របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញាក់​សាច់! បើ​ដឹង​ពីជាតិស្ករ​ដ៏​ច្រើន​លើសលុប​មាន​ក្នុ​ងភេសជ្ជៈផ្អែមៗ​យើង​ញ៉ាំ​រាល់​ថ្ងៃ

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ជាតិស្ករ​មិន​ឲ្យ​លើស​ពី ១២ ស្លាបព្រា​កាហ្វេ​នោះទេ​ក្នុង១ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ដឹង​អត់ ទឹកផ្លែឈើ ឬ​ទឹកក្រូច​កំប៉ុង ទឹកដោះគោ​កំប៉ុង យ៉ាអួរ និង​ភេសជ្ជៈប៉ូវ​កម្លាំង ដែល​កំពុង​តែ​ពេញ​និយម​នោះ មា​នបរិមាណ​ជាតិស្ករ​ប៉ុន្មាន​ទៅ? ត្រឹមតែ​ទឹកក្រូច​កំប៉ុង ១កំប៉ុង មាន​ជាតិស្ករ​ដល់​ទៅ ៨,៥ ស្លាបព្រា​កាហ្វេ ដែល​កម្រិត​ជាតិស្ករ​នេះ​ស្មើ​នឹង​ការ​កំណត់​បរិមាណ​ស្ករ​ចំពោះ​កូន​ក្មេង​អាយុ ៤-៥ ឆ្នាំ​ទៅ​ហើយ។ ចុះ​បើ​ក្នុង​១ថ្ងៃ កូន​ក្មេង​ញ៉ាំ​ទឹក​ក្រូច ១កំប៉ុង រួច​បន្ថែម​ជាតិស្ករ​ដែល​មាន​ក្នុង​ចំណី​អាហារ ផ្លែឈើស្រស់ ទឹកដោះគោ ឬ​យ៉ាអួរ​ទៀត​នោះ មិន​លើស​ជាតិស្ករ​លើស​លប់​ទៅ​ហើយ​ទេ។ ហេតុផល​នេះ​ហើយទើបអង្គការសុខភាព​ពិភពលោក​បញ្ជាក់ថា ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ទោះ​ជាមាន​ជាតិស្ករ​ច្រើន ឬ​ញ៉ាំ​ច្រើ​ន​យ៉ាង​ណា វា​មិន​សូវ​គ្រោះថ្នាក់​ចំពោះ​សុខភាព ដូចការ​ញ៉ាំ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​នោះ​ទេ។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិស្ករ​ដែល​មាន​ក្នុង​ភេសជ្ជៈ និង​ទឹកដោះ​គោកំប៉ុង៖ ១- ទឹក​តែ​ដប ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៥,៥ ស្លាបព្រាកាហ្វេ ២- យ៉ាអូរ ចំណុះ ៣៣០ មិល្លីលីត្រ ៖ មានជាតិស្ករប្រមាណ ៧ ស្លាបព្រាកាហ្វេ ៣- ទឹកដោះគោប្រអប់ ចំណុះ ៣៣០ មិល្លីលីត្រ ៖ […]


អាហារូបត្ថម្ភ

ឧស្សាហ៍​រាក គួរកាត់បន្ថយ​អាហារ​មួយចំនួននេះ

មិន​មែន​បំភ័យ​ទេ តែ​ជាការ​ពិត មិន​ចំពោះ​ក្មេងៗ ​មនុស្ស​ពេញ​វ័យ​ទេ មាន​បញ្ហាពោះឧស្សាហ៍រាក ច្បាស់​ជាដោយសារ​​បញ្ហា​ក្រពះ​ ពោះវៀន​មិនខាន ហើយ​បើនៅ​តែ​បណ្តែត​បណ្តោយ ប្រយ័ត្នខូចក្រពះ ពោះវៀន ធ្លុះធ្លាយ​ខ្ទេច រត់​ទៅ​រក​ពេទ្យ ប្រយ័ត្ន​ហួស​ពេល លែង​ដូច​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ មាន​វិធី​ងាយៗ​ជាច្រើន ពិសេស​របបអាហារ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អាហារ​មួយ​ចំនួន​មិន​គួរញ៉ាំពេល​មាន​បញ្ហា​រាក។ វេជ្ជបណ្ឌិត Steven Kussin, MD អ្នកឯកទេសខាងក្រពះ ពោះវៀន នៅទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធសៀវភៅ​វេជ្ជសាស្ត្រ បានលើក​ឡើង​ថា៖ “ការលាងសម្អាតដៃ ជាវិធីមួយមានប្រសិទ្ធភាពបំផុត ដើម្បីការពារមេរោគ និងបាក់តេរីបង្កឲ្យ​រាក។ សមាគមជីវសាស្ត្រ​អាមេរិក រកឃើញថា ស្រីៗមាន ៩៧%  និងប្រុសៗ ៩២% អះអា​ថា ពួកគេលាងសម្អាតដៃក្រោយពីចេញពីបង្គន់ ប៉ុន្តែធាតុ​ពិតមានតែស្រីៗ ៧៥% និងប្រុសៗ ៥៨% ប៉ុណ្ណោះ អនុវត្តបានតាមក្បួនអនាម័យនេះបាន​ខ្ជាប់​ខ្ជួន”។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១- អាហារគួរ​ចៀសវាង – ផលិតផលពីទឹកដោះគោ៖ ផលិតផលពីទឹកដោះគោ អាចធ្វើឲ្យស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់​យ៉ឺន ដោយ​លោក​សាស្រ្តចារ្យ Sandra Quezada, MD ជំនួយការនៃសាកលវិទ្យាល័យ Maryland បានរាយការណ៍​ថា បើ​យើង​កំពុងមាន​ជំងឺ​រាក​រូស​រ៉ាំរ៉ៃ ឈប់​ញ៉ាំ​ផលិត​ផលទឹកដោះគោ​ […]


របបអាហារនិងការសម្រកទម្ងន់

ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន

ឲ្យ​តែ​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ ពិសេស​ស្រីៗ តែង​ខ្វាយ​ខ្វល់​ច្រើន ខ្លះ​សាក​ល្បង​គ្រប់​វិធី មាន​ទាំង​ហាត់​ប្រាណ តម​អាហារ អាច​ត្រឹម​រក្សា​ទម្ងន់​ថេរ​ប៉ុណ្ណោះ បើ​ប្រហែស​បន្តិច ឡើង​លឿន​លើស​ដើម។ មាន​ធ្លាប់​ឮ​អត់ ផ្លែ​ឈើ​ ឬ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែ​ឈើ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​រហ័ស ជាក់​ស្តែង​ក្រូច​ឆ្មារ​តែ​ម្តង មាន​ប្រសិទ្ធ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​លឿន។ ១- វិធី​ប្រើ​ក្រូច​ឆ្មារ​សម្រក​ទម្ងន់ ការ​ប្រើ​ផ្លែ​ឈើ ពិសេស​ក្រូច​ឆ្មារ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ ដោយ​គ្រាន់​តែ​ប្រើ​ជា​ភេសជ្ជៈ ដូច​ជា ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហៗ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ ប្រើ​ក្រូច​ឆ្មារ​​ធ្វើ​ជា​គ្រឿង​ផ្សំ​រសជាតិ​ក្នុង​អាហារ​សម្រាប់​ញ៉ាំ​បន្លែ ប្រើ​ទឹក​ត្រាំ​យក​ជាតិ​ក្រូច​ឆ្មារ ក៏​ដូច​ជា​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។ ២- ផឹក​ទឹក​ក្រូច​ឆ្មារ​សម្រក​ទម្ងន់​ល្អ​ជាង​ភេសជ្ជៈ​ដទៃ អ្នក​ឯកទេស​ផ្នែក​ចំណី​អាហារនៃ​អង្គការ​របប​អាហារ និង​អាហារូបត្ថម្ភ​អាមេរិក (Academy of Nutrition and Dietetics) លោក​ស្រី Alissa Rumsey ធ្លាប់​លើក​ឡើង​ថា ក្រូច​ឆ្មារអាច​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​សម្រក​ទម្ងន់ ព្រោះ​វា​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ បើ​ធៀប​នឹង​ប្រភេទ​ផ្សេង​ទៀត។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ផឹក​ទឹក​ក្រូច​ឆ្មារ គឺ​ប្រសើរ​ជាង ផឹក​កាហ្វេ តែ និង​ភេសជ្ជៈ​ដទៃ​ទៀត ព្រោះ​តាម​រយៈ​ការ​ផឹក​ភេសជ្ជៈ​ដើម្បី​សុខភាព គឺ​កាន់​តែ​ល្អ​ប្រសើរ ទាំង​រាងកាយ និង​អារម្មណ៍ ធ្វើឲ្យ​យើង​អាច​ឈប់​ផឹក​ជាតិ​កាហ្វេអ៊ីន ជួយ​រាង​កាយ​អាច​បំបាត់​ចោល​ជាតិ​ពុល​ជា​ច្រើន​ទៀត​ផង។ មួយ​វិញ​ទៀត ក្រូចឆ្មារ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេតាបូលីស​កាន់​តែ​ប្រសើរ ជួយ​រាងកាយ​ឲ្យ​ដុត​កម្ទេច​កាឡូរី​កាន់​តែ​ច្រើន ស្តុក​ទុក​ជាតិ​ខ្លាញ់​កាន់​តែ​តិច […]


អាហារូបត្ថម្ភ

ញ៉ាំ​ត្រី​ឲ្យ​បាន​ ២ ដងក្នុង​មួយសប្តាហ៍ បេះដូងមាន​សុខភាពល្អ

ធ្លាប់​ដឹង​ ធ្លាប់​ឮ​ហើយ ត្រី​ល្អ​ខ្លាំង​ចំពោះ​សុខ​ភាព ព្រោះ​វា​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន ពិសេស​អាស៊ីដ​អូមេហ្គា ៣ ប៉ុន្តែ​មិន​មែន​គ្រប់​ត្រី​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ ក៏​អាច​ប៉ះពាល់​សុខ​ភាព​ដូចគ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ពី​ផល​ប្រយោជន៍​សុខ​ភាព​ពី​សាច់ត្រី ហើយ​ពេល​ណា​មិន​គួរ​ញ៉ាំ។ ១- គុណ​ប្រយោជន៍​សាច់​ត្រី ដើម្បី​ឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ គប្បី​ញ៉ាំ​ត្រី​ឲ្យ​បាន​យ៉ាងតិច​ ២ ដង/​សប្តាហ៍ ព្រោះ​ក្នុង​សាច់​ត្រី គឺ​សម្បូរ​សារធាតុ​ចិញ្ចឹម ពិសេស​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​មាន​នៅ​ក្នុង​ខ្លាញ់​ត្រី ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ហើយ​អាស៊ីដ​ខ្លាញ់​ត្រី​ប្រភេទ​នេះ មាន​នៅ​ក្នុង ត្រី​ហឺរីង (Herring) ត្រី​ព្រួល​ទឹក​សាប (Lake Trout) ត្រី​សាល់ម៉ុន (Salmon) ត្រីសាបាក (Mackerel) និងត្រី​សាឌីន (Sardines)។ អាស៊ីដ​ខ្លាញ់ អូមេហ្គា ៣ ក៏​សម្បូរនៅ​ក្នុង​ស៊ុត គ្រាប់​ធញ្ញជាតិ (Walnut) និង​ប្រភេទ​គ្រាប់ Flax seed ផង​ដែរ។ យ៉ាងណាមិញ ដោយ​សារ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​គ្រប់គ្រាន់ អាហារ​បំប៉ន​មានផ្ទុក​អាស៊ីដខ្លាញ់​អូមេហ្គា ៣ និង​​ខ្លាញ់​ត្រី ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​សម្រាប់​កាត់​បន្ថយ អត្រា​នៃ​ការ​កើត ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូង នៅ​ឡើយ​ទេ។ ខុស​ពី​ផលិតផល​សាច់​មាន​ផ្ទុក​ខ្លាញ់​ឆ្អែត […]


អាហារូបត្ថម្ភ

អាហារ​ ៥ មុខនេះ ប៉ូវ​ខ្លាំងដល់សុខភាព​ប្រុសៗ

ប្រុសៗ បើញ៉ាំអាហារត្រឹមត្រូវមាន​ជីវជាតិ​ល្អ នឹង​ជួយ​សុខភាព​ច្រើន ដូចជា សមត្ថភាព​ផ្លូវភេទ​ខ្លាំងមិន​ឲ្យ​សង្សារ ប្រពន្ធ​ខក​ចិត្ត បំប៉ន​សាច់ដុំ កាត់បន្ថយការ​បាក់ទឹកចិត្ត ជួយ​ស្មារតី​ខួរ​ក្បាល ការពារមិនឲ្យ​អារ​អត់កូន-ល-។ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​អាហារ​ពិសេស ៥ យ៉ាង សម្រាប់​បំប៉ន​សុខភាព​ប្រុសៗ។ ១- អយស្ទ័រ អយស្ទ័រ ​មាន​ផ្ទុក​ជាតិ​ស័ង្កសី​ច្រើន​ជាង​​អាហារ​ផ្សេងៗ​ទៀត។ ​ស័ង្កសី ​គឺ​ជាសារធាតុ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ក្រពេញ​ប្រូស្តាត។ នៅ​ពេល​កម្រិត​ស័ង្កសី​ទាប ​អាច​ប៉ះពាល់​ដល់​ការ​មាន​កូន ​និង​ជំងឺ​ក្រពេញ​ប្រូស្តាត​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ក្នុង​រាង​កាយ​មនុស្ស​ម្នាក់ៗ​គ្មាន​​បរិមាណ​ស័ង្កសី​គ្រប់​គ្រាន់ទេ ហេតុនេះ ចាំ​បាច់ត្រូវ​ញ៉ាំសារធាតុ​ចិញ្ចឹម​ដ៏សំខាន់​មួយ​នេះ​ឲ្យ​បានគ្រប់​គ្រាន់​ពីរបប​អាហារ​ប្រចាំ​ថ្ងៃ​ ឬ​អាហារ​បំប៉ន​ ហើយប្រុសៗ ត្រូវ​ញ៉ាំ​ប្រហែល ១១ មិល្លី​ក្រាម​ក្នុង​មួយ​ថ្ងៃ។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- ត្រីសាលម៉ុន កង្វះ​វីតាមីន​ D អាច​បណ្តាលឲ្យ​លិង្គ​មិន​​រឹងមាំ។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​​ ករណី​ស្រូប​យក​វីតាមីន ​D គ្រប់​គ្រាន់ ​​ជួយកាត់​បន្ថយ​ហានិភ័យ​ជំងឺ​លិង្គ​មិនរឹងមាំ ​កាត់​បន្ថយ​ការ​ខូច​ខាត​សរសៃ​ឈាម​បង្ក​ឡើង​ដោយ​ការ​រលាក។​ ជា​ទូទៅ​ ប្រុស​ៗមាន​បញ្ហា​លិង្គ​មិន​រឹង ​ងាយ​នឹង​មាន​ការ​រលាក​ស្រទាប់​​ក្នុង​​សរសៃ​ឈាម ​បើ​ប្រៀប​ធៀប​ទៅ​ប្រុសៗ​ទូទៅ។ ​ដើម្បីកាត់​បន្ថយ​ការ​រលាក និង​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ ​ត្រី​សាលម៉ុនត្រឹម​មួយ​ចំណែក​តូច គឺ​​មាន​ផ្ទុក​វីតាមីន ​D រហូត​ដល់​ទៅ ១១២% សម្រាប់​ប្រុសៗ​​ញុំាប្រចាំ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន រអ៊ូរទាំរឿងអត់​កូន […]


អាហារូបត្ថម្ភ

វិធី​សាស្ត្រ​ពិសេស​សម្រាប់​ញ៉ាំ​បួស​បញ្ចុះ​ជាតិ​ខ្លាញ់

បច្ចុប្បន្ន សង្កេត​ឃើញថា គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ហើយកត្តា​បង្ក​គឺ​មាន​ច្រើន ពិសេសទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ មិន​ហាត់​ប្រាណ ញ៉ាំ​អាហារ​មិន​ល្អជាដើម។ ដឹង​អត់? សម្រក​ទម្ងន់ អាច​នាំ​ឲ្យ​អត្រា​កើត​ជំងឺ​បេះដូង​ខ្ពស់ ហេតុ​នេះ​ត្រូវ​ចេះ​បង្ការ និង​កាត់​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ដោយ​តម​ញ៉ាំ​សាច់ ងាក​មក​រកអាហារ​បួស​វិញ​ប្រសើរ​ជាង មិន​ត្រឹម​តែ​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទេ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ក៏​អាច​ធូរ​ស្រាល​ផងដែរ។ ប៉ុន្តែ​ញ៉ាំ​អាហារ​បួស​ ត្រូវ​តែ​​ប្រាកដ​ថា មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ដូចជា៖ ១- អាហារបួស ញ៉ាំ​អាហារ​បួស គប្បី​ត្រូវ​ជ្រើស​រើស​​អាហារ​ណាមាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រាកដ​ថា​របប​អាហារ​បួស​ ​មាន​សុខ​ភាព​ល្អ ព្រោះ​បើ​អាហារ​មិន​មាន​ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យើង​ មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​សារធាតុ​ចិញ្ចឹម បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ទៀត។ ២- ប្រូតេអ៊ីន ដឹង​ហើយ​ថា ប្រូតេអ៊ីន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ទ្រទ្រង់​រាងកាយ​​ប្រចាំ​ថ្ងៃ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​អាហារ​បួស ដូច​ជា សណ្តែក​សៀង គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ (Peas) និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ព្រោះ​សុទ្ធ​តែ​សម្បូរ​ប្រូតេអ៊ីន។ ស្រូវ​សាឡី គ្រាប់​បន្លែ​ពូជ គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន (Nuts) និង​បន្លែ​ផ្សេង​ទៀត ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន ៣- ជាតិ​ស័ង្កសី ជាតិ​ស័ង្កសី […]


អាហារូបត្ថម្ភ

ចេះតែ​មិន​ឃ្លាន​​បាយ? វិធី​នេះ​អាច​ជួយ​បាន

រឿង​ពិត មិន​មែន​និយាយ​លែង​ទេ អ្នកស្គម​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​ឡើង​សាច់​ដែរ តែ​គ្នាយើង​ខ្លះ​វិញ លេប​តែ​ទឹក​មាត់​ក៏​ធាត់​ដែរ។ ចុះ​បើ​ស្គម​ចង់​ធាត់ តែ​អត់​សូវ​ឃ្លាន ត្រូវ​ធ្វើ​ម៉េច​វិញ? វិធី​ល្អ​តែ​មួយ​គត់​សម្រាប់​គ្នា​យើង​ស្គម​ចង់​ធាត់ តែ​អត់​ឃ្លាន ឬ​អត់​ចូល​ចិត្ត​ញ៉ាំ ត្រូវ​តែ​បង្កើន​ចំណង់​អាហារ​ឡើង​វិញ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​សាស្ត្រ​ខ្លះៗ ជួយ​គ្នា​យើង​ញ៉ាំ​បាន​ច្រើន​ជាង​មុន។ ១- ញ៉ាំ​តិចៗ​តែ​ច្រើន​ដង​ជាងមុន បើ​យើង​ខ្លួន​ឯង​ឃើញ​ថា​ការ​ញ៉ាំ​អាហារតិចៗ តែ​ញឹក​ជាង​មុន​នោះ ធ្វើ​ឲ្យ​មាន​ចំណង់​អាហារ ជាង​ញ៉ាំ​ច្រើនៗ​ ៣ ពេល/ថ្ងៃ អ៊ីចឹង​ញ៉ាំ​តិចៗ​បាន​ហើយ។ ណា​មួយ អាហារ​តិច​ជាង​មុន ក៏​ស្រួល​រៀប​ចំ​ជាង​មុន។ រៀប​ផែន​ការ​សម្រាប់​អាហារ​តិចៗ​ឲ្យ​បាន ៦-៧ដង/ថ្ងៃ ប៉ុន្តែ​ត្រូវ​ជ្រើស​យក​អាហារ​សម្បូរ​សារជាតិ​ចិញ្ចឹម ដូចជា បឺរ​សណ្តែក​ដី​ធម្មជាតិ ផ្លែ​ឈើ​គ្រៀម គ្រាប់​ធញ្ញជាតិ និង ទឹក​ក្រឡុក​ពី​ផ្លែ​ឈើ​ស្រស់ យ៉ាអួរ និង​ទឹក​ដោះ​គោ។ កាឡូរី ដែល​បំពេញ​បន្ថែម​តាម​រយៈអាហារ​តិចៗ មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហល់​ទេ។ បើ​មាន​អារម្មណ៍​ថា មាន​បញ្ហា​ជា​មួយ​អាហារ​ណា​មួយ អាច​ប្រើប្រាស់​ភេសជ្ជៈ​បំប៉ន​ជំនួស​វិញ។ អាហារ​នៅ​តែ​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ភេសជ្ជៈ អាច​ជា​វិធី​មួយ​ល្អ​ដើម្បី​រក្សា​សារជាតិ​ចិញ្ចឹម​ក្នុង​រាងកាយ។ ២- ញ៉ាំ​អាហារ​មាន​កាឡូរី​ខ្ពស់ បើ​គ្មាន​កាឡូ​រី​គ្រប់គ្រាន់​ទេ យើង​គួរ​បង្កើន​ជាតិ​កាឡូរី ប៉ុន្តែ​មិន​សំដៅ​លើ​បរិមាណ​អាហារ​យើង​ញ៉ាំ​ទេ។ ផឹក​ទឹក​ដោះគោ​ជំនួស​ទឹក បន្ថែម​ម្សៅ​ទឹក​ដោះគោ និង​ប្រេង​អូលីវ​ចូល​ទៅ​ក្នុង​ស៊ុប​ក៏​បាន។ ញ៉ាំ​ទំពាំង​បាយ​ជូរ​ក្រៀម និង​គ្រាប់​ធញ្ញជាតិ​ ល្អ​ជាង​ញ៉ាំ​ទំពាំង​បាយ​ជូរ​ស្រស់ ហើយ​ត្រូវ​ផឹក​ទឹក […]


របបអាហារពិសេស

អាហារ​ល្អៗ ប៉ូវ​ឲ្យមេជីវិតប្រុសៗ​កាន់​តែ​ខ្លាំង​ជាង​មុន

និយាយ​ដល់​មេជីវិត​ឈ្មោល ប្រុសៗ​យើង​ខ្លះ មាន​បញ្ហា រហូត​ដល់​ថ្នាក់​ពិបាក​យក​កូន​ក៏មាន។ មាន​វិធី​ច្រើន ជួយឲ្យ​មេជីវិត​ឈ្មោល​មាន​គុណភាព​ប្រសើរ​ឡើង​វិញ។ តែ “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​ប្រភេទ​អាហារ​ល្អៗ​មក​ប្រាប់៖ ១- អាហារ​ជួយ​មេជីវិត​ឈ្មោល​ខ្លាំងជាង​មុន ស៊ុត៖ ញ៉ាំ​ស៊ុត អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល និង​ចលនា​របស់​វា។ ស៊ុត​មាន​ផ្ទុក​វីតាមីន E និង​ប្រូតេអ៊ីន​យ៉ាង​ច្រើន មាន​តួនាទី​ការពារ​មេ​ជីវិត​ឈ្មោល​ ពី​រ៉ាឌីកាល់​សេរី​មួយ​ចំនួនដែល​ធ្វើ​បរិមាណ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ។ ស្ពៃ​ពួយ​ឡេង៖ រាងកាយ​យើង​ត្រូវ​ការ​ពពួក​អាស៊ីដ​ហ្វូលីក (Folic acid) ដើម្បី​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​មាន​សុខភាព​ល្អ។ បើ​រាងកាយ​មិន​មាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​ទេ មេ​ជីវិត​ឈ្មោល​នឹង​មាន​រូបរាង​មិន​ដូច​ប្រក្រតី​ដូច​គ្នា។ មេ​ជីវិត​ឈ្មោល​មិន​គ្រប់​លក្ខណៈ គ្មាន​កម្លាំង​គ្រប់​គ្រាន់​ចូល​ទៅ​ជួប​អូវុល​ដែល​ជា​មេជីវិត​បន្ត​ពូជ​ញី ដើម្បី​បង្ក​កំណើត​បាន​ទេ។ ក្នុង​ករណី​ បើ​ទោះ​ជា​មេ​ជីវិត​ឈ្មោល ទៅ​ជួប​អូវុល​ និង​អាច​បង្ក​កំណើត​បាន​ក៏​ពិត​មែន ​ប៉ុន្តែ​កូន​អាច​នឹង​មាន​លក្ខណៈ​មិន​ប្រក្រតី។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់ គួរ​ញ៉ាំ​ពពួក​ស្ពៃ​ពួយ​ឡេង ឬ​បន្លៃ​បៃតង​ផ្សេង​ទៀត។ ចេក៖ ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន A, B1 និង C អាច​ជួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ និង​ជា​ជំនួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​ថែម​ទៀត​ផង។ លើស​ពី​នេះ អង់ស៊ីម​កម្រ Bromelain ដែល​មាន​ក្នុង​ផ្លែ​ចេក ក៏​មាន​នាទី​បង្កើន​បរិមាណ និង​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ដូច​គ្នា។ សូកូឡាខ្មៅ៖ សូកូឡា​ខ្មៅ​សម្បួរ​ទៅ​ដោយ​ពពួក​អាមីណូអាស៊ីដ L-Arginine HCL ដែល​អាច​បង្កើន​បរិមាណ​ទឹក​កាម និង​ចំនួន​មេជីវិត​ឈ្មោល។ ប្រុសៗ​ជា​ច្រើន​ជឿ​ថា […]


អាហារូបត្ថម្ភ

ញ៉ាំ​យ៉ាអួរជាប្រចាំ មាន​ប្រយោជន៍ខ្លាំង​ដល់​សុខភាព​យើង

ចំពោះ​ស្រីៗ រឿង​យ៉ាអួរ (ទឹក​ដោះ​គោ​ជូរ) មិន​បាច់​សួរ​ក៏​ដឹង​ដែរ ភាគ​តិច​ណាស់​មិន​ចូល​ចិត្ត។ ​ប្រុសៗវិញ អាច​ភាគ​ច្រើន​ អាចមិន​ចូល​អារឿង​ជូរ​អែមៗ ​ដូច​ស្រីៗ​ទេ។ បើ​អាច​ មិន​ថា​ស្រី​ ឬ​ប្រុសទេ គួរញ៉ាំឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​​លាក់​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ យើងនឹក​ស្មាន​មិន​ដល់។ ១- កាត់បន្ថយខ្លាញ់ តាម​ការ​សិក្សា​មួយ​​បញ្ជាក់​ថា ​មាន​វិធី​ងាយៗដើម្បី​​បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម គឺគ្រាន់តែ​បន្ថែម​យ៉ាអួរ បន្តិច​ទៅ​ក្នុង​អាហារ​ ​អាចជួយ​​សម្រួល​សម្ពាធ​ឈាមឲ្យ​ប្រសើរ​ឡើង ​ថែមទាំង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​រាងកាយ​ផង​ដែរ។ ញ៉ាំ​យ៉ាអួរ​ជា​ប្រចាំ​ផ្ដល់​ផល​ប្រយោជន៍​ច្រើនដូចជា៖ – សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ – បន្ថយ​កម្រិត​ស្ករ ​(glucose)​ ឬ​ជាតិ​ខ្លាញ់​ (triglyciride)​ ក្នុង​ឈាម – បន្ថយទម្ងន់​ – ជួយ​បង្កើន​កម្រិតខ្លាញ់ល្អ។ ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​កាណាដា អ្នក​ប្រើ​ពពួកថ្នាំ​ Probiotics ចំនួន​​ ២​ ដូស/​ថ្ងៃ ​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ​បាន​ដូច​គ្នា។​ ការ​សិក្សា​នេះធ្វើ​លើ​មនុស្ស​មួយ​ក្រុម​ មាន​គ្នា​ ១២៧​ នាក់​ សុទ្ធ​សឹង​មាន​កម្រិតជាតិខ្លាញ់​ខ្ពស់​ដូចគ្នា ដោយ​ត្រូវ​បែងចែក​ជា ​២​ ក្រុម។​ ក្នុង​រយៈពេល ​៩​ សប្ដាហ៍​​ ក្រុម​ទី ១ ​ទទួល​បាន​ថ្នាំ​ Probiotic​ រៀងរាល់​ថ្ងៃ​ ស្មើ​នឹង​បរិមាណ​យ៉ាអួរ ២ ​ពែង​ […]


អាហារូបត្ថម្ភ

ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ពិត​ណាស់ បន្លែ ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​បើ​ញ៉ាំ​តែ​បន្លែ​សុទ្ធ ​គ្មាន​ជាតិ​សាច់ ក៏​មិន​ល្អ​ដែរ អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា បើ​គ្នា​យើង​តាំង​ចិត្ត​ញ៉ាំ​អាហារ​បួស​ទៅ​ហើយ “Hello គ្រូពេទ្យ” នៅ​មាន​វិធី​ជួយ​បាន ដូចជា​ញ៉ាំ​អាហារ​បំប៉ន​បន្ថែម ដើម្បី​បំពេញ​សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ មាន វីតាមីន B12 និង​ ជាតិ​ដែក​ ព្រោះ​បើ​ក្នុង​រាង​កាយ​ខ្វះ​សារធាតុ​នេះ ច្បាស់​ជា​ប្រឈម​បញ្ហា​ច្រើន​ ហេតុ​នេះ​គួរ​ស្វែង​យល់​ឲ្យច្បាស់​ពី​ជាតិ​ដែក និង​ជំងឺ​ស្លេក​ស្លាំង។ ១- ការ​ស្រូប​ជាតិ​ដែក ជាតិ​ដែក មាន​នាទី​សំខាន់​ក្នុង​រាងកាយ ជួយ​បង្កើត​កោសិកា​ឈាម​ក្រហម ដឹក​នាំ​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​គ្រប់​សរីរាង្គ​ទាំងអស់ បើខ្វះ​ជាតិដែក រាង​កាយ​នឹង​មាន​បញ្ហា ព្រោះ​រាងកាយ​ទាញ​យក​ជាតិ​ដែក​មក​ប្រើ​ប្រាស់គ្រប់​ពេល​វេលា ដោយ​បន្យល់​កម្រិត​ជាតិ​ដែក​តិច​តួច​ប៉ុណ្ណោះ ច្រោះ​ចេញ​តាម​ ទឹក​នោម លាមក និង​ញើស។ តាម​ការ​សិក្សា តម្រូវ​ការ​ជាតិ​ដែក​ក្នុង​រាង​កាយ​ អាស្រ័យ​ទៅ​លើ​កត្តា​ភេទ និង​អាយុ ដូចជា៖ – ប្រុស (​អាយុ ១៤-១៨ ឆ្នាំ)៖ ១១​មិល្លីក្រាម – ប្រុស (​អាយុ ១៩ ឆ្នាំ​ឡើង)៖ ៨​មិល្លីក្រាម – ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស