សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ផ្ដាសាយធំ

ប្រយ័ត្ន! រោគសញ្ញាត្រូវបែងចែកឲ្យដាច់រវាង ជំងឺផ្ដាសាយធំ និងវីរុសកូវីដ-១៩

​ប៉ុន្មាន​ថ្ងៃ​​មក​នេះ  ជំងឺ​Covid-19 ​ចាប់​ផ្ដើម​រាលដាល​សារ​ជា​ថ្មី​ នៅ​​​កម្ពុជា​យើង។ ការ​យក​ចិត្ត​ទុកដាក់​ថែទាំ​ខ្លួន​ជា​រឿង​សំខាន់​បំផុត។ ម្យ៉ាង​ដោយ​ហេតុ​ថា ខែ​នេះ ជា​រដូវ​ធ្លាក់​ខ្យល់​ផង​នោះ យើង​ក៏​ងាយ​កើត​ជំងឺ​ផ្ដាសាយ​តូច​ធំ​ដែរ។ ពេល​ធ្លាក់​ខ្លួន​ឈឺ​(ផ្ដាសាយ) ម្នាក់ៗ​តែង​បារម្ភ និង​ពិបាកបែងចែក ឬ​កាន់​តែ​សង្ស័យ​មិន​ឈប់​ ថា​តើ​ខ្លួន ឬ​មនុស្ស​ជុំវិញ​ខ្លួន​កំពុង​ឈឺ​អ្វី​ឲ្យ​ប្រាកដ? កូវីដ មែន? ច្បាស់​ណាស់​ថា ​ជំងឺ​ផ្ដាសាយ និង​​វីរុសCovid-19 សុទ្ធ​តែ​បង្ហាញ​សញ្ញា​ស្រដៀង​គ្នា ពិបាក​បែង​ចែក​ដាច់​ស្រឡះ។ តាំង​ពី​ដើម​ទី​មក ក្រសួង​សុខាភិបាល ក៏​ដូច​ជា​អង្គការសុខភាព​ពិភពលោក(WHO) តែង​ប្រាប់​យើង​គ្រប់​គ្នា ពី​រោគសញ្ញា​របស់​វីរុសCOVID-19 ដើម្បី​ងាយ​ស្រួល​ដាក់​ការ​សង្ស័យ​លើ​អ្នក​ជំងឺ​មាន​ផ្ទុក​វីរុស​COVID-19 ឲ្យ​ដាច់​ពី​អ្នក​ឈឺ​ផ្ដាសាយ​តូច​ធំ​ធម្មតា​ដូចជា៖ សញ្ញា​ឆ្លង​វីរុស​Covid-19 - ក្ដៅ​ខ្លួន​ខ្លាំង - ហត់ អស់​កម្លាំង - ក្អក​ស្ងួត - តឹង​ច្រមុះ ហៀរសំបោរ - ដក​ដង្ហើម​ខ្លីៗ ឬ​ពិបាក​ដក​ដង្ហើម - ហិត​លែង​ដឹង​ក្លិន ឬ​លែង​ដឹង​រសជាតិ - ឈឺ​ចុក​ចាប់​ពេញ​ខ្លួន ឈឺ​ក ឬ​រាក​រូស (ក្នុង​ករណី​ខ្លះ) - មាន​រយៈ​ពេល​១៤​ថ្ងៃ​ចេញ​រោគ​សញ្ញា - មិន​ទាន់​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង - មិន​អាច​កំណត់​ពេល​វេលា​ព្យាបាល។ សញ្ញា​ឈឺ​ផ្ដាសាយ​ធំ​ធម្មតា - ក្ដៅ​ខ្លួន - ក្អក - ឈឺ​បំពង់​ក - ឈឺ​ក្បាល - ឈឺ​ខ្លួន ឬ​ឈឺ​សាច់​ដុំ - ស្រេវស្រាញ ឬ​អស់​កម្លាំង​ល្ហិតល្ហៃ - មាន​រយៈ​ពេល៣-៤ថ្ងៃ​ចេញ​រោគ​សញ្ញា - អាច​ជា​ទៅ​វិញ​ក្នុង​រយៈ​៧​ថ្ងៃ។ ក្រៅ​ពី​សម្គាល់​រោគ​សញ្ញា​ទាំង​នេះ […]


រលាកសួត

បើចេញរោគ​សញ្ញាទាំងនេះអាចកើត​ជំងឺ​សួត​ឡើង​រឹង​

គ្នា​យើង​ធ្លាប់​ដឹងពី​ជំងឺ​សួត​ឡើង​រឹងឬអត់? ជំងឺ​សួត​ឡើង​រឹង​កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេងៗ​។ អាស្រ័យ​លើ​មូលហេតុ​​នៃជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​សារធាតុ​រាវ​ដូច​ជា​​ខ្ទុះ ឈាម និង​ទឹក។ ក្រៅពី​នេះ​ក៏អាច​មាន​វត្ថុ​រឹង​ដូច​ជា​កាកសំណល់​អាហារ​ពីក្រពះ ឬ​កោសិកា​ជា​ដើម។​​ រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ​​បើ​អ្នកជំងឺ​ទទួល​បាន​ការ​ព្យាបាល​​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។ ១. រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វីខ្លះ? សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖ – ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ – កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ – ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់ – ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ) – ឮ​សំឡេង​ពេល​ដក​ដង្ហើម – មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ – ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន – ក្ដៅ​ខ្លួន – បែក​ញើស​ពេល​យប់ – អស់​កម្លាំង​ល្ហិត​ល្ហៃ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ២. មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​? មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖ – ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​ក្នុង​សូត​រាង​កាយ​របស់​យើង​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​សម្លាប់​ពួក​មេរោគ​។ កោសិកា​ដែល​ស្លាប់​ទាំង​នោះ​នឹង​បង្កើត​បាន​ជា​ខ្ទុះ​ដែល​អាច​កក​ស្ទះ​ក្នុង​សួត​។ជំងឺ​រលាក​សួត​អាច​បង្ក​ឡើង​ពី​វីរុស​និង​បាក់តេរី​ហើយ​ក៏​អាច​បង្ក​មក​ពី​ផ្សិត​និង​មីក្រូ​សរីរាង្គ​ផ្សេង​ទៀត​ដែរ។ – ជំងឺ​ហើម​សួត៖ ជំងឺ​ខ្សោយបេះដូង (Congestive heart failure) ​គឺ​ជា​មូលហេតុ​​បង្ក​ឲ្យ​មាន​អាការៈហើម​សួត​ច្រើនជាង​គេ​។ នៅ​ពេល​​បេះដូង​មិន​អាច​ច្របាច់​ឈាម​ចេញ​​អស់​ទេ​ ឈាម​នឹង​ចាល់​ត្រឡប់​ទៅ​សរសៃ​ឈាម​ក្នុងសួត​ ជាហេតុ​នាំឲ្យ​មាន​សម្ពាធ​​កាន់​តែ​ធំ​ទៅ​ៗទៅកាន់​​បំពង់ខ្យល់។ ពេល​យើងឈ្លក់ទឹក​ តែង​តែ​អាច​មាន​ការ​ហើម​សួត​ ដោយសារ​តែ​ទឹក​ចូល​ក្នុង​សួត។ – […]


ផ្ដាសាយធំ

កុំថាមិនអី! វីរុសផ្ដាសាយធំ អាចបង្កឲ្យរលាកខួរក្បាល និងសាច់ដុំបេះដូង

បើ​យើង​ឈឺ​ផ្ដាសាយ សឹង​តែ​ថា មិន​បាច់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក៏​យើង​អាច​ជា​មក​វិញ​លឿន​ដែរ ព្រោះ​វា​ជា​ជំងឺ​ទូទៅ​មួយ​កើត​ឡើង​លើ​មនុស្ស​យើង​ទៅ​ហើយ។ ប៉ុន្តែចំពោះ​ជំងឺ​ផ្ដាសាយ​ធំ គឺ​មិន​ដូច​គ្នា​ទេ បើ​យើង​ឈឺ​ហើយ​វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ដល់​សុខភាព​យើង។ ជំងឺ​ផ្ដាសាយ​ធំ (ភាសា​បច្ចេកទេស Influenza) ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត។ ជា​រឿយៗ គ្នា​យើង​មួយ​ចំនួន​ងាយ​យល់​ច្រឡំ​ផ្ដាសាយ​ធំ នឹង​ផ្ដាសាយ​ធម្មតា ទាំង​ពីរ​នេះ បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា ហើយ​ជំងឺ​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព មិន​ដូច​ផ្ដាសាយ​ធម្មតា​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ផ្ដាសាយ​ធំ​អាច​បង្ក​ជា​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ណា​ខ្លះ? បើ​យើង​ធ្វេស​ប្រហែស​នឹង​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖ - រលាក​សួត ខួរក្បាល ជាលិកា​សាច់​ដុំ និង​សាច់​ដុំ​បេះ​ដូង - ខ្សោះ​ជាតិ​ទឹក - ឆ្លង​មេរោគ​នៅ​ត្រចៀក -​ សរីរាង្គ​ដំណើរ​ការ​មិន​ល្អ ឬ​អាច​បាត់​បង់​អាយុ​ជីវិត​ជាដើម។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក បើ​យើង​ជា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា យើង​កម្រ​នឹង​រង​ផល​ប៉ះពាល់​អស់​ទាំង​នេះ​ណាស់ ប៉ុន្តែ​ជំងឺ​ផ្ដាសាយ​ធំ​អាច​ជា​ហានិភ័យ​សុខភាព​ខ្ពស់​ទៅ​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​មាន មនុស្ស​ចាស់ (អាយុ​៦៥​ឆ្នាំ​ឡើង) ទារក និង​កុមារ ស្ត្រី​ពពោះ មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ការពារ​ខ្សោយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ឬ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ធំ​ដោយ​ក្បូន​សាមញ្ញ​ៗ​ទាំង​នេះ​បាន​ដូចជា៖ ១. មាន​អនាម័យ​ខ្ពស់ (លាង​ដៃ​ឲ្យ​បាន​ស្អាត) ២. ជូត​សម្អាត​ផ្ទៃ​វត្ថុ​នា​នា ជាមួយ​ថ្នាំ​សម្លាប់​មេរោគ ៣. ខ្ទប់​មាត់ ឬ​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ […]


ផ្ដាសាយធំ

រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ផ្ដាសាយ​ធំ និង​ផ្ដាសាយ​ធម្មតា សុទ្ធ​តែ​ជា​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​គ្នា ប៉ុន្តែ​វា​បង្ក​ឡើង​ដោយ​វីរុស​មិន​ដូច​គ្នា​ទេ។ ដោយសារ​តែ​រវាង​ជំងឺ​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា ជួន​កាល យើង​ពិបាក​ដឹង​ថា យើង​ឈឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​ឲ្យ​ពិត​ប្រាកដ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺអាមេរិក(CDC )។ ជា​ទូទៅ ផ្ដាសាយ​ធំ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផ្ដាសាយ​ធម្មតា ហើយ​រោគ​សញ្ញា​ក៏​ធ្ងន់​ជាង​ដែរ។ ចំណែក​ផ្ដាសាយ​ធម្មតា​សភាព​ស្រាល​ជាង ហើយ​ជា​ទូទៅ​ផ្ដាសាយ​ធម្មតា​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ តែ​បើ​ផ្ដាសាយ​ធំ​វិញ​បណ្ដាល​ឲ្យ​រលាក​សួត ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​អាច​សម្រាក​មន្ទីរពេទ្យ​ក៏​មាន ពោល​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ពិបាក​ច្រើន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​រវាង​ជំងឺ​ផ្ដាសាយ​ពីរ​នេះ អាច​ស្រដៀង​គ្នា​មែន តែ​វា​មាន​មួយ​ស្រាល​ជាង មួយ​ធ្ងន់​ជាង​ដោយ​៖ - រោគ​សញ្ញា​ផ្ដាសាយ​ធំ៖ ទូទៅ៖ ក្ដៅ​ខ្លួន ឈឺ​ខ្លួន ព្រឺ​រងា ហត់ អស់​កម្លាំង ពិបាក​ក្នុង​ទ្រូង ឬ​ក្អក ឈឺ​ក្បាល មិន​សូវ​មាន៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក - រោគ​សញ្ញា​ផ្ដាសាយ​តូច៖ ទូទៅ៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក […]


ផ្ដាសាយធម្មតា

ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ជឿ​ថាគ្នា​យើង​មួយ​ចំនួន​ធំ​ដែល​កើត​ផ្ដាសាយ​ចាត់​ទុក​ថា វា​ជា​រឿង​ធម្មតា អ្នក​ណាៗ​ក៏​កើត​ជំងឺ​នេះដែរ មិន​ថា​ក្មេង ឬ​ចាស់​ទេ។ ភាគ​ច្រើន​ពេល​ផ្ដាសាយ យើង​មិន​សូវ​ទៅ​ខ្វាយ​ខ្វល់​រក​ពេទ្យ​ពិនិត្យ​ទេ គ្រាន់​តែ​ទិញ​ថ្នាំ​ញ៉ាំ​ទៅ​ក៏​ជា​ដែរ ប៉ុន្តែ​បើ​យើង​ផ្ដាសាយ​ដល់​កម្រិត​នេះ​ហើយ ទុក​ចោល​យូរ​មិន​បាន​ទេ។ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​នៅ​ពេល​យើង​ប៉ះ​ពាល់​ត្រូវ​វីរ៉ុស​ផ្ដាសាយ ដែល​មាន​រាប់​ម៉ឺន​ប្រភេទ ប៉ុន្តែ​វីរុស​បង្ក​ពេទ្យ​តែង​ប្រទះ​ឃើញ​ច្រើន​ជាង​គេ​នោះ​គឺ Rhinoviruses ឬ​ត្រូវ​ឆ្លង​ដោយ​វីរុស​ផ្ដាសាយ​ធំ​តែ​ម្ដង។ ធម្មតា យើង​អាច​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្ដាសាយ​ក្នុង​រយៈ​ពេល​ ៧-១០ថ្ងៃ។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ផ្ទុយ​ទៅ​វិញ បើ​សិន​ឈឺ​ហួស​ ១០​ ថ្ងៃ​ហើយ នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ​ទៀត គួរ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែល​ភាគ​ច្រើន​រោគ​សញ្ញា​សម្គាល់​មាន​៖ ចំពោះ​មនុស្ស​ធំ៖ - គ្រុន​ក្ដៅ​ខ្លាំង (លើស​៣៨.៥អង្សារសេ) - ក្ដៅ​ខ្លួន​លើស​៥​ថ្ងៃ ឬ​បាត់​ទៅ​វិញ​ម្ដង​ហើយ តែ​ក្ដៅ​ខ្លួន​ម្ដង​ទៀត - ដក​ដង្ហើម​ខ្លីៗ - ដក​ដង្ហើម​ឮ​សូរ​សំឡេង - ឈឺ​ក ឬ​ឈឺ​ក្បាល​ខ្លាំង ចំពោះ​កុមារ - ក្ដៅ​ខ្លួន ៣៨អង្សារសេ - កម្ដៅ​ឡើង ឬ​កម្ដៅ​នៅ​ថេរ រយៈ​ពេល​ពីរ​ថ្ងៃ​ឡើង​ទៅ (កម្ដៅ​មិន​ស្រក​ចុះ) - ដក​ដង្ហើម​ឮ​សូរ​សំឡេង - ឈឺត្រចៀក - មួរ​មៅ​ច្រើន - សន្លឹម​ៗ ឬ​មិន​ចង់​ញ៉ាំ​ចំណី​អាហារ - រោគ​សញ្ញា​មិន​ធូរ​ស្បើយ […]


ផ្ដាសាយធម្មតា

កំពុងទឹក​ជំនន់​ផង គួរ​ញ៉ាំអាហារ​ប្រភេទនេះដើម្បី​រាងកាយ​រឹងមាំប្រឆាំងរោគឆ្លង​ផ្សេងៗ

ពេល​នេះ​យើង​កំពុង​ប្រ​ឈម​នឹង​គ្រោះ​ទឹក​ជំនន់ បងប្អូន​យើងត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ការ​ពារ​ខ្លួនពី​ជំងឺ​ឆ្លង​នានា​ក្នុង​ពេល​ និង​ក្រោយ​ពេក​ទឹក​ជំនន់។ ដើម្បី​ឲ្យ​រាងកាយ​យើងមាន​សុខភាព​ល្អ យើង​គួរ​ជ្រើស​រើស​អាហារ​ប្រភេទ​នេះញ៉ាំ បើ​អាច​ទៅ​រួច ដើម្បី​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​បាន។​ តើគួរមាន​អ្វី​ខ្លះ​ក្នុង​របបអាហារ? សារធាតុចិញ្ចឹម​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​មាន​៖ Beta-carotene: រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ជា​វីតាមីន A ដែល​ជា​សារធាតុ​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល និង​មេរោគឈ្លានពាន​ផ្សេងទៀត។ ផ្លែឈើ និង​បន្លែ​មាន​សារធាតុ Beta-caroteneមាន​ដំឡូងជ្វា ការ៉ុត ផ្លែស្វាយ ស្ពៃ​ពួយឡេង ផ្កាខាត់ណាខៀវ និង​ផ្លែ​ត្រសក់ផ្អែម។ វីតាមីន C៖ វីតាមីន​នេះ​ជួយ​រាងកាយ​ក្នុង​ការ​កំណត់​ថា​តើ​ការពារ​បែប​ណា​ដែល​រាងកាយ​ត្រូវ​ការ។ យើង​​​អាច​ទទួល​បាន​វីតាមីន C ​ពី​អាហារ​ទាំង​នេះ​រួមមាន​ផ្លែ​ក្រូច ក្រូចថ្លុង គីវី ស្ត្របឺរី ម្ទេសប្លោក​ក្រហមនិងបៃតង ផ្កាខាត់ណាខៀវ ស្ពៃក្ដោប និង​ផ្កាខាត់ណា។ វីតាមីន D៖ ការ​ខ្វះ​វីតាមីន D អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ និង​មាន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​វីរុស។ ប្រភព​វីតាមីន D មាន​ត្រី​សាល់ម៉ុន ត្រី​សាឌីន ស៊ុត ទឹកដោះគោ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ តៅហ៊ូ និង​ផ្សិត។ ស័ង្កសី៖ ស័ង្កសី​ជួយ​កោសិកា​ក្នុង​ប្រព័ន្ធភាពស៊ាំ​ឲ្យ​លូតលាស់ និង​មាន​ភាព​ខុសគ្នា។ អាហារ​មាន​ជាតិ​ស័ង្កសី​មាន​សណ្ដែក តៅហ៊ូ cereals គ្រាប់​ធញ្ញជាតិ អយស្ទើរ ក្តាម បង្កង សាច់គោ សាច់ជ្រូក និង​យាអ៊ួ។ ប្រូតេអ៊ីន៖ ប្រូតេអ៊ីន​សំខាន់​សម្រាប់​ការ​បង្កើត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ និង​អង់ទីករ រួមទាំង​ជួយ​ប្រព័ន្ធភាពស៊ាំ​ក្នុង​ការ​ដំណើរ​ការ​ទៀត​ផង។ ប្រូតេអ៊ីន​អាច​បាន​ពី​សាច់​សត្វ និង​បន្លែ​រួម​មាន​សាច់ត្រី […]


បញ្ហាសួតផ្សេងទៀត

ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យខូចសុខភាពខ្លាំង

សំរាម​ជា​របស់​កខ្វក់​ដែល​គ្មាន​គ្នា​យើង​ណា​ចង់​ទៅ​ប៉ះពាល់​ជិត​ស្និទ្ធ​ទេ ព្រោះ​វា​មាន​ផ្ទុក​មេរោគ​ច្រើន អាច​ធ្វើ​ឲ្យ​យើង​ឈឺ​បាន។ ដូច​គ្នា​នេះ សំរាម​ជា​ផ្នែក​ធំ​មួយ​ធ្វើ​ឲ្យ​ក្នុង​ផ្ទះ ឬ​ទីក្រុង​មួយ​បាត់​បង់​សោភណភាព ហើយ​ក៏​បង្ក​ឲ្យ​មាន​ខ្យល់​ពុល​កើត​ឡើង​ដែរ។ ការ​បោះ​ចោល​សំរាម​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​សារធាតុ​គីមី​ចេញ​មក​ក្រៅ អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្មេងៗ និង​មនុស្ស​ចាស់​ដែល​មាន​សុខភាព​ខ្សោយ​ងាយ​ប្រឈម​នឹង​គីមី​ពុល​នេះ ធ្វើ​ឲ្យ​សុខភាព​មាន​បញ្ហា​ណាស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ នៅ​ពេល​ដែល​យើង​នៅ​ក្បែរ ឬ​ហិត​ក្លិន​សំរាម​ចូល​ទៅ​ក្នុង​ខ្លួន​យូរ​ៗទៅ សុខភាព​នឹង​ចុះ​ទ្រុឌទ្រោម ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​មិន​ខាន។ ក្រៅ​ពី​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព ការ​ចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ជា​​យ​ថា​ហេតុ​ណា​មួយ​ដល់​មនុស្ស​យើង​គ្រប់​បាន​ផង​ដែរ​ដូច​៖ ១.​ឆ្លង​មេរោគ – ឆ្លង​មេរោគ​ដល់​ស្បែក ឬ​ឈាម (បើ​យើង​ប៉ះពាល់​នឹង​សំរាម​ផ្ទាល់ ឬ​ប៉ះពាល់​ពេល​មាន​ដំបៅ​) – ឆ្លង​មេរោគ​ភ្នែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម – កើត​ជំងឺ​ផ្សេងៗ (បើ​យើង​ត្រូវ​សត្វ​ស៊ី​សំរាម​ជា​អាហារ​ខាំ ដូច​ជាកណ្ដុរ។ល។) – ឆ្លង​មេរោគ​ដល់​ក្រពះ-ពោះ​វៀន (តាម​រយៈ​សត្វ​រុយ​ទុំ​លើ​សំរាម រួច​ទុំ​លើ​ចំណី​អាហារ​យើង​ញ៉ាំ) ២.ជំងឺ​រ៉ាំរ៉ៃ អ្នក​ធ្វើ​ការ​ជា​មួយ​សំរាម​ច្រើន អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ឬ​អាច​ឈាន​ដល់​កើត​ជំងឺ​មហារីក​ក៏​មាន។ វេជ្ជបណ្ឌិត​រូប​នេះ បញ្ជាក់​ថា ដើម្បី​ការពារ​ផល​ប៉ះពាល់​ទាំង​នេះ ដល់​ខ្លួន​យើង​ផ្ទាល់ ក៏​ដូច​ជា​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​ជុំ​វិញ​ខ្លួន យើង​ត្រូវ​រៀប​ចំ​ទុក​ដាក់​សំរាម​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ ទើប​ធានា​បាន​នូវ​សុខភាព​ល្អ ហើយ​កន្លែង​យើង​រស់​នៅ​ក៏​មាន​សោភណ្ឌភាព​ស្អាត។ យក​ល្អ បើ​អាច​គួរ​បែង​ចែក​សំរាម​ស្ងួត សើម ប្លា​ស្ទីក ឬ​កែវ​ស្រួច តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម ហើយ​យើង​ក៏​អាច​ជួយ​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ​មិន​ឲ្យ​កើត​ឡើង​បាន​ដែរ។ ​


ផ្ដាសាយធម្មតា

មិនចង់ឲ្យផ្តាសាយធំយាយី ឬឆាប់ជា ត្រូវដឹងពីចំណុចសំខាន់ទាំងនេះ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! កើត​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ តែ​បើ​ឆ្លង​ផ្តាសាយ​ធំ​វិញ អាច​មាន​អាការៈ​ធ្ងន់ធ្ងរ​ច្រើន។ ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់ៗ អំពី​ជំងឺ​ផ្តាសាយ​ធំ ដែល​ចេញ​ដោយមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC)។ ១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ? ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influenza និង​ជា​ជំងឺ​ឆ្លង​តាម​រដូវ​កាល ភាគ​ច្រើន​កើត​ឡើង​នៅ​រដូវ​ភ្លៀង ដែល​វីរុស​ងាយ​នឹង​លូត​លាស់។ ២. អ្នក​ណា​ខ្លះ​​ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធំ? ជំងឺ​គ្រុន​ផ្តាសាយ​ធំ​អាច​ឆ្លង​លើ​មនុស្ស​គ្រប់​វ័យ ទោះ​ជា​មាន​សុខភាព​ល្អ​ក្តី ប៉ុន្តែ​អ្នក​ប្រឈម​ខ្លាំង​ជាង​គេ មាន​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​អាយុ​ក្រោម ៥ឆ្នាំ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ស្រាប់ ដូចជា អ្នក​ជំងឺ​ហឺត បេះដូង លើស​ឈាម ទឹកនោម​ផ្អែម ជាដើម។ ៣. រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយធំ មាន​អ្វីខ្លះ? រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ អាច​ប្រែ​ប្រួល​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​អ្នក​កើត​ផ្តាសាយ​ធំ​ ច្រើនតែ​មាន​សញ្ញា​ខ្លះ ឬ​ទាំង​អស់​ក្នុង​ចំណោម​នេះ។ - ក្តៅខ្លួន - ឈឺក្បាល - ឈឺសាច់ដុំ និងខ្លួនប្រាណ - ឈឺបំពង់ក - ក្អក - អស់កម្លាំង - ល្ហិតល្ហៃ - ហៀរសម្បោរ […]


បញ្ហាសួតផ្សេងទៀត

អាការៈក្អកមាន​ស្លេស្ម និង​ក្អកស្ងួត ខុសគ្នា​ម៉េច​ខ្លះ?​

១- តើក្អកជាអ្វី? ក្អក​គឺ​ជា​វិធី​មួយ​ដែល​រាង​កាយ​បញ្ចេញ​​ដើម្បី​កម្ចាត់​ចោល​សារធាតុ​ដែល​នាំ​ឲ្យ​រមាស់ ​ឬ​ដែល​ធ្វើ​ឲ្យ​រលាក។ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ធ្វើ​ឲ្យ​រមាស់​នៅ​ក្នុង​បំពង់​ក ឬ​នៅ​ក្នុង​ផ្លូវ​ដង្ហើម ប្រព័ន្ធ​ប្រសាទ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​ខួរ​ក្បាល​ឲ្យ​ធ្វើ​ការ​កន្ត្រាក់​សាច់ដុំ​នៅ​ត្រង់​ពោះ និង​ទ្រូង​របស់​យើង​​ដើម្បី​បញ្ចេញ​សារធាតុ​នោះ​ចេញ​មក​ក្រៅ។ ការ​ក្អក គឺ​ជា​រេផ្លេច​មួយ​ដ៏​សំខាន់​ដើម្បី​ការ​ពារ​រាង​កាយ​យើង​​ពី សារធាតុ​បង្ក​ឲ្យ​រមាស់​ដូច​ជា៖ -ស្លេស្ម -ផ្សែង -សារធាតុ​បង្ក​អាល្លែកហ្ស៊ី​ដូច​ជា ធូលី លំអង​ផ្កា​ និង​ផ្សិត ការ​ក្អក​ គឺ​ជា​រោគសញ្ញា​នៃ​ជំងឺ​ជា​ច្រើន ​ពេល​ខ្លះ​លក្ខណៈ​នៃ​ការ​ក្អក​របស់យើង​​អាច​ធ្វើ​ឲ្យ​យើង​​យល់​ខ្លះ​ពី​មូល​ហេតុ​ដែល​បង្ក​ទៀត​ផង។ ពេល​ខ្លះ នៅ​ពេល​ដែល​មាន​អ្វី​មួយ​ស្លាក់​នៅ​ផ្លូវ​ដង្ហើម​ វា​ក៏​អាច​បង្ក​ឲ្យ​យើង​​ក្អក​បាន​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​នៃ​ការ​ក្អក​មួយ​ចំនួន​ដែល​ងាយ​ស្រួល​ក្នុង​ការ​ចំណាំ។ ២-ក្អក​មាន​ស្លេស្ម ក្អក​មាន​ស្លេស្ម គឺ​ជា​ការ​ក្អក​ដែល​យើង​អាច​ខាក​យក​ស្លេស្ម​ចេញ​មក​ក្រៅ​បាន។ ការ​ក្អក​របៀប​នេះ ច្រើន​កើត​ឡើង​នៅ​អំឡុង​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​ស្លេស្ម​ដែល​ចេញ​មក​នោះ​អាច​តិច​ឬ​ច្រើន ដោយ​អម​ជាមួយ​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ -ហៀរ​សំបោរ -តឹង​ច្រមុះ ដោយ​សារ​ស្លេស្ម -អស់​កម្លាំង ការ​ក្អក​បែប​នេះ គឺ​ដោយ​សារ​តែ​រាង​កាយ​ត្រូវ​ការ​បញ្ចេញ​ស្លេស្ម​ដែល​កក​ច្រើន​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ចេញ​មក​ក្រៅ។ ដូច​នេះ ហើយ​នៅ​ពេល​ដែល​មាន​ក្អក​ស្លេស្ម គឺ​យើង​​នឹង​មាន​អារម្មណ៍​ថា​ដូច​ជា​មាន​អ្វី​មួយ​នៅ​ខាងក្រោយ​បំពង់​ក ឬ​ទ្រូង ហើយ​ពេល​​ក្អក​ម្ដង​ៗ​ស្លេស្ម​នឹង​ចេញ​មក​តាម​មាត់​របស់​យើង​។ ជា​ធម្មតា​ការ​ក្អក​ស្លេស្ម ប្រសិន​បើ​ជា​ការ​ក្អក​ស្រួច​ស្រាល់ គឺ​មាន​រយៈពេល​យូរ​បំផុត​ត្រឹម ៣ សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​បើ​សិន​ជា​ក្អក​រ៉ាំរ៉ៃ​វិញ គឺ​អាច​មាន​រយៈពេល​យូរ​ជាង៨ សប្ដាហ៍​ចំពោះ​មនុស្ស​ធំ និង​៤ សប្ដាហ៍​ចំពោះ​កូន​ក្មេង។ ជំងឺ មួយ​ចំនួន​ដែល​អាច​បង្ក​ជា​ក្អក​ស្លេស្ម​រួម​មាន៖ -ជំងឺ​ផ្ដាសាយ -ជំងឺ​រលាក​សួត –ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (COPD) រួម​ទាំង​បញ្ហា ខ្យល់ចូលស្រោមសួត និង​រលាក​ទង​សួត។ -រលាក​ទងសួត​ស្រួច​ស្រាល់ -ជំងឺ​ហឺត ៣-ក្អក​ស្ងួត ការ​ក្អក​ស្ងួត​គឺ​ជា​ការ​ក្អក​ដែល​មិន​មាន​ឡើង​ស្លេស្ម​ចេញ​មកទេ​​។ ក្អក​ស្ងួត​ជា​ទូទៅ​ ​ពិបាក​គ្រប់​គ្រង​ណាស់​ហើយ​ច្រើន​​កើត​ឡើង​រយៈពេល​យូរ​ទៀត​ផង។ ការ​ក្អក​ស្ងួត ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​រលាក​ ឬ​រមាស់​នៅ​ក្នុង​បំពង់​ផ្លូវ​ដង្ហើម​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្លេស្ម​ច្រើន​ ដើម្បី​ក្អក​បញ្ចេញទេ​។ ក្អក​ស្ងួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​នៅ​លើ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ ជាធម្មតា​​​ក្រោយ​​ពេល​​ជា​សះស្បើយ​​ពី​ជំងឺ​ផ្ដាសាយ​ទាំង​មនុស្ស​ពេញ​វ័យ​និង​កុមារ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស