សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក សុខភាពភ្នែក

ការថែទាំភ្នែក

ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ

បញ្ហា​ហើម​ភ្នែក​ក្រោយ​ក្រោក​ពី​គេង អ្នក​ណាៗ​ក៏​ជួប​ដែរ មិន​រើស​ពេល​ទេ​ឲ្យ​តែ​ទើប​ក្រោយ​ពី​គេង ព្រឹក​ក៏​ដោយ ឬ​ថ្ងៃ​ក៏​ដោយ។ ការ​ហើម​ភ្នែក​នេះ មិន​មាន​ជា​បញ្ហា​អី​ធំ​ដុំ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ ​មើលទៅ​មិន​សូវ​ឃើញ​ស្អាត​។ តាម​កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី តារាម៉ូដែលកម្ពុជា​យើង​ម្នាក់ បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា "និយាយ​ពី​រឿង​ហើម​ភ្នែក​ហ្នឹង ពិបាក​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ថត​ច្រើន អ៊ីចឹង​ហើយ​បើ​ភ្នែក​ហើម គឺ​ថត​មិន​ស្អាត​តែ​ម្ដង។" ដូច​នេះ កញ្ញា​បាន​ណែនាំ​តិចនិក​ខ្លះៗ ដែល​ប្រើ​ជា​ប្រចាំ​ដើម្បី​បំបាត់​បញ្ហា​ភ្នែក​ហើម​នេះ​ដូច​ជា៖ ១.ត្រសក់ ត្រសក់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​ជួយ​សម្រួល​ដល់​ការ​រលាក ឬ​ការ​ហើម​ភ្នែក​នោះ។ យើង​កាត់​ត្រសក់​ត្រជាក់ៗ ​៣-៤ ចំណិត ​រួច​ស្អំ​នៅ​លើ​ភ្នែក​ទាំង​សង​ខាង រយៈ​ពេល​កន្លះ​ម៉ោង។ ការ​ស្អំ​ត្រសក់​បែប​នេះ​នឹង​ជួយ​ឲ្យ​ភ្នែក​ស្រក​ភាព​ហើម​អស់។ ២.ស្លាបព្រា វិធី​នេះ​សម្រាប់​ពេល​ដែល​ប្រញាប់ ឬ​គ្មាន​ពេល​ត្រូវ​សម្រាក​យូរ។ កញ្ញា​ថា ដំបូង​យក​ស្លាប​ព្រា​ទៅ​ត្រាំ​ទឹកកក ឬ​ដាក់​ក្នុង​ទូ​ទឹកកក ​៧-៨នា​ទី រួច​យក​ស្លាបព្រា​មក​ស្អំ​លើ​ភ្នែក ១-២​នាទី​ ជា​ការ​ស្រេច។ វិធី​នេះ​ងាយ​ស្រួល ហើយ​លឿន តែ​វា​ក៏​ជួយ​បំបាត់​ភាព​ហើម​បាន​តិច​តួច​ដែរ។ ៣.កញ្ចប់​តែ យើង​អាច​យក​កញ្ចប់​តែ​២​កញ្ចប់ ដែល​ឆុង​ហើយ​ទៅ​ដាក់​ក្នុង​ទូទឹកកក​៤-៥​នាទី រួច​យក​វា​មក​ស្អំ​លើ​ភ្នែក​ទាំង​សង​ខាង ៥​នាទី​ទៀត។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​របស់​ភ្នែក ជាហេតុ​ជួយ​កាត់​បន្ថយ​ហើម​ភ្នែក។ (បញ្ជាក់៖កញ្ចប់​តែ​នេះ គឺ​កញ្ចប់​តែ​តូចៗ​ដែល​យើង​ដាក់​ឆុង​ក្នុង​កែវ​ទឹក​ញ៉ាំ មិន​មែន​តែ​កញ្ចប់​ធម្មតា​យើង​ទេ)។ ៤.ទឹកកក ប្រសិន​បើ​គ្មាន​គ្រឿង​ដែល​រៀប​ខាង​លើ​ទេ​នោះ យើង​អាច​យក​ទឹក​កក​មក​ស្អំ​ជំនួស​តែម្ដង ដោយយកទឹកកក មកស្អំ ឬលញ់ លើភ្នែក ២-៣នាទី។ […]


ជំងឺភ្នែក

ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យភ្នែកស្ងួត

ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យកើតជំងឺភ្នែកស្ងួតមិនដឹងខ្លួន គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​មាន​បញ្ហា​ឈឺ​ភ្នែក ស្ពឹក​ភ្នែក​ញឹក​ញាប់​ហើយ ព្រោះ​ត្រូវ​ធ្វើ​ការ​ងារ​ជាមួយ​កុំព្យូទ័រ ឬ​ទូរស័ព្ទ អ៊ីចឹង ត្រូវ​សម្លឹង​អេក្រង់​ឧបករណ៍​អស់​នោះ​យូរ។ ភ្នែក​ដ្បិត​តែ​មិន​សូវ​ឈឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ តែ​វា​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ផ្សេងៗ​ដូច ភ្នែក​ឡើង​បាយ ឬ​ភ្នែក​ស្ងួត​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​ភ្នែក​ស្ងួត មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​អាច​កើត​មាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​កើត​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង និង​មនុស្ស​ស្រី​មាន​ភាគ​រយ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​ភ្នែក​ស្ងួត​ជាង​មនុស្ស​ប្រុស។ មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត - ១៤% មាន​ទឹក​ភ្នែក​មិន​គ្រប់​គ្រាន់​ដោយ​សារ​ខ្វះ​ខាត​ទឹក​ភ្នែក​បណ្ដោះ​អាសន្ន - ៨៦% អ្នក​ជំងឺ​មាន​ទឹក​ភ្នែក​ធម្មតា​ តែ​ទឹក​ភ្នែក​នោះ​គ្មាន​គុណភាព - ការ​រលាក​រ៉ាំ​រ៉ៃ​នៃ​ត្របក​ភ្នែក - ការ​ស្ងួត​ភ្នែក​ដោយ​សារ​មាន​រំហួត​ទឹក​ភ្នែក​៖ ការ​សម្លឹង​កុំព្យូទ័រ ឬ​មើល​ទូរទស្សន៍​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ នៅ​ក្រោម​កង្ហារ​។ល។ រោគ​សញ្ញា​​ជំងឺ​ផ្នែក​ស្ងួត -​ ក្នុង​ភ្នែក​មាន​អារម្មណ៍​ឈឺ​ចាក់​ៗ - ក្រហាយ​ភ្នែក - រមាស់​ក្នុង​ភ្នែក - ហៀរ​ទឹក​ភ្នែក - ស្រវាំង​ភ្នែក - ចាញ់​ពន្លឺ​ថ្ងៃ និង​ឈឺ​ចាប់​ភ្នែក - មាន​អារម្មណ៍​ដូច​មាន​គ្រាប់​ខ្សាច់​ក្នុង​ភ្នែក។ល។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ថា ក្នុង​ករណី​ដែល​ជួប​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក គឺ​ត្រូវ​ទៅ​ពិគ្រោះ​រក​វិធី​សាស្ត្រ​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ភ្នែក។


ភ្នែកឡើងបាយ

ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែអាចការពារបាន

ក្នុង​ចំណោម​បញ្ហា​ភ្នែក​ជា​ច្រើន ភ្នែក​ឡើង​បាយ ក៏​អាច​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​យើង​ដែរ បើ​សិន​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល។ ភ្នែក​ឡើង​បាយ កើត​នៅ​លើ​កែវ​ភ្នែក​ដែល​ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ ប្រែ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជា​ហេតុ​ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ ប្រសិន​បើ​ភ្នែក​កើត​ជំងឺ​ឡើង​បាយ​នេះ អ្នក​ជំងឺ​អាច​មាន​អាការៈ មើល​មិន​សូវ​ច្បាស់​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល មើល​ឃើញ​បែក​ផ្សែង ស្រវាំង​ភ្នែក​ជាង​ធម្មតា​ពេល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ខ្លាំង។ល។ លើស​ពី​នេះ ដូច​នឹង​ជំងឺ​ផ្សេង​ទៀត​ដែរ​ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ​ក៏​មាន​ផល​ពិបាក​ដល់​អ្នក​ជំងឺ និង​វិធី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ​ផង​ដែរ​ដូច​ជា៖ ផល​ពិបាកនៃជំងឺភ្នែកឡើងបាយ ក្នុង​ករណី​មិន​បាន​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ ហើយ​ទុក​ឲ្យ​បាយ​ភ្នែក​ទុំ​ខ្លាំង​ពេក អ្នក​ជំងឺ​អាច៖ – ងងឹត​ភ្នែក​ទាំង​ស្រុង – រលាក​ឈឺ​ចុក​ចាប់​ក្នុង​ភ្នែក និង​ឈឺ​ក្បាល​ខ្លាំង ក្នុង​ករណី​មាន​ការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើត​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ដែល​បង្ក​ដោយ​បាយ​ភ្នែក។ – រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​មាន​ការ​ដាច់​ធ្លាក់​កែវ​ភ្នែក ដែល​មាន​ឡើង​បាយ​ទៅ​ក្នុង​ផ្នែក​ខាង​ក្រោយ​នៃ​ភ្នែក។ តិចនិក​ការពារជំងឺភ្នែកឡើងបាយ ដើម្បី​ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ​ដែល​បង្ក​ដោយ​មូល​ហេតុ​ផ្សេងៗ​ក្រៅ​អំពី​ភាព​ចាស់​គឺ៖ – មិន​ត្រូវ​មាន​ប៉ះ​ទង្គិច ឬ​មាន​របួស​ផ្ទាល់​ទៅ​លើ​គ្រាប់​ភ្នែក – ត្រូវ​ពាក់​របាំង​ការពារ ឬ​វ៉ែន​តា​ការពារ​ភ្នែក​រាល់​ពេល​ធ្វើ​ការងារ​ណា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​លើ​ភ្នែក – ត្រូវ​ពាក់​មូក និង​វែន​តា​ការពារ​កាំ​រស្មី​ព្រះ​អាទិត្យ – មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ភ្នែក​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ល។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ណា​ភ្នែក​ទាំង​គូ​មាន​បញ្ហា វា​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​ងងឹត​ភ្នែក​បន្តិច​ម្តង​ៗ បើ​មិន​យក​ចិត្ត​ទុក​ដាក់។ ដូច​នេះ ប្រសិន​បើ​ភ្នែក​មាន​ភាព​មិន​ស្រួល ឬ​ឈឺ​ចាប់​នានា គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​មាន​ករណី​ឈឺ​មែន អាច​ធ្វើ​ការ​ព្យាបាល​បាន​លឿន។


ជំងឺភ្នែក

ជំងឺលើសសម្ពាធសរសៃបាតភ្នែកភាគច្រើន​មិនចេញ​រោគសញ្ញា ទុកយូរ​អាចបង្កជា​បញ្ហា​ផ្សេងៗ

ជំងឺលើសសម្ពាធសរសៃបាតភ្នែក (Ocular Hypertension) គឺជាពាក្យវេជ្ជសាស្រ្តដែលទាក់ទងពីមូលហេតុដែលបណ្តាលមកពីសម្ពាធក្នុងភ្នែកមានការកើនឡើងខ្ពស់ជាង​កំរិតធម្មតា។ សម្ពាធនេះត្រូវបានគេហៅថា“ សម្ពាធក្នុងភ្នែក” ។ វិធីតែមួយដើម្បីវាស់សម្ពាធភ្នែកបានគឺ​ប្រើមិល្លីម៉ែត្របារត (mm Hg) ។ ជួរកំរិតធម្មតានៃសម្ពាធ​ក្នុង​ភ្នែក​គឺ​ពី ១០-២១ mmHg។ លើសសម្ពាធសរសៃបាតភ្នែក កើតមាននៅពេលដែលសម្ពាធមានកំរិតខ្ពស់ជាង ២១ mmHg។ ដើម្បីទទួលបានចំណេះដឹងកាន់​តែ​ច្រើនពីជំងឺនេះ សូមអានព័ត៌មានខាងក្រោម។ ១- មូលហេតុនៃជំងឺលើសសម្ពាធសរសៃបាតភ្នែក សម្ពាធក្នុងភ្នែកខ្ពស់បណ្តាលមកពីការផលិត និងការបង្ហូរសារធាតុរាវនៅក្នុងភ្នែកមិនមានភាពត្រូវគ្នា។ ប្រព័ន្ធបង្ហូរទឹកក្នុងភ្នែកជាធម្មតាគឺបង្ហូរសារធាតុរាវចេញចូលក្នុងភ្នែកដោយបរិមាណត្រឹមត្រូវ តែដោយសារបរិមាណមិនត្រឹមត្រូវបានបណ្តាលឲ្យមានការប្រមូលផ្តុំនូវសារជាតុរាវកើនឡើង ដោយមិនអាចច្រោះបានត្រឹមត្រូវ។ ជាលទ្ធផលបណ្តាលឲ្យមានការកើនឡើងនូវបរិមាណសារធាតុរាវនៅខាងក្នុងភ្នែក បង្កឲ្យមានសម្ពាធក្នុងភ្នែកកើនឡើង។ តើមានអ្វីកើតឡើងប្រសិនបើមានសារធាតុរាវច្រើនពេកនៅក្នុងភ្នែក? វាងាយស្រួលប្រសិនបើយើងព្យាយាមគិតដោយប្រៀបធៀបប្រហោងភ្នែកទៅនឹងធុងទឹក។ បើយើង​​ចាក់​ទឹកកាន់តែច្រើនចូលទៅក្នុងធុងនោះសម្ពាធក្នុង​ធុង​ក៏​កាន់​តែ​ខ្លាំង​។ ដូចគ្នានឹងសម្ពាធក្នុងភ្នែកដែរ បើទឹកក្នុងភ្នែកកាន់តែច្រើននោះសម្ពាធក្នុងភ្នែកក៏កាន់​តែខ្ពស់។ លើសពីនេះទៀត សរសៃប្រសាទអុបទិកនៅក្នុងភ្នែកអាចត្រូវបំផ្លាញដោយការលើសសម្ពាធក្នុងភ្នែកដូចគ្នា។ អត្ថបទពាក់ព័ន្ធ: ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ? ធ្វើការងារយូរម៉ោងមុខអេក្រង់កុំព្យូទ័រ ចេះតិចនិកនេះជួយការពារភ្នែក មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? ២- រោគសញ្ញានៃជំងឺលើសសម្ពាធសរសៃបាតភ្នែក មនុស្សភាគច្រើនដែលមានលើសសម្ពាធសរសៃបាតភ្នែកគឺមិនមានរោគសញ្ញាអ្វីឡើយ។ នេះ​ហើយ​ជាមូលហេតុដែលយើង​មិនបានចាប់​អារម្មណ៍ និង​​ទៅធ្វើការពិនិត្យ​ភ្នែកទៀងទាត់ជាមួយ​នឹងគ្រូពេទ្យជំនាញ។ ការពិនិត្យភ្នែកគឺជាគន្លឹះសំខាន់សំរាប់ជៀសវាងពីហានិភ័យនៃការមានសម្ពាធខ្ពស់ក្នុងសរសៃបាតភ្នែក។ ការពិនិត្យសុខភាពភ្នែកជាប្រចាំមានសារៈសំខាន់ណាស់សម្រាប់អ្នកមានហានិភ័យខ្ពស់ដូចជាជនជាតិស្បែកខ្មៅ និងមនុស្សវ័យ​ចំណាស់។ ខាងក្រោម​នេះ​គឺជាពេល​វេលា​ដែល​គួរ​ទៅ​ពិនិត្យ​ភ្នែក៖ ● សំរាប់អ្នកមិនមានរោគសញ្ញា និងអ្នកមានអាយុតិចជាង ៤០ ឆ្នាំត្រូវទៅពិនិត្យភ្នែកចន្លោះពី​បីទៅប្រាំឆ្នាំម្តង។ ● សម្រាប់ជនជាតិស្បែកខ្មៅ ឬអ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរតែធ្វើការពិនិត្យឲ្យបានញឹកញាប់។ ● សម្រាប់អ្នកមានកត្តាហានិភ័យមួយចំនួនទៅលើជំងឺទឹកដក់ក្នុងបាតភ្នែក គួរតែធ្វើការវះកាត់ឲ្យបានឆាប់។ ៣- វិធីព្យាបាល គោលបំណងសំខាន់នៃការព្យាបាលគឺដើម្បីបន្ថយសម្ពាធមុនពេលដែលវិវត្តទៅជាវាជំងឺទឹកដក់ក្នុងបាតភ្នែក បាត់បង់គំហើញ។ ចំពោះការ​ធ្វើរោគវិនិច្ឆ័យឃើញមានរោគសញ្ញានៃការខូចសរសៃប្រសាទអុបទិក ឬអ្នកមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺទឹកដក់ក្នុងបាតភ្នែកតម្រូវឲ្យធ្វើការព្យាបាលតាម​ផ្នែក​វេជ្ជសាស្ត្រ។ យើង​អាចត្រូវការ​ព្យាបាលដោយគ្រូពេទ្យឯកទេសខាងភ្នែក។ វេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឲ្យយើង​ដោយផ្អែកលើស្ថានភាព។ […]


ការថែទាំភ្នែក

បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរ​ដោះស្រាយ​បែបណា?

អាការៈ​ក្ដៅ​ភ្នែក​អាចកើត​មានពី​ច្រើនមូលហេតុ ចាប់ពីកម្រិតធម្មតាទៅដល់​កម្រិត​សាំញ៉ាំ។ ជាធម្មតាអាការៈបែបនេះកើតឡើងដោយ​មាន​រោគសញ្ញាដូចជារមាស់ឈឺពេលហូរទឹកភ្នែក ប៉ុន្តែនៅក្នុងករណីខ្លះ វាមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។ ដើម្បីឲ្យយល់​កាន់តែច្បាស់អំពីវិបត្តិភ្នែកឡើង​ក្ដៅ និងវិធីដោះស្រាយយើងគួរតាមព័ត៌មានខាងក្រោម។ មានអាការៈភ្នែកក្ដៅពេលណា? ជាធម្មតាអាការៈភ្នែកឡើង​ក្ដៅអាច​កើតឡើងដោយសារមូលហេតុ​សាមញ្ញបំផុត។ រាល់សមាសធាតុដែលប៉ះពាល់នឹងភ្នែកយើង​វានឹងធ្វើឲ្យភ្នែកយើង​ផ្សា ប៉ុន្តែមិនមែនអ្វីទាំងអស់នោះ​ជាបញ្ហាដែលធ្ងន់ធ្ងរនោះទេ។ ពេលខ្លះភ្នែកយើង​អាចផ្សា​ដោយ​​ប៉ះជាមួយសាប៊ូ សាប៊ូកក់សក់ ទឹកអប់ តែមិនមានគ្រោះថ្នាក់អ្វីនោះទេប្រសិនបើយើង​លាងជាមួយទឹកភ្លាមៗ។ ហេតុផលផ្សេងទៀតគឺ Contact lens។ នៅពេលអ្នកប្រើ contact lens រយៈពេលយូរក៏ធ្វើឲ្យភ្នែកយើង​មានអាការៈ​ក្ដៅដែរ។ លើសពីនេះប្រសិនបើយើងផាត់មុខញឹកញាប់ប្រើគ្រីមផ្ដល់សំណើម និង​ផលិតផលសម្អាតមុខ នោះភ្នែកក៏​ងាយនឹងផ្សាខ្លាំងណាស់ដែរ។ អាកាសធាតុក៏ជាមូលហេតុនាំឲ្យភ្នែកក្ដៅដែរ។ សារធាតុបង្កនៅក្នុងបរិយាកាសរួមមានផ្សែង ធូលី ផ្សែងបារី លម្អងផ្កា​ឬរោមសត្វក៏អាចជាមូលហេតុមួយដែលធ្វើឲ្យផ្សាភ្នែកឬក៏អាកាសធាតុក្ដៅពេក ត្រជាក់ពេកឬស្ងួត ក៏​ធ្វើឲ្យ​ផ្សា​ភ្នែក​ដូច​គ្នា​។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល រោគសញ្ញាភ្នែកក្ដៅមានអ្វីខ្លះ? រោគសញ្ញាភ្នែកក្ដៅមានដូចជា: ស្រវាំងភ្នែក ទឹកភ្នែកច្រើន រមាស់ ភ្នែកពណ៌ក្រហម ពិបាកទ្រាំក្នុងភ្នែក ខ្លាចពន្លឺ គួរដោះស្រាយបញ្ហាភ្នែកក្ដៅដោយរបៀបណា? ជំហានទីមួយក្នុងការជួយសង្គ្រោះបឋមនៃអាការៈក្ដៅភ្នែកដែលបង្កដោយសារធាតុគីមីឬកម្ដៅនោះគឺលាងភ្នែកជាមួយទឹកត្រជាក់។ យើង​ត្រូវដកcontact lensចេញពីភ្នែក។ លាងភ្នែកជាមួយទឹករ៉ូប៊ីណេ ឬបើកទឹកដាក់ចានដែក ឬជ័រ។ នៅពេលធ្វើបែបនេះយើង​គួរតែបិទបើកភ្នែកដើម្បីឲ្យទឹកចូលទៅគ្រប់ផ្នែកក្នុងភ្នែក។ សម្រាប់កុមារតូចៗហាក់​មានភាពពិបាកក្នុងការជួយសង្គ្រោះបឋមបន្តិច​ពេលមាន​របួសភ្នែក។ យ៉ាងណា​ការជួយ​នេះ​ក៏អា​ស្រ័យទៅលើអាយុរបស់កុមារ មាឌ និងសមត្ថភាពក្នុងការសហការដែរ។ គួរតែមានមនុស្សចាស់ម្នាក់ទៀតដើម្បីជួយគ្នា​បើ​កុមារ​មាន​បញ្ហា​ភ្នែក និង​ត្រូវ​ការការ​សង្គ្រោះបឋមនេះ​។ ក្មេងៗខ្លះអាចនឹងនៅស្ងៀមព្រមទាំងសហការជាមួយកាយវិការយឺតៗនិងថ្មមៗជា​មួយ​​យើង តែ​ប្រសិនបើកុមារមានការពិបាកមិនអាចនៅ​ស្ងៀម​បានយើង​គួរ​ចាប់​ពួក​គាត់​ឲ្យ​ជាប់​ក្នុងការ​ជួយ​សង្គ្រោះ​បឋម​។ គួរបង្ការបែបណា? យើង​អាច​បង្កាបញ្ហានេះ​ដោយ៖ ការពារស្រទាប់កញ្ចក់​ភ្នែក​ឲ្យផុតពីកាំរស្មីUV ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ​ពេលដើរក្រោមពន្លឺថ្ងៃ ប្រើម៉ាសការពារភ្នែក ជៀសវាងសារធាតុគីមីប៉ះពាល់ភ្នែកជាប្រចាំជាពិសេសកុមារតូចៗ លាងដៃជាមួយសាប៊ូក្រោយ​ចាប់កាន់សារធាតុគីមី ឬសារធាតុរាវមុនប៉ះពាល់ភ្នែក ទោះបីជាអាការៈភ្នែកក្ដៅមិនមានគ្រោះថ្នាក់ខ្លាំងក៏ដោយ ប៉ុន្តែយើងក៏ត្រូវការពារភ្នែកពីហានិភ័យនៃជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ ឬជំងឺងងឹតភ្នែកដែរ​។


ការថែទាំភ្នែក

វីតាមីនសំខាន់ៗ​ក្នុង​បន្លែ និង​ផ្លែឈើ ជួយ​សុខភាព​ភ្នែក

យោងទៅតាមអ្នកជំនាញផ្នែកចំណីអាហារ វីតាមីនគឺ​មានសារៈសំខាន់ខ្លាំង​ដើម្បីជួយ​ដល់​សុខភាពភ្នែក។ ដូចនេះ​គ្នា​យើង​គួរ​ចេះរៀបចំ និង​ដាក់បន្លែ ផ្លែឈើ ដែលមាន​វីតាមីនសំខាន់ៗនេះ​ទៅ​ក្នុង​របប​អាហារ​ដើម្បីជួយ​ដល់​សុខភាព​ភ្នែក​។ ខាង​ក្រោម​នេះជាការ​ពន្យល់លម្អិតជួយ​គ្នា​យើង​បានដឹង​ពីអត្ថប្រ​យោជន៍​នៃ​វីតាមីន​ទាំងនោះ។​ ១. តាមីនAនិងបេតាការ៉ូទីន វីតាមីនA គឺជាបណ្ដុំនៃសារធាតុកម្ចាត់ជាតិពុលជួយ​ការពារភ្នែក និងរក្សារបកគំហើញឲ្យនៅល្អ។ វីតាមីននេះ​ជួយសាច់ដុំភ្នែកនិង​ស្រទាប់កញ្ចក់ភ្នែក ( cornea) ប្រឆាំងនឹងការចម្លងរោគបង្កដោយបាក់តេរី ឬវីរុស។ វីតាមីនAមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើជាច្រើនដែលមានពណ៌ខុសៗគ្នាមានឈ្មោះថាព្រីវីតាមីនA និងសារធាតុការ៉ូទីន។ នៅពេលដែលសមាសធាតុទាំងនេះ​ផ្ដល់ទៅឲ្យរាងកាយ ពួកវានឹងក្លាយទៅជាសារធាតុរ៉េទីណុលដែលនាំយកអត្ថប្រយោជន៍ជាច្រើនទៅកាន់ភ្នែក។ សារធាតុបេតាការ៉ូទីន​មានផ្ទុកនៅក្នុងបន្លែពណ៌លឿង ឬក្រហមដូចជាការ៉ុត ស្ពៃស្ពីណាត់ សណ្ដែកខៀវ ប៉េងប៉ោះ ម្ទេសប្លោក ដំឡូងជ្វា និង​ត្រសក់​ស្រូវ។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ ត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល ២. វីតាមីនC វីតាមីនC ជួយបង្ការហានិភ័យជំងឺភ្នែកជាច្រើនមានដូចជាភ្នែកឡើងបាយ ជំងឺរលាកភ្នែកដោយសារជំងឺទឹកនោមផ្អែម និងជំងឺឡើង​សម្ពាធភ្នែក។ លើសពីនេះទៀតវីតាមីននេះ​ក៏​កែប្រែរូបរាង និងបង្កើនកម្លាំងជាលិកាភ្ជាប់ដូចជាខូឡាជែននិងការពារផ្ទៃភ្នែកនិងស្រទាប់កញ្ចក់ភ្នែក។ ចលនានៃប្រព័ន្ធរបត់ឈាមក៏ជួយដឹកនាំទៅដល់សរសៃប្ដូរនៃស្រទាប់រេទីនដែលជួយបង្ការជំងឺរលាកកែវភ្នែកពេលវ័យជរា(AMD)។ វីតាមីនC មានផ្ទុកនៅក្នុងបន្លែដែលមានជាតិជូរជាច្រើនដូចជា​ ក្រូចឆ្មារ បន្លែសម្បក​លឿង ក្រូចលឿង និង​ទំពាំងបាយជូរជាដើម​។ មានការណែនាំមួយលើកឡើងថាការញ៉ាំទឹក​ក្រូចលឿងស្រស់មួយកែវក្នុង​មួយថ្ងៃអាចជួយ​រក្សាសុខភាពកែវភ្នែក។ ៣. វីតាមីនE វីតាមីនEគឺមានសារៈប្រយោជន៍ក្នុងការបង្ការបញ្ហាចុះអន់ខ្សោយ និងជំងឺភ្នែកឡើងបាយ។ […]


ភ្នែកឡើងបាយ

ប្រយ័ត្ន! ភ្នែកឡើងបាយ​ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត

ភ្នែក​គឺ​ជា​ផ្នែក​នៃ​មួយ​រាង​កាយ​ដែល​ជួយ​ឲ្យ​យើង​មើល​ឃើញ​អ្វី​ៗ​នៅ​ជុំ​វិញ​ខ្លួន។ ប៉ុន្តែមនុស្ស​ភាគ​ច្រើន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ថែ​ទាំ​ភ្នែក​ទាំង​គូ​ឲ្យ​បាន​ល្អ​ប៉ុន្មាន​ទេ ទាំង​ដែល​ភ្នែក​ក៏​ងាយ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ភ្នែក ដូច​ជា​ភ្នែក​ឡើង​បាយ​ដែល​អាច​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក​បាន។ មន្ទីរពេទ្យ កាល់​ម៉ែត បាន​បង្ហោះ​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ជំងឺ​ភ្នែក​ឡើង​បាយ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​មាន​ភាព​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជា​ហេតុ​បណ្ដាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​នៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាត​ភ្នែក​បាន ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ។ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​គួរ​ដឹង​ដូច​ជា៖ -​ អាយុ​ច្រើន និង​ភាព​ចាស់​ជរា -​ ជំងឺ​ទឹកនោម​ផ្អែម -​ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក - ជំងឺ​រលាក​ប្រស្រីភ្នែក - ការ​ប៉ះ​ទង្គិច ឬ​របួស​ទៅ​លើ​គ្រាប់​ភ្នែក - ការ​ធ្វើ​ការ​ងារ​ដែល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​ញឹក​ញាប់ - ការ​កើត​មាន​ពី​កំណើត​ទៅ​លើ​កុមារ ឬ​ទារក​(ដូចជា​ក្នុង​អំឡុង​ពេល​ម្ដាយ​មាន​ជំងឺ​ស្អូច​ជាដើម)។ - ការ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ជំងឺ​រលាក​ភ្នែក រយៈ​ពេល​យូរ​ហួស​កម្រិត ឬ​ក្រហម​ភ្នែក​ដែល​មាន​ផ្ទុក​នូវ​ជាតិ​សេ្តរ៉ូអ៊ីត។ ប្រសិន​បើ​ភ្នែក​មាន​ជំងឺ​ឡើង​បាយ វា​នឹង​ចេញ​រោគ​សញ្ញា​ខ្លះ​ៗ​ដូច​ជា មើល​ឃើញ​បែក​ផ្សែង និង​ស្រវាំង​ភ្នែក​ជាង​ធម្មតា មើល​ឃើញ​ច្បាស់​បន្តិច នៅ​ពេល​​ស្ថិត​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល។ល។ មន្ទីរពេទ្យកាល់ម៉ែត បន្ថែម​ថា ការ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ អាច​ធ្វើ​ឲ្យ​ភ្នែកងងឹត​ទាំង​ស្រុង រលាក​ឈឺ​ក្នុង​ភ្នែក រលាក​បាត ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​ដែល​មិន​ព្យាបាល​បាន​ទាន់​ពេល​វេលា។


ការថែទាំភ្នែក

តិចនិក ៨ យ៉ាងជួយថែទាំភ្នែកឲ្យមានសុខភាពល្អ

ភ្នែកយើង​ងាយនឹងរងគ្រោះហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើង​មិនចាប់អារម្មណ៍។ យើង​មានភ្នែកតែ​មួយ​គូ​ប៉ុណ្ណោះ​ក្នុងមួយ​ជីវិត ហេតុនេះ​ពិតជាមានសារៈសំខាន់ណាស់ដែលយើង​មិនត្រូវ​លេង​សើច​ ធ្វេសប្រហែសចំពោះ​សុខ​ភាព​ភ្នែកពិសេស​ពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​នោះទេ។ ១.ញុំាអាហារជំនួយ​ភ្នែក ភ្នែកអាចទទួលបានផលប្រយោជន៍យ៉ាងច្រើនពីរបបអាហារដែលសម្បូរ​ទៅដោយអាស៊ីដខ្លាញ់ omega-3 លូទីន ស័ង្កសីនិងវីតាមីនC និងE ខណៈ​វីតាមីនE អាចមាននៅ​ក្នុង​បន្លែ​ ប្រេង​បន្លែ​ ផ្លែឈើ​ សាច់​សត្វ​​ គ្រាប់​ធញ្ញជាតិ​ ស៊ុត​ និង​ប្រេង​ស្រូវ​សាឡី​ព្រម​ទាំង​មាន​ជា​អាហារ​បំប៉ន​ផង​ដែរ។ សារធាតុចិញ្ចឹមទាំងនេះមិនត្រឹមតែជួយរក្សាការមើលឃើញច្បាស់ស្របពេលដែលយើង​មាន​វ័យកាន់តែចាស់ទេ ថែមទាំងជួយ​បង្ការជំងឺភ្នែកជាច្រើនថែមទៀត។ ២.បោះបង់ការជក់បារី ការជក់បារីគឺបណ្ដាលឲ្យមានជំងឺភ្នែកជាច្រើនរួមមានជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអ៊ុបទិច និងវិបត្តិកែវភ្នែក ជំងឺជរា។ ការ​ផ្ដាច់បារីពិតជាពិបាកណាស់សម្រាប់​គ្នា​យើង​មួយចំនួន​ ដោយ​មនុស្សភាគច្រើនគឺមិនទទួលបានជោគជ័យក្នុងការសាកល្បងលើកដំបូង​។ តួយ៉ាងនៅពេលដែលយើង​សាកល្បងកាន់តែច្រើន ឱកាសជោគជ័យក៏មានកាន់តែខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ ៣.ប្រើ​វ៉ែនតាការពារកម្ដៅថ្ងៃ វ៉ែនតាការពារកម្ដៅល្អគឺការពារភ្នែកយើង​ពីកាំរស្មីUV និងជំងឺភ្នែកឡើងបាយព្រមទាំងវិបត្តិកែវភ្នែករបស់អ្នកជំងឺ​ ដោយសារការប៉ះពាល់លើសលប់នឹងកាំរស្មីUV។ យើង​គួរទិញវ៉ែនតាការពារកម្ដៅថ្ងៃ​ដែលអាចបាំងកាំរស្មី UVAនិងUVB បាន១០០%។ លែនដាក់​ក្នុង​ភ្នែក​ខ្លះក៏ផ្ដល់នូវការពារពីកាំរស្មីUVផងដែរ ប៉ុន្តែការពាក់វ៉ែនតាការពារកម្ដៅថ្ងៃត្រូវបានណែនាំឲ្យប្រើប្រាស់ច្រើនជាង​ប្រើលែន​នេះ។ ៤.ហាមភ្លេចពាក់របស់ការពារភ្នែក ប្រសិនបើយើង​ធ្វើការដែលប៉ះពាល់ជាមួយសារធាតុពុល ឬភាគល្អិតតូចៗយើង​ត្រូវពាក់វ៉ែនតាការពារគ្រប់ពេល។ សកម្មភាពផ្សេងទៀតដែលត្រូវការការពារភ្នែកគឺការលេងកីឡាដែលមានគ្រោះថ្នាក់ដូចជាកីឡា hockey racquetball និងlacross។ ៥.កំណត់ពេលលើកញ្ចក់អេឡិចត្រូនិច ការមើលទៅលើកញ្ចក់កុំព្យូទ័រដែលមានរយៈពេលយូរ​អាចធ្វើឲ្យើងយចុករោយភ្នែក ស្រវាំងស្ងួតភ្នែក ឈឺក្បាល កញ្ចឹងក និងខ្នង។ សាកល្បងសម្រាករាល់២០នាទីម្ដងដោយងាកមើលវត្ថុនៅ​ឆ្ងាយ​ផ្សេងជំនួស​វិញ​ហោចណាស់២០វិនាទី។ រាល់២ម៉ោងម្ដងយើង​គួរ​តែសម្រាកមួយភ្លែតពីកញ្ចក់កុំព្យូទ័រ។ ៦.​រៀបកាលវិភាគសម្រាប់ពិនិត្យភ្នែកឲ្យបានទៀងទាត់ យោងទៅតាមតម្រូវការភ្នែក​គឺយើង​អាចត្រូវទៅជួបអ្នកឯកទេសភ្នែក ឬគ្រូពេទ្យភ្នែកក្នុងការពិនិត្យ។ គ្រូពេទ្យភ្នែកគឺជាវេជ្ជបណ្ឌិតដែលបានហាត់រៀនពិសេសក្នុងការថែទាំភ្នែក។ គ្រូពេទ្យ​គឺធ្វើការថែទាំភ្នែកទូទៅ និងព្យាបាលជំងឺភ្នែកព្រមទាំងវះកាត់ភ្នែកផងដែរ។ សម្រាប់អ្នកឯកទេសភ្នែកវិញ គឺជាអ្នកដែលរៀនជំនាញ៤ឆ្នាំក្រោយចប់ថ្នាក់វិទ្យាល័យដែលអាចធ្វើការងារសឹងទាំងអស់ដូចគ្រូពេទ្យភ្នែកលើកលែងតែការវះកាត់ប៉ុណ្ណោះ។ ៧.ប្រុងប្រយ័ត្នជាមួយខ្យល់បរិយាកាស ខ្យល់ស្ងួតអាចជះឥទ្ធិពលអាក្រក់មកលើភ្នែករបស់​យើង​បាន​។ ប្រសិនបើយើង​រស់នៅក្នុងកន្លែងដែលស្ងួតគួរតែមានម៉ាស៊ីន​humidifier​ (ម៉ាស៊ីនផ្ដល់សំំណើម) […]


បញ្ហាភ្នែកផ្សេងទៀត

ឧស្សាហ៍ហើមភ្នែកពេលក្រោកពីគេង អាចមកពីបញ្ហា​ទាំងនេះ

គ្នាយើងមួយចំនួនមានធ្លាប់ឆ្ងល់អត់ ហេតុអីក្រោកពីគេង​ស្រាប់តែត្របកភ្នែកឡើងហើម? គេងគ្រប់គ្រាន់​ថែមទាំងមិនទាំងយំផង បែរជាហើមភ្នែកដែរ។ ពេលខ្លះ ទោះជាគេងគ្រប់គ្រាន់​ក៏បញ្ហានេះអាចកើតឡើងដូចគ្នា ដោយសារកត្តាមួយចំនួនយើងមិនធ្លាប់ចាប់អារម្មណ៍។ តើ​កត្តាទាំងនោះ​មានអ្វីខ្លះ? ១- ញ៉ាំប្រៃពេក រឿងដំបូងបង្អស់អាចធ្វើឲ្យហើមត្របកភ្នែក រង្វង់ភ្នែកយើងនៅពេលព្រឹក គឺដោយសារតែញ៉ាំរបស់ប្រៃពេក។ នៅពេលរបបអាហារយើងសម្បូរទៅដោយជាតិសូដ្យូម (ជាតិអំបិល)  រាងកាយរបស់យើងទំនងត្រូវរក្សាជាតិទឹកកាន់តែច្រើន។ នោះដោយសារ​មាន​អតុល្យភាព ​រវាងជាតិសូដ្យូម និងប៉ូតាស្យូមក្នុងជាលិកា ពេលដែលសូដ្យូមមានកម្រិតខ្ពស់ ជាតិទឹកក្នុងរាងកាយ នឹងបញ្ចេញដើម្បីទៅរំលាយជាតិសូដ្យូម កត្តានេះនឹងធ្វើឲ្យជាលិកាទាំងនោះហើមពេញទៅដោយជាតិទឹក។ បើភ្នែកឡើងហើមដោយសារការរក្សាជាតិទឹក និងញ៉ាំប្រៃខ្លាំង នៅពេលព្រឹកវានឹងប្រែទៅជាហើមខ្លាំងពិសេសដោយសារយើងមិនបានផឹកទឹកគ្រប់គ្រាន់នៅពេលយប់ ជាហេតុនាំឲ្យរាងកាយខ្សោះជាតិទឹកនៅពេលព្រឹក។ ហេតុនេះកុំញ៉ាំអាហារប្រៃពេក និងផឹកទឹកឲ្យបានគ្រប់គ្រាន់មុនពេលចូលគេង បើយើងឧស្សាហ៍ជួបបញ្ហាភ្នែកហើម​ខ្មៅនេះ។ អត្ថបទពាក់ព័ន្ធ៖ ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន ២- អាលែកហ្ស៊ី ហេតុផលមួយទៀតនាំឲ្យភ្នែកឡើងហើមនៅពេលព្រឹក គឺទម្លាប់គេងរបស់យើង យើងខ្លួនឯងប្រហែលមានបញ្ហាអាលែកហ្ស៊ី បណ្តាលឲ្យរាងកាយផលិតអ័រម៉ូនហ៊ីស្តាមីនច្រើន ដែលបង្កឲ្យមានបញ្ហារលាក ឡើងកន្ទួល អុជៗក្រហមកើតឡើងបាន។ បើអុីចឹងមានទំនាក់ទំនងអ្វីជាមួយទម្លាប់គេងរបស់យើង? បើសិនជាយើងក្រោកពីគេង ភ្នែកឡើងហើម គ្នាយើងអាចនឹងអាលែកហ្ស៊ីជាមួយអ្វីមួយមានក្នុងបន្ទប់គេង ឬអាចមកពីកម្រាលពូក ស្រោមខ្នើយយើងទើបទិញប្រើ មានអ្វីមួយបង្កជាអាលែកហ្ស៊ីបាន។ មួយទៀត បើយើងគេងបើកបង្អួត ក៏អាចនាំឲ្យវត្ថុបង្កអាលែកហ្ស៊ីពីខាងក្រៅ មកប៉ះពាល់រាងកាយយើងដូចគ្នា។ ហេតុនេះ ព្យាយាមគេងបិទបង្អួចឲ្យបានត្រឹមត្រូវ ហើយបើឃើញថាបានផល​អាចប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់​ជំនួយខ្យល់នៅពេលមានអារម្មណ៍ស្អុះស្អាប់។ អត្ថបទពាក់ព័ន្ធ៖ ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក […]


ការថែទាំភ្នែក

ថ្នាំបន្ដក់ភ្នែក ក្រោយបើកហើយប្រើបានប៉ុន្មានថ្ងៃ?

កន្លង​មក Helloគ្រូពេទ្យ ធ្លាប់​លើក​យក​​កាល​កំណត់​របស់​ប្រភេទ​ថ្នាំ​គ្រាប់ និង​ទឹក​មក​ផ្សព្វផ្សាយ​ហើយ ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ពី​របៀប​ទុក​ដាក់ និង​រយៈពេល​កំណត់​របស់​ថ្នាំ​ទឹក​បន្តក់​ភ្នែក។ ឱសថ ការី គីម កាណែល បាន​ឲ្យ​ដឹង​ថា ថ្នាំ​ដាក់​ភ្នែក​​បែងចែក​តាម​ប្រភេទ​ថ្នាំ ដោយ​ថ្នាំ​ខ្លះ​ទុក​បាន​ត្រឹម ៩ ថ្ងៃ និង​ខ្លះ​ទៀត​ទុក​បាន ១ ខែ។ លោក​បាន​បន្ត​ទៀត​ថា ថ្នាំ​ភ្នែក​បែងចែក​ជា​ថ្នាំ​ទឹក គ្រីម ឬ​ទឹក​ភ្នែក​សិប្បនិមិត្ត។ ចំណែក​ថ្នាំទឹក​ជា​ប្រភេទ​ថ្នាំ​ផ្សះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ប្រើ​ពី ៥-៩ ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក្រោយ​បើក​យើង​អាច​រក្សា​ទុក​បាន​រហូត​ដល់ ១ ខែ។ ចំណែក​ថ្នាំ​ទឹក​ប្រើ​សម្រាប់​ប្រឆាំង​អាលែកហ្សី រមាស់ អាច​រក្សា​ទុក​បាន ក៏​ដូច​គ្នា​ដែរ។ ថ្នាំ​ភ្នែកមួយ​ប្រភេទ​ទៀត គឺ​ពពួក​ក្រែម​ទីព ប្រើ​ព្យាបាល​ភ្នែក​ដែល​បង្ក​រោគ រកាំ​ភ្នែក ក្រោយ​បើក​គម្រប់​ហើយ​អាច​ទុក​ដាក់​បាន​យ៉ាង​យូរ ១ ខែដូចគ្នា។ ឱសថ​ការី​រូប​នោះ​បន្ត​ទៀត​ថា នៅ​មាន​ថ្នាំ​មួយ​ប្រភេទ​ទៀត​ហៅ​ថា ទឹក​ភ្នែក​សិប្បនិមិត្ត​វិញ អ្នក​មាន​បញ្ហា​ស្ងួត​ភ្នែក ដោយសារ​កង្វះ​ទឹកភ្នែក​នោះ ត្រូវ​ការ​បន្តក់​ដើម្បី​បន្សើម​ឲ្យ​ភ្នែក​មាន​សំណើម និង​មិន​ឲ្យ​រកាំ​ភ្នែក។ លោកក៏​បញ្ជាក់​ទៀត​ថា ក្នុង​ថ្នាំ​ដាក់​ភ្នែក​ទាំង​អស់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅ​ថា Preservatives ដែល​ជួយ​រក្សា​ថ្នាំ​ទាំង​នោះ​មិន​ឲ្យ​ខូច ត្រឹម ១ ខែ តែ​បើ​យើង​ប្រើ​លើស​ពី​នោះ​ថ្នាំ​លែង​មាន​ប្រសិទ្ធិភាព ថ្នាំ​ខ្លះ​ទៅ​ជា​កខ្វក់ ហើយ​អាច​ប៉ះពាល់​ដល់​ភ្នែក​ថែម​ទៀត​ផង។ សម្រាប់​កន្លែង​ទុក​ដាក់​វិញ ត្រូវ​តែ​ស្អាត​គ្មាន​ធូលី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស