សុខភាពប្រព័ន្ធទឹកនោម

សុខភាព​ប្រព័ន្ធ​ទឹកនោម - បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​ទឹកនោម​​គ្រប់​គ្នា​មាន ​ជំងឺតម្រងនោម ​បញ្ហា​ប្លោកនោម ​​ក្រួសក្នុងផ្លូវទឹកនោម ​លេចទឹកនោម ​ជំងឺប្រព័ន្ធផ្លូវទឹក​នោម ​និង​​បញ្ហា​ប្រព័ន្ធទឹកនោមផ្សេងទៀត ​ បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពប្រព័ន្ធទឹកនោម

​ការ​បង្ក​រោគ​ក្នុង​​តម្រង​នោម​ ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ធ្ងន់ធ្ងរ​។ ពិត​ណាស់​ ការ​បង្ក​រោគ​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​​ឆ្លង​​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ រាលដាល​ដល់​ប្លោក​នោម​ និង​បន្ត​រាលដាល​ដល់​តម្រង​នោម​ម្ខាង​ ឬ​ទាំង​សង​ខាង​។ តម្រង​នោម​ជា​សរីរាង្គ​សំខាន់​ក្នុង​រាងកាយ​ ព្រោះ​វា​មាន​តួនាទី​ចាប់​យក​កាកសំណល់​ និង​បណ្ដេញ​កាកសំណល់​ ព្រម​ទាំង​ជាតិ​ពុល​ចេញ​​មក​ក្រៅ​តាម​ទឹក​នោម​។ ជាក់ស្ដែង យើង​អាច​មាន​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគក្នុង​​តម្រង​នោម​ភ្លាម​ៗ នៅ​រយៈពេល​២​ម៉ោង​ក្រោយ​តម្រង​នោម​ឆ្លង​មេរោគ។ ជា​ទូទៅ ការបង្ក​រោគ​​ក្នុង​តម្រង​នោម​កើត​ឡើង​នៅ​ពេល​ដែល​បាក់តេរី​កើន​ឡើង និង​មិន​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​។ កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ គណនា BMI គណនា BMR ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​​អាច​ក្លាយ​ជា​ការបង្ក​រោគ​ក្នុង​​តម្រង​នោម​ បែបណា? បាក់តេរី​ដូចជា​Escherichia coli និង​បាក់តេរី​ផ្សេង​ទៀត​នៅ​ក្នុង​ពោះវៀន​ អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​បាន​ ដែល​​បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​រលាក​ប្លោក​នោម​ និង​អាច​​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។​ ក្នុង​ករណី​ដែល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​រាលដាល​ដល់​តម្រង​នោម​ នោះ​តម្រង​នោម​របស់​យើង​អាច​នឹង​មាន​ដំណើរការ​ខុស​ប្រក្រតី​។ ជា​លទ្ធផល​ ​ឈាម​​អាច​នឹង​ឆ្លង​មេរោគ​យ៉ាង​ងាយ​ ព្រម​ទាំង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ថែម​ទៀត​ផង​។ ​ជាមួយ​គ្នា​នេះ​​ ការ​ឆ្លង​មេរោគ​ក្នុង​​ប្លោក​នោម​ញឹកញាប់​ បញ្ហា​ផ្លូវ​ទឹក​នោម​ ​ឬ​ការ​ស្ទះ​​បង្ក​ដោយ​ក្រួស​តម្រង​នោម​ ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​តម្រង​នោម​ដូច​គ្នា។ មួយ​វិញ​​ទៀត បើ​លំហូរ​ទឹក​នោម​ហូរ​ខុស​ទិស​ដៅ យើង​ក៏​អាច​ឆ្លង​មេរោគ​តម្រង​នោម​​​ផង​ដែរ​។ អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ អាហារ៧មុខ អ្នកមាន​បញ្ហាតម្រងនោមមិនគួរទទួលទានច្រើន​ […]

សំណួរ​ដែល​សួរ​ញឹកញាប់​បំផុត

​ការ​ឆ្លងមេ​រោគ​លើ​ផ្លូវ​ទឹក​នោម​ត្រូវការពារ​បែប​ណា?

Icon Chevron

ការឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ច្រើន​​កើត​មានលើបុរស​ជាង​ស្ត្រី ប៉ុន្តែ​ហានិភ័យ​កើន​ឡើងចំពោះបុរស​នៅ​ពេល​ឈាន​ដល់​៥០។ មេរោគ​លើ​ផ្លូវ​ទឹក​នោម ​បង្ក​ឡើង​ដោយ​បាត់តេរីហើយ​ជា​ធម្មតា​វា​អាច​រលាក​ពេល​​នោម។ មេរោគ​នេះ ​អាច​ព្យាបាល​ដោយ ​ថ្នាំ​អង់ទីប៊ីយោទិក។ គន្លឹះមួយ​ចំនួន​ដើម្បី​ការពារ​ពី​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​រួម​មាន៖ ថែរក្សា​អនាម័យ​ប្រដាប់ភេទ​ ​ផឹកទឹកឲ្យបានច្រើន កុំទប់នោមយូរប្រសិនបើមាន​អារម្មណ៍កុន(នោម)។

​គ្រូពេទ្យឯកទេសប្រពន័្ធទឹកមូត្រត្រូវ​ធ្វើ​អ្វី​

Icon Chevron

គ្រូពេទ្យឯកទេសប្រពន័្ធទឹកមូត្រ ​ជាពេទ្យដែល​មាន​ឯកទេស​ខាង​សេរីរាង្គដូច​ជា​តម្រង​នោម ប្លោកនោម​ ក្រពេញ adrenal បង្ហូរនោមនិង​ប្រដាប់បន្តពូជ​របស់​បុរស។ វិធី​ព្យាបាល​រួម​មាន៖ - បញ្ហា​ប្លោក​នោម -មហារីកក្រពេញប្រូស្តាតនិង​ប្លោកនោម -​ ការីកធំ​នៃ​ក្រពេញ​ប្រូស្តាត - បាត់បង់ចំណង់ផ្លូវ​ភេទ(ED) - គ្រួសក្នុងតម្រងនោម - ការឆ្លងមេរោគលើផ្លូវទឹកនោម(UTIs)

តើអ្នកជំនាញខាងរោគទឹកនោម ជាវេជ្ជបណ្ឌិតខាងប្រព័ន្ធបន្តពូជបុរស​ដែលឬទេ?

Icon Chevron

អ្នក​ជំនាញខាងឯកទេសខាងប្រព័ន្ធទឹកមូត្រ ជាវេជ្ជបណ្ឌិតដែលមានឯកទេសខាងជំងឺដែលប៉ះពាល់ដល់ ផ្លូវទឹកនោម និងប្រព័ន្ធបន្តពូជរបស់បុរស។ ខណៈពេលដែលអ្នកជំនាញខាងប្រព័ន្ធទឹកមូត្រ អាចដោះស្រាយបញ្ហាសុខភាពដែលប៉ះពាល់ដល់បុរសរួមទាំងសុខភាពបន្តពូជ អ្នកជំនាញខាងប្រព័ន្ធទឹកមូត្រអាចព្យាបាលទាំងបុរសនិងស្ត្រី។ ការពិតមានអ្នកជំនាញខាងរោគទឹកនោមខ្លះដែលមានឯកទេសខាងរោគស្ត្រីជួយព្យាបាលបញ្ហាប្លោកនោម ការឆ្លង​មេរោគលើ ផ្លូវទឹកនោម​​ និងការ​នោមទាស់។

​មុខ​ងារ​ប្រព័ន្ធ​បង្ហូរ​នោម សម្រាប់ធ្វើអ្វីខ្លះ?

Icon Chevron

ប្រព័ន្ធ​បង្ហួរនោម ជាបំពង់ដែលអនុញ្ញាតឱ្យទឹកនោមចេញពីប្លោកនោម ឆ្លងកាត់ខាងក្រៅរាងកាយ។ ចំពោះបុរសវាទទួលខុសត្រូវចំពោះការបញ្ចេញទឹកកាម ឬបញ្ចេញទឹកកាមនៅពេលដែលឈានដល់ចំណុចកំពូល។ នៅពេលយើងត្រូវការនោម សាច់ដុំប្លោកនោមនិងឡើងរឹតបន្តឹងដែលបញ្ចេញទឹកនោមចេញពីប្លោកនោម។ ខណៈពេលដែលវាកើតឡើង ខួរក្បាលយើង​អាចផ្តល់សញ្ញាដល់សាច់ដុំ ដើម្បីបន្ធូរអារម្មណ៍ និង​អនុញ្ញាតឱ្យទឹកនោមហូរចេញពីរាងកាយ។ នេះគឺជាករណីនៃការនោមធម្មតា។

មុខ​ងារ​​ក្រពេញ​ប្រូស្តាត

Icon Chevron

ក្រពេញប្រូស្តាត ជាក្រពេញតូចមួយដែលស្ថិតនៅចន្លោះពីប្រដាប់ភេទ និងរន្ធគូថ។ មុខងារសំខាន់នោះ គឺផលិតផ្នែកមួយនៃសារធាតុរាវ ដែលបង្កើតជាទឹកកាមរួមជាមួយ មេជីវិតឈ្មោលពីពងស្វាស។ សាច់ដុំរបស់ក្រពេញប្រូស្តាតក៏ទទួលខុសត្រូវ ចំពោះការចុចទឹកកាមចូលទៅក្នុងបង្ហួរនោម និងបញ្ចេញវាពីរាងកាយ ក្នុងពេលឈានដល់ចំណុចកំពូលពេលរួមសង្វាស។

រោគសញ្ញាមហារីកប្រូស្តាត អាចសម្គាល់បានចំណុចអ្វីខ្លះ?

Icon Chevron

មហារីកក្រពេញ​ប្រូ​ស្តាត មិន​មាន​រោគសញ្ញា​អ្វី​នោះ​ទេ​​ វា​អាចវិវត្តន៍ស្ងាត់ៗប្រសិន​បើ​អ្នកណាម្នាក់​ មាន​មហារីក​ក្រពេញ​ប្រូស្តាតច្រើន​ឆ្នាំ។ រោគសញ្ញាមួយចំនួនមាន ៖ - នោមញឹកញាប់ ជាពិសេសនៅពេលយប់ ហើយពេលខ្លះទប់មិនទាន់ - ពិបាកក្នុងការទប់ទឹកនោម - ខ្សោយតម្រងនោម ឬស្ទះលំហូរទឹកនោម - នោមឈឺ ឬក្រហាយ - ពិបាកក្នុងការ ឡើងរឹងលិង្គ - ការថយចុះនៃបរិមាណនៃការបញ្ចេញទឹកកាម - ការបញ្ចេញទឹកកាមឈឺចាប់ - ឈាមក្នុងទឹកនោម ឬទឹកកាម - ឈឺចាប់ត្រង់រន្ធគូថ

អត្ថបទផ្សេងទៀតពី សុខភាពប្រព័ន្ធទឹកនោម

ជំងឺតម្រងនោម

​បើ​យើង​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​ជា​ញឹកញាប់​ ដល់​ពេល​ដែល​យើង​គួរ​បញ្ឈប់​​​​វា​ហើយ​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ជា​អាវុធ​មុខ​ពីរ​ដែល​អាច​បំផ្លាញ​រាងកាយ​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន​ ជា​ពិសេស​ ថ្នាំ​​ប្រភេទ​នេះ​​ប៉ះពាល់​ដល់​តម្រង​នោម​ខ្លាំង​តែ​ម្ដង។ ពិត​ណាស់​ តម្រង​នោម​ជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ ដែល​មាន​តួនាទី​ជួយ​បញ្ចេញ​​ជាតិ​ពុល​​​ទៅ​តាម​​ទឹក​នោម​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​តម្រង​នោម​ឲ្យ​បាន​ត្រឹមត្រូវ ជា​រឿង​ដែល​ចាំបាច់​បំផុត​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺហឺតអនឡាញ កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ ​​​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​អាច​បំផ្លាញ​តម្រង​នោម​​ ជាក់​ស្ដែង ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ជា​ច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពុំ​មាន​វេជ្ជបញ្ជា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ និង​ការ​រលាក​។ ថ្នាំ​ទាំង​នេះ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ (Non-steroidal Anti-inflammatory Drugs) ​ដែល​ប្រើប្រាស់​ជា​ទូទៅ ចំពោះ​អ្នក​ដែល​​កើត​​មាន​អាការៈ​ឈឺ​ក្បាល​ និង​ឈឺ​ខ្នង​រ៉ាំរ៉ៃ​។ [quotation title="វេជ្ជ. Manju Aggarwal ប្រធានផ្នែកសេវាកម្មវេជ្ជសាស្ត្រ និងជំងឺសរសៃប្រសាទ"] ​មិន​សូវ​មាន​​​អ្នក​ដឹង​ច្រើន​ទេ ប៉ុន្តែ​បើ​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​រយៈ​ពេល​យូរ​ ជា​ពិសេស​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ថ្នាំ​ផ្សេង​ទៀត វា​អាច​បណ្ដាល​ឲ្យ​​ខូច​តម្រង​នោម​។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​ប៉ះពាល់​តម្រង​នោម​ឡើយ​ បើ​យើង​ប្រើប្រាស់​វា​ម្ដងម្កាល ហើយ​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ។ [/quotation] ​​​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​នាំ​ឲ្យ​មាន​របួស​តម្រង​នោម​ស្រួចស្រាល់ បញ្ហា​សុខភាព​មួយ​នេះ បង្ក​ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​ចំពោះ​​មនុស្ស​ចាស់​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​លើស​ឈាម​។ តម្រង​នោម​របស់​អ្នក​ទាំង​នោះ​អាច​នឹង​ត្រូវ​ខូច ទោះ​បី​​ជា​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ម្ដងម្កាល​ក៏​ដោយ​។ អ្នក​ជំនាញ​ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ថា ថ្នាំ​ប្រភេទ​នេះ អាច​នាំ​ឲ្យ​ខូច​តម្រង​នោម​តាម​វិធី​ជា​ច្រើន​ រួម​ទាំង​ការ​កើន​ឡើង​កម្រិត​Creatinine ដែល​ហៅ​ថា​របួស​តម្រង​នោម​ស្រួចស្រាល់។ អានបន្ថែម៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម […]

ជំងឺតម្រងនោម

ជាទូទៅ យើង​មាន​តម្រង​នោម​ចំនួន ២ ខាង​ឆ្វេង និង​ខាង​ស្ដាំ ដែល​មាន​មុខងារ​ចម្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុង​ឈាម​ដូច​ជា ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួល​សារជាតិ​អ៊ីយ៉ុង​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ក្នុង​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​តម្រង​នោម​ឈប់​ដំណើរការ ទឹក​និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ជាហេតុ​បណ្ដាល​ឲ្យ​យើង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ដូច​ជា ហើម​សួត ជាដើម។ នៅ​ពេល​ដែល​សារជាតិ​ពុល​កើន​ឡើង​ដោយ​សារ​តម្រង​នោម​មិន​ដំណើរ​ការ​នេះ​ហើយ​ទើប​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​លាង​ឈាម។ កម្មវិធី​ពិនិត្យ​ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ​អនឡាញ កម្មវិធីពិនិត្យជំងឺហឺតអនឡាញ គណនា BMI គណនា BMR ការ​លាង​ឈាម គឺ​ជា​បច្ចេកទេស​ក្នុង​ការ​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​ពេល​ដែល​តម្រង​នោម​លែង​ដំណើរ​ការ​ទាំង​ស្រុង។ ការ​លាង​ឈាម​នេះ​ដែរ ធ្វើ​ឡើង​ដោយ​ការ​បូម​ឈាម​អ្នក​ជំងឺ​តាម​សរសៃ​ឈាម​ដែល​បាន​ជួស​ជុល​ទុក ឬ​តាម Catheter Central រួច​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ច្រោះ​សារជាតិ​ពុល និង​ទឹក​ដែល​លើស​ចេញ​ពី​ក្នុង​ឈាម។ ការ​សម្អាត​ឈាម​នេះ​ត្រូវ​ធ្វើ​ក្នុង​រយៈ​ពេល ៤ ម៉ោង និង​ចំនួន ៣ដង/សប្ដាហ៍ ហើយ​ការ​លាង​ឈាម​នេះ​គឺ​ជា​ការ​ព្យាបាល​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ស្រួច​ស្រាល់ និង​ជា​ការ​ព្យាបាល​ជា​និរន្តរ​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ។ មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​បន្ថែម​ថា ប្រតិបត្តិ​ការ​លាង​ឈាម អាច​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ឈាម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ព្រោះ​វា​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ឈាម​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​សម្អាត​ជាតិ​ពុល​នៅ​ក្នុង​ឈាម ហើយ​បញ្ជូន​ឈាម​ដែល​ស្អាត​គ្មាន​ជាតិ​ពុល​ចូល​ក្នុង​ខ្លួន​អ្នក​ជំងឺ​វិញ។ អាន៖ ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម […]

ជំងឺប្រព័ន្ធផ្លូវទឹកនោម

មិន​ថា​ប្រុស​មិន​ថា​ស្រី បើ​និយាយ​ពី​បញ្ហា​កើត​ឡើង​លើ​ប្រដាប់​បន្ត​ពូជ​ដូច​ជា​មាន​អារម្មណ៍​អៀនៗ មិន​សូវ​ហ៊ាន​ឲ្យ​អ្នក​ណា​ដឹង​ទេ សូម្បី​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក៏​មិន​ចង់​ដែរ។ សុខភាព​ប្រដាប់​បន្ត​ពូជ ដូច​នឹង​សុខភាព​ទូទៅ​ដែរ បើ​មិន​ថែ​ទាំ​បាន​ល្អ​ទេ ក៏​អាច​កើត​ជំងឺ​បាន​ដែរ ឧទាហរណ៍​ដូច​ជា​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​លើ​មនុស្ស​ប្រុស​ជា​ដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ធម្មតា បំពង់​បង្ហួរនោម​របស់​បុរស ជា​បំពង់​មូល ទន់ និង​អាច​រីក​រួម​បាន​ក្នុង​អំឡុង​ពេល​ដែល​យើង​បត់​ជើង​តូច។ ការ​រួម​ត្បៀត​តូច​របស់​បំពង់​ទឹក​នោម ជា​ការ​រួម​តូច​ទំហំ​នៃ​បំពង់​បង្ហួរនោម។ ជំងឺ​រន្ធ​នោម​ត្បៀត​តូច​របស់​បុរស​ៗ​អាច​កើត​ឡើង​បាន​ដោយ​សារ​មូលហេតុ​ដូច​ជា៖ រន្ធ​នោម​ត្បៀត​តូច​ពី​កំណើត ដែលជា​ករណី​កម្រ ព្រោះ​តែការ​បើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស រន្ធ​នោម​ត្បៀត​តូច​មក​ពី​កំហុស​បច្ចេកទេស ជា​ករណី​ដែល​ច្រើន​កើត​ឡើង​ជា​ញឹកញាប់ កើត​ឡើង​នៅ​ក្រោយ​ពេល ដាក់​សុង​ទឹក​នោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្ដាល​ឲ្យ​រហែក​ភ្នាស​ខាង​ក្នុង​របស់​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​មាន​ការ​ឆ្លង​ជំងឺ រលាក​បំពង់​បង្ហូរ​ទឹក​នោម គ្នា​យើង​ប្រុស​ៗ​អាច​ចំណាំ​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​នេះ​បាន​ដោយ​សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ទឹក​នោម​ដូច​ជា ពិបាកនោម​ ទឹក​នោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រក់​តក់ៗ និង​ការ​ពិបាក​នោម​អាច​កើត​ឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូត​ដល់​នោម​លែង​ចេញ។ ផល​ពិបាក​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច ក្រោយ​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​រន្ធ​នោម​ត្បៀត​តូច ប្រុស​ៗ​ក៏​អាច​ជួប​ផល​ពិបាក​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖ - រលាក​ក្រពេញ​ប្រូស្តាត - នោម​លែង​ចេញ - រលាក​បំពង់​បង្ហូរ​ទឹកនោម - ខ្សោយ​តម្រង​នោម។

ជំងឺតម្រងនោម

គ្រប់​សរីរាង្គ​លើ​រាងកាយ​យើង មិន​ថា​ធំ ឬ​តូច សុទ្ធ​តែ​មាន​ភាព​ចាំ​បាច់​ជួយ​ឲ្យ​រាងកាយ​ដំណើរ​ការ​បាន​ប្រក្រតី ហើយ​ក្នុង​នោះ​ក៏​មាន​តម្រង​នោម​ដែរ។ ត្បិត​តែ​តម្រង​នោម​ជា​សរីរាង្គ​តូច​មួយ តែ​មាន​មុខ​ងារ​សំខាន់​ៗ​ដូច ចម្រោះ​ជាតិ​ពុល រក្សា​លំនឹង​ជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ ក៏​ដូច​ជា​ផលិត​អ័រម៉ូន​មួយ​ចំនួន។ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ដោយសារ​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​តម្រងនោម ហេតុ​នេះ​ហើយ​យើង​គួរ​ចេះ​ថែ​រក្សា​សុខភាព​តម្រងនោម ដោយ​គ្រាន់​តែ​អនុវត្ត​តិចនិក​សាមញ្ញៗ​ខាង​ក្រោម​ដូច​ជា៖ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ពី ២,៥ - ៣លីត្រ/ថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការ​បាត់បង់​ជាតិ​ទឹក កាត់​បន្ថយ និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង​ក្រួសតម្រងនោម។ ២- ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់។ កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អែម​ពេក ឬ​ក៏​ប្រៃពេក ដើម្បី​ការពារ និង​គ្រប់គ្រង​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ឡើង​សម្ពាធ​ឈាម។ ៣- ធ្វើ​លំហាត់​ប្រាណ​ជាប់​ជា​ប្រចាំ ដើម្បី​ធានា​បាន​នូវ​ទម្រង់​រាងកាយ​មួយ​សម​ស្រប។ ៤- ចៀសវាង​ការ​ជក់​បារី និង​ត្រូវ​កម្រិត​ការញ៉ាំគ្រឿង​ស្រវឹង​ ព្រោះ​បារី និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម។ ៥- ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ៦- កាត់​បន្ថយ​ស្រ្តេស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ ៧- ពិនិត្យ និងតាមដានសុខភាពឲ្យបានទៀងទាត់ និងមុខងារតម្រងនោមជាមួយគ្រូពេទ្យឯកទេស ពិសេសចំពោះអ្នកមាន​ជំងឺលើសឈាម ឬទឹកនោមផ្អែម។

បញ្ហាប្លោកនោម

រលាកប្លោកនោមអាចផ្តល់ការរំខាន ធ្វើឱ្យយើងឈឺចាប់ និងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប្រសិន​បើ​មេរោគឆ្លងរាលដាលដល់តម្រងនោម។ តើយើងគួរធ្វើបែបណា​ដើម្បី​ការពារខ្លួន​ពីការរលាក​ប្លោក​នោម? រលាកប្លោកនោមកើតឡើងដោយសារការឆ្លងបាក់តេរីតាមទ្វារមាស លិង្គ ឬរន្ធគូទ ចូលទៅក្នុង​បង្ហួរ​នោម និងចូលទៅក្នុងប្លោកនោម ហើយច្រើនកើតលើស្រ្តី។ យើងអាចសាកល្បងវិធីសាស្រ្តមួយចំនួនដូចខាងក្រោមដើម្បីការពារខ្លួនពីការរលាកប្លោកនោម៖ ១. ញុំាទឹកឱ្យបានច្រើន ការញុំាទឹក ២ លីត្រក្នុង ១ ថ្ងៃអាចជួយយើងកម្ចាត់បាក់តេរីចេញពីប្លោក​នោម​តាមរយៈទឹកនោម។ ២. កុំទប់នោម យើងត្រូវទៅបន្ទប់ទឹករាល់ពេលមានអារម្មណ៍ចង់បត់ជើងតូច ព្រោះបើមិន​ដូចនោះទេ ​បាក់តេរី​នឹង​ក​កើត​ក្នុង​ប្លោកនោម និងបណ្តាលឱ្យរលាក។ ៣. ជូតគូទពីមុខទៅខាងក្រោយ ការជូតគូទពីមុខទៅខាងក្រោយអាចរារាំងការឆ្លងបាក់តេរីពីតំបន់រន្ធគូទចូលតាមទ្វារមាស និង​ចូល​ទៅ​ក្នុងបង្ហួរនោម។ ៤. ចៀងវាងងូតទឹកក្នុងអាង ការងូតទឹកក្នុងអាងងូតទឹកងាយធ្វើឱ្យយើងឆ្លងមេរោគ។ ចង់គណនា BMI ចុចទីនេះ! ៥. រក្សាអនាម័យ យើងត្រូវសម្អាតស្បែកជុំវិញទ្វារមាស លិង្គ និងរន្ធគូទថ្នមៗជារៀងរាល់ថ្ងៃដោយប្រើ​សាប៊ូ​ដែល​មាន​កម្រិតខ្សោយៗ ព្រោះស្បែកជុំវិញតំបន់ទាំងនេះមានសភាពខ្សោយ និងងាយរលាក។ ៦. នោមភ្លាមបន្ទាប់ពីរួមភេទរួច ការធ្វើបែបនេះ​​អាច​ជួយ​បណ្តេញ​បាក់តេរី​ចេញ​ពី​បង្ហួរ​នោម និងបង្ការ​ការ​ឆ្លង​មេរោគ​​ផ្លូវ​ទឹកនោម។ ៧. ចៀសវាងការប្រើស្ព្រាយបាញ់បំបាត់ក្លិន ឬទឹកអនាម័យនៅតំបន់ប្រដាប់ភេទ ការប្រើផលិតផលទាំងនេះអាចធ្វើឱ្យរលាកបង្ហួរនោម និងប្លោកនោម។ ៨. ជ្រើសរើសខោក្នុងធ្វើពីកប្បាស ខោក្នុងសាច់កប្បាសអាចស្រូបសំណើម និងអនុញ្ញាតឱ្យខ្យល់​ចេញចូល​បានល្អ​ដែលអាច​ការពារការឆ្លងមេរោគផ្សិត។ ខាងក្រោមនេះជារោគសញ្ញានៃការរលាកប្លោកនោម៖ នោមញឹក មានការឈឺចាប់ពេលនោម ទឹកនោមមានក្លិន ឬមានពណ៌ស្រអាប់ ឬក្រមៅ មានឈាមក្នុងទឹកនោម ឈឺផ្នែកខាងក្រោមពោះ ក្តៅខ្លួនតិចតួច រលាកប្លោកនោមអាចប៉ះពាល់ដល់ស្រ្តីប្រហែល ៦០% ។ ម្យ៉ាងទៀតស្រ្តីអាច​រលាកប្លោកនោម​ម្តង​ហើយ​ម្តងទៀត ប្រសិនមិនបានការពារខ្លួនត្រឹមត្រូវ។

សុខភាពក្រពេញប្រូស្តាត

ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហា​ប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហា​ប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញ​ប្រូស្តាត​រីកធំមានអ្វីខ្លះ? ក្រពេញប្រូស្តាតគឺជាក្រពេញដែលមានទំហំប៉ុនគ្រាប់វ៉ុលណាត់ (Walnut) និងស្ថិតនៅពីក្រោម​ប្លោក​នោម ហើយព័ទ្ធជុំវិញបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមពីប្លោកនោម។ ក្រពេញ​ប្រូស្តាត​មាន​តួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធបន្តពូជរបស់បុរស ដោយជួយចិញ្ចឹម និងដឹកនាំមេជីវិតឈ្មោល​ចេញ​ពី​ពងស្វាសនៅពេលមានការបញ្ចេញទឹកកាម។ អ្នកដែលមានក្រពេញប្រូស្តាតរីកធំមិនសូវមានរោគសញ្ញា ឬអាការៈទេ។ ប៉ុន្តែនៅពេលដែល​ក្រពេញ​​ប្រូស្តាត​រីកកាន់តែធំ នោះអាចសង្កត់លើផ្នែកខាងក្រៅនៃបង្ហួរនោម ដែលបណ្តាលឱ្យបង្ហួរនោម​រួមតូច និងបង្កឱ្យមានអាការៈដូចជា៖ ពិបាកនោម ឬចេញទឹកនោមខ្សោយ មានអារម្មណ៍ថានោមមិនអស់ (ប្លោកនោមនៅមានទឹកនោម) ពិបាកនោម មានទឹកនោមតក់ៗ​បន្ទាប់ពីនោមរួច នោមញឹក ជាពិសេសនៅពេលយប់ ត្រូវការនោមជាបន្ទាន់ (ពេលខ្លះយើងអាចលេចនោមមុនពេលចូលដល់បន្ទប់ទឹក) លំហូរនោម​បែកជាពីរ ចង់ស្វែងយល់បន្ថែមពីបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ! កត្តាមួយចំនួនអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ ១. អាយុ នៅពេលបុរសមានអាយុកាន់តែច្រើន ហានិភ័យនៃការមានក្រពេញ​ប្រូស្តាត​​​រីកធំមានកាន់តែខ្ពស់។ ២. កម្រិតអ័រម៉ូន នៅពេលបុរសមានអាយុច្រើន តុល្យភាពរបស់អ័រម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូន​មាន​ការផ្លាស់ប្តូរ​ដែល​អាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ។ ៣. ប្រវត្តិគ្រួសារ ប្រសិនបើយើងមានសមាជិកគ្រួសារដែលមានបញ្ហាប្រពេញប្រូស្តាតរីកធំ យើង​ទំនងជាអាចមាន​ប្រពេញ​ប្រូស្តាតរីកធំដែរ។ ៤.  ជំងឺមេតាប៉ូលីស តាមការស្រាវជ្រាវបានឱ្យដឹងថា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការធាត់ បង្កើន​ហានិភ័យ​ក្នុងការធ្វើឱ្យក្រពេញប្រូស្តាតរីកធំ។ ក្រពេញប្រូស្តាតរីកធំមិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាល​អាចកាត់​បន្ថយ​រោគសញ្ញា ​និងអាការៈ ព្រមទាំងអាចជួយកែលម្អគុណភាពជីវិតរបស់យើងបាន។ យើងអាច​ព្យាបាល​​ក្រពេញប្រូស្តាតរីកធំដោយកែប្រែរបៀបរស់នៅ ប្រើថ្នាំ ឬធ្វើការវះកាត់ អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរនៃជំងឺ។

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហា​សុខភាពជាច្រើន។ ក្រពេញ​លើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិត​ជាតិស្ករក្នុងឈាម  សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើ​យើងត្រូវធ្វើដូចម្តេច​​ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម? កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះ​វា​អាច​នឹងចុះខ្សោយ។ ដើម្បី​ចៀស​វាង​ខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖ ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពល​ដល់​ការ​គេង​ដែលធ្វើឱ្យរាងកាយ​យើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញ​លើតម្រង​នោម​នឹងប​ញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។ ២. កាត់បន្ថយជាតិស្ករ ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុង​ឈាម បន្ទាប់មកក្រពេញ​លើ​តម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោម​នឹង​ផលិត​អ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។ ៤. គេងឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។ ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣ អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹង​ខួរ​ក្បាល និងជួយកាត់បន្ថយភាពតានតឹង។ ៦. ញុំាម៉ាញ៉េស្យូម ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់​បន្ថយ​​ភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារ​ទាំង​នោះមាន​ដូច​ជា​គ្រាប់​ធញ្ញជាតិ សណ្ដែង និង​ស្រូវសាឡី ជាដើម។​ ៧. ញុំាវីតាមីន B វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ […]

ជំងឺតម្រងនោម

ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ​ដែល​មិន​ព្យាបាល​ត្រឹម​ត្រូវ អាច​បង្ក​ជា​ជំងឺ​ខ្សោយ​តម្រង​នោម​មួយ​មុខ​ថែម​ទៀត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ អាច​ផ្ដល់​ផល​វិបាក​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សរីរាង្គ​យើង ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​ការ​កើន​ឡើង​ជាតិ​ពុល​ច្រើន​ក្នុង​ឈាម កង្វះ​គ្រាប់​ឈាម​ក្រហម​ជា​ដើម។ ក្នុង​ករណី​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ខ្ពស់​ទៅ​លើ​របប​អាហារ​បន្ថែម​ពី​លើ​ការ​ប្រើ​ប្រាស់​ថ្នាំ​ទៀង​ទាត់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដូច​ជា ឡើង​សម្ពាធ​ឈាម ហើម​សួត វិបត្តិ​ចលនា​បេះដូង។ គណនា BMI នៅទីនេះ អាហារ​អ្នក​ខ្សោយ​តម្រង​នោម​ត្រូវ​ប្រុងប្រយ័ត្ន -អំបិល៖ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មិន​ត្រូវ​ញ៉ាំ​អំបិល​លើស​ពី ៥ក្រាម/ថ្ងៃ និង​ជៀស​វាង​អាហារ​ប្រៃ​ខ្លាំង​ដូចជា​ប្រហុក ផ្អក ឆៃប៉ូវ​ជា​ដើម។ -សារធាតុ​ប៉ូតាស្យូម៖ អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ដល់​បេះដូង​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​កម្រិត​ធ្ងន់។ -កាត់បន្ថយ​សារធាតុ​ខ្លាញ់៖ ដើម្បី​សុខភាព​ល្អ យក​ល្អ​គួរ​ចៀស​ឆ្ងាយ​ពី​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ពិសេស​ខ្លាញ់​សត្វ។ -សារធាតុ​ផូស្វ័រ (phosphorus): ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ផូស្វ័រ​ច្រើន​ដូច​ជា គ្រឿង​សមុទ្រ។ បន្ថែម​ពី​លើ​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម ញ៉ាំ​ទឹក​ស្អាត អាហារ​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​តុល្យភាព ដូច​ជា​បន្លែ ផ្លែឈើ សាច់ ត្រី ស៊ុត ទៅ​តាម​កម្រិត​សម​ល្មម។ អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ កាត់​បន្ថយ​គ្រឿង​ស្រវឹង ឈប់ជក់​បារី និង​កាត់​បន្ថយ​ភាព​តាន​តឹង​ដែល​ខ្លួន​មាន​ផង​ដែរ។

សុខភាពប្រព័ន្ធទឹកនោម

ក្រួស​ប្លោក​នោម​ ជា​គ្រីស្តាល់​តូច​ៗ​ដែល​​កកើត​ឡើង​នៅ​ក្នុង​ទឹក​នោម​ ហើយ​វា​មាន​សភាព​រឹង និង​ជាប់​នៅ​ក្នុង​ប្លោក​នោម​។ ជា​ទូ​ទៅ ក្រួស​ប្លោក​នោម​មាន​​ទម្រង់​ និង​ទំហំ​ផ្សេង​ៗ​ និង​ច្រើន​តែ​កើត​ឡើង​លើ​បុរស​។ រោគសញ្ញា​នៃ​ក្រួស​ប្លោក​នោម​ ឈឺ​ពោះ ឬ​តឹងពោះ​ ទឹក​នោម​ល្អក់ ឬ​មាន​ពណ៌​ស្រអាប់ នោម​ឈាម​ នោម​ញឹកញាប់​ ឬ​នោម​ឈឺ ពិបាក​នោម​ ហៀរ​ទឹក​នោម​ ឈឺ​ប្រដាប់​ភេទ​ សញ្ញា​នៃ​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​  ដែល​រួម​មាន​គ្រុន​ក្ដៅ នោម​ឈឺ និង​នោម​ញឹកញាប់​។ ក្រួស​ប្លោក​នោម​បណ្ដាល​មក​ពី​អ្វី​? ​ក្រួស​ប្លោក​នោម​កកើត​ឡើង​ដោយ​សារ​ជាតិ​រ៉ែ​នៅ​​ក្នុង​ទឹក​នោម​។ បញ្ហា​ទូទៅ​​​ដែល​នាំ​ឲ្យ​កើត​ក្រួស​ប្លោក​នោម​ រួម​មាន​៖ ក្រពេញ​ប្រូស្តាត​រីក​ធំ​ ស្ទះ​នៅ​បាត​ប្លោក​នោម​ ការ​​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​ ការ​ខូច​សរសៃ​ប្រសាទ ថ្នក់​នៅ​ប្លោក​នោម ​ការ​វះ​កាត់​ប្លោក​នោម​ ជំងឺ​Cystocele ទប់​នោម​ ក្រួស​តម្រង​នោម​មិន​ដូច​ក្រួស​ក្នុង​ប្លោក​នោម​ទេ ដោយ​​សារមាន​ការវិវត្តន៍​ខុស​ៗ​គ្នា។ យ៉ាង​ណា​មិញ ក្រួស​តូច​ៗ​នៅ​ក្នុង​តម្រង​នោម​អាច​ផ្លាស់ទី​តាម​បង្ហួរ​នោម​ទៅ​ក្នុង​ប្លោក​នោម ហើយ​អាច​ក្លាយ​ជា​ក្រួស​ក្នុង​ប្លោក​នោម​​ជំនួស​វិញ​។ គន្លឹះ​​បង្ការ​ក្រួស​ប្លោក​នោម ដើម្បី​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ក្រួស​ប្លោក​នោម​ គ្នា​យើង​គប្បី​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​៖ ព្យាបាល​ការ​​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ឲ្យ​បាន​ទាន់​ពេលវេលា​ ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ច្រើន​ ប្រៃ​ និង​ផ្អែម​ពេក​ ជៀសវាង​ការ​ជក់បារី និង​ប្រើប្រាស់​​គ្រឿង​ញៀន​។

ជំងឺតម្រងនោម

ក្រោយ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ក្រុម​គ្រូពេទ្យ និង​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​អាច​រង​ផល​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​ធ្ងន់ធ្ងរ រួម​ទាំង​បេះដូង និង​តម្រង​នោម​ផង​ដែរ​។ ផលវិបាក​​អាច​កើត​ឡើង​ ក្រោយ​ជា​សះស្បើយ​ពី​​ជំងឺ​កូវីដ​-១៩ អ្នកជំងឺ​មួយ​ចំនួន​ដែល​ធ្លាប់​កើត​​ជំងឺ​កូវីដ​-១៩​ ធ្ងន់ធ្ងរ អាច​​ប្រឈម​នឹង​បញ្ហា​​ខូច​តម្រង​នោម​ ទោះ​បី​ជា​​​មិន​ធ្លាប់​មាន​បញ្ហា​តម្រង​នោម​ពី​មុន​ក៏​ដោយ​។ យោង​តាម​របាយការណ៍​​​​ជំហាន​ដំបូង​បាន​បង្ហាញ​ថា​ អ្នក​ជំងឺ​ប្រមាណ​៣០%​​ដែល​កើត​ជំងឺ​កូវីដ​-១៩​នៅ​ប្រទេស​ចិន និង​ទីក្រុង​ញូវយ៉ក​ បាន​វិវត្ត​ទៅ​ជា​របួស​តម្រង​នោម​កម្រិត​មធ្យម​ ឬ​ធ្ងន់ធ្ងរ​ ហើយ​សញ្ញា​នៃ​បញ្ហា​តម្រង​នោម​ រួម​មាន​កម្រិត​ប្រូតេអ៊ីន​ខ្ពស់​​នៅ​ក្នុង​ទឹក​នោម​ និង​ដំណើរការ​ឈាម​មិន​ប្រក្រតី​។ ជាក់​ស្ដែង អ្នក​ជំងឺ​ជា​ច្រើន​ដែល​​កើត​ជំងឺ​កូវីដ-១៩ ​ធ្ងន់ធ្ងរ ​ច្រើន​មាន​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ រួម​មាន​សម្ពាធ​ឈាម​ខ្ពស់ និង​ទឹក​នោម​ផ្អែម ដែល​​ជា​កត្តា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​។ ជំងឺ​កូវីដ​-១៩​ បំផ្លាញ​តម្រង​នោម​ដោយ​របៀប​ណា​? ទោះ​បី​ជា​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​-១៩ លើ​តម្រង​នោម​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ ប៉ុន្តែ​មាន​​កត្តា​សក្ដានុពល​មួយ​ចំនួន​ដែល​​ក្រុម​គ្រូពេទ្យ​ និង​អ្នក​ស្រាវជ្រាវ​កំពុង​តែ​សិក្សា​ស្វែង​យល់​។ ​វីរុស​កូវីដ​-១៩​ អាច​ឆ្លង​ទៅ​កោសិកា​របស់​តម្រង​នោម។ អុកស៊ីសែន​តិច​ពេក​នៅ​ក្នុង​ឈាម​ បណ្ដាល​មក​ពី​ជំងឺ​រលាក​សួត ដែល​ច្រើន​តែ​កើត​លើ​អ្នក​ជំងឺ​កូវីដ-១៩ ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​តម្រង​នោម​ដំណើរការ​ខុស​ប្រក្រតី។ ប្រព័ន្ធ​ចាប់​មេរោគ ​អាច​បង្ក​ការ​រលាក​ធ្ងន់ធ្ងរ​ នៅ​ពេល​ព្យាយាម​កម្ចាត់​វីរុស​កូវីដ​-១៩ ដែល​ជា​លទ្ធផល​ វា​អាច​បំផ្លាញ​ជាលិកា​ល្អ​នៅ​ក្នុង​តម្រង​នោម​។ វីរុស​កូវីដ​-១៩​ អាច​នាំ​ឲ្យ​មាន​កំណក​ឈាម​ និង​អាច​ស្ទះ​សរសៃ​ឈាម​តូច​បំផុត​នៅ​ក្នុង​តម្រង​នោម​ ជា​ហេតុ​នាំ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ​។​​ ​​​​​​​​អ្នក​ជំងឺ​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ដែល​មាន​​បញ្ហា​តម្រង​នោម​មាន​រោគសញ្ញា​អ្វី​ខ្លះ​? ស្ទើរ​តែ​៩០%​ នៃ​អ្នក​ជំងឺ​ដែល​ជា​សះស្បើយ​ពី​វីរុស​កូវីដ​-១៩ ​ មិន​បង្ហាញ​រោគសញ្ញា​​ច្បាស់លាស់​​នៃ​ជំងឺ​តម្រង​នោម​ឡើយ​។ យ៉ាង​ណា​មិញ មុខងារ​តម្រង​នោម​នៃ​អ្នក​ជំងឺ​​ត្រូវ​បាន​​ធ្លាក់​ចុះ​ ហើយ​រោគសញ្ញា​នៃ​ការ​ខ្សោយ​សរីរាង្គ​មួយ​នេះ​ ក៏​​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ដែរ​។