ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិផ្សំពីទឹកដោះគោជូរ ជួយឲ្យស្បែកភ្លឺថ្លា ទន់ម៉ត់រលោង!

ម៉ាសបិទ​មុខ​ធម្មជាតិ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ​ សម្រាប់​ស្រី​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់ស្អាត ប៉ុន្តែ​​ចំណាយ​តិច​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ ពិត​ណាស់​ ក្រៅ​ពី​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ទឹក​ដោះ​គោ​ជូរ​ក៏​ដើរ​តួ​យ៉ាង​សំខាន់​ជួយ​ឲ្យ​សម្រស់​យើង​កាន់​តែ​ទាក់ទាញ​ទ្វេ​ដង អ៊ីចឹង​ហើយ​ គ្នា​យើង​កុំ​ភ្លេច​សាក​ធ្វើ​ម៉ាស​ធម្មជាតិ​ដែល​ផ្សំ​ឡើង​ពី​ទឹក​ដោះ​គោ​ជូរ​ទាំង​អស់​គ្នា​ណា៎! តើ​ម៉ាស​​ទឹក​ដោះ​គោ​ជូរ​មាន​គុណប្រយោជន៍​​អ្វី​ខ្លះ​ចំពោះ​ស្បែក? ១. ជម្រុះ​កោសិកា​ចាស់​នៃ​ស្បែក ទឹក​ដោះ​គោ​ជូរ​ផ្ទុក​នូវ​ពពួក​ Lactic acid ដែល​អាច​ជួយ​សម្អាត​ ជម្រុះ​កោសិកា​ចាស់​ៗ ក៏​ដូចជា​ជួយ​បង្កើន​កោសិកា​ថ្មី​ៗ​នៃ​ស្បែក។ ជាង​នេះ​ទៅ​ទៀត​ ​Lactic acid​ ក៏​មិន​បង្ក​ការ​រលាក​ផង​ដែរ​ នៅ​​ពេល​ដែល​យើង​ជម្រុះ​កោសិកា​ចាស់​ៗ។ ២. ពន្យារ​ភាព​ចាស់ គ្នា​យើង​ដឹង​អត់​ថា ​ការ​ប្រើ​ទឹក​ដោះ​គោ​ជូរ​ជា​ទៀងទាត់​ អាច​ជួយ​ពន្យារ​ភាព​ចាស់​យ៉ាង​ស័ក្តិសិទ្ធ​​ ពីព្រោះ​ទឹក​ដោះ​គោ​ជូរ ផ្ទុក​ bioactive peptide ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​កាត់បន្ថយ​ការ​កើត​មុន សារធាតុ ​lactic acid នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​ ក៏​អាច​ជួយ​ទប់ស្កាត់​ការ​កើត​នៃ​អង់ស៊ីម ​tyrosinase ដែល​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់​មិន​ភ្លឺ​ថ្លា ហើយ​ស័ង្កសី​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​បញ្ហា​កើត​មុន​ផង​ដែរ។ ម៉ាស​ទឹក​ដោះ​គោ​ជូរដែល​ស្រី​ៗយើង​មិន​គួរ​រំលង [embed-health-tool-ovulation] ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ​កន្លះ​ពែង ផ្លែ​បឺរ​កន្លះ​ផ្លែ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ចំនួន​២​ស្លាបព្រា​បាយ វិធី​ធ្វើ​៖ លាយ​គ្រឿង​ផ្សំ​ទាំង​អស់​បញ្ចូល​គ្នា​ ដោយ​កូរ​ឲ្យ​សព្វ​ល្អ សឹម​លាប​លើ​ផ្ទៃ​មុខ និង​ក។ ទុក​រយៈពេល​ពី​២០ ទៅ​២៥​នាទី រួច​លាង​ទឹក​ចេញ។ ២. ម៉ាស​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ​ជូរ […]

ស្វែងរក ស្បែក

ស្បែក

រូបមន្តងាយៗទាំង៤ជួយបន្តឹងស្បែកមុខឲ្យក្មេងជាងវ័យ

ពិត​ណាស់ ស្រីៗ​យើង​តែង​ចង់​បាន​ស្បែក​ស្អាត​ តឹង​ណែន និង​មាន​សុខភាព​ល្អ។ ប៉ុន្តែ នៅ​ពេល​ដែល​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​ក៏​ចាប់ផ្តើម​យារ​ធ្លាក់ មាន​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​អុជ​ខ្មៅ​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ដើម្បី​ទប់ស្កាត់​នូវ​រាល់​បញ្ហា​ស្បែក​ទាំង​នេះ ក៏​ដូចជា​ទទួល​បាន​ស្បែក​ដែល​ក្មេង​ជាង​វ័យ​ គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ថែ​សម្រស់​ងាយ​ៗ​ខាង​ក្រោម​នេះ។ កំពូល​រូបមន្ត​ជួយ​បន្តឹង​ស្បែក​មាន​អ្វី​ខ្លះ? ១. ផ្លែ​ចេក យោង​តាម​ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​​ប៉ូតាស្យូម​ វីតាមីន​ និង​ប្រេង​ធម្មជាតិ​ ដែល​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​បន្តឹង​ស្បែក​។ របៀប​ធ្វើ៖ កិន​ចេក​ទុំ​ចំនួន​១/៤​ឲ្យ​ក្លាយ​ជា​ល្បាយ រួច​យក​មក​លាប​នៅ​លើ​ស្បែក​មុខ​ដែល​លាង​សម្អាត​រួច ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។ ២. ផ្លែ​ត្រសក់ ផ្លែ​ត្រសក់​មាន​គុណប្រយោជន៍​​ក្នុង​ការ​ជួយ​បន្តឹង​ និង​ផ្តល់​សំណើម​ដល់​ស្បែក​បាន​យ៉ាង​ល្អ។ ដូចនេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ទេ។ របៀប​ធ្វើ៖ ចិត​សំបក​ត្រសក់​ឲ្យ​ស្អាត និង​កិន​ឲ្យ​ម៉ត់​ល្អ។ បន្ទាប់​មក ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​នឹងទឹក​ត្រសក់យក​មក​ជូត​នៅ​ត្រង់​ស្បែក​ដែល​មាន​បញ្ហា ដោយ​ទុក​ចោល​រយៈពេល​ពី​១៥ ទៅ​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រទាល​កន្ទុយ​ក្រពើ ជែល​ប្រទាល​កន្ទុយ​ក្រពើ ល្អ​បំផុត​សម្រាប់​ជួយ​បន្តឹង​ស្បែក​ និង​ជំរុញ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក។ របៀប​ធ្វើ៖ កាត់​យក​ជែល​ដែល​​មាន​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​មក​លាប​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ និង​លាង​ជម្រះ​ចេញ ក្រោយ​ទុក​ចោលរយៈពេល​ពី​១៥ ទៅ​២០​នាទីរួច។ [embed-health-tool-ovulation] ៤. កាហ្វេ សារធាតុ​កាហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ អាច​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​អុកស៊ីតកម្ម ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក​ដែល​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ។ របៀប​ធ្វើ៖ បន្ថែម​ទឹក​បន្តិច​ចូល​ទៅ​ក្នុង​កាក​កាហ្វេ រួច​យក​មក​ម៉ាស្សា​នៅ​លើ​ស្បែក​ជា​រង្វង់​។ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ […]


ស្បែក

ដោះស្រាយបញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខ ជាមួយកំពូលរូបមន្តផ្សំពីដំឡូងបារាំង

បញ្ហា​ស្នាម​អុជ​ខ្មៅ​លើ​ផ្ទៃ​មុខ តែង​​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ស្រីៗ​យើង។ ពិត​ណាស់​ មាន​​ផលិតផល​​កម្ចាត់​ស្លាកស្នាម​​ជា​ច្រើន​ប្រភេទ​​នៅ​លើ​ទី​ផ្សារ​​ ប៉ុន្តែ​រូបមន្ត​ធម្មជាតិ​តែង​​តែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ ពីព្រោះ​វា​មិន​មាន​ជាតិ​កាត់​ដែល​ធ្វើ​ឲ្យ​ខូច​ស្បែក និង​សន្សំ​សំចៃ​ខ្ពស់។ ជាក់ស្តែង ដំឡូង​បារាំង សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ និង​អង់ស៊ីម​ ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក ដូចជា​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ និង​​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ជា​ទូទៅ ស្នាម​អុជ​ខ្មៅ កើត​ឡើង​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ ការ​ប្រែប្រួល​អ័រម៉ូន​ ភាព​ចាស់ ស្នាម​មុន ឬ​ការ​រលាក។ ដូច្នេះ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​​ដោយ​ប្រើ​ដំឡូង​បារាំង​​ដូច​ខាង​ក្រោម​។​​ ១. ទឹក​ដំឡូង​បារាំង ចិត​សំបក​ដំឡូង​បារាំង​ចំនួន​១​ផ្លែ និង​លាង​ទឹក​ឲ្យ​ស្អាត​ល្អ រួច​យក​មក​កាត់​ជា​ដុំ​តូចៗ បន្ទាប់​មក​ ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​​ឲ្យ​​ម៉ត់​ល្អ និង​ត្រង​យក​តែ​ទឹក​ដោយ​ប្រើ​ស្បៃ លាប​ទឹក​ដំឡូង​បារាំង​នៅ​លើ​ផ្ទៃ​មុខ ឬ​កន្លែង​ដែល​មាន​ស្លាកស្នាម​ ដោយ​ប្រើ​សំឡី ទុក​ចោល​ពី​១៥ ទៅ​២០​នាទី និង​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់ អនុវត្តន៍​រូបមន្ត​នេះ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល​ពីរ​បី​សប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​ជាប់​ចិត្ត។ ២. ចំណិត​ដំឡូង​បារាំង ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ស្តើង​ៗ ត្រដុស​ដំឡូង​បារាំង​នៅ​លើ​បរិវេណ​ដែល​មាន​ស្លាកស្នាម​​រយៈពេល​ពីរ​បី​នាទី រួច​ទុក​ចោល​ឲ្យ​ស្ងួត ប្រហែល​១០​ទៅ​១៥​នាទី លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ អនុវត្តន៍​រូបមន្ត​នេះ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​ពីរ​បី​សប្តាហ៍​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ម៉ាស​ដំឡូង​បារាំង និង​ក្រូច​ឆ្មារ ឈូស​ដំឡូង​បារាំង និង​​ច្របាច់​​យក​ទឹក​ ច្របាច់​ទឹក​ក្រូច​ឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​ដំឡូង​បារាំង […]


ស្បែក

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

គ្នា​យើង​បាន​ដឹង​រួច​មក​ហើយ​ពី​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​របស់​ទឹក​អំពៅ ប៉ុន្តែ​តើ​យើង​ធ្លាប់​គិតដល់ការ​ប្រើ​ទឹក​អំពៅ​សម្រាប់​ជំនួយ​សម្រស់​ដែរ​អត់? ពិត​ណាស់​ ទឹក​អំពៅ​មិន​ត្រឹម​តែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សមាសធាតុ​ដ៏​មាន​ឥទ្ធិពល​ចំពោះ​ស្បែក​ និង​សរសៃ​សក់​របស់​យើង​ដូច​គ្នា។ ទឹក​អំពៅ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ស្បែក​ និង​សក់? ១. ប្រឆាំង​​ការ​កើត​មុន ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​អតិសុខុម​ប្រាណ  ទឹក​អំពៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ បន្ថែម​ពី​នេះ អាស៊ីដ​ធម្មជាតិ​នៃ​ទឹក​អំពៅ​ក៏​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស ការ​ផលិត​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល និង​បង្ការ​ការ​កើត​មុន​ក្បាល​ខ្មៅ និង​មុន​ក្បាល​ស។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ផ្តល់​សំណើម​ និង​បំពេញ​ជាតិ​ទឹក ទន្ទឹម​នឹង​នេះ​ដែរ ទឹក​អំពៅ​មាន​ផ្ទុក​អាស៊ីដ ​Glycolic ខ្ពស់ ​ដែល​អាច​​ជួយ​រក្សា​សំណើម​នៃ​ស្បែក និង​បញ្ចៀស​ភាព​ស្ងួត។ ការ​ប្រើប្រាស់​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ជា​ទៀងទាត់ អាច​ជួយ​ប្រឆាំង​នឹង​បញ្ហា​ស្បែក​គ្រើម​ និង​ស្ងួត​បាន​យ៉ាង​ល្អ។ ៣. ពន្យារ​ភាព​ចាស់ ​​​ទឹក​អំពៅ​ក៏​សម្បូរ​ទៅ​ដោយ​​ប្រូតេអ៊ីន​ សារធាតុ​​រ៉ែ ជាតិ​ដែក ស័ង្កសី ប៉ូតាស្យូម ព្រម​ទាំង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ការពារ​ពី​ការ​បំផ្លាញ​ដោយ​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ ភេសជ្ជៈ​មួយ​នេះ ក៏​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ស្នាម​អុជ​ខ្មៅ និង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ៤. ជួយ​ថែ​បំប៉ន​សុខភាព​សក់​ មួយ​វិញ​ទៀត ទឹក​អំពៅ​ក៏​អាច​ជួយ​ផ្តល់​សំណើម​ បន្ទន់​សរសៃ​សក់​ ប្រឆាំង​នឹង​ការ​កើត​អង្គែ ព្រម​ទាំង​ជំរុញ​ឲ្យ​សរសៃ​សក់​ដុះ​លូតលាស់​បាន​ល្អ​ថែម​ទៀត​ផង។ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ទឹក​អំពៅ ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ឫស​សក់​ ដោយ​ធ្វើ​ឲ្យ​សរសៃ​សក់​រឹងមាំ និង​ភ្លឺ​រលោង។ [embed-health-tool-due-date] វិធី​ប្រើ​ទឹក​អំពៅ​នៅ​ក្នុង​ការ​ថែ​រក្សា​សម្រស់ ១. ទឹក​តប់​មុខ៖ ជូត​សម្អាត​ផ្ទៃ​មុខ​​ក្រោយ​លាង​សម្អាត​រួច ដោយ​ប្រើ​សំឡី​ជូត​មុខ​ថ្នម​ៗ។ ធ្វើ​បែប​នេះ អាច​ជួយ​បន្តឹង​រន្ធ​ញើស​ ធ្វើ​ឲ្យ​កម្រិត​pHនៃ​ស្បែក​មាន​តុល្យភាព និង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ស្រស់ថ្លា និង​ភ្លឺ​រលោង។ ២. […]


សុខភាពស្បែក

វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ

ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.លាងមុខឲ្យបានញឹកញាប់ ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។ ២.ប្រើកន្សែងត្រជាក់ ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។ ៣.ទឹកឃ្មុំ ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។  ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។ ៤.ប្រើម៉ាសម្សៅ ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។ ៥.ប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា […]


ស្បែក

អត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាពស្បែក

គ្នាយើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើចំពោះសុខភាព។ គេអាចច្នៃវាទៅជាភេសជ្ជៈ បង្អែម ប៉ុណ្ណោះ ក៏អាចច្នៃទៅជាគ្រឿងថែរក្សាសម្រស់ បំប៉នសុខភាពស្បែកល្អប្រសើរផងដែរ។ ខាងក្រោមគឺជាអត្ថប្រយោជន៍សំខាន់របស់ប្រទាលកន្ទុយក្រពើចំពោះស្បែក៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.ជួយកាត់បន្ថយការរលាក សាច់ប្រទាលកន្ទុយក្រពើអាចជួយប្រឆាំងការរលាក និង ប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាគឺជាផ្នែកមួយយ៉ាងសំខាន់ជួយការពារស្បែកពីកម្ដៅព្រះអាទិត្យបានល្អ។ យើងអាចច្នៃប្រទាលកន្ទុយក្រពើជាម៉ាសបិទលើស្បែកដោយផ្ទាល់ ដើម្បីជំនួយដល់សុខភាពស្បែកក្រោយប៉ះពាល់ពីកម្ដៅថ្ងៃ។ ២.ផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ពពួកវីតាមីន រ៉ែ ហើយក៏មានជាតិទឹកច្រើនផងដែរ។ អត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើក៏ជួយអោយស្បែកមានសំណើម ជួយជម្រុះកោសិកាស្បែកចាស់ៗ បង្កើនការលូតលាស់កោសិកាស្បែកថ្មី។ ៣.បង្កើនការព្យាបាលរបួស ក្រៅពីផ្ដល់សំណើមដល់ស្បែក ប្រទាលកន្ទុយក្រពើ ក៏អាចជួយព្យាបាលរបួសស្នាមសើស្បែកឲ្យឆាប់ជាសះស្បើយរហ័សផងដែរ ពិសេសប្រភេទរបួសដែលបង្កឡើងដោយការរលាកលើស្បែកដោយ​សារកម្តៅ ឬ​វត្ថុក្តៅតែម្ដង។ ៤.ប្រឆាំងភាពចាស់ជាងវ័យ ប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន C E និង beta Carotene ដែលសារធាតុសំខាន់ទាំងបី ជួយបង្កើនការលូតលាស់កោសិកាស្បែក ប្រឆាំងនឹងការវិវត្ដស្បែកតាមវ័យ ហើយមិនតែប៉ុណ្ណោះ សារធាតុ​ទាំង​នេះ ក៏ជួយបង្កើនការផលិត ខូឡាជែន ដែលគ្នាយើងកន្លងមកស្គាល់ថា ជាប្រូតេអ៊ីនជួយធ្វើឲ្យស្បែករលោងស្អាត និង ក្មេងជាងវ័យ។ ៥.កាត់បន្ថយការរលាកនិង ការឡើងមុន ប្រទាលកន្ទុយក្រពើអាចជួយធ្វើឲ្យស្បែករលោងស្រស់ថ្លាបែបធម្មជាតិ ពិសេសជួយប្រឆាំងនឹងពពួកបាក់តេរី ដែលតោងជាប់ស្បែកធ្វើស្បែកងាយប្រឈមកកើតមុនបាន។ ដូច្នេះប្រទាលកន្ទុយក្រពើជួយឲ្យប្រឆាំងនឹងបាក់តេរី ធ្វើស្បែកមានសុខភាពល្អ ស្រស់ថ្លា និង ភ្លឺរលោង។ ប៉ុន្ដែចូរប្រុងប្រយ័ត្ននឹងជ័រពណ៌លឿងរបស់ប្រទាលកន្ទុយក្រពើអាចបង្កផលប៉ះពាល់ដល់ស្បែក ប្រសិនបើ ការកាត់ ការចៀរ និង លាងម្អាតមិនបានស្អាតល្អនោះ។ អត្ថបទគួរអាន៖ ស្រីៗ​យើង […]


ស្បែក

ហេតុអ្វីយើងត្រូវការការពារស្បែកពីកម្ដៅថ្ងៃ​?

គ្នាយើងក៏បានដឹងខ្លះហើយថា កម្ដៅព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក ក្នុងនោះធ្វើឲ្យស្បែកប្រឈមការរលាក កើតមហារីក ស្បែកជ្រួញចាស់ជាងវ័យ និង ស្បែកស្រអាប់ខ្វះវីតាមីន ដូច្នេះយើងគួរតែប្រុងប្រយ័ត្ន ការពារស្បែកឲ្យបានល្អពីកម្ដៅព្រះអាទិត្យ។ ខាងក្រោមគឺជាវិធីការពារស្បែកពីព្រះអាទិត្យ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ជ្រកក្រោមម្លប់ រាល់ពេលចេញក្រៅ ការជ្រកម្លប់គឺជាវិធីមួយជួយកាត់បន្ថយកម្ដៅថ្ងៃ និងជួយការពារស្បែក។ បន្ថែមពីនោះយើងក៏គួរតែមានឆ័ត្រ និង ក្រែមការពារកម្ដៅថ្ងៃទៅជាមួយក៏កាន់តែប្រសើរ។ ២.ស្លៀកពាក់ជិតៗ យើងក៏ត្រូវស្លៀកពាក់ឲ្យជិតៗ ពិសេសខោអាវ ដៃវែង អាចគ្របរាងកាយឲ្យបានជិតល្អពីការត្រូវកម្ដៅថ្ងៃ។ ត្រូវជ្រើសរើសសម្លៀកបំពាក់ប្រើប្រាស់សាច់ក្រណាត់ យឺត ទន់ៗ និងសាច់ត្រជាក់ ដើម្បីជួយកាត់បន្ថយកម្ដៅថ្ងៃបានល្អ។ ៣.ពាក់មួក បន្ទាប់ពីសម្លៀកបំពាក់ មួកក៏មានចំណែកជួយការពារកម្ដៅថ្ងៃបានល្អផងដែរ។ ពិសេសជួយការពារស្បែកក្បាល មិនបង្កមានបញ្ហាស្បែកក្បាលស្ងួត ប្រឈមកើតជំងឺផ្សេងៗ។ ដូច្នេះរាល់ពេលចេញក្រៅគួរតែពាក់មួក ជាប្រភេទមួកដែលមានជាយធំៗ អាចផ្ដល់ម្លប់ដល់ស្បែកក្បាល ស្បែកមុខបានល្អ។ ៤.ពាក់វែនតាការពារកម្ដៅថ្ងៃ វែនតាមានតួនាទីជួយការពារភ្នែកពីពន្លឺ និង កម្ដៅព្រះអាទិត្យ មិនតែប៉ុណ្ណោះក៏ជួយការពារស្បែកក្រោមភ្នែក មិនឲ្យខ្មៅផងដែរ។ គ្រប់ពេលចេញក្រៅ ស្របពេលអាកាសធាតុក្ដៅ មិនថាដើរ ឬជិះកង់ ជិះម៉ូតូនោះទេ គួរតែពាក់វែនតាឲ្យបានជាប្រចាំដើម្បីជួយការពារភ្នែក និង ស្បែក។ ៥.ប្រើក្រេមការពារកម្ដៅថ្ងៃ ការប្រើប្រាស់ក្រេមការពារកម្ដៅថ្ងៃ ក៏ជាផ្នែកធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម ជំនួយដល់ការលូតលាស់កោសិកា។ ប៉ុន្ដែជាការប្រុងប្រយ័ត្ន ក្រេមការពារកម្ដៅថ្ងៃមិនអាចប្រើលើទារកក្រោមអាយុ ៦ខែបាននោះទេ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ […]


ស្បែក

កំពូលអាហារទាំង៥ល្អបំផុតចំពោះ ស្បែក សក់ និងក្រចក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រចក​មាន​សុខភាព​ល្អ សរសៃ​សក់​ភ្លឺ​រលោង និង​ស្បែក​ស្អាត ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​​គ្រប់​រូប។ ពិត​ណាស់​ ក្រៅ​ពី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​ត្រឹមត្រូវ គ្នា​យើង​ក៏​មិន​ត្រូវ​ភ្លេច​ថែទាំ​សុខភាព​​សម្រស់​ពី​ខាង​ក្នុង​ដែរ ដោយ​ការ​បញ្ចូល​របប​អាហារ​បំប៉ន​សម្រស់​ដូច​ខាង​ក្រោម។ ១. ត្រី​សាម៉ុន ត្រី​​សាម៉ុន មាន​គុណប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក​ និង​សក់ ពីព្រោះ​ត្រី​ដែល​មាន​ខ្លាញ់​ប្រភេទ​នេះ ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ អាស៊ីដ​អូមេហ្គា​៣ ជាតិ​ដែក​ និង​វីតាមីន​ B12 ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​កម្តៅ​​ក្តៅ​ និង​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ស្បែក​ក្បាល។ បន្ថែម​ពី​នេះ ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ត្រី​សាម៉ុន​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​សក់​ជ្រុះ​បាន ផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២.​ ការ៉ុត ទន្ទឹម​នឹង​នេះ​ដែរ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ ​Beta-carotene ដែល​អាច​ជួយ​ឲ្យ​សក់​ ក៏​ដូចជា​ក្រចក​លូតលាស់​បាន​ល្អ។ បន្ថែម​ពី​នេះ ការ៉ុត​ ក៏​អាច​កម្ចាត់​រោគសញ្ញា​ដែល​ទាក់ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ផងដែរ។ ៣. ប៉េងប៉ោះ ចំណែក​ប៉េងប៉ោះ​វិញ ផ្ទុក​ទៅ​ដោយ​វីតាមីន ​C និង​សមាសធាតុ​មួយ​ចំនួន​ដូចជា​ carotenoids, lycopene និង beta-carotene ដែល​ជួយ​បង្កើន​រនាំង​ការពារ​ស្បែក​ពី​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ។ ៤. ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ​ទឹក​ដោះ​គោ​​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​ក្រចក​រឹងមាំ និង​សក់​ដុះ​លូតលាស់​ល្អ។ រី​ឯ​ទឹក​ដោះ​គោ​ជូរ​ និង​ឈីស​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ក៏​អាច​ផ្តល់​ជាតិ​កាល់ស្យូម​ដ៏​ល្អ​ឯក​ដល់​រាងកាយ​។ [embed-health-tool-due-date] ៥. ផ្លែ​ប្លូប៊ឺរី ​ផ្លែ​ប្លូប៊ឺរី​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់ […]


ស្បែក

រូបមន្តម៉ាសបិទមុខធម្មជាតិ ប្រឆាំងនឹងភាពចាស់ ជួយឲ្យស្បែកភ្លឺថ្លា!

នៅ​ពេល​ចូល​ដល់​វ័យ​ជាង​ម្ភៃ​ក្រាស់ ច្បាស់​​ណាស់​​ថា គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​នៃ​ភាព​ចាស់​ដែល​លេច​ឡើង​នៅ​លើ​ស្បែក។ ពេល​​ខ្លះ ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ មិន​ត្រូវ​នឹង​ស្បែក​យើង​ឡើយ។ ដូច្នេះ​ហើយ យើង​អាច​សាកល្បង​ប្រើ​ម៉ាស​បិទ​មុខ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​ការពារ​​បញ្ហា​ស្បែក​ស្ងួត។ [embed-health-tool-bmi] ​​​​​​១. ម៉ាស​ត្រសក់ កិន​ត្រសក់​កន្លះ​ផ្លែ ដោយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ហើយ​លាប​នៅ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈពេល​១០ ទៅ​២០​នាទី។ បន្ទាប់​មក​ លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ ជា​ការ​ស្រេច។ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​នេះ ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​ភ្លឺ​ថ្លា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ម៉ាស​​ប្រទាល​កន្ទុយ​ក្រពើ ជាមួយ​គ្នា​នេះ​ដែរ ស្រីៗ​យើង​ក៏​អាច​ប្រើ​​ប្រទាល​កន្ទុយ​ក្រពើ​ប្រមាណ​២​ស្លាបព្រា​បាយ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​ពីរ​បី​ដំណក់​ រួច​ច្របល់​ល្បាយ​​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​ប្រហែល​ជា​១០​នាទី សឹម​លាង​ជម្រះ​ចេញ​​ជាមួយ​នឹង​ទឹក​ធម្មតា។ ម៉ាស​នេះ មាន​ប្រសិទ្ធភាព​បង្ការ​ការ​បំផ្លាញ​ខូឡាជែន និង​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ។ គ្នា​យើង​​អនុវត្តន៍​រូបមន្ត​នេះ ជា​រៀង​រាល់​ថ្ងៃ​តាម​តម្រូវការ។ ​៣. ម៉ាស​កាហ្វេ រូបមន្ត​ម៉ាស​មួយ​ប្រភេទ​នេះ​វិញ គ្នា​យើង​អាច​លាយ​ម្សៅ​កាហ្វេ​ចំនួន​១​ស្លាបព្រា​បាយ និង​ម្សៅ​កាកាវ​ចំនួន​១​ស្លាបព្រា​បាយ។ បន្ទាប់​មក​ចាក់​ប្រេង​ដូង​ចំនួន​១​ស្លាបព្រា​បាយ​ រួច​កូរ​ឲ្យ​សព្វ​ល្អ ទើប​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​៣០​នាទី មុន​នឹង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។ រូបមន្ត​ម៉ាស​កាហ្វេ​នេះ អាច​អនុវត្តន៍​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​ជម្រុះ​កោសិកា​ងាប់​ៗ​ពី​ស្បែក៕ អត្ថបទគួរអាន៖ ស្រីៗ​យើង […]


ស្បែក

ស្បែកមុខស្ងួតហើយ ឡើងមុនទៀត គួរថែទាំបែបណា?

អ្នកមានស្បែកមុខស្ងួត គឺមិនងាយកើតមុនដូចអ្នកដែលមានស្បែកមុខសម្បូរខ្លាញ់នោះទេ។ ប៉ុន្ដែជៀសមិនផុតនោះឡើយ អ្នកមានស្បែកមុខស្ងួត ក៏អាចកើតមុនបានដែរ ប្រសិនបើប្រើប្រាស់ផលិតផលមិនល្អ ធ្វើប៉ះពាល់ដល់ស្បែក និងបង្កឲ្យស្បែកស្ដើងជាដើម។ ដូច្នេះប្រសិនបើស្បែកមុខស្ដើង ហើយកើតមុនទៀត តើគួរដោះស្រាយបែបណា? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! វិធីដោះស្រាយសម្រាប់អ្នកមានស្បែកស្ងួត ហើយកើតមុន ១.ជួបជាមួយគ្រូពេទ្យសុខភាពស្បែក អ្នកមានបញ្ហាស្បែកមុខស្ងួតហើយកើតមុនទៀត ពិសេសពពួកមុនធំៗ សំខាន់បំផុតត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលសុខភាពស្បែក រកមូលហេតុបង្កឲ្យកើតមុន និង ទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។ មិនត្រូវប្រើប្រាស់ផលិតណាមួយដែលមិនស្គាល់ពីគុណភាពច្បាស់លាស់ នោះទេព្រោះអាចប៉ះពាល់ដល់ស្បែកមុខកាន់តែធ្ងន់ធ្ងរ។ ២.ពិនិត្យមើលផលិតផលប្រើប្រាស់ ប្រសិនបើស្បែកមុខស្ដើង ការប្រើផលិតផលគ្រឿងសម្អាងគឺប្រុងប្រយ័ត្នបំផុត ពិសេសពពួកម្សៅ និងផលិតផលលាងសម្អាត ដែលមានជាតិកាត់ខ្លាំងក៏ប្រឈមធ្វើឲ្យមុខមានការរលាក ប៉ះពាល់ស្បែកផងដែរ។ ៣.លាងសម្អាតមុខជាប្រចាំ ត្រូវលាងសម្អាតមុខឲ្យបាន២ដងក្នុងមួយថ្ងៃ ដោយដុសអង្អែលថ្នមៗ នៅពេលព្រឹក និងពេលយប់។ បន្ទាប់មកត្រូវប្រើប្រាស់ផលិតផលដែលជួយផ្ដល់សំណើមស្បែក និងផលិតផលការពារកម្ដៅថ្ងៃរាល់ពេលដែលលត្រូវចេញទៅក្រៅ។ ៤.កាត់បន្ថយការប្រើប្រាស់គ្រឿងសម្អាង ការប្រើប្រាស់គ្រឿងសម្អាងជាប្រចាំក៏អាចបង្កផលប៉ះពាល់ដល់ស្បែកបានដែរ ពិសេសពពួកគ្រឿងសម្អាងដែលផ្ទុកសាធាតុអាស៊ីត alpha hydroxy ងាយធ្វើឲ្យស្បែកមានរលាក។ ៥.កាត់បន្ថយការត្រូវកម្ដៅថ្ងៃ ចំពោះអ្នកមានស្បែកមុខស្ដើង ការត្រូវកម្ដៅថ្ងៃអាចនាំឲ្យស្បែកមុខងាយឡើងជាំ រលាក និងកើតមុនបានដែរ។ វិធីដ៏ល្អបំផុតរាល់ពេលចេញក្រៅគួរតែមាន ឆ័ត្រ ពាក់មួក និងប្រើផលិតផលការពារកម្ដៅថ្ងៃ។ អត្ថបទគួរអាន៖ ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ […]


ស្បែក

ទម្លាប់ប្រចាំថ្ងៃទាំង ៦ នាំឲ្យស្រីៗមើលទៅចាស់ជាងវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​​មិន​ចង់​បាន​សម្រស់​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​​នោះ​ទេ។ ប៉ុន្តែ គ្នា​យើង​ដឹង​អត់​ថា ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​មុន​អាយុ​ទៅ​ទៀត។ ដូច្នេះ​ហើយ​ យើង​គួរ​​រៀន​ស្វែង​យល់​ និង​ផ្លាស់ប្ដូរ​ទម្លាប់​ខុស​ឆ្គង​ទាំង​នោះ ​ឲ្យ​បាន​កាន់​តែ​​ឆាប់ ​កាន់​តែ​ប្រសើរ។ ​​ទម្លាប់​ខុស​ឆ្គង​ដែល​ប៉ះពាល់​ដល់​ស្បែក ១. មិន​ផ្តល់​សំណើម​ដល់​ស្បែក ជួនកាល​ ការងារ​មមាញឹក​ អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ផ្តល់​សំណើម​ដល់​ស្បែក​​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ចំណុច​នេះ អាច​ជា​ហេតុ​ដែល​នាំ​ឲ្យ​​ស្បែក​កាន់​តែ​ឆាប់​ចាស់​ជ្រីវជ្រួញ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​ស្បែក​ទន់​ម៉ត់​រលោង និង​​​​បង្កើត​ជា​របាំង​ការពារ​ស្បែក​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. មិន​លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង ប្រសិនបើ​យើង​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ជា​ប្រចាំ ការ​លាង​ជម្រះ​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត​ល្អ គឺ​ជា​រឿង​ចាំបាច់​មួយ ដើម្បី​ជៀសវាង​ការ​ស្ទះ​រន្ធ​ញើស និង​បណ្តាល​ឲ្យ​កើត​មុន។ ៣. ជម្រុះ​កោសិកា​ជ្រុល​ពេក ជាមួយ​គ្នា​នេះ​ដែរ ការ​ជម្រុះ​កោសិកា​ស្បែក​ខ្លាំង​ជ្រុល​ ក៏​អាច​បង្ក​ឲ្យ​​មាន​ការ​រលាត់​​ផ្នែក​តូច​ៗ​នៃ​ស្បែក​ និង​បណ្តាល​ឲ្យ​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​ ប្រសិនបើ​យើង​បន្ត​ទម្លាប់​​បែប​នេះ​រយៈពេល​យូរ។ ៤. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំ​ស្ករ​ក្នុង​កម្រិត​ច្រើន​​ជា​រៀង​រាល់​ថ្ងៃ អាច​​នាំ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​ថយ​ចុះ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​ហើយ ប្រសិនបើ​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ខ្លាំង គឺ​ដល់​ពេល​ដែល​ត្រូវ​កាត់បន្ថយ​ហើយ។ ៥. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ អាច​បណ្តាល​ឲ្យ​​យើង​ប្រឈម​នឹង​​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​​បញ្ហា​សុខភាព​ស្បែក។ ដូច​នេះ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ចំនួន​៨​កែវ ជា​រៀង​រាល់​ថ្ងៃ។ [embed-health-tool-ovulation] ៦. ញ៉ាំ​គ្រឿង​ស្រវឹង​ គ្រឿង​ស្រវឹង​អាច​បំផ្លាញ​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ប្រសិនបើ​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ញឹកញាប់ ដល់​ពេល​ដែល​យើង​គួរ​ផ្លាស់ប្ដូរ​ហើយ ពីព្រោះ​គ្រឿងស្រវឹងអាច​ស្រូប​យក​ជាតិ​ទឹក​ចេញ​ពី​ស្បែក​ និង​បន្សល់​ស្នាម​ជ្រីវជ្រួញ​​លើស្បែក​។​ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស