របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ញ៉ាំតាសក់ផ្អែមផ្ដល់អត្ថប្រយោជន៍ ៦យ៉ាងចំពោះសុខភាព

គ្នាយើងភាគច្រើន ប្រហែលជាធ្លាប់បានញ៉ាំផ្លែតាសក់ផ្អែម ហើយក៏បានដឹងពីរសជាតិរបស់វាផងដែរ ទាំងឆ្ងាញ់ និងសម្បូរលក់នៅលើទីផ្សារទៀតផង។ តាសក់ផ្អែមមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ចំណែកអត្ថប្រយោជន៍របស់វា ក៏មានច្រើនផងដែរចំពោះសុខភាព។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.សុខភាពភ្នែក ញ៉ាំតាសក់ផ្អែមក៏អាចជួយឲ្យភ្នែកមានសុខភាពល្អបានដែរ ព្រោះថាផ្លែឈើប្រភេទនេះមានផ្ទុកទៅដោយ សារជាតិចិញ្ចឹម ដូចជា វីតាមីន A និង Zeaxanthin ជាសារធាតុសំខាន់ជួយឲ្យភ្នែកមើលឃើញច្បាស់ល្អ កាត់បន្ថយការរលាក និង អុកស៊ីតកម្ម ពិសេសការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។ ២.ពង្រឹងប្រព័ន្ធភាពស៊ាំ ដោយសារតែផ្លែនេះសម្បូរវីតាមីន A (Beta-carotene) ដូច្នេះក៏ជាផ្នែកមួយជំនួយដល់កោសិកាគ្រាប់ឈាម និង ពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ ការសិក្សាបានបង្ហាញថា ញ៉ាំផ្លែតាសក់ផ្អែមជាប្រចាំ មិនថាជាបង្អែម ឬក្រឡុកនោះទេ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំល្អ។ ៣.សម្រួលប្រព័ន្ធរំលាយអាហារ ដោយសារតែតាសក់ផ្អែមមានផ្ទុកនូវជាតិសរសៃច្រើន ដូច្នេះហើយ ក៏ជាផ្នែកមួយអាចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និង ជួយកាត់បន្ថយបញ្ហាទល់លាមកទៀតផង។ ម្យ៉ាងវិញទៀត​តាសក់ផ្អែម​ក៏សម្បូរជាតិទឹកផងដែរ។ ៤.សុខភាពស្បែក តាសក់ផ្អែមក៏មានផ្ទុកទៅដោយវីតាមីន C និង វីតាមីន A ដែលជាវីតាមីនសំខាន់សម្រាប់ជំនួយដល់សុខភាពស្បែក ជួយឲ្យស្បែកភ្លឺរលោងថ្លា និង មានសំណើម មិនតែប៉ុណ្ណោះក៏ជួយប្រឆាំងនឹងភាពជ្រីវជ្រួញចាស់ជាងវ័យផងដែរ។ ៥.គ្រប់គ្រងសម្ពាធឈាម តាសក់ផ្អែមគឺជាអាហារល្អបំផុតសម្រាប់អ្នកជំងឺលើសសម្ពាធឈាម ព្រោះថា ផ្លែឈើប្រភេទនេះក៏សម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុសំខាន់សម្រាប់សរសៃឈាម។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលសម្បូរទៅដោយ ប៉ូតាស្យូម […]


រូបមន្តសុខភាព

អ្នកមានបញ្ហានោមញឹក ដឹងអត់ថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ?

ការនោមញឹកជាអាការៈមួយស្ដែងឡើងដោយមានការឈឺនោមញឹកញាប់ខុសធម្មតា ពិបាកទ្រាំ ទោះឈឺនោមតិច ឬច្រើនក៏ដោយ ក្នុងមួយថ្ងៃនោមស្ទើតែមិនក្រោម ៨ដងនោះទេ។ អាការៈនេះអាចកើតមានទាំងបុរស និងស្ដ្រី ចំណែកមូលហេតុដែលបង្កឲ្យមានបញ្ហានេះមានច្រើន ក្នុងនោះមានដូចជា ការរលាកប្រព័ន្ធទឹកនោម ក្រួសក្នុងប្លោកនោម អ្នកមានផ្ទៃពោះ បញ្ហាប្រព័ន្ធប្រសាទ ក្រពេញប្រូស្ដាត​រីកធំ និង ករណីខ្លះទៀតក៏បណ្ដាលមកពីរបបអាហារផងដែរ។ ពពួកគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និង ភេសជ្ជៈមានជាតិកាបូអ៊ីដ្រាត ក៏​អាច​បណ្ដាលឲ្យយើងនោមញឹកដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! របបអាហារដែលគួរញ៉ាំ ប្រសិនបើយើងមានបញ្ហាបែបនេះកើតឡើង របបអាហារដែលគួរញ៉ាំ និងអាចជួយកាត់បន្ថយអាការៈបែបនេះបានមានដូចជា៖ ពពួកផ្លែឈើ៖ ផ្លែចេក ផ្លែប៉ោម ទំពាំងបាយជូរ និងឪឡឹក។ ពពួកបន្លែ៖ ខាត់ណាខៀវ ស្ពៃក្ដោប ការ៉ុត តាសក់ ស្ពៃបៃតង និងផ្លែត្រប់​។ ពពួកសាច់៖ ត្រី សាច់មាន់ និង​ស៊ុត។ របបអាហារមិនគួរញ៉ាំ ខណៈសុខភាពរបស់យើងកំពុងតែជួបបញ្ហានេះ យើងគួរតែជៀសឆ្ងាយពីអាហារទាំងនេះ៖ ភេសជ្ជៈដែលមានជាតិកាបូន ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ ផលិតផលទឹកដោះគោ សូកូឡា គ្រឿងស្រវឹង ផ្លែក្រូចឆ្មារ​ ទឹកក្រូចឆ្មារ ប៉េងប៉ោះ និងផលិតផលដែលធ្វើពីប៉េងប៉ោះ […]


រូបមន្តសុខភាព

ផ្លែឈើទាំង៤ប្រភេទនេះអាចជួយដល់ប្រព័ន្ធភាពស៊ាំរឹងមាំ

ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ពង្រឹងប្រព័ន្ធភាពស៊ាំ? ព្រោះថា ប្រព័ន្ធភាពស៊ាំមានមុខងាសំខាន់ ជួយការពាររាងកាយពីការឆ្លងមេរោគ ជំងឺផ្សេងៗ ហើយក៏ជួយឲ្យរាងកាយរបស់យើងរឹងមាំផងដែរ។ ដូច្នេះដើម្បីឲ្យប្រព័ន្ធភាពសាំរឹងមាំល្អ កុំភ្លេចងាកចាប់អារម្មណ៍នឹងផ្លែ៤ប្រភេទនេះ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ក្រូច ផ្លែក្រូចគឺជាផ្លែឈើដែលគ្នាយើងកន្លងមកបានដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាព។ ក្រូចសម្បូរទៅដោយវីតាមីន C ដែលជាសារជាតិសំខាន់សម្រាប់ត្រូវការរាងកាយរបស់យើងប្រចាំថ្ងៃ។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពសាំឲ្យរឹងមាំ ប្រឆាំងអុកស៊ីតកម្ម និងការរលាក។ ផ្លែក្រូចទម្ងន់​ ១០០ក្រាម មានផ្ទុកវីតាមីន C ច្រើនដល់ទៅ ៥៣,២ មិល្លីក្រាម។ ២.ទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ក៏មិនខុសគ្នានឹងផ្លែក្រូចនោះដែរ ជាប្រភេទផ្លែឈើសម្បូរទៅដោយវីតាមីន C ជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ មិនតែប៉ុន្ដែប៉ុណ្ណោះក៏នៅមានវីតាមីន E, និង​A បន្ថែមពីលើទៀត ដែលវីតាមីនទាំង ២ក៏រួមចំណែកជួយដល់កោសិកាគ្រាប់ឈាមក្រហម និង សម្រួលចរន្ដឈាមឲ្យដើរស្រួល។ ប៉ុន្ដែគួរប្រុងប្រយ័ត្នបន្ដិច សម្រាប់អ្នកមានជំងឺប្រចាំកាយត្រូវការញ៉ាំថ្នាំជាប្រចាំ ដូចជាថ្នាំលើសសម្ពាធឈាម ថ្នាំបញ្ចុះកូលេស្ដេរ៉ុល គួរពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដញ៉ាំផ្លែឈើនេះ។ យោងតាមការចុះផ្សាយរបស់នាយកដ្ឋានសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) បានបង្ហាញថា ការញ៉ាំផ្លែទំពាំងបាយជូរ ឬទឹកទំពាំងបាយជូរ អាចបណ្ដាលឲ្យប៉ះពាល់ដល់ការប្រើប្រាស់ថ្នាំ ករណីភាគច្រើន អាចធ្វើឲ្យកើនឡើងកម្រិតជាតិថ្នាំក្នុងឈាម ដែលប្រឈមហានិភ័យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ […]


រូបមន្តសុខភាព

ផ្លែឈើ៥ប្រភេទនេះល្អសម្រាប់ខួរក្បាល ហើយក៏សម្បូរនៅលើទីផ្សារ

មិនមែនទាល់តែផ្លែឈើដែលមានតម្លៃថ្លៃ ឬជាប្រភេទផ្លែឈើកម្រទើបសមជាអាហារផ្ដល់អត្ថប្រយោជន៍ដល់សុខភាពខួរក្បាលនោះទេ ពោលផ្លែឈើដែលងាយស្រួលរក និងតម្លៃធូរថ្លៃនៅលើទីផ្សារ ក៏ជាប្រភពអាហារជំនួយដល់សុខភាពខួរក្បាលឲ្យរឹងមាំ និងជួយការពារពីជំងឺបានល្អផងដែរ សំខាន់ឲ្យតែយើងបានញ៉ាំជាប្រចាំ។ ថ្ងៃនេះ Hello គ្រូពេទ្យសូមបង្ហាញផ្លែឈើ៥ប្រភេទ ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយើង ស្ទើរមិននឹកស្មានដល់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ផ្លែប៉េងប៉ោះ ផ្លែប៉េងប៉ោះជាធម្មតាគេតែងចាត់ទុកថាជាបន្លែសម្រាប់ស្លរ ឆា ប៉ុន្ដែជាក់ស្ដែងវាក៏ជាផ្លែឈើមួយប្រភេទដែរយើងអាចយកមកញ៉ាំឆៅបានដូចផ្លែឈើដទៃទៀត ហើយថែមទាំងផ្ដល់អត្ថប្រយោជន៍ ដល់សុខភាពខួរក្បាលផងដែរ ពិសេសសារធាតុចិញ្ចឹមដែលសម្បូរគឺ Lycopene នេះតែម្ដង។ Lycopene ជា​សារជាតិសំខាន់ជំនួយដល់ខួរក្បាល កាត់បន្ថយបញ្ហាស្ដ្រេសដោយអុកស៊ីតកម្ម ពិសេសជំនួយដល់ចរន្ដឈាមក្នុងខួរក្បាលឲ្យដំណើរការបានល្អ ពោលជួយរំលាយជាតិកូលេស្ដេរ៉ូលដែលកើតមានក្នុងសរសៃឈាមគ្រប់សរីរាងកាយ។ ២.ផ្លែត្របែក យើងមិនអាចមើលរំលងផ្លែឈើមួយប្រភេទនេះបានទេ ព្រោះវាមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន A , C, B3, B6 ពពួក carotenoids និង polyphenols ក៏មាននៅក្នុងផ្លែត្របែកនេះដែរ ដូច្នេះហើយទើបមានគុណសម្បត្ដិសម្រាប់សុខភាពខួរក្បាលខ្លាំងយ៉ាងនេះ។ Carotenoids អាចប្រឆាំងទៅនឹងការរលាក និង អុកស៊ីតកម្ម មិនតែប៉ុណ្ណោះក៏ជួយដល់សុខភាពសុខភាពសរសៃឈាមក្នុងរាងឲ្យដំណើរការល្អប្រសើរ។ ចំណែក polyphenols ជួយពង្រឹងដល់ប្រព័ន្ធប្រសាទ ឲ្យកាន់តែរឹងមាំ និងជួយបង្កើនការចងចាំបានល្អ។ ៣.ផ្លែចេក ចេកជាផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូមដែលជាសារជាតិសំខាន់មួយជួយដល់សុខភាពបេះដូង និង សរសៃឈាមឲ្យដំណើរការបានល្អ។ ក្រៅពីនោះចេកក៏មានផ្ទុកអាស៊ីតអាមីណូម្យ៉ាងទៀតគឺ […]


រូបមន្តសុខភាព

ញ៉ាំដំឡូងជ្វាក៏អាចជួយបន្ថយជំងឺគ្រោះថ្នាក់ទាំងនេះបានដែរ

ទាំងនេះគឺជាដំណឹងល្អសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំដំឡូងជ្វាហើយ។ មិនថាប្រភេទដំឡូងជ្វាដែលមានសាច់ពណ៌ ស លឿង ឬស្វាយនោះទេ សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាព ពិសេសសម្រាប់អ្នកមានជំងឺរ៉ាំរៃប្រចាំកាយរាប់ឆ្នាំ ក៏អាចរួមចំណែកកាត់បន្ថយអាការៈបានល្អប្រសើរផងដែរ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករ ដំឡូងជ្វាក៏មានអត្ថប្រយោជន៍ជួយបញ្ចុះសម្ពាធឈាម និង គ្រប់គ្រងជាតិស្ករមិនឲ្យឡើងខ្ពស់ នោះទេ នេះបើយោងតាមការលើកឡើងរបស់សមាគមន៍ទឹកនោមផ្អែម អាមេរិក។ ដូច្នេះចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ឬមានជំងឺលើសសម្ពាធឈាមរ៉ៃរាំក៏ញ៉ាំអាចញ៉ាំអាហារនេះបានដោយសុវត្ថិភាព។ ២.សម្បួរជាតិប៉ូតាស្យូម ដំឡូងជ្វាមានផ្ទុកជាតិចិញ្ចឹមច្រើនប្រភេទ ក្នុងនោះក៏មានប៉ូតាស្យូមដែលជាសារជាតិម្យ៉ាងមានមុខងារសំខាន់ ជួយដល់សុខភាពបេះដូង។ របបអាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូមខ្ពស់នឹងជួយកាត់បន្ថយជាតិសូដ្យូម(អំបិល) ក្នុងសរសៃឈាមបានល្អ ជួយការពារពីការប្រឈមជំងឺបេះដូង លើសម្ពាធឈាម សរសៃឈាមខួរក្បាល នេះបើយោងតាមសមាគមន៍សុខភាពបេះដូង អាមរិក។ បរិមាណដំឡូងជ្វា ១០០ក្រាម ផ្ទុកប៉ូតាស្យូម ៣៣៧ មិល្លីក្រាម។ ៣.វីតាមីន A ដំឡូងជ្វាក៏ត្រូវបានរកឃើញថាមានវិតាមីន A ច្រើនគួរសមផងដែរ។ វីតាមីន A ជាសារជាតិសំខាន់ មានមុខងារជួយទៅដល់ សុខភាពស្បែក សុខភាពធ្មេញ និង ភ្នែកផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលគ្មានវីតាមីន A ឬរាងកាយខ្វះវីតាមីន A គឺងាយប្រឈមជួបបញ្ហាងងឹតភ្នែកជាងវ័យ។ បរិមាណ […]


រូបមន្តសុខភាព

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗមាននៅក្នុងផ្លែស្រកានាគ

ផ្លែស្រកានាគជាផ្លែឈើដែលសម្បូរនៅលើទីផ្សារ រសជាតិក៏ផ្អែមឆ្ងាញ់ ចំណែកអត្ថប្រយោជន៍ចំពោះសុខភាពវិញក៏មិនអន់នោះដែរ។ ខាងក្រោមជាសារជាតិសំខាន់ៗ និងអត្ថប្រយោជន៍របស់ស្រកានាគ។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១.ជាតិសរសៃ​ ផ្លែស្រកានាគជាប្រភេទផ្លែឈើសម្បូរជាតិសរសៃច្រើន ផ្លែស្រកានាគ ២០០ក្រាម មានផ្ទុកជាតិសរសៃ ៧ក្រាម។ អត្ថប្រយោជន៍ជាតិសរសៃ ជួយទៅដល់ប្រព័ន្ធរំលាយអាហារ និង សុខភាពសរសៃឈាមបេះដូង បន្ថែមពីនោះក៏ជាផ្នែកមួយសំខាន់នៃរបបអាហារសុខភាពសម្រាប់អ្នកចង់សម្រកគីឡូ ឬរក្សាគីឡូឲ្យនៅថេរ។ ព្រោះថា ជាតិសរសៃអាចជួយពន្យឺតដំណើរ​រំលាយអាហារ​ ធ្វើឲ្យអ្នកញ៉ាំ មានអារម្មណ៍ឆ្អែតបានយូរ មិនសូវឃ្លាន។ ២.ជាតិដែក បរិមាណផ្លែស្រកានាគ១៧០ក្រាម មានជាតិដែក ១ក្រាម។ អត្ថប្រយោជន៍ជាតិដែកគឺជំនួយដល់ កោសិកាគ្រាប់ឈាមក្រហម និងជួយបង្កើនថាមពលក្នុងរាងកាយ។ ដូច្នេះដើម្បីទទួលបានអត្ថប្រ​យោជន៍​មួយនេះ គួរញ៉ាំ​ផ្លែស្រកានាគឲ្យបាន ២០០ក្រាម ​ក្នុងមួយថ្ងៃ ល្អសម្រាប់​ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ៣.ម៉ាញ៉េស្យូម ក្រៅពីជាតិដែក ផ្លែស្រកានាគក៏មានផ្ទុកជាតិម៉ាញ៉េស្យូមមកជាមួយផងដែរ។ អត្ថប្រយោជន៍ម៉ាញ៉េស្យូម ជួយទៅដល់មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុណ្ណោះក៏ជួយរក្សាចរន្ដឈាមឲ្យដំណើរការល្អ ជំនួយមុខងារប្រព័ន្ធប្រសាទ បេះដូង និង កោសិកាសាច់ដុំទៀតផង។ បរិមាណស្រកានាគ ១៧០ក្រាម មាន ម៉ាញ៉េស្យូម ៦៨មិល្លីក្រាម។ ៤.វីតាមីន C ផ្លែស្រកានាគ ២០០ក្រាមមានផ្ទុកវីតាមីន C ៤មិល្លីក្រាម។ ដូចដែលយើងធ្លាប់ដឹងខ្លះហើយអំពីអត្ថប្រយោជន៍របស់វិតាមីន C […]


អាហារូបត្ថម្ភ

បន្លែបីមុខនេះសម្បូរជាតិដែក ​រាង​កាយ​យើង​ត្រូវ​ការ

បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ក្នុងនោះស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ មានជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី? រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។ ១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។ ២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន […]


អាហារូបត្ថម្ភ

កំពូលៗអាហារ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយ​ជួយ​បង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។ ១. មូលហេតុរាងកាយត្រូវការជាតិដែក រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយ​​​​ផលិត​កោសិកាឈាម​ក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហម​ដែល​ងាប់​នឹង​ត្រូវកម្ចាត់ចោលក្នុងថ្លើម។ ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់​ពណ៌​ក្រហម​ឱ្យ​ឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់​ជាលិកាពាសពេញរាងកាយ និងដឹកនាំ​កាបូន​ឌីអុកស៊ីត​ពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។ [embed-health-tool-heart-rate] ជាតិដែកក៏មាននាទីផលិត​មាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែន​ទៅឱ្យ​សាច់​ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់​រាងកាយ​និងពង្រឹងប្រព័ន្ធភាពសុំា។ ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀត​ក្នុង​រាងកាយ​និង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។ រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួល​បានជាតិដែក​គ្រប់គ្រាន់​ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុក​ក្នុងខ្លួនដែលមានបរិមាណ​ប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. អាហារសម្បូរជាតិដែក ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារ​​ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖ សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកអង្គុយ សាច់ក្រហម៖ សាច់គោ […]


រូបមន្តសុខភាព

ពពួកអាហារប៉ុន្មានប្រភេទនេះល្អសម្រាប់អ្នកជំងឺលើសឈាម

លើសសម្ពាធឈាម គឺជាជំងឺគ្រោះថ្នាក់មួយដែលអាចឆក់យកជីវិតយើងបានគ្រប់ពេលវេលាបើ​សិន​ជា​មិន​អាចគ្រប់​គ្រង​បាន​ល្អ​តាម​ការណែនាំ​របស់គ្រូពេទ្យ។ ជំងឺ​នេះ​ជាបញ្ហាចម្បងបំផុត ដែលបណ្ដាលឲ្យប៉ះពាល់ទៅដល់ផ្នែកសំខាន់ៗទៀត ក្នុងរាងកាយ ក្នុងនោះមានដូចជា បេះដូង និង ខួរក្បាល។ ដូច្នេះការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ជួយរក្សាសម្ពាធឈាមបានល្អ គឺជារឿងចាំបាច់យើងត្រូវដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.អាហារសម្បូរវីតាមីន C វីតាមីន C ជាសារធាតុសំខាន់ជួយប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារ ដែលមានវីតាមីន C ប្រចាំអាចជួយដល់ការប្រឆាំងអុកស៊ីតកម្មក្នុងសរសៃឈាមបានដល់ទៅ ៣០%។ យើងអាចរក វីតាមីន C បានពី​ដំឡូងជ្វា ខាត់ណាខៀវ ផ្លែស្ដ្រប៊ឺរី ផ្លែគីវី និង ពពួកផ្លែក្រូច។ ២.អាហារសម្បូរវីតាមីន E វីតាមីន E ជាប្រភេទខ្លាញ់រលាយ មានមុខងារប្រឆាំងទៅនឹងអុកស៊ីតកម្ម ដូចគ្នានឹងវីតាមីន C ដែរ។ វីតាមីនប្រភេទនេះ សម្បូនៅក្នុងពពួកគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជី គ្រាប់អាល់ម៉ុន សណ្ដែកដី មិនតែប៉ុណ្ណោះក៏មាននៅក្នុងផ្លែប៊ឺ សាច់ត្រីសាលម៉ុនផងដែរ។ ៣.អាហារសម្បូរជាតិប៉ូតាស្យូម ពពួកអាហារដែលសម្បូរជាតិប៉ូតាស្យូម មានអត្ថប្រយោជន៍ជួយកាត់បន្ថយ ការលើសសម្ពាធឈាម ព្រោះសារធាតុមួយនេះជួយសម្រួលដល់ចរន្ដឈាម […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

យើងក៏ធ្លាប់បានស្គាល់ខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន D ចំពោះសុខភាព ពិសេសសម្រាប់សុខភាពឆ្អឹង សុខភាពស្បែក សុខភាពផ្លូវភេទ និង ប្រព័ន្ធភាពស៊ាំតែម្ដង ក្រៅពីនេះវីតាមីនប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងខ្លាំងផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចរក វីតាមីនD បាននៅក្នុងពពួកខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ លើសពីនេះក៏មាននៅក្នុងផលិតផលទឹកគោ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ស៊ុតផង​ដែរ។ ចំណុចសំខាន់មួយទៀត រាងកាយរបស់យើងផ្ទាល់ទទួលបានវីតាមីន D ចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។ យោងតាមការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Ohio University បានបង្ហាញថា វីតាមីន D អាចជួយរំលាយប្រភេទកូលេស្ដេរ៉ូលអាក្រក់ៗ ធ្វើឲ្យចរន្ដឈាមដំណើរការបានស្រួល ដែលជាផ្នែកមួយយ៉ាងសំខាន់ ពាក់ព័ន្ធនឹងសុខភាពបេះដូង។ ម្យ៉ាងវិញទៀត វីតាមីន D ក៏មានសមត្ថភាពជួយឲ្យរាងកាយងាយចាប់បានពពួកសារជាតិចិញ្ចឹមដូចជា ជាតិប៉ូតាស្យូម កាល់ស្យូម ដែក ម៉ាញ៉េស្យូម ដែលទាំងនេះសុទ្ធសឹងជាធាតុចាំបាច់ជំនួយដល់ចរន្ដឈាម។ ដូច្នេះវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺលើសសម្ពាធឈាម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស