របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

Hyponatremia (សូដ្យូមក្នុងឈាមចុះទាប)

និយមន័យ១- អ្វី​ជា​ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប? ជំងឺ​សូដ្យូម​ក្នុង​ឈាម​ចុះ​ទាប កើត​ឡើង​នៅ​ពេល​កម្រិត​សូដ្យូម​​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ខ្លាំង។ កម្រិត​សូដ្យូម​ជា​ធម្មតា​ ១៣៥ mEq/L។ សូដ្យូម ​ជា​អេឡិត្រូ​លីត ​ជួយ​គ្រប់​គ្រង​បរិមាណ​ទឹក​មាន​នៅ​ក្នុង ​និង​ជុំវិញ​កោសិកា ករណី​សារធាតុ​នេះ​ចុះទាប យើង​នឹង​កើត​ជំងឺ​នេះ​ដោយ​ចែក​ពីរ​ប្រភេទ៖ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​រ៉ាំរ៉ៃ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ យូរ​ជាង​ ៤៨ ​ម៉ោង។ រោគ​សញ្ញា​​ជំងឺ​ប្រភេទ​នេះ​មាន​ស្រាល ​និង​មធ្យម។ – ជំងឺ​សូដ្យូម​ទាប​ក្នុង​ឈាម​ស្រួច​ស្រាវ នៅ​ពេល​កម្រិត​សូដ្យូម​នៅ​ក្នុង​រាង​កាយ​ធ្លាក់​ចុះភ្លាម​ៗ អាច​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ ដូច​ជា​ខួរ​ក្បាល​ហើម ធ្វើ​ឲ្យ​សន្លប់​ និង​ស្លាប់​តែម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? អាច​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ​ជា​ពិសេស​ចាស់ជរា។ យ៉ាងណា យើងនៅ​តែអាច​ការពារ​បាន​​តាម​រយៈ​ការ​កាត់​បន្ថយ​កត្តា​ប្រឈម។ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​សម្រាប់​ពត៌​មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ជំងឺ​សូដ្យូម​ចុះ​ទាប​ក្នុងឈាម អាច​មាន​រោគ​សញ្ញា​ដូច​ជា៖ – ចង្អោរ និង​ក្អួត – ឈឺ​ក្បាល – វង្វេង – អស់​កម្លាំង ឬ​ហត់​នឿយ – គេង​មិន​គ្រប់ និង​ឆេវឆាវ – សាច់​ដុំ​ខ្សោយ កន្តា្រក់​ជាប់ ឬ​រមួល – ប្រកាច់ – សន្លប់ អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត មិន​បាន​រៀប​រាប់​ខាងលើ​ ​បើមាន​ចម្ងល់​រោគ​សញ្ញា សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ប្រសិន​បើ​យើង​ដឹង​ថា​មាន​ជំងឺ អាច​ប្រឈម​ករណី​ធ្លាក់​ចុះ​សូដ្យូម ឬ​មាន​កត្តា​ប្រឈម​ផ្សេង​ៗ ដូច​ជា​ធ្វើ​ការងារ​បញ្ចេញ​ថាមពល​ច្រើន និង​ប្រទះ​រោគ​សញ្ញា​​ដូច​ខាង​លើ គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះមូលហេតុ​បង្ក​? សូដ្យូម​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

Total Serum Protein Test (តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប)

និយមន័យ១- អ្វី​ជា​តេស្ត​សេរ៉ូម​ប្រូតេអ៊ីន​សរុប ? សំដៅ​លើ​តេស្ត​ រក​មើល​បរិមាណ​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ និង​ក្លូប៊ុយលីន នៅ​ក្នុង​ខ្លួន ហើយ​សរីរាង្គ​មាន​ប្រូតេអ៊ីន​អាល់​ប៊ុយមីន​ ច្រើន​ជាង​គេ​គឺ​ថ្លើម។ មុខងារ​ប្រូតេអ៊ីន​ទាំង​នេះ រួម​មាន​រក្សារ​ចរន្ត​ឈាម​ឲ្យ​ហូរ​បាន​ត្រឹម​ត្រូវ ជួយ​ដឹកនាំ​ថ្នាំ និង​សារជាតិ​ផ្សេងៗ​តាម​ឈាម ជា​ពិសេស​វា​មាន​តួនាទី​សំខាន់​ជួយឲ្យ​ជាលិកា​លូតលាស់ ​និង​ជា​សះ​ស្បើយ។ ក្លូប៊ុយលីន​មាន​ច្រើន​ទម្រង់ ​ដូច​ជា ប្រូតេអ៊ីន អាល់ហ្វា បេតា និង​ហ្គាមម៉ា ហើយ​ថ្លើម ​ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ មាន​តួនាទី​បង្កើត​ប្រូតេអ៊ីន​ទាំង​នេះ។ ក្លូប៊ុយលីន ​ខ្លះ​ភ្ជាប់​ខ្លួន​ជាមួយ​ប្រូតេអ៊ី​ហេម៉ូក្លូប៊ីន មាន​នាទី​ដឹក​នាំ​ជាតិ​ដែក​ទៅ​ក្នុង​ឈាម និង​ជួយ​ប្រយុទ្ធ​ការ​ឆ្លង​រោគ។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​ធ្វើ​តេស្ត Serum protein electrophoresis ដើម្បី​ជួយ​បែងចែក​ប្រភេទ​ប្រូតេអ៊ី​ក្លូប៊ុយលីន​ ក្រុម​តូចៗ​ជា​ច្រើន​ទៀត។ បរិមាណ​ប្រូតេអ៊ីន​សរុប​ទាំង អាល់ប៊ុយមីន​ និង​ក្លូប៊ុយលីន​ តែង​​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​លទ្ធផល​តេស្ត។ ករណី​ខ្លះ ពេទ្យ​អាច​សុំ​រក​ប្រភេទ​ក្លូប៊ុយលីន​ផ្សេង​ទៀត​ដូច​ជា Alpha-1 និង Globulin ផង​ដែរ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​នៅ​ពេល​សង្ស័យ មាន​សញ្ញា​បញ្ហា​ សារជាតិ​ចិញ្ចឹម ជំងឺ​តម្រង​នោម ឬ​ថ្លើម​ជា​ដើម។ ​ករណី​លទ្ធផល​ចេញ​មក​ធម្មតា គេ​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដើម្បី​រក​មូលហេតុ​ជំងឺ។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? Serum protein Electrophoresis ជាតេស្ត​ដើម្បី​រក​ក្រុម​ប្រូតេអ៊ីន​ណាមួយ​នៅក្នុង​ឈាម។ គ្រូពេទ្យ​ធ្វើ តេស្តនេះ […]


របបអាហារនិងការសម្រកទម្ងន់

បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន មួយណាល្អជាង?

របស់​ទាំង​ពីរ​នេះញ៉ាំ​សឹង​រាល់​ថ្ងៃ ហើយ​សុទ្ធ​តែ​ជា​ប្រភព​កាបូអ៊ីដ្រាត ដែល​រាងកាយ​ត្រូវ​ការ។ ថ្ងៃ​ខ្លះ ចង់​ញ៉ាំ​តែ​បាយ ថ្ងៃ​ខ្លះទៀតចង់​ញ៉ាំ​តែ​មី។ គ្នា​យើង​ខ្លះ​គិត​ថា ញ៉ាំ​បាយ​នឹងពោះជាង​មី បើ​ញ៉ាំ​មីអាច​ឆាប់​ឃ្លាន​។ តើ​ជាតិ​​កាបូអ៊ីដ្រាតទាំង​ពីរ​នេះ​ ​ផ្ដល់​​គុណ​សម្បត្តិ ​និងគុណវិបត្តិ​​ដូច​​ម្ដេច​ខ្លះ? ចាំ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ប្រភេទកាបូអ៊ីដ្រាត កាបូអ៊ីដ្រាត ជា​សារធាតុ​ចិញ្ចឹម​មួយ​ដែល​រាង​កាយ​ត្រូវ​ការ ព្រោះ​វាជា​ប្រភព​ថាមពល​។ កាបូអ៊ីដ្រាត​ ​បាន​បំប្លែងទៅ​ជាគ្លុយកូស ដែល​ប្រើ​ជា​ថាមពល​សម្រាប់​កោសិកា​រាង​កាយ​។ ប្រភេទ ឬ​គុណភាព​នៃ​កាបូអ៊ីដ្រាត ​ពិតជាសំខាន់​ជាង​បរិមាណ​ញ៉ាំ។ នេះបើ​យោង​តាម​សាលា​សុខាភិបាល​សាធារណៈ Harvard TH Chan។ កាបូអ៊ីដ្រាត​មាន​ពីរ​ប្រភេទគឺ ​សាមញ្ញ និង​សាំញ៉ាំ។ កាបូអ៊ីដ្រាត​សាមញ្ញ ​គឺ​នំប៉័ង ​ប៉ាស្តា និង​នំខេក។ - ប្រភេទ​សាមញ្ញ៖ មាន​ជា​គ្រាប់​ធញ្ញជាតិ​កិន​ មាន​ន័យ​ថា ​អាហារ​ទាំង​នេះ​មក​ពីគ្រាប់​ធញ្ញជាតិ​ដែល​​បាន​កែ​ច្នៃ។ ការ​កែច្នៃ​គ្រាប់​ធញ្ញជាតិទាំង​នេះ អាចរក្សាទុកបានយូរ​ និងរក្សាគុណភាព​​របស់ផលិតផល ប៉ុន្តែ​វាធ្វើឲ្យបាត់បង់​ជីវជាតិ​ចិញ្ចឹម ​វីតាមីន និង​រ៉ែ​ខនិជ។ ​វាធ្វើឡើងទម្ងន់​ និង​ធ្វើឲ្យងាយ​ឡើង​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និងអាច​ភ្ញោច​ជំរុញ​ឲ្យ​មាន​ការ​ស៊ាំនឹងអាំងស៊ុយលីន​ រយៈពេល​យូរ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ទឹកនោម​ផ្អែម។ - ប្រភេទ​សុំាញ៉ាំ៖ កាបូអ៊ីដ្រាត​សាំ​ញ៉ាំ​ ជា​ប្រភព​ផ្ដល់​សុខភាព​ល្អ​ជាង​គេ​នៃ​កាបូអ៊ីដ្រាតផ្សេងៗទៀត។ តាម​ធម្មតា វា​បានកែច្នៃ​​តិច​តួច​បំផុត ឬអត់សោះ មានដូចជា […]


របបអាហារពិសេស

អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន

គ្នាយើងច្បាស់ជា​ធ្លាប់ឮ ធ្លាប់ដឹង ការ៉ុត ជា​កំពូល​អាហារ​ល្អ​សម្រាប់​ភ្នែកហើយ ព្រោះ​វាមាន​ផ្ទុក​ជាតិ បេតាការ៉ូតែន (Beta-carotene) ជួយ​រេទីនភ្នែក និង​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក​ដំណើរការ​បាន​យ៉ាង​រលូន។ ​មិន​ចាំបាច់​ញ៉ាំ​ការ៉ុត​គ្រប់ពេល​នោះទេ ព្រោះ​នៅ​មាន​អាហារ​ជាច្រើន​ទៀត​អាច​ជួយ​ភ្នែក​ប្រសើរ​ឡើង​បាន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេសៗ​អាច​ជួយ​ភ្នែក​យើង​បាន។ ១- បន្លែស្លឹកបៃតងចាស់ បន្លែ​ប្រភេទ​នេះ ជា​ប្រភព​នៃ​សារធាតុ អង់ទីអុកស៊ីដង់ ការពារ​រាងកាយ​អ្នក​ប្រឆាំង​នឹង​ការ​ខូចខាត​បង្ក​ឡើង​ដោយ​សារធាតុ​រ៉ាឌីកាល់។ ក្រៅ​ពី​ជាតិ​កាកសរសៃ (Dietary Fiber) ក៏​មាន​ផ្ទុក​សារជាតិលុយតេអ៊ីន (lutein) ហ្សៀសង់ទីន (zeaxanthin) បេតាការ៉ូតែន វីតាមីន A C E K កាល់ស្យូម ស័ង្កសី និង​ជាតិដែក​ផងដែរ។ លុយតេអ៊ីន និងហ្សៀសង់ទីន ជា​សារធាតុ​ការពារ​ភ្នែក​យើង និង​កូន​តូចៗ​ប្រឆាំង​កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​ខូចខាត​រេទីន​ភ្នែក ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ជំងឺ​ទឹកដក់​ក្នុង​បាត​ភ្នែក។ ស្ពៃ​ពួយឡេង ផ្កាខាត់​ណាខៀវ ស្ពៃក្ដោប ម្ទេសប្លោកបៃតង និង​ត្រសក់ ជា​បន្លែ​មាន​ស្លឹក​ពណ៌​បៃតង​ចាស់ ឧស្សាហ៍​ប្រទះ​ឃើញ​ញឹកញាប់ អាច​រក​បាន​យ៉ាង​ងាយនៅផ្សារ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ផ្លែឈើបន្លែពណ៌លឿង និងទឹកក្រូច ពណ៌លឿង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំអាហារបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ពេលបានញ៉ាំអាហារម្តងៗ ធ្វើឲ្យខ្លួនឯងសប្បាយចិត្ត តែបើញ៉ាំហើយ ឈឺនេះឈឺនោះ មិនខុសអីពីធ្វើបាបខ្លួនឯងទេ។ ទោះជាចូលចិត្តញ៉ាំ តែកុំញ៉ាំផ្ដេសផ្ដាស ព្រោះអាចឈឺដោយសាររឿងញ៉ាំហ្នឹងតែម្ដង។ “Hello គ្រូពេទ្យ” ណែនាំតិចនិក​រៀប​ចំ​របៀប​ញ៉ាំអាហារ ៩ យ៉ាង ដើម្បីមានសុខភាពល្អ។ ១- បន្លែ និងផ្លែឈើ បន្លែ និងផ្លែឈី សម្បូរវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើនសម្រាប់សុខភាព និងជួយប្រព័ន្ធរំលាយអាហារ។ បន្លែស្រស់ និងផ្លែឈើ គួរមានពាក់កណ្តាលក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង ព្រោះវាជាអាហារល្អសម្រាប់សុខភាព អាចញ៉ាំបានគ្រប់រដូវកាល។ ២- គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ឬស្រូវសាឡីសុទ្ធ ១០០% មានសារធាតុចិញ្ចឹមក្នុងហ្នឹងស្រាប់ ហើយវាមានច្រើនជាងគ្រាប់ដែលចម្រាញ់រួច ពិសេសជាតិសរសៃ។ បន្ថែមគ្រាប់ធញ្ញជាតិសុទ្ធក្នុងអាហារ អាចជួយប្រព័ន្ធរំលាយអាហារ ដំណើរការប្រសើរជាងមុន។ ៣- ទឹកដោះគោ មុន ឬបន្ទាប់ពីញ៉ាំអាហារ គួរផឹកទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់។ ទឹកដោះគោនេះ មានវីតាមីន និងកាល់ស្យូមខ្ពស់ ហើយកុំបារម្ភពីកម្រិតកាឡូរី ឬជាតិស្ករ។ បើមិនចូលចិត្តទឹកដោះគោ អាចផឹកទឹកសណ្តែក ឬទឹកដោះគោជូរក៏បាន។ ៤- ញ៉ាំប្រូតេអុីនគ្មានខ្លាញ់ ត្រូវជ្រើសរើសអាហារសម្បូរប្រូតេអុីន (សាច់) ជាងសាច់សម្បូរជាតិខ្លាញ់មិនល្អ។ ញ៉ាំឲ្យបានពីរដងក្នុងមួយសប្តាហ៍ និងគ្រឿងសមុទ្រ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង […]


របបអាហារ

ផឹកទឹក​ក្រូចគ្មាន​ជាតិ​ស្ករ​ កុំឲ្យ​ឡើង​គីឡូ ប្រយ័ត្ន​ចូលដើម!

គ្នា​យើង​ភាគ​ច្រើន ពិសេស​ស្រីៗ គឺ​និយម​ជ្រើស​វិធី​សម្រកទម្ងន់តាម​រយៈ​ទឹក​ក្រូចគ្មាន​ជាតិ​ស្ករ ឬ​មាន​ជាតិ​ស្ករ​តិច (Diet Soda)។ យ៉ាង​ណា​ ប្រយ័ត្ន​ផង ជាមួយ​ភេសជ្ជៈ​ប្រភេទ​នេះ ព្រោះ​មិន​ត្រឹម​មិនអាច​ជួយ​រាង​កាយ​ប៉ុណ្ណោះ អាចបង្ក​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរជាច្រើន​ទៀត។ “Hello គ្រូពេទ្យ” នឹងប្រាប់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​អាច​បង្ក​ដោយ​សារ​ទឹក​ក្រូច​គ្មាន​ជាតិ​ស្ករ។ ១- ឡើង​ទម្ងន់ ទឹក​ក្រូច​សម្រក​ទម្ងន់ ឬ​គ្មាន​ជាតិ​ស្ករ គឺ​ផលិត​ពី​ស្ករ​សិប្បនិម្មិត មាន​ផលប៉ះ​ពាល់​ដូចគ្នា ទៅ​នឹង​ប្រតិកម្ម​ស្ករ​ក្នុង​រាងកាយ។ ស្ករ​សប្បនិម្មិត នឹង​បង្កើន​កម្រិត​អាំងស៊ុយលីន បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​អាហារ​ណា​មាន​ជាតិ​ផ្អែម កាន់​តែ​ខ្លាំង​ជាង​មុន។ លើស​ពី​នេះ អ្នក​លើស​ទម្ងន់​ដោយសារ​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់ ជា​ធម្មតា ​ញ៉ាំ​ច្រើន​ជាង​អ្នក​មិន​ផឹក​ភេសជ្ជៈ​សម្រក​ទម្ងន់​ទៅ​ទៀត។ ២- ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ តាម​ការ​ពិសោធបង្ហាញ​ថា ទឹកក្រូច​សម្រក​ទម្ងន់ ឬទឹក​ក្រូច​ធម្មតា ជា​ទូទៅ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ជំងឺ​អុកស៊ីដកម្ម​អាហារ របស់​រាងកាយ ហៅ​ថា​ មេតាប៉ូលីស អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល។ ផឹក​ទឹក​ក្រូច​សម្រក​ទម្ងន់ ១ ​កំប៉ុង/​ថ្ងៃ កាន់​តែ​ប្រឈម​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​មុន រហូត​ដល់​ទៅ ៦៧% បើ​ធៀប​ទៅ​នឹងអ្នក​​មិន​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣- រារាំង​មុខងារ​រាង​កាយ ស្ករ​បញ្ជួនសញ្ញា​ទៅ​ខួរ​ក្បាល​ប្រាប់​ពី​អាហារ​មាន​ជាតិ​កាឡូរី​ច្រើន ខណៈ​ទឹក​ក្រូចសម្រក​ទម្ងន់ ក៏​ឲ្យ​សញ្ញា​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ថា​មាន​កម្រិត​កាឡូរី​ទេ។ ហេតុនេះ​ […]


របបអាហារនិងការសម្រកទម្ងន់

មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់

រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺពិបាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ អ៊ីចឹងថ្ងៃនេះ "Hello គ្រូពេទ្យ” នឹង​ប្រាប់គន្លឹះខ្លះជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖ ១- ឆ្លៀតហាត់ប្រាណខ្លះពេលយប់ គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែកញើស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់ កាន់តែល្អ បើធ្វើបានទៀងទាត់ ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- រើសអាហារពេលល្ងាច អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយសារអំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។ ៣- ផឹកទឹកឲ្យបានច្រើន រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់ទឹកច្រើនពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។ [embed-health-tool-bmi] ៤- […]


អាហារូបត្ថម្ភ

ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ញ៉ាំអាហារទាំងនេះឲ្យបានត្រឹម​ត្រូវ

និយាយពីថាគិតនោះគិតម្ង៉ៃៗ មិនដឹងរឿងអីខ្លះពេញក្បាល។ ដឹងថាមួយថ្ងៃ ២៤ ម៉ោង ខួរក្បាលយើងធ្វើការប៉ុន្មានម៉ោងអត់?ជាមធ្យម ខួរក្បាលយើងធ្វើការ ១៦ ម៉ោង រាប់បញ្ចូលទាំងពេលសម្រាកខ្លះៗ ប៉ុន្តែបើ ១៦ ម៉ោង ធ្វើការងារលើសកម្រិត ខួរក្បាលច្បាស់ជានឿយខ្លាំង ទាមទារប្រូតេអ៊ីនជំនួយ បើមិនអ៊ីចឹង កោសិកាខួរក្បាលអាចខូចខាត និងបាត់បង់ នាំឲ្យការគិត ការចងចាំចុះខ្សោយ។ បើស្រលាញ់ខួរក្បាល “Hello គ្រូពេទ្យ” ណែនាំសិន អាចជួយពង្រឹងសមត្ថភាពខួរក្បាលឡើងវិញ ព្រោះក្នុងអាហារទាំងនេះសម្បូរប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែល ខួរក្បាលត្រូវការ។ ១- កាហ្វេអ៊ីន កាហ្វេអ៊ីន ជាសារធាតុម្យ៉ាងមាននៅក្នុងកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈប៉ូវកម្លាំង។ វាមានឥទ្ធិពលរយៈពេលខ្លី តែអាចជួយដាស់ខួរក្បាល ឲ្យផ្តោតអារម្មណ៍បានល្អ អំឡុងពេលធ្វើការ ឬរៀន។ ប៉ុន្តែ កុំផឹកច្រើនពេក ព្រោះអាចឲ្យមានអារម្មណ៍ថប់ៗ ភ័យ បេះដូចលោតញាប់ និងអារម្មណ៍មិនស្រួល។ ២- ស្ករ ស្ករ ជាប្រភពថាមពលសំខាន់ ជួយទ្រទ្រង់រាងកាយ អាចផ្តល់ថាមពលលឿន បង្កើនការចងចាំ និងជួយពង្រឹងស្មារតី។ ប៉ុន្តែចៀសវាងញុំាអាហារ ឬភេសជ្ជៈជាតិស្ករច្រើន អាចធ្វើឲ្យសុខភាពទ្រុឌទ្រោម ការចងចាំមិនសូវល្អ។ ៣- ត្រី ត្រីសម្បូរសារធាតុចិញ្ចឹម មានតួនាទីសំខាន់ទ្រទ្រង់សុខភាពខួរក្បាល។ […]


អាហារូបត្ថម្ភ

ដំឡូងជ្វា ផ្តល់អត្ថប្រយោជន៍ដល់សុខភាពហួសពីការស្មាន!

ដំឡូងជ្វា ជាអាហារសម្រន់ ហើយខ្មែរយើងចូលចិត្តណាស់ ពិសេសតាមជនបទ។ ដំណាំមើមមានសាច់ច្រើនពណ៌ ដូចជា លឿង ស ស្វាយ ហើយរសជាតិផ្អែមឆ្ងាញ់នោះ ក្រៅពីឆ្ងាញ់ វាមានគុណសម្បត្តិ និងជួយរាងកាយបានច្រើនទៀត។ ស្ដាប់ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ពង្រឹងប្រព័ន្ធភាពស៊ាំ ដំឡូងជ្វា ប្រមូលផ្តុំដោយ បេតាការ៉ូតែន (ជាអង់ទីអុកស៊ីដង់ដ៏ធំ) វីតាមីន C វីតាមីន B រ៉ែដែក និងផូស្វ័រ ដែលពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំប្រយុទ្ធប្រឆាំងជំងឺ និងការឈឺចាប់ច្រើនរាប់មិនអស់។ ២- ទប់ទល់រលាក ជួយប្រឆាំង និងព្យាបាលអាការៈរលាកទាំងក្នុង និងក្រៅខ្លួន ដោយផ្សំបញ្ចូលគ្នារវាង បេតាការ៉ូតែន ម៉ាញេស្យូម និងវីតាមីន C។ ៣- គ្រប់គ្រងជំងឺរលាកសន្លាក់ វាសម្បូរដោយ បេតាការ៉ូតែន ម៉ាញេស្យូម ស័ង្កសី និងក្រុមវីតាមីន B ហើយមានសមត្ថភាពចាត់ចែង និងដោះស្រាយបញ្ហារលាកសន្លាក់បាន។ ទឹកដែលនៅសល់បន្ទាប់ពីស្ងោរដំឡូងជ្វា អាចយកទៅលាបត្រង់បរិវេណសន្លាក់ឈឺ ដើម្បីបន្ធូរអាការៈឈឺបាន។ ៤- កាត់បន្ថយរោគសញ្ញាហឺត ដោយសារតែក្លិនក្រអូប ដំឡូងជ្វាអាចកាត់បន្ថយតឹងច្រមុះ ដែលជះឥទ្ធិពលដល់ច្រមុះ ទងសួត និងសួតបាន។ ចំពោះអ្នកកើតជំងឺសួត ក្លិនពីដំឡូងជ្វា […]


អាហារូបត្ថម្ភ

ញ៉ាំសារាយសមុទ្រ ល្អ​ចំពោះ​សុខភាពយើង​ម៉េច​ខ្លះ?

បន្លែសមុទ្រស្ទើរគ្រប់មុខ ផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ហើយច្រើនមែនទែនសម្រាប់តម្រូវការក្នុងរាងកាយនឹកស្មានមិនដល់។ រាងកាយយើងត្រូវការវីតាមីន ប្រូតេអ៊ីន និងរ៉ែពីក្នុងបន្លែសមុទ្រ ដើម្បីរាងកាយកាន់តែមានសុខភាពល្អមាំមួន ជាពិសេសសារាយសមុទ្រតែម្ដង។ ចុះសារាយសមុទ្រមានប្រយោជន៍អីខ្លះ? ១- មានកាឡូរីទាប សម្រាប់អ្នកអត់ចង់ឡើងគីឡូ ឬសម្រកគីឡូ ញ៉ាំសារាយសមុទ្រ គឺល្អ ព្រោះកាឡូរីទាប ហើយមួយពែងផ្ដល់កាឡូរីតិចជាង ២០ កាឡូរី។ ២- សម្បូរវីតាមីន K វីតាមីន K ជាជីវជាតិចិញ្ចឹម រលាយក្នុងខ្លាញ់ដែលធ្វើការជាមួយបា្លកែត នៅក្នុងដំណើរការបង្កើតកំណកឈាម។ កង្វះវីតាមីន K នឹងបណ្ដាលឲ្យមានបញ្ហាមិនល្អ ពិបាកបញ្ឈប់ការហូរឈាមពេលរបួស ឬយើងហៅថា ឈាមអត់កក។ តាមការណែនាំ វីតាមីន K គឺ ១២០ មីក្រូក្រាមសម្រាប់ប្រុសៗ និង ៩០ មីក្រូក្រាមសម្រាប់ស្រីៗ។ សារាយសមុទ្រ ជារោងចក្រផលិតថាមពលនៃវីតាមីន។ មួយពែងនៃសារាយខេល (kelp) ដែលជាប្រភេទមួយនៃសារាយសមុទ្រ មានវីតាមីន K ប្រមាណ ២៦,៤ មីក្រូក្រាម ស្មើនឹង ២២% នៃតម្រូវការរាងកាយរបស់មនុស្សប្រុស និង ២៩% នៃតម្រូវការរាងកាយរបស់រាងកាយ ។ ប្រភេទសារាយសមុទ្រផ្សេងៗទៀត […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស