សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ការមករដូវ

មករដូវតិចៗរាល់ខែបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ពិត​ណាស់​ វដ្ដ​រដូវ​ស្រី​ៗ​យើង​មិន​ដូច​គ្នា​ទេ ដោយ​អ្នក​ខ្លះ​មក​ច្រើន​ជ្រុល និង​អ្នក​ខ្លះ​មក​រដូវ​តិចតួច សឹង​តែ​មិន​ចាំបាច់​ប្រើ​សំឡី​អនាម័យ​ផង។ យ៉ាង​ណា​មិញ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​តិច​បែប​នេះ? ហើយ​គួរ​​ដោះស្រាយ​បែប​ណា​ល្អ? កត្តា​ដែល​នាំ​ឲ្យ​មក​​រដូវ​តិច​តួច ស្ត្រេស ​របប​អាហារ​មិន​ល្អ គេង​មិន​គ្រប់គ្រាន់ បញ្ហា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គន្លឹះ​ដោះស្រាយ​បញ្ហា​រដូវ​មក​តិច ១. ញ៉ាំ​ឆៃថាវ​ក្រហម​ ឆៃថាវ​ក្រហម​ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ កាល់ស្យូម​ វីតាមីន​A វីតាមីន​C ប៉ូតាស្យូម​ ម៉ង់ហ្គាណែស អាស៊ីដ​ហ្វូលិក​ និង​ជាតិ​សរសៃ។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​បង្កើន​កម្រិត​ជាតិ​អេម៉ូក្លូប៊ីន​ ដែល​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ និង​ជួយ​ឲ្យ​យើង​មក​រដូវ​កាន់​តែ​ច្រើន។ ២. ញ៉ាំ​សូកូឡា សូកូឡាជួយ​​បង្កើន​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដូចជា​ ជាតិ​ដែក​ ទង់ដែង ប្រូតេអ៊ីន​ និង​កាល់ស្យូម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. បញ្ចូល​គ្រាប់​ល្ង​នៅ​ក្នុង​របប​អាហារ ចំណែក​ឯ​គ្រាប់​ល្ង​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញ៉េស្យូម​ ទង់​ដែង និង​ម៉ង់ហ្គាណែស ដែល​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​។ ៤. ធ្វើ​លំហាត់​ប្រាណ ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​មក​រដូវ អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​ និង​ជំរុញ​​លំហូរ​ឈាម​រដូវ​បាន​ល្អ។ គ្នា​យើង​ក៏​អាច​ហាត់​យូហ្គា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ផង​ដែរ។ [embed-health-tool-ovulation] ៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា លំហូរ​ឈាម​​រដូវ​របស់​ស្ត្រី​យើង​ មាន​លាយ​ឡំ​ជាមួយ​នឹង​សារធាតុ​រាវ​ដទៃ​ទៀត​ប្រហែល​ជា​៩០% ហើយ​នៅ​ពេល​ដែល​ឈាម​ក្រាស់​​ខាប់​ពេក គឺ​ពិបាក​នឹង​ហូរ​ខ្លាំង​ណាស់​ […]


ការមករដូវ

ពេលមករដូវឈឺចាប់កាន់តែខ្លាំង បើស្រីៗទម្លាប់ធ្វើរឿងទាំង៥នេះ

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ភាគ​ច្រើន ​អាច​ងាយ​​ប្រឈម​នឹង​បញ្ហា​​​មួយ​ចំនួន​ដូចជា​ ហើម​ពោះ ឬ​ចុក​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ទម្លាប់​ខុស​ឆ្គង​អំឡុង​ពេល​មក​រដូវ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង​ទ្វេ​ដង។ តើ​ទម្លាប់​ខុស​ឆ្គង​អ្វី​ខ្លះ ដែល​យើង​មិន​គួរ​ធ្វើ​នៅ​អំឡុង​ពេល​មក​រដូវ? ១. ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន ការ​ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន​ជ្រុល​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ ក្រៅ​ពី​ជំរុញ​ស្រ្តេស ឡើង​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ ជំនួស​មក​វិញ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ពពួក​តែ​សរីរាង្គ ឬ​ទឹក​ផ្លែឈើ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. តម​អាហារ​រយៈពេល​យូរ អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​ អាច​បណ្តាល​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ដូច្នេះ​ហើយ​ ទើប​យើង​មិន​គួរ​តម​អាហារ​អំឡុង​ពេល​នេះ​ឡើយ។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​​ល្អៗ ​រួម​មាន​វីតាមីន​ ជាតិ​រ៉ែ និង​កាល់ស្យូម​ ដែល​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ​ស្រស់​ និង​ទឹក​ដោះ​គោ​។ ៣. ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង អាច​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​ និង​បាក់តេរី​កើន​ឡើង​នៅ​ក្នុង​ទ្វារ​មាស។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​​សំឡី​អនាម័យ​នៅ​ចន្លោះ​ពេល​៣ ឬ​៤​ម៉ោង​ម្តង។ ៤. ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចាល់​ទឹក​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អាស៊ីដ​ ។ ដូច្នេះ​ហើយ​ អំឡុង​ពេល​មក​រដូវ […]


ការបង្ករោគអាងត្រគាក

តើការបង្ករោគលើផ្លូវទឹកនោម អាចបណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​អាង​ត្រគាក អាច​បង្ក​ជា​ការ​រលាក​សរីរាង្គ​បន្ត​ពូជ​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​សម្លាក​រវាង​ជាលិកា និង​សរីរាង្គ។ បញ្ហា​សុខភាព​មួយ​នេះ កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​ការ​ឆ្លង​មេរោគ​ស្ត្រី​ផ្សេង​ទៀត​ដែល​មិន​បាន​​ព្យាបាល​ត្រឹមត្រូវ។ ជំងឺ​រលាក​អាង​ត្រគាក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ខាង​ក្រោម​ដូចជា​ស្បូន ដៃ​ស្បូន​ ឬ​អូវែ។ ស្រប​ពេល​ដែល​បាក់តេរី​ជា​ច្រើន​ប្រភេទ អាច​នាំ​ឲ្យ​មាន​ការ​រលាក​អាង​ត្រគាក តើ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​អត់? ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​រាលដាល​កាន់​តែ​ខ្លាំង​ដល់​សរីរាង្គ​បន្ត​ពូជ ដូចជា​ទ្វារ​មាស ឬ​មាត់​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​កើត​​ជំងឺ​រលាក​អាង​ត្រគាក និង​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ។ ជាក់ស្តែង​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​នៅ​ពេល​ដែល​​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ត្រូវ​បាន​ឆ្លង​មេរោគ ដែល​រួម​មាន​តម្រង​នោម​ បង្ហូរ​នោម​ និង​ប្លោក​នោម​ជា​ដើម។ ថ្វី​ត្បិត​តែ​ជំងឺ​រលាក​អាង​ត្រគាក​ស្រដៀង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​​ភាព​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​មាន​ភាព​ខុស​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​ទាំង​នេះ​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក ១. ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​បរិវេណ​អាង​ត្រគាក នៅ​ពេល​ដែល​សរីរាង្គ​បន្ត​ពូជ​ឆ្លង​បាក់តេរី​ដែល​បណ្តាល​មក​ពី​ជំងឺ​កាមរោគ គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក។ ក្នុង​ករណី​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​មូលហេតុ​បង្ក។ ២. គ្រុន​ក្តៅ គ្រុន​ក្តៅ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប្រសិន​បើ​យើង​មាន​អាការៈ​គ្រុន​ក្តៅ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ អម​ជាមួយ​នឹង​ការ​ឈឺចាប់​អាង​ត្រគាក ឬ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោះ​អាច​បង្ហាញ​​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ៣. ឈឺចាប់​ពេល​រួម​ភេទ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោម​ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។ ៤. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​​ជ្រុល និង​មាន​ក្លិន​មិន​ល្អ […]


ទ្វារមាស

ឆ្ងល់អត់ ម៉េចបានចេះតែឮសំឡេងដូចផោមពីទ្វារមាស ពេលរួមភេទ?

ស្រីៗគ្នា​យើង​ធ្លាប់​ឆ្ងល់​ឬអត់​ថា ម៉េចបានចេះតែឮសំឡេងដូចផោមពីទ្វារ​មាស ពេលកំពុងរួមភេទ? ពិត​ណាស់​ អាការបែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​អៀន​ខ្មាស ប៉ុន្តែ​ ករណី​នេះ​គ្រាន់​តែ​ជា​ការ​​ស្ទះ​ខ្យល់​ (Trapped air) នៅ​ក្នុង​ទ្វារ​មាស​​ធម្មតា​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស មុន​ពេល​ដែល​យើង​ស្វែង​យល់​ពី​វិធី​ទប់ស្កាត់ និង​ដោះស្រាយ​​មួយ​នេះ គ្នា​យើង​គួរ​តែ​ដឹង​ពី​មូលហេតុ​ខ្លះ​ៗ ដែល​នាំ​ឲ្យ​មាន​សំឡេង​​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស៖ ១. ការ​រួម​ភេទ ឬ​ស៊ក​វត្ថុ​ផ្សេង​ៗ​ទៅ​ក្នុង​ទ្វារ​មាស អំឡុង​ពេល​រួម​ភេទ ឬ​ប្រើ​ឧបករណ៍​​ផ្សេង​ៗ​ស៊ក​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស ខ្យល់​អាច​ជាប់​គាំង និង​បញ្ចេញ​ពី​ទ្វារ​មាស​ ដែល​ប្រការ​នេះ គឺ​ជា​រឿង​ធម្មតា ដែល​យើង​មិន​គួរ​ព្រួយបារម្ភ ឬ​ខ្មាស់អៀន​អ្វី​ឡើយ។ ២. ធ្វើ​លំហាត់​ប្រាណ ដូច​គ្នា​នេះ​ដែរ ខ្យល់​អាច​ជាប់​នៅ​ក្នុង​ទ្វារ​មាស​អំឡុង​ពេល​បញ្ចេញ​សកម្មភាព​រាងកាយ​មួយ​ចំនួន​​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ជា​ពិសេស គឺ​ការ​ហាត់​យូហ្គា​តែ​ម្តង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. មាន​ផ្ទៃពោះ ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​​​ឲ្យ​មាន​​សំឡេង​ដូច​ផោម​ចេញ​​ពី​ទ្វារ​មាស​នៅ​អំឡុង​ពេល​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ស្រី​ៗ​យើង​ខ្លះ​ ​អាច​ប្រឈម​នឹង​ការ​ស្ទះ​ខ្យល់​នៅ​ក្នុង​ទ្វារ​មាស​ ក្រោយ​ពេល​សម្រាល​កូន​រួច ដែល​កត្តា​នេះ​ អាច​បណ្តាល​មក​ពី​អាង​ត្រគាក​ខ្សោយ​ចុះ។ ៤. ប្រើ​ Tampon ឬ​ពែង​រដូវ (Menstrual cup) ផលិតផល​ប្រើប្រាស់​អំឡុង​ពេល​មក​រដូវ​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​មាន​ខ្យល់​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ នៅ​ពេល​ដែល​យើង​ស៊ក​ផលិតផល​ទាំង​នោះ​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស​ដែរ​ ហើយ​​​យើង​អាច​នឹង​ឮសំឡេង​ដូច​ផោម​ នៅ​ពេល​ដែល​ដក​​យក​ផលិតផល​ទាំង​នោះ​ចេញ​ពី​ទ្វារ​មាស​វិញ។ [embed-health-tool-ovulation] យើង​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​ដែរ​អត់? ទោះ​បី​ជា​យើង​​មិន​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​​១០០%​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​បាន ដូចជា​៖ ហាត់ប្រាណ​ប្រភេទ​ Kegal ​(ចលនាសាច់ដុំ) […]


បញ្ហាស្ត្រីផ្សេងទៀត

ចង់ដឹងថាសុដន់មានសុខភាពល្អ ឬអត់ អាចសង្កេតមើលសញ្ញាសំខាន់ៗទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​តែង​ជួប​ប្រទះ​ការប្រែប្រួល​ជាលិកា​សុដន់​ អំឡុង​ពេល​ពពោះ បំបៅ​ដោះ​កូន មក​រដូវ ឬ​​ចូល​ដល់​វ័យ​​អស់​រដូវ។ ជា​ទូទៅ ជាលិកា​សុដន់​ធម្មតា មាន​​​ដុំ​ពក និង​មាន​លក្ខណៈ​រឹងៗ ព្រម​ទាំង​មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​ស្ត្រី​ម្នាក់​ៗ។ សុដន់​មាន​សុខភាព​ល្អ មាន​សញ្ញា​ទាំង​នេះ រូបរាង​សុដន់​មាន​លក្ខណៈ​ដូច​ដើម ស្បែក​នៅ​លើ​សុដន់​មាន​សភាព​ស្អាត​ល្អ និង​ម៉ត់​រលោង សីតុណ្ហភាព​សុដន់​ ដូច​គ្នា​ទៅ​នឹង​រាងកាយ​ទាំង​មូល ពុំ​មាន​ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ (លើកលែង​តែ​នៅ​ពេល​កំពុង​បំបៅ​ដោះ​កូន) ពុំ​មាន​អារម្មណ៍​​ឈឺចាប់​ នៅ​ពេល​ប៉ះ​សុដន់។ ​​នៅ​ពេល​ណា​ដែល​យើង​គួរ​បារម្ភ? ១. លេច​ចេញ​ដុំ​ពក​ភ្លាម​ៗ ថ្វី​ត្បិត​តែ​ដុំ​ពក​ក្នុង​សុដន់​ភាគ​ច្រើន​ មិន​មែន​ជា​មហារីក​ក៏​ពិត​មែន​ ប៉ុន្តែ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​ ក៏​កើត​ចេញ​ពី​​ដុំ​ពក ឬ​សុដន់​ឡើង​ក្រាស់ នេះ​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ហូរ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់ ចំពោះ​ករណី​ភាគ​ច្រើន​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ពុំ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ។ ប៉ុន្តែ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ក៏​ដូចជា​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ការ​ប្រសើរ។ ៣. ការ​ប្រែប្រួល​ទំហំ​នៃ​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​យើង​សង្កេត​ឃើញ​ទំហំ​សុដន់​ខុស​ពី​ធម្មតា ​ឬ​ពណ៌​សម្បុរ​នៃ​សុដន់​ ប្រែប្រួល​ យើង​គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ [embed-health-tool-ovulation] ៤. សុដន់​ឡើង​ពណ៌​ក្រហម សុដន់​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ឬ​ស្បែក​មើល​ទៅ​ដូច​សំបក​ក្រូច​ ក៏​អាច​បង្ហាញ​ថា​ សុដន់​យើង​កំពុង​តែ​មាន​បញ្ហា​ផង​ដែរ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗជួបបញ្ហាឈឺចាប់នៅពេលធ្លាក់មេជីវិតញី គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីៗ​យើង​មួយ​ចំនួន​ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ​ដែល​អាច​មាន​លក្ខណៈ​ស្រាល ឬ​ធ្ងន់ធ្ងរ ហើយ​ការ​ឈឺចាប់​នេះ អាច​កើត​ឡើង​ត្រឹម​តែ​ពីរ​បី​នាទី ឬ​បន្ត​រហូត​ដល់​រយៈពេល​​២​ថ្ងៃ​ក៏​មាន។ មូលហេតុ​បង្ក​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ជំនាញ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​​ដែល​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី​​ក៏​ពិត​មែន​ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី៖ គ្នា​យើង​មួយ​ចំនួន​ អាច​ងាយ​​ប្រឈម​នឹង​ការ​ឈឺចាប់​ នៅ​ពេល​​មាន​ដំណើរការ​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល បណ្តាល​ឲ្យ​ឈឺចាប់​សាច់​ដុំ នៅ​ពេល​ដែល​កោសិកា​ផ្ទុក​អូវុល​ធ្លាយ​ នោះ​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់។ [embed-health-tool-ovulation] ការ​ធ្លាក់​មេ​ជីវិត​ញី​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​មេ​ជីវិត​ញី កើត​ឡើង​​នៅ​ពេល​វេលា​​ខុស​ៗ​គ្នា ប៉ុន្តែ​ការ​ឈឺចាប់​ដោយ​សារ​ធ្លាក់​មេ​ជីវិត​ញី អាច កើត​ឡើង​​នៅ​ចន្លោះ​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៤​នៃ​វដ្ដ​រដូវ ហើយ​ស្រី​ៗ​យើង​ប្រហែល​ជា​៤០%​ប្រឈម​នឹង​បញ្ហា​មួយ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​ដោះស្រាយ​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី ក្នុង​ករណី​ដែល​យើង​ឈឺចាប់​តិចតួច នោះ​មិន​ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ឡើយ។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​ការ​ឈឺចាប់​នៅ​ពេល​ធ្លាក់​មេ​ជីវិត​ញី បង្ក​​ឲ្យ​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​មិន​ស្រួល​ក្នុង​ខ្លួន គ្នា​យើង​អាច​សាកល្បង​គន្លឹះ​ដោះស្រាយ​ខាង​ក្រោម​នេះ៖ ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ ធ្វើ​លំហាត់​ប្រាណ​ដោយ​ការ​ពត់ពេន​ខ្លួន​ស្រាល​ៗ ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។​ ប៉ុន្តែ​ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​ព្យាយាម​យក​កូន គួរ​ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ឬ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ […]


ការមករដូវ

ស្រីៗកុំប្រហែស! របបអាហារមិនត្រឹមត្រូវអាចធ្វើឲ្យរដូវមកយឺត​ ឬរាំងបាន!

ការ​មក​រដូវ​ទៀងទាត់ អាច​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​សុខភាព​បន្ត​ពូជ​យើង​ល្អ​ប្រសើរ។ ​យ៉ាង​ណា​មិញ របប​អាហារ​ប្រចាំ​ថ្ងៃ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ទាំង​វដ្ដ​រដូវ និង​សុខភាព​បន្ត​ពូជ​របស់​យើង​ដូច​គ្នា។ ដូច្នេះ​ហើយ​ ក្នុង​ករណី​ដែល​មក​រដូវ​យឺត​ជា​ប្រចាំ ស្រី​ៗ​យើង​គួរ​ចាប់អារម្មណ៍​នឹង​ទម្លាប់​ញ៉ាំ​អាហារ​ ដែល​ជា​ឫសគល់​នៃ​​ការ​មក​រដូវ​មិន​ទៀងទាត់។ ១. មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ ​នៅ​ពេល​ដែល​យើង​មិន​សូវ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​គ្រប់គ្រាន់ នោះ​​សុខភាព​យើង​ក៏​មានអតុល្យភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​រដូវ​មិន​យឺត។ ម្យ៉ាង​វិញ​ទៀត កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ជា​​អាហារ​ដែល​មាន​ជាតិ​​សរសៃ​ វីតាមីន​ និង​សារធាតុ​រ៉ែ ក៏​អាច​បណ្តាល​ឲ្យ​អ័រម៉ូន​អតុល្យភាព​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. រំលង​ការ​ញ៉ាំ​អាហារ ជួន​កាល​ នៅ​ពេល​ដែល​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​កាន់​តែ​រវល់ គ្នា​យើង​ខ្លះ​អាច​រំលង​ការ​ញ៉ាំ​អាហារ។ កត្តា​នេះ អាច​​បណ្តាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ភាព​យឺតយ៉ាវ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ជាង​មុន និង​នាំ​ឲ្យ​មក​រដូវ​យឺត។ ៣. អាហារ​​មាន​ជាតិ​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ដែរ អាហារ​ដែល​មាន​​កាឡូរី​ខ្ពស់​ ខ្លាញ់​មិន​ល្អ និង​ពពួក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត​ ក៏​អាច​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ និង​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អ័រម៉ូន។ ៤. ការ​ញ៉ាំ​អាហារ​បញ្ចូល​គ្នា​​មិន​ត្រឹមត្រូវ គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំ​អាហារ​បញ្ចូល​គ្នា​ដែល​មិន​ត្រឹមត្រូវ​ក៏​អាច​​ប៉ះពាល់​ដល់​វដ្ដ​រដូវ? ជាក់ស្តែង ប្រសិនបើ​យើង​ញ៉ាំ​ផ្លែឈើ​ ក្រោយ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ ឬ​ញ៉ាំ​ទឹក​តែ​ជាមួយ​នឹង​អាហារ​ពេលព្រឹក នោះ​នឹង​អាច​រារាំង​​ដល់​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​រាងកាយ និង​រឹតត្បិត​លំហូរ​ឈាម​ប្រក្រតី និង​ទៀងទាត់។ អត្ថបទគួរអាន៖ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ការមករដូវ

ស្រ្តេសអាចបណ្តាលឲ្យស្រីៗរាំងរដូវ ដោះស្រាយបែបណា?​

ពិត​ណាស់​ ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ដោយ​សារ​មូលហេតុ​ជា​ច្រើន។ ​ជួនកាល​រដូវ​​អាច​មក​លឿន ឬ​យូរ​ជាង​ធម្មតា ហើយ​រយៈពេល​ និង​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​រដូវ ក៏​មិន​ដូច​គ្នា​ដែរ។ ជាក់ស្តែង ស្រ្តេស​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​មាន​វដ្ដ​រដូវ​មិន​ទៀង​ ឬ​រាំង​រដូវ​តែ​ម្តង ពីព្រោះ​បញ្ហា​ស្រ្តេស អាច​ប៉ះពាល់​ដល់​វដ្ដ​បន្ត​ពូជ ព្រម​ទាំង​បង្កជា​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ស្រ្តេស Cortisolនៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ មុខងារ​ជា​ច្រើន ដូចជា​ការ​រំលាយ​អាហារ​ ឬការ​បន្ត​ពូជ​ក៏​​ប្រែប្រួល​ផង​ដែរ។ [embed-health-tool-ovulation] ​​​ស្រ្តេស​អាច​​បង្ក​ឲ្យ​រាំង​រដូវ​ដោយ​វិធី​ណា? ខួរ​ក្បាល​ផ្នែក​ខាង​លើ​របស់​មនុស្ស​យើង​គ្រប់គ្រង​មុខងារ​សំខាន់​ៗ​ជា​ច្រើន​នៃ​រាងកាយ និង​ទទួល​ខុសត្រូវ​ជំរុញ​ក្រពេញ​Endocrine ផ្សេង​ទៀត​ឲ្យ​បញ្ចេញ​អ័រម៉ូន​​របស់​ខ្លួន​ទៅ​ក្នុង​ឈាម។ នៅ​ពេល​ដែល​រាងកាយ​យើង​ស្រ្តេស នោះ​​កម្រិត​អ័រម៉ូន​Cortisol ​នឹង​ឡើង​ខ្ពស់ ហើយ​​អ័រម៉ូន​Cortisolនេះ ក៏​មាន​សមត្ថភាព​បិទ​មុខងារ​មិន​ចាំបាច់​​មួយ​ចំនួន​ ដូចជា​ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ ដើម្បី​គ្រប់គ្រង​នឹង​បញ្ហា​ស្ត្រេស។ លើស​ពី​នេះ ស្រ្តេស​ក៏​អាច​រំខាន​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ឆ្លង​មេរោគ​ថែម​ទៀត​ផង។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា អ័រម៉ូន​Cortisol អាច​បណ្តាល​ឲ្យ​គ្នា​យើង​មក​រដូវ​យឺត ឬ​មក​រដូវ​តិចតួច និង​ពេល​ខ្លះ​រាំង​រដូវ​តែ​ម្តង។ ប្រសិនបើ​យើង​រក​មិន​​ឃើញ​កត្តា​បង្ក​ស្រ្តេស​នៅ​ក្នុង​រាងកាយ ​ឬ​មាន​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ នោះ​យើង​អាច​រាំង​រដូវ​រយៈពេល​វែង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​? ជំហាន​ដំបូង យើង​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ​ជាមុន​ នៅ​ពេល​ដែល​គ្នា​យើង​បាត់​រដូវ​។ ក្នុង​ករណី​ដែល​យើង​បាត់​រដូវ​ជាប់​ៗ​គ្នា​ចំនួន​៣​ខែ នោះ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​កត្តា​បង្ក​មួយ​ចំនួន​ ដូចជា​គីស​ទឹក​ក្រពេញ​អូវែ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​កត្តា​ផ្សេង​ទៀត​ផង។ ប៉ុន្តែ […]


ការមករដូវ

អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំទឹកដូងបានអត់?

គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​​រួច​មក​ហើយ​ពី​គុណ​ប្រយោជន៍​ល្អ​ៗ​នៃ​ការ​ញ៉ាំ​ទឹក​ដូង។ ប៉ុន្តែ តើ​​យើង​អាច​ញ៉ាំ​ភេសជ្ជៈ​សុខភាព​មួយ​ប្រភេទ​​នេះ ​អំឡុង​ពេល​មក​រដូវ​បាន​អត់? ហើយវាផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? ហេតុផល​៣​យ៉ាង​ ស្រី​ៗ​គួរ​ញ៉ាំ​ទឹក​ដូង ១. កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ពិត​ណាស់​ ទឹក​ដូង​អាច​ជួយ​រដូវ​មក​លឿន​ ដែល​ស័ក្តិសម​សម្រាប់​ស្រីៗ​យើង​ដែល​មក​រដូវ​មិន​ទៀងទាត់។ ក្រៅ​ពី​នេះ ទឹក​ដូង​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ព្រម​ទាំង​​កម្ចាត់​បញ្ហា​កំណក​ឈាម​​ ដោយ​សារ​តែ​ភេសជ្ជៈ​មួយ​នេះ​ សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ដោះស្រាយ​បញ្ហា​រាំង​រដូវ យោង​តាម​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​នៅ​ក្នុង​ភេសជ្ជៈ​មួយ​នេះ ដែល​រួម​មាន​វីតាមីន​ ម៉ាញេស្យូម​ ប៉ូតាស្យូម កាល់ស្យូម​ ម៉ង់កាណែស និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ធ្វើ​ឲ្យ​ទឹក​ដូង​មាន​សមត្ថភាព​​ក្នុង​ការ​បង្កើត​គ្រាប់​ឈាម​​​បាន​យ៉ាង​អស្ចារ្យ។ ពេល​ខ្លះ នៅ​ពេល​ដែល​​មក​រដូវ​ច្រើន​ជ្រុល ​គ្នា​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដូង ដើម្បី​កាត់បន្ថយ​រោគសញ្ញា។ [embed-health-tool-ovulation] ៣. ជួយ​ឲ្យ​មក​រដូវ​រលូន ​​​​​​​​ស្រីៗ​យើង​តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​គ្នា​ អំឡុង​ពេល​នៃ​វដ្ដ​រដូវ។ ប៉ុន្តែ ទឹក​ដូង​អាច​ធានា​ឲ្យ​យើង​មក​រដូវ​ដោយ​រលូន​ និង​មិន​ឈឺចាប់។ ជាង​នេះ​ទៅ​ទៀត ទឹក​ដូង​ក៏​​សម្បូរ​ទៅ​ដោយ​សារធាតុ​អេឡិចត្រូលីត ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក​ រក្សា​ថាមពល​រាងកាយ ក៏​ដូចជា​ជួយ​ជំរុញ​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ទឹក​ដូង ទឹក​ដូង​ក៏​មាន​សមាសធាតុ ដែល​ជួយ​បន្សុទ្ធ​រាងកាយ​ ជួយ​ឲ្យ​ត្រជាក់​ថ្លើម​ កាត់បន្ថយ​ការ​រលាក ព្រម​ទាំង​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង​ក៏​អាច​ជួយ​ការពារ​ក្រួស​តម្រង​នោម​ ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​លើសលប់​ដល់​ស្បែក​ និង​សក់។ ប្រសិនបើ​ញ៉ាំ​ទឹក​ដូង​ជា​ទៀងទាត់​ […]


បញ្ហាស្ត្រីផ្សេងទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​រមួលក្រពេញអូវែបណ្តាលមកពីកត្តាអ្វីខ្លះ? អ្នកណាខ្លះមានហានិភ័យខ្ពស់?

ការ​រមួល​ក្រពេញអូវែ​កើត​ឡើង​នៅ​ពេល​ដែល​ក្រពេញមួយនេះបត់​ជុំវិញ​សរសៃ​ចង ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ភ្លាម​ៗ ដើម្បី​​បញ្ចៀស​ការ​បាត់បង់ក្រពេញ​អូវែ។ ពិត​ណាស់​ ការ​រមួលក្រពេញ​អូវែ គឺ​ជា​​រោគ​ស្ត្រី​ទូទៅ​ដែល​​គ្រោះថ្នាក់​បំផុត​មួយ​ ដែល​អាច​បណ្តាល​ឲ្យ​បញ្ឈប់​លំហូរ​ឈាម​ទៅ​កាន់​ក្រពេញ​អូវែ ជា​ហេតុ​នាំ​ឲ្យ​​ងាប់​​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ។ កត្តា​ហានិភ័យ​​នៃ​ការ​រមួលក្រពេញ​អូវែមាន​អ្វី​ខ្លះ? ការ​រមួល​​ក្រពេញ​អូវែ កម្រ​នឹង​កើត​ឡើង​​​ណាស់​ ប៉ុន្តែ​​បញ្ហា​មួយ​នេះ​ អាច​ប៉ះពាល់​ដល់​គ្នា​យើង​គ្រប់​វ័យ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ពី​កត្តា​ជាក់លាក់ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រមួល​ក្រពេញ​អូវែ ដែល​រួម​មាន​៖ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ មាន​ផ្ទៃពោះ មាន​ដុំ​សាច់​ ឬ​គីសក្រពេញ​អូវែដែល​មិន​មែន​ជា​មហារីក ការ​ព្យាបាល​ឲ្យ​មាន​កូន​ ដែល​ជំរុញ​ការ​បញ្ចេញ​ពង​អូវុល និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​គីស​អូវែ។ រោគសញ្ញា​នៃ​ការ​រមួល​ក្រពេញ​អូវែ រមួល​ក្រពេញ​អូវែអាច​មាន​រោគសញ្ញា​ជា​ច្រើន​ ដែល​រួម​មាន​៖ ឈឺចាប់​ពោះ​​ផ្នែក​ខាង​ក្រោម​ ឬ​ឆ្អឹង​អាង​ត្រគាក ឈឺចាប់​​ដែល​រាលដាល​ដល់​ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ចំហៀង ឈឺ​ដូច​​ត្រូវ​គេ​ចាក់ ការ​ឈឺចាប់​ដោយ​សារ​​បញ្ហា​​រមួល​ក្រពេញ​អូវែ ​អាច​ម្តង​ឈឺ​ម្តង​បាត់​ នេះ​ពីព្រោះ​តែ​ក្រពេញ​អូវែអាច​រមួល​ ឬ​មិន​រមួល​ទៅ​តាម​ពេលវេលា។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​​រោគសញ្ញា​គ្រោះថ្នាក់ ក្នុង​ករណី​ដែល​ការ​រមួលក្រពេញ​អូវែ ចាប់ផ្តើម​ធ្វើ​ឲ្យ​ងាប់​ជាលិកា​នៅ​ក្នុងក្រពេញ​អូវែ រោគសញ្ញា​អាច​រួម​មាន​៖ គ្រុន​ក្តៅ​​ចាប់​ពី​៣៨​អង្សាសេ ឬ​ខ្ពស់​ជាង​នេះ ធ្លាក់​ឈាម​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី រឹង​ក្នុង​ពោះ  និង​​ឈឺ​ខ្លាំង​មិន​អាច​ប៉ះ​បាន។ ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ គួរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ជា​ពិសេស​សម្រាប់​អ្នក​ដែល​កំពុង​ពពោះ ឬ​​មាន​គីស​អូវែ។ រោគសញ្ញា​ខាង​លើ​ អាច​បញ្ជាក់​ពី​ការ​ងាប់​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​យើង​បាត់បង់​អូវែ​។ [embed-health-tool-ovulation] ការ​ព្យាបាល​នៃ​បញ្ហា​រមួលក្រពេញ​អូវែ មាន​តែ​ការ​វះកាត់​តែ​មួយ​គត់​ ដែល​អាច​ព្យាបាល​បញ្ហា​រមួល​អូវែ​នេះ​បាន។ ស្ត្រី​ច្រើន​ជាង​៩០​%​ដែល​​ធ្វើ​ការ​វះកាត់​ អាច​ជា​សះស្បើយ​ជាមួយ​នឹង​មុខងារ​ពេញលេញ​នៃ​អូវែ។ យ៉ាង​ណា​មិញ ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ នោះ​អ្នក​ជំងឺ​អាច​នឹង​​តម្រូវ​ឲ្យ​ធ្វើការ​​កាត់ក្រពេញនេះចេញ​ផង​ដែរ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ