សុខភាពស្បែក

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​ស្បែក - ស្បែក​ជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។ សុខភាព​ស្បែក​ល្អ ក៏​ជួយ​លើក​សម្រស់​បាន​ច្រើន​មិន​អាច​កាត់​ថ្លៃ​បាន។ មាតិកា​នេះ នឹង​លម្អិត​ពី​សុខភាព​ស្បែក បញ្ហា​ដែល​ស្បែក​អាច​កើត​មាន​មិន​ថា ជំងឺ​ឆ្លងរោគ​លើ​ស្បែក ជំងឺ​មុន ​ការ​រលាក​ស្បែក ស្បែកក្បាល ក្រចក និង​បញ្ហា​ស្បែក​ច្រើន​ទៀត

ចំណេះដឹងទូទៅ

សុខភាពស្បែក

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សុខភាពស្បែក

បញ្ហាស្បែកផ្សេងទៀត

អ្នកកើតត្រអកគួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យមានបញ្ហាជាថ្មី

ត្រអកជាជំងឺសើស្បែកដែលធ្វើឱ្យស្បែកយើងរលាក រមាស់ ឡើងក្រហម ស្ងួត ប្រេះ មានពងទឹក និងរបក។ ភាគច្រើនអ្នកកើតត្រអកមានបញ្ហា​អាលែកហ្ស៊ីនឹងចំណីអាហារ ដូច្នេះ​គួរចៀសវាង​អាហារ​មួយចំនួន ព្រោះអាហារ​ទាំងនេះធ្វើឱ្យស្បែកមានប្រតិកម្ម រួចឡើងត្រអក ឬធ្វើឱ្យជំងឺ​ត្រអក​​កាន់តែធ្ងន់ធ្ងរ។ ១. អ្នកកើតត្រអកគួរចៀសវាងអាហារដូចខាងក្រោម ផលិតផលទឹកដោះ ស៊ុត សណ្តែកដី និងគ្រាប់ផ្លែឈើ សណ្តែកសៀង ស្រូវសាលី (ព្រោះមានសារធាតុ Gluten) ផ្លែឈើអម្បូរក្រូច ផ្លែប៉េងប៉ោះ គ្រឿងសមុទ្រ ផ្លែស្រ្តបឺរី សូកូឡា ឬកាកាវ រឿងស្រវឹង ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. មូលហេតុបង្កឱ្យកើតត្រអក ក. កត្តាហ្សែន យើងអាចងាយនឹងកើតត្រអក បើយើងមានប្រវត្តិគ្រួសារកើតត្រអក ហឺត ឬអាលែកហ្ស៊ី​នឹង​ចំណី​អាហារ ជាតិអាល់កុល ឬសារធាតុបង្ក អាលែកហ្ស៊ី​ដូចជា លម្អងផ្កា ធូលីដី ឬរោមសត្វជាដើម។ ខ. កត្តាបរិស្ថាន ផ្សែងបារី ខ្យល់កង្វក់ ខ្យល់ស្ងួត (ខ្វះសំណើមក្នុងបរិយាកាស) សាប៊ូមានជាតិកាត់ខ្លាំង ផលិតផល​ថែរក្សាស្បែកមួយចំនួន ឬប្រភេទក្រណាត់ដូចជា រោមចៀមជាដើម សុទ្ធតែអាចធ្វើឱ្យស្បែកយើងស្ងួត រមាស់ និងរលាក។ [embed-health-tool-heart-rate] គ. […]


សក់និងស្បែកក្បាល

រូបមន្ត និង​អត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ

ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារ​បន្ទាប់ពីកក់សក់រួច យើង​គ្រាន់តែលាប ឬបាញ់លើសក់ ហើយទុកចោល មិនបាច់លាងចេញទេ។ តោះមកដឹងពី​អត្ថប្រយោជន៍​នៃក្រែម​បន្ទន់សក់មិនបាច់លាងជម្រះ និងវិធីធ្វើទាំងអស់គ្នា! ក្រែមបន្ទន់សក់មិនបាច់លាងជម្រះជួយផ្តល់សំណើម និងថែរក្សាសក់យើង​ឱ្យមានសុខភាពល្អ ​រលាស់ និង​រលោង ជាពិសេសសម្រាប់អ្នកដែលមានសក់ស្ងួត សំពោង និងខូច។ យើង​គ្រាន់​តែ​ដាក់​ធាតុផ្សំទាំងអស់សម្រាប់ធ្វើក្រែមបន្ទន់សក់មិនបាច់​លាងជម្រះចូលក្នុងដប់ដែលមានគម្របសម្រាប់បាញ់ រួចក្រឡុកឱ្យសព្វ ហើយបាញ់លើសក់ឱ្យសព្វបន្ទាប់កក់សក់រួចជាការស្រេច។ ខាងក្រោមនេះជារូបមន្តធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះ ៤ ប្រភេទ៖ ១. រូបមន្តប្រទាលកន្ទុយក្រពើ ទឹកប្រទាលកន្ទុយក្រពើ ១ ពែង ប្រេងផ្លែបឺរ ឬប្រេងអូលីវ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-១០ ដំណក់ (មិនដាក់ក៏បាន) ប្រទាលកន្ទុយក្រពើល្អចំពោះសក់ស្ងួត និងខូចដោយធ្វើឱ្យសក់ទន់ មានសំណើម ហើយ​ជួយ​ឱ្យ​សក់​ដុះលូតលាស់។ ២. រូបមន្តតែបៃតង តែបៃតង ១/៤ ពែង (ទុកឱ្យត្រជាក់) ទឹកក្រូចឆ្មារ ១/៤ ពែង ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-៨ ដំណក់ (មិនដាក់ក៏បាន) តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សក់​ស្ងួត និងខូច​ដោយសារ​ពន្លឺ​ថ្ងៃ។ ក្រែមបន្ទន់សក់នេះនឹងធ្វើឱ្យឫសសក់មានសុខភាពល្អ និងធ្វើឱ្យសក់ភ្លឺរលោងឡើងវិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ជំងឺមុន

កាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ អនុវត្តតិចនិក ៤យ៉ាងនេះ

​បញ្ហា​មុន​ ជា​​ការ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ដែល​ច្រើន​តែ​កើត​លើ​ផ្ទៃ​មុខ ប៉ុន្តែ​ក៏​អាច​កើត​លើ​ស្មា ខ្នង​ ក ទ្រូង និង​ដើម​ដៃ​ផង​ដែរ។ ពិត​ណាស់​ មាន​មូលហេតុ​​ផ្សេង​ៗ​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មុន​។ ​ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ កើត​មុន​តែ​នៅ​លើ​កន្លែង​ខ្លះ​នៃ​​ផ្ទៃ​មុខ នោះ​អាច​បង្ក​ឡើង​ដោយ​សារ​បាក់តេរី និង​ធូលី​ដី​ដែល​នៅ​ជុំវិញ​ខ្លួន។ យ៉ាង​ណា​មិញ ​គ្នា​យើង​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ ដើម្បី​បង្ការ​បញ្ហា​មុន​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។ គន្លឹះ​បង្ការ​បញ្ហា​មុន​តែ​នៅ​លើ​ផ្នែក​ខ្លះ​នៃ​ផ្ទៃ​មុខ ១. ជូត​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជានិច្ច ​​ពិត​ណាស់​ ទូរស័ព្ទ​ដៃ​ផ្ទុក​បាក់តេរី និង​មេរោគ​ជា​ច្រើន​ ហើយដាក់​​ទូរស័ព្ទ​ដៃ​នៅ​លើ​ផ្ទៃ​មុខ ​និង​និយាយ​រយៈពេល​យូរ អាច​​បន្សល់​ទុក​ធូលី​ដី និង​បាក់តេរី​នៅ​ក្នុង​រន្ធ​ញើស ​ដែល​ជា​ហេតុ​​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស និង​បង្ក​ជា​បញ្ហា​មុន​បាន​។​ ហេតុ​នេះ​យើង​ត្រូវ​សម្អាត​ទូរស័ព្ទ​ដៃ​ឲ្យ​ស្អាត​ជា​និច្ច។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. បោក​គក់​ស្រោម​ខ្នើយ​ជា​ទៀងទាត់ ​​​​​​ទន្ទឹម​នឹង​នេះ​ដែរ ខ្នើយ​ដែល​យើង​គេងកើយ​ជា​រៀង​រាល់​យប់​ អាច​កក​កុញ​ទៅ​ដោយ​ធូលី​ដី ក៏​ដូចជា​​ខ្លាញ់​ពី​ផ្ទៃ​មុខ​យើង​ ព្រម​ទាំង​ផលិតផល​ថែ​រក្សា​ស្បែក​​​ផ្សេង​ៗ។ ​មួយ​វិញ​ទៀត ស្រោម​ខ្នើយ​ដែល​​ធ្វើ​ពី​កប្បាស​ ងាយ​ប្រមូល​ផ្ដុំ​បាក់តេរី និង​ភ្នាក់ងារ​បង្ក​អាលែកហ្ស៊ី ដែល​​​​បណ្ដាល​ឲ្យ​ស្បែក​ងាយ​នឹង​កើត​មុន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​ស្រោម​ខ្នើយ​​ឲ្យ​បាន​ញឹកញាប់​ និង​​ជា​រៀង​រាល់​២ ឬ​៣​​ថ្ងៃ​ម្ដង​ ទើប​ជា​ការ​ប្រសើរ។ ៣. ជៀសវាង​ប៉ះពាល់​​ផ្ទៃ​មុខ​​ពេល​ដៃ​កខ្វក់ គ្នា​យើង​ដឹង​អត់​ថា ការ​ប៉ះពាល់​ផ្ទៃ​មុខ​ញឹកញាប់​ ដោយ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជា​មុន​ អាច​នាំ​ឲ្យ​បាក់តេរី និង​ធូលី​ដី​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​បាន ដែល​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​បាន​​យ៉ាង​ងាយ​។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ […]


ស្បែក

ចែកគ្នាដឹង! តិចនិកជ្រើសរើសគ្រឿងសម្អាង កុំឲ្យប៉ះផលិតផលមានអាសបេស្តុស

អាសបេស្តុស (Asbestos) ជាសារធាតុដែលអាចបង្កឱ្យយើងកើតជំងឺមហារីក ហើយថ្មីៗនេះ ផលិតផលម្សៅលាបទារក និង​កុមារ ១២ ប្រភេទ ត្រូវបានអគ្គនា​យក​ដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រកាសថាមាន​ផ្ទុកសារធាតុនេះ។ តើ​គ្នា​យើង​ដឹង​ទេ​សារធាតុ​នេះ​ក៏អាច​មានក្នុង​ផលិតផល​ដែលស្រីៗប្រើប្រាស់រាល់ថ្ងៃដែរ។ តើអាសបេស្តុសមានក្នុងផលិតផលអ្វីខ្លះ? យើងធ្វើ​ម៉េច​ដឹងថា ផលិតណាមួយមានផ្ទុក​អាសបេស្តុស និងគួរចៀសវាងរបៀបណា? តាមការស្រាវជ្រាវបានឱ្យដឹងថា ក្រៅពីម្សៅលាបទារក និងកុមារ អាសបេស្តុសក៏មាននៅក្នុង​គ្រឿង​ផាត់មុខដូចជា ម្សៅ​ទ្រនាប់ ម្សៅ​ផាត់មុខ ម្សៅផាត់ថ្ពាល់​ និងម្សៅផាត់ភ្នែកមួយចំនួនដែរ។ ១. ហេតុអ្វីបានជាអាសបេស្តុសមាននៅក្នុងគ្រឿងសម្អាង? អាសបេស្តុសអាចមាននៅក្នុងគ្រឿងសម្អាងដូចបានលើកឡើងខាងលើដោយសារគ្រឿងសម្អាងទំាង​នេះមានផ្ទុកសារធាតុ Talc (Talcum) ដែលជាធាតុផ្សំជួយឱ្យគ្រឿងសម្អាងមានពណ៌ស្រាល ម៉ដ្ត​ទន់​រលោង ហើយអាច​ជួយស្រូបសំណើម ឬញើស។ តួយ៉ាង សារធាតុ Talc ត្រូវបានប្រើជាធាតុផ្សំ​នៅក្នុងម្សៅផាត់មុខ​ដែល​យើង​ផាត់​លើ​ម្សៅ​ទ្រនាប់​ដើម្បី​ជួយឱ្យម្សៅទ្រនាប់នៅជាប់បានយូរ និងធ្វើមុខយើងស្ងួតរបៀបធម្មជាតិ និងមិនមើលទៅ​មាន​ជាតិ​ប្រេង ឬខ្លាញ់។ Talc និងអាសបេស្តុស (asbestos) ជាសារធាតុរ៉ែដែលនៅស្រទាប់ជាប់គ្នា ដូច្នេះក្នុងដំណើរ​ការ​ជីក​យករ៉ែ Talc សារធាតុអាសបេស្តុសងាយនឹងជាប់ចូលជាមួយសារធាតុ Talc ណាស់ដែលធ្វើឱ្យ Talc មាន​ផ្ទុកអាសបេស្តុស។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អាសបេស្តុសក្នុងគ្រឿងសម្អាងបង្កឱ្យយើងគ្រោះថ្នាក់ដូម្តេច? ដោយសារយើងប្រើគ្រឿងសម្អាងនៅលើផ្ទៃមុខ ដូច្នេះសារធាតុ​អាសបេស្តុស​​ងាយនឹងចូលក្នុងខ្លួនយើងតាមរយៈច្រមុះ និងមាត់ណាស់ព្រោះជាប់នៅក្នុង […]


ស្បែក

ទម្លាប់ ៦ យ៉ាងធ្វើឱ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

ថ្ងាសជ្រួញធ្វើឱ្យមុខយើងចាស់ជាងអាយុ និងធ្វើឱ្យបាត់បង់សម្រស់លើ​ផ្ទៃមុខ។ ពិតណាស់កត្តាអាយុ​ធ្វើឱ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយ​​ចំនួនក៏អាចបណ្តាលឱ្យថ្ងាស​យើងជ្រួញមុន​អាយុ​ដែរ។ តើទម្លាប់អ្វីខ្លះ​ចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ? ១. ធ្វើចលនាមុខច្រើន ទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿង​ឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់​សរសៃ​ខូឡាជែន​នៅក្នុងកោសិកា​ស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។ ២. ត្រូវកម្តៅថ្ងៃ ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញ​ដោយបំផ្លាញស្រទាប់​ស្បែក​ថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និង​ទ្រទ្រង់។ ៣. គេងផ្កាប់មុខ ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាស​រង​សម្ពាធ​ពី​ទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាល​ឱ្យដាច់សរសៃ​ខូឡាជែន​នៅ​ក្នុង​កោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើ​ឱ្យប្រព័ន្ធ​បន្សាប​ជាតិពុល​របស់រាងកាយយើងចុះខ្សោយ ហើយបណ្តាល​ឱ្យ​រ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់​គឺជាម៉ូលេគុលអុកស៊ីសែន​មិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែក​ខូឡាជែន​របស់​ស្បែកសកម្ម។ ៥. ជក់បារី សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយ​​ថែមទាំងផលិតអង់ស៊ីម​បំបែក​ខូឡាជែនរបស់ស្បែកទៀតផង។ លើស​ពី​នេះ​ទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាល​ឱ្យសរសៃ​ឈាម​​នៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណ​អុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗ​ចូលទៅចិញ្ចឹម និងជួសជុល​កោសិកាស្បែកបានតិច។ [embed-health-tool-bmi] ៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែល​ប៉ះពាល់​ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។ ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ អត្ថបទគួរអាន៖ មុខចាស់ទៅៗ អាចដោយសារញ៉ាំអាហារទាំងនេះច្រើនពេក ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន […]


បញ្ហាស្បែកផ្សេងទៀត

មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?

កន្ទួល​ ឬ​ស្នាម​ក្រហម​អាច​កើត​ឡើង​​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​ សូម្បី​តែ​គូទ ព្រម​ទាំង​មិន​រើស​វ័យ​ទៀត​ផង។ ពេល​ខ្លះ កន្ទួល​ទាំង​នេះ នាំ​ឲ្យ​​យើង​រមាស់​ និង​ឈឺចាប់​ ដោយ​អាច​បង្ក​ជា​ពងបែក​ និង​ស្នាម​គ្រើម​លើ​ស្បែក​ក៏​មាន។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ គ្នា​យើង​ចាំបាច់​ត្រូវ​រក​មូលហេតុ​បង្ក​ និង​ដំណោះស្រាយ​។ ​​មូលហេតុ​បង្ក​ឲ្យ​មាន​កន្ទួល​លើ​គូទ មាន​ហេតុផល​ជា​ច្រើន​ ដែល​អាច​នាំ​ឲ្យ​យើង​មាន​កន្ទួល​លើ​គូទ ដូចជា​កន្ទួល​ដោយ​សារ​កម្ដៅ អាលែកហ្ស៊ី ឬ​​ជំងឺ​កាមរោគ។ ចំពោះ​មនុស្ស​ពេញ​វ័យ​អាច​ប្រឈម​នឹង​កន្ទួល​លើ​គូទ​ ជា​ទម្រង់​ពង​តូចៗ មុន​ ឬ​កន្ទួល​លើ​ស្បែក​ដោយ​សារ​ការ​ប្រើ​សំឡី​អនាម័យ​។ យ៉ាង​ណា​មិញ​ ​ថ្វីត្បិត​តែ​វិធី​ព្យាបាល​តាម​ផ្ទះ​​ខ្លះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ យើង​ក៏​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​​បែប​វេជ្ជសាស្ត្រ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ប្រភេទ​នៃ​កន្ទួល​លើ​គូទ កន្ទួល​ដោយ​កម្ដៅ​ ត្រអក ជំងឺ​សើ​ស្បែក​ (Psoriasis) មុន​ ជំងឺ​រើម ជំងឺ​ផ្សិត រូបមន្ត​ព្យាបាល​ធម្មជាតិ​ លាប​ប្រេង​ដូង​លើ​ស្បែក​ដែល​ហើម​ ដើម្បី​កាត់បន្ថយ​កន្ទួល​ និង​ក្រហាយ​ លាប​ទឹកឃ្មុំ​លើ​ស្នាម​កន្ទួល​ ពីព្រោះ​​ទឹក​ឃ្មុំ​មាន​គុណប្រយោជន៍​ជួយ​ឲ្យ​ស្បែក​ជា​សះស្បើយ​ និង​ជួសជុល​កោសិកា ត្រដុស​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​​ដែល​ខូច​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​នៃ​កន្ទួល​លើ​គូទ។ ផលិតផល​ទាំង​នេះ ក៏​អាច​ជួយ​ព្យាបាល​ស្នាម​កន្ទួល​ដូច​គ្នា៖ ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ និង​ជាតិ​ប្រេង ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ហើម​ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ […]


ស្បែក

ស្រីៗ​យើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែបធម្មជាតិ

ក្រែមលាបមាត់គឺជាមិត្តដ៏ជិតស្និទ្ធរបស់ស្រ្តី ព្រោះផ្តល់ភាពទាក់ទាញដល់បបូរមាត់ និងជួយលើក​សម្រស់ផ្ទៃមុខ។ យើងអាចធ្វើក្រែមលាបមាត់​ងាយៗតាមបែបធម្មជាតិបាន ចៀសវាង​ទិញប៉ះ​ក្រែម​លាបមាត់ដែលមានផ្ទុកសារធាតុគីមី និងសារធាតុសំណដែលបង្កគ្រោះថ្នាក់ដល់សុខភាពយើង។ តោះមកដឹងពីរបៀបធ្វើក្រែមលាបមាត់ងាយៗ និងអត្ថប្រយោជន៍របស់វត្ថុធាតុដើមនីមួយៗ។ ១. វត្ថុធាតុដើម ក. ក្រមួនឃ្មុំ ២ ស្លាបព្រាបាយ ក្រមួនឃ្មុំគឺជាសារធាតុការពារធម្មជាតិដែលអាចការពារបបូរមាត់យើង​ពីការបំផ្លាញពីបរិស្ថានដូចជាស្ងួត ឬប្រេះបបូរមាត់ និងជួយរក្សាសំណើម​​ឱ្យបបូរមាត់។ ម្យ៉ាងទៀត ក្រមួនឃ្មុំក៏មានផ្ទុកវីតាមីន A ដែល​ជួយឱ្យបបូរមាត់មានសំណើម។ ជាងនេះទៅទៀត ក្រមួនឃ្មុំជួយឱ្យវត្ថុធាតុ​ដើម​ធ្វើ​ក្រែមលាប​បបូរ​មាត់ទាំងអស់កកផ្តុំចូលគ្នា។ ខ. ប្រេងដូង ២ ស្លាបព្រាបាយ ប្រេងដូងមានផ្ទុកវីតាមីន E ដែលមានសមត្ថភាពក្នុងការរក្សាសំណើមខ្ពស់ និងជួយទប់ស្កាត់​ការ​ប្រេះ​បបូរមាត់។ លើសពីនេះទៅទៀត ប្រេង​ដូង​ក៏ជួយឱ្យវត្ថុធាតុដើមធ្វើក្រែមលាបបបូរ​មាត់ទាំងអស់កក​ផ្តុំ​ចូលគ្នាដូចក្រមួនឃ្មុំដែរ។ យើងអាចជ្រើសរើសប្រេងដូង ឬក្រមួនឃ្មុំ ឬប្រើទាំងប្រេងដូង និង​ក្រមួន​ឃ្មុំក៏បាន។ គ. ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ឬប្រេងគ្រាប់អាល់មុន ឬប្រេងអូលីវជួយឱ្យបបូរមាត់មានសភាពទន់ល្មើយ ខណៈទឹកឃ្មុំ​ធ្វើ​ឱ្យក្រែម​លាបមាត់មានរសជាតិផ្អែមជាងគ្រាប់​អាល់មុន ឬប្រេងអូលីវ។ ឃ. ប្រេងក្រអូប ៣ ទៅ ៥ ដំណក់ ប្រេងក្រអូបចម្រាញ់ពីជីរអង្កាមជាជម្រើសល្អបំផុត តែយើងក៏អាចប្រើប្រេងក្រអូបចម្រាញ់​ពីក្លិន​ផ្សេងៗ​ទៅតាមចំណង់ចំណូលចិត្តដូចជា ផ្កាឡាវេនឌឺ ឈើអែម ឬក្រូចឆ្មារដើម្បីឱ្យក្រែមលាប​បបូរមាត់​យើងមានក្លិនក្រអូប។ ង. ទឹកថាយថាវក្រហម ១ ស្លាបព្រាបាយ យើងអាចប្រើទឹកថាយថាវក្រហមដើម្បីបន្ថែមពណ៌ផ្កាឈូកឱ្យក្រែម​លាប​បបូរមាត់ និងធ្វើឱ្យ​បបូរ​មាត់​យើងមានពណ៌ផ្កាឈូក។ ចង់គណនា BMI […]


ស្បែក

ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត

​រមៀត​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ការ​រលាក​ ព្រម​ទាំង​​វីតាមីន​C ​ដែល​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក​របស់​យើង។ លើស​ពី​នេះ គ្រឿង​ទេស​មួយ​​មុខ​នេះ​ ក៏​ជួយ​ពង្រឹង​សុខភាព និង​បង្ការ​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ អត្ថប្រយោជន៍​ ៦យ៉ាង​នៃ​ទឹក​រមៀត ជួយខួរក្បាល៖ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ លាយ​ជាមួយ​ម្សៅ​រមៀត​ជា​ប្រចាំ​នៅ​ពេល​ព្រឹក​ គេ​ជឿង​ថា​អាច​ជួយ​ឲ្យ​ខួរក្បាល​យើង​មាន​ភាព​រវៀសរវៃ និង​បង្កើន​ភាព​ស្វាហាប់។ ជួយ​សុខភាពបេះដូង៖ ញ៉ាំ​ទឹក​រមៀត​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ឈាម​ និង​​គ្រប់គ្រង​ជំងឺ​​ឈាម​ផ្សេង​ៗ ព្រម​ទាំង​ជួយ​ការពារ​បញ្ហា​គាំង​បេះដូង​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជួយ​ថ្លើម៖ ទន្ទឹម​នឹង​នេះ​ដែរ ទឹក​រមៀត​ក៏​អាច​កម្ចាត់​ជាតិ​ពុល​ពី​ថ្លើម​ និង​ជួយ​ឲ្យ​កោសិកា​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជួយឲ្យឈាម​រាវ៖ អ្នក​ដែល​មាន​បញ្ហា​បេះដូង គួរ​ញ៉ាំ​ទឹក​រមៀត​ឲ្យ​បាន​ទៀងទាត់​ ពីព្រោះ​ភេសជ្ជៈ​​មួយ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​​ឈាមរាវ​​ និង​បង្ការ​កំណក​ឈាម​​ ដែល​ទាំង​នេះ​អាច​ជួយ​បញ្ចៀស​ការ​គាំង​បេះដូង​បាន។ សុខភាពស្បែក៖ ទឹក​រមៀត​ លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ និង​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់ បណ្តេញ​ជាតិ​ពុល​​ពី​រាងកាយ​ និង​ជួយ​ធ្វើ​ឲ្យ​ស្បែកភ្លឺថ្លា និង​ភ្លឺ​ម៉ត់​រលោង។ អត្ថបទគួរអាន៖ នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ ហេតុអ្វីអ្នកខ្លះជ្រុះសក់ហើយមិនដុះវិញ? អាចព្យាបាលបានអត់? ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​ ប្រឆាំងជំងឺ​មហារីក៖ ការ​ញ៉ាំ​ទឹក​រមៀត​ចំនួន​៣​ដង​ក្នុង​មួយ​សប្តាហ៍ អាច​រួម​ចំណែក​ជួយ​ការពារ​រាងកាយ​ពីពី​ហានិភ័យ​កើត​​ជំងឺ​មហារីក។ វិធី​ធ្វើ​ទឹក​រមៀត ​លាយ​ទឹក​ធម្មតា​ចំនួន​១​ពែង […]


សក់និងស្បែកក្បាល

មកដឹងរបបអាហារ ៣​ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ

សក់ជ្រុះបណ្តាលមកពីមូលហេតុច្រើនរួមមាន កត្តាតំណពូជ អនាម័យ អាយុ ស្រ្តេស ជំងឺ ការប្រើប្រាស់ថ្នាំ ឬប្រើផលិតផលថែ​រក្សា​សក់ខុស អ៊ុត ឬ​កៀបសក់ញឹកញាប់ និងកត្តារបប​អាហារ​ជាដើម។ របបអាហារមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពទូទៅទេ ថែមទាំងប៉ះពាល់ដល់សុខភាព​សក់ទៀត​ផង។ តើរបបអាហារណាខ្លះរួមចំណែកធ្វើឱ្យសក់យើងជ្រុះ? ១. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់មានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាត​ពីក្នុងអាហារ​ទៅ​ជាជាតិស្ករក្នុងឈាមលឿន ហើយក៏ជាអាហារ​​ដែលមានជាតិស្ករខ្ពស់ដែរ។ នៅពេលជាតិស្ករ​ក្នុង​ឈាមឡើងខ្ពស់ លំពែងបញ្ចេញអ័រម៉ូនអាំងស៊ុយលីនដើម្បីស្រូបយកជាតិស្ករពីចរន្តឈាម ហើយ​បំប្លែង​ទៅជាថាមពល។ អាំងស៊ុយលីនក៏ជួយបញ្ជូនជាតិស្ករ​ដែល​លើស​ទៅរក្សាទុកនៅក្នុងថ្លើម​សម្រាប់​ប្រើប្រាស់នៅពេលកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះទាបដែរ។ នៅពេលដែលយើងញុំាអាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់ច្រើនជាប្រចាំ អ័រម៉ូនអាំងស៊ុយលីនលែង​អាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន ដូច្នេះកម្រិតជាតិស្ករក្នុងឈាមរបស់យើង​នៅ​តែ​ខ្ពស់​ជា​អចិន្ត្រៃយ៍ដែលគ្រូពេទ្យតែងតែនិយាយថា សុំានឹងអាំងស៊ុយលីន។ ការកើនឡើងជាតិស្ករក្នុងឈាមជាប្រចាំបណ្តាលឱ្យខូចសរសៃឈាមដែលមិនអាចដឹកនាំសារធាតុចិញ្ចឹមគ្រាប់គ្រាន់មកចិញ្ចឹមឫសសក់ និងសក់ ហើយបង្កើនការផលិតអ័រម៉ូនអង់ដ្រូសែន(androgen) ដែលធ្វើឱ្យ​ឫស​សក់រួញស្វិត ហើយជ្រុះសក់។ អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់រួមមាន ភេជ្ជៈផ្អែមៗ បង្អែម អង្ករសម្រិត ដំឡូងបារាំង នំបុ័ង មី និង​ផ្លែមៀនជាដើម។ [embed-health-tool-bmi] ២. អាហារបង្កអាលែកហ្ស៊ី អ្នកខ្លះអាចអាលែកហ្ស៊ីជាមួយអាហារណាមួយដែលបណ្តាលឱ្យឡើង​កន្ទ្រាល​​ត្រអាក កន្ទួល​រមាស់ កណ្តាស់ ហៀរសម្បោរ ហើម​អណ្ដាត មាត់ ឬ​មុខ ពិបាក​ដក​ដង្ហើម សម្ពាធ​ឈាម​ធ្លាក់​ចុះ ក្អួត ឬរាក​ជា​ដើម​។ នៅ​ពេលយើងញុំាអាហារដែលបង្ក​អាលែកហ្ស៊ីជាប្រចាំ រាងកាយយើងនឹងរលាករុំារ៉ៃដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំាចុះខ្សោយ ហើយមានជំងឺអូតូអ៊ីម្ញូនដែលអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយវាយប្រហារឫសសក់ និងបង្កឱ្យរលាក​​ស្បែកក្បាលដែលជាហេតុធ្វើឱ្យសក់យើងជ្រុះ។ អាហារដែល​ងាយ​បង្កអាលែកហ្ស៊ី ដល់​គ្នា​យើង​មួយ​ចំនួន​មានដូចជា ស៊ុត គ្រាប់ផ្លែឈើ សណ្តែកដី ផលិត​ផល​ទឹកដោះ និង​គ្រឿង​សមុទ្រ​ជាដើម។ ចង់គណនា […]


បញ្ហាស្បែកផ្សេងទៀត

រមាស់ស្បែកដោយសង្កើចខាំ ដោះស្រាយបែបណា?

សត្វ​សង្កើច​ជា​ពពួក​សត្វ​ល្អិត​តូច​ៗ​ដែល​ចូលចិត្ត​សម្ងំ​លាក់​ខ្លួន​នៅ​ទី​ងងឹត ស្រោម​ពូក ខ្នើយ​ ភួយ​ សាឡុង និង​គ្រឿង​សង្ហារិម​ផ្សេង​ៗ​នៅក្នុង​ផ្ទះ​ ដោយ​បឺត​ឈាម​មនុស្ស​ ឬ​សត្វ​​ជា​អាហារ​។ សញ្ញា​​បញ្ជាក់​ថា​សង្កើច​ខាំ ជា​ធម្មតា សង្កើច​តែង​បឺត​ឈាម​នៅ​ពេល​ដែល​យើង​គេង​លក់ ហើយ​យើង​អាច​​ដឹង​ថា​ខ្លួន​ត្រូវ​សត្វ​ប្រភេទ​នេះ​ខាំ​ ក្រោយ​ពេល​ដែល​យើង​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ​ នៅ​ពេល​ភ្ញាក់​ពី​គេង​ប៉ុណ្ណោះ។ ​ស្នាម​ខាំ និង​សាច់​ហើម​ ស្នាម​ខាំ​ដែល​មិន​បង្ក​ការ​ឈឺចាប់​នៅ​ពេល​ដំបូង ប៉ុន្តែ​នឹង​ប្រែ​​ជា​ក្រហម​ រមាស់​ នៅ​ពេល​ដែល​រាងកាយ​ប្រតិកម្ម​នឹង​ការ​រលាក​​​​ដោយ​​ជាតិ​ពុល​ ដែល​បញ្ចេញ​ដោយ​សត្វ​សង្កើច ស្នាម​ប្រឡាក់​ឈាម​នៅ​លើ​​គ្រែ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​កាត់បន្ថយ​ការ​ឈឺចាប់​ដោយ​សត្វ​សង្កើច​ខាំ​ ស្អំ​កំណាត់​ត្រជាក់ លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ ត្រដុស​សំបក​ចេក​នៅ​បរិវេណ​ខាំ លាប​ទឹក​ដោះ​គោ វិធី​កម្ចាត់​ពពួក​សត្វ​សង្កើច បោក​សម្អាត​កម្រាល​ពូក​ ខ្នើយ​ ពួយ​ឲ្យ​បាន​​ញឹកញាប់​ និង​ស្អាត​ល្អ ​ ប្រើ​ម៉ាស៊ីន​សម្លាប់​មេរោគ​​​នៅ​បរិវេណ​ដែល​សង្កើច​សម្ងំ​លាក់​ខ្លួន។ តើ​​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​ ឬ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ​ទេ​ នៅ​ពេល​ដែល​សង្កើច​ខាំ? ក្នុង​ករណី​កម្រ​ខ្លះ សត្វ​សង្កើច​ខាំ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ និង​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ដែរ​ ប្រសិន​យើង​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ ពិបាក​ដក​ដង្ហើម​ ចង្វាក់​បេះដូង​មិន​ទៀង ហើម​អណ្ដាត​ ពងបែក​នៅ​កន្លែង​ខាំ ជា​ពិសេស​ប្រសិនបើ​វា​មាន​ទំហំ​ធំ គ្រុន​ក្តៅ​ ខ្ទុះ​ ឬ​សារធាតុ​រាវ​ចេញ​ពី​កន្លែង​ខាំ ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ (ជា​ពិសេស​ នៅ​ពេល​ដែល​មាន​ស្នាម​ក្រហម​នៅ​លើ​ស្នាម​ និង​មាន​អាការៈ​គ្រុន​ក្ដៅ)។ អត្ថបទគួរអាន៖ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស