បេះដូងមានមុខងារអ្វីខ្លះ? ហើយធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?
បេះដូងជាសរីរាង្គសំខាន់មួយនៃប្រព័ន្ធសរសៃឈាមបេះដូង ដែលច្របាច់ឈាមទៅចិញ្ចឹមពាសពេញរាងកាយ។ សរីរាង្គមួយនេះ ដំណើរការជាមួយប្រព័ន្ធរាងកាយផ្សេងទៀត ដើម្បីគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ប្រវត្តិគ្រួសារ ប្រវត្តិសុខភាពផ្ទាល់ខ្លួន និងបែបបទរស់នៅ សុទ្ធតែអាចជះឥទ្ធិពលដល់ដំណើរការបេះដូង។ បេះដូងជាអ្វី? បេះដូងរបស់យើងមានផ្នែកសំខាន់ៗចំនួន៤ថត ដែលបង្កើតឡើងពីសាច់ដុំ និងដំណើរការដោយចរន្តអគ្គិសនី ហើយខួរក្បាល និងប្រព័ន្ធប្រសាទដឹកនាំមុខងាររបស់បេះដូង។ កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ មុខងារបេះដូងមានអ្វីខ្លះ? មុខងារសំខាន់របស់បេះដូង គឺច្របាច់ឈាមទៅចិញ្ចឹមពាសពេញរាងកាយ និង គ្រប់គ្រងចង្វាក់ និងល្បឿននៃចង្វាក់បេះដូង រក្សាសម្ពាធឈាម។ បេះដូងយើងដំណើរការជាមួយនឹងសរីរាង្គផ្សេងទៀតយ៉ាងដូចម្ដេច? បេះដូងដំណើរការជាមួយប្រព័ន្ធរាងកាយផ្សេងទៀត ដើម្បីគ្រប់គ្រងចង្វាក់បេះដូង និងមុខងាររាងកាយដទៃទៀត។ ប្រព័ន្ធសំខាន់ៗមានដូចជា៖ ប្រព័ន្ធប្រសាទ៖ ប្រព័ន្ធប្រសាទជួយគ្រប់គ្រងចង្វាក់បេះដូង ដោយបញ្ជូនសញ្ញាទៅកាន់បេះដូងឲ្យលោតយឺតអំឡុងពេលសម្រាក និងលោតញាប់នៅពេលស្រ្តេស។ ប្រព័ន្ធអង់ដូគ្រីន៖ ប្រព័ន្ធអង់ដូគ្រីនបញ្ចេញអ័រម៉ូន ហើយអ័រម៉ូនទាំងនេះ នឹងបញ្ជូនសញ្ញាឲ្យសរសៃឈាមរបស់យើងរួមតូច ឬសម្រាក។ ចំណែកអ័រម៉ូនពីក្រពេញទីរ៉ូអ៊ីតអាចបញ្ជាឲ្យបេះដូងលោតលឿន ឬយឺតជាងមុនបានផងដែរ។ [embed-health-tool-heart-rate] បេះដូងរបស់យើងស្ថិតនៅកន្លែងណា? បេះដូងស្ថិតនៅចំពីមុខទ្រូង និងនៅត្រង់ផ្នែកខាងឆ្វេងនៃឆ្អឹងទ្រូង។ ជាទូទៅ បេះដូងរបស់មនុស្សពេញវ័យមានទំហំប៉ុន២ក្ដាប់ដៃ ចំណែកបេះដូងរបស់ក្មេងៗមានទំហំប្រហែល១ក្ដាប់ដៃ។ ជាមធ្យម បេះដូងមានទម្ងន់ប្រហែល៣០០ក្រាម និងមានភាពខុសគ្នាអាស្រ័យលើរាងកាយ និងភេទ។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ […]