សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

មូលហេតុ ៤ យ៉ាង នាំឲ្យស្រីៗធ្លាក់ទឹក​រម្អិល​ទ្វារ​មាស​រាងស្អិតៗ និងវិធីបង្ការ

ជា​ទូទៅ ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​​បែប​ស្អិត​ៗ មិន​បង្ក​​ជា​កង្វល់​ណា​មួយ​ឡើយ​ ជា​ពិសេស​ ប្រសិនបើ​វា​កើត​ឡើង​នៅ​ចន្លោះ​ពេល​ធ្លាក់​មេជីវិត​ញី។ គ្នា​យើង​ដឹង​អត់​ថា​ ការ​ធ្លាក់​ទឹក​រម្អិល​​​ទ្វារ​មាស​ គឺ​ជា​សារធាតុ​រាវ​ផលិត​ដោយ​ក្រពេញ​នៅ​ក្នុង​មាត់​ស្បូន និង​ទ្វារ​មាស ហើយ​អាច​មាន​ការ​ប្រែប្រួល​ទៅ​លើ​ពណ៌ ​បរិមាណ និង​កំហាប់​​ពេញ​មួយ​វដ្ត​រដូវ។ បើយោង​តាម​ការ​សិក្សា​មួយ​ចេញ​ដោយ​ Clinical Methods ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​អាច​មាន​ពណ៌​ស លឿង បៃតង ត្នោត ឬ​ក្រហម។ មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​រាង​ស្អិតៗ ១. វដ្ត​រដូវ សណ្ឋាន​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ការ​ប្រែប្រួល​អំឡុង​ពេល​វដ្ត​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ប៉ះពាល់​ដល់​កំហាប់​នៃ​ទឹក​រម្អិល​ទ្វារ​មាស​ដូច​គ្នា។ ជា​រឿយ​ៗ យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ទឹក​រម្អិល​បែប​នេះ កើត​ឡើង​នៅ​មុន​ និង​ក្រោយ​ពេល​​ធ្លាក់​មេ​ជីវិត​ញី។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. មាន​ផ្ទៃពោះ អំឡុង​ពេល​ពពោះ រាងកាយ​ម៉ាក់​ៗ​អាច​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ ដែល​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ៗ។ នៅ​ពេល​ដែល​​កម្រិត​អ័រម៉ូន​ Estrogen ឡើង​ខ្ពស់ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ក៏​កើន​ឡើង​ ដែល​អាច​នាំ​ឲ្យ​ទឹក​រម្អិល​ឡើង​ខាប់​ ដើម្បី​ទៅ​ការពារ​ស្បូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៣. បាក់តេរី​ទ្វារ​មាស បាក់តេរី​ទ្វារ​មាស គឺ​ជា​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ ដែល​បណ្តាល​មក​ពី​បាក់តេរី Gardnerella vaginalis។ បាក់តេរី​នេះ អាច​ផលិត​លើសលប់​ នៅ​ពេល​ដែល​មិន​មាន​បាក់តេរី​ល្អ​ផ្សេង​ទៀត​គ្រប់គ្រាន់ ដែល​ជា​លទ្ធផល​នាំ​ឲ្យ​ស្រីៗ​យើង​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ និង​មាន​ពណ៌​លឿង ឬ​ប្រផេះ។ [embed-health-tool-ovulation] ៤. ការ​ឆ្លង​មេរោគ​ផ្សិត ចំពោះ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ រួម​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​សភាព​ខាប់ ដោយ​មាន​ពណ៌​ប្រផេះ ឬ​ស ក្រហាយ​ទ្វារ​មាស​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ជំងឺដុំស្បូន

ស្វែងរក សុខភាពស្ត្រី

បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗធ្លាក់ឈាមអំឡុងពេលបញ្ចេញមេជីវិតញី គួរបារម្ភកម្រិតណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រ្តីៗយើង​ខ្លះ​ ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​នៅ​ចន្លោះ​ពេល​មក​រដូវ ឬ​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ដែល​​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន និង​មិន​បង្ក​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​​អូវុល ឬមេជីវិតញី​ អាច​កើត​ឡើង​តែ​ម្តង ឬ​មាន​​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ ទៅ​២​ថ្ងៃ​ប៉ុណ្ណោះ។​ រោគសញ្ញា​នៃ​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​មាន​បរិមាណ​តិចតួច​ជាង​ការ​ធ្លាក់​ឈាម​រដូវ​ធម្មតា។ គ្នា​យើង​អាច​សង្កេត​ឃើញ​ឈាម​ពីរ​បី​តំណក់​នៅ​លើ​ខោ​ទ្រនាប់​ ដែល​មាន​ពណ៌​ក្រហម​ ឬ​ពណ៌​ផ្កា​ឈូក​ស្រាល។ ការ​​ធ្លាក់​ឈាម​ពេល​បញ្ចេញ​ពង​​អូវុល​កើត​ឡើង​នៅ​ពេល​ណា? ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​អំឡុង​ពេល​ មុន​ពេល​ ឬ​ក្រោយ​ពេល​បញ្ចេញ​ពង​អូវុល។ ជា​ធម្មតា ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​នៅ​ក្នុង​រយៈពេល​១៤​ថ្ងៃ មុន​ពេល​ដែល​យើង​ចាប់ផ្តើម​មក​រដូវ ឬ​​នៅ​ពេល​​ផ្សេង​ៗ​ក្នុង​អំឡុង​វដ្ដ​រដូវ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​តិចតួច​ ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​ទាក់ទង​នឹង​ការ​បញ្ចេញ​ពង​អូវុល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​ចុក​ពោះ សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​កើន​ឡើង សារធាតុ​រាវ​ក្នុង​មាត់​ស្បូន​​ដែល​ស្រដៀង​ទៅ​នឹង​ស៊ុត​ផ្នែក​ពណ៌​ស ឈឺ​សុដន់ ហើម​ពោះ ចំណង់​ផ្លូវ​ភេទ​កើន​ឡើង ប្រែប្រួល​សីតុណ្ហភាព​រាងកាយ។​ [embed-health-tool-ovulation] ពេល​ណា​ដែល​​គួរ​ទៅ​ជួប​គ្រូពេទ្យ? ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​តិចតួច​នៅ​ចន្លោះ​មក​រដូវ មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណា​មួយ ប៉ុន្តែ​បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ខាងក្រោម​នេះ គួរ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ ធ្លាក់​ឈាម​តិចតួច ឬ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ មក​រដូវ​លើស​ពី​៧​ថ្ងៃ មក​រដូវ​ច្រើន​ ដែល​ត្រូវ​ប្តូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង មក​រដូវ​មិន​ទៀង ដែល​មាន​រយៈពេល​យូរ​ជាង​៣៥​ថ្ងៃ ឬ​ខ្លី​ជាង​២១​ថ្ងៃ ធ្លាក់​ឈាម​ក្រោយ​ចូល​ដល់​វ័យ​អស់​រដូវ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការមករដូវ

ឈឺចាប់ពេលមករដូវ គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្រីៗ​​មួយ​ចំនួន​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​​ពេល​មក​រដូវ​កាន់​តែ​ខ្លាំង​ អំឡុង​ខែ​រងា​ គឺ​​ដោយ​សារ​តែ​ការ​ថយ​ចុះ​សកម្មភាព​​របស់​អូវែ។ បន្ថែម​ពី​នេះ កម្រិត​វីតាមីន​Dទាប ការ​ថយ​ចុះ​លំហូរ​ឈាម​ និង​​ការ​កន្ត្រាក់​សរសៃ​ឈាម ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់​ ឬ​ឈឺចាប់​កាន់​តែ​ខ្លាំង​ផង​ដែរ។ ដូច្នេះ​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង អំឡុង​ខែ​រងា គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​តាម​តិចនិក​​ទាំង៥​ខាង​ក្រោម​នេះ។ ​១. បញ្ចូល​រមៀត​ក្នុង​របប​អាហារ រមៀត​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចុក​ពោះ​បាន​មួយ​កម្រិត។ គ្នា​យើង​អាច​បន្ថែម​រមៀត​បន្តិច​ចូល​ទៅ​ក្នុង​ស៊ុប សម្ល​ការី និង​បន្លែ ឬ​ទឹក​ដោះ​គោ។ ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ការ​ហើម​ពោះ អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​​​អាការៈ​ចុក​ពោះ​កាន់​តែ​យ៉ាប់យ៉ឺន។ អ៊ីចឹង​ហើយ ស្រីៗ​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជា​ពិសេស គួរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដែល​​មាន​សមត្ថភាព​ជួយ​បង្កើន​លំហូរ​ឈាម​​ទៅ​ពាសពេញ​រាងកាយ​ និង​ជួយ​ឲ្យ​សាច់ដុំ​បាន​សម្រាក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​៣. ស្អំ​កំណាត់​ក្តៅ ទន្ទឹម​នឹង​នេះ​ដែរ យើង​មិន​គួរ​រំលង​ការ​ស្អំ​កំណាត់​ក្តៅ​នៅ​លើ​ពោះ ឬ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឡើយ ពីព្រោះ​​កម្តៅ​ អាច​ជួយ​បង្កើន​លំហូរ​ឈាម​ និង​កាត់បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ។ [embed-health-tool-ovulation] ៤. ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ ការ​ហាត់ប្រាណ​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​Endorphins ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​សម្រាក​សាច់ដុំ ហើយ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​​តាម​បែប​ធម្មជាតិ​ដែរ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ […]


បញ្ហាស្ត្រីផ្សេងទៀត

កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះ​ទៅ​ទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិ​ដែករាងកាយ​ត្រូវ​ការ​ប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជ​ត្រូវការជាតិដែកច្រើនជាង​បុរសដែលមានវ័យដំណាលគ្នា។ ១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ។ ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ [embed-health-tool-ovulation] ២. ប្រភពជាតិដែក យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពី​អាហារ​មួយ​ចំនួន​ដូច​ជា៖​ សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ផលវិបាកកង្វះជាតិដែក កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែលស្តុកទុកក្នុងថ្លើម។ […]


ការមករដូវ

វដ្ដរដូវធ្វើឲ្យស្រីៗងាយខ្វះជាតិដែក គួរ​ដោះស្រាយបែបណា?

វដ្ដរដូវគឺជាការប្រែប្រួលរាងកាយដែលស្រីៗស្ថិតក្នុងវ័យបន្តពូជជួបប្រទះជារៀងរាល់ខែដើម្បីត្រៀមខ្លួនបង្កកណើត។ នៅពេលគ្មានការបង្កកំណើត ស្រទាប់ឬភ្នាសស្តើងៗរបស់ស្បូននឹងធ្លាក់លាយឡំ​ជាមួយ​ឈាមតាមទ្វារមាសបង្កើតបានជាឈាមរដូវ ហើយការមករដូវនេះជាមូលហេតុ​ទូទៅដែល​ធ្វើ​ឱ្យស្រីៗ​អាច​ប្រឈម​នឹង​បញ្ហាខ្វះជាតិដែក។ ១. មូលហេតុខ្វះជាតិដែកអំឡុងពេលមករដូវ វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺ​ស្ថិត​នៅ​ក្នុង​ហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ហើយមាននាទីដឹក​ជញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់ជាលិកានៅក្នុងរាងកាយ។ ជាតិដែក ៥% ទៀតស្ថិតក្នុង​ប្រូតេអ៊ីន​សំខាន់ៗ​ផ្សេងទៀតក្នុងរាងកាយ និងជាតិដែក ២៥% ផ្សេងទៀតស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីនឈ្មោះ ferritin ដើម្បីប្រើប្រាស់ពេលត្រូវការ។ បើពេលមករដូវ ស្រីៗមិនបានញុំាអាហារដែលសម្បូរជាតិ​ដែកគ្រប់គ្រាន់​ដើម្បីបំពេញជាតិដែក​ដែល​បាត់បង់តាមឈាមរដូវទេ រាងកាយនឹងខ្វះជាតិដែក។ ពេលនោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែល​ស្តុកទុកដើម្បី​ផលិតឈាមក្រហមមកបំពេញឈាមដែលបាត់បង់ ហើយជាលទ្ធផល​ស្រីៗ​អាច​មានបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក ជាពិសេសស្រីៗដែលមាន​ឈាម​រដូវច្រើន។ [embed-health-tool-bmr] ២. អាការៈខ្វះជាតិដែកអំឡុងពេលមករដូវ ជាទូទៅពេលមករដូវ ស្រីៗខ្សោយដោយសារបាត់បង់ឈាមនិងជាតិដែក តែបើស្រីៗខ្វះជាតិដែក​ខ្លំាង អាចមានអាការៈដូចជា៖ ល្ហិតល្ហៃគ្មានកម្លាំងកំហែង ស្លេកស្លាំង វិលមុខ ឈឺក្បាល ថប់ដង្ហើម ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង ត្រជាក់ដៃជើង ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. វិធីសាស្រ្តបំពេញជាតិដែកអំឡុងពេលមករដូវ ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាចបញ្ចូល​អាហារមានផ្ទុក​ជាតិដែក​ច្រើន​ក្នុងរបបអាហារដែលរួមមាន៖ សាច់ក្រហមដូចជា សាច់គោ ជ្រូក មាន់ និង​សាច់ទា បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្ពៃក្តោប ដំឡូងបារំាង ទំពាំងបាយជូរក្រៀម ចៀសវាងភេជ្ជៈរារាំងរាងកាយក្នុងការស្រូបយកជាតិដែកដូចជា គ្រឿងស្រវឹង កាហ្វេ​និង​ភេជ្ជៈមាន​ផ្ទុកជាតិកាហ្វេអ៊ីនរួមមាន […]


ទ្វារមាស

ក្រោយរួមភេទ គ្នាយើងគួរអនុវត្តគន្លឹះទាំងនេះ ដើម្បីសុវត្ថិភាពទ្វារមាស

នៅ​ពេល​ដែល​យើង​ទទួល​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ រាងកាយ​យើង​អាច​ផលិត​ជាតិ​រម្អិល​ដែល​មាន​ផ្ទុក​បាក់តេរី និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ឈាម​ មេ​ជីវិត​ឈ្មោល ​ទឹក​រម្អិល​ទ្វារ​មាស​ និង​សារធាតុ​រាវ​ផ្សេង​ទៀត​នៃ​រាងកាយ។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច​ ដោយ​អនុវត្តន៍​​​តាម​​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម។ ១. នោម​ក្រោយ​រួម​ភេទ ក្រោយ​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ យើង​គួរ​តែ​ទៅ​នោម​​ភ្លាម​ៗ ដើម្បី​កម្ចាត់​ចោល​មេរោគ​ផ្សេង​ៗ ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ។ ២. លាង​សម្អាត​ទ្វារ​មាស ទន្ទឹម​នឹង​នេះ​ដែរ ការ​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់​ មាន​សារៈសំខាន់​ណាស់​។ ប៉ុន្តែ យើង​គួរ​តែ​លាង​សម្អាត​ត្រឹម​បរិវេណ​ខាង​ក្រៅ ជា​ជាង​លូក​លាង​នៅ​ខាង​ក្នុង​ទ្វារ​មាស ដែល​អាច​​បណ្តាល​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​ផ្សេងៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ផ្លាស់ប្ដូរ​ខោ​ទ្រនាប់ ​​បន្ថែម​ពី​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​​ជា​ញឹកញាប់​ ក៏​ដូចជា​ជ្រើសរើស​ប្រភេទ​​ខោ​ទ្រនាប់​​ណា​ដែល​ធ្វើ​ពី​កប្បាស ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ និង​ងាយ​ស្រួល​ស្រូប​ញើស​។ ៤. សង្កេត​មើល​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ ឈឺចាប់​ ពង​បែក​។ល។ នៅ​ជិត​បរិវេណ​ទ្វារ​មាស យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ពីព្រោះ​​ទាំង​នេះ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ។ [embed-health-tool-ovulation] ៥. ប្រុងប្រយ័ត្ន​ចំពោះ​ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ ចំពោះ​ស្រី​ៗ​យើង​ដែល​រួម​ភេទ​ អំឡុង​ពេល​មក​រដូវ គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​ទើប​ជា​ការ​ប្រសើរ ពីព្រោះ​ឈាម​មាន​ផ្ទុក​បាក់តេរី ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ៦. សម្អាត​ខ្លួន​ឲ្យ​ស្អាត​ល្អ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​រួម​ភេទ​ដោយ​ប្រើ​​មាត់​ យើង​គួរ​តែ​លាង​សម្អាត​ផ្ទៃ​មុខ មាត់​ និង​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​បង្ក​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]


ការមករដូវ

ដោះស្រាយ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ​តាម​តិចនិក​ទាំង​នេះ

គ្នា​យើង​ណា​ខ្លះ​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ? ពិត​ណាស់​ អាការៈ​ចុក​ពោះ ប្រែប្រួល​អារម្មណ៍ និង​ហើម​ពោះ​អាច​ជា​រោគសញ្ញា​មុន​មក​រដូវ។ យ៉ាង​ណា​មិញ ជំងឺ​គ្រុន​ផ្តាសាយ​ធំ​មុន​មក​រដូវ ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដូច​គ្នា។ ​រោគសញ្ញា​មុន​ពេល​មក​រដូវ ស្រី​ៗ​ខ្លះ​ អាច​មាន​រោគសញ្ញា​មុន​មក​រដូវ​ ​ស្រដៀង​នឹង​ជំងឺ​គ្រុន​​ផ្ដាសាយ​ធំ ប៉ុន្តែ​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​ រួម​មាន​៖ ឈឺ​ក្បាល​ គ្រុន​ក្តៅ ​ឈឺ​សាច់ដុំ ឈឺ​ខ្នង ចុក​ពោះ ចង្អោរ អស់​កម្លាំង ទល់​លាមក។ [embed-health-tool-ovulation] គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​បណ្តាល​មក​ពី​អ្វី? ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​កើត​ឡើង​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ ហើយ​រោគសញ្ញា​ទាំង​នេះ អាច​បន្ត​ដល់​រយៈពេល​២​សប្តាហ៍ និង​ជា​ទូទៅ​ចាប់ផ្តើម​បន្ទាប់​ពី​ធ្លាក់​មេ​ជីវិត​ញី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​ដោះស្រាយ​បញ្ហា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ ពិត​ណាស់​ យើង​មិន​អាច​បញ្ចៀស​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​កាត់​បន្ថយ​​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖ ​​​​​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យនៅ​ថេរ បញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ ដូចជា​អង្ករ​សម្រូប និង​សណ្តែក​ កាត់បន្ថយ​អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​អ័រម៉ូន ដូចជា​អំបិល​ កាហ្វេ​អ៊ីន​ និង​ជាតិ​អាល់កុល បន្ថែម​​ជាតិ​កាល់ស្យូម​ ​រួម​មាន​ទឹក​ដោះ​គោ និង​ទឹក​ដោះ​គោ​ជូរ ហាត់​ប្រាណ និង​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ ដើម្បី​ឲ្យ​ប្រព័ន្ធ​រាងកាយ​ដំណើរការ​ល្អ អំឡុង​ពេល​មក​រដូវ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


ទ្វារមាស

សញ្ញាព្រមានទាំង ៧ នៃការឆ្លងមេរោគទ្វារមាស ស្រីៗគួរប្រយ័ត្ន!

ទ្វារ​មាស​របស់​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ និង​បាក់តេរី​ផ្សេង​ៗ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ថែទាំ​តំបន់​ពិសេស​នេះ​ឲ្យ​បាន​ដិតដល់។​ ជាក់ស្ដែង​ កង្វះ​​អនាម័យ​ទ្វារ​មាស អាច​បង្ក​ឲ្យ​កើត​មាន​ការ​រលាក​ទ្វារ​មាស ហើយ​មូលហេតុ​ចម្បង​នៃ​ការ​រលាក​ទ្វារ​មាស​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​តុល្យភាព​នៃ​បាក់តេរី​ទ្វារ​មាស​ ឬ​ការ​បង្ក​រោគ។ ជាមួយ​គ្នា​នេះ​ដែរ កម្រិត​អ័រម៉ូន​Estrogen​ធ្លាក់​ចុះ ក្រោយ​ដល់​វ័យ​អស់​រដូវ និង​បញ្ហា​ស្បែក​មួយ​ចំនួន​ ក៏​អាច​ជា​ឫសគល់​នៃ​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​រលាក​ទ្វារ​មាស​ដូច​គ្នា។​ រោគសញ្ញា​មិន​ប្រក្រតី​ទាំង​៧​នៃ​ការ​បង្ក​រោគ​នៅ​​ទ្វារ​មាស ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​​រលាក​ទ្វារ​មាស​​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដូច​ខាង​ក្រោម​នេះ៖ បរិវេណ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី រមាស់ ឈឺចាប់​នៅ​ពេល​រួម​ភេទ ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ ធ្លាក់​ស​មាន​សភាព​​ខាប់ ក្រហាយ​នៅ​ពេល​នោម [embed-health-tool-ovulation] គន្លឹះ​បញ្ចៀស​​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ពិត​ណាស់​ បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​ មាន​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ទ្វារ​មាស ហើយ​ដើម្បី​ថែទាំ​​ទ្វារ​មាស​ឲ្យ​បាន​ល្អ ស្រី​ៗ​យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖ ​​​​ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​លាង​សម្អាត​​ប្រដាប់​ភេទ ជៀសវាង​ប្រើ​សាប៊ូ​ នៅ​បរិវេណ​ទ្វារ​មាស ស្លៀក​សំលៀក​បំពាក់​ដែល​ធ្វើ​ពី​កប្បាស បញ្ចូល​បន្លែ​ទៅ​ក្នុង​របប​អាហារ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ហឹរ​ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ពពួក​ផ្លែឈើ​ដែល​សម្បូរ​​ទៅ​ដោយ​ជាតិ​ទឹក បញ្ចូល​ទឹក​ដោះ​គោ​ជូរ​ទៅ​ក្នុង​របប​អាហារ។ ចំណុចសំខាន់ រោគសញ្ញា​មិន​ប្រក្រតី​ទាំង​៧​នៃ​ការ​បង្ក​រោគ​នៅ​​ទ្វារ​មាស ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ឬ​ការ​​រលាក​ទ្វារ​មាស​​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដូច​ខាង​ក្រោម​នេះ៖ បរិវេណ​ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី រមាស់ ឈឺចាប់​នៅ​ពេល​រួម​ភេទ ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ ធ្លាក់​ស​មាន​សភាព​​ខាប់ ក្រហាយ​នៅ​ពេល​នោម អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


ទ្វារមាស

ក្រោយបត់ជើងតូចរួច ស្រីៗគួរសម្អាតទ្វារមាសដោយវិធីណាមួយ?

ដូច​ទៅ​នឹង​សរីរាង្គ​ផ្សេង​ទៀត​ដែរ ការ​ថែទាំ និង​សម្អាត​ទ្វារ​មាស​ជា​រឿង​ដ៏​សំខាន់​មួយ។ ពិត​ណាស់​ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​ភ្លេច​លាង​សម្អាត​ទ្វារ​មាស​ ក្រោយ​បត់ជើងតូច​រួច ដែល​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដោយ​មិន​ដឹង​ខ្លួន។ ​​ជា​ទូ​ទៅ ក្រោយ​នោម​រួច ទឹក​នោម​ខ្លះ​អាច​នៅ​ដក់​ជាប់​នឹង​បបូរ​ទ្វារ​មាស​ និង​ធ្លាក់​​ទៅ​​លើ​ខោ​ទ្រនាប់ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លូតលាស់​នៃ​បាក់តេរី ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ ដូច្នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​តែ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​ក្រោយ​នោម​រួច ដោយ​ការ​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ ឬ​ជូត​ដោយ​ប្រើ​ក្រដាស​អនាម័យ។ ពិត​ណាស់​ វិធីសាស្ត្រ​ទាំង​ពីរ​នេះ អាច​ជួយ​កម្ចាត់​ធូលី​ដី និង​ដំណក់​ទឹក​នោម​ដែល​នៅ​សល់​លើ​ទ្វារ​មាស។ ប៉ុន្តែ​តើ​វិធីសាស្ត្រ​ណា​មួយ​ដែល​ល្អ​ជាង​ក្នុង​ការ​សម្អាត? ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ការ​លាង​សម្អាត​ដោយ​ប្រើ​ទឹក បច្ចុប្បន្ន​នេះ ក្រដាស​អនាម័យ​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ក្រោយ​ពេល​នោម​ ឬ​បន្ទោបង់​រួច ដោយ​​អាច​ជា​សម្អាត​ដំណក់​ទឹក​នោម​ដែល​នៅ​សេសសល់​ ប៉ុន្តែ​បើ​លាង​សម្អាត​ដោយ​ទឹក​ ទ្វារ​មាស​យើង​នៅ​មាន​សភាព​សើម​ និង​សំណើម​​នៅ​ឡើយ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​លូតលាស់​នៃ​បាក់តេរី។ [embed-health-tool-ovulation] ការ​លាង​សម្អាត​ដោយ​ក្រដាស​អនាម័យ ជាក់ស្ដែង បរិវេណ​ទ្វារ​មាស​នៅ​សើម​ ក្រោយ​នោម​រួច។ ដូច្នេះ​ហើយ ប្រសិនបើ​យើង​មិន​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ យើង​នឹង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​កើន​ឡើង​នៃ​បាក់តេរី។ ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ យើង​ចាំបាច់​ត្រូវ​សម្អាត​ទ្វារ​មាស​ឲ្យ​ស្ងួត​ល្អ ហើយ​ក្រដាស​អនាម័យ​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ស្រូប​យក​សំណើម​ពី​ទ្វារ​មាស។ យ៉ាង​ណា​មិញ​ ការ​ជូត​សម្អាត​ចុះ​ឡើង​ និង​ឆាប់​រហ័ស​នៅ​ត្រង់​ទ្វារ​មាស អាច​បង្ក​ជា​ការ​រលាក​ និង​ការ​ឈឺចាប់។ អីចឹង​ហើយ​ យើង​គួរ​តែ​ជូត​​សម្អាត​​ថ្នម​ៗ​ដោយ​ប្រើ​ក្រដាស​អនាម័យ​។ ​​​ជា​រួម​ បើ​យើង​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​​ក្រោយ​នោម​រួច នោះ​បរិវេណ​ទ្វារ​មាស​នៅ​សល់​សំណើម​ ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ចំណែក​ឯ​ការ​ត្រដុស​ក្រដាស​អនាម័យ​ អាច​បង្ក​ជា​ការ​រលាក​ និង​ឈឺចាប់​នៅ​ត្រង់​បរិវេណ​ពិសេស។ […]


ទ្វារមាស

ដឹងអត់! ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​?

គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន​ ដូចជា​ធ្វើ​ឲ្យ​ខូច​ថ្លើម​ ប្រឈម​បញ្ហា​បេះដូង ក៏​ដូចជា​បញ្ហា​ផ្លូវ​ភេទ។ លើស​ពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ស្ងួត​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​កើន​ឡើង​ ​ស្រី​ៗ​យើង​អាច​​ងាក​ទៅ​រក​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ហើយ​ភាគ​ច្រើន​ចាប់ផ្ដើម​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​នឹង​រឿង​លើ​គ្រែ។ យ៉ាង​ណា​មិញ បញ្ហា​ស្ងួត​ទ្វារ​មាស​ដោយ​សារ​គ្រឿង​ស្រវឹង​​បង្ក​ជា​ផល​រំខាន​នៅ​អំឡុង​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការលើ​គ្រែ​ទៅ​វិញ។ គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវ​ភេទ​ស្ត្រី​ដោយ​របៀប​ណា? ជាក់ស្ដែង រាងកាយ​ស្ត្រី​ស្រូប​យក​គ្រឿង​ស្រវឹង​ខុស​ពី​បុរស​ ហើយ​សូម្បី​តែ​ការ​ធ្វើ​មេតាប៉ូលីស​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។ អីចឹង​ហើយ​ ប្រសិនបើ​ស្ត្រី​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ដូច​គ្នា​ទៅ​នឹង​បុរស​ នោះ​​ជាតិ​អាកុល​ក្នុង​ឈាម​អាច​មាន​កម្រិត​ខ្ពស់​ជាង។ ​ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ និង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មួយ​វិញ​ទៀត​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ក៏​ជា​កត្តា​ចម្បង​ដែល​ធ្វើ​​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​ ដែល​បង្ក​ទៅ​​ជា​អាការៈ​អស់​កម្លាំង​ ឈឺ​ក្បាល​ និង​ស្ងួត​ទ្វារ​មាស។ ចំពោះ​បុរស​វិញ គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​ជួប​​បញ្ហា​លិង្គ​មិន​ឡើង​រឹង និង​ពិបាក​បញ្ចេញ​មេ​ជីវិត​ឈ្មោល។ ដូច្នេះ​ហើយ ដើម្បី​សុខភាព​ផ្លូវ​ភេទ ក៏​ដូចជា​សុខភាព​​​ទាំង​មូល យើង​គួរ​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ញឹកញាប់​ និងមិន​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​​ច្រើន​ជ្រុល​។ [embed-health-tool-ovulation] ចំណុចសំខាន់ គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្លូវ​ភេទ​ស្ត្រី​ដោយ​របៀប​ណា? ជាក់ស្ដែង រាងកាយ​ស្ត្រី​ស្រូប​យក​គ្រឿង​ស្រវឹង​ខុស​ពី​បុរស​ ហើយ​សូម្បី​តែ​ការ​ធ្វើ​មេតាប៉ូលីស​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។ អីចឹង​ហើយ​ ប្រសិនបើ​ស្ត្រី​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ដូច​គ្នា​ទៅ​នឹង​បុរស​ នោះ​​ជាតិ​អាកុល​ក្នុង​ឈាម​អាច​មាន​កម្រិត​ខ្ពស់​ជាង។ ​ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​ជា​ហេតុ​នាំ​ឲ្យ​យើង​បាត់បង់​ចំណង់​ផ្លូវ​ភេទ និង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ […]


ទ្វារមាស

ស្រីៗធ្លាក់ឈាមក្រោយសម្រេចកាមដោយខ្លួនឯង បណ្តាលមកពីអ្វី?

ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ពាក់ព័ន្ធ​នឹង​ការ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​ ដោយ​ការ​ប្រើ​ម្រាម​ដៃ​ ឬ​ឧបករណ៍​មួយ​ចំនួន​។ ទោះ​បី​ជា​គ្នា​យើង​ខ្លះ មាន​ការ​ខ្មាសអៀន​មិន​ហ៊ាន​បើក​ចំហ​ពី​បញ្ហា​​មួយ​នេះ ប៉ុន្តែ​យើង​គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព ក៏​ដូចជា​ចាំបាច់​ត្រូវ​ហ៊ាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ។ យ៉ាង​ណា​មិញ បើ​​ស្រី​ៗ​យើង​​កើត​មាន​អាការៈ​ធ្លាក់​ឈាម​ ក្រោយ​​សម្រេច​កាម​ដោយ​ខ្លួន​ឯង នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖ ​[embed-health-tool-ovulation] ដាច់​រលាត់​ទ្វារ​មាស ការ​កកិត​ ជា​ពិសេស​នៅ​ពេល​ដែល​ទ្វារ​មាស​ស្ងួត​ ការ​ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន។ បើ​​មាន​ធ្លាក់​ឈាម​ក្រោយ​សម្រេច​កាម​ដោយ​​ខ្លួន​ឯង យើង​គួរ​ធ្វើ​យ៉ាង​ម៉េច? ក្នុង​ករណី​ដែល​​យើង​មាន​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ព្រម​ទាំង​មាន​ការ​ឈឺចាប់​ ឬ​មាន​ក្លិន​មិន​ល្អ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ឈាម​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ស្រី​ៗ​យើង​គួរ​អនុវត្ត​វិធាន​ការពារ​មួយ​ចំនួន​ ដែល​រួម​មាន​៖​ លាង​សម្អាត​ដៃ ឬ​ឧបករណ៍​ផ្សេង​ៗ​មុន​ពេល​ប្រើប្រាស់ ប្រើប្រាស់​ស្រោម​អនាម័យ កាត់​ក្រចក​ មិន​ត្រូវ​ប្រើ​ឧបករណ៍​ណា​ដែល​មុត​ស្រួច និងប្រើ​ទឹករម្អិល​រាល់​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ