សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

កំពុងប្រតិបត្តិការសុខៗ ស្រាប់តែឮសំឡេងដូចផោមពីទ្វារមាស អាចមកពីបញ្ហាមួយនេះ

សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​ ឬ​ហ្គាស​​ចេញ​ពី​ទ្វារ​មាស​ កើត​ឡើង​នៅ​ពេល​ដែល​ខ្យល់​បញ្ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស។ ជា​ទូទៅ ហ្គាស​ចេញ​ពី​ទ្វារ​មាស​មិន​មាន​ក្លិន​អ្វី​ទាំង​អស់​ ប៉ុន្តែ​សំឡេង​ដូច​ផោម​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​អៀនខ្មាស​ ជា​ពិសេស​នៅ​ពេល​មាន​អីៗ​ជាមួយ​នឹង​ដៃគូ។ ជា​ទូទៅ អាការៈ​នេះ កើត​ឡើង​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​ ដូចជា​ហាត់​យូហ្គា ឬ​រួម​ភេទ​។ ម្យ៉ាង​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​រួច​ ម៉ាក់​ៗ​ក៏​អាច​​​​បញ្ចេញ​ហ្គាស​ពី​ទ្វារ​មាស​ដូច​គ្នា​ ដោយ​សារ​តែ​​សាច់​ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ អំឡុង​ពេល​ពពោះ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឬ​អត់? ​ក្នុង​ករណី​ខ្លះ ​ហ្គាស​ចេញ​ពី​ទ្វារ​មាស​អាច​ជា​រោគសញ្ញា​​នៃ​បញ្ហា​សុខភាព​​ធំ​ៗ​ចំនួន​២​គឺ បាត​អាង​ត្រគាក​មិន​ដំណើរការ (Pelvic floor dysfunction) និង​ធ្លាយ​រន្ធ​ទ្វារ​មាស (Vaginal fistulas)។ ​​ពិត​ណាស់​ ​ការ​ពពោះ​ ​អាច​បណ្ដាល​ឲ្យ​​ស្ត្រី​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​បាត​អាង​ត្រគាក​ចុះ​ក្រោយ ដោយ​​ការ​នោម​ញឹកញាប់​ និង​អាច​​បញ្ចេញ​ខ្យល់​តាម​ទ្វារ​មាស​ច្រើន​ជាង​ធម្មតា​។ យ៉ាង​ណា​មិញ យើង​​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ តាម​រយៈ​ការ​​ធ្វើ​លំហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក។ [embed-health-tool-ovulation] ចំណែក​ឯ​ក្នុង​ករណី​ធ្លាយ​រន្ធ​ទ្វារ​មាស​ ស្រី​ៗ​យើង​ចាំបាច់​​ត្រូវ​ទទួល​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ។ រោគសញ្ញា​នៃ​​ការ​ធ្លាយ​រន្ធ​ទ្វារ​មាស​មាន​ដូចជា​ បញ្ចេញ​ហ្គាស​តាម​ទ្វារ​មាស​ញឹកញាប់​ រលាក​ទ្វារ​មាស (Vaginal inflammation) ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ញឹកញាប់​ រាករូស​ ឈឺចាប់​នៅ​ពេល​រួម​ភេទ ឈឺ​ពោះ ឬ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ ឬរន្ធ​គូទ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការអស់រដូវ

ចូលដល់វ័យអស់រដូវ ស្រីៗយើងអាចជួបបញ្ហាទ្វារមាសទាំង ៥ នេះ

ចូល​ដល់​វ័យ​អស់​រដូវ​ ស្ត្រី​អាច​នឹង​ឆ្លង​កាត់ការប្រែ​ប្រួល​​មួយ​ចំនួន​​ដូចជា​សាច់​ក្ដៅ គេង​មិន​លក់​ ប្រែប្រួល​អារម្មណ៍ និង​បញ្ហា​ជា​ច្រើន​ទៀត​។ ​ក្នុង​ចំណោម​​នោះ​ បញ្ហា​ទ្វារ​មាស​អំឡុង​ពេល​អស់​រដូវ​ក៏​កើត​ឡើង​ដូច​គ្នា​។ ១. ទ្វារ​មាស​ស្ងួត​ ​ទ្វារ​មាស​ស្ងួត​ កើត​ឡើង​ជា​ទូទៅ​ និង​នៅ​គ្រប់​វ័យ​ទាំងអស់​។ ​បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យ​សុខភាព​ស្បែក​​ទ្វារ​មាស​យើង​ទ្រុឌទ្រោម​ និង​ទ្វារ​មាស​ងាយ​ឈឺចាប់​។ ចូល​ដល់​វ័យ​ជិត​អស់​រដូវ ឬ​​អស់​រដូវ​ ទ្វារ​មាស​យើង​ចាប់ផ្ដើម​ស្ងួត និង​ខ្វះ​ជាតិ​ទឹក ដែល​កត្តា​នេះ​អាច​រារាំង​ដល់​តុល្យភាព​នៃ​បាក់តេរី​ល្អ​ និង​ជា​លទ្ធផល​ អាច​បង្ក​​ឲ្យ​ឆ្លង​មេរោគ​ផ្សិត។ ហេតុ​នេះ​ហើយ​ ដើម្បី​បញ្ចៀស​​អាការៈ​ស្ងួត​ទ្វារ​មាស​ យើង​គួរ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ឬ​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​គុណភាព​ល្អ​។ [embed-health-tool-ovulation] ​​​​​​២. ក្រហាយ​ពេល​នោម​ នៅ​ពេល​ដែល​​កម្រិត​​​អ័រម៉ូន​អឹស្ត្រូសែន​ថយ​ចុះ ​នឹង​ធ្វើ​ឲ្យ​ជាលិកា​ស្ងួត​ ហើយ​នឹង​បង្ក​ជា​អាការៈ​ក្រហាយ​នៅ​ពេល​នោម​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​យើង​​ចេះ​​តែ​មាន​អារម្មណ៍​ឈឺ​នោម​ជាប់​រហូត​​ និង​ក្រហាយ​នៅ​ពេល​នោម​ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​​​តម្រង​នោម​ និង​សុខភាព​បន្ត​ពូជ​។ ៣. ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ចំពោះ​ស្ត្រី​ដែល​ដល់​វ័យ​អស់​រដូវ ​អាច​​មិន​សូវ​ចាប់អារម្មណ៍​នឹង​ការ​រួម​ភេទ​ ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​អឹស្ត្រូសែន​ថយ​ចុះ ​ដែល​នាំ​ឲ្យ​ជាលិកា​ទ្វារ​មាស​ស្ងួត​ និង​ស្ដើង ​ ជា​ហេតុ​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ចំពោះ​ស្ត្រី​ភាគ​ច្រើន។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ប្រើ​ទឹក​រម្អិល​នៅ​ពេល​រួម​ភេទ​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​​៤. ទ្វារ​មាស​តឹង​ណែន ទន្ទឹម​នឹង​នេះ​ដែរ កម្រិត​អ័រម៉ូន​អឹស្ត្រូសែន​ទាប​ អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​ធម្មជាតិ​​មាន​តិចតួច ដែល​នាំ​ឲ្យ​ស្រទាប់​ទ្វារ​មាស​ប្រែ​ទៅ​ជា​ស្ដើង​ និង​មិន​សូវ​យឺត​។ ក្នុង​ករណី​មួយ​ចំនួន​ […]


ទ្វារមាស

ក្បូនបន្តឹងទ្វារមាសឲ្យណែនល្អ ​និងជួយសុខភាពផ្លូវទឹកនោម

ទ្វារមាសរលុងដោយសារស្បែកទ្វារមាសមានសភាពទន់ និង​យឺតដូចជាកៅស៊ូកងអ៊ឹងចឹងដែលអាចបាត់បង់ភាពយឺត និងរលុង។ ធ្វើម៉េចទើបយើងដឹងថា ទ្វារ​មាស​រលុង? គួរបន្តឹងវិញដោយវិធីណា? ប្រសិនបើយើងសង្កេតឃើញអាការៈដូចខាងក្រោមអាចមានន័យថា ទ្វារមាស​​យើងរលុងហើយ។ ១. លេចនោម ប្រសិនបើយើងលេចនោមតិចតួច (តិចជា ៥០ មីលីលីត្រ) ក្នុងអំឡុងពេលដូចជា ធ្វើកិច្ចការផ្ទះ លើក​របស់ធ្ងន់ៗ ធ្វើសកម្មភាពណាដែលត្រូវប្រើកម្លាំងខ្លាំង ឬសូម្បីតែពេលកណ្តាស់ សើច ឬក្អកអាច​មានន័យថាសាច់ដុំទ្វារមាសរបស់យើងបាត់បង់ភាពយឺត និងសមត្ថភាព​ក្នុង​ការ​កន្ត្រាក់​ហើយ។ ជាធម្មតាសាច់ដុំទ្វារមាសអាចជួយទប់ទឹកនោម និងការពារប្លោកនោម​មិនឱ្យ​បញ្ចេញ​ទឹកនោម។ ការ​លេចនោមបែបនេះមិនដូចការលេច​នោម​​​ដែលមិនដឹងខ្លួនទេ តែជាការលេចនោម​ដែលភ្ញោ​ចពីការ​មាន​សម្ពាធបុកនឹងពោះ។ ២. ខ្សោយសាច់ដុំអាងត្រគាក ប្រសិនបើសាច់ដុំអាងត្រគាកយើងខ្សោយជាងមុន ទ្វារមាសយើងអាចរលុង ព្រោះសាច់ដុំ​ទ្វារមាស​ពឹងផ្អែកលើ​​កម្លាំង​សាច់ដុំ​អាងត្រគាក​ដើម្បី​កន្រ្តាក់ និង​សន្ធឹង។ បើយើងមានអាការៈដូចខាងក្រោម អាចមាន​ន័យថា​សាច់ដុំអាងត្រគាកយើងខ្សោយ៖ រាន់​នោម​ខ្លាំង នោមញឹកញាប់ ឬនោមច្រើននៅពេលយប់ មានអារម្មណ៍ថាធ្ងន់ ធ្លាក់ ប៉ោង ឬមិនស្រួលនៅក្នុងទ្វារមាស ឬរន្ធគូទ ឈឺចាប់នៅតំបន់អាងត្រគាក ឬមិនស្រួលក្នុងអំឡុងពេលរួមភេទ ៤. ខ្វះ​ភាព​រំភើប​អំឡុង​ពេល​រួម​មេត្រី ​ប្រសិនបើយើង​មិន​មាន​អារម្មណ៍​រំភើប នៅ​មុន​ពេល​រួម​មេត្រីដូចជា​ពេលដៃគូរបបោសអង្អែរ ឬ​ថើប​ជាដើម ឬ​អំឡុង​ពេល​រួម​មេត្រី នេះអាចដោយ​សារទ្វារមាសយើងរលុង ព្រោះសាច់ដុំទ្វារមាស​លែង​អាច​កន្រ្តាក់ ឬ​សន្ធឹងបាន។ [embed-health-tool-ovulation] ៥. បបូរទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល ប្រសិនបើពេលយើងសូក​ម្រាមដៃ​ចង្អុលចូល​ទ្វារមាស​ ហើយ​​បបូរ​​ទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុលទេ មានន័យថាយើងមិនអាច​កន្ត្រាក់សាច់ដុំទ្វារមាសបានទេ​ដែលបញ្ជាក់ទ្វារមាសយើងរលុងហើយ។ ក្រៅពីការវះកាត់បង្រួមទ្វារមាស យើងអាចបន្តឹងទ្វារមាសដោយ៖ - លំហាត់លើកជើង៖ លំហាត់ប្រាណដ៏សាមញ្ញនេះគ្រាន់តែតម្រូវឱ្យយើងគេងផ្ងារ ហើយលើកជើងឡើងលើ​ម្តងមួយ​ចំហៀងឱ្យត្រង់រយៈពេល ១ នាទី។ […]


ការអស់រដូវ

ស្រ្តីឆាប់អស់រដូវ អាចប្រឈមនឹងបញ្ហាសុខភាព ៣ យ៉ាងនេះ

ការឆាប់អស់រដូវ គឺសំដៅ​ដល់​ការអស់រដូវមុនអាយុ ៤០ ឆ្នាំ ព្រោះជាទូទៅស្រ្តីអស់រដូវនៅ​ចន្លោះអាយុ ៤៥ ដល់ ៥៥ ឆ្នាំ។ ហេតុអ្វីបានជាស្រ្តីមួយ​ចំនួនឆាប់អស់រដូវ? ហើយការឆាប់អស់​រដូវ​ធ្វើឱ្យស្រ្តីមានហានិភ័យសុខភាពអ្វីខ្លះ? ហេតុផលមួយចំនួនធ្វើឱ្យស្រ្តីឆាប់អស់រដូវអាចរួមមាន៖ ការវះកាត់យកក្រពេញអូវែរចេញ ការជក់បារី ការវះកាត់យកស្បូនចេញ (កាត់ស្បូន) ផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមី ឬវិទ្យុសកម្ម ការមានប្រវិត្តគ្រួសារឆាប់អស់រដូវ ជំងឺហ្សែនដែលបណ្តាលមកពីក្រូម៉ូសូមខុសប្រក្រតី ជំងឺប្រព័ន្ធភាពសុំា (ជំងឺរលាកសន្លាក់ឆ្អឹង, រលាកពោះវៀន) ជំងឺអេដស៍ ក្រពេញអូវែរមិនបញ្ចេញមេជីវិតញី នៅពេលស្រ្តីឆាប់អស់រដូវ ក្រពេញអូវែរក៏ឈប់ដំណើរការមុនពេលដែរ​ ដែល​ធ្វើឱ្យលែងមានការ​បញ្ចេញ​មេជីវិតញី ហើយឈប់ផលិត​អ័រម៉ូន​អ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ ជាលទ្ធផល​ស្រ្តីនឹង​មាន​ហានិភ័យសុខភាពខ្ពស់ជាងស្រ្តីដែលអស់រដូវធម្មតា​។ ១. ជំងឺ​សរសៃឈាម​បេះដូង ការឆាប់អស់រដូវធ្វើឱ្យកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនឆាប់ថយចុះដែលបណ្តាល​ឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងព្រោះអ័រម៉ូនអ៊ឹស្ត្រូសែនអាចជួយការពារសរសៃឈាមពីការស្ទះ និងឡើងរឹង ហើយអាចកាត់បន្ថយបញ្ហាបេះដូងជាច្រើនដោយសារអ័រម៉ូនអ៊ឹស្ត្រូសែនអាចបង្កើនកម្រិត​កូលេស្តេរ៉ូលល្អ (HDL) នៅក្នុងឈាម។ [embed-health-tool-heart-rate] ២. ពុកឆ្អឹង អ័រម៉ូនអ៊ឹស្ត្រូសែនជួយឱ្យរាងកាយស្រ្តីស្រូបយកជាតិកាល់ស្យូមបានល្អ។ នៅ​ពេលដែល​កម្រិត​អ័រម៉ូន​អ៊ឹស្ត្រូសែនក្នុងខ្លួនស្ត្រីចាប់ផ្តើមធ្លាក់ចុះ ស្រ្តីបាត់បង់ជាតិកាល់ស្យូម​ពីរាងកាយកាន់តែលឿន​ដែល​បណ្តាលឱ្យមានជំងឺ​ពុកឆ្អឹងព្រោះបាត់បង់ម៉ាសឆ្អឹង និងធ្វើឱ្យស្រ្តីប្រឈមនឹងការបាក់ឆ្អឹងត្រគាក កដៃ ឬឆ្អឹងខ្នង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជំងឺផ្លូវចិត្ត ការឆាប់អស់រដូវធ្វើឱ្យអារម្មណ៍ស្រ្តីឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់កើតទុក្ខ​ ឆាប់សោកសៅ​ដែល​អាចបណ្តាលឱ្យស្រ្តីងាយមានបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តដោយសារ​ការធ្លាក់ចុះរបស់កម្រិតអ័រម៉ូន​អ៊ឹស្ត្រូសែន​​​​ដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ និងមុខងារខួរក្បាល។ លើសពីនេះទៅទៀត ស្រ្តីអាច​កើត​ទុក្ខ​ដោយសារការ "ការលែងអាចមានកូន ការបាត់បង់ភាពជាស្ត្រី" […]


ការអស់រដូវ

ស្រីៗដល់វ័យអស់រដូវអាចជួបបញ្ហាគេងមិនលក់ ដោះស្រាយតាមវិធីនេះ

​វ័យ​អស់​រដូវ​ ជា​ដំណាក់កាល​​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​Estrogen និង​Progesterone ហើយ​ជា​ទូទៅ ​ស្ត្រី​យើង​​តែងតែ​អស់​រដូវ​នៅ​វ័យ​ជិត​ឈាន​ដល់​៥០​ឆ្នាំ ឬ​​លើស​ ៥០​ឆ្នាំ​តិច​តួច​​។​ នៅ​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​នេះ​​ អាច​​បង្ក​ឲ្យ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​​ការ​ឡើង​កម្ដៅ​ខ្លួន​​ភ្លាម​ៗ អម​ជាមួយ​នឹង​អាការៈ​បែក​ញើស ដែល​ជា​ហេតុ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​គេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! យោង​តាម​សមាគម​ដំណេក​ថ្នាក់​ជាតិ​ (National Sleep Foundation) របស់​អាមេរិក ប្រមាណ​៦១%​នៃ​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ មាន​បញ្ហា​ក្នុង​ការ​គេង ដែល​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត ដូចជា​ងងុយ​គេង​នៅ​ពេល​ថ្ងៃ ការ​ចងចាំ​ចុះ​ខ្សោយ​ ស្រ្តេស ឆាប់​​ចាស់​មុន​វ័យ​ ឬ​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ជា​ដើម។​​ ​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​នេះដោយ​របៀប​ណា​? ដើម្បី​ជួយ​ឲ្យ​​គេង​លក់​ស្រួល​ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​ជំនួយ​ យើង​គួរ​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖ ស្លៀក​ពាក់​សំលៀកបំពាក់​រលុង​ៗ ដែល​ធ្វើ​ពី​កប្បាស​ ​រក្សា​ភាព​ត្រជាក់​នៅ​ក្នុង​បន្ទប់​គេង និង​​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ ជៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​បែក​ញើស (ដូចជា​អាហារ​ហឹរ) មុន​ពេល​ចូល​គេង និង ចូល​គេង​ឲ្យ​​ទៀង​ម៉ោង ជៀសវាង​មើល​ទូរទស្សន៍ ញ៉ាំ​អាហារ ឬ​អាន​សៀវភៅ​នៅ​លើ​គ្រែ​គេង។ យើង​អាច​ធ្វើ​សកម្មភាព​ទាំង​នេះ​នៅ​ទីតាំង​ផ្សេង​ រហូត​ដល់​យើង​ងងុយ​គេង​​ ហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ុន្តែ​ជៀសវាង​ហាត់​ប្រាណ​មុន​ពេល​គេង​ ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ជាតិ​អាកុល​ និង​ជាតិ​នីកូទីន​ច្រើន​ជ្រុល ជៀសវាង​គេង​ថ្ងៃ ដែល​អាច​​រំខាន​​ដំណេក​នៅ​ពេល​យប់ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​អាច​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​គ្មាន​ផល​រំខាន នោម​ មុន​ពេល​ចូល​គេង។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


ទ្វារមាស

ចង់ឲ្យទ្វារមាសមានសុខភាពល្អ ស្រីៗកុំរំលងរបបអាហារទាំងនេះ

របប​អាហារ​ដែល​​ស្រី​ៗ​យើង​​ញ៉ាំ​រាល់​ថ្ងៃ​ ​មាន​តួនាទី​យ៉ាង​សំខាន់​ចំពោះ​សុខភាព​ទ្វារ​មាស។ ប៉ុន្តែ​ បើ​យើង​ញ៉ាំ​អាហារ​​មិន​ល្អ វា​អាច​នឹង​បណ្ដាល​ឲ្យ​កម្រិត ​pH និង​បាក់តេរី​នៅ​តំបន់​ពិសេស​​គ្មាន​តុល្យភាព។ ពិត​ណាស់ តុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​​ស្រី​ៗ​យើង ហេតុ​នេះ​ហើយ​ យើង​គួរ​ជំរុញ​បាក់តេរី​ល្អ​ៗ​​ ដើម្បី​ជួយ​ឲ្យ​សុខភាព​ទ្វារ​មាស​កាន់​តែ​ប្រសើរ​។ អាហារ​ ៥ យ៉ាង​ល្អ​បំផុត​ក្នុង​ការ​ជួយ​ជំរុញ​បាក់តេរី​​ល្អ​​ក្នុង​ទ្វារ​មាស​ ១. Probiotics ​​​​​​Probiotics មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ទ្វារ​មាស​ ពីព្រោះ​វា​មិន​ត្រឹម​តែ​អាច​ជួយ​រក្សា​តុល្យភាព​​កម្រិត​pH និង​បាក់តេរី​ល្អ​នៅ​​ទ្វារ​មាស​នោះ​ទេ ​​​​​Probiotics​ថែម​ទាំង​​អាច​​ជួយ​​ប្រឆាំង​នឹង​ការ​បង្ក​រោគ​យ៉ាង​មាន​ប្រសិទ្ធភាព​។ បើ​យើង​ញ៉ាំ​​អាហារ​ដែល​មាន​​​​​​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​ចំនួន​១៥០​មីលីលីត្រ​ប្រចាំ​ថ្ងៃ យើង​នឹង​អាច​​​​បញ្ចៀស​​ការ​រលាក​ទ្វារ​មាស​ដោយ​មេរោគ​ផ្សិតនិង​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​​ ។ លើស​ពី​នេះ Probiotics ​ក៏​អាច​ជួយ​ថែទាំ​ប្រព័ន្ធ​​រំលាយ​អាហារ​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​មាន​សុខភាព​ល្អ​​ថែម​ទៀត​ផង​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ខ្ទឹម​ស​ ខ្ទឹម​ស​ មាន​​គុណប្រយោជន៍​ដ៏​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ដូច្នេះ​គ្រឿង​ទេស​មួយ​​ប្រភេទ​នេះ ក៏​​អាច​ជួយ​ជំរុញ​បាក់តេរី​ល្អ​ដល់​ទ្វារ​មាស​បាន​​យ៉ាង​អស្ចារ្យ​។ មួយ​វិញ​ទៀត ខ្ទឹម​ស​ក៏​​ជួយ​ប្រឆាំង​នឹង​បាក់តេរី មេរោគ​ផ្សិត​ ក៏​ដូចជា​ជួយ​រក្សា​លំនឹង​កម្រិត​pH ដោយ​ជួយ​ជំរុញ​បាក់តេរី​ល្អ​នៅ​ទ្វារ​មាស​។ ៣. ពពួក​ផ្លែ​ក្រូច​ ជាមួយ​គ្នា​នេះ​ដែរ​ តុល្យភាព​នៃ​បាក់តេរី និង​កម្រិត​pH​នៅ​ក្នុង​ទ្វារ​មាស​​​​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​ការ​ឆ្លង​មេរោគ។ យ៉ាង​ណា​មិញ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ទ្វារ​មាស​។ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​Journal of Clinical Medicine Research​បាន​បង្ហាញ​ថា ពពួក​ផ្លែ​ក្រូច​ […]


បញ្ហាស្ត្រីផ្សេងទៀត

ប្រឈមនឹងជំងឺEndometriosis? គួរ​ញ៉ាំអាហារទាំងនេះ

ជំងឺ​Endometriosis ជា​​ស្ថានភាព​ឈឺចាប់​រ៉ាំរ៉ៃ​ ដែល​ជាលិកា​ស្រដៀង​នឹង​​​ភ្នាស​ក្នុង​ស្បូន​ចាប់ផ្ដើម​លូតលាស់​ខាង​ក្រៅ​ស្បូន​។ កោសិកា​ឈាម​ដែល​​ជាប់​  ​អាច​បណ្ដាល​ឲ្យ​រលាក​ ស្អិត ​​និង​​មាន​ជាលិកា​សម្លាក​អំឡុង​ពេល​មក​រដូវ នៅ​គ្រប់​តំបន់​ដែល​ជាលិកា​ដូច​ភ្នាស​ស្បូន​ លូតលាស់​។ កត្តា​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាម​ច្រើន​ នៅ​ពេល​មក​រដូវ​។ រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​នេះ រួម​មាន​ឈឺ​អាង​ត្រគាក​ ឈឺ​ចាប់​ពេល​រួម​ភេទ អស់​កម្លាំង រាករូស ហើម​ពោះ ទល់​លាមក​ និង​​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ព្យាបាល​បញ្ហា​សុខភាព​មួយ​នេះ​ទេ​នោះ វា​​ក៏​អាច​នាំ​ឲ្យ​គ្មាន​កូន​ផង​ដែរ។​ ពិត​ណាស់​ ជំងឺ​Endometriosis ​អាច​ធ្វើ​ឲ្យ​យើង​នឿយហត់​ និង​អស់​កម្លាំង ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​រោគសញ្ញា​​​តាម​រយៈ​របប​អាហារ​មួយ​ចំនួន​ដែរ​។​ ​អាហារ​គួរ​ញ៉ាំ សម្រាប់​​អ្នក​​​មាន​អាការៈ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​Endometriosis ១. បន្លែ បន្លែ​ជា​ប្រភព​ដ៏​ល្អ​នៃ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​ដែល​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​រាងកាយ​។ ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ច្រើន​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​​Endometriosis។ ដោយ​សារ​តែ​​ស្រី​ៗ​យើង​ដែល​កើត​ជំងឺ​នេះ​បាត់បង់​ឈាម​ច្រើន​អំឡុង​ពេល​មក​រដូវ​ ​យើង​អាច​​ប្រឈម​នឹង​ភាព​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​។ ការ​ញ៉ាំ​ស្ពៃ​ពួយឡេង​ ជាមួយ​ដំឡូង​បារាំង និង​ខាត់ណាខៀវ ​អាច​ជួយ​បង្កើន​ជាតិ​ដែក​ក្នុង​រាងកាយ​ ​ព្រម​ទាំង​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ផ្លែឈើ​ ទន្ទឹម​នឹង​នេះ ផ្លែឈើ​​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​ ប្រសិនបើ​យើង​មាន​ជំងឺ​​Endometriosis ពីព្រោះ​ពពួក​ផ្លែឈើ​​ទាំង​នេះ​ផ្ទុក​​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​កាត់បន្ថយ​​បរិមាណ​រ៉ាឌីកាល់​សេរី​ កាត់​បន្ថយ​ការ​រលាក​ និង​ភាព​តានតឹង​អុកស៊ីតកម្ម​ […]


ការមករដូវ

ស្រីៗយើងគួរចេះរក្សា​អនាម័យ​អំឡុង​ពេល​មក​រដូវ តាម​គន្លឹះ​ទាំង ​៥​​ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​​អនាម័យ​កន្លែង​សម្ងាត់​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ ពិត​ណាស់​ នៅ​ពេល​ដែល​​យើង​ខ្វះ​អនាម័យ​ អាច​នឹង​ងាយ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស។ ជាក់ស្ដែង ថ្វីដ្បិត​​តែ​ទ្វារ​មាស​​ជា​សរីរាង្គ​​​ដែល​អាច​សម្អាត​ដោយ​ខ្លួន​ឯង​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​រក្សា​តំបន់​នោះ​ឲ្យ​ស្អាត​ល្អ​ជា​និច្ច។ តិចនិក​​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ​ ១. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ថែទាំ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។ ​ទម្លាប់​នេះ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​អាលែកហ្ស៊ី​ និង​ការ​​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. សម្អាត​ទ្វារ​មាស​ អំឡុង​ពេល​មក​រដូវ គ្នា​យើង​គួរ​តែ​សម្អាត​ទ្វារ​មាស​ជា​ទៀងទាត់​ និង​ត្រឹមត្រូវ​ ក៏​ដូចជា​ជៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​គីមី​នៅ​បរិវេណ​នោះ។ ក្នុង​ករណី​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​កើត​ឡើង ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​ យក​ល្អ​គួរ​​ទៅជួប​​​គ្រូពេទ្យ​ជំនាញ​។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​មុន​ និង​ក្រោយ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ និង​​នៅ​ពេល​​ប៉ះពាល់​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ [embed-health-tool-bmi] ៣. ស្លៀក​ខោ​ទ្រនាប់​​​មាន​ផាសុកភាព ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ផាសុកភាព​ជា​រឿង​ដែល​ចាំបាច់​មួយ​ អំឡុង​ពេល​មក​រដូវ។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​យក​ល្អ​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​​​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​​បាន​។ មួយ​វិញ​ទៀត យើង​មិន​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​រឹប​ពេក​ឡើយ​ និង​ត្រូវ​​ផ្លាស់ប្ដូរ​​ខោ​​ទ្រនាប់​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ងូត​ទឹក​២​ដង​ក្នុង​មួយ​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​ថ្ងៃ​ពីរ​ដង​ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​អាច​កាត់​បន្ថយ​អាការៈ​ចុក​ពោះ និង​ឈឺ​ចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​ងូត​ទឹក​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ស្អុះស្អាប់​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ក្លិន​មិន​ល្អ​ និង​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការមករដូវ

មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?

ការមករដូវរបស់ស្រីៗគឺខុសគ្នាពីម្នាក់ទៅម្នាក់។ អ្នកខ្លះមករដូវតិច នាក់ខ្លះមករដូវធម្មតា ឯអ្នក​ខ្លះ​ទៀត​ក៏មករដូវច្រើន។ តើយើងធ្វើម៉េចដឹង​ថា មករដូវតិច ធម្មតា ឬច្រើន? ហើយមកច្រើន​ប៉ុណ្ណា​ទើប​គួរឱ្យបារម្ភ? រយៈពេលមករដូវរបស់ស្រីៗអាចមានចាប់ពី ២-៧ ថ្ងៃ ហើយជាធម្មតាអាចធ្លាក់ឈាមពី ១០-៨០ មីល្លីលីត្រដែលប្រហាក់ប្រហែលនឹង ១-៦ ស្លាប​ព្រាបាយ។ ការមករដូវធម្មតាគឺការធ្លាក់ឈាមពី ៣០-៤០ មីល្លីលីត្រ តែ​បើ​យើងធ្លាក់ឈាមចាប់ពី ៦០-៨០ មីល្លីលីត្រមានន័យថា យើង​មក​រដូវ​ច្រើន​ហើយ។ ជាធម្មតា សំឡីអនាម័យមួយបន្ទះអាចផ្ទុកឈាមរដូវបាន ៥ មីល្លីលីត្រ អ៊ីចឹងបើយើង​មក​រដូវ​ធម្មតា ក្នុងមួយខែយើងអាចប្រើសំឡីអនាម័យអស់ប្រហែល ៦-៨ បន្ទះ។ ប្រសិនបើយើងមានអាកាៈដូចខាងក្រោមមានន័យថា យើងមករដូវច្រើន​ហើយ៖ មករដូវលើសពី ៨ ថ្ងៃ មករដូវច្រើនដោយត្រូវប្តូរសំឡីអនាម័យរៀងរាល់ម៉ោង ហើយច្រើនម៉ោងជាប់ៗគ្នា ត្រូវប្តូរសំឡីអនាម័យនៅពេលយប់ ធ្លាក់កំណកឈាមធំៗ រមួលក្រពើ និងឈឺចាប់ផ្នែកខាងក្រោមពោះ ស្លេកស្លាំង អស់កម្លាំង និងថប់ដង្ហើម ការមករដូវច្រើនអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖ ១. អតុល្យភាពអ័រម៉ូន នៅពេលអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនអតុល្យភាព ស្រទាប់ស្បូនរបស់​យើងនឹង​ឡើងកម្រាស់​ក្រាស់​ជាងធម្មតា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ឈាម​រដូវច្រើន។ អ័រម៉ូនទាំងពីរអាចអតុល្យភាពដោយសារបញ្ហាសុខភាពដូចជា ការមាន​គីស​​ច្រើន​លើក្រពេញអូវែ (PCOS) ភាពធាត់ ភាពធន់នឹងអាំងស៊ុយលីន និងការមានបញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។ [embed-health-tool-due-date] ២. ការមានដុំសាច់ស្លូតក្នុងស្បូន ការមានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង […]


បញ្ហាស្ត្រីផ្សេងទៀត

តួនាទី​ស្ត្រីក្នុង​ថ្នាក់ដឹកនាំ ​ជា​ផ្នែក​សំខាន់​​​មិន​អាច​ខ្វះ​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​ស្ត្រី​ជា​ភេទ​ទន់​ខ្សោយ​ជាង​បុរស និង​ងាយ​រង​គ្រោះ​​ក៏​ពិត​មែន​ ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ថាមពល​ដ៏​អស្ចារ្យ​ រួម​ជាមួយ​នឹង​ភាព​រឹងមាំ ទេពកោសល្យ​ ​ក៏​ដូចជា​​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ផ្សេង​ៗ​​។ ពិត​ណាស់​ ស្ត្រី​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​​ក្នុង​សង្គម​ ដែល​គួរ​​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ និង​ជៀស​ផុត​ពី​ការ​​​​មើល​ងាយ​ រើសអើង ឬ​បៀតបៀន​ណា​មួយ​។ យ៉ាង​ណា​មិញ ចូរ​ងាក​មក​មើល​ជីវប្រវត្តិ​សង្ខេប​របស់​​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​នៅ​លើ​ពិភព​លោក​ គឺ​លោក​ស្រីJacinda Ardern ដើម្បី​​ឲ្យ​យើង​កាន់​តែ​យល់​ច្បាស់​អំពី​តម្លៃ និង​សារសំខាន់​របស់​​ស្ត្រី​​។ ​ជីវប្រវត្តិ​សង្ខេប នាយក​រដ្ឋមន្ត្រី​​ប្រទេស​នូវែលសេឡង់ ​លោក​ស្រីJacinda Ardern ត្រូវ​បាន​ទទួល​ការ​សាទរ​នៅ​ជុំវិញ​ពិភពលោក​ចំពោះ​ចំណាត់​ការ​រហ័ស​របស់​រដ្ឋាភិបាល​លោកស្រី​លើ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩ ដែល​អាច​ជួយ​ឲ្យ​ប្រទេស​នេះ​ជៀស​ផុត​ពី​ការ​ឆ្លង​ និង​ស្លាប់​ច្រើន​។ លោកស្រី​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ នៅ​ពេល​ដែល​លោក​ស្រី​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ឆ្នាំ​២០១៧ ហើយ​ក្រោយ​មក​ក៏​ក្លាយ​ជា​មេ​ដឹកនាំ​ស្ត្រី​វ័យ​ក្មេង​ជាង​គេ​បំផុត​របស់​ពិភពលោក។ លោកស្រី​​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ស្រី​ថា៖ «យើង​នឹង​កសាង​ប្រទេស​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្រោយ​វិបត្តិ​កូវីដ​-១៩»។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ភាព​ល្បីល្បាញ​របស់​លោក​ស្រី​លើ​ឆាក​អន្តរជាតិ​ លោក​ស្រីArdern ​មិន​ត្រឹម​តែ​ជា​មេ​ដឹកនាំ​​ស្ត្រី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នោះ​ទេ​ លោក​ស្រី​ក៏​ជា​មេ​ដឹក​នាំ​លំដាប់​ពិភព​លោក​ដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មក​នេះ ដែល​សម្រាល​កូន​អំឡុង​ពេល​ដែល​ខ្លួន​​កំពុង​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៨។ ​ការ​​ឈប់​សម្រាក​លំហែ​មាតុភាព​​ចំនួន​ ៦​សប្ដាហ៍​របស់​លោកស្រី​ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​អំឡុង​ពេល​ឈប់​សម្រាក​​ ហើយ​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​​ប្រទេស​នូវែលសេឡង់ បង្កើន​ការ​ឈប់​សម្រាក​ក្រោយ​សម្រាល​កូន​ដោយ​មាន​ប្រាក់​ឈ្នួល​​ដល់​ទៅ​ ២៦​សប្ដាហ៍ ដែល​ត្រូវ​​បាន​ឧបត្ថម្ភ​ដោយ​​រដ្ឋាភិបាល​។ ខណៈ​ពេល​ដែល​ពិភព​លោក​កំពុង​ជ្រួលច្របល់​នឹង​បញ្ហា​កូវីដ​-១៩ លោកស្រី​បាន​ទទួល​ការ​កោតសរសើរ​​ចំពោះ​វិធានការ​រហ័ស​របស់​ខ្លួន​ ដែល​អាច​អនុញ្ញាត​ឲ្យ​កុមារ​អាច​ចូល​សាលារៀន​​ជា​​ធម្មតា ហើយ​​មនុស្ស​ពេញ​វ័យ​ក៏​អាច​ត្រលប់​ទៅ​ធ្វើ​ការ​ដូច​ដើម​បាន​។ ចំណែក​ឯ​មេ​ដឹកនាំ​ស្ត្រី​​​ចំនួន​២​រូប​ទៀត​ គឺ​លោកស្រីAngela Merkel ​ជា​អតីត​អធិការបតី​អាល្លឺម៉ង់​ និង​​លោក​ស្រីTsai Ing-wen ​ ប្រធានាធិបតី​របស់​កោះ​តៃវ៉ាន់​ក៏​បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​វីរុស​កូវីដ-១៩ ដោយ​ចាត់​វិធានការ​ដ៏​មាន​​​ប្រសិទ្ធភាព​ដូច​គ្នា​។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ