banner

ថ្នាំបង្ការសំខាន់ៗ

Subot Icon

ថ្នាំបង្ការមនុស្សពេញវ័យ

Subot Icon

ជំងឺមហារីកមាត់ស្បូន

Subot Icon

ជំងឺកូវីដ-១៩

គ្រូពេទ្យឯកទេស

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

ចង់ដឹងអ្វីពីថ្នាំវ៉ាក់សាំង?

ថ្នាំបង្ការជាអ្វី?

Icon Chevron

ការទទួល​វ៉ាក់សាំងឬថ្នាំបង្ការ​ត្រឹមត្រូវទាន់ពេលវេលា ពិតជាមានសារៈសំខាន់ណាស់​ក្នុង​ការ​ការពារនិងជម្រុញ​​ប្រព័ន្ធ​ភាពស៊ាំរាងកាយឲ្យកាន់តែខ្លាំងដើម្បីប្រឆាំងទល់នឹងជម្ងឺ​ធ្ងន់ធ្ងរ ​​សម្រាក​ពេទ្យ​ ឬឈានដល់​ការ​ស្លាប់​បាត់បង់ជីវិតបាន បើ​យើង​ឆ្លង​ជំងឺកាចសាហាវដែល​មាន​ថ្នាំបង្ការ​អាចការពារបានទាំងនោះ។ ពេលដែល​រាងកាយ​ទទួល​បាន​វ៉ាក់សាំងរួចហើយ ​ធាតុផ្សំ​របស់​ថ្នាំវ៉ាក់សាំងទាំងនោះ​នឹង​បង្វឹកប្រព័ន្ធភាពស៊ាំរាងកាយ​ឲ្យ​បង្កើត​អង់ទីករ​ការពារ​រាងកាយ ទល់​នឹង​ជំងឺ​ដែល​យើង​បាន​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​ជាក់លាក់ណាមួយ។ វ៉ាក់សាំងនឹង​សម្លាប់ ឬ​ធ្វើ​ឲ្យ​ទម្រង់​មេរោគ ឬ​បាក់តេរី​ចុះខ្សោយ ដូច្នេះ​មានន័យ​ថា គុណសម្បត្តិ​របស់​វ៉ាក់សាំង​គឺ មិន​បង្ក​ហានិភ័យ មិន​បង្ក​ផលវិបាក ក្រៅ​ពី​មុខងារ​ការពារ​យើង​ទេ។

ក្រោយចាក់ហើយ តើ​វ៉ាក់សាំងដំណើរការ​បែបណាក្នុងរាងកាយ?

Icon Chevron

ត្រូវហើយ​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​និង​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន គឺ​ វ៉ាក់សាំង​នឹង​កាត់បន្ថយ​ឱកាស​នៃ​ការ​ឆ្លងរាលដាល​ជម្ងឺ​ឆ្លង​នានា តាមរយៈ​ការ​បង្កើត​កងការពារ ឬ​យើង​ហៅថា អង់ទីករ​ធម្មជាតិ​របស់​យើង។ ក្រោយ​ចាក់​បញ្ចូល​វ៉ាក់សាំង​ឬ​ថ្នាំបង្ការ​ទៅ​ក្នុង​រាងកាយ គឺ​ដូច​ការ​ចាក់​មេរោគ ឬ​បាក់តេរី​ល្អ​ចូល​អ៊ីចឹង ដែល​ប្រព័ន្ធ​ភាពស៊ាំរាងកាយ​យើង​អាច​ដឹង និង​បង្កើត​អង់ទីករ​សម្រាប់​សម្លាប់ ឬ​កម្សោយ​មេរោគ​ទាំង​នោះ​បាន​ដោយ​មាន​ប្រសិទ្ធិភាព។ ជាក់ស្ដែងរាងកាយយើង​នៅ​តែ​ស្គាល់​និង​ចងចាំ​ថា មានមេរោគក្នុង​រាងកាយ ហើយ​ប្រព័ន្ធភាពស៊ាំនៅ​តែ​បន្ត​ហ្វឹកហាត់​ដើម្បី​ប្រឆាំងទល់មេរោគទាំងនោះ។ ប្រសិន​បើ​ថ្ងៃ​ណាមួយ​ក្រោយ​ចាក់វ៉ាក់សាំង យើង​ឆ្លង​ជម្ងឺ​ នោះ​ប្រព័ន្ធភាពស៊ាំយើង​នឹង​សម្លាប់​មេរោគទាំងនោះបាន​ភ្លាមៗ មុន​រាងកាយ​យើង​ចុះខ្សោយ​ឈឺ​ទៅ​ទៀត។ វ៉ាក់សាំង​សំខាន់ណាស់ ដូច្នេះ​ប្រសិន​បើ​យើង​ទទួល​វ៉ាក់សាំង​បាន​ត្រឹមត្រូវទោះ​ ១ដូសក៏ដោយ ២ដូសក៏ដោយ ឬ​ច្រើន​ដូសក៏ដោយ នោះ​រាងកាយ​យើង​​នឹង​នៅ​តែ​ទទួល​បាន​ការការពារ​ប្រឆាំង​ទល់​ជម្ងឺ​ទាំងនោះ​រាប់​ឆ្នាំ ឬ​ពេញ​មួយ​ជីវិត។

គួរចាក់វ៉ាក់ពេលណា​ល្អ?

Icon Chevron

វ៉ាក់សាំងការពារយើង​បាន​ទៅ​តាមដំណាក់កាលនិងអាយុផ្សេងៗគ្នា។ ​ជាក់ស្ដែងបើសួរថាចាក់ពេលណា គឺ​ត្រូវមើលទៅលើ​អាយុព្រោះ​ថ្នាំបង្ការ​សុទ្ធតែមានការ​ណែនាំទៅតាមកម្រិតអាយុអ្នក​ត្រូវចាក់។ មិនថា​វ៉ាក់សាំង ឬ​ដូសជម្រុញ​ យើង​អាច​ប្រឹក្សា​បន្ថែម​ជាមួយ​គ្រូពេទ្យ ថា​តើ​កូន​តូច កូនក្មេង ឬ​យើង​ខ្លួនឯង​អាយុច្រើន ឬ​អ្នក​ផ្ទះយើង គួរ​ចាក់​វ៉ាក់សាំង​អី ហេតុអ្វី? អ្វី​ដែល​សំខាន់​គឺ ទៅចាក់វ៉ាក់សាំង​ឲ្យ​បាន​ត្រឹមត្រូវ ពីស្ថាប័ន​មាន​អាជ្ញាប័ណ្ណ ហើយ​ថ្នាំ​មិន​ផុតកាលកំណត់ប្រើប្រាស់។ បើ​ស្ថានភាព​រាងកាយ​ស្ថិតក្នុង​លក្ខខណ្ឌ​អាច​ទៅ​ចាក់វ៉ាក់សាំងបាន គួរ​ទៅ​ចាក់​ឲ្យ​បាន​លឿន និង​ទាន់ពេលវេលា។ សំខាន់​បំផុត​គឺ បើ​ពេល​កំពុង​ចេញ​រោគសញ្ញាថាមាន​បញ្ហា​សុខភាព​គួរ​ឲ្យ​សង្ស័យ​ហើយ បាន​រត់​ទៅ​ចាក់ ប្រហែល ជា​ខុសពេល ហើយ​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​ទាំងនោះ​ក៏​ប្រហែល​ជា​មិន​អាច​ជួយ​បាន​ដែរ។​ មានករណី​ខ្លះ ប្រសិន​បើ​ខកខាន​ការ​ចាក់វ៉ាក់សាំង (មិន​ថាកូន យើង​ខ្លួន​ឯង ឬ​អ្នក​ណា​ក៏ដោយ) យើង​គួរ​ប្រឹក្សាជាមួយ​គ្រូពេទ្យ​ភ្លាម ដើម្បី​ពិនិត្យ​លទ្ធភាព​លើ​ការ​ខកខាន​នេះ ថា​អាច​ចាក់​បំពេញ​បានឬអត់។

តើ​ចាក់វ៉ាក់សាំង​មាន​អត្ថប្រយោជន៍​អី​ខ្លះ?

Icon Chevron

រាប់​តែ​វ៉ាក់សាំងក្មេងៗ​និង​កុមារ មួយ​មុខ អាច​សង្គ្រោះ​ជីវិតលើស ៤លាននាក់​រាល់ឆ្នាំ ទោះ​ជា​ជំងឺមួយ​ចំនួន​បាន​វិវត្ត​ខុសធម្មតា បំប្លែង​ខ្លួន​មេរោគឬបាក់តេរី​ទាំងស្រុង ឬ​ផ្នែក​មួយ​ចំនួន។ បើ​គ្មាន​វ៉ាក់សាំង​ទេ យើង​គ្រប់​គ្នា​ប្រឈម​ហានិភ័យជំងឺធ្ងន់ធ្ងរ​នានា​ខ្ពស់​ណាស់​ ដូចជា ​កញ្ជ្រឹល រលាកស្រោមខួរ រលាកសួត តេតាណូស និងជំងឺគ្រុនស្វិតដៃជើង។ សព្វថ្ងៃ​នេះ សន្ទុះ​នៃ​ការ​ឆ្លងរាលដាល​ជំងឺ​ឆ្លង​គឺ​លឿន​រហ័ស ពាសពេញ​ពិភពលោកដូចឃើញស្រាប់ ពិសេស​បំផុត​អ្នក​មិន​បាន​ការពារ។ មូលហេតុ​សំខាន់​បំផុត ២គឺ ការការពារ​ខ្លួន​ឯង​កុំ​ឲ្យ​ឆ្លងជំងឺ និង​ការពារ​ការ​ឆ្លងរាលដាល​អ្នក​ជុំវិញ​ខ្លួន​យើង។ ទោះជាវ៉ាក់សាំង​សំខាន់​ក៏​ពិត​មែន ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​គ្រប់លក្ខខណ្ឌ​ទទួល​ការ​ចាក់វ៉ាក់សាំង​បាន​ទេ ដូចជា ទារក​ទើប​កើត អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំកាយ​ស្រាប់ ឬ​អ្នក​មាន​ជំងឺ​អាលែកហ្ស៊ី​ជាដើម។ អ្នក​ទាំងនេះ សុទ្ធ​តែ​ពឹងផ្អែក​លើ​អ្នក​ជុំវិញ​ខ្លួន​ទទួល​វ៉ាក់សាំង ដើម្បី​បាន​សុវត្ថិភាព​ហ្នឹង​គេ​ដែរ។

តើ​វ៉ាក់កសាំងអាច​ការពារ​ជម្ងឺ​អ្វី​ខ្លះ?

Icon Chevron

វ៉ាក់សាំង​អាច​ការពារ​ជំងឺ​ឆ្លង​បាន​ច្រើន​ណាស់ ដូចជា៖ -មហារីកមាត់ស្បូន -ជំងឺអាសន្នរោគ -COVID​-19 -រោគខាន់ស្លាក់ -មេរោគអេបូឡា -ជំងឺរលាកថ្លើមប្រភេទ B -គ្រុនផ្តាសាយ -ជំងឺរលាកខួរក្បាលជប៉ុន -កញ្ជ្រឹល -ជំងឺរលាកស្រោមខួរ -ស្រឡទែន -ក្អកមាន់ -ការ​រលាក​សួត -ប៉ូលីយ៉ូ -ជំងឺឆ្កែឆ្កួត -មេរោគ Rotavirus -ជម្ងឺ Rubella -តេតាណូស -ជំងឺគ្រុនពោះវៀន -វ៉ារីសេឡា -ជម្ងឺខាន់លឿង តម្រូវការ​ចាំបាច់​ដែល​ទាមទារ​ការ​ទទួល​វ៉ាក់សាំង​របស់​ប្រទេស​និមួយៗ គឺ​ខុសគ្នា អាស្រ័យ​លើ​ការ​ធ្វើ​ដំណើរ ឬ​ការងារ​នានាជាក់ស្ដែង។ ដើម្បី​កាន់​តែ​ច្បាស់ រឿង​ទទួល​ថ្នាំបង្ការ​ឲ្យ​ត្រឹមត្រូវ សមស្រប​តាម​លក្ខខណ្ឌ​អាយុ និង​ស្ថានភាពសុខភាព​រាងកាយ​ជាក់​ស្ដែង សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ ភ្លាម​ទៅ ដើម្បី​សុវត្ថិភាព​គ្រួសារ។

អ្នក​ណា​ខ្លះគួរ​ទៅ​ចាក់វ៉ាក់សាំង?

Icon Chevron

លក្ខខណ្ឌ​រាងកាយ​និង​សុខភាព​ម្នាក់ៗអត់ដូចគ្នាទេ អ្នក​ខ្លះ​អាច​ ទៅ​ចាក់​វ៉ាក់សាំង​ពេលណាក៏បានឲ្យ​តែ​ទំនេរ។ អ្នក​ខ្លះ​ចាក់អត់បានទេ ព្រោះ​មានជំងឺ​ប្រចាំកាយ សុខភាពមិនអំណោយផល ឬ​មិន​អាច​ទទួល​វ៉ាក់សាំង​បាន​តែម្ដង​ក៏មាន។ ឯអ្នក​ខ្លះ​ទៀត​ ត្រូវរង់ចាំការ​ព្យបាលអីសិនក៏មាន។ អ្នក​ដែល​មិន​អាច​ចាក់វ៉ាក់សាំង​បាន​ទាំង​នោះ​មានដូចជា៖ - អ្នក​ដែល​មានជំងឺរ៉ាំរ៉ៃ​ប្រចាំខ្លួន ឬ​កំពុង​ទទួល​បាន​ការ​ព្យាបាល ដូចជា​ការ​ព្យាបាល​ដោយ​គីមី ដែល​ប៉ះពាល់ទាំងស្រុង​ដល់​ប្រព័ន្ធភាពស៊ាំរាងកាយ។ - អ្នក​ដែល​មានជំងឺ​អាលែកហ្ស៊ី​ ធ្ងន់ធ្ងរ​ឬ​គម្រាមកំហែងដល់​អាយុ​ជីវិត​ជាមួយ​ធាតុផ្សំ​ថ្នាំ​បង្ការ ទោះនេះជា​ករណី​កម្រ​ក៏​ដោយ។ - អ្នក​ដែល​មាន​ជំងឺធ្ងន់ធ្ងរ និងគ្រុនក្តៅខ្លាំងនៅថ្ងៃចាក់វ៉ាក់សាំង។

ក្នុង​ថ្នាំ​វ៉ាក់សាំង​ទាំងនោះ​មាន​សារធាតុអ្វីខ្លះ?

Icon Chevron

រាល់សារធាតុផ្សំ​ទាំង​ឡាយ​របស់​ថ្នាំ​បង្ការ ឬ​វ៉ាក់សាំង​ដើរ​តួរសំខាន់​ខ្លាំង​ណាស់​ដើម្បី​ប្រាកដ​ថា​ការ​យក​ថ្នាំវ៉ាក់សាំង​ទាំងនោះ​ទៅប្រើប្រាស់​ជាសាធារណៈ ឬ​ទូទាំងពិភពលោក​មាន​ប្រសិទ្ធិភាព​និង​សុវត្ថិភាពក្នុង​កម្រិត​ខ្ពស់​បំផុត។ ករណី​ធាតុផ្សំវ៉ាក់សាំង​បង្កគ្រោះថ្នាក់ អាចមានច្រើនសណ្ឋាន​ព្រោះដោយសារតែ​សារធាតុភាគច្រើនទាំងនោះ​កើតឡើង​ដោយ​ធម្មជាតិក្នុងរាងកាយ ក្នុង​បរិយាកាស ក្នុង​ចំណីអាហារ​ដែល​ញ៉ាំ ដែល​សុទ្ធតែ​ធ្វើតេស្ដ​យ៉ាងយកចិត្តទុកដាក់​បំផុត​ពី​អ្នក​ជំនាញ ដើម្បី​ឲ្យ​ប្រាកដ​រឿង​សុវត្ថិភាព ដល់ការ​ប្រើប្រាស់។

វ៉ាក់សាំង​មាន​សុវត្ថិភាព​កម្រិតណាដែរ?

Icon Chevron

វ៉ាក់សាំង​គឺ​សុវត្ថិភាព គ្រាន់តែ​ផលរំខាន​មួយចំនួន​ពីការចាក់វ៉ាក់សាំងទាំងនោះ​ក្នុង​រយៈពេល​ខ្លី​ដូចជា ឈឺមុខរបួស ចុកកន្លែង​ចាក់ គ្រុន​ក្ដៅ​ជាដើម តែករណី​ផលរំខាន​ធ្ងន់​ក៏​អាច​មាន​ដែរ គ្រាន់តែ​ថា​ជា​ករណី​កម្រ​ប៉ុណ្ណោះ។ ទោះជាមានផលរំខាន​ក៏​ពិតមែន ប៉ុន្តែ​ការ​ឈឺ​ដោយ​ផលរំខានរយៈពេល​ខ្លី នៅ​តែ​ជា​ជម្រើសល្អ​បំផុត​ជាង​ការ​ឈឺដោយ​ការ​ឆ្លង​ជម្ងឺដោយ​មិនបាន​ចាក់​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​មួយ​ចំនួន​អាច​ការពារ​ខ្លួន​យើង​ពី​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ ឬ​រហូតដល់​ស្លាប់​បាត់​បង់ជីវិត​ក៏​មាន។ គុណប្រយោជន៍​របស់​វ៉ាក់សាំង​ច្រើន​ ធំធេង​ណាស់​ពីការការពារ​ខ្លួន​យើង​ ច្រើន​ជាង​បញ្ហា​ដែល​បង្កដោយ​ថ្នាំបង្ការ។

ចាក់វ៉ាក់សាំងហើយ​អាច​មាន​ផលរំខាន​អ្វី​ខ្លះ?

Icon Chevron

ដូចតែ​ថ្នាំ​ពេទ្យ​ផ្សេងទៀតដែរ វ៉ាក់សាំង​ក៏​អាច​បង្ក​ជា​ផលរំខាន​មួយ​ចំនួន​ដូចជា ក្ដៅ​ខ្លួន ឈឺ​មុខម្ជុលកន្លែងចាក់ ឬ​ឡើង​កន្ទួលក្រហម​ជាដើម។ ហើយ​ប្រតិកម្ម​ឬ​ផលរំខានទាំងនោះអាចបាត់ទៅវិញដោយ​ឯកឯង​នៅ​ពីរឬបីថ្ងៃ​បន្ទាប់។ ករណី​ដែល​ផលរំខាន​មិន​បាន​បាត់ទៅវិញ​ដោយ​ឯកឯងយូរ​ថ្ងៃ ជា​ករណី​កម្រហើយ។ គ្រូពេទ្យ​ឯកទេស នឹង​បន្ត​តាមដាន​លើ​កម្រិត​សុវត្ថិភាព​ថ្នាំវ៉ាក់សាំង ដើម្បី​ការពារ​ប្រតិកម្ម​ដែល​កម្រៗ។

តើ​ក្មេង​តូច​ អាច​ចាក់​វ៉ាក់សាំង​លើស​ពី ១មុខ តំណាល​គ្នា​បាន​ទេ?

Icon Chevron

ការ​ដែល​ចាក់វ៉ាក់សាំង​លើស​ពី​១ តំណាលគ្នា​អត់​បង្ក​ជា​ផលរំខានឬប៉ះពាល់អ្វីទេ។ នេះបើ​តាម​ការ​អះអាង​ពី​ខាង​វេជ្ជសាស្ត្រ។ ចំពោះ​ក្មេងៗ​ប្រឈម​នឹង​ការឆ្លងរាលដាល​មេរោគ​រាប់រយប្រភេទ​ខុសៗគ្នា ដែល​ប្រព័ន្ធភាពស៊ាំ​ប្រឆាំងទល់បញ្ហាទាំងនោះ​រាល់​ថ្ងៃ ដូចជាពេល​គេ​លេងដី លេង​ខាងក្រៅផ្ទះ ឬ​ញ៉ាំចំណីចំណុក​ជាដើម។ វ៉ាក់សាំង​បង្ការ​ជំងឺ​​ច្រើនមុខក្នុងពេលតែមួយ​ក៏​ល្អដែរ (ឧទាហរណ៍​វ៉ាក់សាំង​រាក ក្អកមាន់ និង​តេតាណូស) សុទ្ធ​តែ​ជួយ​កាត់បន្ថយ​ចំនួន​ដង នៃ​ការ​ចាក់​វ៉ាក់សាំង​ពីរបី​ម្ជុលផ្សេងគ្នា ដែល​ខាត​ពេល​និង​បង្ក​ការ​ឈឺចាប់​ឲ្យ​កូន។ ដូច្នេះ​បានសេចក្ដីថា ​យើង​យក​កូនទៅទទួល​វ៉ាក់សាំង​ទាន់ពេលវេលាល្អហើយ ដើម្បី​ការពារ​ទល់នឹង​ហានិភ័យ​ជំងឺ​ឆ្លង​នានា​បាន។

អាច​មាន​ទំនាក់ទំនងគ្នា​ឬអត់​រវាង​វ៉ាក់សាំង​និង​ជំងឺអូទីស្សឹម?

Icon Chevron

មិនមាន​អំណះអំណាង​ណា​បញ្ជាក់​ថា​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​មានទំនាក់ទំនងបង្ក​ជាជំងឺ​អូទីស្សឹម​ ឬ​បញ្ហា​ណាមួយ​នៃ​ការ​លូតលាស់​ផ្នែក​ប្រាជ្ញាស្មារតី​របស់​ខួរក្បាលទេ។ សំណួរ​និង​ការ​បកស្រាយ​នេះ មាន​ការ​ជជែក​ដេញដោល​ច្រើន​ណាស់​ពីសំណាក់​អ្នកវិទ្យាសាស្ត្រជុំវិញ​ពិភពលោក។

តើ​ក្មេង​ស្រី​គួរ​ចាក់វ៉ាក់សាំង​ប្រឆាំង​មេរោគ HPV ដែរឬទេ?

Icon Chevron

តាមបែបវេជ្ជសាស្ត្រ​រាល់​ដើមហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហារីក​ស្បូន​គឺសុទ្ធតែបង្កដោយ​ការ​ឆ្លងមេរោគ HPV តាមរយៈ​ការ​រួមភេទពីដៃគូ។ បើ​គិត​ពី​កត្តា​សុវត្ថិភាព​មុន​មាន​ការ​ឆ្លងរាលដាល ពិតណាស់​ការ​ចាក់​ថ្នាំវ៉ាក់សាំង​ជា​ជម្រើសដ៏មានប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​ការពារជំងឺ​​ដែលស្ត្រី​ទាំង​អស់​ខ្លាច​រអារនេះ។ មាន​ការ​សិក្សាវែកញែក​ពី​សំណាក់​ប្រទេសធំៗដែលជឿនលលឿន​លើ​ផ្នែក​ស្រាវជ្រាវនិងវេជ្ជសាស្ត្រ​ដូចជា​អូស្ត្រាលី ប៊ែលហ្ស៊ិក អាល្លឺម៉ង់ ញ៉ូវហ្សឺលែន ស៊ុយអែត ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា អ្នក​ដែល​ចាក់ថ្នាំវ៉ាក់សាំង​អាច​កាត់​បន្ថយហានិភ័យ​រហូតដល់​ទៅ ៩០% ពិសេស​ចំពោះ​ក្មេងស្រី​មុន​ប្រលូក​ក្នុង​ការ​រួមភេទ រហូត​ដល់​វ័យ​បន្ត​ពូជ។ រាល់​ការ​សិក្សា​ទាំងនោះ សុទ្ធតែ​បញ្ជាក់​ដូច​គ្នា​ពី​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​កម្រិត​ខ្ពស់​គួរ​ឲ្យ​ទុកចិត្តបំផុត។ WHO បានចេញ​សេចក្ដីណែនាំថា​ក្មេងស្រី​ដែល​មាន​អាយុ​ចន្លោះពី ៩ - ១៤ឆ្នាំ គួរ​ទទួល​វ៉ាក់សាំង​ហោចណាស់ ២ដូស ហើយ​ចាំ​បន្ត​តាមដាន​រក​មហារីក​ស្បូន​នា​ពេល​ក្រោយពេលវ័យលូតលាស់។

បើ​មាន​ចម្ងល់ផ្សេងទៀត​ជុំវិញ​បញ្ហា​វ៉ាក់សាំង គួរ​ទាក់ទងខាងណា?

Icon Chevron

ករណី​មិន​ទាន់​ច្បាស់​ហើយ​នៅ​តែ​មាន​មន្ទិលសង្ស័យ​ណាក៏ដោយ​ជុំវិញ​បញ្ហា​ថ្នាំបង្ការ សូម​ប្រឹក្សា សាកសួរ​គ្រូពេទ្យ ឬ​អ្នក​វេជ្ជសាស្ត្រ​មាន​ជំនាញ​ច្បាស់​លាស់​ផ្នែក​នេះ កុំ​លាក់ទុក​ក្នុង​ចិត្ត។ វេជ្ជបញ្ជា​បែបវេជ្ជសាស្ត្រ​ពី​គ្រូពេទ្យ​នឹង​ពន្យល់បកស្រាយ​កាន់​​ពី​ឥទ្ធិពល គុណសម្បត្តិ និង​ផលរំខាន​របស់​ថ្នាំបង្ការ​នីមួយៗ​ច្បាស់​លាស់ ពី​ថ្នាំបង្ការ​ដែល​ត្រូវ​ចាក់ តាមវ័យតាមអាយុ ចំនួនដូស គម្លាត​ត្រូវ​ចាក់​ជាដើម តាមការ​ណែនាំរបស់ក្រសួងសុខាភិបាលកំណត់។ ដោយឡែក​សម្រាប់អ្នកចូលចិត្ត​ស្រាវជ្រាវអនឡាញក៏​ជា​ជម្រើស​ល្អ​ដែរ តែ​សូម​មើល​ប្រភព(វិបសាយ) ដែល​ស្វែងយល់ ប្រភពទាំងនោះគួរ​ជា​ប្រភព​គួរ​ឲ្យ​ទុកចិត្ត​បំផុត ត្រូវប្រាកដ​ចិត្ត​ថា​អ្នក​ស្គាល់​វិបសាយទាំងនោះ​ច្បាស់ មុន​សម្រេចចិត្ត​ជឿ និង​អនុវត្តតាមការណែនាំណាមួយ។ វិបសាយ​ទាំងអស់ដែល​ផ្សព្វផ្សាយ បកស្រាយ និង​លម្អិត​ពី​ការ​ទទួល ឬ​ផ្នែកណាក៏ដោយ​ពី​ថ្នាំបង្ការ(ថ្នាំវ៉ាក់សាំង) គួរ​តែ​ជា​វិបសាយ​សារព័ត៌មាន​អាជីព មាន​ឈ្មោះ​បោះសំឡេងគួរឲ្យទុកចិត្ត ហើយ​កាន់តែ​ទុក​ចិត្ត​បំផុត​គឺ វិបសាយ​ឬ​ប្រព័ន្ធផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល ឬ​WHO ជាដើម។

លម្អិតពីវ៉ាក់សាំង

ថ្នាំបង្ការ

បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ

តាម​គោលការណ៍​ថ្នាក់​ជាតិ ផ្តល់​ការ​ចាក់វ៉ាក់សាំង​ចំនួន ១១ មុខ ឲ្យ​ក្មេង​ទើប​កើត ​រហូត​ដល់​អាយុ ២ ឆ្នាំ ដោយ​ឥត​គិត​ថ្លៃ នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ​នានា។ ក្រៅ​ពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ​ផង​ដែរ ម៉ាក់​ប៉ា​ដែល​មាន​លទ្ធភាព​អាច​នាំ​កូនទៅ​ចាក់​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ឬ​គ្លីនិក​ឯកជន​ធំៗ​មួយ​ចំនួន។ ១- វ៉ាក់សាំងរាក វ៉ាក់​សាំង​រាក​អាច​បន្តក់​នៅ​មុន​ពេល​ទារក​អាយុ​បាន ៦ ខែ ។ ប្រសិទ្ធភាព​នៃ​ការបន្តក់វ៉ាក់សាំង​នេះ អាច​ការពារ​មិន​ឲ្យ​ក្មេង​អាយុ​ក្រោម ៥ ឆ្នាំ រាករូស​ខ្លាំង រហូត​ដល់ ៧០%។ ២- វ៉ាក់សាំង​ផ្តាសាយ​ធំ កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​ចំនួន ២ដូស្ត នៅ​ពេល​អាយុ​ចាប់​ពី ៦ ខែ រហូត​ដល់ ៨ ឆ្នាំ។ ៣- វ៉ាក់សាំង​គ្រុន​ពោះវៀន អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​គ្រុន​ពោះវៀន ចាប់​អាយុ ៦ ខែ​ឡើង​ទៅ។ ៤- វ៉ាក់សាំង​ស្រឡទែន  ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៩ ខែ​ឡើង​ទៅ។ ៥- វ៉ាក់សាំង​អុតស្វាយ ចាក់​ចំនួន ២ ដូស្ត ដោយ​ដូស្តទី១ ចាក់​នៅ​ពេល​ក្មេង​អាយុ​បាន ១២-១៥ខែ និង​ដូស្តទី២ នៅ​​ពេល​ក្មេង​អាយុ ៤-៦ ឆ្នាំ។ ៦- វ៉ាក់សាំង​ថ្លើម​ប្រភេទ […]

វ៉ាក់សាំងតាមអាយុ

ថ្នាំបង្ការ

ម៉ាក់ប៉ា ចំណាំ​ទុក កាល​វិភាគ​ចាក់​វ៉ាក់សាំង​អូន​តូច

អូន​តូច​ទើប​នឹង​កើត​រហូត​ដល់​អាយុ​បាន​១​ឆ្នាំ​កន្លះ តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ជាច្រើន​មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ កំណត់​ដោយ​ក្រសួង​សុខាភិបាល។ លើកទី១៖ ទារក​ទើប​កើត ពេល​កើត​ភ្លាម បេប៊ី​ត្រូវ​ចាក់​វ៉ាក់សាំង​​ដល់​ទៅ​២​មុខ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ លើកទី២៖ ទារកអាយុ ១ខែកន្លះ អាអូន​អាយុ​បាន ១ខែកន្លះ គ្រូពេទ្យ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ជាច្រើន​មុខ ក្នុង​នោះ​មាន​ដូចជា៖ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ លើកទី៣៖ ទារកអាយុ ២ខែកន្លះ អាយុ​បាន ២ខែ​កន្លះ អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ច្រើន​មុខ​ដូច​ការ​ចាក់​នៅ​អាយុ ១ខែកន្លះដែរ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាកស្រោមខួរ​ដោយភ្នើម៉ូកូក។ លើកទី៤៖ ទារកអាយុ ៣ខែកន្លះ ក្រៅពី​ចាក់​រម្លឹក​នូវ​វ៉ាក់សាំង​ទាំង​ប៉ុន្មាន​មុខ​ខាង​ក្រោមនេះ អូនតូច​ត្រូវ​បន្ថែម​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង ប្រភេទ​ចាក់។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺរលាកថ្លើមប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺរលាកសួត-រលាកស្រោមខួរដោយភ្នើម៉ូកូក។ លើកទី៥៖ ទារកអាយុ ៩ខែ លើក​នេះ​អូនតូច​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​តែ​២មុខ​ទេ មាន […]

ការថែទាំទារក

នេះជាវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ សម្រាប់ចាក់ឲ្យកូនក្មេងពីពេលកើត ដល់អាយុ២ឆ្នាំ

មក​ទល់​ពេល​នេះ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​សំខាន់ៗ​ចំនួន ១១ មុខ សម្រាប់​ចាក់​ឲ្យ​ក្មេងអាយុ​ក្រោម ២ ឆ្នាំ នៅ​ទូទាំង​ប្រទេស។ ការ​ចាក់​វ៉ាក់សាំង​បង្ការ​បាន​គ្រប់​មុខ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​ក្មេងរឹងមាំ មិន​ងាយ​រង​ការ​វាយប្រហារ​ពី​មេរោគ ដូច្នេះ​ម៉ាក់ប៉ា​ដែល​មាន​កូន​ត្រូវ​នាំ​កូន​ទៅចាក់​ថ្នាំ​បង្ការ​ទាំង ១១ មុខ​ខាង​ក្រោម​នេះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព។ ១- វ៉ាក់សាំង​ជំងឺរបេង៖ ចាក់​នៅ​ពេល​ទារក​កើត។ ២- វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ៖ ចាក់​នៅ​ពេល​ទារក​កើត និង​អាយុ​បាន ១ខែកន្លះ។ ៣- វ៉ាក់សាំង​គ្រុន​ស្វិត​ដៃ​ជើង៖ ​ចាក់ និង​បន្តក់នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និង​អាយុ ៣ខែកន្លះ។ ៤- វ៉ាក់សាំង​ជំងឺ​តេតាណូស៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ ។ ៥- វ៉ាក់សាំង​ជំងឺ​ក្អកមាន់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៦- វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៧- វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​រលាក​ស្រោមខួរ ដោយ​បាក់​តេរី​ហ៊ីប៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ […]

ថ្នាំបង្ការ

វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

វ៉ាក់សាំង​កុមារ​ក្រៅ​ថ្នាក់​ជាតិ ម៉ាក់​ប៉ា​គួរ​ស្វះស្វែង​រក​ចាក់​ឲ្យ​កូន​ទោះ​មិន​មាន​ក្នុង​ក្រដាស​ណែនាំ​ចាក់​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល​ក៏​ដោយ ដើម្បី​ការពារ​សុខភាព​កូន​យើង​ពី​មេរោគ​យាយី​សុខភាព​កូន។ វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិទាំង ៧​នេះ ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​ជូន​កូន​ទៅ​ចាក់​តាម​អាយុ​សម​ស្រប​ទើប​ល្អ។ បើ​និយាយ​ដល់​វ៉ាក់សាំង​កុមារ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ។ បន្ថែម​ពី​លើ​នៅ​មាន​វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិ ៧ទៀត អាច​ផ្ដល់​ឲ្យ​កុមារ​ដូចជា៖ ១. វ៉ាក់សាំង​​ការពារ​ជំងឺ​រាក​ធ្ងន់ធ្ងរ (បន្តក់​តាមមាត់) អាច​បន្តក់​ឲ្យ​ក្មេង​ចាប់​ពី​អាយុ​៦សប្តាហ៍ ដល់​៦ខែ ត្រូវ​បន្តក់​២ដង​គឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើក​ទី១​យ៉ាង​យូរ​ត្រឹម​អាយុ ២០សប្តាហ៍ ឬ៥ខែ) ២. វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ អាច​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៦ខែឡើង និង​មនុស្ស​ចាស់ សម្រាប់​ក្មេង​អាយុ ៦ខែ ដល់៩ឆ្នាំ ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​សោះ​ត្រូវ​ចាក់​២ដង គឺ​លើក​ទី​១ និង​១​ខែ​ក្រោយ សម្រាប់​ក្មេង​អាយុ​លើ៩ឆ្នាំ និង​មនុស្ស​ចាស់​ត្រូវ​ចាក់​តែ​ម្ដង ៣. វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ស្វាយ អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង​៣ខែក្រោយ ៤. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំ​ឡើង ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង៦ខែក្រោយ ៥. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរ​បង្ក​ដោយ​មេរោគ​មេណាំងហ្គូកុក អាច​ចាក់​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ០៩ខែ ដល់ ៥៥ឆ្នាំ ត្រូវចាក់១ដង សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ ត្រូវចាក់២ដង […]

ថ្នាំបង្ការ

ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ?

បើ​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​កូន​តូច​ទើប​នឹង​កើត​ចាក់​ថ្នាំ​បង្ការ ដើម្បី​ការពារ​ជំងឺ​កាច​សាហាវ​ផ្សេងៗ ដែល​វ៉ាក់​សាំង​ទាំងអស់​នោះ​ផ្តល់​ឲ្យ​នៅ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់។ តើ​កូន​តូច​ទើប​នឹង​កើត រហូត​ដល់​អាយុ ៦ សប្តាហ៍ ឬ ១ខែ​កន្លះ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ប៉ុន្មាន​មុខ? ​ពេល​កើត៖ ក្រោយ​ពី​កើត​ភ្លាម ទារក​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន ២មុខ ទី១ វ៉ាក់សាំង​ជំងឺ​របេង ដើម្បី​បង្ការ​ការ​ចម្លង​មេរោគរបេង ( TB )និងទី២ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម ប្រភេទ បេ ១ដូស្ត​ពេល​កើត ដើម្បី​ប្រឆាំង​នឹង​វីរុស​រលាក​ថ្លើមប្រភេទ បេ។ អាយុ​បាន ១ខែកន្លះ៖ ក្រោយ​ចាក់​វ៉ាក់សាំង​លើក​ដំបូង​ពេល​កើត​រួច អូនតូច​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​ជា​ច្រើន​មុខ​ទៀត​ជា​លើក​ទី២ នៅ​ពេល​អាយុ​បាន ១ខែ​កន្លះ។ – វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង (បន្តក់) – វ៉ាក់សាំង​ការពារ​ជំងឺ​ក្អកមាន់ ខាន់ស្លាក់ តេតាណុស ជំងឺ​រលាក​ថ្លើម​ប្រភេទបេ រលាកសួត ស្រោមខួរ និងហ៊ីប – វ៉ាក់សាំង​ការពារ​ជំងឺ​រលាកសួត-រលាក​ស្រោមខួរ​ដោយ​ភ្នើម៉ូកូក។ អត្ថបទពាក់ព័ន្ធ៖  ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង តើ​ការ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ បង្ក​ផល​រំខាន​អ្វីខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ចាក់​វ៉ាក់សាំង​តែង​តែ​បង្ក​ផល​រំខាន​តិច​តួច ដូច្នេះ​បន្ទាប់​ពី​កូន​ចាក់​វ៉ាក់សាំង​រួច បើ​ឃើញ​កូន​មាន​សញ្ញា​ទាំង​នេះ ម៉ាក់ប៉ា​មិនបាច់​បារម្ភ​នោះទេ ព្រោះ​វា​មិន​បង្ក​គ្រោះថ្នាក់​ឡើយ។ – ឡើង​ក្រហម​នៅ​កន្លែង​ចាក់ – […]

ថ្នាំបង្ការ

កូនក្មេងចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទេ?

វ៉ាក់​សាំង​ពិត​ជា​សំខាន់​ណាស់ អ្នកវិ​ទ្យាសាស្ត្រ​បាន​ខិតខំ​ស្រាវ​ជ្រាវ និង​ផលិត​ឡើង​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។ ចំពោះ​កូន​ក្មេង​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្សេងៗ តាំង​ពី​កើត​ភ្លាម​មក​ម៉្លេះ ដោយ​កើត​ភ្លាម​គ្រូពេទ្យ​ត្រូវចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង និង​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ បេ។ ក្នុង​ករណី​កូន​ក្មេង​ចាក់​វ៉ាក់សាំង​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ តើ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដែរ​ឬ​ទេ? ហេតុ​អី? បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​កូន​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​មិន​មាន​ផល​ប៉ះពាល់​សុខភាព ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង​​ខ្សោយ​នោះ​ទេ ឯ​ប្រសិទ្ធភាព​វិញ​ដូចគ្នា​នឹង​ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​ដែរ។ វ៉ាក់សាំង​ផ្តល់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ជាង​ការ​បង្ក​រោគ​ដោយ​ធម្មជាតិ មាន​ន័យ​ថា ការ​ចាក់​វ៉ាក់​សាំង​ប្រសើរ​ជាង​ការ​កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​ការ​ឆ្លង​ពី​មេរោគ​ផ្ទាល់។ នេះបើ​តាម​ការ​បកស្រាយ​របស់​អង្គការ​សុខភាព​ពិភព​លោក។ អត្ថបទពាក់ព័ន្ធ៖  ពេលកើតភ្លាម រហូតបាន១ខែកន្លះ ទារកត្រូវចាក់វ៉ាក់សាំងអីខ្លះ? ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ការ​ចាក់​វ៉ាក់​សាំង​រួម​គ្នា​ក្នុង​ពេល​តែ​មួយ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ចំពោះ​សុខភាព​ក្មេង​នោះ​ទេ តែ​ថែម​ទាំង​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង ដូច​ជា​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​នៃ​ការ​ចាក់​វ៉ាក់សាំង​ម្តងៗ ចំណេញ​ពេល​វេលា និង​លុយ​កាក់។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

មហារីកមាត់ស្បូន

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ឬវ៉ាក់សាំង HPV អាចការពារស្រ្តីពីការឆ្លងវីរុស HPV ដែលឆ្លង​តាម​រយៈការរួមភេទ និងជាមូលហេតុចម្បងដែល​​​បង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន។ ក្មេងស្រី​ជំទង់​ដែល​មិន​ទាន់មាន​ដៃគូរួមភេទត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងនេះដើម្បីការពារមហារីកមាត់ស្បូន។ ចុះ​ស្រ្តីដែលមានដៃគូរួមភេទហើយអាចវ៉ាក់សាំងបង្ការមហារីក​​​មាត់ស្បូនបានដែរឬទេ? ទាក់ទងនឹងចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ បានស្រាយ​បំភ្លឺថា ជាទូទៅក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង និងស្រ្តី​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង។ ចំណែកឯស្រ្តីដែលមានដៃគូរួមភេទហើយ មិនថាមានអាយុក្រោម ឬលើ ១៨ ឆ្នាំទេចាំបាច់​ត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដងដែរ ព្រោះ​ស្រ្តីដែលមាន​ដៃគូរួមភេទហើយ​ប្រឈម​នឹង​ការកើត​មហារីកមាត់ស្បូនខ្ពស់ដោយសារអាចឆ្លងវីរុស HPV តាមរយៈការរួមភេទ។ យ៉ាងណាលោក​ថា មុននឹងចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនសម្រាប់​ស្រ្តី​មាន​ដៃគូ​រួមភេទ​ គ្រូពេទ្យត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀស​កោសិកាមាត់ស្បូនដើម្បីរកមហារីកមាត់ស្បូន​ជាមុនសិន។ ប្រសិនបើស្រ្តីដែល​មានដៃ​គូរួម​ភេទ​ហើយឆ្លងវីរុស HPV ឬមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីក គ្រូពេទ្យ​នឹងធ្វើការព្យាបាលជំងឺ HPV ឬកោសិកាមាត់ស្បូនឱ្យជាសះស្បើយសិន ទើបអាចចាក់​​វ៉ាក់សាំង​​បង្ការ​មហារីកមាត់ស្បូនឱ្យបាន​។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]

ថ្នាំបង្ការ

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​បាន​ទទួល​វ៉ាក់សាំង​កូវីដ-១៩ ដើម្បី​បង្កើត​អង់ទីករ​ក្នុង​រាងកាយ ប្រឆាំង​នឹង​វីរុស​ផ្លូវ​ដង្ហើម​សាហាវ​មួយ​នេះ។ យោង​តាម​ក្រសួង​សុខាភិបាល វ៉ាក់សាំង​ទាំង ​៣​ប្រភេទ ដែល​មាន​នៅ​ស្រុក​ខ្មែរ​​យើង អាច​ចាក់​បាន​តែ​មនុស្ស​អាយុ​ចាប់​ពី១៨​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ អ៊ីចឹង​មាន​ន័យ​ថា ក្មេង​អាយុ​ក្រោម​១៨​ មិន​អាច​ទទួល​បាន​វ៉ាក់​សាំង​ការពារ​សុខភាព​ពី​ជំងឺ​កូវីដ-១៩​ បាន​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ Unicef កម្ពុជា បាន​ឲ្យ​ដឹង​ថា យើង​មិនទាន់​មាន​ទិន្នន័យនៅឡើយអំពីការ​ប្រើប្រាស់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់​ដឹង​ច្បាស់ទេថាតើ​វ៉ាក់សាំង​ទាំងនេះ​មានសុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​ពួកគេ​នោះ។ នឹង​មាន​ការ​ធ្វើ​បច្ចុប្បន្នភាពការ​ណែនាំ​បន្ថែមទៀត​នៅពេលដែលមាន​ភស្តុតាង​បញ្ជាក់​ពី​ប្រសិទ្ធភាព និងសុវត្ថិភាព​របស់​វ៉ាក់សាំង​កូវីដ-១៩ សម្រាប់​កុមារ​អាយុ​ក្រោម ១៦ ឆ្នាំ។ វ៉ាក់សាំង​មួយ​ចំនួន​ត្រូវ​បាន​គេ​ផ្ដល់​អនុសាសន៍​ថា​ត្រូវ​ប្រើប្រាស់​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំឡើងទៅ។ ប្រសិន​បើ​យើង ឬសមាជិក​គ្រួសារ​មាន​អាយុ ១៦ ឬ ១៧ ឆ្នាំ សូមសាកសួរ​អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព មុន​ពេល​ចាក់​វ៉ាក់សាំង។ ហេតុ​អ្វី​បាន​ជា​ក្មេង​ៗ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ពេល​តេស្ត​សាកល្បង​វ៉ាក់សាំង​កូវីដ-១៩​ លើក​ដំបូង? ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ៗ ខុស​គ្នា​ឆ្ងាយ​ពី​មនុស្ស​ពេញ​វ័យ ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​ក៏​ឆ្លើយ​នឹង​ការ​ឆ្លង ការ​ព្យាបាល​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ​របស់​ពួក​គេ។ ខណៈ ពេល​ដែល​ក្មេង​វ័យ​ជំទង់​ឆ្លើយ​នឹង​ការ​វ៉ាក់សាំង​ស្រដៀង​គ្នា​នឹង​មនុស្ស​ពេញ​វ័យ ក៏​ប៉ុន្តែ ក្មេង​ៗ​ទើប​ចេះ​ដើរ ឬ​ទារក​អាច​មាន​ប្រតិកម្ម​ផ្សេង​នឹង​វ៉ាក់សាំង​ពី​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ពេញ​វ័យ។ ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​វ៉ាក់សាំង​សម្រាប់​កូន​ក្មេង​ផ្សេង​ពី​មនុស្ស​ធំ។ ហេតុ​នេះ​ហើយ ម៉ាក់​ប៉ា ឬ​អ្នក​ថែ​ទាំ​កូន​ក្មេង គួរ​តែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដោយ​ការ​លាង​ដៃ​សម្អាត​ជាមួយ​សាប៊ូ ជែល ឬ​អាល់​កុល​លាង​ដៃ […]

ថ្នាំបង្ការ

វ៉ាក់សាំងថ្នាក់ជាតិ ៧ លើក អាអូនទើបកើត ដល់អាយុ ១ឆ្នាំកន្លះត្រូវចាក់

ជា​ទូទៅ ក្រោយពីកើតភ្លាម ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ទារកគ្រប់​រូប​ទទួល​បាន​វ៉ាក់សាំង​ផ្សេងៗ ដើម្បី​ការពារ​សុខភាព និង​ជួយ​ឲ្យ​អា​អូន​លូតលាស់បានល្អ បង្ការ​ការ​កើត​ជំងឺ​ផ្សេងៗ។ តើ​ម៉ាក់​ប៉ា​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ក្រោយ​កើត​ចេញ​មក​ហើយ នៅ​អា​យុ​ប៉ុណ្ណេះ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​អ្វី​ខ្លះ? ទាក់​ទង​នឹងការ​ចាក់​វ៉ាក់សាំង​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ ដែល​វ៉ាក់សាំង​ទាំង​នោះ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​ដូច​ជា៖ លើក​ទី១៖ ទើប​កើត​មុន ២៤ម៉ោង ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទB និង​ជំងឺ​របេង លើក​ទី២ ៣ និង​ទី៤ ៖ អាយុ ១ខែ​កន្លះ-៣ខែ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង រលាក​ថ្លើម​ប្រភេទB ក្អក​មាន់ ខាន់​ស្លាក់ តេតាណូស រលាក​សួត និង​រលាក​ស្រោម​ខួរក្បាល លើក​ទី៥៖ អាយុ ៦​ខែ អា​អូន​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល និង​ជំងឺ​ស្អូច លើក​ទី​៦ និង​ទី​៧៖ អាយុ ៩​ខែ ដល់​១៨​ខែ ឬ​១ឆ្នាំ​កន្លះ ចាក់​វ៉ាក់សាំង​ការពារ ជំងឺ​កញ្ជ្រឹល ស្អូច […]

ថ្នាំបង្ការ

ក្មេងអាយុប៉ុន្មានទើបអាចចាក់វ៉ាក់សាំងផ្តាសាយបាន? ចាក់ប៉ុន្មានដង?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! យើង​ដឹង​ហើយ​ថា ក្មេងៗ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ មិន​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​មេរោគ​បាន ម្ល៉ោះ​ហើយ​ឧស្សាហ៍​កើត​ជំងឺ​ផ្តាសាយ​ណាស់ ងាក​ហៀរ​សម្បោរ​ផ្តាសាយៗ។ បើតាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។ វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។ ហេតុអី​ចាំបាច់​ត្រូវ​វ៉ាក់​សាំង​ផ្តាសាយ​ធំ​រៀង​រាល់​ឆ្នាំ? ដោយហេតុថា ​មេរោគ ឬ​វីរុស​ផ្តាសាយ​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​វិវត្ត​ខុសគ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បែប​នេះ​ហើយ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ក៏​ត្រូវ​តែ​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ។ ក្មេង​អាយុ​ចាប់ពី ៦ ខែ ទៅ ៨ឆ្នាំ ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ ចំនួន២ ដូស ហើយ​ក្មេង​អាយុ ៩ឆ្នាំឡើង តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ តែ ១ដូស​ប៉ុណ្ណោះ។ ម៉ាក់ប៉ាត្រូវចាំថា វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។ ចំពោះ​ផល​រំខាន​របស់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ក៏​មិន​សូវ​ខុស​ពី​ វ៉ាក់សាំង​ដទៃ​ទៀត​ដែរ អាច​ឈឺ ឬ​ហើម​កន្លែង​ចាក់ គ្រុន​ក្ដៅ ល្ហិតល្ហៃ ឈឺក្បាល។

ថ្នាំបង្ការ

វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?

ជំងឺ​រលាក​ស្រោម​ខួរ​លើ​កុមារ​មាន​ដល់​ទៅ ៥ ប្រភេទ ក្នុង​នោះ​រួម​មាន​ជំងឺ​រលាក​ស្រោម​ខួរ​បណ្តាល​មក​ពី​វីរុស បាក់តេរី មេរោគផ្សិត ប៉ារ៉ាស៊ីត និង​ជំងឺ​រលាក​ស្រោម​ខួរ​មិន​មែន​បណ្តាល​មក​ពី​មេរោគ។ ដ្បិត​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​អាច​ព្យាបាល​ជា​សះ​ស្បើយ តែ​ក៏​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ក្មេង​ដែរ ហើយ​ក្នុង​នោះ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​បណ្តាល​មក​ពី​បាក់​តេរី​ខ្លះ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ។ ​ត្រូវ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​នៅ​ពេល​ណា​ខ្លះ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធីជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួង​សុខាភិបាល មាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ស្រោម​ខួរក្បាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣ មុខ ឯណោះ ។ ១. វ៉ាក់​សាំង​ការពារ​មេរោគ ភ្នើម៉ូកូក (Streptococcus pneumoniae)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ២. វ៉ាក់សាំងការពារ​មេរោគ​អេម៉ូហ្វីលីស (Hib)៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ១ខែកន្លះ អាយុ ២ខែកន្លះ និងអាយុ ៣ខែកន្លះ។ ៣. វ៉ាក់សាំង​រលាក​ខួរក្បាល ជេអ៊ី៖ ចាក់​នៅ​ពេល​ទារក​អាយុ​បាន ៩ ខែ។ ដោយ​ឡែក ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច អ្នកគ្រូ​ពេទ្យ​ ពុំ ច័ន្ទ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល បាន​ប្រាប់​ពី​វិធី​ថែទាំ​កន្លែង​ចាក់​វ៉ាក់សាំង​កូន ដើម្បី​ការពារ​កុំ​ឲ្យ​ហើម […]

សុខភាពម្ដាយ

ហេតុអ្វីស្ត្រីពពោះគួរចាក់វ៉ាក់សាំងផ្តាសាយ? មានប្រយោជន៍អីខ្លះ?

ចូល​ដល់​រដូវ​ត្រជាក់ មិន​ថា​ក្មេង ឬ​ចាស់​ទេ ងាយ​នឹង​កើត​ផ្តាសាយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ កាលណា​បើ​កើត​ផ្តាសាយ​ហើយ ច្បាស់​ជា​មាន​ផល​រំខាន​ដល់​ខ្លួន​ដែល​កំពុង​មាន​សុខភាព​ខ្សោយ​ស្រាប់ ហើយ​បើ​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ តើ​ស្រ្តី​ពពោះ​គួរ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ពេល​ណា​ទើប​ល្អ? បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​ការពា​ខ្លួន​ពី​ជំងឺ​ផ្តាសាយ​ផង ថែមទាំង​អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ ២-៣ ខែ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។ ហេតុអី​ស្ត្រី​ពពោះ​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្តាសាយ? CDC របស់​អាមេរិកបានបញ្ជាក់ថា ផ្តាសាយ​ងាយ​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​លើ​ស្ត្រី​ពពោះ ជាង​ស្ត្រី​ធម្មតា។ ម្យ៉ាង​វិញ​ទៀត​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ការពារ បេះដូង និង​សួត អំឡុង​ពពោះ និង​ ២ សប្តាហ៍​ក្រោយ​សម្រាល ងាយ​នឹង​ទទួល​រង​ប៉ះពាល់​ពី​ជំងឺ​ផ្តាសាយ។ កើត​ជំងឺ​ផ្តាសាយ​អំឡុង​ពពោះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ ដោយ​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ទូទៅ​គឺ​គ្រុនក្តៅ​ដែល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់ជាមួយ​នឹង​ពិការ​ភាព​បំពង់​សរសៃ​ប្រសាទ និង​លទ្ធផល​មិន​ល្អ​ផ្សេង​ទៀត​សម្រាប់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ។

មហារីកមាត់ស្បូន

ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?

ការ​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង​ទៅ មុន​ពេល​ប្រឡូក​នឹង​ការ​រួមភេទ មាន​ប្រសិទ្ធភាព​អាច​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ស្ទើរ​តែ ១០០%។ ចុះ​ចំពោះ​ស្ត្រី​ដែល​ធ្លាប់​រួម​ភេទ ឬ​រៀបការ​ហើយ គួរ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​អត់? បើ​ចាក់ តើ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ភាគ​រយ? ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន ចាក់​មុន​ពេល​រួមភេទ ចាប់ពីអាយុ​៩ឆ្នាំ ដល់​២៦ឆ្នាំ មាន​ប្រសិទ្ធភាព​ពី ៧៥-៩០% នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​ផ្នែក​ខាង​ស្ត្រី នៅ Singapore Medical Center។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ក្រោយ​ពេល​រៀបការ ឬ​រួមភេទ​ហើយ លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិទ្ធភាព​មាន​ការ​ថយ​ចុះ មិន​ដូច​ការ​ចាក់​វ៉ាក់សាំង​ពេល​នៅ​ក្មេង​នោះ​ទេ។ បើសិន​ជា​ស្ត្រី​អាយុ​ចាប់​ពី​៤៥ឆ្នាំ​ឡើង​ទៅ លោកស្រី​វេជ្ជបណ្ឌិត​មិន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​នោះ​ទេ ដោយប្តូរ​មក​ពិនិត្យ​មើល​កោសិកា​មាត់ស្បូន​ជា​ប្រចាំ​ល្អ​ជាង។ ចំពោះ​មូលហេតុ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​មិន​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​មហារីក​មាត់​ស្បូន​នោះ គឺ​ការ​ចាក់​វ៉ាក់សាំង​នៅ​ពេល​នេះ ប្រសិទ្ធភាពតិច ​មាន​ប្រមាណ​ជា​១០%​ ប៉ុណ្ណោះ។ បើ​មិន​ចាក់​វ៉ាក់សាំង តើ​យើង​ត្រូវ​ពិនិត្យ​មើល​កោសិកា​មាត់​ស្បូន​ប៉ុន្មាន​ឆ្នាំ​ម្តង? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា ថា អាស្រ័យ​ទៅ​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​កោសិកា​មាត់​ស្បូន អាច​២ឆ្នាំម្តង ឬ​១ឆ្នាំ​​ម្តង។ “ស្ត្រី​ត្រូវ​ពិនិត្យ​កោសិកា​មាត់​ស្បូន​រៀង​រាល់​២ឆ្នាំម្តង បើ​សិន​ជា​ទទួល​បាន​លទ្ធផល​ល្អ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​មាត់​ស្បូន​មិន​ល្អ មាន​មេរោគ អាច​ពិនិត្យ​៦ខែ ឬ១ឆ្នាំ​ម្តង”។ ការ​ពិនិត្យ​មាត់​ស្បូន មិន​មែន​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​ដែល​មិន​បាន​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន​នោះ​ទេ ស្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ក៏​ត្រូវ​តែ​ពិនិត្យ​មាត់​ស្បូន​ដែរ ក្រោយ​ពី​មាន​ការ​រួមភេទ ដោយ​ពិនិត្យ​រៀង​រាល់​២​ឆ្នាំ​ម្តង ដើម្បី​រក​កោសិកា​មហារីក ឬ​ក៏​មេរោគ […]

ព័ត៌មាន

ក្រោយចាក់វ៉ាក់សាំង ១-២ ឆ្នាំមុន តែឥឡូវត្រូវឆ្កែខាំទៀត គួរចាក់បន្ថែមអត់?

ពេល​យើង​ត្រូវ​ឆ្កែ​ខាំ ឬ​សត្វ​ដែល​មាន​ផ្ទុក​វីរុស​ឆ្កែ​ឆ្កួត​ខាំ ខ្វាច ឬ​ក្រញៅ យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​បញ្ហា​ឆ្លង​វីរុស​ឆ្កែឆ្កួត អាច​គ្រោះ​ថ្នាក់​ដល់់​ជីវិត បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។ ស្រប​គ្នា​នេះ​ដែរ មាន​គ្នា​យើង​មួយ​ចំនួន ធ្លាប់​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​រួច​រាល់​ហើយ តែ​បើ​មាន​ឆ្កែ​ខាំ​ក្រោយ​ពេល​ចាក់ យើង​គួរ​តែ​ចាក់​បន្ថែម​ការពារ​ទៀត ឬ​យ៉ាង​ណា? ពាក់​ព័ន្ធ​នឹង​រឿង​ឆ្កែ​ខាំ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​យូរ​វិញ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ធ្លាប់​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​យូរ​ឆ្នាំ​មក​ហើយ តែ​បែរ​ជា​ត្រូវ​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​មក​ខាំ ខ្វាច ឬ​ក្រញៅ​វិញ យើង​ចាំបាច់ត្រូវចាក់​រំលឹកឡើងវិញ។ លោក​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​តែ​ចាក់​វ៉ាក់សាំងរំលឹក​ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្កែឆ្កួត ចៀស​វាង​មាន​បញ្ហា​ជា​យថាហេតុ​ណា​មួយ។ ដូច​គ្នា​នេះ មិន​មែន​មាន​តែ​សត្វ​ឆ្កែ​តែ​មួយ​ទេ​ដែល​អាច​ចម្លង​ជំងឺ​ឆ្កែឆ្កួត​ទៅ​ឲ្យ​មនុស្ស​យើង​បាន វីរុស​នេះ​អាច​ចម្លង​មក​យើង​ដោយ​សត្វ​ផ្សេង​ទៀត​ដូចជា៖ ឆ្មា ស្វា ប្រជៀវ សំពោច ឆ្កែព្រៃ។ល។ ក្រោយ​ពេល​ខាំ​ហើយ វីរុស​ឆ្កែឆ្កួត​នឹង​ធ្វើ​ដំណើរ​ពី​កន្លែង​ខាំ ឆ្ពោះ​ទៅ​បង្ក​រោគ​នៅ​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​រលាក​ខួរក្បាល ហើយ​បើ​ចេញ​សញ្ញា​ឆ្កែ​ឆ្កួត​វា​អាច​ហួស​ពេល​នឹង​ជួយ​សង្គ្រោះ​អ្នក​ជំងឺ។ បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​១ឆ្នាំៗ មាន​កុមារ និង​មនុស្ស​ធំ​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ជាង ៨០០ នាក់។ បន្ថែម​ពី​លើ​នេះ ក្រោយ​ពេល​ឆ្កែ ឬ​ឆ្មាខាំ​ហើយ យើង​មិន​ត្រូវ​ដេរ ឬ​រុំ​បិទ​មុខ​របួស​ដែល​ឆ្កែ​ខាំ​នោះ​ទេ។ យើង​ត្រូវ​ដឹង​ពី​របៀប​ថែ​មុខ​ក្រោយ​ឆ្កែ​ខាំ​ដូចជា លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ប្រើថ្នាំកម្ចាត់មេរោគ […]

ចំណេះដឹងទូទៅ

វ៉ាក់សាំងសំខាន់ៗគ្រប់គ្នា​គួរដឹង បើអាចគួរចាក់ឲ្យគ្រប់

យើងដឹងហើយថា វ៉ាក់សាំងថ្នាក់ជាតិសម្រាប់ទារកទើបកើតរហូតដល់អាយុ ១ ខួបកន្លះមានដូចជា វ៉ាក់សាំងរលាកថ្លើម B របេង គ្រុនស្វិតដៃ​ជើង ខាន់ស្លាក់ តេតាណូស រលាកសួត រលាក​ស្រោមខួរ កញ្រ្ជិល និងស្អួច។ ចុះវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់មានអ្វីខ្លះ? ត្រូវ​ចាក់​​ប៉ុន្មានដង? ហើយមានប្រសិទ្ធិភាពយូរប៉ុនណា? លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានឱ្យដឹង​ថា វ៉ាក់សាំង​សំខាន់​ៗ​សម្រាប់​មនុស្សពេញវ័យ និងមនុស្សវ័យ​ចំណាស់​រួមមាន៖ ១. វ៉ាក់សាំងតេតាណូស ចំពោះវ៉ាក់សាំងតេតាណូស យើងត្រូវចាក់ ៥ ដង ហើយត្រូវចាក់រំលឹក ១០ ឆ្នាំម្តង។ ខាងក្រោមនេះ​ជាកាលវិភាគនៃការវ៉ាក់សាំងតេតាណូស៖ ចាក់លើកទី ១៖ ចាប់ពីអាយុ ១៥ ឆ្នាំ ចាក់លើកទី ២៖ យ៉ាងតិច ១ ខែបន្ទាប់ពីចាក់លើកទី ១ ចាក់លើកទី ៣៖ យ៉ាងតិច ៦ ខែបន្ទាប់ពីចាក់លើកទី ២ ចាក់លើកទី ៤៖ យ៉ាងតិច ១ ឆ្នាំបន្ទាប់ពីចាក់លើកទី ៣ […]

ជំងឺថ្លើម

អ្នក​ខ្លះមិនបាន​ចាក់វ៉ាក់សាំងទេ ម៉េចក៏មានអង់ទីករការពាររលាកថ្លើម B?

ជាធម្មតា ក្នុងខ្លួនយើងមានអង់ទីករការពាររលាកថ្លើម B លុះត្រាតែយើង​ចាក់វ៉ាក់សាំង​បាន​គ្រប់ចំនួន ហើយមានដុះអង់ទីករ។ បើ​អង់ទីករ​​ដុះមិនពេញលេញ ឬមិនគ្រប់ទេ យើងត្រូវចាក់បន្ថែម។ ចុះ​ហេតុអ្វីបាន​ជា​អ្នកខ្លះមានអង់ទីករការពាររលាកថ្លើម B ដោយមិនបានចាក់​វ៉ាក់​សាំង​ទៅ​វិញ? ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារបានបកស្រាយថា ដោយសារយើងធ្លាប់ឆ្លងមេរោគរលាក​ថ្លើម B ។ ជាទូទៅ មេរោគរលាកថ្លើម B អាច​ឆ្លងតាម​រយៈ​ការ​រួមភេទ ការប៉ះនឹង​ឈាម ឬទឹករងៃដែលមានផ្ទុកមេរោគ។ នៅពេលយើងឆ្លងមេរោគរលាកថ្លើម B ហើយ​ជាទៅ​វិញ​ដោយខ្លួនឯង​ នោះក្នុងខ្លួនយើងក៏​ដុះ​អង់ទីករ មិនមែនមានអង់ទីករមកពីកំណើតទេ។ បើយើងកើតមកមានអង់ទីករការពាររលាកថ្លើម B ពីកំណើត លុះត្រា​តែ​ម្តាយ​យើងមាន​ផ្ទុក​មេរោគ​រលាកថ្លើម B។ ពេលយើងនៅក្នុងផ្ទៃ យើងឆ្លងមេរោគរលាកថ្លើម B ពីម្តាយ ហើយដល់ពេលជាសះស្បើយ យើង​​ក៏ដុះ​អង់ទីករ​តែម្តង។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារនៅបន្ទប់ពិគ្រោះនិងព្យាបាលជំងឺមេត្តា សំណង់ ១២ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក​បន្ថែម​ថា៖ «អ្នកដែលឆ្លងមេរោគរលាកថ្លើម B រួចដុះអង់ទីករគឺសំណាងណាស់ […]

វ៉ាក់សាំងសម្រាប់កុមារ

ថ្នាំបង្ការ

សញ្ញាទូទៅក្រោយចាក់វ៉ាក់សាំង ម៉ាក់ប៉ាមិនបាច់ភ័យពេកនោះទេ!

ជា​ទូទៅ ក្រោយ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក​តាម​ខែ​នីមួយ​ៗ ប្រាកដជា​មាន​អាការៈ​មួយ​ចំនួន ដូចនេះ​បើ​ម៉ាក់​ៗ​សង្កេត​ឃើញ​កូន​មាន​សញ្ញា​ទាំងនេះ មិន​បាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ក្រោយ​ចាក់​វ៉ាក់សាំង​ដែល​ជា​ថ្នាំ​បង្ការ មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ ហើយ​ក៏​មិន​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ បែប​នោះ​យើង​ត្រូវ​យក​កូន​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​របស់​គ្រូពេទ្យ។ ខាងក្រោម​នេះ​គឺជា​អាការៈ​កូន ក្រោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​រួច៖ ឡើង​ក្រហម ហើម ឬ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ ក្ដៅ​ខ្លួន​ស្ទីញ​ៗ មាន​កន្ទួល​ក្រហម​តិចតួច អាចមានដុំពកលើស្បែក ឈឺក្បាល ឬ​ឈឺខ្លួន ស្រៀវស្រាញ មិន​ចង់​បៅ យំ​រក​រឿង។ ភាគច្រើន​នៃ​ផល​ប៉ះពាល់​ទាំង​នេះ​កើតឡើង ក្នុង​រយៈពេល​ពី ១-៣ ថ្ងៃ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ ហើយ​ខ្លះ​ទៀត​អាច​រហូត​ដល់ ១ សប្ដាហ៍។ ក្រោយ​ចាក់វ៉ាក់សាំង យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំរបស់​គ្រូពេទ្យ ដោយ​ឲ្យ​លេបថ្នាំ​តាម​វេជ្ជបញ្ជា ហើយ​បើ​មាន​បញ្ហា​ណា​មួយ​មិន​ច្បាស់​ត្រូវនាំកូនទៅជួបគ្រូពេទ្យ​ម្ដង​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ថ្នាំបង្ការ

ដឹងអត់ថា ពន្យារពេល ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ប៉ះពាល់អីខ្លះ?

ពន្យារ​ពេល​ចាក់ ឬ​អត់​ចាក់វ៉ាក់សាំង (ថ្នាំបង្ការ) អាច​មាន​គ្រោះថ្នាក់​ដល់​កូន​ក្មេង។ មូលហេតុ គឺ​ភ្លេច រវល់ ខ្លាច​កូនយំ ឈឺ ឬ​ក៏ជឿថា​វ៉ាក់សាំង​អាច​ធ្វើឲ្យ​កូន​មាន​បញ្ហា​ខុស​ប្រក្រតី។ ក្មេងៗ​អត់​ចាក់​វ៉ាក់សាំង​ងាយ​ឆ្លង​ជំងឺ ហើយ​អាច​សម្លាប់​កុមារ​រាប់​លាន​នាក់។ ជំងឺ​ស្រឡទែន ក្អកមាន់ កញ្ជ្រឹល អាច​រើឡើង​វិញ​គ្រប់​ពេល ហើយ​ធ្ងន់ធ្ងរ​ជាង​មុន បើ​ក្មេង​មិន​បាន​ចាក់វ៉ាក់សាំង។ ក្រៅពីនេះ ដឹង​អត់ បើអត់​ចាក់វ៉ាក់សាំង​អាច​មាន​បញ្ហា​អីខ្លះ? ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ១- បញ្ហាវេជ្ជសាស្ត្រ បើក្មេង​មានកា​រព្យាបាល​ដោយ​ថ្នាំ ប៉ាម៉ាក់​ត្រូវ​ប្រាប់​ពេទ្យ​ឲ្យ​ដឹង ព្រោះ​ក្មេង​មិន​ដែល​ចាក់​វ៉ាក់សាំង​តាំង​ពី​ក្មេង ត្រូវ​ព្យាបាល​ខុស​ពី​គេ។ បើ​ពេទ្យ​មិន​ដឹង​ស្ថានភាព​ច្បាស់​ពី​វ៉ាក់សាំង​ក្មេង​ទេ (អត់​ដឹងថា ក្មេង​អត់​ចាក់​វ៉ាក់សាំង) វា​ពិត​ជា​ប្រថុយ​​ខ្លាំង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ មិន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ អាច​ងាយ​ឆ្លង​ជំងឺ ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​កូន​ក្នុង​ពោះ​ទៀត។ បើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​កញ្ជ្រឹល​ក្នុង​ត្រីមាស​ទីមួយ កូន​ក្នុង​ពោះ​ក៏​អាច​កើត​កញ្ជ្រឹល​ដែរ ហើយ​បើ​កូន​ឆ្លង​កញ្ជ្រឹល​តាំង​ក្នុង​ពោះ ធ្វើឲ្យ​មាន​បញ្ហា​បេះដូង លូតលាស់​ខុស​ប្រក្រតី ឬ​យឺត និង​គថ្លង់។ បើមិន​ចាក់​វ៉ាក់សាំង​ឲ្យ​កូន កូន​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ជុំវិញ​ខ្លួន​យើង​បាន (ពេលកូនឈឺ) ពិសេស​អ្នក​មាន​បញ្ហា​សុខភាព​ស្រាប់ ដែល​ពួកគេ​មិន​អាច​ចាក់វ៉ាក់សាំង​បាន (អ្នកកើត​មហារីកគ្រាប់​ឈាម ឬ មហារីក​ផ្សេងៗ)។ ២- កត្តាសង្គម បើកូន​អត់​ចាក់​វ៉ាក់សាំង ពេល​គេ​ឈឺ […]

ថ្នាំបង្ការ

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន

កូន​កើត​មកភ្លាម​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ​តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាលរហូតដល់អាយុ ២ ឆ្នាំ។ តែ​ក្រៅពី​វ៉ាក់សាំង​ទាំង ១១ មុខ​នោះ ម៉ាក់​ៗ​តែង​មាន​ចម្ងល់​ថា តើ​អាច​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​បាន​ដែរ ឬ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​វ៉ាក់សាំង​ថ្នាក់​ជាតិ​ម៉ាក់​ៗ ក៏​អាច​ស្វែង​រក​វ៉ាក់សាំង​មួយ​ចំនួន​ទៀត​ដូច​ខាងក្រោម៖ វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម A វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ វ៉ាក់សាំង​រលាក​ស្រោមខួរ វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន វ៉ាក់សាំង​ជំងឺ​ស្រឡទែន វ៉ាក់សាំង​រាក វ៉ាក់សាំង​ជំងឺ​មហារីក​មាត់ស្បូន លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ពិត​មែន តែ​ជំងឺ​ខ្លះ​នៅតែ​អាច​កើត​មាន​ដដែល តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប និង​មិន​បង្ក​ហានិភ័យ​អ្វី​ខ្លាំងក្លា។ ដូចនេះ​វ៉ាក់សាំង​ថ្នាក់ជាតិ​មិន​គួរ​រំលង​ឡើយ ហើយ​បើ​មាន​លទ្ធភាព អាច​ចាក់​បន្ថែម​នូវ​វ៉ាក់សាំង​ផ្សេងៗ​ទៀត។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ? ចម្ងល់ម៉ាក់ៗ ស្របពេលផ្ទុះ COVID-19 តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់? ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ មកស្វែងយល់ពីស្នាមចាក់វ៉ាក់សាំងលើកដំបូងរបស់ទារក ម៉េចបានពេលខ្លះទៅជាខ្ទុះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ថ្នាំបង្ការ

ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

ម៉ាក់ៗតែងតែងចង់​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ស្អូច ដូចនេះត្រូវ​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ បើ​ទោះ​ជា​ការពារ​មិន​បាន ១០០% ក៏​វ៉ាក់សាំង​ស្អូច​អាច​ការពារ​បាន​រហូត​ដល់​ជាង ៩០ % ហើយ​បើ​ទោះ​ជា​កើត​មែន ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។ ទារក​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស្អូច ៣ ដង ដើម្បី​បង្ការ​កុំឲ្យ​កើត​ជំងឺ​នេះ និង​ប្រសិទ្ធភាព​របស់​វា​ពិតជា​ខ្ពស់ អាច​ជួយ​កូន​របស់​យើង​បាន​មែន។ ចំពោះ​ពេល​វេលា​ត្រូវ​ចាក់​វិញ មាន ៣ ដង ដូច​ខាងក្រោម៖ លើក​ទី​១ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៦ខែ ហៅថា MR០ លើក​ទី​២ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៩ ខែ ហៅថា MR១ លើក​ទី​៣ យក​កូន​ទៅ​ចាក់​នៅ​អាយុ ១៨ ខែ ហៅថា MR២ អ្នក​គ្រូពេទ្យ​បាន​បន្ថែម​ទៀត​ថា វ៉ាក់សាំង​ស្អូច​នេះ​មិន​ត្រឹម​ស្អូច​មួយ​មុខ​ទេ គឺ​ការពារ​ទាំង​កញ្ជ្រឹល ស្រឡទែន ដែល​វា​ត្រូវ​បាន​បញ្ចូល​ក្នុង​ដប​តែ​១។ ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ស្អូច អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​ក្រហម ក្ដៅ​ខ្លួន ហើយ​ប្រសិនបើ​អ្នក​មាន​ផ្ទៃ​ពោះ​កើត​ជំងឺ​នេះ ទារក​អាច​កើត​មក​មាន​ពិការ​ភាព​ពី​កំណើត។ ជំងឺ​កញ្ជ្រឹល អាច​បណ្ដាល​ឲ្យ​កន្ទួល​ក្រហម ក្ដៅ​ខ្លួន និង​ក្អក និង​អាច​មាន​បញ្ហា​រយៈ​ពេល​វែង​នៅ​លើ សួត ត្រចៀក ឬ​ខួរក្បាល។ […]

ថ្នាំបង្ការ

ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?

ខណៈ​វីរុស​កូរ៉ូណា​ថ្មី និង​វីរុស influenza (វីរុសផ្ដាសាយធំ) គឺ​ស្ថិត​ក្នុង​អម្បូរតែ​មួយ ទើប​មាន​មតិ​ជាច្រើន​ចោទសួរ​ថា បើ​កូន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ តើ​អាច​ការពារ​បាន​ទាំង​កូរ៉ូណា​ថ្មី​បាន​ដែរ​ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​មាន​អត្រា​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ទាប​ជាង​ក្មេង​ដែល​មិន​បាន​ចាក់។ ព្រោះ​វ៉ាក់សាំង​នេះ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្ដាសាយ​ធំ ហើយ​វា​ក៏​ជា​កត្តា​ធ្វើឲ្យ​កូន​មិន​ងាយ​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ។ មួយ​វិញ​ទៀត ប្រសិនបើ​ឆ្លង​ហើយ វា​ជួយ​បន្ថយ​ប៉ូតង់ស្យែ (អំណាច) ​នៃ​វីរុស​កូរ៉ូណា​នេះ​ផង​ដែរ ដូចនេះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ពិត​ជា​ល្អ​ចំពោះ​ក្មេង​តូច​ៗ។ ប៉ុន្តែ​បើ​ថា ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ អាច​ការពារ​ទាំង​វីរុស​កូរ៉ូណា​ថ្មី គឺ​មិន​អាច​ទេ ហើយ​វ៉ាក់សាំង​នេះ​ការពារ​បាន​តែ​ផ្ដាសាយ​ធំ​ប៉ុណ្ណោះ។ ប្រជាជន​យើង​អាច​នៅ​មាន​ការ​ភាន់ច្រឡំ​ថា ផ្ដាសាយ​មាន​តែ​មួយ​ប្រភេទ តែ​តាម​ពិត​វា​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ ដូចនេះ​ចាក់​តែ​មួយ​មុខ​មិន​អាច​ការពារ​ផ្ដាសាយ​គ្រប់​ប្រភេទ​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា វីរុស​កូរ៉ូណា​ថ្មី​មិន​ទាន់​មាន​វ៉ាក់សាំង និង​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ ដូចនេះ​ហើយ​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​អនាម័យ​ ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឲ្យ​បាន​ញឹក​ញាប់ ពេល​មាន​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​​ការពារ​​ពី​​ជំងឺ​​ទាំង​​ពួង។ ចំណែក​ការ​ចាក់វ៉ាក់សាំង​ការពារ​ផ្ដាសាយ​វិញ មាន​ប្រសិទ្ធិភាព ១ ឆ្នាំ​ប៉ុណ្ណោះ ដល់កំណត់​ត្រូវ​ចាក់​បន្ត​ទៀត។ អត្ថបទពាក់ព័ន្ធ៖ វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ថ្នាំបង្ការ

នេះជាផលវិបាកនៃជំងឺតេតាណូស ម៉ាក់ប៉ាត្រូវនាំកូនទៅចាក់វ៉ាក់សាំងការពារ

ជំងឺ​តេតាណូស​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Clostrium tetani ដែល​ឆ្លង​តាម​រយៈ​មុខ​របួស ឬ​ស្នាម​របួស​ផ្នែក​ណា​មួយ នៃ​រាងកាយ ដូច​ជា​សត្វ​ខាំ ឬ​ខ្វាច ការ​មុត​កាំបិត ឡាម ឈើ ឫស្សី​មុត​ស្រួច បន្លា​លួស អំបែង ដែក​គោល ធូលីដី និងរបស់ផ្សេងៗ។ ចំពោះ​ទារក​ទើប​កើត​អាចមាន ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ការ​ប្រើ​កាំបិត ឫស្សី ឬ​ឡាម មិន​ស្អាត ទៅ​កាត់​ទងផ្ចិត នេះ​បើ​តាម​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១- រោគ​សញ្ញា​ជំងឺ​តេតាណូស – រសាប់រសល់ – ឈឺក្បាល – ដំបៅ​ហើម – រឹងថ្គាម – ខាំធ្មេញ – រឹងសាច់ដុំ រឹងក – បែកញើស – ដក​ដង្ហើម​ញាប់ – ប្រកាច់​រឹង​ខ្លួន។ ​២- ផល​ប៉ះពាល់​នៃ​ជំងឺ​តេតាណូស ជំងឺ​តេតាណូស​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ​សាច់ដុំ​ថ្គាម និង ក ។ ជំងឺ​តេតាណូស​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដកដង្ហើម អាច​ប្រកាច់​ និងរាល់ពេលប្រកាច់ម្តងៗ ធ្វើឲ្យកម្រិត​អុកសុីសែន​មិន​អាច​ទៅដល់​ខួរក្បាល​អាចបណ្តាលឲ្យស្លាប់​ភ្លាមៗ។ អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំផ្ចិតទារកទើបកើត ឲ្យឆាប់ជ្រុះ គ្មាន​ដំបៅខ្ទុះ ៣- វិធី​បង្ការ​ជំងឺ​តេតាណូស ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ចាក់​រម្លឹក​ឡើង​វិញ ក្នុង​ករណី​មាន​របួស​ដោយ​ប្រការ​ណា​មួយ ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក​ស្អាត […]

ថ្នាំបង្ការ

៦ សំណួរពាក់ព័ន្ធការចាក់វ៉ាក់សាំងឲ្យកូននេះសំខាន់ណាស់ ហើយម៉ាក់ប៉ាសួរញឹកញាប់​

វ៉ាក់សាំង​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ក្មេងៗ គឺ​អាច​ការពារ​ក្មេងៗ​ពី​ជំងឺ​ដែលប្រឈម​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ ដោយ​ហេតុ​ថា វ៉ាក់​សាំង​មាន​ច្រើន​ប្រភេទ ពេល​វេលា​នៃ​ការ​ចាក់​ក៏​ខុស​គ្នា ចាក់​រួច​ក៏​មាន​ផល​រំខាន​ផ្សេងៗ បែប​នេះ​ហើយ​ទើប​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ច្រើន​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន។ នៅ​ក្នុង​អត្ថបទ​ថ្ងៃ​នេះ Hello គ្រូពេទ្យ​ សូម​លើក​យក​នូវ​ចម្ងល់​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ទារក និង​កុមារ។ ១. ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​កូន​នៅ​ពេល​ណា​ខ្លះ? ផ្អែក​តាម​គោលការណ៍​ថ្នាក់​ជាតិ របស់​ក្រសួង​សុខាភិបាល មាន​វ៉ាក់សាំង​ចំនួន ១១ មុខ ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង ចាប់​ពី​ពេល​កើត​ភ្លាម រហូត​ដល់​អាយុ ១៨ ខែ។ វ៉ាក់សាំង​ទាំង​នោះ​ផ្តល់​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ​ទូទាំង​ប្រទេស។ ក្រៅ​ពី​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ ទៅ​តាម​គោលការណ៍​ថ្នាក់​ជាតិ​នេះ ម៉ាក់ប៉ា​ក៏​អាច​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេង​ទៀត​ទៅ​តាម​អាយុ និង​លទ្ធភាព​របស់​ខ្លួន។ ចុច​នៅ​ទីនេះ ដើម្បី​ដឹង​ពី​កាល​វិភាគ​នៃ​ការ​ចាក់​វ៉ាក់សាំង​ទាំង ១១ មុខ តា​ម​គោលការណ៍​ថ្នាក់​ជាតិ។ ២. ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំង​មាន​អី​ខ្លះ? ផល​រំខាន​នៃ​ការ​ចាក់​វ៉ាក់សាំង​អាច​មាន​ពី​ស្រាល ទៅ​ធ្ងន់ធ្ងរ តែ​ករណី​ធ្ងន់ធ្ងរ​មាន​តិច​តួច​បំផុត។ ផល​រំខាន​ស្រាល៖ ផល​រំខាន​ស្រាល​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រួម​មាន ក្មេង​​អាច​ឈឺ​នៅ​កន្លែង​ចាក់ ហើម​នៅ​កន្លែង​ចាក់ ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន។ ផល​រំខាន​ធ្ងន់ធ្ងរ៖ ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ក្រោយ​ចាក់​វ៉ាក់សាំង រួម​មាន​ក្មេង​ហើម​បំពង់​ខ្យល់ ពិបាក​ដក​ដង្ហើម ប្រកាច់ តែ​ករណី​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ថា កម្រ​កើត​មាន​ណាស់។ ៣. វ៉ាក់សាំង​អាច​ចាក់​មុន ឬ​ក្រោយ​ថ្ងៃ​កំណត់​បាន​អត់? ការ​ចាក់​វ៉ាក់សាំង​មុន​ថ្ងៃ​កំណត់​នេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​កុមារ បាន​អះអាង​ផ្អែក​ទៅ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) […]

ថ្នាំបង្ការ

រលាកថ្លើមប្រភេទ B មិនទាន់មានថ្នាំព្យាបាលទេ ម៉ាក់ប៉ាត្រូវនាំកូនតូចទៅចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន

មក​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នៅ​ឡើយ​ទេ តែ​ទោះ​បែប​នេះ​ក្តី យើង​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ឲ្យ​កូន​តូច​ទើប​នឹង​កើត។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាស្ត្រាចារ្យ​មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស ថ្លើម ក្រពះ ពោះវៀន។ លោក​សាស្ត្រាចារ្យ​បាន​បន្ត​ថា បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​បញ្ចូល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​ក្នុង​កម្មវិធី​ជាតិ ចាក់​ពេល​កូន​កើត​មក​ភ្លាម ដែល​នេះ​ជា​វិធី​មួយ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B។ តាម​គោលការណ៍ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​កូន​តូច ចំនួន២លើក៖ លើកទី១៖ ពេល​កូន​កើត​មក​ភ្លាម ឬ​២៤​ម៉ោងក្រោយ​ពេល​កើត លើកទី២៖ ពេល​ទារក​អាយុ​បាន ១ខែ កន្លះ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C ជំនឿតៗគ្នាមិនពិតជុំវិញជំងឺរលាកថ្លើមប្រភេទ B ចំពោះ​ក្មេង​ធំ ដែល​ចង់ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B លុះ​ណា​តែ​ធ្វើ​តេស្ត​ឈាម​ជា​មុន​សិន បើ​សិន​ឆ្លង​មេរោគ​ប្រភេទ​នេះ​រួច​ហើយ​ក្នុង​ខ្លួន ការ​ចាក់​វ៉ាក់សាំង​មិន​មាន​​ប្រសិទ្ធភាព​នោះ​ទេ។ ចំពោះ​ក្មេង​ធំ​ដែល​មាន​អង់ទីករ​ការពារ​រួច​ទៅ​ហើយ ការ​ចាក់​វ៉ាក់សាំង​ក៏មិន​មាន​ប្រយោជន៍​នោះ​ដែរ។ “ បើ​សិន​ក្មេង​ធំ អាយុ​ចាប់​ពី៦-៧​ឆ្នាំ​ទៅ ខ្ញុំ​ច្រើន​តែ​ឲ្យ​មើល​ឈាម​សិន ព្រោះ​ថ្ងៃ​កើត​ដល់​អាយុ ៤-៥ឆ្នាំ ច្រើន​ឆ្លង​នៅ​ពេល​ហ្នឹង ជួនកាល​គាត់​អាយុ ៧ឆ្នាំ គាត់​ឈឺ​រួច​ទៅ​ហើយ ឬ​ក៏​មាន​អង់ទីករ​ការពារ​ពី​ធម្មជាតិ​រួច​ទៅ​ហើយ ដែល​យើង​មិន​ចាំបាច់​ចំណាយ​លុយ​ធ្វើអី​ទៀត គាត់​អាច​ខាត​លុយ”។ វេជ្ជបណ្ឌិត អ៊ុង […]

ថ្នាំបង្ការ

ម៉េចចាំបាច់យកកូនទៅចាក់វ៉ាក់សាំងអុតស្វាយ បន្ថែមពីលើគោលការណ៍ក្រសួង?

វ៉ាក់សាំង​អុតស្វាយ ជាថ្នាំដែលកុមារ​តូច​ៗ​ពិតជា​ត្រូវការ​ខ្លាំង​ណាស់ ដូចនេះ​ម៉ាក់​ប៉ា​មិន​គួរ​រំលង​វា​ឡើយ។ តើ​វា​មាន​ភាព​ចាំបាច់​យ៉ាង​ម៉េច បាន​ជា​យើង​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​គ្មាន​នៅ​ក្នុង​សៀវភៅ​លឿង​វ៉ាក់សាំង​ថ្នាក់​ជាតិ តែ​យើង​អាច​ស្វែង​រក​នៅ​តាម​គ្លីនិក​ឯកជន​បាន ហើយ​តម្លៃ​ក៏​អាច​ទទួល​យក​បាន​ដែរ។ សម្រាប់​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង​អុតស្វាយ​ចំពោះ​កុមារ ពោល​គឺ​អាច​ការពារ​រលាក​ខួរក្បាល និង​ស្រោម​ខួរក្បាល ព្រោះ​កោសិកា​ខួរក្បាល​តែង​ប៉ះពាល់​ ហើយ​វា​មិន​អាច​មក​ដូច​ដើម​បាន​ទេ ក្រៅពីនោះវា​បន្សល់​ផល​លំបាក​ដូចជា ពិការ​អវយវៈ ឬ​បញ្ញា​ស្មារតី។ វេជ្ជបណ្ឌិត ក៏​បាន​បញ្ជាក់​ដែរ​ថា រលាក​ស្រោម​ខួរ អាច​បណ្ដាល​មក​ពី​មេរោគ​ជាច្រើន​ផ្សេង​ៗ​គ្នា វ៉ាក់សាំង​ដែល​យើង​យក​កូន​ទៅ​ចាក់​តាម​ការ​កំណត់​របស់​រដ្ឋ​នោះ មិនមែន​ការពារ​រលាក​ស្រោម​ខួរ គ្រប់​មុខ​នោះ​ទេ។ លោក​ក៏​បាន​ណែនាំ​ទៀត​ថា ម៉ាក់ប៉ា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង ហើយ​ដល់​ពេល​កូន​កើតបញ្ហា​នេះ អាច​មាន​វិប្បដិសារី ដោយ​អុតស្វាយកើត​ឡើង​សុះសាច់​គ្មាន​ចន្លោះ ហើយ​អាច​កើត​ចំ​ក្នុង​ច្រមុះ ភ្នែក ត្រចៀក ក្នុង​មាត់ ហើយ​កម្ដៅ​ខ្លួន​កូន​អាច​ឡើង​រហូត​ដល់  ទៅ ៤០ អង្សារសេ ឬ​ឈឺ​រយៈ​ពេល​វែង​ដល់ ១សប្ដាហ៍ ក្រោយ​ជា​ក៏​បន្សល់​ស្លាកស្នាម​ខ្លាំង​ដល់​ស្បែក​ទៀត​ផង។ ក្រោយ​ចាក់ បើ​ទោះ​ជា​កូន​កើត​អុតស្វាយ​ទៀត​ក៏​ពិត​មែន តែស្ថិតក្នុងដំណាក់កាលស្រាល និង​ជួយ​ការពារ​កូន​ពី​ជំងឺរើម​ទៀត​ផង។ ដូចនេះ​សូម​ម៉ាក់​ៗ​កុំ​ប្រហែស ដោយ​កូន​មាន​អាយុ​ចាប់ពី ១២ ខែ​ឡើងទៅ ​បើ​កូន​មិន​ទាន់​កើតអុតស្វាយចន្លោះអាយុចាប់ពី ១-៣ ឆ្នាំ បន្ទាប់មក​ចាក់​នៅ​អាយុ ៤-៦ ឆ្នាំ​ម្ដង​ទៀត។ […]

រង្វាស់​សុខភាព​ផ្សេង​ទៀត

គន្លឹះពីវ៉ាក់សាំង

ថ្នាំបង្ការ

តិចនិក​ងាយៗ​ជួយ​បន្លប់​កូន​តូច​ពេល​ចាក់​វ៉ាក់សាំង មិន​ឲ្យ​ឈឺចាប់​ស្រែក​យំ​ខ្លាំង

ក្មេងៗ​ខ្លាច​ម្ជុល ត្រូវ​នឹង​ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ជាង​ការ​ចាក់​ថ្នាំ​ធម្មតា​ទៀត​នោះ អូនតូចស្រែក​យំ​ ចាប់​មិន​ឈ្នះ​នោះទេ​ពេល​ចាក់​វ៉ាក់សាំង​ម្តងៗ។ មាន​វិធីសាស្ត្រ​មួយ​ចំនួន ​អាច​ជួយ​សម្រួល​ដល់​ដំណើការ​ចាក់​វ៉ាក់សាំង ថែម​ទាំង​អាច​បន្លប់ និង​បន្ថយ​ការ​ឈឺចាប់​បាន ដែល​វិធី​នេះ​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​​លោក។ ១- បី ឬឱប​កូន​តូចដាក់​លើ​ភ្លៅ បី ឬ​ឱប​​កូន​​តូច​ដាក់​លើ​ភ្លៅ ដោយ​យក​មុខ​មក​ផ្អិប​នៅ​លើដើម​ទ្រូង តិចនិក​​មួយ​នេះ​ផ្តល់​ភាព​កក់ក្តៅ​ដល់​​កូនតូច កូន​មិន​សូវ​រើ និង​ជួយ​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ​បាន​ស្រួល​ជាង​ការ​ដាក់​ឲ្យ​កូន​គេង។ ២-បំបៅ​ដោះ​កូន​ពេល​ចាក់​វ៉ាក់សាំង បើ​កូន​តូច​នៅ​បៅ​ដោះ​នៅ​ឡើយ ម៉ាក់ៗ​អាច​បំបៅ​ដោះ​កូន​អំឡុង ឬ​មុន​ពេល​ចាក់​វ៉ាក់សាំង នោះ​អាច​បន្លប់​កូន​ពី​ការ​ឈឺចាប់​​បាន​មួយ​កម្រិត។ ៣-ច្រៀង ឬ​ឲ្យ​កូន​តូច​កាន់​តុក្កតា​បន្លប់ ពេល​ទៅ​ចាក់​វ៉ាក់សាំង ម៉ាក់ៗ​មិន​ត្រូវ​ភ្លេច​យក​របស់​សំណព្វ​ចិត្ត​កូន ដូចជាតុក្កតា កន្សែង សៀវភៅ​រូបភាព​ទៅ​ជាមួយ​ដើម្បី​លួង​កូន​នោះ​ទេ ឬ​ក៏​ម៉ាក់ៗ​ច្រៀងបទ​ដែល​កូន​ចូលចិត្ត។ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ ​រឿង​ពិត​មួយ​ចំនួន​ត្រូវ​ដឹង ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ថ្នាំបង្ការ

មូលហេតុក្មេងចាក់វ៉ាក់សាំងរួចទៅជាអាប់សែ និងវិធីថែកន្លែងចាក់កុំឲ្យដំបៅខ្ទុះ

ក្រោយ​ចាក់​វ៉ាក់សាំង​រួច​មាន​ផល​រំខាន​ពី​តិច​ទៅ​ច្រើន ដែល​ផល​រំខាន​នោះ​មាន ឈឺ​នៅ​កន្លែង​ចាក់​ថ្នាំ ហើម ឈឺ ធ្វើ​ឲ្យ​ក្មេង​យំ​រក​រឿង​ខុស​ធម្មតា ឬ​ក៏​អាច​ក្តៅ​ខ្លួន ឯ​ផល​រំខាន​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ហើម​បំពង់​ខ្យល់ ពិបាក​ដង្ហើម ប្រកាច់​ជា​ដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​រោគ​កុមារ។ ចំពោះ​ករណី​កន្លែង​ចាក់​វ៉ាក់សាំង​បង្ក​ទៅ​ជា​អាប់សែ​នោះ លោកស្រី​វេជ្ជបណ្ឌិត​ថា អាប់សែ ជា​ការ​បង្ក​រោគ រលាក​ស្បែក ដែល​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​ការ​ចាក់​មិន​បាន​ត្រឹមត្រូវ ចាក់​ដោយ​មិន​បាន​ជូត​សម្អាត​ស្បែក​ក្មេង ចាក់​រួច​យក​របស់​មិន​ស្អាត​មក​បិទ​នៅ​មុខ​របួស ឬ​ក៏​ក្មេង​អាលែកហ៊្សី​ទៅ​នឹង​សារធាតុ​ក្នុង​វ៉ាក់​សាំង។ "កាល​ណា​កន្លែង​ចាក់​វ៉ាក់សាំង​ហើម ឱកាស​មេរោគ​វា​បង្ក ព្រោះ​អី​នៅ​នឹង​ស្បែក​យើង​សុទ្ធ​តែ​មេរោគ​ទាំង​អស់ អ៊ីចឹង​ស្បែក​បិទ​ជិត​ចឹង​ការពារ​ខ្លួន​យើង តែ​បើ​របស់​ហ្នឹង​ហើប របស់​ហ្នឹង​ហើម មេរោគ​នៅ​ជិត​ហ្នឹង​មាន​ឱកាស​បង្ក​ទៅ​រលាក មាន​ន័យថា កង្វះ​អនាម័យ​ហើយ ដែល​ធ្វើ​ឲ្យ​មាន​អាប់សែ"។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំពោះ​វិធី​ថែ​កន្លែង​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ក្លាយ​ជា​ដំបៅ​ខ្ទុះ ឬ​អាប់​សែ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល​បាន​ណែនាំ​នូវ​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ។ ១- កុំ​ឆាប់​បក​បង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោង​ក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ […]

ថ្នាំបង្ការ

របៀបថែទាំកន្លែង​ចាក់​វ៉ាក់សាំង ​កុំឲ្យ​ក្លាយជាដំបៅ

ក្រោយ​ពេល​កូន​តូច​ចាក់​វ៉ាក់សាំង​រួច ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​ដឹង​ពី​វិធី​ថែទាំ រហូត​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ទៅជាហើម ឬ​ខ្លះ​បង្ក​ទៅ​ជាខ្ទុះ​ដុំ​ៗ។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាស់ អ្នកគ្រូ​ពេទ្យ​ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល នឹង​រៀបរាប់​ដូច​ខាងក្រោម៖ ១- កុំ​ឆាប់​បកបង់​បិទ​កន្លែង​ចាក់​ថ្នាំ​ ព្រោះ​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​បាន ហើយ​ក៏​មិន​គួរ​ទុក​យូរ​ពេក​ដែរ យ៉ាង​យូរ​កន្លះ​ម៉ោងក្រោយ​ចាក់​។ ២- កុំ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​កន្លែង​ចាក់​ថ្នាំ ព្រោះ​ធ្វើឲ្យ​មុខ​របួស​កាន់តែ​ហើម និង​បង្ក​ទៅ​ជា​ឆ្លង​មេរោគ​ដោយសារ​ដៃ​មិន​ស្អាត។ ៣- ហាម​យក​ប្រេង​កូឡា​ទៅ​លាប​កន្លែង​ចាក់​ថ្នាំ ព្រោះ​វា​មាន​សារធាតុ​ក្ដៅ​នាំ​ឲ្យ​មុខ​របួស​ទៅ​ជា​ហើម។ ៤- ថ្ម បាយ ឬ​ពងទា​ក្ដៅ ហាម​យក​ទៅ​ស្អំ​កន្លែង​ចាក់​ថ្នាំ។ ៥- អាច​យក​កៅអៀក​បញ្ចុះ​កម្ដៅ​បិទ​កន្លែង​ចាក់​ថ្នាំ​បាន ដើម្បី​កុំឲ្យ​មុខ​របួស​ឡើង​ហើម ឬ​ក្មេង​យក​ដៃ​ទៅ​ប៉ះ​ចុះ​ឡើង។ ៦- បើ​កន្លែង​ចាក់​ថ្នាំ​មាន​លេច​ចេញ​ដូច​ពង​បែក កុំ​ច្របាច់ កុំ​ជោះ ឬ​ធ្វើ​អ្វី​ឲ្យ​បែក​ពង​នោះ​ឲ្យ​សោះ ព្រោះ​អាច​​ឆ្លង​មេរោគ។ ៧- ប្រសិនបើ​មាន​ឆ្លង​មេរោគ​ក្លាយ​ជា​ដំបៅ​ហើយ ត្រូវ​ប្រញាប់​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ភ្លាម ដើម្បី​ព្យាបាល​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច បន្ថែមពីលើគោលការណ៍ថ្នាក់ជាតិ ម៉ាក់ប៉ាអាចនាំកូនទៅចាក់វ៉ាក់សាំងទាំងនេះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ថ្នាំបង្ការ

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ជា​ធម្មតា​រាល់​ពេល​ចាក់​វ៉ាក់សាំង​រួច​ទារក ឬ​កុមារ​តូច​ៗ​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​មាន​បញ្ហា​នេះ​ម៉ាក់ប៉ា​ពិតជា​មាន​ក្ដី​ព្រួយបារម្ភ និង​ស្វែង​រក​ថ្នាំ ដើម្បី​ឲ្យ​កូន​ត្រលប់​មក​សភាព​ដើម​វិញ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់ ឬ​ពេល​កម្ដៅ​ខ្លួន​មិន​ព្រម​ត្រជាក់​យូរ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពុល​ថ្លើម​របស់​កូន​តូច​បាន។ រឿង​ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ស្ទាប​អង្អែល​កន្លែង​ចាក់ លាប​ប្រេង​កូឡា ឬ​យក​របស់​ក្ដៅ​នៅ​ស្អំ​កន្លែង​ចាក់ ព្រោះ​នាំឲ្យ​កូន​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាមរយៈ​របស់​ទាំង​នោះ និង​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ថ្នាំ​ក្រហម កន្ទួល ឬ​ឡើង​រឹង ហើយ​ពេល​ខ្លះ​ទៅ​ជា​ខ្ទុះ។ មួយ​វិញ​ទៀត​សម្លីអាល់កុល​ដែល​ទុក​ជូត​កន្លែង​ចាក់​នោះ មិន​បាច់​ឈ្លី ឬទុក​លើ​មុខ​របួស​នោះ​យូរ​ពេក​នោះ​ទេ ព្រោះ​សម្លី​នោះ ទុក​ឃាត់​ឈាម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រើ​នៅ​ពេល​ដែល​កូន​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​ថ្នាំ​កូន​គឺ​ចន្លោះ ៤-៦ ម៉ោង​ម្ដង និង​ទៅ​តាម​ទម្ងន់​របស់​កូន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កូន​អាច​ចុះ​កម្ដៅ​ទៅ​បាន អាស្រ័យ​លើ​ការ​ស្លៀកពាក់​ទៀត​ផង ពោល​គឺ​កូន​ត្រូវ​ស្លៀក​ពាក់​ស្ដើង​ៗ រលុងៗ និង​ដាក់​កូន​ក្នុង​បរិយាកាស​ត្រជាក់ ឬ​ក៏​ងូត​ទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់។ ចំណុច​សំខាន់​​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​មិន​គួរ​ដាក់​រុំ​ខ្លួន ឬ​ស្លៀកពាក់​ជិត​ឈឹង​ឲ្យ​កូន​នោះ​ទេ រឹតតែ​មិន​គួរ​ដាក់​កូន​ក្នុង​បន្ទប់​ហប់​ឈឹង​ទៀត​ផង ព្រោះ​នាំឲ្យ​កម្តៅកាន់តែ​កើន​ឡើង។ អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានត្រូវចាក់វ៉ាក់សាំង ការពារជំងឺផ្ដាសាយធំ? វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់? មកដឹងពីអាការៈផ្សេងៗរបស់ទារក ក្រោយចាក់វ៉ាក់សាំងរួច វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក កូនៗមានសុវត្ថិភាពពីវីរុសកូរ៉ូណាថ្មី បើម៉ាក់ៗធ្វើតាម ៤ ចំណុចនេះ បកស្រាយ​ចម្ងល់ ស្រីៗពពោះចាក់​វ៉ាក់សាំង​ផ្ដាសាយ​ នៅតែ​ឈឺដដែល ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? […]

វ៉ាក់សាំងជំងឺកូវីដ-១៩

វីរុសកូរ៉ូណា

រោគសញ្ញាថ្មីៗនៃវ៉ារ្យង់អូមីក្រុងXE គ្នាយើងគួរដឹង

​យើង​បាន​ដឹង​ហើយ​ថា​ វ៉ារ្យង់​អូមីក្រុង​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​កូវីដ​-១៩​មុន​ៗ​​។ ប៉ុន្តែ​ ថ្មី​ៗ​នេះ​ មន្ត្រី​សុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​អំពី​វីរុស​បំប្លែង​ថ្មី​មួយ​ប្រភេទ​ទៀត​ គឺ​វីរុស​កូវីដ​-១៩ ប្រភេទ​XE ដែល​មាន​អនុភាព​ឆ្លង​កាន់​តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​​​។ វីរុស​ប្រភេទ​XEនេះ ជា​ការ​​រួម​​បញ្ចូល​គ្នា​នៃ​វ៉ារ្យង់​អូមីក្រុង​BA.1 និង​BA.2។ អង្គការ​សុខភាព​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា​ អត្រា​នៃ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត គឺ​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​BA.2ដល់​ទៅ​១០%​ ដែល​ធ្វើ​ឲ្យ​វីរុស​បំប្លែង​ថ្មី​នេះ ក្លាយ​ជា​វីរុស​ដែល​ឆ្លង​លឿន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ រោគសញ្ញា​ថ្មី​នៃ​វីរុស​កូវីដ​-១៩ ខណៈ​ពេល​ដែល​វីរុស​កូវីដ​-១៩ បង្ហាញ​​​រោគសញ្ញា​ជា​ច្រើន​ សេវា​សុខាភិបាល​ជាតិ​នៃ​ចក្រភព​អង់គ្លេស​​បាន​បន្ថែម​រោគសញ្ញា​​មួយ​ចំនួន​ទៀត​ ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​រួម​​មាន​៖ ដកដង្ហើម​ខ្លី​ៗ​ អស់​កម្លាំង​ខ្លាំង ឈឺ​ខ្លួន​ប្រាណ​ ឈឺ​បំពង់​ក​ ឈឺ​ក្បាល​ខ្លាំង​ ហៀរ​សំបោរ ​រាករូស​ មិន​ឃ្លាន​អាហារ​ មិន​ស្រួល​ខ្លួន​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ទៀត​នៃ​វីរុស​កូវីដ​-១៩​​ មាន​ដូចជា ក្ដៅ​ខ្លួន​ ក្អក​មិន​បាត់​ បាត់បង់​ក្លិន​ និង​រសជាតិ​​។ យ៉ាង​ណា​មិញ ជា​មួយ​នឹង​វត្តមាន​នៃ​វីរុស​បំប្លែង​ថ្មី​ៗ​ជា​បន្តបន្ទាប់​ គ្នា​យើង​គួរ​​យល់​ដឹង​ឲ្យ​បាន​ច្បាស់លាស់​​ពី​រោគសញ្ញា​ថ្មី​ៗ​ ​ទើប​ជា​ការ​ប្រសើរ​។ អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង […]

វីរុសកូរ៉ូណា

ប្រការគួរធ្វើក្រោយចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីកាត់បន្ថយផលរំខាន

ក្រោយចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ ដូសជំរុញ​ យើងអាច​មាន​ផលរំខាន​មួយ​ចំនួនដែលធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់ការងារប្រចាំថ្ងៃ។ អ៊ីចឹងបន្ទាប់ពីចាក់ដូសជំរុញហើយ យើងគួរថែទាំសុខភាពបែបណាដើម្បីកាត់បន្ថយ​ផលរំខាន? ផលរំខានក្រោយចាក់វ៉ាក់សាំងដូសជំរុញអាចមានដូចជា៖ ឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយអាចឡើងក្រហម ឬហើម អស់កម្លាំង ឈឺសន្លាក់ ឬសាច់ដុំ គ្រុនក្តៅ ឬគ្រុនរងា ឈឺក្បាល ចង្អោរ ហើមកូនកណ្តុរ ដើម្បីកាត់បន្ថយផលរំខានបន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញហើយ យើងគួរ​៖ ១. ញុំាថ្នាំបំបាត់ការឈឺចាប់ យើងអាចញុំាថ្នាំប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់ និងកាត់បន្ថយអាការៈគ្រុន ឬញាក់ បើ​ចាំបាច់​។ ២. ស្អំទឹកកក យើងអាចស្អំទឹកកកនៅកន្លែងចាក់ថ្នាំដើម្បីកាត់បន្ថយអាការៈឈឺ ឬ​ហើម​។ លើសពីនេះទៅទៀត យើង​អាចធ្វើចលនាដៃខាងចាក់ថ្នាំដើម្បី​ជួយ​​ជំរុញរំហូរឈាម និងបន្ធូរការឈឺចាប់សាច់ដុំ។ ៣. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចកាត់បន្ថយអាការៈក្តៅខ្លួន និងស្រេកទឹក​ក្រោយ​ចាក់​ដូស​ជំរុញ។ ការញុំាទឹកច្រើនមិនត្រឹមតែអាចជួយការពារយើងពីការឈឺចាប់ទេ ថែមទាំងជួយកាត់​បន្ថយ​រយៈពេលរបស់​ផល​រំខានរបស់ដូសជំរុញទៀតផង។ ៤. ញុំាវីតាមីន C យើងគួរញុំាបន្លែបៃតង និងផ្លែឈើសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូច ល្ហុងជាដើម​ដើម្បី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំាក្នុងការប្រយុទ្ធប្រឆាំងនឹងផលរំខានរបស់វ៉ាក់សាំងដូសជំរុញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. គេងឱ្យបានគ្រប់គ្រាន់ ក្រោយ​ពេល​ចាក់​ដូសជំរុញហើយ រាងកាយយើងពឹងផ្អែកលើការឆ្លើយតប​របស់ប្រព័ន្ធភាពស៊ាំ​ដើម្បី​បង្កើត​ប្រព័ន្ធការពារ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់យើង​​​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវគេងយ៉ាងហោចណាស់ ៧ ទៅ ៨ម៉ោងក្នុង​មួយ​យប់​។ ៦. ហាត់ប្រាណបែបស្រាលៗ ការហាត់ប្រាណបែបស្រាលៗ​ដូចជា ដើរ យូហ្កា ឬពត់បត់​បែន​​ខ្លួនជាដើមអាចជួយ​ឱ្យ​ចរន្តឈាមយើងរត់បានល្អ […]

វីរុសកូរ៉ូណា

ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤

​ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​អាច​ឆ្លង​ទៅ​កាត់​មនុស្ស​គ្រប់​វ័យ​ មិន​ថា​ប្រុស​ ឬ​ស្រី ឬ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែប​ណា​ឡើយ។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​​ ករណី​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដោយ​សារ​វីរុស​កូវីដ​-១៩​នេះ ភាគ​ច្រើន​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំងឺ​រួម​ផ្សំ​​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​លើស​សម្ពាធឈាម​ជា​ដើម​​ ហើយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បន្ទាប់​ពី​ឆ្លង​វីរុស​កូវីដ​-១៩ នឹង​កាន់​តែ​ខ្ពស់ ​នៅ​ពេល​​ដែល​យើង​​មាន​ជំងឺ​រ៉ាំរ៉ៃ​​ទាំង​នេះ​ស្រាប់។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ម៉េច​បាន​អ្នក​អាយុ​​៦០​ឆ្នាំឡើង​​ គួរ​ចាក់​ដូស​​​ជំរុញ​ទី​៤? ជា​ទូទៅ កត្តា​អាយុ​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​រួម​ផ្សំ​មួយ​ចំនួន ហេតុ​នេះ​ហើយ​អ្នក​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​គួរ​ប្រុងប្រយ័ត្ន​​​ឲ្យ​បាន​ដិតដល់ ដើម្បី​​​​​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​-១៩​​ ដ៏​កាច​សាហាវ​នេះ​។ យ៉ាង​ណា​មិញ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា ​​ដូស​​ជំរុញ​ទី​៤ មាន​ប្រសិទ្ធភាព​ការពារ​ខ្ពស់​ជាង​មុន​រហូត​ដល់​៣​ដង​ ប្រឆាំង​នឹង​ជំងឺ​ធ្ងន់ធ្ងរ ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ។ ជាក់​ស្ដែង វ៉ាក់សាំង​ដូស​ទី​៤​​នេះ មិន​ត្រឹម​តែ​​មាន​​គុណប្រយោជន៍​ជួយ​កាត់បន្ថយ​អត្រា​នៃ​​ការវិវត្ត​ជំងឺទៅ​ជា​ធ្ងន់ធ្ងរ​​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​យើង​នៅ​​រឹងមាំ​​​ក្រោយ​រយៈពេល​៨​សប្ដាហ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អត្រា​​ឆ្លង​កូវីដ​-១៩ នៃ​អ្នក​ដែល​បាន​ទទួល​ដូស​ជំរុញ​ទី​៤ ​មាន​ចំនួន​ទាប​ជាង​អ្នក​ដែល​ទទួល​បាន​​ត្រឹម​ដូស​ជំរុញ​លើក​ទី​៣ ដល់​ទៅ​២​ដង​ឯ​ណោះ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ការពារ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ-១៩​​ ហាក់​ដូចជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដូច​នេះ​ហើយ​ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ និង​ចាំបាច់​​ត្រូវ​​អនុវត្ត​​វិធានការ​ការពារ​បន្ថែម​ឲ្យ​បាន​​ខ្ជាប់ខ្ជួន​ជានិច្ច​។ ​​​​អានបន្ត​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត […]

វីរុសកូរ៉ូណា

ត្រៀមចាក់ដូសទី៣? វ៉ាក់សាំងកូវីដមួយៗផ្ដល់ផលរំខានម៉េចខ្លះ?

ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ធំ​ច្បាស់​ទទួល​បាន​វ៉ាក់សាំង​កូវីដ​ទាំង​២ដូស និង​កំពុង​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី៣ បណ្ដើរៗ​ទៀត​ហើយ ដើម្បី​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ សម្រាប់​មនុស្ស​ភាគ​ច្រើន វ៉ាក់សាំង​ដូស​ទី១ និង​ទី​២ ជា​វ៉ាក់សាំង Sinovac ឬ ​Sinopharm ចំណែក​ដូស​ទី​៣ អាច​ជា​វ៉ាក់សាំង​ដដែល ឬ​ AstraZeneca។ តើ​រវាង​វ៉ាក់សាំង​ប្រភេទ​ទាំង​៣ នេះ ចាក់​ហើយ​មួយ​ណា​ផ្ដល់​ផល​រំខាន​ជាង? កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ផល​រំខាន​ទូទៅ​របស់​ វ៉ាក់សាំង​កូវីដ Sinovac និង Sinopharm យោង​តាម​ការ​រាយ​ការណ៍​របស់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​ទាំង​ពីរ​ប្រភេទ​នេះ​រួច​មក ផល​រំខាន​របស់​វ៉ាក់សាំង Sinovac ឬ​Sinoparm ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ដែល​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ដោយ​មាន​រោគ​សញ្ញា​ដូច​ជា៖ – ឈឺ​ដៃ – អស់​កម្លាំង ងងុយ​គេង – ឈឺ​ក្បាល – វិល​មុខ – ឈឺ​សាច់​ដុំ ផល​រំខាន​ទូទៅ​របស់ វ៉ាក់សាំង​កូវីដ AstraZeneca – អស់​កម្លាំង – ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល – ឈឺ​ក្បាល – ឈឺ​សាច់​ដុំ – ឈឺ​តាម​សន្លាក់ – ចង្អោរ – ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) បើ​តាម​បទ​ពិសោធន៍​លោក វីរៈ សីហរាជ ជា​បុគ្គលិក​ធនាគារមួយ​​ ដែល​បាន​ចាក់​ដូសទី១ និង​ទី២​ […]

វីរុសកូរ៉ូណា

អ្នក​​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ​ឆ្លង​វីរុស​អូមីក្រុង អាច​មាន​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីរុស​កូវីដ​-១៩​បំប្លែង​ថ្មី​ ប្រភេទ​អូមីក្រុង​មាន​អត្រា​ឆ្លង​លឿន​បំផុត​ ដែល​យើង​​គ្រប់​គ្នា​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។ យ៉ាង​ណា​មិញ ការ​យល់​​ដឹង​ពី​រោគសញ្ញា​បាន​​​​ឆាប់​រហ័ស​ និង​ព្យាបាល​ទាន់​ពេលវេលា ​គឺ​ជា​រឿង​ដ៏​សំខាន់​​។ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា ​​រោគសញ្ញា​ភាគ​ច្រើន​នៃ​វីរុស​បំប្លែង​ថ្មី​​មាន​លក្ខណៈ​ដូច​គ្នា​ ហើយ​ក៏​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ដែរ ទោះ​បី​ជា​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ក៏​ដោយ​។ វីរុស​កូវីដ​-១៩​ អូមីក្រុង អាច​​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​កម្រិត​ស្រាល ​វ៉ារ្យ៉ង់​ថ្មី​នៃ​កូវីដ​-១៩ អូមីក្រុង ​មាន​ការ​ឆ្លង​កម្រិត​ស្រាល​ ​ហើយ​រោគសញ្ញា​មួយ​ចំនួន​ស្រដៀង​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​។ ​រោគសញ្ញា​ទាំង​នេះ​រួម​មាន​៖ គ្រុន​ក្ដៅ​ រមាស់​ក​ ឈឺ​ក​ ឈឺ​ក្បាល​ ហៀរ​សំបោរ​ អស់​កម្លាំង​ កណ្ដាស់​ញឹកញាប់​ រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី​ អូមីក្រុង​ដែល​មាន​លក្ខណៈ​ប្លែក​ពី​​វីរុស​ប្រភេទ​មុន​ៗ​​ ​​​​​​​​អ្នក​ជំនាញ​បាន​បង្ហាញ​ថា អ្នក​ជំងឺ​មួយ​ចំនួន​ដែល​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ ​ប្រភេទ​អូមីក្រុង បាន​​ត្អូញត្អែរ​ពី​អាការៈ​បែក​ញើស​ខ្លាំង​នៅ​ពេល​យប់​ ដែល​ធ្វើ​ឲ្យ​ប្រឡាក់​ពូក និង​សំលៀក​បំពាក់​របស់​ពួក​គេ​​ថែម​ទៀត​ផង​។ រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ដែល​កើត​ឡើង​លើ​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ចង្អោរ​ ក្ដៅខ្លួន​តិចតួច ឈឺ​ក​ ឈឺ​ក្បាល​ បាត់បង់​ចំណង់​អាហារ​ និង​ ក្អួត​។​

វីរុសកូរ៉ូណា

ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ

ដូសទី៤ ឬ​ដូស​ជំរុញ​ដែល​ប្រទេស​នានា​ជុំវិញ​ពិភពលោក​កំពុង​ញាប់​ដៃ​ញាប់​ជើង​ស្រោច​វ៉ាក់សាំង​ក្នុង​កម្រិត​អតិបរមា​ជូន​ពលរដ្ឋ​ខ្លួន​ទាំង​ជួរ​មុខ​និង​ពលរដ្ឋ​ទូទៅ​តាម​ផែនការ​របស់​ក្រសួង​សុខាភិបាល មុន​នេះ​បន្តិច​ប្រភព​សុខាភិបាល​អ៊ីស្រាអែល​ អះអាង​ថា​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ប្រឆាំង​ទល់​ការ​ឆ្លង​រាលដាល​របស់​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទេ។ ការ​បញ្ចេញ​ព័ត៌មាន​នេះ​ដែរ​ អគ្គនាយក​អង្គភាព​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ Sheba របស់​អ៊ីស្រាអែល​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay សង្កត់​ធ្ងន់​លើ​វ៉ាក់សាំង២ប្រភេទគឺ  Pfizer/BioNTech និង​ Moderna។ លោកស្រីវេជ្ជបណ្ឌិត​​បន្ត​ពន្យល់​ថា "ក្រុមការងារ​យើង​យក​ចិត្ត​ទុកដាក់​តាមដាន​ចំពោះ​ដំណើរ​វិវត្ត​ Pfizer ក្រោយ​ចាក់​បញ្ចូល​ខ្លួន ២សប្ដាហ៍​ហើយ ហើយ Moderna ទើប​បាន ១សប្ដាហ៍ ជា​លទ្ធផល​ឃើញ​ថា​បរិមាណ​អង់ទីករ​កើន​ឡើង សម្រាប់​ដូស​ជំរុញ​ទី៤នេះ បើ​ធៀប​នឹង​ដូស​ទី៣ ប៉ុន្តែ​កើន​តិច​តួច ឬ​អាច​សន្មត​ថា ទំនង​ជា​មិន​ទាន់​គ្រប់គ្រាន់​ទេ​ក្នុង​ការ​ការពារ​អូមីក្រុង"។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី វេជ្ជបណ្ឌិត​ Gili Regeb-Yochay ​មជ្ឈមណ្ឌល​ខាង​លើ​បាន​ដឹឹកនាំ​ការ​ស្រាវជ្រាវ​មួយ​លើ​វ៉ាក់សាំង​ជំរុញ ឬ​ដូស​ទី៤ លើ​កម្រិត​គុណភាព​និង​កត្តា​គ្រោះថ្នាក់ ​ថា​តើ​ដូស​ទី៤ ជួយ​បាន​ប៉ុណ្ណា​បើ​ចាក់ ជា​ពិសេស​ទល់​នឹង​វីរុស​បំប្លែង​ថ្មី អូមីក្រុង​ដែល​កំពុង​អង្រួន​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ ការ​សិក្សា​នេះ​ធ្វើ​ឡើង​លើ​បុគ្គលិក​សុខាភិបាល​ចំនួន ១៥៤នាក់​ចាក់ Pfizer/BioNTech និង Moderna ១២០នាក់​ សរុប ២៧៤នាក់។ ទោះ​មិន​បាន​ពន្យល់​លម្អិត​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ តែ​លោក​ថា ទាំង​Pfizer/BioNTech និង Moderna អត់​ខុស​គ្នា​ទេ ព្រោះ​កម្រិត​បណ្ដុះ​បរិមាណ​អង់ទីករ​មាន […]

វីរុសកូរ៉ូណា

ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?

ជា​ទូទៅ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ហើយ គ្នា​យើង​ច្បាស់​ជា​ទទួល​ផល​រំខាន​ពី​វ៉ាក់សាំង បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន ខ្លះ​ងើប​ខ្លួន​មិន​ចង់​រួច​ផង​ក៏​មាន។ ចម្លែក​អី មាន​គ្នា​យើង​ខ្លះ​ទៀត​ចាក់​​ដូស​ជំរុញ​ដូច​គ្នា​ដែរ តែ​មាន​អារម្មណ៍​ធម្មតា មិន​ទ្រុឌ​ទ្រោម​ដូច​គេ​ដូច​ឯង​សោះ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ ហេតុ​អ្វី​បាន​ជា​ក្រោយ​ចាក់​ដូស​ជំរុញ អ្នក​ខ្លះ​ឈឺខ្លួន​ ហើយ​ខ្លះ​ទៀត​អារម្មណ៍​ស្រស់ស្រាយ​ធម្មតា? វេជ្ជបណ្ឌិត Sunaina Suhag គ្រូពេទ្យ​គ្រួសារ​នៅ​គ្លីនិក​ក្នុង​តំបន់ Austin រដ្ឋ​Texas សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ទទួល​ផល​រំខាន​​ពី​វ៉ាក់សាំង ចំណែកអ្នក​​ខ្លះ​ទៀត​មិន​មាន ក៏​ព្រោះ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​ពី​គ្នា។ ការ​ឆ្លើយ​តប​ជា​រោគ​សញ្ញា​ចំពោះ​វ៉ាក់សាំង​អាច​អាស្រ័យ​ទៅ​តាម​អាយុ ភេទ និង​ប្រវត្តិ​ជំងឺ​របស់​យើង។ យ៉ាងណា ​មិន​បាច់​បារម្ភ​ទេ ក្រោយ​ចាក់​វ៉ាក់សាំង​រួច​រាងកាយ​របស់​យើង​នឹង​បង្កើត​នូវ​ប្រព័ន្ធ​ការពារ​ដែល​យើង​ចង់​បាន មិន​ថា​យើង​ទទួល​ផល​រំខាន ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ឬ​ក៏​អត់​ទេ។ រោគ​សញ្ញា​នៃ​ផល​រំខាន​ក្រោយ​ចាក់​វ៉ាក់សាំងដូស​​ជំរុញ តាម​ពិត​ទៅ ផល​រំខាន​ពី​ដូស​​ជំរុញ​ស្រដៀង​នឹង​អ្វី​ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី១ ឬ​ទី២​ ​អ៊ីចឹង​ដែរ។ នេះមាន​ន័យ​ថា យើង​អាច​នឹង​មិន​មាន​អារម្មណ៍​ប្លែក​អ្វី​ទាំង​អស់ ឬ​អាច​ជួប​បញ្ហា​ប៉ុន្មាន​ខាង​ក្រោម​ដូច​ជា៖ ឈឺចាប់នៅកន្លែងចាក់ថ្នាំ គ្រុន ឬ​ក្ដៅ​ខ្លួន អស់កម្លាំង ឈឺក្បាល ញាក់ ឈឺ​សាច់ដុំ ចង្អោរ ក្អួត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​គួរ​តែ​ទទួល​បាន​ដូស​​ជំរុញ​បន្ថែម ពិសេស​អំឡុង​ពេល​រាលដាល​វីរុស​បំប្លែងអូមីក្រុង​នេះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ចាក់​វ៉ាក់សាំង​ហើយ​ក្ដៅ​ខ្លួន តែ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤៨​ម៉ោង ឬ​លើស​នេះ យើង​គួរ​ទាក់ទង​ទៅ​គ្រូពេទ្យ ដើម្បី​សួរ​ព័ត៌មាន និង​ប្រាប់​ពី​អាការៈ​ដែល​យើង​មាន​ក្រោយ​ចាក់​វ៉ាក់សាំង​រួច។​​

វីរុសកូរ៉ូណា

ចាក់វ៉ាក់សាំងដូសទី៣ហើយ បើមានអាការៈមួយនេះ ប្រញាប់ទៅជួបពេទ្យបន្ទាន់

ការ​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ តែ​ងមាន​ផល​រំខាន​មួយ​ចំនួន ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ អស់​កម្លាំង ក្អួត ចង្អោរ ជាដើម ដែល​ផល​រំខាន​ទាំង​នោះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ ១ទៅ៣ថ្ងៃ​ យ៉ាងយូរ។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​យើង​វ៉ាក់សាំង​កូវីដ-១៩ ពិសេស​ចាក់​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​នេះ​ ​មាន​អាការៈ​ថប់​ដង្ហើម ឬ​ដក​ដង្ហើម​ខ្លី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បន្ទាន់ កុំ​សំងំ​នៅ​ផ្ទះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។ “វា​អាច​មាន​ករណី​ខ្លះ​ដោយសារ​យើង​មាន​បញ្ហា​នៅ​ក្នុង​ខ្លួន​ស្រាប់ នៅ​ពេល​យើង​ចាក់​វ៉ាក់សាំង យើង​អត់​អី​ទេ គ្រូពេទ្យ​សួរ​នាំ​ហើយ គាត់​ថា​មិន​អី​ទេ អ៊ីចឹង​យើង​អាច​ចាក់​បាន ប៉ុន្តែ​នៅ​ពេល​ខ្លះ ពេល​ចាក់​វ៉ាក់សាំង​ទៅ សរីរាង្គ​យើង​បង្គាប់​បញ្ជា​ទៅ បង្គាប់​មិន​ត្រូវ​គ្នា វា​អាច​ទៅ​ធ្វើអី​មួយ ក៏​យើង​អត់​ដឹង​ដែរ"។ លោក​ជំទាវ​រៀបរាប់។ ទោះ​យ៉ាង​ណា​លោក​ជំទាវ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលរូបនេះ​ថា ករណី​ដែល​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ហើយ​មាន​អាការៈ​ថប់ ឬ​ពិបាក​ដង្ហើម មាន​តិចតួច​បំផុត ដោយ​ក្នុង​១លាននាក់ មាន​ប្រែហែល​ជា២-៣នាក់​ប៉ុណ្ណោះ នេះ​ជា​ករណី​កម្រ តែ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​ប្រយែង​ដែរ។ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ករណី​ពលរដ្ឋ​ចាក់​វ៉ាក់សាំងកូវីដ-​១៩ ហើយ​មាន​អាការៈ​ថប់​ដង្ហើមនោះ​ដែរ នេះ​បើ​ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌីន។

វីរុសកូរ៉ូណា

សម្រួលអាការៈមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ

បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច រាងកាយ​យើង​នឹង​បញ្ចេញ​អាការៈ​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​​នឹង​វ៉ាក់សាំង​នោះ ហើយ​ពេល​យើង​ចាក់​ វ៉ាក់សាំង​ដូស​ទី៣ (វ៉ាក់សាំង AstraZeneca) សង្កេត​ឃើញ​ថា​មាន​ផល​រំខាន​ធ្ងន់​ជាង​វ៉ាក់សាំង​មុនៗ បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ខ្លួន​ខ្លាំង។ អស់​កម្លាំង ជាំ ឈឺ ឬ​រមាស់​ត្រង់​មុខ​ម្ជុល ឈឺ​ក្បាល ឈឺ​សាច់​ដុំ ឈឺ​តាម​សន្លាក់ ចង្អោរ ក្ដៅ​ខ្លួន (៣៨ អង្សា​សេ ឬ​លើស​នេះ) ជា​រោគ​សញ្ញា​ទូទៅ​នៃ​ផល​រំខាន​របស់​វ៉ាក់សាំង​ដូស​ទី៣ ដែល​គ្នា​យើង​ភាគ​ច្រើន​ចាក់​ហើយ មាន​អាការៈ​មិន​ស្រួល​ខ្លួន​ខ្លាំង​ជាង​វ៉ាក់សាំង​ដូស​ទី១ និង​ទី២។ វិធី​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់ ១. ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់ ២. ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការៈ​មិន​ស្រួល វិធី​កាត់​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ១. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ២. ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​ ពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ នៅទីនេះ ក្នុង​ករណី​ដែល​គ្នា​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន យើង​អាច​ប្រើ​ថ្នាំ​បញ្ចុះកម្តៅដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា យើង​ធ្វើ​តាម​ការ​ណែនាំ​ដែល​មាន​លើ​សំបក​ថ្នាំ ឬ​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ត្រឹម​ត្រូវ។ បើ​យើង​សង្កេត​ឃើញ​ថា​មាន​សញ្ញា​ព្រមាន​ក្រោយ​ចាក់​វ៉ាក់សាំង​ដូច​ជា កន្លែង​ចាក់ ឡើង​ក្រហម ឬ​រឹង​ខ្លាំង ឬ​មិន​ប្រក្រតី​ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​ផល​រំខាន​បង្ក​ជា​ផល​វិបាក​ដល់​យើង ឬ​មិន​ធូរ​ស្បើយ​ក្រោយ ២-៣​ថ្ងៃ បន្ទាប់​ពី​ចាក់​ថ្នាំ យើង​គួរ​រក​គ្រូពេទ្យ​ពិនិត្យ។​

វីរុសកូរ៉ូណា

ម៉េចបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ នៅឆ្លងកូវីដ១៩?

​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ពិតជា​មាន​ប្រសិទ្ធភាព និង​ក៏​ជា​ជា​ឧបករណ៍​ចាំបាច់​មួយ​​ក្នុង​ការ​ជួយ​គ្រប់​គ្រង​ស្ថានភាព​វិបត្តិ​កូវីដ១៩ កំពុង​កើត​មាន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ CDC អាមេរិក​។ យ៉ាងណា វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ការ​ពារ​អ្នក​ចាក់​រួច​រាល់​មិន​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នោះ​ទេ​។ CDC អាមេរិក​ថា​នៅ​មាន​ភាគរយ​តិចតួច អាច​ធ្វើ​ឲ្យ​អ្នក​ចាក់​វ៉ាក់សាំង​នៅ​តែ​អាច​ឆ្លង​ជំងឺកូវីដ១៩ ហើយ​ខ្លះ​ត្រូវ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ ឬ​អាច​ស្លាប់​ក៏​មាន​។​ បើ​តាម​ប្រ​ភព​ដែល អ្នក​បាន​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​តូច​នៅ​អាច​មាន​ឆ្លង​វីរុស​កូវីដ១៩ ដោយ​មិ​ន​ចេញ​រោគសញ្ញា តែ​ថា​អ្នក​ចាក់​វ៉ាក់សាំង ក៏​មាន​ភស្តុតាង​បញ្ជាក់​ថា អាច​ជួយ​ការពារ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​មិន​ត្រូវ​ការ​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដក​ដង្ហើម​ផង​ដែរ​។ ចំណែក​នៅ​ខាង​អឺរ៉ុប​វិញ ក្រុម​អ្នក​ជំនាញ​បញ្ជាក់​ថា ការ​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ជា​រឿង​ល្អ​ប្រសើរ​ជាង​ការ​មិន​បាន​ចាក់​។ អ្នក​ជំនាញ​នៅ​អឺរ៉ុប​ថា​ថ្វី​បើ​វ៉ាក់សាំង​មិន​អាច​មាន​ប្រសិទ្ធ​ភាព​ការពារ​វីរុសកូវីដ១៩ បាន​១០០​ភាគរយ តែថា​វ៉ាក់សាំង​ពិត​ជា​បាន​ជួយ​​អ្នក​ចាក់​វ៉ាក់សាំង​កុំ​ឲ្យ​ឈឺ​ធ្ងន់​ពេល​ឆ្លង​ជំងឺ និង​មិន​មាន​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​។ ១. ហេតុអ្វី​មាន​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​នៅ​តែ​ស្លាប់​ដោយសារ​កូវីដ១៩? ​មិន​ថា​នៅ​អាមេរិក​ទ ឬនៅ​ប្រទេស​អាល្លឺម៉ង់ទេ​ ក៏​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ១៩ ​ទោះបី​ជា​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ក៏​ដោយ​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​អាល្លឺម៉ង់​បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​កូវីដ១៩​ទោះ​បី​បាន​ចាក់​វ៉ាក់សាំង គឺ​អាច​មាន​មូល​ហេតុ​ពីរ​យ៉ាង។ មូល​ហេតុ​ទី​១ គឺ​អ្នក​នោះ​បាន​ឆ្លង​រួច​ហើយ​មុន​ពេល​ចាក់​វ៉ាក់សាំង និង​មូលហេតុ​មួយ​ទៀត គឺ​អ្នក​ចាក់​វ៉ាក់សាំង​ បាន​ឆ្លង​វីរុស​នោះ​ភ្លាម​ៗ​ក្រោយ​ចាក់​វ៉ាក់សាំង​។ បើ​តាម​អ្នក​ជំនាញ​អាល្លឺ​ម៉ង់ រាង​កាយ​យើង​ត្រូវ​ការ​ពេល​ប្រហែលជា​ពីរ​សប្ដាហ៍ ដើម្បី​កសាង​ប្រព័ន្ធ​ការ​ពារ​មួយ​ពេញ​លេង​បន្ទាប់​ពី​ចាក់​វ៉ាក់​សាំង​។ មាន​ន័យ​ថា វ៉ាក់សាំង​អាច​ការពារ​មនុស្ស​យើង​បាន​ពីរ​សប្ដាហ៍​ក្រោយ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​។ ​​​២. ចំណុច​​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រូវ​បន្ត​ធ្វើ​ CDC អាមេរិក​បាន​ណែ​នាំ​ថា ទោះ​បី​ជា​​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ហើយ​ក៏​ដោយ ក៏​អ្នក​ដែល​បាន​ចាក់​រួច​ត្រូវ​បន្ត​ពាក់​ម៉ាស រក្សា​គម្លាត ពេល​ចេញ​ក្រៅ និង​លាង​សម្អាត​ដៃ និង​មិន​គួរ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​នោះ​ដែរ​។ ជាពិសេស​ត្រូវ​បន្ត​តាម​ដាន​សុខភាព​របស់​ខ្លួន​ ក្រែង​មាន​រោគ​សញ្ញា​កូវីដ​១៩​ ពិសេស​បើ​យើង​បាន​ទៅ​តំបន់ ឬ​កន្លែង​មាន​មនុស្ស​ឈឺ​។ ដូច​គ្នា​ដែរ […]

វីរុសកូរ៉ូណា

វដ្ដ​រដូវ​អាចប្រែប្រួល​រយៈពេល​ខ្លី ក្រោយ​ស្រីៗចាក់​​វ៉ាក់សាំង​កូវីដ​-១៩

ការ​ប្រែប្រួល​តិចតួច​លើ​វដ្ដ​រដូវ ​​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​រួច ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​នឹង​អាច​ត្រលប់​មក​រក​សភាព​ដើម​វិញ​​ក្នុង​រយៈពេល​ដ៏​​ខ្លី។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​ចាំបាច់​បារម្ភ​នោះ​ឡើយ​ បើ​ជួប​ការ​ប្រែ​ប្រួល​នេះ។ ជាក់​ស្ដែង ទីភ្នាក់ងារ​​និយតកម្ម​ឱសថ​ និង​ផលិតផល​ថែទាំ​សុខភាព​របស់​ចក្រភព​អង់គ្លេស ​បាន​រាយការណ៍​ថា​ មាន​ស្ត្រី​ច្រើន​ជាង​ ៣៧ ០០០​នាក់​បាន​ជួប​ប្រទះ​បញ្ហា​មក​រដូវ​មិន​ទៀងទាត់​ មក​រដូវ​ច្រើន​លើស​ពី​ធម្មតា និង​មក​រដូវ​យឺតយ៉ាវ បន្ទាប់​ពី​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ-១៩ ​រួច​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​បង្ហាញ​ពី​ទំនាក់ទំនង​រវាង វ៉ាក់សាំង និង​​ការ​ប្រែប្រួល​នៃ​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​យល់​ដឹង​កាន់​តែ​ច្បាស់​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ បញ្ហា​ទូទៅ​​កើត​ឡើង​លើ​​អ្នក​​ចាក់​វ៉ាក់សាំង​ចំនួន ​២​ដូស​ សម្រាប់​​អ្នក​ដែល​ចាក់​វ៉ាក់សាំង​២​ដូស​រួច​ អាច​មក​រដូវ​យឺតយ៉ាវ​ចំនួន​២​ថ្ងៃ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​​ឲ្យ​ដឹង​ថា បញ្ហា​នេះ​មិន​ទំនង​ជា​កើត​ឡើង​ចំពោះ​​ស្ត្រី​ដែល​ចាក់​វ៉ាក់សាំង​លើក​ទី​២​ យ៉ាង​ហោច​ណាស់​​នៅ​ចន្លោះ​៨​សប្ដាហ៍​ឡើយ​​។ រយៈពេល​នៃ​វដ្ដ​រដូវ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​មាន​ការ​ប្រែប្រួល​ច្រើន​ជាង​៨​ថ្ងៃ បើ​ធៀប​នឹង​ស្ត្រី​​ដែល​មិន​បាន​ចាក់​​វ៉ាក់សាំង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វដ្ដ​រដូវ​នឹង​ត្រលប់​មក​សភាព​ធម្មតា​វិញ ក្រោយ​វដ្ដរដូវលើក​ទី​ពីរ​​។ ​ទន្ទឹម​នឹង​នេះ​ដែរ ​​​​​ការ​សិក្សា​មួយ​ផ្សេង​ទៀត​លើ​​មនុស្ស​ចំនួន​ ៥ ៦០០​នាក់​នៅ​ប្រទេស​ន័រវស​​បង្ហាញ​​ថា​​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ធម្មជាតិ​។ យ៉ាង​ហោច​ណាស់​ ស្ត្រី​ចំនួន​ ៤០​%​​​ មាន​រដូវ​ច្រើន​ជាង​ធម្មតា ​មុន​ពេល​ចាក់​វ៉ាក់សាំង​​ទៅ​ទៀត​ ហើយ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​មាន​ការ​​ភ័ន្តច្រឡំ​ថា​វ៉ាក់សាំង​កូវីដ-១៩​ អាច​បណ្ដាល​ឲ្យ​យើង​គ្មាន​កូន​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ វីរុស​កូវីដ​​-១៩ ទៅ​វិញ​ទេ ដែល​​អាច​​ធ្វើ​ឲ្យ​​បរិមាណ​ និង​គុណភាព​មេ​ជីវិត​ឈ្មោល​​ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​​មាន​កូន​រយៈពេល​ខ្លី។ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]

វីរុសកូរ៉ូណា

សម្រាល​កូន​ហើយ​ប៉ុន្មាន​ខែ ទើប​អាច​ចាក់​វ៉ាក់សាំង​កូវីដ​-១៩ បាន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​ដែល​ទើប​សម្រាល​កូន​រួច ច្បាស់​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​​ម៉ាក់​ៗ​អាច​ចាក់​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ-១៩​ បាន​អត់​? និង​គួរ​ចាក់​នៅ​ពេល​ណា​ល្អ បើ​អា​អូន​បៅ​ដោះ​? ពិត​ណាស់​ ស្រី​ៗ​យើង​អាច​ចាក់​វ៉ាក់សាំងបង្ការ​វីរុស​កូវីដ​-១៩ ​នៅ​គ្រប់​ពេល​ទាំង​អស់​ មិន​ថា​​នៅ​អំឡុង​ពេល​​មាន​គភ៌ ឬ​ក្រោយ​ពេល​សម្រាល​កូន​ឡើយ​។ ការ​ណែនាំ​ពី​មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ មហាវិទ្យាល័យ​Royalផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​​បាន​ណែនាំ​ថា ស្ត្រី​ដែល​ទើប​សម្រាល​កូន​ហើយ​ភ្លាម​ៗ គួរ​តែ​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ទៅ​នឹង​គ្នា​យើង​ទូទៅ​ដែរ (ស្ត្រី​ដែល​គ្មាន​ផ្ទៃពោះ)។ បើ​យោង​តាម​សៀវភៅ​បៃតង​នៃ​សុខភាព​សាធារណៈ​ប្រទេស​អង់គ្លេស (PHE) បាន​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បំផុត​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ថា​ស្ត្រី​ដែល​ព្យាយាម​យក​កូន ឬ​ក្រោយ​សម្រាល​កូន​រួច​ភ្លាម​ គប្បី​ទៅ​ចាក់​វ៉ាក់សាំង​ដែល​ស័ក្ដិសម​ទៅ​នឹង​លក្ខខណ្ឌ​អាយុ​ និង​ហានិភ័យរបស់​ខ្លួន​។ ម៉ាក់​សម្រាល​កូន​ដោយ​វះកាត់​ អាច​ចាក់​វ៉ាក់សាំង​បាន​អត់​?​​ ​ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​ ក៏​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​​ គឺ​សុទ្ធ​តែ​អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ពេល​។ ​ជាក់​ស្ដែង ហានិភ័យ​នៃ​វីរុស​កូវីដ​-១៩ កាន់​តែ​​កើន​ឡើង​លើ​ស្ត្រី​ពពោះ​ នៅ​ត្រី​មាស​ចុង​ក្រោយ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​គប្បី​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​២​ដូស​មុន​​ពេល​សម្រាល​កូន​ ឬ​មុន​ពេល​ចូល​ដល់​ត្រី​មាស​ទី​បី​។ ​​ស្ត្រី​បំបៅ​ដោះ​​កូន​ចាក់​វ៉ាក់សាំង​បាន​ឬ​ទេ​? វ៉ាក់សាំងមាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កូវីដ​-១៩​ ​​​ដល់​ស្ត្រី​កំពុង​ពពោះ កំពុង​ព្យាយាម​យក​កូន ឬ​កំពុង​តែ​បំបៅ​ដោះ​កូនដូច​គ្នា​។ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កំពុង​​បំបៅ​ដោះ​កូន​​ អាច​ទទួល​បាន​​អង់ទីករ​នៅ​ក្នុង​ទឹក​ដោះ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​​អា​អូន​ឲ្យ​ជៀស​ផុត​ពី​វីរុស​មួយ​នេះ​។ យ៉ាង​ណា​មិញ យើង​​ត្រូវការ​ទិន្នន័យ​បន្ថែម​ទៀត ដើម្បី​កំណត់​ថា​តើ​​អង់ទីករ​ទាំង​នេះ​អាច​ការពារ​អា​អូន​បាន​នៅ​កម្រិត​ណា​។

វីរុសកូរ៉ូណា

ផ្ញើសារស្ដាយក្រោយអត់បានចាក់វ៉ាក់សាំងកូវីដ១៩ មុនស្លាប់ ២ថ្ងៃ

អ្នក​ជំងឺ​កូវីដ១៩ វ័យ ៤០ឆ្នាំ​រស់​នៅ​ភាគ​ខាងត្បូង​​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ផ្ញើ​សារ​ទៅ​ប្អូន​ប្រុស​ខ្លួន​ថា គេ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មុន​លោក​លា​ចាកលោក ២ថ្ងៃ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ “បង​ដក​ដង្ហើម​អត់​រួច​ទេ​ បង​ស្ដាយ​​ណាស់​ដែល​អត់​បាន​​ចាក់​វ៉ាក់សាំង បើ​​អាច​ថយ​ក្រោយ​បាន បង​នឹង​ចាក់​វ៉ាក់សាំង​ដើម្បី​នៅ​មាន​ដង្ហើម​ដក"។ នេះ​ជា​សារ​របស់​ Christian Cabrera ផ្ញើ​ចេញ​មុន​លោក​ស្លាប់។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ សារ​បន្ត "ជួយ​មើល​កូន​ប្រុសអាយុ៣ឆ្នាំ ​បង​ផង"។ របាយការណ៍​ពី​សារព័ត៌មាន​អាមេរិក​នានា​រាយការណ៍​ថា Chris ស្លាប់​កាល​ពី ថ្ងៃ​សៅរ៍ ដោយ​សារ​មេរោគ​រាលដាល​សួត​កម្រិត​ធ្ងន់​ទៅ​ហើយ​ទើប​មិន​អាច​សង្គ្រោះ​បាន។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ចាប់​ពី​២ ដូស​គ្រប់គ្រាន់ ​អាច​ការពារ​ហានិភ័យ​ជាង​អ្នក​មិន​ចាក់ ប្រសិន​បើ​គេ​ឆ្លង​កូវីដ១៩​បម្លែង​ណាមួយ ឲ្យ​ចូល​សង្គ្រោះ​បន្ទាន់ រហូត​ដល់​ទៅ ៦ដង។ អត្ថប្រយោជន៍​អ្នក​ចាក់​វ៉ាក់សាំង គេច​ផុត​ពី​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ឆាប់​ជា និង​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​អ្នក​មិន​ចាក់។ អាន៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​