សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

ខូចបេះដូង

ចេះ ៦តិចនិកនេះ អាចជួយបង្ការជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងមិនអាចច្របាច់​ឈាមគ្រប់គ្រាន់ដើម្បីបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែលបណ្តាល​ឱ្យយើង ហត់ ហើមជើង និងអស់កម្លាំងជាដើម ហើយ​ប៉ះពាល់ដល់សុខភាពយើងយ៉ាងខ្លាំង។ យើងគួរធ្វើម៉េចដើម្បីបង្ការកុំឱ្យខ្សោយ​បេះដូង? លោកស្រីវេជ្ជបណ្ឌិត Uzma Iqbal ឯកទេសជំងឺបេះដូងនៅ Sands-Constellation Center for Critical Care បានណែនាំថា ដើម្បីបញ្ជៀសជំងឺខ្សោយបេះដូង យើងគួរ៖ ១. ញ៉ាំអាហារល្អចំពោះសុខភាព យើងគួរកាត់បន្ថយការញុំាសាច់ និងអាហារដែលមានជាតិខ្លាញ់ និងប្រៃខ្លាំង ហើយត្រូវញុំាបន្លែ និងផ្លែឈើស្រស់​ឱ្យបានច្រើន។ ២. កាត់បន្ថយគ្រឿងស្រវឹង ការញុំាគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យកើតជំងឺខ្សោយបេះដូង និងខូចថ្លើម ដូច្នេះយើងគួរ​កាត់បន្ថយ ឬចៀសវាងញុំាគ្រឿងស្រវឹងតាមដែលអាចធ្វើទៅបាន។ ៣. ចៀសវាងជក់បារី អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺខ្សោយបេះដូង និងជំងឺ​បេះដូងផ្សេងៗទៀត ​ព្រោះ​សារធាតុ​ពុលក្នុងបារីធ្វើឱ្យសរសៃឈាម​បេះដូង​​យើងស្ទះ និងឡើងរឹង។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. គ្រប់គ្រងទម្ងន់ ភាពធាត់ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅរបស់យើង និងបណ្តាល​​ឱ្យយើងមានជំងឺ​ជាច្រើន​ដូចជា ជំងឺទឹកនោមផ្អែម ឬលើស​សម្ពាធ​ឈាម​ដែលបង្កើនហានិភ័យ​ឱ្យយើង​កើតជំងឺ​ខ្សោយ​បេះដូង។ ៥. ហាត់ប្រាណ ការហាត់ប្រាណជួយឱ្យយើងមានសុខភាពល្អ ដូច្នេះយើងគួរហាត់ប្រាណ​រយៈ​ពេល ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ នៅពេលយើងហាត់ប្រាណទៀងទាត់ សាច់ដុំបេះដូងយើងខ្លាំងជាងមុន ហើយចលនាឈាមរត់​របស់​យើង​ក៏ប្រសើរជាងមុនដែរ។ លើសពីនេះទៅ​ទៀត ការហាត់ប្រាណអាចជួយបញ្ចុះ​សម្ពាធ​ឈាម និងជួយឱ្យយើងស្រក​ទម្ងន់។ [embed-health-tool-heart-rate] ៦. កាត់បន្ថយស្រេស្ត រឿងជាច្រើនក្នុងជីរភាពប្រចាំថ្ងៃដូចជា សម្ពាធការងារ ទំនាក់ទំនងប្តីប្រពន្ធ ការមើលថែទាំកូន […]


ជំងឺបេះដូង

ការសិក្សា៖ ញ៉ាំផ្លែបឺរ​ពីរដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យគាំងបេះដូង

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ញ៉ាំ​ផ្លែបឺរ​ពីរ​ពេល​ក្នុង​មួយ​សប្ដាហ៍ បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​​គាំង​បេះ​ដូង​បាន​រហូត​ដល់​ជាង​ ២០​ភាគរយ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​សូវ​បាន​ញ៉ាំ​ផ្លែ​បឺរ​។​ ជំងឺ​​បេះដូង ជា​ប្រភេទ​ជំងឺ​មួយ​ដែល​នាំ​មុខ​គេ​បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​នៅ​លើ​ពិភព​លោក។ អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​បេះ​ដូង​មាន​ប្រហែល​ ១៨​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ផ្លែ​បឺរ​ប្រហែល​ ៨០​ក្រាម​ចំនួន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំង​បាន​ដូង​បាន​ ២១ភាគរយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ ឬ​មិន​សូវ​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ។ គណនា BMI ការសិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​មាន​អ្នក​ចូល​រួម​ចំនួន ៦៨ ០០០​នាក់​ជា​ស្រ្តី និង​៤១ ០០០​នាក់​ជា​បុរស ហើយ​អ្នក​ចូល​រួម​ជា​មនុស្ស​ដែល​គ្មាន​ជំងឺ​មហារីក ជំងឺ​សរសៃ​ឈាម​​បេះ​ដូង និង​ជំងឺ​ស្រ្តូក​ឡើង​។ ក្នុង​រយៈ​ពេល​ ៣០​ឆ្នាំ នៃ​ការ​សិក្សា អ្នក​ចូល​រួម​ត្រូវ​បំពេញ​កម្រង​សំនួរ​ទាក់​ទង​នឹង​របប​អាហារ​រាល់​បួន​ឆ្នាំ​ម្ដង​។ ជា​លទ្ធផល​ ដែល​​សារព័ត៌មាន CNN ចុះ​ផ្សាយ​នៅ​ថ្ងៃទី៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ញ៉ាំ​ផ្លែ​បឺរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ បាន​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​គាំង​បេះ​ក្នុង​រង្វង់​​២០​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ​។​ ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​ជំនាញ​បាន​ណែ​នាំ​ថា ដើម្បី​ការ​ពារ​សុខភាព​បេះ​ដូង យើង​គ្រប់​គ្នា​គួរ​ថែ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​ស្ថិត​ក្នុង​កម្រិត​សុខភាព​ល្អ គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ កាត់​បន្ថយ​ស្រ្តេស កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង កុំ​ជក់​បារី ញ៉ាំ​បន្លែ​ ផ្លែឈើ​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ ​ និង​ខ្លាញ់​ច្រើន​។ អត្ថបទគួរអាន៖ អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ជំងឺបេះដូង

គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង

ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នា​យើង​មួយ​ចំនួន ពីព្រោះយើងងាយ​ស្រួលងើបទៅ​បន្ទប់​ទឹក​នៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែល​ត្រូវការងើបបំបៅកូន​កណ្តាល​យប់។ តើការគេងបើកភ្លើងមានទំនាក់ទំនងអ្វីនឹងសុខភាពបេះដូង? តាមការសិក្សារបស់ Northwestern University's Feinberg School of Medicine បានឱ្យដឹងថា ​គ្រាន់​តែ​យើងគេង​​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺភ្លើង​​ចូល​ក្នុង​បន្ទប់​ទោះ​មិន​ភ្លឺ​ខ្លាំង​ ​និង​ត្រឹម​តែ​មួយយប់ក៏អាចបង្កើន​អត្រា​ចង្វាក់បេះដូង​លោត​នៅពេល​យប់ខ្ពស់​ជាង​​ពេល​គេង​គ្មាន​ពន្លឺ​ ដែលនេះ​ជាហានិភ័យធ្វើឱ្យយើងមានជំងឺបេះដូង។ សាស្ត្រាចារ្យ Daniela Grimaldi សហនិពន្ធនៃការស្រាវជ្រាវខាងលើបានឱ្យដឹងថា អត្រា​ចង្វាក់​បេះដូង​យើងកើនឡើងនៅពេលយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងល្មម។ ជាលទ្ធផល យើងមិន​អាច​គេងលង់លក់បានល្អទេ។ ទោះបីជាយើងកំពុងគេងក៏ដោយ ក៏ប្រព័ន្ធសរសៃ​ប្រសាទ​​ស្វយ័ត​របស់​យើងនៅតែសកម្មដែរ។ ប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការ​បើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោច​ឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។ ប្រសិន​បើប្រព័ន្ធសរសៃប្រសាទស្វយ័តធ្វើឱ្យចង្វាក់បេះដូងកើនឡើងនៅពេលយប់ សុខភាពបេះដូង​យើង​នឹង​មានបញ្ហា។ ជាធម្មតា អត្រាចង្វាក់​បេះដូងរបស់យើងគួរតែទាបនៅពេលយប់ និងខ្ពស់​នៅ​ពេល​ថ្ងៃ ទើបល្អចំពោះសុខភាពបេះដូង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! តាមការសិក្សាខាងលើបានឱ្យដឹងថា អ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺ​ភ្លឺ​ល្មម​ រាងកាយ​នឹងមាន​​ភាព​ប្រុងប្រយ័ត្នខ្ពស់ជាងអ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺព្រឹមៗ។ ជាលទ្ធផលចង្វាក់បេះដូង​របស់​ពួកគេ​លោត​​​លឿន ហើយបេះដូងច្របាច់ឈាម​លឿនដែលបង្កើនល្បឿន​ឈាមរត់​ក្នុង​សរសៃ​ឈាម។ ហេតុអ្វីបានជាការគេងបើកភ្លើងបង្កើនចង្វាក់បេះដូង? វដ្តវិលជុំរាងកាយរបស់យើង ដែលសម្របសម្រួលដំណើរការជាច្រើននៅក្នុងរាងកាយ រួមទាំងការគេង​តាម​វដ្ត ២៤ ម៉ោង។ ជាងនេះទៅទៀត នាឡិការាងកាយយើងគ្រប់គ្រងដោយផ្នែកតូចមួយនៃខួរក្បាល  ដែលប្រតិកម្ម និងឆ្លើយតបទៅ​នឹង​ពន្លឺ រួមទាំងភាពងងឹត​ដែលធ្វើឱ្យយើង​ភ្ញាក់​នៅពេលថ្ងៃ និងគេងនៅពេលយប់។ [embed-health-tool-heart-rate] នៅពេលដែលពន្លឺចាំងត្រូវភ្នែកយើង ពន្លឺត្រូវបានបញ្ជូនទៅខួរក្បាល​ដោយកោសិការេទីន​របស់​ភ្នែក។ […]


ជំងឺសាច់ដុំបេះដូង

ជំងឺសាច់ដុំបេះដូង កើត​ឡើងដោយសារបញ្ហាសុខភាពទាំងនេះ

ជំងឺសាច់ដុំបេះដូងធ្វើឱ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឱ្យមាន​ស្លាកស្នាម។ ជា​លទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បី​ចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង? បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំ​បេះដូងរួមមាន៖ ជំងឺលើសឈាមរុំារ៉ៃ ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង បេះដូងលោតលឿនយូរខែយូរឆ្នាំ មានបញ្ហាប្រឹសបេះដូង ឆ្លងជំងឺកូវីដ-១៩ ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹក​នោមផ្អែម កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1) ផលវិបាកនៃការមានផ្ទៃពោះ ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis) ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis) ជំងឺជាលិកាភ្ជាប់ ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី ចង់គណនា BMI ចុចទីនេះ! ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេល​ដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬ​រោគសញ្ញាដូចខាងក្រោម៖ ណែនទ្រូង ហើមជើង កជើង និងប្រអប់ជើង ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ ក្អកពេលគេង ពិបាកគេងផ្ងារ អស់កម្លាំង បេះដូងលោតញាប់ វិលមុខ ធេងធោង និងសន្លប់ យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖ កម្រិត​ការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម ញុំាអាហារដែលល្អចំពោះសុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង ពិនិត្យសុខភាពបេះដូងជាប្រចាំ ជំងឺសាច់ដុំបេះដូងមិនអាច​ព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រង​ស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន។


បញ្ហាបេះដូងផ្សេងទៀត

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ​លើ​កត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា? នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផល​នៃការ​មាន​ភាព​តានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមាន​ផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖ ១. ជំងឺលើសសម្ពាធ​ឈាម ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់​ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើង​ត្រូវប្រឹងច្របាច់ឈាម​កាន់តែខ្លាំង​​ដើម្បី​បញ្ជូនឈាម​ទៅកាន់​រាងកាយ​ទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យសាច់​ដុំបេះដូងឡើងក្រាស់ និងរីកធំ។ ២. ជំងឺប្រឹសបេះដូង ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើង​អាច​រីក​ធំ ប្រសិនបើប្រឹសបេះដូង​ខូចដោយសារ ជំងឺរលាក​​សន្លាក់ឆ្អឹង ជំងឺខូច​បេះដូង​ពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ  ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។ ៣. ជំងឺសាច់ដុំបេះដូង ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេល​ជំងឺ​នេះ​កាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយ​សារព្យាយាមច្របាច់ឈាមបន្ថែម។ ៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។ ៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម ជំងឺ​នេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រ​ប់ជា​លិកា​របស់​យើង។ បេះដូងរបស់យើងត្រូវ​ច្របាច់ឈាមបន្ថែម​​​ដើម្បីបំពេញ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។​ ៦. ជំងឺសរសៃឈាមបេះដូង កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បញ្ចូន​ឈាមទៅរាងកាយទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។ ៧. ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។ ៨. លើសជាតិដែកក្នុងខ្លួន បញ្ហា​លើស​ជាតិ​ដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាល​ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហា​នេះ​អាចបណ្តាល​​ឱ្យថតបេះដូង​ខាងឆ្វេង​រីកធំដោយ​សារតែ​សាច់​ដុំ​បេះដូងចុះខ្សោយ។ ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ តើបេះដូងរីកធំមានអាការៈអ្វីខ្លះ? អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖ វិលមុខ ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ អស់កម្លាំងខ្លាំងខុសពីធម្មតា បេះដូងលោតញាប់ ណែន ឬតឹងទ្រូង បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្ក​ផល​​វិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។


បញ្ហាបេះដូងផ្សេងទៀត

អាការៈ​ភ័យ​គាំង និងគាំងបេះដូង ដូចគ្នា ឬខុសគ្នាបែបណា? ​

ឈឺ​​ទ្រូង ចង្វាក់​បេះដូង​លោត​ញាប់​ និង​បែក​ញើស សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​។ ពិត​ណាស់​ អាការៈ​ទាំង​ពីរសុទ្ធ​តែ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ និង​ចាំបាច់​ត្រូវ​​ធ្វើការ​ព្យាបាល​ដ៏​​សមស្រប​។ ដូច្នេះ​ហើយ​ ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​​ឲ្យ​​បាន​ច្បាស់​លាស់​ ថា​តើ​យើង​មាន​​អាការៈ​គាំង​បេះដូង ​ឬ​ភ័យ​គាំង​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាំង​នេះ​។ គណនា BMI នៅទីនេះ ភាព​ដូច​គ្នា​ និង​ខុស​គ្នា​នៃ​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​នៃ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​គាំង​បេះដូង​ រួម​មាន​៖ ឈឺ​ទ្រូង ឬ​តឹង​ទ្រូង​ បេះដូង​លោត​ញាប់​ មាន​អាការៈ​ធេងធោង​ ឬ​សន្លប់ បែកញើស រួម​ទាំង​បែក​ញើស​ត្រជាក់​ ឈឺចាប់​ ឬ​មិន​ស្រួល​នៅ​ក្នុង​រាងកាយ​ផ្នែក​ខាង​លើ ដូចជា​ថ្គាម​ ក ដៃ​ ស្មា ឬ​ខ្នង​។ ដកដង្ហើម​ខ្លី​ ក្អួត ឬ​ចង្អោរ​ អាការៈ​គាំង​បេះដូង អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង​។ គណនា BMR នៅទីនេះ រោគសញ្ញា​នៃ​អាការៈ​ភ័យ​​គាំង ចំណែក​ឯ​អាការៈ​ភ័យ​គាំង​កើត​ឡើង​ភ្លាម​ៗ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ថប់បារម្ភ​។ អាការៈ​នេះ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​រំខាន​ដល់​សកម្មភាព​រស់​នៅ​ និង​សុខុមាលភាព​ផ្លូវ​ចិត្ត​។ រោគសញ្ញា​នៃ​អាការៈ​ភ័យ​គាំង​ រួម​មាន​៖ ថប់បារម្ភ និង​ភ័យ​ខ្លាច​ភ្លាម​ៗ ឈឺ​ទ្រូង ពិបាក​ដកដង្ហើម​ បេះដូង​លោត​ញាប់​ បែក​ញើស រាងកាយ​ញាប់ញ័រ​ ខ្សោយ​ ឬ​វិល​មុខ​ ឈឺ​ពោះ ឬ​ចង្អោរ ភាព​ខុស​គ្នា​រវាង​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង​​ ថ្វីត្បិត​តែ​រោគសញ្ញា​នៃ​អាការៈ​ទាំង​ពីរនេះ​ មាន​ភាព​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សង្កេត​មើល​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម​។ តំបន់​​ឈឺ​ចាប់​ ទាំង​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​សុទ្ធ​តែ​ធ្វើ​ឲ្យ​​មាន​ភាព​មិន​ស្រួល​ក្នុង​ទ្រូង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ គឺ​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​គាំង​បេះដូង រាលដាល​ដល់​តំបន់​ផ្សេង​ទៀត​ដូចជា​ដៃ ថ្គាម​ ឬ​ក​។ […]


បញ្ហាបេះដូងផ្សេងទៀត

រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង

ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ គឺ​ជា​ការ​រលាក​​ដែល​កើត​មាន​នៅ​ត្រង់​​សាច់​ដុំ​បេះដូង។ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ជា​សះ​ស្បើយ​ដោយ​មិន​មាន​ផល​វិបាក​អ្វី​ទេ ប៉ុន្តែ​ក្នុង​ករណី​ដ៏​កម្រ​នៅ​ពេល​ដែល​ការ​រលាកមាន​សភាព​​ធ្ងន់ធ្ងរ​​ ជំងឺនេះ​​ក៏​អាច​ធ្វើ​ឲ្យ​​ខូច​ខាត​ដល់​បេះដូង​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អគ្គិសនី​បេះដូង​របស់​យើង ដោយ​ធ្វើ​ឲ្យ​ចលនា​ច្របាច់​បេះដូង​​ដំណំើរ​ការ​មិន​ត្រឹម​ត្រូវ ដែល​​អាច​បណ្ដាល​ឱ្យ​ចង្វាក់​បេះដូង​ដើរ​ខុស​ធម្មតា ឬ​បេះដូង​លោត​ខុស​ចង្វាក់។ ១.មូលរលាក​សាច់​ដុំ​បេះដូង បើ​ទោះ​បី​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​រលាក​សាច់​ដុំ​បេះដូង​មិន​ត្រូវ​បាន​គេ​ដឹង​(រលាក​បេះដូង​ដោយ​មិន​ដឹង​មូល​ហេតុ) ជា​ធម្មតា​ជំងឺ​អាច​​បណ្ដាល​មក​ពី៖ ការ​ឆ្លង​មេរោគ វីរុស បាក់តេរី​ ឬ​ផ្សិត ការ​បង្ក​រោគ​នៅ​ទ្រូង ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ (នៅ​ពេល​ប្រព័ន្ធ​ភាព​សាំ​ការពារ​រាង​កាយ​របស់​យើង​វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​) ។ ២.​រោគ​សញ្ញា​​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ ប្រសិន​បើ​យើង​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង រោគ​សញ្ញា​​អាច​កើត​មាន​ពី​មួយ​ទៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​​មេរោគ​។​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​រួម​មាន៖ ការ​ឈឺ​ចាប់​ចាក់ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ដែល​អាច​រាល​ដាល​ពាស​ពេញ​រាង​កាយ ដង្ហក់ ​ពេល​ហាត់​ប្រាណ​ស្រាល ៗ ឬ​ដើរ ពិបាក​ដក​ដង្ហើម​នៅ​ពេល​សម្រាក រោគ​សញ្ញា​ដូច គ្រុន​ផ្ដាសាយ​ដូច​ជា​កម្ដៅ​ឡើង​ខ្លាំង អស់​កម្លាំង ​និង​ហត់ ញ័រ​ទ្រូង​ឬ​ចង្វាក់​បេះដូង​មិន​ប្រក្រតី។ ៣.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច? ពេល​ខ្លះ​រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដូច្នេះ​មិន​បាច់​​ធ្វើ​រោគ​វិនិច្ឆ័យ​ក៏​បាន​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​រោគ​សញ្ញា​មិន​បាត់​យើង​អាច​ត្រូវ​ការ​ធ្វើ​តេស្ត​ដូច​ជា៖ electrocardiogram (ECG) ដើម្បី​ពិនិត្យ​មើល​ចង្វាក់​បេះដូង​មិន​ប្រក្រតី ប្រសិន​បើ​យើង​ធ្លាប់​ញ័រ​ទ្រូង ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ដើម្បី​ពិនិត្យ​រក​សារ​ធាតុ​រាវ​នៅ​ក្នុង​ឬ​ជុំវិញ​បេះដូង អេកូ​បេះដូង ប្រសិន​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​អាច​មាន​ការ​ខូច​ខាត​សាច់​ដុំ​បេះដូង តេស្ត​ឈាម​ដើម្បី​រក​មើល​ការ​បង្ក​រោគ។ ៤.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ត្រូវ​បាន​ព្យាបាល​យ៉ាង​ដូច​ម្ដេច? ការ​ព្យាបាល​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ជា​ធម្មតា​អាស្រ័យ​លើ​មូល​ហេតុ​​បង្ក។ គេ​អាច​ប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ ប្រើ​ថ្នាំ រួម​ទាំង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ឬថ្នាំ​ផ្សះ។ ក្នុង​ករណី​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​យូរ​អាច​ប៉ះ​ពាល់​ដល់ ​សាច់​ដុំ​ ​និង​ជាលិកា​របស់​បេះដូង ដែល​អាច​នាំ​ឲ្យ​​​វិវត្ត​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង​ និង​ប្រហែល​ជា​ត្រូវ​ការវះ​កាត់​​ប្ដូរ​បេះដូង​ទៀត​ផង។


ជំងឺបេះដូង

អនុវត្ត​តាម​វីធី​ទាំង​នេះ​ ជួយឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ

ការ​ញាំ​អាហារ​ដែល​ត្រឹម​ត្រូវ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវដ្ដ​ទៅ​ជា ជំងឺ​សរសៃ​ឈាម​បេះដូង បញ្ឈប់​​ការ​ឡើង​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​លើស​ឈាម។ ក្រៅពី​នេះ របបអាហារ​ត្រឹម​ត្រូវ​​ក៏​អាច​ជួយ​បន្ថយ​កម្រិត​កូលេស្តេរ់ូល និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​បាន​ទៀត​ផង។ ព្យាយាម​អនុវត្ត​តាម​តិចនិក​​ខាង​ក្រោម​នេះ​នឹង​ជួយ​គ្នា​យើង​ក្នុង​ការ​ញាំ​របប​អាហារ​ដែល​ត្រឹម​ត្រូវ​ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ជំងឺ​បេះ​ដូង។ ១.រក្សា​តុល្យភាព​អាហារ គ្នា​យើង​តែង​ផ្ដោត​លើ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ។ អាហារ​សម្រាប់​សម្រក​ទម្ងន់​អាច​ និង​មិន​ផ្ដល់​នូវ​តុល្យភាព​នៃ​សារធាតុ​ចិញ្ចឹម​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ ជម្រើស​ដែល​ល្អ​នោះ​យើង​គួរ​តែ​ស្វែង​យល់​អំពី​អាហារ​ដែល​មាន​ក្នុង​ក្រុម​អាហារ​ដូច​ជា៖ បន្លែ​និង​ផ្លែ​ឈើ អាហារ​ដែល​ភាគ​ច្រើន​ជា​ម្សៅ​ដូច​ជា នំប៉័ង អង្ករ ដំឡូង​និង​ប៉ាស្តា គួរ​តែ​ជ្រើស​យក​ការ​ញាំ​គ្រាប់​ធញ្ញ​ជាតិ​បើ​អាច ទឹក​ដោះ​គោ​ និង​ផលិត​ផល​ទឹក​ដោះ​​មួយ​ចំនួន សាច់ ត្រី ស៊ុត សណ្ដែក​ និង​ប្រភព​ប្រូតេអ៊ីន​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ទឹក​ដោះ​គោ កាត់បន្ថយការ​ញាំ​អាហារ ​និង​ភេសជ្ជៈ​ដែល​មាន​ខ្លាញ់​ ឬ​ស្ករ​ខ្ពស់​ ជ្រើស​យក​អាហារ​ដែល​មាន​ជាតិ ខ្លាញ់ អំបិល​និង​ស្ករ​ទាប​ ២.បន្លែ​និង​ផ្លែ​ឈើ ប្រសិន​បើ​គ្នា​យើង​ចង់​ស្គម​នោះ​ការ​ញាំ​របប​អាហារ​ដែល​មាន​តុល្យភាព​គួរ​តែ​បញ្ចូល​ផ្លែ​ឈើ​ និង​បន្លែ​ ឲ្យ​បាន​ច្រើន​ទៅ​ក្នុង​របបអាហារ​។ ដូច​គ្នា​ដែរ គ្នា​យើង​គួរ​ព្យាយាម​ញ៉ាំ​ បន្លែ និង​ផ្លែឈើ ប្រភេទ​ផ្សេងៗ​គ្នាពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។​ ក្រៅពី​នេះ គ្រាប់​ផ្លែឈើ និង​ពពួក​សណ្ដែក ក៏​គួរ​បញ្ចូល​ក្នុង​របបអាហារ​ដែរ​។ ៣.គ្រឿងស្រវឹង ​បើ​សិន​ជា​គ្នា​យើង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង ត្រូវ​ផឹក​ដោយ​ការទទួល​ខុសត្រូវ មិន​ត្រូវ​ផឹក​ច្រើនពេក​នោះទេ​ មិន​ថា​យើង​ផឹក​រាល់ថ្ងៃ ឬ​ផឹក​ម្ដង​ម្កាល​នោះទេ​។​ ៤.អំបិល ការ​ញ៉ាំអាហារប្រៃ មាន​​អំបិល​ច្រើន​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​អាច​និង​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង។


ជំងឺសរសៃឈាមបេះដូង

អាការៈគាំងបេះដូងរបស់ស្រ្តីអាចខុសពីបុរស ត្រូវកត់ចំណាំ

ជំងឺគាំងបេះដូងកើតឡើងនៅពេលលំហូរឈាមដែលដឹកនាំអុកស៊ីសែនទៅកាន់បេះដូងត្រូវបានកាត់បន្ថយ ឬស្ទះ ព្រោះសរសៃឈាមបេះដូងរួម​តូចដោយសារមានកំណកជាតិខ្លាញ់ (កូលេស្តេរ៉ុល និងសារធាតុដទៃទៀត)។ បើធៀបទៅនឹងបុរស ស្ត្រីមានបេះដូង និងសរសៃឈាមបេះដូងតូចជាង ដូច្នេះអាការៈគាំងបេះដូងរបស់បុរស និងស្ត្រីក៏អាចខុសគ្នាដែរ។ តើអាការៈគាំងបេះដូងរបស់បុរសនិងស្ត្រីខុសគ្នាដូចម្តេចខ្លះ? រោគសញ្ញាគាំងបេះដូងរបស់ស្ត្រីមានដូចជា៖ ឈឺទ្រូង ប៉ុន្តែមិនកើតឡើងគ្រប់ពេល ណែនទ្រូងឬឈឺពោះ ឈឺចាក់ទៅថ្គាម ក ឬខ្នងផ្នែកខាងក្រោយ ចង្អោរ ឬក្អួត ហត់ សន្លប់ ពិបាករំលាយអាហារ អស់កម្លាំងខ្លាំង បែកញើសត្រជាក់ ធេងធោង រោគសញ្ញាគាំងបេះដូងរបស់បុរសមានដូចជា៖ ឈឺទ្រូង ឬមានណែនទ្រូង ឈឺថ្គាម ក ឬខ្នង ចង្អោរ ឬក្អួត ហត់ រោគសញ្ញាគាំងបេះដូងទូទៅបំផុតរបស់បុរស និងស្រ្តីគឺការចុកទ្រូង ប៉ុន្តែស្ត្រី​អាចនឹង​មិនលេច​ចេញ​រោគ​សញ្ញា​ឈឺ ឬណែនក្នុងទ្រូង។ ដូច​គ្នា​ដែរ សញ្ញាព្រមានមិន​សូវច្បាស់មួយ​ចំនួន​ក៏​អាច​កើត​មាន​លើ​ស្រ្តូ​ដែរ ដូចជា ហត់ ធេងធោង អស់​កម្លាំង​ខ្លាំង ពិបាករំលាយអាហារ​ និងឈឺក ថ្គាម បំពង់ក ទ្រូងផ្នែកខាងក្រោម ឬខ្នងផ្នែកខាងក្រោយ។ សញ្ញាព្រមានទាំងនេះអាចមានលក្ខណៈស្រាល ប៉ុន្តែយើងត្រូវយកចិត្តទុក​ដាក់ និងប្រុងប្រយ័ត្ន ព្រោះ​ការដឹងមុនអាចជួយសង្គ្រោះជីវិតយើងបាន។


ជំងឺបេះដូង

ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សុខភាព​បេះដូង​របស់​យើង​អាចចុះខ្សោយ ឬខូចដោយសារទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ហើយអាច​បង្ក​ហានិភ័យសុខភាព​ធ្ងន់ធ្ងរ​។ ដូចនេះ​ ​យើង​គួរ​​បញ្ឈប់​ទម្លាប់​មិន​ល្អ​ទាំងឡាយ​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដើម្បី​ឲ្យ​សុខភាព​បេះដូង​របស់​យើង​រឹង​មាំ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​បេះដូង​នៅ​ពេល​ក្រោយ​។ គណនា BMI នៅទីនេះ ១. ជក់​បារី​ ទោះ​បី​ជា​យើង​ជក់​បារី​ម្ដងម្កាល វា​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​បេះដូង​ផង​ដែរ។ ជាក់​ស្ដែង សារធាតុ​គីមី​នៅ​ក្នុង​បារី​ធ្វើ​ឲ្យ​ខូច​មុខងារ​បេះដូង ដោយ​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​ក្រិន​សរសៃ​ឈាម​​ ដែល​​ជា​រឿយ​ៗ​នឹង​បង្ក​ជា​អាការៈ​គាំង​បេះដូង​​​ថែម​ទៀត​ផង​។ ហេតុ​នេះ​ហើយ​ ដើម្បី​សុខភាព​បេះដូង​ យើងគួរបញ្ឈប់​ការ​ជក់បារី​ជា​បន្ទាន់​។ គណនា BMR  នៅទីនេះ ២. បណ្តាលខ្លួនឱ្យធាត់​ជ្រុល ធាត់​ជ្រុល​មាន​ពាក់ព័ន្ធ​នឹង​កត្តា​ជា​ច្រើន​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង រួម​ទាំង​សម្ពាធ​ឈាម​ខ្ពស់​។ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​ គ្នា​យើង​គប្បី​បញ្ចូល​បន្លែ និង​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ញ៉ាំ​សាច់​ជាក់លាក់​លើស​កម្រិត​ ការ​ញ៉ាំ​សាច់​ក្រហម​ និង​សាច់​កែច្នៃ​ច្រើន​ជ្រុល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រសិនបើ​យើង​ញ៉ាំ​សាច់​​ទាំង​នេះ​កាន់​តែ​ច្រើន​ ​ឱកាស​កើត​ជំងឺ​បេះដូង​កាន់​តែ​ច្រើន​ដូច​គ្នា។​ ​៤. ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ ចំណែក​ឯ​ភេសជ្ជៈ​ទាំង​នេះ​ក៏​អាច​​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដូច​គ្នា។​ សម្រាប់​អ្នក​ដែល​ផឹក​ភេសជ្ជៈ​ប្រភេទ​នេះ​ជា​ទៀងទាត់​ អាច​ប្រឈម​នឹង​​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ ឬ​គាំង​បេះដូង​។ ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! ៥. ញុំា​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ​​ជា​រៀងរាល់​ថ្ងៃ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព ការ​ញ៉ាំ​ជាតិ​អាល់កុល​ច្រើន​ជ្រុល​អាច​បង្ក​ជា​បញ្ហា​សរសៃ​ឈាម​បេះដូង​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​ ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម និងកម្រិតជាតិ​ខ្លាញ់​​ក្នុង​រាងកាយឡើង​ខ្ពស់។​ [embed-health-tool-heart-rate] ៦. អង្គុយ​យូរ​ម៉ោង​ ទន្ទឹម​នឹង​នេះ​ដែរ ការ​អង្គុយ​យូរ​ម៉ោង​ជា​ប្រចាំ​​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​​អាការៈ​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ដោយ។ អ្នក​ជំនាញ​យល់​ថា​ អសកម្មភាព​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កាត់បន្ថយ​ហានិភ័យ​នេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស