ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ចិញ្ចឹមកូន

កុមារគ្រប់អាយុចូលរៀន

ជំរុញឲ្យកូនលេងកីឡាតាំងពីក្មេង ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កុមារ ដូចជា​ថាមពល​ក្លៀវក្លា និង​ទិសដៅ​អនាគត​ដ៏​ត្រឹមត្រូវ ហើយ​ការ​បណ្ដុះ​តម្លៃ​នៃ​ការ​លេង​កីឡា​ដល់​កូន​នៅ​ពេល​ដែល​កូន​មាន​វ័យ​ក្មេង ជា​រឿង​ដែល​ប៉ា​ម៉ាក់​មិន​គួរ​រំលង​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​លេង​កីឡា​សម្រាប់​ក្មេង។ ១. សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ ពិត​ណាស់​ កុមារ​​ឆ្លង​កាត់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ ហើយ​កីឡា​អាច​ជំរុញ​ឲ្យ​កូន​ឆ្ពោះ​ទៅ​រក​​ទិសដៅ​ដ៏​ត្រឹមត្រូវ។ ការ​លេង​កីឡា​ច្រើន​ប្រភេទ អាច​ជួយ​ឲ្យ​ក្មេង​មាន​រាងកាយ​មាំមួន និង​ជៀស​ឆ្ងាយ​ពី​បញ្ហា​ធាត់​ជ្រុល។ បន្ថែម​ពី​នេះ កីឡា​ក៏​ជួយ​ឲ្យ​ក្មេង​រៀន​សូត្រ​ពី​ការ​បរាជ័យ​របស់​ខ្លួន​ និង​មាន​ចិត្ត​ស្ងប់​ល្អ ទោះ​ជា​​កំពុង​តែ​មាន​សម្ពាធ​ក៏​ដោយ។ [embed-health-tool-child-growth-chart] ២. រៀន​ធ្វើការ​ជា​ក្រុម ការ​លេង​កីឡា​ជា​ច្រើន​ ដូចជា​បាល់​ទះ ឬ​បាល់​ទាត់​ អាច​ជួយ​ឲ្យ​ក្មេង​រៀន​ចេះ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើការងារ​ជា​ក្រុម ដោយ​ចេះ​​ឲ្យ​តម្លៃ​ និង​គោរព​ដល់​​សមាជិក​ម្នាក់​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ចេះ​គោរព​វិន័យ ទន្ទឹម​នឹង​នេះ​ដែរ កីឡា​បណ្ដុះ​ស្មារតី​គោរព​វិន័យ​ដល់​កុមារ។ ក្នុង​នាម​ជា​អត្តពលិក ក្មេង​ៗ​ត្រូវ​ក្រោក​ពី​ព្រលឹម​ជា​ញឹកញាប់​ដើម្បី​ហ្វឹកហាត់។ កត្តា​នេះ អាច​ជំរុញ​ឲ្យ​កុមារ​ចេះ​គោរព​ពេលវេលា និង​មាន​ទម្លាប់​ហាត់​ប្រាណ​តាំង​ពី​វ័យ​ក្មេង។ មួយ​​វិញ​ទៀត​ ក្មេង​​នឹង​​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង ដោយ​មាន​ស្មារតី​រឹងមាំ និង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ការ​គោរព​វិន័យ។ ៤. ជំនាញ​សង្គម បច្ចុប្បន្ន​នេះ​ កុមារ​ភាគ​ច្រើន​តែង​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​នឹង​ការ​លេង​ទូរស័ព្ទ និង​មិន​សូវ​ចូលរួម​​នៅ​​ក្នុង​សង្គម ក៏​ដូចជា​បង្កើត​មិត្តភ័ក្ដិ​ឡើយ។ យ៉ាង​ណា​មិញ ការ​លេង​កីឡា​អាច​ជួយ​ឲ្យ​កូន​មាន​ទំនាក់ទំនង​ទៅ​នឹង​ក្រុម​មនុស្ស​​ច្រើន​ ដែល​មាន​ចំណង់ចំណូលចិត្ត​ដូចគ្នា ព្រម​ទាំង​ងាយ​ស្រួល​ដល់​ក្មេង​ក្នុង​ការ​រាប់អាន​មិត្តភ័ក្ដិ​ទៀត​ផង។ ៥. គោរព​ខ្លួន​ឯង ជាមួយ​គ្នា​នេះ​ដែរ កីឡា​អាច​ជួយ​ឲ្យ​​កុមារ​​ចេះ​គោរព​ និង​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ តួ​យ៉ាង​ នៅ​ពេល​ដែល​ឈ្នះ​ការ​ប្រកួត ឬ​ជួយ​រក​ពិន្ទុ​ដល់​ក្រុម​ […]


កុមារគ្រប់អាយុចូលរៀន

បើកូនក្បាលរឹងមិនស្តាប់បង្គាប់សោះ ប៉ាម៉ាក់អាចដោះស្រាយតាមវិធីទាំងនេះ

ក្មេង​ខ្លះ​អាច​មាន​អត្តចរិត​រឹងរូស​តាំង​ពី​កំណើត​ មិន​ស្តាប់​បង្គាប់​ប៉ា​ម៉ាក់ ឬ​អ្នក​ណា​ម្នាក់​ឡើយ។ សូម្បី​តែ​កិច្ចការ​ងាយ​ៗ ដូចជា​ការ​គេង​ ងូត​ទឹក​ ឬ​ញ៉ាំ​អាហារ​ក៏​អាច​បង្ក​ជា​​បញ្ហា​បាន​ដែរ។ ពិត​ណាស់​ បើ​កូន​មាន​អត្តចរិត​បែប​នេះ ប៉ា​ម៉ាក់​ច្បាស់​ជា​ស្រ្តេស​ខ្លាំង​មិន​ខាន​ ដូច្នេះ​ហើយ​ ដើម្បី​ដោះស្រាយ​បញ្ហា​​កូន​​ក្បាល​រឹង ប៉ា​ម៉ាក់​អាច​សាកល្បង​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ​​​​​គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​កូន​​មាន​ចរិត​រឹងរូស ១. ព្យាយាម​ស្តាប់ ការ​ទំនាក់ទំនង​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​។ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ឲ្យ​កូន​ស្តាប់​អ្វី​ដែល​​​​ប៉ា​ម៉ាក់​និយាយ​ យើង​ក៏​ត្រូវ​តាំង​ចិត្ត​ស្តាប់​អ្វី​ដែល​កូន​និយាយ​ដូច​គ្នា។ ក្មេង​រឹងរូស តែង​ប្រកាន់​ខ្ជាប់​ទៅ​នឹង​គំនិត​របស់​ខ្លួន និង​ចូលចិត្ត​ជជែក​តវ៉ា។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ស្តាប់​ពី​ហេតុផល​របស់​កូន​សិន​ មុន​នឹង​បង្ខំ​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​​ក្មេង​​មិន​ចង់​ធ្វើ។ ២. ផ្តល់​ជម្រើស​ដល់​កូន សម្រាប់​កូន​ដែល​រឹងរូស ប៉ា​ម៉ាក់​គួរ​តែ​ផ្តល់​ជម្រើស​ដល់​កូន និង​ណែនាំ​លក្ខណៈ​ប្រយោល។ ឧទាហរណ៍ ជំនួស​​​​ការ​បង្គាប់​ឲ្យ​កូន​ទៅ​គេង យើង​គួរ​តែ​សួរ​កូន​ថា​ តើ​​កូន​ចង់​ស្តាប់​រឿង​និទាន​មួយ​ណា​​មុន​ចូល​គេង​? យ៉ាង​ណា​មិញ យើង​គួរ​តែ​កំណត់​​​ពី​ជម្រើស​ត្រឹម​​២ ឬ​៣​ឲ្យ​បាន​ច្បាស់​លាស់​ ជា​ជាង​ផ្តល់​ជម្រើស​ច្រើន​ជ្រុល​ ដែល​អាច​នាំ​ឲ្យ​កូន​មាន​ការ​ភ័ន្តច្រឡំ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ផ្តល់​ការ​គោរព​ដល់​កូន ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​គួរ​សហការ​ជាមួយ​កូន​ ដោយ​រក​វិធាន​ជាក់លាក់​​សម្រាប់​កូនក៏​ដូចជា​រៀន​ស្វែង​យល់​ពី​អារម្មណ៍ និង​គំនិត​កូន។ អនុញ្ញាត​ឲ្យ​កូន​ធ្វើ​អ្វី​ដែល​​ខ្លួន​អាច​ធ្វើ​បាន​​ និង​ជៀសវាង​ជួយ​​ដល់​កូន​គ្រប់​យ៉ាង ដែល​ចំណុច​នេះ​​បង្ហាញ​ថា​យើង​ជឿជាក់​លើ​កូន។ [embed-health-tool-child-growth-chart] ​៤. បង្កើត​បរិយាកាស​រីករាយ​នៅ​ផ្ទះ ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ៗ​​ច្រើន​តែ​រៀន​សូត្រ​តាម​ការ​អង្កេត​មើល​ និង​បទពិសោធន៍​ជាក់ស្តែង​។ ប្រសិនបើ​កូន​ឃើញ​ប៉ា​ម៉ាក់​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា ក្មេង​​អាច​រៀន​តាម​យើង​ ហើយ​​​កត្តា​នេះ​ក៏​​អាច​បង្ក​ជា​បរិយាកាស​ស្រ្តេស ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​អាកប្បកិរិយា​របស់​កូន​ដែរ។ ហេតុនេះ​ហើយ […]


សុខភាពកុមារ

ក្មេងរលាកភ្លើង ឬទឹកក្តៅ ប៉ាម៉ាក់ត្រូវធ្វើបែបណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​តូច​ៗ​ដែល​កំពុង​ពេញ​លូតលាស់​ និង​អភិវឌ្ឍន៍​​​អាច​ប្រឈម​នឹង​ការ​​រងរបួស​ផ្សេង​ៗ ដូច​ជា​ដួល ឬ​​រលាក​​ស្បែក​ជាដើម។ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​កូន​ប្រឈម​នឹង​បញ្ហា​រលាក​ស្បែក​ដោយ​ភ្លើង ឬ​ទឹក​ក្តៅ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​ល្អ? វិធីសាស្ត្រ​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រលាក​​ភ្លើង ឬ​ទឹក​ក្តៅ ឆាប់​យក​កូន​ចេញ​ពី​​ប្រភព​នៃ​ការ​រលាក​ឲ្យ​បាន​លឿន​បំផុត បើក​​ទឹក​រ៉ូប៊ីណេ​ត្រជាក់​ឲ្យ​ហូរ​តិចៗ​​​លើ​​ស្បែក​ដែល​រលាក​ យ៉ាង​ហោច​ណាស់​​ឲ្យ​បាន​១០​ ទៅ​២០​នាទី ​ជៀសវាង​ផ្លុំ​នៅ​បរិវេណ​ដែល​រលាក​ ពីព្រោះ​របួស​ងាយ​នឹង​ឆ្លង​មេរោគ ដោះ​សំលៀកបំពាក់​រឹប​តឹង​ដែល​នៅ​ជិត​បរិវេណ​ដែល​រលាក​ មុន​ពេល​ដែល​បរិវេណ​នោះ​ចាប់ផ្តើម​ហើម​ ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​ត្រូវ​ដោះ​សំលៀក​បំពាក់ ជាប់​ស្បែក​ដែល​រលាក​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ? ក្នុង​ករណី​ដែល​កូន​រលាក​ស្បែក​ដោយ​កម្តៅ​ ឬ​មាន​ពង​បែក​ទំហំ​ធំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ជ្រើសរើស​ក្រែម​លាប​ស្បែក​ដែល​ស័ក្តិសម ឬទទួល​​​ការព្យាបាល និង​ថែទាំ​ដ៏​ត្រឹមត្រូវ។ ប៉ុន្តែ បើ​​កូន​​ចេញ​រោគសញ្ញា​​នៃ​ការ​ឆ្លង​មេរោគ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ម្តង​ទៀត។ [embed-health-tool-child-growth-chart] រោគសញ្ញា​​នៃ​ការ​ឆ្លង​មេរោគ ឈឺ​ចាប់​កាន់​តែ​ខ្លាំង ហើម​ និង​ក្រហម មាន​ខ្ទុះ និង​ក្លិន ហើម​កូន​កណ្តុរ គ្រុន​ក្តៅ។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ


បញ្ហាសុខភាពកុមារផ្សេងទៀត

សញ្ញាទាំង៩បញ្ជាក់ថាកូនឆាប់មានប្រតិកម្មខាង​ផ្លូវចិត្ត ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ដែល​​ឆាប់​មានប្រតិកម្ម អាច​​មាន​ប្រតិកម្ម​នឹង​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន និង​មាន​អត្តចរិត​ខុស​ប្លែក​ពី​ក្មេង​ឯ​ទៀត​។ ក្មេង​ប្រភេទ​នេះ ងាយ​​រំជើបរំជួល តែង​អាណិត​គេ សុភាព​រាបសា និង​ឆ្ងល់​ច្រើន។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​អៀនខ្មាស​ ឬ​ភ័យ​ខ្លាច​ច្រើន ប៉ុន្តែ​ត្រូវ​ការ​ក្តី​ស្រលាញ់​ និង​ការ​គាំទ្រ​ពី​ប៉ា​ម៉ាក់​ ដើម្បី​ឲ្យ​ខ្លួន​មាន​ភាព​ជឿជាក់​​នឹង​សមត្ថភាព​ខ្លួន​ឯង។ បើ​កូន​របស់​ប៉ា​ម៉ាក់​ជា​ក្មេង​ដែល​​ឆាប់​អន់​ចិត្ត ឬ​ងាយប្រតិកម្ម​នឹង​រឿង​អ្វី​មួយ​ យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នឹង​អារម្មណ៍​របស់​កូន។ [embed-health-tool-child-growth-chart] សញ្ញា​ទាំង៩​បញ្ជាក់​ថា​កូន​ជា​ក្មេង​ដែល​​ឆាប់​មានប្រតិកម្មខាងផ្លូវចិត្ត​ ពូកែ​អាណិត​អ្នក​ដទៃ និយាយ​ច្រើន ​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង ខិតខំ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ជឿ​លើ​អារម្មណ៍​របស់​ខ្លួន យល់​ដឹង​ពី​ចិត្ត​មនុស្ស​ច្បាស់​ ស្រលាញ់​សត្វ​ សួរ​សំណួរ​ច្រើន មិន​ចូលចិត្ត​​មើល​រឿង​បែប​រន្ធត់​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ា​ម៉ាក់​អាច​ជួយ​កូនដោយ​វិធី​ណា? ស្វែង​យល់​ពី​អារម្មណ៍​របស់​កូន​ ទោះ​ជា​ប៉ា​ម៉ាក់​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​កូន​ឆាប់​អន់​ចិត្ត ឬ​ងាយ​មាន​ប្រតិកម្មខាង​ផ្លូវចិត្ត​ក៏ដោយ​​ ក៏​យើង​មិន​គួរ​ព្យាយាម​ផ្លាស់ប្ដូរ​កូន​ដែរ ពីព្រោះ​ទង្វើ​នេះ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​រក្សា​គម្លាត​ពី​យើង​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ខុស​ឆ្គង​កាន់​តែ​ខ្លាំង ប្រាប់​ឲ្យ​កូន​ដឹង​ថា​យើង​នៅ​តែ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ចិត្ត​ចំពោះ​កូន ជួយ​ណែនាំ​កូន​​​ឲ្យ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត និង​ចេះ​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ដទៃ បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់គ្រង​អារម្មណ៍ ដូចជា​ដកដង្ហើម​ឲ្យ​វែងៗ​នៅ​ពេល​ដែល​ប្រឈម​នឹង​រឿងរ៉ាវ​តក់ស្លុត​ណា​មួយ ក្នុង​ករណី​ដែល​ប៉ា​ម៉ាក់​មិន​នៅ​ក្បែរ​កូន ផ្ដោត​ទៅ​លើ​ភាព​ខ្លាំង​របស់​កូន និង​ជួយ​កូន​ក្នុង​ការ​ហ្វឹកហាត់​ខ្លួន​ឲ្យ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់​តែ​ខ្លាំង។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? […]


សុខភាពផ្លូវចិត្ត

បើក្មេងជំទង់ប្រឈមនឹងបញ្ហាផ្លូវចិត្ត ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ វ័យ​ជំទង់​ជា​វ័យ​ដែល​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​គេ ហើយ​ក្មេង​ដែល​ស្ថិត​នៅ​វ័យ​នេះ ច្រើន​តែ​កើត​មាន​អាការៈ​ថប់​បារម្ភ បាក់ទឹកចិត្ត ដែល​ជា​ហេតុ​នាំ​ឲ្យ​កូន​ចេះ​គេច​សាលា​រៀន​ ភ័យ​ខ្លាច គេង​មិន​លក់​ មិន​ឃ្លាន​អាហារ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ ជួន​កាល​ កូន​ចាប់ផ្ដើម​បាត់បង់​ទំនុក​ចិត្ត​លើ​រូបរាង​ខ្លួន​ឯង និង​អាច​គិត​រឿង​អវិជ្ជមាន​ផ្សេង​ៗ​ក៏​មាន។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​ជួយ​កូន​ឲ្យ​គេច​ផុត​ពី​បញ្ហា​ផ្លូវ​ចិត្ត​ទាំង​នេះ​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​មួយចំនួន។ ១. លើក​ទឹក​ចិត្ត​ឲ្យ​កូន​ចែករំលែក​អារម្មណ៍​ជាមួយ​ប៉ា​ម៉ាក់ ជជែក​លេង​​ជាមួយ​កូន​ឲ្យ​​បាន​ច្រើន​​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល។ បង្ហាញ​អារម្មណ៍​របស់​យើង​ថា ប៉ា​ម៉ាក់​នៅ​ក្បែរ​កូន និង​ចាំ​ស្ដាប់​ពី​បញ្ហា​ និង​គំនិត​របស់​កូន​ ក៏​ដូចជា​ចាំ​ជួយ​ជ្រោមជ្រែង​កូន​ជានិច្ច។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. គាំទ្រ​កូន ​បង្កើត​ទម្លាប់​ថ្មី​ៗ​រួម​គ្នា​ និង​សម្រេច​គោលដៅ​ប្រចាំ​ថ្ងៃ ដូចជា​ការ​ធ្វើ​កិច្ចការ​សាលារៀន​ឲ្យ​រួច​រាល់ ​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច។ ពិត​ណាស់​ ក្មេង​ជំទង់​​តែង​ត្រូវការ​ពេលវេលា​ផ្ទាល់​ខ្លួន ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​​គួរ​ទុក​ពេល​ឲ្យ​កូន​រៀន​ស្វែងយល់​ពី​ខ្លួន​ឯង​ខ្លះ​។ ស្វែង​រក​វិធី​មួយ​ចំនួន​ ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​សម្រាក​​ខ្លះ​ពី​កិច្ចការ​ផ្សេង​ៗ ដូចជា​កិច្ចការ​សាលារៀន​ ការងារ​ផ្ទះ ឬ​សកម្មភាព​ផ្សេងៗ​ ដើម្បី​ធ្វើ​រឿងរ៉ាវ​ដែល​កូន​ពេញ​ចិត្ត។ ប្រសិនបើ​កូន​មាន​អារម្មណ៍​ខឹង​មួម៉ៅ ប៉ា​ម៉ាក់​គួរ​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ជាមួយ​នឹង​កូន។ លើស​ពី​នេះ យើង​មិន​គួរ​ដាក់​សម្ពាធ​លើ​កូន​ជ្រុល​ពេក ដោយ​ឲ្យ​ក្មេង​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់​​ទាំង​អស់​នោះ​ឡើយ។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី […]


ការលូតលាស់វ័យជំទង់

ក្មេងជំទង់ក៏អាចមានស្នាមជ្រីវជ្រួញដែរ បើប្រឈមនឹងកត្តាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ធម្មតា ក្មេង​ជំទង់​កម្រ​មាន​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ណាស់​ ពីព្រោះ​តែ​ស្រទាប់​ស្បែក​ផ្ទុក​ភាព​យឺត និង​ខូឡាជែន ដែល​ជួយ​ឲ្យ​ស្បែក​ទន់​រលោង និង​គ្មាន​ស្នាម​ជ្រីវជ្រួញ។ យ៉ាង​ណា​មិញ បញ្ហា​ស្បែក​ចាស់​មុន​វ័យ​របស់​ក្មេង​ជំទង់​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​យ៉ាង​។​ កត្តាទាំងនោះ​មាន​ដូច​ជា​៖​ ត្រូវ​កម្ដៅ​ថ្ងៃ​រយៈពេល​យូរ ញ៉ាំ​ស្ករ​ច្រើន​ជ្រុល ស្រ្តេស​ គេង​មិន​គ្រប់គ្រាន់ ជក់បារី ប៉ះពាល់​នឹង​ការ​បំពុល​បរិយាកាស ញ៉ាំ​ទឹក​មិនគ្រប់គ្រាន់ ស្បែក​ស្ងួត ញ៉ាំ​គ្រឿងស្រវឹង និង​ប្រើប្រាស់​គ្រឿង​ញៀន ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ ព្រម​ទាំង​កត្តា​ហ្សែន ក៏​អាច​នាំ​ឲ្យ​ក្មេង​ជំទង់​ប្រឈម​នឹង​បញ្ហា​ស្នាម​ជ្រីវជ្រួញ​ដូច​គ្នា។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ក្មេង​ជំទង់ រូបមន្ត​ខាង​ក្រោម​នេះ អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ ប្រសិន​បើ​ក្មេង​មាន​ស្បែក​​ងាយ​ប្រតិកម្ម​ អាលែកហ្ស៊ី ឬ​បញ្ហា​ស្បែក​ផ្សេង​ទៀត គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើ​ស្បែក​ជាមុន​សិន​ មុន​នឹង​សាកល្បង​រូបមន្ត​ណា​មួយ។ ​​​​១. លាប​ទឹក​ឃ្មុំ ទឹក​ឃ្មុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជា​ច្រើន ដែល​អាច​ជួយ​​បន្សាប​រ៉ាឌីកាល់​សេរី​ និង​ប្រឆាំង​ភាព​ចាស់​មុន​វ័យ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​លាប​ទឹក​ឃ្មុំ​នៅ​លើ​មុខ និង​ក ដោយ​ទុក​ចោល​ប្រហែល​ពី​២០ ទៅ ៣០​នាទី ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ បន្ថែម​ពី​នេះ យើង​ក៏​អាច​លាយ​ជាមួយ​ទឹក​ដោះ​គោ​ឆៅ ទឹក​ដោះ​គោ​ជូរ ឬ​ផ្លែ​ចេក។ ២. ជែល​ប្រទាល​កន្ទុយ​ក្រពើ ​​​ទន្ទឹម​នឹង​នេះ​ដែរ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​ខូឡាជែន ដោយ​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​ល្អ។ ប៉ា​ម៉ាក់​អាច​ណែនាំ​ឲ្យ​កូន​សាកល្បង​ម៉ាស្សា​មុខ​ជាមួយ​​ជែល​​ប្រទាល​កន្ទុយ​ក្រពើ​ឲ្យ​សព្វ​ រួច​ទុក​ចោល​រយៈពេល​១៥​នាទី និង​លាង​ជម្រះ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ […]


ដល់អាយុចូលរៀន

គន្លឹះងាយៗជួយឲ្យកូនមានការចងចាំល្អ ព្រមទាំងរៀនសូត្រពូកែ

ការ​ចងចាំ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​ការ​សិក្សា​ ការ​លូតលាស់ ក៏​ដូចជា​ការអភិវឌ្ឍ​របស់​កុមារ។ ពិត​ណាស់​ កុមារ​ដែល​មាន​ការ​ចងចាំ​ខ្សោយ អាច​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​នៅ​សាលារៀន​ ឬ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ អីចឹង​ហើយ ប៉ា​ម៉ាក់​អាច​ជួយ​បង្កើន​ការ​ចងចាំ​របស់​កូន​បាន​ ដោយ​អនុវត្តគន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. រៀន​ដោយ​គ្មាន​ភាព​តានតឹង ឬ​សម្ពាធ ក្មេង​ៗ​គ្រប់​រូប សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​រៀន​សូត្រ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ យើង​គួរ​ទុក​ពេល​ឲ្យ​កូន​ស្វែងយល់​មេរៀន​តាម​សម្រួល​ ដោយ​មិន​ត្រូវ​ដាក់​សម្ពាធ​​ដល់​កូន​​ក្នុង​ការ​រៀន​អ្វី​ថ្មី​ៗ​ឡើយ។ បន្ថែម​ពី​នេះ ប៉ា​ម៉ាក់​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​​កូន​ហ៊ាន​សួរ​សំណួរ​ ក៏​ដូចជា​បង្កើត​ភាព​រីករាយ​ក្នុង​ការ​រៀន​អ្វី​​ថ្មី​ៗ។ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ កុមារ​គួរ​គេង​យ៉ាង​ហោច​ណាស់​៨​ ទៅ​១០​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ពង្រឹង​ការ​ចងចាំ​ និង​ត្រូវ​​គេង​ឲ្យ​បាន​ទៀងទាត់​ម៉ោង ទើប​ជា​ការ​ប្រសើរ។ មួយ​វិញ​ទៀត ការ​គេង​ថ្ងៃ​ក៏​មាន​សារៈសំខាន់​ណាស់​ដែរ ជា​ពិសេស​សម្រាប់​កុមារ​​តូច​ៗ​តែ​ម្ដង។ ៣. បញ្ចូល​បន្លែ​ស្លឹក​បៃតង បន្លែ​ស្លឹក​បៃតង​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ ហើយ​វីតាមីន​A,B,C,E និង​K មាន​គុណប្រយោជន៍​យ៉ាង​ល្អ​ឯក​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ក្មេង​ ក៏​ដូចជា​សុខភាព​រាងកាយ​ទាំង​មូល។ ដូច្នេះ​ហើយ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ឲ្យ​បាន​ច្រើន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. គ្រាប់​ធញ្ញជាតិ ចំណែក​ឯពពួក​គ្រាប់​ធញ្ញជាតិ​ អាច​ផ្ដល់​ថាមពល​ និង​ជួយ​ពង្រឹង​ខួរ​ក្បាល​របស់​កុមារ។ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ​គ្រាប់ធញ្ញជាតិ​​ ដែល​រួម​មាន​ អាល់ម៉ុន និង​ស្វាយ​ចន្ទី ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ខ្លាញ់​ល្អ។ [embed-health-tool-child-growth-chart] ៥. ស៊ុត និង​ត្រី ខួរ​ក្បាល​របស់​យើង​បង្កើត​ឡើង​ដោយ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កត្តាប្រឈមទាំងនេះ អាចនាំឲ្យកូនកើតជំងឺលើសឈាមទាំងវ័យក្មេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​លើស​ឈាម​ ឬ​សម្ពាធ​ឈាម​ខ្ពស់​ មិន​ត្រឹម​តែ​កើត​លើ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កុមារ​ក៏​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ជាក់ស្ដែង ជំងឺ​លើស​ឈាម​កើត​លើ​កុមារ បណ្ដាល​មក​ពី​កត្តា​បែបបទ​រស់នៅ​មួយ​ចំនួន​​ដូចជា​លើស​ទម្ងន់ ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ។ មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម​កើត​លើ​កុមារ យោង​តាម​លោក​វេជ្ជបណ្ឌិត Sudhir, U គ្រូពេទ្យ​ផ្នែក​​ពិគ្រោះ​ជំងឺ​ រោគ​កុមារ និង​ទារក​នៃ​មន្ទីរពេទ្យ​ Motherhood ប្រទេស​ឥណ្ឌា ​បាន​ឲ្យ​ដឹង​ថា ជំងឺ​លើស​ឈាម​កើត​លើ​កុមារ ច្រើន​តែ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដូចជា​​ខូច​បេះដូង ​ផលវិបាក​តម្រង​នោម​ វិបត្តិ​អ័រម៉ូន ឬ​បញ្ហា​ហ្សែន។ កត្តា​ផ្សេង​ទៀត រួម​មាន​របប​អាហារ​មិន​ត្រឹមត្រូវ ​ធាត់​ជ្រុល កម្រិត​កូលេស្តេរ៉ុល​ខ្ពស់​ ឬ​កង្វះ​លំហាត់​ប្រាណ។ បន្ថែម​ពី​នេះ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​មិនដឹងមូលហេតុ  និង​កើត​ឡើង​ដោយ​សារជំងឺ ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ​លើស​ឈាម​លើ​កុមារ​​​កើត​ឡើង​ដោយមិនដឹងមូលហេតុ ធាត់​ជ្រុល មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​លើស​ឈាម មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ឬ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អតុល្យភាព កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​នៅ​ក្នុង​រាងកាយ​ ញ៉ាំ​ប្រៃ​ខ្លាំង ជំងឺ​លើស​ឈាម​លើ​កុមារ​​ដែល​កើត​ឡើង​ដោយ​ជំងឺ ​​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ បញ្ហា​បេះដូង បញ្ហា​ក្រពេញ​ទីរ៉ូអ៊ុត វិបត្តិ​ដំណេក​ ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន [embed-health-tool-child-growth-chart] ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់​កុមារ ថ្វី​ត្បិត​តែ​ជំងឺ​លើស​ឈាម​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​ប៉ា​ម៉ាក់​ក៏​អាច​គ្រប់គ្រង​ជំងឺ​នេះ តាម​រយៈ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​មួយ​ចំនួន​របស់​កូន ដែល​រួម​មាន​៖ បញ្ចូល​របប​អាហារ​​ល្អ​ៗ​ រួម​មាន​បន្លែ​ ផ្លែឈើ […]


ដល់អាយុចូលរៀន

សញ្ញាព្រមាននៃវិបត្តិផ្លូវចិត្តលើកុមារ ប៉ាម៉ាក់គួរយកចិត្តទុកដាក់ឲ្យមែនទែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិបត្តិ​​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ហើយ​ក៏​អាច​ជះឥទ្ធិពល​​យ៉ាង​ខ្លាំង ដល់​អត្តចរិត សមត្ថភាព​រៀន​សូត្រ និង​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ក្មេង។ ពិត​ណាស់​ កុមារ​តែងតែ​មាន​ការប្រែប្រួល​អារម្មណ៍​​ ហើយ​​​ប្រសិនបើ​កូន​មិន​អាច​ជម្នះ​អារម្មណ៍​​មិន​សប្បាយ​ចិត្ត​ ឬ​កើត​ទុក្ខ​បាន​ទេ​នោះ កូន​អាច​ប្រឈម​នឹង​វិបត្តិ​ផ្លូវ​ចិត្ត​។ មូលហេតុ​នៃ​បញ្ហា​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ជា​ទូទៅ ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មានការ​វិវត្ត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​​លើ​កុមារ​ឡើយ ប៉ុន្តែ​បទពិសោធន៍​ឈឺចាប់​មួយ​ចំនួន​ អាច​ជា​ឫសគល់​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​នេះ។ បទពិសោធន៍​ឈឺចាប់​ ដែល​ក្មេង​អាច​ជួប​ប្រទះ​ រួម​មាន​៖ មាន​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ ផ្លាស់ប្ដូរ​ផ្ទះ ឬ​សាលារៀន ត្រូវ​ក្មេង​ផ្សេង​ទៀត​ធ្វើ​បាប រស់នៅ​ក្នុង​គ្រួសារ​ដែល​ប្រើ​​អំពើ​ហិង្សា រង​ការ​រំលោភ​បំពាន ប៉ា​ម៉ាក់​ចែក​ផ្លូវ​គ្នា ឬ​រស់នៅ​បែក​គ្នា ការ​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​កើត​លើ​កុមារ ការ​យល់​ដឹង​ពី​រោគសញ្ញា​ និង​សញ្ញា​ព្រមាន​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​លើ​កុមារ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ស្វែង​រក​ការ​ព្យាបាល​ និង​ពិគ្រោះ​យោបល់​ដ៏​ត្រឹមត្រូវ​សម្រាប់​កូន។ រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖ អត្តចរិត និង​អារម្មណ៍​ប្រែប្រួល​ខ្លាំង ប្រែប្រួល​ចំណង់​អាហារ ស្រក​ទម្ងន់ ពិបាក​គេង ឈឺ​ក្បាល​ ឬ​ឈឺ​ពោះ​ញឹកញាប់ ពិបាក​ផ្ដោត​អារម្មណ៍ ​គេច​សាលា ​ការ​សិក្សា​​ធ្លាក់​ចុះ លែង​ចាប់អារម្មណ៍​លើ​អ្វី​ដែល​ខ្លួន​​ធ្លាប់​ចូលចិត្ត [embed-health-tool-baby-poop-tool] តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ណា​? មាន​តែ​ប៉ា​ម៉ាក់​ទេ ដែល​ស្គាល់​កូន​ខ្លួន​ឯង​ច្បាស់​ជាង​អ្នក​ណា​​ទាំងអស់។ ដូច្នេះ​ហើយ​ យើង​គួរ​ជជែក​លេង​ជាមួយ​កូន​​ឲ្យ​បាន​ញឹកញាប់​​អំពី​អារម្មណ៍​របស់​កូន។ ធ្វើ​ដូច​នេះ ប៉ា​ម៉ាក់​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​កូន ថែម​ទាំង​អាច​​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ចែករំលែក​អារម្មណ៍ និង​ទុក្ខ​កង្វល់​របស់​​ខ្លួន​ជាមួយ​យើង​​​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ ៥ […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានអាអូនទើបកើតមានរាងកាយត្រជាក់?

ជា​ទូទៅ​ទារក​ដែល​មាន​សីតុណ្ហភាព​រាងកាយ​ចុះ​ទាប​ខ្លាំង អាច​មាន​បបូរ​មាត់​ ឬ​ម្រាម​ដៃ​ពណ៌​ខៀវ និង​អាច​មាន​អាការៈ​ទន់​ល្ហិតល្ហៃ ឬ​ឈឺ​។ តើ​ប៉ា​ម៉ាក់​ឆ្ងល់​អត់​ថា ម៉េច​បាន​កូន​ទើប​កើត​មាន​​សីតុណ្ហភាព​រាងកាយ​ត្រជាក់​ម្ល៉េះ? ១. អាច​បាត់​បង់​​កម្ដៅ​​យ៉ាង​ឆាប់​រហ័ស ពិត​ណាស់​ នៅ​ពេល​ដែល​ទារក​ទើប​កើត​ភ្លាម​ៗ កូន​នៅ​មិន​ទាន់​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាពខាងក្រៅ ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ឡើយ។ ​មួយ​វិញ​ទៀត សួត​​របស់​កូន​នៅ​មិន​ទាន់​អភិវឌ្ឍបាន​ល្អ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទារក​បាត់បង់​កម្ដៅ​ភ្លាម​ៗ រហូត​ដល់​ជិត​៤​ដង​លឿន​ជាង​​មនុស្ស​ពេញ​វ័យ។ ថ្វី​ត្បិត​តែ​ទារក​ដែល​មាន​សុខភាព​ល្អ​ អាច​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​សីតុណ្ហភាព​ទាប​ខ្លាំង​ពេក​ ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​២. ទារក​មិន​អាច​​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​របស់​ខ្លួន​បាន ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ទើប​កើត​​ច្រើន​តែ​មាន​សីតុណ្ហភាព​រាងកាយ​ទាប​ ដោយ​សារ​តែ​អា​អូន​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​បាន​ប្រសើរ​ដូច​មនុស្ស​ពេញ​វ័យ។ ចំណែក​ឯ​កត្តា​ជា​ច្រើន​ទៀត​​ ដូចជា​អាកាសធាតុ​ត្រជាក់ ឬ​មិន​បាន​ជូត​ខ្លួន​ឲ្យ​កូន​​ឲ្យ​ស្ងួត​ល្អ​ក្រោយ​ងូត​ទឹក​រួច ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ក្មេង​ចុះ​ទាប​​ដែរ​។ ៣. បបូរ​មាត់​ ម្រាម​ដៃ​ពណ៌​ខៀវ និង​​សំឡេង​យំ​ខ្សោយ​ៗ ​​​​ក្នុង​​ករណី​ដែល​ទារក​កើត​មិន​គ្រប់​ខែ ឬ​​មិន​គ្រប់​គីឡូ រាងកាយ​របស់​អា​អូន​រង​ផល​ប៉ះពាល់​ទៅ​នឹង​ការ​ប្រែប្រួល​សីតុណ្ហភាព ដែល​ជួនកាល​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​​បាត់បង់​ជីវិត​ក៏​មាន។ ទារក​ដែល​មាន​សីតុណ្ហភាព​ទាប​ខ្លាំង មាន​បបូរ​មាត់ និង​ម្រាម​ដៃ​ពណ៌​ខៀវ ព្រម​ទាំង​មាន​អាការៈ​ល្ហិតល្ហៃ និង​មិន​ស្រួល​ខ្លួន។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន មិនចង់ឲ្យកូនធំឡើងកោងកាច […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស