សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

ក្អកបែបណាទើបស្ថិតក្នុងកម្រិតគួរព្រួយបារម្ភ?

ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ? កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្អកស្រួចស្រាវ ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។ ២.ក្អករ៉ាំរៃ ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។ ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖ ហៀរសំបោរ ក្រហាយទ្រូង ឈឺបំពង់ក គ្រុនក្តៅ (សីតុណ្ហភាពអាចលើស៣៨ អង្សាសេ) ស្រកគីឡូលឿន ក្អកមានឈាម ឬ ទឹកស្លេស្ម ថប់ដង្ហើម ស្អកកមិនបាត់ បែកញើសច្រើនពេញយប់ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ […]

ស្វែងរក សុខភាពផ្លូវដង្ហើម

ជំងឺហឺត

ធ្លាប់ឆ្ងល់អត់ សុខៗស្បែកជាំទាំងមិនបានបុក ឬប៉ះទង្គិច តើនោះមកពីអ្វីទៅ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ អាការៈ​ស្បែក​ឡើង​ជាំ​ខៀវ​ទាំង​មិន​បាន​បុក ឬ​ប៉ះ​ទង្គិច​ជាមួយ​អ្វី​មួយ​ផង​នោះ ជឿ​ថា​មនុស្ស​ភាគច្រើន​បាន​ជួប​ប្រទះ និង​កើត​ជា​ចម្ងល់។ បញ្ហា​នេះមិនមែន​អាការៈ​ឈឺចុកចាប់​ឡើយ ហើយក៏​បាន​សះស្បើយ​ទៅ​វិញ​ដោយ​ឯកឯង ឬ​ខ្លះ​ទៀត​មាន​ជំនួយ​ពី​ពេទ្យ។ វេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​កំណក​ឈាម​មិន​ល្អ​នៅ​ខាង​ក្រោម​ស្បែក ហើយ​ទាក់ទង​នឹង​ទៅ​កត្តា​ចំណី​អាហារ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ទៀត​ផង។ ខាងក្រោម​ជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​ជាំ៖ ១- ប្រើប្រាស់​ថ្នាំ ប្រភេទ​ថ្នាំ​ខ្លះ លេប​ហើយ​មាន​ឥទ្ធិពល​លើគ្រាប់​ឈាម ធ្វើឲ្យ​លេចឡើង​ស្នាម​ជាំ​លើ​ស្បែក​មួយ​រយៈ​ក្រោយ​មក នឹង​រលុប​ទៅ​វិញ។ ថ្នាំ​ទាំង​នោះ​មាន​ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​ផ្ទុក​ជាតិ​ដែក ឬ​ថ្នាំ​ប្រឆាំង​ជំងឺ​ហឺត​ជា​ដើម​។ ២- មាន​ជំងឺ ក្នុង​ករណី​អ្នក​មាន​ជំងឺ​ឈាម និង​ជំងឺ​សរសៃ​ឈាម​អាច​ក៏​បណ្ដាល​ឲ្យ​​ស្បែក​​មាន​ស្នាម​ជាំ​ដែរ។ ក្នុង​នោះ​រួម​មាន​ជំងឺសរសៃ​ឈាម​រីក​ប៉ោង ឈាមកកនៅក្នុងសរសៃឈាម ជំងឺ​គ្រាប់​ឈាម​ក្រហម ឬកើតជំងឺមហារីកគ្រាប់ឈាម មូលហេតុ​មក​ពី​ឈាម​រត់​មិន​ស្រួល​។ ៣- ខ្វះ​វីតាមីន រាង​កាយ​ខ្វះ​សារធាតុ​វីតាមីន​មួយ​ចំនួន​ក៏​អាច​លេចឡើង​លើ​ស្បែក​បែប​នេះ​ដែរ​ដូចជា វីតាមីន​ B12 វីតាមីន K ដែរ​សុទ្ធ​សឹង​ដើរ​តួ​យ៉ាង​សំខាន់​ដំណើរ​ការ​ផលិត​ឈាម ផលិត​កោសិកា​ថ្មី​ៗ។ ៤- អ័រម៉ូន​ប្រែប្រួល បញ្ហា​អ័រម៉ូន​មាន​ភាព​ប្រែ​ប្រួល ក៏​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​មាន​ស្នាម​ជាំ​ដែរ។ សម្រាប់​ស្ត្រី​អាច​កើត​ឡើង​នៅ​ពេល​មាន​ផ្ទៃ​ពោះ អំឡុង​ពេល​អស់​រដូវ ឬ​នៅ​ពេល​ដែល​លេប​ប្រភេទ​ថ្នាំ​អ័រម៉ូន។


ផ្ដាសាយធម្មតា

ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

គ្នា​យើង​ធ្លាប់​ឆ្ងល់ទេ​ម៉េច​បានជា​ពេល​ខ្លះ​ចេះ​តែ​ផ្ដាសាយ​ ឬ​រាករូស​ញឹកញាប់? បើ​សិន​ជា​យើង​ឧស្សាហ៍​មាន​អាការៈ​ទាំង​នេះ យើង​ប្រហែល​ជា​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​ហើយ​។ ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។ ១. របួស​មិន​ងាយ​ជា​សះស្បើយ ពេល​យើង​មុត​ដៃ មុត​ជើង ឬ​មាន​របួស​ដោយ​ប្រការ​មួយ​ចំ​នួន​ផ្សេង​ទៀត ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចេញ​ធ្វើ​ការ​ភ្លាមៗ​ដែរ។ ពេល​មុត ឬ​មាន​របួស ដំណើរ​ការ​ប្រ​ឆាំង​ការ​ឆ្លង​មេរោគ​នឹង​ចាប់​ផ្ដើមដោយ​​កោសិកាឈាម​សចេញ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ហើយ​ឈាម​ក្រ​ហម​វិញ​ជួយ​បង្កើត​ជាលិកា​ថ្មី។ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំចុះ​ខ្សោយ​វិញ ដំណើរ​ការ​ទាំង​នេះ​នឹង​ត្រូវ​ស៊ីពេល​យូរ នាំឲ្យ​របួស​របស់​យើង​មិន​ងាយ​ជា​សះស្បើយ​នោះ​ទេ។ ចំណាំ៖ បើ​យើង​មាន​ជំងឺ​ប្រចាំ​កាយ​ នោះ​នឹង​នាំឲ្យ​ចរន្តឈាម​ដើរ​មិន​បាន​ល្អ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ជាដើម។ ករណី​បែប​នេះ​យើង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ ២. ឧស្សាហ៍​ឆ្លង​រោគ​នៅ​ច្រមុះ និង​ត្រចៀក គ្នា​យើង​អាច​ចំណាំ​មើល​ថា​តើ​យើង​មាន​ឆ្លង​រោគ​នៅ​ត្រចៀក ឬ​ច្រមុះ​ញឹក​ញាប់​ឬទេ បើ​មាន​ច្រើនជាង​៣ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ នោះ​អាច​ថា​យើង​កំពុង​មាន​បញ្ហា​ប្រ​ព័ន្ធ​ភាព​ស៊ាំធ្លាក់ចុះ​ហើយ​។ ដូច​គ្នា​ដែរ បើ​យើង​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ឬ​ក៏​ត្រូវ​ប្រើ​ឆ្នាំ​ផ្សះ​លើសពី​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ក៏​អាច​ថា​យើង​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដូច​គ្នា។​ ចំណាំ៖ បើ​យើង​មាន​បញ្ហា​បែប​នេះ​គួរ​ទៅជួប​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាលែកហ្ស៊ី និង​ប្រ​ព័ន្ធ​ភាពស៊ាំ ដោយ​គ្រូពេទ្យ​អាច​ជួយ​យើង​អំពី​បញ្ហា​នេះ​បាន។ ៣. ផ្ដាសាយ​ញឹកញាប់ ​ទោះ​បីជា​ជំងឺ​ផ្ដាសាយ​អាច​មើល​ទៅ​ដូច​ជាមិន​សូវ​ធ្ងន់​ធ្ងរ ដូច​ការ​ឆ្លងរោគ​ដែលបាន​រៀបរាប់​ក្នុង​​ចំណុច​ខាង​លើ តែ​វា​ក៏​រំខាន​យើង​ខ្លាំង​ណាស់​ដែរ។ បើ​យើង​តែ​ងជួប​បញ្ហា​នេះ​ អាច​ថា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​កំពុង​ចុះ​ខ្សោយ​ដែរ​ហើយ។ ចំណាំ៖ ការ​ជួប​បញ្ហា​ឆ្លង​រោគ​នេះ​ញឹកញាប់​អាច​មកពី​យើង​ខ្វះ​វីតាមីន D ហើយ ដែល​នេះ​យើង​ត្រូវ​បំពេញ​វីតាមីន​ D ដល់​រាង​កាយ ហើយ​យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹងថា​គួរ​ទទួល​បាន​វីតាមីន​D ពី​ប្រភពណា​ល្អ​។ ៤. ឧស្សាហ៍រាករូស ឬ​ទល់លាមក បើ​គ្នា​យើង​ជួប​បញ្ហា​រាក ឬទល់​លាមក​ញឹកញាប់ វា​អាចជា​សញ្ញា​មួយ​បញ្ជាក់ថា​យើង​កំពុង​ជួប​បញ្ហា​ប្រ​ព័ន្ធ​ភាពស៊ាំ ចុះ​ខ្សោយ។ បញ្ហា​នេះ អាច​បង្ក​ឡើង​ដោយ​សារតែ​យើង​ស្ត្រេស​ច្រើ​ន​ពេក ព្រោះ​ថា​បញ្ហា​ស្រ្តេស […]


ផ្ដាសាយធម្មតា

ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ករណី​ឆ្លង​ផ្តាសាយ​ធំ​បន្ត​បន្ទាប់ ដោយ​ឆ្លង​ពីមនុស្សម្នាក់ទៅមនុស្សទៀតលឿនបំផុត។ ចំពោះ​អាការៈ​ជំងឺ និង​រោគ​សញ្ញា​ផ្តាសាយ​ធំ​វិញ ស្រដៀង​នឹង​ជំងឺ COVID-19 ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ លោក​វេជ្ជបណ្ឌិត​ថា ជំងឺ​ផ្តាសាយ​ធំ​បង្ក​ឡើង​ដោយ​វីរុស ហើយ​រោគ​សញ្ញា​រួម​មាន ក្តៅខ្លួន ក្អក ឈឺក ហៀរសម្បោរ តឹងច្រមុះ ព្រឺរងារ អស់កម្លាំង ឈឺក្បាល ឈឺខ្លួន។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ដែល​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​ផ្តាស្តាយធំ រួម​មាន ស្ត្រីពពោះ ក្មេង​អាយុ​ក្រោម ៥ឆ្នាំ មនុស្សចាស់ វ័យ៦៥ឆ្នាំ​ឡើយ មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ ដូចជា អេដស៍ ហឺត បេះដូង សួត និង​ជំងឺ​ទឹកនោម​ផ្អែម។ ខណៈ​ជំងឺ​ផ្តាសាយ​ធំ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​បាន​យ៉ាង​លឿន តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​នោះ ដូចគ្នា​នឹង​ជំងឺ COVID-19 ដែរ ដូច្នេះ​ការ​បង្ការ​ការ​ចម្លង មាន​តែ​ការ​ធ្វើ​អនាម័យ ដោយ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ពាក់​ម៉ាស​ការពារ នៅ​ពេល​ក្អក ឬ​កណ្តាស់​ត្រូវ​ប្រើ​កន្សែង ឬ​ក្រដាស​មក​ខ្ទប់​ច្រមុះ និង​មាត់។ ចំពោះ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​អាការៈ​ជំងឺ​នេះ​នឹង​ធូរស្បើយ​វិញ​ក្នុ​ងរយៈពេល […]


ផ្ដាសាយធម្មតា

ចេញសញ្ញាទាំងនេះអាលែកហ្ស៊ីច្រមុះហើយ មិនមែនផ្តាសាយទេ

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​អាច​ច្រឡំ​អាការៈ​អាលែកហ្ស៊ី ជាមួយ​នឹង​អាការៈ​ផ្ដាសាយ​ធម្មតា។ ការ​យល់​ច្រឡំ​​នេះ​ក៏​មិន​ប្លែក​អ្វីដែរ ព្រោះថា​អាការៈ​នៃ​បញ្ហា​ទាំងពីរ​នេះ​គឺ​​ស្រដៀង​គ្នា​​ច្រើន​ចំណុច​គួរ​សម​ដែរ។ ដើម្បី​បាន​ដឹង​ច្បាស់​ថា​យើង​មាន​កើត​ប្រតិកម្ម​អាលែកហ្ស៊ី ឬ​ផ្ដាសាយ​ធម្មតា​នោះ យើង​គួរ​ស្វែង​យល់​ពី​អ្វី​ទៅ​ជា​អាការៈ​ផ្ដាសាយ និង​អ្វី​ជា​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​ជា​មុន​សិន។​​​​ អ្វី​ទៅ​ជា​ជំងឺ​ផ្ដាសាយ? ផ្ដាសាយ​គឺ​ជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស។ ជំងឺ​នេះ​ច្រើន​កើត​មាន​ទូទៅ​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ចំពោះ​រោគ​សញ្ញា​ទូទៅ​ជំងឺ​ផ្ដាសាយ​​មាន​ដូច​ជា គ្រុន​ក្ដៅ ក្អក ក្រហម​ភ្នែក ឈឺ​បំពង់​ក តឹង​ច្រមុះ ហៀរ​សំបោរ និង​មិន​ឃ្លាន​អាហារ​ជា​ដើម។ ជំងឺ​​នេះ​​ក៏​​អាច​​កើត​មាន​​គ្រប់​​រដូវ ប៉ុន្តែ​ករណី​កើត​មាន​ភាគ​ច្រើន​គឺ​នៅ​រដូវ​ភ្លៀង។ វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​គឺ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ករណី​​ជំងឺ​​ផ្ដាសាយ​ភាគ​​ច្រើន​​បង្ក​​ដោយ វីរុស Rhinoviruses។ ជំងឺ​នេះ​ហាក់​ដូច​ជា​មិន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ជំងឺ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​សុខភាព ជា​ពិសេស​​មនុស្ស​​វ័យ​​ចំណាស់ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​​ខ្សោយ ក្មេង​តូច និង​ទារក។ ភាព​ខុស​គ្នា​រវាង​អាលែកហ្ស៊ី​តាម​រដូវ​កាល និង​ជំងឺ​ផ្ដាសាយ ជា​ការ​ពិត​ទៅ​ហាក់​ដូច​ជា​មាន​ការ​លំបាក​បន្តិច​​ក្នុង​ការ​បែង​ចែក​ថា​យើង ឬ​នរណា​ម្នាក់​កំពុង​មាន​​ជំងឺ​ផ្ដាសាយ ឬ​ក៏​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ច្រមុះ ព្រោះ​ថា​បញ្ហា​​សុខ​ភាព​​ទាំង​ពីរ​នេះ ​គឺ​ស្រដៀង​គ្នា​ខ្លាំង​សឹង​តែ​មិន​អាច​បែងចែក​បាន។ ថ្វីដ្បិត​តែ​អារៈ​របស់​​អាលែកហ្ស៊ី និង​​ផ្តាសាយ​​មាន​លក្ខណៈ​ស្រដៀងគ្នា​មែន តែ​បើ​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​យើង​នៅ​តែ​អាច​រក​ឃើញ​ពី​​ចំណុច​ខុស​គ្នា​មួយ​ចំនួន​។ យើង​អាច​​ចាប់​​ផ្ដើម​​ពិនិត្យ​បែប​​នេះ​​ថា បើ​យើង​​មាន​ជំងឺ​ផ្ដាសាយ ហើយ​កើត​មាន​នៅ​ពេល​ដដែលៗ​រៀង​រាល់​ឆ្នាំ នោះ​ប្រហែល​ជា​យើង​​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅវិញ​ទេ។ ដូច​ដែល​រៀប​រាប់​ខាង​លើ ជំងឺ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​វីរុស ប៉ុន្តែ​បញ្ហា​អាលែកហ្ស៊ី​វិញ គឺ​បង្ក​ឡើង​ដោយ​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​​នឹង​​អាលែកហ្ស៊ែន (សារធាតុ​ដែល​បង្ក​ឲ្យ​​ជា​អាលែកហ្ស៊ី​ដូច​ជា​លម្អង​ផ្កា ឬ​សារធាតុ​គីមី​ជា​ដើម)។​ ចំពោះ​ការ​ព្យាបាល​វិញ ជំងឺ​ផ្ដាសាយ​គឺ​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​សម្រាក​ឲ្យបាន​គ្រប់​គ្រាន់ ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​ពេទ្យ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​ដូច​ជា​ថ្នាំ​បំបាត់​ស្លេស្ម​ជា​ដើម។ ជា​ទូទៅ​ជំងឺ​ផ្ដាសាយ​នឹង​ជា​ទៅ​វិញ​ពី​៣​ទៅ​១០ថ្ងៃ ទោះ​បី​ជា​មាន​ករណី​ខ្លះ​អាច​យូរ​រហូត​ដល់​២ ទៅ​៣សប្ដាហ៍​ទៀត​ផង។ រី​ឯ​ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល​វិញ អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា ឬ​ក៏​អាច​ត្រូវ​ប្រើ​ពពួក​ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន (Antihistamines) […]


រលាកសួត

ទឹកចូលសួត និងទឹក​ចូល​ស្រោម​សួត មិនមែនមកពីងូតទឹកពេលក្ដៅខ្លួនឡើយ

កន្លង​មក​ចាស់​ៗ​តែង​តែ​ហាមប្រាម​មិន​ឲ្យ​យក​កូន​តូច ឬ​យើង​ជា​មនុស្ស​ធំ​ក៏​ដោយ ពេល​ក្ដៅ​ខ្លួន​ដាច់ខាត​កុំ​ងូត​ទឹក ព្រោះ​ទឹក​ចូល​សួត។ បើ​តាម​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត នោះ​មិន​មែន​ជា​រឿង​ពិត​ឡើយ ហើយជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត​ក៏​មិន​ដូច​គ្នា​ និងមូលហេតុ​បង្ក​ខុសគ្នា​ដែរ។ ១- តើ​ជំងឺ​ទឹក​ចូល​សួត និង​ទឹក​ចូល​ស្រោម​សួត​ខុស​គ្នា ឬ​ដូចគ្នា? ចម្លើយ​ដ៏​ខ្លី គឺ​ជំងឺ​ទាំងពីរ​មុខ​នេះ ខុស​គ្នា​ស្រឡះ​តែ​ម្ដង។ - ​ទឹក​ចូល​សួត មាន​ន័យ​ថា​ខ្លួន​យើង​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន​ជ្រុល​ដោយ​ប្រការ​ណា​មួយ​ទើប​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ទាំងនោះ​ជ្រាប​ចូល​ទៅ​ដក់​ក្នុង​ថង់​ខ្យល់​របស់​សួត នាំឲ្យ​យើង​ហត់​ខ្លាំង។ មូលហេតុ​អាច​បណ្ដាល​មកពី​ខ្សោយ​បេះដូង ដែល​នាំ​ឲ្យ​ការ​ច្របាច់​ឈាម​មិន​បាន​ល្អ គឺ​ធ្វើ​ឲ្យ​ជាតិ​ទឹក​ច្រាល​មក​ក្នុង​សួត ឬមូលហេតុ​មួយ​ទៀត​មកពី​ខ្សោយ​តម្រង​នោម​ខ្លាំង​ដែល​មិន​អាច​បញ្ចេញ​ជាតិ​ទឹក​បាន​ល្អ ក៏​បណ្ដាល​ឲ្យ​ច្រាល​ទឹក​មក​សួត​ដែរ។ - ទឹក​ចូល​ស្រោម​សួត ជា​រឿង​មួយ​ដោយ​ឡែក ដែល​មាន​ន័យ​ថា​មាន​ការ​ដក់​ទឹក​ក្នុង​ស្រោមសួត​ដែល​ព័ទ្ធ​ជុំវិញ​សួត​អាច​ខាង​ឆ្វេង ឬ​ស្តាំ ឬ​ទាំង​សង្ខាង​ក៏​មាន វា​អាច​បណ្ដាល​មកពី​ការ​រលាក​ស្រោម​សួត​ខ្លួនឯង​ផ្ទាល់ ឬ​មកពី​ការ​ខ្សោយ​បេះដូង តម្រង​នោម ឬ​ក៏​ថ្លើម ទើប​បណ្ដាល​ឲ្យ​ចាល់​ជាតិ​ទឹក​រហូត​ដល់​ទៅ​ដក់​ក្នុង​ស្រោម​សួត។ ២- តើ​ការ​ងូតទឹក​ ជា​ពិសេស​ពេល​ក្ដៅ​ខ្លួន​ ទឹក​អាច​ចូល​សួត ឬ​ក៏​ស្រោមសួត​បាន​​ទេ? ករណី​នេះ​ពុំ​អាច​កើត​ឡើង​ទេ ហើយ​ការ​យល់​ឃើញ​បែប​នេះ គឺ​ខុស​ទាំង​ស្រុង ផ្ទុយ​ទៅវិញ​ពេល​ក្ដៅ​ខ្លួន​ ត្រូវ​ព្យាយាម​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ដើម្បី​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន។ ៣- តើ​ជំងឺ​ទឹក​ចូល​ស្រោម​សួត​មាន​រោគ​សញ្ញា​ដូចម្ដេច? - ក្អក​ស្ងួត ជាពិសេស​នៅ​ពេល​ប្ដូរ​ឥរិយាបថ ដូចជា​ក្រោក​ពី​ដេក ឬ​ផ្អៀង​ខ្លួន​ជាដើម - ហត់ - ឈឺ​ទ្រូង​ផ្នែក​ចំហៀង​ឆ្វេង ឬ​ស្កាំ អាស្រ័យ​ទៅ​លើ​ការ​ទឹក​ចូល​ស្រោម​សួត​ខាង​ណា - មាន​រោគសញ្ញា​ផ្សេង​ៗ​ទៀត អាស្រ័យ​លើ​មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ។ ៤- ហេតុអ្វី​បាន​មាន​ជំងឺ​ទឹក​ចូល​ស្រោម​សួត? ជំងឺ​នេះ​មាន​មូលហេតុ​បង្ក​ផ្សេង​ៗ ដែល​ភាគ​ច្រើន​គេ​ជួប​ញឹកញាប់​មាន​ដូចជា៖ - រលាក​ស្រោម​សួត​ដោយ​មេរោគ បាក់តេរី ឬ​របេង​ជាដើម - […]


រលាកទងសួត

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ប្រជាជននៅ​ខ្មែរ និង​​អាស៊ី​អាគ្នេយ៍​ភាគច្រើន​ដុត​ធូប​នៅ​ក្នុង​ពិធី​សាសនា​ផ្សេង​ៗ តែ​ការ​ដុត​ធូប​ច្រើន​នោះ​បង្ក​ជា​ផ្សែង​ខ្មួលខ្មាញ់ ហើយ​យើង​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ដុត​ធូប​ទាំង​នោះ​មិន​បាន​ដឹង​​ផល​ប៉ះពាល់នៃសុខភាព​ដែល​ស្រូប​ផ្សែង​ចូល​ទៅ​ឡើយ។ លោក​បក​ស្រាយ​ថា ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ចេញ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗទៅ​វា​នឹង​បង្កទៅ​ជាជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។ ធាតុ​ផ្សំ​ខ្លះ​នៅ​ក្នុង​ផ្សែង​ធូប ក្រៅ​ពី​សារធាតុ​បង្ក​មហារីក ហើយ​វា​ក៏​ធ្វើឲ្យ​រលាក​ផង​ដែរ។ មាន​ន័យ​ថា​វា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី។ ក្រៅពី​ជំងឺ​ប៉ុន្មាន​មុខ​នេះ ការ​ស្រូប​ផ្សែង​ចូល​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ក៏​បណ្ដាល​ទៅ​ជា​មហារីក​សួត។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បន្ថែម​ទៀត​ថា ក្នុង​ធូប​មាន​ផ្សំ​ពី​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ដូចជា៖ - កាបូនឌីអុកស៊ីត - អ៊ីដ្រូកាបូន - បង់​ហ្សែន រីឯ​ការ​រលាក​បណ្ដាល​មកពី​ផ្សែង​ធូប​វិញ​ ក្លាយ​ជា​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​បាន​ដូចគ្នា។ មួយ​វិញ​ទៀត​រលាក​ដែល​បណ្ដាល​មកពី​ហិត​ផ្សែង​ធូប​ច្រើន​នោះ មិន​ត្រឹម​ក្នុង​សួត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​នៅ​ក្នុង​ថ្លើម​ផង​ដែរ។ មូលហេតុ​បណ្ដាល​មកពី​ដំណើរ​ការ​រាងកាយ ​បម្លែង​សារធាតុ​ទៅ​ជា​មេតា​ប៉ូលីស ទើប​កើត​អុកស៊ីតកម្ម។ ក្រៅ​ពី​សួត ថ្លើម ផ្សែង​ធូប​ក៏​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដូចជា​សរសៃ​ឈាម និង​បេះដូង​ថែម​ទៀត​ផង។ សម្រាប់​អ្នក​មាន​ជំងឺ​បេះដូង​ស្រាប់ បើ​ស្រូប​ផ្សែង​ទៅ​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ជា​ស្ទះ​សរសៃ​ឈាម ​ពុក​ផុយ ឬគាំង​បេះដូង​តែម្ដង។ បើផលប៉ះពាល់​ភ្លាម​ៗ​វិញផ្សែង​ធូប​នាំឲ្យ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ពិសេស​អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ថា​ផ្សែង​ធូប​ធម្មតាស្រូប​ទៅ​ផល​ប៉ះពាល់​ច្រើន​ហើយ បើ​ផ្សែង​ធូប​មូស​វិញ​រឹតតែ​គ្រោះថ្នាក់​ជាង​ផ្សែង​ធូប​ធម្មតា​រាប់​ដង​ឯណោះ។


បញ្ហាសួតផ្សេងទៀត

ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាព​ត្រូវ​យកចិត្តទុកដាក់​

ក្អក​ស្ងួត​គឺជា​អាការៈ​ក្អក​ដែល​មិន​មាន​​ស្លេស្ម ហើយបើ​មាន​​ក្អកស្ងួត​ និង​មាន​អាការៈ​ឈឺ​ទ្រូង​មក​ជាមួយ​ផង​​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ ក្នុង​ករណី​មួយចំនួន អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពេល​ខ្លះ​បង្ក​ជា​បញ្ហា​មួយ​ចំនួន​ដែល​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ អត្ថបទ​នេះ​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្អក​ស្ងួត និង​ឈឺ​ទ្រូង។ ១. ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​លើ​មាន​ច្រមុះ និង​តំបន់​ប្រហោង​ឆ្អឹង​ច្រមុះ(Sinus)។ ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​តែង​ជា​មូលហេតុ​បង្ក​អាការៈក្អក។ រោគសញ្ញា​ផ្សេងៗ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មាន​អាការៈ​ហៀរ​សម្បោរ ឈឺក គ្រុន​ក្ដៅ និង​ឈឺ​ខ្លួន។ ការ​ឆ្លង​មេរោគ​នេះ​អាច​បង្ក​ដោយ​វីរុស និង​បាក់តេរី។ ភាគច្រើន​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​វីរុស​ដូចជា​ជំងឺ​ផ្ដាសាយ​អាច​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ការ​ឆ្លង​មេរោគ​បង្ក​ដោយ​បាក់តេរី​អាច​នឹង​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ (Antibiotics)។ ២. ការ​ស្រូប​នូវ​សារធាតុ​បង្ក​ការ​រលាក សារធាតុ​បង្ក​ការ​រលាក​មាន​ដូចជា​ផ្សែង និង​ចំហាយ​ផ្សេងៗ។ សារធាតុ​ទាំង​នេះ​បង្ក​ការ​រលាក​នៅ​បំពង់ក និង​ផ្លូវ​ដង្ហើម​ដែល​អាច​បង្ក​ឲ្យ​ក្អក​ស្ងួត។ ក្នុង​ករណី​ធ្ងន់ធ្ងរ និង​ក្អក​មិន​បាត់​អាច​បង្ក​ឲ្យ​ឈឺ​ទ្រូង​ដែរ។ ៣. ជំងឺ​ហឺត ជំងឺ​ហឺត​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​នៅ​ក្នុង​សួត។ រោគសញ្ញា​ទូទៅ​គឺ​ការ​ដកដង្ហើម​ឮងឺតៗ (wheezing) និង​រោគ​សញ្ញា​ផ្សេងទៀត​រួមមាន​ក្អក​រ៉ាំរ៉ៃ ឈឺ និង​ណែន​ទ្រូង ពិបាក​ដក​ដង្ហើម និង​ពិបាក​ក្នុង​ការ​គេង។ គ្នាយើង​ដែល​មាន​ជំងឺ​ហឺត​គឺ​ចៀសវាង​ការ​ស្រូប​ផ្សែង និង​ធូលីព្រោះ​ទាំង​នេះ​អាច​ធ្វើឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ​បាន​។ ៤. ជំងឺ​ច្រាលទឹក​អាស៊ីដក្រពះ (GERD) រោគសញ្ញា​នៃ​ការ​ច្រាលទឹក​អាស៊ីដក្រពះ​គឺ​មាន​អាស៊ីដ​ច្រើន​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង។ អាការៈ​ក្រហាយ​ភាគច្រើន​មាន​នៅ​ទ្រូង និង​ពោះ​ផ្នែក​ខាងលើ។ នៅ​ពេល​អាស៊ីដ​ក្រពះ​ច្រើន​រហូត​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​អាច​បង្ក​ឲ្យ​រលាក​បំពង់ក​ដែល​ធ្វើឲ្យ​ក្អក​ស្ងួត​បាន។ ដើម្បី​កាត់បន្ថយ​អាការៈ​ច្រាលអាស៊ីដ​ក្រពះ​ យើង​គួរ​៖ ចៀសវាង​ញ៉ាំ​អាហារ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់​ច្រើន កុំ​ញ៉ាំ​ច្រើន​ហួស​កំណត់ ចៀសវាង​ការ​ញ៉ាំ​អាហារ​ជិតដល់​ម៉ោងចូលគេង គួញ៉ាំឲ្យ​បាន​មុន​ចូល​គេង​២-៣​ម៉ោង​ ផ្ដាច់​បារី។ ៥. ជំងឺ​ខ្យល់​ក្នុង​ទ្រូង​ (Pneumothorax) ជំងឺ​ខ្យល់​ក្នុង​ទ្រូង​សំដៅ​លើ​ស្ថានភាព​ដែល​ខ្យល់​ចេញ​ពី​សួត​ទៅ​ក្នុង​ចន្លោះ​សួត និង​ជញ្ជាំង​ទ្រូង។ នៅ​ពេល​មាន​ខ្យល់​ក្នុង​ចន្លោះ​នោះ​អាច​បន្ថែម​សម្ពាធ​ទៅ​សួត យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​សួត​ឡើង​ប៉ោងពេល​ដកដង្ហើមចូល​។ […]


ជំងឺហឺត

កុំលេងឆ្មាប្រយ័ត្នកើតហឺត! រោមឆ្មាពិតជាមូលហេតុនាំឲ្យកើតហឺតមែនទេ?

ចាស់ៗ​ពី​ដើម​តែង​ហាម​ប្រាម​មិន​ឲ្យ​ក្មេងៗ​លេង​សត្វ​ឆ្មា​នោះ​ទេ បារម្ភ​ខ្លាច​កើតជំងឺហឺត។ ការ​លេង​សត្វឆ្មា​ពិត​ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​ជំងឺ​ហឺត ​មែន​ឬ​យ៉ាង​ណា? ឱសថការី សែម ស៊ីណែត និង​ជា​គ្រូបង្រៀន​ជីវវិទ្យា​នៅ​សាលា​ជំនាន់​ថ្មី បាន​បកស្រាយ​ថា សត្វ​ឆ្មា​មិន​ធ្វើ​ឲ្យ​មនុស្ស​កើត​ហឺត​នោះ​ទេ តែ​សត្វ​ឆ្មា​ជា​ប្រភព​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ហឺត​កើត​មាន​រោគ​សញ្ញា​ហឺត។ លោក​ថា តាម​ពិត​ឆ្មា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​ហឺត​កើត​ឡើង​ចំពោះ​អ្នក​ជំងឺ​ហឺត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផង​ដែរ។ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ចំណោម​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី ១០នាក់ មាន​៣នាក់​អាលែកហ្ស៊ី​ជាមួយ​ឆ្មា ឬឆ្កែ ដែល​ក្នុង​នោះ ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែកស៊ី​ច្រើន​ជាង​ឆ្កែ២ដង។ ហេតុអ្វី​ឆ្មា​អាច​ឲ្យ​មនុស្ស​អាលែក​ហ្ស៊ី? ខុស​ពី​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​គិត រោមឆ្មា​មិន​មែន​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​ឡើយ។ យើង​អាលែកស៊ី​នឹង​សត្វ​ឆ្មា គឺ​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​មាត់ ទឹកនោម ឬ​អង្កែ (កម្ទេចស្បែក) ហើយ​រោម​របស់​ឆ្មា​អាច​ជាប់​ប្រូតេអ៊ីន​ទាំង​នេះ។ សមាសធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​មាន​អាលែកហ្ស៊ី ហៅថា អាលែកហ្សែន (Allergen)។ ប្រតិកម្ម​អាលែកហ្ស៊ី​គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​​ការពារ​ខ្លួន​ប្រាណ​យើង​ឆ្លើយ​តប​ទៅ​នឹង​សមាសធាតុ​គីមី ដែល​មក​ពី​ខាង​ក្រៅ​ខ្លួន​យើង ប្រៀប​ដូច​ទៅ​នឹង​ការ​ជ្រៀត​ចូល​របស់​មេរោគ​ផង​ដែរ។ អាលែកហ្សែន​អាច​ធ្វើ​ឲ្យ​កោសិកា​ម្យ៉ាង​ហៅ​ថា Mast cell (កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធស៊ាំ) បញ្ចេញ​សារធាតុ​គីមី​ឈ្មោះ​អ៊ីស្តាមីន និង​សារធាតុគីមី​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​តំណប​រលាក ។ លទ្ធផល​នៃ​ប្រតិកម្ម​តំណប​រលាក​នេះ​អាស្រ័យ​ទៅ​នឹង​ទីតាំង​ដែល​អាលែកហ្សែន​ជួប​ជាមួយ​កោសិកា Mast cell ដែល​ជា​ទូទៅ​មាន​ដូចជា សរសៃ​ឈាម​រីកធំ​ធ្វើ​ឲ្យ​ឡើង​ក្រហម​នៅ​កន្លែង​ប្រតិកម្ម និង​មាន​ការ​បញ្ចេញ​ធាតុរាវ (ដូចជា​សម្បោរ​ក្នុង​ករណី​អាលែកហ្សុី​នៅ​ផ្លូវ​ដង្ហើម)។ ដោយសារ​តែ​អាលែកហ្សែន​ដែល​ចេញ​ពី​សត្វឆ្មា​អាច​ធ្លាក់​ទៅ​ភ្នាស​ច្រមុះ ឬ​ភ្នែក ហេតុនេះ​ប្រតិកម្ម​អាលែកហ្សុីឆ្មា អាចឲ្យ​ជា​រោគសញ្ញា​ដូចជា ​តឹងច្រមុះ ហៀរសម្បោរ ឬ​ភ្នែក​ក្រហម​ជា​ដើម។ ក្នុង​ករណី​ខ្លះ​ដែល​អាលែកហ្សែន​ធ្លាក់​ទៅ​ដល់​សួត អ្នកអាលែកហ្សុី […]


បញ្ហាសួតផ្សេងទៀត

វិធីជួយសង្គ្រោះ ពេលមានអ្នកសន្លប់បាត់ស្មារតី មិនឲ្យស្ទះដង្ហើម

ករណីជួប​នរណាមានគ្រោះថ្នាក់​រហូត​សន្លប់​បាត់​ស្មារតី យើង​ដែល​នៅ​ជិត​ត្រូវ​ជួយ​សង្គ្រោះ​ភ្លាម​ៗ ព្រោះ​បើ​ទុកជន​រងគ្រោះ​សន្លប់​បាត់ស្មារតី ​អាច​ស្លាប់ដោយសារ​ស្ទះ​ផ្លូវ​ដង្ហើម​ ព្រោះ​កាក​សំណល់​ផ្សេង​ៗ កំអួត ស្លេស្ម អណ្ដាត​ធ្លាក់​ចុះ​ស្ទះ​ផ្លូវ​ដង្ហើម ដក​ដង្ហើម​មិន​រួច។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក​មន្ទីរ​ពេទ្យ​កាល់មែត។ ដូចនេះ​មុន​ជួយ​សង្គ្រោះ យើង​ក៏ត្រូវ​ត្រៀម​ខ្លួន និង​ពិនិត្យ​មើល​ស្ថានភាព​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម៖ ១- ពិនិត្យ​មើល​ស្មារតី​ជន​រងគ្រោះ - តើ​អ្នកនោះដឹង​ខ្លួន​ឬ​ទេ? - អង្រន់​ដាស់ ឬ​ហៅ​ជន​រង​គ្រោះ? ២- ពិនិត្យ​ដំណក​ដង្ហើម - ផ្ងើយ​ក្បាល​ជន​រងគ្រោះ​ដោយ​ដៃ​ម្ខាង​ទប់​ក្បាល និង​ដៃ​ម្ខាង​ទៀត​ទប់​ចង្កា - ត្រចៀក​ស្ដាប់​ខ្យល់​ដង្ហើម​ចេញ​ចូល ភ្នែក​សម្លឹង​មើល​ចលនា​ដើម​ទ្រូង ៣- ពិនិត្យ​ជីពចរ​ដោយ​ផ្ងើយ​ក្បាល​ឡើង ស្ទាប​ដោយ​ម្រាម​ដៃ​បី​លើ​បំពង់ក រួច​ស្ទាប​ទាញ​មក​ម្ខាង​ដែល​យើង​អង្គុយ។ ៤- របៀប​សង្គ្រោះ - បន្ធូរ​សម្លៀកបំពាក់ និង​របស់​ដែល​តឹង​រឹត​ចេញ - ផ្ងើយ​ក្បាល​ឲ្យ​ផ្លូវ​ដង្ហើម​ចំហ - ត្រួត​ពិនិត្យ​ និងសម្អាត​ក្នុង​មាត់ - ត្រួត​ពិនិត្យ​មើល​ដង្ហើម ជីពចរ​ឡើង​វិញ បើ​មាន​ដំណក​ដង្ហើម និង​ជីពចរ យើង​ត្រូវ​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព ដើម្បី​ធានា​មិន​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម។ ៥- បច្ចេកទេស​រៀបចំ​ស្ថានភាព​ដំណេក​ផ្អៀង​ឲ្យ​មាន​សុវត្ថិភាព * បច្ចេកទេស​ទី​១ - ដោះ​វ៉ែនតា​ជន​រង​គ្រោះ​ចេញ បើមាន - ដាក់​ជើង​ទាំង​សងខាង​លា​ត្រង់ - ដាក់​ដៃ​គាត់​ម្ខាង​នៅ​ជិត​យើង ឲ្យ​បត់​ជា​មុំ​កែង ដោយ​បាត​ដៃ​ផ្ងារ​ឡើង​លើ - ដាក់​ដៃ​គាត់​ម្ខាង​ទៀត​ឲ្យ​ប៉ះ​ថ្ពាល់ ហើយ​ទប់​ដោយ​ដៃ​យើង​ម្ខាង ឲ្យ​ជាប់​ត្រង់​ថ្ពាល់​នោះ - ដៃ​យើង​ម្ខាង​ទៀត​ចាប់​ទាញ​ជើង​របស់​ជន​រងគ្រោះ​ដែល​នៅ​ឆ្ងាយ​ពី​យើង ចាប់​កាន់​ត្រង់​ជង្គង់ ដើម្បី​បត់​បញ្ឈរ​ជង្គង់​ឡើង - ដៃ​ម្ខាង​ទប់​ត្រង់​ថ្ពាល់ រួច​បង្វិល​គាត់​ឲ្យ​មក​ខាង​យើង​អង្គុយ ហើយ​ដាក់​ប្រអប់​ជើង​លើ​ដី - ពិនិត្យ​មើល​ស្ថានភាព​ក្បាល​ដែល​ត្រូវ​ងើយ​បន្តិច […]


ផ្ដាសាយធម្មតា

តើយើងអាចឆ្លងវីរុសផ្ដាសាយពីរក្នុងពេលតែមួយទេ?

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​​នៅ​ពេល​ឆ្លង​វីរុស​​ផ្ដាសាយ ​យើងនៅតែ​អាច​ឆ្លង​វីរុស​​ផ្ដាសាយ​បន្ថែម​មួយ​ប្រភេទ​ទៀត​​ក្នុង​ពេល​តែ​មួយ​បាន ទោះ​បី​ជា​នេះ​ជា​ករណី​កម្រ​ក៏​ដោយ ។ ក្នុង​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ដែល​ឆ្លង​វីរុស rhinovirus (ដែល​ជា​វីរុស​បង្ក​ជំងឺ​ផ្ដាសាយ​តែង​ជួប​ប្រទះ) ឬ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​អាច​នឹង​ឆ្លង​វីរុស​ទី​២​ក្នុង​ពេល​តែ​មួយ​។ ការ​ឆ្លង​វីរុស​២​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាង​ពេល​ឆ្លង​តែ​វីរុស​មួយ​ប្រភេទ ប៉ុន្តែ​ពេលខ្លះ​យើង​​មិន​មាន​អាការៈ​ខុស​ប្លែក​​​ពី​ពេល​យើង​ឆ្លង​វីរុស​ផ្ដាសាយ​តែ​មួយប្រភេទ​ដែរ។ អ្នក​ជំនាញ​ផ្នែក​វីរុស លោក Lance Stewart បាន​លើក​ឡើង​ថា​អាការៈ​ដែល​យើង​ជួប​ប្រទះ​អាច​មក​ពី​វីរុស​ដែល​យើង​ឆ្លង​បញ្ចូល​គ្នា។ បើ​យើង​ឆ្លង​វីរុស Rhinovirus ពីរ​ក្នុង​ពេល​តែ​មួយ យើង​អាច​នឹង​មិន​មាន​អាការៈ​ខុស​ប្លែក​ទេ​ព្រោះ​វីរុស​ទាំង​ពីរ​នេះ​បង្ក​រោគសញ្ញា​ស្រដៀង​គ្នា។ ដោយឡែក បើ​យើង​ឆ្លង​វីរុស​ផ្ដាសាយ​ធម្មតា ហើយ​ឆ្លង​វីរុស​ផ្ដាសាយ​ធំ​ទៀត​នោះ​ យើង​អាច​នឹង​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធាន​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរ​កុមារ Nicklaus ក្នុង​ទីក្រុង​ Miami ក៏​បាន​និយាយ​ថា​ការ​ឆ្លង​មេរោគ​មួយ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ចុះ​ខ្សោយ​ និង​ងាយ​ឆ្លង​មេរោគ​មួយ​ទៀត​។ ដូចនេះ​ខណៈ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ប្រឆាំង​នឹង​មេរោគ​មួយ​ទៀត ​មេរោគ​មួយ​ទៀត​អាច​នឹង​ជ្រៀត​ចូល។ យ៉ាងណាមិញ នេះ​អាស្រ័យ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​ម្នាក់ៗដែរ​។ ក្នុង​ករណី​ខ្លះ យើង​អាច​នឹង​មិន​មាន​ឆ្លង​មេរោគ​ទី២​នៅ​ពេល​យើង​មាន​វីរុស​មួយ​ប្រភេទ​ក្នុង​ខ្លួន​ នេះ​មក​ពី​នៅ​ពេល​ឆ្លង​មេរោគ​អ្វី​មួយ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​នោះ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​កម្ចាត់​មេរោគ​ទី​២​ដែល​ជ្រៀត​ចូល​។ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​មិន​មែន​មក​ពី​ចំនួន​វីរុស​ដែល​យើង​មាន​ក្នុង​ខ្លួន​ទេ ប៉ុន្តែ​អាច​មក​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ គ្នាយើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​អាច​នឹង​បង្ក​ឲ្យ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង ព្រោះ​រាងកាយ​ប្រឹង​​បញ្ចេញ​អង់ទីករ​កម្ចាត់​វីរុស​ទាំង​នោះ។ ចំណែក​ឯ​គ្នាយើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​វិញ​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​​រាងកាយ​របស់​ពួកគេ​នៅ​តែ​បន្ត​ប្រឆាំង​នឹង​វីរុស​ដែល​អាច​ចំណាយ​រយៈពេល​ច្រើន​សប្ដាហ៍។ វេជ្ជបណ្ឌិត Porro បាន​បន្ត​ទៀត​ថា​យើង​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ខ្លាំង​នៅ​ពេល​ប្រឆាំង​នឹង​វីរុស​ពីរ ដែល​នេះ​មក​ពី​​ការ​​បាត់​បង់​ថាមពល​ច្រើន​​។ មួយ​វិញ​ទៀត​បើ​រាងកាយ​យើង​កំពុង​ប្រឆាំង​នឹង​វីរុស​ហើយ​ ស្រាប់​តែ​មាន​ការ​ឆ្លង​បាក់តេរី នោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ត្រូវ​ផលិត​អង់ទីករ​ដើម្បី​ប្រឆាំង​ទាំង​វីរុស​ និង​បាក់តេរី​ក្នុង​ពេល​តែ​មួយ​ ហើយ​យើង​អាច​នឹង​មិន​ស្រួល​ខ្លួន​កាន់តែ​ខ្លាំង​ថែម​ទៀត។ សម្រាប់​អ្នក​មាន​ជំងឺ​ហឺត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស