សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

ទំនាក់ទំនងល្អ

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

ស្នេហា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​មនុស្ស អ្នក​ណា​ក៏​មាន​ស្នេហា​ដែរ ព្រោះ​វា​គឺ​ជា​ធម្មជាតិ​របស់​សត្វ​លោក សម្រាប់​មនុស្ស​យើង​វិញ ស្នេហា​អាច​ស៊ាំញ៉ាំ​បន្តិច ពេល​ខ្លះ​អាច​ជា​រឿង​សប្បាយ ពេល​ខ្លះ​អាច​ជា​រឿង​ឈឺ​ចាប់ ប៉ុន្តែ​គ្នា​យើង​ណា​ខ្លះ​ដឹង​ពី​អត្ថន័យ គុណ​ប្រយោជន៍​របស់​ស្នេហា​ច្បាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ស្នេហា​ ទៅ​លើ​សុខ​ភាព​យើង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។ ១- ល្អ​សម្រាប់​សុខភាព​ទូទៅ ការ​សិក្សា​បាន​បង្ហាញ​ថា ប្តី​ប្រពន្ធ​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ ដូច​ពេល​នៅ​កំលោះ​ក្រមុំ​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ឈឺ​ ក៏​មិន​ដល់​ថ្នាក់​គេង​ពេទ្យ​យូរ​ពេក​ដែរ។ អ្នក​វិទ្យា​សាស្រ្ត​ជឿ​ថា កត្តា​នេះ​ដោយ​សារ​យើង​ទទួល​បាន​អ្វី​ខ្លួន​ចង់​បាន និង​ដំណើរ​ការ​ល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង។ ទំនាក់​ទំង​ល្អ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន។ មនុស្ស​យើង​ស្រលាញ់​តែង​តែ​រំលឹក​យើង​ឲ្យ​កែ​ទម្លាប់​អាក្រក់ៗ​ចេញ​ និង​តែងដាស់​តឿន​យើង​ញ៉ាំ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ទង្វើរ​ទាំង​អស់​នេះ​ហើយ ជា​កត្តា​ធ្វើ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រសើរ​ឡើង។ ២- មិន​ងាយ​បាក់​ទឹក​ចិត្ត និង​មិន​ប្រើ​ថ្នាំ​ញៀន កាល​ណា​យើង​នៅ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​អ្នក​ដទៃ អាច​ប្រឈម​មុខ​ខ្លាំង​ជា​មួយ ជំងឺ​បាក់​ទឹក​ចិត្ត ដូច​នេះ​ពេល​យើង​រៀប​ការ​មាន​ដៃ​គូ​ជីវិត​រួច យើង​អាច​ចៀស​ផុត​ពី​ជំងឺនេះ​បាន មិន​ថា​ប្រុស ឬ​ក៏​ស្រី​ទេ។ លើស​ពី​នេះ ពេល​យើង​មាន​ប្តី ឬ​ប្រពន្ធ គឺ​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត ៣- ជួយ​បញ្ចុះ​សម្ពាធ​ឈាម ការ​សិក្សា​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​ គឺ​ជា​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​ល្អ​ជាង​គេ​បង្អស់។ ហើយ​ក្រុម​បន្ទាប់ គ្នា​យើង​នៅ​លីវ ចំណែក​​ក្រុម​រៀប​ការ​រួច ប៉ុន្តែ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា គឺ​ជា​​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​អាក្រក់​ជាង​គេ​បង្អស់។ លទ្ធផល​នេះ​អាច​បញ្ជាក់​បាន​ថា […]


ជំងឺថប់បារម្ភ

"​ថប់​បារម្ភ" ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ "បាក់ទឹកចិត្ត"

​ជំងឺ​បាក់​ទឹក​ចិត្ត គ្នាយើងអាច​ដឹង​ឮ​ច្រើន តែ​​ភាគ​តិច​ណាស់​ស្គាល់​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាងទៀត គួរឲ្យ​ខ្លាច​ដូច ​ជំងឺ​បាក់​ទឹក​ចិត្ត ដែរ គេ​ហៅ​ថា ជំងឺ​ថប់​បារម្ភ (Anxiety Disorder) ដែល​កំពុង​កើត​មាន​លើ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ជំងឺ​នេះ​ឲ្យ​​យើង​បាន​ដឹង។ ១- អ្វី​ជា​ជំងឺ​ថប់​បារម្ភ? មាន​អ្វី​កើត​ឡើង​ ​បើ​ខ្ញុំ​ធ្លាក់​ចេញ​ពី​ឆាក? មាន​អ្វី​កើត​ឡើង ​បើ​ខ្ញុំ​និយាយ​អ្វី​ដែល​ឆោត​ល្ងង់? ចុះ​បើ​ខ្ញុំ​ប្រឡង​គណិត​ធ្លាក់ ​គិត​ម៉េច​ទៅ? សំណួរ​ទាំង​នេះ យើង​អាច​ជួប​ប្រទះ​រាល់​ថ្ងៃ សុទ្ធ​សឹង​ជា​កត្តា​ជំរុញ​អារម្មណ៍​យើង​កាន់​តែ​តានតឹង។ ថប់បារម្ភ ជា​អារម្មណ៍​ធម្មតា​របស់​យើង​គ្រប់​គ្នា កើត​ឡើង​គ្រប់​ពេល​យើង​គិត​ដល់​ស្ថាន​ភាព​គំរាម​កំហែង​ណា​មួយ​ អាច​កើត​មាននៅ​ពេល​អនាគត។​ យើង​អាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង មុន​ការ​ប្រឡង​មក​ដល់ ការ​ធ្វើ​បទ​បង្ហាញ ឬ​ចូល​រួម​ព្រឹត្តិការណ៍​សង្គម​នានា។ ជា​ការ​ឆ្លើយ​តប​បែប​ធម្មជាតិ អាច​ជួយ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ផ្តោត​អារម្មណ៍ និង​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត។ ប៉ុន្ដែ ​ការ​ខ្វល់​ខ្វាយ​ទាំង​នេះ អាច​ជា​ឧបសគ្គ​ដ៏​លំបាក នាំ​ឲ្យ​រារាំង​ជីវិត​យើង​ នៅ​ពេល​ក្តី​បារម្ភ​ច្រើន​ឡើង​ហួស​ប្រមាណ។ ករណី​មាន​ការ​ថប់​បារម្ភ​ខ្លាំង ហើយ​យើង​មាន​អារម្មណ៍​បែប​នេះ​ទាំង​គ្មាន​មូល​ហេតុ អាច​បញ្ជាក់​ថា យើង​កំពុងមាន​ជំងឺ​ថប់​បារម្ភ​ហើយ។ យើង​មាន​ជំងឺ​ថប់បារម្ភ ប្រឈម​នឹង​អារម្មណ៍​ឆេវឆាវ គិត​ច្របូក​ច្របល់ ព្រួយ​បារម្ភ​ច្រើន មាន​ការ​ប្រែប្រួល​លើ​រាង​កាយ ដូចជា ចង្វាក់​បេះដូង​លោត​លឿន និង​សម្ពាធ​ឈាម​ខ្ពស់។ មាន​ជំងឺ​ថប់​បារម្ភ ត្រូវ​ចៀស​វាង​នៅ​ក្នុង​ស្ថានភាព​ជាក់លាក់​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​ខ្លាំង (ស្រមើ​ស្រមៃ​កើត​លើ​ខ្លួន​ឯង)។ ២- […]


វិធីបំបាត់ស្ត្រេស

ក្លិន​ផ្កា​ម្លិះ​​ ធ្វើឲ្យ​អារម្មណ៍​ស្ងប់ អាច​បង្ការ​ជំងឺ​បាក់​ទឹក​ចិត្ត

រុក្ខ​ជាតិ​ច្រើន​មុខ ​​គឺ​ជា​ប្រភព​​នៃ​ការ​បង្កើន​អុកស៊ីហ្សែន​​នៅ​ក្នុង​បន្ទប់​ និង​បង្កើន​គុណភាព​ខ្យល់​។ ក្រៅ​ពី​នេះ​​រុក្ខ​ជាតិ​ ក៏​ផ្តល់​ប្រយោជន៍​ជួយ​ឲ្យ​អារម្មណ៍​​បាន​​ល្អ​ប្រសើរ​ បំបាត់​ភាព​អន្ទះ​អន្ទែង​ ដំណើរ បាក់​ទឹក​ចិត្ត​ និង​បង្ការ​​ភាព​ជ្រួល​ច្របល់​​​។ ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​ប្រទេស​អាល្លឺម៉ង់​​ បាន​រក​ឃើញ​​ទំនាក់​ទំនង​ផ្ទាល់​រវាង​​​​ភាព​ស្ត្រេស​ និង​​កម្រិត​អុកស៊ីហ្សែន​​ ​បង្ហាញពីកម្រិត​ពុល​​នៅ​ក្នុង​ខ្យល់ ​​អាច​បង្ក​ឲ្យ​មនុស្ស​កើត​ភាព​អន្ទះអន្ទែង​ និង​ស្ត្រេស​។ ដូច​នេះ​ អ្នក​អាច​​ធ្វើ​​ឲ្យ​អារម្មណ៍​អ្នក​បាន​ប្រសើរ​ និង​រំដោះ​ចេញ​ពី​ភាព​ស្ត្រេស​ និង​អន្ទះ​សារ​បាន​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ បាន​​សិក្សា​​ទៅ​លើ​សត្វ​កណ្តុរ​ ដោយឃើញ​ថា ​ក្លិន​​ផ្កា​ម្លិះ ឬ​ប្រេង​ផ្កា​ម្លិះ​ អាច​ធ្វើ​ឲ្យ​ពួក​វា​​ស្ងប់​ និង​សម្ងំ​ស្ងៀម​​។ តាម​រយៈ​ការ​ស្កេន​​ខួរ​ក្បាល​កណ្តុរ​ បង្ហាញ​ថា ក្លិន​​ផ្កា​ម្លិះ​ បាន​ជំរុញ​​​ប្រសិទ្ធិ​ភាព​នៃ​ធាតុ​គីមី​ម្យ៉ាង ​ហៅ​ថា GABA លើ​កោសិកា​ប្រសាទ ហើយ​​វា​បាន​បំបាត់​ភាព​ច្រាស​ច្រាល​ និង​ជំរុញឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​។ លោក​សាស្រ្តាចារ្យ​ Hanns Hatt មក​ពី​សាកលវិទ្យាល័យ​ Ruhr ក្រុង​ Bochum ប្រទេស​អាល្លឺម៉ង់​​​ បាន​ឲ្យ​ដឹង​ថា​៖ “ពួក​យើង​បាន​រក​ឃើញ​​​​ថ្មី​នូវ​អ្វី​ដែល​ជួយ​ជម្រុញ​​​ឲ្យ​មាន​​​សារធាតុ​ GABA ក្នុង​ខួរ​ក្បាល​​តាម​រយៈ​​​ប្រព័ន្ធ​​ដង្ហើម។ ហើយ​អ្វី​ដែល​រក​ឃើញ​នេះ​អាច​អនុវត្ត​បាន​លើ​ភាព​​​អន្ទះ​អន្ទែង ច្រាស​ច្រាល និង​​អារម្មណ៍​មិន​ស្ងប់​ ក៏​ដូច​ជា​​​​​ជំនួយ​ដល់​ការ​គេង​ផង​ដែរ​”។ សាស្រ្តាចារ្យ​ដែល​​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ខាង​លើ ក៏​បញ្ជាក់​ថា​ ​ផ្កា​ម្លិះ​ ជួយ​ឲ្យ​ខួរ​ក្បាល​​​បង្កើន​សារធាតុ ​GABA​​ ដល់​ទៅ ​៥​ដង​ ពោល​គឺ​មាន​ប្រសិទ្ធិ​ភាព​​ជាង​ថ្នាំ​គ្រាប់​ងងុយ​គេង […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

Suicide (ការ​ធ្វើ​អត្តឃាត)

និយមន័យតើ​អ្វី​ទៅ​គឺ​ជា​ការ​ធ្វើ​អត្តឃាត? ការធ្វើអត្តឃាត​គឺ​ជា​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ជា​ការ​ឆ្លើយ​តប​យ៉ាង​ខ្លោច​ផ្សារ​បំផុត​ទៅ​នឹង​ជីវិត​ដែល​ពោរពេញ​ដោយ​ទុក្ខ​សោក តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​អត្តឃាត​ក៏​មិន​មែន​ជា​ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ ប្រសិន​បើ​គ្នាយើង​មាន​បំណង​​ធ្វើ​អត្តឃាត​ ឬ​បាន​ដឹង​ថា​នរណា​ម្នាក់​មាន​គំនិតចង់ធ្វើ​​អត្តឃាត​ យើង​គួរ​តែ​រៀន​អំពី​សញ្ញា​ព្រមាន​​ក្នុង​ការ​ធ្វើ​អត្តឃាត​ និង​របៀប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​ព្រម​ទាំង​ការ​ជួយ​សង្គ្រោះ​តាម​បែប​ជំនាញ។ យើង​​អាច​នឹង​ជួយ​ជីវិត​នរណា​ម្នាក់​ឬ​ខ្លួន​ឯងបាន​។ អត្ថបទពាក់ព័ន្ធ៖ អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ តើ​ការ​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ក្នុង​កម្រិត​ណា? មនុស្ស​ច្រើន​ជាង​១​លាន​នាក់​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រៀង​រាល់​ឆ្នាំ​នៅ​ជុំវិញ​សកល​លោក។ អត្រា​ធ្វើ​អត្តឃាត​សកល​គឺ​​១៦​នាក់​ក្នុង​ចំនួន​ប្រជាជន​១០០ ០០០​នាក់។ជា​មធ្យម​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រាល់​៤០​វិនាទី​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​១,៨%​ក្នុង​សកល​លោក​គឺ​ដោយ​សារ​ការ​ធ្វើ​អត្តឃាត។ អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​សកល​លោក​បាន​កើន​ឡើង​៦០%​ ក្នុង​រយៈពេល​​៤៥​ឆ្នាំ​ចុងក្រោយនេះ​​។សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖  មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី? រោគ​សញ្ញាតើ​រោគ​សញ្ញា​ក្នុង​ការ​ធ្វើ​អត្តឃាត​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូចជា: និយាយ​ពី​ការ​ធ្វើ​អត្តឃាត​(ដូចជា​ខ្ញុំ​នឹង​ទៅ​សម្លាប់​ខ្លួន ​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យ​ខ្ញុំ​ស្លាប់​ ឬ​ខ្ញុំ​ប្រាថ្នា​ថា​ខ្ញុំ​មិន​បាច់​កើត​មក​ល្អ​ជាង) ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​រួមមាន​ទិញ​កាំភ្លើង ​ឬ​ប្រមូល​ថ្នាំ​គរ​ទុក ដក​ខ្លួន​ពី​សង្គម​ខាង​ក្រៅ​និង​ចង់​នៅ​ម្នាក់​ឯង មាន​អារម្មណ៍​ប្រែប្រួល​ដូចជា​ថ្ងៃ​នេះ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ថ្ងៃ​បន្ទាប់​មិន​មាន​អារម្មណ៍​ធ្វើ​អ្វី​ទាំង​អស់​ រវល់​តែ​ជាមួយ​សេចក្ដី​ស្លាប់​ ការ​សម្លាប់​ខ្លួន ​ឬ​ប្រើ​អំពើ​ហិង្សា មាន​អារម្មណ៍​ថា​ជាប់​ឃុំ​ ឬ​អស់​សង្ឃឹម​ក្នុង​ស្ថាន​ភាព​ណា​មួយ កើត​ឡើង​ការ​សេព​គ្រឿង​ស្រវឹង ​ឬ​ថ្នាំ ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ដូចជា​ការ​ញ៉ាំ​ ឬ​ការ​គេង ធ្វើ​អ្វី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូចជា​ប្រើ​ថ្នាំ​ ឬ​បើកបរ​ខ្ជីខ្ជា ចែក​ចាយ​របស់​របរ​ផ្ទាល់​ខ្លួន​ឬ​ធ្វើ​ខ្លួន​ឲ្យ​រវល់​ទោះ​បី​ជា​មិន​ដឹង​ថា​ធ្វើ​ដើម្បី​អ្វី និយាយ​ពាក្យ​លា​ទៅ​កាន់​មនុស្ស​ម្នា​ដូចខ្លួន​នឹង​មិន​ជួប​អ្នកផ្សេង​តទៅ​​ទៀត កើត​មាន​ការ​ប្រែប្រួល​ចរិត​លក្ខណៈ ​ឬ​ឆាប់​ព្រួយ​បារម្ភ​ ឬ​រំជើប​រំជួល​ធ្ងន់ធ្ងរ​ជា​ពិសេស​នៅ​ពេល​ដឹង​ថា​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ខាង​លើ សញ្ញា​ព្រមាន​មិន​មែន​ត្រឹមត្រូវ​ទាំង​អស់​នោះ​ទេ​ហើយ​​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ មនុស្ស​ខ្លះ​មាន​ការ​តាំង​ចិត្ត​បាន​ច្បាស់​លាស់ ​រី​ឯ​អ្នកខ្លះ​ទៀត​នៅ​តែ​គិត​ពី​ការ​ធ្វើ​អត្តឃាត​ និង​លាក់​អាថ៌កំបាំង។ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ប្រសិន​បើ​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យជំនាញ។ អត្ថបទពាក់ព័ន្ធ៖ ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ប្រសិន​បើយើងមាន​ ឬដឹងថាអ្នកណាមួយ​មានគំនិត​ចង់​ធ្វើ​អត្តឃាត​ប៉ុន្តែ​មិន​ទាន់​គិត​ចង់​ធ្វើ​បាន​ខ្លួន​ឯង​ភ្លាមៗ​ទេ​នោះយើងគួរ៖ ទាក់ទង​ទៅ​មិត្ត​ជិត​ស្និទ្ធ​ឬ​ដៃ​គូ​ទោះ​បី​ជា​ពិបាក​និយាយ​អំពី​អារម្មណ៍​ក្នុង​ចិត្ត​ក៏​ដោយ ទាក់ទង​ទៅ​អាជ្ញធរ​ ឬ​នរណា​ម្នាក់​ដែល​យើង​គិត​ថា​អាច​ជួយ​យើងបាន​ក្នុង​ភូមិ​ស្រុក​របស់យើង ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ការ​ធ្វើ​អត្តឃាត ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត គំនិត​ក្នុង​ការ​ធ្វើ​អត្តឃាត​​មិន​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នោះ​ទេ​ហេតុ​នេះ​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួយ មូល​ហេតុតើ​ការ​ធ្វើ​អត្តឃាត​កើត​ឡើង​ដោយ​សារ​អ្វី? គំនិតចង់​ធ្វើ​អត្តឃាត​អាច​មាន​មូល​ហេតុ​ច្រើន​យ៉ាង។ ភាគ​ច្រើន​គំនិត​នេះ​កើត​ចេញ​ពី​អារម្មណ៍​នៅ​ពេល​ដែលមនុស្ស​ម្នាក់​​មិន​អាច​តតាំង​ ឬ​ប្រឈម​មុខ​នឹង​អ្វី​ដែល​កើត​ឡើង​លើស​លុប​ពេក​ក្នុង​ជីវិត។ ប្រសិន​បើ​អ្នកនោះ​​មិន​មាន​ក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​នោះ​ទេ​ពិតណាស់ងថា​​អាច​គិត​ខុស​ ថា​ការ​ធ្វើ​អត្តឃាត​ គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។ យើង​អាច​ទទួល​នូវ​បទ​ពិសោធន៍​ស្រដៀង​នឹង​ដែរ​​នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង​ ហើយ​អាច​​ជឿ​ថា​ការ​ធ្វើ​អត្តឃាត​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។ ការ​ធ្វើ​អត្តឃាត​នេះ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​តំណ​ពូជ​ផង​ដែរ។ អ្នក​ដែល​ធ្វើ​អត្តឃាត​ឬ​មាន​គំនិត​ធ្វើ​អត្តឃាត​​​ច្រើន​តែ​ធ្លាប់​មាន​ប្រវត្តិ​សមាជិកគ្រួសារ​ធ្វើ​អត្តឃាត។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ កត្តា​ហានិភ័យតើ​កត្តា​អ្វី​ដែល​បង្កើន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត? ទោះ​បី​ជា​ការ​ព្យាយាម​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ញឹកញាប់​លើ​មនុស្ស​ស្រី​ក៏​ដោយ ​តែបើគិតការប៉ុន​ប៉ងបាន​សម្រេច បុរស​គឺ​មាន​ច្រើន​ជាង​ស្រ្តី​ក្នុង​ការ​ធ្វើ​អត្តឃាត​បាន​សម្រេច​ ព្រោះ​ប្រុសៗ​ច្រើន​ប្រើ​វិធី​សាស្ត្រ​ដែល​ឆាប់​មាន​ប្រសិទ្ធភាព​ដូចជា​ប្រើកាំ​ភ្លើងជាដើម​។ មនុស្ស​យើង​​អាច​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត​ប្រសិន​បើ៖ មាន​អារម្មណ៍​អស់​សង្ឃឹម ​គ្មាន​តម្លៃ​ រំជើបរំជួល […]


ទំនាក់ទំនងល្អ

១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត

“មាន​រូប​មាន​ទុក្ខ” ជា​ពុទ្ធ​ឱវាទ តែង​ឮ​គេ​ប្រើ​តៗ​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្សកុំ​ឲ្យ​បោះ​បង់ការ​តស៊ូ ចេះ​ពុះ​ពារ​ដើម្បី​ជីវិត​ប្រសើរ​មួយ​នៅ​ថ្ងៃ​មុខ។ យើង​ដឹង​ស្រាប់​ហើយ លើ​លោក​នេះ ជីវិត​មនុស្ស​ជោគជ័យ និង​បរាជ័យ គ្មាន​អ្វី​ខុស​គ្នា​នោះ​ទេ សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ អ្វី​ខុស​គ្នា​ គឺត្រឹមការគិត ការ​អនុវត្ត និង​ដំណោះ​ស្រាយ​បញ្ហា។ ជួប​បញ្ហា​ជីវិត គួរ​ឈប់​បន្តិច ដកដង្ហើម​វែងៗ ចាំបន្ត​ទៅ​មុន ហើយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ប្រសើរ​ឡើង គួរ​បោះ​បង់​ចោល​រឿង​ ១៥​យ៉ាង​ ខាង​ក្រោម​នេះ។ ១- ស្តី​បន្ទោស​អ្នក​ដទៃ កុំ​បន្ទោស​អ្នក​ដទៃ ឬ​បន្ទោស​ព្រហ្មលិខិត ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​ក្នុង​ជីវិត​យើង។ យើង​ខ្លួន​ឯង​ជា​អ្នក​កំណត់​ជីវិត​ខ្លួន​ឯង ដូច​នេះ​ត្រូវ​គិត​ថា បញ្ហា​កើត​ឡើង​លើ​ខ្លួន​យើង ជា​កំហុស​យើង​ផ្ទាល់ ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា និង​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​ឲ្យ​បាន​ល្អ។ ២- លាក់​អារម្មណ៍​តែ​ម្នាក់​ឯង កុំ​បន្ត​ទម្លាប់​បែប​នេះ​តទៅ​ទៀត​អី គ្មាន​នរណា​យល់​អារម្មណ៍​យើង​ទេ បើ​យើង​មិន​ប្រាប់​គេ។ លាក់​អារម្មណ៍​ទុក​តែ​ម្នាក់​ឯង អាច​នាំ​ឲ្យ​យើង​គិត​លើ​ផ្លូវ​អវិជ្ជមាន។ ត្រូវ​ព្យាយាម​បញ្ចេញ​យោបល់ទៅ​លើ​អ្វី​មួយ និង​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ ប្រាប់​ទៅ​នរណា​ម្នាក់​យើង​ទុក​ចិត្ត​បំផុត។ ៣- និយាយ​ដើម​គេ និយាយ​ដើម​គេ​ពី​ក្រោយ​ខ្នង ពុំ​បាន​ជួយ​ធ្វី​ដល់​យើង​ទេ ផ្ទុយ​ទៅ​វិញ អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់​ដោយ​សារ​យើង បាត់​បង់​ទំនុក​ចិត្ត និង​ការ​គោរពចំពោះ​យើង ដោយសារ​តែ​ពាក្យ​សំដី​ឥត​បាន​ការ​ទាំង​នេះ។ ៤- ឲ្យ​អ្នក​ដទៃ​ជិះជាន់ ទោះ​បី​យើង​ជា​មនុស្ស​មាន​អត្តចរិត​គួរ​សម រម្យទម ប៉ុន្តែ​បើ​យើង​តែង​តែ​ស្រប មិន​បដិសេធ សំណើរ​ ឬសំដី​អ្នក​ដទៃ អាច​នឹង​ធ្វើ​ឲ្យ​គេ​មើល​រំលង​អំពើ​ល្អ […]


វិធីបំបាត់ស្ត្រេស

ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ

ប្រយ័ត្ន​ផង! បើ​កើត​ជំងឺ​ស្រ្តេស មិន​ព្រម​ធ្វើ​ការ​ព្យាបាល​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំ​រ៉ៃ​មួយ​ចំនួន។ ប៉ុន្តែ​ដំណោះ​ស្រាយ​ល្អ​កាត់​បន្ថយ​អាការៈ​ស្រ្តេស គឺ​ត្រូវ​គ្រប់​គ្រង​ខ្លួន​ឯង​ឲ្យ​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​សាស្ត្រ​មាន​ប្រសិទ្ធ​ភាព អាច​​គ្រប់​គ្រង​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន។ ១- ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ជាដំបូង គួរ​ផ្តោត​លើ​ផ្លូវ​ចិត្ត​ជាមុន ព្រោះ​ស្រ្តេស​ជា​បញ្ហា​ផ្លូវ​ចិត្ត ហើយ​គន្លឹះ​ទាំង​នេះ អាច​ជួយ​ដោះ​ស្រាយ​បាន៖ – ចំណាយ​ពេល​សរសេរ​បញ្ហា​ផ្ទាល់​ខ្លួន៖ អាច​សរសេរ​ពី​ក្តី​កង្វល់​ពាក់​ព័ន្ធ​បញ្ហា​យើង​កំពុង​ប្រឈម ដូចជា ការងារ រៀនសូត្រ គ្រួសារ មិត្តភក្តិ ឬ​ស្នេហា។ សរសេរ​ពី​បញ្ហា​ទាំង​នោះ និង​អារម្មណ៍​យើង​មាន​លើ​បញ្ហា ធ្វើ​បែប​នេះ​អាច​ជួយ​ដោះ​ស្រាយ​ស្រ្តេស​បាន។ – កុំ​លាក់​អារម្មណ៍​តែ​ម្នាក់​ឯង៖ ព្យាយាម​បង្ហាញ​បញ្ហា​ទាំង​អស់​ចេញ​មក​ក្រៅ។ អាច​យំ ឬ​សើច​តាម​ចិត្ត​អ្នក ក៏​អាច​និយាយ​បញ្ហា​នេះ​ទៅ​កាន់​នរណា​ម្នាក់​យើង​ទុក​ចិត្ត ឬ​មនុស្ស​ជាទី​ស្រលាញ់ ព្រោះ​យើង​អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ ជួយ​បង្កើន​ភាព​ស្និតស្នាល​ជាមួយ​មិត្ត​ភក្តិ ក្រុម​គ្រួសារ​ទៀត​ផង។ – រៀន​ជំនាញ​មួយ​ចំនួន៖ គ្រប់​គ្រងពេល​វេលា ឬ​ដោះ​ស្រាយ​បញ្ហា គឺ​សំខាន់​ណាស់​ដើម្បី​គ្រប់​គ្រង​អាការៈ​ស្រ្តេស។ – ចេះ​បត់​បែន​អារម្មណ៍ និង​គ្រប់​គ្រង​ស្ថានភាព៖ នៅ​ពេល​អាច​គ្រប់​គ្រង​ជីវិត​ខ្លួន​ឯង​បាន យើង​នឹង​ឃើញ​ថា មិន​សូវ​ស្រ្តេសដូច​ពី​មុន​ទេ។ – ធ្វើ​អ្វី​យើង​ចូល​ចិត្ត៖ ទោះ​បីជា​ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ តែ​ការ​សម្រាក​យូរៗ​ម្តង​ ក៏​សំខាន់​សម្រាប់​យើង​ដូច​គ្នា ដោយ​ធ្វើ​តាម​វិធី​មួយ​ចំនួន​ដូចជា៖ ធ្វើ​កិច្ចការ​ផ្ទះ ដូចជា សម្អាត​ផ្ទះ […]


វិធីបំបាត់ស្ត្រេស

ធ្លាប់​សុខៗ​លែង​មាន​អារម្មណ៍​ធ្វើ​ការ​អត់? នេះហើយ​ជា​មូលហេតុ

ធ្លាប់​ចាប់​អារម្មណ៍​អត់? ពេល​ខ្លះ​ការងារ​រវល់​ស្ទើរ​ស្លាប់ ប្រឹង​នុ៎ះ​ប្រឹង ធ្វើ​យ៉ាង​ណា​នៅ​តែ​មិន​ហើយ គិត​មិន​ចេញ បាត់​បង់​ការ​ប្រមូល​អារម្មណ៍​អស់​រលីង។ ច្បាស់​ណាស់ គ្នា​យើង​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​អារម្មណ៍​នេះ​មិន​ខាន ចុះ​មានដឹង​ហេតុ​អីអត់? បើ​មិន​ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់​ហេតុ​ផលខ្លះៗ ​សុខៗ​ធ្វើ​ឲ្យ​យើង​អស់​អារម្មណ៍​ធ្វើ​ការ​ភ្លាមៗតែម្តង។ ១- ធ្វើការ​ច្រើន​ពេក គ្នា​យើង​ខ្លះ​គិត​ថា ធ្វើ​ការ​ច្រើន​ក្នុង​ពេល​តែ​មួយ​អាច​ចំណេញ​ពេល​វេលា។ តែ​ការ​ពិត មិន​អ៊ីចឹង​ទេ ធ្វើ​បែប​នេះ រឹត​ខាត​បង់​ពេលវេលា​ទៅវិញ ព្រោះ​បណ្ដាល​ឲ្យ​យើង បែង​ចែក​អារម្មណ៍​លើ​ការងារ​អ្វី​មួយ​មិន​ស្រេច ជាហេតុ​នាំ​ឲ្យ​ស្ទះ​ការ​ងារ​ទាំង​អស់​តែ​ម្តង។ ២- គ្រឿង​អេឡិច​ត្រូនិក សម្លេង​រោទ៍​ទូរស័ព្ទ ធ្វើ​ការៗ នឹក​ឃើញ​លេង​ហ្វេសប៊ុក ឬ​អាន​សារ​នៅអេឡិចត្រូនិក សុទ្ធ​ជា​កត្តា​បង្អាក់​ការ​គិត និង​បំផ្លាញ​ការ​ផ្ដោត​អារម្មណ៍​លើ​ការងារ​យើង។ អ្វី​គ្រប់​គ្នា​តែ​ប្រទះ​ភាគ​ច្រើន គឺ​កំពុង​ធ្វើ​ការ​បណ្តើរ ស្រាប់​នឹក​ឃើញ​ជជែក​ជាមួយ​មិត្ត​ភក្តិ​តាម​អ៊ីនធឺណេត ឬ​អាន​ព័ត៌មាន​អ្វី​មួយ ដែល​ធ្វើ​ឲ្យ​ការងារ​របស់​យើង​ត្រូវ​ទុក​ចោល។ ៣- ខ្វាយ​ខ្វល់​រឿង​ធ្វើ​ការងារ​អ្វី​មួយ​មិន​ទាន់​រួចរាល់ កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យយើង​បែក​អារម្មណ៍​បំពេញ​ការងារ ឬ​ធ្វើ​ការ​មិន​បាន​ល្អ។ វិធី​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា​នេះ ត្រូវ​សរសេរ​ការងារ​ណា​មិន​ទាន់​បញ្ចប់​នៅ​លើ​ក្រដាស បែប​នេះ​ជួយ​យើង​ផ្ចង់​អារម្មណ៍​លើ​ការងារ​បាន​ល្អ។ ៤- ឃ្លាន ពេល​ខ្លះ ឃ្លានខ្លាំង​ ឬឃ្លាន​អ្វី​មួយ​ភ្លាមៗ ​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ពេល​កំពុង​ធ្វើ​ការ​ដូច​គ្នា ហេតុនេះ​មិន​គួរ​ចាប់ផ្ដើម​ធ្វើ​ការទាំងពោះ​ទទេ​ឡើយ។ ម៉្យាង​ទៀត គេង​មិន​គ្រប់ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ការងារ​ដែរ។ ដំណោះ​ស្រាយ​ល្អ​មួយ បើ​គេង​មិន​គ្រប់ ៨ម៉ោង នៅ​កន្លែង​ធ្វើការ​យើង​គួរ​លៃលក​ពេល​​គេង​ឲ្យបាន​មួយ​ស្របក់ ដើម្បី​បញ្ចូល​ថាមពល​ឡើង​វិញ។ អត្ថបទ​ពាក់​ព័ន្ធ៖  ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ […]


ការធ្លាក់ចុះផ្នែកអារម្មណ៍

ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង?

ជឿ​មិន​ជឿ តែ​ជា​ការ​ពិត ប្រភេទ​អាហារ​យើង​ញ៉ាំ​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​យើង។ អាហារ​ខ្លះ​ញ៉ាំ​ទៅ ជួយ​បង្កើន​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ល្អ ខណៈ​ដែល​មួយ​ចំនួន​ទៀត​បែរ​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​សុខ ឬ​មួម៉ៅ។ ១- អាហារ​មាន​កាបូអ៊ីដ្រាត (ជាតិ​ស្ករ​ធម្មជាតិ) អាមីណូ​អាស៊ីដ Tryptophan ជា​ហេតុផល​តែ​មួយគត់​ធ្វើ​ឲ្យកាបូអ៊ីដ្រាត អាច​ធ្វើការ​ជា​មួយ​អារម្មណ៍​បាន។ មុខងារ​សំខាន់​របស់ Trytophan ជួយ​ឲ្យ​ខួរ​ក្បាល​បង្កើត Serotonin កាន់​តែ​ច្រើន ដែល​ជា​សារធាតុ​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​អារម្មណ៍យើង រួម​ចំណែក​បង្កើត​អារម្មណ៍​ពេញ​ពោរ​ដោយ​សុភមង្គល។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា កង្វះ​សារធាតុ​គីមី Serotonin នាំ​ឲ្យ​យើង​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត។ អ្នក​ជំនាញ បាន​ណែ​នាំឲ្យ​យើង​គួរ​ជ្រើសរើស​កាបូអ៊ីដ្រាត ដែល​មាន​សុខភាពល្អ ដូចជា បន្លែ ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ​ទាំង​មូល។ ២- អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អូមេហ្គា ៣ ជា​អាស៊ីដ​គ្មាន​ជាតិ​ខ្លាញ់​ច្រើន ត្រូវ​គេ​រក​ឃើញ ភាគ​ច្រើន​នៅ​ក្នុង​សាច់​ត្រី និង​គ្រាប់ Walnuts ហើយ​ជឿ​ថា អាច​ជួយ​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត។ រឿង​នេះ​គឺ​ជា​ការ​ពិតព្រោះ ជាតិ​អូមេហ្គា ៣ មាន​ឥទ្ធិពល​លើ​ការ​បញ្ជូន​សរសៃ​ប្រសាទ ទោះជា​មិន​សំខាន់​រួម​ចំណែក​ដោយ​ផ្ទាល់​ក៏​ដោយ។ អ្នក​ជំនាញ ណែនាំ​គួរ​បន្ថែម​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​ប្រយោជន៍​សុខភាព​ពី​សារធាតុ​នេះ តាម​តែ​អាច​ធ្វើ​ទៅ​បាន។ អត្ថបទពាក់ព័ន្ធ៖ រអ៊ូរទាំរឿងអត់​កូន ត្រូវដឹងអាហារ​គួរញ៉ាំ និងមិនគួរញ៉ាំ បាយ​ និង​ មី-គុយទាវ​ […]


ជំងឺថប់បារម្ភ

ដំណឹង​ល្អ! មាន​ថ្នាំ​ព្យាបាលជំងឺ​បាក់ទឹកចិត្ត ជាផ្លូវការហើយ

ជាយូរមកហើយ ថ្នាំ​ប្រភេទ​នេះ ត្រូវ​បាន​គេ​ប្រើប្រាស់​ជាថ្នាំ​ស្ពឹក​សម្រាប់​ចាក់​អំឡុងពេល​វះកាត់ ហើយ​ត្រូវ​បាន​គេស្គាល់​ថា ជា​​ប្រភេទ​ថ្នាំញៀន (K) ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​តាម​ក្លឹបរាត្រី។ ពេល​នេះ ក្រុមហ៊ុន​ផលិត​ផលវេជ្ជសាស្ត្រ ចនសុន & ចនសុន (Johnson & Johnson) បាន​ផលិត​ថ្នាំ​អ៊ីសកេតាមីន (Estaketamine) ដែល​ជា​ក្រុម​សារធាតុ​គីមី នៃ​សារធាតុ​កេតាមីន និង​ត្រូវ​បាន​រដ្ឋបាល​សហព័ន្ធ អនុញ្ញាត​ឲ្យប្រើប្រាស់​សម្រាប់​ព្យបាល​ជំងឺ​បាក់ទឹកចិត្ត។ គណនា BMI គណនា BMR ប៉ុន្ដែ​ថ្នាំ​នេះ ​អនុញ្ញាតឲ្យ​ប្រើប្រាស់​បាន​ លុះត្រាតែមាន​ការ​ឯកភាព​ពី​អ្នកផ្ដល់​ការ​ថែទាំ​សុខភាព ​តាម​ការិយាល័យ​វេជ្ជសាស្រ្ត ឬ​គ្លីនិក​។ វា​ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​ប្រើប្រាស់​ដោយ​ផ្ទាល់​ដែរ ដោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ ពី​អ្នក​ផ្ដល់សេវា​​ថែទាំ​សុខភាព និង​មិន​អាច​យក​ទៅ​ប្រើប្រាស់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​នោះ​ឡើយ។ ថ្នាំ​អ៊ីសកេតាមីន​ ជាប្រភេទ​ស្ព្រាយបាញ់​ចូល​តាម​ច្រមុះ ហើយ​ថ្មីៗ​កន្លង​មក​នេះ ថ្នាំត្រូវ​បាន​វេជ្ជបណ្ឌិត​មួយ​ចំនួន​ ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត​ រួចមកហើយ ទាំង​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាល​សហព័ន្ធ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ទីហ្វហ្វានី ហ្វារនីជុន (Tiffany Farchione) នាយក​ស្ដីទី​ គ្រប់គ្រង់​ផលិតផល​ផ្នែក​ចិត្តសាស្ត្រ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​វាយតម្លៃ​ឱសថ រដ្ឋបាល​សហព័ន្ធ បាន​បញ្ជាក់​ថា “មាន​តម្រូវការ​ជាយូរមកហើយ ​សម្រាប់​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​លើ​ជំងឺ​បាក់ទឹកចិត្ត ​ស្ថានភាព​ធ្ងន់ធ្ងរ និង​គំរាមកំហែង​អាយុ​ជីវិត”។ យោង​តាម​រដ្ឋបាល​ចំណីអាហារ និងឱសថ​សហរដ្ឋអាមេរិក ការព្យាបាល​នានា​ មាន​នៅ​ពេល​បច្ចុប្បន្ន​​សម្រាប់​ជំងឺ​បាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ […]


ការញៀន

Work Addiction (ជំងឺ​ញៀន​​​ការងារ)

និយមន័យ១- អ្វីជាការញៀនការងារ? ញៀន​ការងារ គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​មួយ ជា​អាកប្បកិរិយា​មួយ​មិន​អាច​គ្រប់​គ្រង​បាន គឺ​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ​អញ្ចឹងដែរ។ ញៀន​ការងារ​មាន​អារម្មណ៍​សប្បាយ​ពេល​ធ្វើ​ការ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការ​មិន​ខ្វល់​ពី​ពេល​វេលា ក្នុង​ចេតនា​អាច​ផ្តល់​អារម្មណ៍​សប្បាយ​សុខ​ស្រួល​ដល់​ខ្លួន​ឯង។ ជំងឺ​ញៀន​ការងារ គឺ​មិន​អាច​តាំង​ចិត្ត​ឈប់​ធ្វើ​ការ​បាន​ទេ ទោះ​ជា​ដឹង​ថា​ ផល​វិបាក​អាច​ប៉ះពាល់​ដល់​ជីវិ រាង​កាយ ឬ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដោយ។ ២- កើត​មាន​ញឹកញាប់​ដែរ​ទេ? តាម​ការ​ស្រោវ​ជ្រាវ​ ប្រមាណ ៥–១០% នៃ​ពលរដ្ឋ អាមរិក​ កើត​ជំងឺ​ញៀន​ការ​ងារ ខណៈ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត គឺ​កើន២៥% ឯណោះ។ ដោយ​សារ​ជំងឺ​ញៀន​ការងារ​មាន​អត្រា​ខ្ពស់​ ហើយ​មនុស្ស​ភាគ​ច្រើន​លើ​ពិភព​លោក ប្រកប​របប​ចិញ្ចឹម​ជីវិត​ ដោយ​ធ្វើ​ការ ហេតុ​នេះ​ទើប​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​ថា​អ្វី គឺ​ជា​ជំងឺញៀន​ការងារ។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? មនុស្ស​ញៀន​នឹង​ការងារ តែង​តែ​ព្យាយាម​ប្រាប់​ដាក់​មូល​ហេតុលើ​ខ្លួន​ឯង ថា​ធ្វើ​ការងារ​ច្រើន​ជា​រឿង​ល្អ អាច​ជួយ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។ ករណី​ខ្លះ អាច​គ្រាន់​តែ​ប្រឹង​ធ្វើ​ការងារ​ធម្មតា​ ឬ​ខ្លះ​ទៀត​គឺ​ដើម្បី​ភាព​ជោគជ័យ។ យ៉ាង​ណា មហិច្ចតា និង​ជំងឺ​ញៀន​ធ្វើការ គឺ​ខុស​គ្នា​ទាំង​ស្រុង។ គ្នា​យើង​ញៀន​នឹង​ការងារ អាច​ខំ​ធ្វើ​ការ​ឲ្យ​លឿន​ដើម្បី​ចៀស​បញ្ហា​ជីវិត​របស់​ខ្លួន។ វា​ស្រដៀង​នឹង​ការ​ញៀន​ដទៃ​ទៀត​ដែរ គឺ​ពួក​គេ​អាច​នឹង​មិន​ដឹង ឬ​មិន​គិតពី​ផល​អវិជ្ជមាន​ឡើយ។ រោគ​សញ្ញា​ញៀន​​ការ​ងារ​រួម​មាន៖ – នៅ​កន្លែង​ធ្វើ​ការ​យូរ​ម៉ោង​ សូម្បី​ពេល​មិន​ចាំ​បាច់ – គេង​មិន​គ្រប់​គ្រាន់ ដើម្បី​ចូលរួម​ក្នុង​គម្រោង​ការងារ ឬ​បញ្ចប់​ការ​ងារ​ណា​មួយ – ជក់ចិត្ត​នឹង​ភាព​ជោគជ័យ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការងារ – ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នៅ​កន្លែង​ធ្វើការ – ឆ្កួត​នឹង​ការ​ទំនាក់​ទំនង​ប្រតិបត្តិ​ការ​ងារ – ខូច​ខាច​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដោយ​សារ​តែ​ការងារ – មាន​ការ​ប្រុង​ប្រយ័ត្ន​​ការងារ​ខ្លាំង – ធ្វើ​ការងារ ដើម្បី​ផ្តាច់​ខ្លួន​ពី​ទំនាក់​ទំនង​ផ្សេងៗ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស