វីរុសកូរ៉ូណា

វីរុសកូរ៉ូណា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​ជំងឺ​កូវីដ ១៩ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]

ស្វែងរក វីរុសកូរ៉ូណា

វីរុសកូរ៉ូណា

​Pfizer ​ប្រកាស​ចេញ​វ៉ាក់សាំង​ពិសេស​ទប់​តែ អូមីក្រុង

ដោយ​សារ​តែ​វីរុស​បម្លែង​ថ្មី​អូមីក្រុង ទោះ​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​លឿន​រហ័ស​ដូច Delta ក៏​ដោយ​ក៏​ប៉ុន្តែ​នៅ​ឯ​អាមេរិក និង​មួយ​ភាគ​ធំ អឺរ៉ុប​កំពុង​ស្ថិត​ក្រោម​ផ្សែង​ខ្មៅ​របស់​វីរុស​បម្លែង​ថ្មី​នេះ​ក្រែលក្រាស់​ពេក ឥឡូវ​នេះ​ Pfizer​ប្រកាស​ចរាចរ​​ចេញ​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​ អូមីក្រុង​ប៉ុណ្ណោះ។ សហរដ្ឋ​អាមេរិក​ដែល​បច្ចុប្បន្ន​កំពុង​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​១៩ ឈរ​នៅ​លំដាប់​លេខ​១ លើ​ពិភពលោក បាន​ប្រកាស​ថា ខ្លួន​កំពុង​រៀបចំ​ចាក់​សាកល្បង​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ប្រឆាំង​អូមីក្រុង ៣ដូស​ចំពោះ​ពលរដ្ឋ​មិន​ទាន់​ចាក់ និង យក​ធ្វើ​ជា​ដូស​ជំរុញ សម្រាប់​អ្នក​ចាក់​ ២ដូស​រួចរាល់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ Pfizer និង​ BioNTech ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ត្រៀម​បញ្ចេញ​ប្រឆាំង​ទល់​ឥទ្ធិពល​របស់​អូមីក្រុង អះអាង​ថា​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​យក​វ៉ាក់សាំង​នេះ​ចាក់​ជា​ដូស​ទី៤ ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី៣ ប្រភេទ Pfizer-bioNTech រួច​ចន្លោះ ៣-៦ខែ​រួចហើយ។ ជំហាន​បន្ទាប់​ក្រុមហ៊ុន​នឹង​បន្ត​សាក​ល្បង​លើ​ពលរដ្ឋ​ហោច​ណាស់ ១ ៤០០នាក់ មុន​ឈាន​ដល់​យុទ្ធនាការ​ធំ។ តែ​ទោះ​ជា​លឿន​ប៉ុណ្ណា ក៏​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ មិន​ចប់​មុន​ដាច់​ខែ មីនា ២០២២​នេះ​ដែរ។ ជម្រើស​និង​ដំណោះស្រាយ​របស់​អាមេរិក​ដែល​ជា​យុទ្ធសាស្ត្រ​ដោះស្រាយ​វិបត្តិ​ការ​ឆ្លងរាលដាល​កូវីដ១៩ ចេះ​តែ​បន្ត​ទៅ​មុខ ​ទាំង​ការ​បោះគំនិត​បង្កើត​ថ្នាំគ្រាប់​ព្យាបាល​កូវីដ១៩ និង​បង្កើត​វ៉ាក់សាំង​ពិសេស​សម្រាប់​តែ​អូមីក្រុង ទោះ​ជា​កន្លង​ទៅ​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​ធ្លាប់​រិះគន់ និង​វាយតម្លៃ​ទាប​ពី​កម្រិត​ថ្នាំវ៉ាក់សាំង​ដូស​ជំរុញ​ថា មិន​ខ្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​អូមីក្រុង​បានទេ។  គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពពួក​វីរុស​បម្លែង​ថ្មី​កូវីដ១៩ ឲ្យ​គ្រប់​ដូស​ទៅ​តាម​ការ​ណែនាំ។ ជាក់​ស្ដែង​ដូស​ជំរុញ​ជា​សមាសធាតុ​សំខាន់​បន្ថែម​ក្រោយ​ទទួល​វ៉ាក់សាំង​គ្រប់​ដូស​រួច ព្រោះ​វា​ជា​ការ​បន្ត​ជំហាន​ទប់​ទល់​នឹង​ការវិវត្តន៍​របស់​ក្រុម​វីរុស​បម្លែង​ថ្មី​ក្រោយៗ​ទៀត មិន​ថា​តែ "អូមីក្រុង" មួយ​ទេ។ […]


វីរុសកូរ៉ូណា

ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ១៩ហើយអាច​អត់​កូន​រយៈខ្លី?​

វ៉ាក់សាំង​កូវីដ​-១៩​ ​ មិន​ប៉ះពាល់​ដល់​ការ​មាន​កូន​​ឡើយ​ តែ​ផ្ទុយ​ទៅ​វិញ មនុស្សប្រុស​ដែល​ធ្លាប់​​ឆ្លងជំងឺនេះ ​អាច​កាត់​បន្ថយ​លទ្ធភាព​មានកូន​ខ្លី​ក្រោមការសិក្សា​បញ្ចូលគ្នារវាង​ក្រុម​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ​សុខភាព​សាធារណៈ​បូស្ដុន​អាមេរិក និង​វិទ្យាស្ថាន​ពាក់ព័ន្ធមួយចំនួន​ទៀត​នៅ​អាមេរិក។ ​តាម​ការ​សិក្សា​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ លទ្ធភាព​មាន​កូន​​​របស់​​បុរស​ដែល​វិជ្ជមាន​កូវីដ​-១៩​នៅ​អំឡុង​ពេល​៦០​ថ្ងៃ​ ​​​ ​មាន​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​បុរស​ដែល​មិន​មាន​ជំងឺ​កូវីដ ឬ​អ្នក​ដែល​វិជ្ជមាន​កូវីដ​លើស​ពី​៦០​ថ្ងៃ​។ ទិន្នន័យ​នេះ​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​​មុន​ៗ​ ​ដែល​ថា​ ​បុរស​​វិជ្ជមាន​កូវីដ​-១៩​មាន​គុណភាព​មេ​ជីវិត​ និង​ប្រព័ន្ធ​បន្ត​ពូជ​ ចុះ​ខ្សោយ​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​នឹង​ចចាមអារ៉ាម​ផ្សេង​ទៀត​ដែល​ថា ការ​ចាក់វ៉ាក់សាំង ក៏​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន ក្រុម​ស្រាវជ្រាវ​ខាង​លើ​បាន​ពន្យល់ថា ​អ្នកស្ថិត​​ក្នុង​វ័យ​បន្ត​ពូជ មាន​ការ​ភ័ន្តច្រឡំ​ថា​ ​វ៉ាក់សាំង​កូវីដ​អាច​បង្អាក់​សមត្ថភាព​ក្នុង​ការ​មាន​កូន​ ហេតុ​នេះ​ហើយ​ទើប​​អ្នក​ខ្លះ​នៅ​​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បូស្តុន​។ ជាក់​ស្ដែង ការ​សិក្សា​ទៅ​លើ​អ្នក​ដែល​ព្យាយាម​យក​កូន​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​ហើយ​ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​កូវីដ ​មិនបង្អាក់​ដល់​ការ​បង្ក​កំណើត​ដូច ​អ្នក​ដែល​វិជ្ជមាន​កូវីដ១៩ ក្នុង​រយៈពេល​ខ្លី​ទេ​​។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ   ​​អ្នក​ស្រាវជ្រាវ​បាន​គណនា​ប្រូបាប​វដ្ដ​រដូវ​នៃ​ការ​មាន​គភ៌ ដោយ​ប្រើ​កាលបរិច្ឆេទ​​នៃ​វដ្ដ​រដូវ​ចុង​ក្រោយ​របស់​ស្ត្រី​ រយៈពេល​នៃ​វដ្ដ​រដូវ​ធម្មតា និង​ស្ថានភាព​មាន​ផ្ទៃពោះ​។ អត្រា​នៃ​ការ​មាន​កូន​ក្នុង​ចំណោម​​ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ១​ដូស ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ចាក់​វ៉ាក់សាំង​ទាល់​តែ​សោះ ហើយ​លទ្ធផល​នេះ​មាន​ភាព​ដូច​គ្នា​ចំពោះ​បុរស​ដែល​បាន​​ចាក់​វ៉ាក់សាំង​១​ដូស​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​វិភាគ​បន្ថែម​ទៅ​លើ​ចំនួន​ដូស​​វ៉ាក់សាំង​ ​ប្រភេទ​​វ៉ាក់សាំង ប្រវត្តិ​នៃ​ភាព​គ្មាន​កូន ការងារ និង​​កន្លែង​រស់​នៅ ក៏​បង្ហាញ​ថា​ពុំ​មាន​ផល​ប៉ះពាល់​នៃ​វ៉ាក់សាំង​លើ​ការ​មាន​កូន​នោះ​ដែរ​។   អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ […]


វីរុសកូរ៉ូណា

អូមីក្រុងអាចរស់នៅលើប្លាស្ទិក និងស្បែកយូរជាងវីរុសមុនៗ?

ការ​ស្រាវជ្រាវ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​បាន​រក​ឃើញ​ថា វីរុស​បំប្លែង​អូមីក្រុង អាច​រស់​នៅ​បាន​យូរ​ជាង​ប្រភេទ​វីរុស​បំប្លែង​មុនៗ​លើ​ផ្ទៃ​ប្លាស្ទិក និង​ស្បែក​យើងបាន​យូរ​ជាង​វីរុស​បំប្លែង​ប្រភេទ​មុន​ៗ​ដូច​ជា Alpha, Beta, និង Delta ទៅ​ទៀត ក្រោយ​ពី​ការ​ធ្វើ​តេស្ដ​មន្ទីរ​ពិសោធន៍​ជា​ច្រើន​លើក។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ក្រុម​អ្នក​​សិក្សា​​មក​ពី​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Kyoto Prefectural University of Medicine នៃ​ប្រទេស​ជប៉ុន ​បង្ហាញ​ថា នៅ​ផ្ទៃ​ប្លាស្ទិក និង​ផ្ទៃ​ស្បែក វីរុស​បំប្លែង​ទាំង ៤ (Alpha, Beta, Delta និង Omicron) អាច​រស់រាន​មាន​​ជីវិត​បាន​យូរ​ជាង​វីរុស​កូរ៉ូណា​ធម្មតា រក​ឃើញ​ដំបូង​នៅ​ទី​ក្រុង អ៊ូហាន ប្រទេស​ចិន ដល់​ទៅ ២ដង និង​រក្សា​ការ​ឆ្លង​លើស​ពី ១៦​ម៉ោង​នៅ​លើ​ស្បែក​យើង។ ចំណែក​នៅ​លើ​ផ្ទៃ​ប្លាស្ទិក រយៈ​ពេល​នៃ​ការ​រស់​រាន​មាន​ជីវិត​ជា​មធ្យម​នៃ​វីរុស​កូរ៉ូណា​ដើមគឺ ៥៦​ម៉ោង, វីរុស​បំប្លែង Alpha គឺ១៩១,៣ ម៉ោង, វីរុសBeta គឺ១៥៦,៦ ម៉ោង, វីរុសGamma គឺ៥៩, ៣ម៉ោង និង Delta គឺ១១៤ម៉ោង បើ​ប្រៀប​ធៀប​ទៅ​នឹង ១៩៣.៥ ម៉ោង ស្មើ​នឹង ៨​ថ្ងៃ […]


វីរុសកូរ៉ូណា

សម្រាល​កូន​ហើយ​ប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ បាន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច ច្បាស់​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​​ម៉ាក់​ៗ​អាច​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ-១៩​ បាន​អត់​? និង​គួរ​ចាក់​នៅ​ពេល​ណា​ល្អ បើ​អា​អូន​បៅ​ដោះ​? ពិត​ណាស់​ ស្រី​ៗ​យើង​អាច​ចាក់​វ៉ាក់សាំងបង្ការ​វីរុស​កូវីដ​-១៩ ​នៅ​គ្រប់​ពេល​ទាំង​អស់​ មិន​ថា​​នៅ​អំឡុង​ពេល​​មាន​គភ៌ ឬ​ក្រោយ​ពេល​សម្រាល​កូន​ឡើយ​។ ការ​ណែនាំ​ពី​មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​​បាន​ណែនាំ​ថា ស្ត្រី​ដែល​ទើប​សម្រាល​កូន​ហើយ​ភ្លាម​ៗ គួរ​តែ​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ទៅ​នឹង​គ្នា​យើង​ទូទៅ​ដែរ (ស្ត្រី​ដែល​គ្មាន​ផ្ទៃពោះ)។ បើ​យោង​តាម​សៀវភៅ​បៃតង​នៃ​សុខភាព​សាធារណៈ​ប្រទេស​អង់គ្លេស (PHE) បាន​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ថា​ស្ត្រី​ដែល​ព្យាយាម​យក​កូន ឬ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម​ គប្បី​ទៅ​ចាក់​វ៉ាក់សាំង​ដែល​ស័ក្ដិសម​ទៅ​នឹង​លក្ខខណ្ឌ​អាយុ​ និង​ហានិភ័យរបស់​ខ្លួន​។ ម៉ាក់​សម្រាល​កូន​ដោយ​វះកាត់​ អាច​ចាក់​វ៉ាក់សាំង​បាន​អត់​?​​ ​ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​ ក៏​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​​ គឺ​សុទ្ធ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពេល​។ ​ជាក់​ស្ដែង ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩ កាន់​តែ​​កើន​ឡើង​លើ​ស្ត្រី​ពពោះ​ នៅ​ត្រី​មាស​ចុង​ក្រោយ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​គប្បី​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​២​ដូស​មុន​​ពេល​សម្រាល​កូន​ ឬ​មុន​ពេល​ចូល​ដល់​ត្រី​មាស​ទី​បី​។ ​​ស្ត្រី​បំបៅ​ដោះ​​កូន​ចាក់​វ៉ាក់សាំង​បាន​ឬ​ទេ​? វ៉ាក់សាំងមាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​-១៩​ ​​​ដល់​ស្ត្រី​កំពុង​ពពោះ កំពុង​ព្យាយាម​យក​កូន ឬ​កំពុង​តែ​បំបៅ​ដោះ​កូនដូច​គ្នា​។ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កំពុង​​បំបៅ​ដោះ​កូន​​ អាច​ទទួល​បាន​​អង់ទីករ​នៅ​ក្នុង​ទឹក​ដោះ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​​អា​អូន​ឲ្យ​ជៀស​ផុត​ពី​វីរុស​មួយ​នេះ​។ យ៉ាង​ណា​មិញ យើង​​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​កំណត់​ថា​តើ​​អង់ទីករ​ទាំង​នេះ​អាច​ការពារ​អា​អូន​បាន​នៅ​កម្រិត​ណា​។


វីរុសកូរ៉ូណា

អូមីក្រុង គ្រុន​ផ្ដាសាយ និង​អាលែកហ្ស៊ី​មាន​រោគសញ្ញា​ខុស​គ្នា​យ៉ាង​ម៉េច​​ខ្លះ?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ រោគសញ្ញា​នៃ​វីរុស​កូវីដ-១៩​ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ ក៏​ដូចជា​អាលែកហ្ស៊ី​ដែរ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​មាន​ការ​​ពិបាក​បែងចែក​។ ជាក់​ស្ដែង​​ នៅ​អំឡុង​ពេល​​នៃ​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ​ជា​ទូទៅ​ មិន​​លេច​ចេញ​អាការៈ​ឈឺ​ធ្ងន់ធ្ងរ​ឡើយ​ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ថា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា និង​បង្កើន​ហានិភ័យ​​នៃ​ការ​ឆ្លង​កាន់​តែ​ច្រើន​ឡើង​។ ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​រោគសញ្ញា​នៃ​វីរុស​កូវីដ​-១៩ គ្រុន​ផ្ដាសាយ​ និង​អាលែកហ្ស៊ី​កាន់​តែ​ច្បាស់​ អាច​ការពារ​ខ្លួន​យើង ក៏​ដូចជា​អ្នក​ជា​ទី​ស្រលាញ់​បាន​​ប្រសើរ​ជាង​មុន​។ បើ​តាម​​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​ អាមេរិក (CDC) រោគសញ្ញា​កូវីដ-១៩៖ គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា​ ក្អក​ ដកដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដកដង្ហើម​ អស់​កម្លាំង ឈឺ​ខ្លួន​ប្រាណ​ ឬ​សាច់​ដុំ ឈឺ​ក្បាល​ បាត់បង់​រសជាតិ​ ឬ​ក្លិន​ ឈឺ​ក​ ហៀរ​សំបោរ​ ឬ​​តឹង​ច្រមុះ ចង្អោរ ឬ​ក្អួត ​រាករូស ​​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លង​បាន​ណែនាំ​ឲ្យ​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ​-១៩ សង្កេត​មើល​រោគសញ្ញា​ព្រមាន​​មួយ​ចំនួន​ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​ទាំង​នេះ​៖ ពិបាក​ដកដង្ហើម​ ឈឺ​ចាប់​ ឬ​មាន​សម្ពាធ​ក្នុង​ទ្រូង​មិន​បាត់​ វង្វេង​ស្មារតី​ ពិបាក​ក្នុង​ការ​ភ្ញាក់​ដឹង​ខ្លួន​ ស្បែក​ ​ឬ​បបូរ​មាត់​ឡើង​ស្វាយ​ ​ឬ​ស្លេកស្លាំង​ ​រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ៖ ​​​​​គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​រងា ក្អក​ ឈឺ​បំពង់​ក​ […]


វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំង Pfizer និង Moderna អាចជួបផលរំខានកម្រ "ហើមកូនកណ្ដុរ"

គ្នា​យើង​ភាគ​ច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ទាំង​ពីរ​ដូស និង​ដូស​ជំរុញ​លើក​ទី៣ ច្បាស់​ជា​បាន​យល់​ច្រើន​ពី​ផល​រំខាន​កើត​ឡើង​ក្រោយ​ចាក់​ហើយ។ ធម្មតា ផល​រំខាន​របស់​វ៉ាក់សាំង​មិន​មាន​អ្វី​ច្រើន​ក្រៅ​ពី​ក្ដៅ​ខ្លួន ចុក​ដៃ ឬ​អស់​កម្លាំង​ទេ ប៉ុន្តែ​វ៉ាក់សាំង​ក៏​អាច​បង្ក​ផល​រំខាន​កម្រ​មួយ​ចំនួន​បាន​ដែរ ជាក់ស្ដែង​ដូច​ជា វ៉ាក់សាំង Pfizer និង Moderna ជាដើម។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ យោង​តាម​របាយការណ៍​សុវត្ថិភាព​វ៉ាក់សាំង​កូវីដ-១៩របស់ Therapeutic Goods Administration (TGA) នៃ​ក្រសួង​សុខាភិបាល​ប្រទេស​អូស្ត្រាលី​​ចេញ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២២​នេះ ការ​ហើម​កូន​កណ្ដុរ គឺ​ជា​ផល​រំខាន​មិន​ល្អ​មួយ​ដែល​ត្រូវ​បាន​រាយការណ៍​ញឹក​ញាប់​បំផុត ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ដូសជំរុញ។ ការ​ធ្វើ​តេស្ដ​សាកល្បង​គ្លីនិក​បង្ហាញ​ឲ្យ​ឃើញ​ថា មនុស្ស​ម្នាក់​ក្នុង​ចំណោម ២០​នាក់​ដែល​ចាក់​វ៉ាក់សាំង Pfizer ហើយ​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០​នាក់​ដែល​ចាក់​វ៉ាក់សាំង Moderna ជួប​បញ្ហា​ហើម ឬ​ឈឺ​កូន​កណ្ដុរ​ត្រង់​តំបន់​ក្លៀក បន្ទាប់​ពី​ចាក់​ដូស​ជំរុញរួច។ ស្រប​គ្នា​នេះ របាយការណ៍ TGA បញ្ជាក់​ថា ការ​ហើម ឬ​ឈឺ​កូន​កណ្ដុរ​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជា​ផល​រំខាន​កម្រ តែ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ហើយ​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​រាងកាយ​កំពុង​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​វីរុស។ នេះ​មិន​មាន​ន័យ​ថា ទាល់​តែ​ហើម​កូន​កណ្ដុរ ឬ​មាន​សញ្ញា​ផល​រំខាន​ដទៃ​ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព និង​ក្នុង​ខ្លួន​យើង​មាន​អង់ទីករ​នោះ​ទេ។ ពោល​គឺ​ ឲ្យ​តែ​យើង​បាន​ចាក់​វ៉ាក់សាំង ក្នុង​រាងកាយ​យើង​នឹង​មាន​រនាំង​ការពារ​ខ្លួន​ពី​វីរុស​ជានិច្ច។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ១០-២០​នាក់​ទៀត​ដែល​ហើម​កូន​កណ្ដុរ​ក្រោយ​ចាក់​វ៉ាក់សាំង​ជំរុញ មិន​បាច់​បារម្ភ​ពេក​ទេ ប៉ុន្តែ​បើ​កូន​កណ្ដុរ​ឡើង​ហើម​ធំ គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ហើយ​បើ​កូន​កណ្ដុរ​មាន​ការ​ឈឺ​ចាប់ […]


វីរុសកូរ៉ូណា

ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?

ជា​ទូទៅ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ គ្នា​យើង​ច្បាស់​ជា​ទទួល​ផល​រំខាន​ពី​វ៉ាក់សាំង បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន ខ្លះ​ងើប​ខ្លួន​មិន​ចង់​រួច​ផង​ក៏​មាន។ ចម្លែក​អី មាន​គ្នា​យើង​ខ្លះ​ទៀត​ចាក់​​ដូស​ជំរុញ​ដូច​គ្នា​ដែរ តែ​មាន​អារម្មណ៍​ធម្មតា មិន​ទ្រុឌ​ទ្រោម​ដូច​គេ​ដូច​ឯង​សោះ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ ហេតុ​អ្វី​បាន​ជា​ក្រោយ​ចាក់​ដូស​ជំរុញ អ្នក​ខ្លះ​ឈឺខ្លួន​ ហើយ​ខ្លះ​ទៀត​អារម្មណ៍​ស្រស់ស្រាយ​ធម្មតា? វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យ​គ្រួសារ​នៅ​គ្លីនិក​ក្នុង​តំបន់ Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ទទួល​ផល​រំខាន​​ពី​វ៉ាក់សាំង ចំណែកអ្នក​​ខ្លះ​ទៀត​មិន​មាន ក៏​ព្រោះ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​ពី​គ្នា។ ការ​ឆ្លើយ​តប​ជា​រោគ​សញ្ញា​ចំពោះ​វ៉ាក់សាំង​អាច​អាស្រ័យ​ទៅ​តាម​អាយុ ភេទ និង​ប្រវត្តិ​ជំងឺ​របស់​យើង។ យ៉ាងណា ​មិន​បាច់​បារម្ភ​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​រាងកាយ​របស់​យើង​នឹង​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ដែល​យើង​ចង់​បាន មិន​ថា​យើង​ទទួល​ផល​រំខាន ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ឬ​ក៏​អត់​ទេ។ រោគ​សញ្ញា​នៃ​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំងដូស​​ជំរុញ តាម​ពិត​ទៅ ផល​រំខាន​ពី​ដូស​​ជំរុញ​ស្រដៀង​នឹង​អ្វី​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី១ ឬ​ទី២​ ​អ៊ីចឹង​ដែរ។ នេះមាន​ន័យ​ថា យើង​អាច​នឹង​មិន​មាន​អារម្មណ៍​ប្លែក​អ្វី​ទាំង​អស់ ឬ​អាច​ជួប​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម​ដូច​ជា៖ ឈឺចាប់នៅកន្លែងចាក់ថ្នាំ គ្រុន ឬ​ក្ដៅ​ខ្លួន អស់កម្លាំង ឈឺក្បាល ញាក់ ឈឺ​សាច់ដុំ ចង្អោរ ក្អួត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​គួរ​តែ​ទទួល​បាន​ដូស​​ជំរុញ​បន្ថែម ពិសេស​អំឡុង​ពេល​រាលដាល​វីរុស​បំប្លែងអូមីក្រុង​នេះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ យើង​គួរ​ទាក់ទង​ទៅ​គ្រូពេទ្យ ដើម្បី​សួរ​ព័ត៌មាន និង​ប្រាប់​ពី​អាការៈ​ដែល​យើង​មាន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។​​


វីរុសកូរ៉ូណា

វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​អាច​បង្ក​ជា​រោគសញ្ញា​ស្រាល​ បើ​ប្រៀបធៀប​នឹង​វ៉ារ្យង់​កូវីដ​-១៩​ប្រភេទ​មុន​ៗ​។ ចំពោះ​មនុស្ស​ទូទៅ អូមីក្រុង​មិន​បង្ក​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ឡើយ ជា​ពិសេស​ ប្រសិនបើ​យើង​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស។ ខណៈ​ពេល​ដែល​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​វ៉ារ្យ៉ង់​ថ្មី​ទៅ​លើ​កុមារ អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ លោក​ស្រី​Asha Bowen​បាន​ឲ្យ​ដឹង​ថា​ កូវីដ​-១៩​​បន្ត​មាន​កម្រិត​ស្រាល​ចំពោះ​កុមារ​ភាគ​ច្រើន​ ដែល​​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ហៀរ​សំបោរ គ្រុន​ក្ដៅ ឬ​មិន​ស្រួល​ខ្លួន​រយៈពេល​តែ​​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ ជាក់​ស្ដែង កុមារ​អាច​ជា​សះស្បើយ​យ៉ាង​ឆាប់​រហ័ស ហើយ​កុមារ​ភាគ​ច្រើន​មិន​ត្រូវការ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឡើយ​។ ហេតុ​អ្វី​បាន​ជា​អូមីក្រុង​ ក្មេង​ក្លាយ​ជា​ក្រុម​ងាយ​រងគ្រោះ? មិន​ទាន់​មាន​ការ​បកស្រាយ​ឬ​ភស្តុតាង​លម្អិត​បែប​វិទ្យាសាស្ត្រ​ច្បាស់ៗ​ថា​ម៉េច​បាន​អូមីក្រុង វីរុស​បម្លែង​ថ្មី​នេះ ប៉ះពាល់​ក្មេង​ច្រើន​ជាង​មនុស្ស​ធំ។ “ប្រព័ន្ធភាពស៊ាំ​ក្មេង​មាន​កម្រិត​ការពារ​រាងកាយ​ទាប​ជាង​មនុស្ស​ធំ អ៊ីចឹងហើយ​បាន​ពួក​គេ​ងាយ​រងគ្រោះ ឬ​ងាយ​ឆ្លង"។ នេះ​ជា​ការ​បកស្រាយ​ខ្លី​ពី​សាស្ត្រាចារ្យ​ឯកទេស​សុខភាព​ក្មេង លោក Terence Stephenson។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ទិន្នន័យ​បឋម កាល​ពី​ឆ្នាំ​មុន​ នៅ​ពេល​ដែល​វីរុស​កូវីដ-១៩ ប្រភេទ​ដែលតា​រាតត្បាត​នៅ​ទីក្រុង​NSW ប្រទេស​អូស្រ្តាលី កុមារ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ទាំង​អស់​។ ចំណែក​ឯ​កុមារ​ដែល​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំណាយ​ពេល​ជា​មធ្យម​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​​ក្នុង​ការ​ព្យាបាល​។ ទិន្នន័យ​បឋម​ផ្សេង​ទៀត​ ដែល​ចេញ​ផ្សាយ​ដោយ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​នៅ​ដើម​ខែ​នេះ បាន​បង្ហាញ​ថា​ ​ចាប់​ពី​ការ​មក​ដល់​នៃ​អូមីក្រុង ហានិភ័យ​នៃ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ​ដែល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ​ដល់​១ភាគ​៣​នៃ​ចំនួន​​ឆ្លង​អំឡុង​ពេល​រាតត្បាត​នៃ​វីរុស​កូវីដ-១៩​ ប្រភេទ​ដែល​តា​។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​​ពី​ការ​ថយ​ចុះ​ស្រដៀង​គ្នា​នៃ​ហានិភ័យ​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ពី​៥​ទៅ​១១​ឆ្នាំ និង​ពី​១២​ទៅ​១៧​ឆ្នាំ​​ផង​ដែរ​។ ​​​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ទិន្នន័យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​​បង្ហាញ​ថា មាន​ការ​កើន​ឡើង​​ទ្វេ​ដង​នៃ​ការ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ក្រោយ​៥​ឆ្នាំ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​មក​ម្ល៉េះ។ កុមារ​ទាំង​នេះ​មិន​ទាន់​អាច​​​​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​នៅ​ឡើយ​ទេ ហេតុ​នេះ​ហើយ​ វា​ទាមទារ​ឲ្យ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៥​ឆ្នាំ និង​មនុស្ស​ពេញ​វ័យ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​ជួយ​ការពារ​កុមារ​តូច​ៗ​ឲ្យ​ចៀស​ផុត​ពី​​វីរុស​​មួយ​នេះ​។ ប៉ុន្តែ​ ពុំ​មាន​ភស្តុតាង​ណា​មួយ​​បង្ហាញ​ពី​រោគសញ្ញា​ធ្ងន់ធ្ងរ​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ចំពោះ​កុមារ​ក្រោម​​៥​ឆ្នាំ​ឡើយ​។ អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ ទោះ​បី​ជា​កូវីដ​-១៩​មាន​រោគសញ្ញា​ស្រាល​លើ​ក្មេង​ភាគ​ច្រើន​ក៏​ពិត​មែន​ ចំពោះ​កុមារ​ដែល​​គ្រប់​អាយុ​ចាក់​​វ៉ាក់សាំង​ទទួល​បាន​អត្ថប្រយោជន៍​២​យ៉ាង ទី១​គឺ​ជួយ​ការពារ​ក្រុម​កុមារ​ដែល​ងាយ​រង​គ្រោះ […]


វីរុសកូរ៉ូណា

ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ

ដូសទី៤ ឬ​ដូស​ជំរុញ​ដែល​ប្រទេស​នានា​ជុំវិញ​ពិភពលោក​កំពុង​ញាប់​ដៃ​ញាប់​ជើង​ស្រោច​វ៉ាក់សាំង​ក្នុង​កម្រិត​អតិបរមា​ជូន​ពលរដ្ឋ​ខ្លួន​ទាំង​ជួរ​មុខ​និង​ពលរដ្ឋ​ទូទៅ​តាម​ផែនការ​របស់​ក្រសួង​សុខាភិបាល មុន​នេះ​បន្តិច​ប្រភព​សុខាភិបាល​អ៊ីស្រាអែល​ អះអាង​ថា​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ប្រឆាំង​ទល់​ការ​ឆ្លង​រាលដាល​របស់​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទេ។ ការ​បញ្ចេញ​ព័ត៌មាន​នេះ​ដែរ​ អគ្គនាយក​អង្គភាព​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Sheba របស់​អ៊ីស្រាអែល​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay សង្កត់​ធ្ងន់​លើ​វ៉ាក់សាំង២ប្រភេទគឺ  Pfizer/BioNTech និង​ Moderna។ លោកស្រីវេជ្ជបណ្ឌិត​​បន្ត​ពន្យល់​ថា "ក្រុមការងារ​យើង​យក​ចិត្ត​ទុកដាក់​តាមដាន​ចំពោះ​ដំណើរ​វិវត្ត​ Pfizer ក្រោយ​ចាក់​បញ្ចូល​ខ្លួន ២សប្ដាហ៍​ហើយ ហើយ Moderna ទើប​បាន ១សប្ដាហ៍ ជា​លទ្ធផល​ឃើញ​ថា​បរិមាណ​អង់ទីករ​កើន​ឡើង សម្រាប់​ដូស​ជំរុញ​ទី៤នេះ បើ​ធៀប​នឹង​ដូស​ទី៣ ប៉ុន្តែ​កើន​តិច​តួច ឬ​អាច​សន្មត​ថា ទំនង​ជា​មិន​ទាន់​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ការពារ​អូមីក្រុង"។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay ​មជ្ឈមណ្ឌល​ខាង​លើ​បាន​ដឹឹកនាំ​ការ​ស្រាវជ្រាវ​មួយ​លើ​វ៉ាក់សាំង​ជំរុញ ឬ​ដូស​ទី៤ លើ​កម្រិត​គុណភាព​និង​កត្តា​គ្រោះថ្នាក់ ​ថា​តើ​ដូស​ទី៤ ជួយ​បាន​ប៉ុណ្ណា​បើ​ចាក់ ជា​ពិសេស​ទល់​នឹង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ដែល​កំពុង​អង្រួន​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​បុគ្គលិក​សុខាភិបាល​ចំនួន ១៥៤នាក់​ចាក់ Pfizer/BioNTech និង Moderna ១២០នាក់​ សរុប ២៧៤នាក់។ ទោះ​មិន​បាន​ពន្យល់​លម្អិត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ តែ​លោក​ថា ទាំង​Pfizer/BioNTech និង Moderna អត់​ខុស​គ្នា​ទេ ព្រោះ​កម្រិត​បណ្ដុះ​បរិមាណ​អង់ទីករ​មាន […]


វីរុសកូរ៉ូណា

ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត

គិត​ៗ​ទៅ យើង​រស់​នៅ​ជាមួយ​ការ​រាលដាល​វីរុស​កូរ៉ូណា​ធម្មតា និង​វីរុស​បំប្លែង​ដទៃ​ទៀត​អស់​រយៈ​ពេលជិត​៣​ឆ្នាំ​ហើយ។ ចំណែក​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​មាន​ច្រើន​ប្រភេទ និង​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​របាយការណ៍​រក​ឃើញ​ថា លទ្ធផល​ចាក់​វ៉ាក់សាំង​ក្នុង​ចំណោម​ស្ត្រី​ពពោះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ អំឡុង​ពេល​វីរុស​បំប្លែង​អូមីក្រុង​កំពុង​វាយលុក។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ យោង​តាម​ទិន្នន័យ​ពី CDC សហរដ្ឋអាមេរិក គិត​ត្រឹម​ថ្ងៃ​ទី១ ខែ​មករា​នេះ មាន​តែ​ជាង ៤០%​នៃ​អ្នក​មាន​ផ្ទៃ​ពោះ​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​ចន្លោះ​អាយុ​ពី ១៨-៤៩ឆ្នាំ​ ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​មុន​ពេល​មាន​ផ្ទៃ​ពោះ ឬ​អំឡុង​ពេល​ពពោះ បើ​ប្រៀប​ធៀប​នឹង ៦៦%នៃ​ប្រជា​ជន​ទូទៅ​ដែល​មាន​អាយុ​លើស​ពី ៥​ឆ្នាំ។ បើ​ងាក​មក​មើល​ទិន្នន័យ​របស់​ចក្រភព​អង់គ្លេស គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២១ មាន​តែ​២២%​នៃ​ស្ត្រី​សម្រាល​កូន​រួច​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ។ ​នេះ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជាមួយ​ ចំពោះ​​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ ដែល​កំពុង​បន្ត​រាលដាល​ខ្លាំង​ឡើងៗ។ នៅ​ចុង​ឆ្នាំ​២០២១ ក្រុម​អ្នក​ឃ្លាំ​មើល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ចក្រភព​អង់គ្លេស ប្រកាស​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​នឹង​ត្រូវ​បង្កើត​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​ទទួល​បាន​វ៉ាក់សាំង​ការពារ​កូវីដ-១៩ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ក្រុម​មនុស្ស​នេះ​ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ ព័ត៌មាន​មិន​ពិត​បាន​កើត​មាន​នៅ​ក្នុង​សហគមន៍​​​ម៉ាក់ប៉ា​ដែល​កំពុង​រំពឹង​ចង់​បាន​កូន​ដែល​ពាក្យ​ចចាមអារ៉ាម​ថា វ៉ាក់សាំង​កូវីដ-១៩​បង្ក​ឲ្យ​មាន​វិបត្តិ​គ្មាន​កូន ឬ​រលូត​កូន ឬ​ថា​ប្រូតេអ៊ីន​មាន​ក្នុង​វ៉ាក់សាំង​អាច​បំផ្លាញ​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​សុក​បាន។ ផ្ទុយ​ទៅ​វិញ ទិន្នន័យ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​វ៉ាក់សាំង​កូវីដ-១៩​ មាន​សុវត្ថិភាព។ ការ​សិក្សា​មួយ​របស់ CDC អាមេរិក​ចេញ​ផ្សាយ​នៅ​ខែ​នេះ​ឲ្យ​ដឹង​ថា ស្ត្រី​ពពោះ​ជាង ៤៦ ០០០នាក់ មិន​មាន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​កូន​កើត​មក​តូច​ជាង​ទារក​ដទៃ​នោះ​ទេ។ បន្ថែម​ពី​នេះ ការ​ចាក់​វ៉ាក់សាំង​ក៏​មិន​ប៉ះពាល់​ដល់​លទ្ធភាព​ក្នុង​ការ​មាន​កូន​ដែរ ហើយ​ចំពោះ​ស្ត្រី​បំបៅ​ដោះ​កូន​ក៏​មិន​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ដែរ តែ​វ៉ាក់សាំង​កូវីដ-១៩ ​អាច​បង្កើត​អង់ទីករ​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ជួយ​បង្កើត​រនាំង​ការពារ​ទារក​ពី​ជំងឺ​កូវីដ-១៩​បាន​ទៀត​ផង។ ម៉្យាង​វិញ​ទៀត ទិន្នន័យ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ជំងឺ​កូវីដ-១៩ អាច​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស