សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាមដោយមិនដឹងខ្លួន បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

ស្វែងរក សុខភាពបេះដូង

ជំងឺបេះដូង

ចេញសញ្ញាទាំង ១០ នេះ អាចកំពុង​មានបញ្ហាខ្សោយសាច់ដុំបេះដូង

គ្នា​យើង​​ខ្លះ​បាន​ដឹង​ហើយ​ថា​ អាការៈ​ឈឺ​ទ្រូង ឬ​ឈឺចាប់​នៅ​ជិត​បេះដូង ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​គាំង​បេះដូង។ ប៉ុន្តែ​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ​ជា​ទូទៅ រោគសញ្ញា​ទាំង​នេះ អាច​មាន​សភាព​ស្រាល​ ទៅ​ធ្ងន់ធ្ងរ​ អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ភេទ​ និង​បញ្ហា​សុខភាព​​ផ្សេង​ទៀត។ ប្រភេទ​នៃ​ជំងឺ​ ឬ​បញ្ហា​បេះដូង៖  ជំងឺ​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​គ្រប់គ្រង​កូលេស្តេរ៉ូល​​អាក្រក់​មិន​បាន​ល្អ) ជំងឺ​ខ្សោយ​បេះដូង (បណ្ដាល​មកពី​សាច់ដុំ​បេះដូង​ខ្សោយ) ចង្វាក់​បេះដូង​លោត​មិន​ទៀង សម្ពាធ​ឈាម​ខ្ពស់ ឬ​ទាប​ ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​កំណក​ខ្លាញ់​កើត​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម) ជំងឺ​ប្រឹស​បេះដូង (បណ្ដាល​មក​ពី​ការ​​ឈប់​ដំណើរការ​នៃ​ថត​ណា​មួយ​នៃ​បេះដូង)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​បេះដូង​យើង​កំពុង​តែ​មាន​បញ្ហា៖ អស់​កម្លាំង​ខ្លាំង អាការៈ​អស់​កម្លាំង​ជា​ប្រចាំ​ និង​ដោយ​គ្មាន​មូលហេតុ​ អាច​ជា​សញ្ញា​បង្ហាញ​ថា​បេះដូង​របស់​យើង​ច្របាច់​មិន​បាន​ល្អ ឬ​មាន​ការ​កក​ស្ទះ​ណា​មួយ​នៅ​ក្នុង​បេះដូង។ អត្ថបទគួរអាន៖ គន្លឹះសំខាន់ៗ ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អចំពោះសុខភាព ​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ? មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង សូណា ជួយ​បេះដូង និង​សម្ពាធ​ឈាម ដូច​ហាត់ប្រាណ​ដែរ ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល ពិបាក​ដក​ដង្ហើម​ […]


ជំងឺបេះដូង

ជំងឺខ្សោយបេះដូងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​ខ្សោយ​បេះដូង​ កើត​ឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម​ដែល​មាន​​ផ្ទុក​​អុកស៊ីសែន​ និង​​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅ​​​ចែកចាយ​​ពាសពេញ​រាងកាយ។ ​ជា​ធម្មតា ជំងឺ​នេះ​​បណ្ដាល​មក​ពី​ជំងឺ​បេះដូង និង​ជំងឺសរសៃ​ឈាមបេះដូង​ផ្សេង​ទៀត ដែល​​យើង​តែង​ជួបប្រទះ​នៅ​ពេល​​មាន​វ័យ​កាន់​តែ​ច្រើន។ ចំពោះ​បុរស​ ១៤% និង​ស្ត្រី​ ១៣%​ ដែល​មាន​វ័យ​​លើស​ពី​៨០​ឆ្នាំ ​បាន​កើត​ជំងឺ​ខ្សោយ​បេះដូង​នេះ​​​។ ជំងឺ​ខ្សោយ​បេះដូង​មាន​២​ប្រភេទ ​គឺ​បេះដូងខ្សោយក្នុងការច្របាច់ឈាម (Systolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​ច្របាច់ឈាម និងបេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ (Diastolic heart failure) កើត​ឡើង​នៅ​ពេល​​បេះដូង​រលា។ [embed-health-tool-heart-rate] មូលហេតុ​បង្ក​ មូលហេតុ​បង្ក​ និង​រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ទាំង​២​ប្រភេទ​នេះ មាន​ភាព​ខុស​​​គ្នា។ ពេលបេះដូងខ្សោយក្នុងការច្របាច់ឈាម បេះដូង​នឹង​​រីក​ធំ ហើយ​ជញ្ជាំង​បេះដូង​ស្ដើង​ជាង​មុន​។ កត្តា​នេះ​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​​ខ្សោយ និង​កាត់បន្ថយ​បរិមាណ​ឈាម​ដែល​បេះដូង​ច្របាច់​​ចេញ​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ ជំងឺ​ខ្សោយ​បេះដូង​ប្រភេទ​នេះ ច្រើន​តែ​វិវត្ត​ក្រោយ​ពេល​ដែល​អ្នក​ជំងឺ​ធ្លាប់​មាន​អាការៈ​គាំង​បេះដូង ឬ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ​បេះដូងខ្សោយក្នុងការបំពេញឈាមចូលថតបេះដូងវិញ កើត​ឡើង​នៅ​ពេល​ដែល​ជញ្ជាំង​បេះដូង​​ឡើង​ក្រាស់​ ដែល​ធ្វើ​ឲ្យ​បេះដូង​​ពិបាក​​រលា ​ដើម្បី​​ឲ្យ​ឈាម​ចូល​បេះដូង​បាន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក​ផ្សេង​ទៀត​ រួម​មាន​៖ បញ្ហា​ប្រឹសបេះដូង​ ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង ជំងឺ​រលាក​សាច់​ដុំ​បេះដូង ការគេង​បាត់​ដង្ហើម រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ខ្សោយ​បេះដូង រោគសញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះដូង​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ជំងឺ​ខ្សោយ​បេះដូង​ស្រួចស្រាល់​​កើត​ឡើង​ភ្លាម​ៗ និង​អាច​បណ្តាល​មក​ពី​បញ្ហា​គាំង​បេះដូង។ រោគសញ្ញា​រួម​មាន​៖ អស់​កម្លាំង​ខ្លាំង​ ពិបាក​ដកដង្ហើម​ នៅ​ពេល​បញ្ចេញ​សកម្មភាព​តិចតួច​ […]


ជំងឺលើសសម្ពាធឈាម

ហេតុ​អ្វីត្រូវ​ចាប់ផ្ដើមវាស់សម្ពាធឈាម? អានលទ្ធផលបែបណា?

ការវាស់សម្ពាធឈាមខ្លួនឯងជួយឱ្យយើងដឹងពីស្ថានភាពសម្ពាធឈាមរបស់យើងថា ល្អ លើស ខ្វះ ឡើង ឬចុះ ជាពិសេសអ្នកលើសសម្ពាធឈាមដែលត្រូវតាមដានសម្ពាធឈាមជាប្រចាំដើម្បីគ្រប់គ្រង​ជំងឺ។ តើ​សម្ពាធ​ឈាមជាអ្វី? មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពយើង? យើងគួរវាស់​ឈាម​យ៉ាងម៉េច​ទើបត្រឹមត្រូវ? គួរវាស់សម្ពាធឈាមចាប់ពីអាយុប៉ុន្មាន? វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានឱ្យដឹងថា សម្ពាធឈាមជាកម្លាំងនៃចរន្តឈាម​ដែលមានឥទ្ធិពលទៅលើជញ្ជាំង​ខាងក្នុងនៃ​សរសៃឈាម​​ ហើយប្រែប្រួលទៅតាម​ចង្វាក់​បេះដូងរបស់យើង (ពេលបេះដូងកន្រ្តាក់ និង​រលា)។ ពេលបេះដូងកន្រា្តក់​បង្កើត​បានសម្ពាធឈាម​ស៊ីស្តូលិក (Systolic blood pressure) និងពេល​បេះដូង​រលា​បង្កើត​បានជា​សម្ពាធ​ឈាម​ដ៉្យាស្តូលិក (Diastolic blood pressure)។ កាលណាសម្ពាធឈាមកាន់តែខ្ពស់ កម្លាំងឈាមដែលបុកនឹងជញ្ជាំងសរសៃឈាមកាន់តែខ្លាំងដែរ។ ១. វិធីវាស់សម្ពាធឈាមត្រឹមត្រូវ មុនវាស់សម្ពាធឈាមយើងចាំបាច់ត្រូវសម្រាកឱ្យបានយ៉ាងតិច ៥ ទៅ ១០ នាទី​ដើម្បី​ឱ្យ​បាត់​ហត់ ចៀសវាងជក់បារី ញុំាកាហ្វេ ឬហាត់ប្រាណយ៉ាងហោចកន្លះម៉ោងមុនវាស់​សម្ពាធឈាម ពេលវាស់សម្ពាធឈាមយើងត្រូវសម្រួលអារម្មណ៍ កុំគិតច្រើន កុំភ័យ ឬខឹង ព្រោះបណ្តាលឱ្យសម្ពាធ​​​ឈាម​​​យើង​​ឡើង ពេលវាស់សម្ពាធឈាមយើងត្រូវសម្រាកឱ្យស្រួលដោយអាចអង្គុយ​ឱ្យត្រង់ខ្លួន ឬគេង ហើយ​ដាក់​ដៃឱ្យស្មើនឹងកម្រិតបេះដូង រួចចុចម៉ាស៊ីនវាស់សម្ពាធឈាម យើងគួរវាស់ឱ្យបានពីរដង បានន័យថា វាស់ម្តងហើយ ពីរបីនាទីទៀតយើងវាស់ម្តងទៀត ហើយ​សម្ពាស​ឈាមនៃការវាស់ទំាងពីរលើកអាចខុសគ្នាតិចតួច តែយើងយកលទ្ធផល​ទីពីរជាលទ្ធផល​ផ្លូវការ។ វេជ្ជបណ្ឌិត ស្រេង ឌីណា […]


ជំងឺលើសសម្ពាធឈាម

អ្នកលើសសម្ពាធឈាមគួរអនុវត្តវិធីគ្រប់គ្រងជំងឺទាំងនេះឲ្យបានត្រឹមត្រូវ

លើសសម្ពាធឈាម អាច​ដឹង​បាន​ពេលយើងវាស់កម្លាំងនៃសម្ពាធនៅក្នុងសរសៃឈាម ហើយ​ឃើញ​ថា​កម្រិត​សម្ពាធ​ឈាមស៊ីស្តូលិក (លេខសម្ពាធឈាមខាង​លើ) លើសពី ១៤០ មិល្លីលីត្របារត ហើយកម្រិតសម្ពាធ​ឈាម​ឌីយ៉ាស្តូលិក (លេខសម្ពាធឈាមខាងក្រោម) លើសពី ៩០ មិល្លីលីត្របារត។ អ្នក​លើស​សម្ពាធ​ឈាមគួរថែទាំសុខភាពបែបណាទើបអាចគ្រប់គ្រងជំងឺបាន? ពេល​​ថ្នាំបញ្ចុះ​ឈាម​ធ្វើ​ទុក្ខ​គួរ​ធ្វើម៉េច? វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យ​កាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានណែនាំ​ពីវិធីគ្រប់គ្រងជំងឺលើសសម្ពាធ​ឈាម​មួយ​ចំនួន​។​ ១. ផ្លាស់ប្តូររបៀបរបបរស់ - ហាត់ប្រាណ៖ អ្នកជំងឺត្រូវហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ហើយឱ្យបាន ៥ ថ្ងៃ​ក្នុង​មួយសប្តាហ៍ - ចៀសវាងអាហារប្រៃខ្លាំង៖ ការញុំាអាហារប្រៃៗដូចជា ផ្អក ប្រហុក ត្រីងៀត និង​ជ្រក់ ជាដើម​ធ្វើឱ្យ​សម្ពាធ​ឈាមឡើងខ្ពស់ ហើយការស្លសម្លយើងត្រូវបង់អំបិលក្នុងកម្រិតតិចតួច ដោយសារ​ក្នុង​មួយ​ថ្ងៃ​យើងអាចញុំាអំបិលបានត្រឹមតែ ៥ ក្រាម​ (១ ស្លាបព្រាកាហ្វេ)។ - កាត់បន្ថយអាហារមានជាតិផ្អែម និងខ្លាញ់៖ អាហារទាំងនេះធ្វើឱ្យយើង​លើសជាតិខ្លាញ់ កក​ខ្លាញ់​ក្នុង​សរសៃឈាម ធាត់ និងមានជំងឺទឹកនោមផ្អែមដែលជាហេតុធ្វើឱ្យយើងលើសសម្ពាធឈាម។ - ឈប់ជក់បារី៖ ការជក់បារីបណ្តាលឱ្យកកជាតិខ្លាញ់ក្នុងសរសៃឈាម​ ហើយបង្កឱ្យសម្ពាធ​ឈាម​យើង​ឡើងខ្ពស់។ - សម្រកគីឡូ៖ បើ BMI យើងលើសពី ២៥ […]


ជំងឺបេះដូង

ជំនឿខុសឆ្គងទាំង៥ ពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង

ការ​ថែទាំ​សុខភាព​បេះដូង​ជា​រឿង​សំខាន់​​បំផុត​មួយ​ ដែល​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ។ ពិត​ណាស់​ ពេល​ខ្លះ​យើង​អាច​នឹង​យល់​ខុស​ឆ្គង​ពាក់ព័ន្ធ​នឹង​​ហានិភ័យ​មួយ​ចំនួន​នៃ​ជំងឺ​បេះដូង ដែល​កត្តា​​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ យើង​គួរ​បោះបង់​ចោល​ជំនឿ​ខុស​ឆ្គង​ទាំង​​នេះ ដើម្បី​រួម​ចំណែក​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង។ ១. បើ​យើង​ញ៉ាំ​ថ្នាំ​បញ្ចុះ​កូលេស្តេរ៉ូល យើង​អាច​ញ៉ាំ​អ្វី​ក៏​បាន ជាក់ស្ដែង កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃត​ឈាម​កើត​ចេញ​ពី​ប្រភព​ចំនួន​២ គឺ​ទី​១​ ​ថ្លើម​ជា​អ្នក​ផលិត​ខ្លះ និង​​មួយ​ផ្នែក​ទៀត​ ទទួល​បាន​ពី​អាហារ​ជាក់លាក់មួយចំនួន​។ ពពួក​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ អាច​ជួយ​កាត់បន្ថយ​បរិមាណ​កូលេស្តេរ៉ូល​ដែល​​ថ្លើម​ផលិត និង​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម​ធ្លាក់​ចុះ ជា​ហេតុ​នាំ​ឲ្យ​​​បរិមាណ​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាម​ថយ​ចុះ។ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់ ហើយ​​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់​នោះ ​ថ្នាំ​នឹង​លែង​មាន​ប្រសិទ្ធភាព ហើយ​កម្រិត​កូលេស្តេរ៉ូល​នឹង​បន្ត​​កើន​ឡើង។ ហេតុ​ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំអាហារមាន​​ខ្លាញ់​ឆ្អែត ដើម្បី​ឲ្យ​ថ្នាំ​មាន​ប្រសិទ្ធភាព​។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. ចាស់​ទៅ​​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ជា​រឿង​ធម្មតា​ទេ សម្ពាធ​ឈាម​អាច​នឹង​កើន​ឡើង​នៅ​ពេល​ដែល​​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ពីព្រោះ​​សរសៃ​ឈាម​ក្លាយ​ទៅ​ជា​រឹង​។ កត្តា​នេះ​នាំ​ឲ្យ​បេះដូង​ច្របាច់​កាន់​តែ​ខ្លាំង​ ដើម្បី​​បំពេញ​តម្រូវ​ការ​រាងកាយ​ ដែល​នាំ​ឲ្យ​ខូច​សរសៃ​​ឈាម​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូចនេះ​ យើង​ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម​​ជា​ប្រចាំ​ ហើយ​ប្រសិនបើ​សម្ពាធ​ឈាម​លើស​ពី​១៤០/៩០ មិល្លីម៉ែត្រ​បារត​ នោះ​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​ស្ថិត​ក្នុង​កម្រិត​សម​ល្មម​វិញ។ ៣. ជំងឺ​ទឹក​នោម​ផ្អែម​មិន​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង​ទេ បើ​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម ថ្នាំ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម អាច​ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្ការ​ផលវិបាក​មួយ​ចំនួន​ដូចជា ជំងឺ​តម្រង​នោម​ ពិការ​ភ្នែក​ លិង្គ​មិន​ឡើង​រឹង និង​ការ​ខូច​សរសៃ​ប្រសាទ។ ប៉ុន្តែ​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​​ទៅ​លើ​សរសៃ​ឈាម​ធំ​ៗ​ដែល​រលាក​ និង​កើត​ជំងឺ ​ជា​ហេតុ​បង្កើន​​ហានិភ័យ​នៃ​ការ​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ហេតុនេះ​ហើយ​ ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ទៀងទាត់​ យើង​ចាំបាច់​ត្រូវ​​បន្ថយ​ជាតិ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប ព្រមទាំង​ឈប់​ជក់​បារី […]


ជំងឺសរសៃឈាមបេះដូង

ប្រព័ន្ធសសៃឈាមបេះដូងមានមុខងារអ្វីខ្លះ?

ប្រព័ន្ធ​សរសៃ​​ឈាម​ ឬ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ មាន​តួនាទី​នាំ​យក​​អុកស៊ីសែន សារធាតុ​ចិញ្ចឹម​ និង​អ័រម៉ូន​ទៅ​កាន់​កោសិកា​រាងកាយ​ ដើម្បី​ប្រើប្រាស់​ជា​ថាមពល​ ​ជំរុញ​ការ​លូតលាស់​ និង​ជួសជុល​រាងកាយ​។ ជាមួយ​គ្នា​នេះ​ដែរ ប្រព័ន្ធ​សរសៃ​ឈាម​​ក៏​អាច​កម្ចាត់​ចោល​កាបូន​ឌីអុកស៊ីត​ ព្រម​ទាំង​កាកសំណល់​ផ្សេង​ទៀត​​ចេញ​ពី​រាងកាយ​។ ផ្នែក​សំខាន់​ៗ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​ ​ជួយ​រក្សា​លំហូរ​ឈាម​ទៅ​កាន់​រាងកាយ​មាន​​៖ ឈាម​​៖ បង្កើត​ឡើង​ដោយ​កោសិកា​ និង​ប្លាស្មា បេះដូង៖ ជា​សរីរាង្គ​សាច់ដុំ​ដែល​ច្របាច់​ឈាម​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ សរសៃ​ឈាម​៖ ជា​បណ្ដាញ​សរសៃ​ឈាម​ សរសៃ​ឈាម​តូច​ៗ  និង​សរសៃ​វ៉ែន ដើម្បី​ដឹកនាំ​ឈាម​ទៅ​កាន់​បេះដូង។ [embed-health-tool-heart-rate] ប្រព័ន្ធ​សរសៃ​ឈាម​ដំណើរការ​យ៉ាង​ដូច​ម្ដេច? ​​​ឈាម​ដែល​មាន​អុកស៊ីសែន​ទាប​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ថត​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​បេះដូង និង​ផ្លាស់ទី​ទៅ​ថត​បេះដូង​ផ្នែក​ខាង​ក្រោម​ ដោយ​​ច្របាច់​ឈាម​ទៅ​ក្នុង​សួត និង​កម្ចាត់​ចោល​កាបូនឌីអុកស៊ីត។ ចំណែក​ឈាម​ដែល​សម្បូរ​អុកស៊ីសែនត្រលប់​ទៅ​​ថត​ខាង​លើ​ផ្នែក​ខាង​ឆ្វេង និង​ផ្លាស់ទី​ទៅ​កាន់​ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​វិញ​ម្ដង។ ថត​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​ច្របាច់​ឈាម​ដែល​សម្បូរ​អុកស៊ីសែន​តាម​សរសៃ​អាអ័រ (Aorta) ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ និង​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ​របស់​យើង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ​​ជំងឺ​អ្វី​ខ្លះ​​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សរសៃ​ឈាម​? ១. ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​សរសៃ​ឈាម​បេះដូង​សំដៅ​លើ​ជំងឺ​ទាំងអស់​ដែល​ទាក់ទង​នឹង​បេះដូង ព្រម​ទាំង​សរសៃ​ឈាម​។ នៅ​ពេល​ដែល​សារធាតុ​ខ្លាញ់​ប្រមូល​ផ្ដុំ​នៅ​ស្រទាប់​សរសៃ​ឈាម​ នោះ​សរសៃ​ឈាម​នឹង​រួម​តូច ហើយ​​​​​ឈាម​ឆ្លង​កាត់​កាន់​តែ​​តិចតួច ដែល​ដំណើរ​នេះ​ ហៅថា​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង។ ពិត​ណាស់​ នៅ​ពេល​ដែល​ឈាម​មាន​លំហូរ​យឺតយ៉ាវ អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​សាច់ដុំ​បេះដូង​ក៏​ត្រូវ​បាន​កាត់បន្ថយ​ដូច​គ្នា ដែល​កត្តា​នេះ​ អាច​នាំ​ឲ្យ​យើង​គាំង​បេះដូង​ដោយ​មិន​ដឹង​ខ្លួន។ ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​នឹង​ប្រឈម​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​Stroke ប្រសិនបើ​​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ផ្នែក​នៃ​ខួរ​ក្បាល​ត្រូវ​បាន​រាំងស្ទះ​ ដោយ​សារ​តែ​សរសៃ​ឈាម​ស្ទះ ឬ​ធ្លុះធ្លាយ ដែល​ស្ថានភាព​មួយ​នេះ ចាំបាច់​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


បញ្ហាបេះដូងផ្សេងទៀត

បេះដូងមានមុខងារអ្វីខ្លះ? ធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?

​បេះដូង​ជា​សរីរាង្គ​សំខាន់​មួយ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ​​ដែល​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ។ សរីរាង្គ​មួយ​នេះ​ ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត​ ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​។ ប្រវត្តិ​គ្រួសារ ប្រវត្តិ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បែបបទ​រស់នៅ​ សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បេះដូង។ បេះដូង​ជា​អ្វី​? ​បេះដូង​របស់​យើង​មាន​ផ្នែក​សំខាន់​ៗ​ចំនួន​៤​ថត ដែលបង្កើតឡើង​ពី​សាច់ដុំ​ និង​ដំណើរការ​ដោយ​ចរន្ត​អគ្គិសនី ហើយ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ដឹកនាំ​មុខងារ​របស់​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មុខងារ​បេះដូង​មាន​អ្វី​ខ្លះ? មុខងារ​សំខាន់​របស់​បេះដូង​ គឺ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ​ និង​ គ្រប់គ្រង​ចង្វាក់​ និង​ល្បឿន​នៃ​​ចង្វាក់​បេះដូង រក្សា​សម្ពាធ​ឈាម។ ​បេះដូង​យើង​ដំណើរការ​ជាមួយ​នឹង​សរីរាង្គ​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច? បេះដូង​​ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​មុខងារ​រាងកាយ​ដទៃ​ទៀត​។ ប្រព័ន្ធ​សំខាន់​ៗ​មាន​ដូចជា​៖ ប្រព័ន្ធ​ប្រសាទ៖ ប្រព័ន្ធ​ប្រសាទ​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ដោយ​បញ្ជូន​សញ្ញា​ទៅ​កាន់​បេះដូង​ឲ្យ​លោត​យឺត​អំឡុង​ពេល​សម្រាក និង​លោត​ញាប់​នៅ​ពេល​ស្រ្តេស។ ប្រព័ន្ធ​អង់ដូគ្រីន៖ ប្រព័ន្ធ​អង់ដូគ្រីន​​បញ្ចេញ​​អ័រម៉ូន​ ហើយ​អ័រម៉ូន​ទាំង​នេះ​ នឹង​បញ្ជូន​សញ្ញា​ឲ្យ​សរសៃ​ឈាម​របស់​យើង​រួម​តូច ឬ​សម្រាក។ ចំណែក​អ័រម៉ូន​ពី​ក្រពេញ​ទីរ៉ូអ៊ីត​អាច​បញ្ជា​ឲ្យ​បេះដូង​លោត​លឿន​ ឬ​យឺត​ជាង​មុន​បាន​ផង​ដែរ។ [embed-health-tool-heart-rate] ​​បេះដូង​របស់​យើង​ស្ថិត​នៅ​កន្លែង​ណា​? បេះដូង​ស្ថិត​នៅ​ចំ​ពី​​មុខ​ទ្រូង​ និង​នៅ​ត្រង់​ផ្នែក​ខាង​ឆ្វេង​នៃ​ឆ្អឹង​ទ្រូង។ ជា​ទូទៅ បេះដូង​របស់​មនុស្ស​ពេញ​វ័យ​​មាន​ទំហំ​ប៉ុន​២​​​ក្ដាប់​ដៃ ​ ​ចំណែក​​បេះដូង​របស់​ក្មេង​ៗ​មាន​ទំហំ​ប្រហែល​១​​ក្ដាប់​ដៃ​។ ជាមធ្យម​ បេះដូង​មាន​ទម្ងន់​ប្រហែល​៣០០ក្រាម​ និង​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​រាងកាយ​ និង​ភេទ។​​​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ […]


បញ្ហាបេះដូងផ្សេងទៀត

ស្រីៗកើតជំងឺEndometriosis ងាយប្រឈមគ្រោះថ្នាក់សរសៃឈាមខួរក្បាល

​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សមាគម​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អាមេរិក លើក​ឡើង​ថា ​ស្ត្រី​ដែល​មាន​ជំងឺ​Endometriosis ​អាច​មាន​ហានិភ័យ​ខ្ពស់​​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ជាង​​អ្នក​ដែល​គ្មាន​​ជំងឺ​មួយ​នេះ ​។ ជំងឺ Endometriosis គឺ​ជា​ស្ថានភាព​ទូទៅ​មួយ​ដែល​កើត​មាន​នៅ​ពេល​ជាលិកា​ស្រដៀង​ទៅ​នឹង​ជាលិកា​នៅ​ជញ្ជាំង​ស្បូន​ចាប់ផ្ដើម​ដុះ​នៅ​កន្លែង​ផ្សេង​ដូចជា​នៅ​អូវែ ឬ​ពោះវៀន​ជាដើម។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម កម្រិត​ឈឺ​ពោះ​ពេល​មាន​រដូវ​ខុស​ពី​ធម្មតា មាន​ការ​ឈឺចាប់​ពេល​រួម​ភេទ ទល់លាមក និង​ពិបាក​ក្នុង​ការ​មាន​កូន។ [embed-health-tool-ovulation] ជំងឺ​Endometriosis ប៉ះពាល់​ដល់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​នៅ​សហរដ្ឋ​អាមេរិក​ប្រហែល​ជា​១០% ហើយ​ជំងឺ​នេះ​ អាច​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដូចជា​គាំង​បេះដូង សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ជាក់ស្ដែង​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ពី​ទំនាក់ទំនង​រវាង​ជំងឺEndometriosis ​និង​ការវិវត្តនៃ​បញ្ហា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​ចំណោម​ស្ត្រី​ដែល​​ចុះ​ឈ្មោះ​ក្នុង​ការ​សិក្សា​​ចំនួន​១១២ ០៥៦​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ​ ដល់​៤២​ឆ្នាំ​​ក្នុង​ឆ្នាំ​១៩៨៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ទិន្នន័យ​​ជា​រៀង​រាល់​២​ឆ្នាំ​ម្ដង ដោយ​ផ្ដោត​លើ​​កត្តា​ហានិភ័យ​មួយ​ចំនួន​ ​ដែល​រួម​មាន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង សន្ទស្សន៍​ម៉ាស​រាងកាយ​ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ការ​ជក់​បារី​ របប​អាហារ​ សកម្មភាព​រាងកាយ​ និង​ការ​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន។ ព្រម​ទាំង​ស្រាវជ្រាវ​ថា​តើ​ទំនាក់ទំនង​រវាង​ជំងឺEndometriosis និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​​ៗ​​ដូចជា​ សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ការ​កាត់យក​​​ក្រពេញអូរវែ​ចេញ  និង​​ការ​ប្រើ​ថ្នាំ​ប្រភេទ​អ័រម៉ូន​​ព្យាបាល​​ក្រោយ​អស់​រដូវ​ដែរ​ឬ​អត់​? អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]


ជំងឺបេះដូង

ភេសជ្ជៈជំនួយសុខភាពបេះដូងទាំងនេះ គ្នាយើងមិនគួររំលងឡើយ

ក្រៅ​ពី​លំហាត់​ប្រាណ ការ​រក្សា​ទម្ងន់​ឲ្យ​បាន​សម​ល្មម និង​អាហារ​ជាក់លាក់​មួយ​ចំនួន​ ភេសជ្ជៈ​​ក៏​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ចុះ​ទាប​ផង​ដែរ។ ជាក់ស្ដែង ការ​សិក្សា​បាន​បង្ហាញ​ថា ភេសជ្ជៈ​ខ្លះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ចង្វាក់​បេះដូង​ចុះ​ទាប​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ពង្រឹង​សុខភាព​បេះដូង បញ្ចុះ​សម្ពាធ​ឈាម​ និង​កូលេស្តេរូល​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ​ ដើម្បី​ជួយ​ឲ្យ​​មុខងារ​បេះដូង​ដំណើរការ​ប្រក្រតី យើង​មិន​គួរ​រំលង​ភេសជ្ជៈ​ទាំង​ប៉ុន្មាន​មុខ​នេះ​ឡើយ​។ ១. តែ​ ពិត​ណាស់ តែ​សម្បូរ​ទៅ​ដោយ​សមាសធាតុ​​ជំនួយ​បេះដូង ដូចជា​Catechins និង Polyphenols ​ដែល​មាន​គុណប្រយោជន៍​ប្រឆាំង​នឹង​ការ​រលាក។ ការ​សិក្សា​មួយ​លើ​មនុស្ស​ចំនួន​៨០ ០០០​នាក់​ក្នុង​រយៈពេល​៦​ឆ្នាំ បាន​រក​ឃើញ​ថា អ្នក​ដែល​ផឹក​តែ​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ខែ​​មាន​ការ​ធ្លាក់​ចុះ​កម្រិត​កូលេស្តេរ៉ូល​​ល្អ ​១%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិន​ផឹក​តែ​សោះ។ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា​ ការ​ផឹក​តែ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​​ដល់​ទៅ៨​%​ ប៉ុន្តែ​​ចាំបាច់​ត្រូវ​សិក្សា​បន្ថែម​ទៀត​អំពី​ផល​ប៉ះពាល់​នៃ​ការ​ផឹក​តែ​ចំពោះ​សុខភាព​បេះដូង។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ២. តែ​Matcha តែ​ប្រភេទ​នេះ ជា​ម្សៅ​តែ​បៃតង​របស់​ជប៉ុន​ ដែល​អាច​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង​បាន​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា តែ​បៃតង​​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​​ចំពោះ​បុរស​ ស្រប​ពេល​ដែល​ការ​ផឹក​តែ​បៃតង​ (ច្រើន​ជាង​៣​ពែង​ក្នុង​មួយ​ថ្ងៃ) អាច​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ស្ត្រី។ ៣. ទឹក​ប៉េងប៉ោះ​ស្រស់​ ​​យោង​តាម​ការ​អង្កេត​លើ​អ្នក​ជំងឺ​ជប៉ុន​បាន​រក​ឃើញ​ថា ការ​ផឹក​ទឹក​ប៉េងប៉ោះ​ ដែល​គ្មាន​ជាតិ​អំបិល​​មួយ​ពែង អាច​ធ្វើ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើង​។ ការ​ស្រាវជ្រាវ​បាន​ណែនាំ​ថា ទឹក​ប៉េងប៉ោះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ Systolic និង​Diastolic ​ដំណើរការ​ល្អ​ ព្រម​ទាំង​ជួយ​បន្ថយ​​កូលេស្តេរ៉ូល lipoprotein ដែល​មាន​ដង់ស៊ីតេ​ទាប​ប្រហែល​៣%​។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​ ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន? ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន […]


បញ្ហាបេះដូងផ្សេងទៀត

ចុកទ្រូងលើសុដន់ផ្នែកខាងឆ្វេង បណ្ដាលមកពីអ្វី?

នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រាងកាយ​យើង​ មាន​សរីរាង្គ​សំខាន់​ៗ​ជា​ច្រើន​ ដោយ​នៅ​ក្រោម​ឆ្អឹង​ទ្រូង​ខាង​ឆ្វេង​មាន​បេះដូង​ លំពែង ក្រពះ និង​ពោះវៀន​ធំ ហើយ​អាការៈ​ចុក​ទ្រូង​ផ្នែក​ខាង​ឆ្វេង​លើ​សុដន់​ អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេង​ៗ​ជា​ច្រើន​។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​ចុក​​ទ្រូង​ អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង។ ពិត​ណាស់​ ការ​ឈឺ​ចាប់​អាច​រាលដាល​ពី​ទ្រូង​ខាង​ឆ្វេង ទៅ​ស្មា ក ថ្គាម​ ឬ​ខ្នង ដែល​ស្រដៀង​ទៅ​នឹង​អាការៈ​គាំង​បេះដូង។ មូលហេតុ​បង្ក​នៃ​ការ​ចុក​ទ្រូង​ផ្នែក​ខាង​ឆ្វេង​លើ​សុដន់ ១. ក្រហាយ​ទ្រូង​ដោយ​សារ​អាស៊ីដ​ក្រពះ ​ក្រហាយ​ទ្រូង​ដោយ​សារ​អាស៊ីដ​ក្រពះ ​ជា​ញឹកញយ​បង្ក​ឲ្យ​មាន​អាការៈ​ចុក​ទ្រូង ពីព្រោះ​តែ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ យ៉ាង​ណា​មិញ អាការៈ​នេះ​មិន​ប៉ះពាល់​ដល់​បេះដូង​នោះ​ទេ ប៉ុន្តែ​​វា​ប៉ះពាល់​ដល់​បំពង់​អាហារ​ ដោយ​ការ​​រលាក​ចេញ​ពី​អាស៊ីដ​ក្រពះ​ហូរ​ចូល​ទៅ​ក្នុង​បំពង់​ក។ ២. ស្លន់ស្លោ ​​អាការៈ​ស្លន់ស្លោ​មាន​រោគសញ្ញា​ស្រដៀង​ទៅ​នឹង​ការ​ចុក​ទ្រូង​ដែរ​ និង​អាច​បណ្ដាល​ឲ្យ​ចង្វាក់​បេះដូង​កើន​ឡើង​ ញ័រ ហត់​ វិល​មុខ និង​ឈឺ​ទ្រូង។ ជំងឺ​ផ្លូវចិត្តនេះ​​ត្រូវ​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត។ ៣. ជំងឺ​ថង់​ប្រមាត់ ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ និង​បញ្ហា​ថង់​ប្រមាត់​ អាច​បណ្ដាល​ឲ្យ​មាន​សម្ពាធ និង​​ការ​កន្ត្រាក់​សាច់ដុំ​​នៅ​ក្រពះ​ខាង​ស្ដាំ​ផ្នែក​ខាង​លើ​ខ្លាំង ដែល​អាច​រាលដាល​ដល់​ទ្រូង ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់​ក្នុង​ទ្រូង​ផ្នែក​ខាង​ឆ្វេង។ [embed-health-tool-heart-rate] ៤. ដំបៅ​ក្រពះ ដំបៅ​ដែល​កើត​ក្នុង​ក្រពះ ដោយ​សារ​អាស៊ីដ​ចេញ​ពី​បំពង់​រំលាយ​អាហារ​ស៊ី​រូង​ក្រពះ បំពង់​អាហារ​ផ្នែក​ខាង​លើ​ ឬ​​ស្រទាប់ភ្នាស​តូច​ៗ។ ជា​ទូទៅ យើង​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​ក្រពះ ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ក៏​អាច​រាលដាល​ដល់​ផ្នែក​កណ្ដាល​ ឬ​ខាង​ឆ្វេង​ទ្រូង​ផង​ដែរ​។ ដំបៅ​ទាំង​នេះ អាច​បង្ក​ជា​ការ​ឈឺចាប់ និង​ត្រូវការ​ការ​ព្យាបាល​ជា​ចាំបាច់។ អត្ថបទគួរអាន៖ ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​ ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន? ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស