backup og meta

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។

តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា?

បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖

ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស

– ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន

– ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម

– ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។

ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ

– ផ្សែងពីភ្លើង​ឆេះព្រៃ

– ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង

– ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់?

នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។

[embed-health-tool-ovulation]

បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖

រយៈ​ពេល​ខ្លី  

– រមាស់ភ្នែក បំពង់ក និងច្រមុះ

– ចង្វាក់បេះដូងមិនទៀងទាត់

– កើតជំងឺហឺត ឬអាការ​ជំងឺហឺតដែលមានស្រាប់ កាន់តែធ្ងន់

– ក្អក តឹងទ្រូង និងដង្ហើមខ្លី

គ្រោះថ្នាក់សុខភាពដោយសារខ្យល់ពុល

រយៈ​ពេល​វែង

ជំងឺមហារីកតាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន ការ​ស្រូប​ខ្យល់​ពុល​ញឹកញាប់ ដែល​ភាយ​ចេញពី​រថយន្ត ឧស្ម័ន និង​ឧស្សាហកម្មគីមី ធ្វើ​ឱ្យ​អ្នក​មាន​ហានិភ័យខ្ពស់​ក្នុង​ការ​កើត​ជំ​ងឺ​មហារីក​សុដន់ មហារីក​គ្រាប់ឈាម មហារីក​កូន​កណ្តុរ មហារីកសួមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត

ជំងឺសរសៃឈាមបេះដូង ភាគល្អិតល្អិតក្នុងខ្យល់ពុល អាចធ្វើឱ្យខូចមុខងារសរសៃឈាម និងបង្កើនល្បឿននៃការបង្កើតកំណកក្នុងសរសៃឈាម។ យោងតាមរបាយការណ៍របស់កម្មវិធីជាតិពុលវិទ្យា (NTP) ការស្រូបខ្យល់​ពុលញឹកញាប់ ក៏​ប៉ះពាល់​ខ្លាំងដល់​ស្ត្រីមានផ្ទៃពោះផងដែរ ពោល​គឺ​លើការប្រែប្រួលសម្ពាធឈាម និង​ការវិវឌ្ឍទៅជាជំងឺលើសឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលជាមូលហេតុចម្បងនៃការកើតកូនមិនគ្រប់ខែ កូនមិនគ្រប់ទម្ងន់ ធ្វើឱ្យម្តាយ និង​ទាករមានជំងឺ និងស្លាប់។

ជំងឺផ្លូវដង្ហើម៖ ការបំពុលបរិយាកាស ឬខ្យល់ពុល អាចប៉ះពាល់ដល់​មុខ​ងារ​របស់សួត និង​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ជាច្រើន​ដូច​ជា ជំងឺស្ទះសួត ហឺត រលាកទងសួតរ៉ាំរៃ និងជំងឺផ្លូវដង្ហើមផ្សេងទៀត ដូចជាជំងឺស្ទះសួតរ៉ាំរៃ (COPD) ជាដើម។

ជាមួយ​គ្នា​នេះ ខ្យល់​ពុល​ក៏​បង្កឱ្យ​មាន​ជំ​ងឺ​ផ្សេង​ទៀត​ផង​ដែរ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងបញ្ហាសុខភាពបន្តពូជ សរសៃប្រសាទ ជំងឺប្រព័ន្ធការពារ និង​ស្លាប់​មុន​អាយុ​។

តើ​នរណាខ្លះរង​ផល​ប៉ះ​ពាល់​ពី​ខ្យល់​ពុល​ជាង​គេ?

ខ្យល់ពុល ឬការបំពុលបរិយាកាស ធ្វើ​ឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកស្ថិតក្នុងក្រុមអាយុមួយចំនួនអាចរងគ្រោះថ្នាក់ច្រើនជាងគេ ជាពិសេស​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​តែម្តង។ អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ជាង​គេ​មាន​ដូច​ជា៖

– កុមារ

– ស្ត្រីកំពុងពពោះ

– មនុស្សចាស់

– អ្នក​មាន​ជំ​ងឺ​រ៉ាំ​រៃ ដូច​ជា អ្នក​មាន​ជំ​ងឺ​ហឺត ជំងឺសួត បេះដូង និងទឹកនោម​ផ្អែម

– អ្នកមាន​ចំណូល​ទាប

គន្លឹះ​ការពារ​ខ្លួន ​ទារកក្នុង​ផ្ទៃ និង​កូន​តូច​ពី​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស

  • ប្រសិនបើ​មាន​ខ្យល់​ពុល​ខ្លាំង​នៅ​ក្នុង​បរិយាកាស​ គួរ​ព្យាយាម​នៅ​ក្នុង​ផ្ទះ ដោយ​បិទ​ទ្វារ​ និង​បង្ហួច​ឲ្យ​ជិត រួច​បើ​ម៉ាស៊ីន​ត្រជាក់​​ក្នុង ​recycle mood។
  • ប្រើប្រាស់​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់
  • ជៀសវាង​ការ​ស្រូប​ផ្សែង​​ផ្សេង​ៗ​ដូចជា​ផ្សែង​បារី ធូប​ទៀន និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​
  • ពាក់ម៉ាស និងឱ្យកូនពាក់ម៉ាស ​ពេល​ចេញ​ក្រៅ
  • ញ៉ាំ​របបអាហារ​សុខភាព ដោយ​ផ្តោត​ទៅ​លើ​​បន្លែ និង​ផ្លែឈើ ដោយ​ជៀសវាង​ស្ករ​ និង​អាហារ​កែ​ច្នៃ​ច្រើន
  • ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ ដែល​ស័ក្តិសម​ចំពោះ​ស្រ្តី​ពពោះ ដូចជា​ដើរ​ ឬ​ហាត់​យូហ្គា។
  • គួរឱ្យ​កូន​នៅក្នុង​ផ្ទះ​ជានិច្ច បើ​គ្មាន​ការ​ចាំបាច់
តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់?
នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ទាំង​រយៈ​ពេល​វែង និងខ្លី។
រយៈ​ពេល​ខ្លី  
– រមាស់ភ្នែក បំពង់ក និងច្រមុះ
– ចង្វាក់បេះដូងមិនទៀងទាត់
– កើតជំងឺហឺត ឬអាការ​ជំងឺហឺតដែលមានស្រាប់ កាន់តែធ្ងន់
– ក្អក តឹងទ្រូង និងដង្ហើមខ្លី
រយៈ​ពេល​វែង
ជំងឺមហារីក
ជំងឺសរសៃឈាមបេះដូង
ជំងឺផ្លូវដង្ហើម
ជាមួយ​គ្នា​នេះ ខ្យល់​ពុល​ក៏​បង្កឱ្យ​មាន​ជំ​ងឺ​ផ្សេង​ទៀត​ផង​ដែរ ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងបញ្ហាសុខភាពបន្តពូជ សរសៃប្រសាទ ជំងឺប្រព័ន្ធការពារ និង​ស្លាប់​មុន​អាយុ​។

អត្ថបទពាក់ព័ន្ធ៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.iqair.com/cambodia/phnom-penh?srsltid=AfmBOopokAuZXmSPfnE43J9TUk1-dZT3DnfewdATpwhqisYbPYGDPJv7

https://www.niehs.nih.gov/health/topics/agents/air-pollution

https://pubmed.ncbi.nlm.nih.gov/26761628/

https://ntp.niehs.nih.gov/sites/default/files/ntp/ohat/trap/mgraph/trap_final_508.pdf

https://www.pca.state.mn.us/air-water-land-climate/air-quality-and-health#:~:text=When%20we%20breathe%20in%20air,cancer%2C%20or%20even%20premature%20death.

https://www.who.int/news-room/spotlight/how-air-pollution-is-destroying-our-healthhttps://air-ducate.org/insight/who-does-air-pollution-affect-the-most/?lang=en

កំណែ​ប្រែបច្ចុប្បន្ន

14/02/2025

អត្ថបទ​ដោយ Sopheng In

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng In


អត្ថបទពាក់ព័ន្ធ

ជំងឺផ្លូវដង្ហើមបង្កដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារក និងកុមារតូចៗ

ខ្មែរយើងប្រយ័ត្ន វៀតណាមប្រឈមនឹងខ្យល់ពុល អាចបង្កឲ្យកើតមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sopheng In · កែ 22 hours ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម