អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ
គួរកំណត់ពេលវេលាហាត់ប្រាណឲ្យបានញឹកញាប់ប៉ុណ្ណាដែរ?
"យកល្អគួរដាក់កំហិតហាត់ឲ្យបាន ១៥០នាទីជាមធ្យម ឬបើអ្នកដែលចង់ហាត់យកសាច់ដុំគួរហាត់ឲ្យបាន ២ថ្ងៃក្នុងមួយសប្ដាហ៍។ រាល់ការហាត់មិនគួរខំប្រឹងហាត់ខ្លាំង មិនសម្រាកសោះនោះទេ។ ជាក់ស្ដែង ១៥០នាទីក្នុងមួយសប្ដាហ៍ មិនមែនខំហាត់ មួយថ្ងៃ ឲ្យបាន ១៥០នាទីពេញទេ គួរព្យាយាមហាត់ឲ្យបានរាល់ថ្ងៃ ឬ ១៥០នាទី ចែកជា ៥ដង គឺម្ដង ឬក្នុងមួយថ្ងៃ ៣០នាទី។ ការហាត់ប្រាណ មិនថាដើរហាត់បែបអារ៉ូបិកទេ សុទ្ធតែជាការល្អចំពោះសុខភាពរាងកាយនិងសរីរាង្គផ្សេងទៀតដូចជាបេះដូងជាដើម។ "
ស្វែងយល់បន្ថែម:
ក្រោយពេលហាត់ប្រាណ គួរញ៉ាំអីល្អសម្រាប់រាងកាយ?
ការហាត់ប្រាណជំនួយបេះដូងនិងកាត់បែបកម្លាំងខុសគ្នាបែបម៉េច?
"លំហាត់ប្រាណ២ ប្រភេទនេះខុសគ្នា មានមុខងារមិនដូចគ្នាទេ ប៉ុន្តែសំខាន់ដូចគ្នា។ ទោះជាបែបនេះក្ដី លំហាត់ទាំង២នេះ ទាមទារឲ្យមានតុល្យភាព មិនហាត់លើសកម្រិត។ លំហាត់ប្រាណជំនួយបេះដូង ជាសកម្មភាពលំហាត់ប្រាណដែលអាចជួយបង្កើនចង្វាក់បេះដូងលោត និងច្របាច់ឈាមកាន់តែខ្លាំងទៅសព្វរាងកាយ។ អត្ថប្រយោជន៍ចំពោះសួត វាជំរុញឲ្យសួតធ្វើការច្រើនជាងមុននិងបន្តបញ្ជូនអុកស៊ីសែនបានល្អទៅគ្រប់សរីរាង្គ។ កាត់ហាត់បែបកម្លាំង ឬលើកដុំទម្ងន់ ជាការហាត់ពង្រឹងសាច់ដុំ ហាត់យកកម្លាំង ឬបំពេញសាច់សុំ សម្រកបរិវេណឬសរីរាង្គដែលខ្លួនចង់បាន តាមបែបបច្ចេកទេស។ ភាគច្រើនសព្វថ្ងៃ គឺគេហាត់បែបប្រើឧបករណ៍ ឬម៉ាស៊ីន។ ដោយឡែក ការអាវ៉ង់ (Push-up) ក៏ជាជម្រើសសាមញ្ញតែបានផលច្រើនដែរ។ ករណីអ្នកចង់ហាត់ប្រាណសម្រកទម្ងន់វិញ ត្រូវហាត់ទាំង២ គឺទាំងលំហាត់ប្រាណជំនួយបេះដូង និងលំហាត់បែបប្រើកម្លាំង ឲ្យបានទៀងទាត់និងជាប្រចាំ។ "
ស្វែងយល់បន្ថែម:
លំហាត់ប្រាណបែបពត់ពេនខ្លួនមានសារៈសំខាន់ចំពោះសុខភាព
ការហាត់ប្រាណជួយធ្វើមេតាប៉ូលិសយ៉ាងម៉េចបាន?
រាល់សកម្មភាពរាងកាយ (ហាត់ប្រាណ) ជាកត្តាដ៏ល្អក្នុងការជំរុញមេតាប៉ូលិសក្នុងរាងកាយ តាមរយៈការដុតបំផ្លាញកាឡូរី។ ចុះមេតាប៉ូលីសជាអ្វី? ជាការបំប្លែងចំណីអាហារដែលយើងញ៉ាំចូល ឲ្យទៅជាថាមពល ដែលគ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយអាចទាញថាមពលទាំងនោះមកប្រើប្រាស់បានទៅតាមមុខងារ។ ឧទាហរណ៍ការហាត់ប្រាណ វាធ្វើចលនាកោសិកាសាច់ដុំច្រើនណាស់ ដែលនេះ ទាមទារថាមពលច្រើនដើម្បីឆ្លើយតបទៅតាមការប្រើប្រាស់សរីរាង្គណាដែលយើងចង់ហាត់ ហើយការខំប្រឹងច្រើនប៉ុណ្ណា វានឹងដុតកាឡូរីច្រើនតាមហ្នឹងដែរ។ ការហាត់ដោយប្រើកម្លាំងខ្លាំង ដូចជាលើកដុំដែក នឹងដុតកាឡូរីច្រើន ហើយឆាប់រហ័សទៅតាមហ្នឹងដែរ។
បើហាត់ប្រាណអាចជួយដល់បញ្ហាផ្លូវចិត្តបានទេ?
ចំំពោះអ្នកដែលឧស្សាហ៍មានអារម្មណ៍តានតឹងផ្លូវចិត្ត មិនស្រណុកចិត្ត ថប់បារម្ភ ខ្វល់ខ្វាយច្រើនអារម្មណ៍មិនស្ងប់ ឬមិនស្រួល ការហាត់ប្រាណពិតជាអាចជួយបានច្រើនដល់បញ្ហាផ្លូវចិត្តបាន ក្រោយសកម្មរាងកាយ។ អត្ថប្រយោជន៍របស់ការហាត់ប្រាណទៀងទាត់ក្រៅពីជួយផ្លូវចិត្តហើយ វាក៏បានបង្កើនការចងចាំឲ្យកាន់តែល្អជាងអ្នកមិនហាត់ប្រាណ កាត់បន្ថយបញ្ហាស្ត្រេស និងជួយឲ្យគេងកាន់តែលក់ស្រួល។