សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

ជំងឺកាមរោគ

ជំងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា

ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​​ណាស់​ ប៉ុន្តែ​ជំងឺ​ខ្លះ​​អាច​​ចេញ​​រោគសញ្ញា​តិចតួច ស្រប​​ពេល​ដែល​ជំងឺ​​​ខ្លះ​ទៀត​មិន​បង្ហាញ​រោគសញ្ញា​ទាល់​តែ​សោះក៏មាន​។ ក្នុង​ករណី​ដែល​ជំងឺ​ពុំ​មាន​រោគសញ្ញា​ នោះ​នឹង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ និង​ព្យាបាល​។ ជំងឺ​កាមរោគ​ទាំង​៤ ដែល​មាន​រោគសញ្ញា​តិចតួច​ ឬ​គ្មាន​រោគសញ្ញា​ ១. ជំងឺ​ប្រមេះ​ទឹក​បាយ​ ជំងឺ​នេះ​ ជា​ប្រភេទ​ជំងឺ​កាមរោគ​ទូទៅ​បំផុត​មួយ និង​បង្ក​ឡើង​ដោយ​បាក់តេរី Neisseria gonorrhoeae។ ស្រី​ៗ​យើង​ជា​ច្រើន​កើត​ជំងឺ​នេះ​ ដោយ​ពុំ​មាន​រោគសញ្ញា​ច្បាស់លាស់ ដែល​នេះ​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​។ ជាក់ស្ដែង ជំងឺ​​ប្រមេះ​ទឹក​បាយ​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​អាង​ត្រគាក ជាលិកា​សម្លាក​ដែល​រាំងស្ទះ​ដៃ​ស្បូន ពិបាក​មាន​ផ្ទៃពោះ និង​ឈឺពោះ​រ៉ាំរ៉ៃ។ ការ​បង្ក​រោគ​នេះ អាច​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​។ អ្នក​ជំងឺ​អាច​ប្រឈម​នឹង​ផ្សិត​ទ្វារ​មាស ​ឈឺ​​បំពង់​ក ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោម​ញឹកញាប់ ឈឺចាប់​ត្រង់​​ពោះ​ផ្នែក​ខាង​ក្រោម​ គ្រុន​ក្ដៅ ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច  និង​មក​រដូវ​ច្រើន​ជាង​ធម្មតា។ ២. ​ជំងឺ​ប្រមេះ​ទឹក​ថ្លា ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​ប្រមេះ​ទឹក​ថ្លា ច្រើន​តែ​កើត​លើ​ក្រុម​មនុស្ស​ដែល​មាន​វ័យ​​ចន្លោះ​ពី​១៥ ទៅ​២៤​ឆ្នាំ និង​អាច​បណ្ដាល​ឲ្យ​មាន​សម្លាក​នៅ​ដៃ​ស្បូន​ អូវែ និង​ស្រទាប់អង់ដូមែ៉ត។ ​ជំងឺ​នេះ ក៏​អាច​​ធ្វើ​ឲ្យ​ដៃ​ស្បូន​មិន​អាច​បង្ក​កំណើត​បាន​ ឬ​មាន​កូន​ក្រៅ​ស្បូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​កាមរោគ​នេះ អាច​ចម្លង​មេរោគ​ដល់​កូន​បាន​​​អំឡុង​ពេល​សម្រាល។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. វីរុស​HIV ​​​​អ្នក​ដែល​ផ្ទុក​វីរុស​HIV អាច​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​​គ្រុន​ផ្ដាសាយ​ដូច្នោះ​ដែរ ហើយ​ប្រសិនបើ​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​ទេ​នោះ អ្នក​ផ្ទុកវីរុស​នេះ​នឹង​អាច​​ធ្លាក់​ខ្លួន​ជា​ជំងឺ​អេដស៍​បាន។ [embed-health-tool-heart-rate] ៤. ជំងឺ​រើម​ ជំងឺ​រើម​ ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ ប៉ុន្តែ​ឱកាស​ឆ្លង​នៃ​ជំងឺ​នេះ […]


ការពន្យារកំណើត

៣ចំណុចសំខាន់ៗគួរដឹង មុនរួមភេទអំឡុងពេលដៃគូមករដូវ

ការមករដូវមិនអាចជាឧបសគ្គរារាំងចំណង់ផ្លូវភេទដៃគូបានទេ ព្រោះនោះជាសិទ្ធិសម្រេចិត្ដ សំខាន់ដៃគូយល់ស្របនៅជាមួយគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ដៃគូទាំងអស់គួរតែដឹងពីចំណុចសំខាន់ៗខាងក្រោមនេះផងដែរ មុនឈានដល់ការសម្រេចចិត្ដរួមភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ១.អារម្មណ៍ប្រែប្រួល ក្នុងកំលុងមករដូវ ស្រីៗភាគច្រើនតែងតែមានអាការៈចុកចាប់ក្នុងខ្លួន ពិបាកទ្រាំ ឈឺក្បាលអស់កម្លាំង ដែលជា​កត្ដាចម្បងធ្វើឲ្យគាត់គ្មានអារម្មណ៍ឲ្យដៃគូពេញលេញ។ ការមិនផ្ដល់អារម្មណ៍ឲ្យដៃគូ គឺជាមូលហេតុធំបំផុត មិនអាចធ្វើឲ្យដំណើរការមួយនេះអាចទៅដោយរលូនបាននោះទេ ជាពិសេសភាគីខាងស្រីតែម្ដង។ លើសពីនេះទៅទៀត ការ​ប្រែ​ប្រួល​អ័រម៉ូនភេទរបស់ស្រ្តី​ក្នុង​ពេល​វេលានេះ អាចកើតមាន បណ្ដាលឲ្យកើតមានអារម្មណ៍ ឆេវឆាវ មួរម៉ៅឆាប់ខឹងនឹងមនុស្សជុំវិញខ្លួន ដែលធ្វើអ្វីមិនត្រូវតាមចិត្ដ។ ក្នុងចំណុចនេះ យើងជាដៃគូត្រូវដឹង ប្រសិនជាខាង​ស្រី​មានប្រតិកម្មអារម្មណ៍បែបនេះ។ ២.ប្រឈមការមានផ្ទៃពោះ ដៃគូភាគច្រើនយល់ថា ការរួមភេទក្នុងកំលុងមករដូវ អាចធ្វើឲ្យពួកគេរីករាយ និង ការពារពីការមានផ្ទៃពោះថែមទៀតផង។ ប៉ុន្ដែជាក់ស្ដែង មិនដូច្នោះទាំងអស់ទេ ការរួមភេទក្នុងកំលុងមករដូវ ដោយមិនបានការពារ ក៏អាចប្រឈមនឹងការមានផ្ទៃពោះបានដែរ ប៉ុន្ដែក្នុងកម្រិតទាប។ អ្នកស្រី Lauren Streicher សាស្ដ្រាចារ្យផ្នែកសុខភាពបន្ដ​ពូជ​នៅសាកលវិទ្យាល័យ Northwestern មានប្រសាសន៍ថា ការរួមភេទមិនបានការពារ ពេលមករដូវក៏អាចមានផ្ទៃពោះបានដែរ ព្រោះមេជីវិតឈ្មោលអាចរស់នៅក្នុងខ្លួនមនុស្សស្រីរហូតដល់ទៅ ៤ ទៅ ៥ថ្ងៃ ពិសេសបើពួកគេរួមភេទពេលចុងនៃថ្ងៃមករដូវ។ យល់ល្អដៃគូគួរតែបន្ដការពារ ប្រសិនជាមិនចង់មានផ្ទៃពោះដោយអចេតនា។ [embed-health-tool-heart-rate] ៣.ងាយឆ្លងមេរោគ និងបាក់តេរី ពេលមករដូវក៏ជាពេលដែលមាត់ស្បូនស្ដ្រីបើកចំហធំជាងពេលធម្មតា ដើម្បីខ្ជាក់ឈាមរដូវមកក្រៅ […]


ជំងឺបង្កដោយវីរុសអេចភីវី

ហានិភ័យមួយចំនួនប្រុសៗគួរដឹង រឿងរួមភេទដោយប្រើមាត់

ការរួមភេទដោយប្រើមាត់គឺជាវិធីរួមភេទដែលបម្រើដល់ចំណង់ផ្លូវភេទដៃគូស្នេហា ។ ការអនុវត្ដវិធីបែបនេះ ថ្វីដ្បិតតែអាចជៀសផុតពីការមានផ្ទៃពោះ ប៉ុន្ដែនៅតែស្ថិតក្នុងហានិភ័យនៃការឆ្លងជំងឺផ្សេងៗជាច្រើនបាន។ តួយ៉ាងតាមការសិក្សាបានបង្ហាញថា ភាគរយដៃគូដែលចូលចិត្ដរួមភេទដោយប្រើមាត់ ប្រុសៗ ប្រឈមកើតជំងឺមហារីកមាត់ និងបំពង់ក ច្រើនជាងមនុស្សស្រី។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! អ្នកស្រី Gypsyamber D'Souza សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកជំងឺមហារីក នៅសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា ដៃគូដែលចូលចិត្ដរួមភេទតាមមាត់ ភាគច្រើនបុរសៗប្រឈមនឹងការកើតជំងឺមហារីក មាត់នឹងបំពង់ក ច្រើនជាងស្រី្ដ នោះបណ្ដាលមកពី វីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ដែល​ឈានដល់មហារីក។ ក្នុងចំណោម បុរស៣នាក់ មានចំនួន២នាក់ទៅហើយដែលកើតជំងឺមហារីក តាមរយៈការរួមភេទដោយប្រើមាត់។ [embed-health-tool-bmr] ការសិក្សានេះធ្វើឡើងលើប្រជាជនអាមេរិកកើតជំងឺមហារីកបំពង់ក និង មាត់ ដែលបានរួមភេទតាមមាត់ ដោយលទ្ធផលបង្ហាញថា​អ្នកជំងឺទាំងនោះស្ថិតក្នុងវ័យកណ្ដាលពេញប្រលូកនឹងការរួមភេទ ហើយបុរសច្រើនជាងស្រីចំនួន​២​ដងកើត​ជំងឺ​នេះ។ អ្នកស្រីបានបញ្ជាក់ទៀតថា អត្រានៃការរួមភេទតាមមាត់របស់យុវវ័យមានការកើនឡើង តែអត្រានៃការឆ្លងជំងឺកាមរោគតាមមាត់ លើស្រី្ដមានភាគរយតិចជាងបុរស។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ រឿងមួយដែលគួរកត់សម្គាល់ចំពោះមូលហេតុដែលបុរសៗប្រឈមខ្លាំងនឹងការកើតជំងឺមហារីច្រើនជាមនុស្សស្រីគឺថា បុរសៗដែលធ្លាប់ឆ្លងជំងឺកាមរោគតាមមាត់ មិនបានព្យាបាល ឲ្យបានជាដូចស្រីៗនោះទេ កត្ដានេះអាច​វិវត្ដទៅជាជំងឺមហារីកបាន។ ការឆ្លងជំងឺកាមរោគបានកើតឡើងស្ទើរតែទូទៅ ហើយមនុស្សភាគច្រើន ក៏បានព្យាបាល ម្ដង​ទៅពីរ​ដង ក្នុង១ឆ្នាំ។ ស្រីៗតែងតែចំណាយពេលពីនិត្យ​សុខភាព​ប្រចាំឆ្នាំ ដូច្នោះមានភាគរយតិចដែលអាចកើតឡើងជំងឺមហារីកបាន។ ដូច្នេះចូរប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកាមរោគ […]


គន្លឹះសុខភាពផ្លូវភេទ

គួរត្រៀមខ្លួនបែបណា ដើម្បីឲ្យ​រឿង​លើគ្រែ​ប្រព្រឹត្តិទៅដោយរលូន?​

ការួមភេទដោយតក់ក្រហល់ អាចធ្វើឲ្យឆាប់បញ្ចប់ ហើយក្ដីសុខក៏អាចមិនមាន​ដល់​ដៃគូនោះដែរ។ ដូច្នេះប្រសិនជាដៃគូដែល​ចូលចិត្ដការសប្បាយច្រើន បែបស្រើបស្រាល ពុះកញ្រ្ជោលខ្លាំង ហើយបានយូរ នោះការចំណាយពេលវេលាត្រៀមខ្លួន មុនពេលចាប់ផ្ដើមប្រតិបត្តិការ គឺជារឿងត្រូវគិតពិចារណា។ អ្នកស្រាវជ្រាវផ្នែកសុខភាព​ផ្លូវភេទបានណែនាំថា ជាមធ្យម​ដៃគូអាចចំណាយពេល១៥នាទី​សម្រាប់​ចំណាយ​ពេល​ត្រៀម​ខ្លួន តែ​បើ​លើសពី​២០​នាទី អារម្មណ៍អាចប្រែប្រួលទៅជាធុញវិញ គឺអាស្រ័យលើចំណូលចិត្ដដៃគូដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ដៃគូដែលមាន​ទំនាក់ទំនង ស្អិតរមួតខ្លាំងអាចមិនសូវចំណាយពេលយូនោះទេ មានពេលខ្លះ ពួកគេអាចចំណាយពេល មិនដល់៥នាទីផងក៏ចាប់ផ្ដើមរួមភេទតែម្ដង។ ប៉ុន្ដែក៏មានដៃគូខ្លះអាចចំណាយពេលវេលាយូរលើសពី ១៥​នាទីទៅទៀត ប្រ​សិនបើពួកគេមិនអាចសម្រេចជំហ៊ានដំបូង ជួយឲ្យដៃគូឲ្យកើតមានអារម្មណ៍ខ្លាំងបាន។ អ្នកស្រីវេជ្ជបណ្ឌិត Debra Herbenick នាយកមជ្ឈមណ្ឌលលើកកម្ពស់សុខភាពផ្លូវភេទនៅប្រទេសឥណ្ឌាមានប្រសាសន៍ថា ការចំណាយពេលបង្កើនអារម្មណ៍ផ្លូវភេទ គឺសំខាន់សម្រាប់ដៃគូ ព្រោះវាធ្វើឲ្យជីវិតផ្លូវភេទកាន់តែរស់រវើក និងកាន់តែមានន័យ។ ភាគច្រើនការបង្កើតអារម្មណ៍បែបនេះ ធ្វើឡើងសម្រាប់តែមនុស្សស្រីច្រើនជាងបុរស ព្រោះមនុស្ស​ស្រី​ពិបាកឈានដល់ក្ដីសុខកំពូលជាងបុរស។ ក្នុងដំណើររួមភេទដែលរីករាយបំផុត គឺខាងប្រុសមានសមត្ថភាពជួយឲ្យ​ដៃគូរបស់ខ្លួន​កើតអារម្មណ៍ស្រើបស្រាល ពុះកញ្ជ្រោកខ្លាំងចាប់ពីនាទីដំបូង​។ មនុស្សស្រីកើតអារម្មណ៍អាចសម្គាល់ដឹងលើប្រដាប់ភេទមានទឹករម្អិល តិចឬច្រើនអាស្រ័យលើចំណង់ ហើយការចំណាយពេលវេលាយូរ ឬឆាប់នោះគឺត្រូវផ្អែកលើភាពប៉ិនប្រសព្វរបស់ដៃគូដែរ។ ការចំណាយពេលធ្វើឲ្យភាគគីខាងស្រីអាចមាន​ទឹក​រម្អិល​បាន ជួយដល់សកម្មភាព​ផ្លូវភេទ​ដែរ​ ព្រោះនៅពេលដែលខាងស្រី​កើតអារម្មណ៍ស្រើប​ស្រាល ពេលនោះសាច់ដុំទ្វារមាសក៏រំញោចឡើង ធ្វើឲ្យដំណើរការរួមភេទកាន់តែមានភាពរីករាយ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង […]


គន្លឹះសុខភាពផ្លូវភេទ

៥ ចំណុចស្រីៗតែងតែចង់ឲ្យដៃគូដឹង ពេលចាប់ផ្ដើមរឿងលើគ្រែ

យើង​អាច​និយាយ​បាន​ថា​មាន​ចំណុច​ចំនួន​ប្រាំ ដែល​​ស្រីៗ​តែ​ងតែ​ខ្មាសអៀន ពិបាកហារមាត់និយាយទៅ​ដៃគូ ក្នុងកំលុងរួមភេទ។ អ្នកស្រី Robin Milhausen សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកផ្លូវភេទនៅសាកលវិទ្យាល័យ Guelph ប្រទេសកាណាដា មានប្រសាសន៍ថា ស្រីៗបានបាត់បងឱកាសទទួល​ក្ដីសុខជាច្រើនដង ដោយការលាក់បាំងអារម្មណ៍ និងភាពខ្មាសអៀន ចំពោះដៃគូ ម្យ៉ាងវិញទៀត ដៃគូក៏មិនបានយល់ពីអ្វីដែលខាងស្រី​ចង់បាននោះដែរ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! អ្នកស្រី​សាស្ដ្រាចារ្យបានណែនាំចំណុចសាមញ្ញៗទាំង៥នេះ ដែលស្រីៗចង់បានពីដៃគូរបស់់ខ្លួន​ក្នុងកំលុងពេលរួមភេទ៖ ១. បង្កើតអារម្មណ៍ បុរសៗអាចមានអារម្មណ៍ផ្លូវភេទកើតឡើងគ្រប់ពេលវេលា ប៉ុន្ដែសម្រាប់ស្ដ្រីវិញ មិនងាយនោះទេ។ គ្រប់ពេលនៅជាមួយគ្នាក្ដីបំណងរបស់ស្រីៗមុនពេលចាប់ផ្ដើម ចង់ឲ្យដៃគូជួយបង្កើតអារម្មណ៍ជាមុនសិន មុន​ឈានដល់រួមភេទ។ អារម្មណ៍មួយនេះស្រីៗមានការអៀនខ្មាស មិនហ៊ាននិយាយនោះទេ ប៉ុន្ដែពិត​ជា​ចង់ឲ្យដៃគូរបស់ខ្លួនដឹងខ្លាំងណាស់។ ស្រីៗអាចយល់ច្បាស់ថា អារម្មណ៍ប្រុសៗអាចកើតមានភ្លាមៗ ហើយក៏អាចឆាប់អស់ទៅវិញភ្លាមៗបានដែរ នៅពេលដល់ចំណុចកំពូល។ ដូច្នេះអ្វីដែលស្រីៗ​រំពឹងទុក គឺដៃគូរបស់ខ្លួន​អាចបង្កើតអារម្មណ៍ឲ្យខ្លួន​បាន មិនថាតាមបែបណានោះទេ គឺជាក្ដីសុខ ដែលអាចរួមដំណើរជាមួយគ្នា។ ២.ភាពស្និទ្ធស្នាល ការរួមភេទមិនគួរបញ្ចប់ភ្លាមៗក្រោយពេលដៃគូដល់ចំណុចកំពូលនោះទេ។ ស្រីៗគាត់ចង់បានភាពកក់ក្ដៅ ដោយ​ការថ្នាក់ថ្នម ភាពស្និទ្ធស្នាល និង ការបរបោសអង្អែល ពីដៃគូខ្លាំងណាស់ក្រោយពេលរួមភេទ។ ភាគីខាងស្រី​មិនចង់ចាប់ផ្ដើម និង បញ្ចប់ដោយភាពតក់ក្រហល់ភ្លាមៗ ដោយទុកខ្លួនចោលនោះទេ។ ទោះបីដៃគូរបស់ខ្លួន មិនអាចបំពេញក្ដីបំណងឈានដល់ចំណុចកំពូល ស្រីៗ​នៅតែរីករាយប្រសិនបើដៃគូអាច រក្សាភាពស្និទ្ធស្នាលមួយនេះបានយូរ។ ៣.ភាពស្ងៀមស្ងាត់ បុរសៗភាគច្រើនអាចយល់ថា ការដែលដៃគូរបស់ខ្លួនស្ងប់ស្ងាត់ […]


គន្លឹះសុខភាពផ្លូវភេទ

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល

ការម៉ាស្សាបែបស្រើបស្រាល គឺជារបៀបម៉ាស្សាមួយ​បែបដែលពេញនិយមធ្វើសម្រាប់ដៃគូដែលចង់បង្កើនអារម្មណ៍ផ្លូវភេទ ឲ្យកាន់តែពុះកញ្ជ្រោកខ្លាំង មុនពេលចាប់ផ្ដើមរួម​ភេទ​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា បង្កើនកម្ដៅរាងកាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ក៏បានណែនាំដល់អ្នកជំងឺ អនុវត្ដវិធី​ម៉ាហ្សានេះជាមួយដៃគូ ដើម្បីបង្កើនអារម្មណ៍ និង​​​ឲ្យជីវិតផ្លូវភេទរស់រវើកឡើងវិញផង​ដែរ​។ មួយវិញទៀត បើដៃគូមានចំណូលចិត្ដ ប្រើប្រាស់អារម្មណ៍ខ្លាំងក្នុងនាទីនោះ វិធីនេះគឺមានប្រយោជន៍ខ្លាំងណាស់ ពិសេសសម្រាប់ភាគីខាងស្រី ដែលចង់ទទួលបានក្ដីរំភើបពីដៃគូរបស់ខ្លួន។ ដូច្នេះអត្ថប្រយោជន៍នៃការម៉ាស្សានេះ មានដូចជា៖ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ បង្កើនអារម្មណ៍ដៃគូ៖ បើដៃគូអារម្មណ៍មិនសូវមូល ខ្វះការយកចិត្ដទុកដាក់រឿងលើគ្រែជាមួយគ្នា ឬដៃគូមិនសូវមានសកម្មភាពក្នុងទំនាក់ទំនងផ្លូវភេទ អាចសាកល្បងប្រើប្រាស់វិធីម៉ាស្សានេះបាន ដើម្បីបង្កើនភាពរីករាយ សម្រួល​​អារម្មណ៍ កាត់បន្ថយភាពតានតឹង​ និងកាន់តែធ្វើឲ្យដៃគូកាន់តែយល់ចិត្ដគ្នាទ្វេដង។ [embed-health-tool-pregnancy-weight-gain] បង្កើនភាពស្និទ្ធស្នាល៖ ការបង្កើតទំនាក់ទំនងផ្ដោតលើគ្នាទៅវិញទៅមក អាចជួយឲ្យដៃគូ មានអារម្មណ៍កាន់តែស្និទ្ធស្នាល បង្កើតអារម្មណ៍ស្រើបស្រាល ពន្យារពេលស៊ីអារម្មណ៍កាន់តែយូ។ មួយវិញទៀត ការម៉ាស្សាមួយនេះ ក៏កាន់​តែធ្វើឲ្យដៃគូមានភាពកក់ក្ដៅ […]


គន្លឹះសុខភាពផ្លូវភេទ

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?

ចំណង់ផ្លូវភេទអាចកើតឡើងបានគ្រប់ពេលវេលា ប៉ុន្ដែរឿងដែលគួរបារម្ភគឺលក្ខខណ្ឌសុខភាព ក្នុងខណៈដែលមានអាការៈ មិនសូវស្រួលខ្លួន ឈឺក្បាល អស់កម្លាំង ឬកើតស្រេ្ដសបង្កការគេងមិនលក់ជា​ដើម។ ក្នុងស្ថានភាពបែបនេះ បើដឹងខ្លួនថា មិនមានជំងឺអ្វីធ្ងន់ធ្ងរ គ្រាន់តែជាជំងឺធម្មតា នោះមិនមែនជាឧបសគ្គរារាំងចំណង់បានឡើយ អាចប្រព្រឹត្ដទៅតាមធម្មតា។ ដោយឡែកក្នុងករណីខ្លះប្រសិនជា​អាការៈនោះជាជំងឺផ្ដាសាយធំ គួរតែជារឿងមួយគិតឡើងវិញ មិនថាតែជាដៃគូ ឬខ្លួនយើងផ្ទាល់នោះទេ គួរតែជៀសវាងកុំរួមភេទឲ្យសោះ។ ព្បើ​រួម​ភេទ​ពេល​នេះ អាចនាំ​ឲ្យ​ជំងឺនេះឆ្លងទៅកាន់ដៃគូម្ខាងទៀត បង្កការលំបាកទាំងសងខាង។ មួយវិញទៀត អាការៈជំងឺផ្ដាសាយធំ តែងធ្វើអ្នកជំងឺអស់កម្លាំងខ្លាំង បាត់បង់អារម្មណ៍ចំណង់ផ្លូវភេទ ហើយក៏ជារឿងដែលពិបាកធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលផងដែរ។ ករណីខ្លះបើមានអាការៈត្រឹមតែក្ដៅខ្លួនបន្ដិចបន្ដួច មិនស្រួលខ្លួនដោយបញ្ហាគេងមិនលក់ កើតស្ដ្រេស ផ្ដាសាយធម្មតា គឺជារឿងល្អវិញប្រសិនមានអារម្មណ៍រួមភេទ ព្រោះការរួមភេទអាចជាជំរើសមួយជួយដល់សុខភាព។ ការរួម​ភេទអាច​ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ អាចចំណាយពេល ១០ ទៅ១៥ នាទីរួមភេទនឹងធ្វើឲ្យអារម្មណ៍ស្រាយពីជំងឺបាន។ ការរួម​ភេទ​អាចធ្វើឲ្យសរសៃឈាមដើរបានល្អ រំញោចដល់បេះដូង និងខួរក្បាលដំណើរការស្រួល រំសាយអារម្មណ៍គេងលក់ស្កប់ស្កល់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! គួរចាប់ផ្ដើមបែបណា ប្រសិនបើដៃគូមានអាការៈមិនសូវស្រួលខ្លួន ឬ មានអាការៈផ្ដាសាយធម្មតា? ប្រសិនបើដៃគូ មានអាការៈមិនសូវស្រួលខ្លួន ឬជាសញ្ញាជំងឺផ្ដាសាយ​ធ​ម្មតា នោះអាចសាកល្បងវិធីទាំងនេះបាន៖ ជៀសវាងការថើបគ្នា៖ ត្រូវរក្សាគម្លាតផ្ទៃមុខឲ្យនៅដាច់ពីគ្នា យ៉ាងហោចកន្លះម៉ែត្រ ដើម្បីបញ្ជៀស សារធាតុរាវដែល​ខ្ទាត​ចេញពីមាត់ ឬច្រមុះអ្នកជំងឺ មកលើយើង […]


គន្លឹះសុខភាពផ្លូវភេទ

នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

បើឈឺនោមហើយ គឺត្រូវតែទៅនោម កុំខ្វល់ថាមុនពេល ឬក្រោយពេលរួមភេទ។ សំខាន់គឺស្រីៗតែម្ដង មិនត្រូវលាក់បាំងភាពអៀនខ្មាស់ក្នុងកំលុងជួបជាមួយដៃគូ ខណៈដែលឈឺនោមហើយ បែជារអាក់រអួលមិនហ៊ានទៅ។ ជាក់​ស្ដែងណាស់ការមានអារម្មណ៍ឈឺនោមក្នុងកំលុងពេលរួមភេទ តែងកើតមាន អាចមុនពេលចាប់ផ្ដើម ឬក្រោយ​ពេលតែប៉ុណ្ណោះ។ ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទស្ដ្រី អ្នកស្រីវេជ្ជបណ្ឌិត Dr. Hilda Hutcherson បានលើកយកអត្ថប្រយោជន៍ទាំងពីរ មកបង្ហាញថា៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការឈឺនោមក្រោយពេលរួមភេទ អាចកើតមានញឹកញាប់សម្រាប់ស្រ្ដី។ វាជាទម្លាប់ល្អមួយបែប ព្រោះវាអាចជួយកាត់បន្ថយ ហានិភ័យឆ្លងជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងបាក់តេរី។ ដូច្នេះស្ដ្រីដែល ឆ្លងកាត់រួមភេទហើយ ឈឺនោមគួរតែទៅឲ្យបានឆាប់មិនត្រូវបង្អង់យូ។ ម្យ៉ាងបើរួមភេទដោយមិនបានកាពារ រឹតតែត្រូវទៅប្រ​ញាប់។ ក្នុងចំណុចនេះស្ដ្រីបានសង្កត់ធ្ងន់ តែករណីដែលស្រី្ដឈឺនោមក្រោយពេលរួមភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបើស្រ្ដីគាត់មាន អារម្មណ៍ឈឺនោមចាប់ពី មុនពេលចាប់ផ្ដើម គឺមិនអាចទ្រាំរហូតដល់ចប់នោះទេ។ ឈឺនោមមុនពេលរួមភេទ គឺជារឿងល្អ ហើយត្រូវតែទៅនោមឲ្យបានមុន ពេលប្រតិបត្ដិការជាមួយដៃគូ។ យើងមិនអាចទ្រាំរួមភេទដោយឈឺនោមបានទេ ដោយគិតថាចាំរួចរួលហើយ ទៅនោមម្ដងជាការស្រេច ហើយអាចទម្លាក់បាក់តេរីបានផង នោះមិនមែនជាជម្រើសល្អនោះទេ។ [embed-health-tool-pregnancy-weight-gain] អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើម ទាំងដែលឈឺនោមគឺអាចបង្កការរំខានដល់ក្ដីសុខ សំខាន់គឺពេលដែលជិតឈាទៅដល់ចំណុចកំពូលតែម្ដង តែយើងមានអារម្មណ៍ថាឈឺនោម ហើយមិនអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍ពេញលេញជាមួយដៃគូ។ វាជាឧបសគ្គនៃក្ដីសុខមួយនេះ។ សម្រាប់បទពិសោធន៍ផ្ទាល់ អ្នកស្រីបានបង្ហើបថា អ្នកស្រីចូលចិត្ដការដែលឈឺនោមមុនពេលរួមភេទ ព្រោះកាលដែលរួមភេទក្នុងកំលុងពេលប្លោកនោមមិនអ្វីទាំងអស់ […]


គន្លឹះសុខភាពផ្លូវភេទ

ដឹងអត់ថា ដៃគូគួរផ្ដល់ក្ដីសុខឲ្យគ្នាប៉ុន្មានដងក្នុង១សប្ដាហ៍?

គិតទៅដល់ទំនាក់ទំនងផ្លូវភេទ ដៃគូនីមួយៗមិនអាចកំណត់ពីចំនួនពេលវេលានៅជាមួយគ្នា ឲ្យបានច្បាស់លាស់នោះទេ ហើយក៏មិនជាថ្វីនោះដែរប្រសិនជាដៃគូនៅជាមួយគ្នាញឹក អាចបីដងក្នុងមួយសប្ដាហ៍ ឬមិនសូវញឹកពេកអាច២សប្ដាហ៍ម្ដងក៏បាន។ ជាក់ស្ដែងអាស្រ័យលើការប្រែប្រួល នៃចំណូលចិត្ដដៃគូប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវរបស់សាកវិទ្យាល័យ Havard បានបង្ហាញថា ដៃគូដែលមានចំណង់រួមភេទញឹកញាប់ បង្ហាញពីភាពស្និទ្ធិស្នាល ភាពរីករាយកាន់តែខ្លាំង។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការបំពេញតម្រូវការ និងចំណង់ឲ្យគ្នាទៅវិញទៅមកទើបជារឿងចាំបាច់សម្រាប់ចំណងស្នេហ៍​រវាងដៃគូ។ ការកើតឡើងចំណង់​ដៃគូខ្លះគឺមិនដូចគ្នានោះទេ អាស្រ័យទៅលើជីវភាពរស់នៅ លក្ខខណ្ឌសុខភាព និងវ័យជាដើម។ ដៃគូខ្លះអាចជ្រើសរើសការរួមភេទ យ៉ាងហោច២ទៅ៣ដង ឬលើសពីនោះក្នុងមួយសប្ដាហ៍ ខ្លះ​ទៀត​ម្ដង​ក្នុងមួយសប្ដាហ៍ និងខ្លះទៀតអាច១ទៅ២ដងក្នុងមួយខែក៏មាន។ បើយោងតាមការណែរនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត Peter Kanaris ផ្នែកសុខភាពផ្លូវភេទនៅទីក្រុងញូវយ៉កមានប្រសាន៍ថា ជាមធ្យមដៃគូមានវ័យចន្លោះពី២០ទៅ២៩ឆ្នាំគួរតែមានពេលរួមភេទ ម្ដងទៅ ២ដងក្នុងមួយសប្ដាហ៍ទើបជាការល្អ។ ការជ្រើសរើសវិធីបែបនេះ គឺមានប្រយោជន៍ទាំងសុខភាពដៃគូស្នេហា និង សុខភាពរាងកាយ។ បុរសៗដែលជ្រើសរើសការរួមភេទច្រើនពេកវាមិនអាចបង្កការឈឺចាប់អ្វីនោះទេ គ្រាន់តែអាចប្រឈមនឹងការថយចុះថាមពល និង ចុះខ្សោយគុណភាពមេជីវិតប៉ុណ្ណោះ។ ថ្វីដ្បិតការរួមភេទ​ច្រើនដង ក្នុងមួយសប្ដាហ៍ អាចសម្រួលដល់ស្មារតី កាត់បន្ថយស្ដ្រេស និងបង្កើនអារម្មណ៍រីករាយមែន ប៉ុន្ដែក៏មិនអាចឈានដល់កម្រិត ចន្លោះពី១២ ទៅ១៤ដង ក្នុងមួយសប្ដាហ៍នោះដែរ។ ក្នុងពេលវេលាពិសេស ដៃគូដើរតួសំខាន់ជាងគេ​គឺភាគីខាងប្រុស ដែល​ត្រូវប្រើប្រាស់ថាមពលច្រើនជាងខាងស្រី រាប់ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ ដូច្នេះការផ្ដល់ពេលវេលាយ៉ាងហោចសម្រាប់ដៃគូ […]


គន្លឹះសុខភាពផ្លូវភេទ

ការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ។ ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ គឺជារឿងសំខាន់បំផុត និងផ្ដល់​អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ ជាពិសេសមិត្ដភាពដៃគូតែម្ដង។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ​ដែលទទួលបានដោយក្ដីរីករាយ។ បំបាត់ស្រេ្ដស៖ ការរួមភេទប្រកបដោយភាពរីករាយ និង ក្ដីស្រលាញ់ពីដៃគូ មិនត្រឹមតែផ្ដល់ក្ដីសុខដល់រាងកាយ​តែប៉ុណ្ណោះទេ តែក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកស្មារតីផងដែរ។ ការរួមភេទដោយក្ដីរីករាយ បង្ហាញចេញ​ដោយស្នាមញញឹម គឺជាក្ដីប្រាថ្នារបស់ដៃគូគ្រប់រូបត្រូវការខ្លាំងបំផុត។ ភាពស្និទ្ធស្នាល៖ គ្មានអ្វីដែលត្រូវឆ្ងល់ទៀតនោះទេ អំពីភាពរីករាយនៃទំនាក់ទំនងផ្លូវភេទ គឺជាគន្លឺះយ៉ាងសំខាន់បង្ហាញពីការពង្រឹងទំនាក់ទំនងប្រចាំថ្ងៃរវាងដៃគូកាន់តែមានក្ដីសុខ មិនត្រឹមតែប៉ុណ្ណោះក៏លើកកម្ពស់ទាំងការ​ជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។ ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការរួមភេទដល់ចំណុចកំពូលជាប្រចាំ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដោយក្ដីរីករាយ ផ្ដល់អត្ថប្រយោជន៍​ជួយពង្រឹងប្រព័ន្ធភាពសាំងក្នុងរាងកាយ។ ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចបញ្ជៀសខ្លួនយើងចេញ​ពីជំងឺផ្សេងៗបាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! សុខភាពបេះដូង៖ ក្ដីស្រលាញ់មិនមែនគិតត្រឹមតែភាពរីករាយផ្លូវចិត្ដនោះទេ តែជាក្ដីសុខផ្នែកសុខភាពរាងកាយផងដែរ។ ការរួមភេទដោយរីករាយ ប្រៀបដូចជាការហាត់ប្រាណរយៈពេលខ្លី មានអត្ថប្រយោជន៍អាចគ្រប់គ្រងតុល្យ​ភាពអ័រម៉ូន Estrogen (ស្ត្រី) និងអ័រម៉ូន Testosterone (បុរស) ដែលអ័រម៉ូនទាំងពីរមានសារៈសំខាន់ចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ការរួមភេទប្រកបដោយភាពរីករាយ ក៏រួមចំណែកកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។ សុខភាពបន្ដពូជ៖  ការរួមភេទឲ្យបានទៀងទាត់ និងរីករាយ អាចជំរុញឲ្យដៃគូសងខាង ងាយឈានទៅដល់ចំណុចកំពូល។ សុខភាពបន្ដពូជរបស់មនុស្សប្រុស កាលដែលបញ្ចេញទឹកកាមបានល្អ យ៉ាងហោច២១ដងក្នុងមួយ​ខែអាចជៀសផុតពីហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស