វិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ?
ការលេបថ្នាំពន្យារកំណើតបន្ទាន់ឬថ្នាំ៧២ម៉ោង គឺជាមធ្យោបាយមួយ ពេញនិយមប្រើច្រើនសម្រាប់ដៃគូបានរួមភេទមិនបានការពារដោយវិធីណាមួយ ម្យ៉ាងវិញទៀត វិធីនេះមានភាពងាយស្រួល និងមានប្រសិទ្ធភាព ៩៥% ប្រសិនអនុវត្ដបានត្រឹមត្រូវតាមការណែរនាំ។ ក៏ប៉ុន្ដែ មានការព្រួយបារម្ភមួយបានលើកឡើងថា បើប្រើប្រាស់ថ្នាំគ្រាប់នេះ អាចប៉ះពាល់ដល់ ដំណើរការមករដូវដែរទេ? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ជាការពិតណាស់ ដោយសារតែថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិតមែន។ ពោលបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងកំលុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។ ការសិក្សាមួយធ្វើឡើងមានអ្នកចូលរួមចំនួន៥៤៤នាក់ បានបង្ហាញលទ្ធផលថា ការប្រើប្រាស់វិធីពន្យារកំណើតបន្ទាន់អាចបណ្ដាលឲ្យអ្នកប្រើប្រាស់ប្រឈមការមករដូវលឿនជាងធម្មតា ៦៩% និងយូរជាងធម្មតា ២១% ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស [embed-health-tool-ovulation] តើពេលណាទើបវដ្ដរដូវអាចវិលត្រលប់មកធម្មតាវិញ? វដ្ដរដូវអាចត្រលប់មកធម្មតាវិញនៅខែក្រោយពេលដែល យើងមិនបានបន្ដប្រើប្រាស់វិធីមួយនេះ។ ប៉ុន្ដែករណីខ្លះ ក៏អាស្រ័យលើសុខភាពជាក់ស្ដែង ដូចជា ការគិតច្រើន កើតស្ដ្រេស គេងមិនបានគ្រប់គ្រាន់ […]