សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

ការមករដូវ

ម៉េចបានស្រីៗខ្លះមករដូវតែ១ថ្ងៃ ២ថ្ងៃអីចឹង? គួរដោះស្រាយបែបណា?

​ជា​ទូទៅ វដ្ដ​រដូវ​តែង​មាន​រយៈពេល​ចន្លោះ​ពី​៤​ថ្ងៃ​ ទៅ​៨​ថ្ងៃ​ ប៉ុន្តែ​បើ​គ្នា​យើង​ខ្លះ​មក​រដូវ​រយៈពេល​ខ្លី​​ត្រឹម​​តែ​១​ថ្ងៃ ឬ​២ថ្ងៃ ​នោះ​បាន​ន័យ​ថា​សុខភាព​វដ្ដ​រដូវ​របស់​យើង​ចាប់ផ្ដើម​មាន​បញ្ហា​ហើយ។ កត្តា​មួយ​ចំនួន​​វដ្ដ​រដូវ​មាន​រយៈពេល​ខ្លី ១. ស្រ្តេស កម្រិត​ស្រ្តេស​ឡើង​ខ្លាំង​​ ក៏​អាច​នាំ​ឲ្យ​រដូវ​មក​តិចតួច​ និង​មាន​រយៈពេល​ខ្លី​ផង​ដែរ​ នេះ​ដោយ​សារ​តែ​ស្រ្តេស​​ប៉ះពាល់​ធ្ងន់ធ្ងរ​​លើ​អ័រម៉ូន។ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ថយ​ចុះ នោះ​រដូវ​​ក៏​អាច​ត្រលប់​មក​​សភាព​ធម្មតា​វិញ​បាន។ ២. ហាត់​ប្រាណ​ខ្លាំង​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា​ពេក​ អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​គ្រប់គ្រង​ការ​បញ្ចេញ​ពង​អូវុល​ ដែល​ជា​ហេតុ​នាំ​ឲ្យយើង​មក​រដូវ​រយៈពេល​ខ្លី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ការប្រើថ្នាំ​​មួយ​ចំនួន ការប្រើ​ថ្នាំ​​មួយ​ចំនួន​ ដូចជា​​ថ្នាំ​គ្រាប់​ឈាម​ ថ្នាំ​ពង្រាវ​ឈាម​ និង​ថ្នាំSteroids សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​រដូវ​មក​រយៈពេល​ខ្លី។ ៤. កត្តា​ជំងឺ​ បញ្ហា​សុខភាព​ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ ក្រពេញ​ទីរ៉ូអ៊ីត និង​ជំងឺ​កាមរោគ​មួយ​ចំនួន​ ក៏​អាច​​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​ដូច​គ្នា។ [embed-health-tool-ovulation] ៥. ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ ជាមួយ​គ្នា​នេះ​ដែរ ការ​មក​រដូវ​រយៈពេល​ខ្លី​ អាច​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ ដែល​នាំ​ឲ្យ​គ្នា​យើង​មក​រដូវ​រយៈពេល​ខ្លី និង​មិន​ទៀងទាត់។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​ទាំង​៥ ជួយ​ថែទាំ​វដ្ដ​រដូវ​ឲ្យ​មាន​សុខភាព​ល្អ គ្រប់គ្រង​ស្រ្តេស​ ដោយ​ធ្វើ​សមាធិ ឬ​ហាត់​យូហ្គា គេង​ឲ្យ​បាន​គ្រប់គ្រាន់ បញ្ចូល​ពពួក​វីតាមីន​ […]


ជំងឺដុំស្បូន

មករដូវច្រើន នោមញឹក ទល់លាមក ស្រីៗប្រយ័ត្នអាចជាជំងឺដុំសាច់ស្បូន

​ស្រី​ៗ​យើង​ធ្លាប់​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​​ច្រើន​ អំឡុង​ពេល​​ ឬ​ចន្លោះ​ពេល​មក​រដូវ​ឬ​អត់? ពិត​ណាស់​ មូលហេតុ​ចម្បង​មួយ​នៃ​ការ​ធ្លាក់​ឈាម​ពី​ស្បូន​ខុស​ប្រក្រតី​​​លើ​ស្រី​ៗ​ក្នុង​វ័យ​បន្ត​ពូជ​​​ គឺ​ជំងឺ​ដុំ​សាច់​ស្បូន។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​ទាន់​ពេលវេលា​ ពីព្រោះ​ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ស្លេកស្លាំង ឬ​មិន​អាច​មាន​កូន​បាន​។ អ្វី​ទៅ​ជា​ជំងឺ​ដុំ​សាច់​ស្បូន ឬ​Uterine fibroids? ជំងឺ​ដុំ​សាច់​ស្បូន ជា​ការ​កើត​មាន​ដុំ​សាច់​ស្លូត​ចេញ​ពី​ស្បូន​ ហើយ​អាច​បង្ហាញ​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​ មក​​ឈាម​​រដូវ​ច្រើន​ នោម​ញឹកញាប់​ ទល់​លាមក ឈឺ​ខ្នង និង​ជើង ព្រម​ទាំង​មាន​សម្ពាធ​នៅ​អាង​ត្រគាក។ ជា​ទូទៅ ដុំ​សាច់​អាច​ដុះ​ចេញ​ពី​សាច់ដុំ​ស្បូន​ខាង​ក្នុង ឬ​ខាង​ក្រៅ ហើយ​នាំ​ឲ្យ​រោគសញ្ញា​មាន​ភាព​ខុស​ៗ​គ្នា អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ចំពោះ​ស្រី​ៗ​ខ្លះ​ ដែល​មាន​ដុំ​សាច់​ស្បូន​ប្រភេទ​Subserosal អាច​ពុំ​មាន​រោគសញ្ញា​​ណា​មួយ​ឡើយ​ ខណៈ​ពេល​ដែល​អ្នក​ដែល​មាន​ដុំ​សាច់​ស្បូន​ប្រភេទ Submucosal និង​ Myometrial ​អាច​​​មាន​ការ​ឈឺចាប់​ និង​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ​អំឡុង​ ឬ​ចន្លោះ​ពេល​មក​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​បង្ក​នៃ​ជំងឺ​ដុំ​សាច់​ស្បូន ថ្វីត្បិត​តែ​ក្រុម​គ្រូពេទ្យ​នៅ​ពុំ​អាច​កំណត់​បាន​ពី​មូលហេតុ​ជាក់លាក់​នៃ​ជំងឺ​ដុំ​សាច់​ស្បូន​ក៏​ពិត​មែន​ ប៉ុន្តែ​ជំងឺ​នេះ​មាន​ទំនាក់ទំនង​នឹង​​អ័រម៉ូន​Oestrogen ដែល​ជា​អ័រម៉ូន​បន្ត​ពូជ​របស់​ស្ត្រី និង​ផលិត​ដោយ​អូវែ។ ដុំ​សាច់​ស្បូន​អាច​លូតលាស់​នៅ​​​ក្នុង​វ័យ​បន្ត​ពូជ (ពី​អាយុ​១៦​ឆ្នាំ ដល់​៥០​ឆ្នាំ​) នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​នេះ​ឡើង​ខ្ពស់​បំផុត និង​រួម​តូច​នៅ​ពេល​ដែល​អ័រម៉ូន​Oestrogen​មាន​កម្រិត​ទាប ដូចជា​នៅ​ពេល​ចូល​ដល់​វ័យ​អស់​រដូវ។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន […]


បញ្ហាស្ត្រីផ្សេងទៀត

ស្រីៗមានបញ្ហាគេងមិនលក់ដោយសារអ័រម៉ូន? នេះជាតិចនិកដោះស្រាយ

បញ្ហា​អ័រម៉ូន​កើត​ឡើង​ញឹកញាប់​បំផុត​លើ​ស្ត្រី​ ជា​ពិសេស​អ្នក​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​ឡើង​ទៅ។ ពិត​ណាស់​ កត្តា​ជា​ច្រើន​រួមចំណែក​​ប៉ះពាល់​ដល់​អ័រម៉ូន​អង់ដូគ្រីន​ចំពោះ​ស្ត្រី ដូចជា​ស្រ្តេស​រ៉ាំរ៉ៃ គេង​មិន​គ្រប់គ្រាន់​ កង្វះ​អាហារូបត្ថម្ភ​ល្អ ការ​ពពោះ និង​ការ​អស់​រដូវ ជា​ដើម​។ ជា​ទូទៅ ការ​គេង​មិន​លក់​ និង​ការ​ប្រែប្រួល​អ័រម៉ូន​មាន​ទំនាក់ទំនង​សាំញ៉ាំ និង​​មាន​ឥទ្ធិពល​លើ​គ្នា​​ទៅ​វិញ​ទៅ​មក​។ ដូច្នេះ​ហើយ​ យើង​គួរ​ព្យាបាល​បញ្ហា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ ទើប​ទទួល​បាន​លទ្ធផល​ល្អ។ ​អ័រម៉ូន​ដែល​ប៉ះពាល់​ដល់​ការ​គេង​ អ័រម៉ូន​ជា​ច្រើន​មាន​ប្រតិកម្ម​ជាមួយ​នឹង​ការ​គេង​ ដូចជា​៖ អ័រម៉ូន​Melatonin អ័រម៉ូន​Progesterone​ អ័រម៉ូន​Estrogen អ័រម៉ូន​Testosterone​ អ័រម៉ូន​Cortisol ជាដើម។ [embed-health-tool-ovulation] ​ការ​អស់​រដូវ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​គេងបាត់ដង្ហើម​ ​អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ អ័រម៉ូនEstrogen និង​ Progesterone​​​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នេះ​អាច​ជា​ហេតុផល​មួយ​ នាំ​ឲ្យ​កើត​បញ្ហា​គេង​បាត់​ដង្ហើម​។ បញ្ហា​គេង​បាត់​ដង្ហើម​នេះ​ ក៏​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​យើង​កើត​​ជំងឺ​បាក់​ទឹក​ចិត្ត ការ​ប្រែប្រួល​អារម្មណ៍​ និង​ចុះ​ខ្សោយ​ការចង់ចាំ​ជា​ដើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ដើម្បី​ទទួល​បាន​សុខភាព​រឹងមាំ​យូរ​អង្វែង យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​​បញ្ហា​ដំណេក​ និង​សុខភាព​អ័រម៉ូន​អង់ដូគ្រីន​។ ទាំង​នេះ​ជា​គន្លឹះ​ងាយ​ៗ ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល។ ញ៉ាំ​អាហារូបត្ថម្ភ​ល្អ​ៗ ​ចេញ​ក្រៅ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ បញ្ចេញ​សកម្មភាព​រាងកាយ​ក្នុង​កម្រិត​មធ្យម បើក​​ពន្លឺ​សម​ល្មម​អំឡុង​ពេល​គេង កាត់​បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​អំឡុង​​ម៉ោង​គេង ធ្វើ​សកម្មភាព​​សម្រាក​អារម្មណ៍​ ដូចជា​ធ្វើ​សមាធិ ឬ​ត្រាំ​ទឹក ​រក្សា​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​មួយ​ចំនួន​ដូចជា​ តែ កាហ្វេ ភេសជ្ជៈ​​​​​មាន​ជាតិ​កាហ្វេអ៊ីន នៅ​​កៀក​នឹង​ម៉ោង​គេង។ អត្ថបទគួរអាន៖ […]


បញ្ហាស្ត្រីផ្សេងទៀត

ការបង្ករោគលើសុដន់មានរោគសញ្ញាអ្វីខ្លះ? យើងគួរដោះស្រាយបែបណាល្អ?

ការ​បង្ក​រោគ​លើ​សុដន់​ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ដែល​​បំបៅ​ដោះ​កូន​ ជា​ពិសេស​​​​អំឡុង​​ពេល​ប្រាំ​មួយ​សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល​កូន។​ ប៉ុន្តែ​ បុរស​ និង​ស្ត្រី​ដែល​មិន​បញ្ចេញ​ទឹក​ដោះ​ ក៏​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​នេះ​ដែរ។ មូលហេតុ​បង្ក​ រាងកាយ​ស្ត្រី​​យើង​​​ទទួល​បាន​អ័រម៉ូន​​ជា​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្រោយ​ពេល​សម្រាល​ភ្លាម​ៗ។ ជា​ធម្មតា ទឹក​ដោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​សុដន់​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​មាន​អាការៈ​ឈឺចាប់​ និង​ហើម ហើយ​នៅ​ពេល​ដែល​មាន​​ទឹក​ដោះ​​នៅ​កកកុញ​ក្នុង​ថង់​​ទឹក​ដោះ នោះ​បាក់តេរី​នឹង​លូតលាស់​ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទឹក​ដោះ​ច្រើន​ និង​អ្នក​ដែល​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ ឬ​កខ្វក់​ ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​ឆ្លង​មេរោគ​លើ​​សុដន់​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ដែរ​ ស្ត្រី​ដែល​មិន​បំបៅ​ដោះ​កូន​ និង​បុរស​ក៏​អាច​​ឆ្លង​មេរោគ​​នេះ​ដូច​គ្នា​​​ ប្រសិន​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម៖​ ជក់បារី​អាច​បញ្ចេញ​ជាតិ​ពុល​ជាក់លាក់​ទៅ​ក្នុង​រាងកាយ ដែល​អាច​បំផ្លាញ​ជាលិកា​សុដន់ ចោះ​សុដន់​ កើត​​ត្រអក​​នៅ​លើ​​សុដន់​ ឬ​ចុង​សុដន់​ដែល​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​ស្ងួត ស្ដើង និង​រមាស់ ហើយ​នៅ​ពេល​ដែល​យើង​អេះ​ខ្លាំង​ វា​អាច​រលាត់​ស្បែក​​យ៉ាង​ងាយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។ ធ្លាប់​វះ​កាត់​ពង្រីក​សុដន់​ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ចុះ​ខ្សោយ​ ដោយ​សារ​តែ​ជំងឺ​​មួយ​ចំនួន​​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ កោរ​ ឬ​ដក​រោម​​ជុំវិញ​​សុដន់​។​​​​​​​ [embed-health-tool-ovulation] ​​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​លើ​សុដន់​ សុដន់​ប្រែ​ទៅ​ជា​ក្រហម ឈឺ​​ និង​ហើម​ ដោយ​ផ្នែក​ ឬ​ទាំង​មូល សុដន់​មាន​​កម្ដៅ និង​ឈឺចាប់​នៅ​ពេល​ប៉ះ ក្រហាយ​​នៅ​ពេល​បំបៅ​ដោះ​ គ្រុន​ក្ដៅ​ ​ក្នុង​ករណី​កម្រ​ខ្លះ អាច​​មាន​អាប់សែ​ចេញ​ពី​ជាលិកា​សុដន់​ និង​ចេញ​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ […]


បញ្ហាស្ត្រីផ្សេងទៀត

គ្រាន់តែញ៉ាំថ្នាំផ្សះសោះ ក៏ឆ្លងមេរោគផ្សិតទ្វារមាស?

ពិត​ណាស់​ មាន​ស្រី​ៗ​យើង​ជា​ច្រើន​​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស​នៅ​ពេល​ណា​មួយ​ ជាក់ជា​មិន​ខាន​ក្នុង​មួយ​​ឆាក​ជីវិត​​។ ការ​រីក​រាល​ដាល​នៃ​ផ្សិត​Candida ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ ដែល​កត្តា​នេះ​​កើត​ឡើង​នៅ​ពេល​ដែល​​យើង​មាន​ផ្ទៃពោះ ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ឬ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជា​ដើម។ យ៉ាង​ណា​មិញ ថ្នាំ​ផ្សះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ការ​​បង្ក​រោគ​ផ្សិត​ក្នុង​ទ្វារ​មាស​ផង​ដែរ។ ប្រភេទ​ថ្នាំ​ផ្សះ​ខ្លះ អាច​កម្ចាត់​​បាក់តេរី​មាន​ប្រយោជន៍​ជា​ច្រើន​នៅ​ក្នុង​ទ្វារ​មាស​​ដែល​នាំ​ឲ្យ​ផ្សិត​Candida​អាច​លូតលាស់​បាន។ ដូច្នេះ​ហើយ ទើប​ពេល​ខ្លះ ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ ក្រោយ​ពី​ញ៉ាំ​ពពួក​ថ្នាំ​ទាំង​នេះ​រួច​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​​ឆ្លង​មេរោគ​ផ្សិត ជា​ទូទៅ យើង​អាច​កើត​មាន​អាការៈ​​រលាក​​ និង​រមាស់​​នៅ​លើ​ទ្វារ​មាស ​ធ្លាក់​ស ​មាន​អារម្មណ៍​ក្រហាយ​នៅ​ពេល​នោម​ ឬ​អំឡុង​ពេល​រួម​ភេទ ក៏​ដូច​ជា​ទ្វារ​មាស​ឡើង​ហើម​ និង​ក្រហម​ជា​ដើម។ រោគសញ្ញា​ធ្ងន់ធ្ងរ​ រួម​មាន​ស្នាម​ក្រហម​ រលាត់​ ប្រេះ ឬ​ដំបៅ​។ ក្នុង​ករណី​ដែល​ស្រី​ៗ​យើង​​ឆ្លង​មេរោគ​ផ្សិត​ចំនួន​៤​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ឆ្នាំ នោះ​បាន​ន័យ​ថា យើង​ប្រឈម​នឹង​ផលវិបាក​​នៃ​ការ​បង្ក​រោគ​ដោយ​ផ្សិត។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សិត​ទ្វារ​មាស ដើម្បី​បង្ការ​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​​ទ្វារ​មាស យើង​គួរ​តែ​អនុវត្ត​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ជៀសវាង​​ពាក់​ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស​ដែល​តឹង​ពេក ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង ប្រើ​ថ្នាំ​ផ្សះ​​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ […]


ជំងឺគីសក្រពេញអូវែ

កំពូលអាហារ៤ប្រភេទ ប្រឆាំងបញ្ហាសក់ជ្រុះបណ្តាលមក​ពី​គីសទឹកក្រពេញអូវែ

គីស​ទឹក​ក្រពេញ​អូវែ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​រូបរាង​ និង​ទម្ងន់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ក៏​អាច​​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សរសៃ​សក់​ និង​ស្បែក​​របស់​យើង​ដូច​គ្នា។ ពិត​ណាស់ ប្រសិនបើ​​មិន​រក​វិធី​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ ​វា​នឹង​​អាច​បណ្ដាល​ឲ្យ​យើង​ទំពែក​តែ​ម្ដង។ កត្តា​​បង្ក​ និង​រោគ​សញ្ញា​នៃ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ស្ត្រី​ដែល​កើត​ជំងឺ​នេះ ច្រើន​តែ​មក​រដូវ​មិន​ទៀង​ ឬ​​មានការ​មក​រដូវ​រយៈពេល​យូរ ដោយ​សារ​តែ​​មាន​កម្រិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល។ រោគសញ្ញា​សំខាន់​ៗ​នៃ​គីស​ទឹក​ក្រពេញ​អូវែ​ រួម​មាន​ ការ​មក​រដូវ​មិន​ទៀងទាត់​ ឬ​មិន​មក​រដូវ មក​រដូវ​ច្រើន​ជ្រុល​ ឬ​ដុះ​រោម​​នៅ​លើ​​​មុខ និង​ដង​ខ្លួន​ច្រើន​ខុស​ធម្មតា កើត​មុន​​ទាំង​នៅ​លើ​មុខ និង​ខ្លួន ឈឺ​អាង​ត្រគាក​ ពិបាក​មាន​គភ៌ ហើយ​ស្បែក​​ឡើង​ក្រាស់​ និង​ស្រអាប់​ ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ហេតុអ្វី​គីស​ទឹក​ក្រពេញ​អូវែ​ប៉ះពាល់​ដល់​សក់? អ័រម៉ូន​បុរស​​ត្រូវ​បាន​ផលិត​ដោយ​ធម្មជាតិ​នៅ​ក្នុង​អូវែ ក្រពេញ​អាដ្រេណាល់ (Adrenal) ​និង​កោសិកា​ខ្លាញ់​នៃ​រាងកាយ​របស់​ស្ត្រី។ ជាក់​ស្ដែង អ័រម៉ូន​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​រោម​ក្លៀក​ និង​រោម​តំបន់​ពិសេស​ដុះ​លូតលាស់​។ ប៉ុន្តែ អំឡុង​ពេល​មក​រដូវ អ័រម៉ូន​បុរស​ទាំង​នេះ​នឹង​បំប្លែង​ទៅ​ជា​អ័រម៉ូន​អឹស្ត្រូសែន។ យ៉ាង​ណា​មិញ បើ​យើង​កើត​គីស​ទឹក​ក្នុង​ក្រពេញ​អូវែ នោះ​អូវែ​នឹង​ប្រែ​ទៅ​ជា​ដុំ​គីស​ ព្រម​ទាំង​ផលិត​អ័រម៉ូន​បុរស​ច្រើន​ជ្រុល​ ក៏​ដូចជា​រារាំង​​ការ​លូតលាស់​នៃ​ឫស​សក់​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់។ [embed-health-tool-ovulation] កំពូល​អាហារ​​៤​ប្រភេទ​ ​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បណ្ដាល​មក​ពី​បញ្ហា​គីស​ក្រពេញ​អូវែ ១. វីតាមីន​ ​ពពួក​វីតាមីន​D វីតាមីន​B12 និង​ជាតិ​ដែក​មាន​សារសំខាន់​ណាស់​ ដើម្បី​ជួយ​ទ្រទ្រង់​​ការ​លូតលាស់​​​នៃ​សរសៃ​សក់​។ ដូចនេះ​ហើយ​ យើង​គួរ​តែ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​វីតាមីន​​ទាំង​នេះ​ភ្លាម​ៗ ប្រសិនបើ​រាងកាយ​ខ្វះ​វីតាមីន​ រហូត​ដល់​កម្រិត​​វីតាមីន​​ទាំង​ប៉ុន្មាន​មុខ​នេះ ​ត្រលប់​មក​រក​ភាព​ប្រក្រតី​វិញ។ ២. បន្លែ ជាមួយ​គ្នា​នេះ​ដែរ​ […]


ជំងឺគីសក្រពេញអូវែ

ធ្វើម៉េចដឹងថាគីសដៃស្បូនជាគីសធម្មតា ឬគីសត្រូវព្យាបាល?

គីសដៃស្បូនជាគីសដែលកើតនៅកន្សោមមេជីវិតញី (កន្សោមពង) របស់​​ស្រ្តី។ ពាក្យថាគីសគឺដូចថង់ទឹកមួយ​ដែលមានទឹកនៅខាងក្នុង។ តើគីសដៃស្បូន​មាន​ប៉ុន្មាន​ប្រភេទ? ហើយប្រភេទណាមិនគួរឱ្យបារម្ភ និងប្រភេទណាត្រូវព្យាបាល? ព្យាបាលតាមដោយវិធីណាខ្លះ? វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី ជាប្រធានបច្ចេកទេសគ្លីនិកនៅ​មន្ទីរ​សម្ភព​រ៉ូស​បានឱ្យដឹងថា គីសដៃស្បូនមានច្រើន​ប្រភេទ ដែល​អាច​ចែកចេញជាពីរក្រុមធំៗ។ ១. គីសធម្មតា គីសធម្មតាជាគីសដែលវិវត្តឥតឈប់នៅក្នុងខ្លួនស្រ្តី ហើយជាធម្មតា​មាន​តូចមានធំ រួចក៏រីកកាន់តែ​ធំហើយ​ផ្ទុះចេញជាមេជីវិតញី។ គីសធម្មតាមានទំហំតូច សម្បកស្តើង និងមានផ្ទុកទឹកនៅខាងក្នុង។ ២. គីសជំងឺ គីសជំងឺមានសម្បកខុសពីគីសធម្មតាដែលអាចជាសរសៃឈាម ហើយខាងក្នុង​អាច​មាន​ស្ថានភាពខុសៗ​គ្នាទៅតាមប្រភេទរបស់​គីស​នីមួយៗ៖ មុយគីស៖ មានរម្អិលខាប់ៗនៅខាងក្នុង គីស Dermoid៖ អាចមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង គីសឈាមរដូវ៖ អាចហៅថាគីសសុកូឡាដែលមានឈាមរដូវកកនៅខាងក្នុង វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គីសដៃស្បូនមួយណាត្រូវការការព្យាបាល ហើយគីសណាមិនត្រូវការការព្យាបាល? ជាទូទៅគីសដៃស្បូនប្រភេទធម្មតាអាចបាត់ទៅវិញដោយខ្លួនឯង ហើយ​គីសដៃស្បូនដែលតម្រូវ​ឱ្យ​មាន​ការព្យាបាលគឺគីសប្រភេទជំងឺ។ ការព្យាបាល​គឺទៅតាមប្រភេទ និងស្ថានភាពរបស់​គីស​នីមួយៗ៖ គីសមានទំហំតូច៖ គ្រូពេទ្យអាចមិនទាន់ធ្វើការព្យាបាលទេ គីសកោសិកា៖ បើគីសមានសក់ ស្បែក ឬធ្មេញនៅខាងក្នុង គ្រូពេទ្យ​ត្រូវធ្វើការវះយកចេញ ដោយ​មិន​គិត​ពី​ទំហំ ដើម្បីឱ្យដឹងថា […]


ទ្វារមាស

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

ជាទូទៅ ​ស្រី​ៗ​យើង​មួយ​ចំនួន​​ធ្លាប់​មាន​អារម្មណ៍​ក្រហាយ​ត្រង់​បរិវេណ​ទ្វារ​មាស ដែល​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​ៗ​ ដែល​រួម​មាន​ការ​រលាក​ ឬ​ជំងឺ​កាមរោគ​ជា​ដើម​។ ពិត​ណាស់​ មូលហេតុ​បង្ក​នីមួយ​ៗ​សុទ្ធ​តែ​មាន​រោគសញ្ញា​ និង​របៀប​នៃ​ការ​ព្យាបាល​ខុស​​ៗ​គ្នា។ មូលហេតុ​​បង្ក​ទាំង​៤​  ​នាំ​ឲ្យ​ក្រហាយ​ទ្វារ​មាស​ ១. ការ​រលាក​ វត្ថុ​ជាក់លាក់​​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ស្បែក​ទ្វារ​មាស​រលាក ក្នុង​នោះ​រួម​មាន​ សាប៊ូ ក្រណាត់​ និង​ទឹក​អប់​។ ស្រី​ៗ​យើង​អាច​សង្កេត​មើល​រោគសញ្ញា​​នៃ​ការ​រលាក​មួយ​ចំនួន​ខាង​ក្រោម​៖ រមាស់​ធ្ងន់ធ្ងរ​ មាន​អារម្មណ៍​ផ្សា ឈឺចាប់​។ ដើម្បី​ព្យាបាល​ការ​រលាក​ យើង​ចាំបាច់​ជៀសវាង​ប្រើប្រាស់​វត្ថុ​ដែល​បង្ក​ការ​រលាក​ និង​មិន​ត្រូវ​អេះ​បរិវេណ​នោះ​ ដើម្បី​ឲ្យ​ស្បែក​​ជា​សះស្បើយ​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ​ បញ្ហា​នេះ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ផង​ដែរ។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. បាក់តេរី​ក្នុង​ទ្វារ​មាស​ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​បាក់តេរី​ច្រើន​ប្រភេទ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​ប៉ះពាល់​ដល់​តុល្យភាព​ធម្មតា​នៃ​បរិវេណ​នោះ។ រោគសញ្ញា​មួយ​នៃ​​បាក់តេរី​ក្នុង​ទ្វារ​មាស គឺ​មាន​​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស​ និង​ក្រហាយ​នៅ​ពេល​នោម​។ រោគសញ្ញា​រួម​មាន​៖ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​ស ឬ​ប្រផេះ ​ឈឺចាប់​ រមាស់​ មាន​ក្លិន​ឆ្អាប​ ជា​ពិសេស​ក្រោយ​ពេល​រួម​ភេទ​ ចំពោះ​ស្រី​ៗ​ដែល​មាន​បញ្ហា​​បាក់តេរី​ក្នុង​ទ្វារ​មាស​ គួរ​តែ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ពីព្រោះ​​ស្ថានភាព​សុខភាព​មួយ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​។ [embed-health-tool-ovulation] ​​៣. ការ​ឆ្លង​មេរោគ​ផ្សិត ទន្ទឹម​នឹង​នេះ​ដែរ​​ ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​។ រោគសញ្ញា​ពាក់ព័ន្ធ​រួម​មាន​៖ រមាស់​ ឈឺ​ ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​ នោម​ឈឺ​ […]


បញ្ហាស្ត្រីផ្សេងទៀត

សញ្ញាមួយចំនួនបញ្ជាក់ថា ស្រីៗជ្រើសរើសអាវទ្រនាប់មិនត្រឹមត្រូវ

ការ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ​ និង​ស័ក្ដិសម​ទៅ​តាម​រូបរាង​កាយ​របស់​យើង​មាន​សារសំខាន់​ណាស់​ ពីព្រោះ​​វា​​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រ​​ និង​បិទបាំង​ដើម​ទ្រូង​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ពាក់​​ទៀត​ផង​។ បន្ថែម​ពី​នេះ អាវ​ទ្រនាប់​ត្រឹមត្រូវ អាច​​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង ក៏​ដូចជា​ជួយ​ពង្រឹង​ឥរិយាបថ​របស់​យើង​។ ដូច្នេះ​ហើយ​​ ដើម្បី​ដឹង​ថា​យើង​ជ្រើសរើស​អាវ​ទ្រនាប់​បាន​ត្រឹមត្រូវ​ឬ​អត់​នោះ​ អាច​សង្កេត​មើល​សញ្ញា​ទាំង​ប៉ុន្មាន​នេះ​។ សញ្ញា​ទាំង​៤ បញ្ជាក់​ថា​យើង​ពាក់​អាវ​ទ្រនាប់​មិន​ត្រឹមត្រូវ ១. ​ខ្សែ​អាវ​ទ្រនាប់​ធ្លាក់​ចុះ ប្រសិនបើ​យើង​សារ៉េ​ខ្សែ​ត្រឹមត្រូវ​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ធ្លាក់​ចុះ​នោះ​បាន​ន័យ​ថា​ទំហំ​អាវ​ធំ​ពេក​សម្រាប់​រាងកាយ​របស់​យើង​។ ផ្ទុយ​ទៅ​វិញ អាវ​ទ្រនាប់​ដែល​សម​ល្មម​ អាច​ឲ្យ​យើង​សូក​ម្រាម​ដៃ​ពីរនៅ​ចន្លោះ​ស្មា និង​ខ្សែ​អាវ​បាន​យ៉ាង​ងាយ​ស្រួល។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. សុដន់​ចេញ​ក្រៅ​អាវ​ទ្រនាប់​ ប្រសិនបើ​សុដន់​ហៀរ​ចេញ​ពី​អាវ​ទ្រនាប់​ផ្នែក​ខាង​លើ​ ចំហៀង​ ឬ​ខាង​ក្រោម​ប៉ុង​អាវ​ទ្រនាប់​ នោះ​យើង​គួរ​តែ​ជ្រើស​យក​ទំហំ​ធំ​ជាង​មុន ដើម្បី​អាច​ជួយ​ទ្រ​ទម្ងន់​សុដន់​បាន​ប្រសើរ​ជាង​មុន។ ៣. អាវ​ទ្រនាប់​រុល​ឡើង​លើ​ ពិត​ណាស់​ នៅ​ពេល​ដែល​ប៉ុង​រុល​ឡើង​លើ​ គ្នា​យើង​ច្បាស់​ជា​មាន​អារម្មណ៍​នៅ​មិន​សុខ​ឡើយ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​​នៅ​​ខាង​ក្រៅ​តែ​ម្ដង​។ ដូចនេះ​ ស្រី​ៗ​យើង​គួរ​តែ​​​បន្តឹង​ខ្សែ​ ឬ​ផ្លាស់ប្ដូរ​អាវ​ទ្រនាប់​នេះ​ចេញ​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ ៤. បន្សល់​ស្នាម​នៅ​លើ​ស្មា ទន្ទឹម​នឹង​នេះ​ដែរ​ ខ្សែ​អាវ​ទ្រនាប់​​ដែល​បន្សល់​ស្នាម​នៅ​លើ​ស្មា​មិន​ត្រឹម​តែ​បង្ក​ជា​ការ​រំខាន​ប៉ុណ្ណោះ​ទេ […]


ជំងឺដុំស្បូន

៥ ចំណុចសំខាន់ៗ ទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង!

ដុំសាច់ក្នុងស្បូន (Fibroids) ភាគច្រើនកើតលើស្រ្តីក្នុងវ័យបន្តពូជ ដូច្នេះនៅពេលដឹង​ថាមានដុំសាច់ក្នុងស្បូន ស្រ្តី​តែងតែមានការបារម្ភថា ​ដុំសាច់​អាច​បង្កឱ្យ​មានបញ្ហា​សុខ​ភាព ឬផលវិបាកផ្សេងៗ ជាពិសេស​ប៉ះពាល់​ដល់ការមានកូន។ តើដុំសាច់ក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីខ្លះ ហើយអាច​ប៉ះ​ពាល់ដល់​ការ​មាន​កូនដែរឬទេ? វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូសបកស្រាយពីចង្ងល់ដែលស្រ្តីតែងតែមានការព្រួយបារម្ភពីដុំសាច់ក្នុងស្បូននេះ។​ ១. ដុំក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីទេ? ជាធម្មតាដុំសាច់ក្នុងស្បូនជាប្រភេទដុំស្លូត (៩៩%) ដែលមិនវិត្ត​ទៅជាសាច់កាចទេ ប៉ុន្តែ​អាច​ផ្តល់​ផល​ប៉ះពាល់ទៅតាមទំហំ ​និងទីតាំងរបស់ដុំសាច់។ នេះមានន័យថា ពេលខ្លះស្រ្តីអាចអត់មានរោគសញ្ញាអ្វីទាំងអស់​ តែស្រ្តីមួយចំនួនអាចចុកចង្កេះដោយសារទំហំរបស់ដុំសាច់ ពេលខ្លះក៏មករដូវច្រើន ធ្លាក់​ឈាម​ខុស​ប្រក្រតី ឬមករដូវមិនទៀងទាត់។ ស្រ្តីមួយចំនួនអាចស្លេកស្លាំង អស់កម្លាំង ឬល្ហិតល្ហៃជាដើម​ដោយសារ​ការធ្លាក់ឈាមរុំារ៉ៃ ឬមករដូវច្រើន។ ២. ដុំសាច់ក្នុងស្បូនអាចប៉ះពាល់ដល់ការមានកូនដែរឬទេ? ការមានដុំសាច់ក្នុងស្បូនមិនប៉ះពាល់​ដល់ការ​មាន​កូន​ទេ ហើយទោះ​បី​ជា​យើងមានផ្ទៃពោះ​ក៏​មិន​​ប៉ះ​ពាល់ដល់កូនក្នុងផ្ទៃដែរ បើយើង​មាន​ដុំ​តែនៅ​លើ​​សាច់​ដុំ​ស្បូន ហើយដុំសាច់​មិនដុះឈ្លាន​​ដល់​កណ្តាល​ភ្នាសរដូវ។ វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស ៣. តើការវះកាត់យកដុំសាច់ក្នុងស្បូនចេញអាចប៉ះពាល់ដល់ការមានកូនដែរឬទេ? បញ្ហា​នេះ​គឺ​អាស្រ័យលើទីតាំងរប​ស់ដុំសាច់​មុនពេលវះកាត់។ ការវះកាត់អាចប៉ះពាល់ដល់ការមានកូន បើទីតំាង​របស់​ដុំសាច់​នៅភ្នាសរដូវកណ្តាល។ មានន័យថា ជាធម្មតាដុំក្នុងស្បូនដុះនៅតែសាច់ដុំស្បូនទេ តែ​បើ​ដុំក្នុង​ស្បូនដុះឈ្លានដល់​ផ្នែកកណ្តាលភ្នាសរដូវ នៅពេលដែលយើង​វះ​យកដុំចេញ ភ្នាសរដូវអាច​មាន​ការ​ប៉ះពាល់ ហើយផ្ទៃកណ្តាលរបស់ស្បូនអាចត្រូវរំខាន ឬស្អិតចូលគ្នា​ដែលធ្វើឱ្យស្រ្តី​ពិបាកក្នុង​ការ​មាន​កូន ឬពេលមានកូនហើយអាចរលូតកូនទៅវិញ។ ផ្ទុយមកវិញ បើដុំនៅទីតាំងដែលមិនប៉ះពាល់ដល់ភ្នាស ឬស្រទាប់កណ្តាល​​នៃស្បូនទេ គឺមិន​ពាក់ព័ន្ធនឹងការមាន​កូនទេ ដោយសារស្បូនរបស់យើងមានផ្នែក​សំបក (ផ្នែកខាងក្រៅ) […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស