សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

បញ្ហាស្ត្រីផ្សេងទៀត

ហេតុអ្វីស្រីៗគួរបង្កើតទម្លាប់នោមក្រោយរួមភេទ?

ដំបូន្មាន​ទូទៅ​មួយ​ដែល​ស្រីៗ​យើង​គួរ​ដឹង និង​ចែក​រំលែក​ឲ្យ​បាន​ច្រើន​ដោយ​មិន​គួរ​មាន​ការ​អៀន​ខ្មាស​នោះ​គឺ​ការ​នោម​ក្រោយ​រួម​ភេទ​រួច។ តាម​ពិត​ទៅ​នេះ ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​គ្នា​យើង​ស្រីៗ​គួរ​តែ​នោម​ក្រោយរួមភេទ​ ព្រោះ​អាច​ជួយ​សុខភាព​យើង​បាន​ច្រើន​យ៉ាង។ ១. ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម (Urinary Tract Infection) ជា​ការ​ឆ្លង​មេរោគ​កើត​ឡើង​នៅ​ក្នុង​តំបន់​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ដូច​ជា ប្លោក​នោម បង្ហួរ​នោម ឬ​តម្រង​នោម។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ទឹក​នោម​កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​តាម​រយៈ​បង្ហួរ​នោម ហើយ​ចាប់​ផ្ដើម​កើន​ឡើង​នៅ​ក្នុង​ប្លោក​នោម។ បើ​រនាំង​ការពារ​ធម្មជាតិ​នៃ​ផ្លូវ​ទឹក​នោម​របស់​យើង​ខ្សោយ នោះ​បាក់តេរី​អាច​លូតលាស់ និង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ រោគ​សញ្ញា​នៃ​បញ្ហា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូច​ជា៖ ឈឺ​នោម​ភ្លាមៗ បង្កើន​ការ​នោម​ញឹកញាប់ មាន​អារម្មណ៍​ក្រហាយ ឬ​ឈឺ​ចាប់​ពេល​កំពុង​នោម ទឹកនោម​មាន​ក្លិន​ស្អុយ ឈាម​ក្នុង​ទឹក​នោម ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ មាន​អារម្មណ៍​មិន​ស្រួល ឬ​អស់​កម្លាំង ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា ពិសេស​ចំពោះ​ស្ត្រី​វ័យ​ចំណាស់។ ការ​ទៅ​នោម​ក្រោយ​រួម​ភេទ ជួយ​បង្ការ​ការ​ឆ្លង​រោគ​នេះ​បាន​ដែរ​។​ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. បង្ហួរ​នោម​ស្រី បង្ហួរ​នោម​ជា​សរីរាង្គ​ដែល​មាន​រាង​ដូច​បំពង់​ដែល​ជួយ​បញ្ចេញ​ទឹក​នោម​ចេញ​ពី​ប្លោក​នោម។ បង្ហួរ​នោម​មនុស្ស​ស្រី​មាន​សភាព​ខ្លី​ជាង​មនុស្ស​ប្រុស ជាហេតុ​បណ្ដាល​ឲ្យ​ស្រី​ៗ​ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ដោយ​សារ​បាក់តេរី​អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ខ្លី​ដើម្បី​ចូល​ទៅ​ក្នុង​ប្លោក​នោម។ បង្ហួរ​នោម​ស្ត្រី​មាន​ប្រវែង​ប្រហែល ២,៥-៤សង់ទីម៉ែត្រ រីឯ​មនុស្ស​ប្រុស​មាន​ប្រវែង​ប្រហែល ១៥-២០សង់ទីម៉ែត្រ ដូច្នេះ​ស្ត្រី​គួរ​នោម​ក្រោយ​រួម​ភេទ​រួច ដើម្បី​កុំ​ឲ្យ​បាក់តេរី​អាក្រក់​ឆ្លង​ចូលក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​​។ ៣. ប្លោក​នោម ក្នុង​អំឡុង​ពេល​រួមភេទ បាក់តេរី​អាច​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​របស់​យើង ដែល​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ។ នេះ​ជា​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​នោម​ក្រោយ​រួម​ភេទ​ជា​និច្ច ព្រោះ​ការ​នោម ជួយ​បញ្ចេញ​​មេរោគ​មក​ក្រៅ​។ លើស​ពី​នេះ ការ​រួម​ភេទ​ចំ​ពេល​ប្លោក​នោម​ពេញ​ក៏​បង្កើន​ឱកាស​ឲ្យ​​ស្រីៗ​មាន​បញ្ហា​តាន​តឹង​ក្នុង​ការ​នោម។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក​ខ្សោយ […]


ទ្វារមាស

តិចនិក​ងាយ​ៗ​​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត និង​សុវត្ថិភាព​

ទ្វារ​មាស​ស្រី​ៗ​យើង​ងាយ​ប្រតិកម្ម​​ណាស់​ ហើយ​បើ​យើង​ប្រើ​សាប៊ូ​ដែល​មាន​សារធាតុ​គីមី​ នោះ វា​នឹង​បង្ក​ការ​រំខាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស ក៏​ដូចជា​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ផ្សេង​ៗ ដូចជា​ការ​ឆ្លង​មេរោគ ក្លិន​មិន​ល្អ ឬ​ការ​រលាក​​ក្រហាយ​ជា​ដើម​។ ដូច្នេះ​ហើយ​ ដើម្បី​លាង​សម្អាត​ទ្វារ​មាស​បាន​ស្អាត ដោយ​មិន​បង្ក​ហានិភ័យ​ណា​មួយ គ្នា​យើង​អាច​អនុវត្ត​វិធីសាស្ត្រ​​ងាយ​ៗ​ តែ​មាន​សុវត្ថិភាព​​ខាង​ក្រោម​​នេះ​។ ​គន្លឹះ​លាង​សម្អាត​ទ្វារ​មាស ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក្នុង​ការ​លាង​សម្អាត​ទ្វារ​មាស ​ជៀសវាង​ស៊ក​វត្ថុ​ណា​មួយ​ចូល​ទៅ​ក្នុង​ទ្វារ​មាស ​លាង​សម្អាត​ជាមួយ​នឹង​ដៃ​ស្អាត​នៅ​ចន្លោះ​បបូរ​ទ្វារ​មាស ទាំង​បបូរ​ធំ និង​បបូរ​តូច ជៀសវាង​ស៊ក​ម្រាម​ដៃ​ចូល គ្នា​យើង​ក៏​អាច​លាង​ជុំវិញ​បរិវេណ​គូទ​ផង​ដែរ ជៀសវាង​ប្រើ​សាប៊ូ​ និង​ទឹក​អនាម័យ​ដែល​មាន​បន្ថែម​ក្លិន​​ក្រអូប ជៀសវាង​ប្រើ​សាប៊ូ​ដុំ​នៅ​រន្ធ​ទ្វារ​មាស ​លាង​សម្អាត​ពី​ខាង​មុខ​ទៅ​ក្រោយ​ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ការ​ឆ្លង​បាក់តេរី ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ពីព្រោះ​ជាតិ​ទឹក​មាន​សារសំខាន់​ណាស់​ក្នុង​ការ​រក្សា​កម្រិត​pH​នៃ​ទ្វារ​មាស​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ពិត​ណាស់​ ទ្វារ​មាស​យើង​មាន​សមត្ថភាព​ក្នុង​ការ​លាង​សម្អាត​ដោយ​ខ្លួន​ឯង ដូច្នេះ​ហើយ​ ការ​ប្រើប្រាស់​តែ​សាប៊ូ​ដែល​គ្មាន​ជាតិ​កាត់​ និង​ទឹក​ គឺ​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​អនាម័យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អត្ថបទ​គួរ​អាន៖  ស្រី​ៗ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ


ទ្វារមាស

​រលាក​ ឬមានបាក់តេរី​ក្នុង​ទ្វារ​មាស ស្រី​ៗអាច​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង

ជួនកាល​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​ស្រី​ៗ​យើង​តែងតែ​មើល​រំលង​។ ពិត​ណាស់ ទឹក​រម្អិល​ជា​សារធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​ទ្វារ​មាស និង​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រពេញ​នៅ​ជញ្ជាំង​ទ្វារ​មាស និង​មាត់​ស្បូន ដើម្បី​រក្សា​ទ្វារ​មាស និង​បំពង់​បន្ត​ពូជ​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​។ អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ ជា​ទូទៅ ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ​អាច​មាន​សភាព​ដូច​ទឹក​ ឬ​ស្អិត ហើយ​​មាន​ពណ៌​ថ្លា ទៅ​ស​ ព្រម​ទាំង​មាន​ក្លិន​តិច​តួច​។ ប៉ុន្តែ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​​មិន​មែន​ជា​​រឿង​​ធម្មតា​នោះ​ទេ ហើយ​ក៏​ចាំបាច់​ធ្វើការ​ព្យាបាល​ផង​ដែរ​ ពីព្រោះ​ទឹក​រម្អិល​ពណ៌​នេះ បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ ជា​ពិសេស​​ នៅ​ពេល​ដែល​វា​មាន​ក្លិន​ស្អុយ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ពី​ទ្វារ​មាស ​ អាចបណ្ដាល​មក​ពី​៖​ ​​​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (​ប្រភេទ​ជំងឺ​កាមរោគ​) ជំងឺ​រលាក​អាង​ត្រគាក (PID) វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ដូចជា​សំឡី​អនាម័យ​ប្រភេទ​ស៊ក​ចូល​ទ្វារ​មាស (Tampon) ជំងឺ​រលាក​ទ្វារ​មាស បាក់តេរី​ក្នុង​ទ្វារ​មាស​។ ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ឬ​អត់​? ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ដែល​ម៉ាក់​ៗ​ចាំបាច់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ ទឹក​រម្អិល​ពណ៌​នេះ​ ​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​បាន​រៀបរាប់​ខាង​លើ​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។ [embed-health-tool-ovulation] គន្លឹះ​បំបាត់​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ រក្សា​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ​ ជៀសវាង​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ណា​មួយ​នៅ​ត្រង់​បរិវេណ​នោះ​ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស។​ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

ស្រីៗគួរពិនិត្យ ៥ ចំណុចនេះ ជាទៀងទាត់ បើមិនចង់មានបញ្ហារោគស្រ្តី

ការពិនិត្យសុខភាពជាប្រចាំអាចជួយការពារស្រីៗយើងពីបញ្ហារោគស្រ្តី និង​​មហារីក​មួយចំនួន។ ស្រ្តីៗយើងគួរពិនិត្យសុខភាពលើ​ចំណុចអ្វីខ្លះ? ញឹកញាប់ប៉ុណ្ណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខបានលើកឡើងថា​ ស្រីៗយើងដែលស្ថិតក្នុង័យបន្តពូជ​គួរពិនិត្យសុខភាពជាប្រចាំនូវចំណុចដូចខាងក្រោម៖ ១. ពិនិត្យអាងត្រគាក ក្នុងអំឡុងពេលពិនិត្យអាងត្រគាក គ្រូពេទ្យរោគស្ត្រីនឹងពិនិត្យសរីរាង្គបន្ត​ពូជស្រ្តីដូចជា មាត់ទ្វាមាស ទ្វារមាស មាត់ស្បូន និងស្បូន ដើម្បីពិនិត្យមើលការបង្ករោគក្នុង​អាង​ត្រកៀក ជំងឺគីសនៅក្រពេញអូវែ ឬដុំសាច់ក្នុងស្បូន។ ស្រ្តីដែលមានអាយុចាប់ពី ២១ឆ្នាំគួរ​ធ្វើការពិនិត្យអាងត្រគាកជារៀងរាល់ឆ្នាំ។ ២. តេស្តកៀរកោសិកាមាត់ស្បូន ជាធម្មតាស្រីៗដែលមានអាយុ ២១ ទៅ ២៩ឆ្នាំត្រូវធ្វើតេស្តកៀរកោសិកាមាត់​ស្បូន​រៀង​រាល់ ៣ឆ្នាំម្តង ហើយស្រ្តីអាយុ ៣០ ទៅ ៦៥ ឆ្នាំគួរធ្វើតេស្ត ពី៣ ទៅ៥ឆ្នាំម្តង ដើម្បីពិនិត្យ​កោសិកា​នៅក្នុងមាត់ស្បូនថាមានសញ្ញាណាមួយនៃកោសិកា​មហារីក ឬអត់។ ស្រីៗ​ដែល​មានប្រវត្តិគ្រួសារមានជំងឺមហារីកមាត់ស្បូន ឬរួមភេទដោយមិនបាន​ការពារ​ចាំបាច់​ធ្វើតេស្តនេះណាស់។ (លម្អិត​ពី​ការ​តេស្ដ​កៀរកោសិកាមាត់ស្បូន) ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ៣. តេស្តប្រមេះទឹកបាយ ការធ្វើតេស្តមើលជំងឺប្រមេះទឹកបាយអាចព្យាបាលជំងឺប្រមេះទឹកបាយទាន់ពេលវេលា និងអាចកាត់បន្ថយការរីករាលដាលនៃជំងឺនេះ​បាន​។ ស្រីៗ​​ដែលរៀបការរួច ឬ​មាន​ដៃគូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំ។ ៤. តេស្តជំងឺប្រមេះទឹកថ្លា ជំងឺប្រមេះទឹកថ្លា គឺជាជំងឺកាមរោគ ឆ្លងតាមរយៈការរួមភេទ។ ស្រីៗដែលរៀបការរួច ឬមាន​ដៃ​គូរួមភេទគួរធ្វើតេស្តនេះរៀងរាល់ឆ្នាំដើម្បីប្រាកដថា យើងមិនបានឆ្លងជំងឺនេះ ឬបើ​ឆ្លង​យើងអាចព្យាបាលទាន់ពេលវេលា។ (លម្អិតពីជំងឺប្រមេះទឹកបាយ) ៥. ពិនិត្យសុដន់ ការ​ពិនិត្យ​សុដន់អាចឱ្យយើង​រក​ឃើញ​កោសិកាមហារីក​សុដន់ និងធ្វើការព្យាបាល​ទាន់​ពេល។ យើងគួរធ្វើការពិនិត្យសុដន់ប្រចាំឆ្នាំ និងធ្វើការត្រួតពិនិត្យសុដន់​ដោយខ្លួនឯង​ជា​ប្រចាំ […]


បញ្ហាស្ត្រីផ្សេងទៀត

តិចនិកជ្រើសរើសអាវក្នុង ឲ្យត្រូវទៅតាមទម្រង់ដើមទ្រូងស្រីៗ

ការពាក់អាវក្នុងដែលសមតាមទម្រង់ដើមទ្រូង (សុដន់) ជួយឱ្យដើមទ្រូង​មើល​ទៅ​ស្អាត ហើយក៏អាច​ជួយកាត់បន្ថយអា​ការៈឈឺ​ខ្នង និង​ស្មា​ទៀត​ផង។ តើដើម​​ទ្រូង​​យើងមានប៉ុន្មានទម្រង់ ហើយយើងគួរជ្រើសរើស​អាវក្នុង​បែប​ណាដើម្បីសមតាម​ទម្រង់​ដើមទ្រូង? លោអ្នក​ឯកទេសអាវក្នុងលើកឡើងថា ទម្រង់ដើមទ្រូងស្រីៗយើងមាន ៩ ហើយយើង​គួរជ្រើសរើស​អាវក្នុង​តាម​ទម្រង់​នីមួយៗ៖ ១. ដើមទ្រូងមូលក្លំ ដើមទ្រូងមូលក្លំមានរាងពេញស្មើលើស្មើក្រោម។ ដើមទ្រូងទម្រង់នេះ​ត្រូវការអាវ​ក្នុង​ដែល​អាច​ទ្រទម្ងន់ និងគ្រប់សុដន់បានល្អ។ ជម្រើសអាវក្នុងដ៏ល្អបំផុត​គឺជាអាវ​ក្នុង​ប្រភេទ​ T-shirt, balconetteនិង plunge។ ២. ដើមទ្រូងរាងកណ្តឹង ដើមទ្រូងរាងកណ្តឹងមានរាងតូចលើ ធំក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងដែល​មានគោមធំ និងមានកងដែកទ្រ (ប្រភេទ full cup) ដើម្បីទ្រដើមទ្រូងផ្នែកខាងក្រោម និង​ជួយលើកដើមទ្រូង។ ៣. ដើមទ្រូងរាងដំណក់ទឹក ដើមទ្រូងរាងដំណក់ទឹកមានរាងមូលនៅផ្នែកខាងក្រោម និងមានរាងតូចលើបន្តិច។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុងប្រភេទ balconette ដែលមានកងដែកទ្រ ឬប្រភេទ demi ដែលមានថ្នេរបញ្ឈរដើម្បីលើកដើមទ្រូងឱ្យមើលទៅមូលក្លំនៅផ្នែកខាងលើ។ ៤. ដើមទ្រូងមិនស្មើរគ្នា ដើមទ្រូងមិនស្មើរគ្នាជាដើមទ្រូងដែលមានរាងធំម្ខាងតូចម្ខាង។ ដើមទ្រូងទម្រង់​នេះត្រូវ​ការអាវក្នុងប្រភេទ T-shirt អត់មាន​ថ្នេរ​ដែលអាចគ្របសុដន់បានពេញ​ដើម្បី​បិទបាំងទំហំដើមទ្រូងដែលមិនស្មើគ្នា។ លើសពីនេះទៅទៀតយើង​ត្រូវរើស​អាវ​ក្នុង​ដែលមានទំហំប៉ុនទំហំសុដន់ម្ខាងដែលធំ។ ៥. ដើមទ្រូងស្វិត ដើមទ្រូងស្វិតមានរាងវែង តូច និងសំយុងចុះក្រោម។ ដើមទ្រូងទម្រង់នេះត្រូវការ​អាវ​ក្នុង​ប្រភេទមានថ្នេរដែលត្រូវបានរចនាឡើង​ដើម្បីកែទម្រង់ដើមទ្រូង​ឱ្យមើល​ទៅ​មូល​ក្លំ។   ចង់គណនា BMI ចុចទីនេះ! ៦. ដើមទ្រូងរាប ដើមទ្រូងរាបមានរាងរាបស្មើនឹងទ្រូង។ ដើមទ្រូងទម្រង់នេះត្រូវការអាវក្នុង​​ប្រភេទ​កល់​ច្រើន ដើម្បីធ្វើឱ្យដើមទ្រូងមើលទៅធំ។ ប្រសិន​បើយើងចង់ឱ្យដើមទ្រូង​មើល​ទៅដូចធម្មជាតិ យើងអាចជ្រើសរើស​អាវក្នុងប្រភេទមានគោមរាងត្រីកោណ  ដែលអត់មានកងដែកទ្រ ព្រោះបើអាវប្រភេទនេះ​មានកងដែកទ្រ​នឹងធ្វើឱ្យ​ដើម​ទ្រូង​យើងឃ្លាតគ្នាកាន់តែធំ​ និងមិនអាចជួយលើកដើមទ្រូងយើងទេ។ ៧. ដើមទ្រូងបែរមុខចេញពីគ្នា ដើមទ្រូងប្រភេទនេះមានសុដន់ និងចុងសុដន់បែរចេញក្រៅដងខ្លួន […]


ជំងឺគីសក្រពេញអូវែ

ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​

បើ​ស្រី​ៗ​យើង​មាន​បញ្ហា​ឈឺ​ពោះ ឬ​​មិន​ស្រួល​ក្នុង​ពោះ​ខ្លាំង និង​មាន​រយៈពេល​យូរ​ ​នេះ​​អាច​មក​ពី​ដុំ​គីសក្រពេញ​​អូវែ​។ នេះជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ដែល​សារធាតុ​រាវ ឬ​ថង់​ជាលិកា​ តូច​ៗ​ទាំង​នោះ​កើត​មាន​​នៅ​លើ​ ឬ​នៅ​ក្នុង​អូវែ​។ ដុំ​គីស​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​​ឯង ប៉ុន្តែ​ក្នុង​ករណី​ដែល​យើង​មាន​អារម្មណ៍​ហើម​ពោះ​រយៈពេល​យូរ នេះ​អាច​ជា​សញ្ញា​បញ្ជាក់​ថា​ដុំ​គីស​អូវែ​កំពុង​លូតលាស់​។ បន្ថែម​ពី​នេះ ស្រី​ៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ឈឺ​ចុក​ចាប់​នៅ​ផ្នែក​ម្ខាង​នៃ​ពោះ​ផ្នែក​ខាង​ក្រោម​ ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក​ផង​ដែរ​។ សញ្ញា​ផ្សេង​ទៀត​​បញ្ជាក់​ថា​យើង​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ប្រែប្រួល​ទម្លាប់​នៃ​ការ​បន្ទោបង់​ ឬ​​នោម​ ស្រក​ ឬ​ឡើង​ទម្ងន់​ដែល​មិន​បាន​រំពឹង​ទុក​ ​​មាន​​អារម្មណ៍​ឆ្អែត​លឿន​នៅ​ពេល​ញ៉ាំ​អាហារ​​ ឈឺ​ចាប់​នៅ​ពេល​មក​រដូវ​ នោម​ញឹកញាប់​។ ​​​ចំពោះ​គីស​ដែល​ចេញ​ឈាម​ ផ្ទុះ ឬ​​ធ្វើ​ឲ្យ​អូវែ​រមួល​ អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​កាន់​តែ​ឈឺ​ចាប់​ខ្លាំង​ក្លា​។ សញ្ញា​​ផ្សេង​ទៀត​ដែល​​បង្ហាញ​ថា​ យើង​មាន​ដុំ​គីស​អូវែ​ដែល​ផ្ទុះ​ រួម​មាន​៖ ចង្អោរ​ ឬ​ក្អួត​ គ្រុន​ក្ដៅ​ ហូរ​ឈាម​តាម​ទ្វារ​មាស​ វិល​មុខ​ ខ្សោយ​។ ពេល​ណា​គួរ​ទៅ​ជួប​​គ្រូពេទ្យ​? បើ​ស្រី​ៗ​យើង​​ជួប​ប្រទះ​ការ​ឈឺចាប់​អាង​ត្រគាក​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​អាការៈនេះកើត​ឡើង​​ភ្លាម​ៗ យើង​គប្បី​ទៅ​ជួប​​គ្រូពេទ្យ​ជា​បន្ទាន់ ពីព្រោះ​​អូវែ​រមួល​ អាច​កាត់​បន្ថយ​ ឬ​បញ្ឈប់​លំហូរ​ឈាម​​តែ​ម្ដង ដែល​អាច​ប៉ះពាល់​ដល់​អូវែ​ធ្ងន់ធ្ងរ​។ ​មួយ​វិញ​ទៀត​ ចំពោះ​ការ​ឈឺ​ចាប់​អាង​ត្រគាក​ទូទៅ យើង​ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​កំណត់​ពី​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ឲ្យ​បាន​ច្បាស់លាស់​ដូច​គ្នា​។


ការមករដូវ

ទាំងនេះ ជាតិចនិក​ដោះស្រាយ​អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវ

អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវបណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឱ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរ​ដោះស្រាយ​បែបណាដើម្បី​រក្សាទម្ងន់? លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធាន​​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលី​បានលើក​ឡើង​ថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែល​ជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។ ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការៈចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖​ ១. ញុំាកាបូអ៊ីដ្រាតល្អ យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និង​ដំឡូងជ្វាជាដើម​ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និង​អាការៈឃ្លានអាហារ។ ២. ញុំាអាហារសម្រន់ ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់​ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាច​នឹង​បណ្តាល​ឱ្យយើង​ញុំា​អាហារកាន់តែច្រើន។ ៣. ហាត់ប្រាណ ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កា​ជាដើមអាចជួយកាត់បន្ថយ​​ភាព​តានតឹង​​ដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។ ចង់គណនា BMI ចុចទីនេះ! ៤. ញុំាអាហារសម្បូរកាល់ស្យូម យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និង​ផលិតផលធ្វើ​ពី​​ទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។ ៤. ញុំាអាហារសម្បូរម៉ាញេស្យូម ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និង​គ្រាប់ផ្លែឈើ​ជា​ដើម​។ ម៉ាញេស្យូម​អាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និង​ធ្វើ​ឱ្យ​យើងមានអារម្មណ៍ល្អ។ ៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ អាស៊ីដខ្លាញ់អូមេហ្គា ៣ […]


បញ្ហាស្ត្រីផ្សេងទៀត

នោម​ក្រោយ​រួម​ភេទ​រួច ពិតជាអាច​​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ជួយ​​កម្ចាត់​ចោល​ពពួក​បាក់តេរី​គ្រោះថ្នាក់​ដែល​តោង​ជាប់​នៅ​ក្នុង​បង្ហួរ​នោម​។ យ៉ាង​ណា​មិញ ​ការ​នោម​​ក្រោយ​រួម​ភេទ​​រួច​ ​មិន​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​បាន​ឡើយ​។ នោម​ក្រោយ​រួម​ភេទ​ អាច​បង្ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​អត់​? មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​ការពារ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​បាន​ទេ ប៉ុន្តែ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​​ការ​បង្ក​រោគ​នេះ​​ តាម​រយៈ​ការ​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម​៖ នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​ រក្សា​ជាតិ​ទឹក​ ដោយ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​រួម​ភេទ ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ​ទៅ​ខាង​ក្រោយ​ បន្ទាប់​ពី​នោម និង​រួម​ភេទ​រួច​ ប្រើ​ទឹក​រម្អិល​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ការ​កកិត​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​បង្ហួរ​នោម​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ស្រី​ៗ​យើង​គួរ​នោម​​ក្រោយ​រួម​ភេទ​រួច​ប៉ុន្មាន​នាទី​? យើង​គប្បី​នោម​ក្នុង​ចន្លោះ​រយៈពេល​៣០​នាទី​ក្រោយ​រួម​ភេទ​ ដើម្បី​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​ ​ការ​នោម​ក្រោយ​រួម​ភេទ​រួច អាច​បង្ការ​ជំងឺ​កាមរោគ​បាន​អត់​? បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ ខុស​គ្នា​ពី​បាក់តេរី​ដែល​បង្ក​​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដោយ​ឡែក​ បាក់តេរី​ដែល​បង្ក​ជំងឺ​កាមរោគ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​របស់​យើង​តាម​រយៈ​​ការ​ដាច់​​រលាត់​តូច​ៗ​នៅ​ក្នុង​ភ្នាស​រម្អិល​នៃ​ទ្វារ​មាស​ ហើយ​ការ​នោម​ក្រោយ​រួម​ភេទ​មិន​អាច​បង្ការ​ជំងឺ​កាមរោគ​បាន​ឡើយ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​មួយ​នេះ គឺ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើ​ស្រី​ៗ​យើង​ចង់​មាន​ផ្ទៃពោះ តើ​យើង​​អាច​នោម​ក្រោយ​រួម​ភេទ​បា​ន​​ទេ​? ​ទោះ​បី​ជា​យើង​ព្យាយាម​យក​កូន​ យើង​នៅ​តែ​អាច​នោម​ក្រោយ​រួម​ភេទ​បាន​។ ជាក់​ស្ដែង មេ​ជីវិត​ឈ្មោល​ផ្លាស់​ទី​តាម​​រន្ធ​មាត់ស្បូន​ ទៅ​ក្នុង​ស្បូន​ និង​​​ទៅ​ដល់​ដៃ​ស្បូន​  ដែល​ជា​កន្លែង​ដែល​ស៊ុត​ញី​រង់ចាំ​បង្ក​កំណើត​។ បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ មេ​ជីវិត​ឈ្មោល​នឹង​ចំណាយ​ពេល​ពី​២​ ទៅ​១០​នាទី​ ដើម្បី​ទៅ​ដល់​ដៃ​ស្បូន​ ។


ការមករដូវ

ខែត្រជាក់ អាច​រំខានដល់វដ្តរដូវរបស់ស្រីៗ​មួយចំនួន

ជឿ​អត់​ថា​ខែ​ត្រជាក់​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ​រដូវ​ធ្លាក់​ខ្យល់​ អាកាស​ធាតុ​ក៏​ត្រជាក់​ជាង​ខែ​ផ្សេង​ៗ​ទៀត ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​​ឈឺ​។ ដូច​គ្នា​ដែរ ស្រី​ៗ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ប្រែ​ប្រួល​នៅ​រដូវ​​ធ្លាក់​ខ្យល់​ត្រជាក់ ជាពិសេស​​ក៏​អាច​មាន​បញ្ហា​ដល់​ការ​មក​រដូវ​​ផង​ដែរ​។​ មូល​ហេតុ​មួយ​ចំនួន​នាំ​ឲ្យ​រដូវ​រងា​ អាច​រំខាន​ដក់​ការ​មក​រដូវ​៖ ១. សកម្មភាព​អូវែ​ត្រូវ​កាត់​បន្ថយ​ អាកាស​ធាតុ​ប្រែ​ប្រួល​ ក៏​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​របស់​ស្រី​ៗ​យើង​ប្រែ​ប្រួល​ដូច​គ្នា​។ តាម​រយៈ​ការ​សិក្សា​កន្លង​មក នៅ​រដូវ​រងា​ ស្រ្តី​ហាក់​មាន​ការ​បញ្ចេញ​​អ័រម៉ូន​ច្រើន និង​វដ្ដ​រដូវ​ខ្លី​ជាង​រដូវ​ក្ដៅ​ ០,៩​ថ្ងៃ។ ដូច​គ្នា​ដែរ សកម្មភាព​របស់​អូវែ ដំណើរ​ការ​បាន​ល្អ​នៅ​ក្នុង​រដូវ​ក្ដៅ បើ​ធៀប​នឹង​ដំណើរ​ការ​ដូច​គ្នា​នៅ​រដូវ​រងា​។ ដូច​នេះ​ហើយ បាន​ជា​ស្រី​ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ការ​​មក​រដូវ​ក្នុង​រដូវ​រងា​​។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. រោគ​សញ្ញា​មុន​មក​រដូវ​ ស្រ្តី​មួយ​ចំនួន នៅ​រដូវ​រងា ​អាច​មាន​រោគ​សញ្ញា​មុន​មក​រដូវ​ធ្ងន់​ធ្ងរ​ជា​ង​រដូវ​ក្ដៅ​។ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ស្រី​ៗ​យើង​អាច​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ផ្ទះ​ ធ្វើ​សកម្មភាព​រាង​កាយ​តិច និង​អាច​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា​។ ការណ៍​នេះ​អាច​រំខាន​ដល់​វដ្ដ​រដូវ និង​បង្ក​ជា​រោគ​សញ្ញា​អវិជ្ជមាន​មួយ​ចំនួន​ដល់​រោគ​សញ្ញា​មុន​មក​រដូវ​។ ហេតុ​អ្វី​អាកាស​ធាតុ​ត្រជាក់​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ពេល​អាកាស​ធាតុ​ល្អ​មនុស្ស​យើង​អាច​ចំណាយ​ពេល​ច្រើន​​នៅ​ក្រៅ​ផ្ទះ​។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​ និង​ទៀង​ទាត់​អាច​គ្រប់​គ្រង​វដ្ដ​រដូវ​បាន​ល្អ ជាង​អ្នក​ដែល​មិន​សូវ​បាន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ចំណែក​រដូវ​ត្រជាក់​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​នៅ​ក្នុង​ផ្ទះ​ជាជាង​ចេញ​ក្រៅ ដែល​ជា​ហេតុ​នាំឲ្យ​សកម្ម​ភាព​រាង​កាយ​ថយ​ចុះ​ដូច​គ្នា​។​ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស ​យ៉ាង​ណា […]


ទ្វារមាស

តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ដោះស្រាយបែបណា?

សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​កើត​ឡើង​នៅ​បរិវេណ​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​បញ្ហា​​ខ្លះ​បណ្ដាល​មក​ពី​ការ​កើត​មុន និង​ការ​បន្សល់​ស្លាកស្នាម​ជា​ដើម​។ យ៉ាង​ណា​មិញ បញ្ហាបរិវេណ​ប្រដាប់​ភេទ​ខ្មៅ​ ជា​ប្រភេទ​នៃ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ដែល​​កើត​ឡើង​ជា​ញឹកញយ​ចំពោះ​ស្រី​ៗ​យើង​។ ​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ អ្វី​ទៅ​​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​មាន​ពណ៌​ខ្មៅ? មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​ពិសេស​មាន​ពណ៌​មិន​ស៊ី​គ្នា​៖ កង្វះ​អនាម័យ​នាំ​ឲ្យ​កើត​មាន​ផ្សិត និង​បូស​ បែកញើស​ច្រើន​ជ្រុល​ ប្រើប្រាស់​ផលិតផល​មិន​ស័ក្ដិសម​នឹង​ស្បែក​ត្រង់​តំបន់​ទ្វារ​មាស ការ​កម្ចាត់​រោម​ (បក​រោម​​ ឬ​ប្រើ​ក្រែម​ជម្រុះ​រោម​)។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​បញ្ហា​តំបន់​ពិសេស​​​ពណ៌​ខ្មៅ​អាច​បាត់​ទៅ​វិញ​ទេ​? ស្បែក​នៅ​បរិវេណ​នោះ​ងាយ​នឹង​ប្រតិកម្ម​ ហើយ​ក៏​ប្រឈម​នឹង​ការ​កកិត​ដូច​គ្នា។ ស្នាម​ខ្មៅ​ក្បែរ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​កកិត ដោយ​សារ​តែ​ការ​ប្រើ​សំឡី​អនាម័យ​ សំលៀកបំពាក់​ និង​ភាព​សើម​នៅ​ពេល​ប្រើប្រាស់​បន្ទប់​ទឹកជាដើម។ កត្តា​ទាំង​នេះ​ប៉ះពាល់​ដល់​​បាក់តេរី​ល្អ​នៃ​ស្បែក​នៅ​បរិវេណ​នោះ ហើយ​ពណ៌​មិន​ស៊ី​គ្នា​នៃ​ស្បែក​នេះ អាច​នឹង​នៅតែ​មាន​ជា​រៀង​រហូត​។ ​តំបន់​ពិសេស​ឡើង​ខ្មៅ​អាច​បង្ការ​បាន​អត់​? ស្រី​ៗ​យើង​អាច​អនុវត្ត​វិធានការ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​បញ្ហា​ទ្វារ​មាស​ខ្មៅ​​តាំង​ពី​ពេល​ដំបូង​។ ជា​ពិសេស​ គឺ​រក្សា​អនាម័យ​នៅ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​​ខ្ជាប់ខ្ជួន។ ចូរ​ជ្រើសរើស​ប្រភេទ​ទឹក​អនាម័យ​ដែល​អាច​ជួយ​ឲ្យ​កម្រិតpH​មាន​តុល្យភាព​។ លើស​ពី​នេះ យើង​គប្បី​​ថែទាំ​រោម​នៅ​បរិវេណ​ប្រដាប់​ភេទ ដោយ​ការ​កាត់​តម្រឹម​ កោរ​ ឬ​ការ​ប្រើ​ឡាស៊ែរ ដើម្បី​គ្រប់គ្រង​ការ​ដុះ​រោម​ច្រើន​ជ្រុល​ជា​ជាង​ការ​ប្រើ​ក្រែម​ជម្រុះ​រោម​ ឬ​ការ​បក​រោម​នៅ​លើ​ស្បែក​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស ​យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ត្រង់​តំបន់​ពិសេស​ដោយ​វិធី​ណា​ ទើប​មាន​សុវត្ថិភាព​? ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ទ្វារ​មាស​មាន​សភាព​ខ្មៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ