សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

បញ្ហាសួតផ្សេងទៀត

ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាស​មាន​សារសំខាន់​ណាស់​ ដើម្បី​ការពារ​យើង​ពី​មេរោគ​កូវីដ​-១៩​​ ដែល​កំពុង​តែ​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក​ ប៉ុន្តែ​​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​​ដង្ហើម​ពេលពាក់ម៉ាកដូច​គ្នា ជា​ពិសេស​ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​​ផ្លូវ​ដង្ហើម​តែ​ម្ដង​។ ម៉ាស​ជះ​ឥទ្ធិពល​ដល់​ការ​ដក​ដង្ហើម​ដោយ​របៀប​ណា​? ជាក់​ស្ដែង សួត​របស់​យើង​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ និង​បញ្ចេញ​កាបូនឌីអុកស៊ីត​។ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​តឹង​ពេក​ ឬ​រយៈពេល​យូរ​ វា​អាច​​បង្ខាំងកាបូនឌីអុកស៊ីត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពង្រឹង​សុខភាព​សួត ដើម្បី​​អភិវឌ្ឍ​ភាព​ធន់​ប្រឆាំង​នឹង​ឧស្ម័ន​CO2។ គ្នា​យើង​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ​។ ១. លំហាត់​​ប្រាណ​ដក​ដង្ហើម​ពី​ពោះ ​លំហាត់​​ប្រាណ​​ដកដង្ហើម​ពី​ពោះ មាន​ការ​ពាក់ព័ន្ធ​នឹង​​ពោះ សាច់ដុំ​ពោះ និង​សន្ទះ​ទ្រូង​ នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។​ វា​ជួយ​ឲ្យ​សន្ទះ​ទ្រូង​ទាញ​​ចុះ​ក្រោម​នៅ​រាល់​ពេល​ដកដង្ហើម​ចូល​។ កត្តា​នេះ​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ២. លំហាត់​ប្រាណ​ នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ រាងកាយ​​យើង​​​អាច​ទទួល​បាន​អុកស៊ីសែន​ចូល​​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​បញ្ជូន​វា​ទៅ​សាច់ដុំ​ដែល​ធ្វើការ​ កាន់​តែ​មាន​ប្រសិទ្ធភាព​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ អាច​ជួយ​​ឲ្យ​សាច់ដុំ​ត្រូវការ​អុកស៊ីសែន​ និង​កាបូនឌីអុកស៊ីត​តិច​ជាង​មុន​ ជា​ហេតុ​ធ្វើ​ឲ្យ​​សួត​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​បង្កើន​ភាព​រឹងមាំ និង​មុខងារ​សាច់ដុំ​ផង​ដែរ​។ ៣. រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ​ ជាមួយ​គ្នា​នេះ​ដែរ ការ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ វា​អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​​ឡើង​ខាប់​ និង​ស្អិត​ ដែល​នាំ​​ឲ្យ​​ការ​ដកដង្ហើម​មាន​ភាព​យឺតយ៉ាវ និង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ និង​អាលែកហ្ស៊ី​។ ហេតុ​នេះ​ហើយ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​សួត ព្រម​ទាំង​សុខភាព​រាងកាយ​ទាំង​មូល​។ ​៣. កែ​លម្អ​ឥរិយាបថ​ ពិត​ណាស់​ ឥរិយាបថ​មិន​ល្អ​ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​សុខភាព​សួត​ដែរ ពីព្រោះ​វា​កាត់បន្ថយ​សមត្ថភាព​របស់​សួត​ និង​​ការ​ដក​ដង្ហើម​ចេញ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ជានិច្ច។ ​​៤. របប​អាហារ​ត្រឹមត្រូវ​ ផ្លែឈើ​ […]


បញ្ហាសួតផ្សេងទៀត

ក្រោយ​​ជា​ពី​កូវីដ​-១៩ សួត​ខូច​អាច​ស៊ីពេល៣ខែជួសជុល​​ខ្លួន​ឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជំងឺ​កូវីដ​-១៩​ ប៉ះពាល់​ចម្បង​ដល់​សួត​​ ព្រម​ទាំង​បំផ្លាញ​​ថង់​ខ្យល់​តូចៗ និង​ជាលិកា​ជុំវិញ។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​​មាន​ការ​ហូរ​ចូល​នៃ​សារធាតុ​រាវ​​ ដែល​​ភាគ​ច្រើន​ជា​កោសិកា​ និង​ប្រូតេអ៊ីន​រលាក​ ជា​ហេតុ​នាំ​ឲ្យ​រលាក​សួត​។ នៅ​ពេល​ដែល​ការ​ផ្ទេរ​អុកស៊ីសែន​ត្រូវ​បាន​រំខាន​ ​អ្នក​ជំងឺ​ចាប់ផ្ដើម​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ក្អក​ និង​ដកដង្ហើម​ខ្លី​ៗ​។ នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឲ្យ​ខូច​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ដែល​តម្រូវ​ឲ្យ​អ្នក​ជំងឺ​​ត្រូវ​ការ​ឧបករណ៍​ជំនួយ​ដង្ហើម​ជា​បន្ទាន់​​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​មួយ​នៃ​សាកលវិទ្យាល័យ​Radboun​នៃ​ប្រទេស​ហូឡង់​បាន​បង្ហាញ​​ថា​ ក្នុង​ករណី​ភាគ​ច្រើន​ ជាលិកា​សួត​របស់​​អ្នក​ជំងឺ​កូវីដ​-១៩​​ អាច​ជា​សះ​ស្បើយ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​៣​ខែ។ ​​​​​សួត​​ខួច​អាច​ជា​សះ​ស្បើយ​ទៅ​តាម​ពេលវេលា​ ការ​សិក្សា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​អ្នក​ជំងឺ​ចំនួន​១២៤​នាក់​ ដែល​ជា​សះ​ស្បើយ​ពី​​វីរុស​កូវីដ-​១៩​​ ធ្ងន់ធ្ងរ​។ ក្រោយ​រយៈពេល​៣​ខែ អ្នក​ជំងឺ​​ត្រូវ​បាន​​ពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​CT​ស្កែន​ និង​បាន​រក​ឃើញ​ថា​​ ជាលិកា​​សួត​របស់​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​។ ការ​ខូចខាត​ដែល​នៅ​សល់​ក្នុង​ជាលិកា​​សួត​​មាន​ការ​ថយ​ចុះ​ និង​ស្ទើរ​តែ​​បាត់​ទាំង​ស្រុង​​ចំពោះ​អ្នក​ជំងឺ​ដែល​ធ្លាប់​បាន​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ អ្នក​​ជំងឺ​ច្រើន​តែ​​ជួប​បញ្ហា​ដូចជា​អស់​កម្លាំង ដកដង្ហើម​ខ្លី​ៗ និង​ឈឺ​ទ្រូង​ជា​ដើម។ អ្នក​ជំងឺ​​អាច​ជា​សះស្បើយ​​យ៉ាង​ឆាប់​រហ័ស ប្រសិនបើ​ពួក​គេ​ធ្វើ​លំហាត់​​កាយសម្បទា​ អ្នក​ជំងឺ​កូវីដ​-១៩​ភាគ​ច្រើន​​ ដែល​​​ខូច​សួត​ និង​បេះដូង​រយៈ​ពេល​វែង អាច​នឹង​​​មាន​ភាព​ប្រសើរ​ឡើង​ទៅ​តាម​ពេលវេលា។ ជាក់​ស្ដែង ការ​​​ធ្វើ​CT​ស្កែន​​ទៅ​លើ​អ្នក​ដែល​​​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ រយៈ​ពេល​៦​សប្ដាហ៍​បាន​បង្ហាញ​ថា សួត​​ខូច​​ចំនួន​៨៨%​។ ប៉ុន្តែ​នៅ​សប្ដាហ៍​ទី​១២ ការ​ខូច​សួត​ថយ​ចុះ​មក​ត្រឹម​៥៦%​ប៉ុណ្ណោះ​។ ​នេះ​បញ្ជាក់​ថា​ សួត​មាន​សមត្ថភាព​អាច​ជួសជុល​ខ្លួន​ឯង​បាន​។ មួយ​វិញ​ទៀត​ នៅ​ពេល​ដែល​​អ្នក​​​​ជំងឺ​កូវីដ​-១៩​ ចាប់ផ្ដើម​កម្មវិធី​ធ្វើ​លំហាត់​កាយ​សម្បទា​កាន់​តែ​ឆាប់​រហ័ស​ បន្ទាប់​ពី​​ឈប់​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​ ពួក​គេ​ក៏​មាន​លទ្ធភាព​ជា​សះស្បើយ​កាន់​តែ​ឆាប់​រហ័ស​​​ដូច​គ្នា។​​​​​​


បញ្ហាសួតផ្សេងទៀត

តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្នា​យើង​រស់​នៅ​ទី​​ប្រជុំ​ជន​ច្រើន ពិសេស​ក្នុង​ទីក្រុង ពេល​ដក​ដង្ហើម​ចេញ​ចូល​ស្រូប​បាន​តែ​ខ្យល់​លាយ​ធូលី លាយ​ផ្សែង​ឡាន ផ្សែង​ម៉ូតូ ដែល​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម​យើង។ លើស​ពី​នេះ បើ​ខ្យល់​ក្នុង​ផ្ទះ​យើង​កខ្វក់​ដែរ​នោះ វា​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក ច្រមុះ ភ្នែក ឬ​កើត​ជំងឺ​បេះដូង ជំងឺ​ផ្លូវ​ដង្ហើម​ទៀត​ផង។ ប៉ុន្តែ​កុំ​បារម្ភ! តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​ខាង​ក្រោម​នេះ ជួយ​ឲ្យ​ខ្យល់​ក្នុង​ផ្ទះ​ស្អាត ដក​ដង្ហើម​ចេញ​ចូល​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ជំនួយ​ដល់​សុខភាព​ផ្លូវ​ដង្ហើម​យើង​ខ្លះ។ តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ ជួយ​ផ្លូវ​ដង្ហើម​មាន​សុខភាព​ល្អ ១. បើក​បង្អួច​ឲ្យ​អស់​ៗ នេះ​ជា​តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ ដែល​ងាយ​ស្រួល មិន​ចាំបាច់​ចំណាយ​លុយ ដើម្បី​ធ្វើ​ឲ្យ​គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​យើង​ប្រសើរ​ឡើង។ បើក​បង្អួច​ចោល​ត្រឹម​តែ ៥​នាទី​ប៉ុណ្ណោះ​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយ​ភាព​កក​កុញ​នៃ​ខ្យល់​កខ្វក់​ក្នុង​ផ្ទះ។ ២. ដាំ​រុក្ខជាតិ​ក្នុង​ផ្ទះ រុក្ខជាតិ​លម្អ​មួយ​ចំនួន​យើង​អាច​យក​ទៅ​ដាំ​ក្នុង​ផ្ទះ ព្រោះ​វា​អាច​បង្កើន​គុណ​ភាព​ខ្យល់​ក្នុង​ផ្ទះ​បាន​ដល់​ទៅ​៩០%។ នេះ​បើ​តាម​ការ​សិក្សា​របស់​អង្គការ NASA Clean Air។ ចំពោះ​រុក្ខជាតិ​លម្អ​ក្នុង​ផ្ទះ​ដែល​សម្អាត​ហើយ អាច​ជួយ​សម្លាប់​មេរោគ​ក្នុង​ខ្យល់​បាន​មាន​ដូច​ជា ប្រទាល​ពីងពាង (Spider Plant) ប្រទាល​ពស់ (Snake Plant) ឬ​ផ្កា​លីលី (Peace Lily) ជា​ដើម។ ៣. ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ជា​តិចនិក​សម្អាត​ខ្យល់​ក្នុង​ផ្ទះ​មួយ​ដែល​មាន​ប្រសិទ្ធភាព​អាច​កាត់​បន្ថយ​កម្ទេចកំទី​មិន​ល្អ​ក្នុង​ខ្យល់​បាន។ បើ​សិន​គ្នា​យើង​មាន​កូន​តូច ហើយ​អា​អូន​កើត​ហឺត វា​ក៏​ល្អ​ជួយ​ដល់​សុខភាព​កូន និង​ជួយ​ឲ្យ​អា​អូន​ងាយ​ស្រួល​ដក​ដង្ហើម។ ៤. ចៀសវាង​ផលិត​ផល​ផ្ទុក​ជាតិ​ពុល ផលិត​ផល​សម្អាត​ផ្ទះ ឬ​ផលិត​ផល​សម្រាប់​ថែ​ទាំ​សក់ ឬ​ក្រចក​យើង អាច​បង្កើន​កម្រិត […]


បញ្ហាសួតផ្សេងទៀត

ចេញរោគសញ្ញាទាំងនេះ អាចថាកើតជំងឺខ្សោយ​ផ្លូវ​ដង្ហើម

ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ​កើត​ឡើង​ពេល​មាន​ទឹក​ដក់​ក្នុង​ថង់​ទង​សួត ធ្វើ​ឲ្យ​សួត​មិន​អាច​បញ្ជូន​​អុកស៊ីសែន​ចូល​ក្នុង​ចរន្ត​ឈាម ជាហេតុ​នាំ​ឲ្យ​សរីរាង្គ​មិន​អាច​ទទួល​អុកស៊ីសែន​​គ្រប់គ្រាន់ ធ្វើ​ឲ្យ​កាបូន​ឌីអុកស៊ីត​កើន​ឡើង​ក្នុង​ឈាម។ កត្តា​នេះ​នាំ​ឲ្យ​ពិបាក​ផ្លាស់​ប្តូរ​រវាង ​អុកស៊ីសែន​ និង​កាបូន​ឌីអុកស៊ីត ក្នុង​សរសៃ​ឈាម​តូច​ឆ្មារ​លើ​ថង់​ទង​សួត។ ស្ថាន​ភាព​របៀប​​នេះ ​អាច​លេច​ឡើង​ក្នុង​កម្រិត​ស្រួច​ស្រាល់​​ ឬ​ធ្ងន់ធ្ងរ ​ពេល​ខ្លះ​អាច​ឈាន​ដល់​ស្លាប់​​ក៏​មាន ​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។ ១. រោគសញ្ញា រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ផ្លូវដង្ហើម​ស្រួច​ស្រាល់​ ​អាស្រ័យ​កម្រិត​សារធាតុ​អុកស៊ីសែន​​ និង​ឧស្ម័ន​កាបូនិក ក្នុង​ឈាម ​និង​មូល​ហេតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​ផ្លាស់ប្តូរ​រវាង​ឧស្ម័ន​ទាំង​ ២ ថយចុះ។ បើ​យើង​ចាល់​ឧស្ម័ន​កាបូនិក​ច្រើន​ក្នុង​ឈាម​​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​រោគ​សញ្ញា​ដូចជា៖ វង្វេង​វង្វាន់ ដង្ហើម​ញាប់​ខុស​ធម្មតា។ ​ក្នុង​ករណី​អុកស៊ីសែន​​ចុះ​ខ្សោយ​វិញ​ គឺ​អាច​បណ្តាល​ឲ្យ៖ បាត់​ស្មារតី អស់​កម្លាំង ថប់​បារម្ភ ពិបាក​ដក​ដង្ហើម បែក​ញើស​ពេញ​ខ្លួន​ បេះដូង​ដើរ​ញាប់​ខុស​ប្រក្រតី ឡើង​ស្វាយ​មុខ ​ចុង​ដៃ​ ចុង​ជើង ​និង​បបូរ​មាត់​។ មនុស្ស​គ្រប់រូប​ អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា​ ដូច្នេះ​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក​ឬ​ធ្ងន់ធ្ងរ។ ២. មូលហេតុ​ ជំងឺ​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​មូល​ហេតុ​បង្ក​ជួប​ប្រទះ​ញឹក​ញាប់​មាន​ដូច​ជា៖ ការ​បង្ក​រោគ​ក្នុង​សួត៖ ភាគ​ច្រើន​ឧស្សាហ៍​ជួប​ជាង​គេ​​​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល៖ ផល​វិបាក​បណ្ដាល​មក​ពី​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ដង្ហើម​ដូចគ្នា។ ថ្នាំ​ញៀន​និង​ស្រា៖ អ្នក​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​និង​ផឹក​ស្រា​ជោគ​ជាំ នាំ​ឲ្យ​ខួរ​ក្បាល​អាច​ស្ពឹក ធ្វើ​ឲ្យ​មាន​វិបត្តិ​​ដក​ដង្ហើម។ ស្ទះ​ដង្ហើម៖ ពេល​បំពង់​ខ្យល់​ស្ទះ​ បង្ក​ឲ្យ​ការ​ស្រូប​យក ​អុកស៊ីសែន ​ថយ​ចុះ​ អាច​បង្ក​មក​ពី​ជំងឺ​មួយ​ចំនួន ​ដូចជា ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ រ៉ាំរ៉ៃ​ដោយ​ការ​ជក់​បារី​ និង​ជំងឺ​ហឺត ​ជា​ដើម ព្រោះ​ពេល​ធ្វើ​ទុក្ខ​ម្ដងៗ ​ផ្លូវ​ដង្ហើម​យើង​នឹង​រួម​តូច។ របួស៖ ការ​ដក​ដង្ហើម ទទួល​បញ្ជា​ពី​ខួរក្បាល​ ​បើ​មាន​ការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ ​ឬ​សរសៃ​វិញ្ញាណ​ណា​មួយ ​ដូចជា ​ឆ្អឹង​កង​ជាដើម​នោះ​ […]


បញ្ហាសួតផ្សេងទៀត

សញ្ញា​ព្រមាន​សំខាន់​ៗ បញ្ជាក់​ថា​​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ក្អក​ ឈឺ​ចាប់​ និង​អស់កម្លាំង អាច​ជា​រោគសញ្ញា​​នៃ​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ទោះ​បី​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​អាច​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ដូច​គ្នា​។ មិន​ថា​យើង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ឬ​​អត់​​នោះ​ទេ ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​ភ្លាម​ៗ​​ គឺ​ជា​រឿង​ដែល​​ចាំបាច់​បំផុត​។ ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ​​​​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដង្ហើម​​ផ្នែក​ខាង​លើ​ ប្រព័ន្ធ​ដង្ហើម​ផ្នែក​ខាង​ក្រោម ឬ​ទាំង​ពីរ​។ ​ប្រព័ន្ធ​ដង្ហើម​​ផ្នែក​ខាង​លើ​របស់​យើង​រត់​ពី​​ប្រហោង​ឆ្អឹងច្រមុះ ទៅ​កាន់​បំពង់​សំឡេង ហើយ​ផ្នែក​ខាង​ក្រោម​រត់​ពី​បំពង់​សំឡេង​ទៅ​កាន់​សួត​។ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ខាង​លើ​ ជា​ទូទៅ​ រួម​មាន​ផ្ដាសាយធម្មតា​​ ជំងឺ​រលាក​ក្រពេញ​អាមីដាល់ និង​ជំងឺ​រលាក​បំពង់​សំលេង។ ចំណែក​ឯ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ខាង​​ក្រោម​ មាន​ដូចជា​ជំងឺ​រលាក​ទង​សូត  និង​​ជំងឺ​រលាក​​សួត។ មូលហេតុ​បង្ក​ ​​ពិត​ណាស់​ ​ខណៈ​ពេល​ដែល​ការ​ឆ្លង​មេរោគ​ទូទៅ​ បណ្ដាល​មក​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​ផ្ទុក​មេរោគ កត្តា​ដទៃ​ទៀត​​​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ មាន​ដូច​ជា​៖ ការ​ជក់​បារី​ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាយុ​ ការ​បំពុល​ខ្យល់​ ធូលី​ ការ​ចាល់​អាស៊ីដ​ ឧស្ម័ន​ដែល​បង្ក​គ្រោះថ្នាក់​​ពី​សារធាតុ​គីមី​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ដូចជា​ជំងឺ​ផ្ដាសាយ​ ក៏​អាច​វិវត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ស្រួចស្រាល់​ ដូចជា​ជំងឺ​រលាក​សួតដែរ​។ សញ្ញា​ព្រមាន​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ជាក់​ស្ដែង ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា​តាម​របៀប​ផ្សេង​ៗ​គ្នា។​ រោគ​សញ្ញា​​មួយ​ចំនួន​អាច​មាន​សភាព​ស្រាល​ ខណៈ​ពេល​ដែល​រោគ​សញ្ញា​ផ្សេង​ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ រួម​មាន​៖ ក្អក​​ស្លេះ​ ឬ​ក្អក​ស្ងួត តឹង​ចម្រុះ ឬ​តឹង​ទ្រូង​​ ហៀរ​សំបោរ​ អស់កម្លាំង ឈឺចាប់​រាងកាយ​ គ្រុន​ក្ដៅ​កម្រិត​ទាប ឈឺ​បំពង់​​ក​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​​អាច​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​នៅ​ដំណាក់កាល​ដំបូង​ក៏​ពិត​មែន​​ ប៉ុន្តែ​រោគ​សញ្ញា​ទាំង​នេះ​ អាច​វិវត្ត​យ៉ាង​ឆាប់​រហ័ស​​ទៅ​ជា​​ស្ថានភាព​ធ្ងន់ធ្ងរ​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​។ ​ផលវិបាក​មួយ​ចំនួន​ ដែល​យើង​គួរ​ប្រុងប្រយ័ត្ន​ ឈឺ​ទ្រូង និង​តឹង​ទ្រូង​ ពិបាក​ដកដង្ហើម​ គ្រុន​ក្ដៅ​ខ្លាំង រហូត​ដល់​៣៩​អង្សាសេ។​​


បញ្ហាសួតផ្សេងទៀត

ខ្យល់ប៉ុន្មានប្រភេទនេះអាចបង្កជំងឺផ្លូវដង្ហើម-សួតធ្ងន់ធ្ងរ ត្រូវចេះប្រយ័ត្ន

ខ្យល់កខ្វក់មានផ្ទុកនូវសារធាតុដែលបង្កគ្រោះថ្នាក់ ឬពុលនៅក្នុងបរិយាកាសខាងក្រៅ និងក្នុងផ្ទះ។ វាផ្ដល់គ្រោះថ្នាក់ដល់គ្នាយើង ទោះបីជាយើងមិនមានជំងឺផ្លូវដង្ហើមក៏ដោយ តែចំពោះអ្នកជំងឺហឺត ស្ទះសួតរ៉ាំរ៉ៃ និងជំងឺផ្លូវដង្ហើមផ្សេងៗ ខ្យល់កខ្វក់អាចបណ្ដាលឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរបាន។ ខ្យល់កខ្វក់អីខ្លះបង្កជំងឺផ្លូវដង្ហើមដល់យើង? ១. ការដុតឥន្ធនៈផូស៊ីល ការបំពុលបរិយាកាសភាគច្រើនបង្កឡើងដោយការដុតឥន្ធនៈផូស៊ីលដូចជា ធ្យូងថ្ម ប្រេង សាំង ដើម្បីផលិតថាមពលសម្រាប់អគ្គិសនី ឬមធ្យោបាយដឹកជញ្ជូន បណ្ដាលឲ្យផ្សែងហុយចូលទៅក្នុងបរិយាកាស បង្កជាខ្យល់កខ្វក់។ ការស្រូបយកខ្យល់ពុលនេះអាចកាត់បន្ថយសមត្ថភាពបេះដូង ក្នុងការស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ កើតជាជំងឺផ្លូវដង្ហើម។ ២. ខ្យល់ពុលក្នុងផ្ទះ ការប្រើប្រាស់ផលិតផលពុលម្យ៉ាងហៅថា Volatile Organic Compounds (VOCs) សីតុណ្ហភាពមិនស្មើគ្នា និងកម្រិតសំណើមអាចបណ្ដាលឲ្យមានការបំពុលបរិយាកាសក្នុងផ្ទះ បន្ទប់អូហ្វីស ឬបន្ទប់រៀនជាដើម។ ការបំពុលខ្យល់ក្នុងផ្ទះអាចកើតឡើងការជក់បារី ការប្រើប្រាស់ចង្ក្រានឧស ដែលអាចបង្កើនកម្រិតសំណើម ជាហេតុបង្កឲ្យខ្យល់ក្នុងផ្ទះមិនល្អ ប៉ះពាល់សុខភាពពេលយើងដកដង្ហើមចេញចូល ឬខ្យល់ពីម៉ាស៊ីនត្រជាក់ដែលមិនមានមុខងារសម្លាប់មេរោគបានត្រឹមត្រូវ។ ៣. ផ្សែងយានជំនិះ ផ្សែងចេញពីយានយន្ត ជាកត្តាសំខាន់ធំមួយក្នុងការបំពុលបរិយាកាស ជាពិសេសនៅក្នុងទីក្រុង។ គ្នាយើងរស់នៅក្នុងទីក្រុងមិនសូវស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែផ្សែងឡាន ផ្សែងម៉ូតូ។ យានយន្តយើងជិះរាល់ថ្ងៃបញ្ចេញកាបូនម៉ូណូអុកស៊ីដ អ៊ីដ្រូកាបូន និងសារធាតុគីមីមួយចំនួនដែលទៀតបំពុលបរិយាកាស ហើយនៅពេលដែលយើងដកដង្ហើមចេញចូល យើងនឹងស្រូបយកសារធាតុគីមីទាំងនោះ បណ្ដាលឲ្យឆ្លងមេរោគផ្លូវដង្ហើម កើតជាអាលែកហ្ស៊ី ឬជំងឺហឺត ជាដើម។ ៤. ការភាយផ្សែងពុលពីរោងចក្រ សកម្មភាពឧស្សាហកម្មបញ្ចេញបំពុលជាច្រើនលើអាកាសដែលប៉ះពាល់ដល់គុណភាពខ្យល់ច្រើនជាងអ្វីដែលយើងនឹកស្មានដល់។ ផលប៉ះពាល់នៃការបំពុលបរិស្ថានដែលទាក់ទងនឹងសុខភាពយើងអាចរាប់ចាប់ពីការរលាកភ្នែក និងបំពង់ករហូតដល់បញ្ហាដកដង្ហើម ពេលខ្លះក៏អាចនាំឲ្យមានជំងឺសួតរ៉ាំរ៉ៃផងដែរ។ តិចនិកការពារសុខភាពផ្លូវដង្ហើមពីខ្យល់កខ្វក់ • តាមដានព័ត៌មានអាកាសធាតុ […]


បញ្ហាសួតផ្សេងទៀត

បង្ការ​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ដោយ​​អនុវត្ត​វិធីសាស្ត្រ​ទាំង​៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​តែ​បន្ត​កើត​ឡើង​ឥត​ឈប់​ឈរ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​។ ជាក់​ស្ដែង មាន​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​​​ជា​ច្រើន​ ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូចជា​ជំងឺ​រលាក​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ។ មូលហេតុ​​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ទូទៅ​ ១. ជំងឺ​ហឺត ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​បណ្ដាល​​ឲ្យ​ពិបាក​ដង្ហើម​ ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​រលាក​។ រោគ​សញ្ញា​ទូទៅ​នៃជំងឺ​ហឺត​ រួម​មាន​ក្អក​​ស្ងួត កណ្ដាស់​ តឹង​ទ្រូង​ និង​ដក​ដង្ហើម​ខ្លី​ៗ​។ ភាគ​ច្រើន​ ជំងឺ​នេះ​​​ចាប់ផ្ដើម​កើត​ឡើង​នៅ​វ័យ​កុមារ​ ប៉ុន្តែ​វា​ក៏​អាច​កើត​នៅ​ពេល​ដែល​យើង​​ពេញ​វ័យ​ផង​ដែរ។​ អាលែកហ្ស៊ី​ ការ​បំពុល​ និង​ការ​ឆ្លង​មេរោគ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ​។ ​​​២. ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជំងឺ​ផ្លូវ​ដង្ហើម​ជា​ច្រើន​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ចរន្ត​ខ្យល់​ និង​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ដក​ដង្ហើម​។ ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ជក់​បារី​ ឬ​ការ​ប៉ះពាល់​នឹង​ផ្សែង​បារី​។ រោគ​សញ្ញា​ទូទៅ​ រួម​មាន​កណ្ដាស់​ ហៀរ​សំបោរ​ ក្អក និង​ពិបាក​ដកដង្ហើម​។ ៣. ជំងឺ​មហារីក​សួត​ ជំងឺ​មហារីក​​ដ៏​គ្រោះថ្នាក់​មួយ​នេះ អាច​កើត​ឡើង​នៅ​ផ្នែក​ណា​មួយ​នៃ​សួត​។ រោគ​សញ្ញា​ត្រូវការ​​ចំណាយ​ពេល​យូរ​ឆ្នាំ​ក្នុង​ការវិវត្ត ហើយ​រោគ​សញ្ញា​ទូទៅ​ភាគ​ច្រើន​​មាន​ដូចជា​ក្អក​រ៉ាំរ៉ៃ សំឡេង​​ស្អក ពិបាក​ដកដង្ហើម​ ។ ដូច​ទៅ​នឹង​​ជំងឺ​ស្ទះដង្ហើម​រ៉ាំរ៉ៃ​ដែរ ជំងឺ​នេះ​មាន​ទំនាក់ទំនង​នឹង​ការ​ជក់​បារី ឬ​ការ​ស្រូប​យក​ផ្សែង​បារី។ វា​អាច​កើតឡើង​ដោយ​ការ​ប៉ះពាល់​ទៅ​នឹង​រ៉ាដុង (​ធាតុ​វិទ្យុសកម្ម​ម្យ៉ាង​) ប្រេង​ម៉ាស៊ូត ឬ​ការ​បំពុល​។ ​​៤. ជំងឺ​រលាក​សួត ចំណែក​ឯ​ជំងឺ​នេះ​វិញ កើត​ឡើង​មក​ពី​ការ​បង្ក​រោគ​នៅ​ក្នុង​ថង់​ខ្យល់​នៅ​ក្នុង​សួត​ ដោយ​ពពួក​បាក់តេរី វីរុស ឬ​ផ្សិត​។ ជំងឺ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​កុមារ ឬ​មនុស្ស​ពេញ​វ័យ​។ អាការៈ​ទូទៅ​នៃ​ជំងឺ​នេះ​មាន​ដូចជា​គ្រុន​ក្ដៅ ក្អក […]


បញ្ហាសួតផ្សេងទៀត

អាហារ​ទាំង​នេះ ដោះស្រាយ​បញ្ហា​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាការៈ​ក្អក​ជា​សញ្ញា​បញ្ជាក់​ថា​រាងកាយ​របស់​យើង​កំពុង​​ព្យាយាម​កម្ចាត់​វត្ថុ​ចម្លែក​ ភ្នាក់ងារ​បង្ក​ការ​រលាក​ មេរោគ ស្លេស្ម​ និង​បាក់តេរី​ចេញ​ពី​បំពង់​ករបស់​យើង​។ ពិត​ណាស់​ ការ​ក្អក​​ជាប់​រហូត​​​អាច​រំខាន​ដល់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ ជា​ពិសេស​វា​ក៏​អាច​រារាំង​មិន​ឲ្យ​យើង​គេង​លក់​ស្កប់ស្កល់​ដែរ​។​ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​កាត់បន្ថយ​អាការៈ​ក្អក​នេះ តាម​រយៈ​​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ និង​​ជៀសវាង​ញ៉ាំ​អាហារ​រឹង​។ វីតាមីន​C ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន​C ​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​ជំងឺ​ផ្ដាសាយ​ និង​ក្អក​ក៏​ពិត​មែន​ ប៉ុន្តែ​​វា​មាន​ប្រសិទ្ធភាព​តិចតួច​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​កំពុង​តែ​ឈឺ​​។ ប៉ុន្តែ​​យើង​ក៏​​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​សម្រាប់​កាត់បន្ថយ​អាការៈ​ក្អក​ស្ងួត​ផង​ដែរ​។ ជាក់​ស្ដែង ពពួក​ផ្លែ​ក្រូច​មាន​សមាសធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​។ ​រី​ឯ​ផ្លែឈើ​ដែល​អាច​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​មាន​ដូចជា​ពពួក​​ផ្លែ​ប៊ឺរី​ ​អាច​ជួយ​ទប់ស្កាត់​ពី​អាការៈ​ក្អក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ អាហារ​ហឹរ​ ជាមួយ​គ្នា​នេះ​ដែរ អាហារ​ហឹរ​​អាច​ជួយ​កម្ចាត់​សំបោរ​នៅ​ក្នុង​​​ប្រហោង​ច្រមុះ​ ដែល​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​បាន​ស្រួល​​។ ​​មួយ​វិញ​ទៀត អាហារ​ហឹរ​​ដែល​​មាន​ដូចជា​ម្ទេស ​ផ្ទុក​សមាសធាតុ​ Capsaicin ​ដែល​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​អាការៈ​ក្អក។ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​បញ្ហា​ក្រពះ​ គួរ​ជៀសវាង​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ច្រើន​​ជ្រុល​។ ​ទឹក​ឃ្មុំ ពិត​ណាស់​ ទឹក​ឃ្មុំ​មាន​លក្ខណៈ​ពិសេស​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ ផ្សិត​ ក៏​ដូចជា​ប្រឆាំង​នឹង​ការ​រលាក​​ដែល​អាច​ជួយ​កាត់​បន្ថយ​អានុភាព​ និង​រយៈពេល​នៃ​ការ​ក្អក​។ គ្នា​យើង​អាច​សាកល្បង​ញ៉ាំ​ទឹក​ឃ្មុំ ជាមួយ​នឹង​ក្រូច​ឆ្មារ​ ដោយ​លាយ​​ទឹក​ឃ្មុំ​​ចំនួន​២​ស្លាប​ព្រា​បាយ​ និង​ទឹក​ក្រូច​ឆ្មារ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចំនួន​២៥០​មីលីលីត្រ។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​មិន​ត្រឹមតែ​អាច​​ជួយ​រំលាយ​​ស្លេស្ម និង​បំបាត់​ការ​​ឈឺ​បំពង់​ក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​​ផ្ដល់​វីតាមីន​C​ដល់​រាងកាយ​ ដើម្បី​បង្កើន​​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង​។   ម្នាស់​ ចំណែក​ឯ​ម្នាស់​ក៏​មាន​គុណ​ប្រយោជន៍​ជួយ​បំបាត់​បញ្ហា​ក្អក​នេះ​ដែរ។ សារធាតុ​Bromelain ​ជា​អង់ស៊ីម​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ មាន​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​បំបែក​​ស្លេស្ម និង​កម្ចាត់​ចេញ​ពី​បំពង់​ក​ទាំង​ស្រុង​​ផង​ដែរ​។


បញ្ហាសួតផ្សេងទៀត

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

សុខភាព​ផ្លូវ​ដង្ហើម ជា​​ផ្នែក​មួយ​នៃ​សុខភាព​ទូទៅ គ្នា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​សម័យ​នេះ ព្រោះ​សព្វ​ថ្ងៃ​សួត​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ដូច​ជា​វីរុស​កូរ៉ូណា ជា​វីរុស​កាច​សាហាវ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​យើង រហូត​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា ពពួក​វីតាមីន និង​រ៉ែ​នៅ​ក្នុង​របប​អាហារ ក៏​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​យើង​ពី​ជំងឺ ហើយ​វីតាមីន​ទាំង ៣​ខាង​ក្រោម​នេះ ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ដង្ហើម​បាន​ល្អ។ វីតាមីន​ទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម ១. វីតាមីន A វីតាមីនA សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ឡើង​វិញ​នៅ​ក្នុង​ខ្លួន​យើង។ ហេតុ​នេះ​ហើយ ទើប​ការ​ទទួល​បាន​វីតាមីន A គ្រប់គ្រាន់ មិន​ថា​ដោយ​ការ​ញ៉ាំ​អាហារ​ធម្មជាតិ ឬ​ប្រើ​វីតាមីន​បំប៉ន​ទេ អាច​ជួយ​ឲ្យ​រាងកាយ​យើង​ដំណើរការ​ជួសជុល​កោសិកា​សួត​បាន​ដោយ​ឯកឯង។ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ សាច់​ត្រី ការ៉ុត ប្រូខូលី និង​ត្រសក់​ស្រូវ​ផ្អែម សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​វីតាមីន A។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​តែ​ថា វីតាមីន A ក៏​ជា​​ខ្លាញ់​រលាយ មាន​ន័យ​ថា បើ​ក្នុង​ខ្លួន​យើង​លើស​វីតាមីន A វា​អាច​បណ្ដាល​ឲ្យ​ពុល និង​អាច​ប៉ះពាល់​ទៅ​ដល់​ជាលិកា​ថ្លើម និង​ឆ្អឹង​វិញ។ ២. វីតាមីន C វីតាមីន C ផ្ដល់​ប្រយោជន៍​ដល់​រាងកាយ​យើង​ច្រើន ហើយ​ក្នុង​នោះ​គឺ​បង្ការ​សួត​ពី​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សេងៗ។ ការ​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​ជា​ប្រចាំ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​លើក​កម្ពស់​ការ​បង្កើត​ Collagen ក្នុង​ស្បែក។ វីតាមីន C […]


បញ្ហាសួតផ្សេងទៀត

ចំណាំមើលផង! បើមានសញ្ញាប៉ុន្មាននេះ សួតមានបញ្ហាហើយ

អាការៈ​ក្អក ឬ​ថប់​ដង្ហើម​តិច​តួច​មិន​សូវ​ជា​បញ្ហា​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ពេល​ដ៏​មមាញឹក​ជា​ប្រចាំ​ប៉ុន្មាន​ទេ។ តែ​វា​ជា​រឿង​ចាំ​បាច់​ដែល​យើង​គួរ​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​តូច​តាច​អស់​នោះ។ ដោយសារ​រោគ​សញ្ញា​ទាំង​នេះ អាច​ជា​សញ្ញា​ដំបូង​បញ្ជាក់​ពី​ជំងឺ​សួត​ដូច​ជា ជំងឺ​ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​មហារីក​សួត ជាដើម។ រោគ​សញ្ញា​ព្រមាន​​ជំងឺ​សួត - ក្អក​រ៉ាំរ៉ៃ៖ បើ​យើង​ក្អក​មិន​បាត់​រយៈ​ពេល ​៨​សប្ដាហ៍ ឬ​លើស​នេះ ជា​ក្អក​រ៉ាំរ៉ៃ ហើយ​ក៏​ជា​រោគ​សញ្ញា​សំខាន់​ដំបូង​ដែល​ប្រាប់​ពី​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​យើង។ - ដង្ហើម​ខ្លី៖ ការ​ដក​ដង្ហើម​បាន​ខ្លី​ៗ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ បើ​វា​មិន​បាត់​ទៅ​វិញ​ក្រោយ​ពេល​យើង​ហត់ (ពេល​ហាត់​ប្រាណ)។ ការ​ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​បាន​ខ្លី​ៗ​នេះ ក៏​ជា​សញ្ញា​ព្រមាន​ពី​សុខភាព​ផ្លូវ​ដង្ហើម​យើង​ដែរ។ - ឡើង​ស្លេស្ម​រ៉ាំរ៉ៃ៖ ប្រសិន​បើ​យើង​ឡើង​កំហាក ឬ​ស្លេស្ម រយៈ​ពេល​មួយ​ខែ ឬ​យូរ​ជាង​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សួត - ដក​ដង្ហើម​ឮ​ខ្សឺតខ្សក៖ ការ​ដក​ដង្ហើម​ឮ​សំឡេង ឬ​ឮ​ខ្សឺត​ខ្សក ជា​សញ្ញា​ថា អ្វី​ខុស​ប្រក្រតី​ម៉្យាង​កំពុង​បាំង​ផ្លូវ​ដង្ហើម​សួត ឬ​ធ្វើ​ឲ្យ​សួត​យើង​រួម​តូច។ - ក្អក​ឈាម៖ បើ​យើង​ក្អក​មាន​ឈាម​មក​ជាមួយ អាច​បណ្ដាល​មក​ពី​សួត ឬ​បំពង់​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ។ តែ​មិន​ថា វា​បណ្ដាល​មក​ពី​ផ្នែក​ណា​ទេ ឲ្យ​តែ​ក្អក​ចេញ​ឈាម​ពី​ក្នុង​ខ្លួន​សុទ្ធ​តែ​ជា​សញ្ញា​គំរាម​ពី​រាងកាយ​ហើយ។ - ចុក​ទ្រូង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ទ្រូង​មិន​ដឹង​មូល​ហេតុ​ច្បាស់​លាស់​រយៈ​ពេល​មួយ​ខែ ឬ​លើស​នេះ ពិសេស​បើ​ឈឺ​ខ្លាំង​ពេល​យើង​ដក​ដង្ហើម ឬ​ក្អក ក៏​ជា​សញ្ញា​ព្រមាន​ដែរ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​ដឹង​ពី​សញ្ញា​ព្រមាន​ដំបូង​នៃ​ជំងឺ​សួត អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល មុន​ពេល​ជំងឺ​ក្លាយ​ជា​ធ្ងន់ធ្ងរ ឬ​អាច​គំរាម​កំហែង​ដល់​ជីវិត។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស