សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ផ្ដាសាយធំ

កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​ផ្ដាសាយ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​​​មាន​អារម្មណ៍​ល្ហិតល្ហៃ​ ក៏​ដូចជា​ពិបាក​ក្នុង​ខ្លួន។ ប៉ុន្តែ តើ​យើង​គប្បី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​បែប​ណា​ ដើម្បី​ឲ្យ​ជំងឺ​ផ្ដាសាយ​​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​កាន់​តែ​រឹងមាំ? ១. ម្ទេស​សម្រាប់​បង្កើន​ចំណង់​អាហារ​ឡើង​វិញ​ ជា​ទូ​ទៅ យើង​តែងតែ​បាត់បង់​ចំណង់​អាហារ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន ពីព្រោះ​តែ​អាហារ​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពី​មុន​។ យ៉ាង​ណា​មិញ អាហារ​ហឹរ​មាន​គុណប្រយោជន៍​​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ និង​សម្រួល​ដល់​ការ​ដកដង្ហើម​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​​​រសជាតិ​អាហារ​ត្រលប់​មក​រក​សភាព​ដូច​មុន​វិញ​។ ២. បំពេញ​ជាតិ​ទឹក​ជាមួយ​នឹង​ទឹក​ដូង​ ការ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ដូង ឬ​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​អេឡិចត្រូលីត​ ដើម្បី​បំពេញ​ជាតិ​រ៉ែ ដូចជា​ប៉ូតាស្យូម​ និង​សូដ្យូម។ ៣. ទឹក​ដោះ​គោ​ជូរ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រមាណ​៧០%​​គឺ​ប្រមូលផ្ដុំ​នៅ​ក្នុង​ក្រពះ​ ដូច្នេះ​ហើយ​​ការ​បញ្ចូល​បាក់តេរី​ល្អ​ៗ​ក្នុង​ក្រពះ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក៏​ដូចជា​មាន​សុខភាព​រឹងមាំ​។ ទឹក​ដោះ​គោ​ជូរ ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ហើយ​ក៏​ជា​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​ផ្ដាសាយ​ផង​ដែរ​។ ៤. តែ​បៃតង​សម្រាប់​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​មិន​ត្រឹម​តែ​បំពេញ​​ជាតិ​ទឹក​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្រាប់​ប្រយុទ្ធ​នឹង​ពពួក​រ៉ាឌីកាល់​សេរី​។ ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​​រង​ផល​ប៉ះពាល់​ នៅ​ពេល​ដែល​យើង​​កើត​ជំងឺ​ផ្ដាសាយ ហើយ​ការ​ញ៉ាំ​តែ​បៃតង​ក្ដៅ​ជាមួយ​នឹង​ទឹក​ឃ្មុំ​អាច​បើក​ផ្លូវ​​ដង្ហើម​របស់​យើង​ឲ្យ​ដំណើរការ​ប្រក្រតី​ឡើង​វិញ​។ ៥. ខ្ទឹម​ស​អាច​សម្លាប់​មេរោគ​ ខ្ទឹម​ស​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​បាក់តេរី និង​វីរុស​។ ជាក់​ស្ដែង ខ្ទឹម​ស​ឆៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​គ្រុន​​ផ្ដាសាយ​បាន​យ៉ាង​អស្ចារ្យ ហើយ​យើង​ក៏​អាច​បញ្ចូល​វា​ទៅ​ក្នុង​គ្រឿង​ផ្សំ​នៃ​អាហារ​ដើម្បី​កម្ចាត់​អាការៈ​គ្រុន​ផ្ដាសាយ​នេះ​​ដូច​គ្នា​។ ៦. ក្រូច​ឆ្មារ និង​ផ្លែ​ក្រូច​សម្រាប់​​​បង្កើន​វីតាមីន​C ​វីតាមីន​C​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C​មាន​ដូចជា​ផ្លែ​ក្រូច ក្រូច​ឆ្មារ ស្រ្តប៊ឺរី និង​ប៉េងប៉ោះ​​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​ទាំង​នេះ​​ជា​ប្រចាំ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អាការៈ​គ្រុន​ផ្ដាសាយ​។


បញ្ហាសួតផ្សេងទៀត

ពិត​អត់​ គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​សុខភាព​សួត?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង​ទាំង​មូល​ រួម​មាន​ដំណើរការ​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ពិត​ណាស់​ សរីរាង្គ​ផ្លូវ​ដង្ហើម​ចម្បង ​គឺ​សួត​របស់​យើង​ ពីព្រោះ​វា​ផ្លាស់ប្ដូរ​ឧស្ម័ន​ និង​ស្រូប​យក​ខ្យល់​ចេញ​ចូល។ យ៉ាង​ណា​មិញ​ វិបត្តិ​នៃ​ការ​គេង​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ផ្លូវ​ដង្ហើម​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​យ៉ាង​តិច​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ពង្រឹង​មុខងារ​សួត​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ១. ការ​គេង​មិន​គ្រប់គ្រាន់​​ កាត់បន្ថយ​មុខងារ​របស់​សួត​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា មុខងារ​សួត​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​នឹង​ការ​គេង​។ ខណៈ​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​អាច​ប៉ះពាល់​ដល់​​គុណភាព​នៃ​ការ​គេង ​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​​បង្ក​ជា​បញ្ហា​សួត​​ដូច​គ្នា​។ ជាក់​ស្ដែង ការ​គេង​មាន​ឥទ្ធិពល​លើ​ការ​រក្សា​​​ជាតិ​រម្អិល​  ប្រតិកម្ម​រលាក​ទង​សួត  និង​បញ្ហា​ខ្សោយ​ផ្លូវ​ដង្ហើម​។ ​​​២. ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ទន្ទឹម​គ្នា​នេះ​ដែរ ការ​គេង​មិន​គ្រប់គ្រាន់​​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សុខភាព​សួត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ លើស​ពី​នេះ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ៗ​។ សម្រាប់​អ្នក​​ដែល​​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​​។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​​យើង​គេង​មិន​គ្រប់គ្រាន់​ វា​ក៏​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល តម្រង​នោម​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​បាក់​ទឹក​ចិត្ត​។ ៣. បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​​វីរុស​កូវីដ​ ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់គ្រាន់​​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ វា​​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឆ្លង​ជំងឺ​កូវីដ​-១៩ ហើយ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ​។ ក្រៅ​ពី​ការ​គេង​គ្រប់គ្រាន់​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​សួត និង​វីតាមីន​ ក៏​ដូចជា​សារជាតិ​រ៉ែ​ផ្សេង​ៗ ដើម្បី​​​ជួយ​ឲ្យ​សួត​​មាន​ដំណើរការ​ល្អ​ប្រសើរ​។ តិចនិក​ជួយ​​​ឲ្យ​គេង​ស្កប់ស្កល់​ និង​ពង្រឹង​សុខភាព​សួត​ ជៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ នៅ​អំឡុង​ម៉ោង​គេង ជៀសវាង​ការ​គេង​ថ្ងៃ​ ផ្លាស់ប្ដូរ​កម្រាល​ពូក​ ស្រោម​ខ្នើយ​​ជា​ប្រចាំ​ ស្ដាប់​ចម្រៀង​។


បញ្ហាសួតផ្សេងទៀត

វីតាមីន​សំខាន់​ៗ​៣​មុខ ជួយពង្រឹងសុខភាព​សួត​​ឲ្យ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់​ប្រព័ន្ធ​រាងកាយ​របស់​យើង​ទាំង​មូល​ រួម​ទាំង​សួត​ផង​ដែរ​។ ពពួក​ផ្លែ​ក្រូច បន្លែ​ស្លឹក​បៃតង ​ត្រី​ដែល​មាន​ខ្លាញ់​ និង​​អាហារ​​​មិន​កែច្នៃ ឬ​មិន​បន្ថែម​សារធាតុ​កែច្នៃ​​ អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​​សម្រាប់​ពង្រឹងសុខភាព​សួត​ដ៏​ល្អ​បំផុត​ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ទៀត មាន​គុណប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ជួយ​ឲ្យ​ការ​ដកដង្ហើម​កាន់​តែ​ប្រសើរ​ឡើង​ ក៏​ដូចជា​សម្អាត​ផ្លូវ​ដង្ហើម​យ៉ាង​មាន​ប្រសិទ្ធភាព​។ របប​អាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​ពពួក​វីតាមីន​សម្រាប់​សុខភាព​សួត ជា​ពិសេស​នៅ​អំឡុង​រដូវ​វស្សា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. វីតាមីន​C ជំរុញ​មុខងារ​របស់​សួត​ វីតាមីន​C មាន​សមត្ថភាព​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៅ​ក្នុង​ស្បែក។ សារធាតុ​ចិញ្ចឹម​មួយ​នេះ​ក៏​អាច​ជួយ​ពង្រឹង​មុខងារ​សួត​ និង​កាត់បន្ថយ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​បាន​ពាក់​កណ្ដាល នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។ អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ ទទួល​បាន​​ពី​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​វីតាមីន​C។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​នៅ​ក្នុង​របប​អាហារ​ជំនួយ​ដល់​សុខភាព​សួត​ គ្នា​យើង​គប្បី​ញ៉ាំ​​វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ម្ទេស ត្របែក​ ឃីវី ខាត់ណាខៀវ និង​ពពួក​ផ្លែ​ប៊ឺរី ​ជា​ដើម។ ២. វីតាមីន​E សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ គឺ​វីតាមីន​E ដោយ​សារ​តែ​វីតាមីន​មួយ​នេះ​អាច​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វីតាមីន​E យើង​គួរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ ប្រេង​អូលីវ ប៉េងប៉ោះ ដំឡូង​ជ្វា ស្វាយ​ និង​ស្ពៃ​ពួយ​ឡេង​។ ៣. វីតាមីន​D គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា វីតាមីន​D​ អាច​ជួយ​​ឲ្យ​ធ្មេញ […]


ផ្ដាសាយធម្មតា

គួរដឹង! ពណ៌សម្បោរ អាចប្រាប់ពីភាពធ្ងន់ធ្ងរនៃសុខភាពយើង

សម្បោរមានតួនាទីទប់បាក់តេរី វីរុស ធូលី ផ្សែងជាដើម មិនឱ្យចូលក្នុង​សួត​​របស់យើង​តាមរយៈ​ច្រមុះ​ និងបញ្ចេញពួកវាពីរាងកាយយើង។ សម្បោរអាច​ប្រែពណ៌ ប្រសិនបើរាង​កាយយើងជួប​បញ្ហា​ណាមួយ។ តើពណ៌របស់សម្បោរ​អាចប្រាប់អ្វីខ្លះពីសុខភាពរបស់យើង។ ១. សម្បោរពណ៌ស ប្រសិនបើមានវីរុសចូលតាមច្រមុះ ប្រព័ន្ធការពាររាងកាយយើងផលិត​កោសិកាឈាម​សកាន់តែ​ច្រើន​ដើម្បីកម្ចាត់វីរុសចេញពីច្រមុះ ដែលធ្វើឱ្យសម្បោរប្រែពណ៌ស។ វាជាសញ្ញានៃការឆ្លង​វីរុសក្នុង​ច្រមុះ ឬផ្តាសាយ។ នៅពេលយើងតឹងច្រមុះ ជាលិកានៅច្រមុះនឹងហើម ហើយរលាកដែល​ធ្វើឱ្យ​លំហូរសម្បោរថយចុះ។ ពេលនោះសម្បោរបាត់បង់ជាតិទឹក រួចក្លាយទៅជាខាប់។ ២. សម្បោរពណ៌លឿង ពេលកើតជំងឺផ្តាសាយ វីរុសទាំងអស់នោះវិវត្តមួយកម្រិតទៀត សម្បោរប្រែជាពណ៌លឿង។។ ពេល​នេះប្រព័ន្ធការ​ពារ​រាង​កាយ​កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងកម្រិតមធ្យម ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. សម្បោរពណ៌បៃតង នៅពេលសម្បោរប្រែជាពណ៌បៃតង រាងកាយរបស់យើងកំពុងនឹងការឆ្លងវីរុសកម្រិតធ្ងន់ហើយ ក៏​មាន​ន័យថា​ជំងឺផ្តាសាយកាន់តែវិវត្តធ្ងន់ធ្ងរដែរ។ ៤. សម្បោរថ្លា ប្រសិនបើយើងមានសម្បោរថ្លាច្រើន ហើយមានអារម្មណ៍ថាវាហូរចូលបំពង់កខាងក្រោយ មានន័យ​ថាយើងកំពុងអាលែកហ្ស៊ីនឹងអ្វីមួយហើយ ដោយសាររាងកាយយើងកំពុងបញ្ចេញធូលី លម្អងផ្កា ឬ​សារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។ វាក៏អាចជាសញ្ញារលាកច្រមុះដែរ ប្រសិនបើមាន​អាការៈ​ឈឺ​ក្បាល ឬឈឺមុខ។ ម៉្យាងទៀតវាអាចជាសញ្ញា vasomotor rhinitis ដែលជាអាការៈដែលមនុស្ស​មួយ​ចំនួនជួបប្រទះ នៅពេលប៉ះនឹងសីតុណ្ហភាពត្រជាក់ ឬញ៉ាំអាហារហឹរ។   ៥. សម្បោរថ្លានិងរាវដូចទឹកម៉ាស៊ីន ការហូរសម្បោរថ្លា និងរាវដូចទឹកម៉ាស៊ីនអាចបណ្តាលមកពីការលេចធ្លាយសារធាតុរាវជុំវិញខួរក្បាល (CSF) នៅពេលមានការរហែក ឬមានរន្ធនៅក្នុងភ្នាសជុំវិញខួរក្បាល។ វាអាចកើតឡើងដោយ​ឯក​ឯង​ ឬដោយសារការប៉ះទង្គិចក្បាល […]


បញ្ហាសួតផ្សេងទៀត

ដក​ដង្ហើម​វែង​ហើយ​ញាប់ ​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោសិកា​របស់​យើង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ទទួល​បាន​ថាមពល​ ហើយ​ការ​ដកដង្ហើម​​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ពី​ខ្យល់​។ នៅ​ពេល​សម្រាក​ ជា​ធម្មតា​ យើង​ដកដង្ហើម​​ក្នុង​អត្រា​១២ទៅ២០​ដង​ក្នុង​មួយ​​នាទី​។ ជួនកាល​ យើង​ក៏​អាច​ដក​ដង្ហើម​វែង​ៗ ដើម្បី​បំពេញ​អុកស៊ីសែន​​ដែល​បាត់បង់​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ ​ស្ថិត​នៅ​រយៈ​ទទឹង​ខ្ពស់ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ ពេល​ខ្លះ ការ​ដកដង្ហើម​វែង​ ហើយ​ញាប់​  ​​ជា​មធ្យោបាយ​ជួយ​ឲ្យ​ការ​ដកដង្ហើម​ប្រសើរ​ឡើង​ចំពោះ​អ្នក​ដែល​​មាន​បញ្ហា​សួត ឬ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​បាន​​ធូរ​ស្បើយ​។ ការ​ដកដង្ហើម​វែង​ហើយ​ញាប់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​? ​ជាក់​ស្ដែង​ ការ​ដកដង្ហើម​វែងហើយ​ញាប់​ កើត​ឡើង​ដោយ​សារ​តែ​​ប្រតិកម្ម​​​នៃ​រាងកាយ​ទៅ​លើ​​សកម្មភាព​​​ ឬ​​លក្ខខណ្ឌ​​បរិស្ថាន​​ណាមួយ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ មូលហេតុ​​នៃ​ការ​ដកដង្ហើម​វែង​ហើយ​ញាប់​ អាច​រួមមាន​៖ លក្ខខណ្ឌ​រាងកាយ ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ បញ្ហា​នៃ​ការ​គេង​ ដូចជា​ការ​ដកដង្ហើម​​ខ្លី​ ហើយ​យឺតៗ  និង​ការ​គេង​បាត់ដង្ហើម​ អាកាសធាតុ​ត្រជាក់​ ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​ បញ្ហា​ជំងឺ​ ជំងឺ​ខ្វះ​ឈាម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ​ជំងឺ​ភ័យ​ស្លន់ស្លោ ​ជំងឺ​Metabolic acidosis ​ជំងឺ​បេះដូង​ ការ​ដកដង្ហើម​មិន​ប្រក្រតី យើង​អាច​ព្យាបាល​ការ​ដកដង្ហើម​វែងហើយ​ញាប់ ​ដោយ​របៀប​ណា​? ជា​ទូ​ទៅ ការ​ដកដង្ហើម​វែងហើយ​​ញាប់​ គឺ​ជា​រឿង​​ធម្មតា និង​មិន​ត្រូវការ​ការ​ព្យាបាល​ណា​មួយ​ឡើយ​។ ប៉ុន្តែ​ ប្រសិនបើ​អាការៈ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ វា​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ ហេតុ​នេះ​ហើយ​ ការ​ព្យាបាល​អាការៈ​នេះ​ត្រូវ​​ធ្វើ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ការ​​កំណត់​រោគ​សញ្ញា​ដោយ​គ្រូពេទ្យ​ជំនាញ។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ចេះ​តែ​ដកដង្ហើម​វែង​ ហើយ​ញាប់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។


បញ្ហាសួតផ្សេងទៀត

ប្រយ័ត្នផង! អាកាសធាតុ​ក្ដៅ​អាចប៉ះពាល់​​ការ​​ដក​ដង្ហើម​ និង​សួត

ពិត​ណាស់​ អាកាសធាតុ​ក្ដៅ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ដកដង្ហើម​ ដោយ​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដូចជា​​​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ (COPD) ឬ​​ជំងឺ​ហឺត​ជា​ដើម ដោយ​សារ​តែ​​កម្ដៅ​ ក៏​ដូចជា​សំណើម​មាន​កម្រិត​​ខ្ពស់។​ អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​យ៉ាង​ដូច​ម្ដេច​? ជាមួយ​នឹង​​ខ្យល់​ដែល​នៅ​នឹង​មួយ​កន្លែង ព្រម​ទាំង​កម្រិត​​ខ្យល់​ពុល​កើន​ឡើង​ វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ​ជុំវិញ​ខ្លួន។​ ជាក់ស្ដែង រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ច្រើន​​ដើម្បី​រក្សា​សីតុណ្ហភាព​ខាង​ក្នុង អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​សួត​ ដែល​ជា​លទ្ធផល​ ធ្វើ​​ឲ្យ​យើង​ដកដង្ហើម​វែង​ៗ ​ឬ​ដកដង្ហើម​លឿន​ៗ។ តិចនិក​ថែទាំ​សួត អំឡុង​ពេល​រដូវ​ក្ដៅ​ ដើម្បី​ថែទាំ​សួត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ ដូច​ខាង​ក្រោម​៖ ជៀសវាង​ចេញ​​ក្រៅ៖ យើង​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ប្រសិនបើ​​មិន​ចាំបាច់​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង្អួច ឬ​ទ្វារ​​ឲ្យ​ជិត​ ដើម្បី​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាព​ត្រជាក់​។ តាមដាន​អាកាសធាតុ​ជា​ប្រចាំ៖ ចូរ​តាមដាន​អាកាសធាតុ​ ​លម្អង​នៅ​ក្នុង​ខ្យល់​ ក៏​ដូចជា​គុណភាព​ខ្យល់​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ នៅ​ពេល​ដែល​កម្រិត​លម្អង​ខ្ពស់​ និង​គុណភាព​ខ្យល់​មិន​ល្អ វា​អាច​​បណ្ដាល​​ឲ្យ​យើង​ក្អក​ ដកដង្ហើមលឺសំឡេង ជា​ពិសេស ព្រម​ទាំង​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​​ថែម​ទៀត​ផង​។ រៀបចំ​ផែនការ​ប្រចាំថ្ងៃ​៖ ជៀសវាង​ចេញ​ខាង​ក្រៅ​អំឡុង​ពេល​ក្ដៅ​ខ្លាំង នៅ​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​​។ បញ្ឈប់​ការ​ជក់​បារី ​និង​ញ៉ាំ​គ្រឿង​ស្រវឹង ​ស្លៀក​សំលៀកបំពាក់​​ស្ដើង​ៗ​ ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ដូចជា​​ឪឡឹក ស្វាយ​ និង​ត្រសក់​។ ងូត​ទឹក​ឲ្យ​ញឹកញាប់​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង​។


ជំងឺរបេង

ក្អក ក្ដៅខ្លួន អាចជាសញ្ញាជំងឺរបេង កុំគិតថាតែកូវីដ-១៩

ជំងឺរបេង ជា​ប្រភេទ​ជំងឺ​ឆ្លង​មួយ​ប្រភេទ ដែល​ភាគ​ច្រើន​បង្ក​ផល​ប៉ះពាល់​ដល់​សួត។ រោគ​សញ្ញា​ជំងឺ​របេង​មាន​ចំណុច​ខ្លះ​ដូច​ជំងឺ​កូវីដ១៩ ដែរ​។ ចំណុច​ដែល​ដូច​មាន​ដូច​ជា​ ក្អក ក្ដៅ​ខ្លួន និង​ពិបាក​ដក​ដង្ហើមជាដើម។ ប៉ុន្តែ​ជំងឺ​របេង​បង្ក​ដោយ​បាក់តេរី និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​ការ​ខ្ទាត​ទឹក​មាត់​ពេល​ក្អក ឬ​កណ្ដាស់​។ បាក់តេរី​បង្ក​ជំងឺ​របេង​ខ្លះ​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ​ដែល​ធ្លាប់​ប្រើ​កន្លង​មក​។ អ្នក​មាន​ជំងឺ​របេង ឬ​មាន​របេង​សកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ច្រើន​ប្រភេទ ដើម្បី​កម្ចាត់​ការ​ឆ្លង​នេះ និង​ការពារ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​។ ​១. រោគ​សញ្ញា ថ្វី​បើ​បាក់តេរី​បង្ក​ជំងឺ​របេង​អាច​​ចូល​ក្នុង​ខ្លួន​យើង​បាន​ក៏​ពិត​មែន តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ជា​ទូទៅ​អាច​ការ​ពារ​មិន​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​បាន​។ ដោយ​ហេតុ​ផល​នេះ​ហើយ បាន​ជា​គ្រូពេទ្យ​ចែក​​ការ​ឆ្លង​ជំងឺ​របេង​ជា​ពីរ៖ របេង​សម្ងំ៖ មនុស្ស​យើង​អាច​ឆ្លង​មេរោគ​របេង ប៉ុន្តែ​បាក់តេរី​នៅ​ក្នុង​ខ្លួន​យើង​មិន​ធ្វើ​សកម្ម​ភាព​ទេ ដែល​នាំ​ឲ្យ​យើង​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​។ របេង​សម្ងំ​មិន​ឆ្លង​នោះ​ទេ ប៉ុន្តែ​វា​អាច​ប្រែ​ទៅ​ជា​របេង​សកម្ម​នៅ​ថ្ងៃ​ណា​មួយ​បាន ដូច​នេះ​ហើយ​មាន​តែ​ការ​ទទួល​បាន​ការ​ព្យា​បាល​ទេ​ទើប​ជា​ការ​ប្រសើរ​។ របេង​សកម្ម​៖ របេង​សកម្ម ឬ​ជំងឺ​របេង សំដៅ​​ដល់​ការ​ចេញ​រោគ​សញ្ញា ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ និង​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ផ្សេង​ផង​ដែរ​។ ជំងឺ​នេះ អាច​លេច​ឡើង​ជា​ច្រើន​សប្ដាហ៍​ក្រោយ​ឆ្លង​បាក់តេរី​បង្ក​ជំងឺរបេង ឬ​ច្រើន​ឆ្នាំ​ក្រោយ​ឆ្លង​ក៏​មាន​។​​​​ រោគ​សញ្ញា​ទូទៅ​នៃ​របេង​សកម្ម ឬ​ជំងឺ​របេង​៖ ក្អក​បី​សប្ដាហ៍ ឬ​លើស​ពី​នេះ ក្អក​មាន​ឈាម ឬ​ស្លេស្ម ឈឺ​ទ្រូង ឬ​ឈឺ​ពេល​ក្អក ឬ​ដកដង្ហើម​ ​ស្រក​ទម្ងន់​ អស់​កម្លាំង ក្ដៅ​ខ្លួន​ គ្រុន​រងា​ មិន​ឃ្លាន​អាហារ និង​ បែក​ញើស​ពេល​យប់​។​ របេង​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែរ រួម​មាន​តម្រង​នោម ឆ្អឹង​ខ្នង និង​ខួរ​ក្បាល​។ រោគ​សញ្ញា​អាច​លេច​ឡើង​ផ្សេងៗ​គ្នា ពេល​របេង​កើត​លើ​សរីរាង្គ​ផ្សេង​នៃ​រាង​កាយ​។ ដូចជា​របេង​កើត​នៅ​ឆ្អឹង​ខ្នង អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ខ្នង ហើយ​បើ​របេង​កើត​នៅ​តម្រង​នោម អាច​ធ្វើ​ឲ្យ​យើង​មាន​នោម​ឈាម​។​ ២. ពេលណា​ទៅ​ជួប​ពេទ្យ​? គ្នា​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ក្ដៅខ្លួន ស្រក​ទម្ងន់ បែក​ញើស​ពេល​យប់ ឬ​ក្អក​ជាប់​ជា​ប្រចាំ​។ រោគ​សញ្ញា​ទាំងនេះ […]


បញ្ហាសួតផ្សេងទៀត

ផ្សិតត្រចៀកកណ្ដុរស អាហារ​ជួយ​ប្រព័ន្ធការពាររាងកាយ និង​សួត​

ផ្សិតត្រចៀកកណ្ដុរស ឬយើងនិយមហៅថា ផ្កាថ្មជាប្រភេទផ្សិតដែលប្រជាជននៅបែកអាស៊ីយើងប្រើប្រាស់យ៉ាងទូលំទំលាយនៅក្នុងវិស័យឱសថ និងម្ហូបអាហារ។ ក្រៅពីមានរូបរាងស្រស់ស្អាត និងឆ្ងាញ់ផ្សិតត្រចៀកកណ្ដុរសថែមទាំងមានគុណប្រយោជន៍ជួយដល់សុខភាពទៀតផង។ ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ​​វេជ្ជសាស្រ្ត​​បុរាណ​ចិន​បាន​ទទួល​ស្គាល់​​ថា​​សួត​ គឺ​ជា​ប្រព័ន្ធ​ការពារ​ដំបូង​របស់​រាងកាយ​ពី​ភ្នាក់ងារ​បង្ក​រោគ​។ ជាមួយ​គ្នា​នោះ​ដែរ ចិន​បុរាណ​ក៏​បាន​បញ្ជាក់​ថា​ផ្សិត​ត្រចៀក​កណ្តុរ​ស ឬ​ផ្កា​ថ្មជា​គ្រឿង​ផ្សំ​ក្នុង​អាហារ​មាន​ប្រយោជន៍​ចំពោះ​សួត​។ សួត​មាន​ទំនាក់​ទំនង​ជា​មួយ​ច្រមុះ បំពង់​ក ពោះវៀន​ធំ និង​ស្បែក​។ សួត​ជា​សរីរាង្គ​ដែល​ទន់ត្រូវ​ការ​សំណើម និង​ងាយ​រង​គ្រោះ។ ប្រសិន​បើ​សួត​ចុះ​ខ្សោយ សួត​​នឹង​ត្រូវ​ភ្នាក់ងារ​បង្ក​រោគ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សួត  និង​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ហើយ​ធ្វើ​ឱ្យ​រាងកាយ​របស់​​យើងក៏​ជួប​សភាព​ ល្ហិតល្ហៃ ដង្ហើម​ខ្លី ស្លេកស្លាំង ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ងាយ​ផ្តា​សាយ ឬ​គ្រុន​ក្តៅ កើត​ហឺត ស្ងួត​ច្រមុះ ហៀរ​សំបោរ ក្អក​ស្ងួត ស្ងួត​បំពង់​ក ស្ងួត​ស្បែក ឡើង​តាអក និង​ទល់លាមក ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! យោង​តាម​អត្ថបទ​វេជ្ជសាស្ត្រ​បុរាណ​ចិន បាន​ឱ្យ​ដឹង​ថា​ផ្សិត​ត្រចៀក​កណ្ដុរ​ស ឬ​ផ្កា​ថ្មត្រូវ​បាន​កត់ត្រា​ថា​អាច​សម្អាត និង​ផ្តល់​សំណើម​ដល់​សួត​បាន។ ការ​សិក្សា​ផ្សេង​ទៀតក៏​បាន​បញ្ជាក់​ដែរថា ផ្សិត​ត្រចៀក​កណ្ដុរ​ស​ សម្បូរ​ទៅ​ដោយ​សារធាតុ​ polysaccharides ដែល​មាន​មុខងារ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។ វា​ក៏​ជួយ​បង្កើន​ប្រសិទ្ធិភាព​របស់​អងទីករ​ ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី និង​វីរុស​ផង​ដែរ។ ដូច​នេះ […]


បញ្ហាសួតផ្សេងទៀត

គេង​តិច ឬ​ច្រើន​ពេក​ អាច​ប្រឈម​ការ​កើត​ជំងឺ​សួត​​ឡើង​រឹង​​​​​​​​​​​​​​​​

អ្នក​ដែល​គេង​បាន​​៤​ម៉ោង​ ឬ​តិច​ជាង​នេះ​​ជា​ប្រចាំ​ អាច​ប្រឈម​នឹង​ឱកាស​កើត​ជំងឺ​សួត​ឡើង​រឹង​ ខណៈ​ពេល​ដែល​អ្នក​​ដែល​គេង​ចំនួន​១១​ម៉ោង ឬ​យូរ​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ដល់​ទៅ​៣​ដង​ឯ​ណោះ​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​គេង​ចំនួន​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ទំនាក់​ទំនង​រវាង​វដ្ដ​នៃ​ពេលវេលា​ និង​ជំងឺ​សួត​ឡើង​រឹង​ ជាក់ស្ដែង ជំងឺ​សួត​ឡើង​រឹង​ពិបាក​នឹង​ធ្វើការ​​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​។ ដូច្នេះ​ហើយ ការ​រក​ឃើញ​ពី​​វដ្ដ​នៃ​ពេលវេលា​មាន​សារសំខាន់​ណាស់​ក្នុង​​ការ​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។ វដ្ដ​​នៃ​ពេលវេលា​​ក្នុង​រាងកាយ​យើង​ជួយ​គ្រប់គ្រង​ស្ទើរ​តែ​គ្រប់​កោសិកា​នៅ​ក្នុង​រាងកាយ​​របស់​មនុស្ស​ ដែល​ដឹកនាំ​វដ្ដ​ពេលវេលា​២៤​ម៉ោង​នៅ​ក្នុង​ដំណើរការ​ជា​ច្រើន​ដូចជា​ការ​គេង​ ការ​បញ្ចេញ​អ័រម៉ូន​ និង​ការ​ធ្វើ​មេតាប៉ូលីស​ជា​ដើម​។ នៅ​ក្នុង​សួត​ វដ្ដ​ពេលវេលា​នេះ​​ស្ថិត​នៅ​ក្នុង​​ផ្លូវ​ដង្ហើម​ធំ ប៉ុន្តែ​ វដ្ដ​​នៃ​ពេលវេលា​​របស់​អ្នក​ដែល​មាន​ជំងឺ​​សួត​ឡើង​រឹង​នឹង​លាតសន្ធឹង​ដល់​ថង់សួត ដែល​ហៅ​ថា​ Alveoli។ ការសិក្សា​លើ​សត្វ​កណ្ដុរ​ យោង​តាម​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្ដុរ​បាន​បង្ហាញ​ថា​ ការ​ផ្លាស់ប្ដូរ​វដ្ដ​វេលា​ អាច​រំខាន​ដល់​ដំណើរការ​នៃ​ការ​វិវត្ត​នៃ​ជាលិកា​ដែល​អាច​ធ្វើ​ឲ្យ​សត្វ​កណ្ដុរ​​កើត​​ជំងឺ​សួត​ឡើង​រឹង​។ ​​​​ជំងឺ​សួត​ឡើង​រឹង​មាន​​ពាក់ព័ន្ធ​​​នឹង​ការ​គេង​រយៈពេល​តិច និង​ច្រើន​ពេក​ នេះ​បើ​តាម​​ទិន្នន័យ​ពី​UK Biobank។ នៅ​ក្នុង​ករណី​​តិចតួចខ្លះ​ ហានិភ័យ​នៃ​ជំងឺ​នេះ​ក៏​កើត​ឡើង​ចំពោះ​អ្នក​ដែល​គេង​យប់​ជ្រៅ ឬ​អ្នក​ដែល​ធ្វើការ​វេន​យប់​ដូច​គ្នា។​


បញ្ហាសួតផ្សេងទៀត

ពង្រឹង​សុខភាព​សួត​ ជាមួយ​​ផ្លែឈើ​​សម្បូរ​​វីតាមីន​C​​ ទាំង​នេះ​​​​​​​​​​​​​​

វីតាមីន​C​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​ជួយ​ការពារ​រាងកាយ​យើង​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ វា​អាច​ការពារ​ប្រឆាំង​នឹង​បញ្ហា​ផ្លូវ​ដង្ហើម​ ដែល​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​-​១៩​ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​សួត​របស់​យើង​បំពេញ​មុខងារ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​ពពួក​ផ្លែឈើ​ដែល​សម្បូរដោយ​វីតាមីន​C​ទាំង​នេះ​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​​ឲ្យ​សួត​មាន​សុខភាព​ល្អ​។ ១. ត្របែក​ ពិត​ណាស់​ ផ្លែ​ត្របែក​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​សម្បូរទៅ​ដោយ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ វីតាមីន​C និង​ប៉ូតាស្យូម​ ព្រម​ទាំង​ជាតិ​សរសៃ​ដែល​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សុខភាព​ទាំង​មូល​។ ក្រៅ​ពី​នេះ​ វា​ក៏​ជួយ​គ្រប់គ្រង​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ២. ផ្លែ​ក្រូច ពពួក​ផ្លែ​ក្រូច​​មាន​គុណប្រយោជន៍​ជួយ​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ លើស​ពី​នេះ​ វា​ក៏​ផ្ដល់​ថាមពល​ដ៏​អស្ចារ្យ​ដល់​យើង​ភ្លាម​ៗ​ ដោយ​សារ​តែ​វា​មាន​ផ្ទុក​​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​។ ​​៣. ស្រ្តប៊ឺរី​ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ស្ត្រប៊ឺរី​ក៏​ផ្ដល់​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន​ដល់​យើង​ដូច​គ្នា។​ ផ្លែឈើ​នេះ​ផ្ទុក​ទៅ​ដោយ​​វីតាមីន​C ​ព្រម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ប៉ុន្តែ​​វា​មិន​មាន​ផ្ទុក​កូឡេស្តេរ៉ូល​ និង​ជាតិ​ខ្លាញ់​ឡើយ​។ ៤. ទំពាំងបាយជូរ​ ផ្លែ​ទំពាំងបាយជូរ​មាន​ពណ៌​ច្រើន​ ដូចជា​ពណ៌​បៃតង​ ក្រហម​ ស្វាយ​ និង​ពណ៌​ខ្មៅ ហើយ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​សម្បូរទៅ​ដោយ​វីតាមីន​ ជាតិ​ខ្លាញ់​ ប្រូតេអ៊ីន​ វីតាមីន​K ប៉ូតាស្យូម​ ម៉ង់ហ្គាណែស​ និង​ជាតិ​សរសៃ​។ ដូច្នេះ​ហើយ​ វា​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៥. ផ្លែ​ឃីវី ចំណែក​ឯ​ផ្លែ​ឃីវី​ក៏​សម្បូរទៅ​ដោយ​វីតាមីន​C សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ព្រម​ទាំង​វីតាមីន​ជា​ច្រើន ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​​ភាព​ស៊ាំ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​។ ៦. ផ្លែ​ទទឹម​ ​ផ្លែ​ទទឹម​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស