សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធរំលាយអាហារ

ឧស្សាហ៍ហើមពោះញឹកញាប់ អាចបណ្តាលមកពីមូលហេតុទាំងនេះ

គ្នាយើងអាចធ្លាប់ជួបបទពិសោធន៍អាការៈហើមពោះ ហើយបញ្ហានេះយើងក៏សម្គាល់ដឹងបានថា វាអាចកើតឡើងម្ដងម្ដាលក៏បាត់ទៅដោយខ្លួនឯង។ ករណីនេះមិនគួរឲ្យព្រួយបារម្ភនោះទេ ព្រោះអាចបង្កឡើងដោយការញ៉ាំអាហារមិនបានល្អ បណ្ដាលឲ្យឡើងជាតិហ្គាសក្នុងពោះវៀនទើបបណ្ដាលឲ្យហើមពោះ។ ប៉ុន្ដែករណីមួយទៀត ការហើមពោះអាចកើតឡើងញឹកញាប់ ឬលើសពី ៣ដងក្នុងមួយសប្ដាហ៍ ការហើមពោះបែបនេះយើងមិនអាចមើលស្រាលបានឡើយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បី ពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញនៃអាការៈហើមពោះ ប្រសិនបើមានអាការៈហើមពោះ យើងអាចប្រឈមនឹងអាការៈដូចជា៖ មានអារម្មណ៍ពោះតឹងខុសធម្មតា មានអារម្មណ៍ថាឆ្អែត កូរពោះ ដើរខ្យល់ រមួលពោះ ឆ្អល់ពោះ កត្ដាអ្វីដែលបណ្ដាលឲ្យហើមពោះ? តាមអត្ថបទចុះផ្សាយរបស់មន្ទីរសុខភាពសារធារណៈចក្រភពអង់គ្លេស(NHS)បានបង្ហាញថា អាការៈហើមពោះគឺកើតឡើងដោយសារមាន ហ្គាសក្នុងពោះវៀន បណ្ដាលមកពីការញ៉ាំអាហារ បន្លែ ផ្លែឈើ និងភេសជ្ជៈជាដើម។ អាការៈហើមពោះ បែបនេះ គឺមិនសូវឲ្យព្រួយបារម្ភនោះទេ ប៉ុន្ដែករណីមួយចំនួនទៀត ការហើមពោះអាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតដូចជា៖ ការទល់លាមក អាលែកហ្ស៊ីរបបអាហារ មានជំងឺ coeliac រលាកពោះវៀនរ៉ាំរៃ ចំពោះសុខភាពស្ដ្រីវិញ ក៏អាចមានអាការៈហើមពោះញឹកញាប់ក្នុងកំលុងមករដូវ។ ករណីកម្រមួយទៀត ដែលប្រឈមកើត នោះគឺជំងឺមហារីកក្រពេញអូវែ។ ជំងឺមហារីកក្រពេញអូវែ ក៏អាចបង្ហាញរោគសញ្ញា ហើមពោះញឹកញាប់ ហើយអាការៈហើមពោះបែបនេះដែលជាការប្រុងប្រយ័ត្នខ្លាំង។ វិធីកាត់បន្ថយអាការៈហើមពោះ ហាត់ប្រាណឲ្យបានទៀងទាត់ ទំពារអាហារដោយបិទមាត់ដើម្បីជៀសវាងការលេបខ្យល់ ផឹកទឹកឲ្យបានច្រើន ញ៉ាំអាហារសម្បូរជាតិសរសៃប្រសិនបើទល់លាមក ញ៉ាំអាហារតិចតែញឹកញាប់ […]

ស្វែងរក សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​អាហារ​ហឹរ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ដូចជា​​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ គេង​មិន​លក់​ រលាក​នៅ​ក្នុង​ជាលិកា​ ខ្យល់​ដង្ហើម​មិន​ល្អ និង​បញ្ហា​ក្រពះ​​ផ្សេង​ៗ​ផង​ដែរ​។ ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ប្រឈម​នឹង​អាការៈ​ចុក​​ពោះ និង​មិន​ស្រួល​ខ្លួន​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ​រួច។ តើ​អាការៈ​ទាំង​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី? គួរ​បារម្ភ​នៅ​ពេល​ណា​? ១. សារធាតុCapsaicin ការ​រលាក​ដែល​បណ្ដាល​មកពី​ញ៉ាំ​អាហារ​ហឹរ​ភាគ​ច្រើន​ បង្ក​ឡើង​ដោយ​សារធាតុCapsaicin។ នៅ​ពេល​ដែល​សារធាតុ​នេះ​ប៉ះពាល់​ជាមួយ​នឹង​ភ្នាស​រម្អិល​នៃ​ក្រពះ ឬ​ស្រទាប់​ក្រពះ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​ ឬ​អារម្មណ៍​រលាក​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ញ៉ាំ​ម្ទេស​យូរ​​ៗ​ទៅ​ វា​បែរ​ជា​ជួយ​​កាត់បន្ថយ​បញ្ហា​​​​​​​​​​​មិន​ស្រួល​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង​ទៅ​វិញ​។ យោង​តាម​ការ​ស្រាវជ្រាវ​បឋម​បាន​បង្ហាញ​ថា​ សារធាតុ​capsaicin ​អាច​ការពារ​ប្រឆាំង​នឹង​​ដំបៅ​ក្រពះ ដោយ​រារាំង​ការ​បញ្ចេញ​អាស៊ីដ បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ភ្នាស​រម្អិល  ដែល​អាច​ការពារ​ស្រទាប់​ក្រពះ​​​បាន​។ ២. ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ​ គ្នា​យើង​មួយ​ចំនួន​​តែង​យល់​ថា​ ការ​ញ៉ាំ​អាហារ​ហឹរ​​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ក្រពះ​ និង​ដំបៅ​ក្រពះ ប៉ុន្តែ​​​តាម​ពិត​ទៅ​ អាហារ​ហឹរ​មិន​បង្ក​បញ្ហា​សុខភាព​ទាំង​នោះ​ឡើយ​ ប៉ុន្តែ​វា​​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ ហើម​ពោះ ចង្អោរ ឬ​អារម្មណ៍​រលាក​កាន់​តែ​ធ្ងន់ធ្ងរ​។ មូលហេតុ​ទូទៅ​នៃ​ជំងឺ​រលាក​ក្រពះ កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ប្រើ​​ថ្នាំ ហើយ​ដំបៅ​ក្រពះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​Helicobacter pylori។ ៣. ​ការ​ច្រាល​អាស៊ីដ​ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ហឹរ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ឬ​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ច្រាល​អាស៊ីដ​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​​អាស៊ីដ​ក្រពះ ហូរត្រលប់​ចូល​ទៅ​បំពង់​អាហារ​ ដែល​បណ្ដាល​ឲ្យ​ចុក​ពោះ​ផ្នែក​ខាង​លើ និង​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ ក៏​​ជា​មូលហេតុ​​ទូទៅ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​ទាំង​៥ បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំពែង​ជា​សរីរាង្គ​មួយ​ដែល​មាន​មុខងារ​​សំខាន់​ពីរ​យ៉ាង​ គឺ​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ថាមពល​ក្នុង​ឈាម​។ ប្រសិនបើ​លំពែង​មិន​ផលិត​​អង់ស៊ីម​រំលាយ​អាហារ​ នោះ​រាងកាយ​ក៏​មិន​អាច​ស្រួប​យក​អាហារ​បាន​ត្រឹមត្រូវ​ដែរ​។ ជា​លទ្ធផល​ វា​នឹង​​ធ្វើ​ឲ្យ​​យើង​ស្រក​ទម្ងន់​ និង​រាករូស។ មួយ​វិញ​ទៀត បណ្តុំកោសិកាលំពែង ក៏​មាន​តួនាទី​ជួយ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម។​ ​នៅ​ពេល​ដែល​ការ​ផលិត​អាំងស៊ុយលីន​តិច​ពេក​ វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សង្កេត​មើល​​​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី។ ១. លាមក​ប្រែ​ពណ៌​ ​​​​​​ពិត​ណាស់​ លំពែង​ផលិត​អង់ស៊ីម​​ដែល​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ដូចជា​វីតាមីន​A, E និង​K។ ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​លាមក​​អណ្ដែត និង​មាន​ពណ៌​ស្រាល​ វា​អាច​​ជា​សញ្ញា​នៃ​ការ​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​បាន​ល្អ​។ ២. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ជាមួយ​គ្នា​នេះ​ដែរ លំពែង​ផលិត​អ័រម៉ូន​ដែល​គ្រប់គ្រង​ការ​ផលិត​អាំងស៊ុយលីន​នៃ​រាងកាយ​ ក៏​ដូចជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​លំពែង​មិន​ដំណើរការ​ នោះ​យើង​អាច​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ៣. ចង្អោរ​ និង​ក្អួត​ ដោយ​សារ​តែ​លំពែង​ផលិត​អ័រម៉ូន​ដែល​បំបែក​ខ្លាញ់​ វា​អាច​ប៉ះពាល់​ដល់​មុខងារ​រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ចង្អោរ ប្រសិនបើ​លំពែង​ដំណើរការ​មិន​ប្រក្រតី​។ ៤. ឈឺពោះ​ អាការៈ​ឈឺ​ពោះ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ និង​ជំងឺ​មហារីក​លំពែង។ ការ​ឈឺចាប់​ដោយ​សារ​តែ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ គឺ​ឈឺចាប់​ភ្លាម​ៗ និង​ខ្លាំង​នៅ​ចំ​កណ្ដាល​ពោះ​។ ៥. ស្រក​ទម្ងន់​ ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺចាប់​ត្រង់​បរិវេណ​ពោះ អម​ដោយ​ការ​ស្រក​ទម្ងន់​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង។ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់​ដូច​គ្នា។​ ដូច​នេះ​ហើយ ក្នុង​ករណី​​ស្រក​ទម្ងន់​ដោយ​​ពុំ​មាន​មូលហេតុ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​​ ​ក៏​ដូចជា​ធ្វើ​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។


ការបង្ករោគក្នុងពោះវៀន

ឆ្លងរោគក្នុងពោះវៀនចេញរោគសញ្ញាទាំងនេះ កុំប្រហែស

ឆ្លង​រោគ​ក្នុង​​ពោះវៀន បង្កឡើង​ដោយ​ពពួក​មីក្រូ​សារពាង្គ​កាយ ដែល​បាន​ចូល​ទៅ​ក្នុង​​ពោះ​វៀន​របស់​យើង​។ ជា​ទូទៅ​មនុស្ស​យើង​​អាច​ឆ្លង​រោគ​នេះ​បាន​តាម​រយៈ​ការ​ញ៉ាំ ឬ​ផឹក​ទឹក​មិន​ស្អាត ឬ​ពេល​ខ្លះ​គេ​ហៅ​ថា​ពុល​អាហារ។ មួយ​វិញ​ទៀត ការ​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​រោគ ឬ​សម្ភារៈ​មាន​ជាប់​មេរោគ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​ដូច​គ្នា​។ ១. រោគ​សញ្ញា​ឆ្លង​រោគ​ក្នុង​ពោះវៀន​ រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​មាន​ដូច​ជា៖ រាករូស ចង្អោរ ក្អួត ឈឺចុក​ក្នុង​ពោះ ក្ដៅ​ខ្លួន​ ឈឺក្បាល​។ អ្នក​ខ្លះ ពេល​ឆ្លង​រោគ​ក្នុង​ពោះ​វៀន​​អាច​មាន​ឈាម​ក្នុង​លាមក​ដែរ។ ឈាម​ក្នុង​លាមក​ អាច​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី ឬ​បារ៉ាស៊ីត​ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​។​ រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​ខ្លាំង លាមក​មាន​​ឈាម ឬ​សម្បោរ រាក​យូរ​ជាង​ពីរ ឬ​បី​ថ្ងៃ និង​មាន​ចេញ​សញ្ញា​បាត់​បង់​ជាតិ​ទឹក​ខ្លាំង ហើយ​បើ​មាន​រោគ​សញ្ញា​ទាំងនេះ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។ ដោយ​ឡែក បើ​ជា​​ទារក​អាយុ​ក្រោម​បី​ខែ មាន​ចេញ​អាការៈ​រាក​រូស ត្រូវ​ប្រញាប់​នាំ​ទៅ​ជួប​ពេទ្យ​ដែរ​។ ២. ការ​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បង្ការ​ការ​បាត់​បង់​ជាតិទឹក​។ រាក បង្ក​ឲ្យ​បាត់​បង់​សារធាតុ​រាវ​ពី​ក្នុង​រាង​កាយ ដូច​នេះ វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ថែ​ទាំ​ជន​ងាយ​រងគ្រោះ​ដូច​ជា​កុមារ​តូចៗ​ មនុស្ស​វ័យ​ចំណាស់ និង​អ្នក​មាន​សុខភាព​ខ្សោយ​។ មនុស្ស​ខ្លះ​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​ក្នុង​​ពោះវៀន​នេះ ដើម្បី​កម្ចាត់​ពពួក​បារ៉ាស៊ីត ឬ​បាក់តេរី ​ហើយ​មាន​តែ​គ្រូពេទ្យ​ទេ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​បាន។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​​​រោគ​សញ្ញា​មិន​ល្អ​ប្រសើរ​ឡើង​វិញ​។​​ ៣. វិធី​បង្ការ​ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ ការ​ឆ្លង​រោគ​ក្នុង​​ពោះ​វៀន​ជា​ច្រើន​ករណី​អាច​បង្ការ​បាន​តាម​រយៈ​ការ​ថែទាំ និង​រក្សា​អនាម័យ​ក្នុង​ការ​ហូប​ចុក និង​ផឹក​ទឹក​ស្អាត​។ អនុវត្ត​វិធានការ​អនាម័យ​ខាង​ក្រោម​នេះ ដើម្បី​បង្ការ​បញ្ហា​ឆ្លង​រោគ​នៅ​ពោះ​វៀន​៖ ចម្អិន​អាហារ ដូច​ជា​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ […]


ហើមពោះ

ឧស្សាហ៍ហើមពោះ រួមនឹងរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបពេទ្យ

អាការៈ​ហើម​ពោះ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយអាហារ​មាន​ខ្យល់ ឬ​ហ្គាស​​ច្រើន។ ពេល​ហើម​ពោះ យើង​នឹង​មាន​អារម្មណ៍​ថា​ដូច​ញ៉ាំ​អាហារ​អស់​ច្រើន​ធ្វើ​ឲ្យ​ហល់ និង​ពេញ​ណែន​ក្នុង​ពោះ​តែម្ដង​។ អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ពោះ និង​ឈឺពោះ​ ហើយ​​ពោះ​មើល​ទៅ​ដូច​ជា​ធំ​ខុស​ប្រក្រតី និង​អាច​ធ្វើ​ឲ្យ​តឹង​អាវ​ទៀត​ផង​។​ ១. រោគ​សញ្ញា​ហើម​ពោះ​ រោគ​សញ្ញា​ធម្មតា​នៃ​ការ​ហើម​ពោះ​មាន​ដូច​ជា​ឈឺ​ក្នុង​ពោះ ពិបាក​ក្នុង​ពោះ និង​មាន​ហ្គាស​នៅ​ក្នុង​ពោះ​។ ជាមួយ​គ្នា​នោះ​ដែរ យើង​អាច​ភើ​ញឹក​ញាប់ ឬ​ក៏​កូ​រ​ពោះ​ ជា​ដើម​។ យ៉ាងណា បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ គ្នា​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​៖ មាន​ឈាម​ក្នុង​លាក​ ស្រក​ទម្ងន់​ មាន​ធ្លាក់​ឈាម (​ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​វ័យ​​អស់​រដូវ​) ចង្អោរ ក្អួត រាក ក្រហាយ​ទ្រូង កាន់​តែ​ខ្លាំង ក្ដៅ​ខ្លួន (​មកពី​ការ​ឆ្លង​រោគ​)​។ ២. មូលហេតុ​បង្ក​ឲ្យ​ហើម​ពោះ​ បញ្ហា​ហើម​ពោះ​អាច​កើត​ឡើង​បាន​នៅ​ពេ​ល​ដែល​ប្រព័ន្ធ​រំលាយអាហារ​យើង​ពេញ​ទៅ​ដោយ​ខ្យល់ និង​ហ្គាស​។ ការណ៍​នេះ​អាច​កើត​ឡើង​បាន ដោយសារ​តែ​អាហារ​យើង​បាន​ញ៉ាំ​ដែរ​ ក្នុង​​ករណី​ខ្លះ​។ មូល​ហេតុ​បង្ក​ទូ​ទៅ​មួយ​ចំនួន​មាន​ដូច​ជា៖ លេប​ខ្យល់​ចូល​ពោះ​ច្រើន​ពេក តាម​រយៈ​ការ​ញ៉ាំ​អាហារ​លឿន​ៗ ផឹក​ភេសជ្ជៈ ជក់បារី ឬ​ទំពា​ស្ករ​កៅ​ស៊ូ ទល់លាមក ញ៉ាំ​អាហារ​ច្រើន​ជ្រុល ​ច្រាល​អាស៊ីដ​ក្រពះ ស្រក​ទម្ងន់ ពេល​មក​រដូវ​ (សម្រាប់​ស្រ្តី​មួយ​ចំនួន)។ មូល​ហេតុ​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ក៏​អាច​ធ្វើឲ្យ​ហើម​ពោះ​ដែរ​៖ ឆ្លង​រោគ មានការ​រលាក រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​រលាក​អាង​ត្រគាក ជំងឺ​ថ្លើម ជំងឺ​មហារីក (មហារីក​ក្រពេញ​អូវែ លំពែង​ ស្បូន និង​ពោះ​វៀន​ធំ ជា​ដើម) បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ស្ត្រេស ឬ​បាក់​ទឹក​ចិត្ត ជា​ដើ​ម។ ៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​ហើម​ពោះ គ្រូពេទ្យ​អាច​ពិនិត្យ​រាង​កាយ​ដោយ​ផ្ទាល់ និង​សាកសួរ​អ្នក​ជំងឺ​នូវ​សំណួរ​មួយ​ចំនួន​ទាក់​ទង​នឹង​រោគ​សញ្ញា ដើម្បី​ដឹង​ថា​បញ្ហា​នេះ​កើត​យូរ​ៗ​ម្ដង ឬ​កើត​ឡើងជា​ប្រចាំ​។ ការ​ហើមពោះ​បណ្ដោះ​អាសន្ន​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​បើ​វា​កើត​ឡើង​ជា​ប្រចាំ​ គ្រូ​ពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​ពោះ មាន​ដូច​ជា​ថត X-ray ឬ CT Scan។ ៤. វិធី​បង្ការ​បញ្ហា​ហើមពោះ​ ដើម្បី​បង្ការ​បញ្ហា​ហើម​ពោះ​យើង​គួរ៖ ចៀស​វាង​អាហារ​​អាច​ផលិត​ហ្គាស ដូច​ជា​ស្ពៃក្ដោប កាត់​បន្ថយ​ […]


រលាកពោះវៀនរ៉ាំរ៉ៃ

ឈឺក្នុងពោះ ឬបត់ជើងធំប្រែប្រួល អាចជារោគសញ្ញារលាកពោះវៀនរ៉ាំរ៉ៃ

រោគ​សញ្ញា​រលាក​ពោះវៀន​រុាំរៃ  គឺ​ជា​ជំងឺ​ទូទៅ​ដែល​ប៉ះ​ពាល់​ដល់​ពោះវៀន​ធំ។ រោគ​សញ្ញា​រួម​មាន​ចង្អោរ​ឈឺ​ពោះ ​ហើម​ពោះ​ និង​រាក​ ឬ​ទល់​លាមក​ ឬ​ទាំង​ពីរ។ ការ​រលាក​ពោះ​វៀន គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែលយើង​​ត្រូវ​ការ​គ្រប់​គ្រង​រយៈ​ពេល​វែង។ មនុស្ស​មួយ​ចំនួន​តូច​ការ​រលាកពោះវៀន មាន​រោគ​សញ្ញាសញ្ញា​ធ្ងន់ធ្ងរ។ មនុស្ស​ខ្លះ​អាច​គ្រប់​គ្រង​រោគ​សញ្ញា​បាន ​ដោយ​គ្រាន់​តែ​គ្រប់​គ្រង​របប​អាហារ​របៀប​រស់​នៅ ​និង​​គ្រាប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​។ រោគ​សញ្ញា​ធ្ងន់ធ្ងរ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ និង​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ ការ​រលាក​ពោះ​វៀនមិន​បណ្ដាល​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជាលិកា​ពោះ​វៀន​ ឬ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ទេ។ រោគសញ្ញា រោគ​សញ្ញា​របស់រលាកពោះវៀនអាចមាន​ភាព​ផ្សេងៗគ្នា និង​អាច​មាន​រយៈពេល​យូរ។ រោគ​សញ្ញា​ទូ​ទៅ​បំផុត​រួម​មាន៖ ឈឺ​ពោះ រមួលឈឺក្នុងពោះ ឬ​ហើមពោះ​ពេល​រៀបបន្ទោបង់ ឬបន្ទោបង់ រូបសណ្ឋាន​របស់​លាមក​ប្រែ​ប្រួល​ ទម្លាប់​បត់ជើង​មាន​ការ​ប្រែ​ប្រួល រោគ​សញ្ញា​ផ្សេង​ទៀត​ មាន​ដូច​ជា​ហើម​ពោះ កើនហ្គាស់ក្នុងពោះ ឬ​មាន​សម្បោរ​នៅ​លាមក ជា​ដើម​។​ គួរ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​សិនជា​យើង​មាន​បញ្ហា​ ឬរោគ​សញ្ញាសង្ស័យ​ណាមួយ​។​   មូលហេតុពាក់​ព័ន្ធ​​ រោគសញ្ញា​នៃការ​ រលាកពោះវៀន​រុាំរៃអាច​បណ្ដាល​មក​ពី៖ អាហារ​៖ ចំពោះ​រោគ​សញ្ញា​រលាក​ពោះវៀន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ទាស់​ចំណី ​ឬការ​មិន​ឃ្លាន​អាហារ មិន​ត្រូវ​បាន​គេ​ធ្វើ​ការ​បក​ស្រាយ​ក្បោះ​ក្បាយ​នោះ​ទេ ។ ការ​ទាស់​ចំណី​​អាហារ​ពិតជា​​កម្រ​បង្ក​ឱ្យ​មាន រលាកពោះវៀនណាស់​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​រោគសញ្ញា រលាកពោះវៀនកាន់​តែ​អាក្រក់​នៅ​ពេល​ពួក​គេ​ញ៉ាំ ​ឬ​ផឹក​ភេសជ្ជៈ​មួយ​ចំនួន​រួម​មាន ​​​​​​​​​​​​​​​​​​​ស្រូវ​សាលី ​ផលិត​ផល​ទឹក​ដោះ​គោ ​ផ្លែ​ក្រូច​ សណ្ដែក​ ស្ពៃក្ដោប ​ទឹក​ដោះ​គោ ​និង​ភេសជ្ជៈ​កាបូន។ ស្ត្រេស៖ ​មនុស្ស​ភាគ​ច្រើន​ដែល​មាន រោគសញ្ញារលាកពោះវៀនតែងជួប​ប្រទះ​នូវ​រោគសញ្ញា​ដែល​កាន់​តែ​អាក្រក់​ទៅ ៗ ឬ​ញឹក​ញាប់​ជាង​នេះ​ក្នុង​អំឡុង​ពេល​មាន​ភាព​តាន​តឹង​​ផ្លូវចិត្ត​កើន​ឡើង។ មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​រលាក​ពោះ​វៀន​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស​នៅឡើយ​ទេ តែកត្តា​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​មានជំងឺ​នេះ។ កត្តា​ប្រឈម​ទាំង​នោះមានដូច​ជា៖​ ការកន្ទ្រាក់​សាច់ដុំ​ក្នុងពោះវៀន ភាពមិន​ប្រក្រតី​របស់​ប្រព័ន្ធប្រសាទ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ ឆ្លង​រោគ​ធ្ងន់​ធ្ងរ​ កើត​ស្ត្រេស​ខ្លាំង ការប្រែ​ប្រួល​បាក់តេរី​ក្នុងពោះ​វៀន​


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឧស្សាហ៍​កូរ​ពោះ​​ឮ​ខ្លាំង​ៗ​ អាច​សាកល្បង​តិចនិក​ទាំង​​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អាការៈ​កូរ​ពោះ​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​គ្នា​​យើង​ចេះ​តែ​កូរ​ពោះ​មិន​ឈប់​ មិន​ថា​នៅ​ក្នុង​បន្ទប់​ធ្វើការ កន្លែង​ប្រជុំ ឬ​នៅ​ចំណោម​​មនុស្ស​ជា​ច្រើន​នោះ​​ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្មាសអៀន​មិន​ខាន​។ ជា​ទូទៅការ​កូរ​ពោះ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឃ្លាន​ ការ​រំលាយ​អាហារ​យឺតយ៉ាវ​ ឬ​ញ៉ាំ​អាហារ​មួយ​ចំនួន។ យ៉ាង​ណា​មិញ យើង​អាច​បំបាត់​​អាការៈ​កូរ​ពោះ​នេះ​បាន​ តាម​រយៈ​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ដើរ​​ហាត់​ប្រាណ​​ក្រោយ​ញ៉ាំ​អាហារ​រួច​ អំឡុង​ពេល​សម្រាក​ពី​ការងារ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ គ្នា​យើង​គប្បី​ដើរ​ហាត់​ប្រាណ​ប្រហែល ​១៥​នាទី​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​។ នៅ​ពេល​ដែល​យើង​ដើរ​ វា​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​​ក្រពះ​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​គ្នា​យើង​ក៏​មិន​គួរ​ដើរ​ហាត់ប្រាណ​ខ្លាំង​​ពេក​ដែរ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​ទៅ​វិញ​។ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ​​​​ទឹក​ជួយ​​ឲ្យ​ដំណើរការ​រំលាយ​អាហារ​ប្រសើរ​ឡើង ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​នៅ​អំឡុង​ពេល​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​ទឹក​ម្ដង​ច្រើន​ពេក​ឡើយ​ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​ពោះ​របស់​យើង​ពោរពេញ​ដោយ​ទឹក​ និង​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​កូរ​ពោះ​កាន់​តែ​ខ្លាំង​​ឡើង​។ ៣. សាកល្បង​តែ​រុក្ខជាតិ​ ​​​តែ​រុក្ខជាតិ​ដែល​ផ្សំ​ឡើង​ពី​ខ្ញី​ ឈើ​អែម​ ​ឬ​ស្លឹក​គ្រៃ​​អាច​ជួយ​ពង្រឹង​​ប្រព័ន្ធ​រំលាយ​អាហារ​ និង​សាច់ដុំ​ពោះវៀន​បាន​យ៉ាង​ស័ក្ដិសិទ្ធ។ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​តែ​ប្រភេទ​នេះ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ឬ​នៅ​ពេល​ល្ងាច​ ទើប​ជា​ការ​ប្រសើរ​។ ៤. ញ៉ាំ​យឺត​ៗ​ និង​ទំពា​ឲ្យ​ម៉ដ្ត​​ល្អ​ អាការៈ​កូរ​ពោះ​ ក៏​អាច​បណ្ដាល​មក​ពី​យើង​ញ៉ាំ​លឿន​ពេក និង​ស្រូប​យក​ខ្យល់​ច្រើន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​។ ហេតុនេះ​ហើយ​ ចូរ​ព្យាយាម​ទំពា​អាហារ​ឲ្យ​​បាន​ម៉ដ្តល្អ​ ដើម្បី​បញ្ចៀស​ខ្យល់​ចូល​ក្នុង​រាងកាយ​របស់​យើង​​​​។ ​​៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​​ និង​អាហារ​មាន​ខ្លាញ់​ ពោះវៀន​របស់​យើង​អាច​ផលិត​ឧស្ម័ន​ច្រើន​ នៅ​ពេល​ដែល​យើង​ព្យាយាម​រំលាយ​ជាតិ​ស្ករ​ច្រើន​ជ្រុល។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​បង្ក​ជា​អាការៈ​រាករូស ឬ​​ឆ្អល់​ពោះ​ និង​កូរ​ពោះ​​ផង​ដែរ​។ ដូច​គ្នា​នេះ​ដែរ […]


ជំងឺថ្លើម

គ្រឿងស្រវឹងប៉ះពាល់ថ្លើមបែបណា? ញ៉ាំកម្រិតណាសុវត្ថិភាព?

ពេល​យើង​ផឹក​គ្រឿង​ស្រវឹង ថ្លើម​នឹង​ចាប់​ផ្ដើម​បំបែក​ជាតិ​អាល់កុល ដែល​ការ​បំបែក​នេះ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។ ជាតិ​អាល់កុល​ ឬគ្រឿង​ស្រវឹង​ប៉ះ​ពាល់​ថ្លើម​កម្រិត​ណា​នោះ​អាស្រ័យ​លើ​បរិមាណ​គ្រឿង​ស្រវឹង​ដែល​យើង​ផឹក និង​ញឹក​ញាប់​ប៉ុនណា​។ និយម​ន័យ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​រាប់​ពី​ប្រាំ​បី​កំប៉ុង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ស្រ្តី និង​សម្រាប់​បុរស​ចាប់​ពី​១៥​កំប៉ុង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។ ទោះ​ជា​យើង​ផឹក​ជោគ​​ជាំ​​យូរ​ៗ​ម្ដង ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​មានការ​ខូច​ខាត ឬ​អាច​ស្លាប់​បាន​ផង​ដែរ​។​ ១. គ្រឿង​ស្រវឹង​ប៉ះពាល់​ថ្លើម​ដោយ​របៀប​ណា? បើ​សិន​ជា​យើង​ផឹក​គ្រឿងស្រវឹង​ក្នុង​កម្រិត​តិច​តួច ថ្លើម​អាច​គ្រប់​គ្រង​បាន​មិន​ជា​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​បើ​សិន​ជា​យើង​ផឹក​ច្រើន​ នោះ​ថ្លើម​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដើម្បី​បំបែក​ជាតិ​អាល់​កុល​។ បើ​សិន​ជា​កោសិកា​​ថ្លើម​ធ្វើ​ការ​ធ្ងន់​ធ្ងរ​ពេក អាច​នាំ​ឲ្យ​ថ្លើម​ចាប់​ផ្ដើម​ខូច​។ ការ​ខូច​ថ្លើម​អាច​នាំ​ឲ្យ​កើត​មាន​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ឬ​ថ្លើម​មាន​សម្លាក​ និង​ពេល​ខ្លះ​អាច​បង្ក​ទៅ​ជា​ក្រិន​ថ្លើម​។ ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​មិន​បង្ក​បញ្ហា​ចំពោះ​សុខ​ភាព​គួរ​អនុវត្ត​ដូច​ខាងក្រោម​៖ ទាំង​ប្រុស និង​ស្រី មិន​គួរ​ផឹក​គ្រឿង​ស្រវឹង​ដូច​ជា​ស្រាបៀរ​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​ស្រា​វិញ មិន​គួរ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​។ ក្នុង​ករណី​មាន​កម្មវិធី​ផ្សេងៗ ក៏​មិន​គួរ​ផឹក​ស្រាបៀរ​លើស​ពី​បួន​កំប៉ុង​ដែរ​ក្នុង​មួយ​ថ្ងៃ​។ ក្នុង​ករណី​គ្នា​យើង មិន​អាច​បញ្ឈប់​ខ្លួន​ឯង​ពី​ការ​ផឹក​គ្រឿង​ស្រវឹង យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​​ ២.​រោគ​សញ្ញា​ខូច​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង​ នៅ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ការ​ខូច​ថ្លើម​ដោយ​សារ​គ្រឿង​ស្រវឹង​ ជា​ទូទៅ​មាន​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​តែម្ដង​។ បើ​សិន​ជា​យើង​វិវដ្ដ​ទៅ​ដល់​ដំណាក់​កាល​ក្រិន​ថ្លើម នោះ​រោគ​សញ្ញា​អាច​ធ្ងន់​ធ្ងរ មាន​ដូច​ជា​កើត​លឿង​។​ រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា​ស្រក​ទម្ងន់ ចេះ​តែ​អស់កម្លាំង មិន​ឃ្លាន ហើម​នៅ​កជើង និង​ពោះ វង្វេង ក្អូត​ឈាម ឬ​បត់ជើង​ធំ​មាន​ឈាម ជា​ដើម​។​​ ៣. ផឹក​គ្រឿងស្រវឹង​ច្រើន​អាច​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ក្នុង​ដំណាក់​កាល​ដំបូង​ៗ​នៃ​ជំងឺ​ថ្លើម​បង្ក​ដោយ​គ្រឿង​ស្រវឹង អ្នក​ផឹក​ពេល​ខ្លះ​អាច​វិវដ្ដ​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ នៅ​ដំណាក់​កាល​នេះ ពេល​ខ្លះ​អាច​បាន​ធូរ​ទៅ​វិញ​ដែរ បើ​សិន​ជា​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង។ ដូច​គ្នា គ្រូពេទ្យ​អាច​ណែ​នាំឲ្យ​យើង​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​ខ្លះ​ៗ ដើម្បី​ជួយ​ឲ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​។ ក្រៅ​ពី​ជំងឺ​នេះ ការ​ផឹក​គ្រឿងស្រវឹង​យូរ​ឆ្នាំ អាច​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង និង​នាំ​ឲ្យ​ក្រិន​ថ្លើម​ផង​ដែរ​។ ទោះ​បី​យើង​ជា​មនុស្ស​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាហារ​​ទាំង​៥​យ៉ាង ​ដោះស្រាយ​​ក្លិន​មាត់​មិន​ល្អ​ចេញ​ពី​ក្រពះ​ ​

ក្លិន​មាត់​មិន​ល្អ​ ជា​កង្វល់​របស់​គ្នា​យើង​គ្រប់​រូប ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​ ក៏​ដូចជា​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ដទៃ​។ ដូច​នេះ​ហើយ​​ ដើម្បី​បំបាត់​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ ដែល​កើត​ចេញ​ពី​បញ្ហា​ក្រពះ យើង​អាច​សាកល្បង​​ញ៉ាំ​កំពូល​អាហារ​​ទប់​ស្កាត់​ក្លិន​មាត់​​​ខាង​ក្រោម​នេះ​​។ ១. ការ៉ុត ឬ​ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​ និង​ការ៉ុត ​អាច​ជួយ​ឲ្យ​​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ​ដោយ​ទប់ស្កាត់​ការ​បង្កើត​ហ្គាស​នៅ​ក្នុង​ក្រពះ​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ បន្ថែម​ពី​នេះ​ ផ្លែឈើ​ និង​បន្លែ​ស្រស់​​ក៏​ជួយ​ជំរុញ​ដល់​​ការ​ផលិត​ទឹក​មាត់​ ដើម្បី​​​ជួយ​កម្ចាត់​​បាក់តេរី ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​​មិន​ល្អ​ចេញ​ពី​ធ្មេញ អណ្ដាត​ និង​អញ្ចាញ​ធ្មេញ​។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​ក្រពះ​ទទេ វា​ក៏​អាច​បង្ក​ឲ្យ​មាន​​ក្លិន​មាត់​មិន​ល្អ​​ដូច​គ្នា​ ដោយសារ​តែ​ការ​កកើត​ឡើង​នៃ​អាស៊ីដ​។ ដូច្នេះ​ហើយ​ ការ​ទំពា​​​បន្លែ និង​ផ្លែឈើ​ជា​វិធីសាស្ត្រ​​កាត់បន្ថយ​​​ក្លិន​មាត់​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ​ទឹក​ដោះ​គោ​ជូរ​ បាក់តេរី​ល្អ​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​​ការ​រំលាយ​អាហារ​ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​ក្លិន​មាត់​។ ​ក្រៅ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ ការ​ប្រមូលផ្ដុំ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​ក៏​អាច​​នាំ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​​ អាច​កាត់បន្ថយ​កម្រិត​នៃ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​​​​​​បាន​យ៉ាង​អស្ចារ្យ​។ ​​​៣. តែ​បៃតង​ ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​តែ​បៃតង​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ រួម​ទាំង​ជួយ​ពង្រឹង​មុខងារ​ខួរ​ក្បាល​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ វា​ក៏​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ក្លិន​​មាត់​ ព្រម​ទាំង​ក្លិន​ខ្លួន​មិន​ល្អ​។ ពិត​ណាស់​ តែ​បៃតង​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ធម្មជាតិ ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​នៅ​ក្នុង​មាត់​ ដែល​បង្ក​ជា​ក្លិន​មាត់​មិន​ល្អ​។ ៤. ពពួក​ផ្លែ​ក្រូច​ អាស៊ីដ​Citric​នៅ​ក្នុង​ផ្លែ​ក្រូច​ អាច​​បញ្ចៀស​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ និង​បំពង់​រំលាយ​អាហារ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ក្លិន​មាត់​មិន​ល្អ​។ ដូច្នេះ​ហើយ ការ​បញ្ចូល​ពពួក​ផ្លែ​ក្រូច​នៅ​ក្នុង​របប​អាហារ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការៈ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​ស្រ្តេស វា​អាច​​បង្ក​ជា​អាការៈ​ឈឺ​ក្រពះ ដែល​នេះ​មក​ពី​ខួរ​ក្បាល​ និង​​ពោះវៀន​មាន​ទំនាក់ទំនង​គ្នា​។ ពិត​ណាស់​ ស្រ្តេស​​ និងបញ្ហា​ថប់បារម្ភ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ប្រសិនបើ​យើង​​មិន​អើពើ​ វា​ក៏​អាច​អភិវឌ្ឍ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​​​ដទៃ​ទៀត​ផង​ដែរ​។ មូលហេតុ​​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ប៉ះពាល់​ដល់​​​ក្រពះ ​ជាក់​ស្ដែង បញ្ហា​ក្រពះ​​ជា​​រោគ​សញ្ញា​ទូទៅ​បំផុត​ដែល​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​​អត្តសញ្ញាណ​នៃ​ទំនាក់ទំនង​រវាង​ពោះវៀន​ និង​ខួរ​ក្បាល​ ដែល​​នេះ​កើត​ឡើង​ដោយ​សារ​​តែ​ពោះវៀន​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​ខួរ​ក្បាល​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ វា​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​ ដោយ​កាត់បន្ថយ​ការ​ផលិត​អង់ទីក័រ ​និង​​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន​  ​។ រោគសញ្ញា​នៃ​បញ្ហា​ពោះវៀន​ដែល​ទាក់ទង​នឹង​ស្រ្តស​ ឈឺពោះ​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ចុកពោះ ឬ​ហើម​ពោះ​ ទល់លាមក​ ឬ​រាករូស​ ​ពិបាក​រំលាយ​អាហារ​ បាត់បង់​ចំណង់​អាហារ​ ​ឃ្លាន​​ខុស​ពី​ធម្មតា​ ក្រហាយ​ទ្រូង​ ចង្អោរ​ ឬ​ហ្គាស​ នៅ​ពេល​ដែល​យើង​ប្រឈម​​នឹង​រោគសញ្ញា​ណា​មួយ​​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ វា​អាច​ជា​ប្រភព​នៃ​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ដែល​ប៉ះពាល់​ដល់​​ការ​រស់នៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ការ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ ​ជា​រឿង​ដែល​យើង​មិន​គួរ​រំលង​ឡើយ​។ ពេល​ណា​​យើង​គប្បី​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​? ប្រសិនបើ​គ្នា​យើង​​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​ខ្លាំង​ ព្រម​ទាំង​ក្អួត​​នៅ​ពេល​ដែល​យើង​ថប់បារម្ភ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ តិចនិក​ដោះស្រាយ​បញ្ហា​ស្រ្តេស​ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ថប់បារម្ភ ឬ​ស្រ្តេស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។ ញ៉ាំ​អាហារ​សុខភាព​ ធ្វើ​លំហាត់​ប្រាណ​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដកដង្ហើម​ឲ្យ​វែង​ៗ ធ្វើ​សមាធិ​ ធ្វើ​សកម្មភាព​ដែល​យើង​ចូលចិត្ត​ ពិភាក្សា​បញ្ហា​ជាមួយ​នឹង​​មិត្តភ័ក្ដិ ឬ​គ្រួសារ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាការៈ​ឈឺ​​ពោះវៀន​ធំ​ទាំង​៦​ អាច​ជា​សញ្ញា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាល​ អាការៈ​ឈឺ​ពោះវៀន​ធំ​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​គ្នា​យើង​គប្បី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។ ពិត​ណាស់​ ដោយ​សារ​តែ​បែបបទ​​នៃ​ការ​រស់នៅ​ និង​របប​អាហារ​មិន​ល្អ យើង​អាច​នឹង​មាន​អាការៈ​ឈឺ​ពោះ​​ជា​ញឹកញយ។​ ដូច្នេះ​ហើយ​ ​ការ​កំណត់​ពី​រោគ​សញ្ញា​គ្រោះថ្នាក់​ ក៏​ដូចជា​យល់​ដឹង​ពី​វិធីសាស្ត្រ​​​ដោះស្រាយ​​មួយ​ចំនួន​​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​ធំ​មាន​សុខភាព​ល្អ ជា​រឿង​ចាំបាច់​​បំផុត​។ ១. ឈឺ​ពោះ​ អាការៈ​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដែល​​មិន​ល្អ​​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ឧស្សាហ៍​មាន​អារម្មណ៍​ឈឺចាប់​នៅ​​ផ្នែក​ខាង​ក្រោម​ពោះ ​យើង​អាច​នឹង​មាន​ជំងឺ​រលាក​ពោះវៀន​ ដូចជា​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​ឬ​ជំងឺ​មហារីក​ផង​ដែរ​។ ២. ទល់​លាមក​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​​គ្នា​យើង​តែងតែ​ជួប​បញ្ហា​ទល់​លាមក​ និង​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ពេល​បន្ទោបង់​ វា​អាច​ជា​ជំងឺdiverticulitis​ ​ដែល​​​មាន​ថង់​រលាក​តូច​ៗ​នៅ​ក្នុង​ពោះវៀន​ធំ​ ឬ​អាច​ជា​ជំងឺ​រលាក​ពោះវៀន​ ដែល​មាន​រោគសញ្ញា​ដូចជា​រាករូស ហើម​ពោះ​ ឈឺចាប់​ និង​ហ្គាស​។ នៅ​ពេល​ខ្លះ របប​អាហារ​ត្រឹមត្រូវ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប៉ុន្តែ​ប្រសិនបើ​យើង​​​មិន​​ព្យាបាល​ទេ​នោះ ​យូរ​​ៗ​ទៅ​ ​វា​អាច​វិវដ្ត​ទៅ​ជា​​ជំងឺ​ធ្ងន់ធ្ងរ​​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​។ ៣. រាករូស​ ប្រសិនបើ​យើង​រាករូស​ជា​ញឹកញាប់​ ​វា​ន័យ​ថា​ពោះវៀន​ធំ​របស់​យើង​ដំណើរការ​មិន​ប្រក្រតី​ឡើយ​។ ជាក់​ស្ដែង ជំងឺ​ពោះវៀន​ធំ​ជា​ច្រើន​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាការៈ​រាករូស​​មាន​ដូចជា​ជំងឺ​រលាក​​ពោះវៀន​ និង​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ។ ក្នុង​ករណី​ដែល​អាការៈ​នេះ​មាន​រយៈពេល​​​លើស​ពី​​២៤​ម៉ោង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៤. លាមក​មាន​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​លាមក​មាន​ឈាម​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​រលាក ហើយ​​នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​មាន​ឈាម​ពណ៌​ក្រមៅ ឬ​ស្ទើរ​តែ​មាន​ពណ៌​ខ្មៅ​ ឬ​​​រាក​មាន​ឈាម​ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ឬ​​មហារីក​។ ​​៥. ហ្គាស​​ពោះវៀន ហ្គាស​ច្រើន​ពេក​ និង​មាន​ក្លិន​មិន​ល្អ​​បញ្ជាក់​ថា​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស