សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

បញ្ហាបេះដូងផ្សេងទៀត

ការសិក្សាបង្ហាញថា ការរត់អាចធ្វើឲ្យប្រុសៗគាំងបេះដូង តែល្អចំពោះស្រីៗ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​រត់​ចម្ងាយ​ឆ្ងាយ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​ងាយ​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដោយ​សារ​តែ​សរសៃ​ឈាម​ធំ​ៗ​របស់​បុរស​ឡើង​​រឹង​​​ អំឡុង​ពេល​រត់​។ ផ្ទុយ​ទៅ​វិញ ​​​លំហាត់​ប្រាណ​មួយ​នេះ​ បែរ​ជា​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​ទៅ​វិញ។ បើ​យោង​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុន​ និង​ជិះ​កង់​ជា​ទៀងទាត់ មាន​សរសៃ​ឈាម​ចាស់​ជាង​វ័យ​របស់​ខ្លួន​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ។ ប៉ុន្តែ ​ចំណែក​ឯ​ស្ត្រី​វិញ បែរ​ជា​អាច​ធ្វើ​ឲ្យ​អាយុ​សរសៃ​ឈាមនៅ​ក្មេង​​ជា​មធ្យម​ដល់​ទៅ​៦​ឆ្នាំ​។ [embed-health-tool-heart-rate] ធ្វើ​ម៉េច​ទើប​អាច​រត់​ប្រកប​ដោយ​ប្រសិទ្ធភាព​? ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​ក៏​កាន់​តែ​ទ្រុឌទ្រោម​ និង​មិន​សូវ​រហ័សរហួន​ដូច​មុន​ ហេតុនេះ​ហើយ​ ទើប​យើង​ចាំបាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ហើយ​លំហាត់​ប្រាណ​មួយ​ដែល​ងាយ​ស្រួល និង​ចំណាយ​តិច​ គឺ​ការ​រត់​។ យ៉ាង​ណា​មិញ ដើម្បី​រត់​​ប្រកប​ដោយ​ប្រសិទ្ធភាព យើង​គួរ​ស្លៀក​សំលៀកបំពាក់​ និង​ស្បែក​ជើង​កីឡា​។ ចំណែក​ស្ត្រី​ៗ មិន​គួរ​រំលង​អាវ​ទ្រនាប់​កីឡា​ឡើយ​ ។ ​មួយ​វិញ​ទៀត​ យើង​មិន​គួរ​​រត់​ខ្លាំង​ក្លា​​ភ្លាម​ៗ​ពេក​ទេ គួរ​ចាប់ផ្ដើម​បន្តិច​ម្ដង​ៗ រហូត​ដល់​រាងកាយ​សម្រប​ខ្លួន​បាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​ពេល​ណា​​​ការ​រត់​អាច​បង្ក​គ្រោះថ្នាក់​? នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​​នៅ​​ជើង និង​តំបន់​សន្លាក់​មិន​បាត់​​នោះ​ យើង​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​​រត់​ និង​សាកល្បង​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ទៀត​ ដូចជា​ជិះ​កង់​ ឬ​ហែល​ទឹក​វិញ​។ ជា​ទូទៅ​ លំហាត់​ប្រាណ​ខ្លាំង​ក្លា អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​​​ច្រើន​ជាង​អត្ថប្រយោជន៍​ដែល​ទទួល​បាន​។ អត្ថបទគួរអាន៖ ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង អ្នកជំងឺទឹកនោមផ្អែម តិចនិកការពារខ្លួនពីបញ្ហា​គាំងបេះដូង​ គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា? […]


បញ្ហាបេះដូងផ្សេងទៀត

ប្រការគួរធ្វើ និងចៀសវាងសម្រាប់អ្នកមានហានិភ័យគាំងបេះដូង

គាំងបេះដូងមានន័យថាបេះដូងលែងដំណើរការ ឬការស្លាប់ភ្លាមៗដោយសារបេះដូងលែង​ដំណើរ​ការ​ដែលភាគច្រើន​បណ្តាលមកពីវិបត្តិចង្វាក់បេះដូង និងជំងឺគាំងបេះដូង។ មូលហេតុអ្វីខ្លះបណ្តាល​ឱ្យ​យើង​គាំងបេះដូង? បើយើងមានហានិភ៏យគាំងបេះដូង យើងគួរធ្វើ និងចៀសវាងអ្វីខ្លះ? លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត​បានឱ្យដឹងថាកត្តាដែលបណ្តាលឱ្យយើង​គាំងបេះដូងគឺឈាមដែល​ទៅ​ចិញ្ចឹមបេះដូងមានការថយចុះដែលបណ្តាលឱ្យបេះដូងស្លោក (សាច់បេះដូងខូច ឬងាប់) ហើយ​ងាយ​ឆ្លងចរន្តភ្លើង។ លើសពីនេះទៅទៀត មូលហេតុដែលបណ្តាលឱ្យឈាមទៅចិញ្ចឹមបេះដូង​អត់គ្រប់គ្រាន់​ទៅតាម​តម្រូវ​ការ​គឺបណ្តាលមកពីជំងឺសរសៃឈាមបេះដូងដែលសរសៃឈាមបេះដូងមានកកកំណកខ្លាញ់។ នៅពេលកំណកខ្លាញ់ដាច់ ឬរហែកនឹងបង្កទៅជាដុំឈាម​ញ៉ុកជិតសរសៃឈាម​បេះដូង​ដែល​បណ្តាល​ឱ្យ​យើងមានហានិភ័យ និងឈានទៅដល់គាំង​បេះដូង។ មូលហេតុអ្វីខ្លះបណ្តាលឱ្យយើងមានជំងឺសរសៃឈាមបេះដូង? ជំងឺសរសៃឈាមបេះដូង (ការមានកំណកខ្លាញ់កក ឬស្ទះក្នុងសរសៃឈាមបេះដូង) បណ្តាល​មក​ពី​កត្តាដូចជា៖ ការលើសសម្ពាធឈាម ការជក់បារី ការលើសជាតិខ្លាញ់ក្នុងឈាម ការមានអាយុច្រើន ជំងឺទឹកនោមផ្អែម ការធាត់ ការមិនធ្វើលំហាត់ប្រាណ សញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងមានអ្វីខ្លះ? ចំពោះសញ្ញាព្រមាន ឬរោគសញ្ញាមុនគាំងបេះដូងរួមមាន៖ ថប់ទ្រូងស្ទះខ្សល់ ចុកណែនដើមទ្រូង (អាចនៅកណ្តាលសន្ទះទ្រូង ឬទ្រូងខាងធ្វេង) ដែលដូចមានអីគាប ឈឺចាក់មកថ្គាមខាងក្រោម ឬដៃខាងធ្វេង ហត់ បែកញើស ងងឹតមុខរហូតដល់សន្លប់ ឈឺចុងដង្ហើម (កម្រ) ឈឺទ្រូងខាងស្តាំ (កម្រ) លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឯកទេសជំងឺបេះដូង និងសរសៃឈាម និងជាប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៅមន្ទីរពេទ្យកាល់ម៉ែត ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

អ្នកជំងឺបម្រុងទឹកនោមផ្អែម អាចមានហានិភ័យខ្ពស់ជួបបញ្ហាគាំងបេះដូង

មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ មាន​ហានិភ័យ​​​ប្រឈមនឹង​​បញ្ហា​គាំង​បេះដូង​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។ ជាក់​ស្ដែង លោក​វេជ្ជបណ្ឌិត Akhi Jain ​​អ្នក​ស្រាវជ្រាវ​នៃ​សមាគម​បេះដូង​អាមេរិក និង​ជា​គ្រូពេទ្យ​ប្រចាំ​នៅ​មណ្ឌល​ Mercy Catholic Medical Center ​នៅ​រដ្ឋ​Pennsylvania ​បាន​ឲ្យ​ដឹង​ថា បើ​យើង​មិន​ធ្វើការ​ព្យាបាល​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ទេ​នោះ ​វា​​អាច​ប៉ះពាល់​​ដល់​សុខភាព​យ៉ាង​ខ្លាំង ហើយ​ព្រម​ទាំង​អាច​វិវត្ត​ទៅ​ជា​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែល​បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​នៃ​ការ​កើត​ជំងឺ​​សរសៃ​ឈាម​បេះដូង​​ថែម​ទៀត​ផង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​អ្នក​ជំងឺ​​គាំង​បេះដូង​ ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧,៨​លាន​នាក់​​ ចាប់​ពី​ឆ្នាំ​២០១៨ ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​​អាយុ​ចន្លោះ​ពី​១៨​ ដល់​៤៤​ឆ្នាំ ហើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​បម្រុង​ទឹក​នោម​​ផ្អែម​ ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ មាន​ហានិភ័យ​គាំង​បេះដូង​ចំនួន​១,៧​ដង​ច្រើន​ជាង​​អ្នក​ដែល​មិន​មាន​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​សមាគម​បេះដូង​អាមេរិក។ យ៉ាង​ណា​មិញ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​គាំង​បេះដូង​ អាច​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដែល​រួម​មាន​រក្សា​ទម្ងន់​ខ្លួន​​សម​ល្មម​ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ និង​ញ៉ាំ​របប​អាហារ​ល្អ​ៗ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​ ​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស សញ្ញា​ព្រមាន​ទាំង​៧ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិត​ណាស់​ លោក​វេជ្ជបណ្ឌិត Akhi Jain […]


បញ្ហាបេះដូងផ្សេងទៀត

ជំងឺមហារីកបេះដូង ធ្លាប់ឮអត់? ងាយ​កើតកម្រិតណាដែរ?

មហារីកបេះដូងគឺជាជំងឺកម្រដែលកើតឡើងនៅលើបេះដូងផ្ទាល់ណាស់ ប៉ុន្ដែក៏មិនមែនថាវាមិនអាចកើតនោះដែរ។ ជាក់ស្ដែងជំងឺមហារីកបេះដូង គឺជាការបង្កឡើងដោយការលូតលាស់ជាលិកាដុំសាច់កើតមានលើបេះដូងដោយមិនអាចគ្រប់គ្រងបាន។ ភាគច្រើនជំងឺមហារីកបេះដូង កើតឡើងដោយឆ្លងពីសរីរាង្គផ្សេងទៀត នៅក្បែរវា និងតាមរយៈចរន្ដឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ដំបូងមានដុំសាច់មួយប្រភេទអាចកើតមានលើបេះដូងផ្ទាល់ តែករណីនេះគឺជាករណីកម្របំផុត ចំណែកមួយប្រភេទ​​ទៀត អាច​ឆ្លងពីសររីាង្គដទៃ។ ពេលជាលិកាសាច់ដុះចេញជារូបរាង វាចែកចេញជាពីរប្រភេទ គឺប្រភេទ​ដុំសាច់ស្លូត ជាដុំសាច់មិនអាចបង្កជាជំងឺមហារីក និងមិនអាចរាតត្បាតទៅសរីរាង្គផ្សេង និងមួយប្រភេទទៀតហៅថា ដុំសាច់​កាច វាអាចវិវត្ដទៅជាជំងឺមហារីក ហើយវាអាចរាតត្បាតទៅសរីរាង្គផ្សេងទៀត ដែលនៅក្បែរ​បេះ​ដូង។ ការណ៍ដែលគួរឲ្យភ័យខ្លាចបំផុតគឺជាលិកាដុំសាច់កាច ជាមហារីកដ៏គ្រោះថ្នាក់បំផុត ហើយវាមានប្រភេទផ្សេងៗគ្នា។ ប្រភេទ Angiosarcomas គឺជាមហារីកមានប្រភពចេញពី​ជញ្ជាំង​កោសិកាសរសៃឈាមបេះដូង។ វាជាធម្មតាច្រើនកើតនៅថតខាងលើផ្នែកខាងស្ដាំបេះដូង ហើយវាជាជំងឺមហារីកដុំសាច់កាចក្នុងបេះដូងដែលកើតឡើងច្រើនចំពោះយុវ័យ។ ប្រភេទ Cardiac rhabdomyosarcoma គឺជាប្រភេទមហារីកបេះដូងកើតឡើងភាគច្រើនលើកុមារ និង យុវវ័យ។ វាមានប្រភពពីកោសិកាសាច់ដុំបេះដូង ដែលបង្កទៅជាជំងឺមហារីក យ៉ាងគ្រោះថ្នាក់។ ប្រភេទមហារីកផ្សេងៗទៀត កាន់តែកម្រកើតមាន ដូចជា liposarcomas, mesotheliomas, fibrosarcomas, fibrous histiocytomas និង schwannomas។ ជំងឺមហារីកទាំងនេះកម្រកើតមានណាស់ ប៉ុន្ដែវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមដាន​សុខភាព​បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

ចង់បង្ការជំងឺញ័របេះដូង កុំរំលងតិចនិកងាយៗទាំងនេះ

​ញ័រ​ជំងឺ​បេះដូង( Afib) អាច​​បណ្ដាល​ឲ្យ​បេះដូង​លោត​​ញាប់​ និង​ខុស​ចង្វាក់​។ អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​អស់​កម្លាំង វិល​មុខ ខ្សោយ​ បែក​ញើស​ និង​ឈឺ​ទ្រូង​។ យ៉ាង​ណា​មិញ យើង​អាច​ការ​បង្ការ​ជំងឺ​នេះ​បាន​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ១. ជៀសវាង​ញ៉ាំ​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ពពួក​ភេសជ្ជៈ​ប៉ូវ​កម្លាំង អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​ញ័រ​បេះដូង ជា​ពិសេស​​នៅ​ពេល​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​គ្រឿង​ស្រវឹង។ ចំណែក​ឯ​អាហារ​បំប៉ន​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ក៏​មិន​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ញ៉ាំ​ផ្លែ​ចេក ឬ​អាហារ​​សម្បូរ​ជាតិ​ប៉ូតាស្យូម​ ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ​ប្រសិនបើ​ឈាម​របស់​យើង​​មាន​កម្រិត​ជាតិ​ប៉ូតាស្យូម​ទាប នោះ​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺញ័រ​បេះដូង​។ ហេតុ​នេះ​ហើយ​ ដើម្បី​បញ្ចៀស​ជំងឺ​ញ័របេះដូង​ យើង​គួរ​តែ​ញ៉ាំ​​ផ្លែ​ចេក​​ជា​ប្រចាំ ពីព្រោះ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ ​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូតាស្យូម​ និង​សារធាតុ​ចិញ្ចឹម​​​​ល្អ​ៗ​ជា​ច្រើន​សម្រាប់​បេះដូង។ ​​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ដទៃ​ទៀត​ រួម​មាន​ផ្លែ​ប៊ឺរ សណ្ដែក​ខ្មៅ និង​​ប័រ​សណ្ដែក​ដី ។ [embed-health-tool-heart-rate] ៣. ងូត​ទឹក​ត្រជាក់​ ​​​ទន្ទឹម​នឹង​នេះ​ដែរ ការ​​ងូត​ទឹក​ត្រជាក់​ ​អាច​ជំរុញ​សរសៃ​ប្រសាទ​ ​Vagal ដែល​ជួយ​ឲ្យ​ចង្វាក់​បេះដូង​របស់​យើង​លោត​យឺត។ ទោះ​បី​ជា​​ស្អំ​ទឹកកក​នៅ​លើ​ថ្ងាស​ ឬ​ឈរ​នៅ​មុខ​ទូរ​ទឹកកក​ដែល​បើក​ចំហ ក៏​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​របស់​យើង​លោត​យឺត​ដូច​គ្នា​។ ៤. ញ៉ាំ​របប​អាហារ​ជំនួយ​បេះដូង គន្លឹះ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ជំងឺញ័រ​បេះដូង គឺ​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ និង​ល្អ​សម្រាប់​បេះដូង​ ដូចជា​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ​ទាំង​មូល (Whole grains) និង​ពពួក​ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ដូចជា ​សណ្ដែក​ […]


ជំងឺបេះដូង

អង្គុយមុខទូរទស្សន៍ប៉ះពាល់បេះដូងជាងអង្គុយមុខកុំព្យូទ័រទៅទៀត

ការ​អង្គុយ​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​​ អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ជាង​ការ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​ទៅ​ទៀត នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​។ ជាក់​ស្ដែង ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ព័ត៌មាន​​លើ​មនុស្ស​ពេញវ័យ​ប្រមាណ​​ជាង​៣ ៥០០​នាក់​ ហើយ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​អង្គុយ​​នៅ​មុខ​ទូរទស្សន៍​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង និង​មាន​អត្រា​ស្លាប់​ នៅ​អំឡុង​ពេល​សិក្សា​ បើ​ធៀប​​នឹង​​អ្នក​ដែល​​ចំណាយ​ពេល​តិចតួច​នៅ​មុខ​ទូរទស្សន៍​។ ចំពោះ​ការ​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ​​មិន​មាន​ហានិភ័យ​ខ្ពស់​​ដូច​​អ្នក​ដែល​ចំណាយ​ពេល​​ច្រើន​ក្នុង​ការ​មើល​ទូរទស្សន៍​ឡើយ​ នេះ​បើ​យោង​តាម​អត្ថបទ​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​សមាគម​បេះដូង​អាមេរិក។ ថ្វី​ដ្បិត​តែ​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ពី​​មូលហេតុ​ជាក់លាក់​ដែល​​ការ​អង្គុយ​នៅ​មុខ​ទូរទស្សន៍​ប៉ះពាល់​ដល់​សុខភាព​បេះដូង​​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេលវេលា​នៃ​ការ​​មើល​ទូរទស្សន៍​អាច​ជះឥទ្ធិពល​​​​​ខ្លាំង​​ ពីព្រោះ​ថា​​​គ្នា​យើង​ភាគ​ច្រើន​ចូលចិត្ត​មើល​ទូរទស្សន៍​អំឡុង​ពេល​​អាហារ​ពេល​ល្ងាច ដែល​ជា​​ពេល​វេលា​​ញ៉ាំ​អាហារ​ច្រើន​​​ និង​ធ្វើ​សកម្មភាព​រាងកាយ​តិច​តួច​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ហានិភ័យ​នៃ​ការ​អង្គុយ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចំណាយ​ពេល​អង្គុយ​យូរ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​សុខភាព​ជា​ច្រើន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​អង្គុយ​នៅ​មុខ​ទូរទស្សន៍ អាច​ជួប​បញ្ហា​បេះដូង​​ផ្សេង​ៗ​ ដូចជា​គាំង​បេះដូង ឬ​ជំងឺ​បេះដូង ឬ​អាច​បាត់បង់​ជីវិត​នៅ​អំឡុង​ពេល​សិក្សា​ នេះ​បើ​ធៀប​​នឹង​អ្នក​ដែល​មើល​ទូរទស្សន៍​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិនបើ​អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ច្រើន បាន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់​ យ៉ាង​តិច​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​ នោះ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​​មាន​កម្រិត​ទាប​​ទៅ​តាម​នោះ​ដែរ។ [embed-health-tool-heart-rate] ​​ហេតុអ្វី​ការ​មើល​ទូរទស្សន៍​មាន​គ្រោះថ្នាក់​ជាង​ការ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ? អ្នក​ដែល​ចូលចិត្ត​មើល​ទូរទស្សន៍​ភាគ​ច្រើន​​អង្គុយ​នៅ​មួយ​កន្លែង​យូរ​ជាង​អ្នក​ធ្វើការ​ ដោយ​សារ​តែ​អ្នក​ធ្វើការ​​អាច​​ក្រោក​ដើរ​ទៅ​ថត​ចម្លង​ឯកសារ ឬ​ជជែក​ជាមួយ​នឹង​មិត្ត​រួម​ការងារ។ ចំណែក​ឯ​អ្នក​ដែល​មើល​ទូរទស្សន៍​វិញ ចំណាយ​ពេល​រាប់​ម៉ោង​ដោយ​មិន​​ធ្វើ​ចលនា​ទាល់​តែ​សោះ។ បន្ថែម​ពី​នេះ ការ​អង្គុយ​នៅ​កន្លែង​ធ្វើ​ការ​ ធ្វើ​ឲ្យ​ផ្លូវ​ចិត្ត​យើង​សកម្ម ​ពីព្រោះ​តែ​​​ការ​គិត​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត ឬ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជា​ដើម​ ហើយ​ការ​សកម្ម​ផ្នែក​ចិត្ត​គំនិត​ក៏​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​មួយ​កម្រិត​ដែរ ខណៈ​ពេល​​ដែល​​ការ​មើល​ទូរទស្សន៍ ​ជា​ធម្មតា​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្លូវ​ចិត្ត​តិចតួច​ប៉ុណ្ណោះ។ ​ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង […]


បញ្ហាបេះដូងផ្សេងទៀត

ទាំងនេះគឺជាមូលហេតុផឹកស្រាបង្កឲ្យឈឺទ្រូង អាចជាសញ្ញាគ្រោះថ្នាក់

មានអាការឈឺទ្រូងពេលផឹកស្រា នេះមិនមែនជាបទពិសោធន៍ថ្មីនោះទេ ហើយក៏មិនមែនជារឿងធម្មតានោះដែរ វាគឺជាសញ្ញាមួយបង្ហាញថា យើងកំពុងតែប្រឈមនឹងជំងឺបេះដូង ដោយមិនអាចប្រកែកបាន។ ប្រសិនជាអាការៈនេះកើតឡើងញឹកញាប់រាល់ពេលដែលផឹកស្រា យើង​ត្រូវតែផ្អាកផឹកស្រាជាប្រញាប់ ឬក៏ត្រូវផ្ដាច់តែម្ដងកាន់តែល្អមិនដូច្នេះទេនឹងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាតិអាល់កុលក្នុងគ្រឿងស្រវឹងប៉ះពាល់បេះដូងដោយរបៀបណា? ជាតិអាល់កុលក្នុងគ្រឿងស្រវឹងអាចប៉ះពាល់ដល់បេះដូងដោយធ្វើ​ឲ្យឡើងសម្ពាធឈាម និងប្រែប្រួលចង្វាក់បេះដូង។ បេះដូងមានតួនាទីច្របាច់ឈាមបញ្ជូនទៅតាមសរសៃឈាម ដោយនាំយកទៅជាមួយសារធាតុចិញ្ចឹម​ទាញបានពីក្រពះទៅកាន់គ្រប់សរីរាង្គកាយទាំងអស់។ ដូច្នេះកាលណាដែលផឹកគ្រឿងស្រវឹងចូលទៅក្នុងក្រពះ ពេលនោះ​ក្រពះនឹងស្រូបយកសារធាតុអាល់កុល ហើយបញ្ចូលទៅក្នុងឈាម កត្ដានេះបង្កឲ្យអ្នកផឹកជួបអាការៈសម្ពាធ​ឈាម​ឡើងខ្ពស់ និង ចង្វាក់បេះដូងត្រូវប្រែប្រួល។ បន្ថែមពីលើនេះទៀត ជាតិអាល់កុលក្នុងគ្រឿងស្រវឹង មានឥទ្ធិ​ពល​ខ្លាំងអាចបញ្ចុះជាតិទឹកក្នុងឈាមដោយបន្សល់នូវសារធាតុរាវពីជាតិអាល់កុល បង្កឲ្យអ្នកផឹកមាន អារម្មណ៍ថា​ឈឺនោមញឹកជាងធម្មតា។ ការជ្រាបចូលសារធាតុអាល់កុលចូលទៅក្នុងឈាម វានឹងអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ចរន្ដឈាមចូលទៅក្នុងបេះដូងក៏ត្រូវកាត់បន្ថយមិនអាចបំពេញបានគ្រប់គ្រាន់ កត្ដានេះនឹងបង្កឲ្យចង្វាក់បេះដូងត្រូវលោតញាប់ ជាមូលហេតុដែលធ្វើឲ្យមានការឈឺទ្រូងក្នុងកំលុងពេលផឹក ឬក្រោយពេលផឹក។ ផលលំបាកនៃការប្រែប្រួលចង្វាក់​បេះដូងនឹងធ្វើឲ្យមានការបង្កជំងឺបេះដូងជាច្រើនទៀត ដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង សាច់ដុំបេះដូង​រីកមាឌ និង រលាកសរសៃឈាមបេះដូងទៀតផង។ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល រោគសញ្ញា នៃជំងឺគាំងបេះដូងដោយគ្រឿងស្រវឹង ក្នុងករណីដែលភាគច្រើនអ្នកផឹកជួបប្រទះមិនថា ផឹកតិចឬច្រើន សម្រាប់អ្នកដែលមានជំងឺបេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះ​ការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះ​ដូងមានសុខភាពល្អ។ ការ​ផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យ​ខ្លួនប្រាណរបស់យើងអាចអាច​ទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃ​ហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតង​កិនចម្រុះ​យ៉ាង​ហោច​ឲ្យបានពីរកែវក្នុង​មួយ​ថ្ងៃ​ ក៏មានគុណប្រយោជន៍ដូចគ្នា។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ? ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​អាហារ​ដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និង​នំដូណាត់ ក៏​គួរ​កម្រិត​ការ​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។ គ្នា​យើង​ក៏​គួរ​ញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ […]


ជំងឺបេះដូង

ការសិក្សា៖ អ្នក​មាន​ក្រុម​ឈាម A ឬ B ប្រឈមជំងឺ​បេះដូងខ្ពស់​ជាង​ក្រុមឈាម O

ក្រុមឈាម​បែងចែកជា ៤ ក្រុមធំៗគឺ A, B, AB និង O ហើយក្រុមឈាមទាំងនេះ​សុទ្ធតែមានរ៉េស៊ីស​វិជ្ជមាន (+) និងអវិជ្ជមាន (–) ដែលបង្កើតបានជាក្រុមឈាម A+, A-, B+, B-, AB+, AB- ,O+ និង O-។ តើប្រភេទក្រុមឈាមណាមានហានិភ័យជំងឺបេះដូងខ្ពស់? លោកវេជ្ជបណ្ឌិត Lu Qi អ្នកនិពន្ធជាន់ខ្ពស់ និងជាជំនួយការសាស្រ្តាចារ្យ​​​​​​​​​នៅ Department of Nutrition នៅ​សហរដ្ឋអាមេរិក​បានលើកឡើងថា អ្នកដែលមានក្រុម​ឈាម A ឬ B មានហានិភ័យខ្ពស់​ក្នុងការកើត​ជំងឺ​សរសៃ​ឈាមបេះដូងជាងអ្នកដែលមានក្រុមឈាមប្រភេទ O។ ឯអ្នកដែលមានក្រុមឈាម AB ដែល​ជា​ក្រុមឈាមកម្រ មានហានិភ័យខ្ពស់ជាងគេក្នុងការកើតជំងឺសរសៃឈាមបេះដូង។ តាមការសិក្សាដ៏ធំមួយបានឱ្យដឹងថា អ្នកមានក្រុមឈាមប្រភេទ A ឬ B មានហានិភ័យខ្ពស់ក្នុង​ការ​គាំង​បេះដូងដល់ទៅ ៨% ហើយមាន​ហានិភ័យ​​ក្នុងការកើតជំងឺខ្សោយបេះដូង ១០% បើធៀបនឹង​អ្នក​ដែលមាន​ក្រុមឈាមប្រភេទ O។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាំង​បេះដូងធ្លាប់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០ឆ្នាំ ​កម្រ​ជួប​អាការៈ​​នេះ​ណាស់​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ​ដែល​ជួប​បញ្ហា​គាំង​បេះដូង និង​មាន​អាយុ​ក្រោម​ ៤០​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​២០១៦​ អត្រា​គាំង​បេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​ កើន​ឡើង​ត្រឹម​២%​ ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃ​ឈាម​បេះដូង (CHD) រួម​ជាមួយ​នឹង​ផលវិបាក​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង ​ក៏​ដូចជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ។ ជា​ទូទៅ អាការៈ​គាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ​ គឺ​ដោយ​សារ​តែ​៖ បែបបទ​រស់​នៅ​មិន​​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ច្រើន​ជ្រុល​ លើស​ទម្ងន់ ស្រ្តេស​ លើស​សម្ពាធ​ឈាម​ និង ជំងឺ​ទឹក​នោម​ផ្អែម​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​យើង​អាច​បង្ការ​បញ្ហា​គាំង​បេះដូង​ដោយ​របៀប​ណា​ខ្លះ​? ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឹងមាំ​ យើង​គួរ​តែ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​លើ​មនុស្ស​​វ័យ​ក្មេង​ ដោយ​៖   ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​ កាត់​បន្ថយ​ញ៉ាំអាហារ​វេច​ខ្ចប់​ស្រាប់​ តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល បញ្ឈប់​ការ​ជក់​បារី​ ហាត់​ប្រាណ​ជា​ប្រចាំ​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស