banner

ការពិតពីជំងឺបេះដូង

ហានិភ័យជំងឺបេះដូង

ការថែទាំបេះដូង

សុខភាពបេះដូងវ័យជ្រេ

ជំនួយបេះដូង

Subot Icon

ជំងឺសរសៃឈាមបេះដូង

badge

វេជ្ជ. ថេង យូដាលីន

ជំងឺបេះដូង

badge

វេជ្ជបណ្ឌិត ស្រេង ឌីណា

ជំងឺបេះដូង

badge

វេជ្ជ. ចាន់ ស៊ីណេត

សំណួរ​ដែល​សួរ​ញឹកញាប់​បំផុត

អ្វីជាជំងឺសរសៃឈាមបេះដូង (CVD) ?

Icon Chevron

ជំងឺសរសៃឈាមបេះដូង (CVD) គឺជាជំងឺមួយដែលប៉ះពាល់ដល់បេះដូង និងសរសៃឈាម។ ជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុនាំឲ្យស្លាប់ច្រើនជាងគេនៅអាស៊ី ប៉ុន្តែអាចការពារបានដោយការផ្លាស់ប្តូររបៀបរបបរស់នៅ។

ជំងឺសរសៃឈាមបេះដូងបណ្តាលមកពីអ្វី (CVD) ?

Icon Chevron

ដោយសារតែមូលហេតុនៃជំងឺបេះដូងមានការប្រែប្រួលដែលមានបញ្ហាជាច្រើនទាក់ទងនឹងការក្រិនសរសៃឈាម។ ជំងឺក្រិនសរសៃឈាមកើតមានឡើងនៅពេលដែលកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាមដែលធ្វើឲ្យលំហូរឈាមពិបាកឆ្លងកាត់។

តើត្រូវកាត់បន្ថយជំងឺសរសៃឈាមបេះដូងបែបណា (CVD)?

Icon Chevron

ជំងឺសរសៃឈាមបេះដូងគឺជាជំងឺមួយដែលអាចការពារបានទាំងស្រុងដោយផ្លាស់ប្តូរទម្លាប់នៃការរស់នៅ។ទម្លាប់នេះអាចជួយឲ្យសម្ពាធឈាមនិង ខ្លាញ់ក្នុងសរៃសឈាមថយចុះដែលមិនឲ្យកើតមានជំងឺបេះដូងនិងសរសៃឈាមបេះដូង។

តើជំងឺបេះដូង មានទំនាក់ទំនងទៅនឹង គ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ដោយ របៀបណា?

Icon Chevron

គ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបណ្តាលមកពីមូលហេតុទាំងស្ទះកំណកឈាម ឬបណ្តាលមកពីដាច់សរសៃឈាមខួរក្បាល។ ជំងឺបេះដូងដែលទាក់ទងនឹងគ្រោះថ្នាក់សរសៃឈាមខូរក្បាលគឺអាចទាក់ទាក់នឹងការកើនឡើងសម្ពាធឈាមដែលអាចបណ្តាលឲ្យបែកសរសៃឈាមដែលស្តើងនិងផងដែរមានការកកស្ទះកំណកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាមដែលមិនអាចឲ្យលំហូរឈាមបានល្អទៅកាន់ខួរក្បាល។

តើមានអ្វីទាក់ទងគ្នារវាងកូលេស្តេរ៉ូលនិងសុខភាពបេះដូង?

Icon Chevron

មានកូលេស្តេរ៉ូល២ប្រភេទ high-density lipoproteins (HDL) and low-density lipoproteins (LDL)។ HDLកូលេស្តេរ៉ូលគឺស្រូបយកកូលេស្តេរ៉ូលនិងទាញចូលទៅកាន់ថ្លើមវិញដើម្បីបញ្ចេញចោលតាមរយះរាងកាយ។ LDL ដឹកយកកូលេស្តេរ៉ូលទៅកាន់គ្រប់រាងកាយដែលត្រូវការវា ដែលគេហៅថាកូលេស្តេរ៉ូលអាក្រក់ឬខ្លាញ់អាក្រក់ពីព្រោះវាមានច្រើននៅក្នុងសរសៃឈាមដែលតោងភ្ជាប់ជាមួយនឹងសរសៃឈាមនិងបង្កជាកំណកឈាមដែលធ្វើអោយចរន្តឈាមពិបាកហូរឆ្លងកាត់។

របៀបជ្រើសរើសអាហារល្អសំរាប់សុខភាពបេះដូង?

Icon Chevron

អាហារដែលមានខ្លាញ់ឆ្អែតនិងប្រៃកាត់តែតិចគឺធ្វើឲ្យសុខភាពបេះដូងកាន់តែល្អ។ អាហារល្អសំរាប់សុខភាពបេះដូងរួមមានដូចជា - ញុាំបន្លែនិងផ្លែឈើឲយបានច្រើន - អាហារសំបូរគ្រាប់ធញ្ញជាតិ - ជ្រើសខ្លាញ់ល្អសំរាប់សុខភាពមានដូចជា ប្រេងអូលីវជាងជាងខ្លាញ់ចំរាញ់ពីសាច់សត្វឬពពួកបឺរ - ជ្រើសរើផលិតផលណាដែលមានកំរិតខ្លាញ់ទាប

គួរធ្វើម៉េច​ទើប​បេះដូងសុខភាពល្អ មិនមាន​ជំងឺមកយាយ៉ី?

Icon Chevron

ទម្លាប់​ប្រចាំថ្ងៃមួយចំនួន​ជាអាទិភាពបំផុត​បើ​ចង់​ឲ្យ​បេះដូងមានសុខភាពល្អ​មិន​ងាយ​មាន​ជំងឺគឺ រក្សា​កម្រិត​ជាតិខ្លាញ់ (កូលេស្ដេរ៉ូល)ឲ្យនៅទាប ​និង​សម្ពាធឈាម​ឲ្យ​ល្អ។ មធ្យោបាយ​នេះ នឹង​ផ្ដល់​ផល​ល្អ​ដល់​សុខភាព​បេះដូង។ កត្តា​គួរ​យក​ចិត្តទុកដាក់ផ្សេងទៀតដូចជា៖ - ញ៉ាំអាហារ​សុខភាព​ដែល​សម្បូរជីវជាតិ - រក្សាគីឡូ​ឲ្យ​ឋេរ (មិន​ស្គមពេក មិនធាត់ជ្រុលពេក) - បង្កើន​សកម្មភាព​រាងកាយ លេងកីឡា និង​ការហាត់ប្រាណ​ជា​ប្រចាំ - កាត់បន្ថយ ឬ​ផ្ដាច់ទាំងស្រុង​ការ​ជក់បារី ឬ​ទម្លាប់​សេពគ្រឿងស្រវឹង។

តើរោគសញ្ញាគ្រោះថ្នាក់ជំងឺគាំងបេះដូងមានអ្វីខ្លះ?

Icon Chevron

អាការៈឬរោគសញ្ញាគាំងបេះដូងមានដូចជា: - ចុកទ្រូង ឬមិនស្រួលក្នុងទ្រូង - ស្រាលក្បាល សន្លប់ ឬបែកញើសត្រជាក់ - ឈឺឬមិនស្រួល ចាក់ទៅចង្ការ ក ឬខ្នង - ឈឺឬមិនស្រួលដៃម្ខាងឬទាំងសងខាង

តើជំងឺបេះដូងប៉ះពាល់ដល់ស្ត្រីខុសពីបុរសយ៉ាងដូចម្តេច?

Icon Chevron

បុរសនិងស្ត្រីមានហានិភ័យជំងឺបេះដូងជាច្រើន កត្តាដែលនោះដោយសារស្ត្រីមានបេះដូងតូចជាងនិងសរសៃឈាមបេះដូងរួមតូចនោះជំងឺបេះដូងអាចនឹងវិវឌ្ឍន៍ខុសគ្នា។ ការសិក្សាបង្ហាញដែរថា ស្ត្រីអាចមានរោគសញ្ញាជំងឺគាំងបេះដូងប្លែកជាងបើប្រៀបធៀបទៅនឹងបុរស រួមទាំងសញ្ញាមិនសូវមានដូចជា ការរំលាយអាហារ ហត់ និងឈឺខ្នង។ ស្ត្រី​ក៏​អាច​មាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​ខុសៗ​គ្នា​បើ​ធៀប​នឹង​បុរស។ ទាំងនេះ​រួម​បញ្ចូល​ទាំង៖ - មានកម្រិតអ័រម៉ូន Testosterone ខ្ពស់មុនពេលអស់រដូវ - លើសសម្ពាធឈាមអំឡុងពេលអស់រដូវ – មាន​ជំងឺ​អូតូអ៊ីម៉ូន​ដូចជា​រលាក​សន្លាក់​ - មានជំងឺស្រេស្តនិងបាក់ទឹកចិត្ត ការយល់ដឹងទាបនៃកត្តាហានិភ័យពិសេសទាំងនេះក៏អាចរួមចំណែកបន្ថែមទៀតដល់ស្ត្រីកាន់តែច្រើនដែលមិនបានទទួលការព្យាបាលត្រឹមត្រូវដែលពួកគេត្រូវការ

បើមានជំងឺបេះដូងហើយ​មិនព្យាបាល តើអ្នកជំងឺ​នឹងមានអ្វីកើតឡើង?

Icon Chevron

ករណីដែលមាន​ជំងឺបេះដូងមិនព្យាបាលគឺអាចប្រឈមគ្រោះថ្នាក់ដល់ជីវិត។ ទោះ​ជាអ្នកជំងឺ​ធ្លាប់​គាំងបេះដូងហើយ តែមិន​ប៉ះពាល់ដល់អាយុជីវិត​ក៏ដោយ​ មិនបានព្យាបាលជំងឺនេះអាចកាត់បន្ថយអាយុក្នុងការរស់នៅបាន។ សុខភាពរស់នៅក៏មានការប៉ះពាល់ ដូចជា ដកដង្ហើមហត់ ហើយឈានទៅរកជំងឺខ្សោយបេះដូងមិនអាចធ្វើសកម្មភាពតិចតួចប្រចាំថ្ងៃ។

រឿងរ៉ាវពិតមួយចំនួន​ អ្នកអាចមិនដឹងពី​បេះដូងមានអ្វីខ្លះ?

Icon Chevron

ការពិតមួយចំនួន​ពី​បេះដូងដែលអ្នកគួរដឹង៖ - បេះដូងមានទំហំ​ប៉ុន​បាតដៃទាំង២ - បេះដូង​លោត​ ១១៥ ០០០ដង​ក្នុង​មួយ​ថ្ងៃៗ - បេះដូង​នៅ​តែ​អាច​បន្ត​លោត​បាន​ទោះជា​វា​មិន​នៅ​ជាប់​រាងកាយ​ក៏ដោយ - អារម្មណ៍​សប្បាយរីករាយ​ជួយ​កាត់បន្ថយ​ហានិភ័យ​និង​គ្រោះថ្នាក់ពីជំងឺបេះដូងបាន - ត្រីបាឡែន​ពណ៌ខៀវ ជា​សត្វដែលមាន​បេះដូង​ធំបំផុត

បើ​ខ្ញុំនៅមានចម្ងល់ហើយចង់ដឹង​រឿងផ្សេងទៀតពី​ "សុខភាពបេះដូង" ខ្ញុំ​គួរធ្វើម៉េច?

Icon Chevron

អ្នក​អាច​ចូលទៅកាន់គេហទំព័រ "Hellokrupet.com" រួចហើយ​ចូលទៅកាន់មាតិកា ""សុខភាពបេះដូង"" ដែល​ចងក្រង​ទៅ​ដោយ​ព័ត៌មាន​ ចំណេះដឹង ​និង​គន្លឹះ​ជាច្រើនរាប់មិនអស់ពី​គ្រូពេទ្យ​ឯកទេស។ ក្រៅ​ពី​មាតិកា​ទាំងជាអត្ថបទ ​ឬវីដេអូ លោកអ្នក​ក៏​អាច​ទាក់ទង ឬសាកសួរសំណួរ​ទៅ​កាន់​គ្រូពេទ្យ​ឯកទេស​ដោយផ្ទាល់​ដើម្បី​ស្រាយចម្ងល់ជម្រះ​មន្ទិលទាំងនោះ។

ការពិតពីជំងឺបេះដូង

បញ្ហាបេះដូងផ្សេងទៀត

បេះដូងមានមុខងារអ្វីខ្លះ? ធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?

​បេះដូង​ជា​សរីរាង្គ​សំខាន់​មួយ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ​​ដែល​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ។ សរីរាង្គ​មួយ​នេះ​ ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត​ ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​។ ប្រវត្តិ​គ្រួសារ ប្រវត្តិ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បែបបទ​រស់នៅ​ សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បេះដូង។ បេះដូង​ជា​អ្វី​? ​បេះដូង​របស់​យើង​មាន​ផ្នែក​សំខាន់​ៗ​ចំនួន​៤​ថត ដែលបង្កើតឡើង​ពី​សាច់ដុំ​ និង​ដំណើរការ​ដោយ​ចរន្ត​អគ្គិសនី ហើយ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ដឹកនាំ​មុខងារ​របស់​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មុខងារ​បេះដូង​មាន​អ្វី​ខ្លះ? មុខងារ​សំខាន់​របស់​បេះដូង​ គឺ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ​ និង​ គ្រប់គ្រង​ចង្វាក់​ និង​ល្បឿន​នៃ​​ចង្វាក់​បេះដូង រក្សា​សម្ពាធ​ឈាម។ ​បេះដូង​យើង​ដំណើរការ​ជាមួយ​នឹង​សរីរាង្គ​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច? បេះដូង​​ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​មុខងារ​រាងកាយ​ដទៃ​ទៀត​។ ប្រព័ន្ធ​សំខាន់​ៗ​មាន​ដូចជា​៖ ប្រព័ន្ធ​ប្រសាទ៖ ប្រព័ន្ធ​ប្រសាទ​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ដោយ​បញ្ជូន​សញ្ញា​ទៅ​កាន់​បេះដូង​ឲ្យ​លោត​យឺត​អំឡុង​ពេល​សម្រាក និង​លោត​ញាប់​នៅ​ពេល​ស្រ្តេស។ ប្រព័ន្ធ​អង់ដូគ្រីន៖ ប្រព័ន្ធ​អង់ដូគ្រីន​​បញ្ចេញ​​អ័រម៉ូន​ ហើយ​អ័រម៉ូន​ទាំង​នេះ​ នឹង​បញ្ជូន​សញ្ញា​ឲ្យ​សរសៃ​ឈាម​របស់​យើង​រួម​តូច ឬ​សម្រាក។ ចំណែក​អ័រម៉ូន​ពី​ក្រពេញ​ទីរ៉ូអ៊ីត​អាច​បញ្ជា​ឲ្យ​បេះដូង​លោត​លឿន​ ឬ​យឺត​ជាង​មុន​បាន​ផង​ដែរ។ [embed-health-tool-heart-rate] ​​បេះដូង​របស់​យើង​ស្ថិត​នៅ​កន្លែង​ណា​? បេះដូង​ស្ថិត​នៅ​ចំ​ពី​​មុខ​ទ្រូង​ និង​នៅ​ត្រង់​ផ្នែក​ខាង​ឆ្វេង​នៃ​ឆ្អឹង​ទ្រូង។ ជា​ទូទៅ បេះដូង​របស់​មនុស្ស​ពេញ​វ័យ​​មាន​ទំហំ​ប៉ុន​២​​​ក្ដាប់​ដៃ ​ ​ចំណែក​​បេះដូង​របស់​ក្មេង​ៗ​មាន​ទំហំ​ប្រហែល​១​​ក្ដាប់​ដៃ​។ ជាមធ្យម​ បេះដូង​មាន​ទម្ងន់​ប្រហែល​៣០០ក្រាម​ និង​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​រាងកាយ​ និង​ភេទ។​​​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ […]

ហានិភ័យជំងឺបេះដូង

ប្រឹសបេះដូង

Heart Valve Disease (ជំងឺ​ប្រឹសបេះដូង)

និយមន័យ ១- អ្វី​ជា​ជំ​ងឺប្រឹស​បេះ​ដូង? ជំ​ងឺ​ប្រឹស​បេះ​ដូង សំដៅ​លើ​ស្ថាន​ភាព​បេះ​ដូង​​មិន​ដំ​ណើរ​ការ​ទៅ​តាម​តួនាទី។ ជា​ធម្មតា​ប្រឹស​បេះ​ដូង​មាន​ទាំងអស់ ៤ មានតួនាទី​ដឹក​នាំឈាម​ហូរ​ឲ្យ​ត្រូវ​ទិស​ដៅ។ អំឡុង​ពេល​បេះ​ដូង​លោត​ម្ដង ប្រឹសបេះ​ដូង​ក៏​បិត ​និង​បើក​ម្ដងដូចគ្នា ប៉ុន្តែ​ពេល​តួ​នា​ទី​ប្រឹស​មិន​ដំណើរ​ការ អាច​រំខាន​ដល់​លំ​ហូរ​ឈាម បណ្តាល​ឲ្យ​ទាំង​ស្ទះ​សរសៃ​អាក់​ទែ​កា​រ៉ូទីត និង​អាច​កើត​ជំ​ងឺផ្សេងៗ​ទៀត ​ដូចជា ជំ​ងឺ​លើស​ឈាម​ និង​ខ្សោយ​បេះដូង​ជា​ដើម។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? ក្នុង​ស្ថានភាព​នេះ​ច្រើន​កើត​មាន​ចំពោះ​មនុស្ស​ចាស់ តែ​ក៏​អាច​ប៉ះពាល់​ចំពោះ​មនុស្ស​គ្រប់​វ័យ។ មិន​អាច​ព្យាបាល​ជា​សះស្បើយ​នោះ​ទេ ដោយ​គ្រាន់​តែ​អាច​កាត់​បន្ថយ​ករណី​ប្រឈម​ប៉ុណ្ណោះ។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? អាច​មាន​រោគ​សញ្ញា អាការៈ ​ច្រើន​យ៉ាង​ខុសៗ​គ្នា​ដូច​ជា៖ – ហត់ – ញ័រ​ទ្រូង – អស់កម្លាំង – មិន​ស្រួលខ្លួន​ ឬឈឺទ្រូង – សន្លប់ – ឈឺ​ក្បាល​ – ក្អក – ហើម​សួត ​ជង្គង់ ជើង ឬ​ពោះ – ឡើង​ទម្ងន់​គ្មាន​មូលហេតុ – ចាល់​ជាតិ​ទឹក ​ធ្វើ​ឲ្យ​ហើម​នៅ​ផ្នែក​ចុង​នៃ​អាវយវៈ និងពោះ។ អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដែល​មិន​មាន​នៅ​ក្នុង​បញ្ចីខាង​លើ។ ​បើ​យើង​ប្រទះ​ឃើញ​រោគ​សញ្ញា​​ទាំង​នេះ ឬ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​យើង​មាន​រោគ​សញ្ញា​រលាក​បំ​ពង់​ក ឈឺ​ខ្លួន និង​ក្ដៅ​ខ្លួន សូម​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​គ្រប់​រូប​មាន​លក្ខណៈ​ខុសៗគ្នា ប្រការ​ល្អ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ ជំងឺ​នេះ​មាន​ពី​កំណើត យ៉ាង​ណា បញ្ហា​កើត​មាន​ញឹកញាប់​គឺ​ដោយ​សារ​ការ​ប្រើ​ថ្នាំ​ និង​បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​ជា៖ – រលាក​សាច់​ខាង​ក្នុង​បេះដូង ដោយ​សារ​ការ​បង្ក​រោគ – […]

ជំងឺបេះដូង

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬគាំង​បេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេស​យើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង  នេះបើយោងតាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ តើ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មាន​រោគ​សញ្ញា​អ្វីខ្លះ? ហើយ​យើង​ត្រូវ​បង្ការ​ដោយ​វិធី​ណា​ខ្លះ? ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដុំ​ឈាម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង – តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង – ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – ហត់ – បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ – ហត់ – អស់​កម្លាំង – ធេងធោង ឬ​វិល​មុខ។ [embed-health-tool-heart-rate] ៣- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត […]

សុខភាពរាងកាយ

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។ ​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហាចង្វាក់​បេះដូង​ដើរ​យឺតគឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​ ១. មូលហេតុ​ អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។ ២. រោគ​សញ្ញា​ រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ មានបញ្ហា​ដំណេក និង​សន្លប់ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៣. ហានិភ័យ​ ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ […]

ជំងឺបេះដូង

Heart Failure (ខ្សោយ​បេះដូង)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង? ជំងឺ​ខ្សោយ​បេះដូង សំដៅ​លើ​ស្ថាន​ភាព​ចុះ​ខ្សោយ​សាច់ដុំ​បេះដូង​ក្នុង​ការ​ច្របាច់​ឈាម​ ហើយ​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​បន្ត​បន្ទាប់​ដូច​ជា៖ – បេះដូង​មិន​អាច​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ​គ្រប់​គ្រាន់ – ឈាម​ចាល់​ក្នុងថត​បេះដូង ធ្វើ​ឲ្យ​កើន​សម្ពាធ​នៅ​ជញ្ចាំង​បេះដូង – បេះដូងត្រូវ​ពន្លា​ដើម្បីស្តុក​ទុក​ឈាម​បាន​ច្រើន – ដោយ​សារ​បញ្ហា​នេះ បញ្ហា​តម្រង​នោម​ធ្វើ​ឲ្យ​រាង​កាយ​ស្តុក​ទឹក និង​អំបិល​កាន់​តែ​ច្រើន បណ្តាល​ឲ្យ​សរីរាង្គ​មួយ​ចំនួន​ហើម។ ជំងឺនេះ​កើត​ឡើង​ទាំង​សង​ខាង​នៃ​បេះដូង ធម្មតា​កើត​នៅ​ផ្នែក​ខាង​ឆ្វេង​មុន ​ទើប​រាល​ដាល​ដល់​ផ្នែក​ខាង​ស្តាំ ហើយបើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ២- ជំងឺ​នេះកើត​ញឹកញាប់ដែរទេ? អាច​កើត​មាន​លើ​មនុស្ស​គ្រប់វ័យ តែ​ជា​ញឹកញាប់​ចំពោះ​មនុស្ស​ចាស់។ ករណី​ខ្លះ​ក្មេងៗ​ក៏​អាច​កើត​មាន​ដូចគ្នា ដោយ​សារ​បញ្ហា​បេះដូង​ពី​កំណើត។ រោគសញ្ញា ៣- រោគសញ្ញាមានអ្វីខ្លះ? រោគ​សញ្ញា​ទូទៅ​រួម​មាន៖ – ចង្អោរ – ហត់ – ឈឺ​ទ្រូង – អស់​កម្លាំង – លែង​ឃ្លាន​អាហារ – ឡើង​ទម្ងន់​គ្មាន​មូលហេតុ – បេះដូង​លោត​មិន​ប្រក្រតី – ចេះ​តែ​ចង់​ជុះ​នោម​នៅ​ពេល​យប់ – ក្អក​មាន​ឈាម​ និង​កណ្តាស​ញឹកញាប់ – ហើម​ពោះ ហើម​ជើង ក​ជើង និង​បាតជើង។ ហើយ​វា​ក៏​មាន​សញ្ញា​ផ្សេងទៀត​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ​នេះ​ដែរ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​ពត៌មាន​បន្ថែម។ ៤- ពេល​ណា​ត្រូវ​ជួប​ពេទ្យ? កុំ​អែអង់ ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​មាន​រោគ​សញ្ញា​ដំបូង​ដូច​ជា ឈឺ​ទ្រូង ហត់​ ក្អក​មាន​ឈាម ឬ​សន្លប់​ជាដើម។ ប្រឹក្សា​ជា​មួយ​ពេទ្យ​នៅ​ពេល​ណា​យើង​រង​ផល​ប៉ះពាល់​ ក្រោយ​ព្យាបាល ឬ​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? អាច​បណ្តាល​មក​ពី​ផល​រំខាន​ក្រោយ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​បាន​បំផ្លាញ​សាច់ដុំ​បេះដូង។ ជំងឺ​ទាំង​នោះ​មាន​ដូចជា ជំងឺ​លើស​ឈាម គាំង​បេះដូង សាច់​ដុំ​បេះដូង ​ប្រឹស​បេះដូង ការ​ឆ្លង​មេរោគ ចង្វាក់​បេះដូង​លោត​មិន​ទៀង​ទាត់ […]

ជំងឺបេះដូង

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខភាព​បេះដូង​របស់​យើង​អាចចុះខ្សោយ ឬខូចដោយសារទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ហើយអាច​បង្ក​ហានិភ័យសុខភាព​ធ្ងន់ធ្ងរ​។ ដូចនេះ​ ​យើង​គួរ​​បញ្ឈប់​ទម្លាប់​មិន​ល្អ​ទាំងឡាយ​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ឲ្យ​សុខភាព​បេះដូង​របស់​យើង​រឹង​មាំ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​បេះដូង​នៅ​ពេល​ក្រោយ​។ គណនា BMI នៅទីនេះ ១. ជក់​បារី​ ទោះ​បី​ជា​យើង​ជក់​បារី​ម្ដងម្កាល វា​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ផង​ដែរ។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​បារី​ធ្វើ​ឲ្យ​ខូច​មុខងារ​បេះដូង ដោយ​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​​ ដែល​​ជា​រឿយ​ៗ​នឹង​បង្ក​ជា​អាការៈ​គាំង​បេះដូង​​​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ដើម្បី​សុខភាព​បេះដូង​ យើងគួរបញ្ឈប់​ការ​ជក់បារី​ជា​បន្ទាន់​។ គណនា BMR  នៅទីនេះ ២. បណ្តាលខ្លួនឱ្យធាត់​ជ្រុល ធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង រួម​ទាំង​សម្ពាធ​ឈាម​ខ្ពស់​។ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​ គ្នា​យើង​គប្បី​បញ្ចូល​បន្លែ និង​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ញ៉ាំ​សាច់​ជាក់លាក់​លើស​កម្រិត​ ការ​ញ៉ាំ​សាច់​ក្រហម​ និង​សាច់​កែច្នៃ​ច្រើន​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រសិនបើ​យើង​ញ៉ាំ​សាច់​​ទាំង​នេះ​កាន់​តែ​ច្រើន​ ​ឱកាស​កើត​ជំងឺ​បេះដូង​កាន់​តែ​ច្រើន​ដូច​គ្នា។​ ​៤. ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ ចំណែក​ឯ​ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​គ្នា។​ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ជា​ទៀងទាត់​ អាច​ប្រឈម​នឹង​​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ ឬ​គាំង​បេះដូង​។ ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៥. ញុំា​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ​​ជា​រៀងរាល់​ថ្ងៃ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន​ជ្រុល​អាច​បង្ក​ជា​បញ្ហា​សរសៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​ ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម និងកម្រិតជាតិ​ខ្លាញ់​​ក្នុង​រាងកាយឡើង​ខ្ពស់។​ [embed-health-tool-heart-rate] ៦. អង្គុយ​យូរ​ម៉ោង​ ទន្ទឹម​នឹង​នេះ​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ជា​ប្រចាំ​​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ដោយ។ អ្នក​ជំនាញ​យល់​ថា​ អសកម្មភាព​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់បន្ថយ​ហានិភ័យ​នេះ […]

គ្រោះថ្នាក់សរសៃឈាម

បេះដូងលោតញាប់ អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាល

ជា​ទូទៅ ក្នុង​ពេល​សម្រាក ចង្វាក់​បេះ​ដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់​ពី​ ៦០-១០០​ដង/នាទី។ បើ​បេះ​ដូង​មាន​អត្រា​នៃ​ការ​លោត​ច្រើន​ជាង ​១០០​ដង/នាទី ​នៅ​ពេល​សម្រាក មានន័យ​ថា បេះ​ដូង​យើង​លោត​ញាប់​ខុស​ប្រក្រតី​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ក្នុង​ករណី​បេះ​ដូង​ដើរ​ញាប់ អាច​នាំ​ឲ្យ​រំខាន​ដល់​មុខ​ងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង​ស្លាប់​បាន តែ​នៅ​ពេល​ខ្លះ បេះ​ដូង​ដើរ​ញាប់​មិន​បង្ក​ជា​រោគ​សញ្ញា ឬ​ផល​វិបាក​អ្វី​ឡើយ ហើយ​ការ​ដែល​បេះ​លោត​ញាប់​អាច​បណ្ដាល​មក​ពី៖ -​ ជំងឺ​បេះ​ដូង - ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន - ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន - ប្រើ​ប្រាស់​ថ្នាំ -​ មាន​បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា ស្ត្រេស ឬ​ថប់​បារម្មណ៍ - កង្វះ​គ្រាប់​ឈាម - អាយុ ឬ​គ្រួសារ​មាន​ប្រវត្តិ​មាន​បញ្ហា​បេះ​ដូង​ដើរ​ញាប់៕ លើស​ពី​នេះ នៅ​មាន​បញ្ហា​ច្រើន​ទៀត ដែល​ដាក់​សម្ពាធ​លើ​បេះ​ដូង ឬ​ការ​ខូច​ជាលិកា​បេះ​ដូង ជា​ហេតុ​ធ្វើ​ឲ្យ​បេះ​ដូង​លោត​ញាប់។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា បេះ​ដូង​លោត​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែល​មាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះ​ដូង ដែល​នាំ​ឲ្យ​ចរន្ត​អគ្គិសនី​រត់​លឿន​ពេក (បញ្ជាក់៖ ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ចរន្ត​អគ្គិសនី​ជា​ច្រើន​រត់​នៅ​ក្នុង​ជាលិកា​បេះ​ដូង)។ ដូច​នេះ​ហើយ មាន​តែ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ឬ​កា​ទទួល​បាន​ការ​​ព្យាបាល​ជំងឺ ទើប​អាច​កាត់​បន្ថយ និង​គ្រប់​គ្រង​បញ្ហា​បេះ​ដូង​ដើរ​ញាប់ ឬ​គ្រប់​គ្រង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​បេះ​ដូង​លោត​ញាប់​នេះ។

រូបមន្តសុខភាព

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

ការ​ញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយ​ទ្រទ្រង់សុខភាព​រាងកាយ​ទាំងមូល​ផង​ដែរ​។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់​​សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបា​នត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាច​បញ្ជៀស សុខភាពរបស់យើងឆ្ងាយពី​ជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាព​បេះ​ដូង​បាន​។ ១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ការបង្កើតទម្លាប់ញ៉ាំមាន​របប​អាហារ​ដែលសម្បូរ​ទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាព​បេះ​ដូង។ នេះ​ក៏​ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និង​សារ​​​​ធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណា​ខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និង​ផ្លែប៊ឺ ជាដើម។ គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀត​​ក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។ អត្ថបទ​គួរ​អាន គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ […]

ការថែទាំបេះដូង

បញ្ហាបេះដូងផ្សេងទៀត

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះ​ការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះ​ដូងមានសុខភាពល្អ។ ការ​ផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យ​ខ្លួនប្រាណរបស់យើងអាចអាច​ទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃ​ហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតង​កិនចម្រុះ​យ៉ាង​ហោច​ឲ្យបានពីរកែវក្នុង​មួយ​ថ្ងៃ​ ក៏មានគុណប្រយោជន៍ដូចគ្នា។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ? ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​អាហារ​ដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និង​នំដូណាត់ ក៏​គួរ​កម្រិត​ការ​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។ គ្នា​យើង​ក៏​គួរ​ញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ […]

ជំងឺបេះដូង

តិចនិក ១០ យ៉ាង ការពារខ្លួនពីជំងឺស្ទះសរសៃឈាមបេះដូង

​ជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូងបង្កឱ្យ​ខូច ឬ​ស្លោក​សាច់​ដុំ​បេះ​ដូង​ស្រួច​ស្រាវ​ ហើយភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម​បេះ​ដូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត ។ ទោះ​បី​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ក៏​ពិត​មែន ប៉ុន្តែ​​យើង​អាច​បង្ការ​ខ្លួន ចៀស​ផុត​ពី​បញ្ហា​នេះ​ជាមួយ​តិចនិក​ខាងក្រោមនេះ៖ [embed-health-tool-bmi] ១. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍) ២. ឈប់​ជក់​បារី ៣. កាត់​បន្ថយ​សេព​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត ៤. ចៀស​វាង​អាហារ​ប្រៃ​ខ្លាំង ៥. កាត់​បន្ថយ​អាហារ​ខ្លាញ់​ច្រើន និងសាច់ ៦. កាត់​បន្ថយ​អារម្មណ៍​តានតឹង ឬ​ស្ត្រេស ៧. គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ (បើ​យើង​លើស​ឈាម) ៨. រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ (កុំ​ឲ្យ​លើស​ទម្ងន់) ៩. គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​គ្រូពេទ្យ (បើ​យើង​លើស​ជាតិ​ស្ករ) ១០. ពិគ្រោះ ឬ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ល។ ចង់គណនា BMI ចុចទីនេះ! គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! អ្នកណាងាយប្រឈមកើតជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូង? បើ​យើង​ជា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា មិន​ងាយ​នឹង​កើត​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​​យើង​ជា​មនុស្ស​ដូច​ក្នុង​ការ​រៀប​រាប់​ខាង​ក្រោម ច្បាស់​ណាស់​នឹង​ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​៖ - លើស​ទម្ងន់ - មានវ័យ​ចំណាស់ - លើស​សម្ពាធ​ឈាម - លើស​ជាតិ​ខ្លាញ់ - ជក់បារី និង​ញុំាគ្រឿង​ស្រវឹង​ច្រើន - មានគ្រួសារ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង។ល។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងក៏ដូច​​ជំងឺ​សាហាវ​ដទៃ​ទៀត​ដែរដែលតែងតែ​មាន​ផល​វិបាក​មកយាយី​អ្នក​ជំងឺ។ ផលវិបាកជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងរួមមាន​ ខ្សោយ​បេះ​ដូង ចុះ​សម្ពាធ​ធ្ងន់ធ្ងរ មាន​វិបត្តិ​ចង្វាក់​បេះ​ដូង​ធ្ងន់ធ្ងរ គាំង​បេះ​ដូង ឬ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​តែ​ម្ដង។ អត្ថបទគួរអាន៖ ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង លំហាត់​ប្រាណ ៤ […]

ជំងឺបេះដូង

លំហាត់​ប្រាណ ៤ ប្រភេទ ជំនួយបេះដូងឱ្យមានសុខភាពល្អ

លំហាត់ប្រាណជំនួយបេះដូង​​​មាន​របៀប​ហាត់​​ពិសេសខុសពីលំហាត់ប្រាណធម្មតា ហើយតម្រូវឱ្យយើងហាត់​ស្រាលៗ​ទេ តែ​បាន​ប្រយោជន៍​ច្រើន​ដល់សុខភាព​បេះដូង។ លំហាត់ប្រាណមានច្រើន​ប្រភេទ និង​មាន​មុខងារ​ផ្សេងៗគ្នា យើងមិន​អាច​ចេះ​តែ​ហាត់ៗ​តាម​នឹក​ឃើញ​ទេ ទាល់តែយើងហាត់ត្រូវតាមក្បួនទើបទទួលផល។ ១- លំហាត់ប្រាណជំនួយ​បេះដូង​ និងសរសៃឈាម លំហាត់ប្រាណ​នេះ​ហៅ​ថា អ៊ែរ៉ូបិក (Aerobics) គឺហាត់ប្រាណ​ស្រាលៗ ដោយ​លើក​ដៃ​លើក​ជើង ដើម្បី​បង្កើន​ការ​ស្រូប​អុកស៊ីហ្សែន​ ឬពង្រឹង​ភាព​អំណត់​រាងកាយ។ Aerobics ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​កាន់​តែ​ញាប់ បេះដូងលោត​កាន់​តែ​លឿន ដោយ​សារ​តែ​យើង​ប្រើ​សាច់​ដុំ​ច្រើន ទើប​បណ្ដាល​ឲ្យ​រាងកាយ​ប្រើ​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​ដូចគ្នា។ ការហាត់​បែប​នេះ​ជួយ​ពង្រឹងបេះដូង និង​សួតឱ្យកាន់​តែមាន​សុខភាព​ល្អ ជួយ​សម្រួល​សរសៃ​ឈាម បញ្ចុះ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ សម្រួល​អារម្មណ៍ កាត់​បន្ថយការ​រលាក និង​បង្កើន​កម្រិត​កូលេស្ដេរ៉ុល​ល្អ។ ចំណុច​ល្អ​ផ្សេង​ទៀត ​គឺ​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សុខភាព​ដទៃ​ទៀតបាន​ច្រើន។ បើ​សិនយើង​ធ្លាប់​គាំង​បេះដូង​វិញ Aerobics ក៏​អាច​ជួយ​បង្ការ​កុំ​ឲ្យ​ការគាំង​បេះដូងកើត​ឡើង​វិញ​ម្ដង​ទៀត​ដែរ តែ​យ៉ាង​ណា​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​ចាប់​ផ្ដើម​ហាត់។ ក្រៅ​ពី​លើក​ដៃ​លើក​ជើង ការ​ហែលទឹក ដើរ រត់ រាំ ធាក់កង់ ឬ​ឡើង​ចុះជណ្ដើរក៏​ជា​ការ​ហាត់ប្រាណ​ងាយៗសម្រាប់​ចាស់ៗ​ដែរ។ ដូច្នេះយើងគួរ​ហាត់​ឲ្យ​បាន​ទៀងទាត់ ឬ​ហោច​ណាស់ ១៥០ នាទីក្នុង​មួយ​សប្ដាហ៍។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ២- លំហាត់ប្រាណពង្រឹងសាច់ដុំ យើងហាត់លំហាត់នេះ​ដើម្បី​ឲ្យ​សាច់​ដុំ​ហាប់​ណែន​ល្អ ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ជាតិ​ស្ករ ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ គ្រប់គ្រង​ដំណេក​បាន​ល្អ […]

អាហារូបត្ថម្ភ

សារធាតុចិញ្ចឹម ៦ មុខ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

សារធាតុ​ចិញ្ចឹម​សំខាន់ៗចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ នេះបើយោងតាម​អង្គការសុខភាព​ពិភពលោក (WHO) ។ បញ្ហាគឺថាយើង​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយយើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​មានសុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A៖ ការ៉ុត ដំឡូងជ្វា ល្ពៅ វីតាមីន D៖ ផ្សិត ពោតបារាំង ស៊ុតក្រហម វីតាមីន E៖ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន វីតាមីន K៖ បន្លែស្លឹកបៃតង សាច់មាន់ ផ្លែឈើអម្បូរបឺរី វីតាមីន C៖ ត្របែក ល្លុង ផ្លែឈើអម្បូរក្រូច វីតាមីន B1 B12 B6 B2 B5 […]

ជំងឺបេះដូង

គួរដឹង! អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ

សុខ​ភាព​បេះ​ដូង​គឺ​ជា​រឿង​សំខាន់ ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​វិធី​សាស្ត្រ​ថែរក្សា​សុខភាព​បេះដូង ក្រៅ​ពី​ហាត់​ប្រាណ គ្រូពេទ្យ​ក៏​ណែ​នាំ​អាហារ​ល្អៗ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជួយ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ ៣​ប្រភេទ ល្អ​ខ្លាំង​សម្រាប់​បេះដូង។ ១- ត្រី​សាល​ម៉ុន សាលម៉ុន ជា​ត្រី​អម្បូរទឹក​ត្រជាក់​ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (Omega-3 fatty acids) ប្រសិទ្ធភាព​ខ្ពស់​ ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ មុខងារ​អាស៊ីដ​ខ្លាញ់​​អូមេហ្គា ៣ គឺ​ការពារ​កុំ​ឲ្យ​ឈាម​កក ហេតុ​នេះ​វា​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ និង​ប្រយោជន៍​មួយ​ទៀត អាច​ជួ​យ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​ Triglycerides (ខ្លាញ់​មិន​ល្អ) ក្នុង​ឈាម ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង​សរសៃ​ឈាម។ ពេទ្យ​ក៏​បាន​ប្រាប់​ផង​ដែរ ត្រី​សាលម៉ុន មាន​ផ្ទុក​សារធាតុ Carotenoid astaxanthin ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំង​អុក​ស៊ីត​កម្មយ៉ាង​ខ្លាំង​ក្លា​មួយ។ យោង​តាម សមាគមបេះ​ដូង​ពិភព​លោក យើង​គួរ​តែ​ញ៉ាំ​ត្រី​សាលម៉ុន​យ៉ាង​តិច​ ២ ដង/​សប្តាហ៍ និង​ញ៉ាំ​ម្តង​ឲ្យ​បាន​ចន្លោះ​ ១០០ ក្រាម។ សាច់​ត្រី​សាលម៉ុន មាន​រស់​ជាតិ​ឆ្ងាញ់ ក្នុង​ចំណោម​មុខ​ម្ហូប​ផ្សេងៗ ហើយ​ក៏​ស្រួល​ក្នុង​ការ​ចម្អិន​ផង​ដែរ។ បើ​យើង​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​សាលម៉ុន អាច​ប្តូរ​ទៅ​ញ៉ាំ​ត្រី​មាន​ខ្លាញ់​ប្រភេទ​ផ្សេង​វិញ​បាន រួម​មាន ត្រី​ធូណា ត្រី Sardines ត្រីសាមបាក់ ជា​ដើម […]

health-tool-icon

រង្វាស់ចង្វាក់បេះដូង

លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

ប្រុស

ស្រី

អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

60
រង្វាស់​សុខភាព​ផ្សេង​ទៀត

សុខភាពបេះដូងវ័យជ្រេ

បញ្ហាបេះដូងផ្សេងទៀត

ប្រការគួរធ្វើ និងចៀសវាងសម្រាប់អ្នកមានហានិភ័យគាំងបេះដូង

គាំងបេះដូងមានន័យថាបេះដូងលែងដំណើរការ ឬការស្លាប់ភ្លាមៗដោយសារបេះដូងលែង​ដំណើរ​ការ​ដែលភាគច្រើន​បណ្តាលមកពីវិបត្តិចង្វាក់បេះដូង និងជំងឺគាំងបេះដូង។ មូលហេតុអ្វីខ្លះបណ្តាល​ឱ្យ​យើង​គាំងបេះដូង? បើយើងមានហានិភ៏យគាំងបេះដូង យើងគួរធ្វើ និងចៀសវាងអ្វីខ្លះ? លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត​បានឱ្យដឹងថាកត្តាដែលបណ្តាលឱ្យយើង​គាំងបេះដូងគឺឈាមដែល​ទៅ​ចិញ្ចឹមបេះដូងមានការថយចុះដែលបណ្តាលឱ្យបេះដូងស្លោក (សាច់បេះដូងខូច ឬងាប់) ហើយ​ងាយ​ឆ្លងចរន្តភ្លើង។ លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យឈាមទៅចិញ្ចឹមបេះដូង​អត់គ្រប់គ្រាន់​ទៅតាម​តម្រូវ​ការ​គឺបណ្តាលមកពីជំងឺសរសៃឈាមបេះដូងដែលសរសៃឈាមបេះដូងមានកកកំណកខ្លាញ់។ នៅពេលកំណកខ្លាញ់ដាច់ ឬរហែកនឹងបង្កទៅជាដុំឈាម​ញ៉ុកជិតសរសៃឈាម​បេះដូង​ដែល​បណ្តាល​ឱ្យ​យើងមានហានិភ័យ និងឈានទៅដល់គាំង​បេះដូង។ មូលហេតុអ្វីខ្លះបណ្តាលឱ្យយើងមានជំងឺសរសៃឈាមបេះដូង? ជំងឺសរសៃឈាមបេះដូង (ការមានកំណកខ្លាញ់កក ឬស្ទះក្នុងសរសៃឈាមបេះដូង) បណ្តាល​មក​ពី​កត្តាដូចជា៖ ការលើសសម្ពាធឈាម ការជក់បារី ការលើសជាតិខ្លាញ់ក្នុងឈាម ការមានអាយុច្រើន ជំងឺទឹកនោមផ្អែម ការធាត់ ការមិនធ្វើលំហាត់ប្រាណ សញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងមានអ្វីខ្លះ? ចំពោះសញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងរួមមាន៖ ថប់ទ្រូងស្ទះខ្សល់ ចុកណែនដើមទ្រូង (អាចនៅកណ្តាលសន្ទះទ្រូង ឬទ្រូងខាងធ្វេង) ដែលដូចមានអីគាប ឈឺចាក់មកថ្គាមខាងក្រោម ឬដៃខាងធ្វេង ហត់ បែកញើស ងងឹតមុខរហូតដល់សន្លប់ ឈឺចុងដង្ហើម (កម្រ) ឈឺទ្រូងខាងស្តាំ (កម្រ) លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]

បញ្ហាបេះដូងផ្សេងទៀត

ចំណុចសំខាន់ៗ​ បង្ការខ្លួនដើម្បីជៀសឆ្ងាយពីជំងឺបេះដូង

បេះដូងជាសរីរាង្គមួយក្នុងរាងកាយ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរាងកាយ ប្រសិន​បើ​បេះដូង ត្រូវគាំងលែងដំណើរការនោះសរីរាង្គគ្រប់យ៉ាងក៏ត្រូវលែងដំណើរការដូចគ្នា។ ខណៈពេលនេះរឿងដែលសំខាន់ យើងចាប់ផ្ដើមត្រូវធ្វើ និងតាមដាននោះគឺ ការថែរក្សាបេះដូងឲ្យមានសុខភាពល្អ។​ ១.ស្គាល់ច្បាស់ពីបញ្ហាប្រឈម នៅវ័យក្រោម ៤០ឆ្នាំមិនថាបុរស ឬស្ដ្រីនោះទេ មានភាគរយតិចដែលបានប្រឈមនឹងបញ្ហាសុខភាព​បេះដូង ឬអាចនិយាយបានថាបេះដូងនៅមានសុខភាពរឹងមាំ ដែលធ្វើឲ្យអ្នក​ក្នុង​វ័យ​នេះងាយនឹងភ្លេចខ្លួនចំពោះ​កត្ដា​ហានិភ័យនៅថ្ងៃខាងមុខ។  ដោយការមិនខ្វាយខ្វាល់ពីរបបអាហារ ការមិនធ្វើសកម្មភាពរាងកាយ និង ឥរិយា​បថ ទម្លាប់សំខាន់ៗប្រចាំថ្ងៃ ជាហេតុបញ្ហាប្រឈមអាចនឹងកើតមានចំពោះអ្នកទាំង​នោះក្នុងពេល ១០ ទៅ ១៥​ឆ្នាំក្រោយ​អាយុ៤០ឆ្នាំ។ បញ្ហាប្រឈមកើតចេញពីទម្លាប់ប្រចាំថ្ងៃនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ។ ដូចជាការ​ជក់បារី ផឹកស្រា ញ៉ាំអាហារមិនខ្វល់ពីសុខភាព មិនដែលហាត់ប្រាណ និង​គេងមិនគ្រប់គ្រាន់ជាដើម នឹងបង្កបញ្ហានៅពេលចាស់ទៅនឹងប្រឈមជំងឺបេះដូង។ ដូច្នេះការដឹងច្បាស់ពីបញ្ហាប្រឈមជាមុនអាចងាយស្រួលដល់យើង រៀបចំខ្លួនការពារ បញ្ជៀសខ្លួនពីបញ្ហាមួយនេះពេលចាស់ទៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.រក្សាទម្ងន់ រក្សាទម្ងន់បានល្អមានន័យថា យើងក៏អាចរក្សាសុខភាពរបស់យើងបានល្អផងដែរ។ ជាក់ស្ដែប្រសិនរាងកាយកើនឡើងទម្ងន់ ឬធាត់ ជាសញ្ញាបង្ហាញគ្រោះថ្នាក់ដល់សុខភាពបេះដូងខាងមុខ។ ការឡើងទម្ងន់គឺមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបបអាហារ និងការមិនបានហាត់ប្រាណ បង្កការកើនឡើងជាតិខ្លាញ់ក្នុងសរសៃ​ឈាម ដែលបង្ក​ផ​លប៉ះពាល់ដល់ សម្ពាធឈាម និងបេះដូង។ ដូច្នេះការរក្សាទម្ងន់ មិនថាត្រូវគ្រប់គ្រងរបបអាហារ ឬ ហាត់ប្រាណនោះ​ទេ ត្រូវតែអនុវត្ដឲ្យបានល្អដើម្បីសុខភាពបេះដូងល្អនាពេលខាងមុខ។ ៣. តាមដានលក្ខខណ្ឌសុខភាព លក្ខខណ្ឌសុខភាពប្រចាំថ្ងៃក៏ជាសញ្ញាមួយបង្ហាញពីមូលហេតុ និងកត្ដាប្រឈមសុខភាពបេះដូងនាពេលខាងមុខ។ […]

សុខភាពរាងកាយ

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។ ​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហាចង្វាក់​បេះដូង​ដើរ​យឺតគឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​ ១. មូលហេតុ​ អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។ ២. រោគ​សញ្ញា​ រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ មានបញ្ហា​ដំណេក និង​សន្លប់ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៣. ហានិភ័យ​ ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ […]

ខូចបេះដូង

ចេះ ៦តិចនិកនេះ អាចជួយបង្ការជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់​ឈាមគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាល​ឱ្យយើង ហត់ ហើមជើង និងអស់កម្លាំងជាដើម ហើយ​ប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ យើងគួរធ្វើម៉េចដើម្បីបង្ការកុំឱ្យខ្សោយ​បេះដូង? លោកស្រីវេជ្ជបណ្ឌិត Uzma Iqbal ឯកទេសជំងឺបេះដូងនៅ Sands-Constellation Center for Critical Care បានណែនាំថា ដើម្បីបញ្ជៀសជំងឺខ្សោយបេះដូង យើងគួរ៖ ១. ញ៉ាំអាហារល្អចំពោះសុខភាព យើងគួរកាត់បន្ថយការញុំាសាច់ និងអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង ហើយត្រូវញុំាបន្លែ និងផ្លែឈើស្រស់​ឱ្យបានច្រើន។ ២. កាត់បន្ថយគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះយើងគួរ​កាត់បន្ថយ ឬចៀសវាងញុំាគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។ ៣. ចៀសវាងជក់បារី អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺ​បេះដូងផ្សេងៗទៀត ​ព្រោះ​សារធាតុ​ពុលក្នុងបារីធ្វើឱ្យសរសៃឈាម​បេះដូង​​យើងស្ទះ និងឡើងរឹង។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. គ្រប់គ្រងទម្ងន់ ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង និងបណ្តាល​​ឱ្យយើងមានជំងឺ​ជាច្រើន​ដូចជា ជំងឺទឹកនោមផ្អែម ឬលើស​សម្ពាធ​ឈាម​ដែលបង្កើនហានិភ័យ​ឱ្យយើង​កើតជំងឺ​ខ្សោយ​បេះដូង។ ៥. ហាត់ប្រាណ ការហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ ដូច្នេះយើងគួរហាត់ប្រាណ​រយៈ​ពេល ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ នៅពេលយើងហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងយើងខ្លាំងជាងមុន ហើយចលនាឈាមរត់​របស់​យើង​ក៏ប្រសើរជាងមុនដែរ។ លើសពីនេះទៅ​ទៀត ការហាត់ប្រាណអាចជួយបញ្ចុះ​សម្ពាធ​ឈាម និងជួយឱ្យយើងស្រក​ទម្ងន់។ [embed-health-tool-heart-rate] ៦. កាត់បន្ថយស្រេស្ត រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្តីប្រពន្ធ ការមើលថែទាំកូន […]

បញ្ហាបេះដូងផ្សេងទៀត

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ​លើ​កត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា? នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផល​នៃការ​មាន​ភាព​តានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមាន​ផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖ ១. ជំងឺលើសសម្ពាធ​ឈាម ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់​ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើង​ត្រូវប្រឹងច្របាច់ឈាម​កាន់តែខ្លាំង​​ដើម្បី​បញ្ជូនឈាម​ទៅកាន់​រាងកាយ​ទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យសាច់​ដុំបេះដូងឡើងក្រាស់ និងរីកធំ។ ២. ជំងឺប្រឹសបេះដូង ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើង​អាច​រីក​ធំ ប្រសិនបើប្រឹសបេះដូង​ខូចដោយសារ ជំងឺរលាក​​សន្លាក់ឆ្អឹង ជំងឺខូច​បេះដូង​ពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ  ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។ ៣. ជំងឺសាច់ដុំបេះដូង ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេល​ជំងឺ​នេះ​កាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយ​សារព្យាយាមច្របាច់ឈាមបន្ថែម។ ៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។ ៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម ជំងឺ​នេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រ​ប់ជា​លិកា​របស់​យើង។ បេះដូងរបស់យើងត្រូវ​ច្របាច់ឈាមបន្ថែម​​​ដើម្បីបំពេញ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។​ ៦. ជំងឺសរសៃឈាមបេះដូង កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បញ្ចូន​ឈាមទៅរាងកាយទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។ ៧. ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។ ៨. លើសជាតិដែកក្នុងខ្លួន បញ្ហា​លើស​ជាតិ​ដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាល​ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហា​នេះ​អាចបណ្តាល​​ឱ្យថតបេះដូង​ខាងឆ្វេង​រីកធំដោយ​សារតែ​សាច់​ដុំ​បេះដូងចុះខ្សោយ។ ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ តើបេះដូងរីកធំមានអាការៈអ្វីខ្លះ? អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖ វិលមុខ ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ អស់កម្លាំងខ្លាំងខុសពីធម្មតា បេះដូងលោតញាប់ ណែន ឬតឹងទ្រូង បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្ក​ផល​​វិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។

ជំងឺបេះដូង

ជំងឺខ្សោយបេះដូងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។ [embed-health-tool-heart-rate] មូលហេតុ​បង្ក​ មូលហេតុ​បង្ក​ និង​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ទាំង​២​ប្រភេទ​នេះ មាន​ភាព​ខុស​​​គ្នា។ ពេលបេះដូងខ្សោយក្នុងការច្របាច់ឈាម បេះដូង​នឹង​​រីក​ធំ ហើយ​ជញ្ជាំង​បេះដូង​ស្ដើង​ជាង​មុន​។ កត្តា​នេះ​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​​ខ្សោយ និង​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​បេះដូង​ច្របាច់​​ចេញ​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ ជំងឺ​ខ្សោយ​បេះដូង​ប្រភេទ​នេះ ច្រើន​តែ​វិវត្ត​ក្រោយ​ពេល​ដែល​អ្នក​ជំងឺ​ធ្លាប់​មាន​អាការៈ​គាំង​បេះដូង ឬ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ​បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​បេះដូង​​ឡើង​ក្រាស់​ ដែល​ធ្វើ​ឲ្យ​បេះដូង​​ពិបាក​​រលា ​ដើម្បី​​ឲ្យ​ឈាម​ចូល​បេះដូង​បាន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក​ផ្សេង​ទៀត​ រួម​មាន​៖ បញ្ហា​ប្រឹសបេះដូង​ ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង ជំងឺ​រលាក​សាច់​ដុំ​បេះដូង ការគេង​បាត់​ដង្ហើម រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ខ្សោយ​បេះដូង រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ជំងឺ​ខ្សោយ​បេះដូង​ស្រួចស្រាល់​​កើត​ឡើង​ភ្លាម​ៗ និង​អាច​បណ្តាល​មក​ពី​បញ្ហា​គាំង​បេះដូង។ រោគសញ្ញា​រួម​មាន​៖ អស់​កម្លាំង​ខ្លាំង​ ពិបាក​ដកដង្ហើម​ នៅ​ពេល​បញ្ចេញ​សកម្មភាព​តិចតួច​ […]

ជំនួយបេះដូង

បញ្ហាបេះដូងផ្សេងទៀត

បើគិតទៅតាមវ័យ ចង្វាក់បេះដូងល្អលោតប៉ុន្មានដងក្នុងមួយនាទី?

​ចង្វាក់​បេះដូង ជា​រង្វាស់​នៃ​ល្បឿន​លោត​របស់​បេះដូង និង​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​​របស់​យើង​​ផង​ដែរ​។ គ្នា​យើង​​ក៏​អាច​វាស់​ចង្វាក់​បេះដូង​ដោយ​ខ្លួន​ឯង​​ ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល និង​ម្រាម​ដៃ​ចង្អុល​ស្ទាប​​ ក៏​ដូចជា​កំណត់​ទីតាំង​ជីពចរ​នៅ​​តំបន់​​ខាង​ក្រោម​នេះ៖ ក​ដៃ​ ផ្នែក​ខាង​ក្នុង​នៃ​​គន្លាក់​ដៃ​ បាត​ជើង ផ្នែក​ម្ខាង​នៃ​ក ក​ដៃ​ជា​កន្លែង​ដែល​ងាយ​ស្រួល​ពិនិត្យ​ចង្វាក់​បេះដូង​ជាង​គេ។ នៅ​ពេល​ដែល​​​ដាក់​ដៃ​នៅ​លើ​ក​ដៃ យើង​ត្រូវ​កំណត់​រយៈពេល​៦០​វិនាទី​​នៅ​លើ​ទូរស័ព្ទ ឬ​ឧបករណ៍​កំណត់​នាទី​ផ្សេង​ទៀត និង​ចាប់ផ្ដើម​រាប់​ចង្វាក់​បេះដូង​លោត ដើម្បី​បាន​ដឹង​ពី​ចង្វាក់​បេះដូង​​លោត​ក្នុង​មួយ​នាទី។ ចង្វាក់​បេះដូង​ធម្មតា យោង​តាម​សមាគម​បេះដូង​អាមេរិក បាន​​បង្ហាញ​ថា៖ - ចង្វាក់​បេះដូង​សម្រាប់​មនុស្ស​ពេញ​វ័យ​ អាច​នៅ​ចន្លោះ​ពី​៦០​ ទៅ​១០០​ដង​ក្នុង​មួយ​នាទី។​​ - ចង្វាក់​បេះដូង​សម្រាប់​ក្មេងអាយុ​ពី​៦ ទៅ​១៥​ឆ្នាំ នៅ​ចន្លោះ​ពី​៧០​ ទៅ​១០០​ក្នុង​មួយ​នាទី។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង្វាក់​បេះដូង​ដែល​មាន​សុខភាព​ល្អ​ទៅ​តាម​វ័យ​ ​ចង្វាក់​បេះដូង​​របស់​យើង​ម្នាក់​ៗ​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​វ័យ​ និង​សកម្មភាព​រាងកាយ។ ខាង​ក្រោម​នេះ ជា​ចង្វាក់​បេះដូង​ប្រក្រតី​ទៅ​តាម​វ័យ​៖ - ពី​អាយុ​០ ទៅ​៥ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ១០០ ទៅ​១៦០ - ពី​អាយុ​៦ ទៅ​១២ខែ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៩០ ទៅ​១៥០ - ពី​អាយុ​១ ទៅ​៣​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១៤០ - ពី​អាយុ​៣ ទៅ​៥​ឆ្នាំ ចង្វាក់​បេះដូង​ធម្មតា​នៅ​ចន្លោះ ៨០ ទៅ​១២០ - ពី​អាយុ​៦ […]

លំហាត់ប្រាណផ្សេងទៀត

ការហាត់ប្រាណអាចជួយកាត់បន្ថយជំងឺចុកចាប់សន្លាក់កម្រិតស្រាល

ជំងឺឈឺចុកចាប់សន្លាក់ ជាបញ្ហាមួយដែលកើតឡើងភាគច្រើនចំពោះមនុស្សវ័យចំណាស់ អ្នកមានមាឌធាត់​លើស​ទម្ងន់​ និង អ្នកមានជំងឺទឹកនោមផ្អែមជាដើម។ ការប្រឈមមុខនឹងជំងឺនេះ ភាគច្រើនអ្នកជំងឺគ្មានមធ្យោបាយអ្វីក្រៅពីផ្ញើសេចក្ដីទុកចិត្ដ​ក្រៅពីការប្រើប្រាស់ឱសថសម្រាប់ព្យាបាល ឬបើមានអាការៈធ្ងន់ធ្ងរអាចឈានទៅដល់ការសម្រេចចិត្ដវះកាត់ព្យាបាល។ ការសម្រេចចិត្ដដល់ការវះកាត់គឺជាការព្យាបាលមួយល្អហើយ សម្រាប់មនុស្សធម្មតា ប៉ុន្ដែសម្រាប់អ្នកដែលមានមាឌធាត់ឬទឹកនោមផ្អែម អាចនឹងពិបាក បន្ដិចព្រោះវាអាចប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀត។ របកគំហើញថ្មីចេញផ្សាយដោយវិទ្យាស្ថានជាតិថែរទាំសុខភាពនៅអង់គ្លេស បានងបង្ហាញថា លំហាត់ប្រាណមួយចំនួនអាចកាត់បន្ថយ និងព្យាបាលអាការៈឈឺចុករួយសន្លាក់បាន ដោយកាត់បន្ថយទម្លាប់ប្រើប្រាស់ឱសថជាប្រចាំ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត Dr Wendy Holden អ្នកនាំពាក្យរបស់​វិទ្យាស្ថានខាង​លើ ប្រាប់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះថា មានមនុស្សភាគច្រើនគិតខុសចំពោះចំណុចនេះ ដោយយល់ថា ការហាត់ប្រាណធ្វើឲ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ ប៉ុន្ដែមិនដូច្នោះទេការហាត់ប្រាណគឺជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់ មិនត្រឹមតែប៉ុណ្ណោះក៏ជាផ្នែកមួយជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។ ការហាត់ប្រាណ មិន​ត្រឹម​តែ​ជួយបង្កើតសាច់ដុំទេ តែក៏អាចចូលរួមចំណែកក្នុងការសម្រកទម្ងន់ ដែលនេះគឺជាមូលហេតុសំខាន់អាចគ្រប់គ្រងទៅលើជំងឺសន្លាក់គ្រប់ប្រភេទលើរាងកាយ។ ការហាត់ប្រាណប្រសិនមានការឈឺចាប់ យើងអាចប្រើប្រាស់ គ្រីមរឹត ឬលាប ប្រឆាំងការរលាកផ្សេងៗ ជំនួយការព្យាលបាលបាន។ ការព្រួយបារម្ភភាគច្រើនអ្នកដែលមានជំងឺឈឺចុករួយសន្លាក់មិនបានចាប់អារម្មណ៍ប្រើប្រាស់វិធីនេះទេ ដោយផ្ដោតសំខាន់លើការប្រើប្រាស់ថ្នាំព្យាបាលច្រើនជាង។ មានវិធីសាស្ដ្រហាត់ប្រាណមួយចំនួនដែលវេជ្ជបណ្ឌិតបានណែរនាំដូចជា៖ ការហាត់ប្រាណដែលមានអំពើតិចទៅលើសន្លាក់ […]

ជំងឺបេះដូង

បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​​ ក្រោយ​អស់​រដូវ​​តាម​តិចនិក​នេះ

ពិត​ណាស់​ ស្រីៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ហើយ​ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​​នេះ​​។ ទោះ​បី​ជា​ការ​អស់​រដូវ​អាច​ធ្វើ​ឲ្យ​យើង​លែង​ព្រួយ​បារម្ភ​ពី​​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ ថ្នាំ​ពន្យារ​កំណើត​ និង​អាការៈ​ចុក​ពោះ​ក៏​ដោយ​ ប៉ុន្តែ​​គ្នា​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូចជា​ការ​ស្ងួត​ទ្វារ​មាស​ ឡើង​ទម្ងន់​ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ជំងឺ​បេះដូង​។ ទំនាក់ទំនង​រវាង​ការ​អស់​រដូវ​ និង​ជំងឺ​បេះដូង​ ​​​​​ការ​អស់​រដូវ​គឺ​ជា​ដំណាក់កាល​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី​គ្រប់​រូប​។​ ​វា​ក៏​ជា​ពេល​ដែល​អ័រម៉ូន​បន្ត​ពូជ​ធ្លាក់​ចុះ​​ផង​ដែរ​។​ ខណៈ​​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​Estrogen និង​Progesterone យើង​ក៏​អស់​លទ្ធភាព​បង្ក​កំណើត​ដូច​គ្នា​។​ ប៉ុន្តែ​​បញ្ហា​នោះ​គឺ​ ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័រម៉ូន​ទាំង​នេះ​ មាន​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង​។ ជា​ទូទៅ ស្ត្រី​ដល់​វ័យ​អស់​រដូវ​ ដែល​កំពុង​ប្រឈម​នឹង​​បញ្ហា​សុខភាព​ដទៃ​ទៀត​ដូចជា​ ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​លើស​ទម្ងន់​ មាន​ហានិភ័យ​​កាន់​តែ​ខ្ពស់​​ក្នុង​ការវិវត្តនៃជំងឺ​បេះដូង​។​ យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ​។ ១. ​របប​អាហារ​​សុខភាព​ ​​​​​​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ត្រួតពិនិត្យ​របប​អាហារ​របស់​យើង​ ពីព្រោះ​នៅ​ក្នុង​វ័យ​នេះ​ ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទាក់ទង​នឹង​បេះដូង​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​រួម​មាន​​ផ្លែឈើ​ និង​បន្លែ​ គ្រាប់​ធញ្ញជាតិ​ អាហារ​ដែល​មាន​ជាតិ​ហ្វូឡេត​ និង​ខ្លាញ់​ឆ្អែត​ទាប​ ដើម្បី​បង្កើន​សុខភាព​បេះដូង​។ ២. ​ធ្វើ​លំហាត់​ប្រាណ​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​កំណក​ឈាម​ ឬ​ស្ទះ​សរសៃ​ឈាម​។​ ក្រៅ​ពី​នេះ​ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​ រក្សា​ទម្ងន់​ និង​​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​កាន់​តែ​ប្រសើរ​ឡើង​។ ៣. ធ្វើ​សមាធិ​ ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ ​ស្រ្តេស​អាច​បង្កើន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​របស់​យើង​​។​ ​រី​ឯ​ការ​ធ្វើ​សមាធិ​អាច​កាត់​បន្ថយ​ស្រ្តេស​ និង​​ការ​ថប់​បារម្ភ​ ការ​ឈឺចាប់​រ៉ាំរ៉ៃ ការ​បាក់​ទឹក​ចិត្ត​ […]

វីដេអូ