ម៉ាក់ប៉ា ចំណាំទុក កាលវិភាគចាក់វ៉ាក់សាំងអូនតូច
អូនតូចទើបនឹងកើតរហូតដល់អាយុបាន១ឆ្នាំកន្លះ តម្រូវឲ្យចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនមុខ ទៅតាមគោលការណ៍ថ្នាក់ជាតិ កំណត់ដោយក្រសួងសុខាភិបាល។ លើកទី១៖ ទារកទើបកើត ពេលកើតភ្លាម បេប៊ីត្រូវចាក់វ៉ាក់សាំងដល់ទៅ២មុខ គឺវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ និងវ៉ាក់សាំងការពារជំងឺរបេង។ លើកទី២៖ ទារកអាយុ ១ខែកន្លះ អាអូនអាយុបាន ១ខែកន្លះ គ្រូពេទ្យនឹងចាក់វ៉ាក់សាំងការពារជំងឺជាច្រើនមុខ ក្នុងនោះមានដូចជា៖ – វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់) – វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៣៖ ទារកអាយុ ២ខែកន្លះ អាយុបាន ២ខែកន្លះ អូនតូចត្រូវចាក់វ៉ាក់សាំងបង្ការជំងឺច្រើនមុខដូចការចាក់នៅអាយុ ១ខែកន្លះដែរ – វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់) – វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៤៖ ទារកអាយុ ៣ខែកន្លះ ក្រៅពីចាក់រម្លឹកនូវវ៉ាក់សាំងទាំងប៉ុន្មានមុខខាងក្រោមនេះ អូនតូចត្រូវបន្ថែមវ៉ាក់សាំងគ្រុនស្វិតដៃជើង ប្រភេទចាក់។ – វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង (បន្តក់) – វ៉ាក់សាំងការពារជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំងការពារជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៥៖ ទារកអាយុ ៩ខែ លើកនេះអូនតូចត្រូវចាក់វ៉ាក់សាំងការពារតែ២មុខទេ មាន […]