home

ថ្ងៃសម្រាល

ថ្ងៃសម្រាល - ត្រៀម​រួចរាល់ហើយ ​ក្រោយ​ថែទាំ​សុខភាព​ទាំង​កូន​ទាំង​ម្ដាយ​ជាង ៩ខែ​មកនេះ។ តើ​ថ្ងៃ​សម្រាល ឬ​ចូល​បន្ទប់​ត្រៀម​សម្រាល ​ប៉ាម៉ាក់​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ឬ​ត្រូវ​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ថ្ងៃសម្រាល

ជាធម្មតាទារកទើបកើតចេញពីផ្ទៃម្តាយតែង​តែ​យំ ក្នុងករណីទារកមិនយំ ឆ្មបនឹង​ទះគូទឱ្យទារកយំ។ មានការ​លើក​ឡើងថា ទារកទើបកើតយំកាន់តែឮកាន់តែល្អ។ ហេតុអ្វីបានជាធ្មបទះគូទទារកទើបកើតឱ្យយំ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ទារកទើបកើតស្រែក​​យំដើម្បីបើកសួត ដកដង្ហើម ប៉ុន្តែ​បើទារកមិនយំទេ សួតទារក​មិនទាន់ដំណើរការដើម្បីដកដង្ហើមទេ ដូច្នេះឆ្មបទះគូទទារកឱ្យយំដើម្បីជួយទារកដកដង្ហើម។ ទារកក្នុងផ្ទៃមិនដកដង្ហើមតាមច្រមុះទេ ផ្ទុយទៅវិញអុកស៊ីសែនធ្វើដំណើរឆ្លងកាត់សួត បេះដូង សរសៃ​ឈាម តាម​រយៈ​ស្បូនរបស់ម្តាយ និងឆ្លងកាត់សុកចូលទៅទងផ្ចិតទារក ដែលមានន័យ​ថាអុកស៊ីសែន​ហូរតាមឈាមម្តាយចូលក្នុងសុកទៅបេះដូង រួចទៅរាងកាយ​ទារកទាំងមូល។ បន្ទាប់មកកាបូន​ឌី​អុក​ស៊ីត​នៅ​ក្នុងខ្លួនទារកធ្វើដំណើរឆ្លងកាត់ទងផ្ចិត និងសុកទៅក្នុងចរន្តឈាមរបស់ម្តាយវិញ។ បន្ទាប់ពីទារកកើតចេញពីផ្ទៃម្តាយប្រហែល​ ១០​វិនាទី ទារកនឹងដកដង្ហើមដំបូង នៅពេលទារក​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរបរិយាកាសពីក្នុងផ្ទៃម្តាយមកក្រៅ។ សារធាតុរាវចាប់ផ្តើមហូរចេញពីសួតរបស់ទារក ហើយត្រូវបានជំនួសដោយអុកស៊ីសែន បន្ទាប់​មកសួតទារកចាប់ផ្តើមធ្វើការ។ គណនាថ្ងៃសម្រាលកូន ប៉ាម៉ាក់កុំមានការភ័យ ឬភ្ញាក់ផ្អើលពេលលឺទារកដង្ហក់ ព្រោះទារកចាប់ផ្តើមបើកសួតដកដង្ហើម។ ការ​ដក​ដង្ហើម​ពីរបីដង​ដំបូងរបស់ទារកអាចខ្លី និងមិនទៀងទាត់។ បន្ទាប់ពីដកដង្ហើមពីរបីដង ទារកនឹងអាច​ដក​ដង្ហើមបានស្រួលជាងមុន ព្រោះខ្យល់ចាប់ផ្តើមចូលពេញសួត​។

អត្ថបទផ្សេងទៀតពី ថ្ងៃសម្រាល

ថ្ងៃសម្រាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! វិធី​សម្រាល​កូន​ដោយ​វះកាត់​ពិតជា​មិន​មែន​ស្រួល​ជាង​កើត​ធម្មជាតិ​ដូច​មនុស្សមួយ​ចំនួន​គិត​នោះ​ទេ ផ្ទុយទៅវិញមានគ្រោះថ្នាក់ និងឈឺចាប់​ខ្លាំងទៀតផង។ ប៉ុន្តែ​នៅ​ពេលលក្ខខណ្ឌសុខភាពមិនដំណោយផល យើង​គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ជួយ​សង្គ្រោះ​កូន និង​​ខ្លួនឯង ​ត្រូវតែ​ជ្រើស​ការ​សម្រាល​តាម​បែប​នេះ ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​វះកាត់​សម្រាល​ពិតជា​ស្មុគស្មាញ និង​ពិបាក​បរិយាយ តែ​សម្រាប់​អ្នក​ជំនាញ​ពិតជា​យល់​ច្បាស់​ពី​វា។ ត្បិត​តែ​សម្រាល​តាម​វិធី​វះកាត់​ជួប​ផល​លំបាក​ច្រើន​ក៏​ពិត​មែន តែ​ជា​វិធី​ឲ្យ​យក​កូន​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​ហើយ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដូចជា​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លង​រោគ របួស​ថ្នេរ​មិន​ជាប់​ល្អ ក្នុង​នោះ​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត តែជា​ករណី​កម្រ​ណាស់។ ផល​ពិបាក​មួយ​ទៀត​នោះ គឺ​មិន​អាច​នោម​ភ្លាម​ៗ​ដោយ​ខ្លួន​ឯង ព្រោះ​មាន​ការ​ដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។ ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​ស្ពឹក ២-៣ ថ្ងៃ បន្ទាប់​ពី​សម្រាល​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​មុខ​របួស ហើយ​អាច​មាន​អាការៈ​ឈឺក្បាល ឬ​ឆ្អឹង​ខ្នង​ទៀត​ផង តែទោះជាបែបនោះក្ដី យើង​ត្រូវ​ប្រឹង​ក្រោក​ឡើង​ដើរឲ្យ​បាន​ច្រើន ទើប​ជួយ​ឲ្យ​សុខភាព​ឆាប់​ត្រលប់​មក​រក​សភាព​ដើមបាន។ បន្ទាប់ពី​សម្រាល​ថ្ងៃ​ទី ៦ ទើប​កាត់​ចេស លាង​សម្អាត​មុខ​របួស (លាង​សម្អាត​រាល់ថ្ងៃ) ទើប​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បន្ថែម​ទៀត​ថា […]

ថ្ងៃសម្រាល

ភាព​ជា​ម្តាយ​ត្រូវ​ឆ្លង​កាត់​ការ​ឈឺ​ពោះ​សម្រាល​កូន ដោយ​ស្ត្រី​ខ្លះ​ត្រូវ​ទ្រាំ​ទ្រ​នឹង​ការ​ឈឺ​ពោះ​ជា​ច្រើន​ម៉ោង ទម្រាំ​កូន​ជា​ទី​ស្រលាញ់​កើត​មក​ឃើញ​ពន្លឺ​ថ្ងៃដោយ​សុវត្ថិភាព។ អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប កាល​ណា​សម្រាល​កូន​តាម​ធម្មជាតិ ត្រូវ​តែ​ឆ្លង​កាត់ ៣ ដំណាក់កាល​សំខាន់ៗ​នេះ។ ដំណាក់​កាល​ទី១ ដំណាក់​កាល​ទី១ នៃ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។ ដំណាក់​កាល​ទី១​នេះ​ប្រើ​ពេល​យូរ​ជាង​គេ​បំផុត ដែល​អំឡុង​ពេល​នេះ​ស្ត្រី​ពពោះ​អាច​ងូត​ទឹក​សម្អាត​កាយ អាច​ដើរ​ចុះ​ឡើង អង្គុយ​លើ​បាល់ ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់ ហើយ​ឲ្យ​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក​បាន​ល្អ។ ដំណាក់​កាល​ទី២ ដល់ពេលហើយ ដំណាក់​កាល​ទី២​នៃ​ការ​ឈឺ​ពោះ​សម្រាល​កូន​នេះ កូន​យើង​នឹង​កើត​ចេញ​មក ពេល​នោះ​ក្រុម​គ្រូពេទ្យនឹងលើកទឹកចិត្តយើងឲ្យប្រឹងម្តងហើយ ម្តងទៀត ប្រឹឹងទាល់តែកូនកើតចេញមកក្រៅ។ ដំណាក់​កាល​ទី៣ ពេល​កូន​កើត​មក​ភ្លាម គ្រូពេទ្យ​នឹង​ដាក់​កូន​លើ​ដើម​ទ្រូង​ម្តាយ​ឲ្យ​ស្បែក​ប៉ះ​នឹង​ស្បែក ហើយ​ឈាន​ដល់​ដំណាក់កាល​ទី​៣នេះ​ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ ដោយ​ប្រើ​ពេល ៥-៣០ នាទី។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។

ថ្ងៃសម្រាល

រាល់​ការ​ពពោះ​មិន​មែន​រលូន​រហូត​ទៅ​តាម​ការ​គិត​របស់​យើង​ទេ។ ចំពោះ​ស្ត្រី​ពពោះ ទម្រាំ​សម្រាល​កូន​បាន​មក​សុខភាព​ល្អ គ្មាន​បញ្ហា​អី គឺ​ត្រូវ​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​មែន​ទែន។ ជួន​កាលដល់​ថ្ងៃ​សម្រាល​ហើយ កូន​មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម នៅ​​ទម្រង់​បញ្ច្រាស​នៅឡើយ។ ករណី​កូនបញ្ជ្រាស ជាបញ្ហា​ប្រឈមមួយ​ដល់​ស្ត្រីគ្រប់ៗរូប។ តាម​មន្ទីរពេទ្យ កាល់ម៉ែត ការ​សម្រាល​កូន​ទម្រង់​បញ្ច្រាស ជា​ការ​សម្រាល​កូន​ដោយ​ផ្នែក ដែល​កើត​ចេញ​មក​មុន​គេ ជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​តាម​ក្រោយ​វិញ។ ទម្រង់​នេះ​មាន​ពី ៣-៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់។ ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង ម៉ាក់ៗ​នៅ​តែ​អាច​សម្រាល​តាម​បែប​ធម្មជាតិ​បាន តែលុះ​ត្រា​តែ​ម៉ាក់​ៗ​មាន​លក្ខណ​ដូច​ខាង​ក្រោម៖ - មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង - មិន​ធ្លាប់​វះកាត់​យក​កូន​ពី​មុន - គ្មាន​ជំងឺ​ផ្ទាល់​ខ្លួន ដែល​អាច​ប្រឹង​ក្នុង​ការ​សម្រាល​កូន​បាន - គ្មាន​សុក​ពាំង​មាត់​ស្បូន - កូន​មាន​ទម្ងន់​ចន្លោះ ២.៥០០-៣.៨០០ ក្រាម - ក្បាល​កូន​មិន​ធំ​ខ្លាំង និង​មិន​ងើយ - ទារក​ក្នុង​ពោះ​មិន​ខ្សោយ - មិន​បែក​ទឹក​ភ្លោះ​យូរ មុន​ពេល​សម្រាល - មាន​ការ​យល់​ព្រម​ពី​ម្ដាយ និង​ក្រុម​គ្រួសារ​ក្នុង​ការ​សម្រាល​កូន​បែប​ធម្មជាតិ។ល។   យើង​អាច​ដឹង​ថា​ស្ត្រី​ពពោះ​មាន​បញ្ហា​កូន​បញ្ច្រាស​ជើង​បាន​តាម​រយៈ​ការ​ស្ទាប​ពោះ​ម៉ាក់ ការ​ស្ដាប់​បេះដូង​កូន​ដែល​ស្ថិត​នៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម៉ាក់ ការ​ពិនិត្យ​អេកូសាស្ត្រ និង​ការ​លូក​មាត់​ស្បូន​ម្ដាយ​។ ហើយ​បញ្ហា​កូន​ក្នុង​ផ្ទៃ​មាន​ទម្រង់​បញ្ច្រាស​ជើង អាច​បណ្ដាល​មក​ពី​បញ្ហា​ច្រើន​រួម​មាន កូន​មិន​គ្រប់​ខែ ទឹក​ភ្លោះ​ច្រើន​លើស​លប់ ឬ​តិច​តួច ទង​សុក​ខ្លី ឬ​រុំ​ក ជាដើម។

ថ្ងៃសម្រាល

ការ​សម្រាលកូន​តាម​ធម្មជាតិ ស្រីៗ​ត្រូវ​ទ្រាំ​ទ្រនឹង​ការ​ឈឺ​ពោះ​រយៈពេល​យូរ ខណៈ​ការ​សម្រាល​ដោយ​វះ​កាត់​វិញ ម៉ាក់ៗ​មិន​ចាំបាច់​រង់ចាំ​ដល់​ពេល​ឈឺ​ពោះ​នោះ​ទេ ត្រឹម​តែ​គ្រប់​ខែ អាច​សម្រាល​បាន​ហើយ។ តើការ​សម្រាល​កូន​តាម​ធម្មជាតិ និង​វះ​កាត់ មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​អ្វីខ្លះ? មួយ​ណា​ល្អ​ជាង? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ពន្យល់​ថា ជា​ទូទៅ​ក្រុម​គ្រូពេទ្យ​មិន​លើកទឹកចិត្ត​ឲ្យ​សម្រាល​កូន​ដោយ​វះកាត់​នោះ​ទេ លុះ​ណា​តែ​លក្ខខណ្ឌ ស្ត្រី​ជា​ម្តាយ​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន។ លោក​វេជ្ជបណ្ឌិត​បានបន្តថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ត្រូវ​តែ​សម្រាល​កូន​ដោយ​វះ​កាត់​ហើយ។ ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​តាមធម្មជាតិ។ ១. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ គុណ​សម្បត្តិ – ម្តាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង – បាត់បង់​ឈាម​តិច – គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ – សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី – មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។ គុណវិបត្តិ – ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ – អាច​ប្រឈម​មុខ​ជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន – ទ្វារមាស​អាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល – រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិច​នៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។ ២. ការ​សម្រាល​ដោយ​វះកាត់ គុណសម្បត្តិ – មិន​ឈឺ​ពោះ​យូរ – កូន​កើត​ចំថ្ងៃ […]

ថ្ងៃសម្រាល

ការ​សម្រាល​កូន​ដោយ​វះកាត់ ពេទ្យ​នឹង​ចាក់​ថ្នាំ​ស្ពឹក​ឲ្យ​ម៉ាក់ៗ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល។ ក្រៅ​ពី​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ តើ​ថ្នាំ​ស្ពឹក​មាន​ចំណុច​ល្អ និង​មិន​ល្អ​អ្វី​ខ្លះ​ទៀត? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ការ​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​កូន​ដោយ​វះកាត់ ជា​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដោយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្ត្រី នឹង​ធ្វើ​ឲ្យ​ត្រឹមឆ្អឹង​ខ្នងចុះទៅដល់ចុងជើងស្ពឹក​លែង​មាន​ការ​ឈឺ​ចាប់ ។ លោក​វេជ្ជបណ្ឌិត​ថា ចាក់​ថ្នាំ​ស្ពឹក​រួច មិន​មែន​ស្ត្រី​លែង​ដឹង​ខ្លួន​នោះ​ទេ គឺ​នៅ​ដឹង​ខ្លួន​ធម្មតា ដឹង​ពី​ដំណើរ​សម្រាល​កូន​ពី​ដើម​ដល់​ចប់ គ្រាន់​ស្ពឹក​ផ្នែក​ខាង​ក្រោម​រាង​កាយ ពេល​ពេទ្យ​វះ​កាត់​ទៅ​មិន​មាន​ការ​ឈឺ​ចាប់។ ប្រើ​ថ្នាំ​នេះ​ក្នុង​បរិមាណ​ត្រឹមត្រូវ ជា​ជម្រើស​ដ៏​ល្អ​ស្រីៗ​យើង​គួរ​អនុវត្ត បើ​មិនអ៊ី​ចឹង នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា៖ – ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម អាច​នាំ​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ក្អួត ចង្អោរ និង​វិល​មុខ – ស្រីៗ​ប្រើ​ថ្នាំ​ជំនួយ​ពេល​សម្រាល អាច​មាន​អាការៈ​ក្តៅ​ខ្លួន ច្រើន​ជាង​ស្រីៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត – ក្តៅ​ខ្លួន អាច​កើត​ឡើង​ពេល​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង – ពិបាក​បត់​ជើង​តូច – ឈឺ​ក្បាល​ខ្លាំង ២-៣ ថ្ងៃ (អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ពី​ឆ្អឹង​ខ្នង ​បើ​សិន​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ជ្រៅ​ពេក)។ បើស្ត្រីមាន​ប្រតិកម្ម​អាលែកហ្ស៊ីជា​មួយ​ថ្នាំ​ស្ពឹក ឬ​មាន​បញ្ហា​កំណក​ឈាម មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ។

ថ្ងៃសម្រាល

ក្នុង​ដំណាក់កាល​ឈឺពោះ​សម្រាល​មាន​ទាំង​ឈឺ​ពោះ​លេង​ៗ និង​ឈឺពោះ​យក​មែនទែន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ឈឺពោះ​សម្រាល ចាប់ផ្ដើម​ពី​អាការៈ​ឈឺបន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លាំង ហើយ​អាការៈ​ឈឺ​ពោះ​តិច​ៗ​អូយ​បន្លាយ​ច្រើន​ម៉ោង​ យើងច្រើនតែហៅ​ថា​ឈឺ​លេង​ៗ តែ​បើ​ឈឺ​ចង់​កើត​មែន​ទែន គឺ​ឈឺ​កាន់តែ​ខ្លាំង។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បន្ត​ថា ជួនកាល​នៅ​ពេល​យើង​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើង​រាល់​១០ ទៅ ២០ នាទី​ម្ដង។ ខាងក្រោមនេះ​ជា​ភាព​ខុសគ្នា​រវាង​ឈឺពោះសម្រាល​លេង​ៗ និង​ឈឺសម្រាល​មែនទែន៖ ១. ឈឺពោះ​លេង​ៗ - ឈឺ​តិច​ៗ - ឈឺ​បាត់​ៗ - គ្មាន​អារម្មណ៍​ថា​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក - ឈឺ ឬ​ចុក​រោយ​ចង្កេះ​តិច​ៗ - ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។ ២. ឈឺ​ពោះ​មែនទែន - ឈឺ​ពោះ​ខ្លាំង​ឡើង​ៗ - កូន​កាន់តែ​រុល​ចូល​អាង​ត្រគាក - ស្បូន​កន្ត្រាក់​ខ្លាំង​ទៅ​ៗ និង​ទៀង​ទាត់ - ស្បូន​បើក​ចាប់ពី ៥ លេខ​ទៅ - មាន​ធ្លាក់​ទឹក​ររម្អិល លាយ​ឈាម - បែក​ស្រោម​ទឹក​ភ្លោះ។

ថ្ងៃសម្រាល

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា ការ​សម្រាល​កូន​ម្នាក់ៗ​របស់​ស្ត្រី​ពពោះ មិន​ដែល​ថា​គ្មាន​ការ​ឈឺចាប់​ទេ ព្រោះ​ត្រូវ​ឈឺ​ពោះ​ផង ខំប្រឹង​ផង និយាយ​រួម ឈឺ​ហួស​ពី​យើង​ធម្មតា​អាច​ស្មាន​ដល់។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​សារ​តែ​បច្ចេកវិទ្យា​កាន់​តែ​ជឿន​លឿន នៅ​តាម​គ្លីនិក​មួយ​ចំនួន​មាន​ផ្ដល់​សេវា សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​ដល់​ម៉ាក់ៗ​ពពោះ។ អ្វី​ទៅ​ជា​ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺចាប់? ឆ្លើយ​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់ គឺ​គ្រូពេទ្យ​ប្រើ​បច្ចេកទេស​ចាក់​ថ្នាំ​ស្ពឹក​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ស្ត្រី​ពពោះ។ ការ​ចាក់​ថ្នាំ​ស្ពឹក​ធ្វើ​ឡើង នៅ​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា មាត់​ស្បូន​របស់​ស្ត្រី​ពពោះ​បើក​បាន​ចន្លោះ​ពី​លេខ​៣-៨។ លោក​បន្ត​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ចន្លោះ​ឆ្អឹង​ខ្នង​របស់​ម៉ាក់ៗ​ជិត​សម្រាល មាន​ប្រសិទ្ធភាព​ប្រមាណ៤៥-៧០នាទី (អំឡុង​ពេល​ដែល​ម៉ាក់ៗ​សម្រាល) ដូច​នេះ​ហើយ នៅ​ពេល​ដែល​ម៉ាក់ៗ​សម្រាល​កូន​រួច វា​នឹង​ជួយ​ឲ្យ​មិន​មាន​ការ​ឈឺ​ចាប់ នោះ​ហៅ​ការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់។ "ក្នុង​ករណី​ខ្លះ ចំពោះ​ស្ត្រី​ដែល​មាន​លក្ខណៈ​មិន​អាច​សម្រាល​ដោយ​ធម្ម​ជាតិ​បាន អ៊ីចឹង​ពេទ្យ​តម្រូវ​ឲ្យ​ចាក់​ថ្នាំ​ស្ពឹក​ដែរ ដើម្បី​សម្រាល​ដោយ​ការ​វះកាត់។ គ្រាន់​តែ​ថា ថ្នាំ​ស្ពឹក​ដែល​ចាក់​នៅ​ឆ្អឹង​ខ្នង​សម្រាប់​វះ​កាត់​សម្រាល មាន​បរិមាណ​ច្រើន​ជាង​សម្រាល​ធម្មជាតិ តែ​គ្មាន​ការ​ឈឺ​ចាប់។" វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា មាន​ម៉ាក់ៗ​ពពោះ​មួយ​ចំនួន ដោយ​ខ្លាច​ឈឺ​ពេល​សម្រាល​ធម្មជាតិ ក៏​សម្រេច​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​វះកាត់​សម្រាល ប៉ុន្តែ​ជា​ធម្មតា គ្រូពេទ្យ​ភាគ​ច្រើន​ជំរុញ​ឲ្យ​ម៉ាក់ៗ​សម្រាល​ដោយ​ធម្មជាតិ ​មិន​សូវ​ណែនាំ​ឲ្យ​ម៉ាក់​សម្រាល​ដោយ​ការ​វះកាត់​ទេ(ពេទ្យ​សម្រេច​វះកាត់ ក្នុង​លក្ខខណ្ឌមួយ​ចំនួន​ដែល​ម្ដាយ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន​ប៉ុណ្ណោះ)។ ប៉ុន្តែជាមួយ​នឹង​បច្ចេកទេស​សម្រាល​ដោយ​មិន​មាន​ការ​ឈឺ​ចាប់​នេះ ម៉ាក់ៗ​ពពោះ​មិន​បាច់​បារម្ភ​រឿង​ឈឺ​ចាប់​ពេល​សម្រាល​ទៀត​ទេ។

ថ្ងៃសម្រាល

ប្រសិនបើម៉ាក់ៗមិនអាចសម្រាលកូនតាមធម្មជាតិបាន ពេទ្យនឹងតម្រូវឲ្យម៉ាក់ៗសម្រាលដោយវិធីវះកាត់វិញ ព្រោះសុវត្ថិភាពទាំងយើង និងកូន។ ប៉ុន្តែក្រោយវះកាត់កូនទីមួយរួច ម៉ាក់ៗតែងលើកសំណួរបន្តថា តើកូនក្រោយគួររំលងប៉ុន្មានឆ្នាំ ហើយបើញឹកអាចបានដែរឬទេ? ចុះកូនរង្វើលវិញ គួរមានគម្លាតប៉ុន្មានឆ្នាំទើបល្អ? ចម្ងល់នេះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ បើចង់យកកូនមួយទៀត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏ ២-៣ ឆ្នាំដែរ ដើម្បីឲ្យស្ថានភាពសុខភាព និងរាងកាយម៉ាក់រឹងប៉ឹងឡើងវិញ។ រយៈពេល ២-៣ ឆ្នាំនេះ គិតរាប់ចាប់ពីកូនកើតភ្លាម រហូតដល់កូនក្រោយចាប់កំណើតក្នុងផ្ទៃ។ ទោះជាយ៉ាងនេះម៉ាក់ៗក៏លើកឡើងបន្តទៀតថា ចុះបើចៃដន្យមានផ្ទៃពោះកូនក្រោយ មុនរយៈពេល ២-៣ ឆ្នាំនោះត្រូវធ្វើយ៉ាងណា? ចម្លើយរបស់លោកវេជ្ជបណ្ឌិត គឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលស្នាមវះពីមុន ឲ្យដឹងថា តើកូនក្រោយពេលពោះកាន់តែធំ ស្នាមដេរចាស់អាចដាច់រហែកដែរ ឬទេ? ការទុកគម្លាតពីកូនទៅកូនមួយទៀតនេះ ផ្តល់អត្ថប្រយោជន៍ទាំងម្តាយទាំងកូន បែបនេះហើយទើបក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានបង្កើតនូវទ្រឹស្តី ១០០០ ថ្ងៃដំបូង នៃជីវិតកុមារ។ លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានពន្យល់ថា ស្ត្រីចង់បានកូន ត្រូវយល់ពីនិយមន័យ «១ […]

ថ្ងៃសម្រាល

ការ​សម្រាល​តាម​បែប​ធម្មជាតិ​ គឺជា​ជម្រើស​ល្អ​បំផុតក្នុង​ការ​ផ្ដល់​កំណើតដល់​កូន។ ប៉ុន្តែ​មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​ម៉ាក់​ៗ​មិន​អាច​សម្រាល​កូន​តាម​វិធី​ធម្មជាតិ​បាន និង​ជ្រើសរើស​ការ​វះកាត់ ហើយ​អ្នក​ខ្លះ​គិត​ថា វះ​កូន​លើក​ទី​មួយ​ហើយ កូន​ក្រោយ​គង់តែ​វះ អាច​ញ៉ាំ​ច្រើន​បាន​តាម​ចិត្ត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ពេល​មាន​ផ្ទៃពោះ​មិន​ថា​កូន​ទី​ប៉ុន្មាន​ឡើយ ការ​ញ៉ាំ​ត្រូវតែ​មាន​តុល្យភាព ដោយ​មិន​ឲ្យ​ឡើង​ទម្ងន់​លើស ១៤ គីឡូ​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​សម្រាល​មិន​ថា​ទាំង​ធម្មជាតិ ឬ​វះកាត់ សុទ្ធតែ​ប្រឈម​គ្រោះ​ថ្នាក់​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ រូប​នោះ​បន្ថែម​ទៀត​ថា បើ​កូន​ថ្លោស បញ្ច្រាស ស្រប​ពេល​ម្ដាយ​មាន​ស្នាម​វះ​លើ​ស្បូន​កូន​មុន​ក្នុង​គម្លាតឆាប់ និង​ទឹកភ្លោះ​ច្រើន​លើស​លុប ពិតជា​ផ្ដល់​ផល​វិបាក​ពេល​ដំណើរ​ការ​វះកាត់។ វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ត​ទៀត​ថា ការ​ដែល​កូន​ថ្លោស​រហូត​ដល់ ៤ គីឡូ​ហើយ គឺ​បណ្ដាល​មក​ពី​ម៉ាក់​ៗ​ញ៉ាំ​ច្រើន ដែល​នាំ​គ្រោះថ្នាក់ចំពោះខ្លួនឯង និងកូន។ លោក​បាន​រៀបរាប់​ទៀត​ថា បើ​គីឡូ​ឡើង​ខ្លាំង បូក​រួម​ទំហំ​ពោះ​ធំ ស្បែក​ក៏​ក្រាស់ ការ​វះ​បើក​ពោះ​ឡើង​វិញ​អាច​ស្អិត ហើយ​កូន​ថ្លោស​ទៀត ពិតជា​មិន​ស្រួល​ទេ និង​ក្រោយ​ពេល​ទម្លាក់​សុក ស្បូន​មិន​កន្ត្រាក់​ល្អ មាន​ធ្លាក់ឈាម ពិតជា​គ្រោះថ្នាក់​ដល់​ប្រឈម​នឹង​កាត់​ស្បូន ប្រសិនបើ​ប្រើ​មធ្យោបាយ​ដាក់​ថ្នាំ ឬ​ចង​ក្អោប​ស្បូន ចង​សរសៃ​ឈាម​ស្បូន​គ្មាន​ប្រសិទ្ធិភាព។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​ស្រ្តី​ពពោះ​ទាំងអស់​កំណត់​របប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ញ៉ាំ​សាច់​តិច បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​តិច​ៗ​ឲ្យ​បាន​ច្រើន​ដង ទំពា​ឲ្យ​យូរ តែ​បើ​នៅ​ឃ្លាន​អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​បាន។ ចំពោះ​រឿង​មិន​គួរ​វិញ មាន​ម៉ាក់​ខ្លះ​យល់​ថា កូន​គង់​តែ​វះកាត់​សម្រាល​ដដែល ដូចនេះ​ហើយ​ចង់​ឡើង​ទម្ងន់​លើស​ខ្លាំង […]