សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

បញ្ហាសួតផ្សេងទៀត

អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ

ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ប៉ះពាល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​យើង​ធ្ងន់ធ្ងរ រហូត​អាច​បាត់​បង់​ជីវិត ហេតុ​នេះ​វា​សំខាន់​ណាស់​សម្រាប់​យើង ក្នុង​ការ​ការពារ និង​ពង្រឹង​សុខភាព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ។ ក្នុង​ចំណោម​វិធី​ថែ​រក្សា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​ឲ្យ​បាន​ល្អ អាហារ​ក៏​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ ហើយ​ខាង​ក្រោម​នេះ ជា​កំពូល​អាហារ​ងាយ​ស្រួល​រក និង​ជួយ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​​មាន​សុខភាព​ល្អ​ទៀត​។ ១. ឆៃថាវ​ក្រហម (Beetroot) Beetroot សម្បូរ​ទៅ​ដោយ​នីត្រាត​ដែល​​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​មុខងារ​សួត​របស់​យើង។ នីត្រាត ជួយ​បន្ធូរ​សរសៃ​ឈាម កាត់​បន្ថយ​សម្ពាធ​ឈាម និង​បង្កើន​ប្រសិទ្ធ​ភាព​ស្រូប​យក​អុក​ស៊ី​សែន។ លើសពីនេះ បន្លែ Beetroot ផ្ទុក​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​ទាំង​អស់​នេះ​ចាំ​បាច់​សម្រាប់​សុខភាព​សួត។ ២.ផ្លែប៉ោម ការ​ញ៉ាំ​ផ្លែ​ប៉ោមជា​ប្រចាំ​អាច​ជួយ​ពង្រឹង​មុខងារ​ដំណើរ​សុខភាព​សួត​របស់​យើង​បាន។ ការ​ញ៉ាំ​ផ្លែ​ប៉ោម ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ហឺត និង​មហារីក​សួត​ផង​ដែរ។ នេះ​អាច​បណ្តាល​មក​ពី​ការ​ប្រមូល​ផ្តុំ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​នៅ​ក្នុង​ផ្លែ​ប៉ោម​រួម​ទាំង​សារជាតិ flavonoids និង​វីតាមីន C។ ៣. ប៉េងបោះ ផ្លែ​ប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការ​ញ៉ាំ​ប៉េងបោះ ឬ​ប្រើ​ផលិតផល​ប៉េង​បោះ ត្រូវ​បាន​បង្ហាញ​ថា អាច​កាត់​បន្ថយ​ការ​រលាក​ផ្លូវ​ដង្ហើម​ចំពោះ​អ្នក​ជំងឺ​ហឺត និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខ​ងារ​សួត​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ។ ៤. ត្រីសាល់ម៉ុន ត្រីសាល់ម៉ុនពោរពេញ​ទៅ​ដោយ​អាស៊ីដ​អាមីណូ​ដែល​រាងកាយ​ប្រើ​ដើម្បី​បង្កើត​ប្រូតេអ៊ីន សម្រាប់​ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ជួស​ជុល​ជាលិកា​រាងកាយ​ផ្សេងៗ។ សារធាតុ​ចិញ្ចឹម​សំខាន់​ពីរ​ទៀត សម្រាប់​សុខភាព​សួត​ដែល​ត្រី​សាល់ម៉ុនមាន​ គឺ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (ដើម្បី​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ) និង​វីតាមីន D […]


បញ្ហាសួតផ្សេងទៀត

តិចនិក៥យ៉ាង ជួយឲ្យ​សួតមាន​សុខភាពល្អ

សួត​មាន​សុខ​ភាព​ល្អ ជួយ​ឲ្យ​មនុស្ស​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល​ និង​អាច​ផ្ដល់​អុកស៊ី​សែន ទៅ​កាន់​ចរន្ត​ឈាម ជួយ​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ​។​ ពេល​មនុស្ស​យើង​មាន​សួត​ល្អ យើង​អាច​ធ្វើ​សកម្មភាព​ដែល​យើង​ពេញ​ចិត្ត និង​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​កាន់​តែ​ប្រសើរ​។ យ៉ាង​ណា​មនុស្ស​យើង​មួយ​ចំនួន​អាច​មាន​សួត​មិន​មាន​សុខ​ភាព​ល្អ ដោយ​សារ​ការ​ជក់បារី ជំងឺ​ផ្សេង ឬ​ការ​ឆ្លង​រោគ​ជា​ដើម​។ នៅ​ពេល​សួត​យើង​មាន​សុខ​ភាព​មិន​ល្អ រាង​កាយ និង​សកម្មភាព​ដែល​យើង​ចូល​ចិត្ត​ផ្សេងៗ​ទៀត​ក៏​មាន​បញ្ហា​ដែរ​។ បើ​អ៊ី​ចឹង​ធ្វើ​ម៉េច​ទើប​ជួយ​ឲ្យ​សួរ​មាន​សុខ​ភាព​ល្អ?​ ​១.​ កុំ​ជក់​បារី​ បើ​គ្នា​យើង​ជក់​បារី​កាន់​តែ​ច្រើន កត្តា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សួត និង​ជំងឺ​សួត​រ៉ាំរ៉ៃ ក៏​កើត​មាន​ខ្ពស់​ដែរ​។ ការ​ជក់​បារី មិន​ថា​តិច​ឬ​ច្រើន សុទ្ធ​តែ​មិន​មាន​សុវត្ថិ​ភាព​ចំពោះ​សុខ​ភាព​សួត ដូច​នេះ​ជា​ការ​ល្អ​កុំ​ជក់​បារី​។ ជំងឺ​មហារីក​សួត​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​។ ក្រោយ​ពី​ឈប់​ជក់​បារី កត្តា​ប្រឈម​នៃ​ការ​កើត​ជំងឺ​នេះ ក៏​ធ្លាក់​ចុះ​ច្រើន​ដូច​គ្នា​។ បើ​យើង​ឈប់​ជក់​បារី​បាន​ដប់​ឆ្នាំ កត្តា​ប្រឈម​នឹង​ធ្លាក់​ចុះ​ពាក់​កណ្ដាល នៃ​លទ្ធភាព​ដែល​យើង​ប្រឈម​ខ្ពស់​កន្លង​មក​បើ​យើង​នៅ​បន្ត​ជក់​បារី​។ កត្តា​ប្រ​ឈម​ កើ​ត​ជំងឺ​មហារីក​សួត កាន់​តែ​ថយ​ចុះ បើ​យើង​ឈប់​ជក់​បារី​កាន់​តែ​យូរ​។​ ២. ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​ ជួយ​សម្រួល​ដល់​សួត​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់​ដុំ​បាន​ល្អ​។ ការ​ហាត់​ប្រាណ​មិន​មែន​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​សួត​ខ្លាំង​ក្លា​នោះ​ទេ តែ​វា​បាន​ជួយ​ឲ្យ​សួតដំណើរ​ការ​បាន​ប្រសើរ​។ ៣. តាម​ដាន​អាការៈ​ក្អក​ បើ​គ្នា​យើង​ក្អក​អស់​ពេល​លើស​ពី​មួយ​ខែ គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ ការ​ក្អក​រ៉ាំរ៉ៃ​អាច​ជា​សញ្ញា​ព្រមាន​ថា​យើង​មាន​បញ្ហា​សុខ​ភាព​ដែល​ត្រូវ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​។ ៤. មាន​ឥរិយាបថ​ល្អ ការ​ដើរ ឬ​អង្គុយ ត្រូវ​ប្រ​កាន់​នូ​វ​ឥរិយាបថ​ល្អ​ ដូច​ជា​មិន​ត្រូវ​អង្គុយ​ចំកោង​ខ្លួន ឬ​ដើរ​ដោយ​កោងៗ​ខ្នង​នោះ​ទេ​។ ការ​មាន​ឥរិយាបថ​បែប​នេះ អាច​ធ្វើ​ឲ្យ​កាត់​បន្ថយ​សមត្ថ​ភាព​ធ្វើ​ការ​របស់​សួត ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​កាន់​បេះដូង និង​សាច់ដុំ​។ ៥. ចៀស​វាង​កន្លែង​មាន​ខ្យល់​ពុល ដូច​នឹង​ការ​ជក់​បារី​ដែរ កន្លែង​មាន​ការ​បំពុល​បរិយាកាស ក៏​មាន​ផល​ប៉ះពាល់​ដល់​សួត​របស់​យើង​ដែរ​។ ការ​ចេញ​ក្រៅ​ផ្ទះ ក្នុង​បរិស្ថាន​បែប​នេះ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​សួត […]


ជំងឺហឺត

ធ្លាប់ត្រូវជំងឺហឺតធ្វើទុក្ខធ្ងន់​ធ្ងរ​​ភ្លាម​ៗអត់? នេះវិធីដោះស្រាយ

ធ្វើ​ទុក្ខ​ម្តង​ៗ​ពិតជា​ពិបាក​ណាស់​មិន​អ៊ី​ចឹង បើ​មិន​កើត​ហឺត​ ម៉េច​ដឹង​ថា​វេទនា​ប៉ុណ្ណា? ហឺត​អាច​បង្ក​ជា​បញ្ហា​ធ្ងន់​ភ្លាមៗ ហើយ​ដើម្បី​ចៀសឆ្ងាយ​ពី​រឿង​អាក្រក់​ទាំង​នេះ ឬ​មិន​ចង់​កើត​ជំងឺ​ហឺត “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ពិសេសៗ​មួយ​ចំនួន​ចង់​ប្រាប់។ ១- ប្រើថ្នាំតាមវេជ្ជបញ្ជា ចង់​ជា ចង់​គ្រាន់​បើ ធ្វើ​តាម​ពេទ្យ​ទៅ មិន​ខុស​ទេ។ ជា​ធម្មតា គ្នា​យើង​មាន​ជំងឺ​មិន​ប្រាកដ​ថា បាន​ប្រើ​ប្រាស់​ថ្នាំ​តាម​គ្រូ​ពេទ្យ​ប្រាប់​ទេ។ នេះ​អាច​មក​ពី​វេជ្ជ​បញ្ជា​មាន​ភាព​ស្មុគ​ស្មាញ​ពេក​ រយៈពេល​ព្យាបាល​កាន់​តែ​យូរ ធ្វើ​ឲ្យ​ការ​ចំ​ណាយ​កាន់​តែ​ច្រើន​ ឬ​ពិបាក​ចាំ​ពេល​វេលា​ប្រើ​ប្រាស់​ថ្នាំ​ជាដើម។ ទាក់​ទង ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា គឺ​សំ​ខាន់​ណាស់​ដើម្បី​ព្យាបាល​ជំងឺ​ហឺត។ ថ្នាំ​អាច​ជួយ​យើង​ជំងឺ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ និង​ការ​ពារ​មិន​ឲ្យ​ប្រែ​កាន់​តែ​ធ្ងន់ធ្ងរ។ ករណី​ខ្លះ​យើង​អាច​ឈប់​លេប​ថ្នាំ​ដោយ​គិត​ថា​​​បាន​ធូរ​ស្រាល​ជាង​មុន។ យ៉ាងណា​ គ្នាយើង​អាច​នឹង​កើត​ជំងឺ​នេះគ្រប់​ពេល​ ទោះ​​មិន​ធ្លាប់​កើត​ពី​មុន​ក៏​ដោយ។ ២- ហាត់ប្រាណឲ្យទៀងទាត់ ហាត់ប្រាណ​ទៀង​ទាត់ ជួយ​សុខភាព​យើង​បាន​ច្រើន​ណាស់ ទោះ​មាន ឬ​គ្មាន​ជំងឺ​ក្នុង​ខ្លួន​ក៏​ដោយ។ ចំពោះ​គ្នា​យើង​កើត​ហឺត នៅ​តែ​អាច​ហាត់​បាន​ធម្មតា គ្រាន់​តែ​ត្រូវ​រើស​ការ​ហាត់​កុំ​សម​ស្រប។ ហាត់​ប្រាណ​ទៀង​ទាត់​អាច​ជួយ​ពង្រឹង​ដល់​បេះ​ដូង និង​សួត។ ដោយ​សារ​តែ​ជំងឺ​ហឺត​ជា​បញ្ហា​របស់​ផ្លូវ​ដង្ហើម​ ដូច្នេះ​យើង​អាច​កាត់​បន្ថយ​រោគ​សញ្ញា​ និង​គ្រប់គ្រង​ជំងឺ​ហឺត​ដូច​គ្នា។ ពិត​ណាស់​ គ្រូ​ពេទ្យ​​តម្រូវ​ឲ្យ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ជាក់​លាក់​ខ្លះ​ដើម្បី​ជួយ​ដល់​ជំងឺ​ហឺត។ ហេតុ​នេះ ត្រូវ​​​ចាំ​ និង​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ។ ប្រសិន​បើ​យើង​ធ្វើ​លំ​ហាត់​ប្រាណ​ក្នុង​សីតុណ្ហភាព​ត្រជាក់ ត្រូវ​ប្រាកដ​ថា​​​បាន​ពាក់​ម៉ាស​ដើម្បី​រក្សា​កម្ដៅ​ខ្យល់​ដង្ហើម។ ៣- រក្សាទម្ងន់ឲ្យសមស្រប ការ​ឡើង​លើស​ទម្ងន់​ ឬ​ធាត់​ អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ពិបាក និង​កាត់​បន្ថយ​សមត្ថភាព​គ្រប់​គ្រង​ជំងឺ​ថែម​ទៀត។ គ្នា​យើង​មាន​សន្ទស្សន៍​នៃ​ទម្ងន់ BMI ធំ​ជាង​ […]


ហើមសួត

បញ្ហាបេះដូង ជាមូលហេតុមួយបណ្ដាលឲ្យកើតជំងឺហើមសួត ឈានទៅស្លាប់

បញ្ហា​ហើម​សួត​ស្រួចស្រាល់ ឬ​ទឹក​ចូល​សួត បើ​តាម​ខ្មែរ​យើង​និយម​ហៅ ជា​ការ​ដក់​ទឹក​នៅ​ក្នុង​សាច់​សួត​ដែល​អាច​កើត​ឡើង​សន្សឹមៗ ឬ​កើត​ឡើង​យ៉ាង​គំហុក​តែ​ម្ដង។ បញ្ហា​នេះ អាច​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ចូល​សង្គ្រោះ​បន្ទាន់ ឬ​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​បាន។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ មូល​ហេតុ​អ្វី​ខ្លះ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ហើម​សួត​ស្រួច​ស្រាល់? ទី​១. ហើម​ស្រួច​ស្រាល់បណ្ដាល​មក​ពី​បេះ​ដូង ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក្នុង​អាកទែ​ពុល​ម៉ូ​ណែ​ឡើង​ខ្ពស់ ហើយ​ឲ្យ​ទឹក​ប្លាស្មា​ចេញ​ពី​សរសៃ​ឈាម​ចូល​ក្នុង​សាច់​សួត​ដោយ​សារ៖ បេះដូង​ខ្វះ​សមត្ថភាព​រុញ​ច្រាន​ឈាម​ចេញ​ពី​បេះ​ដូង បេះ​ដូង​មាន​វិបត្តិ​ចង្វាក់​បេះ​ដូង ​មាន​ជំងឺ​ប្រឺស​បេះដូង សម្ពាធ​ឈាម​ឡើង​ខ្ពស់​ភ្លាម​ៗ។ល។ ទី២. ហើម​សួត​ស្រួច​ស្រាល់​បណ្ដាល​មក​ពី​ដាច់​ស្រទាប់​ខ័ណ្ឌ​សរសៃ​ឈាម និង​សាច់​សួត ធ្វើ​ឲ្យ​ទឹក​ប្លាស្មា​ចេញ​ពី​សរសៃ​ឈាម​ចូល​ទៅ​ក្នុង​សាច់​សួត ដោយ​មូល​ហេតុ​ដូច​ជា៖ ជំងឺ​សួត​ដែល​បណ្ដាល​មក​ពី​ពពួក​បាក់តេរី ឬ​វីរុស ការ​បង្ក​រោគ​ដោយ​ជំងឺ​ផ្សេងៗ ធ្វើ​ឲ្យ​ស្ហុក ការ​ហឺត​ឧស្ម័ន​មាន​ជាតិ​ពុល​ចូល​សួត ការ​ហៀរ​ទឹក​ក្រពះ​ចូល​សួត ការ​ប៉ះទង្គិច​លើ​សួត​ដោយ​មូល​ហេតុ​ផ្សេង។ល។ រោគ​សញ្ញា​ជំងឺ​ហើម​សួត - ហត់ ដង្ហក់​ភ្លាមៗ ពិសេស​ពេល​យប់ - ក្អក​ខ្លាំង​ៗ រមាស់​ក (កើត​ឡើង​មុន​ដង្ហក់) - ឡេះ​ឡាស់ - ចង្វាក់​ដង្ហើម​ខ្សោយ​ហើយ​យឺត ឡើង​ស្វាយ ឬ​ឡើង​ខ្ជឹង​ពេញ​ក - ស្មារតី​ថយ​ចុះ - ពិបាក​និយាយ​ជា​ដើម។


រលាកសួត

តិចច្រឡំជំងឺទឹកចូលសួត និងចូលស្រោមសួតជាជំងឺតែមួយ តាមពិត ២ នេះខុសគ្នាដាច់

កាល​ពី​ក្មេង​ៗ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​ប្រាប់​យើង​ថា "កុំ​ងូត​ទឹក​យូរ​ៗ​ពេក ប្រយ័ត្ន​ទឹក​ចូល​សួត" បន្លាច​យើង​ពេល​ងូត​ទឹក ឬ​ចុះ​ត្រាំ​ទឹក​លេង​ម្ដង​ៗ។ មួយ​វិញ​ទៀត មាន​ម៉ាក់​ប៉ា​ខ្លះ​មិន​ឲ្យ​កូន​ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត។ក្រៅ​ពី​ទឹក​ចូល​សួត នៅ​មាន​ជំងឺ​ម៉្យាង​ស្រដៀង​គ្នា​ដែរ គឺ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ដែល​គ្នា​យើង​ខ្លះ​យល់​ច្រឡំ​ថា​ជំងឺ​សួត​២​នេះ​ជា​ជំងឺ​តែ​មួយ តែ​តាម​ពិត​ទៅ វា​ជា​ជំងឺ​២​ផ្សេង​គ្នា​។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​ចូល​សួត និង​ជំងឺ​ទឹក​ចូល​ស្រោម​សួត​ជា​ជំងឺ​ខុស​គ្នា​ស្រឡះ មិន​ដូច​គ្នា​ដូច​ដែល​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ទេ។ យើង​គួរ​ចេះ​បែង​ចែក និង​ដឹង​ពី​និយម​ន័យ​​ជំងឺ​សួត​២​នេះ​ដូច​ខាង​ក្រោម​៖ ជំងឺ​ទឹក​ចូល​សួត៖ ករណី​ទឹក​ចូល​សួតមាន​ន័យ​ថា ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ដែល​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំង​នោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត​ដែល​ធ្វើ​ឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះដូង​ដែល​នាំ​ឲ្យ​យើង​ហត់​ខ្លាំង។ មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ខ្សោយ​បេះ​ដូង​ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ ធ្វើ​ឲ្យ​ជាតិ​ទឹកច្រាល​មក​ក្នុង​សួត ឬ​មូល​ហេតុ​មួយ​ទៀត មក​ពី​ខ្សោយ​តម្រងនោម​ខ្លាំង​​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ​ក៏​បណ្ដាល​ឲ្យ​ច្រាល​មក​សួត​ដែរ។ ជំងឺ​ទឹក​ចួល​ស្រោម​សួត៖ ករណី​ទឹក​ចូល​ស្រោម​សួត​នេះ ជា​រឿង​មួយ​ដែល​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោម​សួត​ដែល​ព័ទ្ធ​ជុំ​វិញ​សួត​អាច​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ ឬ​ទាំង​សង្ខាង​ក៏​មាន។ វា​អាច​បណ្ដាល​មក​ពី​ការ​រលាក​ស្រោម​សួត​ខ្លួន​ឯង​ផ្ទាល់ ឬ​មក​ពី​ការ​ខ្សោយ​បេះ​ដូង តម្រង​នោម ឬ​ក៏​ថ្លើម​ដែល​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​ទៅ​ក្នុង​ស្រោម​សួត។ លើស​ពី​នេះ ការ​លើក​ឡើង​ថា ងូត​ទឹក​ពេល​ក្ដៅ​ខ្លួន​អាច​បណ្ដាល​ឲ្យ​ទឹក​ចួល​សួត ឬ​ស្រោម​សួត​បាន​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ករណី​នេះ មិន​អាច​កើត​ឡើង​បាន​ទេ។ ការ​យល់​ឃើញ​បែប​នេះ​គឺ​ខុស​ទាំង​ស្រុង ដោយ​សារ​ពេល​យើង​ក្ដៅ​ខ្លួន យើង​ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។​


ផ្ដាសាយធំ

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

ចូលដល់​រដូវ​យើង​ងាយ​កើត​ជំងឺ​ផ្តាសាយ​ហើយ មិន​ថា​ចាស់ ឬ​ក្មេង​នោះ​ទេ។ ជំងឺ​ផ្តាសាយ​ពេល​ខ្លះ​ដ្បិត​តែ​មិន​ធ្ងន់​ធ្ងរ តែ​យើង​មិន​ស្រណុក​ក្នុង​ខ្លួន​នោះ​ទេ ថែម​ទាំង​រំខាន​ដល់​ការងារ​ទៀត។ បច្ចុប្បន្ន​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​ផ្តាសាយ​ហើយ អ៊ីចឹង យើង​មក​ដឹង​ទាំង​អស់​គ្នា​ពី​ការ​ពិត​មួយ​ចំនួន​អំពី​វ៉ាក់សាំង​ផ្តាសាយ ប្រសិទ្ធភាព និង​ពេល​វេលា​ត្រូវ​ចាក់។ ១. នរណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​បាន? វ៉ាក់សាំង​ផ្តាសាយ​អាច​ចាក់​វ៉ាក់​បាន​លើ​មនុស្ស​គ្រប់​វ័យ លើក​លែង​តែ​ក្មេង​អាយុ​ក្រោយ ៦ឆ្នាំ និង​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​វ៉ាក់សាំង។ ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ អង្គការ​សុខភាព​ពិភព​លោក (WHO) ផ្តល់​អនុសាសន៍​ថា អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​បាន ដោយ​ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ អាច​ការពារ​ដល់​កូន​ពី​ជំងឺ​ផ្តាសាយ​បាន​ទៀត នៅក្នុងអំឡុង ២-៣ ខែដំបូង​ក្រោយ​សម្រាល។ ២. ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ខុស​ពី​វ៉ាក់​សាំង​ដទៃ ឬ​មួយ​ចំនួន​ទៀត វ៉ាក់​សាំង​ផ្តាសាយ​ធំ​មាន​ប្រសិទ្ធ​ភាព​តែ ១ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ។ ៣. ហេតុអី​ត្រូវ​ចាក់​វ៉ាក់​សាំង​ផ្តាសាយ​រៀង​រាល់​ឆ្នាំ? មាន​ហេតុ​ផល​សំខាន់២ ដែល​យើង​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក  (CDC)។ ហេតុផល​ទី១ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើងក្រាយ​ពី​ចាក់​វ៉ាក់សាំង​នឹងថយចុះ​ក្នុង​ពេល​ណា​មួយ។ ហេតុផល​ទី២ ដោយសារ​តែ​វីរុស​ផ្តាសាយ​ប្រែប្រួល​ឥត​ឈប់ឈរ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​​ប្រចាំ​ឆ្នាំ។ ៤. ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ អាច​ការពារ​ជំងឺ​ផ្តាសាយ​បាន​គ្រប់​ប្រភេទ​មែន​ទេ? វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។


ផ្ដាសាយធម្មតា

កើតជំងឺផ្ដាសាយ ពេលណាត្រូវទៅជួបពេទ្យ?

ខែនេះ​អាកាសធាតុ​ត្រជាក់ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​កើត​មាន​ជំងឺ​ផ្ដាសាយ​មិន​ខាន។ យ៉ាងណា​ជំងឹ​ផ្ដា​សាយ​ ឬ​ការ​ឆ្លង​រោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​អាច​នឹង​បាត់​ទៅ​វិញ ទោះ​បី​ជា​មិន​បាន​ប្រើ​ថ្នាំ​ព្យាបាល​ក៏​ដោយ។ ប៉ុន្តែ​ករណី​មួ​យ​ចំនួន​ គ្នា​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួញ​ពី​គ្រូពេទ្យ​ហើយ​។ ​អាជ្ញាធរ​សុខាភិបាល​អូស្រា្តលី​បាន​ណែ​នាំ​ថា បើ​យើង​កើត​មាន​ជំងឺ​ផ្ដាសាយ​គួរ​ទៅ​ជួប​ពេទ្យ​​បើ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ៖ ក្អូត​ញឹក​ញាប់ ឈឺ​ទ្រូង​ ឡើង​រមាស់ ពិបាក ឬមិន​អាច​ផឹក​ទឹក​បាន​ អាការៈ​ឈឺក្បាល​កាន់​តែ​ខ្លាំង​ ក្ដៅ​ខ្លួន​ខ្លាំង និង​ រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផ្សេង​ទៀត។​ មួយ​វិញ​ទៀត បើ​ក្នុង​រយៈពេល​៤៨​ម៉ោង​ អាការៈ​ផ្ដាសាយ​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ ក៏​មានការ​ណែ​នាំ​ថា​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដែរ។ ការ​ធ្វើ​ដូច​នេះ ដើម្បី​ឲ្យ​ច្បាស់​ថា​យើង​មិន​មាន​ការ​វិវត្ត​ជំងឺ​ទៅ​ជា​ធ្ងន់​ធ្ងរ ដូចជា​ផ្ដា​សាយ​ធំ ជា​ពិសេស​ស្រ្តី​មាន​ផ្ទៃ​ពោះ កុមារ អ្នក​មាន​ជំងឺ​ហឺត និង​មនុស្ស​វ័យ​ចំណាស់​។ ជំងឺ​ផ្ដាសាយ​ធម្មតា​កម្រ​មាន​អាការៈ​ឈឺឆ្អឹង​ឆ្អែង​ណាស់ តែបើ​គ្នា​យើង​កើត​ជំងឺ​ផ្ដាសាយ​ធំ​នឹង​មាន​អាការៈ​ទាំង​នេះ។ អាការៈ​នេះ​​កើត​ពេល​យើង​មាន​ជំងឺ​ផ្ដាសាយ​ធំ និង​មក​ជាមួយ​នឹង​អាការៈ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ផង​ដែរ​។​​ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​ធម្មតា​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈ​ពេ​ល​ប្រហែល​មួយ​សប្ដាហ៍ ខណៈ​ជំងឺ​ផ្ដា​សាយ​ធំ​អាច​ត្រូវ​ចំណាយ​ពេល​ប្រហែ​ល​ពី​ពីរ​ទៅ​បី​សប្ដាហ៍។


ផ្ដាសាយធម្មតា

មិនមែនអាកាសធាតុប្រែប្រួលធ្វើឲ្យឈឺផ្ដាសាយរ៉ាំរ៉ៃ កត្តា ២ នេះក៏ជាមូលហេតុដែរ

នៅ​ពេល​អាកាស​ធាតុ​ប្រែប្រួល​ភ្លាម​ៗ ម្ដង​ក្ដៅ ម្ដង​ត្រជាក់​បញ្ហា​សុខភាព​ដែល​ប្រឈម​ខ្លាំង​ជាង​គេ គឺ​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ និង​ក្អក។ ប៉ុន្តែ​អ្នក​កើត​ជំងឺ​ខ្លះ បានព្យាបាល​រយៈពេល​វែង​លើស​ពី ១ សប្ដាហ៍​ក៏​មានដែរ។ តើ​នោះ​មកពី​អ្វី? បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ជំងឺ​ទូទៅ​ថា ជា​ទូទៅ​អាការៈ​ផ្ដាសាយ​អាច​នឹង​មាន​ភាព​ធូរ​ស្បើយ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​រយៈពេល ២-៣ ថ្ងៃក្រោយ ហើយ​បើ​មិន​បាន​ព្យាបាល​អាច​ឈឺ​រហូត​ដល់ ១ សប្ដាហ៍។ ប៉ុន្តែ​អ្នក​ដែល​ឈឺ​អូយ​បន្លាយ​លើស​ពី ១ សប្ដាហ៍​មកពី​លេប​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា និង​សម្រាក​បាន​គ្រប់គ្រាន់។ លោក​បន្ថែម​ទៀត​ថា ថ្នាំ​សម្រាប់​ព្យាបាល​ផ្ដាសាយ​មាន​ជាតិ​ងងុយ​គេង ប៉ុន្តែ​ក្រោយ​លេប​ថ្នាំ​រួច​អ្នក​ជំងឺ​ភាគច្រើន​មិន​បាន​សម្រាក ដូច​គ្រូពេទ្យ​ប្រាប់​ឡើយ គឺ​តែងតែទៅ​ធ្វើការ ឬ​ប្រកប​កិច្ចការ​ប្រចាំ​ថ្ងៃ ហើយ​ឥទ្ធិពល​ងងុយ ហើយ​មិន​បាន​គេង​ក៏​បណ្ដាល​ឲ្យ​ឈឺក្បាល។ សម្រាប់​អ្នក​ដែល​មាន​ងងុយដេក ហើយ​ត្រូវ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល​កាត់​ជាតិ​ថ្នាំ ​ជាហេតុ​ចម្បង​ធ្វើឲ្យ​ផ្ដាសាយ​យូរ​អង្វែង។ មួយ​វិញ​ទៀត នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេប​ថ្នាំ ២ ឬ ៣ ថ្ងៃ​ឲ្យ​អស់ តែ​អ្នក​ជំងឺ​ខ្លួនឯង​បែរជា​លេប​មិន​អស់​ត្រឹម ២ ថ្ងៃ ធូរ ហើយ​ឈប់​លេប ធ្វើឲ្យ​ជំងឺ​រើ​ឡើង​វិញ ហើយ​ឈឺ​បន្ត​យូរ​ថ្ងៃ​ទៅ​មុខ​ទៀត។ ជំងឺ​ផ្ដាសាយ​បណ្ដាល​មកពី​វីរុស​ជាង ២០០ ប្រភេទ ប៉ុន្តែ​ភាគច្រើន​បង្ក​ឡើង​គឺ Rhinovirus យ៉ាង​ហោច​ណាស់​ក៏ ៥០% […]


ជំងឺរបេង

ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម កើនឡើង

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​មែន​ទែន​ទៅ​លើ​អ្នក​ជំងឺ ហើយ​អាច​ប្រឈម​ហានិភ័យ​ដល់​ជីវិត​ថែម​ទៀត។ ជំងឺ​ទឹកនោមផ្អែម កំពុង​ហក់​ឡើង​ទ្វេ​គុណ ធ្វើ​ឲ្យ​អ្នក​ជំនាញ​បារម្ភ​ពី​ការ​រាល​ដាល​ជំងឺ​របេង​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ហេតុ​អ្វី​បាន​អ្នក​ជំនាញ​ខ្លាច​ជំងឺ​របេង​រាលដាល​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​វិញ? ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម មាន​កាយ​សម្បទា​ថយ​ចុះ ប្រព័ន្ធ​ការពារ​រាង​កាយ​មិន​ល្អ ជា​ហេតុ​បណ្ដាល​ឲ្យ​មេរោគ​របេង​ងាយ​នឹង​ជ្រៀត​ចូល​ក្នុង​ខ្លួន​របស់​អ្នក​ជំងឺ។ បើ​យើង​ប្រៀប​ធៀប​គ្នា​ទៅ អ្នក​ទឹក​នោម​ផ្អែម​មាន​អា​ត្រា​កើត​ជំងឺ​របេង​ច្រើន​ជាង ​២-៣​ដង ជាង​អ្នក​មិន​កើត​ទឹក​នោម​ផ្អែម ជា​ពិសេស​ក្រុម​មនុស្ស​កើត​ទឹក​នោម​ផ្អែម​ដែល​មិន​បាន​ព្យាបាល និង​ត្រួត​ពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ម៉្យាង​វិញ បើ​យើង​ធៀប​អត្រា​ស្លាប់​នៃ​អ្នក​ដែល​កើត​របេង និង​ទឹក​នោម​ផ្អែម​គឺ​ខ្ពស់​ជាង ​៤-៥ដង ប្រៀប​ជាមួយ​អ្នក​ដែល​កើត​ជំងឺ​របេង និង​គ្មាន​ទឹក​នោម​ផ្អែម។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គួរ​សម្គាល់​សញ្ញា​បែប​ណា បើ​កើត​ជំងឺ​របេង? ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ចេញ​រោគ​សញ្ញា​គួរ​ចំណាំ​ដូច​ជា៖ អស់​កម្លាំង ល្ហិតល្ហៃ ញ៉ាំមិន​បាន ក្អក​មាន​ស្លេស្ម​លើស​ពី ៣​ខែ មាន​អារម្មណ៍​ក្ដៅ​ខ្លួន​ស្ទេញ​ៗ ពិសេស​នៅ​ពេល​រសៀល ស្រក​ទម្ងន់​ដោយ​ឥត​មូល​ហេតុ។ល។ ចំពោះ​ការ​ព្យាបាល​ជំងឺ​របេង​ដែល​កើត​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ទាម​ទារ​ឲ្យ​មាន​ការ​សហការ​គ្នា​រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក និង​ត្រូវ​ពិនិត្យ​មើល​កំហាក និង​ថត​ពិនិត្យ​មើល​សួត ជាដើម។ ដូច​នេះ វា​ចាំ​បាច់​ណាស់​ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​យល់​ច្បាស់ និង​បង្ការ​រុក​រក​ជំងឺ​របេង មុន​ពេល​រាល​ដាល​កាន់​តែ​ធ្ងន់ធ្ងរ។


ផ្ដាសាយធម្មតា

ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ

ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំ​ថ្នាំ​លេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សះដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ត្រឹម​ត្រូវទេ? ហេតុអ្វី?​ ផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុស មិនមែន​បាក់តេរីនោះ​ទេ ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​ផ្តាសាយ មិន​អាច​សម្លាប់​ពពួកវីរុស​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។ ពពួកថ្នាំផ្សះ ប្រើ​ថ្នាំ​​ផ្សះ​​ព្យាបាល​ផ្តាសាយ​ប៉ះពាល់​អីខ្លះ? ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិន​ជានោះទេ ហើយ​​អ្នក​​ជំងឺ​​ថែម​​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ បង្កើន​​ឱកាស​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំផ្សះ​នៅ​ពេល​ក្រោយ ដែល​ធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាល​ថ្នាំផ្សះ​ទៅ​លើ​មេរោគ​​នេះ​ត្រូវ​​បាន​​កាត់​​បន្ថយ​ ដែល​​តម្រូវ​​ឲ្យ​​បន្ថែម​​កម្រិត​​ថ្នាំ ឬ​ផ្លាស់​ប្ដូរ​​ទៅ​​ប្រើ​​ពពួក​​ថ្នាំ​ផ្សះ​​ផ្សេង​​ទៀត ដែល​សកម្មភាព​នេះ​ហៅ​ថា​ Resistance។ ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺ​ត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។ ខូច​ភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើ​ថ្នាំ​ផ្សះ​រយៈពេលយូរ។ ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ? មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែល​បង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស