ជំងឺឆ្អឹងនិងសាច់ដុំ

ចំណេះដឹងទូទៅ

ជំងឺឆ្អឹងនិងសាច់ដុំ

វីតាមីនសំខាន់ៗជំនួយដល់ការលូតលាស់ឆ្អឹង

ឆ្អឹងមានសារៈសំខាន់ខ្លាំងណាស់ក្នុងរាងកាយរបស់យើង ជួយឲ្យរាងកាយយើងរឹងមាំ ប្រសិនបើសុខភាពឆ្អឹងចុះខ្សោយ នោះសុខភាពរាងកាយយើងទាំងមូលក៏ប្រឈមនឹងការទ្រុឌទ្រោមផងដែរ។ ដូច្នេះដើម្បីរក្សាដង់ស៊ីតេឆ្អឹងឲ្យរឹងមាំ យើងគួរគប្បីមកស្គាល់វីតាមីន​សំខាន់ៗដូចខាងក្រោមមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.វីតាមីន D វីតាមីន D គឺជាវីតាមីនដ៏សំខាន់បំផុតមួយសម្រាប់ឆ្អឹង និងសន្លាក់។ រាងកាយរបស់យើងរក្សាទុកវីតាមីន D នៅក្នុងជាលិកាខ្លាញ់ នេះមានន័យថាយើងមិនចាំបាច់បំពេញសារធាតុចិញ្ចឹមនេះជារៀងរាល់ថ្ងៃនោះទេ។ យោងតាមវិទ្យាស្ថានជាតិសុខភាព វីតាមីន D ជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិកាល់ស្យូម។ ប្រសិនជាខ្វះវីតាមីននេះនឹងធ្វើឲ្យរាងកាយយើងប្រឈមបញ្ហារលាកសន្លាក់។ វីតាមីន D យើងអាចទទួលបានភាគច្រើនក្នុងទម្រង់ជាអាហាររូបត្ថម្ភស្ថិតក្នុងពពួកវីតាមីនចម្រុះ ពពួកគ្រឿងសមុទ្រ គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ បន្ថែមពីនេះយើងក៏ទទួលបានពីការសំយោគព្រះអាទិត្យជាមួយនឹងរាងកាយក្នុងបរិមាណតិចតូច។ ២.វីតាមីន A វីតាមីន A តួនាទីសំខាន់សម្រាប់ទ្រទ្រង់សុខភាពឆ្អឹងឲ្យរឹងមាំ ប៉ុន្ដែក៏អាចធ្វើប៉ះពាល់ដល់សុខភាពឆ្អឹងបានដែរ ប្រសិនយើងមិនបានដឹងពីរបៀបប្រើប្រាស់។ តាមការសិក្សាបានបង្ហាញថា ប្រសិនបើរាងកាយរបស់យើងមានបរិមាណវីតាមីន A លើសតម្រូវការ នោះនឹងប្រឈមការធ្លាក់ចុះនៃកម្រិតដង់ស៊ីតេឆ្អឹង។ ប្រភពមួយ នៃវីតាមីន A ដែលចេញពីសារធាតុ Retinol ដែលជាប្រភេទខ្លាញ់រលាយ គឺត្រូវបានរក្សាទុកក្នុងថ្លើម ដូច្នេះថ្លើមសត្វ និង ថ្លើមត្រី គឺសម្បូរវីតាមីន A ប្រភេទនេះខ្លាំងណាស់។ រាងកាយរបស់យើងក្នុងមួយថ្ងៃត្រូវការ វីតាមីន A ចន្លោះពី ២ ទៅ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺរលាកសន្លាក់

ស្វែងរក ជំងឺឆ្អឹងនិងសាច់ដុំ

ជំងឺសន្លាក់និងសរសៃពួរ

ឧស្សាហ៍​ឈឺចាប់នៅ​កែងជើង ស្មា អាចជាជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ

សរសៃ​ពួរ​ ​ជា​​គ្រោង​សរសៃ​  ដែល​ភ្ជាប់​សាច់ដុំ​ទៅ​កាន់​ឆ្អឹង​។ នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​ហើម​ ឬ​រលាក​ វា​ត្រូវ​បាន​ហៅ​ថា​ជា​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ។​ មូលហេតុ​បង្ក​ ជំងឺ​នេះ​កើត​ឡើង​​បណ្ដាល​មក​ពី​ការ​រង​របួស ឬ​ការ​ប្រើប្រាស់​​សាច់ដុំ​សរសៃ​ពួរ​​ហួស​កម្រិត​ ហើយ​ការ​លេង​កីឡា ​ជា​មូលហេតុ​ចម្បង​មួយ​។ មួយ​វិញ​ទៀត វា​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ចូល​វ័យ​ចំណាស់​ ដោយសារ​តែ​សរសៃ​ពួរ​បាត់បង់​ភាព​យឺត ឬ​ការ​កើត​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ជាក់​ស្ដែង ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​កើត​ឡើង​នៅ​ក្នុង​សរសៃ​ពួរ​ណា​មួយ ហើយ​ច្រើន​កើត​ឡើង​ជា​ទូទៅ​ចំពោះ​៖ កែង​ដៃ​ កែង​ជើង​ ជង្គង់​ ស្មា​ មេ​ដៃ​ ក​ដៃ តើ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​មាន​អ្វី​ខ្លះ? រោគសញ្ញា​នៃ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​អាច​​មាន​ការ​ប្រែប្រួល​អាស្រ័យ​លើ​សកម្មភាព ឬ​មូលហេតុ​បង្ក​។ រោគសញ្ញា​ចម្បង​ អាច​រួម​មាន​៖ ​ឈឺ​ចាប់​​នៅ​តាម​សរសៃ​ពួរ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​ជិត​សន្លាក់​ឆ្អឹង​​​ ឈឺ​ចាប់​នៅ​ពេល​យប់​ ឈឺ​ចាប់​​​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​ចលនា ឬ​សកម្មភាព​ ​រឹង​​សាច់ដុំ​នៅ​ពេល​ព្រឹក​ ហើម​ ជួនកាល​មាន​​កម្ដៅ ឬ​ស្នាម​ក្រហម ​មាន​អារម្មណ៍​ថា​បាក់​ នៅ​ពេល​ធ្វើ​ចលនា​​សរសៃ​ពួរ​។​ ​​​​​យើង​អាច​ការពារ​ជំងឺ​រលាក​សាច់ដុំ​សរសៃ​ពួរ​ដោយ​វិធី​ណា​? ជៀសវាង​ធ្វើ​ចលនា​ដដែល​ៗ និង​ប្រើប្រាស់​ដៃ និង​ជើង​​ច្រើន​ហួស​ប្រមាណ ធ្វើការ​កម្ដៅ​សាច់ដុំ​ មុន​នឹង​ធ្វើ​សកម្មភាព​ដែល​ប្រើ​កម្លាំង​ខ្លាំងក្លា ឈប់​សម្រាក​ជា​​រឿយ​ៗ នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដដែល​ៗ​ ជ្រើសរើស​ស្បែក​ជើង​ដែល​ស័ក្ដិសម​សម្រាប់​ការ​ធ្វើ​លំហាត់​ប្រាណ ឈប់​សម្រាក​ ឬ​បញ្ឈប់​សកម្មភាព​ភ្លាម​ៗ ប្រសិនបើ​មាន​អារម្មណ៍​ឈឺចាប់​។


ជំងឺរលាកសន្លាក់

ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម លើ​មនុស្សវ័យ​ចំណាស់

ជាទូទៅជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate (Pseudogout) ប៉ះពាល់ជង្គង់ និងកដៃរបស់មនុស្សចាស់ដែលមានអាយុចាប់ពី ៦០​ ឆ្នាំឡើងទៅ។ តើមនុស្សចាស់​ស្ថិត​ក្នុង​លក្ខខណ្ឌ​ណាខ្លះងាយកើតជំងឺនេះជាងគេ? មនុស្សចាស់ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមងាយកើតជំងឺរលាក​សន្លាក់​ដោយសារកកកាល់ស្យូម Pyrophosphate ជាង​គេ៖ មានជំងឺក្រពេញទីរ៉ូអ៊ីត ខ្សោយតម្រងនោម កង្វះសារធាតុម៉ាញេស្យូម មានជំងឺប៉ះពាល់ដល់ការរំលាយកាល់ស្យូម ឬជាតិដែក ដូចជាជំងឺ​លើស​​ជាតិកាល់ស្យូមក្នុង​ឈាម ឬលើសជាតិដែកក្នុងឈាម មានរបួស ឬធ្លាប់វះកាត់សន្លាក់ មានជំងឺរលាកសន្លាក់ឆ្អឹង   ចង់គណនា BMI ចុចទីនេះ ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate  មានអាការៈដូចជា៖ ឈឺសន្លាក់ខ្លាំងភ្លាមៗ ហើម និងក្តៅតាមសន្លាក់ ស្បែកជុំវិញសន្លាក់ឡើងក្រហម ជំងឺ​រលាក​សន្លាក់​ដោយសារ​កក​កាល់ស្យូម Pyrophosphate មិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាលអាចជួយកាត់បន្ថយការឈឺចាប់ ការ​រលាក និងធ្វើឱ្យមុខងារ​របស់​សន្លាក់​ប្រសើរ​ឡើង។


ជំងឺឆ្អឹងផ្សេងទៀត

គិតពីសុខភាពឆ្អឹង អនុវត្ត ៥ ចំណុចនេះតាំងពីនៅក្មេងវ័យ

ឆ្អឹង​មាន​តួនាទី​សំខាន់​សម្រាប់​រាង​កាយ​យើង ទាំង​អាច​ឲ្យ​យើង​ធ្វើ​ចលនា​បាន និង​ការពារ​ខួរក្បាល បេះដូង សរីរាង្គ​ខាង​ក្នុង​ដទៃ​ទៀត​ពី​ការ​រង​របួស​ជា​ដើម។ ជា​ធម្មតា គ្នា​យើង​ក្មេងៗ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​សុខភាព​ឆ្អឹង ឬ​សរីរាង្គ​ខាង​ក្នុង​រាងកាយ​ប៉ុន្មាន​ទេ តែ​បើ​យើង​ថែ​ទាំ​មិន​បាន​ដិត​ដល់​ពី​ក្មេង ចាស់ៗ​ទៅ​ច្បាស់​ជា​មាន​បញ្ហា​ឆ្អឹង​មិន​ខាន​ទេ។ ចុចត្រង់នេះ ដើម្បគណនា BMI ពេល​យើង​នៅ​ក្មេង រាងកាយ​បង្កើត​ឆ្អឹង​ថ្មី​ៗ​លឿន​ និង​បំបែក​ឆ្អឹង​ចាស់ៗ​ចោល ហើយ​ម៉ាស​ឆ្អឹង​របស់​យើង​ក៏​កើន​ឡើង​លឿន​ដែរ ប៉ុន្តែ ដល់​ពេល​វ័យ​វិវដ្ដច្រើន​ទៅ​ៗ ម៉ាស​ឆ្អឹង​ក៏​ចាប់​ផ្ដើម​បាត់​បង់​ច្រើន​ដែរ។ ​មិន​មែន​ជា​រឿង​​ឆាប់​ពេក ឬ​យឺត​ពេល​ពេកទេ​​ក្នុង​ការ​ថែ​ទាំ​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ​ ជាមួយ​នឹង​តិចនិក​ខាង​ក្រោម​នេះ គ្នា​យើង​អាច​ចាប់​ផ្ដើម​រក្សា​សុខភាព​ឆ្អឹង​ឲ្យ​មាំ​មួន​បាន​​។ ១. ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន D កាល់ស្យូម និង​វីតាមីន D ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​សម្រាប់​សុខភាព​ឆ្អឹង ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ មិន​ងាយ​ពុក។ វីតាមីន D អាច​រក​បាន​នៅ​ក្នុង​ត្រី​សមុទ្រ ស៊ុត​ក្រហម ថ្លើម និង​ពន្លឺ​កព្រះ​អាទិត្យ​ រី​ឯ​កាល់ស្យូម​សម្បូរ​នៅ​ក្នុង​ទឹក​ដោះ​គោ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ តៅហ៊ូ ទឹក​សណ្ដែក និង​បន្លែ​បៃ​តង​ជាដើម។ ២. ហាត់ប្រាណ​ឲ្យ​ច្រើន ដូច​សាច់​ដុំ​ដែរ ឆ្អឹង​នឹង​កាន់​តែ​រឹង​មាំ ប្រសិន​បើ​យើង​ហាត់​ប្រាណ​បាន​ទៀង​ទាត់។ លំហាត់​ប្រាណ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ឆ្អឹង គឺ​ការ​ហាត់​បែប​ពង្រឹង​សាច់ដុំ ​ការ​ដើរឡើង​ចុះកាំ​ជណ្ដើរ លើក​ដុំ​ដែក ឬ​ដោយ​ការ​រាំ​លេង។ ព្យាយាម​ហាត់​ប្រាណ​យ៉ាង​តិច ៣០នាទី/ថ្ងៃ។ ៣. មាន​របៀប​រស់​នៅ​ល្អ ប្រសិន​បើ​យើង​ស្រលាញ់​ឆ្អឹង ចង់​ឲ្យ​សុខភាព​ឆ្អឹង​នៅ​រឹង​មាំ​ពេល​ចាស់​ទៅ យក​ល្អ​ឈប់​ជក់​បារី និង​កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង […]


ជំងឺពុកឆ្អឹង

អត្ថប្រយោជន៍ ៤ យ៉ាង បានពីការវាស់កំហាប់ឆ្អឹង

ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីបរិមាណកាល់ស្យូម និងសារធាតុរ៉ែផ្សេង​ៗទៀតក្នុងឆ្អឹង។ ជា ញឹក​ញាប់គ្រូពេទ្យវាស់កំហាប់ឆ្អឹងខ្នង និងឆ្អឹងត្រគាក តែពេលខ្លះគ្រូពេទ្យ​ក៏វាស់កំហាប់​ឆ្អឹងកំភួន​ដៃ​ដែរ។ ហេតុអ្វីបានជាយើងត្រូវវាស់កំហាប់ឆ្អឹង? វាស់កំហាប់ឆ្អឹងធ្វើ​ឡើង​ដើម្បី​អ្វី​? ដឹងថាយើងមានឆ្អឹងខ្សោយ ឬពុកឆ្អឹង មុន ឬក្រោយពេលយើងបាក់  ​ឆ្អឹង ព្យាករណ៍ពីឱកាសនៃការបាក់ឆ្អឹងរបស់យើងនាពេលអនាគត ដឹងពីសភាពកំហាប់ឆ្អឹងរបស់យើង ថាវាមានភាពប្រសើរឡើង កាន់តែអាក្រក់ទៅៗ ឬនៅដដែល ដឹងពីប្រសិទ្ធិភាពរបស់ថ្នាំជំងឺពុកឆ្អឹង អ្នកណាគួរវាស់កំហាប់ឆ្អឹង? យើងគួរវាស់កំហាប់ឆ្អឹង ប្រសិនបើយើងជាមនុស្សស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖ ជាស្រ្តីមានវ័យចាប់ពី ៦៥ ឆ្នាំឡើងទៅ ជាបុរសមានវ័យចាប់ពី ៧០ ឆ្នាំឡើងទៅ ធ្លាប់បាក់ឆ្អឹងបន្ទាប់ពីអាយុ ៥០ ឆ្នាំ ដល់វ័យអស់រដូវ ជាបុរសអាយុ ៥០-៦៩ ដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹង ឈឺឆ្អឹងខ្នង (អាចបណ្តាលមកពីការបាក់ឆ្អឹងខ្នង) ស្រុញកម្ពស់ប្រហែល​ ១,៥ សង់ទីម៉ែត្រ ឬច្រើនជាងនេះក្នុងរយៈពេលមួយឆ្នាំ ស្រុញកម្ពស់ប្រហែល​ ៣,៨ សង់ទីម៉ែត្រ ពីកម្ពស់ដើមរបស់យើង លេបថ្នាំប្រឆាំងការរលាក (prednisone) ក្នុងរយៈពេលយូរដែល​រំខានដល់ដំណើរ​ការ​បង្កើត​ឆ្អឹង​ឡើងវិញ ការវាស់កំហាប់ឆ្អឹងធ្វើឱ្យយើងដឹងពីកំហាប់ឆ្អឹងថា​នៅ​ធម្មតា ឬទាប។ ដូច​គ្នា​ដែរ​ការ​វាស់​កំហាប់​ឆ្អឹង គឺជាវិធីតែមួយគត់​ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង។ បើយើងមានកំហាប់ឆ្អឹងកាន់តែទាប មានន័យថាយើង​មាន​ហានិភ័យ​នៃការពុកឆ្អឹង និងបាក់ឆ្អឹងកាន់តែខ្ពស់។


ជំងឺឆ្អឹងផ្សេងទៀត

ឈឺ​ខ្នង​ ឬ​ជង្គង់​​នៅ​វ័យ​២០ ឬ​៣០​ឆ្នាំ អាចដោះស្រាយតាមវិធីទាំងនេះ

គ្នា​យើង​មួយ​ចំនួន​​ទើប​តែ​មាន​វ័យ​​២០​ឆ្នាំ​ ឬ​៣០​ឆ្នាំ​​ប៉ុណ្ណោះ​ ក៏​ចាប់ផ្ដើម​មាន​អាការៈ​ឈឺ​ខ្នង​ និង​ជង្គង់។ ពិត​ណាស់​ ​បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​តែ​ឆ្អឹង​របស់​យើង​ខ្សោយ​ ហើយ​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​ យើង​គប្បី​​កាត់បន្ថយ​ស្រ្តេស និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់​​​។ ក្រៅ​ពី​នេះ យើង​ក៏​ចាំបាច់​ធ្វើការ​ផ្លាស់ប្ដូរ​បែបបទ​នៃ​ការ​រស់នៅ​​មួយ​ចំនួន​ ដើម្បី​បង្ការ​អាការៈ​ឈឺ​ខ្នង​ និង​ជង្គង់​​ឲ្យ​មាន​ប្រសិទ្ធភាព​​ផង​ដែរ​។ គណនា BMI នៅទីនេះ គណនា BMR នៅទីនេះ ១. រក្សា​ទម្ងន់​ ការ​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​សុទ្ធ​តែ​​ដាក់​បន្ទុក​ដល់​​ឆ្អឹង និង​ឆ្អឹង​ខ្នង។​ ដូច​នេះ គ្នា​យើង​គប្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម​ ដើម្បី​ជៀសវាង​បន្ថែម​សម្ពាធ​លើ​ឆ្អឹង​។ សន្ទស្សន៍​ម៉ាស​រាងកាយ​​ដែល​ល្អ​បំផុត​ គឺ​នៅ​ចន្លោះ​ពី​១៨,៥ ដល់​២៤,៩​។ ២. បង្កើន​​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D សារធាតុ​ចិញ្ចឹម​ទាំង​ពីរមុខ​​នេះ​មាន​សារសំខាន់​ណាស់​ សម្រាប់​សុខភាព​ឆ្អឹង​របស់​យើង​។ ដូច្នេះ​ហើយ​ យើង​គប្បី​បំពេញ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D​ ដោយ​ការ​បញ្ចូល​គ្រាប់​ធញ្ញជាតិ ​គ្រាប់​ផ្លែឈើ ទឹក​ដោះ​គោ និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ សណ្ដែក​ ផ្សិត​ ក៏​ដូចជា​​ពពួក​បន្លែ​ស្លឹក​បៃតង​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ៣. ហាត់ប្រាណ​ ជាក់​ស្ដែង ការ​ហាត់ប្រាណ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​ ក៏​ដូចជា​សុខភាព​ទាំង​មូល​។ ​ហេតុ​នេះ​ហើយ​ យើង​គប្បី​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​​​៥​ដង​ក្នុង​មួយ​សប្ដាហ៍​។ [embed-health-tool-heart-rate] ៤. ជៀសវាង​ជក់​បារី និង​ផឹក​​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ការ​បាត់បង់​ដង់ស៊ីតេ​រ៉ែ​ឆ្អឹង​​ក៏​មាន​​ពាក់ព័ន្ធ​នឹង​ការ​ជក់​បារី ព្រម​ទាំង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ហើយ​ដើម្បី​ថែទាំ​សុខភាព​ឆ្អឹង​ឲ្យ​នៅ​រឹងមាំ​ល្អ យើង​ចាំបាច់​ត្រូវ​បញ្ឈប់​ទម្លាប់​ទាំង​នេះ​។ ៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​ ទន្ទឹម​នឹង​នេះ​ដែរ រាងកាយ​របស់​យើង​មិន​ត្រូវការ​ជាតិ​ស្ករ​បន្ថែម​ពី​ភេសជ្ជៈ​​មានជាតិស្ករ ​​ជាតិ​កាហ្វេអ៊ីន​ និង​ប្រភេទ​អាហារ​កែច្នៃ​នោះ​ទេ។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ច្រើន​ជ្រុល​ […]


ជំងឺឆ្អឹងផ្សេងទៀត

ទម្លាប់​អាក្រក់​ទាំង​៤យ៉ាង​ ​បំផ្លាញ​សុខភាព​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​ឆ្អឹង​របស់​យើង​មិន​ត្រឹម​តែ​ប្រឈម​នឹង​ហានិភ័យ​ពី​កត្តា​ខាង​ក្រៅ​​ដូចជា​ការ​​​រង​កម្លាំង​ទង្គិច​​ណា​មួយ ឬ​ការ​ដួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កត្តា​ដទៃ​ទៀត​ក៏​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​សុខភាព​ឆ្អឹង​របស់​យើង​​ដូច​គ្នា​។ កត្តា​ទាំង​នេះ​​រួម​មាន​ប្រវត្តិ​គ្រួសារ ហ្សែន​ អាយុ​ ពូជ​សាសន៍ និង​ភេទ​ ដែល​សុទ្ធ​តែ​នាំ​ឲ្យ​យើង​​ងាយ​​កើត​មាន​បញ្ហា​ឆ្អឹង​ផ្សេង​ៗ ដូចជា​បាក់​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង​ ​ជា​ដើម​។ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ និង​ថែទាំ​សុខភាព​ឆ្អឹង យើង​គប្បី​បញ្ឈប់​ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​នេះ​។ ១. បែប​បទ​រស់​នៅ​មិន​ល្អ​ ឆ្អឹង​ជា​ជាលិកា​ដែល​មាន​ជីវិត ហើយ​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​វា​ច្រើន​ ឆ្អឹង​នឹង​អាច​សម្រប​ខ្លួន​ ព្រម​ទាំង​រឹងមាំ​ទ្វេ​ដង​។ ​ ការ​​ហាត់​​ប្រាណ​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់​។ មួយ​វិញ​ទៀត​ យើង​​ចាំបាច់​ត្រូវ​បញ្ឈប់​ទម្លាប់​អសកម្ម​ ឬ​អង្គុយ​យូរ​ម៉ោង ពីព្រោះ​វា​​អាច​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​របស់​យើង​នៅ​ពេល​ក្រោយ​។ គណនា BMR នៅទីនេះ គណនា BMI នៅទីនេះ ២. ស្រក​ទម្ងន់​ខ្លាំង​ជ្រុល​ ជាមួយ​គ្នា​នេះ​ដែរ ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​​ក៏​ជា​រឿង​សំខាន់​ផង​ដែរ ពីព្រោះ​ថា​ការ​​ស្រក​ទម្ងន់​ច្រើន​អាច​​ប៉ះពាល់​ដល់​ឆ្អឹង​របស់​យើង​។ នៅ​ពេល​ដែល​សន្ទស្សន៍​ម៉ាស​រាងកាយ​ទាប​ជាង​១៨,៥​ យើង​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​។ [embed-health-tool-heart-rate] ៣. កង្វះ​វីតាមីន​Dពី​ពន្លឺ​ព្រះអាទិត្យ ជាក់​ស្ដែង​ វីតាមីន​D​មាន​សារសំខាន់​ណាស់​សម្រាប់​ឆ្អឹង​ក្នុង​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​។ ប្រសិនបើ​​យើង​ខ្វះ​វីតាមីន​D ​ឆ្អឹង​របស់​យើង​នឹង​ស្ដើង​ ព្រម​ទាំង​ខ្សោយ​ទៅ​ៗ​ ដែល​អាច​នាំ​ឲ្យ​យើង​ងាយ​នឹង​កើត​ជំងឺ​ពុក​ឆ្អឹង។ ការ​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​ប្រហែល​២០​ទៅ​៣០​នាទី​នៅ​​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​ឆ្អឹង។ បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​បញ្ចូល​ត្រី​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/YyXuI9FAJAE ៤. អាហារ​ប្រៃ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ជាតិ​​សូដ្យូម​ខ្ពស់​ចំពោះ​​ស្ត្រី​ក្រោយ​អស់​រដូវ បង្កើន​ឱកាស​នៃ​ការ​បាក់​ឆ្អឹង​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​ជាតិ​​សូដ្យូម (អំបិល)​ទាប​ដល់​ទៅ​៤​ដង​ ពីព្រោះ​អំបិល​​​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​ច្រើន​ តាម​រយៈ​តម្រង​នោម​។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ជំងឺរលាកសន្លាក់

ចៀសវាង​កំហុស​ឆ្គង​ទាំង​៥​នេះ​ ដើម្បី​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សន្លាក់​ជះ​ឥទ្ធិពល​យ៉ាង​សម្បើម​ដល់​ការ​ធ្វើ​ចលនា និង​​គុណភាព​នៃ​ជីវិត​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ជាក់ស្ដែង ទម្លាប់​ជាក់លាក់​មួយ​ចំនួន​អាច​បំផ្លាញ​សុខភាព​សន្លាក់​របស់​យើង​​បាន​ដោយ​មិន​ដឹង​ខ្លួន។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ទម្លាប់​ទាំង​៥​នេះ​ ដើម្បី​ឲ្យ​សន្លាក់​មាន​សុខភាព​ល្អ​​។ ១. ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ ​​ពិត​ណាស់​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល​ អាច​បំផ្លាញ​សន្លាក់​របស់​យើង​ ពីព្រោះ​អាច​​​រារាំង​ដល់​ការ​លូតលាស់​នៃ​ឆ្អឹង​ខ្ចី  ​និង​ឆ្អឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​សម​ល្មម​ នោះ​វា​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​សន្លាក់​របស់​យើង​ទៅ​វិញ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​តិច​ជាង​៤០០មិល្លីក្រាម​​​ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​​ជួយ​រក្សា​សុខភាព​សន្លាក់​របស់​យើង​ឲ្យ​នៅ​រឹងមាំ​ល្អ​​​។ ២. ពាក់​ស្បែក​ជើង​កែង​ញឹកញាប់​ ស្បែក​ជើង​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​មុខងារ​ផ្សេង​ៗ​ទៀត​នៃ​រាងកាយ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ​មាន​កម្លាំង​កើន​ឡើង​នៅ​ពាសពេញ​សន្លាក់​ជង្គង់​ នៅ​ពេល​ដែល​យើង​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​។ ​សម្ពាធ​នៅ​លើ​សន្លាក់​ក៏​​កើត​ឡើង​​ផង​ដែរ ប្រសិនបើ​​យើង​ពាក់​ស្បែក​ជើង​កែង​ទាប​ជិត​៤សង់ទីម៉ែត្រ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ជៀសវាង​ពាក់​ស្បែក​ជើង​កែង​ខ្ពស់​ញឹកញាប់​ ឬ​រយៈពេល​យូរ​ ពីព្រោះ​ថា​វា​អាច​​ធ្វើ​ឲ្យ​សម្ពាធ​កើន​ឡើង​នៅ​ជង្គង់​ ជា​ហេតុ​នាំ​ឲ្យ​​មាន​ការ​ប្រែប្រួល​ខុស​​ពី​ធម្មតា​នៃ​សន្លាក់​។ ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ ទឹក​មាន​សារសំខាន់​​ណាស់​ សម្រាប់​ការ​បង្កើត​សារធាតុ​រាវsynovial ​នៅ​ក្នុង​សន្លាក់​ ដែល​ជួយ​ឲ្យ​សន្លាក់​មាន​រម្អិល និង​បង្កើត​ការ​លូតលាស់​នៃ​កោសិកា​​ថ្មី​ៗ​នៅ​ក្នុង​ឆ្អឹង​ខ្ចី​។ ដូច​នេះ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ ទឹក​រម្អិល​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​រលាក​សន្លាក់​ ឬ​ឈឺចាប់​នៅ​ក្នុង​សន្លាក់​។ ៤. អង្គុយ​ ឬ​ឈរ​រយៈពេល​យូរ​ ឥរិយាបថ​មិន​ល្អ នៅ​ពេល​ដែល​យើង​អង្គុយ​ក៏​អាច​បង្កើន​បន្ទុក​នៅ​លើ​​​ឆ្អឹង​កង​ក ដើម​ទ្រូង និង​ចង្កេះ ដែល​អាច​បណ្ដាល​ឲ្យ​ឈឺ​សន្លាក់​ និង​ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​។ ម្យ៉ាង​វិញ​ទៀត ការ​ឈរ​យូរ​ពេក​ ក៏​អាច​បង្ក​ជា​បញ្ហា​សន្លាក់​ដូច​គ្នា ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​សន្លាក់​​នៅ​ឆ្អឹង​ខ្នង​ ត្រគាក ជង្គង់​ និង​ជើង​ចុក​រួយ​​ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា។​ […]


ជំងឺរលាកសន្លាក់

កត្តា​ប្រឈម ៣ សំខាន់​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ហើមជង្គង់

​គ្នាយើង​ប្រហែល​​ជា​ធ្លាប់​បាន​ឮហើយ​ថា​ជង្គង់​ហើម​កើត​ឡើង​នៅ​ពេល​សារ​ធាតុ​រាវ​ច្រើន​កក​កុញ​នៅ​ក្នុង​ ឬ​ជុំ​វិញ​សន្លាក់​ជង្គង់​។ ការ​ហើម​ជង្គង់​អាច​បណ្ដាល​មកពី​របួស របួស​នៅ​សាច់​ដុំ ឬសន្លាក់ ឬ​បញ្ហា​សុខភាព​ប្រចាំកាយ ឬ​មានជំងឺ​ប្រចាំ​កាយ​។ ដើម្បី​វាយ​តម្លៃ​ដឹង​ថា​អ្វីជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ហើម​ជង្គង់​នេះ គ្រូពេទ្យ​អាច​នឹង​យក​សំណាក​សារធាតុ​រាវ​ពីជង្គង់ ដើម្បី​តេស្ត​រក​មើល​វីរុស ឬជំងឺ ឬ​របួស​ផ្សេងៗ​។ ​ រោគ​សញ្ញា សញ្ញា​និង​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន៖ ហើម៖ ស្បែក​នៅ​ជង្គង់​ឡើង​ហើម អាច​មើល​ឃើញ​ច្បាស់ ពិសេស​បើ​ធៀប​នឹង​ជង្គង់​​មិន​មាន​បញ្ហា​ តឹង៖ នៅ​ពេល​សន្លាក់​ជង្គង់​ផ្ទុក​សារធាតុ​រាវច្រើនពេក នោះ​យើង​នឹង​ពិបាក​ក្នុងការបត់ជង្គង់ ឬ​លាជើង​ឲ្យ​ត្រង់​ ឈឺ​ចាប់៖ អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​សារធាតុ​រាង​ច្រើន​នៅ​ជង្គង់ ​អាច​មកពី​ជង្គង់​ពិបាក​ទ្រទម្ងន់ខ្លួន ឬ​មិន​អាច​ទ្រទម្ងន់​ខ្លួន​បាន ដែល​អាច​ធ្វើ​ឲ្យ​ជង្គង់​ឈឺ​ចាប់​ខ្លាំង​។​ កត្តា​ប្រឈម អាយុ៖ ឱកាស​នៃ​ការ​វិវត្ត​ការ​ហើម​ជង្គង់​ដែល​ទាក់​ទង​នឹង​ជំងឺ​រលាក​សន្លាក់​កើន​ឡើង​ទៅ​តាម​វ័យ​ដែរ​ កីឡា៖ ចំពោះ​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​លេង​កីឡា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្វិល​ជង្គង់​ដូច​ជា​បាល់​បោះ​ ទំនង​ជា​ជួប​ប្រទះ​នូវ​ប្រភេទ​របួស​ជង្គង់​​បណ្ដាល​ឲ្យ​ហើម ធាត់៖ ទម្ងន់​លើស​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​បន្ថែម​លើ​សន្លាក់​ជង្គង់​ ដែល​រួម​ចំណែក​ដល់​ការ​ផ្ទុក​ជាលិកា ​និង​សន្លាក់​ និង​ការ​ចុះ​ខ្សោយ​នៃ​ជង្គង់​ អាច​នាំ​ឱ្យ​ជង្គង់​ឡើង​ហើម។ ការ​ធាត់​ជ្រុល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ ដែល​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុកើត​​ញឹក​ញាប់​​ផ្សេង​ទៀត​បង្ក​ការ​ហើមជង្គង់។ ក្នុង​ករណី​សង្ស័យ​ណា​មួយ ឬមាន​ចេញ​រោគ​សសញ្ញា​គួរ​ឲ្យ​បារម្ភ គ្នា​យ់ើង​គួរ​ជួបពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាពជំងឺ​ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​


ឈឺឆ្អឹងនិងសាច់ដុំ

ចេះតែមានបញ្ហារឹងសាច់ដុំ អាចមកពី​កត្តាទាំងនេះ

ការ​ឡើង​រឹង​សាច់​ដុំ​សំដៅ​ទៅ​លើ​អារម្មណ៍​នៃ​ការ​តឹង​សាច់​ដុំ​ដែល​ជា​រឿយៗ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​អាច​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​នៅ​ចំណុច​ណា​មួយ​ច្រើន​ពេក ​ឬ​អាច​បង្ហាញ​ជំងឺ​ប្រចាំ​កាយ​ណាមួយ​។ តើ​មូល​ហេតុ​អ្វី​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ? ការ​រឹង​​សាច់​ដុំ​ភាគ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង​ច្រើន​ ដែល​កើត​ឡើង​បន្ទាប់​ពី​យើង​ខកខាន​ធ្វើ​ចលនា​យូរ​ ឧទាហរណ៍​បន្ទាប់​ពី​សម្រាក​លើ​គ្រែ​យូរ ឬ​បន្ទាប់​ពី​ចូល​រួម​លំហាត់ប្រាណ​​ថ្មី។ សកម្មភាព​ទាំង​នេះ​អាច​បណ្ដាល​ឱ្យ​ខូច​ខាត​កោសិកា​សាច់​ដុំ​បណ្ដោះ​អាសន្ន​ដែល​នាំ​ឱ្យ​មាន​ភាព​រឹង។ ការ​ឡើង​រឹង​សាច់​ដុំ​ដោយ​សារ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​កើត​ឡើង​ជា​ញឹក​ញាប់​ក្នុង​ចំណោម​មនុស្ស​ដែល​មិនសូវ​ហាត់​ប្រាណ​។ អតុល្យភាព​អេឡិចត្រូលីត​ក៏​អាច​បណ្ដាល​ឱ្យ​រឹង​សាច់​ដុំ​ ជា​ពិសេស​បន្ទាប់​ពី​ហាត់​ប្រាណ។ អេឡិចត្រូលីត មាន​ដូចជា​សូដ្យូម​ ប៉ូតាស្យូម។ នៅ​ពេលយើង​​ធ្វើ​លំហាត់​ប្រាណ​អេឡិចត្រូលីត​ត្រូវ​បាន​បាត់​បង់​តាម​រយៈ​​ញើស ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កាន់​តែ​ពិបាក​ក្នុង​ការ​ជួយ​សម្រួល​ដល់​ចលនា​សាច់​ដុំ។ តើ​ការ​ឡើង​រឹង​សាច់​ដុំ​ត្រូវ​ព្យា​បាល​យ៉ាង​ដូច​ម្តេច? ការ​ព្យាបាល​បញ្ហា​ឡើង​រឹង​​សាច់​ដុំ​ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក។ ភាព​រឹង​របស់​សាច់​ដុំ​ដោយ​សារ​តែ​ការ​ប្រើ​សាច់​ដុំ​គ្រោង​ឆ្អឹង អាច​នឹង​បាត់​បាត់​ក្នុង​រយៈពេល​ណាមួយ ហើយ​​ការ​ព្យាបាល​តាម​បែប​ផ្សេង​នៅ​ផ្ទះ​ក៏​អាច​ដោះស្រាយ​បាន​ដែរ​។ មនុស្ស​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​ធូរ​ស្បើយ​ពី​ការ​រឹង​នៃ​សាច់​ដុំ​បន្ទាប់​ពី​សម្រាក​ដោយ​​ដាក់​ដុំ​ទឹក​កកស្អំ ​ឬស្អំនឹង​បន្ទះកម្ដៅ ឬ​ម៉ាស្សា​សាច់​ដុំ។ ទោះ​យ៉ាង​ណា​ការ​ព្យាបាល​សាច់​ដុំ​រឹង​ ដោយសារតែ​ស្ថាន​ភាព​ជំងឺ ​អាច​ត្រូវ​ការ​ការ​ព្យាបាល​​ ឬ​ការ​ប្រើ​ថ្នាំ ដែល​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​ ចំណុច​សំខាន់​ត្រូវ​ដឹង​ពី​​ការ​រឹង​សាច់​ដុំ ការ​តឹង​សាច់​ដុំ​សំដៅ​លើ​អារម្មណ៍​តឹង​នៅ​ក្នុង​សាច់​ដុំ​ដែល​អាច​ត្រូវ​បាន​អម​ដោយ​ការ​ឈឺ​ចាប់​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ភាព​រឹង​របស់​សាច់​ដុំ​ជា​រឿយៗ​កើត​ឡើង​បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​ការ​ប្រើ​សាច់​ដុំ​ច្រើន​ពេក​ឬ​អសកម្ម​រាង​កាយ​អស់​រយៈ​ពេល​យូរ​ពេក​។ បើ​មិន​ដូច្នោះ​ទេ​ការ​ឡើង​រឹង​សាច់​ដុំ​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាពចំនួន​ដូច​ជា ជំងឺសា​ច់ដុំ និង​ជំងឺ​សរសៃ​ប្រសាទសាច់ដុំ​។ សញ្ញា​ និង​រោគ​សញ្ញា​អាច​នឹង​ប្រែ​ប្រួល​អាស្រ័យ​លើ​មូល​ហេតុ​នៃ​ការ​ឡើង​រឹង​សាច់​ដុំ​ ប៉ុន្តែ​វា​អាច​មាន​ការ​ឈឺ​ចាប់​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ពិបាកឱន​ ឬ​ពិបាក​រក្សា​លំនឹង។ មូល​ហេតុ​នៃ​ការ​រឹង​សាច់​ដុំ​នឹង​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ប្រវត្តិ​ជំងឺ ​និង​ការ​ពិនិត្យ​រាង​កាយ​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​តាម​ដាន​ប្រសិន​បើ​ចាំ​បាច់​ទាក់​ទង​នឹង​មូល​ហេតុ​ដែល​បាន​បង្ហាញ។ ជា​ទូ​ទៅ​ការ​តឹង​សាច់​ដុំ​អាច​ត្រូវ​បាន​ព្យាបាល​នៅ​ផ្ទះ​ដោយ​ការ​សម្រាក​សាច់​ដុំ​រឹង​ដោយ​ប្រើ​កម្ដៅ​ និង​ស្អំទឹកកក ពត់ពែន​ខ្លួន ​និង​ម៉ាស្សា​សាច់​ដុំ។ ការ​ព្យាបាល​ដែល​ទូលំ​ទូលាយ​ជាង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ព្យាបាល​រាង​កាយ​ និង​ថ្នាំ​អាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព​ជាក់​ស្ដែង​។


ជំងឺរលាកសន្លាក់

ជិះកង់ល្អ តែអាចជាមូលហេតុបណ្ដាលឲ្យយើងឈឺចង្កេះទេ?

ពេល​ជិះ​កង់ យើង​ប្រើ​កម្លាំង​ជើង​ខ្លាំង ព្រោះ​ត្រូវ​ធាក់​កង់​ដើម្បី​ឲ្យ​វា​ទៅ​មុខ ហើយ​ដោយ​សារ​តែ​ប្រើ​ជើង​ខ្លាំង​គ្នា​យើង​ខ្លះ​គិត​ថា របួស​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ជិះ​កង់​កើត​ឡើង​លើ​ជើង​ដូច​ជា កំភួន​ជើង ឬ​ជង្គង់​ជា​ដើម។ ប៉ុន្តែ ការ​សិក្សា​បង្ហាញ​ថា របួស​លើ​រាងកាយ​ពេល​ជិះ​កង់​គួរ​ឲ្យ​ធុញ​នោះ​មិន​មែន​ឈឺ​ជង្គង់​អី​ទេ តែ​ជា​បញ្ហាឈឺចង្កេះដោយសារជិះកង់​វិញ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ន័រវែស​បាន​សិក្សា​លើ​អ្នកជិះកង់អាជីព​ចំនួន ១១៦​នាក់ ដើម្បី​ពិនិត្យ​មើល​លើ​ផ្នែក​រាងកាយ​ណា​ដែល​រង​របួស​ខ្លាំង​ជាង​គេ​ដោយសារ​ការ​ជិះ​កង់។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ ៤៥% ​នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហា​ឈឺ​ចង្កេះ ២៣% នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហាឈឺជង្គង់ ៤១% ​នៃ អ្នក​ជិះកង់​ទាំង​អស់​បាន​ស្វែង​រក​ការ​ព្យាបាល​ដោយសារ​ឈឺ​ចង្កេះ ឈឺខ្នង។ មូល​ហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​ចង្កេះ​ចំពោះ​គ្នា​យើង​ចូល​ចិត្ត​ជិះ​កង់ គឺ​អាច​ដោយ​សារ​មាន​ឥរិយាបថ​មិន​ល្អ (ឱន​ជិះ​កង់) បណ្ដាល​ឲ្យ​ស្ពឹក​ខ្នង ឬ​ចង្កេះ។ មួយ​វិញ​ទៀត​នោះ ការ​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​អាច​បង្ក​ឡើង​ដោយ​សារ​សរសៃ​ពួរ​សាច់​ដុំ​ទទួល​រង​ការ​ប៉ះទង្គិច ឬ​ដោយ​សារ​ប្រឹង​ធាក់​កង់​ខ្លាំង​ពេក។ បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ក៏​អាច​បណ្ដាល​មក​ពី​យើង​ធាក់​កង់​ខុស​បច្ចេកទេស​ផង​ដែរ។ ក្បួន​ដោះ​ស្រាយ​បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់ ១. កែ​តម្រូវ​កង់​ឲ្យ​សម​ស្រប​ទៅ​តាម​រាងកាយ​របស់​យើង បើ​អាច​គួរ​មាន​ជំនួយ​ពី​អ្នក​ជំនាញ​ក្នុង​ការ​ជ្រើសរើស​កង់​ស័ក្ដិសម​នឹង​យើង។ ២. ជ្រើស​រើស​ប្រភេទ​កង់​ត្រឹម​ត្រូវ​ទៅ​តាម​ការ​ជិះ​កង់​ដូច​ជា កង់​ជិះ​លេង​ធម្មតា កង់​ជិះ​ឡើង​ភ្នំ កង់​កីឡា​។ល។ ៣. ក្នុង​ករណី​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់ អាច​យក​ទឹក​កក​មក​ស្អំ​កន្លែង​ឈឺ​ចាប់ និង​សម្រាក​មួយ​រយៈ​សិន រហូត​អាការៈ​ប្រសើរ​ឡើង។ ៤. បើ​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ខ្លាំង អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា ប្រើ​សម​ស្រប​ទៅ​តាម​កម្រិត​របស់​ថ្នាំ ៥. លើស​ពី​នេះ យើង​អាច​ដោះ​ស្រាយ​ជាមួយ​ក្បាច់​ហាត់​ប្រាណ​ដូច​ខាង​ក្រោម​ក៏​បាន​៖ ក្បាច់​ផ្អឹប​ជង្គង់ នឹង​ដើម​ទ្រូង៖ ការ​ផ្អឹប​ជង្គង់នឹង​ដើម​ទ្រូង ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង។ ជំហាន​ដែល​យើង​គួរ​អនុវត្ត​តាម​មាន​ដូច​ជា៖ ជំហានទី១៖ គេង​ឲ្យ​រាប​ស្មើ​នឹង​ឥដ្ឋ ជំហានទី២៖ ទាញ​ជង្គង់​ទាំង​សង​ខាង​ឡើង​មក​ផ្អឹបនឹង​ដើម​ទ្រូង ជំហានទី៣៖ យក​ដៃ​ឱប​ជង្គង់ រួច​សង្កត់​ថ្នម​ៗ​ផ្អឹប​ជង្គង់​នឹង​ដើម​ទ្រូង ជំហានទី៤៖ រក្សា​លំនឹង​នេះ​ឲ្យ​បាន​១៥វិនាទី សឹម​លែង​មក​ដាក់​ជើង​ត្រង់​ស្មើ រួច​ធ្វើ​ក្បាច់​នេះ​២-៣​ដង​ទៀត។ ក្បាច់​កូន​ក្មេង ក្បាច់​កូន​ក្មេង​ក៏​ជា​ក្បាច់​យូហ្កា​ដ៏​ពេញ​និយម​មួយ​ទៀត ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង​ដូច​គ្នា។ យើង​គួរ​អនុវត្ត​តាម​ជំហាន​នីមួយៗ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ