សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺខ្លាច​កន្លែង​​ចង្អៀត

ជំងឺ​ខ្លាច​កន្លែង​ចង្អៀត (Claustrophobia) ជា​អាការៈ​ភ័យ​ពេល​នៅ​កន្លែង​បិទ​ជិត ឬ​តូច​ចង្អៀត​មិន​មាន​ច្រក​ចេញ។ គេ​ឲ្យឈ្មោះ​ថា "ជំងឺ​ថប់​បារម្ភ" ហើយ​បង្ក​ឡើង​ដោយ​កន្លែង​តូច​ចង្អៀត មាន​ដូច​ជា ជណ្តើរ​យន្ត បន្ទប់​គ្មាន​បង្អួច ឬ​សូម្បី​តែសម្លៀក​បំពាក់​តឹង​ពេក​ក៏​ដោយ។ គេ​ចាត់​ទុក​ថា​ជា​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុ​ផល នាំ​ឱ្យ​មាន​ការ​ស្លន់ស្លោ​ទៀត។ មាន​មនុស្ស​ត្រឹម ៥% ទៅ ៧% ប៉ុណ្ណោះ​លើ​ពិភព​លោក​ដែល​កើត​ជំងឺ​នេះ ហើយ​ក្នុង​នោះ​មាន​ចំនួន​តិច​ណាស់​ដែល​បាន​ព្យាបាល ឬ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។ ១- រោគសញ្ញាជំងឺខ្លាចកន្លែងចង្អៀត កើត​ដោយសារ​មាន​ការ​ដាក់​កម្រិត សម្ពាធ និង​ការ​ថប់​អារម្មណ៍​ច្រើន។ អ្នក​កើត​ជំងឺ​នេះ មក​ពី​ការ​ទទួល​បទពិសោធ​ប៉ះ​ទង្គិច​រន្ធត់ៗ​កាល​ពី​នៅ​តូច ដូចជា ត្រូវ​គេ​ធ្វើ​បាប ឬ​ចាប់​ដាក់​កន្លែង​តូច​ចង្អៀត ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​មិន​បាត់​ ទោះ​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ។ នេះ​ជា​សញ្ញា​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត ពេល​មាន​អារម្មណ៍​តាន​តឹង​ណា​មួយ ចាប់​ផ្តើម​បង្ហាញ​ឡើង៖ - វិលមុខ - បើកញើស - ឈឺក្បាលតិចតួច - ឈឺដើមទ្រូង - មាត់ឡើងស្ងួត - សម្ពាធឈាមកើនឡើង - អាការៈញ័រខ្លួន - អាការញ័រជង្គង់ - ដួលសន្លប់ - ចង់ក្អួត - ចង្វាក់បេះដូងលោតលឿន - វង្វេងវង្វាន់។ ទោះ​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​ត្រូវ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ស្ទះៗ និង​ខ្វះ​អុកស៊ីហ្សែន ធ្វើ​ឲ្យ​ភ័យ​ញាប់ញ័រ​ឡើង។ ២- ដំណាក់កាលកើតជំងឺខ្លាចកន្លែងតូចចង្អៀត ការ​សិក្សា​ភាគច្រើន​បង្ហាញ​ថា ការ​កើត​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត កើត​ឡើង​ដោយសារ​បទពិសោធ​កាល​ពី​នៅ​ក្មេង មាន៖ - ធ្លាប់លង់ទឹក - ត្រូវ​គេ​ឃុំ​ទុក​នៅ​ក្នុង​ទូ ឬ​កន្លែង​តូច​ចង្អៀត - ត្រូវ​គេ​ទុក​ចោល​តែ​ម្នាក់​ឯង​នៅ​ក្នុង​ឡាន ឬ​បន្ទប់​ក្រោម​ដី - […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

គ្នាយើង​កំពុង​រៀន ច្បាស់​ណាស់​អាច​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ហេតុអី​និសិត្សខ្លះអាចជម្នះសម្ពាធទាំងនេះបាន? ឯ​ខ្លះ​ទៀត​បែរ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ កត្តាជាច្រើន​អាច​នាំ​ឲ្យ​គ្នាយើង​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​សិស្សនិស្សិត​ដូច​យើង កាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។ ១- អីទៅជាជំងឺបាក់ទឹកចិត្ត? ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​សោកសៅ​ខុស​ពី​ធម្មតា ហើយ​បាត់បង់​ចំណាប់​អារម្មណ៍​រាល់​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន។ ២- រោគសញ្ញាជំងឺបាក់ទឹកចិត្តមានអីខ្លះ? សិស្សនិស្សិត​ដូចជា​ពួកយើង អាច​មាន​អារម្មណ៍​សោកសៅ ទុក្ខព្រួយ ម្តង​អរ​ម្តង​ភ័យ ប៉ុន្តែ​អារម្មណ៍​ទាំង​នោះ អាច​បាត់​ទៅ​វិញ​នា​ពេល​ណា​មួយ។ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត រាល់​អ្វី​បាន​ឃើញ​អាច​សុទ្ធ​តែអវិជ្ជមាន មិន​ថា​អារម្មណ៍ ការ​គិត ឬ​សកម្មភាព​យើង​ផ្ទាល់ ហើយ​រោគ​សញ្ញា​មួយ​ចំនួន​អាច​បញ្ជាក់​យើង​កំពុង​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ដូចជា៖ - មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឬ​មិន​ខ្វាយខ្វល់​មនុស្ស​ជុំវិញ​ខ្លួន - ឆេវឆាវ ឆាប់ខឹង ទាស់​ចិត្ត​គ្រប់​រឿង - លែង​ចាប់​អារម្មណ៍​រឿង​គ្រប់​យ៉ាង ទាំង​សកម្មភាព ឬ​កីឡា​ធ្លាប់​ចូល​ចិត្ត - ប្រែប្រួលទម្លាប់គេង (គេងតិចពេក ឬច្រើនពេក) - អស់កម្លាំង - ឡើងគីឡូខ្លាំង ឬស្រកខ្លាំង - ញ៉ាំច្រើនពេក ឬក៏តិចពេក - មានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភ័យព្រួយ - ពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ - ភ្លេចភ្លាំង - ចង់ ឬធ្លាប់ព្យាយាមធ្វើអត្តឃាត - […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន

រាល់ថ្ងៃ គ្រឿង​ស្រវឹង​ស្ទើរ​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​របស់​យើង​ទៅ​ហើយ។ គ្នា​យើង​ខ្លះ មិន​ថា​ប្រុសស្រី សុទ្ធតែ​លើក​ហេតុ​ផល​ផ្សេងៗ​ពេល​ផឹក ហើយ​ហេតុផល​រួម​តែង​ឮ គឺ​បំបាត់​ភាព​ស្មុគស្មាញ រំសាយ​អារម្មណ៍​ខ្លះៗ ក្រោយ​ការងារ។ តែ​ធ្លាប់ដឹងអត់ ក្រៅពី​នាំ​ឲ្យ​មាន​ជំងឺ​កាច​ជា​ច្រើនៗ ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ដ។ “Hello គ្រូពេទ្យ” ណែនាំ​ចំណុច​មួយ​មាន​ទំនាក់ទំនង​រវាង​ស្រា និង​ការ​បាក់​ទឹក​ចិត្ត។ ១- ឥទ្ធិពលជាតិអាល់កុលលើខួរក្បាល អាល់កុល​ត្រូវ​គេ​ចាត់​ទុក​ថា​ស្មើ​ជំងឺ​បាក់​ទឹក​ចិត្ត ព្រោះ​រំខាន​ដល់​តុល្យភាព​គីមី​ខួរ​ក្បាល ប៉ះពាល់​ប្រព័ន្ធ​បញ្ជា​សរសៃ​ប្រសាទ។ ក្រោយ​ផឹក​ ប្រតិបត្តិការ​ក្នុង​ខួរ​ក្បាល​យើង​ចាប់​ផ្តើម​ចុះ​ខ្សោយ ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​ចាត់​ចែង រក្សា​ទុក និង​រំឭក​ការ​ចងចាំ ជាដើម។ ផឹក​ជាតិ​អាល់កុល​ច្រើន ពិសេស​ក្នុង​ពេល​ខ្លី និង​គ្មាន​អ្វី​ក្នុង​ពោះ អាច​ធ្វើ​ឲ្យ​មុខងារ​ចងចាំ​របស់​ខួរក្បាល​បិទ​ចោល​ទាំង​ស្រុង បាត់បង់​លទ្ធភាព​ប្រមូល​ការ​ចងចាំ​មក​វិញ។ គ្នា​យើង​ស្រវឹង​ស្រា អាច​​ភ្លេច​ខ្លះៗ ឬ​ទាំង​អស់​តែ​ម្តង ជា​មូលហេតុ​គ្នា​យើង​ខ្លះ ភ្ញាក់​ដឹង​ខ្លួន​ពី​ស្រវឹង មិន​ដឹង​ថា​បាន​ទៅ​ណា​ខ្លះ ធ្វើអ្វី​ខ្លះ​នោះ​ឡើយ ហើយ​ផល​ប៉ះពាល់​ធំៗ​ដោយសារ​ជាតិ​អាល់កុល​លើ​ខួ​ក្បាល មាន៖ ធ្វើចលនាមិនបានល្អ ខ្សោយភ្នែក និយាយមិនសូវច្បាស់ ស្ពឹកស្រពន់ ឬប្រតិកម្មយឺត បាត់បង់ការចងចាំ យ៉ាងណា ផល​ប៉ះពាល់​ទាំង​នេះ នឹង​បាត់​ទៅ​វិញ​បន្ទាប់ពី​ឈប់​ផឹក។ ករណី​ខ្លះ ទោះ​ឈប់​ផឹក​ក្តី ក៏​ខួរក្បាល​នៅ​តែ​មាន​សភាព​មិន​ប្រក្រតី​ដូច​គ្នា។ គ្នាយើង​ផឹក​យូរៗ​ទៅ អាច​នឹង​ធ្វើ​ឲ្យ​ខួរក្បាល ផ្លាស់​ប្តូរ​ជា​រៀង​រហូត​តែ​ម្តង។ ផល​ប៉ះពាល់​ផ្សេង​ទៀត បណ្តាល​ឲ្យ​សុខភាព​ចុះ​ខ្សោយ […]


វិធីបំបាត់ស្ត្រេស

មាន​គំនិតវិជ្ជមាន រស់​បាន​កាន់​តែ​យូរ ចុះ​​ធ្វើ​ម៉េច​ទើប​មាន​គំនិតវិជ្ជមាន?

ការ​គិត​វិជ្ជមាន ឬ​គិត​អី​ក្នុង​ផ្លូវ​ល្អ ជា​ការ​ទទួល​ស្គាល់ ទទួល​យក​ការ​គិត និង​បើក​ចិត្ត​ទទួល​លទ្ធផល​វិជ្ជមាន និង​អវិជ្ជមាន​គ្រប់​រឿង។ បើ​យើង​មាន​គំនិត​វិជ្ជមាន បញ្ហា​អ្វី​ក៏អាច​ដោះស្រាយ​បាន​ដែរ។ ១- ឥទ្ធិពលគំនិតវិជ្ជមាន អ្នក​មាន​គំនិត​វិជ្ជមាន អាច​រស់​បាន​យូរ​ជាង​មុន ជា​មធ្យម ៧,៥ឆ្នាំ។ គេ​ជា​មនុស្ស​ពូកែ​មាន​ប្រាជ្ញា​វាងវៃ ហើយ​អាច​ដោះស្រាយ​បញ្ហា​ជុំវិញ​ខ្លួន ច្រើន​ជាង​អ្នក​ដែល​ចាំតែ​លើក​ពី​បញ្ហា ហើយ​ដេក​គិត​ថា​ដោះស្រាយ​មិន​ចេញ។ សកម្មភាព​ក្នុង​តំបន់​ខួរ​ក្បាល​ជាប់​ពាក់ព័ន្ធ​នឹង​អារម្មណ៍​អវិជ្ជមាន ដូចជា ភ័យ​ខ្លាច សោកសៅ នឹង​ធ្វើ​ឲ្យ​ចុះ​អន់​ថយ​ប្រព័ន្ធ​ភាព​សុំា។ ចំពោះ​អ្នក​គិត​វិជ្ជមាន នឹង​មានប្រព័ន្ធ​ភាព​សុំា​រឹងមាំ​ជាង។ ចំពោះ​អ្នក​មាន​ភាព​រីករាយ សូម្បី​តែ​ផ្តាសាយ និង​បញ្ហា​ខួរក្បាល​ក៏​មិន​មាន​ដែរ។ និយាយ​ឲ្យ​ចំ អ្នក​គិត​វិជ្ជមាន​ច្រើន​មាន​សុខភាព​ល្អ ចេះ​ថ្លឹង​ថ្លែង និង​បែង​ចែក​ពេល​វេលា និង​របស់​ញ៉ាំ​​ដែល​ល្អ​សម្រាប់​រាង​កាយ។ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ និង​កាត់​បន្ថយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​បាន​ទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ធ្វើ​ម៉េច​ឲ្យ​ការ​គិត​កាន់​តែ​ប្រសើរ? ត្រូវ​មើល​ទម្លាប់​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ ឬ​មនុស្ស​ដែល​ជួប​ទាក់ទង​រាល់​ថ្ងៃ។ ព្យាយាម​មើល​ចំណី​ញ៉ាំ​​ប្រចាំ​ថ្ងៃ ថា​មាន​អី​ខ្លះ​ល្អ អ្វី​ខ្លះ​មិន​ល្អ? មាន​ហាត់​ប្រាណ​ខ្លះទេ? គេង​ម៉ោង​ប៉ុន្មាន​ទើប​ក្រោក? មាន​ស្វែង​យល់អី្វ​ថ្មី​អត់? មិន​ថា​តាម​ដាន​ព័ត៌មាន ឬ​អានសៀវភៅ​ទេ។ អភិវឌ្ឍ​ខ្លួនឯង ប្រមូល​ការ​គិត ថ្លឹងថ្លែង​ពី​បញ្ហា និង​ស្វែង​រកដំណោះ​ស្រាយ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ទំនាក់ទំនងល្អ

ឃើញពណ៌សក់ អាចដឹងដល់ចរិតពិតភ្លាម លាក់អត់បានទេ

អត្តចរិតម្នាក់ៗសម្គាល់បានតាមរយៈទង្វើ ឬចំណុចផ្សេងៗជាច្រើន។ តាមរយៈពណ៌សក់ ក៏អាចស្វែងយល់ពីចរិតរបស់មនុស្សបានខ្លះដែរ។ ពណ៌សក់ត្រង់ចំណុចនេះ មិនមែនគិតលើការលាប ឬហាយឡាយលេងពណ៌សក់ទេ គឺសំដៅលើពណ៌សក់ធម្មជាតិ។ ១- សក់ខ្មៅ ពណ៌ធម្មជាតិរបស់ខ្មែរ ឬប្រជាជនអាស៊ី។ ពណ៌សក់ប្រភេទនេះ មានលក្ខណៈស៊ីជម្រៅ មានការត្រិះរិះម៉ត់ចត់ ម៉ឺងម៉ាត់ មិនលេងសើចច្រើន មានមនោសញ្ចេតនាស្អិតរមួត និងជឿជាក់លើខ្លួនឯងខ្ពស់។ ២- សក់ទង់ដែង សក់ពណ៌ទង់ដែងពីធម្មជាតិ មានមិនច្រើន ឬមិនទូទៅទេ។ អ្នកមានសក់ពណ៌នេះ (ភាគច្រើននៅអឺរ៉ុប) ជាមនុស្សមានតម្រូវការខ្ពស់ ឬទាមទារច្រើន ឯអត្រាលែងលះក៏កាន់តែខ្ពស់ក្នុងចំណោមក្រុមនេះ។ ប៉ុន្តែ មនុស្សមានសក់ប្រភេទនេះ មានលក្ខណៈស្វាហាប់ ស្មោះត្រង់ និងបើកចិត្តស្ដាប់ការរិះគន់ ឬឲ្យយោបល់ពីមជ្ឈដ្ឋានខាងក្រៅ។ ៣- សក់ត្នោត សក់ពណ៌ត្នោតមាននៅទ្វីបអាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិក ហើយជាក្រុមមានភាពទាក់ទាញខ្លាំងជាងសក់ក្រហម និងទង់ដែង។ សក់ត្នោតបង្ហាញពីភាពឆ្លាតវៃ ហើយអ្នកដែលឈ្នះរង្វាន់ណូបែលជាច្រើន សុទ្ធតែមានសក់ពណ៌ត្នោត។ គេជាបុគ្គលប្រឹងប្រែងធ្វើការ មិនខ្លាចនឿយហត់ ពេលខ្លះងាយចុះចាញ់ បោះបង់ការព្យាយាម។ បើនិយាយដល់សម្ព័ន្ធភាព អ្នកសក់ត្នោត ម៉ឺងម៉ាត់ មិនលេងសើច ហើយមានចិត្តនឹងន ស្មោះត្រង់។ រឿងគួរឲ្យសោកសៅ គឺអាចប្រឈមខ្ពស់នឹងបញ្ហាទំពែក ឬញៀននឹងជាតិនីកូទីន (ជក់បារីច្រើន)។ ៤- សក់ក្រហម សក់ក្រហម មានហ្សែនដែលរងការបំប្លែង​នៅលើក្រូម៉ូសូមទី​១៦។ សក់ក្រហមតែងទាក់ទាញមនុស្សជុំវិញខ្លួនខ្ពស់ជាងសក់ពណ៌ផ្សេង។ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

មូលហេតុ​ឧស្សាហ៍​ភ្លេចភ្លាំង ទាំង​ខ្លួន​នៅ​ក្មេង មិន​ទាន់​ចាស់

គ្នាយើង​ធ្លាប់អត់ ពេល​ត្រូវ​ធ្វើ​អី​មួយ បែរ​ជា​ភ្លេចភ្លាំង​រក​នឹក​ថា​ត្រូវ​ធ្វើ​អី​មិន​ឃើញ​សោះ? បញ្ហានេះ អាច​កើត​ឡើង​ជា​ប្រចាំ​ ប៉ុន្តែ​បើ​កើត​យូរ​ពេក (ឧស្សាហ៍​ភ្លេច) នឹង​ប៉ះពាល់​ការងារ​មិន​ខាន។ ឧស្សាហ៍​ភ្លេច ទាំង​ខ្លួន​មិន​ទាន់​ចាស់​ផង​នោះ អាច​បណ្ដាល​មក​ពី​បញ្ហា​ធំៗ​ខាង​ក្រោម។ បើ​ចង់​ដោះ​ស្រាយ សូម​ស្វែង​យល់​ឫសគល់​របស់​វា និង​ដំណោះ​ស្រាយ​ដូច​ខាង​ក្រោម៖ ១- ស្មុគពេក (ស្ត្រេស) គ្នា​​យើង​​ភាគ​ច្រើន​ប្រឈម​​មិន​​លស់​​ទេ ព្រោះ​​ការងារ ឬ​បញ្ហា​ឈឺ​ក្បាល​ដោះស្រាយ​មិន​ចេញ ​គិត​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​ពេល​ខ្លះ ថែម​ទាំង​ធ្វើ​ឲ្យ​យើង​ឧស្សាហ៍​​ភ្លេច​​។ ​បង្ខំ​ចិត្ត​​ធ្វើ​រឿង​អី​មួយដែល​​ខ្លួន​មិន​ស្រលាញ់ ក៏​​អាច​ជា​ស្ត្រេស​ដែរ។ ខ្លះ​ទៀត ចេះ​តែ​គិត​ខ្លួន​ឯង​ថាមាន​កំហុស តប់​ប្រមល់ ​មួម៉ៅ​ច្រើន មិន​ស្រឡះ​ក្នុង​ខ្លួន។ មិន​មែន​​ធម្មតា​ទេ កត្តាស្មុគស្មាញ​លើស​ប្រមាណ​នេះ អាច​ជះឥទ្ធិពល​អាក្រក់​ បំផ្លាញ​ការងារ ឬ​បង្អាក់​ភាព​សម្រេច​ផ្លែ​ផ្កា​ល្អ និង​ការងារ​ផ្សេងទៀត។ រោគសញ្ញា​បញ្ជាក់​ថា​យើង​កំពុង​ស្មុគខ្លាំង មាន៖ - សុញគំនិត - ​គេង​មិន​ងា​យ​លក់ - ឧស្សាហ៍​​ឈឺក្បាល ឬ​ចុករួយសាច់ដុំ - មានអារម្មណ៍​ហត់ ​និង​​ពិបាក​ប្រមូល​​អារម្មណ៍​​ផ្ដោត​អី​មួយ។ បើ​គិត​ថា​ខ្លួន​ឯងមាន​បញ្ហាដូច​បញ្ជាក់​ខាង​លើ ដំណោះស្រាយ​បន្ទាន់​គឺឆ្លៀត​​ហាត់​ប្រាណ កាត់​បន្ថយ​ជាតិ​អាល់កុល ​និងកាហ្វេអុីន ​ឆាប់ចូល​គេង កុំ​ទម្លាប់​នៅ​យប់​ជ្រៅ​ពេក។ បើ​ធ្ងន់​ធ្ងរ ទៅជួប​ពេទ្យ​​។ គណនា​រង្វាស់ចង្វាក់បេះដូង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- បញ្ហាផ្ចង់អារម្មណ៍ (ADHD​) ពេល​ពិបាក​ផ្ចង់​អារម្មណ៍ ធ្វើឲ្យពិបាក​ដល់​ការ​សម្រេច​ចិត្ត […]


ការធ្លាក់ចុះផ្នែកអារម្មណ៍

ម៉េច​បាន​អារម្មណ៍​ចេះ​តែ​ប្រែប្រួល? ស្វែងយល់​មូលហេតុ​លម្អិត​

សុខៗ អារម្មណ៍បែរជាឆាប់ប្រែប្រួល​ទៅជាមួម៉ៅ ខឹង អន់ចិត្ត គ្នា​យើង​ច្បាស់ជាធ្លាប់​ឆ្លងកាត់ហើយ។ ​បរិយាកាស​ជំុវិញ​ខ្លួនជា​មូលហេតុ​សំខាន់ណាស់ សូម្បី​ពេល​ខ្លះ​យើង​អត់ចាប់​អារម្មណ៍។ ១- មូលហេតុប្រែប្រួលអារម្មណ៍ - សកម្មភាពប្រចាំថ្ងៃ៖ ​​តានតឹង ​ស្ត្រេស របបអាហារ ​គេង​មិន​ស្កប់ស្កល់ និងប្រើថ្នាំ។ ​គួរ​ចំណាំអ្វីដែល​កើត​ឡើង​ ពេល​អារម្មណ៍​ប្រែប្រួល ដើម្បី​ប្រាប់​​ពេទ្យ​​ពី​គន្លឹះបញ្ហា។​ ប្រើគ្រឿង​ញៀន ឬ​ជាតិអាល់កុល ​ធ្វើឲ្យប៉ះពាល់​​អារម្មណ៍ ​និងមាន​បញ្ហាផ្លូវចិត្ត។ - បែបវេជ្ជសាស្ត្រ៖ បញ្ហា​ផ្លូវ​ចិត្ត ដូចជាមានជំងឺ​បាយប៉ូឡា ​ជំងឺបាក់​ទឹកចិត្ត​ ជំងឺ​មិន​ធម្មតានៃ​រលក​ខួរក្បាល​ ជំងឺ​វិកលចរិក ​ឬ​មិន​ប្រក្រតីក្នុង​ការ​ផ្ចង់អារម្មណ៍ ​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​អារម្មណ៍។ ​ស្រីៗវ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ និងស្រីៗ​អស់រដូវ ងាយ​​មាន​អារម្មណ៍ប្រែប្រួល​​ណាស់។ បញ្ហាសុខភាព​ផ្សេងទៀត​ ដូចជា ​ប៉ះពាល់សួត​ ប្រព័ន្ធសរសៃ​ឈាម​បេះដូង ក្រពេញ​ទីរ៉ូអ៊ីត​ និងប្រព័ន្ធសរសៃប្រសាទកណ្តាល ​ក៏អាច​ធ្វើឲ្យ​មាន​អារម្មណ៍​ប្រែប្រួលដែរ។ ២- រោគសញ្ញាការប្រែប្រួលអារម្មណ៍ ក្រៅពីផ្លាស់ប្តូរអារម្មណ៍លឿន ក៏មានបញ្ហាច្រើនដែរ៖ - ថប់បារម្ភ - ល្ហិតល្ហៃ​ និងគេងមិនស្កប់​ - ក្អួត​ - បាក់ទឹកចិត្ត​ - ខ្សោយការគិត​ អារម្មណ៍មិនល្អ​ និងរវើរវាយ​ - រដូវមិនទៀង​ - ខ្វះការប្រុងប្រយ័ត្ន​ - ឆេវឆាវ ធុញថប់ មិន​ស្រណុក​ក្នុង​ខ្លួន​ និងកាយវិការមិនសមរម្យ​ - ច្រឡំ […]


ទំនាក់ទំនងល្អ

វាស់​ខ្លួន​ឯង​មើល៍ ​​មាន​ចិត្ត​ចង្អៀតចង្អល់​ប៉ុនណា​​ ក្នុង​ចំណោម ៨ នេះ?

មនុស្ស​យើងតែងមានអារម្មណ៍ មនោសញ្ចេតនា កំហឹង ស្រលាញ់ និង​ស្អប់ ដែលបង្ហាញពីស្ថានភាពផ្លូវចិត្ត។ ថ្ងៃនេះ "Hello គ្រូពេទ្យ" និយាយពីបញ្ហាផ្លូវចិត្តវិញម្ដង។ ខាងក្រោមនេះ ជាទម្លាប់⁣​អាក្រក់​ប្រចាំ​ថ្ងៃ ៨ យ៉ាង ​បញ្ជាក់​ថា​ យើង​ជា​មនុស្ស​ចង្អៀតចង្អល់។ គ្នាយើងមានប៉ុន្មានចំណុចក្នុងចំណោមបណ្ដាចំណុចខាងក្រោម? ១- គុំកួន ការអត់ទោសឲ្យ​អ្នកដទៃ មិនមែនមានន័យថា ធ្វើឲ្យ​គេមានកំហុសតិចជាងមុន ឬមិនសូវធ្ងន់ធ្ងរទេ។ ធម្មតា​ រឿង​​ហួសហើយ គ្មាន​អី​អាច​កែបាន​ទេ មាន​តែ​ទទួល​យក ឬ​សម្រួលលើក​លែង​ទោស​​ ដើម្បី​បញ្ចប់​បញ្ហា។ ការអត់ទោស​ឲ្យ​អ្នក​ដទៃ ឬ​មិន​គុំកួន អាចចូលរួមកាត់បន្ថយភាពស្មុគស្មាញ ស្ត្រេស បាក់ទឹកចិត្ត អារម្មណ៍បដិសេធ បន្ថែមការគោរពខ្លួនឯង។ ២- មិនអត់ទោសឲ្យខ្លួនឯង មិនអត់ទោសឲ្យខ្លួនឯងចំពោះកំហុសអតីតកាល​ នឹងធ្វើឲ្យជីវិតជូរចត់។ សាកល្បងធ្វើអ្វីល្អៗពេលបច្ចុប្បន្នវិញ។ កុំព្យាយាម​ធ្វើ​ជា​មនុស្ស​តានតឹង ឬ​តុលាការ ចំពោះ​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃរបស់ខ្លួន​ឯង​បែប​ដាច់ខាតពេក។ ៣- ចាំចាប់តែកំហុសគេ ផ្នត់​គំនិត​យក​ចិត្ត​ទុក​ដាក់​តែ​លើ​កំហុស​គេ ជាង​អ្វី​ដែល​គេ​បាន​ធ្វើ​ល្អៗ។ រៀន​មើល​​គេ​​ក្នុង​​ផ្លូវ​​ល្អ​​ខ្លះ​​ផង កុំ​​ចាំ​​តែ​​មាន​​កំហុស មាន​​បញ្ហា ឯង​​នេះ​រាប់​​កំហុស​​គេ​រាប់​​រយ ឯ​​ខ្លួន​​ឯង​​វិញ​​ចាំ​​តែ​​ត្រូវ​​រហូត។ វិធីបំបាត់ស្ត្រេសមានច្រើន ស្វែងយល់បន្ថែមបាននៅទីនេះ ៤- ស្ដង់ដារតែគេ បើ​យើង​ខកចិត្ត​ញឹកញាប់​ដោយ​សារ​អ្នកដទៃ នោះ​បណ្តាល​មក​ពី​យើង​កំណត់​ស្តង់ដារ​អាកប្បកិរិយា​ឲ្យ​​គេ​ខ្ពស់​ហួស​ហេតុ​ពេក⁣ ដែល​សម្បី​តែ​ខ្លួន​យើង​ផ្ទាល់​មិន​បាន​អនុវត្តសោះ។ ការ​ពិត​ទៅ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ពិបាក​ខ្លាំង និង​ពូកែ​ខក​ចិត្ត​បំផុត។ ៥- គេមិនល្អ ទីណា​គ្មាន​ក្តី​សង្ឃឹម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស