សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក សុខភាពភ្នែក

បញ្ហាភ្នែកផ្សេងទៀត

បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

ឥទ្ធិពលអាក្រក់ៗពីការជក់បារី បានកើតមានច្រើនស្ទើតែគ្រប់ផ្នែកនៃសរីរាង្គកាយ មិនមែនមានតែសួតតែមួយមុខនោះទេ សូម្បីតែប្រព័ន្ធខួរក្បាល សរសៃឈាម បេះដូង និងភ្នែកផង ក៏រងផលប៉ះពាល់ជាខ្លាំង បង្ករជាជំងឺផ្សេងៗ។ ជាក់ស្ដែងណាស់ទៅហើយដែល រូបមន្ដថ្នាំជក់ ក្នុងបារីមួយដើម ត្រូវបានរួមផ្សំមកជាមួយនូវសារធាតុគីមីពុលជាច្រើនដើម្បីរក្សាបាននូវ​គុណភាព និងរសជាតិ។ ដោយឡែកបច្ចុប្បន្ន តាមការមើលឃើញជាក់ស្ដែង ការជក់បារី ហាក់មានភាពពេញនិយមក្នុងបណ្ដាសង្គមយុវជន ដូច្នេះតើអ្នក​ទាំង​នោះ​អាចនឹងជួបបញ្ហាអ្វីខ្លះទៅដល់ភ្នែក? ១.ជំងឺភ្នែកឡើងបាយ ជំងឺភ្នែកឡើងបាយ មិនមែន​កើត​តែ​លើ​អ្នកមានវ័យចំណាស់នោះទេ សម្រាប់មនុស្សវ័យជំទង់ ក៏អាចកើតមានដែរ​ ប្រ​សិន​បើអអ្នក​ទាំង​នោះ​មានទម្លាប់ជក់បារី។ ជំងឺភ្នែកឡើងបាយ​មានរោគសញ្ញា ឡើងដុំពកស​ផ្នែកខាងមុខនៃកញ្ចក់ភ្នែក ដែលបង្ករឲ្យ​អ្នកជំងឺ មើលពុំសូវច្បាស់ ហើយតែងមានហូរទឹកភ្នែកជាប្រចាំ។ អ្នកជក់បារីអាចប្រឈមនឹងបញ្ហានោះក៏ព្រោះតែ នៅក្នុងផ្សែងបារីមាន ផ្ទុកនូវសារធាតុគឺមីពុលជាច្រើន ដែលបានបំប្លែងខ្លួនក្នុងផ្សែង។ តួយ៉ាងត្រឹមតែសារធាតុគីមីមួយប្រភេទ ដែលត្រូវបាន​គេស្គាល់ជាសាមញ្ញគឺ នីកូទីន ។ នីកូទីន គឺជាសារធាតុគីមីញៀន ដែលអាចបង្កើតរសនិយមទៅដល់អ្នកជក់ ហើយអ្នក​ជក់​ភាគ​ច្រើនពិបាកនឹងផ្ដាច់វាខ្លាំងណាស់។ នីកូទីន និងកាបូនម៉ូណូអុកស៊ីតផ្សេងទៀត អាច​បណ្តាលឲ្យ កើតជំងឺ ខ្លាញ់ នៅក្នុងសរសៃ​​​ឈាមរបស់ភ្នែក ដែលនាំឱ្យមើលឃើញមិនច្បាស់ក៏បង្ករឲ្យភ្នែកឡើងបាយ។ អត្ថបទគួរអាន៖ ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​? លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ អង្កេត​បញ្ហា​​ភ្នែក​ […]


ការថែទាំភ្នែក

ផ្លែឈើ ៣ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជា​ប្រចាំ

ការញ៉ាំផ្លែឈើជារៀងរាល់ថ្ងៃ ពិតជាអាចផ្ដល់អត្ថប្រយោជន៍ទៅដល់​សុខភាពភាព។ ប៉ុន្តែ មាន​ផ្លែ​ឈើ​មួយ​ចំនួន មិន​ត្រឹម​តែ​ល្អ ចំពោះ​សុខ​ភាព​ទូទៅ​ទេ តែ​ក៏​មាន​លក្ខណៈពិសេស​សម្រាប់​សរីរាង្គ​មួយៗ​តែម្ដង​។ ត្រង់​ចំណុច​នេះ គ្នា​យើង​ចង់​ឲ្យ​ភ្នែក មាន​សុខ​ភាព​ល្អ គួរ​ញ៉ាំផ្លែឈើ​ទាំង​នេះ ជា​ប្រចាំ​។​​ ១.ក្រូច នៅក្នុងផ្លែក្រូច ១ផ្លែមានផ្ទុកនូវវីតាមីនC ដល់ទៅ ៥៣,២ មិល្លីក្រាម ស្មើនឹងតម្រូវការប្រើប្រាស់​ថាម​ពល​របស់ភ្នែក ១១%ប្រចាំថ្ងៃ។ វីតាមីន ប្រភេទនេះ​មានមុខងារជួយសម្រួលទៅដល់ប្រព័ន្ធ​សរសៃ​ឈាម​ក្នុងភ្នែកឲ្យធ្វើការបានល្អ​ ផ្ដល់ការទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំក្នុងភ្នែកឲ្យរឹងមាំ រារាំង​បញ្ហាអុកស៊ីកម្ម និងជួយកាត់​បន្ថយ​ហានិភ័យ នៃការវិវត្ដជំងឺតាម​វ័យ ដូច​ជា​ជំងឺភ្នែកឡើងបាយបានរហូតទៅដល់ ៤៥% ។ ដោយឡែក ក្រៅពីផ្លែក្រូចដែលមាន វីតាមីន C នៅមាន ផ្លែឈើប្រភេទផ្សេងទៀត ដូចជា ផ្លែទំពាំងបាយជូ ត្របែក ស្ដរប៊័រី វីគី និងក្រូចឆ្មារ​ជាដើម។ អត្ថបទគួរអាន៖ របប​អាហារ​​ទាំង​នេះ​ ជួយ​រក្សាកម្រិត​អុកស៊ីសែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងរាងកាយ អាហារ​សម្រាប់អ្នក​​មាន​បញ្ហា​​សួតគួរ​ញាំ​ និង​គួរ​ជៀស​វាង អាហារ​ ៧​មុខ ជួយ​ស្បែក​ សក់​ និង​ក្រចក​ឲ្យ​មាន​សុខភាព​ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាហារ ៦ប្រភេទនេះ ល្អខ្លាំង​សម្រាប់​សុខភាព​ខួរក្បាល អាហារទាំង ៥នេះ ល្អខ្លាំងសម្រាប់សុខភាពបន្តពូជ អាហារ​ទាំង​នេះ […]


ការថែទាំភ្នែក

វិធីសាស្ដ្រងាយៗ ការពារសុខភាពភ្នែកពីកាំរស្មីយូវីព្រះអាទិត្យ

កំដៅព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ យើងភាគច្រើន រមែងយល់ច្រលំ ថាវាមានប្រតិកម្មអាក្រក់តែនៅលើស្បែកតែប៉ុណ្ណោះ ។ ពេក​ធ្វើដំណើរ ចេញក្រៅ យើង តែងតែព្រួយបារម្ភតែផ្នែករាងកាយប៉ុណ្ណោះ ហើយ​បាន​ប្រើប្រាស់ផលិតផលផ្សេងៗជំនួយការពារស្បែក នៅ​ពេល​ដើរលេងកម្សាន្ដតាមតំបន់មាត់សមុទ្រជាដើម ។ ប៉ុន្ដែនោះមិនទាន់គ្រប់គ្រាន់ទេ ដែលកាំរស្មីUV ក៏ជះឥទ្ធិពលអាក្រក់ចំពោះភ្នែករបស់យើងផងដែរ។ វេជ្ជបណ្ឌិតផ្នែកសុខភាពភ្នែក លោក Michael Kutryb, MD អ្នកនាំពាក្យរបស់ American Academy of Ophthalmology បាននិយាយថា កាំរស្មីយូវី(UV) មិនថាតែពន្លឺព្រះអាទិត្យ ឬកាំរស្មីសិប្បនិម្មិតក្នុងផ្ទះ សុទ្ធតែអាចធ្វើឱ្យប៉ះពាល់ដល់ ជាលិកាផ្ទៃភ្នែក ក៏ដូចជាកញ្ចក់ភ្នែកបាន មនុស្សជាច្រើនមិនបានដឹងពីគ្រោះថ្នាក់ដែលពន្លឺកាំរស្មីយូវីអាចបង្កឡើងនោះទេ។ ដូច្នេះដើម្បីកាត់បន្ថយបញ្ហានេះបាន ការ​ពាក់វ៉ែនតាការពារកាំរស្មីយូវី គឺជារឿងដែលល្អបំផុត ហើយអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែក និងដុំសាច់ដែលអាច​ឈាន​ទៅដល់ពិការភ្នែកបាន។ ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាំរស្មី​UV ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ គ្នា​យើង​ត្រូវ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក ចេះ​តែ​ស្ងួត​ភ្នែក​ ​អាច​មក​ពី​បញ្ហា​ទាំង​ ៤យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការ​ពិនិត្យ​ភ្នែក​​ តើនៅអាស៊ីយើង​ អនុវត្ត​​ត្រឹមត្រូវ​កម្រិតណា? រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា? ក្រៅ​ពីការពាក់វែនតា […]


ការថែទាំភ្នែក

ទម្លាប់​ប្រចាំថ្ងៃទាំងនេះ អាចប៉ះពាល់​សុខភាពភ្នែក

អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ថា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ភ្នែក។ សុខភាពភ្នែកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់គ្នា ដូច្នេះហើយ ទាមទារការឲ្យ​មាន​ការ​ថែ​ទាំ​យ៉ាងយកចិត្ដទុកដាក់ មិនអាចប្រហែសបានឡើយ។ អត្ថបទនេះ នឹងបង្ហាញនូវចំនុចមួយចំនួនអំពីទម្លាប់ប្រចាំថ្ងៃដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពភ្នែក។​ ១.ការជក់បារី គ្នា​យើង​ភាគច្រើន តែងយល់ថា ការជក់បារីអាចបង្ករផលប៉ះពាល់តែលើ សួត និងខួរក្បាលតែប៉ុណ្ណោះ ប៉ុន្ដែមិនដូច្នោះទេ ការជក់បារី ក៏ជះឥទ្ធិពលទៅដល់ភ្នែកផងដែរ។ តាមការសិក្សា ទៅលើដំណើរការចុះខ្សោយនៃភាពមើលច្បាស់របស់ភ្នែកទៅ​តាម​វ័យ​បានបង្ហាញថា អ្នកជក់បារីអាចប្រឈមនឹងការព្រិលភ្នែក មុនអាយុដល់​ទៅ​ ២០ឆ្នាំ ព្រោះថា ក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីពុលច្រើនប្រភេទ។ សារធាតុ​ពុល​ទាំង​នេះ​បង្កផល​ប៉ះពាល់ដល់​ប្រស្រីភ្នែកខាងក្នុង និងចរន្ដឈាម នាំ​ឲ្យ​ឈាម​រត់​ទៅភ្នែកមិនគ្រប់គ្រាន់ទើបអាចបណ្ដាល ភ្នែករបស់យើង​មានភាពចុះខ្សោយបាន។ ការជក់បារីមិនត្រឹមតែបង្ករគ្រោះថា្នក់ដល់ខ្លួនឯងទេ សូម្បីអ្នកជុំវិញខ្លួនក៏ទទួលរងផលប៉ះពាល់ដែរ។ ២.ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ ជាប្រភពបញ្ហាខ្លាំងដែលជះឥទ្ធិពលមកលើខ្លួនរបស់យើង។ មិនថាស្បែក ឬភ្នែកនោះទេគឺ​អាច​ប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ បើសិនជាមិនបានការពារ។ យ៉ាងណាមិញ ចំពោះភ្នែកវិញ នៅពេលដែលយើង​ធ្វើដំណើរចេញក្រៅដោយគ្មានការ​ការពារ មានដូចជា ឆ័ត្រ មួកហាមធំ ឬ​វែនតាការពារពន្លឺ នោះពេល​យើង​សម្លឹងទៅក្រៅនឹង​មានអារម្មណ៍ឆាប់ក្ដៅភ្នែក ខុសពីធម្មតា។ ជាចំណុចនេះហើយ ដែលយើង​ត្រូវការពារជាមុន មុនពេលពេលធ្វើដំណើរចេញក្រៅ។ ៣.ប្រើ​ប្រាស់​ឧបករណ៍​អេរឡិចត្រូនិក​ច្រើន​​ ភ្នែក ក៏​មិន​ខុសពី​រាង​កាយ​យើង​​ដែរ គឺ​ត្រូវ​ការ​សម្រាក​ដូច​គ្នា។ ការ​ប្រើ​ភ្នែក សម្លឹក​យូរ​​ជាពិសេសពេលនៅ​ពេល​យប់​ អាច​បណ្ដាលឲ្យប៉ះពាល់ដល់ភ្នែក មិនថាយើង​សម្លឹងកុំព្យូទ័រ ឬទូរស័ព្ទនោះទេ។ ការសម្លឹងយូរ អាច​បណ្ដាលឲ្យភ្នែកកើតជំងឺម្យ៉ាងគឺ ជំងឺភ្នែកស្ងួត។ ជំងឺភ្នែកស្ងួត […]


បញ្ហាភ្នែកផ្សេងទៀត

កាត់បន្ថយអាការៈចុករួយភ្នែក តាម​តិចនិកទាំងនេះ

នៅពេលមើលកំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អានសៀវភៅ ឬបើកបរយូរជាដើម ភ្នែក​របស់​យើងនឹងចុករួយដោយសារយើងខំសម្លឹងយូរពេកដែល​​ធ្វើឱ្យ​សាច់ដុំ​ភ្នែក​ចុក​រួយ។ អ៊ីចឹងយើងគួរធ្វើបែបណា​ដើម្បី​កាត់បន្ថយ​អាការៈចុករួយ​ភ្នែក? ការចុករួយភ្នែកអាចបណ្តាលឱ្យយើងមានអាការៈដូចជា៖ ពិបាកផ្តោតអារម្មណ៍ ក្រហាយភ្នែក ឬរមាស់ភ្នែក ស្រវាំងភ្នែក ចាញ់ពន្លឺ ឬពិបាកបើកភ្នែកឱ្យធំ ស្ងួតភ្នែក ឬហៀរទឹកភ្នែក ឈឺក្បាល រួយស្មា ឬក ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយបន្ធូរសាច់ដុំភ្នែករបស់​យើង កុំឱ្យ​ភ្នែក​រួយខ្លាំងពេក៖ ១. ម៉ាស្សាភ្នែក យើងអាចយកម្រាមដៃម៉ាស្សាត្របកភ្នែក និងសាច់ដុំខាងលើចិញ្ចើមថ្នមៗរយៈពេល ២០វិនាទី រួចម៉ាស្សាត្របកភ្នែកខាងក្រោម ២០ វិនាទីដែរ។ បន្ទាប់មក ម៉ាស្សា​ថ្ពាល់​ខាងលើ ក៏ដូចជាម៉ាស្សា​សៀតផ្កា ២០វិនាទី។ យើងគួរម៉ាស្សា​បែបនេះ​ពីរដងក្នុង​មួយ​ថ្ងៃ។ ២. យកបាតដៃដាក់លើភ្នែក ដំបូងយើងត្រូវអង្គុយ​ត្រង់ខ្នង រួចត្រដុសបាតដៃទាំងពីរ​រហូតទាល់តែបាត​ដៃ​យើងក្តៅ។ បន្ទាប់មកបិទភ្នែក រួចដាក់បាតដៃទាំងពីរ​លើត្របកភ្នែករបស់​រយៈពេល ៣០វិនាទី តែយើងមិនត្រូវប្រើកម្លាំង​​​​សង្កត់លើត្របកភ្នែកទេ។ ជាចុង​ក្រោយ យើងត្រូវបើកភ្នែក​យឺតៗ និងធ្វើបែបនេះឡើងវិញ ៣ដង។ ៣. ហាលថ្ងៃ យើងអាចហាលថ្ងៃនៅពេល​ព្រឹក​ព្រលឹម ដោយគ្រាន់តែបិទភ្នែក ហើយទុកឱ្យពន្លឺ​ព្រះអាទិត្យ​មកប៉ះលើផ្ទៃមុខ និងត្របកភ្នែករបស់យើង ៥នាទី។ ក្នុង​ពេលនោះ យើងក៏ត្រូវធ្វើចលនាភ្នែកពីធ្វេងទៅស្តាំ ពីស្តាំ​ទៅធ្វេង ពីលើទៅក្រោម និង​ពីក្រោមទៅលើដែរ។ យើងក៏អាចធ្វើបែប​នេះរាល់ថ្ងៃដែរ ដើម្បីថែរក្សាសុខភាពភ្នែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI […]


បញ្ហាភ្នែកផ្សេងទៀត

ដោយសារមូលហេតុ​ទាំងនេះហើយ ទើបមិនគួរ​ញីភ្នែកផ្ដេសផ្ដាស

ការ​ញី​ភ្នែក​​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ភ្នែក​ ហើយ​វា​ក៏​អាច​បង្ក​ជា​ការ​រលាក​ ក្រហម​ ​ឆ្លង​មេរោគ និង​ការ​រង​របួស​ភ្នែក​ជាដើម​។ ពិត​ណាស់​ ក្រៅ​ពី​ជាតិ​ពុល​ និង​​ការ​ហត់​នឿយ​ ជា​ទូទៅ​នៃ​ភ្នែក ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រយៈពេល​យូរ​ ក៏​អាច​​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​រមាស់​ផង​ដែរ​។ កត្តា​ស្ងួត នឿយហត់​ និង​ក្រហាយ​ភ្នែក​ សុទ្ធ​តែ​​ធ្វើ​ឲ្យ​គ្នា​យើង​​ញី​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ​គ្នា​យើង​​គួរ​​ជៀសវាង​ញី​ភ្នែក​ដាច់​ខាត​ បើ​មិន​ចង់​ប្រឈម​នឹង​បញ្ហា​ភ្នែក​​ខាង​ក្រោម​​នេះ​។ ​១. ហានិភ័យ​នៃ​ការ​រង​របួស​ និង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ ក្នុង​ករណី​ដែល​​គ្នា​យើង​ញី​ភ្នែក​ខ្លាំង​ៗ ឬ​ញឹកញាប់​ វា​អាច​បណ្ដាល​ឲ្យ​យើង​រង​របួស​ និង​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ដុំ​លើ​ភ្នាស​ពាស​កែវ​ភ្នែក(keratoconus)។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​អន្តរជាតិ​​នៃ​ជំងឺ​ភ្នែក​បាន​បង្ហាញ​ថា ការ​​ញី​ភ្នែក​អាច​នាំ​ឲ្យ​​ស្ដើង​ស្រទាប់​ភ្នែក​ ហើយ​កម្រិត​នៃ​ការ​ប៉ះពាល់​ក៏​អាស្រ័យ​លើ​​កម្លាំង​ដែល​យើង​ញី​ភ្នែក​ដូច​គ្នា។ ២. អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ ឬ​អាលែកហ្ស៊ី​ ការ​ឆ្លង​មេរោគ​ ដូចជា​ភ្នែក​ក្រហម អាច​កើត​ឡើង​ដោយ​សារ​តែ​យើង​ញី​ភ្នែក​ ពីព្រោះ​តែ​បាក់តេរី​ ឬ​វីរុស​​ដែល​នៅ​ជាប់​ម្រាម​ដៃ​​រាលដាល​នៅ​ពេល​ដែល​យើង​ញី​ភ្នែក​។ ដូច​គ្នា​នេះ​ដែរ វា​ក៏​អាច​បង្ក​ជា​អាលែកហ្ស៊ី និង​អាច​​នាំ​ឲ្យ​យើង​ញី​ភ្នែក​កាន់​តែ​ខ្លាំង​ថែម​ទៀត​។ ៣. ការ​រលាក​ និង​ក្រហាយ​ ​ការ​ប្រមូល​ផ្ដុំ​ធូលី​ ក្រោយ​ញ៉ាំ​អាហារ​ អាច​នាំ​ឲ្យ​មេរោគ​រាលដាល​ពី​ម្រាម​ដៃ​ទៅ​ដល់​ភ្នែក​។ កង្វះ​អនាម័យ​ក៏​អាច​បង្ក​ជា​ការ​រលាក​ និង​ក្រហាយ​ដោយ​សារ​តែ​ការ​ញី​ភ្នែក​នេះ​ដែរ​ ហើយ​វា​ថែម​ទាំង​​ធ្វើ​ឲ្យ​យើង​រមាស់​ និង​ក្រហម​ភ្នែក​ទៀត​ផង​​។


បញ្ហាភ្នែកផ្សេងទៀត

ការ​ពិនិត្យ​ភ្នែក​​ តើនៅអាស៊ីយើង​ អនុវត្ត​​ត្រឹមត្រូវ​កម្រិតណា?

ប្រសិនបើមិនមានជំងឺ ឬ​បញ្ហា​ភ្នែក​ទេ ការ​ថែទាំ​ភ្នែក​ជា​រឿងសំខាន់បំផុត​​​មួយ​ ដែល​យើង​ម្នាក់​ៗ​មិន​ត្រូវ​ធ្វើ​ប្រហែស​​។ ត្រូវហើយ​ការ​ពិនិត្យ​ភ្នែក​​​ទៀងទាត់​ មិន​ត្រឹម​តែ​អាច​ជួយ​ពង្រឹង​សុខភាព​ភ្នែក​ប៉ុណ្ណោះ​ទេ វា​​ថែម​ទាំង​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​ភ្នែក​ៗ​ផ្សេង​ៗ​ ដូចជា​ទឹក​ដក់​បាត​ភ្នែក​ ភ្នែក​ឡើង​បាយ​ គំហើញ​ធ្លាក់​ចុះ ។ល។​ ដែល​បង្ក​​ឲ្យ​​​ពិការ​ភ្នែក​ ​បើ​ពុំ​​ព្យាបាល​ទាន់​ពេល​​។ ទ្វីប​​អាស៊ី​​ប៉ុន្មាន​​ភាគ​រយ​​ដែល​បាន​ពិនិត្យ​​ភ្នែក? ​ ​យោង​តាម​​​លទ្ធផល​ស្ទង់​មតិ​​អ្នក​អាន​អនឡាញ​របស់​Hello Health បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​អ្នក​ចូលរួម​​​ការ​ស្ទង់​មតិ​ជិត​ ១​ពាន់​នាក់​ នៅ​ទូទាំង​ទ្វីប​អាស៊ី​ បង្ហាញ​ថា​មាន​៖ ប្រជាជន​ខ្មែរ​​ប្រមាណ​៥៤%​ ​​ម៉ាឡេស៊ី​៧០% ហ្វីលីពីន​​៧៣% ឥណ្ឌូណេស៊ី​​​៥៥% វៀតណាម​​៦៩% និង ​ប្រទេស​ថែ​​៧១%​ ​ដែល​ធ្លាប់​​បាន​ពិនិត្យ​សុខភាព​ភ្នែក ។​ ​មូលហេតុ​ចម្បង​ និង​ជា​រួម​ក្នុង​ការ​ពិនិត្យ​ភ្នែក​​សម្រាប់​ប្រជាជន​អាស៊ី​​ គឺ​បណ្ដាល​មក​ពី​ការ​​មើល​ជិត​ ឬ​មើល​ឆ្ងាយ​មិន​ច្បាស់​ និង​ជំងឺ​អាស្ទិចម៉ា (ការមើលឃើញព្រិល)។ ​យ៉ាង​ណា​មិញ ​ប្រជាជន​អាស៊ី​​ភាគ​ច្រើន​ មិន​បាន​ពិនិត្យ​សុខភាព​ភ្នែក​ជា​ទៀងទាត់​ឡើយ​។ តើ​មនុស្ស​ពេញ​វ័យ​គួរ​ទៅ​ពិនិត្យ​ភ្នែក​ញឹកញាប់​ប៉ុណ្ណា​? ចន្លោះ​ពី ​២០​ – ​៣០​ឆ្នាំ​៖ យ៉ាងហោច​រៀងរាល់​ ៥​ – ១០​ឆ្នាំ​ម្ដង​ ចន្លោះពី​​៤០​ – ​៥៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ២​ – ៤​ឆ្នាំ​ម្ដង ចន្លោះ​​៥៥​ – ​៦៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់ ​១ – ៣​ឆ្នាំ​ម្ដង ​អាយុ​៦៥​ឆ្នាំ​ និង​លើស​ពី​នេះ​៖ យ៉ាងហោច​រៀងរាល់​ ១ – ​២​ឆ្នាំ​ម្ដង បើមានបញ្ហា​​ភ្នែកទាំងនេះ សូម​​ទៅ​ជួប​​​គ្រូពេទ្យ​ភ្នែកភ្លាម៖ ភ្នែក​ក្រហម​ […]


បញ្ហាភ្នែកផ្សេងទៀត

ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​លើក​ដំបូង​​ពេល​ណា​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នាំ​កូន​ទៅ​ពិនិត្យ​​ភ្នែក​លើកដំបូង តាំង​ពី​វ័យ​ក្មេង​មាន​សារសំខាន់​ណាស់​ចំពោះ​កូន ពីព្រោះ​វា​មិន​ត្រឹមតែ​​អាច​ជួយ​ថែទាំ​សុខភាព​ភ្នែក​កូន​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​​កំណត់​​ពី​បញ្ហា​ភ្នែក​​ផ្សេង​ៗ​បាន​ទាន់​ពេលវេលា​ផង​ដែរ​។ កូន​អាយុប៉ុន្មាន​គួរ​យក​ទៅ​ពិនិត្យ​ភ្នែក​​​​ដំបូង​? ​​សមាគម​ភ្នែក​​អាមេរិក បាន​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​អា​អូន​ទៅ​ពិនិត្យ​ភ្នែក​លើកដំបូង​មុន​ពេល​ដែល​កូន​អាយុ​បាន​ ១​ឆ្នាំ​។ ពិត​ណាស់​ កុមារ​គួរ​ពិនិត្យ​ភ្នែក​ម្ដង​ទៀត​ យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​នៅ​ចន្លោះ​អាយុ​៣​​ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​នៅ​ពេល​ដែល​កូន​ចូល​រៀន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ រហូត​ដល់​បញ្ចប់​វិទ្យាល័យ​។ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្នែក ប្រសិនបើ​អា​អូន​មាន​សញ្ញា​ដូច​ខាង​ក្រោម​៖​ ភ្នែក​ក្រហម​ញឹកញាប់​ មាន​ទឹក​ភ្នែក​ច្រើន​ជាង​ធម្មតា​ ភ្នែក​ស្រលេវ​ (ក្រោយ​អាយុ​៦​ខែ​) ទំហំ​រន្ធ​ប្រស្រីភ្នែក​ខុស​គ្នា មាន​ពណ៌​មិន​ប្រក្រតី ឬ​ប្រែប្រួល​ពណ៌​ ឧស្សាហ៍​ឈឺ​ភ្នែក​ ញី​ភ្នែក​ញឹកញាប់​ ប្រតិកម្ម​នឹង​ពន្លឺ​ ​​​​នៅ​វ័យ​សិក្សា​ សញ្ញា​នៃ​បញ្ហា​ភ្នែក​អាច​រួម​មាន​៖ មិន​អាច​មើល​ឃើញ​វត្ថុ​ពី​ចម្ងាយ​ មាន​បញ្ហា​ក្នុង​ការ​អាន​អក្សរ​លើ​ក្ដារ​ខៀន ភ្នែក​កែក​ មើល​ទូរទស្សន៍​ជិត​ពេក​ ឈឺ​ក្បាល​។


បញ្ហាភ្នែកផ្សេងទៀត

អាយុប៉ុន្មាន ហើយ​យូរប៉ុណ្ណា​ ​​គួរ​ទៅ​ពិនិត្យ​ភ្នែកទើប​​​​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ពិនិត្យ​ភ្នែក​​ជា​ទៀងទាត់​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​យើង​ទាំង​មូល។​ តើ​យើង​គួរ​ពិនិត្យ​ភ្នែក​ញឹកញាប់​ប៉ុណ្ណា​? ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ទៅ​ពិនិត្យ​ភ្នែក​នៅ​ពេល​ដែល​ត្រូវ​​កាត់​វ៉ែនតា ឬ​ប្ដូរ​​Contact Lensesថ្មី ប៉ុន្តែ​ តាម​ពិត​ទៅ ការ​ពិនិត្យ​ភ្នែក​ផ្ដល់​អត្ថប្រយោជន៍​​លើស​ពី​អ្វី​ដែល​យើង​រំពឹង​ទុក​ទៅ​ទៀត​។ តើគួរ​រយៈពេល​ប៉ុន្មាន​ខែ គួរ​ទៅ​ពិនិត្យ​ភ្នែក​ម្ដង ឲ្យ​ត្រូវ​តាមការ​ណែនាំ? ​ការ​ថែទាំ​សុខភាព​ភ្នែក​ មិនដូចគ្នាទេ តែគេបែងចែកទៅតាម​អាយុនិង​វ័យ៖ ​​​ជាក់​ស្ដែង គ្រូពេទ្យ​អាច​ណែនាំ​កាលវិភាគ​ពិនិត្យ​សុខភាព​ភ្នែក​ផ្សេងៗ​ អាស្រ័យ​​ទៅ​លើ​​សុខភាព​ភ្នែក​ជាក់លាក់​ ប្រវត្តិ​គ្រួសារ​ដែល​កើត​ជំងឺ​ភ្នែក​ (ដូចជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក) បញ្ហា​សុខភាព​ ឬ​កត្តា​ប្រឈម​ដទៃ​ទៀត​។      ១. ចំពោះ​​ក្មេង​ សមាគម​ភ្នែក​​អាមេរិក ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​អា​អូន​ទៅ​ពិនិត្យ​ភ្នែក​មុន​​​កូន​អាយុ​បាន​ ១​ឆ្នាំ​។ កុមារ​គួរ​ពិនិត្យ​ភ្នែក​ម្ដង​ទៀត​ យ៉ាង​ហោច​ឲ្យ​បាន​ម្ដង​នៅ​ចន្លោះ​អាយុ​ ៣​​ឆ្នាំ​ទៅ​៥​ឆ្នាំ ហើយ​នៅ​ពេល​ដែល​កូន​ចូល​រៀន​ ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ពិនិត្យ​ភ្នែក​ម្ដង​ក្នុង​មួយ​ឆ្នាំ​ រហូត​កូនរៀន​ចប់វិទ្យាល័យ​។ ​​     ២. មនុស្ស​ពេញ​វ័យ​ វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​៖ យ៉ាងហោច​រៀងរាល់​ ៥​ – ១០​ឆ្នាំ​ម្ដង​ អាយុ​៤០​ឆ្នាំ​ ទៅ​៥៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ២​ – ​៤​ឆ្នាំ​ម្ដង អាយុ​៥៥​ឆ្នាំ ទៅ​៦៤​ឆ្នាំ៖ យ៉ាងហោច​រៀងរាល់​ ១​ – ​៣​ឆ្នាំ​ម្ដង​ អាយុ​៦៥​ឆ្នាំ​ និង​លើស​ពី​នេះ​៖ យ៉ាងហោច​រៀងរាល់​ ១​ – ​២​ឆ្នាំ​ម្ដង​​ យ៉ាង​ណា​មិញ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា​ណា​មួយ​ខាង​ក្រោម​នេះ […]


បញ្ហាភ្នែកផ្សេងទៀត

មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុស​គ្នា ឬដូចគ្នាបែបណា?

ភ្នែកមីញ៉ូបបែងចែកជា ២ គឺមីញ៉ូបជិត និងមីញ៉ូបឆ្ងាយដែលសុទ្ធតែធ្វើឱ្យយើងមើលមិនច្បាស់ដូចគ្នា។ យើងអាចមីញ៉ូបជិត និងមីញ៉ូបឆ្ងាយនៅគ្រប់វ័យដោយ​សារការប្រែប្រួលទម្រង់គ្រាប់ភ្នែក។ តើមីញ៉ូបជិត​និងមីញ៉ូប​ឆ្ងាយ​មានភាពខុសគ្នាដូចម្តេចខ្លះ? អ្វីទៅគឺមីញ៉ូបឆ្ងាយ? មីញ៉ូបឆ្ងាយ គឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាចមើលឆ្ងាយមិនច្បាស់ ប៉ុន្តែមើលជិតច្បាស់។ បញ្ហា​នេះអាច​បណ្តាល​មក​ពីកត្តាតំណពូជ ពន្លឺព្រះអាទិត្យ ការអានច្រើន ការ​មើលកុំព្យូទ័រ ឬទូរស័ព្ទយូរ​ដែល​បណ្តាល​ឱ្យ​គ្រាប់ភ្នែកកោង ឬវែងជាងធម្មតា ហើយធ្វើឱ្យកាំរស្មីពន្លឺមិនអាចប្រសព្វគ្នាលើស្រទាប់រ៉េទីន​ភ្នែកដោយផ្ទាល់បាន។ មីញ៉ូបឆ្ងាយអាចវិវត្តទៅជាជំងឺទឹកដក់បាតភ្នែក ឬភ្នែកឡើង​បាយ។ អ្វីទៅគឺមីញ៉ូបជិត? ផ្ទុយមកវិញ មីញ៉ូបជិតគឺជាលក្ខខណ្ឌមួយ​ដែល​យើង​អាច​មើលជិតមិនច្បាស់ ប៉ុន្តែមើលឆ្ងាយច្បាស់។ បញ្ហានេះ​កើត​ឡើងដោយសារកត្តាអាយុ មានកែវភ្នែកខ្លីពីកំណើត សាច់ដុំ ciliary របស់ភ្នែកចុះខ្សោយ ឬជំងឺ​ទឹក​នោមផ្អែមដែលធ្វើឱ្យគ្រាប់ភ្នែកខ្លីជាងធម្មតា ហើយធ្វើ​ឱ្យកាំ​រស្មីពន្លឺមិនអាច​ប្រសព្វគ្នា​លើ​ស្រទាប់រ៉េទីនភ្នែក ដោយផ្ទាល់បាន។ មីញ៉ូបជិតអាចវិវដ្ដទៅជា ខ្សោយភ្នែកម្ខាង ភ្នែក​ស្រលៀង ឬមើល​ឃើញ​បែងភាគ។ ថ្វីត្បិតតែមីញ៉ូបជិត និងមីញ៉ូបឆ្ងាយមានលក្ខណៈខុសៗគ្នា   ពួកវាមានអាការៈរួមគ្នាមួយចំនួន៖ មើលមិនច្បាស់ ឈឺក្បាល និងចុករួយគ្រាប់ភ្នែក ពេលប្រើប្រាស់ភ្នែកច្រើនដូចជា មើល​សៀវភៅ កុំព្យូទ័រ ធ្វើភ្នែកព្រឹមៗ ពេលខំសម្លឹងមើល មិនស្រួលក្នុងភ្នែកដូចជា ក្តៅភ្នែក ឬផ្សាភ្នែក អ្នកមីញ៉ូបជិត និងមីញ៉ូបឆ្ងាយអាចមើលឃើញច្បាស់ដោយពាក់វ៉ែនតា ឬពាក់​កែវ​ដាក់ក្នុងភ្នែក (contact lenses)។ កញ្ចក់​វ៉ែនតា ឬកែវដាក់ក្នុងភ្នែកនឹង​អនុញ្ញាតឱ្យពន្លឺប្រសព្វ​គ្នាលើ​ស្រទាប់​រ៉េទីន​ភ្នែក​បានដោយផ្ទាល់។​ មីញ៉ូប​ជិត និងមីញ៉ូបឆ្ងាយអាចព្យាបាលជាសះស្បើយដោយការវះកាត់ដោយកាំរស្មីឡាស៊ែរ។ ការវះកាត់នឹងផ្លាស់ប្តូរទម្រង់ស្រទាប់ស្តើងនៅខាងមុខរន្ធប្រស្រីភ្នែក (កញ្ចក់ភ្នែក) ។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស