សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

ទំនាក់ទំនងល្អ

សើច​ច្រើន​ចម្រើន​អាយុ ពិតកម្រិតណា?

គ្នា​យើង​ពិត​ជា​ធ្លាប់​ឮ​ហើយ​ឃ្លា​ថា «សើច​ច្រើន​ចម្រើន​អាយុ» ជា​មិន​ខាន។ តើ​ការ​លើក​ឡើង​បែប​នេះ​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ដែរ​ឬទេ​។ ពិត​ណាស់ មាន​ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​មនុស្ស​ដែល​សុទិដ្ឋិ​និយម​ច្រើន គឺ​ជា​មនុស្ស​មាន​ហានិភ័យ​ទាប​លើ​ជំងឺ​បេះដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល ក៏​ដូច​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​មហារីក និង​មេរោគ​ឆ្លង​ជា​ដើម។​ ១. ការ​សិក្សា​បង្ហាញ​ភស្តុតាង​អ្វី​ខ្លះ? ការ​សិក្សា​នៅ​ the National Academy of Sciences បាន​រក​ឃើញ​ថា​អ្នក​មាន​គំនិត​សុទិដ្ឋិ​និយម​​ច្រើន គឺ​មាន​អាយុ​វែង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​មាន សុទិដ្ឋិ​និយម​ច្រើន អាច​រស់​បាន​ដល់​អាយុ​វែង​ជាង​៨៥​ឆ្នាំ​។ ការសិក្សា​នេះ​ធ្វើ​លើ​ស្រ្តី​ចំនួន​៧០ ០០០​នាក់ និង​បុរស​១ ៤០០​នាក់​​។ ការ​សិក្សា​នេះ​ក៏​បាន​វាយ​តម្លៃ​លើ​ផ្នែក​ហិរញ្ញវត្ថុ ជំងឺ​ និង​បញ្ហា​ថប់បារម្ភ ផង​ដែរ និង​នៅ​តែ​រក​ឃើញ​ថា​អ្នក​ដែល​មា​ន​ភាព​រីករាយ​ច្រើន អាច​បន្ថយ​ហានិភ័យ​ស្លាប់​លឿន​៣៥​ភាគ​រយ។​ ដូច​គ្នា​ដែរ ការ​សិក្សា​ផ្សេងៗ​មួយ​ចំនួន​ទៀត ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​មាន​គំនិត​វិជ្ជមាន​ច្រើន​ជាង​​អវិជ្ជមាន ក៏​អាច​មាន​អាយុ​វែង​ដែរ​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​មាន​គំនិត​វិជ្ជមាន ឬ​សប្បាយ​ច្រើន តែង​ធ្វើ​ការងារ​បាន​ល្អ មាន​ទំនាក់​ទំនង​ល្អ មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង មិន​សូវ​មាន​បញ្ហា​ដំណេក មិន​សូវ​មាន​បញ្ហា​ស្រ្តេស និង​មាន​សុខ​ភាព​ល្អ ជា​ហេតុ​នាំ​ឲ្យ​មាន​អាយុ​វែង​។ ២. ធ្វើ​ដូចម្ដេច​ក្លាយ​ជា​មនុស្ស​រីករាយ​? សាស្រ្តាចារ្យ​សាកលវិទ្យាល័យ​Harvard លោក​ Robert Waldinger មាន​ប្រ​សាសន៍​ថា​មនុស្ស​មាន​ទំនាក់​ទំនង​ក្នុង​សង្គម និង​ក្នុង​គ្រួសារ​ល្អ ជា​មនុស្ស​ដែល​រីក​រាយ និង​មាន​សុខភាព​រាង​កាយ​ល្អ និង​អាច​រស់​នៅ​បាន​អាយុ​វែង​ជាង​មនុស្ស​ដែល​មិន​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម​។​ ដូច​គ្នា​ដែរ អ្នក​ដែល​ទុក​ខ្លួន​ឲ្យ​នៅ​តែ​ម្នាក់​ឯង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​យើង​ជួប​ហេតុការណ៍​រន្ធត់​ណាមួយ​កើត​ឡើង​ក្នុង​ជីវិត យើង​ច្បាស់​ជា​ចាំ​ទុក មិន​អាច​បំភ្លេច​វា​បាន​ងាយ​ៗ​ទេ ហើយ​មនុស្ស​មួយ​ចំនួន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​រហូត អាច​កើត​ជា​ជំងឺ​បាក់ស្បាត ឬ PTSD (Post Traumatic Stress Disorder) ​ទៀត​ផង។ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត បង្កើន​ការ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​ធំ​ទៀត ដែល​បំផ្លាញ​ដល់​ជីវិត និង​ការ​រស់​នៅ​របស់​ជន​រង​គ្រោះ​ទៀត​ផង។ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ ជា​ផល​ប៉ះពាល់​ទៅ​លើ​ផ្នែក​អារម្មណ៍​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​រស់​នៅ​បាន​ក្រោយ​ទទួល​របួស​ផ្លូវ​អារម្មណ៍​។ ១. នឹក​ឃើញ​រឿង​ដដែល​ៗ៖ ហេតុការណ៍​ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ខ្លាំង ច្បាស់​ជា​នៅ​ដិត​ជាប់​ក្នុង​ការ​គិត​យើង​រយៈ​ពេល​យូរ ហើយ​យើង​ច្បាស់​ជា​ឧស្សាហ៍​នឹក​ឃើញ​រឿង​នោះ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សារ​ឡើង​វិញ។ ២. កើត​ថប់​បារម្ភ៖ អាការៈ​ថប់​បារម្ភ ជា​បញ្ហា​ផ្នែក​អារម្មណ៍​គួរ​ឲ្យ​ខ្លាច​មួយ កើត​ឡើង​ពេល​យើង​ស្ត្រេស ឬ​ទទួល​ភាព​តានតឹង។ ពេល​យើង​កើត​ថប់​បារម្ភ វា​ក៏​អាច​ប៉ះពាល់​ទៅ​រាងកាយ​យើង​ដូច​ជា ប្រែ​ប្រួល​ប្រព័ន្ធ​ដកដង្ហើម ឬ​ប្រព័ន្ធ​រំលាយ​អាហារ អារម្មណ៍​ច្របូក​ច្របល់​។ល។ ៣. មានបញ្ហាពេលគេង៖ យើង​អាច​មាន​អារម្មណ៍​ភិតភ័យ​គ្រប់​ពេល សូម្បី​តែ​ពេល​បិទ​ភ្នែក​គេង​ក៏​នឹក​ឃើញ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​បាន។ ៤. ធ្លាក់​ទំនុក​ចិត្ត៖ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​ប៉ះពាល់​ទៅ​ដល់​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ៥. មាន​អារម្មណ៍​សោកសៅ៖ ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​មួយ​កើត​ឡើង​លើ​ខ្លួន យើង​ច្បាស់​ជា​មាន​អារម្មណ៍​សោក​សៅ ទទួល​អារម្មណ៍​អវិជ្ជមាន​ច្រើន។ ៦. ធ្វើ​បាប​ខ្លួន​ឯង៖ ក្នុង​ករណី​មួយ​ចំនួន ដោយ​សារ​រន្ធត់ ឬ​ទទួល​យក​អ្វី​ដែល​កើត​ឡើង​មិន​បាន បូក​រួម​មិន​ដឹង​ដោះ​ស្រាយ​បែប​ណា មនុស្ស​មួយ​ចំនួន​អាច​គិត​ទៅ​រក​ការ​ធ្វើ​បាប​ខ្លួន​ឯង ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។ ៧. គិត​ពី​រឿង​អត្តឃាត៖ បើ​សិន​ជា​មាន​ការ​ធ្វើ​បាប​ខ្លួន​ឯង​ហើយ​នោះ យើង​ច្បាស់​ជា​ចាប់​ផ្ដើម​មាន​គំនិត​ចង់​បញ្ចប់​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​បាន​លឿន […]


វិធីបំបាត់ស្ត្រេស

៦ សកម្មភាពធ្វើប្រចាំថ្ងៃ ធានាទទួលបានសុខភាពផ្លូវចិត្តល្អ

សុខភាព​ផ្លូវ​ចិត្ត ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​សុខភាព​ដែល​យើង​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូច​សុខភាព​រាងកាយ​ដែរ ព្រោះ​ការ​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​មិន​ល្អ អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​ក៏​ថា​បាន។ តាម​ពិត​ទៅ ការ​ថែ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​យើង​ឲ្យ​បាន​ល្អ​មិន​ពិបាក​ទេ ហើយ​សកម្មភាព​ ៦​យ៉ាង​ដែល​យើង​អាច​ធ្វើ​រាល់​ថ្ងៃ​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​គ្រប់គ្រង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ យើង​គួរ​អនុវត្ត​តាម​ជា​ប្រចាំ។ ១. យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ តាម​ផេកមន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា របប​អាហារ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវចិត្ត​មនុស្ស​យើង​ដែរ។ ការ​ញ៉ាំ​អាហារ​ទៀង​ពេល សមស្រប និង​សម្បូរ​បែប​ក៏​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​មាន​ភាព​ល្អ​ប្រសើរ​ដែរ។ យើង​ក៏​គួរ​ចៀសវាង​សារធាតុ​ញៀន ជាតិ​ស្រវឹង ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​ចំនួន​ដែល​អាច​ភ្ញោច​ឲ្យ​ខួរក្បាល​យើង​ដំណើរ​ការ​មិន​ល្អ ងាយ​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ២. ហាត់​ប្រាណ​ជានិច្ច ការ​ធ្វើ​សកម្មភាព​រាងកាយ​បាន​ច្រើន​ដូច​ជា​ការ​ដើរ ឬ​ហាត់​ប្រាណ​ជាដើម ជួយ​បន្ថយ​ភាព​តានតឹង​ចិត្ត បញ្ចេញ​ជាតិ​ពុល និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង។ ៣. ដើរ​ហាត់​ប្រាណ​ជា​មួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ការ​ដើរ​ហាត់​ប្រាណ​ជាមួយ​គ្រួសារ ឬ​មិត្តភ័ក្ដិ ក្រៅ​ពី​ជួយ​ដល់ការ​កាត់​បន្ថយ​ភាព​តានតឹង​ចិត្ត និង​បញ្ចេញ​ជាតិ​ពុល វា​ក៏​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល និង​បង្កើន​ភាព​កក់​ក្ដៅ​ទៀត​ផង។ ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទាំង​កាយ ទាំង​ចិត្ត​យើង​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​ឆ្អែត យក​ល្អ យើង​គួរ​គេង​ឲ្យ​បាន ​៨​ម៉ោង/ថ្ងៃ ដើម្បី​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​ស្រស់​ស្រាយ និង​អាច​បន្ត​ដំណើរ​ការ​យ៉ាង​ល្អ​នៅ​ថ្ងៃ​បន្ទាប់​បាន។ ៥. ចៀស​វាង​លាក់​ទុក​រឿង​ក្នុង​ចិត្ត ការ​ចែក​រំលែក​ពី​អារម្មណ៍​ខ្លួន​ឯង អាច​រាប់​ថា ជា​តម្រូវ​ការ​មូលដ្ឋាន សម្រាប់​សុខភាព​ផ្លូវចិត្ត។ យើង​គួរ​រក​មនុស្ស​ទុក​ចិត្ត ហើយ​រៀន​ពី​របៀប​ចែក​រំលែក​អារម្មណ៍​ខ្លួន​ឯង ដែល​មាន​លក្ខណៈ​សាមញ្ញៗ ទាំង​អារម្មណ៍​ល្អ និង​អារម្មណ៍​មិន​ល្អ នោះ​ដល់​ពេល​មាន​រឿង​ធំ យើង​ក៏​អាច​ចែក​រំលែក​បាន​ដូច​គ្នា។ ៦. ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ចិត្ត ក្រៅ​ពី​មិត្ត​ជិត​ស្និទ្ធ យើង​ក៏​អាច​ពិគ្រោះ​ពី​បញ្ហា​ក្នុង​ចិត្ត […]


វិធីបំបាត់ស្ត្រេស

៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក

ក្នុង​ស្ថានភាព​​យើង​ពិបាក​ចេញ​ទៅ​ខាង​ក្រៅ ជួប​ជុំ​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​បែប​នេះ ច្បាស់​ជា​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ធុញ​ថប់ ឬ​អារម្មណ៍​ឯកា​ចាប់​ផ្ដើម​កើត​ឡើង​ភ្លាម។ អារម្មណ៍​ឯកា​យូរ អាច​ធ្វើ​ឲ្យ​យើង​ប៉ះពាល់​​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​​គិត​អី​លែង​ចេញ និង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក៏​មាន ហើយ​បើ​វា​បន្ត​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ការ​ឈឺ​ចាប់ ពិបាក​គេង និង​ប្រព័ន្ធការពារ​រាងកាយ​ចុះ​ខ្សោយ​ផងដែរ។ ពេល​​​ជួយ​បញ្ហា​បែបនេះ គ្នា​យើង​អាច​សាកល្បង​ដោះ​ស្រាយបាន​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​នេះ។ ១. បង្កើត​សំឡេង​ក្នុង​ផ្ទះ ពេល​ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកាប្រជ្រៀតចូល​ក្នុង​ការ​គិត ឬ​ខួរក្បាល យើង​អាច​បំបាត់​វា​ទៅ​វិញ​ដោយ​ការ​បន្ថែម​សំឡេងនៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​យើង​នៅ។ តន្ត្រី​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ និង​ស្រស់ស្រាយ​ឡើងវិញ ហើយ​យើង​ក៏​អាច​មើល​រឿង ឬ​ស្ដាប់​កម្មវិធី Podcast ឬ Audiobook ដើម្បី​បន្លប់​អារម្មណ៍​ឯកា។ ២. រក្សា​ទំនាក់​ទំនង ត្បិត​តែ​មិន​អាច​ចេញ​ក្រៅ​ជួប​គ្នា​បាន យើង​អាច​រក្សា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិតស្និទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណែត​បាន​ដែរ។ បើ​យើង​មានអារម្មណ៍​ឯកា​នឹក​ពួក​គេ យើង​អាច​ឆាត​អន​ឡាញ ទូរស័ព្ទ ឬ​តេ​តាម​វីដេអូ​យើង​អាច​ជួប​មុខ​គ្នា ឬ facetime ជាមួយ​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ដទៃ។ ៣. ចេញ​ក្រៅ​ផ្ទះ ចំពោះគ្នា​យើង​មួយ​ចំនួន​ធំ ការ​ដែល​សម្ងំ​ក្នុង​ផ្ទះ​យូរ​ពេក អារម្មណ៍​ស្មុគស្មាញ​នឹង​កើត​ឡើង​ដោយ​ឯកឯង យូរៗ​ទៅ​បណ្ដាល​ទៅ​ជា​ស្ត្រេស​វិញ។ ហេតុ​នេះ យើង​គួរ​ចេញ​ពី​បន្ទប់ ឬ​ចេញ​ទៅ​យ៉រ​មុខ​ផ្ទះ ឬ​ចេញ​ទៅ​អង្គុយ​លេង​មុខ​ផ្ទះ​ខ្លះ ឬ​អាច​ដើរ​ហាត់​ប្រាណ មើល​គេ​ឯង​នៅ​តំបន់​ក្បែរៗ​ផ្ទះ​ក៏​បាន (បើ​អាច​ចេញ​ក្រៅ​ផ្ទះ​បាន)។ ៤. ចិញ្ចឹម​សត្វ ការ​ចិញ្ចឹម​សត្វ​ទាមទារ​ភាព​អត់ធ្មត់ ពេល​វេលា និង​ថវិកា ដើម្បី​ថែទាំ​វា​ឲ្យ​បាន​ល្អ មិន​ថា​ជា​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មារ ឬ​ត្រី​ក្នុង​អាង​នោះ​ទេ។ […]


វិធីបំបាត់ស្ត្រេស

តិចនិកមួយចំនួនជួយកាត់បន្ថយស្ត្រេស អំឡុងពេលបិទខ្ទប់

ក្នុង​កាលៈទេសៈ​រាជ​រដ្ឋាភិបាល​ចេញ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ដើម្បីទប់​ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ​១៩ ​​បាន​តម្រូវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ផ្ទះ មិន​ត្រូវ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់​។ ការ​នៅ​ក្នុង​ផ្ទះ​យូរ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​តប់ប្រមល់ និង​អាច​កើត​ស្រេ្ដស​ផង​ដែរ​។ ​ វិធីសាស្រ្ត​ដែល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​ធន់​នឹង​ស្ថានភាព​ពេល​នេះ​បាន​គឺ​ការ​ថែទាំ​សុខភាព​របស់​យើង​ឲ្យ​រឹងមាំ​ មិន​មាន​បញ្ហា​ស្ត្រេស​។ ១. ហាត់ប្រាណ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​​ វា​ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បញ្ចេញ​ញើស​ក្នុង​អំឡុង​ពេល​នៅ​តែ​ក្នុង​ផ្ទះ​នេះ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ​ទេ តែ​ការ​ហាត់​ប្រាណ​ក៏​ជួយ​កាត់​បន្ថយ​ស្ត្រេស​ផង​ដែរ​។ ការ​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ត្រឹម​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​ពី​ការ​ហាត់​ប្រាណ គ្នា​យើង​ក៏​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ចន្លោះ​ពី​ប្រាំពីរ​ទៅ​ប្រាំ​បី​ម៉ោង​ក្នុង​មួយ​យប់​។ ដូច​គ្នា​ដែរ ក្នុង​ពេល​នេះ យើង​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ​ច្រើន ហើយ​ងាក​មក​ញ៉ាំ​​បន្លែ ផ្លែឈើ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​របស់​យើង​រឹងមាំ អាច​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​បាន​។​​​​ ២. រក្សា​ទំនាក់​ទំនង ថ្វី​បើ​យើង​មិន​អាច​ចេញ​ទៅ​ណា​បាន តែ​យើង​នៅ​មាន​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​ជាមួយ​គ្រួសារ​បាន​។ ការ​ចែក​រំលែក​ក្ដី​កង្វល់ ជាមួយ​នរណា​ម្នាក់ ឬ​គ្រួសារ​ នឹង​ជួយ​យើង​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​បាន​។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា​ ថ្វី​បើ​យើង​អាច​ប្រើ​បណ្ដាញ​សង្គម​សម្រាប់​ទាក់​ទង​គ្នា​មែន តែ​ក៏​មិន​គួរ​ប្រើ​ច្រើន​ពេក​ដែរ ព្រោះ​អាច​នាំឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ពេល​ឃើញ​ព័ត៌មាន​ច្រើន​ពី​កូវីដ១៩​។ ៣. បង្កើត​ភាព​រីក​រាយ​ក្នុង​គ្រួសារ ទោះ​មិន​អាច​ចេញ​ក្រៅ​បាន ក៏​យើង​មិន​ត្រូវ​ភ្លេច​ការ​បង្កើត​សកម្មភាព​សប្បាយ​ក្នុង​គ្រួសារ​ដែរ​។ ការ​សម្រាក​ ញ៉ាំ​កាហ្វេ​ជាមួយ​សមាជិក​គ្រួសារ ជជែក​ពីនេះពីនោះ ឬ​លេង​ជាមួយ​កូន សុទ្ធ​តែ​អាច​ជួយ​សម្រួល​​អារម្មណ៍​កុំ​ឲ្យ​យើង​គិត​តែ​រឿង​កូវីដ១៩ នាំ​ឲ្យ​ស្ត្រេស​កាន់តែ​ខ្លាំង​។ ៤. កុំ​អាន​ព័ត៌មាន​កូវីដ១៩ ច្រើនពេក ការ​តាម​ដាន​ព័ត៌មាន​កូវីដ១៩ ច្រើនពេក​អាច​នាំឲ្យ​យើង​កើត​ស្ត្រេស​ និង​អាច​ហត់​នឿយ​ផង​ដែរ​។ មួយ​វិញ​ទៀត នៅ​លើ​បណ្ដាញ​សង្គម​អាច​មាន​ការ​ផ្សាយ​ពាក្យចចាមអារ៉ាម​ច្រើន​ទាក់ទង​នឹង​កូវីដ១៩ ដែល​នាំឲ្យ​យើង​អាន​ច្រើន​កាន់​តែ​មាន​អារម្មណ៍​មិន​ល្អ។ ក្នុង​ចំណុច​នេះ យើង​គួរ​ចេះ​ជ្រើស​រើស​ព័ត៌​មាន​សម្រាប់​អាន នឹង​ប្រាកដ​ថា​ជា​ព័ត៌មាន​មាន​ប្រភព​ច្បាស់​លាស់ និង​ជឿ​ជាក់​បាន​។​ ផ្ទុយ​ពី​តាម​ដាន​បញ្ហា​កូវីដ១៩ ច្រើន​ […]


ការធ្លាក់ចុះផ្នែកអារម្មណ៍

កើតស្ត្រេសច្រើន អាច​ធ្វើប្រព័ន្ធភាពស៊ាំខ្សោយងាយ​មានជំងឺ

គ្នា​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​ពេល​មនុស្ស​យើង​បាក់​ទឹក​ចិត្ត ឬ​មាន​អារម្មណ៍​ថា​ស្ត្រេស​ខ្លាំង ងាយ​នឹង​ធ្លាក់​ខ្លួន​ឈឺ ឬ​បើ​ឈឺ​ហើយ​មិន​ងាយ​ជា?​ គ្នា​យើង​ត្រូវ​ដឹង​ថា​ពេល​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង ក៏​អាច​មាន​ឥទ្ធិ​ពល​ដល់​ប្រព័ន្ធភាព​ស៊ាំ និង​ធ្វើ​ឲ្យ​យើង​ងាយ​ឈឺ​ទៀត​ផង​។ ហេតុ​អ្វី? ១. ឥទ្ធិ​ពល​ស្រ្តេស​លើ​ប្រព័ន្ធ​ភាព​ស៊ាំ ​ប្រព័ន្ធ​ភាពស៊ាំ​យើង​បង្កើត​ឡើង​ដោយ​កោសិកា​រាប់ពាន់​លាន ដែល​ធ្វើ​ដំណើរ​ជា​ប្រចាំ​តាម​ចរន្ត​ឈាម​​ទៅ​គ្រប់​កន្លែង​នៃ​រាង​កាយ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ការ​ពារ​រាង​កាយ​យើង​ប្រឆាំង​នឹង​អង់ទីហ្សែន ដូច​ជា​ពពួក​បាក់តេរី វីរុស និង​កោសិកា​មហារីក​។ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​រាង​កាយ​របស់​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ម្យ៉ាង​ហៅ​ថា corticosteroid ដែល​អ័រម៉ូន​នេះ​អាច​ធ្វើ​ឲ្យ​​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដោយ​បាន​បន្ថយ​ចំនួន​កោសិកា​មួយ​ប្រភេទ​ដែល​តែ​តែង​ប្រឆាំង​នឹង​មេរោគ​ឆ្លង​ផ្សេងៗ​។ បើ​យើង​មាន​បញ្ហា​ស្ត្រេស​តែ​ក្នុង​រយៈពេល​ខ្លី​ រាង​កាយ​យើង​អាច​ទប់​ទល់​​បាន ប៉ុន្តែ​បើ​យើង​កើត​ស្ត្រេស​រយៈពេល​វែង​ ឬ​ស្ត្រេស​រ៉ាំរ៉ៃ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ខាន។​ ស្ត្រេស​រ៉ាំរ៉ៃ អាច​បន្ថយ​សមត្ថភាព​ប្រ​ព័ន្ធ​ភាព​ស៊ាំ និង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ។ ការ​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ ត្រូវ​តែ​ស្វែង​រក​វិធី​ដោះស្រាយ និង​គ្រប់​គ្រង​ឲ្យ​បាន​ទាន់​ពេល​វេលា​។ ស្ត្រេស​ចេះ​តែ​បន្ត​កើត​មាន​រយៈពេល​វែង គឺ​មានន័យ​ថា​រាង​កាយ​យើង​ធ្វើ​ការ​គ្មាន​ពេល​សម្រាក និង​មិន​អាច​ដំណើរ​ការ​បាន​ដូច​ប្រក្រតី។ បើ​យើង​ក្នុង​ដំណាក់​កាល​នេះ បាន​ន័យ​ថា​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ហើយ​។​ ២. ឥទ្ធិ​ពល​ស្ត្រេស​លើ​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ ស្ត្រេស​មិន​ត្រឹមតែ​រារាំង​មិន​ឲ្យមាន​ការ​ផលិត​កោសិកា​ប្រ​ព័ន្ធ​ភាព​ស៊ាំ​នោះ​ទេ តែ​វា​ក៏​រារាំង​ដល់​ពោះ​វៀន​មិន​ឲ្យ​ស្រូប​យក​សារធាតុចិញ្ចឹម​ល្អ​ៗ​ពី​អាហារ​ដែល​យើង​បាន​ញ៉ាំ​សម្រាប់​បង្កើន​ប្រ​ព័ន្ធ​ភាព​ស៊ាំ ​ដូច​គ្នា​។​ អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​រំលាយ​អាហារ​ពន្យល់​ថា ស្ត្រេស​រ៉ាំរ៉ៃ អាច​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ ព្រោះ​វា​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ការណ៍​នេះ កើតឡើង​ដោយ​សារ​តែ​ពោះ​វៀន​មិន​អាច​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ ពេល​មនុស្ស​យើង​កើត​ស្ត្រេស​។ ដូច​នេះ​ហើយ កិច្ចការ​សំខាន់​ដែល​ពោះវៀន​ត្រូវ​បញ្ជូន​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​កន្លែង​ដែល​ត្រូវ​ទៅ​ ត្រូវ​បាន​រអាក់រអួល។ ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ ក៏​អាច​កើត​មាន​ស្ត្រេស​ ដោយ​សារ​តែ​ជំងឺ​របស់​ខ្លួន​ដែរ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​បន្ថែម​ទៀត។ ដូច​នេះ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​រឹង​មាំ គ្នា​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​បញ្ហា​ស្រ្តេស​ក្នុង​ជីវិត​ឲ្យ​បាន​នៅ​ទាប​បំផុត​ដែរ​។


បញ្ហាផ្លូវចិត្តផ្សេងទៀត

កែខៃចំណុច​​ខ្សោយ​ទៅ​ជា​ភាព​ខ្លាំង​ ដោយ​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មិន​មាន​អ្នក​ណា​ម្នាក់​កើត​មក​ល្អឥតខ្ចោះ​​នោះ​ទេ​។​ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​ខ្វល់ខ្វាយ​អំពី​​ចំណុច​ខ្សោយ​របស់​ខ្លួន​យ៉ាង​ខ្លាំង និង​មិន​ហ៊ាន​សូម្បី​តែ​ប្រឈម​​ជាមួយ​នឹង​​វា​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ​នៅ​ពេល​ដែល​យើង​រៀន​ទទួល​យក​ភាព​ខ្សោយ​របស់​ខ្លួន​​ ​ក៏​ជា​ពេល​ដែល​យើង​អាច​បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​យើង​​​ដូច​គ្នា​។ ​មនុស្ស​យើង​មាន​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ ហើយ​ក៏​មាន​ចំណុច​ដែល​មិន​ល្អឥតខ្ចោះ​លាយឡំ​ជាមួយ​នឹង​ចំណុច​ល្អ​ផង​ដែរ​។​ ​ការ​ទទួល​យក​ភាព​មិន​ល្អឥតខ្ចោះ​នេះ​ គឺ​ប្រៀប​បាន​ទៅ​នឹង​ការ​ហ៊ាន​ផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​។ ១. ទទួល​ស្គាល់​ចំណុច​ខ្សោយ​ យើង​រាល់​គ្នា​​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ហើយ​​សុទ្ធ​តែ​ដឹង​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន។​ ដូច្នេះ​ហើយ​ ភារកិច្ច​ដំបូង​ និង​សំខាន់​បំផុត​ គឺ​ជា​ការ​កត់ត្រា​រាល់​អ្វី​ដែល​យើង​គិត​ថា​ជា​ចំណុច​ខ្សោយ​ រួច​ធ្វើការ​ពិនិត្យ​ថា​ចំណុច​មួយ​ណា​ដែល​ជះ​ឥទ្ធិពល​បំផុត​​ចំពោះ​យើង​ និង​​​ដោះស្រាយ​ចំណុច​នោះ​មុន​គេ​។ ២. ព្រម​ទទួល​យក​ចំណុច​ខ្សោយ​ នៅ​ពេល​ដែល​យើង​បាន​ដឹង​អំពី​ចំណុច​ខ្សោយ​រួច​ វា​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ទទួល​យក​។​ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​រឹងមាំ​ រៀន​អំពី​ចំណុច​ខ្សោយ​ ព្រម​ទាំង​​ធ្វើ​ការ​កែ​លម្អ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ៣. មិន​ត្រូវ​​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ពេក ​​​​​ខណៈ​ពេល​ដែល​យើង​​កំពុង​តែ​​​ព្យាយាម​ផ្លាស់ប្ដូរ​​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​មាន​អ្នក​ខ្លះ​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​ឯង​ជ្រុល​ ដែល​កត្តា​នេះ​នឹង​​បំផ្លាញ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ពិបាក​ចិត្ត​។​ ​ប៉ុន្តែ​ជំនួស​ឲ្យ​ទង្វើ​បែប​នេះ​ យើង​គប្បី​រៀបចំ​ផែនការ​​ឲ្យ​បាន​ល្អិតល្អន់​ ដើម្បី​ជួយ​កែខៃ​រាល់​ចំណុច​ខ្វះ​ខាត​ដែល​ខ្លួន​មាន ទើប​ជា​ការ​ប្រសើរ​​។ ​៤. ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​ ការ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ណា​ម្នាក់​ គឺ​មិន​ស្ថិតស្ថិរ​ដូច​នៅ​ពេល​ដែល​យើង​ចេះ​សរសើរ​ និង​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​ឡើយ​។​ ជាក់​ស្ដែង​ ការ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​សុទិដ្ឋិនិយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ធ្វើ​ឲ្យ​យើង​ខិតខំ​ព្យាយាម​​​ដើម្បី​ទទួល​បាន​លទ្ធផល​​ជា​វិជ្ជមាន​ផង​ដែរ​។


ទំនាក់ទំនងល្អ

អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង

មិន​មែន​ប្រុសៗ សុទ្ធ​តែ​គ្មាន​អាថ៌​កំបាំង​ឯណា ពេលខ្លះប្រុសៗមាន​អាថ៌កំបាំង​ច្រើន ដែលស្រីៗមិន​ធ្លាប់​ដឹង ឬមិន​ចាប់​អារម្មណ៍តែប៉ុណ្ណោះ។ យ៉ាងណា​ ដើម្បី​ឲ្យ​ទំនាក់ទំនងយើង​កាន់​តែ​ប្រសើរ អាថ៌​កំបាំង​របស់​ប្រុសៗ ស្រីៗ​គួរ​តែ​ដឹង​ខ្លះៗ​ដែរ​ទៅ អាច​យល់​ចិត្ត​ប្រុសៗ​ខ្លះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ “Hello គ្រូពេទ្យ” ​នឹង​ប្រាប់គ្នា​យើង ថា​ប្រុសៗ​មានអាថ៌​កំបាំង​អ្វី​ខ្លះ ដែលស្រីៗ​គួរ​តែ​ដឹង។​ ១- ប្រុសៗក៏មាន​ភាព​រ៉ូមែនទិក​ដែរ នៅ​ពេល​និយាយ​​រឿង​ផ្អែម​ល្ហែម មិន​មែន​មនុស្ស​ប្រុស​ទាំង​អស់​ សុទ្ធ​តែ​អាច​បង្ហាញ​កាយវិការ ឬ​មាន​គម្រោង​ចង់​ធ្វើ​ឡើយ។ ប៉ុន្តែ​វាជា​ការ​ពិត ​ប្រុស​ៗហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​មនុស្ស​ស្រី​ដែលខ្លួន​ស្រលាញ់​សប្បាយ​ចិត្ត។ ផែនការ​​ញ៉ាំ​អាហារ​បែប​រ៉ូមែន​ទិក ពិត​ណាស់ ​ប្រុស​ភាគ​ច្រើន​ ធ្វើ​​ខុស​ពី​អ្វី​​ដែលមនុស្ស​ស្រី​ចង់​បាន ប៉ុន្តែ​យើង​ជា​មនុស្ស​ស្រី​ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ គេ​បាន​ដាក់​ចិត្ត​ច្រើន​ណាស់ ដើម្បី​រៀប​ចំ​គម្រោង​នេះ​ឡើង ហើយ​ក៏​​ប្រហែល​​ជា​​អន់​ចិត្ត ​បើ​ស្រីៗ​​មិនឲ្យ​តម្លៃ​អ្វី​ដែល​មិត្ត​ប្រុស ឬ​ប្តី ប្រឹង​ប្រែង​រៀប​ចំ​ដើម្បី​យើង។ ២- ប្រុសៗមិនចូលចិត្ដ​ការ​ប្រៀបធៀប មនុស្ស​ប្រុស​ ក៏​មិន​ខុស​គ្នា​ពី​មនុស្ស​ស្រី​ដែរ គឺ​មាន​ចំណុច​ដែល​គេ​មិន​ចូល​ចិត្ដដូចគ្នា ហើយ​​ប្រុសៗ​ភាគ​ច្រើន ​គឺ​មាន​មោទកភាព​លើ​ខ្លួន​ឯង​ច្រើន។ ដូច​នេះ បើ​យក​គេ ​​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ នឹង​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​អាប់ឱន ​មុខមាត់​​មិនខាន។ ៣- ប្រុសៗចូលចិត្ដញ៉ាំម្ហូបធ្វើនៅផ្ទះ មនុស្ស​ប្រុស​ភាគ​ច្រើន ចូល​ចិត្ត​​ស្រីៗ​ចេះ​ធ្វើ​ម្ហូប បើ​មាន​មិត្ត​ស្រី ឬប្រពន្ធ​ពូកែ​ធ្វើ​ម្ហូបនោះ ប្រុសៗ​នឹង​សប្បាយ​ចិត្ដខ្លាំង និង​សរសើ​រស្នា​ដៃ​ធ្វើ​ម្ហូប​​មនុស្ស​ជា​ទី​ស្រលាញ់​ខ្លួន ពិសេស​ច្បាស់​ជា​មិនចូល​ចិត្ត​ចេញ​ក្រៅ​ញ៉ាំ​អី ក្រៅ​ពី​ស្នាដៃ​ប្រពន្ធ ឬ​មិត្ត​ស្រី​ខ្លួន​បាន​ធ្វើ​នោះ​ទេ។ ៤-​ ប្រុសៗក៏​ចូល​ចិត្តឲ្យស្រីៗសរសើរដែរ មនុស្ស​ប្រុស​ មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ […]


ការញៀន

Alcohol withdrawal syndrome (ជំងឺញៀនស្រា)

និយមន័យជំងឺ​ញៀនជាតិស្រាជា​អ្វី​? អ្នក​ជំងឺ​ដែល​ប្រមឹក​មួយ​ចំនួន​ពេល​ដែល​ផ្ដាច់​ស្រា​តែង​តែ​ជួប​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ក៏​ដូចជា​រាង​កាយ​មួយ​ចំនួន​ ដែល​អាច​មាន​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​រហូតដល់មិន​អាច​ទ្រាំ​បាន​ ដោយ​អ្នក​ខ្លះ​អាច​ទៅ​ជា​រវើរវាយ​និង​ប្រកាច់​បាត់​ស្មារតី​ទៀត​ក៏​មាន​ ហើយ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។ រោគសញ្ញារោគសញ្ញា​ទាំង​ឡាយ​នៃ​ជំងឺ​នេះ​អាច​លេច​ឡើង​ចន្លោះ​ពេល​៦ម៉ោង​ទៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឈប់​ផឹក​ស្រា​ដែល​អាច​មាន​ដូចជា​៖ ញ័រដៃ​ជើង​ ថប់​បារម្ភ ចង្អោរ ក្អួត ឈឺ​ក្បាល បេះដូង​លោត​ញាប់ បែក​ញើស នៅ​មិន​សុខ​ក្នុង​ខ្លួន​ វង្វេង ឧស្សាហ៍​យល់​សប្ដ​អាក្រក់​ លើសសម្ពាធ​ឈាម​ ​សញ្ញា​ទាំង​នេះ​កើត​នៅ​ពេល​ដែល​ជាតិ​ស្រា​ថយ​ចុះ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ឈាន​ដល់​ ជំងឺ​មមើមមាយ​​ទៀត​ក៏​មាន​ដែល​មាន​រោគសញ្ញា​ដូចជា​៖ វង្វេងវង្វាន់​និយាយ​ស្ដាប់​គ្នា​មិន​បាន​ លេស​ឡះ​ខ្លាំង​ ក្ដៅ​ខ្លួន ប្រកាច់ ស្រមើ​ស្រមៃ​ថា​ដូច​មាន​ភ្លើង​ឆេះ​ ឬ​រមាស់​ពេញ​ខ្លួន​ដោយ​គ្មាន​មូលហេតុ ឃើញ​វត្ថុ​ចម្លែក​ដែល​អាច​មើល​ឃើញ​តែ​ម្នាក់​ឯង ដោយសារ​សញ្ញា​ទាំង​នេះ​អាច​លេច​ឡើង​ផ្សេងៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ដូចនេះ​គួរ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ទាន់​ពេល​វេលា​។ មូលហេតុស្រា​ ឬ​ជាតិ​អាល់កុល ​ត្រូវ​បាន​គ្រូពេទ្យ​បង្ហាញ​ថា​មាន​ចលនការ​បន្ថយ​អំពើ​របស់​ប្រព័ន្ធ​ប្រសាទ​ពិសេស​គឺ​ខួរ​ក្បាល​តែ​ម្ដង​។​ នៅ​ពេល​ដែល​មាន​សារធាតុ​ស្រា​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រសាទ​យូរៗ​ទៅ​ខួរក្បាល​នឹង​ស៊ាំ​នឹង​សារធាតុ​នេះ​ លុះ​ពេល​ដែល​យើង​ឈប់​ផឹក​ស្រា​ភ្លាមៗ​រោគសញ្ញា​វា​នឹង​លេច​ឡើង​បង្ក​ជា​បញ្ហា​។ កត្តាហានិភ័យយើង​ជួប​ប្រទះបញ្ហានេះ​​ភាគច្រើន ​គឺ​នៅ​លើ​មនុស្ស​ពេញ​វ័យ​ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​បច្ចុប្បន្ន​ដែល​ស្រា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អាច​រក​ជាវ​បាន​តាម​ចិត្ត​នេះ​ យើង​ឃើញ​ថា​កុមារ​មួយ​ចំនួន​តូច ​និង​ក្មេង​ជំទង់​ក៏​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ដែរ។ ​អ្នក​ទាំង​នេះ​នឹង​ប្រឈម​នឹង​ការ​លាង​សម្អាត​​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​នៅមន្ទីរពេទ្យ។ ការ​ផឹក​ជោគ​ជាំ​ស្រវឹង​ខួប​រាល់​ថ្ងៃ​គឺ​ជា​កត្តា​មួយ​ដែល​បង្ហាញ​ថា​កំពុង​ឈាន​ទៅ​រក​គ្រោះថ្នាក់​ដែល​សំគាល់​បាន​តាម​រយៈ៖ ផឹក​លើក​ដាច់​ ៤​កែវ​ ភ្លាមៗ​ចំពោះ​ស្ត្រី ផឹក​លើក​ដាច់​ ៥កែវ​ ឬ​ច្រើន​ជាង​នេះ​ភ្លាមៗ​ចំពោះ​បុរស យោង​តាម​អង្គការ​ការពារ​សុខភាព​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​គេ​បាន​កំណត់​ថា​​ សម្រាប់​ស្ត្រី​គឺ​ផឹក​លើស​ពី​៨​កែវ​ក្នុង​១​សប្ដាហ៍ ​ហើយ​បុរស​វិញ​គឺ​ផឹក​លើស​ពី​១៥​កែវ​ ដែល​គេ​បែងចែក​ប្រភេទ​គ្រឿង​ស្រវឹង​និង​កំណត់​អត្រា​ក្នុង​មួ​យកែវ​ដូច​ខាង​ក្រោម​នេះ​៖ ១៤៥​ មិល្លីលីត្រ​ នៃ​ស្រា ​ស​ ស្រា​ថ្នាំ​ ស្រា​វីស្គី គោញាក់ ស្រា​ស​បរទេស​ដូចជា​ gin, rum ឬ​ vodka ១៤៤ មិល្លីលីត្រ​ ស្រា​ទំពាំងបាយជូ ២៣៥ មិល្លីលីត្រ ​នៃ​ស្រា​បិទ​ពី​ស្រូវ​សាឡី ៣៥៥ មិល្លីលីត្រ ​ស្រាបៀ រោគវិនិច្ឆ័យ​និង​ការ​ព្យាបាលរោគវិនិច្ឆ័យ គ្រូពេទ្យ​នឹង​សាក​សួរ​ពី​ព័ត៌មាន​ទូទៅ​ និង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ព្រម​ទាំង​ស្វែង​រក​សញ្ញា​ដូចជា​៖ ញ័រដៃ​ជើង​ បេះដូង​លោត​ញាប់​ សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ និង​គ្រុន​ក្ដៅ​ជា​ដើម​។ បន្ទាប់​មក​គាត់​នឹង​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ដើម្បី​វាស់​ជាតិ​ពុល​ក្នុង​ខ្លួន​។ តាម​វិទ្យាស្ថាន​គ្រប់​គ្រង​អាការៈ​ដែល​កើត​ពី​ការ​ញៀន​ជាតិ​ស្រវឹង​បាន​កំណត់​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​បាន​ដោយ​គិត​លើ​សញ្ញា​ទាំង​១០​ខាង​ក្រោម​នេះ​៖ លេស​ឡះ​ ថប់​បារម្ភ ហឹង​ត្រចៀក ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ឈឺ​ក្បាល ក្អួត​ ឬ​ចង្អោរ បែក​ញើស​ភ្លាម​ៗ​គ្មាន​មូលហេតុ សញ្ញា​រំខាន​លើ​ស្បែក ញ័រ​ដៃ​ជើង ស្រមៃ​ឃើញ​វត្ថុ​ប្លែកៗ​តែ​ម្នាក់​ឯង ហើយ​គ្រូពេទ្យ​នឹង​អាច​សួរ​សំនួរ​ខាង​ក្រោម​ផ្សេង​ទៀត​ដូចជា៖ តើ​ខ្ញុំ​ជា​នរណា? ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី? តើ​មាន​អារម្មណ៍​ដូច​មាន​កៅស៊ូ​រឹត​ក្បាល​ដែរ​ឬទេ? ឈឺ​ពោះ​ទេ? តើ​មាន​អារម្មណ៍​ថា​ដូច​មាន​សត្វ​វៀរ​លើ​ស្បែក​ឬទេ? ការ​ព្យាបាល​ ការ​ព្យាបាល​នៅ​ផ្ទះ​៖​ ប្រសិន​ក្នុង​ករណី​អាការៈ​ស្រាល​អាច​មើល​ថែ​បន្ត​នៅ​ផ្ទះ​បាន​មិន​ចាំ​បាច់​សម្រាក​ពេទ្យ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​មាន​អ្នក​តាម​ដាន​ស្ថាន​ភាព​ឲ្យ​បាន​ជាប់​លាប់​ក្នុង​ករណី​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​។​ ដូច​គ្នា​ដែរ អ្នក​ជំងឺ​ត្រូវ​កំណត់​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ​ប្រសិន​បើ​នៅ​ផ្ទះ​ម្នាក់ឯង​មិន​មាន​គ្នា​មើល​ថែ​ទេ​អាច​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ​ក្នុង​បញ្ហា​នេះ​បាន​។ ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៖​ នៅ​ពេល​មាន​អាការៈ​ធ្ងន់ធ្ងរ​គឺ​ត្រូវ​ការ​ថែទាំ​ពី​គ្រូពេទ្យ​ហើយ។​ អ្នកជំងឺ​អាច​នឹង​បញ្ចូល​សេរ៉ូម​តាម​សរសៃ​វ៉ែន ​និង​ថ្នាំ​បន្ថយ​អាការៈ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ ការ​ព្យាបាល​ដោយ​ថ្នាំ​៖​ ដែល​នៅ​ពេល​នេះ​យើង​ត្រូវ​ការ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​ […]


វិធីបំបាត់ស្ត្រេស

ស្រីៗ​ចេះតិចនិកទាំង៧ នេះ គ្មានឡើយ​ពាក្យ​ថា​ស្រ្តេស​

នៅ​ក្នុង​យុគ​សម័យ​ដ៏​ទំនើប​នេះ​ មនុស្ស​​រាល់​គ្នា​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ្តេស​​ មិន​ថា​បុរស​​ ឬ​នារី​​ឡើយ​។ ប៉ុន្តែ​សម្រាប់​ស្រីៗ​វិញ មាន​តិចនិក​ពិសេស​ចំនួន​៧ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្រេ្តស​នេះ​បាន។ តើ​ជា​អ្វី​ខ្លះ​ទៅ?​ ​​​​​​១. គិត​​មុន​​ឆ្លើយ​តប ការ​ដើរ​លំហែ​នៅ​ជិត​ៗ​ផ្ទះ​ ដោយ​ស្រូប​យក​​ខ្យល់​អាកាស​​បរិសុទ្ធ​ មាន​អត្ថប្រយោជន៍​​ជាច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​​។ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ល្អ​ យើង​នឹង​​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​រលូន។ ​​ផ្ទុយ​ទៅ​វិញ​ ​​បើសិនជា​យើង​​ព្យាយាម​ឆ្លើយតប​​ទៅ​នឹង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មួម៉ៅ​នោះ​ វា​​នឹង​​ធ្វើ​ឲ្យ​យើង​ខូច​ប្រយោជន៍​ជាក់ជា​មិនខាន​។ ដូច​នេះ​ មុន​នឹង​ឆ្លើយតប​ទៅ​កាន់​​អ្នក​ណា​ម្នាក់​ជាមួយ​នឹង​កំហឹង​​​ ចូរ​រាប់​ឲ្យ​ដល់​ ៥​ជា​មុន​សិន​។ ២. ហ៊ាន​និយាយ ​ថា​ទេ! ការ​​ទទួល​យក​នូវ​​រាល់​ឱកាស​ ​ក៏​ដូចជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ​ទាំងអស់​​របស់​ខ្លួន​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​ក៏​ពិតមែន​ ប៉ុន្តែ​វា​ប្រៀប​ដូចជា​ការ​​បន្ថែម​ស្ត្រេស​ដ៏​ច្រើន​លើសលប់​នៅ​លើ​ស្មា​ទាំងពីរ​របស់​យើង​ដូចគ្នា​ដែរ។ យ៉ាងណាមិញ​ នៅ​ពេល​ដែល​យើង​ចេះ​ផ្ដល់​អាទិភាព​ដល់​ភារកិច្ច​ដែល​សំខាន់ និង​ធ្វើ​នូវ​អ្វី​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត​​មុន​គេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣.​ យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ក្លាយ​ជា​នារី​ដែល​គ្មាន​បញ្ហា​ស្រ្តេស​ យើង​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​នឹង​ខ្លួន​ឯង​។​ ចូរ​ធ្វើ​រឿង​ណា​មួយ​​ ដែល​​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​ មិន​ថា​​ការ​ដើរ​ទិញ​ឥវ៉ាន់​ មើល​កុន​ ឬ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​​នោះ​ទេ។​​ ៤. ចេះ​លើក​លែង​ទោស​ដល់​ខ្លួនឯង​​ នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អឥតខ្ចោះ​ ​ឬ​​ បង្កើត​​កំហុស​ឆ្គង​​ណាមួយ​ ចូរ​ចាំ​ថា​​​​វា​គ្រាន់​តែ​ជា​មេរៀន​​សម្រាប់​ជីវិត​យើង​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ មិន​មាន​អ្នក​ណា​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​ ​ដូចនេះ​ យើង​ត្រូវ​ចេះ​​អត់​ឱន​ឲ្យ​ខ្លួនឯង​ និង​រៀន​ពី​កំហុស​ឆ្គង​ទាំង​នោះ​ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​​ប្រសើរ​ជាង​មុន​។ ៥. កម្ចាត់​អារម្មណ៍​មិន​ល្អ​ នៅ​ពេល​ដែល​យើង​​មាន​​អារម្មណ៍​​មួម៉ៅ​ ខឹង​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស