សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក សុខភាពភ្នែក

ការថែទាំភ្នែក

តិចនិក ​៥ ​យ៉ាង ដោះស្រាយ​បញ្ហា​ឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយ​កុំព្យូទ័រ

គ្នាយើង​ភាគច្រើន​​​ធ្វើ​ការ​ជាមួយ​នឹង​កុំព្យូទ័រ​ ហើយ​ក្នុង​មួយ​ថ្ងៃៗ​ប្រើ​ពេល​យូរម៉ោងទៀត​ផង​។ ​ដឹងទេថាការ​​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង​មុខ​កុំព្យូទ័រអាចបង្កបញ្ហាដល់ភ្នែក ខ្នង និងក?​ ដើម្បី​ចៀស​វាង​ការ​ឈឺ​ខ្នង ចុក​ក និង​បញ្ហា​ភ្នែក​ ​យើង​​អាច​អនុវត្តវិធី​ទាំង​នេះ​​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះបាន។ ១. រៀបចំ​តុធ្វើ​ការ កន្លែង​ដាក់​កុំព្យូទ័រ​សម្រាប់​ធ្វើ​ការ​គឺ​សំខាន់​សម្រាប់​ភ្នែក​ណាស់។ ប្រសិន​ជាយើងមើល​ទៅ​ក្រោម​ពេក យើង​អាច​ឈឺ​ខ្នង និង​ចុក​ក ហើយ​បើ​យើងងើយ​ទៅ​លើ​ពេក​ យើងក៏​​អាច​នឹង​មាន​បញ្ហា​ភ្នែក​ស្ងួត។ ដូចនេះ​គួរ​ជ្រើសរើស​តុ​សម្រាប់​កុំព្យូទ័រ ឬ​ដាក់​សៀវភៅ​កល់​ខាង​ក្រោម​កុំព្យូទ័រ​ដើម្បី​ឲ្យ​ភ្នែក​មើល​ទៅ​អេក្រង់​ត្រឹមតែ​១០​ដឺក្រេ​។ ២. ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់ ការ​ផឹក​ទឹក​គឺ​ជួយ​ឲ្យ​សុខភាព​ល្អ និង​អាច​ជួយ​សម្រក​ទម្ងន់ និង​បន្ថែម​ថាមពល​ដល់​រាងកាយ។ ម៉្យាងទៀត ការ​ផឹក​ទឹក​ជួយ​ឲ្យ​យើង​ងើប​ពី​តុ​ធ្វើ​ការ​ដើម្បី​ទៅ​ដាក់​ទឹក​បន្ថែម ឬ​ទៅ​បន្ទប់ទឹក ជាឱកាសឲ្យ​ភ្នែក​យើង​បាន​សម្រាក​ខ្លះ។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង ៣. ងើប​ឡើង និង​ធ្វើ​ចលនា បញ្ហា​កើត​ឡើង​មក​ពី​ការ​អង្គុយ​យូរ​មុខ​កុំព្យូទ័រ​ដោយ​មិន​ងើប​ឡើង​ធ្វើ​ចលនា។ យើង​គួរ​ងើបឡើង និង​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន។ យើងក៏​អាច​ប្រើ​ម៉ោង​រោទ៍​រៀង​រាល់​មួយ​ម៉ោង​ម្តង​​ដើម្បី​ឲ្យ​យើង​ងើប​ឡើង​ និង​ធ្វើ​ចលនា​ដូចជា​ការ​ដើរ​ជា​ដើម។ ការ​ដើរ​គឺ​អាច​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម បំបាត់​ការ​ឈឺ​ខ្នង និង​ក និង​អាច​ដុត​កាឡូរី​បាន​ទៀត។ ៤. សម្រាក​ភ្នែក​ ការ​សម្លឹង​កុំព្យូទ័រ​យូរ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​បញ្ហា ឈឺក្បាល ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត។ យើងអាច​សម្រាក​ភ្នែកបន្តិច​ដោយ​​​រៀងរាល់២០នាទី​យើង​អាច​ងាក​មើល​វត្ថុ​ផ្សេង​ចម្ងាយ​យ៉ាងតិច​៦ម៉ែត្រ​ពីយើង​រយៈពេល​២០​វិនាទី។ ក្រៅពីនេះ​យើង​គួរ​ដំឡើង​ទំហំ​អក្សរ​នៅ​លើ​កុំព្យូទ័រ​ឲ្យ​ធំ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​មើល​ព្រោះ​នៅ​ពេលយើង​ខំ​ប្រឹង​មើល​ភ្នែក​នឹង​ហត់​ហើយ​ក៏​មាន​អាការៈ​ឈឺក្បាល។ យក​ល្អ​យើង​គួរ​ព្យាយាម​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់​ព្រោះ​នេះ​អាច​ជួយ​ដល់​គំហើញ​ឲ្យ​កាន់​តែ​ច្បាស់។ អត្ថបទពាក់ព័ន្ធ៖  អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន ៥. សម្រាក​ពី​ការងារ​ ការ​សម្លឹង​កុំព្យូទ័រ​យូរ​ម៉ោង​មិនត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក និង​ខ្នង​ទេ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ […]


ការថែទាំភ្នែក

នៅមុខអេក្រង់កុំព្យូទ័រមួយថ្ងៃៗ ចេះតិចនិកនេះជួយការពារភ្នែក

ការងារ​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​​ដូច​ជា​​ ឌីហ្សាញ​រូបភាព សរសេរ​កូដ​បង្កើត​កម្មវិធី​ សរសេរ​អត្ថបទ​​​អនឡាញ និង​ប្រភេទ​ការងារ​ក្នុង​វិស័យ​ឌីជីថល​ផ្សេង​ៗ​ទៀត​ ដែល​សុទ្ធ​សឹង​​ តម្រូវ​ឱ្យ​យើង​​នៅ​ធ្វើ​ការ​​​ និង​សម្លឹង​មុខ​អេក្រង់​កុំ​ព្យូទ័រ​​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​សកម្មភាព​​​នេះ​ជា​រឿង​ចៀស​មិន​បាន ប៉ុន្តែ​យើង​ក៏​នៅ​​មាន​វិធី​មួយ​ចំនួន​ដើម្បី​ការពារ​ ភ្នែក​របស់​យើង​បាន​ដែរ តាម​រយៈ​​ក្រុម​ការងារ​ស្រាវជ្រាវ​​ផ្នែក​សុខភាព​ភ្នែក​របស់​សហរដ្ឋអាមេរិក The Vision Council បាន​បង្ហាញ​វិធី​​ ជា​តិចនិក​ការពារ​ភ្នែក​​​ដូច​ជា​៖ ១. អេក្រង់​កុំព្យូទ័រ​នៅ​ឆ្ងាយ​​ពី​ភ្នែក ប្រវែង​ប្រហែល​​​​​​១​លាត​ដៃ​ ប្រវែង​​សមរម្យ​សម្រាប់​​ភ្នែក​សម្លឹង​ធ្វើ​ការ​លើ​អេក្រង់​កុំព្យូរទ័រ​គឺ ប្រហែល​ ៦៣,៥​​សង់ទីម៉ែត្រ ឬ​ប្រវែង​ប្រហែល​​​ជំហរ​ដៃ​របស់​យើង​លាត​ទៅ​មុខ​ត្រង់​។ ដោយ​ឡែក​ សម្រាប់​​ទី​តាំង​អេក្រង់​កុំព្យូរទ័រ​​គួរ​ស្ថិត​នៅ​ទាប​ជាង​ភ្នែក ១០ ទៅ​១៥​ ដឺក្រេ។ ២. កាត់​បន្ថយ​ពន្លឺ​ចាំង​ ពន្លឺ​ចាំង​ មិន​ថា​ចេញ​ពី​កុំព្យូទ័រ​ ទូរសព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ៗ​ទៀត យើងអាច​​​ប្រើ​ទ្រនាប់​ Screen បិទ​ការពារ​ដើម្បី​បន្ថយ​ពន្លឺ ឬ​ប្រើ​ប្រាស់​​មុខងារ​ Light Filter ឬ​ Eyes Conform ដែល​មាន​ស្រាប់​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​។ អត្ថបទពាក់ព័ន្ធ៖ អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ ម៉េចបានទឹកភ្នែកយើង មាន​ជាតិប្រៃ? ៣. វិធី​ ២០-២០-២០ មាន​ន័យ​ថា​ ជា​រៀង​រាល់​២០​នាទី យើង​គួរ​ងាក​ពី​អេក្រង់​កុំព្យ័ទ័រ​​ទៅ​សម្លឹង​មើល​អ្វី​ផ្សេង​ៗ ក្នុង​រយៈ​ចម្ងាយ​២០​ហ្វ៊ីត (ប្រហែល​ ៦០០​សង់​ទីម៉ែត្រ) ក្នុង​រយៈ​ពេល​​២០​វិនាទី ដែល​​វិធី​នេះនឹង​ជួយ​សម្រាល​ភ្នែក​អ្នក​បាន​​​ សម្រាក​ពី​កុំព្យូទ័រ​ខ្លះ​។ ៤. […]


ការថែទាំភ្នែក

អនុវត្តវិធីទាំងនេះ ជួយថែរក្សាភ្នែកឲ្យមានសុខភាពល្អ

យើងទាំងអស់គ្នា​ពិតជាបាន​ដឹង​ច្បាស់ហើយថា​កែវភ្នែកទាំងគូ​របស់​យើង​ពិតជា​មានសារសំខាន់ និង​តម្លៃណាស់។ ដោយសារតែ​ហេតុនេះ​ហើយបានជា​យើងគ្រប់​គ្នា​ត្រូវ​តែ​យកចិត្ត​ទុក​ដាក់​បំផុត។ ខាង​ក្រោម​នេះជាគន្លឹះខ្លះជួយ​គ្នា​យើង​ថែរក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ។ ១- របបអាហារដែលមានសុខភាពល្អ ដើម្បី​បាន​ភ្នែកមួយគូ​​មាន​សុខ​ភាព​ល្អ​គឺ​យើង​ត្រូវ​ចាប់​ផ្ដើម​ពី​របប​អាហារ​ដែល​ល្អដូចគ្នា​។ របបអាហារ​ល្អ​ជួយ​ការពារយើងពី​បញ្ហា​ភ្នែក​ផ្សេងៗទាក់​នឹង​អាយុ ការប្រែប្រួលបាតភ្នែក និង​ភ្នែក​ឡើងបាយជាដើម។ របបអាហារទាំងនេះត្រូវមាន​ស្តុក​នូវ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ lutein ស័ង្កសី និង​វីតាមីនC និង​អ៊ី​ដែល​សម្បូរ​នៅ​ក្នុង​អាហារ​បន្លែ​បៃតង ខ្លាញ់​ត្រី ស៊ុត សណ្តែក​ដី ក្រូច oysters និង​សាច់​ជ្រូក។ ក្រៅពីនេះរបប​អាហារ​ល្អ​អាចជួយ​យើង​​ជៀស​ផុតពី​ភាព​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម (ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ងងឹត​ភ្នែក) ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន ធូលី ឬសត្វល្អិតចូលភ្នែក កុំញីឲ្យសោះ ត្រូវធ្វើតាមវិធីទាំងនេះ មិនចង់ពាក់វ៉ែនតាទាំងក្មេង ត្រូវញ៉ាំអាហារទាំងនេះឲ្យបានច្រើន ២- មិនជក់បារី ការ​ជក់​​បារី​អាច​បង្កើន​​ហានិភ័យ​​នៃ​ជំងឺ​ភ្នែក​​ឡើង​បាយ​ ខូច​​សរសៃ​ប្រសាទ​ភ្នែក និង​​មាន​ការ​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក តែមនុស្សជាច្រើន​ពិបាក​ក្នុង​ការឈប់​ជក់​បារី​ណាស់។ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ផ្តាច់​បារី​នៅ​ពេល​ដំបូង​ឡើយ តែគ្នាយើងក៏មិន​ត្រូវ​បោះ​បង់​ចោលនោះ​​ទេ។ ការ​ព្យាយាម​កាន់​តែ​ច្រើន​នោះ​ឱកាស​ក្នុង​ការ​ទទួលបាន​ជោគ​ជ័យ​ក៏​កាន់​តែ​ច្រើន​ដែរ ឬក៏យើង​​អាច​ទាក់​ទង​ទៅ​គ្រូពេទ្យ​ដើម្បី​សុំជំនួយ​បន្ថែម។ ៣- វ៉ែនតាការពារពន្លឺថ្ងៃ ការ​នៅក្រោម​​ពន្លឺ​ព្រះអាទិត្យ​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ និង​​ការ​​ប្រែ​ប្រួល​​នៃ​បាត​ភ្នែក​បាន។ ដូចនេះ​ យើង​ត្រូវ​ជ្រើស​រើស​យក​សំភារៈ​ដែល​ត្រឹម​ត្រូវ​ដើម្បី​ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​យូវី ឬពន្លឺព្រះអាទិត្យនេះ​។ វ៉ែនតា​ការពារ​ពន្លឺ​ព្រះអាទិត្យ​មាន​អត្ថប្រយោជន៍​ណាស់​ទោះ​ជា​អ្នក​ប្រើ​ឡេន​កញ្ចក់​ភ្នែក​ក៏​ដោយ។ ៤- វ៉ែនតាការពារ goggles ប្រសិន​បើ​ការងារ​របស់យើង​តម្រូវ​ឲ្យ​មាន​ការ​ប៉ះពាល់​ជាមួយ​នឹង​វត្ថុ​ធាតុ​ដើម​ដែល​មាន​គ្រោះថ្នាក់ ឬ​តាម​ខ្យល់​អាកាស យើង​មិន​ត្រូវ​ភ្លេច​​ពាក់​​វ៉ែន​តា goggles ឡើយ​។ ប្រសិន​បើ​យើង​​ជា​អ្នក​លេង​កីឡា​ដែល​មាន​ឥទ្ធិពល​អាច​ប៉ះពាល់​ដល់​ភ្នែក​ នោះយើង​​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ដែល​មាន​របាំង​ការពារ​មុខ​ដើម្បី​ការពារ​ភ្នែក​របស់​យើង។ ៥- សម្រាកពេលប្រើប្រាស់កុំព្យូទ័រ ប្រសិន​បើ​គ្នាយើងធ្វើ​ការ​ជាមួយ​កុំព្យួទ័រ​ច្រើន យើង​គួរ​តែ​មាន​ការ​ឈប់​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​បន្តិច។ យើង​ត្រូវ​ប្រាកដ​ថា​​ឧស្សាហ៍​បាន​ទៅ​ពិនិត្យ​មើល​កម្រិត​វ៉ែន​តា​របស់យើង​ផង។ […]


ជំងឺភ្នែក

មូលហេតុទាំងនេះហើយ ធ្វើឲ្យ​យើងមានជំងឺភ្នែក

កែវ​ភ្នែក​ជា​ផ្នែក​មួយ​ដែល​សំខាន់​នៃ​រាងកាយ​របស់​យើង។ ក្នុង​មួយ​ជីវិត​មនុស្សយើង​ម្នាក់ៗ​តែង​តែ​មាន​បញ្ហា​ភ្នែក​យ៉ាង​ហោច​ណាស់​ក៏​ម្ដង​ដែរ​។ បញ្ហា​ស្រាល​ខ្លះ​អាច​នឹង​ព្យាបាល​ងាយ​ស្រួល ​ឯករណី​ខ្លះ​ទៀត​ទាល់​តែ​ត្រូវ​ការ​ពេទ្យ​ជំនាញ​។ ដូច​នេះ​ហើយ​ទើប​មនុស្សយើង​គ្រប់​រូប​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែ​រក្សា​សុខភាព​ភ្នែក​ឲ្យ​មែន​ទែន។ អត្ថបទគួរអាន៖  ម៉េចបានទឹកភ្នែកយើង មាន​ជាតិប្រៃ? ក្មេងតូចៗ​នៅ​ជប៉ុន កំពុង​មាន​បញ្ហា​គំហើញ​ធ្ងន់​ធ្ងរ ដោយ​សារ​មើល​ទូរសព្ទច្រើនពេក មាន​កត្តា​បង្ក​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើងមាន​បញ្ហា​ និង​ជំងឺ​ភ្នែក​កើត​មាន​ឡើង។ កត្តា​ចម្បង​មួយ​គឺ​អាយុ​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ងាយ​កើត​​ជំងឺ​ដក់ទឹក​ក្នុង​បាត​ភ្នែក ភ្នែកឡើងបាយ​ ​និង​មីញ៉ូប​ឆ្ងាយ​ជាដើម​។ ក្រៅ​ពី​នេះ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដូចជា​៖ ​ជំងឺ​ធាត់​និង​លើស​សំពាធ​ឈាម៖ បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​លើ​ប្រព័ន្ធ​ឈាម​រត់​ទៅ​គ្រាប់​ភ្នែក​និង​នៅ​ក្នុង​គ្រាប់​ភ្នែក។ បញ្ហានេះ​មាន​ទំនាក់​ទំនង​នឹង​ភាពងាយ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀត​ផង។ ជំងឺ​ទឹកនោម​ផ្អែម៖ កើត​ឡើង​ពេល​មាន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​ដែល​បង្ក​ឲ្យ​មាន​ការ​ហើម​កញ្ចក់​ភ្នែក​និង​ធ្វើ​ឲ្យ​គំហើញ​បែក​ទាញ​រូប។ ជំងឺ​ភ្នែក​ដោយ​សារ​ទឹកនោមផ្អែម​គឺ​ជា​ជំងឺ​ដែល​ឋិត​ក្នុង​ចំណោម​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពិការភ្នែក​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍។ជំងឺទឹកនោមផ្អែម​​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​ជំងឺ​ភ្នែក​នេះ។ ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​និង​តំណ​ពូជ៖ អ្នក​ដែល​មាន​បង​ប្អូន​មាន​បញ្ហា​ភ្នែក​នឹង​ងាយ​មាន​វិបត្តិ​ភ្នែក​ដូចជា​ឡើងទឹកដក់​ក្នុង​បាតភ្នែក បញ្ហា​គំហើញ ជំងឺ​សរសៃ​បាត​ភ្នែក ជំងឺ​តំណ​ពូជ​ វិបត្តិ​គំហើញ​ជាដើម។ បញ្ហា​តំណ​ពូជ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ដូចជា​ភ្នែកឡើងបាយ មីញ៉ូប​ឆ្ងាយ​ និង​កើន​ឡើង​សំពាធ​គ្រាប់​ភ្នែក​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​លើ​តំណ​ពូជ។ កើត​មិន​គ្រប់​ខែ​នៅ​សប្ដាហ៍​ទី​៣០​ឬ​កើត​មិន​គ្រប់​គីឡូ​ជាដើម​ (តិច​ជាង​១៥០០ក្រាម) មាន​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​សរសៃឈ​បាត​ភ្នែក​ពី​កំណើត ការ​ប្រើ​ប្រាស់​ថ្នាំ៖ ធ្លាប់​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ពី​មុន​មក​ប៉ះពាល់​លើ​ភ្នែក។ ការ​ប្រើ​ប្រាស់​ថ្នាំបន្តក់​ស្តេរ៉ូអ៊ីត​ក្នុង​អំឡុង​ពេល​យូរ​អាច​បណ្ដាល​ឲ្យ​ងាយ​កើត​បាយ​ភ្នែក​និង​ជំងឺ​កើន​សម្ពាធ​គ្រាប់​ភ្នែក។ មាន​វិបត្តិ​ក្នុង​ការ​លូត​លាស់​សរសៃ​ប្រាសាទ​វិញ្ញាណ ធ្លាប់​មាន​របួស​ភ្នែក​និង​មាន​ការ​វះកាត់​ភ្នែក​ពី​មុន៖ ​ភ្នែក​ឡើងបាយអាច​កើត​មាន​ចំពោះ​អ្នក​ដែល​មាន​ការ​វះកាត់​និង​របួស​ភ្នែក​នៅ​វ័យ​ក្រោម​៤០​ឆ្នាំ។​ អ្នក​ដែល​មាន​ភ្នែកឡើងបាយ​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​បន្ថយ​ផល​វិបាក​របស់​វា។ ស្រា៖ អ្នក​ដែល​សេព​គ្រឿងស្រវឹង​​ច្រើន​ជា​ប្រចាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​ភ្នែក ជំងឺ​ភ្នែក​ថាច់ ​(TOUCH) ជា​ការ​ក​រោគ​ពេល​មាន​ផ្ទៃ​ពោះ៖ ជា​វិបត្តិ​ភ្នែក​កុមារ​ដែល​កើត​មាន​ដោយ​សារ​ឆ្លង​រោគ​ពី​ម្ដាយ។


បញ្ហាភ្នែកផ្សេងទៀត

Orbital fracture (ការបាក់​ឆ្អឹង​ប្រឡង់​ភ្នែក )

និយមន័យ ១- អ្វីជាការបាក់ឆ្អឹងប្រឡង់ភ្នែក? ការ​បាក់​ឆ្អឹងប្រឡង់ភ្នែគគឺ​ជា​ការ​របួស​បាក់​ឆ្អឹង​រង្វង់​ភ្នែក។ បាក់​ឆ្អឹងប្រឡង់ភ្នែកមាន​បី​ប្រភេទ​នៃ​ការ​បាក់​ឆ្អឹង​អាច​កើត​មាន៖ បាក់​គែម​ប្រឡង់ភ្នែកដែល​កើត​នៅ​គែម​ខាង​ក្រៅ​នៃ​រង្វង់​ភ្នែក។ ការ​បាក់​ខ្ទាំ កើត​ឡើង​ដោយ​គែម​ឆ្អឹង​នៅ​ល្អ​ ប៉ុន្តែ​បាក់​ឆ្អឹង​តូច​ៗ​នៃ​កម្រាល​ប្រឡោះ​ភ្នែក។ ការ​បាក់​ឆ្អឹង​អាច​ធ្វើ​ឲ្យ​ចាក់​សង្កត់​សាច់ដុំ​ភ្នែក​និង​សរីរាង្គ​នៅ​ជិត​នោះ ដែល​មាន​តួនាទី​ការពារ​គ្រាប់​ភ្នែក​មិន​ឲ្យ​ធ្វើ​ចលនា​នៅ​ក្នង​ប្រលោះ​ភ្នែក​ដោយ​សេរី។ ការ​បុក​ផ្ទាល់​លើ​ឆ្អឹង​កម្រាល គឺ​ការ​បាក់​គែម​ឆ្អឹង​ដែល​ចូល​ទៅ​ដល់​កម្រាល។ ២- ការបាក់ឆ្អឹងប្រឡង់ភ្នែកមានច្រើនទេ? បុរស​គឺ​កើត​ជំងឺ​នេះច្រើន​​ជាង​ស្រ្តី​៤​ដង គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​បន្ថែម។ រោគសញ្ញា ១- វាមានរោគសញ្ញាការបាក់ប្រឡង់​ភ្នែក​មាន​អ្វីខ្លះ? រោគ​សញ្ញា​ទួ​ទៅ​មាន​ដូច​ជា៖ ស្រវាំង​ភ្នែក គំហើញ​ថយ​ចុះឬ​មើល​បែក​ជា​ពីរ ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​ងាក​មើល​ទៅ​ឆ្វេង ទៅ​ស្តាំ ឡើង​លើ ចុះ​ក្រោម ភ្នែក​ខ្មៅ និង​ខៀវ ហើម​ថ្ងាស និង​ថ្ពាល់ ថ្ពាល់​ស្មើ ឈឺ​ថ្ពាល់​នៅ​ពេល​ហា​មាត់ គ្រាប់​ភ្នែក​អាច​ហើម ឬ​រូង ស្ពឹក​មុខ​នៅ​កន្លែង​របួស ស្បែក​ធូរ​នៅ​ក្រោម​ភ្នែក ឈាម​នៅ​ក្នុង​ភ្នែក​ផ្នែក​ពណ៌​ស វា​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ក្រៅ​ពី​ខាង​លើ​នេះ។ ប្រសិន​បើ​អ្នក​ព្រួយ​បារម្ភ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ពេលណាគួរជួបគ្រូពេទ្យ? ប្រសិន​បើ​គ្នា​យើងណា​មាន​រោគ​សញ្ញា​ដូច​ខាង​លើ ឬ​មាន​សំនួរ​ផ្សេងៗ គប្បី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ មនុស្ស​ម្នាក់​ៗអាច​មាន​រោគ​សញ្ញា​ខុស​គ្នា។ វា​ជា​ការ​ប្រសើរ​បើ​យើងទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដើម្បី​រក​ការ​ព្យាបាល​ល្អ​បំផុត។ មូលហេតុ មូលហេតុអ្វីធ្វើឲ្យមានការបាក់ឆ្អឹងប្រឡង់ភ្នែក? ការ​បាក់​ឆ្អឹង​ប្រឡង់ភ្នែក​អាច​បណ្តាល​មក​ពី​ការ​បុក​ខ្ទាំ​ប៉ះ​ប្រឡោះ​ភ្នែក​ដូច​ជា​ដុំ​ថ្ម បាល់ ញញួរ ឬ​កណ្តាប់​ដៃ ហើយ​វា​ក៏​អាច​កើត​ពេល​មានពី​​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដោយបុក​ជារថយន្ត​ជាដើម។ កត្តាប្រឈម អ្វីជាកត្តាប្រឈមសម្រាប់ការបាក់ឆ្អឹងប្រឡង់ភ្នែក? គប្បី​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពីពត៌មាន​បន្ថែម។ រោគវិនិច្ឆ័យ និងការព្យាបាល ព័ត៌មាន​នេះ​មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ជំងឺ​នោះ​ទេ​។ ជាការល្អ​យើង​​គួរ​តែ​ពិ​ភាក្សា ជាមួយ​គ្រូ​ពេទ្យ​ឬឱសថការី ​មុន​ពេល​ប្រើ​ប្រាស់ថ្នាំនេះ។ ១- រោគវិនិច្ឆ័យការ​បាក់ប្រឡង់ភ្នែក​ត្រូវធ្វើដូចម្តេច? ការ​វាយ​តម្លៃ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​បាក់​ឆ្អឹង​គួរ​តែ​មាន​ការ​ថត​កាំ​រស្មី តេស្ត​ចលនា តេស្ត​គំហើញ​និង​វាស់​ភ្នែក។ […]


បញ្ហាភ្នែកផ្សេងទៀត

ធ្លាប់ឆ្ងល់អត់? ម៉េចបានទឹកភ្នែកមាន​ជាតិប្រៃ?

គ្នាយើង​ប្រហែល​សុទ្ធតែ​ធ្លាប់យំ ឬសម្រក់​ទឹកភ្នែក ហើយ​នៅពេល​វាហូរ​ចូលមាត់ យើង​ដឹងថាវាមាន​ជាតិប្រៃ។ តើសារធាតុ​អ្វីខ្លះដែល​បណ្ដាល​ឲ្យ​ទឹកភ្នែក​មាន​ជាតិប្រៃ? តាមពិត ទឹកភ្នែក​​យើង ភាគច្រើនកើតឡើង​ពី​ទឹកដែល​មាន​នៅ​ក្នុង​រាងកាយ​ ដោយ​ទឹកទាំងនេះមាន​ផ្ទុក​ប្រេង​ប្រៃ (អេឡិចត្រូលីត)។ បើតាម​វិទ្យាស្ថាន NEI របស់​អាមេរិក បញ្ជាក់​ថា ទឹកភ្នែក​កើតឡើង​ដោយសារ ទឹក ទឹករំអិល (Mucus) និង​ប្រូតេអ៊ីនជាង ១.៥០០ ​ប្រភេទ​ផ្សេងគ្នា។ ១. ទឹកភ្នែកកើតចេញពីណា? ទឹកភ្នែកផលិត​ដោយក្រពេញដែល​ស្ថិតនៅ​លើ​គ្រាប់ភ្នែក និង​ក្រោម​ត្របកភ្នែក ដោយ​វាបញ្ចេញ​មក​លើ​ផ្ទៃ​​ភ្នែក​​យើង។ តែទឹកភ្នែក​ខ្លះទៀតហូរចេញ​តាម​បំពង់ទឹកភ្នែក ដែល​ជាប្រហោង​តូចៗនៅជិត​ចុង​ត្របកភ្នែក។ ដោយ​ចេញពី​ទីនោះ ទឹកភ្នែក​ហូរ​ទៅកាន់​ច្រមុះ​។ បើតាម​បណ្ឌិតសភា​ផ្នែក​ជំងឺភ្នែក​របស់​អាមេរិក មនុស្សម្នាក់អាច​ផលិត​ទឹកភ្នែកពី ៥០-១០០ ​លីត្រ/ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង សម្ពាធការងារ មនុស្ស ៤៥% សារភាពថា ធ្លាប់សម្រក់ទឹកភ្នែក ២. ប្រភេទ​ទឹកភ្នែក ទឹកភ្នែក​ត្រូវបាន​បែងចែក​ជា ៣ ​ប្រភេទ​សំខាន់ៗ៖ ទឹកភ្នែក Basal Tears ស្ថិតនៅ​ក្នុងភ្នែក​​យើង​គ្រប់ពេល​ទាំង​អស់ ដើម្បី​រំអិល ការពារ និង​ចិញ្ចឹមកញ្ចក់ភ្នែក (Cornea)។ ទឹកភ្នែក Reflex Tears ផលិត​ឡើង​ពេល​ភ្នែក​យើង​រមាស់ ដែល​បណ្ដាល​មកពី​ផ្សែង […]


ជំងឺភ្នែក

ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​?

ភ្នែក​ជា​សរីរាង្គ​សំខាន់​បំផុត​មួយ ជួយ​ឲ្យ​យើង​អាច​មើល​ឃើញ​គ្រប់​ទិដ្ឋភាព​ជុំ​វិញ​ខ្លួន ហេតុ​នេះបើ​មិន​ថែរក្សា​ឲ្យ​បាន​ល្អ នៅ​ពេល​ភ្នែក​មាន​បញ្ហា ឬ​សរីរាង្គ​ជុំ​វិញ​នោះ​ខូច​ខាត អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​គំហើញ ឬ​ពិបាក​ក្នុង​ការ​មើលបាន។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ពី​ជំងឺ​មួយ​ប្រភេទ​ពាក់​ព័ន្ធ​នឹង​ភ្នែក ហៅ​ថា រលាក​ត្របក​ភ្នែក ដែល​ឧស្សាហ៍​កើត​ឡើង​បំផុត។ ចង់​ដឹង​ជំងឺ​នេះបង្ក​ឡើង​ដោយ​មូល​ហេតុ​អ្វី​ខ្លះ? គ្រោះ​ថ្នាក់​ប៉ុណ្ណា? អានអត្ថបទ​ខាង​ក្រោម​ដឹង​ហើយ។ ១- ប្រភេទ​នៃ​ជំងឺ​រលាក​ត្របក​ភ្នែក រលាក​​ត្របក​ភ្នែក ជា​ជំងឺ​ឧស្សាហ៍​កើត​មាន​បំផុត ហើយ​ជំងឺ​នេះ ត្រូវ​គេ​បែង​ចែក​ជា ៣ប្រភេទ មាន​ដូចជា៖ – រលាក​ត្របក​ភ្នែកខាង​មុខ៖ ប្រភេទ​ជំងឺ​នេះ សំដៅ​នៅតំបន់​ខាង​មុខ​មាន​រោម​ភ្នែក ​ត្រូវ​បាន​ប៉ះពាល់ ដែល​​បណ្ដាល​មក​ពី​បាក់តេរី​ ឬ​​វីរុស។ បើ​យើង​មាន​​ជំងឺ​រលាក​ត្របក​ភ្នែក​ខាង​មុខ ហើយ​មិន​ប្រញាប់​ព្យាបាល​នោះ បញ្ហា​​រលាក​ភ្នែក​ផ្នែក​ខាង​ក្រៅ នឹង​ទៅ​ជា​រឹង​ត្របក​ភ្នែក​ទាំង​ក្នុង​ទាំង​ក្រៅ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ ក៏​ដូចជា​ខូចខាត​ដល់​ស្រទាប់​ករ​ណេ​របស់​ភ្នែក​ផង​ដែរ​ គឺ​ដោយសារ​តែ​រោម​ភ្នែក​ចាក់​ចូល​ក្នុងភ្នែក​តែ​ម្តង។ – រលាក​ត្របក​ភ្នែក​ភ្នែក​ខាង​ក្នុង៖ ការ​រលាក​ប្រភេទនេះ បណ្ដាល​មក​ពី​ការ​បាត់​បង់​មុខងារ​របស់​ក្រពេញ​មីបូមាន (Meibomian) នៅ​ត្របក​ភ្នែក ​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ដូចជា​ ត្របក​ភ្នែក​ឡើង​ក្រាស់ ក្រម​រច្រើន​នៅ​គល់​ត្របក​ភ្នែក ខណៈ​ពេល​ខ្លះ​ទឹក​ភ្នែក​ឡើង​ខាប់​ទៀត​ផង។ ប្រភេទ​រលាក​ខាង​ក្នុង​ ​ភាគ​ច្រើន​ទៅ​ជា​ពពែ​ភ្នែកទៀត​ផង។ – រលាក​ទាំង​ក្នុង​ទាំង​ក្រៅ៖ គឺ​ជា​ការ​រលាក​ទាំង​ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រៅ។ ២- មូលហេតុ​រលាក​ត្របក​ភ្នែក មូលហេតុ​នៃ​ការ​រលាក​ត្របក​ភ្នែក ​គឺ​ខុស​ៗ​គ្នា ​រលាក​ភ្នែក​ខាង​មុខ​​ត្របក​ភ្នែក​ ភាគ​ច្រើន​បណ្ដាល​មក​ពី​បាក់តេរី​ស្តាភីលូកុក […]


បញ្ហាភ្នែកផ្សេងទៀត

មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន

ក្រៅ​កត្តា​អាយុ​កាន់​តែ​​ចាស់​ទៅ នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ភ្នែក​យើង​ចុះ​ខ្សោយ​ទៅ ឬ​អាច​មើល​លែង​ឃើញ​តែ​ម្តង។ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) បញ្ហា ឬ​ជំងឺ​ភ្នែក​ដែល​បាន​រៀប​រាប់​ខាងក្រោម​នេះ ធ្វើ​ឲ្យ​ភ្នែក​យើង​មើល​លែង​សូវ​ឃើញ។ ១- ឡើង​បាយភ្នែក៖ ជា​ជំងឺ​ដែល​កើត​នៅ​លើ​កែវ​ភ្នែក ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ បែរ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស បណ្តាល​ឲ្យ​ពន្លឺ និង​រូបភាព​មិន​អាច​ឆ្លង​កាត់​ទៅ​ចំ​កន្លែង​ចាប់​រូបភាព​នៅ​បាតភ្នែក​បាន ធ្វើ​ឲ្យ​មើល​មិន​ច្បាស់។ ២- ទឹក​ដក់​ក្នុង​ភ្នែក៖ កើត​ឡើង​ពេល​សម្ពាធ​ទឹក​កើន​ឡើង​នៅ​ក្នុង​ភ្នែក ហើយ​ទឹក​នោះ​ហូរ​ចេញ​មក​ក្រៅ​មិន​បាន ធ្វើ​ឲ្យ​សរសៃ​ឈាម និង​សរសៃ​ប្រសាទ​ភ្នែក​ខូច អាច​ឈាន​ទៅ​ពិការ​ភ្នែក។ ៣- ដុះ​កន្ទុយ​ថ្លែន៖ ដុះ​កន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។ អត្ថបទពាក់ព័ន្ធ៖ លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ ៤- ប្រែង​ចាក់​ភ្នែក៖ ត្រាក់​ក្រូម​ជា​ប្រភេទ​ជំងឺ​រលាក​ភ្នាស​ត្របកភ្នែក​អាច​បណ្តាល​ឱ្យ​មាន​ប្រែង​ដុះ​ចាក់​កញ្ចក់ភ្នែក​ធ្វើ​ឱ្យ​រមាស់ ឱ្យ​ភ្នែក​ពព្រៀក ឬ​ហៅ​ថា​ភ្នែក​ដុះ​ប្រែងចាក់​ភ្នែក​។ ៥- មាន​ជំងឺ​ទឹកនោម​ផ្អែម៖ កម្រិត​ជាតិ​ស្ករ​ជាតិ​ក្នុង​ឈាម​ខ្ពស់ អាច​នាំ​ឲ្យ​ភ្នែក​មាន​បញ្ហា ដូចជា ស្រវាំងភ្នែក ជំងឺ​សរសៃ​ឈាម​បាតភ្នែក ទឹក​ដក់​ក្នុង​ភ្នែក ឬ​ភ្នែក​ឡើង​បាយ។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នខ្វាក់ដោយមិនដឹងខ្លួន បើអត់ខ្វល់រឿងជាតិស្ករ ៥- កំហុស​កំណុំ៖ មាន​ន័យ​ថា​ភ្នែកស្រលៀង ឬ​កែក […]


ជំងឺភ្នែក

លម្អិតពីជំងឺដុះកន្ទុយថ្លែន និងវិធីការពារ

ដុះកន្ទុយ​ថ្លែន ​ជា​ប្រភេទ​ជំងឺ​ដែល​កើត​មាន​នៅ​លើ​​ភ្នាស​ស​នៃ​ភ្នែក ដោយ​មាន​ការ​ដុះ​ឡើង​នូវ​ភ្នាស​ពណ៌​ស រាង​ដូច​ស្លាប​សត្វ ឬ​ត្រីកោណ និង​មាន​សរសៃ​ឈាម​ដុះ​មក​ជាមួយ។ បើ​តាម​ការពន្យល់​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ភ្នាស​កន្ទុយ​ថ្លែន​អាច​លូត​លាស់​ពី​តូច​ស្តើង ទៅ​ធំ​ក្រាស់ ដុះ​គ្រប​លើ​កញ្ចក់​ភ្នែក ដោយ​ចាប់​ផ្តើម​លូន​បន្តិច​ម្តងៗ ពី​គែម​នៃ​កញ្ចក់​ភ្នែក​ទៅ​ផ្នែក​កណ្តាល​កញ្ចក់​ភ្នែក រហូត​ដល់​បាំង​កូន​ក្រមុំ។ ១- រោគ​សញ្ញា​នៃ​ជំងឺ​កន្ទុយ​ថ្លែន ជា​ទូទៅ​ជំងឺ​កន្ទុយ​ថ្លែន​មិន​បង្ក​ការ​ឈឺ​ចាប់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​មិន​ស្រួល​ដូច​ខាង​ក្រោម៖ - ផ្សា​ក្តៅ​ក្នុង​ភ្នែក និង​រកាំ​ភ្នែក - ក្រហម​ភ្នែក​នៅ​ត្រង់​ភ្នាស​កន្ទុយ​ថ្លែន - ស្រវាំង​ភ្នែក (ករណី​ភ្នាស​កន្ទុយ​ថ្លែន​ដុះ​ធំ​ក្រាស់​មក​លើ​កញ្ចក់​ភ្នែក ឬ​ដុះ​បាំង​កូន​ក្រមុំ)។ ២- កត្តា​ប្រឈម​បង្ក​ឲ្យ​កើត​ជំងឺ​កន្ទុយ​ថ្លែន - ការ​ប៉ះ​ជាមួយ​កាំ​រស្មី​ព្រះអាទិត្យ​ខ្លាំង ដែល​ជះ​មក​លើ​ភ្នែក​ញឹក​ញាប់ - ភាព​កខ្វក់​នៃ​បរិស្ថាន និង​បរិយាកាស​ដែល​មាន​ធូលី និង​ខ្យល់​ខ្លាំង - អាយុ​ច្រើន។ ៣- វិធី​ការពារ​ជំងឺ​កន្ទុយ​ថ្លែន - ពាក់​វ៉ែនតា​ការពារ​ភ្នែក​ពី​កាំ​រស្មី​ព្រះអាទិត្យ និង​ធូលី - ការ​ពិនិត្យ និង​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ភ្នែក ដើម្បី​ការពារ និង​កាត់​បន្ថយ​ការ​ដុះ​លូត​លាស់​លឿន​នៃ​ភ្នាស​កន្ទុយ​ថ្លែន។ ៤- វិធីព្យាបាល​ជំងឺ​កន្ទុយ​ថ្លែន ជំងឺ​កន្ទុយ​ថ្លែន​មិន​អាច​ព្យាបាល​ជា​សះ​ស្បើយ​តាម​រយៈ​ការ​បន្តក់​ថ្នាំ​ភ្នែក​ឡើយ ឯ​វិធី​ព្យាបាល​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម អាការៈ​នៃ​ជំងឺ និង​កម្រិត​នៃ​ភ្នាស​កន្ទុយ​ថ្លែន។ រឿងដែលគួរប្រុងប្រយ័ត្ននោះ ការ​វះកាត់​ព្យាបាល​មិន​បាន​ត្រឹមត្រូវ​ល្អ​អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ដុះ​ភ្នាស​កន្ទុយ​ថ្លែន​ឡើង​មក​វិញ​មាន​កាន់​តែ​ខ្ពស់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ជំងឺភ្នែក

ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់?

គ្នា​យើង​មាន​ឆ្ងល់​អត់ ហេតុ​អី​បាន​ភ្នែក​មនុស្ស​យើង មាន​អ្នក​ខ្លះ​ស្រលៀង​ភ្នែក ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ភ្នែក​កែក​នោះ? អ្នក​មាន​ភ្នែក​ស្រដៀង​អាច​មើល​ឃើញ​ច្បាស់​ទេ? ចុះ​អាច​ព្យាបាល​ជា​អត់? ១- មូល​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្រលៀង ជំងឺ​ភ្នែក​ស្រលៀង​កើត​ឡើង​ដោយសារ​សាច់ដុំ​ភ្នែក​មិន​ប្រក្រតី ទៅ​ជា​ទាញ​គ្រាប់​ផ្នែក​ម្ខាង​ឲ្យ​ចូល ឬ​ចេញ​ខុស​ទិស ពេល​សម្លឹង​ម្តងៗ​ភ្នែក​មិន​អាច​សម្លឹង​មក​ត្រង់​បាន​ទេ ពេល​ខ្លះ​មើល​ឃើញ​រូបភាព​បែក​ជា​២។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឲ្យ​ដឹង​ថា ជំងឺ​ភ្នែក​ស្រលៀង អាច​កើត​មាន​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ ចំពោះ​មូលហេតុ​វិញ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង​ដូចជា៖ – ស្រដៀង​​ពី​កំណើត – មាន​ជំងឺ​ទាក់ទង​នឹង​ខួរក្បាល ធ្វើ​ឲ្យ​ទាញ​សរសៃភ្នែក – មាន​ជំងឺ​ពកក – មិន​ព្យាបាល​ភ្នែក​ម្ញ៉ួប (ម្ញ៉ូបបជិត ឬម្ញ៉ូបឆ្ងាយ) – ដុះ​សាច់​ក្នុង​បាត​ភ្នែក – ខ្សោយ​សាច់​ដុំ​ភ្នែក។ អត្ថ​បទពាក់ព័ន្ធ៖  ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច? លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ ២- ការ​ព្យាបាល​ជំងឺ​ភ្នែក​ស្រលៀង ជំងឺ​ភ្នែក​ស្រលៀង​មិន​អាច​ព្យាបាល​ឲ្យ​ល្អ ១០០% ដូច​ដើម​នោះ​ទេ ការ​ព្យាបាល​គ្រាន់​តែ​អាច​កាត់​បន្ថយ​កម្រិត​ស្រលៀង​នៃ​ភ្នែក ធ្វើ​ឲ្យ​ភ្នែក​មើល​ឃើញ​ច្បាស់​ជាង​មុន ដោយ​ការ​វះកាត់​បន្ធូរ ឬ​បន្តឹង​សាច់ដុំ​ភ្នែក។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស