សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

រឿងរ៉ាវ ៥យ៉ាងពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

ជំងឺ​បេះដូង ​សំដៅ​ទៅ​លើ​ចង្កោម​ជំងឺ​ដែល​ប៉ះពាល់​ដល់​សរសៃ​ឈាម​បេះដូង​។​ ពិត​ណាស់​ ជំងឺ​បេះដូង​មាន​ច្រើន​ប្រភេទ​ដូចជា​ ជំងឺ​សរសៃ​ឈាម​បេះដូង ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី ជំងឺ​បេះដូង​ពី​កំណើត  ជំងឺ​សាច់ដុំ​បេះដូង និង​ជំងឺ​គាំង​បេះដូង​​ជា​ដើម​។ រី​ឯ​ការ​ព្យាបាល​​ជំងឺ​នីមួយ​ៗ​ ក៏​មាន​​ភាព​ខុស​គ្នា​​ផង​ដែរ។ យ៉ាង​ណា​មិញ ការ​យល់​ដឹង​បន្ថែម​ពី​ជំងឺ​បេះដូង អាច​ជួយ​បញ្ចៀស​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ​បេះដូង​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ១. ផលវិបាក​នៃ​សម្ពាធ​ឈាម​ខ្ពស់ នៅ​ពេល​ដែល​យើង​មិន​អាច​គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​បាន​ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​ហើយ​ ការ​ពិនិត្យ​សម្ពាធ​ឈាម​ជា​ប្រចាំ​ ជា​រឿង​ដ៏​ចាំបាច់​មួយ​ ដើម្បី​ថែទាំ​សុខភាព​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. រោគសញ្ញា​នៃ​ការ​គាំង​បេះដូង​ បញ្ហា​​គាំង​បេះដូង​កើត​ឡើង​​នៅ​ពេល​ដែល​ឈាម​ផ្ទុក​អុកស៊ីសែន​​ ត្រូវ​រាំងស្ទះ និង​មិន​អាច​ហូរ​ទៅ​កាន់​បេះដូង​។ បច្ចុប្បន្ន​នេះ ​គ្នា​យើង​វ័យ​ក្មេង​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​ជំងឺ​បេះដូង ពីព្រោះ​តែ​របប​អាហារ​មិន​ត្រឹមត្រូវ អសកម្មភាព​រាងកាយ​ និង​ស្រ្តេស។ រោគសញ្ញា​​នៃ​ជំងឺ​បេះដូង​​​មាន​ដូចជា ការ​ឈឺចាប់​នៅ​ទ្រូង ដៃ​ ស្មា កែង​ដៃ​ ថ្គាម ឬ​ខ្នង ហត់ និង​ចង្អោរ ឬ​ក្អួត។ [embed-health-tool-heart-rate] ៣. គាំង​បេះដូង​ភាគច្រើន​កើត​ឡើង​នៅ​ពេល​ព្រឹក ​​​​​​​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​គាំង​បេះដូង​កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ព្រឹក​ ដោយ​សារ​តែ​អ័រម៉ូន​ស្រ្តេស​ដូចជា​អ័រម៉ូន​ Cortisol មាន​កម្រិត​ខ្ពស់​នៅ​ពេល​ព្រឹក។ ៤. ការ​សើច​​មាន​អត្ថប្រយោជន៍​ដល់​បេះដូង​ ការ​ចំណាយ​ពេល​ជាមួយ​គ្រួសារ អាច​ជួយ​កាត់បន្ថយ​ស្រ្តេស និង​ប្រឆាំង​នឹង​​ជំងឺ​​បាក់​ទឹក​ចិត្ត ដែលជំងឺ​នេះ​​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង​។ លើស​ពី​នេះ​ ការ​សើច​ក៏​អាច​ការពារ​សុខភាព​បេះដូង ដោយ​​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ និង​រីក​​ឡើង​វិញ។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​សើច​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ អត្ថបទគួរអាន៖ […]


បញ្ហាបេះដូងផ្សេងទៀត

បង្ការបញ្ហាក្រហាយទ្រូងអំឡុងពេលហាត់ប្រាណ អនុវត្តគន្លឹះទាំងនេះ

អាការៈ​ក្រហាយ​ទ្រូង​ កើត​ឡើង​នៅ​ពេល​ដែល​អាស៊ីដ​ក្រពះ ច្រាល​ទៅ​កាន់​បំពង់​អាហារ​វិញ។ ជា​ទូទៅ អាការៈ​នេះ​​អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ជូរ​មាត់​ ព្រម​ទាំង​រលាក​បំពង់​ក។ ប្រសិនបើ​យើង​​ជួប​ប្រទះ​អាការៈ​នេះ​ញឹកញាប់ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង ក្រោយ​ធ្វើ​លំហាត់​ប្រាណ ឬ​អំឡុង​ពេល​ហាត់​ប្រាណ​តែ​ម្ដង​ ហើយ​ដើម្បី​​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ហាត់​ប្រាណ យើង​គួរ​អនុវត្ត​គន្លឹះ​ងាយ​ៗ​ទាំង​នេះ។​ ១. ជៀសវាង​ផឹក​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន​មុន​ពេល​ហាត់​ប្រាណ​ ​ជារឿយៗ អ្នក​ចូលចិត្ត​ផឹក​កាហ្វេ ឬ​ប្រើ​អាហារ​បំប៉ន​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​​មុន​ពេល​ហាត់​ប្រាណ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ដូច្នេះ​ហើយ​ យើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ មុន​ពេល​​ចាប់ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. ជៀសវាង​ញ៉ាំ​អាហារ​ច្រើន​​មុន​ពេល​ហាត់​ប្រាណ​ មូលហេតុ​បង្ក​មួយ​ទៀត​​នៃ​ការ​ច្រាលអាស៊ីដ គឺការ​មាន​សម្ពាធ​លើ​សាច់ដុំ​ខ្ជឹប​បំពង់​អាហារ។ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​អាហារ​ច្រើន​ពេក​ នោះ​អាស៊ីដ​ក្រពះ​នឹង​ច្រាល​ឡើង​លើ​ ព្រម​ទាំង​​ដាក់​សម្ពាធ​លើ​សាច់ដុំ​មួយ​​នេះ។ ជា​លទ្ធផល​ យើង​អាច​នឹង​ជួប​ប្រទះ​ការ​ក្រហាយ​ទ្រូង​។ ការ​រក្សា​គម្លាត​រយៈពេល​យ៉ាង​ហោច​ណាស់​២​ម៉ោង​ នៅ​ចន្លោះ​ពេល​​ញ៉ាំ​អាហារ​​ និង​ហាត់ប្រាណ ​អាច​ជួយ​បញ្ចៀស​អាការៈ​ក្រហាយ​ទ្រូង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ [embed-health-tool-bmi] ៣. ទំពា​ស្ករ​កៅស៊ូ ទន្ទឹម​នឹង​នេះ​ដែរ ការ​ទំពា​ស្ករ​កៅស៊ូ ក៏​អាច​ជួយ​បង្ការ​ការ​ច្រាល​អាស៊ីដ​ អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​ទំពា​ស្ករ​កៅស៊ូ​អាច​ជួយ​បញ្ចុះ​ជាតិ​អាស៊ីដ​ក្រពះ​បាន​ ដោយ​ជំរុញ​ការ​ផលិត​ទឹក​មាត់​ ក៏​ដូចជា​កម្ចាត់​ជាតិ​អាស៊ីដ​ដែល​លើស​ចេញ​ពី​បំពង់​អាហារ​ផង​ដែរ​។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​ ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន? ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍​ច្រើន​ដល់រាងកាយ ៤. បន្ថយ​​កម្រិត​នៃ​ការ​ហាត់​ប្រាណ​ ការ​​ហាត់​ប្រាណ​ខ្លាំងក្លា​ពេក ​ក៏​ជា​ហេតុ​នាំ​ឲ្យ​ប្រឈម​នឹង​អាការៈ​ក្រហាយ​ទ្រូង​ […]


ជំងឺសរសៃឈាមបេះដូង

រោគសញ្ញា និងវិធីបង្ការជំងឺសរសៃឈាមបេះដូងស្រួចស្រាល់

ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ ​ជា​ជំងឺ​មួយ​ដែល​អាច​​កើត​ឡើង​ភ្លាម​ៗ ដែល​បណ្ដាល​មក​ពី​​លំហូរ​ឈាម​ទៅ​ចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់។ ជា​ទូទៅ ជំងឺ​នេះ​​បង្ក​ជា​អាការៈ​ចុកទ្រូង​​ធ្ងន់ធ្ងរ ឬ​មិន​ស្រួល​នៅ​ក្នុង​ទ្រូង​ ដែល​តម្រូវ​ឲ្យ​យើង​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ។ រោគសញ្ញា​ សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ ជា​ធម្មតា​​កើត​ឡើង​​ភ្លាម​ៗ ដែល​រួម​មាន​៖ ចុក​ទ្រូង​ ឬ​មិន​ស្រួល​ក្នុង​ទ្រូង ការ​ឈឺចាប់​រាលដាល​ពី​ទ្រូង​ទៅ​ស្មា ដៃ​ ពោះ​ផ្នែក​ខាង​លើ ខ្នង​ ក ឬ​ថ្គាម ចង្អោរ ឬ​ក្អួត​ ពិបាក​រំលាយ​អាហារ​ ហត់​ បែក​ញើស​ខ្លាំង​ ធេងធោង វិល​មុខ ឬ​ដួល​សន្លប់​ អស់​កម្លាំង​ខុស​ប្រក្រតី​ ថប់បារម្ភ​ ការ​ឈឺចាប់​ ឬ​មិន​ស្រួល​ក្នុង​ទ្រូង ជា​សញ្ញា​ទូទៅ​បំផុត។ ប៉ុន្តែ រោគសញ្ញា​អាច​​មាន​ការ​ប្រែប្រួល​ អាស្រ័យ​​លើ​កត្តា​អាយុ ភេទ​ និង​លក្ខខណ្ឌ​សុខភាព​ផ្សេង​ទៀត​។ ចំពោះ​ស្ត្រី មនុស្ស​ពេញ​វ័យ​ ឬ​​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កម្រ​នឹង​​មាន​រោគសញ្ញា​​ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​​ទ្រូង​ណាស់​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! [embed-health-tool-heart-rate] ​​​មូលហេតុ​បង្ក​ ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ តែង​កើត​ឡើង​ពី​ការ​ប្រមូលផ្ដុំ​​កំណក​ខ្លាញ់​នៅ​ក្នុង និង​នៅ​លើ​ជញ្ជាំង​នៃ​សរសៃ​ឈាម​បេះដូង​ ដែល​មាន​តួនាទី​ផ្ដល់​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​សាច់ដុំ​បេះដូង​។ នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ដល់​កោសិកា​មាន​កម្រិត​ទាប​ពេក កោសិកា​​សាច់ដុំ​បេះដូង​អាច​ស្លាប់ និង​​បណ្ដាល​ឲ្យ​ខូចខាត​ដល់​ជាលិកា​សាច់ដុំ ជា​ហេតុ​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​គាំង​បេះដូង។   ​កត្តា​ហានិភ័យ​ កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់ មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ជំងឺ​បេះដូង​ប្រភេទ​ផ្សេង​ទៀត​ដែរ […]


ជំងឺលើសសម្ពាធឈាម

អ្នកមានជំងឺលើសសម្ពាធឈាម កុំរំលងអាហារទាំងប៉ុន្មានមុខនេះ

សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ឈាម​ ព្រម​ទាំង​ប៉ះពាល់​ដល់​សុខភាព​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ដោយ​វិធីសាស្ត្រ​ងាយ​ៗ ​​ខាង​ក្រោម​នេះ​៖ គ្រប់គ្រង​ទម្ងន់​ខ្លួន ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​ ហាត់ប្រាណ​ជា​ប្រចាំ​ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​​អាច​​បញ្ចុះ​សម្ពាធ​ឈាម​បាន​​យ៉ាង​ឆាប់​រហ័ស​ ដោយ​ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ដូចជា​គ្រាប់ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ព្រម​ទាំង​ជៀសវាង​សារធាតុ​​កាហ្វេអ៊ីន ខ្លាញ់​ឆ្អែត និង​កូលេស្តេរ៉ូល​។ ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គាំង​បេះដូង ខូច​តម្រង​នោម​ បញ្ហា​ភ្នែក​ ការ​ចងចាំ​ និង​​សុខភាព​ផ្លូវ​ភេទ​។ ហេតុ​នេះ​ហើយ​​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ យើង​អាច​សាកល្បង​អាហារ​ប៉ុន្មាន​មុខ​នេះ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​កំពូល​អាហារ​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម​ ១. សាច់​ត្រី ការ​ស្រាវជ្រាវ​បង្ហាញ​ថា ខ្លាញ់​អូមេហ្គា​៣ មាន​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង ដោយ​កាត់បន្ថយ​ការ​រលាក​ និង​បញ្ចុះ​សម្ពាធ​ឈាម។ បន្ថែម​ពី​នេះ ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ត្រី​ត្រី​សាម៉ុន​ ធូណា​ សាឌីន ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ [embed-health-tool-heart-rate] ២. គ្រាប់​ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​ ទន្ទឹម​នឹង​នេះ​ដែរ គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ ដូចជា​គ្រាប់​ល្ពៅ​ដែល​សម្បូរ​ដោយអាមីណូ​អាស៊ីដ​ ប៉ូតាស្យូម និង​ម៉ាញេស្យូម ផ្ដល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ក្នុង​ការ​បញ្ចុះ​​សម្ពាធ​ឈាម​។ ៣. បន្លែ និង​ផ្លែឈើ ចំណែក​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​​ក្រូច​ឆ្មារ […]


ជំងឺបេះដូង

ចុកទ្រូងអាចនាំឲ្យគាំងបេះដូងអត់? ធ្វើ​ម៉េច​ដឹង​ថា​ជា​អាការៈ​គាំង​បេះដូង?

អាការៈ​ចុក​ទ្រូង ​ជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ និង​​មិន​សូវ​មាន​ភាព​​ខុស​គ្នា​​ពី​ការ​ឈឺ​ទ្រូង​ដទៃ​ទៀត​ឡើយ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​ឈឺ​ទ្រូង​​មិន​បាត់​ទេ​នោះ គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ​មុន​ពេល​ដែល​ការ​ចុក​ទ្រូង​​នាំ​ឲ្យ​កើត​មាន​បញ្ហា​គាំង​បេះដូង។ ជាក់ស្ដែង ការ​ចុក​ទ្រូង​ជា​រោគសញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​កំណក​ខ្លាញ់​ស្ទះ​ក្នុង​សរសៃ​ឈាម​ មិន​អាច​ផ្គត់ផ្គង់​ឈាម​ផ្ទុក​អុកស៊ីសែន​​ទៅ​កាន់​បេះដូង​បាន​។ រោគសញ្ញា​នៃ​ការ​ចុក​ទ្រូង​ មាន​ភាព​ខុស​គ្នា​ចំពោះ​បុគ្គល​ម្នាក់​ៗ​ ប៉ុន្តែ​ជា​ទូទៅ រោគសញ្ញា​រួម​មាន​៖ មិន​ស្រួល​ ឬ​ណែន​ទ្រូង​ ដែល​រាលដាល​ដល់​ខ្នង​ ក ថ្គាម​ ឬ​ស្មា ​មាន​អារម្មណ៍​ចាក់​នៅ​ដៃ ក ឬ​ថ្គាម​​ដោយ​ពុំ​មាន​ចុក​ទ្រូង​ខ្លាំង​ ​វិល​មុខ និង​អស់​កម្លាំង​ ចង្អោរ ហត់​ បែក​ញើស រោគសញ្ញា​ទាំង​នេះ​ក៏​អាច​បង្ហាញ​ពី​អាការៈ​គាំង​បេះដូង​ផង​ដែរ​ ប្រសិនបើ​យើង​មិន​ធ្លាប់​ចុក​ទ្រូង​ពី​មុន​ទេ​នោះ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ចុក​ទ្រូង​ប្រភេទ​ណា​ដែល​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​បាន​? ប្រភេទ​​នៃ​ការ​ចុក​ទ្រូង​ខ្លះ​ អាច​នាំ​ឲ្យ​កើត​មាន​ផលវិបាក​​ដល់​​បេះដូង ហេតុ​នេះ​ហើយ​ ទើប​គ្រូពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ និង​តាមដាន​ចំពោះ​សញ្ញា​មួយ​ចំនួន​ ដូចជា​ហត់​ ឬ​ឈឺ​ទ្រូង។ ​​​​​​​​ប្រភេទ​នៃ​ការ​ចុក​ទ្រូង​ទាំង​នេះ រួម​មាន​៖ ការ​ចុក​ទ្រូង​ជាប់​៖ ​កើត​ឡើង​ដោយ​សារ​បញ្ហា​​ស្រ្តេស​ ​និង​អាច​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ ឬ​សម្រាក​រយៈពេល​ខ្លី​។ ការ​ចុក​ទ្រូង​​មិន​ទៀងទាត់​៖ ការ​ចុក​ទ្រូង​ប្រភេទ​​​នេះ មាន​រយៈពេល​យូរ និង​មិន​បាត់​ទៅ​វិញ​ឡើយ​ ទោះ​បី​ជា​យើង​បាន​សម្រាក​ហើយ​ក៏​ដោយ​។ ដោយ​សារ​តែ​ពុំ​​​មាន​ថ្នាំ​ព្យាបាល​ចំពោះ​លក្ខខណ្ឌ​នេះ ទើប​ការ​ចុក​ទ្រូង​មិន​ទៀងទាត់​អាច​បណ្ដាល​ឲ្យ​យើង​គាំង​បេះដូង​បាន​។ ការ​ចុក​ទ្រូង​​ប្រភេទ​Microvascular៖ ការ​ចុក​ទ្រូង​ប្រភេទ​នេះ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី និង​អាច​កើត​ឡើង​គ្រប់​ពេលវេលា ដោយ​ប៉ះពាល់​​ដល់​សរសៃ​ឈាម​តូច​ៗ​នៃ​បេះដូង […]


ជំងឺបេះដូង

ចុកទ្រូងកើតឡើងដោយមូលហេតុអ្វី? ដោះស្រាយបែបណា?

អាការៈ​ចុក​ទ្រូង​កើត​ឡើង​​ដោយ​សារ​តែ​ការ​​ចុក​​សាច់ដុំ​បេះដូង នៅ​ពេល​ដែល​រាងកាយ​មិន​អាច​ផ្គត់ផ្គង់​ឈាម​ដែល​សម្បូរ​អុកស៊ីសែនទៅ​តាម​តម្រូវ​ការ​របស់​បេះដូង​បាន។ តាម​ពិត​ទៅ​ អាការៈ​មួយ​នេះ​មិន​មែន​ជា​ជំងឺ​នោះ​ទេ ប៉ុន្តែ​​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង​។ ចំពោះ​ការ​ចុក​ទ្រូង​បែប​ចុក​បាត់ៗ​ អាច​កើត​ឡើង​ភ្លាម​ៗ ព្រម​ទាំង​អាច​​ជា​សញ្ញា​នៃ​ការ​គាំង​បេះដូង ដែល​តម្រូវ​ឲ្យ​យើង​ចាំបាច់​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​។ [embed-health-tool-heart-rate] រោគសញ្ញា​នៃ​អាការៈ​ចុក​ទ្រូង ភាគ​ច្រើន​ អ្នក​ដែល​មាន​អាការៈ​ចុក​ទ្រូង​ តែងតែ​មាន​​អារម្មណ៍​ឈឺ​ណែន​នៅ​ក្នុង​ទ្រូង​ ហើយ​រោគសញ្ញា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​ដែល​យើង​ឡើង​ជណ្ដើរ ហាត់​ប្រាណ​ ឬ​មាន​អារម្មណ៍​ស្រ្តេស​។ ​ជាង​នេះ​ទៅ​ទៀត ការ​ចុក​ទ្រូង​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​ហត់​ មិនស្រួលក្នុងពោះ អស់​កម្លាំង ឬ​ប្រឈម​នឹង​អាការៈ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ បែក​ញើស​ច្រើន​ ហ្គាសក្នុង​ពោះ ឬ​ឈឺ​ពោះ (ពិបាក​រំលាយ​អាហារ) ចង្អោរ ឬ​ក្អួត ឈឺ​ក ថ្គាម ​ស្មា ឬ​ខ្នង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​ហានិភ័យ​នៃ​​ការ​ចុក​ទ្រូង​ ​ជំងឺ​ស្លេកស្លាំង ជំងឺ​ទឹក​នោម​ផ្អែម ​ខ្សោយ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ ឬ​សម្ពាធ​ឈាម​ទាប​ កូលេស្តេរូល​ខ្ពស់​ ធាត់​ជ្រុល​ ជំងឺ​ប្រឹស​បេះដូង​ រីក​សាច់ដុំ​បេះដូង អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា […]


ជំងឺបេះដូង

ស្រ្តីងាយប្រឈមជំងឺខ្សោយបេះដូង ឬស្លាប់ដោយគាំងបេះដូងច្រើនជាងបុរស

ជំងឺ​បេះដូង​នៅ​តែ​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ស្ត្រី​ជា​ភេទ​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​មួយ​នេះ​ច្រើន​ជាង​បុរស​ទៅ​ទៀត​។ ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីCirculation ​របស់​សមាគម​បេះដូង​អាមេរិក​​បាន​រក​ឃើញ​ថា ស្ត្រី​ប្រឈម​នឹង​ហានិភ័យ​កើន​ឡើង​ចំនួន​២០% នៃ​ការវិវត្តទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង ឬ​ស្លាប់​ក្នុង​រយៈពេល​៥​ឆ្នាំ​ បន្ទាប់​ពី​ការ​គាំង​បេះដូង​ធ្ងន់ធ្ងរ​លើក​ដំបូង បើ​ធៀប​នឹង​បុរស​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទន្ទឹម​នឹង​នេះ​ដែរ​ ជំងឺ​ខ្សោយ​បេះដូង​នៅ​តែ​មាន​កម្រិត​ខ្ពស់​ចំពោះ​ស្ត្រី​ជាង​បុរស​ អំឡុង​ពេល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​និង​ក្រោយ​ចេញ​ពី​មន្ទីរពេទ្យ។ លើស​ពី​នេះ ស្ត្រី​ក៏​មាន​អត្រា​ខ្ពស់​នៃ​ការ​ស្លាប់​ដោយ​​គាំង​បេះដូង​ធ្ងន់ធ្ងរ​ជាង​បុរស​ផង​ដែរ​។ សមាគម​បេះដូង​អាមេរិក ​បាន​ឲ្យ​ដឹង​ថា​ រោគសញ្ញា​គាំង​បេះដូង​ភាគ​ច្រើន​ដែល​កើត​លើ​ស្ត្រី​គឺ​ឈឺ​ទ្រូង ហត់ ចង្អោរ ឬ​ក្អួត និង​ឈឺ​ខ្នង ឬ​​ឈឺ​ថ្គាម។ ប៉ុន្តែ​​ ស្រី​ៗ​យើង​តែងតែ​ពន្យារ​ពេល​ក្នុង​ការ​ស្វែង​រក​​ការ​ព្យាបាល​​នៅ​ពេល​ដែល​មាន​រោគសញ្ញា​គាំង​បេះដូង ដោយ​យល់​ថា​​ទាំង​នេះ គឺ​ជា​រោគសញ្ញា​ធម្មតា ដូចជា​ចាល់​ទឹក​អាស៊ីដ​ប៉ុណ្ណោះ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ក្រោយ​ពេល​​​កើត​​មាន​អាការៈ​គាំង​បេះដូង​រួច ស្រី​ៗ​តែងតែ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា និង​​ចុះ​ឈ្មោះ​ក្នុង​ការ​រៀន​ពង្រឹង​ចលនា​បេះដូង ។ លោក​វេជ្ជបណ្ឌិត​ Gregg […]


ជំងឺបេះដូង

ឈឺសាច់ដុំទ្រូង អាចភន្ត័ច្រលំនឹងគាំងបេះដូង ធ្វើម៉េចអាចដឹងមួយណា?

អាការៈ​ឈឺ​សាច់​ដុំ​ទ្រូង​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​ដូច​គេ​ចាក់​ និង​ឈឺ​ភ្លាម​ៗ។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​របស់​យើង​យារ ឬ​​រហែក។ ភាគ​ច្រើន​ ការ​ឈឺ​ទ្រូង​កើត​ចេញ​ពី​សំពាធ​សាច់ដុំ​ចន្លោះឆ្អឹងជំនីរ ដែល​​មាន​តួនាទី​គ្រប់គ្រង​ដង្ហើម​ និង​ធ្វើ​ឲ្យ​រាងកាយ​ផ្នែក​ខាង​លើ​មាន​លំនឹង​។ នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺ​សាច់ដុំ​ទ្រូង រោគសញ្ញា​ដំបូង​ដែល​យើង​​ជួប​ប្រទះ​ គឺ​ឈឺ​ចាប់​ដូច​គេ​ចាក់​នៅ​ក្នុង​ទ្រូង។ បន្ថែម​ពី​នេះ​ យើង​អាច​នឹង​មាន​អារម្មណ៍​ខ្សោយ​ ស្ពឹក​ រឹង និង​ហើម​ផង​ដែរ។ តាម​ពិត​ទៅ រោគសញ្ញា​ទាំង​នេះ​ស្រដៀង​នឹង​គាំង​បេះដូង​ដែរ​ ប៉ុន្តែ​អាការៈ​គាំង​បេះដូង អាច​រួម​បញ្ចូល​រោគសញ្ញា​បន្ថែម​មួយ​ចំនួន​ទៀត​ ដូចជា៖ សន្លប់​ វិល​មុខ​ ចង្វាក់​បេះដូង​កើន​ឡើង​ បែកញើស​ខ្លាំង​ គ្រុន​ក្ដៅ ពិបាក​ដកដង្ហើម​ ងងុយ​គេង​​ ក្នុង​ករណី​ដែល​​មាន​អាការៈ​ខាង​លើ​នេះ ព្រម​ជាមួយ​នឹង​ការ​ឈឺ​ទ្រូង​ យើង​ចាំបាច់​ត្រូវ​ទាក់ទង​​ទៅ​​កាន់​គ្រូពេទ្យ​ភ្លាម​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​ និង​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ឈឺ​សាច់ដុំ​ទ្រូង​ ជាក់​ស្ដែង ការ​ឈឺ​សាច់​ដុំ​ទ្រូង​អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់​ភ្លាម​ៗ នៅ​ពេល​ដែល​សាច់​ដុំ​រហែក។ ការ​ឈឺ​ចាប់​សាច់​ដុំ​នេះ​អាច​មាន​លក្ខណៈ​ស្រួចស្រាល់​ និង​រាលដាល​តាម​រយៈ​រាងកាយ​របស់​យើង ជា​ការ​ហូរ​ឈាម​ ឬ​ការ​ហើម​ជុំវិញ​សាច់ដុំ​ដែល​រង​របួស។ [embed-health-tool-heart-rate] រោគសញ្ញា​ទូទៅ​នៃ​ការ​ឈឺ​សាច់​ដុំ​ទ្រូង​ រួម​មាន​៖ ឈឺចាប់​ដូច​គេ​ចាក់​ រមួល​ក្រពើ ហើម​នៅ​កន្លែង​ដែល​របួស ស្នាម​ជាំ​​នៅ​សាច់ដុំ​ដែល​រហែក​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


បញ្ហាបេះដូងផ្សេងទៀត

ចំណុចសំខាន់ៗ​ បង្ការខ្លួនដើម្បីជៀសឆ្ងាយពីជំងឺបេះដូង

បេះដូងជាសរីរាង្គមួយក្នុងរាងកាយ មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរាងកាយ ប្រសិន​បើ​បេះដូង ត្រូវគាំងលែងដំណើរការនោះសរីរាង្គគ្រប់យ៉ាងក៏ត្រូវលែងដំណើរការដូចគ្នា។ ខណៈពេលនេះរឿងដែលសំខាន់ យើងចាប់ផ្ដើមត្រូវធ្វើ និងតាមដាននោះគឺ ការថែរក្សាបេះដូងឲ្យមានសុខភាពល្អ។​ ១.ស្គាល់ច្បាស់ពីបញ្ហាប្រឈម នៅវ័យក្រោម ៤០ឆ្នាំមិនថាបុរស ឬស្ដ្រីនោះទេ មានភាគរយតិចដែលបានប្រឈមនឹងបញ្ហាសុខភាព​បេះដូង ឬអាចនិយាយបានថាបេះដូងនៅមានសុខភាពរឹងមាំ ដែលធ្វើឲ្យអ្នក​ក្នុង​វ័យ​នេះងាយនឹងភ្លេចខ្លួនចំពោះ​កត្ដា​ហានិភ័យនៅថ្ងៃខាងមុខ។  ដោយការមិនខ្វាយខ្វាល់ពីរបបអាហារ ការមិនធ្វើសកម្មភាពរាងកាយ និង ឥរិយា​បថ ទម្លាប់សំខាន់ៗប្រចាំថ្ងៃ ជាហេតុបញ្ហាប្រឈមអាចនឹងកើតមានចំពោះអ្នកទាំង​នោះក្នុងពេល ១០ ទៅ ១៥​ឆ្នាំក្រោយ​អាយុ៤០ឆ្នាំ។ បញ្ហាប្រឈមកើតចេញពីទម្លាប់ប្រចាំថ្ងៃនឹងបង្ហាញលទ្ធផលនៅពេលខាងមុខ។ ដូចជាការ​ជក់បារី ផឹកស្រា ញ៉ាំអាហារមិនខ្វល់ពីសុខភាព មិនដែលហាត់ប្រាណ និង​គេងមិនគ្រប់គ្រាន់ជាដើម នឹងបង្កបញ្ហានៅពេលចាស់ទៅនឹងប្រឈមជំងឺបេះដូង។ ដូច្នេះការដឹងច្បាស់ពីបញ្ហាប្រឈមជាមុនអាចងាយស្រួលដល់យើង រៀបចំខ្លួនការពារ បញ្ជៀសខ្លួនពីបញ្ហាមួយនេះពេលចាស់ទៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២.រក្សាទម្ងន់ រក្សាទម្ងន់បានល្អមានន័យថា យើងក៏អាចរក្សាសុខភាពរបស់យើងបានល្អផងដែរ។ ជាក់ស្ដែប្រសិនរាងកាយកើនឡើងទម្ងន់ ឬធាត់ ជាសញ្ញាបង្ហាញគ្រោះថ្នាក់ដល់សុខភាពបេះដូងខាងមុខ។ ការឡើងទម្ងន់គឺមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបបអាហារ និងការមិនបានហាត់ប្រាណ បង្កការកើនឡើងជាតិខ្លាញ់ក្នុងសរសៃ​ឈាម ដែលបង្ក​ផ​លប៉ះពាល់ដល់ សម្ពាធឈាម និងបេះដូង។ ដូច្នេះការរក្សាទម្ងន់ មិនថាត្រូវគ្រប់គ្រងរបបអាហារ ឬ ហាត់ប្រាណនោះ​ទេ ត្រូវតែអនុវត្ដឲ្យបានល្អដើម្បីសុខភាពបេះដូងល្អនាពេលខាងមុខ។ ៣. តាមដានលក្ខខណ្ឌសុខភាព លក្ខខណ្ឌសុខភាពប្រចាំថ្ងៃក៏ជាសញ្ញាមួយបង្ហាញពីមូលហេតុ និងកត្ដាប្រឈមសុខភាពបេះដូងនាពេលខាងមុខ។ […]


បញ្ហាបេះដូងផ្សេងទៀត

អ្នកមានជំងឺប្រចាំកាយមួយចំនួន បើគេងមិនគ្រប់គ្រាន់ ប្រឈមនឹងការស្លាប់លឿន

ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យយើងងុយគេងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេ តែវាក៏បង្កជា​ជំងឺផ្សេងៗប៉ះពាល់ដល់សុខភាពផងដែរ។ នេះគឺសម្រាប់អ្នកដែលចូលចិត្ដដកហូតការគេងខ្លួនឯងឲ្យ​នៅ​តិចជាង ៦ម៉ោងរាល់យប់។ យោងតាមការស្រាវជ្រាវរបស់មន្ទីពេទ្យ Cleveland អាមេរិកបានចុះផ្សាយថា អ្នកដែលគេងមិនលក់ គេងមិនគ្រប់គ្រាន់ អាចប្រឈមបញ្ហាសុខភាពក្នុងរយៈពេលវែង ហើយធ្ងន់ធ្ងរ ដូចជា ការឡើងសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម គាំងបេះដូង ជំងឺខ្សោយបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការវិវត្ដជំងឺទាំងនេះ វានឹងបន្ដបង្កការគ្រោះ​ថ្នាក់ដល់អាយុជីវិត ក្នុងលក្ខខណ្ឌដែលអ្នកជំងឺនៅតែរក្សាទម្លាប់គេងមិនបានគ្រប់គ្រាន់ដដែលនោះ។ តាមការសិក្សាបានបញ្ជាក់ថា ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ និង សម្ពាធឈាមឡើងខ្ពស់ ដែលគេងបានតិចជាង៦ម៉ោង ប្រឈមនឹងហានិភ័យការស្លាប់ដោយជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល​ពីរ​ដង​បើធៀបទៅនឹងអ្នកដែលគេងគ្រប់គ្រាន់លើសពី៦ម៉ោង។ ការសិក្សានេះធ្វើឡើងដោយមានអ្នកចូលរួមជាយុវវ័យចំនួន ១ ៦០០នាក់ បែងចែកជាពីក្រុម។ ក្រុមទី១ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ និង អ្នកមានជំងឺ​លើស​សម្ពាធឈាម។ ក្រុមទី២ ផ្ដោតសំខាន់លើ អ្នកដែលមានជំងឺបេះដូង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក Julio Fernandez សាស្ដា្រចារ្យផ្នែកសុខភាព និង ដំណេក ដឹកនាំការសិក្សាស្រាវជ្រាវ មានប្រសាសន៍ថា ការគេងធម្មតា គ្រប់គ្រាន់លើសពី៦ម៉ោង អាចការពារពួកគេចេញផុតពីជំងឺផ្សេងៗ រួមទាំងជំងឺបេះដូង និងមហា​រីក។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស