សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

ចំណាយ ២០​នាទី ជាមួយ​ធម្មជាតិ ជួយបន្ថយ​បញ្ហា​ស្ត្រេសយ៉ាងល្អ

និយាយ​រឿងស្ត្រេស ឬបញ្ហា​ស្មុគស្មាញ នរណា ក៏មាន​ដែរ ដោយ​វាបណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា ការសិក្សា ការងារ ការរកស៊ី ឬគ្រួសារ​ជាដើម។ តែមាន​ការស្រាវជ្រាវ រកឃើញ​ថា ការ​ចំណាយ​ពេល ២០​នាទី ជាមួយ​ធម្មជាតិ អាច​បន្ថយ​បញ្ហា​ស្ត្រេស​បាន ហើយ​គ្នាយើង ក៏អាច​សាកល្បង​បាន​ដែរ។ ការសិក្សា​នេះ ចេញផ្សាយ​លើ​គេហទំព័រ​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក នៅ​ខែកក្កដា ឆ្នាំ២០១៩។ ពីមុន មាន​ការសិក្សា បញ្ជាក់​ថា ការចំណាយពេល​ជាមួយ​ធម្មជាតិ កាត់បន្ថយ​បញ្ហា​ស្ត្រេស ប៉ុន្ដែពុំមាន​ការបញ្ជាក់​ច្បាស់ ថាតើ​គួរចំណាយ​ពេល​ប៉ុន្មាន ហើយ​ញឹកញាប់​ប៉ុណ្ណា​នោះទេ? សម្រាប់​ការសិក្សា​ថ្មីនេះ អ្នកស្រាវជ្រាវ បាន​ឲ្យ​មនុស្ស ៣៦​នាក់ ចំណាយ​ពេល ១០​នាទី និង​លើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅ​ទីតាំង​ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ ​នៅ​តាម​សួនសាធារណៈ និង​តំបន់បៃតង នៅជិត​កន្លែង​ធ្វើការ។ ពួកគេ អង្គុយ និង​ដើរ អំឡុងចំណាយ​ពេលជាមួយ​ធម្មជាតិ។ អ្នកចូលរួម​ក្នុង​ការសិក្សា ក៏ត្រូវ​ណែនាំ​មិនឲ្យ​ហាត់ប្រាណ និង​ចៀសវាង​ប្រើប្រាស់​បណ្ដាញ​សង្គម ទូរស័ព្ទ និង​ការ​អានសៀវភៅ ហើយ​មុន និង​ក្រោយ​​ចំណាយ​ពេល​ជាមួយ​ធម្មជាតិ អ្នកសិក្សា​បាន​ធ្វើ​តេស្ដ​លើ​កម្រិត​អ័រម៉ូន Cortisol ដែល​ជាអ័រម៉ូន​ស្ត្រេស […]


វិធីបំបាត់ស្ត្រេស

ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល

តន្រ្តី​ ចម្រៀង ជាប្រភេទសិល្បៈជួយឲ្យ​មនុស្ស​បានសម្រាកខួរក្បាល និងទទួល​បាន​អារម្មណ៍​វិជ្ជមាន។ បើ​តាម​ចិត្តសាស្ត្រ ការ​ស្ដាប់​ចម្រៀង ជួយ​ខួរក្បាល​មនុស្ស​យើង​បាន​ច្រើន​ណាស់។ ១- តន្រ្តី​ជះ​ឥទ្ធិពលលើ​ខួរ​ក្បាល​ តន្ត្រី​អាច​មាន​ឥទ្ធិពល​លើ​ផ្នែក​ជា​ច្រើន​នៃ​ខួរ​ក្បាល ដោយ​អ្នក​ជំនាញ​មួយ​ចំនួន ​រក​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​តន្ត្រី ​ជា​មធ្យោបាយ​ដើម្បី​បន្ថយ​ភាព​តាន​តឹង និង​បញ្ហា​​ថប់​បារម្ភ លើផ្នែក​ខ្លះ​នៃ​ខួរក្បាល​ ពិសេស​តំបន់ Hippocampus, Prefrontal និង Cortex ដែល​មាន​មុខ​ងារ​​ដោះ​ស្រាយ​ផ្នែក​អារម្មណ៍។ វិធី​​ព្យា​បាល​ជា​ច្រើន ​ត្រូវ​គេ​ប្រើ​តន្ត្រី ​ដោយ​សារតន្រ្តី​មាន​សមត្ថភាព​​ផ្លាស់​ប្តូរ​លើ​ផ្នែក​ផ្សេង​ៗ​របស់​ខួរ​ក្បាល។ ជាក់ស្ដែង ​ព្យាបាល​ដោយ​ប្រើ​តន្ត្រី ​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និងបញ្ហា​​រារាំង​ដល់​ការ​និយាយ ដើម្បី​ឲ្យ​ជួយ​និយាយ​កាន់​តែ​ច្បាស់ឡើង​វិញ។ បច្ចុប្បន្ន​ មាន​ការ​ព្យាបាល​លើ​អារម្មណ៍​ ដោយ​ប្រើ​តន្ត្រីលើអ្នកជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺថប់​បារម្ភ។ ២- តន្ត្រី​អាច​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត អ្នកខ្លះ​ស្តាប់ចម្រៀង ​ដើម្បី​​ធូរអារម្មណ៍ ​ពេលយើង​មាន​​ទុក្ខ​សោក ឬ​បាក់​​ទឹក​ចិត្ត។ តន្រ្តី​​ជា​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ ជួយ​ឲ្យ​អារម្មណ៍​យើង​ស្រស់​ថ្លា​ឡើង​វិញ។ មនុស្ស​គួរ​អរគុណ​ដល់​តន្ត្រី ដែល​រួម​ចំណែក​បង្កើតអ័រម៉ូន Serotonin នៅ​ក្នុង​ខ្លួន ​ជា​អ័រម៉ូន​មាន​​តួនាទីសំខាន់​ ​នាំ​យក​ភាព​មានរីក​រាយ និង​អារម្មណ៍​ផាសុកភាព​មក​ឲ្យ​យើង។ ​តន្រ្តី​ក៏​ជំរុញឲ្យ​មាន​ការ​បញ្ចេញ​សារ​ធាតុ Dopamine ដែល​ជា​សារធាតុ​បញ្ជូន​របស់​សរសៃ​ប្រសាទ មាននាទី​សំខាន់ ​បង្កើន​អារម្មណ៍​យើង។ Norepinephrine ដែរ​​ជា​អ័រម៉ូន​អាច​ឲ្យ​យើង​ភាព​រីក​រាយ ផលិត​ចេញ​យ៉ាង​ច្រើន ​អំឡុង​​ពេល​យើង​​ស្តាប់​ចម្រៀង។ ៣- តន្ត្រីជាអ្នក​លើក​ទឹក​ចិត្តដ៏អស្ចារ្យ​ បទ​ចម្រៀង​ជាច្រើន ​ត្រូវ​បាន​គេ​សរសេរ​ឡើង​ដើម្បី​ផ្តល់​លើក​ទឹក​ចិត្ត ដើម្បី​អាច​ពុះ​ពារឧបសគ្គយើង​គិត​ថា មិន​អាច​ឆ្លង​កាត់​បាន​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

​គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន

ជាធម្មតា គេង​មិន​បាន​គ្រប់គ្រាន់  ​បណ្ដាល​ឲ្យ​យើង​​ខ្សោយ​កម្លាំង ល្ហិតល្ហៃ អាច​ចុះ​ប្រាជ្ញាស្មារតី ឬ​ការ​ផ្ចង់​អារម្មណ៍​ក្នុង​ការសិក្សា បំពេញ​ការងារ ​បាន​ល្អ នៅ​ថ្ងៃ​បន្ទាប់  ហើយ​វា​ក៏​ជា​ដើម​ចម​បង្ក​ជា​បញ្ហា​ផ្លូវចិត្ត​ជាច្រើន។ លទ្ធផល​ដែល​បាន​នេះ គឺ​សំដៅ​លើ​និស្សិត​កំពុង​សិក្សា​តាម​មហាវិទ្យាល័យ ក្រោយ​មាន​គ្នា លើស ១១ម៉ឺន​នាក់​ចូលរួម។  លទ្ធផល​ការសិក្សា រកឃើញ​ថា គេងអត់​​គ្រប់​ (សំដៅ​លើ គេង​អត់​បាន ៨ម៉ោង) ហានិភ័យ​នៃ​រោគសញ្ញា​សុខភាព​ផ្លូវចិត្ត កើតឡើង​រហូត​ដល់ ២០% ពី​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៩ របស់​សមាគម Associated Professional Sleep Societies របស់​អាមេរិក កាលពី​សប្ដាហ៍​មុន។ ការសិក្សា​នេះ បាន​វិភាគ​លើ​ទិន្នន័យ​និស្សិត ជាង ១១​ម៉ឺន​នាក់ ទទួល​បាន​ពី​ការ​វាយតម្លៃ​សុខភាព​និស្សិត​តាម​មហាវិទ្យាល័យ (National College Health Assessment)។ សមាគម​ខាង​លើ បាន​បែងចែក​ការ​សិក្សា​ដែល​បាន​ពី​អ្នក​គេង​អត់​ឆ្អែត ឬ​អត់​បាន ៨ម៉ោង​ពេញ​ជា៖ ភាព​ឯកា កើនឡើង ១៩% អារម្មណ៍​បាក់ទឹក​ចិត្ត កើនឡើង ២១% ថប់បារម្ភ កើនឡើង ២៥% ការ​ចង់បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង កើនឡើង ២៥% ការគិត​ចង់ធ្វើ​អត្តឃាត កើនឡើង ២៨% និង​ ការ​អស់កម្លាំង កើនឡើង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

រឿង​ដែល​ម៉ាក់ប៉ា​មិន​គួរ​ធ្វើ នាំ​ឲ្យ​កូន​តូច​ៗ​មាន​ជំងឺ​ផ្លូវ​ចិត្ត

បើ​និយាយ​ទៅ​ដល់​បញ្ហា​ផ្លូវ​ចិត្ត មនុស្ស​មួយ​ចំនួន​ប្រាកដជា​គិត​ថា​ក្មេង​មិន​សម​នឹង​មាន​បញ្ហា​នេះ​ឡើយ ព្រោះ​ថា​ជា​វ័យ​នេះមិន​ទាន់​ចេះស្មុគស្មាញ ឬ​គិត​អ្វី​ច្រើន​ឡើយ។ ចំពោះ​បញ្ហា​នេះ​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ក្មេង​ក៏​អាច​មាន​បញ្ហា​នេះ​ដូចគ្នា។ លោក​បាន​បន្ត​ថា មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា កូន​ក្មេង​សោះ​ចេះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​អី​ដែរ តែ​វា​ជា​រឿង​ពិត និង​កើត​ឡើង​ចំពោះ​ក្មេង​បាន​យ៉ាង​ងាយ​៖“ក្មេង​កើត​មក​មិនមែន​អត់​ចិត្ត​ទេ មនុស្ស​ណា​ក៏​ដោយ​កើត​មក​មាន​ទាំង​រូបរាង​កាយ មាន​ទាំង​ចិត្តគំនិត។ កាលណា​មាន​មនុស្ស​ចាស់​ណា​ទៅ​សម្លុត ឬ​ធ្វើអ្វី​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ គ្នា​ប្រាកដជា​មាន​អារម្មណ៍​សោកសៅ​ទៅ​តាម​នោះ​ដែរ”។ អត្ថបទពាក់ព័ន្ធ៖ ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់? អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​រូប​នេះ​បាន​បន្ត​ថា ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ តែ​ជំងឺ​បែប​នេះ​កើត​មាន​ចំពោះ​មនុស្ស​ពេញ​វ័យ​ច្រើន​ខ្លាំង សម្រាប់កូន​​ក្មេង​វិញ​មាន​តិចតួច​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ទំនាក់ទំនងល្អ

នេះជាចំណុចល្អ និងមិនល្អ សម្រាប់ប្ដីប្រពន្ធគ្មានកូន

រៀប​ការ​ថ្មី​ថ្មោង ច្បាស់​ជា​គិត​ពី​ផែន​ការគ្រួសារ រៀប​ចំ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ និង​ការ​យកកូន។ ប៉ុន្តែ ​បើ​រៀប​ការ​យូរ​ឆ្នាំ​ហើយ ​នៅ​តែ​គ្មាន​កូន ច្បាស់​ជាមិន​ស្រណុក​ចិត្តប៉ុន្មានទេ។ ខាងក្រោម​នេះ ជាគុណវិបត្តិ និងគុណសម្បត្តិ ពេល​មិន​​មានកូន។ ១- គុណ​វិបត្តិ​មិន​មាន​កូន – សង្គម​រើស​អើង៖ មនុស្ស​ជា​ច្រើន​ មិន​ដែល​ខ្វល់​ថា​យើង​មាន​កូន​ ឬ​អត់​នោះ​ទេ ប៉ុន្តែ​គេ​នឹង​សួរ​ថា ​តើ​យើង​​ចង់​​មាន​កូន​ប៉ុន្មាន? ពេល​ណា​យក? ហេតុ​នេះហើយ វានឹង​​ជា​រឿង​កម្សត់​មួយ​សម្រាប់​ស្រី​ៗ ដែល​ជ្រើស​រើស​ជីវិត​មិន​មាន​កូន ដែលគេ​ច្រើន​រាប់​ថា ជា​មនុស្ស​​​យក​តែ​ចិត្ត​ខ្លួន​ឯង (Self-absorbed) ឬ​គំនិត​ក្មេងខ្ចី សម្រាប់ផ្លូវ​ជីវិត និង​តម្រូវ​ការ​ជីវិត ជាង​តួនាទី​បន្ត​ពូជ បង្ក​កំណើត​ដែល​ជា​ធម្មជាតិ​របស់​សត្វលោក។ ទោះ​បី​ជា​ក្នុង​វប្បធម៌​បើកចំហ ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សិទ្ធិសម្រេច​ចិត្ត​រៀង​ៗ​ខ្លួន​ ចង់​ទទួល​យក​ការ​រស់​នៅមាន ឬគ្មាន​កូន​ក៏​ដោយ ក៏​ស្រីៗ​ភាគ​ច្រើន​នៅ​មាន​អារម្មណ៍​ឯកា នៅ​ពេល​​មិត្តភក្ដិ​ចូល​ចិត្ត​និយាយ​គ្នា​លេងពី​រឿង​យក​កូន និង​បញ្ហា​ចិញ្ចឹម​កូន។ – ​ឯកា​នៅ​វ័យ​ចាស់៖ គ្មាន​​កូន​ មាន​ន័យ​ថា យើង​ត្រូវ​​ពឹង​ពាក់​លើ​ខ្លួន​ឯងឲ្យ​បាន​​ខ្លាំង​ក្លា​បំផុត ហើយ​ត្រូវ​មាន​ផែន​ការ​ប្រយ័ត្ន​ប្រយែង​ទៅ​ថ្ងៃ​អនាគត ជាពិសេសទាក់​ទង​នឹង​សុខភាព ក៏​ដូច​ជា​បញ្ហា​ហិរញ្ញ​វត្ថុ។ យោង​តាម​អ្នក​ចិត្ត​វិទ្យា អ្នក​គ្មាន​កូន ងាយ​នឹង​មាន​អារម្មណ៍​ឯកោ​ បាក់​ទឹក​ចិត្ត​អំឡុង​ពេលឈាន​ដល់​​វ័យចំណាស់។ អត្ថបទពាក់ព័ន្ធ៖ ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ? បារម្ភ​នេះ បារម្ភ​នោះមិន​ចេះ​ចប់ គួរ​ធ្វើ​ម៉េច? ២- គុណសម្បត្តិ​មិន​មាន​កូន – ស្ថិរភាព​ហិរញ្ញវត្ថុ៖ មាន​កូន​ម្នាក់ គឺ​ត្រូវ​កាត់​ប្រាក់​ខែដល់​ទៅ ៥ ភាគរយ? […]


វិធីបំបាត់ស្ត្រេស

បើ​ថប់បារម្ភ ត្រូវគ្រប់គ្រង​អារម្មណ៍​យ៉ាង​ម៉េច ទើបជីវិតប្រសើរ?

អ្នកមានជំងឺ​ថប់បារម្ភ ពិបាកគ្រប់គ្រងខ្លួនឯង ហើយ​ជា​ទូទៅ វា​ប៉ះពាល់​ជីវិត​ក្នុង​ផ្លូវ​អវិជ្ជមាន។ ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ឡើង អ្នក​មាន​ជំងឺ​ថប់បារម្ភ​គួរ​រៀន​ជម្នះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ដូចម្ដេច? “Hello គ្រូពេទ្យ” នឹងបង្ហាញ​គន្លឹះ​ខ្លះៗ៖ ១- ហាត់ប្រាណ ដើម្បីឲ្យរាងកាយ​ស្មារតី​រវៀសរវៃរឹងមាំ ត្រូវ​តែ​សកម្មហាត់​ប្រាណ​ជា​ប្រចាំ និង​ទៀងទាត់។ បណ្ដោយ​ខ្លួន​ឲ្យ​រវល់ មិន​ខ្វល់​ មិន​ស្រលាញ់​សុខភាព មិន​ល្អ​ទេ  ត្រូវ​ចេះ​បែកចែក​ពេលវេលាថែទាំ​សុខភាព ទើប​ជា​រឿង​ត្រឹម​ត្រូវ។ ហើយ​មូល​ហេតុ​ហាត់​ប្រាណ​ជួយ​ឲ្យ​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ គឺ​ដោយសារ៖ – ហាត់​ប្រាណ​ធ្វើ​ឲ្យ​មាន​តុល្យភាព​អ័រម៉ូន – ហាត់​ប្រាណ​ជួយ​កាត់​បន្ថយ​បរិមាណ​​ភាព​តានតឹង​នៅ​ក្នុង​ខ្លួន – ធ្វើ​ឲ្យ​សាច់ដុំ​ហត់នឿយ​ ​មាន​ផល​ល្អ​ជួយ​ឲ្យ​គេង​លក់​ស្រួល – ជួយ​បញ្ចេញ​ជាតិពុល​ពី​ខួរក្បាល ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ។ ២- ប្រវត្តិមានអារម្មណ៍តានតឹង បើ​មាន​បញ្ហា​នេះ យើង​អាច​មាន​ការ​ឈឺចាប់​លើ​រាងកាយ ​និង​ក្អួត​ចង្អោរ​ជាដើម ហើយ​អត់​សូវ​អើពើ។ គួរ​ដោះស្រាយ​បញ្ហា​តានតឹង​ផ្លូវចិត្ត​បាន កុំ​ខ្វាយ​ខ្វល់​ច្រើន បើ​ដឹង​ថា​មាន​បញ្ហា​អារម្មណ៍​តាន​តឹង ត្រូវ​​ដោះស្រាយ​ភ្លាមៗ ទោះ​ជា​យើង​គិត​ថា តិច​តួច ឬ​មិន​ធ្ងន់​ធ្ងរ​ក៏​ដោយ។ ឆែក​មើល​កម្រិត​ផ្ចង់​អារម្មណ៍​លើ​ការងារ ឬ​បញ្ហា​ណា​មួយ​ឡើង​វិញ ថា​តើ​ការ​ផ្ដោត​របស់​យើង​ធ្ងន់ធ្ងរ ពេក​ដឹង? ឬ​យើង​ចេះ​តែ​ស្មានៗទេ?។ យើង​គិត​រឿង​ហ្នឹង ឬ​បញ្ហា​ហ្នឹង គ្រប់​ពេល​ពេកទេ​ដឹង? ឬបារម្ភ​ពេក​ដឹង? អ្វី​ទាំង​អស់ គឺ​ដោយ​សារការ​បែកចែក​ពេលវេលាក្នុង​ការ​គិត ឬ​សម្រេច​ចិត្តប្រចាំ​ថ្ងៃ។ រំសាយ​ស្ត្រេស ហើយ​គ្រប់គ្រង ឬ​រក​ដំណោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ស្វែងរក​ជំនួយ ឬ​ពិភាក្សា​ជាមួយ​មិត្តភក្ដិ ឬ​បុគ្គល​ណា​​យើង​គិត​ថា […]


ទំនាក់ទំនងល្អ

ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហា​ក្នុង​រូបភាព​ណា​ខ្លះ?

​ពេល​យើង​រង​សម្ពាធ​ពី​កន្លែង​ធ្វើ​ការ គ្រួសារ​ ឬសម្ពាធ​អ្វី​មួយ​ខ្លាំង​ពេក អាច​​នឹង​ភ្លេច​ មិន​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ចេញ​មក​​​ក្រៅ​បាន។ ទោះ​បី​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​ជា​មួយ​គ្នា​រាប់​ឆ្នាំ​ បញ្ហា​ស្រ្តេសនៅ​តែ​អាច​ចូល​មក​បំផ្លាញ​ទំនាក់​ទំនង​យើង​បានដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​អារម្មណ៍​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​លើ​ខ្លួន​យើង​ដោយ​សារ​បញ្ហា​ស្ត្រេស។ ១- មាន​អារម្មណ៍​មួម៉ៅ​ច្រើន ​បើ​យើង​មាន​អារម្មណ៍​ឆាប់​អន់​ចិត្ត ឬ​មិន​សូវ​យល់​អំពី​អារម្មណ៍​ដៃ​គូ ​ប្រហែល​បណ្ដាល​មក​ពី​បញ្ហា​ស្រ្តេសនេះ​ហើយ។ ពេល​យើង​​​ស្រ្តេស​កាន់​តែ​យូរ នោះនឹង​អាច​មាន​ទំនាស់ ឬ​ឈ្លោះ​ប្រកែក​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​កាន់​តែ​ច្រើន។ ២- ធ្លាក់​ចុះការ​ប្រាស្រ័យ​ទាក់ទង​ ភាគ​ច្រើន​ស្ត្រេស ​អាច​ធ្វើ​ឲ្យ​យើង​ចូល​ចិត្ត​គិត​អវិជ្ជមាន​ច្រើន មើល​ឃើញ​តែ​រឿង​អាក្រក់​ៗ ច្រើន​ជាង​រឿង​ល្អ។ បន្ទាប់​មក​ទៀត​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​យើង ​ក្លាយ​ទៅ​ជា​អវិជ្ជមាន​ដូច​គ្នា។ យើង​អាច​​លំបាក​​គិត ​សម្រេច​ចិត្ត និង​ស្ដាប់​ផងដែរ។ ៣- ចាត់ទុកទំនាក់ទំនងជារឿងបរាជ័យ ដូច​និយាយ​នៅ​ខាង​លើ​អ៊ីចឹង ពេលកើត​ស្ត្រេស​យូរ​អង្វែង នឹង​​មើល​មិន​ឃើញ​រឿង​ល្អ​ក្នុង​ឆាក​ជីវិតនោះទេ។ ក្នុង​ភ្នែក​យើង រឿង​គ្រប់​យ៉ាង​ គឺ​សុទ្ធ​តែ​ជា​រឿង​បរាជ័យ​ទាំង​អស់​។ យើងអាច​នឹង​ចាប់​ផ្ដើម​មើល​ឃើញ​ទំនាក់​ទំនាក់ក្នុង​ផ្លូវ​ផ្សេង។ បើ​ធ្លាប់​រស់​នៅ​ដោយ​សប្បាយ​ជាមួយ​ទំនាក់​ទំនងពី​ពេល​មុន យើង​​ប្រហែល​ជា​ចាប់​ផ្ដើម​ធុញ​ទ្រាន់ ឬ​មាន​អារម្មណ៍​ថា ​ទំនាក់​ទំនងយើង​​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ។ បើមាន​អារម្មណ៍​បែប​នេះ​ត្រូវ​ចាំ​ថា​ ប្រហែល​ជា​បញ្ហា​ស្រ្តេស ធ្វើ​ឲ្យ​ប្រែ​ប្រួល​​​ការ​គិត​របស់យើង។ ៤- ខ្លួនឯង​ក្នុង​កែវ​ភ្នែក​អ្នកដទៃ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រាប់​ថា នៅ​ពេល​យើងស្រ្តេស ​គឺអារម្មណ៍​របស់​យើង​​ងាយ​ទាក់​ទាញចំណាប់​អារម្មណ៍​អ្នក​ដទៃណាស់។ បញ្ហា​ថប់​បារម្ភ​នឹង​ធ្វើ​ឲ្យ​យើង​ងាក​​​ចូល​ចិត្ត​​អ្វីផ្សេង ជា​ជាង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​​របស់​​ដែល​មាន​ស្រាប់។ ៥- វក់ជាមួយទូរសព្ទ ស្មាត​ហ្វូន កំពុង​វាយ​លុក​ចូល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​មនុស្ស​គ្រប់​គ្នា​កាន់​តែ​ខ្លាំង។ ប៉ុន្តែ ពេល​យើងកាត់តែ​ស្ត្រេស យើង​​នឹង​ចូល​ចិត្ត​ទូរសព្ទ​​កាន់​តែ​ខ្លាំង​ដូច​គ្នា។ យើង​អាច​​នឹង​ពិបាក​ក្នុង​ការ​មិន​តប​សារ ឬ​មិន​ប្រើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ប៉ុន្តែ​របស់​ទាំង​នោះ​ នឹង​ធ្វើ​ឲ្យ​យើង​​ស្រ្តេស​កាន់​តែ​ខ្លាំង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

កើតរោគចិត្ត​ប្រភេទនេះ អាច​ធ្វើ​ឲ្យ​ចង់​រួម​ភេទ​ជា​មួយ​សត្វ

ជំងឺ​ផ្លូវចិត្ត Bestiality ឬ Zoophilia ​សំដៅលើមនុស្ស​ដែល​កើត​រោគ​ចិត្ត ចូលចិត្ត​រួម​ភេទ​ជា​មួយ​សត្វ ជាង​មនុស្ស។ “Hello គ្រូពេទ្យ” នឹងបកស្រាយ​​ជំងឺ​នេះ​ជា​អ្វី​ឲ្យ​ប្រាកដ មូលហេតុ​បង្ក រោគ​សញ្ញា ផល​ប៉ះពាល់ និង​វិធី​ព្យាបាល​យ៉ាង​ម៉េចខ្លះ។ ១- អ្វី​ជា​ជំងឺ​ចង់រួម​ភេទ​ជា​មួយ​សត្វ?​ ជំងឺ​ចង់​​រួម​ភេទ​ជាមួយ​សត្វ ជា​ភាសា​បច្ចេកទេស Bestiality Sexual Disorder ឬ​ហៅ​ម្យ៉ាង​ទៀតថា ហ្សូហ្វីលី (Zoophilia) សំដៅ​លើ​​អារម្មណ៍មនុស្ស​ម្នាក់​ មាន​ចំណង់​ចង់​រួម​ភេទ​ជាមួយ​សត្វ​ ជាង​មនុស្ស។ ពាក្យ​ទាំង​ពីរ​នេះ​ ភាគ​ច្រើន អាច​ប្រើ​ជំនួស​គ្នា​បាន។ ប៉ុន្តែ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ឲ្យ​និយមន័យ​ពាក្យ ហ្សូហ្វីលី (Zoophilia) ថា​ ជា​ការ​ចាប់​អារម្មណ៍​ពិសេស​ទៅ​លើ​សត្វ ឯ​ការ​រួម​ភេទ​ជាមួយ​សត្វ (Bestiality) គឺ​ជា​សកម្មភាព​រួម​ភេទ។ យ៉ាងណា ពាក្យ​បច្ចេក​ទេស​សម្គាល់​ជំងឺ​នេះ គេ​រាប់​បញ្ចូល​ជា​បញ្ហា​ជំងឺ​ផ្លូវ​ចិត្តតែមួយ​។ ២- មូលហេតុនាំ​ឲ្យ​មាន​ជំងឺ​ចង់​រួម​ភេទ​ជាមួយ​សត្វ មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ថា ​ហេតុ​អ្វី​មនុស្ស​វិវត្ត​ទៅ​ជា​ស្រលាញ់​សត្វ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ​នៅឡើយទេ។ តែ​មាន​ការ​សិក្សា​ខ្លះបង្ហាញ​ពី​មូល​ហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ស្រលាញ់​សត្វ​ និង​ចង់​រួម​ភេទ​ជាមួយ​សត្វ ដូចជា៖ – បរាជ័យ និង​មិន​អាច​រក្សា​ចំណង​ស្នេហា​រវាង​មនុស្ស​ និង​មនុស្ស​បាន។ – ​ចងចាំ​ពី​ហេតុ​ការណ៍​ធ្លាប់​ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ពី​ក្មេង​មក – មាន​ប្រវត្តិ​ពី​សកម្មភាព​រួម​ភេទ​មិន​ល្អ​ពីមុន​ ជា​ហេតុ​ធ្វើ​ឲ្យមាន​បញ្ហា​នេះ នាំ​ឲ្យ​គិត​ចង់ជ្រើស​រើស​វិធី​ផ្សេង​ដើម្បី​បន្ធូរ​អារម្មណ៍។ – មាន​កម្រិត​សិក្សា​ទាប កម្រិត​ទំនាក់​ទំនង​សង្គម ​និង​ការ​ចូល​ក្នុង​សង្គមខ្សោយ។ ទាំង​នេះ​ជា​មូល​ហេតុ​ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?

ឥឡូវ​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ប្រឈមមុខ​នូវ​បញ្ហា​គេង​មិន​លក់។ តើ​ការ​គេង​មិន​លក់​យូរៗទៅ​អាច​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​ឬ​ទេ? ដើម្បី​ស្រាយ​ចម្ងល់​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ៖ គ្រូពេទ្យ​ផ្នែក​វិកល​វិទ្យាថា ​ការ​គេង​មិន​លក់​មកពី​ខួរក្បាល​មិន​បាន​សម្រាក ព្រោះ​មូលហេតុ​ផ្សេង​ៗ​គ្នា ដូចនេះ​ហើយ​បាន​ជា​ត្រូវ​ស្វែង​រក​ពី​ឫសគល់ ដើម្បី​ធ្វើ​យ៉ាង​ណាដោះស្រាយ​ស្ថានភាព​នេះ​បាន។ តែ​លោក​គ្រូ​ពេទ្យ បាន​បញ្ជាក់​ថា​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ងុយ​ដេក​ឡើយ គួរតែ​ចាំ​ជួប​ជាមួយ​អ្នក​ជំនាញ​សិន ទើប​អាច​ដឹង​ពី​ស្ថានភាព​ខ្លួន​នា​ពេល​បច្ចុប្បន្ន។ លោក​​ថា “កាលណា​យើង​និយាយ​ពី​រឿង​ដំណេក វា​ធ្វើ​ការ​បែងចែក​ជាច្រើន​ទៀត។ វិបត្តិ​ដំណេក​ខ្លះ​គេង​បាន​តិច​ជាង ៦ ម៉ោង ហើយ​ខ្លះ​ទៀត​លើស​ពី ៨ ម៉ោង។ មួយ​វិញ​ទៀត​អ្នក​ដេក​មិន​លក់​មកពី​ជំងឺ​បេះដូង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត ធ្វើឲ្យ​មាន​ការ​បារម្ភ​រហូត​ដេក​មិន​លក់​ជាដើម ហើយ​បើ​ធ្លាក់​ទឹក​ចិត្ត​ក៏​ដេក​មិន​លក់​ដែរ”។ ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ថែរក្សា​ផ្លូវកាយ​បាន​ល្អ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ហើយ​បើ​ពេល​ជួប​បញ្ហា​ណា​មួយ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​លឿន​កុំ​អូស​បន្លាយ ឬ​បើ​រឿង​គ្មាន​ប្រយោជន៍ តិចតួចគួរ​បោះបង់​ទៅ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​យើង​គិត​ច្រើន​អត់​អំពើ។ ចុះ​ចំពោះ​សំណួរ​ថា អាច​វិវត្តជា​ជំងឺ​ផ្លូវ​ចិត្ត ឬ​អត់? លោក​គ្រូ​ពេទ្យថា មាន​ជំងឺ​ផ្លូវចិត្ត​អាច​ធ្វើ​ឲ្យយើង​ដេក​មិន​លក់ តែ​បើ​ការ​ដេក​មិន​លក់​យូរ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នោះ លោក​​មិន​​ហ៊ាន​បញ្ជាក់​នោះ​ឡើយ គ្រាន់តែ​ឲ្យរក​ពី​មូលហេតុ​ដែល​​បង្ក​ឲ្យ​គេង​មិន​លក់​ជា​មុន​សិន។ អត្ថបទ​ពាក់ព័ន្ធ៖អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


វិធីបំបាត់ស្ត្រេស

កំហុស​មិនមែន​ជា​បរាជ័យ​ទេ! វិធី​សាស្ត្រ​នេះអាច​ជួយ​ឲ្យ​សប្បាយ​ចិត្តវិញបាន

បញ្ហា​កើត​ទុក្ខ បន្ទោស​ខ្លួន​ឯង ស្តាយ​ក្រោយ​ដោយ​សារ​បញ្ហា​អ្វី​មួយ​កើត​ឡើង អ្នក​ណា​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ គ្រាន់​តែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ខុស​គ្នា​ប៉ុណ្ណោះ មួយ​ទៀត គ្នា​យើង​ខ្លះ​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​បញ្ហា ខ្លះ​ទៀត​គេចវេស​ពី​បញ្ហា ធ្វើ​ឲ្យ​ទុក្ខ​ជាន់​លើ​ទុក្ខ។ “Hello នឹង​ប្រាប់​ពី​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ចិត្ត មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​វិញ ព្រោះ​ពិបាក​ចិត្ត ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់។ ១- ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង យើង​គ្រប់​គ្នា គ្មាន​អ្នក​ណា​ចៀស​ផុត​ពី​ការ​ធ្វើ​ខុស​ទេ គ្រាន់​តែ​ថា យើង​ត្រូវ​ចេះ​ទទួល​យក​ការ​ពិត​ ស្វែង​រក​ដំណោះ​ស្រាយ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជាមួយ​ភាព​រីករាយ និង​ក្តី​សង្ឃឹម។ កុំ​គិត​ថា​ខ្លួន​យើង​មិន​អាច​ធ្វើ​បាន​អី គ្មាន​ប្រយោជន៍​ឲ្យ​សោះ ព្រោះ​យើង​គ្រប់​គ្នា សុទ្ធ​តែ​មាន​សមត្ថ​ភាព និង​សក្តានុពល​ដោះ​ស្រាយ​ឧបសគ្គ​បាន​ដែរ បើ​ទោះ​បី​ខុស​ខ្លះ ត្រូវ​ខ្លះ​ក៏​ដោយ ហើយ​ត្រូវ​ជឿ​ថា គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ។ ២- លើ​លោក​គ្មាន​នរ​ណា​ល្អ​ឥត​ខ្ចោះ​ទេ យើង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ មិន​ត្រូវ​គេច​វេះ​ពី​កំហុស​ខ្លួន​ឯង​ឡើយ។ ដូច​នេះ​ មិន​ខុស​ឆ្គង​អ្វី​ទេ​ដែល​យើង​នៅ​តែ​គិត​ពី​ទង្វើ​របស់​ខ្លួន​នោះ។ អ្វីៗ​សុទ្ធ​តែ​មាន​កម្រិត គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​ខុស​ឡើង ព្រោះ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​លោក​ ទោះ​បី​ជា​មនុស្ស​ពូ​កែ​ធ្វើ​អ្វី​មួយ​ក៏​ដោយ ក៏​គង់​តែ​មាន​កំហុស​ក្នុង​រឿង​នោះ ដូច​ពាក្យ​ចាស់​ពោល​ថា “ដំរី​ជើង​បួន​ គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច”។ ម្តង​ម្កាល យើង​នៅ​តែ​ធ្វើ​អ្វី​មួយ​ទៅ​តាម​អារម្មណ៍ ទោះ​ជា​ដឹង​មិន​សម​ហេតុ​ផល​ក៏​ដោយ។ ហេតុ​នេះ​ត្រូវ​ចាំ​ថា គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ឡើយ មនុស្ស​គ្រប់​គ្នា​តែង​មាន​កំហុស។ គួរ​គិត​ត្រលប់​មក​វិញ បើក​ចិត្ត​ទូលាយ​ចំពោះ​ចំណុច​មិន​ល្អ និង​កំហុស​ចំពោះ​គ្រួសារ មិត្ត​ភក្តិ ក៏​ដូច​ជា​មនុស្ស​ជុំ​វិញ​ខ្លួន។ គួរ​ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​ដូច​គ្នា និង​ទទួល​យក​ចំណុច​មិន​ល្អ​របស់​ខ្លួន​ឯង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស