សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

ស្វែងរក សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត

អាហារទាំងនេះជួយទប់ទល់អារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ពេល​ដែល​ចម្រើន​វ័យ​ធំ​ទៅៗ អារម្មណ៍​ប្រែ​ប្រួល ភាគ​ច្រើន​ទទួល​បាន​តែ​សម្ពាធ ភាព​តាន​តឹង​ច្រើន។ ពិសេស​ក្មេងៗ​វ័យ​ជំទង់ ក៏​ឆាប់​ទទួល​បាន​អារម្មណ៍​តានតឹង ពី​បញ្ហា​ជុំ​វិញ​ខ្លួន​ដែរ ហើយ​វ័យ​នេះ មិន​ដូច​យើង​មនុស្ស​ធំ​ចេះ​គ្រប់​គ្រង​សម្ពាធ​ទេ តែ​ប្រហែស​អាច​ក្លាយ​ជា​រឿង​ធំ​បាន។ តែ​ក្មេងៗ​វ័យ​ជំទង់​ត្រូវ​ចេះ​រក​វិធី​ដោះស្រាយ​ភាព​ស្ត្រេស ដោយ​ការ​ដើរ​លេង បង្កើត​ទម្លាប់​ថ្មី ឬ​គ្រាន់​តែ​ញ៉ាំ​អាហារ​សម្រន់​ប៉ុន្មាន​នេះ ក៏​អាច​ទប់​ទល់​ភាព​តាន​តឹង ឬ​បង្ការ​កុំ​ឲ្យ​ស្ត្រេស​ក្លាយ​ជា​បាក់​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ស្រស់​ថ្លា​ជាង​មុន​បាន។ សាច់​ត្រី​៖ ពពួក​សត្វ​ត្រី​ដូច​ជា សាលម៉ុន ត្រី​ Sardines ត្រី Mackerel មាន​ផ្ទុក​សារជាតិ​អូមេហ្គា៣ខ្ពស់ ដែល​ជួយ​ពង្រឹង​ដំណើរ​ការ​របស់​ខួរ​ក្បាល ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ស្ត្រេស​បាន។ ចំពោះគ្នា​យើង​ដែល​មិន​ចូលចិត្ត​សាច់ អាច​ទទួល​បាន​អូមេហ្គា៣ ពី Flaxseed ឬប្រេង Canola គ្រាប់​ធញ្ញជាតិ ឬពពួកថ្នាំវីតាមីន។ ទំពាំងបារាំង (Asparagus)៖ ទំពាំង​បារាំង សម្បូរ​ទៅ​ដោយ​ជាតិ​ហ្វូឡាត ល្អ​សម្រាប់​ការ​បន្ធូរ​អារម្មណ៍ និង​ជា​ភ្នាក់​ងារ​ប្រឆាំង​ភាព​ស្ត្រេស​ផង​ដែរ។ ផ្លែ​ប៉េងប៉ោះ៖ ទោះ​ផ្លែ​ប៉េង​ប៉ោះ​តូច​មែន តែ​វា​ផ្ទុក​អាស៊ីដ​ហ្វូលីក និង ​អាស៊ីដ alpha-lipoicខ្ពស់ ដែល​ជួយ​រក្សា​បញ្ហា​បាក់​ទឹក​ចិត្ត​ឲ្យ​នៅ​ឆ្ងាយ​ពី​យើង។ បើ​អាច យើង​គួរ​តែ​បន្ថែម​វា​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ កាន់​តែ​ល្អ។ គ្រាប់​ធញ្ញជាតិ៖ យើង​មិន​គួរ​មើល​រំលង គ្រាប់​ធញ្ញជាតិ​ទេ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ Selenium ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​យើង។ ក្នុង​ករណី​ដែល​យើង​ទទួល​បាន​ជាតិ​ […]


សុខភាពផ្លូវចិត្ត

បញ្ហា​ផ្លូវចិត្ត​មួយប្រភេទ​ ធ្វើឲ្យ​អ្នក​ខ្លះ​ថា​ខ្លួន​ឈឺនេះឈឺនោះ​រហូត

គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ ​មនុស្ស​មួយ​ចំនួន​ចេះ​តែ​បារម្ភពី​បញ្ហា​សុខ​ភាព ខំ​តាម​ដាន​ព័ត៌មាន​ផង ស្វែង​រក​ព័ត៌មាន​ផង និង​ទៅ​ពិនិត្យ​សុខ​ភាព​ផង ហើយ​លទ្ធ​ផល​ចេញ​មក​មិន​មាន​ជំងឺ​អ្វីទេ ឬ​គ្រាន់តែ​ឈឺ​បន្តិច​បន្តួច តែ​អ្នក​នោះ​​នៅ​តែ​បារម្ភ​ដដែល។ ចំណែក​អ្នក​ខ្លះ​នៅ​តែ​គិត​ថា​ខ្លួន​មាន​ជំងឺ​នេះ ជំងឺ​នោះ ឬ​​ជំងឺ​កាច​សាហាវ​ដូច​​ជា​មហារីក​ ទោះ​បី​ជា​គ្រូពេទ្យ​ថា​មិន​អី​ក៏​ដោយ។ បើ​សិន​យើង​នៅ​តែ​មិន​អស់​ចិត្ត​បែប​នេះ​ ​វា​អាច​ជា​​​សញ្ញាណ​នៃ​​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព។​​​​​ អ្នក​ដែល​មាន​ជំងឺ​នេះ​ គឺ​ច្រើន​តែ​ភ័យ​ខ្លាច​ថា​ ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ព្យាបាល​បាន​ ទើប​ចំណាយ​ពេល​​វេលា​ និង​លុយ​កាក់​​លើ​ការ​ពិនិត្យ​សុខភាព​​ញឹក​ញាប់​ជ្រុល​​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​។ ១.​ធ្វើ​ម៉េច​ដឹង​ថា​យើង​មាន​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព? ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​​ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ថប់​បារម្ភ​ខាង​សុខភាព​នោះ​ទេ។ ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​គិតគូរ​ដល់​​​សុខភាព​​ម្ដងម្កាល​។ ប៉ុន្តែ​ សម្រាប់​អ្នក​មាន​ជំងឺ​ថប់បារម្ភ​ខាង​សុខភាព​​វិញ​ ​ងាយ​នឹង​យល់​ឃើញ​ខុស​អំពី​រោគ​សញ្ញា​ធម្មតា​ ឬ​ស្រាល ថា​ជា​រឿង​ធ្ងន់ធ្ងរ​។ ​អ្នក​ជំងឺ​នេះ​ ជា​ទូទៅ​ មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖ ភ័យខ្លាច​ថា​ខ្លួន​ឯង​ឈឺ​ ទោះ​គ្មាន​​រោគសញ្ញា ទោះ​ជា​គ្រូពេទ្យ​បញ្ជាក់​ថា​ ​មិន​មាន​ជំងឺ​អ្វី​ក៏​ដោយ​​ ក៏​​​​នៅ​តែ​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​មិន​សុខ​ ចេះ​តែ​​ស្វែងរក​ព័ត៌មាន​សុខភាព​លើ​ប្រព័ន្ធ​អន​ឡាញ​ ​អាន​អត្ថបទ​ទាក់ទង​នឹង​ជំងឺ​ណាមួយ​ ​ហើយ​​ចាប់​ផ្ដើម​ព្រួយបារម្ភ​ថា​​ខ្លួន​កើត​ជំងឺ​នោះ​ ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​ជីវិត​ គ្រួសារ​ ការងារ​ ឬ​ចំណង់ចំណូលចិត្ត ក៏​ដូចជា​សកម្មភាព​ប្រចាំ​ថ្ងៃ​​។​​​​ ​២.ការ​​ព្យាបាល​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព​ ជាទូទៅ​ អ្នក​មាន​ជំងឺ​នេះ​ តែង​ជួប​ប្រទះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ រសាប់រសល់ និង​ស្រ្តេស​ជាដើម​។ ​ដូចនេះ​ហើយ​ ​មាន​តែ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ និង​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​យើង​ក្នុង​ការ​គ្រប់​គ្រង​ និង​បំភ្លេច​​ចោល​នូវ​ទុក្ខ​កង្វល់​ទាំងនោះ​​បាន​។ ​​​​​​​​​​​៣.​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ ការ​ព្យាបាល​ប្រភេទ​នេះ​ ពិត​ជា​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ថប់​បារម្ភ​ខាង​សុខភាព​ ដោយ​សារ​តែ​វា​ផ្ដល់​នូវ​គន្លឹះ​ផ្សេង​ៗ​​ក្នុង​ការ​​គ្រប់​គ្រង​ជំងឺ​ថប់​បារម្ភ​បាន​ល្អ​។​ ​អត្ថប្រយោជន៍​នៃ​ការ​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​មាន​ដូចជា៖ […]


សុខភាពផ្លូវចិត្ត

ចេះតែ​ព្រួយបារម្ភ​ពីនេះពីនោះមិនឈប់ អាចមានជំងឺ​មួយនេះ

​ពិត​ណាស់​ ​គ្នា​យើង​តែង​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ព្រួយបារម្ភ​នៅ​ពេល​ខ្លះ​ ប៉ុន្តែ​បើ​អារម្មណ៍​ទាំង​នោះ​ចាប់​ផ្ដើម​គ្រប់​គ្រង​​លើ​ជីវិត​យើង​វិញ​​នោះ​ វា​​អាច​ជា​សញ្ញាណ​នៃ​ជំងឺ​ថប់បារម្ភ​ទូទៅ (GAD)។ អ្នក​ជំងឺ​នេះ​ ច្រើន​តែ​​ព្រួយ​បារម្ភ​ច្រើន​ និង​មិន​អាច​គ្រប់​គ្រងខ្លួន​ឯង​បាន​ ទាក់​ទង​នឹង​សកម្មភាព​ ឬ​ហេតុការណ៍​ប្រចាំថ្ងៃ​។ ពួក​គាត់​ច្រើន​តែ​មាន​អាការៈ​ធុញ​ថប់​ តប់​ប្រមល់​ ​មិន​ស្រួល​ចិត្ត​ រួម​ទាំង​ហត់​​អស់​កម្លាំង​ និង​ឈឺ​សាច់ដុំ​ផង​ដែរ។​ លើស​ពី​នេះ​ វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​ដំណេក​ និង​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​ជំងឺ​ថែម​ទៀត​ផង​។ ​យ៉ាងណាមិញ​ គ្នា​យើង​ខ្លះ​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​​ស្គាល់​ថា​ ​ខ្លួន​មាន​ជំងឺ​ថប់បារម្ភ​ទូទៅ​នេះ​​ណាស់​ ដោយ​សារ​តែ​យើង​គិត​ថា​ ការ​ព្រួយ​បារម្ភ​អំពី​ជីវិត​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ព្រម​ទាំង​ជឿ​ថា​ ការ​ព្រួយ​បារម្ភ​នេះ​អាច​បញ្ចៀស​នូវ​​រឿងរ៉ាវ​អាក្រក់​ៗ​ដែល​បម្រុង​នឹង​កើត​ឡើង​បាន​ថែម​ទៀត​​ផង​​។​ ផ្ទុយ​ទៅ​វិញ​ ជំងឺ​ថប់បារម្ភ​ទូទៅ​នេះ​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​សំពាធឈាម​ខ្ពស់​ ការ​បាក់​ទឹក​ចិត្ត ឬ​​ការ​ញ៉ាំ​ស្រា​លើស​កម្រិត​ជាដើម​។ ដូចនេះ​ គ្នា​យើង​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​រឿង​ទាំងនេះ​ ដើម្បី​កុំ​ឲ្យ​ជំងឺ​ថប់បារម្ភ​ទូទៅ​ បំផ្លាញ​ដល់​ក្ដី​សុខ​របស់​យើង​បាន​តទៅ​ទៀត​បាន​។ ១. ទទួល​ស្គាល់​ថា​ខ្លួន​មាន​ជំងឺ​ ​​​​​ជំហាន​ដំបូង​ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា​​យើង​កើត​នូវ​ជំងឺ​នេះ​។ ​សូម​​កុំ​គិត​ថា​ វា​ជា​រឿង​ធម្មតា​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ស្ត្រេស​ និង​ព្រួយ​បារម្ភ​ជ្រុល​ស្ទើរតែ​រាល់​ថ្ងៃ​ អស់​រយៈពេល​យ៉ាង​តិច​ណាស់​៦ខែ​​។ ២. និយាយ​ចេញ​មក​ក្រៅ ​ការ​លាក់​ទុក​នូវ​អាការៈ​ព្រួយ​បារម្ភ​ជ្រុល​នេះ​តែ​ម្នាក់​ឯង​ វា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​។ ដូចនេះ​ ចូរ​ពិភាក្សា​ជាមួយ​​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​​ ឬ​ដៃគូ​របស់​យើង​​​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ​ក៏​ដូចជា​​​ព្យាយាម​លំហែ​អារម្មណ៍​ឲ្យ​បាន​​ច្រើន​ ​​និង​​​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​​​ជា​ដើម​។ ៣.​បន្ថែម​រសជាតិ​ជីវិត បែប​បទ​នៃ​ជីវិត​ ដែល​អាច​​កាត់​បន្ថយ​នូវ​ជំងឺ​ថប់បារម្ភ​ទូទៅ​ ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​នោះ មាន​ដូច​ជា​ការ​ហាត់​ប្រាណ​ ការ​ធ្វើ​សមាធិ​ ការ​ព្យាបាល​បែប​សិល្បៈ​ […]


វិធីបំបាត់ស្ត្រេស

រង​​សំឡេង​រំខានរយៈពេលយូរ ប៉ះពាល់​សុខភាពលើសពីអ្វី​យើង​គិត​

អ្នក​នៅ​តាម​ទី​ក្រុង ឬ​ទីប្រជុំ​ជន​នានា​ទំនងជា​សុទ្ធ​តែ​ជួប​ហើយ​ការ​រំខាន​ដោយ​សំឡេង ចេញពី​កន្លែង​សិប្បកម្ម សំឡេង​ពី​ឧបករណ៍​បំពង​សំឡេង ស៊ីផ្លេ​​ឬ​សំឡេង​យានយន្ត និង​សំឡេង​យន្ត​ហោះ ជាដើម។ យើង​ពិត​ជា​ដឹង​ហើយ​ថា​សំឡេង​ទាំង​នេះ​​រំខាន​ត្រចៀក​យើង​កម្រិត​ណា តែ​ថា​គ្នា​យើង​ដឹង​ទេ​ការ​បំពុល​ដោយ​សំឡេង​ប៉ះពាល់​ដល់​​សុខ​ភាព​បេះដូង​ដែរ? ​ការសិក្សា​មួយ​​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Journal of the American College of Cardiology បាន​បង្ហាញ​ថា​ការ​បំពុល​ដោយ​សំឡេង​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹង​ជំងឺ​សរសៃ​អាក់ទែ ជំងឺ​លើស​សម្ពាធ​ឈាម និង​ខ្សោយ​បេះ​ដូង​។​ ការ​សិក្សា​ឲ្យ​ដឹង​ទៀត​ថា​​កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​ គេ​គិត​ថា​សំឡេង​ឮ​ខ្លាំងៗ​គ្រាន់​តែ​រំខាន​ត្រចៀក តែ​ពេល​នេះ​មាន​ភ័ស្តុតាង​អាច​យក​មក​ពិចារណា​បាន​ថា​សំឡេង​ក៏​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​សុខភាព ពិសេស​ជំងឺ​បេះដូង​។ ​ការ​ស្រាវ​ជ្រាវ​ដដែល​បន្ត​ថា ការ​ទទួល​រង​នូវ​សំឡេង​រំខាន​ក្នុង​រយៈពេល​យូរ​ មិន​ខុស​អី​ពី​យើង​កំពុង​តែប្រមូល​ផ្ដុំ​កូលេស្តេរ៉ូល​នៅ​ក្នុង​ខ្លួន និង​​​ជំងឺ​ធាត់​នោះ​ទេ ដែល​សុទ្ធ​តែ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​។ ​សំឡេង​ឮៗ​ ដែល​ធ្វើឲ្យ​យើង​​មិ​ន​អាច​ទ្រាំ​បាន​ ក៏​អាច​រំញោច​ឲ្យ​ការ​ឆ្លើយ​តប​ស្រ្តេស​នៅ​ក្នុង​ខួរ​ក្បាល ពេល​នោះ​នឹង​មាន​ការ​បញ្ចេញ​អ័រម៉ូន​ adrenaline និង​cortisol ដែល​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​រួម​តូច អាច​បង្កឲ្យ​សម្ពាធ​ឈាម​កើន​ឡើង និង​ទំនងជា​អាច​ធ្វើ​ឲ្យ​មាន​​កំណក​ឈាមផង​ដែរ។ ​ដើម្បី​ចៀស​វាង​ពី​សំឡេង​រំខាន ក្រុម​អ្នក​ស្រាវ​ជ្រាវ​ណែនាំ​ឲ្យ​មនុស្ស​យើង​ប្រើ​ឧបករណ៍​ទប់​សំឡេង​បិទ​នៅ​តាម​បង្អួច និង​ប្រើ​កាស​ទប់​សំឡេង​នៅ​នឹង​ត្រចៀក​ ពេល​នៅ​កន្លែង​មាន​សំឡេង​រំខាន​ខ្លាំង​។


សុខភាពផ្លូវចិត្ត

ការអភ័យទោសឲ្យ​អ្នក​ដទៃ មាន​ប្រយោជន៍​ដល់សុខភាពផ្លូវចិត្ត?

តាម​ពិត​ទៅ​ ការ​អត់ឱន​​ទោ​ស​ឲ្យ​នរ​ណា​ម្នាក់​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជា​ពិសេស​ ចំពោះ​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំង​។​ នៅ​ពេល​ដែល​យើង​ខឹង​ អារម្មណ៍​ពេល​នោះ​គឺ​ខ្លាំង​ក្លា​បំផុត​ ហើយ​យើង​ថែម​ទាំង​ប្ដេជ្ញា​នៅ​ក្នុង​ចិត្ត​ថា​ នឹង​គ្មាន​ថ្ងៃ​លើក​ទោស​ឲ្យ​បុគ្គល​ម្នាក់​នោះ​​​ជា​ដាច់​ខាត​។​ លើស​ពី​នេះ​ យើង​ក៏​ជឿ​ថា «អ្នក​ធ្វើ​អាក្រក់​ រមែង​គង់​តែ​ទទួល​នូវ​​កម្មពៀរ​របស់​ខ្លួន​»។ ​ដោយសារ​តែ​ស្លាក​ស្នាម​ផ្លូវ​ចិត្ត​នេះ​ហើយ​ ទើប​​ធ្វើ​ឲ្យ​យើង​រក្សា​គម្លាត​ពី​អ្នក​ទាំង​នោះ​ ឬ​​ភ័យ​ខ្លាច​ចំពោះ​ការ​ត្រលប់​មក​វិញ​នូវ​ការ​ចងចាំ​ដ៏​ឈឺចាប់​សារ​ជា​ថ្មី​ម្ដង​ទៀត​។ នេះ​មាន​ន័យ​ថា​ យើង​កំពុង​តែ​ការពារ​ខ្លួន​​ពី​ហេតុ​ការណ៍​អាក្រក់​ ឬ​ការ​ឈឺ​ចាប់​ដែល​យើង​ធ្លាប់​បាន​ជួប​ប្រទះ​​ ដែល​ទង្វើ​នេះ​នឹង​​ធ្វើ​ឲ្យ​យើង​ពុំ​មាន​ផ្លូវ​​អត់​ឱន​ទោស​ឲ្យ​អ្នកណា​ម្នាក់​បាន​នោះ​ឡើយ​។ ​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​អត់​ឱន​ទោស​ដល់​នរណា​ម្នាក់​ ផ្ដល់​​នូវ​អត្ថ​ប្រយោជន៍​ដ៏​ច្រើន​លើស​លប់​ដល់​សុខភាព​ទាំង​​ផ្លូវកាយ​ និង​​ផ្លូវ​ចិត្ត​របស់​​​យើង​​។​ ដោយ​ហេតុ​ថា​ ​ការ​អត់​ឱន​​អាច​ជួយ​​កាត់​បន្ថយ​នូវ​ការ​បាក់​ទឹក​ចិត្ត​ និង​​ថប់បារម្ភ​ជាដើម​។ លើស​ពី​នេះ​ វា​ក៏​បង្កើន​នូវ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មាន​សន្តិភាព​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង​។ ផ្ទុយ​ទៅ​វិញ​ ការ​ខឹង​​អាច​បណ្ដាល​ឲ្យ​​យើង​កើត​មាន​នូវ​​បញ្ហា​សុខភាព​ដូច​ជា​ ជំងឺ​បេះដូង​ និង​គ្រោះ​ថ្នាក់​​សរសៃឈាម​ខួរ​ក្បាល​ ជា​ដើម។​​ ដូចនេះ​ ​ដើម្បី​ទទួល​បាន​ថាមពល​ពី​ការ​អត់​ឱន​​ទោស​ និង​ចាក​ឆ្ងាយ​ពី​ការ​ឈឺ​ចាប់​ទាំង​ឡាយ​ យើង​​​អាច​រៀន​​អត់​ឱន​​ទោស​ឲ្យ​អ្នកណា​ម្នាក់​ ដោយ​អនុវត្ត​វិធី​សាស្ត្រ​ខាងក្រោម​នេះ។​ ​​   ១.​ការ​រំឭក​​ដល់​រឿង​រ៉ាវ​ឡើង​វិញ ជំហាន​ដំបូង​ ចូរ​រំឭក​អំពី​រឿងរ៉ាវ​នោះ​ម្ដង​ទៀត​​ក្នុង​ផ្លូវ​វិជ្ជមាន​។ យើង​ត្រូវ​ច្រាន​ចោល​នូវ​អារម្មណ៍​អាណិត​ដល់​ខ្លួន​ឯង​ដែល​ជួប​ប្រទះ​​រឿង​នោះ​​ជាមុន​សិន​ ហើយ​ចូរ​ចាំ​ថា​ រឿង​ហ្នឹង​វា​បាន​កន្លង​ហួស​ទៅ​​ហើយ។​ បន្ថែម​ពី​នេះ​ទៀត​ យើង​ក៏​​​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ស្ថានភាព​នៅ​ពេល​នោះ ​ ក៏​ដូចជា​អារម្មណ៍​ផ្សេងៗ​ដែល​លាយ​ឡំ​មក​​ជាមួយ​​។​ ២.​ក្តី​អាណិត​អាសូរ បន្ទាប់មក​ យើង​ត្រូវ​ស្វែង​យល់​អំពី​​ការ​គិត​របស់​បុគ្គល​ម្នាក់​នោះ​ និង​ហេតុផល​ដែល​អ្នក​នោះ​​ធ្វើ​ឲ្យ​យើង​​ឈឺចាប់​។ ពេល​ខ្លះ​ កំហុស​ឆ្គង​នោះ​មិន​មែន​មកពី​កត្តា​បុគ្គល​​ផ្ទាល់​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ជា​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​ក៏​ថា​បាន​។​​ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​​ស្ថិត​ក្នុង​ស្ថាន​ភាព​ភ័យ​ខ្លាច​ […]


សុខភាពផ្លូវចិត្ត

រៀន​ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើន​ៗ បើ​មិន​ចង់​ជួប​បញ្ហា​ផ្លូវ​ចិត្ត

​យើង​រាល់​គ្នា​កើត​មក​ តែ​ង​តែ​មាន​សេចក្ដី​ស្រលាញ់​ មិន​ថា​ក្ដី​ស្រលាញ់​​ចំពោះ​ឪពុក​ម្តាយ​ បងប្អូន​ មិត្ត​ភក្តិ​ ឬ​ដៃគូ​ស្នេហា​នោះ​ទេ​។ ប៉ុន្តែ​ មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា​ មាន​មនុស្ស​ម្នាក់​ទៀត​ ដែល​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​​ នោះ​គឺ​ខ្លួន​យើង​តែម្ដង​​។ នៅ​ពេល​ដែល​​យើង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង យើង​នឹង​មើល​ឃើញ​​ពិភព​លោក​ក្នុង​ផ្លូវ​ល្អ​​​ ​មាន​ថាមពល​​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​ក្លៀវក្លា​ ព្រម​ទាំង​​មាន​គំនិត​សុទិដ្ឋិនិយម​​ថែមទៀត​ផង។​ ផ្ទុយ​ទៅ​វិញ​ ការ​មិន​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ ​តែងតែ​ធ្វើ​ឲ្យ​យើង​គិត​ច្រើន​អសកម្ម​ ព្រមទាំង​អាច​កើត​​បញ្ហា​ផ្លូវ​ចិត្ត​ផង​ដែរ​។​​ ដូចនេះ​ ​ចូរ​ចាប់​ផ្ដើម​ស្រលាញ់​ខ្លួនឯង​ តាម​វិធី​ងាយ​ៗ​ទាំង​៧នេះ​៖ ​​​​​​​​​១.ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ នៅ​ក្នុង​ពិភព​លោក​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួតប្រជែង​ ការ​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​​អ្នក​ដទៃ​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​។ ប៉ុន្តែ​ ការ​ធ្វើ​បែប​នេះ​ ​ក៏​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ​។ យ៉ាងណា​មិញ​ វា​មិន​មាន​ប្រយោជន៍​នោះ​ទេ ដែល​ធ្វើ​ការ​ប្រៀបធៀប​បែប​នេះ​ ទាំង​ដែល​​នៅ​លើ​ភព​ផែន​ដី​នេះ​ ​​ពុំ​មាន​អ្នក​ទី​ពីរ​ដែល​​ជា​យើង​នោះ​ឡើយ​​។​ ២. កុំ​ខ្វល់​នឹង​គំនិត​អ្នក​ដទៃ ជាមួយ​គ្នា​នេះ​ដែរ​ យើង​​មិន​គួរ​ខ្វល់​ពី​អ្វី​ដែល​សង្គម​គិត​ ឬ​រំពឹង​មក​លើ​យើង​​ពេក​ទេ​។​ យើង​​មិន​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​រីករាយ​ឡើយ​។ តាមពិត​ ការ​គិត​បែប​នេះ ​គឺ​ជា​រឿង​​ដែល​ខ្ជះខ្ជាយ​ពេល​វេលា​ និង​បង្អាក់​ដំណើរ​របស់​យើង​​ប៉ុណ្ណោះ​។​ ៣. កុំ​ខ្លាច​នឹង​​បង្កើត​កំហុស​​ គ្មាន​អ្នក​ណា​ម្នាក់​ដែល​កើត​មក​ល្អ​គ្រប់​ដប់​នោះ​ទេ​ អ្នកណា​ក៏​ចេះ​មាន​កំហុស​ដែរ​។ ដូចនេះ​ កុំ​រឹត​ខ្លួន​ឯង​តឹង​ពេក​ យើង​​អាច​បង្កើត​កំហុស​ និង​រៀន​ពី​វា​បាន​។ ៤. តម្លៃ​មនុស្ស​​​មិន​ស្ថិត​នៅ​លើ​រូបរាងកាយ​ឡើយ ចូរ​ចាំ​ថា​ យើង​មាន​តម្លៃ​ ពី​ព្រោះ​យើង​​ជា​ខ្លួន​យើង​​ មិន​មែន​ដោយ​សារ​តែ​​រូប​រាង​កា​យ​​ខាងក្រៅ​របស់​យើង​ឡើយ​។​ ចូរ​ស្លៀកពាក់​អ្វី​ដែល​យើង​​គិត​ថា​មាន​ទំនុក​ចិត្ត ស្រួល​ខ្លួន​ និង​ធ្វើ​ឲ្យ​យើង​​រីករាយ​។ ៥. កុំ​ខ្លាច​ដោះ​លែង​មនុស្ស​មិន​ចម្រើន​ ហេតុអ្វី​បាន​ជា​​យើង​ត្រូវ​ស៊ូ​ទ្រាំ​នឹង​មនុស្ស​ខ្លះ​ដែល​ចូល​មក​ក្នុង​ជីវិត​យើង​ ​ហើយ​នាំ​យើង​ទៅ​រក​ក្តី​វិនាស​ […]


ទំនាក់ទំនងល្អ

មិន​​ពេញ​ចិត្ត​នឹង​ការងារ​?​ រឿង​ ​៥យ៉ាងនេះ​ ​អាច​​ប្តូរ​ចិត្ត​យើងបាន

ការ​ពេញ​ចិត្តនឹង​ការងារ​ដែល​យើង​កំពុង​ធ្វើ​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​ជីវិត​យើង​រាល់​គ្នា។​ វា​ជួយ​ឲ្យ​យើង​បោះ​ជំហាន​កាន់​តែ​ជិត​​​ទៅ​នឹង​ភាព​ជោគជ័យ​ ​​​ដែល​យើង​កំពុង​តែ​បំពេញ​ និង​ឆ្ពោះ​ទៅ​រក​​មហិច្ឆតា​ខ្លួន​​ ក៏​ដូច​ជា​ផ្ដល់​នូវ​ស្ថេរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។ លើស​ពី​នេះ​ ការ​ពេញ​ចិត្ត​នឹង​ការងារ​ អាច​ជួយ​បង្កើន​នូវ​សុខភាព​ផ្លូវ​ចិត្ត​យើង​ថែម​ទៀត​ផង​។ ផ្ទុយ​ទៅវិញ​ នៅ​ពេល​ដែល​យើង​​អង្គុយ​ធ្វើការ​ទាំង​មិន​ពេញ​ចិត្ត​ ​ចង់​លា​ឈប់​ជា​ញឹក​ញយ និង​មាន​​អារម្មណ៍​លែង​​ចង់​មក​ជាន់​កន្លែង​ធ្វើ​ការ​ទៀត​នោះ សុខភាព​ផ្លូវ​ចិត្ត​យើង​ក៏​កាន់​តែ​ទ្រុឌទ្រោម​ទៅតាម​នោះ​ដែរ​។ ដូចនេះ​ ដើម្បី​ទទួល​បាន​​សន្តិភាព​ និង​ភាព​ពេញ​ចិត្ត​នូវ​​អ្វី​ដែល​​យើង​​កំពុង​ធ្វើ​ សាកល្បង​ធ្វើ​រឿង​ទាំង​៥នេះ​។ ​១.​បង្កើត​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើការ ​​​​​​​​​​​​​​​​​​យើង​គួរ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់​នៅ​កន្លែង​ធ្វើការ​ ដើម្បី​ជួយ​គាំទ្រ​ ក៏​ដូចជា​ចំណាយ​ពេល​ជាមួយ​គ្នា។ ការ​មាន​​មិត្ត​នៅ កន្លែង​ធ្វើ​ការ​​ អាច​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់​យើង​ក្នុង​ការ​បំពេញ​កិច្ច​ការ​ងារ​​។ ចូរ​ស្វែង​រក​មនុស្ស​ដែល​មាន​គោល​ដៅ​ និង​ការ​យល់​ដឹង​ពី​ការ​តស៊ូ​ព្យា​យាម​ចំពោះ​ការងារ​ដូច​គ្នា​។​ ធ្វើ​បែប​នេះ​ ដើម្បី​បង្កើត​​បរិយាកាស​វិជ្ជមាន​ និង​ធ្វើ​ឲ្យ​យើង​​រីករាយ​ជាមួយ​នឹង​ការងារ​របស់​​​ដោយ​មិន​ដឹង​ខ្លួន​។ ២. ព្យាយាម​ស្វែង​​រក​​ចំណង់​ចំណូលចិត្ត​ថ្មី ​​​​ចំណង់​ចំណូល​ចិត្ត​ថ្មី​ៗ អាច​ជួយ​យើង​​ឲ្យ​មាន​ភាព​រីករាយ​ជាង​មុន​​ ​និង​​​​ជួយ​ជា​ប្រយោជន៍​ដល់​គោល​បំណង​ផ្សេងទៀត​របស់​យើង​​។​ ប្រសិន​បើ​យើង​​មិន​អាច​ស្វែង​រក​សុភមង្គល​នៅកន្លែង​ការងារ​ទេ ​យើង​គួរ​សាក​​ល្បង​ចាប់ផ្ដើម​ធ្វើ​អ្វី​ដែល​យើង​​តែង​តែ​ចង់​ធ្វើ​កន្លងមក​​ ដើម្បី​ឲ្យ​ជីវិត​ និង​សុខភាព​របស់​យើង​​កាន់​តែ​ស្រស់បំព្រង​ជាង​មុន។​ ៣. ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ឲ្យ​បាន​ត្រឹម​ត្រូវ គ្នា​យើង​​ប្រហែល​ជា​បាន​​ដឹង​ហើយ​​ថា អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង​។ ការ​ញ៉ាំ​ត្រឹមត្រូវ​ជា​រៀង​រាល់​ថ្ងៃ​ ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​សុខភាព​ល្អ សកម្ម​ និង​ពោរពេញ​​ដោយ​ថាមពល​នៅ​កន្លែង​ការងារ​។​ ៤. ជម្នះ​ទម្លាប់​បង្អូស​ពេល​​ ​នៅ​ពេល​ដែល​​យើង​​ចង់​ធ្វើ​អ្វី​មួយ​ តើ​យើង​​បាន​ធ្វើ​វា​ភ្លាម​ៗ​ដែរ​ឬ​ទេ​?​ ឬ​ក៏​​យើង​​យក​​លេស​នេះ​លេស​នោះ ដើម្បី​ពន្យារពេល​ក្នុង​ការ​ធ្វើ​រឿង​ដែល​ខ្លួន​ចង់​ធ្វើ?​ ពិត​ណាស់​ ការ​ពន្យារពេល​ នឹង​ធ្វើ​ឲ្យ​ទឹក​ចិត្ត​យើង​​ថមថយ​ រួ​ច​ក៏​បោះ​បង់​ចោល​ដោយ​ឯកឯង​​។ ​កត្តា​នេះ​ ក៏​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​​ការងារ​​របស់​យើង​ដែរ។ ៥. កំណត់​គោលដៅ​​តូច​ៗ​ជា​រៀង​រាល់​ថ្ងៃ ការ​កំណត់​គោលដៅ​តូច​ៗ​ប្រចាំ​ថ្ងៃ​ ហើយ​ព្យាយាម​សម្រេច​នូវ​គោលដៅ​ទាំងនោះ​ នឹង​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​​អារម្មណ៍ល្អ​​ ក៏​ដូចជា​​មាន​គោលបំណង​ឆ្ពោះ​ទៅ​មុខ​ […]


សុខភាពផ្លូវចិត្ត

បើ​មាន​រោគសញ្ញាទាំងនេះ កំពុងមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ

ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។ យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។ ជំងឺបាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ ជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត អង្គការ​សុខភាព​ពិភពលោក បាន​ចេញ​ផ្សាយកាល​​ឆ្នាំ២០១០ ថា​ជំងឺ​បាក់ទឹក​ចិត្ត បាន​ឈរ​នៅ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។   ១.​រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​មាន​អ្វី​ខ្លះ? សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖ – អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង – ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច – បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា – មាន​បញ្ហា​ការ​គេង ដូច​ជា គេង​មិន​លក់ ឬ​គេង​ច្រើន​ខុស​ប្រក្រតី – ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច – លែង​ចង់​ញ៉ាំ​អាហារ […]


សុខភាពផ្លូវចិត្ត

គ្មានទេអារម្មណ៍ឯកា បើចេះតិចនិក ៤យ៉ាង នេះ

គ្នា​យើង​ខ្លះ​​តែង​និយាយ​ថា​ឯកា​ណាស់​នៅ​​តែម្នាក់​ឯង ហើយ​អ្នក​ខ្លះ​ទៀត​ថា​នៅ​ម្នាក់​ឯង​ក៏​មិន​ស្លាប់​ដែរ។ ជា​ការ​ពិត​ទោះ​បីជា​ពេល​ខ្លះ​យើង​មើល​ទៅ​ឯកា​បន្តិច​មែន ព្រោះតែនៅ​ម្នាក់​ឯង តែ​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​ជា​មនុស្ស​ឯកោ ឬ​ត្រូវ​រស់​នៅ​ជាមួយ​អារម្មណ៍​ឯកា​នោះ​ដែរ។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង​ដោះស្រាយ​បញ្ហា​អារម្មណ៍​ឯកា​មួយ​នេះ។ ១. ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង យើង​គ្រប់​គ្នា​មិន​ថា​អ្នក​មាន​គ្នា ឬ​អត់​គ្នា​ទេ​សុទ្ធ​តែ​អាច​ជួប​អារម្មណ៍​សោក​សៅ ឬ​ឯកា​នៅ​ពេល​ណា​មួ​យ​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ណែនាំ​ថា​យើង​គួរ​ចេះ​ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​។ អ្នក​ជំនាញ​ចិត្ត​សាស្រ្ត​ណែនាំ​ថា​យើ​ង​គួរ​ទុក​ចន្លោះ​ខ្លះ​សម្រាប់​ខ្លួន​ឯង ដើម្បី​បាន​គិត​គូ​ពិចារណា​រក​ហេតុ​ផល​ដោះ​ស្រាយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកា និង​ដឹង​ថា​អារម្មណ៍​មួយ​នេះ​បាន​ប៉ះ​ពាល់​បែប​ណា​ទៅ​នឹង​ជីវិត​ប្រ​ចាំ​ថ្ងៃ​របស់​យើង។ ការ​ចេះ​កត់សម្គាល់ និង​តាម​ដាន​ដឹង​ពី​អារម្មណ៍ និង​ឥរិយាបទ​របស់​យើង​ផ្ទាល់ នឹង​ជួយ​យើង​យក​ឈ្នះ​លើ​ស្ថាន​ភាព​បែប​​នេះ​បាន​។ ​២. បញ្ចេញ​កម្លាំង​កាយ ការ​ហាត់​ប្រាណ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខ​ភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​យើង​។ ការសិក្សា​កន្លងៗ​មក​រក​ឃើញ​ថា​ការ​ហាត់​ប្រាណ​អាច​ជួយ​ព្យាបាល​អាការៈ​បាក់ទឹកចិត្តរយៈពេល​យូរ​បាន។​ អ្នក​ចិត្ត​សាស្រ្ត​អះអាង​ថា​ការ​ហាត់​ប្រាណ​ជា​វិធី​ល្អ​បំផុត​មួយ​ជួយ​ប្រឆាំង​នឹង​អារម្មណ៍​សោក​សៅ និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។ ៣. ចូល​រួម​ការងារ​ស្ម័គ្រចិត្ត​ ការ​ងារ​ស្ម័គ្រចិត្ត​នឹង​ជួយ​យើង​ឲ្យ​បាន​ស្គាល់ និង​ជួប​មនុស្ស​ជា​ច្រើន ដែល​ថា​នេះ​អាច​នឹង​ជួយ​រក​ឃើញ​ន័យ​របស់​ជីវិត និង​ថែម​ទាំង​បាន​ជួយ​ដល់​អ្នក​ផ្សេង​ផង​។ ការ​ងារ​ស្ម័គ្រ​ចិត្ត​ យើង​អាច​ធ្វើ​បាន​នៅ​តាម​សហគមន៍​ជួយ​ដល់​បរិស្ថាន ឬ មនុស្ស​ចាស់​ជា​ដើម​។​ ៤. ដក​ខ្លួន​ខ្លះ​ពី​បណ្ដាញ​សង្គម ថ្វី​បើ​បណ្ដាញ​សង្គម​ត្រូវ​គេ​ជឿ​ថា​បាន​ភ្ជាប់​ទំនាន់​ទំនង​មនុស្ស​ក្នុង​សង្គម​ក៏​ពិត​មែន តែ​ការសិក្សា​បាន​រក​ឃើញ​ថា​បណ្ដាញ​សង្គម​ផ្ដល់​ផល​អវិជ្ជមាន​ផ្នែក​ផ្លូវ​ចិត្ត​ច្រើន​ជាង​ផល​ល្អ។ បើ​គ្នា​យើង​គិត​ថា​ខ្លួន​ឯង​ឯកា គួរ​ទម្លាក់​ទូរសព្ទ​ចុះ​ឈប់​បើក​ហ្វេសប៊ុក​ ឬ​Instagram ហើយ​ងាក​មក​អាន​​សៀវភៅ ដើរ​លេង​ក្រៅ​ផ្ទះ​ ឬ​មើល​ភាពយន្ត​កម្សាន្ត​ចិត្ត​វិញ​ទើប​ជា​ការ​ល្អ។ គ្នា​យើង​ត្រូវ​ចាំ​ថា​បើ​មិន​ចង់​ឲ្យ​កើត​មាន​អារម្មណ៍​ឯកា យើង​មិន​ត្រូវ​ផ្ដាច់​ខ្លួន​ឲ្យ​នៅ​តែ​ឯង​នោះ​ទេ​ ព្រោះ​ថាបើ​យើង​នៅ​តែឯង​យើង​នឹង​មាន​អារម្មណ៍​ឯកា ដូច​គ្នា​ដែរ​អ្នក​មាន​អារម្មណ៍​ឯកា​ច្រើន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​។ អ្វី​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​កើត​មាន​អារម្មណ៍​តាន​តឹង​មិន​ខាន។


សុខភាពផ្លូវចិត្ត

ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

មានយុវវ័យមិនតិចទេ ដែលទទួលសម្ពាធច្រើនពីការរស់នៅក្នុងសង្គមសព្វថ្ងៃ មិនថាជាបញ្ហាគ្រួសារ សិក្សា ឬពីការងារទេ។ ហេតុនេះហើយ ទើបក្មេងៗទាំងនោះ ងាយប្រឈមនឹងការស្រ្តេស ស្មុគស្មាញក្នុងជីវិត ឬខ្លះអាចឈានរហូតដល់កើតជាជំងឺផ្លូវចិត្ត។ ភាគច្រើន ដើម្បីដោះស្រាយអារម្មណ៍ស្មុគស្មាញដែលកំពុងជួបប្រទះ យុវវ័យបែរជារកដំណោះស្រាយបំបាត់ទុក្ខក្នុងចិត្តបានស្រួល ប៉ុន្តែអាចបំផ្លាញសុខភាពទៅវិញ។ ១. ផឹកគ្រឿងស្រវឹង យើងត្រូវដោះស្រាយជាមួយអារម្មណ៍សោកសៅដោយការប្រឈមមុខនឹងវា រួចបោះបង់រាល់អារម្មណ៍សោកសៅចោល ចាប់ផ្ដើមជីវិតថ្មី មិនមែនយកស្រាមកជំនួសបន្លប់អារម្មណ៍វិញទេ។ ស្រាមិនត្រឹមតែមិនជួយដល់បញ្ហាផ្លូវចិត្តយើងទេ វាក៏ប៉ះពាល់ដល់រាងកាយ បើយើងផឹកច្រើនហួសកំណត់ដូច ក្រិនថ្លើម ប៉ះពាល់ខួរក្បាល ឬក្លាយជាប្រមឹកក៏ថាបាន។ ២. ជក់បារី ឬប្រើគ្រឿងញៀន ទោះអារម្មណ៍ធ្លាក់ដល់សូន្យយ៉ាងណាក៏ដោយ ឬដើម្បីចង់សប្បាយយ៉ាងណាក៏មិនត្រូវប៉ះពាល់នឹងរបស់អស់នោះដែរ។ ត្បិតតែបារីជក់ហើយអាចបន្ធូរអារម្មណ៍តាមផ្សែងបាន តែវានឹងប៉ះពាល់ដល់សុខភាពច្រើនណាស់ទាំងខ្លួនផ្ទាល់ និងអ្នកក្បែរខ្លួន ប៉ះពាល់សួត បង្កជាមហារីក កើតជំងឺបេះដូង។ល។ ហើយគ្រឿងញៀននេះមួយ គឺប៉ះពាល់ដល់សុខភាព ដូចប្រព័ន្ធប្រសាទ បេះដូង សួត និងខូចអនាគតទាំងក្មេងទៀតផង។ ៣. ញ៉ាំអាហារមិនល្អ (អាហារកញ្ចប់ ឬ fast food) ប្រសិនបើយើងចង់ដោះស្រាយបញ្ហាមិនស្រួលអារម្មណ៍ យើងគួរញ៉ាំអាហារណាដែលជួយធ្វើឲ្យអារម្មណ៍ល្អ សម្បូរជីវជាតិជួយដល់សុខភាព ដួចបន្លែ ផ្លែឈើស្រស់ សាច់ ត្រីជាដើម។ ធម្មតា បន្លែ ផ្លែឈើស្រស់ផ្ដល់ជីវជាតិដល់រាងកាយយើង អាចជួយផ្ដល់អារម្មណ៍ស្រស់ថ្លា និងជួយសុខភាពល្អ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស