សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

ធ្លាក់ទឹករម្អិលទ្វារមាសច្រើនបណ្តាលមកពីអ្វី? គួរ​ឲ្យ​បារម្ភអត់?

ទ្វារ​មាស​ និង​មាត់​ស្បូន​ផ្ទុក​ក្រពេញ​ផលិត​ទឹក​រម្អិល​ទ្វារ​មាស ហើយ​ទឹក​រម្អិល​​ទាំង​នេះ​អាច​មាន​ពណ៌​ស ឬ​ពណ៌​លឿង​នៅ​ពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​។ ​ជា​ទូទៅ ស្រី​ៗ​តែង​ផលិត​ទឹក​រម្អិល​ខុស​ៗ​គ្នា អំឡុង​ពេល​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​។ កត្តា​ដទៃ​ទៀត ដែល​បង្កើន​បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រួម​មាន​៖ មាន​ផ្ទៃពោះ​ ចំណង់​ផ្លូវ​ភេទ ការ​បញ្ចេញ​ពង​អូវុល​ក្នុង​​វដ្ដរដូវ សញ្ញា​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​ខុស​ៗ​គ្នា ក្នុង​ករណី​ដែល​យើង​​មាន​​​បញ្ហា​​សុខភាព​។ ការ​​បញ្ចេញ​ទឹក​រម្អិល​​ទ្វារ​មាស​ដែល​បណ្ដាល​មក​ពី​បញ្ហា​​សុខភាព​ ​អាច​មាន​សណ្ឋាន​ដូច​ខាង​ក្រោម​៖ ​ខាប់​ ល្អក់ មាន​​ឈាម​   ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​លឿង ប្រផេះ ឬ​បៃតង។ រោគសញ្ញា​ផ្សេង​ទៀត​ ដែល​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ រួម​មាន​៖ រមាស់​ទ្វារ​មាស​ ស្ងួត​ទ្វារ​មាស ក្រហាយ​ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ គ្រុន​ក្ដៅ​ ​ឈឺ​ពោះ​ ចង់គណនា BMR សូមចុចទីនេះ ! ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ​​មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​។ ការ​រំខាន​pH​ក្នុង​ទ្វារ​មាស​ក៏​អាច​បង្ក​ជា​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស​ផង​ដែរ​។ កត្តា​ផ្សេង​ទៀត មាន​ដូចជា​៖ ការ​ប្រើ​ថ្នាំ​ផ្សះ ស្រ្តេស​ ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ផ្ទៃពោះ​ មួយ​វិញ​ទៀត​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ ក៏​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ផ្សេង​ៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត ឬបាក់តេរី​ទ្វារ​មាសដែរ។


ការមករដូវ

ឈាមរដូវមានពណ៌ក្រម៉ៅកម្រិតណា ទើបគួរឲ្យបារម្ភ?

ឈាម​រដូវ​របស់​យើង ​អាច​មាន​ពណ៌​ខុសៗ​គ្នា ដូចជា​ក្រហម​ស្រាល ត្នោត ឬ​ត្នោត​ងងឹត។ ទោះបីជាការផ្លាស់ប្តូរពណ៌ទាំងនេះជារឿងធម្មតាក៏ដោយ ជួនកាលឈាមរដូវងងឹតអាចលេចឡើងពីបញ្ហាសុខភាពផងដែរ។ មូលហេតុនៃឈាមរដូវនិងទឹកកាមមានពណ៌ខ្មៅ ឈាមរដូវងងឹត គឺជាឈាមដែលហូរចេញពីស្បូន ហើយត្រូវបានកត់សុីទៅជាពណ៌ត្នោត ឬពណ៌ត្នោតចាស់។ នឹងពណ៌កាហ្វេ។ ជាទូទៅ ការហូរឈាមរដូវ និង ការហូរទឹករំអិលពណ៌ត្នោតខ្មៅ មិនបង្ហាញពីបញ្ហាសុខភាពទេ ហើយគ្រាន់តែបង្ហាញពីការចាប់ផ្តើមប៉ុណ្ណោះ។ នៃវដ្តរដូវតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីកម្រមួយចំនួនក៏ជាសញ្ញាគ្រោះថ្នាក់ផងដែរ។ ទាំងនេះ​ជា​មូលហេតុ​៤​យ៉ាង​ដែល​នាំ​ឲ្យ​ឈាម​រដូវ​ងងឹត៖ 1. ការចាប់ផ្តើមឬចុងបញ្ចប់នៃវដ្តរដូវ ការមករដូវជាធម្មតាត្រូវបានពន្យារពេលនៅដើម និងចុងបញ្ចប់នៃវដ្តរដូវ។ ដូច្នេះ ឈាម​នៅ​ក្នុង​ខ្លួន​កាន់​តែ​យូរ វា​នឹង​កាន់​តែ​ងងឹត។ 2. មានអ្វីមួយជាប់គាំងនៅក្នុងទ្វាមាស ជួនកាល ឈាមពេលមានរដូវងងឹតអាចបង្ហាញពីអ្វីមួយនៅខាងក្នុងទ្វារមាស ដូចជា tampon ស្រោមអនាម័យ ឬ IUD ។ យូរ ៗ ទៅវត្ថុទាំងនេះអាចធ្វើឱ្យរលាកស្រទាប់ទ្វារមាសនិងបង្កឱ្យមានការឆ្លងមេរោគ។ បន្ថែមពីលើរដូវងងឹត រោគសញ្ញាផ្សេងទៀតនៃការឆ្លងមេរោគរួមមាន: ទឹករំអិលទ្វារមាសមានក្លិនមិនល្អ រមាស់ក្នុង ឬជុំវិញទ្វារមាស កន្ទួល ឬហើមជុំវិញទ្វារមាស គ្រុន ពិបាកនោម ឈឺពោះ ឬអាងត្រគាក អត្ថបទគួរអាន៖ មករដូវចំថ្ងៃមានកម្មវិធី ស្រីៗយើងអាចផឹកស្រាបានអត់? ពេលមករដូវ អាចរួមភេទបានអត់? ស្រីៗពេលដល់វ័យអស់រដូវ ចំណង់ផ្លូវភេទប្រែប្រួលបែបណា? ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្តាលមកពីអ្វី? វដ្តរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង 3. មហារីកមាត់ស្បូន ក្នុងករណីកម្រ ឈាមរដូវងងឹតក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ គួរតែមើលរំលង៖ […]


បញ្ហាស្ត្រីផ្សេងទៀត

៤ ចំណុចសំខាន់ៗ ស្រី​ៗយើង​គួរ​ប្រុងប្រយ័ត្ន​ក្រោយ​រួម​ភេទ​រួច

ដើម្បី​ជួយ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​មាន​​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ ការ​អនុវត្ត​ទម្លាប់​ថែទាំ​តំបន់​ពិសេស​ឲ្យ​​បាន​​ត្រឹមត្រូវ មាន​សារសំខាន់​ណាស់​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​គ្នា​យើង​តែងតែ​ធ្វើ​រឿងរ៉ាវ​​ទាំង​ប៉ុន្មាន​ចំណុច​​នេះ ក្រោយ​រួម​ភេទ​រួច នោះ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​​​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ជា​មិន​ខាន​ឡើយ​។ ១. មិន​នោម​ក្រោយ​រួម​ភេទ​ ពិត​ណាស់​ ​ការ​នោម​ក្រោយ​រួម​ភេទ​រួច ​​អាច​បញ្ចៀស​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ (UTI) ពីព្រោះ​ទម្លាប់​មួយ​នេះ ​អាច​​​បណ្ដេញ​បាក់តេរី​ចេញ​ពី​ផ្លូវ​បង្ហួរ​នោម​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព​​។ យ៉ាង​ណា​មិញ យើង​អាច​នោម​យ៉ាង​ហោច​ណាស់​​មិនលើសពី ​១​ម៉ោងក្រោយ​រួម​ភេទ​​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មិន​អើពើ​នឹង​ការ​ឈឺ​ចាប់​ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​រួម​ភេទ​ អាច​បណ្ដាល​មក​ពី​​ជំងឺ​កាមរោគ ការ​ឈាន​ដល់​ចំណុច​កំពូល ជំងឺEndometriosis ការ​សូក​បញ្ចូល​ជ្រៅ ឬ​របួស​ផ្លូវ​ចិត្ត​ជាដើម។ ប៉ុន្តែ​ ប្រសិនបើ​យើង​នៅ​តែ​​បន្ត​មាន​អាការៈ​ឈឺ​ចាប់​បែប​នេះ គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ [embed-health-tool-ovulation] ៣. ​​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​ ការ​ស្លៀក​ខោ​ទ្រនាប់​តឹង​ពេក​ ក៏​អាច​​ធ្វើ​ឲ្យ​រលាក​​ស្បែក​​ភ្លៅ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ស្លៀក​ខោ​ទ្រនាប់​ឡើយ​ ក្រោយ​ពេល​រួម​ភេទ​រួច ដើម្បី​កាត់បន្ថយ​កម្ដៅ និង​ជួយ​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​គ្រប់​ប្រភេទ​ ដូចជា​មេរោគ​ផ្សិត និង​រមាស់​។​​​​​​​​ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស […]


ការមករដូវ

ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

ស្រី​ៗ​យើង​​ខ្លះ​ឆ្ងល់​ថា ម៉េច​បាន​​នៅ​ពេល​មក​រដូវ ចេះ​តែ​រាករូស​ទៅ​វិញ? ​តើ​បញ្ហា​មួយ​នេះ​ បណ្ដាល​មក​ពី​អ្វី? ហើយ​ធ្វើ​ម៉េច​ទើប​​បាត់​? ពិត​ណាស់​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​​នៅ​មុន​ពេល​មក​រដូវ​មាន​ដូចជា​​ចុក​ពោះ ឈឺ​ខ្នង ឈឺ​សុដន់​ និង​ប្រែប្រួល​អារម្មណ៍​ជា​ដើម។ ចំណែក​ឯ​រាករូស​ ក៏​ជា​រោគសញ្ញា​មួយ​ទៀត​ ដែល​គ្នា​យើង​​អាច​ជួប​ប្រទះ​នៅ​​មុន​ពេល​មក​រដូវ​ផង​ដែរ។ ម៉េច​បាន​ស្រី​ៗ​យើង​រាករូស​មុន​មក​រដូវ​? ជា​ធម្មតា កម្រិត​អ័រម៉ូន Progesterone និង​ Estrogen​មាន​ការ​ប្រែប្រួល​ អំឡុង​ពេល​មក​រដូវ​ ហើយ​កោសិកា​សម្រាប់​ទទួល​អ័រម៉ូន​ទាំង​នេះ ស្ថិត​នៅ​ក្នុង​​ក្រពះ​ពោះវៀន និង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រែ​ប្រួល​​អ័រម៉ូន​។ មួយ​វិញ​ទៀត មុន​ពេល​មក​រដូវ អ័រម៉ូន​Prostaglandins នឹង​កើន​ឡើង​ ព្រម​ទាំង​​​ធ្វើ​ឲ្យ​ភ្នាសសាច់ដុំ​ពោះវៀនកន្ត្រាក់​ និង​រុញ​កាកសំណល់​ចេញ​មក​ក្រៅ​យ៉ាង​ឆាប់​រហ័ស​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! រាករូស​មុន​ពេល​មក​រដូវ​គួរ​បារម្ភ​អត់​? ពិត​ណាស់​ រោគសញ្ញា​មុន​មក​រដូវ​ អាច​កើត​ឡើង​នៅ​រយៈពេល​១​ទៅ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ​ និង​អាច​បន្ត​រហូត​ដល់​​៧​ថ្ងៃ ក្រោយ​ចាប់ផ្ដើម​មក​រដូវ​។ នៅ​ពេល​​ជិត​មក​រដូវ រោគសញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​មាន​អ្នក​ខ្លះ​ទល់​លាមក​ និង​ខ្លះ​ទៀត​រាករូស។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​ចំនួន​៧៣​%​ មាន​រោគសញ្ញា​ក្រពះ​ពោះវៀន​នៅ​មុន​ ឬ​អំឡុង​ពេល​មក​រដូវ​។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ប្រហែល​២៤​% ប្រឈម​នឹង​បញ្ហា​រាករូស​មុន​មក​រដូវ ស្រប​ពេល​ដែល​២៨%​ទៀត​ រាករូស​អំឡុង​ពេល​មក​រដូវ។ យ៉ាង​ណា​មិញ បញ្ហា​​រាករូស​មុន​មក​រដូវ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ ហើយ​យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​៖ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]


ជំងឺដុំស្បូន

បើមានដុំសាច់ក្នុងស្បូន គ្រាន់តែញុំាថ្នាំអាចជាសះស្បើយដែរអត់?

ដុំសាច់ក្នុងស្បូន (Fibroids) គឺជាប្រភេទដុំសាច់ដែលកើតនៅសាច់ដុំនៃស្បូន ហើយច្រើនកើត​លើ​ស្រ្តី​ក្នុងវ័យបន្តពូជដែលអាចមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៥០ ឆ្នាំជាង។ តើដុំសាច់ក្នុងស្បូន​បង្កឡើងពីមូលហេតុអ្វី? ហើយ​ដុំសាច់ក្នុងស្បូនអាចព្យាបាលដោយការញុំាថ្នាំដែរឬទេ? វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភព​រ៉ូសបានឡើងលើកថា មិនមានមូលហេតុ​ជាក់លាក់​ដែលបណ្តាលឱ្យស្រ្តីមានដុំសាច់​ក្នុង​ស្បូន​ទេ តែភាគច្រើន​ដុំសាច់ក្នុងស្បូនអាចបណ្តាលមកពី៖ កត្តាតំណពូជ (បើយើងមានម្តាយ ឬបងប្អូនស្រីមានដុំសាច់ក្នុងស្បូន ភាគច្រើនយើង​អាច​មាន​ដុំសាច់ក្នុងស្បូនដែរ) ភាពធាត់ ការប្រើប្រាស់ថ្នាំដែលមានផ្ទុកជាតិអ័រម៉ូនអឺស្រ្តូសែនក្នុងរយៈពេលយូរ ស្រ្តីមានដុំសាច់ក្នុងស្បូនអាចមានអាការៈអ្វីខ្លះ? ជាទូទៅដុំសាច់ក្នុងស្បូនអត់មានបង្ហាញរោគសញ្ញាអ្វីទេ តែស្រ្តីអាចរកឃើញដោយចៃដន្យថា​មាន​ដុំសាច់ក្នុងស្បូននៅពេលពិនិត្យសុខភាពតាម​រយៈការមើលអេកូ ទើបដឹងថាមានដុំសាច់ទំហំ ២-៣ សង់ទីម៉ែត្រអីអ៊ីចឹងទៅ។ ផ្ទុយទៅវិញ បើដុំសាច់មានទំហំធំ ស្រ្តីមានចេញរោគសញ្ញាដូចជា៖ ឈឺលើថ្ងាសប្រដាប់ភេទ ឈឺចង្កេះ ធ្លាក់ឈាមខុសប្រក្រតី ពិបាកបត់ជើងតូច ឬធំដោយសារទំហំដុំសង្កត់លើសរីរាង្គដែលនៅ​ជិតៗ វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ដុំសាច់ក្នុងស្បូនអាចជាដោយការញុំាថ្នាំទេ? ដុំសាច់ក្នុងស្បូនមិនអាចបាត់ដោយការញុំាថ្នាំទេ ទោះបីជាដុំសាច់មិនវិវឌ្ឍទៅជាមហារីក ក៏​ដុំ​នោះ​អាចនៅដដែល ឬរីកធំដោយល្បឿនយឺត ឬលឿនដែរ។ ដុំសាច់ក្នុងស្បូនសុទ្ធតែទាមទារការព្យាបាលឬយ៉ាងណា? ការមានដុំសាច់ក្នុងស្បូនមិនមែនសុទ្ធតែតម្រូវឱ្យមានការព្យាបាលទេ ព្រោះជាធម្មតាដុំសាច់ក្នុងស្បូន​ជា​ប្រភេទដុំស្លូត (៩៩%) ដែលមិនវិវឌ្ឍទៅជាសាច់កាចទេ។ ផ្ទុយមកវិញបើទំហំ និងការ​ធ្វើទុក្ខរបស់​ដុំសាច់​ដែលធ្វើ​ឱ្យ​ស្រ្តីចុកចង្កេះខ្លាំង […]


ទ្វារមាស

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាសបង្កឡើងដោយការឆ្លងមេរោគ ឬការបង្ករោគនៅក្នុង​ទ្វារមាសដែលធ្វើឱ្យ​យើង​មាន​ការឈឺចាប់នៅត្រង់​ទ្វារមាស។ តើស្រ្តីស្ថិតក្នុងវ័យណាងាយប្រឈមនឹងការរលាកទ្វារមាសជាងគេ? ហើយកត្តាអ្វីខ្លះបង្កើនហានិភ័យរលាកទ្វារមាស? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យ​ដឹងថា ជំងឺរលាកទ្វារមាស​កើតញឹកញាប់​បើលើស្រីៗវ័យជំទង់ដែលចាប់ផ្តើម​មានរដូវ តែក៏អាច​កើតលើស្រ្តីស្ថិតក្នុងវ័យបន្តពូជផ្សេង​ទៀត​ដែរ ហើយស្រ្តីក្រោយវ័យអស់រដូវក៏កើត​ដែរ​តែថា​មាន​ភាគ​រយតិច។ ១. កត្តាហានិភ័យការលាកទ្វារមាស បំរែបំរួលអ័រម៉ូន មានដៃគូរួមភេទច្រើន រួមភេទញឹកញាប់ពេក ប្រើផលិតលាងសម្អាតទ្វារមាសដែលធ្វើឱ្យបាត់បង់បាក់តេរីក្នុងទ្វារមាស ប្រើប្រាស់មធ្យោបាយពន្យារកំណើតមួយចំនួន ឆ្លងជំងឺកាមរោគ​ ២. ស្រ្តីដែលរលាកទ្វារមាសអាចមានរោគសញ្ញាដូចជា៖ ក្រហល់ក្រហាល ក្រហម និងឈឺចាប់នៅទ្វារមាស ធ្លាក់សច្រើន រាវ ខាប់ ឬមានក្លិនឆ្អាប (ទៅតាមប្រភេទមេរោគដែលបង្កឱ្យទ្វារមាសរលាក) សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. មូលហេតុបង្កឱ្យស្រ្តីរលាកទ្វារមាស ការបំរែបំរួលអ័រម៉ូន៖ ធ្វើឱ្យ pH ក្នុងទ្វារមាសមានការផ្តាស់ប្តូរខុសធម្មតា ហើយបង្កទៅជា​ការ​រលាក​ទ្វារមាស តែមិនធ្ងន់ធ្ងរទេ អាចព្យាបាលដោយញុំាថ្នាំអ័រម៉ូន ការបង្ករោគ៖ មានដូចជាពពួកបាកតេរី (ធ្លាក់សរាវៗ និងមានក្លិនឆ្អាប) ពពួក Candida albicans […]


ការមករដូវ

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?

គ្នា​យើង​​ខ្លះ​ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ជា​រៀង​រាល់​ខែ ដូចជា​ចុក​ពោះ​ ឈឺ​សាច់​ដុំ​ ឬប្រែប្រួល​អារម្មណ៍។ ចំណែក​អាការៈ​ទល់​លាមក​ ក៏​ជា​រោគ​សញ្ញា​មួយ​ទៀត​ ​ដែល​កើត​ឡើង​​មុន​ពេល​មក​រដូវ​ដូច​គ្នា។ តើ​មូលហេតុ​អ្វី​បាន​ជា​​គ្នា​យើង​ទល់​លាមក​​? គួរ​ដោះស្រាយ​បែប​ណា​? ម៉េច​បាន​គ្នា​យើង​ខ្លះ​ទល់​លាមក​មុន​មក​រដូវ​? ​​​​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Progesterone ​ជា​ឫសគល់​នៃ​បញ្ហា​ទល់លាមក​មុន​មក​រដូវ​។ កម្រិត​អ័រម៉ូន​មួយ​នេះ ឡើង​ខ្ពស់​មុន​​​​​ដល់​ថ្ងៃ​សំខាន់​ប្រចាំ​ខែ​របស់​យើង​ ហើយ​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យឺតយ៉ាវ​ផង​ដែរ។ ជា​ធម្មតា ក្រោយ​​បញ្ចេញ​ពង​អូវុល​ ​​​អ័រម៉ូន​Progesterone កើន​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​នាំ​ឲ្យ​យើង​ទល់​លាមក​ ពីព្រោះ​អ័រម៉ូន​នេះ​ពន្យឺត​ចលនា​របស់​អាហារ​​ដែល​ឆ្លង​កាត់​ពោះវៀន។ យ៉ាង​ណា​មិញ អាការៈ​ទល់​លាមក​ នឹង​បាន​ធូរ​ស្បើយ​ នៅ​ពេល​ដែល​យើង​មក​រដូវ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ស្រី​ៗ​យើង​មួយ​ចំនួន​​ជួប​ប្រទះ​បញ្ហា​រាករូស​​មួយ​រយៈពេល​ខ្លី​ នៅ​ពេល​មក​រដូវ ពីព្រោះ​អ័រម៉ូន​ដែល​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពន្យឺត​ដំណើរការ​​ប្រព័ន្ធ​រំលាយ​អាហារ​​​ត្រូវ​​អវត្ដមាន​ភ្លាម​ៗ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​ធ្វើ​ម៉េច​ទើប​អាច​កាត់បន្ថយ​អាការៈ​​ទល់លាមក​មុន​មក​រដូវ​បាន​? មិន​ថា​បញ្ហា​ទល់​លាមក​កើត​ឡើង​អំឡុង​ពេល​មក​រដូវ​ ឬ​អត់​ទេ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ខ្ពស់​​ ដូចជា​​ផ្លែ​ប៊ឺរ ចេក​ ប្លូបឺរី ផ្លែ​ប៉ោម​ និង​សណ្ដែក​សៀង ជាដើម។ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​តែ​ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករ ខ្លាញ់ខ្ពស់ និង​គួរ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ បន្ថែម​ពី​នេះ លំហាត់​ប្រាណ​ និង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ដទៃ​ទៀត​ក៏​អាច​ជួយ​ការពារ​បញ្ហា​ទល់​លាមក​​។ អត្ថបទគួរអាន៖ ក្រោយ​សម្រាលកូន​ដោយធម្មជាតិ ទ្វារមាសស្រ្តីអាចវិលមករកសភាពដើមវិញអត់?​ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង […]


ការមករដូវ

គន្លឹះ៤យ៉ាង ការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ក្រោយមករដូវ

ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​​ក្រោយ​មក​រដូវ​រួច អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ប្រព័ន្ធ​ទឹក​នោម​។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​ការ​បង្ក​រោគ​ជា​ធម្មតា ​កើត​ឡើង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​ទឹក​នោម​ ប្លោក​នោម​ និង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រង​នោម​របស់​យើង​ផង​​ដែរ​ ហើយ​ក្នុង​ករណី​ដែល​មិន​ព្យាបាល​ទេ​នោះ ​ការ​បង្ក​រោគ​អាច​រាលដាល​ដល់​តម្រង​នោម​ និង​ប្រព័ន្ធ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! មូលហេតុ​​​នៃ​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក្រោយ​មក​រដូវ​ ​លោក​​​​​វេជ្ជបណ្ឌិតSanjay Garg អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​ផ្លូវ​មូត្រ ប្រចាំ​មន្ទីរពេទ្យ​Manipal បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្រោយ​មក​រដូវ​រួច កើត​ឡើង​ដោយ​សារ​តែ​វត្តមាន​របស់​ពពួក​បាក់តេរី​ក្នុង​ផ្លូវ​ទឹកនោម​​តាមរយៈ​បង្ហួរ​នោម​ ដែល​លាត​សន្ធឹង​ដល់​ប្លោក​នោម​។ ​ប៉ុន្តែ ស្រី​ៗ​យើង​ប្រឈម​នឹង​ហានិភ័យ​ជាក់លាក់​ទាក់ទង​នឹង​យេនឌ័រ​ខ្ពស់​ភាគ​ច្រើន​។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​ជាក់លាក់​ រួម​មាន​​ការ​បង្ក​រោគ​ក្នុង​ប្លោក​នោម​​​ដោយ​សារ​តែ​បាក់តេរី​ទូទៅ​ ឬ​បាក់តេរី​E.coli​ នៅ​ក្នុង​​​ផ្លូវ​​ក្រពះ​ពោះវៀន​ និង​ជំងឺ​រលាក​បង្ហួរ​នោម​ ឬ​ការ​ឆ្លង​មេរោគ​បង្ហួរ​នោម។ ទន្ទឹម​នឹង​នេះ​ដែរ អនាម័យ​មិន​ល្អ​អំឡុង​ពេល​មក​រដូវ និង​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ដែល​គ្មាន​គុណភាព​ ក៏​អាច​​បណ្ដាល​​ឲ្យ​មាន​ការ​​​ឆ្លង​មេរោគ​ដូច​គ្នា។​ បន្ថែម​ពី​នេះ ការ​អស់​រដូវ និង​ការ​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត​ ក៏​​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម​។ កត្តា​ហានិភ័យ​ទូទៅ​ផ្សេង​ទៀត រួម​មាន​ភាព​មិន​ប្រក្រតី​នៃ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ស្ទះ​ដោយ​សារ​ក្រួស​តម្រង​នោម​ ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​សារ​តែ​​បញ្ហា​សុខភាព​ដែល​មាន​​ស្រាប់។ អត្ថបទគួរអាន៖ ក្រោយ​សម្រាលកូន​ដោយធម្មជាតិ ទ្វារមាសស្រ្តីអាចវិលមករកសភាពដើមវិញអត់?​ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ […]


ទ្វារមាស

៥ សំណួរខ្លីខ្លឹម ទាក់ទងនឹងការថែទាំសុខភាពទ្វារមាស ស្រីៗ​គួរដឹង!

ទ្វារមាសត្រូវការការថែទាំជាពិសេសដែលអាចផ្ទុយស្រឡះពីការថែទាំស្បែក​នៅតំបន់ផ្សេងៗនៃរាងកាយដែលស្រ្តីយើងភាគច្រើនធ្វើការថែទាំខុស ហើយបង្កឱ្យមានការឆ្លងមេរោគ ឬអាចបង្កឱ្យ​កើត​រោគស្រ្តី។ ដូច្នេះទើបស្រ្តីយើងមានចម្ងល់ជាច្រើនទាក់ទងនឹងការថែទំាំទ្វារមាស។ តើសំណួរ​​ទាក់ទង​នឹងការថែរក្សាសុខភាពទ្វារមាសអ្វីខ្លះដែលស្រ្តីយើងចង់ដឹងច្រើនជាងគេ? ភាគច្រើនស្រ្តីយើងចង់ដឹងពីវិធីសាស្រ្តក្នុងការថែទាំសុខភាពទ្វារមាសដូចខាងក្រោម៖ ១. យើងគួរសម្អាតទ្វារមាសដោយរបៀបណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ជាទូទៅយើងអាចលាងសម្អាតទ្វារមាសដោយប្រើទឹកស្អាត ហើយ​គួរ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ និងធ្វើការបាញ់លាងទ្វារមាសខ្លាំងៗ ជាពិសេសផ្នែក​ខាងក្នុង​​ទ្វារមាស​ (ចាប់ពីសន្ទះព្រហ្មចារីទៅក្នុង) ព្រោះអាចធ្វើឱ្យទ្វារមាសបាត់បង់​បាតេរីល្អៗដែលជួយការពារភ្នាសកោសិការទ្វារមាសឱ្យមានការ​រីកលូតលាស់ និងការពារទ្វារមាសពីការបង្ករោគនានា។ ២. យើងគួរកោររោមទ្វារមាសដែរឬទេ? ទាក់ទងនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបានបកស្រាយថា យើងមិនគួរកោររោមប្រដា​ប់ភេទទេ ព្រោះរោមទ្វារមាសមាននាទីការពារទ្វារ​មាស​ពីការឆ្លងមេរោគផ្សេងៗ ជាពិសេសមេរោគកាមរោគ ឬ HPV ដែលឆ្លងតាមរយៈការប៉ះពាល់ប្រដាប់ភេទផ្ទាល់ ឬរួមភេទ។ ឧទារហណ៍ ជំងឺសិរមាន់ ប្រមេះ​ ស្វាយជាដើម បើទ្វារមាសមានរោមការពារ ក្រោយពីការប៉ះពាល់ផ្ទាល់ជាមួយមេរោគ​ទំាងនេះ​ក្នុង​អំឡុង​ពេលរួមភេទ មេរោគដែលជាប់តោងនឹងរោមអាចត្រូវបានលាងសម្អាតចេញ ហើយមិនបង្ក​ឱ្យ​ឆ្លង​ដល់ទ្វារមាសខាងក្នុងទេក្នុងករណីយើងប្រើ​ស្រោយ​អនាម័យពេលរួមភេទ។ តែបើយើងកោររោមនៅប្រដាប់ភេទចេញអស់ មេរោគទាំងនោះអាចប៉ះពាល់ផ្ទាល់​ទៅលើស្បែក​ទ្វារ​មាស ហើយឆ្លងតាមរន្ធរោមចូលក្នុងខ្លួនយើង រួចសង្ងំនៅក្នុងនោះ ពេលភ្លាមៗមេរោគទាំងនេះ​មិន​មាន​ការបង្ករោគទេ តែបើពេលសរីរាង្គយើងចុះខ្សោយ មេរោគនឹងបង្កចេញជារោគសញ្ញា។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ៣. បន្ទាប់ពីរួមភេទរួច យើងគួរថែរក្សា​ទ្វារមាស​​ដោយ​របៀប​ណា​? ក្រោយពេលរួមភេទរួច យើងគួរបត់ជើងតូចដើម្បីបញ្ចេញ​ ឬសម្អាត​មេរោគ​​ទាំងឡាយ​​ដែល​ចូល​ទៅ​ក្នុង​បង្ហួរនោមក្នុងអំឡុងពេលរួមភេទ​។ បន្ទាប់មក យើងអាចលាងសម្អាតទ្វារមាសជាមួយទឹកធម្មតា ហើយ​ចៀសវាង​លាងសម្អាតជាមួយសាប៊ូ។ ចង់គណនា BMI […]


ការមករដូវ

គ្មាន​ផ្ទៃពោះ តែបែរជាហូរសារធាតុរាវពីចុងសុដន់ អាចជាបញ្ហា​សុខភាពធ្ងន់ធ្ងរ

ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ស្រី​ៗ​យើង​​ស្រាប់​តែ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ នោះ​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ក្នុង​ករណី​នេះ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។ មូលហេតុ​​នៃ​ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ ១. អ័រម៉ូន​Prolactin ពេល​ខ្លះ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​លើ​ស្រ្តី​ដែល​មិន​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​Prolactin ហើយ​​នៅ​ពេល​ដែល​អ័រម៉ូន​​មួយ​នេះ​​កើន​ឡើង​ វា​អាច​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន ពីព្រោះ​អ័រម៉ូន​Prolactin​បញ្ឈប់​ការ​បញ្ចេញ​ពង​អូវុល​ ហើយ​ថែម​ទាំង​រំខាន​ដល់​វដ្ដ​រដូវ​ផង​ដែរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ការលូតលាស់​នៃ​ដុំ​​សាច់​មហារីក​ ​​​ជា​ទូទៅ ស្រី​ៗ​ដែល​​បំបៅ​ដោះ​កូន​ ឬ​ផ្ដាច់​ដោះ​កូន​ អាច​​ហូរ​​សារធាតុ​រាវ​​ពណ៌​ស ឬ​ពណ៌​ទឹក​ដោះ​ ហើយ​​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ ​បន្ទាប់​ពី​​ផ្ដាច់​ដោះ​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​យើង​ហូរ​ឈាម​ចេញ​ពី​​ចុង​សុដន់​ នេះ​អាច​បង្ហាញ​ពី​ការ​លូតលាស់​នៃ​ដុំ​សាច់​មហារីក​។ ៣. រលូត​កូន​ ក្នុង​ករណី​លើស​អ័រម៉ូន​ប្រូឡាក់​ទីន​កម្រិត​ស្រាល​​មួយ​ចំនួន​ ​អូវែ​អាច​បញ្ចេញ​ស៊ុត​ទាន់​ពេល​វេលា ប៉ុន្តែ​រាងកាយ​មិន​ផលិត​បរិមាណ​អ័រម៉ូនProgesterone គ្រប់គ្រាន់​ឡើយ​។ ជា​លទ្ធផល​ ប្រសិនបើ​ស៊ុត​ត្រូវ​បង្ក​កំណើត​ ស៊ុត​នឹង​មិន​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្បូន​បាន​នោះ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ ស្ត្រី​អាច​រលូត​កូន​ មុន​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ទៅ​ទៀត​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ