើន​ កូន​តែងតែ​​ធ្វើ​តាម​អ្វី​ដែល​​ប៉ា​ម៉ាក់​​ធ្វើ​ជានិច្ច អីចឹង​ហើយ​ បើ​យើង​ភ្ញាក់​ពី​ព្រលឹម​ ធ្វើ​លំហាត់​ប្រាណ ​ធ្វើ​កិច្ចការ​ផ្ទះ ញ៉ាំ​អាហារ​ល្អ​ៗ ឬ​ចូល​គេង​ពី​ក្បាល​ព្រលប់​ កូន​ក៏​យក​គំរូ​តាម​ដែរ​។ ​​៣. ឲ្យ​កូន​បង្កើត​តារាង​ការងារ​ដោយ​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​លើក​ទឹក​ចិត្ត​កូន​ឲ្យ​​ចេះ​រៀបចំ​កាលវិភាគ​ និង​កំណត់​ពេល​បញ្ចប់​សកម្មភាព​នីមួយ​ៗ​​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​បែប​នេះ​ អាច​ជួយ​ឲ្យ​កូន​ចេះ​គោរព​វិន័យ​​​បាន​​ល្អ​ទៅ​ថ្ងៃ​អនាគត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​តម្លៃ​នៃ​ភាពបរាជ័យ ប្រសិនបើ​កូន​មិន​អាច​បញ្ចប់​កិច្ចការ​ណា​មួយ​តាម​ការ​កំណត់ ប៉ា​ម៉ាក់​គួរ​ពន្យល់​ណែនាំ​កូន​ថា ការ​បរាជ័យ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​​ គឺ​អាច​ក្រោក​ឈរ​ឡើង​ដោយ​ខ្លួន​ឯង​រាល់​ពេល​បរាជ័យ។ [embed-health-tool-due-date] ៥. ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កូន​ មួយ​វិញ​ទៀត ប៉ា​ម៉ាក់​គួរ​ផ្ដល់​ជា​រង្វាន់​លើក​ទឹក​ចិត្ត​នៅ​ពេល​ដែល​កូន​ខិតខំ​ព្យាយាម​ធ្វើ​រឿងរ៉ាវ​អ្វី​មួយ​ ដូចជា​សន្យា​ថា​​នឹង​ទិញ​កង់​ឲ្យ​កូន​ ប្រសិនបើ​កូន​អាច​ធ្វើ​លំហាត់​​​បាន​ពិន្ទុ​ល្អ​ ក្នុង​រយៈពេល​​ពីរ​បី​ខែ ឬ​ទិញ​សៀវភៅ​រឿង​ឲ្យ​កូន​ នៅ​ពេល​ដែល​កូន​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ណា​មួយ។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី […]


ដល់អាយុចូលរៀន

ប៉ាម៉ាក់តឹងរុឹងចំពោះកូនពេក តើអាចបង្កផលវិបាកអ្វីខ្លះដល់កូន?

​ប៉ា​ម៉ាក់​មួយ​ចំនួន​ ជឿ​ថា​ខ្លួន​កំពុង​តែ​ធ្វើអ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន​ ដោយ​ការ​ដាក់​កំហិត​ដ៏​តឹងរ៉ឹង និង​ឲ្យ​កូន​អនុវត្តតាម។ ប៉ុន្តែ យើង​អាច​បង្ខំ​ឲ្យ​កូន​ធ្វើ​តាម​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ទង្វើ​បែប​នេះ ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​បញ្ហា​អាកប្បកិរិយា​ថែម​ទៀត​ផង។ ​ពិត​ណាស់​ ប៉ា​ម៉ាក់​​ដែល​ចិញ្ចឹម​កូន​បែប​តឹងរ៉ឹង​ជ្រុល ​មិន​ស្ដាប់​ពី​គំនិត​យោបល់​របស់​កូន​ឡើយ ហើយ​ថែម​ទាំង៖ មាន​អារម្មណ៍​ថា​ ការ​បង្គាប់​បញ្ជា​គឺ​ជា​ក្ដី​ស្រលាញ់ មាន​ច្បាប់​វិន័យ​តឹងរ៉ឹង​ដែល​ឲ្យ​កូន​ត្រូវ​អនុវត្តន៍​តាម ពិន័យ​កូន​ធ្ងន់ធ្ងរ មិន​បង្ហាញ​ក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​ឲ្យ​កូន ទាមទារ​ច្រើន​ជ្រុល​ពី​កូន។ ផលវិបាក​នៃ​ការ​ចិញ្ចឹម​កូន​តឹងរុឹង​ជ្រុល ជាក់ស្ដែង ប៉ា​ម៉ាក់​ដែល​​ចិញ្ចឹម​កូន​តឹងរុឹង​ជ្រុល​ ទាមទារ​ឲ្យ​កូន​ធ្វើ​តាម​ខ្លួន​ ដោយ​កូន​​មិន​អាច​សួរ​សំណួរ ឬ​តវ៉ា​​អ្វី​បាន​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​អាច​នឹង​ដាក់​ពិន័យ​កូន​ធ្ងន់ធ្ងរ ប្រសិនបើ​មិន​គោរព​តាម​ ដែល​​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​កូន​បែប​នេះ ក្លាយ​ជា​ការ​រំលោភបំពាន​ទាំង​​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​កូន​ទៅ​វិញ។ លើស​ពី​នេះ កូន​អាច​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដូច​ជា៖ មិន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង ប្រព្រឹត្ត​បទល្មើស បាក់​ទឹក​ចិត្ត​ ត្រូវ​ក្មេង​ៗ​ផ្សេង​ទៀត​ធ្វើ​បាប មាន​បញ្ហា​អាកប្បកិរិយា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើ​ការ​ចិញ្ចឹម​កូន​បែប​ណា​ទើប​ល្អ​បំ? ប៉ា​ម៉ាក់​ដែល​ប្រើ​វិធី​អប់រំ​ណែនាំ​កូន​ អាច​ជួយ​ឲ្យ​កូន​ជោគជ័យ​​ក្នុង​ជីវិត​ជាង​​ប៉ា​ម៉ាក់​ដែល​តឹងរ៉ឹង​ជ្រុល ព្រោះ​​បាន​ផ្ដល់​ភាព​កក់​ក្ដៅ​ និង​ក្ដី​ស្រលាញ់​ដល់​កូន​​។ នៅ​ពេល​ចិញ្ចឹម​បីបាច់​កូន ប៉ា​ម៉ាក់​គួរ​អប់រំ​ណែនាំ​កូន​តាម​វិធីសាស្រ្តមួយចំនួន​នេះ៖ មាន​ការ​រំពឹង​ទុក​ដែល​សម​ហេតុផល និង​ស័ក្ដិសម​ទៅ​តាម​វ័យ​របស់​កូន ជួយ​ឲ្យ​កូន​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​ ជំនួស​ឲ្យ​ការ​ដាក់​ពិន័យ ជួយ​ឲ្យ​កូន​រៀន​គ្រប់គ្រង​កំហឹង និង​ស្ថានភាព​ពិបាក​ ណែនាំ​ឲ្យ​កូន​មាន​ភាព​ឯករាជ្យ ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ស្ដាប់​កូន​ដោយ​យក​ចិត្ត​ទុកដាក់។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ […]


កុមារគ្រប់អាយុចូលរៀន

ចង់ឲ្យកូនចេះឯករាជ្យតាំងពីក្មេង ប៉ាម៉ាក់គួរអនុវត្តតិចនិកទាំង៥នេះ

ការ​បណ្ដុះ​បណ្ដាល​ឲ្យ​កូន​ចេះ​ឯករាជ្យ​ និង​ពឹង​លើ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ គួរ​ចាប់ផ្ដើម​តាំង​ពី​កូន​នៅ​​ក្មេង​ៗ ហើយ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្រៀន​កូន​ គឺ​បង្កើត​គោលការណ៍​សាមញ្ញ​ៗ​ ដែល​ធ្វើ​ឲ្យ​ក្មេង​ពឹង​លើ​ប៉ា​ម៉ាក់​កាន់​តែ​តិច​ទៅ​ៗ។ ១. ឲ្យ​កូន​ចេះ​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ពិត​ណាស់​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​រៀន​ស្លៀកពាក់​ដោយ​ខ្លួន​ឯង ទោះ​ជា​ក្មេង​ត្រូវ​ការ​ពេលវេលា​យូរ​បន្តិច​ក៏​ដោយ។ បន្ថែម​ពី​នេះ យើង​អាច​ចាប់ផ្ដើម​ ដោយ​ឲ្យ​កូន​ជ្រើសរើស​ពណ៌​សំលៀកបំពាក់​ដែល​ខ្លួន​ពេញ​ចិត្ត និង​លើក​ទឹក​ចិត្ត​កូន​​ចំពោះ​​អ្វី​ដែល​កូន​ព្យាយាម​ធ្វើ។ ២. បង្រៀន​ជំនាញ​ដែល​កូន​ចាប់អារម្មណ៍​​ តើ​កូន​ចូលចិត្ត​មើល​ប៉ា​ម៉ាក់​ជួសជុល​របង​ ​គ្រឿង​អេឡិចត្រូនិក ដេរ​ប៉ាក់ ​ឬ​ធ្វើ​សកម្មភាព​លំហែ​ដូចជា​ឡើង​ភ្នំ​ដែរ​ឬ​អត់? បើ​កូន​ចាប់អារម្មណ៍​កិច្ចការ​ទាំងនោះ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ពី​​របៀប​ធ្វើ​ ពីព្រោះ​ថា​ក្មេង​អាច​នឹង​បង្កើន​គំនិត​ច្នៃប្រឌិត​លើស​ពី​អ្វី​ដែល​ខ្លួន​បាន​រៀន​ទៅ​ទៀត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ឲ្យ​កូន​រួមចំណែក​ធ្វើ​ការងារ​ផ្ទះ​​ ​ទន្ទឹម​នឹង​នេះ​ដែរ កុមារ​ទាំង​អស់​ រួម​ទាំង​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ ក៏​អាច​ជួយ​ការងារ​នៅ​ក្នុង​ផ្ទះ​បាន​ដែរ។ ប៉ា​ម៉ាក់​អាច​ចាប់ផ្ដើម​ឲ្យ​កូន​ធ្វើ​ការងារ​ងាយ​ៗ ដូចជា​​បត់​សំលៀក​បំពាក់​ ឬ​បោស​សម្អាត​ផ្ទះ​ជាដើម​។ ការ​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ទាំង​នេះ អាច​ជួយ​ឲ្យ​កូន​​យល់​ដឹង​ពី​សារៈសំខាន់​ និង​តម្លៃ​នៃ​ការងារ​របស់​ខ្លួន។ [embed-health-tool-ovulation] ៤. ផ្ដល់​ឱកាស​ឲ្យ​កូន​ជួយ​ការងារ​ផ្ទះ​បាយ ​​​​សកម្មភាព​ក្នុង​ការ​រៀបចំ​អាហារ​សម្រាប់​គ្រួសារ​ ជា​ការ​បង្ហាញ​នៃ​ក្ដី​ស្រលាញ់។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​ជំនាញ​មួយ​នេះ ដើម្បី​ឲ្យ​កូន​អាច​សាកល្បង​ញ៉ាំ​អាហារ​ថ្មីៗ និង​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង នៅ​ពេល​ដែល​ចម្អិន​អាហារ ក៏​ដូចជា​បង្កើន​ពេលវេលា​ល្អ​ៗ អំឡុង​ពេល​ធ្វើ​ម្ហូប​អាហារ​ជាមួយ​ប៉ា​ម៉ាក់​។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត ពង្រឹងប្រព័ន្ធភាពស៊ាំចៀសផុតពីជំងឺផ្សេងៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិនចង់ឱ្យកូនមានបញ្ហាអាលែកហ្ស៊ី ម៉ាក់ប៉ាគួរធ្វើម៉េច?

អាលែកហ្ស៊ីគឺជាប្រតិកម្មរបស់ប្រព័ន្ធភាពសុំាជាមួយសារធាតុមួយចំនួនរួមមាន លម្អងផ្កា ធូលីដី រោមសត្វ ជាតិជ័រ ឬអាហារដូចជាស៊ុត ទឹកដោះ​គោស្រស់ សណ្តែកដី គ្រាប់ផ្លែឈើ គ្រឿងសមុទ្រ ស្រូវសាលី និងសណ្តែក​សៀង​ជាដើម។ ហេតុអ្វីបានជាក្មេងខ្លះមានបញ្ហាអាលែកហ្ស៊ី តែក្មេងខ្លះ​មិន​មាន? ម៉ាក់ប៉ាគួរធ្វើម៉េចដើម្បីបង្ការកូនកុំឱ្យមានបញ្ហាអាលែកហ្ស៊ី? អាលែកហ្ស៊ីកើតឡើងនៅពេលប្រព័ន្ធភាពសុំាជួបជាមួយសារធាតុដូចខាងលើតាមរយៈការស្រូបចូល​តាមច្រមុះ មាត់ ចាក់បញ្ចូល ឬប៉ះពាល់ជាមួយស្បែក។ រោគសញ្ញាអាលែកហ្ស៊ីអាចរួមមាន៖ កណ្តាស់ ហៀរសំបោរ ឬពិបាកដកដង្ហើម ភ្នែកឡើងក្រហម ឬហៀរទឹកភ្នែក ក្អួត ឈឺពោះ ឬរាក ឡើងកន្ទួល រមាស់ ឬកើតត្រអក ហើមមុខ មាត់ អណ្តាត វិលមុខ ឈឺក្បាល ឬសន្លប់ មូលហេតុបង្កអាលែកហ្ស៊ីលើកុមារ ក. កត្តាតំណពូជ ក្មេងអាចមានហានិភ័យខ្ពស់ក្នុងការមានបញ្ហាអាលែកហ្ស៊ី បើមានប្រវត្តិ​គ្រួសារដែលកើតហឺត ត្រអក ឬមានបញ្ហាអាលែកហ្ស៊ី។ ខ. អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន អតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀនកើតឡើងនៅពេលបាក់តេរីល្អៗក្នុងពោះវៀនថយចុះ ហើយបាក់តេរី​អាក្រក់​កើនឡើង។ ដោយសារ​​​ប្រព័ន្ធភាពសុំាប្រហែល ៧០% គឺស្ថិតនៅក្នុងពោះវៀន ដូច្នេះ​បាក់តេរី​ល្អៗក្នុងក្រពះពោះវៀនធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធភាពសុំាដើម្បីសម្រេចថា សារធាតុ​ដែល​ចូល​ក្នុង ឬមកប៉ះនឹងរាងកាយជាសត្រូវ​ឬ​អត់។ នៅពេលក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី ប្រព័ន្ធភាពសុំាបាត់បង់សមត្ថភាព​ក្នុង​ការ​បែងចែកអ្វីជាសត្រូវរបស់រាងកាយ។ ដូច្នេះប្រព័ន្ធភាពសុំាក៏គិតថាសារធាតុ​ដូចរៀបរាប់ខាងលើ​ជា​សត្រូវ ហើយក៏វាយលុកដែលបណ្តាលឱ្យកូនមានបញ្ហាអាលែកហ្ស៊ីដូចជា រលាកស្បែក រលាក​ប្រហោង​ឆ្អឹងច្រមុះ រលាកផ្លូវដង្ហើម ឬប្រព័ន្ធរំលាយអាហារ។ [embed-health-tool-vaccination-tool] គ. […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?

ហ្វាសហ្វូតដូចជា សាំងវិច បឺហ្គឺ មាន់បំពង ដំឡូងបំពង ភីសាជាដើមបានក្លាយជាអាហារពេញ​និយម​របស់កុមារក្នុងសម័យទំនើបនេះ។ ប៉ុន្តែម៉ាក់ប៉ាមានដឹងទេថា កូនញុំាហ្វាសហ្វូត​ញឹកញាប់​ប៉ះពាល់សុខភាពម៉េចខ្លះ ហើយម៉ាក់ប៉ាគួរស្រោចស្រង់បែបណា? ផលប៉ះពាល់នៃការញុំាហ្វាសហ្វូតញឹកញាប់លើកុមារ ក. មានបញ្ហាអាលែកហ្ស៊ី កុមារដែលញុំាហ្វាសហ្វូតលើសពី ៣ ដងក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់កើត​ជំងឺអាលែកហ្ស៊ី​ដែលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ហឺត ត្រអក អាលែកហ្ស៊ីច្រមុះជាដើម។ នេះ​ក៏​ ដោយសារ​ហ្វាសហ្វូត​មានផ្ទុកជាតិខ្លាញ់មិនល្អខ្ពស់ដែលបង្កឱ្យមានការរលាកជញ្ជាំងពោះវៀន និងក្នុង​រាងកាយ​រុំារ៉ៃ។ ខ. មានបញ្ហាប្រព័ន្ធរំលាយអាហារ ភាគច្រើនហ្វាសហ្វូតជាអាហារបំពង មានប័រ ឬឈឺសច្រើនដែលជាប្រភេទ​ខ្លាញ់អាក្រក់។ ការញុំា​ខ្លាញ់​អាក្រក់ច្រើនបណ្តាលឱ្យក្រពះផលិតជាតិអាស៊ីដច្រើនដែលធ្វើឱ្យក្រពះរលាក និងពិបាក​កិន​អាហារ។ ម្យ៉ាងទៀត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅកែច្នៃខ្ពស់ និងមានជាតិសរសៃទាប​ដែលជាហេតុ​ធ្វើ​ឱ្យ​កូន​ជួប​បញ្ហាទល់លាមក ឈឺពោះ និងហើមពោះ ហើយអាចបង្កទៅជាឫសដូងបាត។ មួយវិញទៀត ជាតិម្សៅកែច្នៃក្នុងហ្វាសហ្វូតក៏ជួយដល់ការលូតលាស់បាក់តេរីអាក្រក់ក្នុងពោះវៀន ហើយធ្វើឱ្យក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី។ គ. គ្មានថាមពល ហ្វាសហ្វូតសម្បូរជាតិម្សៅកែច្នៃដែលងាយរំលាយនិងស្រូបយកដោយរាងកាយ ដូច្នេះ​ជាតិស្ករ​ក្នុង​ឈាមកូនឡើងខ្ពស់លឿន ហើយជំរុញឱ្យលំពែងផលិតអាំងស៊ុយលីន​បន្ថែមដើម្បី​ទប់​ជាតិស្ករ។ កូននឹងមានអារម្មណ៍ឆ្អែតបន្ទាប់ពីញុំាហ្វាសហ្វូតរួច តែបន្តិចក្រោយមកនឹងល្វើយ​គ្មាន​កម្លាំង ដោយសារការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង និងលឿននេះ ​បូករួមនឹងហ្វាសហ្វូត​មាន​សារធាតុ​ចិញ្ចឹមតិចតួចដែលធ្វើឱ្យកម្រិតថាមពលរបស់កូនថយចុះយ៉ាងឆាប់រហ័ស។ ឃ. ប៉ះពាល់សុខភាពផ្លូវចិត្ត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅខ្ពស់ដែលធ្វើឱ្យមានបំរែបំរួលជាតិស្ករក្នុង​ឈាម​ខ្លាំង។ បើសិនជាតិស្ករ​ក្នុងឈាមកូនធ្លាក់ចុះខ្លាំង កូនអាចមានបញ្ហាថប់បារម្ភ ច្របូកច្របល់ និងអស់កម្លាំង។ ម្យ៉ាងទៀត ការញុំាហ្វាសហ្វូត​ច្រើនអាចធ្វើឱ្យកូនជួបបញ្ហាកង្វះសារធាតុចិញ្ចឹម និងមានបញ្ហាអតុល្យភាព​អ័រម៉ូនដែលអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្ត។ [embed-health-tool-bmr] ង. លើសសម្ពាសឈាម ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យ​លើស​សម្ពាធ​ឈាម ហើយយូរៗទៅ​អាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និង​បណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និងខ្សោយ​បេះដូង។ ច. មានជំងឺបេះដូង ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូល​ក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ […]


ដល់អាយុចូលរៀន

កុំគិតច្រើនពេក! ទោះចិញ្ចឹមកូនតែម្នាក់ឯងក៏មានគុណសម្បត្តិដែរ

គ្នា​យើង​តែង​គិត​ថា​ ការ​ចិញ្ចឹម​កូន​តែ​ឯង​ ច្រើន​តែ​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ក្មេង ​ទាំង​បញ្ហា​​រឿង​លុយ​កាក់ និង​ការ​ផ្ដល់​វេលា​ដល់​កូន​ជា​ដើម​។ ប៉ុន្តែ​ តាម​ពិត​ទៅ​​ កូន​ដែល​ធំធាត់​ឡើង​ក្រោម​​ការ​ចិញ្ចឹម​បីបាច់​តែ​​ពី​ម៉ាក់​ ឬ​ប៉ា​តែ​ម្នាក់​​​ ក៏​អាច​​ទទួល​បាន​គុណប្រយោជន៍​មួយ​ចំនួន​ដូច​គ្នា។ ១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​កូន​នឹង​ប៉ា ឬ​ម៉ាក់​ ជាក់ស្ដែង ការ​ចំណាយ​ពេល​នៅ​​តែ​ពីរ​នាក់​កូន​ អាច​ជួយ​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ និង​រឹងមាំ ជាង​ការ​ចិញ្ចឹម​កូន​​​ជាមួយ​នឹង​ដៃគូ​ទៅ​ទៀត ពី​ព្រោះ​ថា​ប៉ា ឬ​ម៉ាក់​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​ជីវិត​របស់​កូន និង​មាន​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ចែក​រំលែក​ទំនួល​ខុសត្រូវ ពិត​ណាស់​ ការ​បែងចែក​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ​ មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ចំណុច​នេះ អាច​ឲ្យ​កូន​ដឹង​​ពី​តម្លៃ​​នៃ​ការ​ទទួល​​ខុសត្រូវ​ទាំង​នោះ ព្រម​ទាំង​មាន​មោទកភាព​ចំពោះ​​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថែម​ទៀត​ផង។ ៣. រៀន​​វិធី​ដោះស្រាយ​ជម្លោះ ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ដែល​រស់នៅ​ជាមួយ​តែ​ប៉ា ឬ​ម៉ាក់​ អាច​ឃើញ​ជំនាញ​សម្របសម្រួល​ជម្លោះ​ដោយ​ផ្ទាល់​។ ដូច្នេះ​ហើយ​ ក្មេង​អាច​ចូលរួម​ និង​សហការ​នៅ​ក្នុង​ការ​សម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត កូន​ក៏​អាច​ប្រឈម​នឹង​ការ​ខក​ចិត្ត​តាំង​ពី​ក្មេង​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​មាន​ភាព​រឹងមាំ​ផ្នែក​ខាង​ផ្លូវ​ចិត្ត និង​មិន​ងាយ​បាក់​ទឹក​ចិត្ត​ ទោះ​ជា​​ជួប​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​យ៉ាង​ណា​ក្ដី។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន […]


អាហារូបត្ថម្ភ

សារធាតុសំខាន់គួរមានក្នុងរបបអាហារ ដើម្បីជួយកូនឲ្យរៀនពូកែ និងឆ្លាតវៃ

សារធាតុសំខាន់យ៉ាងតិច ៥មុខ ត្រូវគេដឹងថាមានប្រយោជន៍ខ្លាំងដល់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធការពាររាងកាយរបស់កូន។ កាលណាកូនមានខួរក្បាលល្អ បូករួមទាំងរាងកាយមាំមួនមិនងាយឈឺទៀត នោះការសិក្សារបស់កូនក៏ល្អទៅតាមហ្នឹងដែរ។ យ៉ាងណាដើម្បីឲ្យកូនមានអ្វីទាំងនេះ ម៉ាក់ប៉ាត្រូវផ្ដល់ឲ្យកូននូវសារធាតុចិញ្ចឹមចម្បងយ៉ាងតិច ៥ មុខនេះដល់កូនឲ្យបានគ្រប់គ្រាន់។ ២. ហ្គេងឃ្លីអូសាយ (Gangliosides) ហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់មួយជួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាល។ សារធាតុនេះសម្បូរនៅក្នុងទឹកដោះម្ដាយ ជាពិសេសទឹកដោះដំបូង។ ក្រៅពីនេះ ហ្គេងឃ្លីអូសាយ ក៏ឃើញមាននៅក្នុងផលិតផលទឹកដោះគោម្សៅមួយចំនួនផងដែរ។ ការសិក្សារកឃើញថាហ្គេងឃ្លីអូសាយ ជាសារធាតុសំខាន់របស់ភ្នាសកោសិកាប្រសាទ ហើយវាក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាដើរតួសំខាន់ក្នុងការលូតលាស់របស់ប្រសាទ និងខួរក្បាល។ ដូចគ្នានេះដែរ ហ្គេងឃ្លីអូសាយ នៅក្នុងរបបអាហារក៏គេមានភស្តុតាងបញ្ជាក់ថាមានឥទ្ធិពលជាវិជ្ជមានដល់ដំណើរការចងចាំ ពិសេសសម្រាប់ក្មេងទើបកើត និងពេលដែលខួរក្បាលកំពុងលូតលាស់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. HMOs HMOs ជាសារធាតុប្រ៊ីបាយអូទិក (Prebiotics) ពិសេសមួយដែលគេរកឃើញមាននៅក្នុងទឹកដោះម្ដាយ ហើយសារធាតុនេះជួយចិញ្ចឹមបាក់តេរីល្អក្នុងក្រពះពោះវៀន ដែលជាកន្លែងប្រមូលផ្ដុំប្រព័ន្ធការពាររាងកាយប្រហែលជា ៧០ ភាគរយ នៃប្រព័ន្ធការពាររាងកាយដែលមាន។ HMOs ក៏ជាសារធាតុទី 3 សំខាន់ដែលមាននៅក្នុងទឹកដោះម្ដាយ បន្ទាប់ពីជាតិខ្លាញ់ និងឡាក់តូស(lactose )។ HMOs ក្រៅពីមាននៅក្នុងទឹកដោះម្ដាយ ក៏មាននៅក្នុងផលិតផលទឹកដោះគោម្សៅផងដែរ។ ការសិក្សាបង្ហាញថា HMOs ជួយជំរុញបរិមាណបាក់តេរីល្អនៅក្នុងក្រពះពោះវៀន ដែលនេះជាប្រយោជន៍ដល់សុខភាពរាងកាយទាំងមូលមិនថាមនុស្សធំ […]


ដល់អាយុចូលរៀន

EQ ជាអ្វី? គន្លឹះទាំងនេះជួយឲ្យកូនមាន EQ ខ្ពស់​ ចេះដោះស្រាយបញ្ហា!

​EQ ​ជា​សមត្ថភាព​ឆ្លាតវៃ​​​ក្នុង​ការ​យល់​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ និង​អ្នក​ដទៃ ដោយ​អាច​​សង្កេត​ឃើញ យល់​ដឹង និង​អាច​ប្រើប្រាស់​អារម្មណ៍​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​មានការ​យល់​ដឹង​ពី​វិធី​ដោះ​ស្រាយ​បញ្ហា​ផង​ដែរ​។ ហេតុអ្វី​ EQ​​មាន​សារៈសំខាន់​សម្រាប់​ក្មេង​ក្នុង​ការ​រៀន​សូត្រ និង​គិត​​ខុស​ប្លែក​ពី​គេ? មុខងារ​ដ៏​សំខាន់​មួយ​របស់​EQ គឺ​របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​ ឬ​ឧបសគ្គ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ក្មេង​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ កត្តា​ដែល​ជួយ​ឲ្យ​ក្មេង​ដែល​មាន​EQ​ខ្ពស់​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ ​នៅ​ពេល​ដែល​ខ្លួន​ជួប​បញ្ហា​នឹងការ​សិក្សា​​គេ​នឹង​អាច​ដឹង​ពី​វិធី​ដោះ​ស្រាយ និង​មិន​មែន​ចេះ​តែ​ចង់​បោះ​បោះ​ការ​សិក្សានោះទេ តែ​គេ​អាច​ចេះ​ស្វែង​តក​ជំនួយ និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ល្អ​ផង​ដែរ​។​ ក្មេង​ដែល​មាន​កម្រិត​​ EQ ល្អ​អាចនឹង៖ ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​ខឹង​ ដឹង​ពី​លទ្ធផល​​យ៉ាង​លឿន​ ប្រសិនបើ​ខ្លួន​ស្រែក​ ឬ​បោះ​សៀវភៅ​ចោល​លើ​ឥដ្ឋ គិត​ឃើញ​វិធីសាស្ត្រ​ប្រសើរ​ជាង​មុន​​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ និង​ពន្យល់​ពី​អារម្មណ៍​របស់​ខ្លួន ចង់​សាកល្បង​ម្ដង​ទៀត ទោះ​​ជា​មាន​អារម្មណ៍​ខឹង​ក៏​ដោយ​ ពីព្រោះ​ដឹង​ថា​​ខ្លួន​នឹង​ទទួល​បាន​​អ្វី​ ក្រោយ​ការ​ព្យាយាម​នេះ ស្នើសុំ​ជំនួយ​ពី​​ប៉ា​ម៉ាក់​ ​​ប៉ា​ម៉ាក់​ជំរុញ​ខ្លាំង​ជ្រុល ប៉ុន្តែ​ក្មេង​ដែល​មាន​EQខ្ពស់​​យល់​ពី​អ្វី​ដែល​ប៉ា​ម៉ាក់​ខ្លួន​​ធ្វើ គឺ​ដើម្បី​ឲ្យ​កូន​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ ក្មេង​អាច​សុំ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​រៀន​សូត្រ និង​ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួន​ឯង ថ្ងៃ​បន្ទាប់​ កូន​អាច​រង់ចាំ​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ និង​ប្រាប់​គ្រូ​ថា​ខ្លួន​ពិបាក​យល់​លំហាត់​នោះ។​​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉េច​ក៏​ក្មេង​ខ្លះ​មាន​EQ​ទាប?​​​ កុមារ​ជា​ច្រើន​មិន​មាន​បញ្ហា​នឹង​EQ​នោះ​ទេ ហើយ​ខ្លះ​ទៀត​មាន​EQ​ខ្ពស់​ថែម​ទៀត​ផង។ យ៉ាង​ណា​មិញ ក្មេង​ដែល​មាន​ជំងឺ​​ពិបាក​ផ្ចង់​អារម្មណ៍​ អាច​នឹង​មិន​បាន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ​ ដោយ​សារ​​តែ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ។ ដូចគ្នា​នេះ​ដែរ​ កុមារ​ដែល​រៀន​ភាសា​កាយវិការ​ ​អាច​នឹង​មិន​យល់​ពី​ស្ថានភាព​ទាំង​នេះ​ទាល់​តែ​សោះ។ [embed-health-tool-heart-rate] គន្លឹះ​ជួយ​ឲ្យ​កូន​មាន​EQខ្ពស់ ពិត​ណាស់ ប៉ា​ម៉ាក់​អាច​ជួយ​ពង្រឹង​EQ​របស់​កូន​បាន​ ដោយ​ការ​ជំរុញ និង​ជួយ​តម្រង់​ទិស​ដល់​កូន។ […]


សុខភាពផ្លូវចិត្ត

កូនចូលដល់វ័យជំទង់ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥នេះ

ក្មេង​ជំទង់​ប្រឈម​នឹង​​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ និង​លូតលាស់​របស់​ខ្លួន ហើយ​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់ និង​កូន​ ក៏​​អាច​មាន​ការ​ប្រែប្រួល​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​កាន់​តែ​មាន​ភាព​ឯករាជ្យ។ ពិត​ណាស់​ ប៉ា​ម៉ាក់​អាច​ពិបាក​​ប្រឈម​នឹង​បញ្ហា​មួយ​នេះ និង​​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត ច្របូកច្របល់​ ឬ​ជម្លោះ​រវាង​ប៉ា​ម៉ាក់​ ហើយ​និង​កូន​ផង​ក៏​មាន​។ ហេតុនេះ​ហើយ ការ​យល់​ដឹង​ពី​ឫសគល់​​នៃ​បញ្ហា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ក្នុង​ការ​អប់រំ និង​ទូន្មាន​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​ចម្បង​ទាំង​៥ ដែល​នាំ​ឲ្យ​កូន​ចេះ​តែ​ខឹង​មួម៉ៅ​ច្រើន ១. ការ​គាបសង្កត់ ​មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​កូន​ខឹង​មួម៉ៅ​ច្រើន​ជាង​ក្មេង​ៗ​ឯ​ទៀត ហើយ​មូលហេតុ​​មួយ​ក្នុង​ចំណោម​នោះ គឺ​​ប៉ា​ម៉ាក់​តែងតែ​គ្រប់គ្រង​កូន​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​កូន​ស្រ្តេស និង​ខឹង​ក្រេវក្រោធ​។ ជា​ទូទៅ ក្មេង​ជំទង់​ចង់បាន​ភាព​ឯករាជ្យ​ និង​ចង់​ពឹងពាក់​លើ​ខ្លួន​ឯង​ ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេង​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ភាព​ពេញវ័យ​ ទន្ទឹម​នឹង​នេះ​ដែរ អារម្មណ៍​របស់​កូន​នឹង​កាន់​តែ​តានតឹង​ជាង​រាល់​ដង នៅពេល​ចាប់​ផ្ដើម​ពេញ​វ័យ​ ដោយ​សារ​​មាន​ការ​បញ្ចេញ​​អ័រម៉ូន​testosterone និង​ estrogen ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ [embed-health-tool-bmi] ៣. ស្រ្តេស ស្រ្តេស​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​ សម្ពាធ​នៅ​សាលា និង​សកម្មភាព​ក្រៅ​សាលារៀន​ អាច​ធ្វើ​ឲ្យ​ក្មេង​ជំទង់​មាន​អារម្មណ៍​មួម៉ៅ និង​​ខឹង​សម្បារច្រើន​។ លើស​ពី​នេះ ការ​ខឹង​សម្បារ​នេះ​ក៏​អាច​បណ្ដាល​​មក​ពី​ព្រឹត្តិការណ៍​តក់ស្លុត​មួយ​ចំនួន​ ​ដូចជា​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ា​ម៉ាក់​លែង​លះ​គ្នា ឬ​គ្រោះថ្នាក់​ផ្សេង​ៗ។ ​​​​​​​៤. បញ្ហា​សុខភាព ​​​បញ្ហា​សុខភាព​​មួយ​ចំនួន​ ដូចជា​ជំងឺ​Bipolar disorders ជំងឺ​បាក់​ទឹក​ចិត្ត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស