សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា គ្រាន់តែចាក់វ៉ាក់សាំងបង្ការជំងឺរើម ក៏អាចជួយយើងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីទស្សនាវដ្តី European Health Journal បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺរើម មានហានិភ័យក្នុងការឆ្លងជំងឺសរសៃឈាមបេះដូងទាបជាងប្រមាណ ២៣% រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង រហូតដល់ ៨ ឆ្នាំឯណោះ។ គួររំឭកផងដែរថា ការសិក្សានេះបានធ្វើឡើងលើមនុស្សច្រើនជាង ១ លាននាក់ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ពីទិន្នន័យឆ្នាំ២០១២ ហើយមានប្រសិទ្ធភាពការពារខ្ពស់ចំពោះបុរសដែលមានអាយុក្រោម ៦០ឆ្នាំ អ្នកដែលអសកម្ម និងអ្នកជក់បារី។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោកសាស្រ្តាចារ្យ Dong Keon Yon មកពីសាកលវិទ្យាល័យ Kyung Hee ផ្នែកឱសថសាស្រ្តប្រចាំទីក្រុងសេអ៊ូល បានគូសបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺរើមនេះ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។ មេរោគរើមអាចបង្កការបំផ្លាញក្នុងសរសៃឈាម ការរលាក និងកំណក ដែលអាចបង្កឱ្យកើតជាជំងឺបេះដូង។ នៅពេលដែលយើងបានចាក់ថ្នាក់បង្ការជំងឺនេះ វាប្រៀបដូចជាយើងបានកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដូច្នោះដែរ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC)ក៏បានណែនាំឱ្យអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺរើមនេះឱ្យបាន២ដូស។ ពិតណាស់ […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

ជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺប្រឈមបាត់បង់ចំណង់អាហារ

មិនថាក្មេង ឬចាស់នោះទេ តែមានជំងឺខ្សោយបេះដូងហើយគឺភាគច្រើនប្រឈមបាត់បង់ចំណង់អាហារ លែងសូវស្រេកឃ្លាន ហើយក៏ជាមូលហេតុចម្បងធ្វើឲ្យសុខភាពអ្នកជំងឺឆាប់ទ្រុឌទ្រោម បណ្ដាលឲ្យជំងឺកាន់តែវិវត្ដទៅរកស្ថានភាពធ្ងន់ធ្ងរ។ ជាក់ស្ដែងណាស់ ជំងឺខ្សោយបេះដូងគឺជាស្ថានភាពមួយដែលបេះដូងចុះខ្សោយដោយសារតែសាច់ដុំបេះដូងមិនអាចប្របាច់​ឈាម និង បញ្ជូនអុកស៊ីសែនទៅសរីរាង្គដទៃទៀតបានគ្រប់គ្រាន់ ដែលបណ្ដាលឲ្យអ្នកជំងឺមានអាការៈខ្សោយ អស់កម្លាំង ថប់ៗដង្ហើម និង បាត់បង់ចំណង់អាហារជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញាសំខាន់ៗនៃជំងឺខ្សោយបេះដូង ចង្អោរ ហត់ ថប់ដង្ហើម ឈឺទ្រូង អស់កម្លាំង ឡើងទម្ងន់គ្មានមូលហេតុ បេះដូងលោតមិនប្រក្រតី ចេះតែចង់ជុះនោមនៅពេលយប់ ក្អកមានឈាម និងកណ្តាសញឹកញាប់ ហើមពោះ ហើមជើង កជើង និងបាតជើង មូលហេតុជំងឺខ្សោយបេះដូងបង្កឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ បាត់បង់ចំណង់អាហារគឺជាផលវិបាកមួយនៃជំងឺខ្សោយបេះដូង ព្រោះថានៅពេលបេះដូងចុះខ្សោយមុខងារនោះមិនអាចបញ្ជូនឈាម និង អុកស៊ីសែនទៅកាន់សរីរាង្គបានគ្រប់គ្រាន់ទេ ពេលនោះសារធាតុរាវក្នុងរាងកាយ នឹងចាប់ផ្ដើមកើនឡើងក្នុងសរសៃឈាម ពិសេសនៅពេលដែលជំងឺនេះបានវិវត្ដប៉ះពាល់ទៅដល់មុខងារតម្រងនោម និង សួត។ តម្រងនោមមានមុខងារច្រោះឈាម បញ្ចេញកាកសំណល់ សារធាតុរាវក្នុងទម្រង់ជាទឹកនោម ចំណែកសួតមានមុខ​ងារ​ប្លាស់ប្តូរឧស្មន័ដែលបានស្រូបចូល ដើម្បីផលិតអុកស៊ីសែនបញ្ជូនក្នុងឈាមទៅចិញ្ចឹមសរីរាង្គ ។ ពេលសរីរាង្គទាំងពីររងផលប៉ះពាល់ពីជំងឺខ្សោយបេះដូង គឺមិនអាចទទួលឈាមបានគ្រប់គ្រាន់ ក៏មិនអាចបំពេញមុខងារ ផលិត​អុកស៊ីសែន និង ច្រោះកាកសំណល់បានល្អនោះដែរ។ ហេតុនេះ​ក៏​ធ្វើឲ្យចាល់ជាតិទឹកកើនឡើង ប៉ះពាល់​​​ទៅដល់ផ្នែកផ្សេងៗ […]


ជំងឺបេះដូង

ជំងឺខ្សោយបេះដូងក៏អាចប៉ះពាល់ដល់តម្រងនោម

បេះដូងជាសរីរាង្គសំខាន់ក្នុងរាងកាយមានមុខងារ ច្របាច់ឈាម និងបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គដទៃទៀត​ ប៉ុន្ដែប្រសិនជាបេះដូងមានសុខភាពខ្សោយ មិនអាចបំពេញមុខងារបានល្អ នោះសរីរាង្គដទៃទៀតក៏រងផលប៉ះ​ពាល់ដូចគ្នា តួយ៉ាងដូចជា តម្រងនោមជាដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Paul Kalra ឯកទេសសរសៃឈាមបេះដូង នៃមន្ទីពេទ្យ Queen Alexandra នៅចក្រភអង់គ្លេសបានបកស្រាយថា បេះដូងមានតួនាទីច្របាច់ឈាមរុញច្រានអុកស៊ីសែនពាសពេញរាងកាយ ចំណែកតម្រងនោមជាអ្នកច្រោះឈាម បញ្ចេញកាកសំណល់ក្នុងទម្រង់ជាទឹកនោម និង ជួយគ្រប់គ្រងកម្រិតជាតិទឹក និងអំបិល ដើម្បីគ្រប់គ្រងសម្ពាធឈាម។ ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើបេះដូងចុះខ្សោយជាសញ្ញាមួយបង្ហាញពីបញ្ហាប្រឈមប៉ះពាល់ដល់តម្រង​នោម។ ព្រោះថានៅពេលបេះដូងមិនអាចច្របាច់ឈាមបានល្អ នឹងបង្កឲ្យឈាម​ក្នុង​សរសៃឈាមធំដែលភ្ជាប់ទៅតម្រងនោមរត់​មិន​បាន​ល្អ​ ហើយការ​ណ៍​នេះ​ក៏​បណ្ដាល​ឲ្យសរសៃឈាមក្នុងតម្រងនោមប្រឈមការកកស្ទះ​ដោយ​ឈាម​ច្រើន និង​បង្ករ​ឲ្យ​មាន​សម្ពាធ​ខ្លាំងផងដែរ ពេលនោះតម្រង​នោមនឹងមានបញ្ហាព្រោះមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ [embed-health-tool-heart-rate] លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ប្រសិនបើដឹងខ្លួនច្បាស់ថា មានជំងឺខ្សោយបេះដូង គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមុខងារតម្រងនោមមួយទៀត។ ជាធម្មតាសុខភាពតម្រងនោម គឺត្រូវធ្វើតេស្ដលើកម្រិត ក្រេអាទីនីនដែលជាកាកសំណល់ដែលតម្រងនោមបានច្រោះចេញពីក្នុងឈាម។ បើកម្រិត​ក្រេអាទីនីនបង្ហាញលទ្ធផលខ្ពស់ជាង ១,២ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់ស្ដ្រី និង ១,៤ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់បុរស នោះបញ្ជាក់ថាតម្រងនោមរងផលប៉ះពាល់ហើយ។ ប៉ុន្ដែអ្នកជំងឺខ្លះទៀត ក៏អាចពិនិត្យមើលតាមរយៈ CT ស្កេន ដើម្បីឲ្យកាន់តែច្បាស់ពី ដំណើរមុខងាររបស់តម្រងនោម។ អត្ថបទគួរអាន៖ […]


ជំងឺបេះដូង

គេងសុខៗ បែរជាចុកទ្រូង អាចបណ្ដាលមកពីមូលហេតុទាំងអស់នេះ

អាការៈចុកទ្រូងក្នុងអំឡុងពេលគេង មិនមែនជារឿងធម្មតានោះទេ វាអាចបណ្ដាលមកពីកត្ដាសំខាន់ៗដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ទផ្លូវដង្ហើម និងបញ្ហាបេះដូងតែម្ដង។ ប៉ុន្ដែទោះបីជាបញ្ហាទាំង៣កើតឡើងជាមួយនឹងអាការៈចុកទ្រូងដូចគ្នាក៏ដោយ ក៏នៅមានរោគសញ្ញាផ្សេងៗទៀត ដែលយើងអាច​កត់សម្គាល់ដឹង និងអាចបែងចែកឲ្យបានច្បាស់ផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បញ្ហាប្រព័ន្ធរំលាយអាហារ បញ្ហាប្រព័ន្ធរំលាយអាហារ ក៏ជាមូលហេតុមួយអាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងយប់បានដែរ ពិសេសអ្នកមានជំងឺច្រាលអាស៊ីតក្រពះ។ អាការៈនេះកើតឡើងនៅពេលដែលក្រពះបញ្ចេញអាស៊ីតច្រើន ហើយច្រាលឡើងចូលទៅកាន់បំពង់អាហារ នោះនឹងបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូង លាយនឹងការភើមកជាមួយ។ ការច្រាលអាស៊ីតក្រពះ បង្ហាញអាការៈចុកទ្រូង ក៏មានភ្ជាប់មកជាមួយអាការៈបន្ថែមទៀតដូចជា៖ ក្រហាយទ្រូងបន្ទាប់ពីញ៉ាំអាហារ ឬអាចកើតឡើងនៅពេលយប់ ចង្អោរ ហើមពោះ ភើ ផោមញឹក ការមិនរំលាយអាហារ ពិបាកលេបអាហារ ក្រហាយក្នុងពោះ (ម្ដងម្កាល) ទាំងនេះជាអាការៈអាចឲ្យយើងដឹងបានខ្លះថា មូលហេតុចុកទ្រូងពេលយប់ អាចបណ្ដាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ។ ២.បញ្ហាប្រព័ន្ធផ្លូវដង្ហើម បញ្ហាប្រព័ន្ធផ្លូវដង្ហើម ក៏អាចបណ្ដាលឲ្យអ្នកជំងឺមានអាការៈចុកទ្រូងនៅពេលគេងបានដែរ តួយ៉ាងដូចជាការរលាកស្រោមសួតជាដើម។ រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាផ្សេងទៀត នៃជំងឺរលាកស្រោមសួត គឺបង្កឲ្យអ្នកជំងឺចុកទ្រូង ពិសេសពេលដង្ហើមវែងៗ អមដោយមានអាការៈក្អកញឹកញាប់តែម្ដង។ ការចុកទ្រូង ស្ថិតក្នុងរោគសញ្ញាសង្ស័យដែលអ្នកជំងឺមានអាការៈក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្មនោះទេ វាបណ្ដាលមកពីការរលាកស្រោមសួត អាចស្ថិតក្នុងដំណាក់កាលស្រាល ឬអាចធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺត្រូវតែតាមដានសុខភាពជាមួយគ្រូពេទ្យ។ ៣.បញ្ហាសុខភាពបេះដូង អាការៈចុកទ្រូងគេងនៅពេលយប់ អាចបណ្ដាលមកពីសុខភាពបេះដូង ដំណើរការមិនប្រក្រតី ម្យ៉ាងទៀតក៏អាចជារោគសញ្ញាមួយនៃជំងឺគាំងបេះដូងផងដែរ។ តាមការចុះផ្សាយរបស់មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ​ឆ្លង​(CDC) អាមេរិក […]


លើសជាតិខ្លាញ់

អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការ​ញ៉ាំមឹក

ការញ៉ាំអាហារដែលមានកូលេស្ដេរ៉ូលខ្ពស់អាចបណ្ដាលកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម បណ្ដាលឲ្យស្ទះសរសៃ​ឈាម និងងាយប៉ះពាល់ដល់សុខភាពបេះដូងបំផុត ពិសេសបើសម្រាប់អ្នកមានជំងឺខ្សោយបេះដូងស្រាប់ គឺគ្រោះថ្នាក់ជាងអ្នកមានសុខភាពធម្មតា។ ដូច្នេះអ្នកជំងឺខ្សោយបេះដូង បន្ទាប់ពីការព្យាបាល គ្រូពេទ្យ​ក៏តែង​ណែនាំឲ្យជៀសវាងពីប្រភេទអាហារណាដែលមានកូលេស្ដេរ៉ូលខ្ពស់។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! អាហារគ្រឿងសមុទ្រយើងភាគច្រើនដឹងត្រឹមថា ជាប្រភេទអាហារដែលពេញនិយមព្រោះមានរសជាតិឆ្ងាញ់ និង អត្ថប្រយោជន៍ក៏ច្រើនផងដែរសម្រាប់សុខភាព។ តួយ៉ាងដូចជា ប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់ ជាតិរ៉ែ មានច្រើននៅលើពពួកអាហារសមុទ្រ ហើយសារធាតុទាំងអស់នោះក៏ជាផ្នែកមួយជួយដល់សុខភាពបេះ​ដូង និងសរសៃឈាមឲ្យដំណើរការល្អផងដែរ។ តើអាហារសមុទ្រប្រភេទណាដែលត្រូវបានហាមប្រាមចំពោះអ្នកជំងឺខ្សោយបេះដូង? អាហារសមុទ្រមួយប្រភេទដែលគ្រូពេទ្យណែនាំអ្នកជំងឺខ្សោយបេះដូងគួរកាត់បន្ថយញ៉ាំនោះគឺ ពពួកមឹកបំពង់។ មឹកបំពង់ស្រស់ក្នុងបរិមាណ ១០០ក្រាម មានផ្ទុក កូលេសេ្ដរ៉ូល ១៩៨ មិល្លីក្រាម ពិសេសក្នុងករណីដែលមឹកត្រូវយកទៅចម្អិនជា ម្ហូបឆា ចៀន បំពង ដោយមិនបានប្រើប្រាស់ខ្លាញ់សុខភាព នោះបរិមាណកូលេស្ដេរ៉ូល កើនឡើងកាន់តែខ្ពស់ បរិមាណមឹក ១០០ក្រាម មានផ្ទុកកូលសេ្ដរ៉ូលដល់ទៅ ២៦០ មិល្លីក្រាម។ យោងតាមការចុះផ្សាយរបស់ សមាគមន៍បេះដូងអាមេរិក បានបង្ហាញថា អ្នកជំងឺខ្សោយបេះដូង ការញ៉ាំអាហារដោយសុវត្ថិភាពគឺកំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី២០០មិល្លីក្រាមក្នុងមួយថ្ងៃ សម្រាប់អ្នកមានសុខភាពសុខធម្មតាក៏កំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី៣០០ មិល្លីក្រាមនោះដែរ មិនដូច្នោះអាច​ប្រឈមនឹងការប៉ះពាល់ដល់សុខភាពបេះដូង។ មួយវិញទៀត មឹក ជាប្រភេទអាហារសមុទ្រដែលមានកម្រិត […]


បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​សុខភាពទាំងនេះ ក៏​អាច​បណ្ដាល​ឲ្យ​ចុកទ្រូង​បានដែរ

ចុកទ្រូងគឺជាអាការៈមួយ ដែលភាគច្រើនគេតែងសង្ស័យថា អាចជារោគសញ្ញានៃជំងឺបេះដូង ក្នុងនោះមានដូច​ជា ខ្សោយបេះដូង គាំងបេះដូង និងការរលាកសរសៃឈាមបេះដូងជាដើម ប៉ុន្ដែមិនដូច្នោះទាំងអស់នោះទេ អា​ការៈ​ចុកទ្រូងខ្លះក៏បណ្ដាលមកពីបញ្ហាសុខភាពផ្សេងក្រៅពីបេះដូងផងដែរ។ ខាងក្រោមគឺជាបញ្ហាសុខភាពដែលបណ្ដាលឲ្យចុកទ្រូងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារ បើមានបញ្ហាត្រង់ផ្នែកណាមួយ ក៏អាចបណ្ដាលអ្នកជំងឺមានអាការៈចុកទ្រូងបានដែរ។ ការចុកក្រហាយទ្រូង ក៏អាចបណ្ដាល​ពីការកើនឡើងអាស៊ីតក្រពះ ដែលច្រាលចេញពីក្រពះចូលទៅក្នុងបំពង់អាហារ។ កត្ដានេះអាចបណ្ដាលឲ្យអ្នកជំងឹមានអាការៈក្រហល់ក្រហាយ នៅផ្នែកខាងក្រោមនៃឆ្អឹងទ្រូង។ មួយ​វិញ​ទៀត ភាពមិនប្រក្រតីនៃការបញ្ជូនអាហារពីបំពង់អាហារ ចូលក្នុងក្រពះ អាចបណ្ដាលឲ្យអ្នកជំងឺពិបាកលេបអាហារ ហើយថែមទាំងអាចបណ្ដាលឲ្យចុកទ្រូង។ ដូច​គ្នា​ដែរ ការរលាកលំពែង ក្រួសក្នុងថង់ទឹកប្រមាត់ ឬការរលាកនៃថង់ទឹកប្រមាត់ ក៏ជាមូលហេតុមួយអាចបណ្តាលឲ្យឈឺពោះហើយអាចរាលដាលដល់ទ្រូង។     ២.បញ្ហាសាច់ដុំ និងឆ្អឹង ប្រភេទនៃការឈឺទ្រូងមួយចំនួនក៏មានពាក់ព័ន្ធនឹងការរងរបួស និង បញ្ហាផ្សេងទៀតដែលប៉ះពាល់ដល់រចនាសម្ព័ន្ធជញ្ជាំងទ្រូង។ តួយ៉ាងការរលាកឆ្អឺងជំនី ពិសេសឆ្អឹងជំនីខ្ចីតែម្ដង នៅពេលមានការរលាក គឺអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងការចុកទ្រូង។ ដូច​គ្នា​ដែរ ការរបួសឆ្អឹងជំនីរដោយការបាក់ ឬ ស្រាំ ក៏អាចបណ្តាលឲ្យឈឺទ្រូង ហើយ​អ្នកដែល​មានអាការៈឈឺ ចុករួយសាច់ដុំរ៉ាំរៃ ក៏អាចបណ្ដាលឲ្យឈឺទ្រូងដូច​គ្នា​។​ [embed-health-tool-bmr] ៣.បញ្ហាសួត បញ្ហា​សួត​ទាំង​នេះ ក៏​អាច​បណ្ដាល​ឲ្យ​មាន​អាការៈចុកទ្រូង​ផង​ដែរ​៖ ដុំកំណកឈាមក្នុងសួត រលាកសួត ក្អករាំរ៉ៃ កណ្ដាស់ ក៏បណ្ដាលឲ្យចុកទ្រូង ជំងឺបូសសួត មានជំងឺស្វិតសាច់សួត លើសសម្ពាធឈាមក្នុងសរសៃឈាមសួត ចុកទ្រូងក្រោយពេលហាត់ប្រាណ តើពេលណាគួរទៅជួបគ្រូពេទ្យ? ការចុកចាប់នៅបរិវេណទ្រូងភ្លាមៗយើងមិនអាចសន្និដ្ឋានបានថា […]


បញ្ហាបេះដូងផ្សេងទៀត

សារជាតិចិញ្ចឹមសំខាន់៤ប្រភេទ ផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់បេះដូង

យើងបានដឹងខ្លះហើយថាសុខភាពបេះដូង និង សរសៃឈាមត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមកមិនអាចខ្វះបាន ហើយការទទួលទានអាហាររាល់ថ្ងៃ យើងមិនបានចាប់អារម្មណ៍ទេថា តើមានសារជាតិចិញ្ចឹមសំខាន់ៗអ្វីខ្លះដែលជួយ​ដល់ សរសៃឈាម និង បេះដូងរបស់យើងដែរ។ ដូច្នេះថ្ងៃនេះយើងមកស្គាល់ពីសារជាតិសំខាន់​៤​ប្រភេទ​ដែលបេះដូង និងសរសៃឈាមរបស់យើងត្រូវការមិនអាចខ្វះបាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. វីតាមីន D វីតាមីន D ជាសារធាតុខ្លាញ់រលាយ មានមុខងារសំខាន់ជួយទៅដល់ប្រព័ន្ធរំលាយអាហារ ក្នុងការបំបែក និងចាប់​យកសារធាតុសំខាន់ៗ ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ និង សារធាតុសំខាន់ជាច្រើនផ្សេងទៀតពីអាហារ។ ការ​ថយចុះបរិមាណវីតាមីន D ក្នុងឈាមអាចបណ្ដាលឲ្យកើតជំងឺគាំងបេះដូង និង លើសឈាមផងដែរ។ យើងអាចស្វែង​រកវីតាមីន D មាន​នៅ​ក្នុង ថ្លើមសត្វ ស៊ុតផ្នែកក្រហម សាច់ក្រហម ខ្លាញ់ត្រី និង ត្រីទឹកប្រៃ។ ២.វីតាមីន B វីតាមីន B មានមុខងារជួយទប់ស្កាត់ការកើនឡើងកម្រិត homocysteine ក្នុងសរសៃឈាម។ Homocysteine គឺជាអាស៊ីតអាមីណូមួយប្រភេទ ដែលមាននៅក្នុងសរសៃឈាម ប្រសិនបើបរិមាណ homocysteine កើនឡើងខ្ពស់នឹង​ប៉ះពាល់ដល់សរសៃឈាម […]


ការបង្ករោគលើបេះដូង

វិធីហាត់ប្រាណ៣យ៉ាង ល្អសម្រាប់អ្នកជំងឺខ្សោយបេះដូង

ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំសម្រាប់អ្នកមានជំងឺខ្សោយបេះដូង គឺជាវិធីសាស្ដ្រល្អបំផុតអាចជួយ​ឲ្យ​សុខ​ភាព​ល្អ​ប្រសើរ។ លំហាត់​ប្រាណ​បី​ប្រភេទ​ស័ក្ដិ​សម​សម្រាប់​អ្នក​មាន​ជំងឺខ្សោយ​បេះ​ដូង ហើយ​ជួយ​រក្សា​សុខភាពបាន​ល្អ​ទៀត​ផង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖​ កាត់បន្ថយកត្ដាប្រឈមការវិវត្ដនៃជំងឺខ្សោយបេះដូង ជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង ជួយឲ្យចរន្ដឈាមក្នុងរាងកាយរត់ស្រួល និងការបញ្ជូនអុកស៊ីសែនកាន់តែប្រសើរ បង្កើនថាមពលល្អ ក្នុងលក្ខខណ្ឌអ្នកជំងឺហាត់ប្រាណដោយមិនបង្ខំពេក និងមិនខ្លាំងពេក ពង្រឹងដល់ចលនាសាច់ដុំ ជួយរក្សាតុល្យភាពសន្លាក់ តាមធម្មតាអ្នកជំងឺខ្សោយបេះដូងដែលទទួលបានការព្យាបាលត្រឹមត្រូវ នឹង​ទទួល​បាន​ការណែរនាំអំពីវិធី និងដំណើរការនៃការហាត់ប្រាណផ្អែកលើស្ថានភាពជាក់ស្ដែងនៃអ្នកជំងឺ ដែលវិធីហាត់ប្រាណសំខាន់ៗអ្នកជំងឺត្រូវអនុវត្ដមានដូចជា៖ ១.ដើរ វិធីហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកខ្សោយបេះដូងគឺការដើរ។ វិធីនេះងាយអនុវត្ដ និងមិនសូវប្រើថាមពលខ្លាំង​ដាក់សម្ពាធដល់បេះដូង។ អ្នកជំងឺអាចអនុវត្ដដោយ បោះជំហានវែងៗ មួយៗ ហើយដកដង្ហើមវែងៗ។ អ្នកជំងឺអាច​សាកល្បងអនុវត្ដដើរហាត់ប្រាណ​ សម្រាប់ថ្ងៃដំបូង ត្រឹមតែ១០នាទីគឺគ្រប់គ្រាន់ហើយ នោះថ្ងៃបន្ដបន្ទាប់អាចលើសត្រឹម​តែ ២នាទីៗ រហូតអាចអនុវត្ដដល់ចន្លោះពី ២០ទៅ ៣០នាទីរាល់ថ្ងៃ គឺជាការល្អ។ កំលុងហាត់ប្រាណបើអ្នក​ជំងឺ មានអាការៈ ថប់ៗដង្ហើម ហត់ខ្លាំង អាចសម្រាក ហើយជជែកជាមួយអ្នកនៅក្បែរខ្លួន។ កត្ដាសំខាន់មួយទៀតការអនុវត្ដលើកដំបូងអ្នកជំងឺគួរតែមានគ្នាហាត់ប្រាណ និង​ដើរជាមួយ ហើយគួតែហាត់ប្រាណ​នៅក្បែៗផ្ទះផងដែរ ដើម្បី​បង្ការ​ក្រែង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​មាន​អ្នក​ចាំ​ជួយ​។ ២.ជិះកង់ ការជិះកង់ក៏ជាវិធីហាត់ប្រាណល្អសម្រាប់សុខភាពអ្នកជំងឺខ្សោយបេះដូងផងដែរ។ អ្នកជំងឺខ្សោយបេះដូងដែលមានវ័យចាស់ ចន្លោះពី ៦០ឆ្នាំឡើង អាចអនុវត្ដដោយការ​ធាក់​កង់​ហាត់​ប្រាណដែល​មាន​នៅ​ផ្ទះ​ អាចចំណាយពេលហាត់លើកដំបូងចន្លោះពី ១៥ ទៅ ២០នាទីគឺគ្រប់គ្រាន់។ អ្នកជំងឺអាចព្យាយាមរាល់ថ្ងៃលើស៥នាទីម្ដង​ៗ […]


បញ្ហាបេះដូងផ្សេងទៀត

គួរដឹង! គេងមិនគ្រប់គ្រាន់អាចប៉ះពាល់សុខភាពបេះដូង

ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងយ៉ាងច្រើន ដូចជា អស់កម្លាំង វិលមុខ ស្រវាំងភ្នែក ថយចុះការចងចាំ​ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចប៉ះពាល់ទៅដល់សុខភាពបេះដូងផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាមធ្យមការគេងឲ្យគ្រប់គ្រាន់ចន្លោះពី ៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងចន្លោះពី ៧ទៅ​៨ម៉ោងសម្រាប់មនុស្សចាស់វ័យ​ចាប់ពី៦០ឆ្នាំឡើងទៅ។ ដូច្នេះប្រសិនបើយើងមិនអាចគ្រប់គ្រងការគេងបានល្អនោះទេ នឹងប្រឈមមានជំងឺបេះដូងតាមរយៈបញ្ហាសុខភាពមួយ​ចំនួន​។​ ១.ការឡើងសម្ពាធឈាម ការគេងមិនគ្រប់គ្រាន់គឺជាកត្ដាប្រឈមធ្វើឲ្យសម្ពាធឈាមកើនឡើង ក្នុងនោះក៏ជាមូលហេតុចម្បងបំផុតធ្វើឲ្យប៉ះពាល់សុខភាពបេះដូងផងដែរ។ ការឡើងសម្ពាធឈាមញឹកញាប់នឹងបណ្ដាលឲ្យយើងប្រឈមកើតជំងឺបេះដូងដូចជា ខ្សោយបេះដូង គាំងបេះដូង អាចប្រឈមការគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។ ២.ការឡើងជាតិស្ករ យោងតាមការសិក្សាបានបង្ហាញថា អ្នកមានបញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់រយៈពេលយូរ ធ្វើឲ្យ​ប្រឈមនឹងការឡើងជាតិស្ករ ហើយងាយវិវត្ដទៅរកជំងឺទឹកនោមផ្អែមប្រភេទ២​ផង​ដែរ។ សម្រាប់​អ្នក​មានជំងឺទឹកនោមផ្អែមប្រភេទ២  ប្រសិន​មិនបានគ្រប់គ្រងកម្រិត​ជាតិ​ស្ករ​ឲ្យបានល្អ ងាយនឹងបង្កឲ្យប៉ះពាល់ទៅដល់សុខ​ភាព​បេះដូង។ ៣.ការកើតស្ដ្រេស ការគេងមិនគ្រប់គ្រាន់ក៏អាចបណ្ដាលឲ្យប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ដផងដែរ។ តួយ៉ាង អាច​ធ្វើ​ឲ្យយើង​កើតអារម្មណ៍មួម៉ៅ ឆេវ​ឆៅ ឆាប់ខឹង និងកើតស្រ្ដេស។ ការកើតស្ដ្រេសអាចបណ្ដាលឲ្យថយចុះកម្រិតកូលេស្ដេ​រ៉ូលល្អក្នុងឈាម ដែលជាកត្ដាចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ៤.ការថយចុះម៉ាញ៉េស្យូម តាមការសិក្សាបានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យថយចុះបរិមាណម៉ាញ៉េស្យូមក្នុងឈាមបានដែរ។ ការថយចុះបរិមាណម៉ាញ៉េស្យូមក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ព្រោះម៉ាញ៉េស្យូមមានមុខ​ងារ​ជួយ​គ្រប់គ្រងចរន្ដឈាម និង គ្រប់ក្រងចង្វាក់បេះដូងឲ្យដំណើរប្រក្រតី។ ប្រសិនជាខ្វះសារធាតុមួយនេះ​នឹងប្រឈមការកើតជំងឺខ្សោយបេះដូង។ ៥.ការឡើងគីឡូ ការគេងមិនគ្រប់គ្រាន់ក៏ប្រឈមនឹងការឡើងគីឡូ ព្រោះបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយដែលជំរុញឲ្យឃ្លានញ៉ាំច្រើន សំខាន់ប្រភេទអាហារផ្អែមៗមានកម្រិតជាតិស្ករខ្ពស់។ ក្នុងករណីដែលយើង​កើតជំងឺធាត់ កើតឡើងជាតិខ្លាញ់ក្នុងឈាមក៏ជាសញ្ញាវិវត្ដទៅរកការកើតជំងឺ​បេះ​ដូង​លឿន ពិសេសជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម​បេះ​ដូង​។ ដូច្នេះការគេងមិនគ្រប់គ្រាន់ ក៏ជា​កត្ដា​ចម្បងប៉ះពាល់សុខភាពបេះដូង។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង […]


ការបង្ករោគលើបេះដូង

អនុវត្តគន្លឹះ ៥យ៉ាងនេះ ជួយឲ្យសុខភាពបេះដូងរឹងមាំ

សុខភាពបេះដូង មិនទាល់តែអ្នកជំងឺទើបត្រូវយកចិត្ដទុកដាក់នោះទេ ចំពោះអ្នកមានសុខភាពធម្មតា​ក៏ត្រូវខ្វាយ​ខ្វល់ និងការពារឲ្យបានល្អ​ ព្រោះថាជំងឺបេះដូងគឺជាជំងឺដែលគ្រោះថ្នាក់ ហើយពិបាកព្យាបាលនៅពេលដែលកើត​មាន។ ដូច្នេះអ្វីដែលសំខាន់ យើងត្រូវចេះថែរក្សាសុខភាពបេះដូងឲ្យបានល្អដោយអនុវត្ដវិធីមួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងរបបអាហារឲ្យបានល្អ ការគ្រប់គ្រងរបបអាហារគឺជារឿងចាំបាច់បំផុតសម្រាប់សុខភាពបេះដូង។ យើងអាចជ្រើសរើសប្រភេទអាហារដែលមានវីតាមីន រ៉ែ ដូចជាពពួកបន្លែ ផ្លែឈើ  និងពពួកប្រូតេអ៊ីនដែលមាននៅក្នុងសាច់ ត្រី និង សាច់គ្មានខ្លាញ់។ ចំពោះអ្នកដែលចូលចិត្ដញ៉ាំសាច់ក្រហម ដូចជា សាច់គោ សាច់ជ្រូក សាច់ពពែ សាច់ចៀមជាដើម និងប្រភេទអាហារប្រៃ ផ្អែម អាហារខ្លាញ់ក៏គួរតែកាត់បន្ថយ។ លើសពីនេះទៅទៀតចំពោះអ្នកដែលជក់បារីក៏ត្រូវបញ្ឈប់ និង​អ្នក​ផឹកស្រា ផឹកភេសជ្ជៈកំប៉ុងក៏គួរតែកាត់បន្ថយផងដែរ។ អនុវត្ដ​បែបនេះ​ក៏រួមចំណែកជួយឲ្យបេះដូងមានសុខភាពល្អ។ ២.ការគ្រប់គ្រងសម្ពាធឈាម ការលើសសម្ពាធឈាមញឹកញាប់ក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ពិសេសប្រភេទជំងឺស្ទះសរសៃ​ឈាម​បេះដូងតែម្ដង។ ក្នុងចំណុចនេះគឺផ្ដោតសំខាន់ទៅលើអ្នកដែលមានបញ្ហាលើសគីឡូ និងអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ ត្រូវតាមដានសម្ពាធឈាមឲ្យបានទៀងទាត់ជាមួយនឹងគ្រូពេទ្យ។ ៣.ការគ្រប់គ្រងស្ដ្រេស អ្នកមានបញ្ហាស្ដ្រេសច្រើនក៏អាចប្រឈមនឹងកើតជំងឺបេះដូងបាន ព្រោះការកើតជំងឺស្ដ្រេសបណ្ដាលឲ្យយើងមានបញ្ហាគេងមិនលក់ប៉ះពាល់ដល់សុខភាព និងប្រឈមការលើសសម្ពាធឈាម។ ដូច្នេះការគ្រប់គ្រងស្ដ្រេសបានល្អក៏ជាផ្នែកមួយជួយឲ្យបេះដូងមានសុខភាពល្អ។ [embed-health-tool-heart-rate] ៤.ការហាត់ប្រាណឲ្យបានជាប្រចាំ ការហាត់ប្រាណឲ្យបានទៀងទាត់ដូចជា រត់ ដើរ ឬលេងកីឡាផ្សេងៗដើម្បីឲ្យរាងកាយមានចលនាអាចប្រើប្រាស់ថាមពល ត្រឹមតែ៣០នាទីក្នុងមួយថ្ងៃក៏ជួយឲ្យបេះដូងមានសុខភាពល្អ។ ការហាត់ប្រាណអាចកាត់បន្ថយបរិមាណកូលេស្ដេរ៉ូលក្នុងឈាមបានលឿន និងមានប្រសិទ្ធភាពទៀតផង។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង […]


បញ្ហាបេះដូងផ្សេងទៀត

កត្តាទាំងនេះហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងនោះ

ជំងឺគាំងបេះដូង ក្រិនសរសៃឈាមបេះដូង ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូងជា​ដើម​ កន្លងមកយើងតែងគិតថាបញ្ហាទាំងនេះតែងតែកើត​ឡើងដោយសារវ័យ​ ឬប្រវត្ដិគ្រួសារមានជំងឺនេះ។​ ប៉ុន្ដែមិនដូច្នោះទាំងស្រុងទេ សកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួន ក៏អាចបណ្ដាលឲ្យយើងងាយប្រឈម​ជំងឺទាំងនេះមុនវ័យបានដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការគ្រប់គ្រងរបបអាហារ ការទទួលទានអាហារដែលមានជាតិខ្លាញ់មិនល្អ គឺជាមូលហេតុសំខាន់​​បំផុតផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង លើសពីនេះក៏បណ្ដាលឲ្យកើតជំងឺក្រិនសរសៃឈាមផង​ដែរ​។ ក្រៅ​ពីនេះ ប្រភេទអាហារដែលប្រៃ​ខ្លាំង ឬ​អំបិល​ច្រើន​ក៏ជាកត្ដាបង្កឲ្យ​កើន​ឡើងសម្ពាធឈាមដែរ​។ ២.មិនសូវ​បញ្ចេញញើស​ ការមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់អាចនាំឱ្យកើតជំងឺបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈម​ហានិ​ភ័យ កើតជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែម។ ដូច្នេះការមាន សកម្មភាពរាងកាយ​ទៀងទាត់អាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន។ ៣.ការផឹកគ្រឿង​ស្រវឹង​ ជាក់ស្ដែងការផឹកស្រាច្រើនពេកអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏ងាយនឹងវិវត្ដទៅជាជំងឺបេះដូងបាន។ ការផឹកស្រា ធ្វើឲ្យសារធាតុខ្លាញ់ triglyceridesកើតឡើងក្នុងឈាម ងាយប៉ះពាល់ដល់បេះដូង។ ជាទូទៅការផឹកស្រាមិនត្រូវបានហាមឃាត់ទាំងស្រុងនោះទេ គេអាចកំណត់ទៅតាមលក្ខខណ្ឌសុខភាព ដូចជា ស្ត្រីមិនគួរផឹកលើសពី ២ កែវចំណុះ៣៣០មិល្លីលីត្រ ក្នុងមួយថ្ងៃ និងបុរសមិនគួរផឹកលើសពី ៣ កែវក្នុងមួយថ្ងៃ។ [embed-health-tool-heart-rate] ៤.ការជក់បារី បារីមានសារធាតុនីកូទីនអាចបំផ្លាញបេះដូង និងសរសៃឈាមក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាបូនម៉ូណូអុកស៊ីតពីផ្សែងបារី នឹង​កាត់បន្ថយបរិមាណអុកស៊ីសែនក្នុងឈាម។ ផលប៉ះពាល់ពីផ្សែងបារី សូម្បីតែអ្នកនៅជុំវិញខ្លួនមិនបានជក់ ក៏ប្រឈមហានិភ័យនៃជំងឺបេះដូងបានដែរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ