សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ហើមលិង្គក្រោយរួមភេទ បណ្តាលមកពីអ្វី? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក សុខភាពផ្លូវភេទ

ជំងឺកាមរោគ

រោគសញ្ញាទាំង ៦ នៃជំងឺសិរមាន់​ ស្រីៗ​យើងមិនសូវចាប់អារម្មណ៍

ជំងឺសិរមាន់ជាជំងឺដែលកើតឡើងនៅលើប្រដាប់ភេទ ហើយឆ្លងតាម​រយៈ​ការរួមភេទដោយសារ​មេរោគ HPV ប្រភេទ ៦ និង ១១។ តើជំងឺសិរមាន់​មានអាកាៈដូចម្តេចខ្លះ? អាចជាសះស្បើយ​ដោយ​ខ្លួនឯងទេ? ហើយអាចព្យាបាលតាមវិធីណាខ្លះ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រ្តី​ភាគច្រើនមិនដឹងថា ខ្លួនកើតជំងឺសិរមាន់​លើប្រដាប់​ភេទ​ទេ ប៉ុន្តែក៏​អាច​មាន​ស្រ្តីមួយ​ចំនួនអាចមានរោគសញ្ញាដូចជា៖ ក្រហាយ ឬឈឺទ្វារមាស ធ្លាក់ស រមាស់ទ្វារមាស ហូរឈាមពេលរួមភេទ ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ តែយូរៗទៅអាចនឹងដុះច្រើនទៅៗ ហើយមានទងធំ និង​មាន​រាងដូចផ្កាខាត់​ណា ចេញដូចឫសនៅបំពងក (បើរួមភេទដោយប្រើមាត់) ជំងឺសិរមាន់អាចជាដោយខ្លួនឯងទេ?​ ជាទូទៅបើជំងឺសិរមាន់មានកម្រិតស្រាល ដុះតិចតួច ហើយ​បើ​យើង​មានសុខភាពល្អ និងមានអង់ទីករខ្លាំង ពេលឆ្លងហើយគឺអាចជាដោយខ្លួន​ឯង ប៉ុន្តែយើងអាច​ចម្លង​ជំងឺឱ្យដៃគូ (ជាពិសេសបុរស)។ ផ្ទុយមកវិញអ្នក​ជំងឺមួយចំនួនអាចដុះកាន់តែច្រើន។ [embed-health-tool-ovulation] សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ព្យាបាលតាមវីធិណាខ្លះ? ជំងឺសិរមាន់អាចព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវព្យាបាលតាមស្ថានភាពជំងឺ​ដោយមធ្យោបាយ​ដូច​ខាងក្រោម៖ - បើសិរមាន់ដុះច្រើន៖ ព្យាបាលដោយប្រើថ្នាំ - បើសិរមាន់ដុះធំមានទងដូចផ្កាខាត់ណា៖ ត្រូវព្យាបាលដោយ៖ ការដុតដោយកាំបិតអគ្គិសនី ការបាញ់កាំរស្មី […]


គន្លឹះសុខភាពផ្លូវភេទ

ចង់​បង្កើនក្ដី​សុខដល់ដៃគូ ​ប្រុសៗគួដឹងរឿងទាំងនេះ

ហេតុអ្វីបានជាប្រុសៗត្រូវតែដឹងពីចំណូលចិត្ដដៃគូ មុនឈានដល់ការរួមភេទ? នេះ​ក៏​ព្រោះថា ការរួមភេទប្រកបដោយភាពរីករាយ និងជោគជ័យ គឺជាក្ដីប្រាថ្នាដៃគូគ្រប់រូប ជាពិសេស ចំពោះដៃគូខាងស្រីតែម្ដង។ ស្រីៗក៏ចង់ទទួលបានក្ដីសុខពេញលេញ រាប់ពីចំណុចចាប់ផ្ដើម ដល់ចំណុចបញ្ចប់។ ប៉ុន្ដែភាគច្រើនស្រីៗ​តែងតែសល់អារម្មណ៍ក្រោយពេលប្រត្ដិបត្ដិការបានបញ្ចប់ នេះក៏ព្រោះតែដៃគូ មិនយល់ពីអារម្មណ៍ខាងស្រីច្បាស់មុនពេលចាប់ផ្ដើម។ ការសិក្សាមួយធ្វើឡើងដោយ អ្នកស្រាវជា្រវផ្នែកសុខភាពផ្លូវភេទជនជាតិ ព័រទុយហ្គាល់ អ្នកស្រី Ana Carvalheira លើស្រី្ដចូលរួមសរុប ៣ ៦៨៧នាក់ បង្ហាញថា មនុស្សស្រីដែលរួមភេទមុនពេលមានអារម្មណ៍ផ្លូវភេទ មានចំនួនច្រើនជាងពីរដង បើធៀបទៅនឹងមនុស្សស្រីដែលរួមភេទពេលមានអារម្មណ៍ផ្លូវ​ភេទ​។ ចំណុចនេះបានធ្វើឲ្យអ្នកវាយតម្លៃផ្នែកសុខភាពផ្លូវភេទជាច្រើនទទួលស្គាល់ថា ក្ដីសុខចំណុចកំពូលមនុស្សស្រីមានចំនួនតិចជាងមនុស្សប្រុសគ្រប់ពេលរួមភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការដឹងច្បាស់ពីចំំំណូលចិត្ដ ផ្ដល់​ភាពរីករាយ រំភើប និង បង្កើតអារម្មណ៍មុនឈានដល់ការរួមភេទគឺជាចំណុចសំខាន់បំផុតអាចធ្វើឲ្យខាងស្រី​ឈានដល់ចំណុចកំពូល។ ម្យ៉ាងទៀត វាក៏ជារឿងល្អសម្រាប់ចំណងគូស្នេហ៍ដ៏ផ្អែមល្ហែមមិនអាចកាត់ផ្ដាច់បាន។ ដូច្នេះប្រុសៗបើចង់ឲ្យដៃគូ រួមដំណើរប្រកបដោយជោគជ័យជាមួយគ្នាអាចសាកល្បងវិធីសាស្ដ្រខាងក្រោមបាន៖ ១.បង្កើតបរិយាកាសរីករាយ ជារឿងដែលចាំបាច់ប្រុសៗគួរតែចំណាយពេលយ៉ាងហោច ១០នាទី ដើម្បីអូសទាញចិត្ដមនុស្សស្រី ឲ្យត្រូវទៅតាមតម្រូវការចំណង់ភេទ តាមរយៈវិធីសាស្ដ្រដូចជា ការងូតទឹករួមគ្នា ការថ្នាក់ថ្នម ថើបអង្អែល ធ្វើម៉ាស្សា ឬការចាក់ភ្លេងរ៉ូមេនទិក ជាដើម។ នៅ​មានវិធីសាស្ដ្រជាច្រើនផ្សេងទៀតអាចប្រើប្រាស់​​​បាន អាស្រ័យលើដៃគូយល់ពីគ្នាច្បាស់លាស់។ ២.ការពន្យារពេល ពេលដែលយើងអាចធ្វើឲ្យដៃគូមានអារម្មណ៍ហើយ មិនចាំបាច់ប្រញាប់ពេកនោះទេ អាចអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្ដិចក៏មិនអីនោះដែរ ព្រោះចំណង់កំពូលមនុស្សស្រីមានរយៈពេលយូរជាងមនុស្សប្រុស។ […]


ផ្លូវភេទនិងការការពារ

បើដៃគូមានផ្ទុកជំងឺកាមរោគ យើងអាចសម្គាល់តាមចំណុចសំខាន់ៗទាំងនេះ

ជំងឺកាមរោគមានច្រើនប្រភេទ មានខ្លះអាចមានលក្ខណៈស្រាល និងខ្លះទៀតអាចគំរាមកំហែងដល់ជីវិត។ ដោយ​ឡែកជំងឺកាមរោគមានភាគតិចណាស់ អាចបញ្ចេញរោគសញ្ញាលើខ្លួនប្រាណផ្នែកខាងក្រៅរបស់​អ្នកជំងឺ ដូច្នេះយើងត្រូវ​តែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងកំលុងពេលរួមភេទ។ ក្នុងករណីដែលដៃគូកំពុងតែលាក់បាំងពីជំងឺ​កាមរោគ ឬក្នុងករណីខ្លះអាចខ្លួនអ្នក​ជំងឺ​ផ្ទាល់មិនបានដឹងថាមានផ្ទុកជំងឺទាំងនេះ យើងក៏អាចកត់សម្គាល់ដឹងពីរោគសញ្ញា​ផ្សេងៗដែលបានកើតឡើងចំពោះដៃគូ​ផងដែរ។ ១.បណ្ដុំរោគសញ្ញាគួរកត់សម្គាល់ ជំងឺកាមរោគជាប្រភេទជំងឺដែលភាគច្រើនបង្ហាញរោគសញ្ញា នៅត្រង់បរិវេណប្រដាប់ភេទ ដោយមានលក្ខណៈប្រែប្រួលខុសធម្មតាទៅតាមប្រភេទជំងឺ។ អាការៈអ្នកជំងឺគឺមិនអាចលាក់បាំងបាននោះទេប្រសិន​ជាបង្ហាញរូបសញ្ញាទាំងនេះ៖ មានការឈឺចាប់ពេលរួមភេទ មានការធ្លាក់ស ឬធ្លាក់រម្អិលពីប្រដាប់ភេទ មានការរអាក់រអួល ឬឈឺចាប់ពេលនោម មានការរមាស់ និងឡើងកន្ទួលក្រហម ជុំវិញបរិវេណភេទ មានការរលាក ធ្លាក់ស មានខ្ទុះ នៅត្រង់បរិវេណទ្វារមាស មានអការៈប្រែប្រួល ប្រដាប់ភេទមានក្លិនមិនល្អ មានពងបែក មានអាការៈរមាស់បរិវេណប្រដាប់ភេទ និងករណីខ្លះអាចមានធ្លាក់ឈាម អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបា ២.កាយវិការគួរកត់សម្គាល់ ដៃគូស្នេហាភាគច្រើនដែលមានជំងឺកាមរោគជាប់ខ្លួន ឬកំពុងតែផ្ទុកស្ថិតក្នុងការសង្ស័យ រមែងមានការប្រែប្រួលឥរិយាបថរួមភេទខុសប្លែកពីធម្មតា អាចជាការបដិសេធសំណើររួមភេទពីដៃគូ អាចជំរុញឲ្យមានការប្រើប្រាស់ស្រោម និង​​​ចុងក្រោយជាការបង្វែការចាប់អារម្មណ៍ធ្វើរឿងផ្សេងដែលអាចគេចវេសពីចំណង់ដៃគូ។ ក្នុងចំណុចនេះអ្នកជំងឺ​​​អាចមានផ្ទុកប្រភេទជំងឺ ជាការសង្ស័យពីដៃគូ គឺប្រភេទជំងឺប្រមេះទាំងពីរប្រភេទ។ ជំងឺប្រមេះទាំងពីរប្រភេទអាច​​បង្ហាញរោគសញ្ញាច្បាស់នៅត្រង់បរិវេណប្រដាប់ភេទ មិនអាចលាក់បាំងបាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


ផ្លូវភេទនិងការការពារ

ហ៊ាននិយាយពីជំងឺកាមរោគទៅដៃគូអត់? នេះជា​អ្វីគួរដឹង

ដៃគូដែលមានភាពស្មោះត្រង់នឺងគ្នា មិនគួរមានរឿងលាក់បាំងនោះទេ មិនថាខាងប្រុស ឬខាងស្រី។ ដូច្នេះប្រសិន​បើភាគីខាងណាមួយដែលមាន ផ្ទុកជំងឺ ឬសង្ស័យថាមាន ជំងឺកាមរោគ មិនថាធ្ងន់ឬស្រាល ត្រូវតែប្រាប់ដៃគូម្ខាងទៀតឲ្យបានដឹង ដើម្បីសេចក្ដីសុខ ទាំងផ្លូវការនឹងផ្លូវចិត្ដ។ ខាងក្រោមជាមូលហេតុសំខាន់ៗ ដែលដៃគូមិនគួរលាក់​​បាំងនឹងរឿងបែបនេះ៖ -កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សុខភាពដៃគូ -ជំងឺកាមរោគខ្លះអាចប៉ះពាល់ដល់ជីវិត និង​ប៉ះពាល់ដល់សមត្ថភាពបង្កកំណើតនៅពេលអនាគត -ផ្ដល់ការសម្រេចចិត្ដដល់ដៃគូ មុនឈានដល់ការរួមភេទ -ដៃគូអាចមានយោបល់ ឬគំនិតផ្សេងៗដែលទាក់ទងនឹងការសម្រេចចិត្ដស្វែងរកដំណោះស្រាយ -កាត់បន្ថយការអៀនខ្មាស់ផ្នែកផ្លូវចិត្ដ របស់អ្នកជំងឺ -ក្នុងករណីដែលស្ថិតក្នុងការសង្ស័យ អ្នកជំងឺកាន់តែមិនគួរលាក់បាំង ដៃគូថែមទៀត ជាក់ស្ដែងណាស់ដៃគូអាចនឹងអាចមានមធ្យោបាយថ្មីសម្រាប់ដំណោះស្រាយមួយនេះ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ជារឿងធម្មជាតិដែលដៃគូភាគច្រើន ខ្មាសអៀនមិនហ៊ានប្រាប់ដៃគូម្ខាងទៀតដោយផ្ទាល់ថា ខ្លួនមានផ្ទុក ជំងឺ​កាមរោគ ព្រោះយល់ថា ខ្លួន​នឹងអាចទទួលការរើសអើងពីដៃគូ ហើយទំនាក់ទំនងអាចនឹងត្រូវប្រែប្រួល។ ការគិតបែបនោះគឺមិនត្រឹមត្រូវនោះទេ បើយើងប្រាប់​ដៃគូឲ្យបានដឹងជាមុន នោះយើង​អាច​មានពេលវេលាចូលរួមដោះស្រាយជាមួយគ្នា។ ដូច្នេះក្នុងករណីអៀនខ្មាសបែបនេះ យើងមានវិធីសាស្ដ្រជួយដោះស្រាយដូចជា៖ ១.បង្វែការចាប់អារម្មណ៍ ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើង​អាចគ្រប់គ្រងអារម្មណ៍ដៃគូបាន អ្នកត្រូវតែបង្វែអារម្មណ៍ដៃគូ ឲ្យចាប់អារម្មណ៍នឹងបញ្ហាជំងឹឆ្លង។ យើងអាចលើកជាប្រធានបទមួយ បង្ហាញអំពីផលលំបាកនៃជំងឺឆ្លង និងការការពារ មុនពេលឈានដល់ដំណាក់កាលរួមភេទ។ គ្នា​យើង​មិនចាំបាច់ និយាយអ្វីច្រើន អំពីប្រវត្ដិនៃការឆ្លងឬសង្ស័យនោះទេ […]


ការពន្យារកំណើត

៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

ការ​ប្រើ​ថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយ​ក្នុង​ចំណោម​វិធី​ផ្សេងៗ​ទៀត  ព្រោះងាយស្រួលក្នុង​ការប្រើ​ប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិត​មុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និង​ផល​ប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗ​មិន​ធ្លាប់​ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាព​កម្ពុជា​ចិនសែនសុខបានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលស្រីៗមិនធ្លាប់​ប្រើថ្នាំពន្យារ​តែងចង់​ដឹងដូចតទៅ៖ ១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំ​ពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើត​​នៅ​ឱសថស្ថាន​មកលេបដោយខ្លួនឯងបានអត់? ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន​ ដើម្បី​ឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាព​ដើម្បី​ធានា​ថា​អាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។ ២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត? ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារ​កំណើតទេ ព្រោះអាច​បណ្តាល​ឱ្យគ្រោះថ្នាក់៖ មានជំងឺកំណកឈាម មានជំងឺមហារីក​សុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក លើសសម្ពាធឈាមខ្លាំង មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ មានជំងឺថ្លើម ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ ៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ? ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖ ឡើងសុដន់ ឬឈឺសុដន់ ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច អាចប្រែប្រួលទម្ងន់ អាចមានអារម្មណ៍ដូចចាញ់កូន ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗ​មួយ​ចំនួនអាចមិន​មានផលរំខានដែរ។ ចង់គណនា […]


មេរោគហ៊ីវ/ជំងឺអេដស៍

ប្រើស្រោមអនាម័យហើយនៅភ្លាត់ស្នៀតទៀត តោះមកដឹងពីមូលហេតុ

ការប្រើប្រាស់ស្រោមអនាម័យគឺជាវិធីសាស្ដ្រពន្យារកំណើតមួយក្នុងចំណោមវិធីសាស្ដ្រផ្សេងទៀត ដែលអាចមានប្រសិទ្ធភាព ៨៥% ដោយមិនបាន១០០%ពេញនោះទេ ត្រូវផ្អែកលើបច្ចេសប្រើប្រាស់ គុណភាពស្រោម និង ការរក្សាទុកឲ្យបានត្រឹមត្រូវទើបអាចទុកចិត្ដបាន។ ករណីនេះទើបធ្វើឲ្យមានដៃគូខ្លះភ្លាត់ស្នៀតដោយមិនដឹងខ្លួនប្រឈមនឹងការមានផ្ទៃពោះ។ ខាងក្រោមនេះជាមូលហេតុដែលដៃគូស្នេហាជួបប្រទះ៖ ១.ស្រោមអនាម័យលេចធ្លាយ ស្រោមអនាម័យធ្លាយ ចំណុចនេះអ្នកប្រើប្រាស់ភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ ករណីនេះ អាចបណ្ដាលមកពីកត្ដាច្រើនយ៉ាងដូចជា ការរក្សាទុកមិនត្រឹមត្រូវក្នុងសីតុណ្ហភាពក្ដៅ ការហែកស្រោមមិនបានប្រយ័ត្ន ស្រោមអនាម័យផុតសុពលភាព និងករណីញឺកញាប់គឺបុរសៗចូលចិត្ដដាក់តាមហោប៉ៅខោ និង កាបូបលុយ ដោយ​មិនដឹងពីប៉ះពាល់របស់វា។ ទាំងនេះទើបបង្កឲ្យមានការលេចធ្លាយដោយមិនដឹង ហើយគ្រោះថ្នាក់បំផុតពេលយកមកប្រើប្រាស់។ [embed-health-tool-heart-rate] ២.ប្រើប្រាស់ស្រោមអនាម័យពីរជាន់ ដៃគូខ្លះយល់ថា ការប្រើប្រាស់ស្រោមអនាម័យពីរជាន់ អាចមានប្រសិទ្ធភាពជាងមួយជាន់ ដូច្នេះក៏សម្រេចចិត្ដប្រើពីរជាន់តែម្ដង។ ប៉ុន្ដែជាក់ស្ដែងមិនដូចការគិតនោះទេ ការប្រើប្រាស់ស្រោមពីរជាន់ អាចប្រឈមនឹងគ្រោះថ្នាក់ច្រើនជាង ព្រោះស្រោមអនាម័យពីរជាន់អាចនឹងទទួលរងការកកិតសាច់ស្រោម បង្កជាការរហែក ឬធ្លាយត្រង់ចំណុចណាមួយ យើងមិនអាចចាប់អារម្មណ៍ក្នុងកំលុងពេលរួមភេទ។ យកល្អមិនគួរប្រថុយប្រើពីរជាន់ ខុសបច្ចេកទេសណែនាំនោះទេ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. ប្រើស្រោមអនាម័យលើសពីម្ដង ចំណុចនេះ ទោះបីស្ថិតក្នងស្ថានភាពខ្វះខាតយ៉ាងណាក៏ដោយ ក្រោយពេលចេញទឹកម្ដងហើយ ស្រោមអនាម័យត្រូវ​តែដកចេញជាចាំបាច់ មិនត្រូវបន្ដប្រើទៀតនោះទេ។ ករណីម្យ៉ាងទៀត ស្រោមអនាម័យដែលបានប្រើប្រាស់រួចហើយ ក៏មិនត្រូវយកមកប្រើប្រាស់ម្ដងទៀតនោះដែរ។ ការណ៍ដែលប្រើប្រាស់ប្រាស់ស្រោមអនាម័យដដែលៗ ឬ​រយៈពេលយូក៏ប្រឈមនឹងការបែកធ្លាយ រហែក គ្មានសុវត្ថិភាពដល់ដៃគូ ពោលគឺមិនអាចប្រើ​ប្រាស់​លើស​ពី​ម្ដង​នោះ​ឡើយ។ ៤.ស្រោមអនាម័យខុសទំហំ ស្រោមអនាម័យខុសទំហំលិង្គ ក៏ជាបញ្ហាមួយស្ថិតក្នុងចង្កោមបញ្ហាផ្សេងទៀត អាចបណ្ដាលឲ្យដៃគូមានផ្ទៃពោះបាន​ដែរ។ ការប្រើប្រាស់ស្រោមអនាម័យដែលធំជាងទំហំលិង្គ អាចធ្វើឲ្យមានការប្រឈមនឹងការរបូតស្រោម […]


គន្លឹះសុខភាពផ្លូវភេទ

ផឹកស្រាច្រើនមុនពេលរួមភេទ អាចជារឿងល្អអត់?

ការរួមភេទពេលស្រវឹង បទពិសោធន៍មនុស្សប្រុសភាគច្រើន យល់ថាធ្វើឲ្យខ្លួនមានអារម្មណ៍ផ្លូវភេទ​ខ្លាំងជាងពេលធម្មតា ហើយពេលស្រវឹងអាច​យរួមភេទបានយូមុនឈានដល់ចំណុចកំពូល និងអាចសម្រេចបំណងចុងក្រោយរបស់ដៃគូថែមទៀត។ រហូតមានពេលខ្លះមានការលើកឡើងថា គ្រឿងស្រវឹងជាថ្នាំសម្រើប​ទៀតផង។ តើទាំងនេះគឺជាការពិតដែរទេ? ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ឆ្លើយតបទៅនឹងការលើកឡើងនេះចង់បញ្ជាក់ថា គ្រឿងស្រវឹងមិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាក្ដីសុខលើគ្រែទាំងស្រុងនោះទេ។ ប្រសិនបើផឹកវាច្រើន លើសពីសមត្ថភាពរាងកាយទទួលយក នោះវានឹងបង្កការរំខានចំពោះ​យើងវិញ តួយ៉ាងពេលដែលផឹកស្រវឹងខ្លាំងនឹងមិនមានអារម្មណ៍សិចទៀតនោះទេ មានតែឈឺក្បាល វិលមុខ ក្អួត និង ងុយគេងគឺជាអាការៈមើលឃើញ​ជាក់ស្ដែងភាគច្រើន។ ដូច្នេះ មកដឹងពីមូលហេតុសំខាន់ៗមួយចំនួនសិន មុន​ពេល​ឈានដល់ការ​សម្រេចចិត្ដជ្រើសរើសគ្រឿងស្រវឹងមកធ្វើជាអ្នកសម្របសម្រួលក្ដីសុខដៃគូស្នេហា៖​ ១.គ្រឿងស្រវឹងគឺជាអ្នកផ្ដាច់ទំនាក់ទំនងប្រព័ន្ធប្រសាទ គ្រឿងស្រវឹងបង្កការរំខានដល់ប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ការគិត ពោលគឺធ្វើឲ្យថយសមត្ថភាពខួរក្បាលស្ទើតែទាំងស្រុង។ ការប៉ះពាល់ប្រព័ន្ធប្រសាទជាក់ស្ដែងណាស់ ក៏ជះឥទ្ធិពលមិនល្អ​ទៅដល់​ក្ដីសុខពេលរួមភេទផងដែរ។ ការរួមភេទដែលល្អ ហើយរលូនគឺផ្ដោតសំខាន់រួមទៅលើប្រព័ន្ធស្មារតីដៃគូមានភាពល្អប្រសើរ អាចបែងចែកនិង វិនិឆ្ឆ័យបានច្បាស់ៗលើការសម្រេចក្ដី​សុខ​។ ការស្រវឹងស្រា អាចនឹងធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ន ការការពារ នឹង​ឈានដល់បង្កកំហុសក្រោយពេលស្រវឹង។ ២.ជាតិអាល់កុលធ្វើឲ្យរាងកាយខ្សោះជាតិទឹក ការផឹកគ្រឿងស្រវឹងអាចបង្កឲ្យខ្លួនប្រាណរបស់យើង ត្រូវខ្សោះជាតិទឹក។ បញ្ហានេះអាច​ធ្វើ​ឲ្យរាងកាយ​របស់យើងមិនអាច​ធ្វើ​សកម្មភាពបានល្អដូចធម្មតាបានទេ។ ខ្វះជាតិទឹកក្នុងរាងកាយ យើង​តែង​មានអារម្មណ៍ថា វិលមុខ អស់កម្លាំង ឈឺក្បាល ហើយការខ្វះជាតិទឹកនេះទៀតសោធ ក៏មិនអាចធ្វើឲ្យចរន្ដឈាម​ក្នុងរាងកាយរបស់យើងដឹកនាំយកអុកស៊ីសែនជួយបំពេញដល់ម្រូវការសាច់ដុំលិង្គបានពេញលេញលេញនោះដែរ។ ៣.​ជាតិអាល់កុលធ្វើឲ្យប្រដាប់ភេទមិនងាយឡើងរឹង ការផឹកគ្រឿងស្រវឹងច្រើនជាប្រចាំ ក៏បង្កឲ្យជួបបញ្ហាធ្វើឲ្យលិង្គខ្សោយបាន។ ជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលមានអារម្មណ៍ស្រើប​ស្រាល ឈាមក៏ហូរទៅកាន់លិង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលិង្គមានសភាពឡើងរឹង និងមានថាមពល។ ប៉ុន្ដែប្រសិនបើលំហូរឈាមនេះត្រូវបានរំខាន […]


គន្លឹះសុខភាពផ្លូវភេទ

លិង្គតូចក៏អាចធ្វើឲ្យដៃគូមានក្ដីសុខ បើចេះតិចនិកទាំងនេះ

សេចក្ដីសុខដៃគូស្នេហា ប្រសិនបើឲ្យតម្លៃទៅលើទំហំលិង្គតែមួយមុខ នោះមិនទាន់ត្រូវគ្រប់គ្រាន់នោះទេ តែក៏ត្រូវយល់ចិត្ដគ្នាទៅវិញទៅមក បង្កើតបរិយាកាស ស្គាល់តំបន់ពិសេសដៃគូ ស្គាល់បច្ចេកទេស និងចុងក្រោយនោះគឺពេលវេលាតែម្ដង ដែលចំណុចនេះអាចធ្វើឲ្យបុរសមានលិង្គតូចក៏អាចធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលបានដែរ។ [embed-health-tool-bmr] យោងតាមការសិក្សារបស់សាកលវិទ្យាល័យ University of Kentucky លើបុរសចំនួន ១៤ ០០០នាក់ អំពីជំនឿចិត្ដចំពោះទំហំលិង្គបាន​រកឃើញ​ថា មានតែ៤៥%ប៉ុណ្ណោះដែលអស់សង្ឃឹមនឹងលិង្គតូច ហើយគាត់ចង់បានទំហំលិង្គធំហើយ​​វែង ព្រោះគិតថាលិង្គតូចមិនអាចផ្ដល់ក្ដីសុខដល់ដៃគូបានល្អ។ របាយ​ការណ៍សិក្សាបង្ហាញទៀតថា ចំពោះមនុស្សស្រីភាគរយច្រើនគឺមិនខ្វល់ទៅលើទំហំលិង្គដៃគូនោះ​ទេ គឺត្រូវការ​តែភាពជាក់ស្ដែងអាចធ្វើឲ្យគាត់សប្បាយចិត្ដក្នុងកំលុងពេលរួមភេទ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ បើផ្អែកតាមការសិក្សា ជាក់ស្ដែងបុរសដែលមានលិង្គធំ ហើយវែង គឺមានភាគរយខ្ពស់ អាចធ្វើឲ្យដៃគូឆាប់មានក្ដីសុខ និង ឈានដល់ចំណុចកំពូលលឿន។ ប៉ុន្ដែមិនមានន័យថា បុរសដែលមានលិង្គតូច មិនអាចធ្វើបាននោះទេ។ យោងតាមការលើកឡើង របស់អ្នកនិពន្ធទស្សនាវដ្ដី Journal of Sexual Medicine បានសរសេររៀបរាប់ថា ក្ដីសុខរបស់មនុស្សស្រីក្នុងកំពុងពេលរួមភេទ គីការសប្បាយរីករាយទាំងកាយ […]


ប្រមេះទឹកបាយ

ជំងឺប្រមេះ! ឮតែឈ្មោះ តើវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតទេ?

បើនិយាយទៅដល់ជំងឺប្រមេះ គឺចែកចេញជាពីរ ប្រមេះទឹកបាយ និង ប្រមេះទឹកថ្លា ហើយជំងឺនេះមិនងាយបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្ដែវាអាចបង្កដោយប្រយោល ដោយការរាលដាលទៅជាជំងឺផ្សេងទៀត មកបំផ្លាញជីវិតអ្នកជំងឺបាន។ បើដូច្នេះនៅតែជារឿងមួយគួរឲ្យភ័យខ្លាចបើ​សិន​គ្មានវិធានការព្យាបាលឲ្យទាន់ពេលវេលានោះ។ ជាទូទៅហើយ ដែលជំងឺប្រមេះឆ្លងតាមការរួមភេទដោយមិនបានការពារឲ្យត្រឹមត្រូវ អ្នកចម្លងជំងឺភាគច្រើនមិនដឹងឡើយថា ខ្លួនមានផ្ទុកជំងឹនេះ ហើយបានឆ្លងពីភពណាឲ្យប្រាកដ ឬកើតជំងឺដោយខ្លួនឯងក៏មិនបានដឹង។ ជំងឺប្រមេះអ្នកចាប់ផ្ដើមកើតដំបូង​មិនបង្ហាញរោគ​សញ្ញាអ្វីនោះទេ ទើបជាហេតុបង្កការចម្លងទៅកាន់ដៃគូយ៉ាងងាយ ដោយការរួមភេទមិនបានការពារ។ មាន​អ្នកជំងឺខ្លះអាចត្រូវចំណាយពេលយូទើបងបង្ហាញរោគសញ្ញា ភាគច្រើនពួកគេ និយាយថា គឺគ្មានអារម្មណ៍ថាកើតទាល់តែសោះ បើមិនបានពិនិត្យធ្វើតេស្ដស្វែងរក។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ផលអាក្រក់ដែលអ្នកជំងឺប្រមេះបង្ហាញរោគសញ្ញា ចំពោះស្រី គឺមានធ្លាក់ស ពិបាកនោម ធ្លាក់ឈាមខុសពីធម្មតាពេលមករដូវ និង ភាគច្រើនទៀតអាចមានការហូរខ្ទុះចេញពីមាត់ស្បូន តាម​ទ្វារមាស។ បើចំពោះបុរសវិញគឺ មានសភាព នោមក្ដៅឆួល ក្រហាយ មានខ្ទុះនៅចុងលិង្គពេលនោមហើយ ទឹកនោមក្ដៅមានពណ៌ល្អក់ បើធ្ងន់ធ្ងរបន្ដិចអាចឈានទៅដល់ការហើមនៅតំបន់​ពងស្វាស ក៏មាន។ រោគសញ្ញាទាំងនេះស្ថិតក្នុងដំណាក់កាលដំបូង អ្នកជំងឺមិនថាបុរសឬស្ដ្រីនោះទេ​គឺ ភាគច្រើនមិនសូវចាប់អារម្មណ៍ […]


គន្លឹះសុខភាពផ្លូវភេទ

តន្ដ្រីកំដរអារម្មណ៍ពេលពិសេសជាមួយដៃគូ មានប្រយោជន៍ទាំងនេះ

ចាក់ភ្លេងចម្រៀង ឬលេងភ្លេង កំដរអារម្មណ៍​ពេលជួបគ្នាជាមួយដៃគូ ​ជាការបង្កើតបរិយាកាសយ៉ាងរ៉ូមេន​ទិកស្ទើមិនអាចនឹកស្មានដល់​ ព្រោះតន្ដ្រី​ជាផ្នែកមួយនៃឧបករណ៍ជីវិត ជួយបម្រើដល់សេចក្ដីត្រូវការរបស់អារម្មណ៍ កាត់បន្ថយភាពតានតឹង និងអាចជួយបង្កើនបរិយាកាសឲ្យដៃគូកាន់តែមានភាពស្និទ្ធស្នាលទ្វេរដង។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Rhonda Freeman ផ្នែកចិត្ដសាស្ដ្រសរសៃប្រសាទ បានមានប្រសាសន៍ថា តន្រ្ដីមានឥទ្ធពលខ្លាំងទៅលើផ្នែកអារម្មណ៍ ធ្វើឲ្យមនុស្សសប្បាយ កើតទុក្ខ អណ្ដែតអណ្ដូង កំសត់ ចូលតួ គ្របដណ្ដប់ទៅលើខួរក្បាលទៅតាមរសជាតិនៃតន្ដ្រីដែលគេបានស្ដាប់។ ការប្រើប្រាស់តន្ដ្រីកំដរអារម្មណ៍ពេលពិសេស ឬ​ក្នុងសកម្មភាពផ្លូវ​ភេទ ពិតជាមានប្រសិទ្ធភាពជួយឲ្យដៃគូកាន់តែមានមនោសញ្ចេតនាខ្លាំងដល់កំពូល។ ខាងក្រោមជាហេតុផលដែលតន្ដ្រីពិតជាអាចសម្រេចបំណងគូស្នេហ៍៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! -ចាក់ភ្លេង លេងភ្លេងក្នុងកំលុងពេលវេលារួមភេទអាចកាត់បន្ថយភាពខ្មាស់អៀនរបស់ដៃគូ។ អារម្មណ៍ដៃគូថ្មីថ្មោង​ខ្លះគាត់នៅមានភាពខ្មាស់អៀនច្រើន មិនដូចដៃគូចាស់ៗនោះទេ។ ភាពខ្មាស់អៀនក៏ជាឧបសគ្គមួយរបស់ដៃគូស្នេហាទាំង​ឡាយ​ត្រូវ​ចំណាយពេលដោះស្រាយវាទម្រាំស្គាល់ចិត្ដថ្លើមគ្នា ហើយឈានដល់ការសម្រេចចិត្ដដើរលើផ្លូវមួយនេះ។ មាន​ដៃគូខ្លះបានឆ្លងកាត់បទពិសោធន៍មួយនេះ គាត់អាចជ្រើសរើសយកតន្ដ្រីកំដរបរិយាកាស បណ្ដែតអារម្មណ៍ជាមួយ​បទភ្លេងបែបរ៉ូមេនទិច យ៉ាងកក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមរបស់គូស្នេហ៍គាត់។ លើសពីនេះ តន្ដ្រីក៏អាច​ជួយ​បន្ធូ​អារម្មណ៍តានតឹងរបស់ដៃគូ ដែលជាក់ស្ដែងអារម្មណ៍មួយនេះ គឺជាឧបសគ្គចំបង មិនអាចរុញច្រានដៃគូឲ្យឈានដល់ក្ដីសុខកំពូលនៃសកម្មភាពផ្លូវភេទបានទេ។ -ស្ដាប់ចម្រៀងអាចលុបបំបាត់ស្នាមអាក្រក់ក្នុងចិត្ដបុគ្គល ដែលយល់ថា ខ្លួនប្រាណមិនល្អសាកសមសម្រាប់ដៃគូ ជាពិសេសសមត្ថភាពបំពេញការងារក្នុងកំលុងពេលរួមភេទតែម្ដង។ ដៃគូអាចបង្វែអារម្មណ៍ឲ្យសប្បាយៗ ស្របតាម​​ឥរិយាបថក្នុងកំលុងពេលជាមួយដៃគូ។ ពោលត្រូវគិតពីកាតព្វកិច្ចក្នុងដៃ ដែលជាតម្រូវការរបស់ដៃគូ។ ការប្រើប្រាស់អារម្មណ៍ឲ្យសប្បាយៗក៏ជាចំណែកមួយនៃការយកឈ្នះអារម្មណ៍ស្មុគស្មាញ បាក់ទឹកចិត្ដ ថប់បារម្ភ ដែល​កត្ដាទាំងនេះ ក៏ជាមូលចំបងឈានទៅដល់ការកើតជំងឺ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស