រូបមន្តសុខភាព

រូបមន្តសុខភាព - ជា​មាតិកា​ដោះស្រាយ​បញ្ហា​សុខភាព និង​ជំរុញ​ឲ្យ​គ្រប់គ្នាគេចផុត​ពី​បញ្ហាសុខភាព​នានា តាមរយៈ​បទពិសោធន៍​ផ្ទាល់របស់ប្រភពនានា អំណះអំណាង​ពី​ស្ថាប័នឬប្រភពជាតិអន្តរជាតិ  គ្រូពេទ្យឯកទេស ឬអ្នកជំនាញ​លើ​ផ្នែកសុខភាពជាក់លាក់ណាមួយ ដើម្បីស្របទៅតាមវេជ្ជសាស្ត្រ ឬវេជ្ជបញ្ជាក្រុមគ្រូពេទ្យ

ចំណេះដឹងទូទៅ

រូបមន្តសុខភាព

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​ហើយ​ថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​អាច​ជួយ​ឲ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ យើង​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​សម្រក​ទម្ងន់​​ដែរនោះ? ទាំង​នេះ​ជា​គុណប្រយោជន៍​សុខភាព​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ ១. សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ជួយ​ឲ្យ​យើង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ២. ប្រឆាំង​នឹង​ការ​រលាក ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ល្ហុង​ក៏​​ជា​ប្រភព​នៃ​សារធាតុ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះ​​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជួយ​ដល់​ការ​រំលាយ​អាហារ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុងក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ពោះវៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់។ ៤. ជួយ​បន្សាប​ជាតិ​ពុល មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន។ ៥. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ជាក់ស្តែង គ្នា​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ ដែល​រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៦. មាន​កាឡូរី​ទាប ចំពោះ​ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម […]

ស្វែងរក រូបមន្តសុខភាព

រូបមន្តសុខភាព

ផ្លែឈើទាំង៤មុខ ជួយសម្រួលអាការៈឈឺសន្លាក់ និងរលាក មិនគួររំលង

​ជំងឺ​រលាក​សន្លាក់​ គឺ​សំដៅ​ដល់​ការ​រលាក​សន្លាក់​ ចុក​រួយ (stiffness) និង​ឈឺចាប់​នៅ​ត្រង់​សន្លាក់។ ជំងឺ​នេះ អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ដែល​រួម​មាន​កត្តា​អាយុ ហ្សែន​ ការ​រង​របួស ឬ​ជំងឺ​វិបត្តិប្រព័ន្ធភាពសុាំ។ ដូច្នេះ​ហើយ ដើម្បី​ជួយ​​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​ ដោយ​កាត់បន្ថយ​ការ​ឈឺចាប់់ ការ​រលាក និង​ជួយ​ឲ្យ​ចលនា​សន្លាក់​ប្រសើរ​ឡើង គ្នា​យើង​អាច​ជ្រើសរើស​ផ្លែឈើ​ជាក់លាក់​មួយ​ចំនួន​ ​ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ ផ្លែឈើ​ទាំង​៤​ល្អ​បំផុត​សម្រាប់​ជំងឺ​រលាក​សន្លាក់ ១. ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ផង​ដែរ។ ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ​Quercetin ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​មួយ​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំ។ [embed-health-tool-heart-rate] ២. ផ្លែ​ឈើរី ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ឈើរី​អាច​ជួយ​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ ជាមួយ​នឹង​សមាសធាតុ​ផ្សំ​នៃ​Anthocyanins ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ព្រម​ទាំង​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ​​របស់​យើង​ថែម​ទៀត​ផង​។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ឈើរី ឬ​ទឹក​ឈើរី អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​៣. ផ្លែ​ម្នាស់​ ចំណែក​ម្នាស់ គឺ​ផ្ទុក​ទៅ​ដោយ​​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​​ជួយ​កាត់បន្ថយ​ការ​ផលិត​សារធាតុ​រលាក​ក្នុង​រាងកាយ និង​រារាំង​សកម្មភាព​នៃ​កោសិកា​រលាក​មួយ​ចំនួន។ ជាមួយ​នឹង​ការ​បញ្ចូល​ផ្លែ​ម្នាស់​ទៅ​ក្នុង​របប​អាហារ យើង​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​​ជំងឺ​រលាក​សន្លាក់ ដូចជា​ឈឺ​សន្លាក់​ និង​ហើម​ជា​ដើម។ ៤. ផ្លែ​ក្រូច​ ផ្លែ​ក្រូច​មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​​ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ។ ជាក់ស្តែង ពពួក​វីតាមីន​Cដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​សន្លាក់ និង​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​ផ្លែ​ក្រូច ឬ​ទឹក​ក្រូច​ស្រស់​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​សន្លាក់​កាន់​តែ​ប្រសើរ​ឡើង។ អត្ថបទគួរអាន៖ នៅក្មេងសោះសក់ឡើងស្កូវ […]


រូបមន្តសុខភាព

៤សំណួរអំពីរបបអាហារ សម្រាប់អ្នកហាត់ប្រាណយកសាច់ដុំ

ចង់ឲ្យសាច់ដុំលូតលាស់ និង រឹងមាំល្អ​ ត្រឹមការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ទាំងស្រុងនោះទេ យើងត្រូវការរបបអាហារចូលរួមផងដែរ​​ ពិសេសរបបអាហារដែលសម្បូរសារជាតិចិញ្ចឹមដូចជាពពួកប្រូតេអ៊ីន និងវីតាមីនតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.តើរបបអាហារមានសារៈសំខាន់យ៉ាងណាសម្រាប់ការលូតលាស់សាច់ដុំ? បន្ទាប់ពីការហាត់ប្រាណ គឺរបបអាហារពិតជាសំខាន់សម្រាប់ការលូតលាស់ម៉ាសសាច់ដុំក្នុងរាងកាយ។ របបអាហារល្អ ជួយឲ្យរាងកាយមានសុខភាពល្អ សាច់ដុំរឹងមាំ និងចរន្ដឈាមដំណើរការស្រួល។ យើងអាចជ្រើសរើសអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ជៀសវាងពពួកអាហារដែលសម្បូរជាតិខ្លាញ់។ ដូច្នេះប្រសិនបើការហាត់ប្រាណដោយមិនមានរបបអាហារគ្រប់គ្រាន់នោះទេ កោសិកាសាច់ដុំក៏មិនអាចមានការលូតលាស់បានល្អនោះដែរ។ ២.តើអាហារអ្វីខ្លះដែលជំនួយដល់ការលូតលាស់កោសិកាសាច់ដុំ? ពពួកអាហារដែលជំនួយដល់ការលូតលាស់សាច់ដុំមានដូចជា សាច់ទ្រូងមាន់ សាច់គោ សាច់ជ្រូក សាច់ត្រី ដែលមិនមានជាប់ខ្លាញ់ គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់គ្មានខ្លាញ់ផងដែរ។ ក្រៅពីសាច់គឺត្រូវមានបន្លែផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន រ៉ែ និង ជាតិទឹក។ ៣.តើអាហារអ្វីខ្លះដែលជួយជំរុញឲ្យសាច់ដុំលូតលាស់បានលឿន? របបអាហារសុខភាពទាំងអស់មិនសូវមានភាពខុសគ្នានោះទេ វាអាស្រ័យលើបរិមាណ នៃការញ៉ាំ និង ពេលវេលាប៉ុណ្ណោះ ប៉ុន្ដែតាមការសិក្សាបានបង្ហាញថា អាហារដែលជំនួយដល់ការលូតលាស់សាច់ដុំបានលឿនមាន ស៊ុត សាច់ទ្រូងមាន់ ត្រី ផលិតផលទឹកដោះគោ ខាត់ណាខៀវ ការ៉ុត តាសក់ និង គ្រាប់សណ្ដែកខៀវ។ យើងអាចញ៉ាំបន្លែដោយការស្ងោរ ចំហុយ ឬអាំង​ជៀសវាងការបំពង ឬចៀនដោយប្រើប្រាស់ខ្លាញ់ជាដើម។ ៤.តើការញ៉ាំអាហារត្រឹមតែ៣ពេលក្នុងមួយថ្ងៃអាចបង្កើនការលូតលាស់សាច់ដុំបានដែរទេ? ការញ៉ាំអាហារត្រឹមតែ ៣ពេលក្នុងមួយថ្ងៃក៏អាចជួយបង្កើនការលូតលាស់សាច់ដុំបាន។ ប៉ុន្ដែត្រូវប្រាកដថា របបអាហារ៣ពេលប្រចាំថ្ងៃនោះ គឺត្រូវសម្បូរទៅដោយសារជាតិចិញ្ចឹមគ្រប់គ្រាន់ ប្រូតេអ៊ីន […]


រូបមន្តសុខភាព

ចង់បានស្បែកមានសុខភាពល្អ​ស្រស់ស្អាត​ មកស្គាល់ជីវជាតិក្នុងអាហារទាំងនេះ

របបអាហារគឺជាចំណែកមួយសំខាន់ សម្រាប់ជីវិតយើងគ្រប់គ្នា ​ មិនតែប៉ុណ្ណោះក៏ជួយឲ្យស្បែកយើងមានសុខភាពល្អប្រសើរ។ របបអាហារដែលយើងបានរៀបចំឡើយដោយខ្លួនឯង មានពពួកបន្លែ ផ្លែឈើ ត្រីសាច់ មានផ្ទុកទៅដោយសារជាតិចិញ្ចឹមច្រើន តួយ៉ាងមាន ក្រុមវីតាមីន ជាតិរ៉ែ ដែលអាចប្រឆាំងទៅនឹងអុកស៊ីតកម្ម ការពារស្បែកពីភាពជ្រីវជ្រួញ និងចាស់ជាងវ័យបាន។ ដូច្នេះហើយទើប របបអាហារមានតួនាទីជួយឲ្យស្បែកយើងមាន​សុខភាពល្អយ៉ាងនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! របបអាហារដែលអាចជួយឲ្យស្បែកយើងមានសុខភាពល្អមានដូចជា៖ ១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។ ២.ផ្លែឈើសម្បូរ polyphenols ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះ​ជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។ ៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក […]


រូបមន្តសុខភាព

របបអាហារទាំងនេះល្អសម្រាប់អ្នកខ្សោយតម្រងនោម

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។ របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖ ១.ស្ពៃក្តោប ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។ ២.ម្ទេសប្លោកក្រហម ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។ ៣.ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។ ៤.ផ្លែប៊ឺរី ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។ 5. ស៊ុត ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។ 6. […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់បានរាងកាយមាំមួន សាច់ដុំល្អ បើពឹងផ្អែកលើការហាត់ប្រាណ និងលេងកីឡា គឺមិនទាន់គ្រប់គ្រាន់នោះទេ​ តែត្រូវពឹងផ្អែកលើរបបអាហារចូលរួមផងដែរ ដូច្នេះត្រូវមកស្គាល់របបអាហារដើម្បីជំនួយបន្ថែម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.ស៊ុត ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់សុខភាព លើសពីនោះក៏មានវីតាមីន B មកជាមួយទៀតផង។ ប្រូតេអ៊ីនអាចជួយបង្កើតអាមីណូអាស៊ីត ហើយក៏ជាផ្នែកមួយសំខាន់ជួយបង្កើតការលូតលាស់របស់សាច់ដុំ។ ចំណែកវីតាមីន B ជួយសម្រួលចលនាមុខងាររបស់សាច់ដុំ។ ញ៉ាំស៊ុតឲ្យបាន១គ្រាប់ក្នុងមួយថ្ងៃ ជួយឲ្យសាច់ដុំរាងកាយរឹងមាំល្អ។ ២.សាច់ត្រី សាច់ត្រីក៏មានចំណែកជួយបង្កើនការលូតលាស់សាច់ដុំផងដែរ។ ព្រោះសាច់ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជំនួយដល់សរសៃឈាម និងបង្កើនការលូតលាស់កោសិកាសាច់ដុំ។ សាច់ត្រីដែលយើងអាចញ៉ាំមានដូចជា ពពួកត្រីទឹកសាប ត្រីធូណា សាល់ម៉ុន និងពពួកកូនត្រីល្អិត។ ៣.សាច់គ្មានខ្លាញ់ ពពួកសាច់ដែលគ្មានខ្លាញ់ សម្បូរប្រូតេអ៊ីនក៏ជំនួយការលូតសាច់ដុំផងដែរ។ សាច់ទាំងនោះមានដូចជា សាច់ចំឡកជ្រូក សាច់គោ និងសាច់ទ្រូងមាន់ជាដើម។ ញ៉ាំសាច់ឲ្យបានជាប្រចាំ ជួយបង្កើនការលូតលាស់សាច់ដុំ និងជំនួយថាមពលផងដែរ។ ៤.ទឹកដោះស្រស់ ទឹកគោស្រស់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនចម្រុះមានអត្ថប្រយោជន៍ដល់ការរាងកាយ បង្កើនការលូតលាស់បានល្អ។ ការសិក្សាបានបង្ហាញថា ពេលវេលាល្អបំផុតដែលគួរញ៉ាំទឹកដោះគោស្រស់ ដើម្បីបង្កើនការលូតលាស់សាច់ដុំគឺនៅក្រោយពេល ឬ មុនពេលហាត់ប្រាណ ឬលេងកីឡា។ ៥.គ្រាប់ធញ្ញជាតិ ដូចគ្នាផងដែរ ពពួកគ្រាប់ធញ្ញជាតិក៏ជួយបង្កើនការលូតលាស់ដល់សាច់ដុំ។ គ្រាប់ធញ្ញជាតិដែលយើងអាចញ៉ាំបានមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។ ៦.បន្លែផ្លែឈើ ចង់បានសាច់ដុំល្អ ត្រូវញ៉ាំសាច់ និង ហាត់ប្រាណ ឬហាត់កីឡា […]


រូបមន្តសុខភាព

របបអាហារសំខាន់ៗល្អសម្រាប់សុខភាពថ្លើម

ចង់ឲ្យថ្លើមមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើមដែលយើងគួរដឹង។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ផ្លែឈើ និងបន្លែ ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។ ២.គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ក៏មានចំណែកធ្វើឲ្យថ្លើមមានសុខភាពល្អ ព្រោះគ្រាប់ធញ្ញជាតិជួយកម្ចាត់ខ្លាញ់អាក្រក់ពីសរសៃឈាម។ គ្រាប់ធញ្ញជាតិ ដែលជាប្រភេទអាហារសម្រន់យើងចូលចិត្ដញ៉ាំ គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមទាំងអស់។ តួយ៉ាងដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់និង​ស្វាយចន្ទីលីងជាដើម។ ៣.ខ្លាញ់ត្រី យើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ ពពួកខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ ត្រូកូលអូមេហ្គា មិនថា […]


រូបមន្តសុខភាព

អាហារទាំងនេះសម្បូរវីតាមីន B12 ជួយដល់មុខងារប្រព័ន្ធប្រសាទ

វីតាមីន B12 គឺជាវីតាមីន ដែលរលាយក្នុងទឹក មានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំង ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ការផលិត DNA ការបង្កើតកោសិកាគ្រាប់ឈាមក្រហម ជួយឲ្យស្បែកភ្លឺ ជំនួយភ្នែក និងជួសជុលមុខងារខូចខាតរបស់ខួរក្បាលឲ្យល្អប្រសើរឡើងវិញ។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមធ្យមរាងកាយត្រូវការ វីតាមីន B12 ១,៤ មីក្រូក្រាមក្នុងមួយថ្ងៃប៉ុន្ដែអាចតិច ឬច្រើនជាងនេះ អាស្រ័យលើស្ថានភាពតម្រូវការជាក់ស្ដែង។ តួយ៉ាងសម្រាប់ស្ដ្រីមានផ្ទៃពោះ អាចត្រូវការច្រើនជាងនេះបន្ថែមទៀត។ វីតាមីន B12 ត្រូវបានស្រូបយកពីរបបអាហារដោយការលាយផ្សំនឹងប្រូតេអ៊ីនម្យ៉ាងនៅក្នុងក្រពះឈ្មោះថា intrinsic factor។ សារធាតុនេះភ្ជាប់ទៅនឹងម៉ូលេគុលវីតាមីន B12 និងជួយឲ្យឈាម និងកោសិកាអាចស្រូបយកទៅប្រើប្រាស់។ វីតាមីន B12 ដែលស្រូបបានពីរបបអាហារត្រូវបានរក្សាទុកក្នុងថ្លើម ប្រសិនបើយើងប្រើមិនអស់នោះវានឹងអាចរក្សាទុកប្រើនៅពេលក្រោយទៀត។ យើងអាចរកបាន វីតាមីន B12 មាននៅរបបអាហារដូចជា៖ គ្រឿងក្នុងសត្វ សាច់គោ អាហារសមុទ្រ ត្រីទឹកសាប ស៊ុត ពពួកផលិតផលទឹកដោះជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


រូបមន្តសុខភាព

អាហារគួរញ៉ាំ និងមិនគួរញ៉ាំពេលកំពុងគ្រុនផ្ដាសាយ

ការព្យាបាលជំងឺគ្រុនផ្ដាសាយ មិនថាផ្ដាសាយធំ ឬផ្ដាសាយធម្មតានោះទេ បន្ទាប់ពីការញ៉ាំថ្នាំទៅ ការគ្រប់គ្រងរបបអាហារក៏ជារឿងសំខាន់ដែលយើងត្រូវដឹងផងដែរ។ ពិសេសយើងត្រូវដឹងពីប្រភេទ​អាហារណាដែលអាចជួយឲ្យយើងមានកម្លាំង និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលអ្នកជំងឺផ្ដាសាយគួរញ៉ាំ និងមិនគួរញ៉ាំបើចង់ឲ្យជាសះស្បើយឆាប់រហ័ស។ ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អាហារគួរញ៉ាំ អាហារមួយចំនួនក៏មានចំណែកជួយឲ្យសុខភាពយើងល្អប្រសើរបានលឿន មិនតែប៉ុណ្ណោះអាចជួយបន្ធូរបន្ថយអាការៈមួយចំនួនបាន គួបផ្សំនឹងការញ៉ាំថ្នាំបន្ថែម។ តួយ៉ាងអាហារទាំងនោះមានដូចជា៖ ១.អាហារសម្បូរវីតាមីន C យើងក៏បានដឹងខ្លះហើយថា វីតាមីន C គឺជាផ្នែកមួយយ៉ាងសំខាន់ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ វីតាមីន C ក៏អាចជួយឲ្យអ្នកជំងឺផ្ដាសាយ ឆាប់មានអារម្មណ៍ស្រស់ស្រាយ និងជាសះស្បើយឆាប់រហ័សទៀតផង។ យើងអាចរកបានវីតាមីន C នៅក្នងពពួកផ្លែមានជាតិជូរ ដូចជាពពួកផ្លែក្រូច ទំពាំងបាយជូរ ស្ដ្រប៊ឺរី និងស្វាយទុំ លើសពីនេះក៏មាននៅក្នុងបន្លែបៃតងផងដែរ។ ២.ញ៉ាំទឹកស៊ុប ទឹកស៊ុបក្ដៅឧណ្ណៗ គឺជាអាហារល្អសម្រាប់អ្នកជំងឺផ្ដាសាយ។ វាជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និងធ្វើឲ្យអ្នកជំងឺឆាប់មានអារម្មណ៍ធូរស្រាលឆាប់រហ័សពេលបានញ៉ាំហើយ។ ក្នុងទឹកស៊ុបមានផ្ទុកដោយជាតិសាច់ បន្លែ និងវីតាមីន អាចធ្វើឲ្យអ្នកជំងឺឆាប់មានកម្លាំងឡើវិញបាន។ ម្យ៉ាងវិញទៀត ការញ៉ាំទឹកស៊ុបក្ដៅៗ ក៏ជាផ្នែកមួយជួយរក្សាជាតិក្នុងរាងកាយបានដែរ។ ៣.យ៉ាអ៊ួ យ៉ាអ៊ួ(មិនត្រជាក់) ក៏ជាអាហារសម្រាប់អ្នកជំងឺផ្ដាសាយផងដែរ ព្រោះថាអាហារប្រភេទនេះសម្បូរទៅដោយ ពពួក Probiotics ជួយដល់សុខភាពពោះវៀន ក្រពះ និង ប្រព័ន្ធភាពស៊ាំ។ ៤.ទឹកក្ដៅឧណ្ហ ទឹកក្ដៅឧណ្ហៗក៏មានចំណែកជួយឲ្យអ្នកជំងឺមានអារម្មណ៍ស្រស់ស្រាយ ពិសេសបើបានដាក់បន្ថែមជាមួយក្រូចឆ្មា លាយទឹកឃ្មុំបន្ដិចៗកាន់តែប្រសើរ។ ផ្ដាសាយក៏ត្រូវការញ៉ាទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិក្នុងខ្លួន។ […]


រូបមន្តសុខភាព

ញ៉ាំតាសក់ផ្អែមផ្ដល់អត្ថប្រយោជន៍ ៦យ៉ាងចំពោះសុខភាព

គ្នាយើងភាគច្រើន ប្រហែលជាធ្លាប់បានញ៉ាំផ្លែតាសក់ផ្អែម ហើយក៏បានដឹងពីរសជាតិរបស់វាផងដែរ ទាំងឆ្ងាញ់ និងសម្បូរលក់នៅលើទីផ្សារទៀតផង។ តាសក់ផ្អែមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ចំណែកអត្ថប្រយោជន៍របស់វា ក៏មានច្រើនផងដែរចំពោះសុខភាព។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.សុខភាពភ្នែក ញ៉ាំតាសក់ផ្អែមក៏អាចជួយឲ្យភ្នែកមានសុខភាពល្អបានដែរ ព្រោះថាផ្លែឈើប្រភេទនេះមានផ្ទុកទៅដោយ សារជាតិចិញ្ចឹម ដូចជា វីតាមីន A និង Zeaxanthin ជាសារធាតុសំខាន់ជួយឲ្យភ្នែកមើលឃើញច្បាស់ល្អ កាត់បន្ថយការរលាក និង អុកស៊ីតកម្ម ពិសេសការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។ ២.ពង្រឹងប្រព័ន្ធភាពស៊ាំ ដោយសារតែផ្លែនេះសម្បូរវីតាមីន A (Beta-carotene) ដូច្នេះក៏ជាផ្នែកមួយជំនួយដល់កោសិកាគ្រាប់ឈាម និង ពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ ការសិក្សាបានបង្ហាញថា ញ៉ាំផ្លែតាសក់ផ្អែមជាប្រចាំ មិនថាជាបង្អែម ឬក្រឡុកនោះទេ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ។ ៣.សម្រួលប្រព័ន្ធរំលាយអាហារ ដោយសារតែតាសក់ផ្អែមមានផ្ទុកនូវជាតិសរសៃច្រើន ដូច្នេះហើយ ក៏ជាផ្នែកមួយអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និង ជួយកាត់បន្ថយបញ្ហាទល់លាមកទៀតផង។ ម្យ៉ាងវិញទៀត​តាសក់ផ្អែម​ក៏សម្បូរជាតិទឹកផងដែរ។ ៤.សុខភាពស្បែក តាសក់ផ្អែមក៏មានផ្ទុកទៅដោយវីតាមីន C និង វីតាមីន A ដែលជាវីតាមីនសំខាន់សម្រាប់ជំនួយដល់សុខភាពស្បែក ជួយឲ្យស្បែកភ្លឺរលោងថ្លា និង មានសំណើម មិនតែប៉ុណ្ណោះក៏ជួយប្រឆាំងនឹងភាពជ្រីវជ្រួញចាស់ជាងវ័យផងដែរ។ ៥.គ្រប់គ្រងសម្ពាធឈាម តាសក់ផ្អែមគឺជាអាហារល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាម ព្រោះថា ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុសំខាន់សម្រាប់សរសៃឈាម។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលសម្បូរទៅដោយ ប៉ូតាស្យូម […]


រូបមន្តសុខភាព

អាហារគួរញ៉ាំ និង មិនគួរញ៉ាំសម្រាប់អ្នកមានបញ្ហានោមញឹក

ការនោមញឹកជាអាការៈមួយស្ដែងឡើងដោយមានការឈឺនោមញឹកញាប់ខុសធម្មតា ពិបាកទ្រាំ ទោះឈឺនោមតិច ឬច្រើនក៏ដោយ ក្នុងមួយថ្ងៃនោមស្ទើតែមិនក្រោម ៨ដងនោះទេ។ អាការៈនេះអាចកើតមានទាំងបុរស និងស្ដ្រី ចំណែកមូលហេតុដែលបង្កឲ្យមានបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា ការរលាកប្រព័ន្ធទឹកនោម ក្រួសក្នុងប្លោកនោម អ្នកមានផ្ទៃពោះ បញ្ហាប្រព័ន្ធប្រសាទ ក្រពេញប្រូស្ដាត​រីកធំ និង ករណីខ្លះទៀតក៏បណ្ដាលមកពីរបបអាហារផងដែរ។ ពពួកគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និង ភេសជ្ជៈមានជាតិកាបូអ៊ីដ្រាត ក៏​អាច​បណ្ដាលឲ្យយើងនោមញឹកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របបអាហារដែលគួរញ៉ាំ ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖ ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។ ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់​។ ពពួកសាច់៖ ត្រី សាច់មាន់ និង​ស៊ុត។ របបអាហារមិនគួរញ៉ាំ ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖ ភេសជ្ជៈដែលមានជាតិកាបូន ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ ផលិតផលទឹកដោះគោ សូកូឡា គ្រឿងស្រវឹង ផ្លែក្រូចឆ្មារ​ ទឹកក្រូចឆ្មារ ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស