សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។ តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា? ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖ អាយុ ទម្ងន់ ការអស់​រដូវ ការ​វះ​កាត់ ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។ ចង់គណនា BMR ចុចទីនេះ! [embed-health-tool-ovulation] តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា? ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។ អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន […]

ស្វែងរក សុខភាពស្ត្រី

ជំងឺគីសក្រពេញអូវែ

ជំងឺគីសទឹកក្រពេញអូវែ អាចគ្រប់គ្រងដោយមិនបាច់ប្រើថ្នាំបានអត់?

ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ ដែល​អាច​គ្រប់គ្រង​បាន​ដោយ​ការ​ព្យាបាល​​តាម​បែប​ធម្មជាតិ​ និង​ការ​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់នៅ។ ​​ជា​ទូទៅ ដំណើរការ​​ខុស​​ប្រក្រតី​នៃ​​អាំងស៊ុយលីន​ និង​អ័រម៉ូនTestosterone អាច​ជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​។ ទោះ​ជា​​​ជំងឺ​នេះ ​មិន​អាច​ព្យាបាល​​ឲ្យ​ជា​សះស្បើយ​​បាន​ទាំង​ស្រុង​ក៏​ពិត​មែន​​ ​តែ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ​អាច​គ្រប់គ្រង​រោគសញ្ញា​បាន។ ​យ៉ាង​ណា​មិញ តើ​ស្រី​ៗ​យើង​​អាច​​គ្រប់គ្រង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ដោយ​មិន​ប្រើ​ថ្នាំ​​​បាន​ដែរឬទេ​? ប្រភេទ​របប​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ពិត​ណាស់​ មាន​របប​អាហារ​ផ្សេង​ៗ​ជា​ច្រើន​ ដែល​អាច​ជួយ​គ្រប់គ្រង​​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​បាន។ របប​អាហារ​ប្រភេទ​នេះ ផ្ដោត​ទៅ​លើ​អាហារ​ដែល​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ទាប ដោយ​អាច​ជួយ​ពង្រឹង​កម្រិត​ជាតិ​ស្ករ និង​អាំងស៊ុយលីន​បាន​យ៉ាង​ល្អ​ប្រសើរ​ ក៏​ដូចជា​អាច​ជួយ​ឲ្យ​​គ្នា​យើង​អាច​ស្រក​ទម្ងន់​ថែម​ទៀត​ផង។​​​​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​​សុខភាព​ដោយ​រួម​បញ្ចូល​ផ្លែឈើ និង​បន្លែ ទឹក​ដោះ​គោ​ដែល​មាន​ខ្លាញ់​ទាប និង​ពពួក​គ្រាប់​ធញ្ញជាតិ។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណតិចតួច និង​ត្រូវញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ទើប​ជា​ការ​ប្រសើរ​។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ម្យ៉ាង​វិញ​ទៀត ចំពោះ​អ្នក​ដែល​កើត​គីស​ទឹក​ក្រពេញ​អូវែ ការ​ធ្វើ​លំហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដោយ​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​ និង​កម្រិត​អ័រម៉ូន​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ក៏​អាច​ជួយ​ឲ្យ​គ្នា​យើង​​គេង​លក់​ស្រួល កាត់បន្ថយ​ស្រ្តេស ​ព្រម​ទាំង​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​។ ជាង​នេះ​ទៅ​ទៀត​ ស្រី​ៗ​ដែល​មាន​បញ្ហា​គីស​ទឹក​ក្រពេញ​អូវែ អាច​ប្រឈម​នឹង​ការ​គ្មាន​កូន​ ប៉ុន្តែ​បើ​យើង​​ហាត់​ប្រាណ​ជា​ប្រចាំ​ នោះ​នឹង​ជួយ​ជំរុញ​ឱកាស​មាន​ផ្ទៃពោះ​កាន់​តែ​ច្រើន​ទ្វេ​ដង​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ […]


ទ្វារមាស

ពេលមករដូវចេះតែឆ្លងមេរោគទ្វារមាសត្រូវអត់? ដោះស្រាយតាមវិធីទាំងនេះ

​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ធ្លាប់​ឆ្លង​មេរោគ​ផ្សិត​ដែរ​អត់? ពិត​ណាស់​ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​​កង្វះ​អនាម័យ​នៅ​ពេល​មក​រដូវ គួបផ្សំ​នឹង​មូលហេតុ​ដទៃ​ទៀត។ ​មូលហេតុ​​នៃ​ការ​បង្ក​រោគ​នៅ​មុន​ពេល​ ឬ​អំឡុង​ពេល​មក​រដូវ ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ដោយ​សារ​តែ​ការ​លូតលាស់​ខ្លាំង​​នៃ​ផ្សិត ​Candida ​​ ពីព្រោះ​តែ​​យើង​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ក្នុង​រាងកាយ។ កម្រិត​អ័រម៉ូនEstrogen នឹង​​ឡើង​​ខ្ពស់​មុន​ពេល​មក​រដូវ ហើយ​​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​យើង​មក​រដូវ។ ​​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូនEstrogen​ខ្ពស់​ជាង​ធម្មតា​​បែប​នេះ​ ​ទើប​ពពួក​ផ្សិត​នៅ​ក្នុង​ទ្វារ​មាស​​អាច​​លូតលាស់​បាន​​យ៉ាង​ឆាប់​រហ័ស។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​មាន​ដូចជា​ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រលាក​ កន្ទួល​ រមាស់​ ឈឺចាប់ និង​ហើម​នៅ​ក្នុង​ទ្វារ​មាស ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​ នៅ​ពេល​នោម​ ឬ​រួម​ភេទ​។ គន្លឹះ​ដោះស្រាយ​ការ​បង្ក​រោគ​អំឡុង​ពេល​មក​រដូវ ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅ​ក្នុង​រាងកាយ ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ជា​រៀងរាល់​ថ្ងៃ និង​មិន​ត្រូវ​ពាក់​ខោ​ទ្រនាប់​សើម​​ឡើយ គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៥​ ទៅ​៦​ម៉ោង​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ ជៀសវាង​អេះ​លើ​កន្ទួល​រមាស់​ និង​ប្រើ​ក្រែម​លាប​Ointment រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ ៧ ទៅ​៨​កែវ​ជា​រៀង​រាល់​ថ្ងៃ ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​បរិវេណទ្វារ​មាស​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ ផ្ដល់​សំណើម​​ដល់​បរិវេណ​ទ្វារ​មាស​ ដោយ​លាប​ប្រេង​ដូង ឬ​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ផ្សេង​ទៀត ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ ឬ​មាន​ជាតិ​ស្ករ​ច្រើន រក្សា​ទ្វារ​មាស​ឲ្យ​ស្ងួត និង​ស្អាត​ល្អ។​​​ អត្ថបទគួរអាន៖ […]


ជំងឺគីសក្រពេញអូវែ

ទោះកើតគីសទឹកក្រពេញអូវែក៏អាចមានកូនបាន បើចេះគន្លឹះទាំង ៤នេះ

គីស​ទឹក​ក្រពេញ​អូវែ អាច​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ ដូចជា​មក​រដូវ​មិន​ទៀង ឡើង​ទម្ងន់ និង​មិន​អាច​មាន​កូន​បាន។ យ៉ាង​ណា​មិញ ទោះ​​ជា​យើង​កើត​បញ្ហា​សុខភាព​មួយ​នេះ​ក៏​ដោយ​​ ក៏​នៅ​តែ​អាច​មាន​កូន​បាន​ ប្រសិនបើ​យើង​ចេះ​វិធី​គ្រប់គ្រង​រោគសញ្ញា​ឲ្យ​បាន​ល្អ​។ គន្លឹះ​ចម្បង​ទាំង​៤ ជួយ​ឲ្យ​ស្រី​ៗ​កើត​គីស​ទឹក​ក្រពេញ​អូវែ​ឆាប់​មាន​កូន ១. គ្រប់គ្រង​ភាព​ធន់​នឹង​អាំងស៊ុយលីន​ឲ្យ​បាន​ល្អ​ឡើង​វិញ ជា​ទូទៅ ស្រី​ៗ​ដែល​កើត​គីស​ទឹក​ក្រពេញ​អូវែ តែង​ប្រឈម​នឹង​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អាំងស៊ុយលីន​កើន​ឡើង ដែល​​​ធ្វើ​ឲ្យ​​យើង​ពិបាក​ក្នុង​ការ​មាន​កូន។ ដើម្បី​គ្រប់គ្រង​​បញ្ហា​នេះ គ្រូពេទ្យ​អាច​ផ្ដល់​ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ ដើម្បី​កាត់បន្ថយ​​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ពី​របប​អាហារ ក៏​ដូចជា​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ពពួក​ប្រូតេអ៊ីន​ និង​ខ្លាញ់​សុខភាព ​ឲ្យ​បាន​គ្រប់គ្រាន់។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. កាត់បន្ថយ​ស្រ្តេស អ័រម៉ូន​ដែល​មាន​តុល្យភាព​ និង​ក្រពេញ​អាដ្រេណាល់ ​មាន​សារៈសំខាន់​​ណាស់​សម្រាប់​ការ​មាន​កូន ប៉ុន្តែ​​អ័រម៉ូន​ស្រ្តេស​អាច​​បង្ក​ផល​ប៉ះពាល់​ដល់​អ័រម៉ូន​ទាំង​អស់​នៅ​ក្នុង​រាងកាយ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​កាត់បន្ថយ​ស្រ្តេស​ ដោយ​​ការ​ហាត់​យូហ្គា ធ្វើ​សមាធិ និង​ចូលរួម​សកម្មភាព​បែប​សប្បាយ​ៗ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​ប្រសើរ​ឡើង។ [embed-health-tool-ovulation] ៣. តាមដាន​វដ្ដ​រដូវ ​​ពិត​ណាស់​ ស្រី​ៗ​​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ច្រើន​តែ​មក​រដូវ​មិន​ទៀង ហេតុ​នេះ​​ ការ​តាមដាន​វដ្ដ​រដូវ​ជា​រៀងរាល់​ខែ​ គឺ​ជា​រឿង​ចាំបាច់​មួយ​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ស្វែង​រក​តេស្ត​​មេ​ជីវិត​ញី​នៅ​តាម​ឱសថស្ថាន​នានា​ ដើម្បី​ដឹង​ថា​ពេល​ណា​ដែល​យើង​ធ្លាក់​មេ​ជីវិត​ញី និង​​មាន​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់។ ប្រសិនបើ​លទ្ធផល​តេស្ត​វិជ្ជមាន យើង​នឹង​ធ្លាក់​មេ​ជីវិត​ញី​ក្នុង​រយៈពេល​១ថ្ងៃ​ទៅ​២​ថ្ងៃ ហើយ​ការ​រួម​ភេទ​នៅ​ក្នុង​អំឡុង​ពេល​៣​ថ្ងៃ​​ ក្រោយ​ធ្វើ​តេស្ត​រួច អាច​បង្កើន​ឱកាស​ខ្ពស់​ក្នុង​ការ​មាន​កូន។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ […]


ជំងឺគីសក្រពេញអូវែ

ពិតអត់? ស្រីៗកើតគីសទឹកក្រពេញអូវែ ងាយប្រឈមជំងឺទឹកនោមផ្អែមប្រភេទ២?

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ងាយ​វិវត្តទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ តើបញ្ហា​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?ពិត​ណាស់ ​គីស​ទឹក​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ដែល​កើត​ឡើង​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ និង​នៅ​ពេល​ដែល​អូវែ​ផលិត​អ័រម៉ូន​Androgens ខុស​ពី​ប្រក្រតី។ អតុល្យភាព​អ័រម៉ូន​នេះ​ អាច​រំខាន​ដល់​ការ​លូតលាស់​ និង​ការ​បញ្ចេញ​ពង​ស៊ុត​ពី​អូវែ ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មក​រដូវ​មិន​ទៀង កើត​មុន​ និង​ដុះ​រោម​ច្រើន​នៅ​លើ​ផ្ទៃ​មុខ ​ក៏​ដូចជា​​ដង​ខ្លួន។ ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​ដែល​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ក៏​ជួប​ប្រទះ​បញ្ហា​ធន់​នឹង​អង់ស៊ុយលីន​ ដែល​ជា​កត្តា​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​ភាព​ធន់​នឹង​អាំងស៊ុយលីន​​អាច​ជា​មូលហេតុ​នាំ​ឲ្យ​កើត​គីស​ទឹក​ក្រពេញ​អូវែ លំពែង​ផលិត​អាំងស៊ុយលីន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​បាន​មក​ពី​អាហារ​ដែល​យើង​ញ៉ាំ និង​​បំប្លែង​ជា​ថាមពល​​ដល់​រាងកាយ។ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន នោះ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ឡើង​ខ្ពស់ ហើយ​បញ្ហា​សុខភាព​មួយ​នេះ ជា​ទូទៅ​កើត​ឡើង​​មុន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ មួយ​វិញ​ទៀត ភាព​ធន់​នឹង​អាំងស៊ុយលីន ក៏​អាច​រួម​ចំណែក​ដល់​ការ​រលាក​ និង​ផលវិបាក​នៃ​ការ​ធ្វើ​មេតាប៉ូលីស ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ។ យ៉ាង​ណា​មិញ មិន​មែន​ស្រី​ៗ​ទាំង​អស់​ដែល​​មាន​បញ្ហា​​ភាព​ធន់​នឹង​អាំងស៊ុយលីន​វិវត្តទៅ​ជា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ឡើយ។ [embed-health-tool-ovulation] រោគសញ្ញា​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន ​​​​​ភាព​ធន់​នឹង​អាំងស៊ុយលីន អាច​នាំ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ខ្ពស់​រយៈពេល​យូរ​ ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច។ ស្ថានភាព​សុខភាព​មួយ​នេះ មាន​រោគសញ្ញា​ដូចជា ថាមពល​ថយ​ចុះ ស្រេក​ទឹក​ខ្លាំង និង​នោម​ញឹកញាប់។ យូរ​ៗ​ទៅ បញ្ហា​នេះ​អាច​​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​បញ្ហា​មេតាប៉ូលីស​ដទៃ​ទៀត។ ដូច្នេះ​ហើយ​ ទើប​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គួរ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ​ដើម្បី​រក​មើល​បញ្ហា​ភាព​ធន់​នឹង​អាំងស៊ុយលីន។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន […]


ជំងឺគីសក្រពេញអូវែ

ស្រីៗកើតគីសទឹកក្រពេញអូវែ អាចសម្រកទម្ងន់បាន តាមគន្លឹះទាំង៥នេះ

​គីស​ទឹក​នៅ​ក្រពេញ​អូវែ ជា​វិបត្តិ​អ័រម៉ូន​ដែល​ច្រើន​កើត​លើ​ស្ត្រី​ក្នុង​វ័យ​​​​បន្ត​ពូជ​។ ក្រៅ​ពី​​អាច​​ធ្វើ​ឲ្យស្រី​ៗ​ពិបាក​មាន​កូន​ ជំងឺ​នេះ​ថែម​ទាំង​​​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត ដូចជា​ឡើង​ទម្ងន់​ជា​ដើម។ ជា​ទូទៅ ស្រី​ៗ​​ជា​ច្រើន​ដែល​កើត​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ ​ក៏​ប្រឈម​នឹង​បញ្ហា​ស៊ាំ​នឹង​​អាំងស៊ុយលីន​ ដែល​នាំ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​បំប្លែង​​គ្លុយកូស​ពី​ឈាម​ទៅ​ជា​ថាមពល​ ដែល​​ជា​លទ្ធផល​ធ្វើ​ឲ្យ​យើង​ធាត់​ជ្រុល។ ហេតុនេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ព្រមទាំងជៀសវាង​​ពីផលវិបាក​ដទៃ​ទៀត គ្នា​យើង​គួរ​តែ​អនុវត្តន៍វិធីសាស្ត្រ​មួយ​ចំនួន​។ ១. ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ របប​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន បន្លែ និង​ខ្លាញ់​​ដែល​មាន​សុខភាព​ល្អ ជា​អ្វី​ដែល​រាងកាយ​យើង​មិន​អាច​ខ្វះ​បាន​។ លើស​ពី​នេះ គ្នា​យើង​គួរ​ញ៉ាំ​​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដូច​ជា​ផ្លែ​បឺរ ផ្កា​ខាត់​ណា​ខៀវ ផ្លែឈើ​ក្រៀម ដើម្បី​ជួយ​ឲ្យ​ឆាប់​ឆ្អែត និង​ងាយស្រួល​រំលាយ​អាហារ ព្រម​ទាំង​ពពួក​អាហារ​ឡើង​មេ (fermented food) ដូចជា​ទឹក​ដោះ​គោ​ជូរ គីមឈើ ជ្រល់ ដើម្បី​ជួយ​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស និង​ជួយ​ឲ្យ​​ស្រក​ទម្ងន់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជៀសវាង​អាហារ​កែច្នៃ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ក្រោយ​ញ៉ាំ​ជាតិ​ស្ករ​ក្នុង​បរិមាណ​ដូច​គ្នា ស្រី​ៗ​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ​មាន​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​​ បើ​ប្រៀបធៀប​ទៅ​នឹង​​អ្នក​ដែល​គ្មាន​ជំងឺ​នេះ។ ៣. ហាត់​ប្រាណ​ជា​ទៀងទាត់ ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ដែល​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ មាន​ហានិភ័យ​​ទាប​ក្នុង​ការវិវត្ត​ទៅជា​បញ្ហា​​ធាត់​ជ្រុល។ ទោះ​បី​ជា​ស្ត្រី​ដែល​មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ត្រូវការ​ពេល​យូរ​ជាង​​ក្នុង​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន​ ប៉ុន្តែ​​ការ​ហាត់ប្រាណ​ជា​ទៀងទាត់ នឹង​អាច​ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បន្តិច​ម្ដង​ៗ​ជា​មិន​ខាន។ [embed-health-tool-ovulation] ​​​​៤. គ្រប់គ្រង​ចំណង់​អាហារ ជា​ធម្មតា គ្នា​យើង​តែង​មាន​អារម្មណ៍​ឃ្លាន​នេះ​ឃ្លាន​នោះ អំឡុង​ពេល​​ញ៉ាំ​​អាហារដើម្បី​​សម្រក​ទម្ងន់។ យ៉ាង​ណា​មិញ ការ​គ្រប់គ្រង​ចំណង់​អាហារ​ឲ្យ​បាន​​ល្អ មាន​សារៈសំខាន់​ណាស់ […]


ការមករដូវ

ស្រីៗឈប់ឆ្ងល់ទៅ! នៅសុខៗវដ្តរដូវប្រែប្រួល អាចបណ្តាលពីកត្តា ៥ នេះ

​បញ្ហា​មក​រដូវ​មិន​ទៀង អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​កត្តា​ហ្សែន​ បញ្ហា​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដ៏ខ្លាំង​ក្លា​ដល់​វដ្ដ​រដូវ​​។ យ៉ាង​ណា​មិញ ការ​ស្វែងយល់​ពី​មូលហេតុ​ច្បាស់លាស់​ អាច​ជួយ​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​​​​​​មូលហេតុ​ទាំង​៥ ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ភ្លាម​ៗ ១. ស្រ្តេស ស្រ្តេស​ជា​កត្តា​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជា​ច្រើន​​លើ​ផ្នែក​សុខភាព​ ជា​ពិសេស​គឺ​បញ្ហា​ទាក់ទង​នឹង​អ័រម៉ូន​តែ​ម្ដង។ ជាក់​ស្ដែង បញ្ហា​​ស្រ្តេស​រ៉ាំរ៉ៃ ​អាច​​ប៉ះពាល់​ដល់​វដ្ដ​រដូវ ពីព្រោះ​ថា​មុខងារ​ខួរ​ក្បាល​ ដែល​គ្រប់គ្រង​​អ័រម៉ូន​ដូចជា អ័រម៉ូន​progesterone, estrogen, testosterone, FSH and LH ​នឹង​ចាប់ផ្ដើម​លែង​ផ្ដល់​អាទិភាព​ដល់​​មុខងារ​បន្ត​ពូជ​តទៅ​ទៀត។ ក្នុង​ករណី​ដែល​ស្រី​ៗ​​យើង​​មក​រដូវ​មិន​ទៀង គួរ​តាមដាន​​បែបបទ​រស់នៅ​ជាមុន​សិន​ មុន​នឹង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ហើយ​បើ​​បញ្ហា​ស្រ្តេស​ជា​ឫសគល់​ចម្បង​ដែល​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង គ្នា​យើង​គួរ​រក​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើ​សមាធិ ស្ដាប់​ចម្រៀង ឬ​ហាត់​យូហ្គា​។ល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គីស​ទឹក​នៅ​ក្រពេញ​អូវែ (PCOS) រោគសញ្ញា​មួយ​ចំនួន​​​នៃ​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ គឺ​ការ​មក​រដូវ​មិន​ទៀង ឈឺចាប់​ពេល​មក​រដូវ និង​មក​​រដូវ​រយៈពេល​វែង។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្ត្រី ក្នុង​ករណី​ដែល​យើង​​មាន​រោគសញ្ញា​ទាំង​នេះ។ ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ អាច​​​រារាំង​ដល់​ដំណើរការ​នៃ​ការ​បញ្ចេញ​ពង​អូវុល ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​រយៈពេល​យូរ និង​មិន​ទៀងទាត់។ ៣. កត្តា​អាយុ ការ​ប្រែប្រួល​វដ្ដ​រដូវ កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬ​ឈាន​ដល់​ដំណាក់​កាលត្រៀម​អស់​រដូវ នៅ​ពេល​មេ​ជីវិត​ដែល​ត្រៀម​នឹង​ទុំ​មាន​កាន់​តែ​តិច​ទៅ​ ក្នុង​ការ​បញ្ចេញ​ស៊ុត​ញី។ ដោយ​សារ​តែ​​កត្តា​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​មក​រដូវ​តិចតួច ឬ​មិន​ទៀងទាត់ […]


ការមករដូវ

ពេលមករដូវ ធុំក្លិនមិនល្អមែនអត់? មកសាកតិចនិកទាំងនេះសិន

ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ និង​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ពិត​ណាស់​ ឈាម​រដូវ​ អាច​មាន​ក្លិន​ខុស​ៗ​គ្នា អាស្រ័យ​លើ​កត្តា​ជា​ច្រើន​​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​វិធីសាស្ត្រ​ដោះស្រាយ។ ក្លិន​ឈាម​រដូវ​ទូទៅ​មួយ​ចំនួន​ ១. ក្លិន​ច្រែះដែក ជួនកាល​ ​ឈាម​រដូវ​អាច​​ធុំ​ក្លិន​ច្រែះ​ដែក​ ដែល​បណ្ដាល​មក​ពី​​វត្តមាន​ជាតិ​ដែក​នៅ​ក្នុង​ឈាម​របស់​យើង​ ហើយ​ជា​ទូទៅ​​ ក្លិន​នេះ​នឹង​បាត់​ទៅ​វិញ​ ក្រោយ​​ពេល​យើង​អស់​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ក្លិន​ស្អុយ​ ចំណែក​​ឈាម​រដូវ​​មាន​ក្លិន​ស្អុយ​រលួយ ច្រើន​តែ​បណ្ដាល​មក​ពី​វត្តមាន​ឈាម​ ជាលិកា និង​បាក់តេរី។ នៅ​ពេល​ដែល​យើង​មក​រដូវ​ច្រើន ក្លិន​នេះ​នឹង​ធុំ​កាន់​តែ​ខ្លាំង​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្លិន​រដូវ​បែប​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​សារ​តែ​យើង​ផ្អាប់​​សំឡី​អនាម័យ​យូរ​ផង​ដែរ។ ៣. ក្លិន​ឆ្អាប ក្លិន​ប្រភេទ​នេះ អាច​​មាន​ក្លិន​ខ្លាំង​ជាង​​ធម្មតា ហើយ​ក៏​អាច​បញ្ជាក់​ពី​ការ​​បញ្ហា​សុខភាព​ ដូចជា​ការ​ឆ្លង​មេរោគ​ជា​ដើម។ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា ដូចជា​​នោម​ក្រហាយ​ ឬ​រមាស់​ទ្វារ​មាស យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ […]


បញ្ហាស្ត្រីផ្សេងទៀត

មូលហេតុ ៣ យ៉ាងនេះ បណ្ដាលឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើន

ការ​ពិត​ទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ក្នុង​ឆាក​ជីវិត​របស់​ស្រី​ៗ​យើង​។ ប៉ុន្តែ​ គ្នា​យើង​អាច​មាន​ការ​ព្រួយ​បារម្ភ​ ឬ​មិន​ស្រណុក​ចិត្ត​ នៅ​ពេល​ដែល​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ធម្មតា មាន​​ពណ៌​ស និង​ស្អិត ឬ​ពណ៌​ថ្លា និង​រាវ​ ព្រម​ទាំង​មាន​ក្លិន​តិចតួច។ ការ​ធ្លាក់​ទឹក​រម្អិល​ខ្លះ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​​ទ្វារ​មាស និង​ផ្លូវ​ទឹក​នោម ក៏​ដូចជា​ជួយ​ឲ្យ​មាន​ការ​បញ្ចេញ​ជាតិ​​រម្អិល​។ យោង​តាម​ Cleveland Clinic​ ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​ក្នុង​បរិមាណ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ​ បើ​យើង​ធ្លាក់​ទឹក​រម្អិល​តិច​ ឬ​ច្រើន​ជាង​ធម្មតា​ ក៏​មិន​បង្ក​ជា​បញ្ហា​ណា​មួយ​ឡើយ លើក​លែង​តែ​ក្នុង​ករណី​ មាន​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​សំឡី​អនាម័យ​​ជា​ញឹកញាប់។ មូលហេតុ​ដែល​នាំ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ និង​គន្លឹះ​ដោះស្រាយ​ ​​​​​១. រលាក​ទ្វារ​មាស ការ​ធ្លាក់​ទឹក​រម្អិល​ច្រើន​ជ្រុល​ ឬ​រាវ អាច​ជា​សញ្ញា​នៃ​ជំងឺ​រលាក​ទ្វារ​មាស។ ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​៖ ការ​លូតលាស់​​ជ្រុល​នៃ​បាក់តេរី ដែល​ធ្វើ​ឲ្យ​ខូច​តុល្យភាព​នៃ​ទ្វារ​មាស ផ្សិត​លូតលាស់​លឿន​ពេក ​ ពពួក​វីរុស​ដូចជា​HSV និង​HPV រលាក​ដោយ​សារ​សារធាតុ​គីមី​នៅ​ក្នុង​គ្រីម ស្ព្រៃយ៍ និង​សំលៀកបំពាក់ ស្ងួត​ទ្វារ​មាស កង្វះ​អ័រម៉ូន​Estrogen ដោយ​សារ​តែ​កត្តា​វ័យ​ចំណាស់ និង​ការ​អស់​រដូវ ស្រី​ៗ​​អាច​​​ប្រឈម​នឹង​ជំងឺ​រលាក​ទ្វារ​មាស​ច្រើន​ជាង​មួយ​ប្រភេទ​ក្នុង​ពេល​​តែ​មួយ​ ហើយ​ប្រភេទ​នីមួយៗ​មាន​រោគសញ្ញា​ខុស​ៗ​គ្នា។ ជា​ធម្មតា យើង​អាច​សង្កេត​មើល​ការ​ប្រែប្រួល​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ ស្ដើង និង​រាវ មាន​ក្លិន​ខ្លាំង និង​មិន​ស្រួល​ពោះ ឬ​ឈឺ​ទ្វារ​មាស។ ​ដំណោះស្រាយ៖ ពាក់​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ស្អាត […]


ការមករដូវ

អាហារគួរ និងមិនគួរញ៉ាំ ដើម្បីកាត់បន្ថយអាការៈហើមពោះពេលមករដូវ

អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​ធ្លាប់​ជួប​អាការៈ​ដូចជា​ហើម​ពោះ​​ដែរ​​អត់​? ជា​ទូទៅ​ អាការៈ​ហើម​ពោះ​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ចាល់​សារធាតុរាវ ឬ​ហ្គាស។ យ៉ាង​ណា​មិញ បញ្ហា​ហើម​ពោះ​មុន​ និង​អំឡុង​ពេល​មក​រដូវ​ អាច​បង្ក​ឡើង​ដោយ​សារ​​ការ​រំខាន​នៃ​អ័រម៉ូន​ រួម​មាន​អ័រម៉ូន​Progesterone និង​ estrogen។ ពិត​ណាស់​ រាងកាយ​យើង​ផ្ទុក​​ជាតិ​ប្រៃ និង​ទឹក​ច្រើន​ នៅ​ពេល​ដែល​អ័រម៉ូន​ទាំង​នេះ​មាន​ការ​ប្រែប្រួល។ ដូច្នេះ​ហើយ​ ទើប​កោសិកា​រាងកាយ​ចាប់ផ្ដើម​ហើម​ដោយ​សារ​ទឹក​ និង​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ។ ​អាហារគួរញ៉ាំ និងមិនគួរញ៉ាំ ជួយ​កាត់បន្ថយ​អាការៈ​ហើម​ពោះ​ពេល​មក​រដូវ ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​ អំឡុង​ពេល​មក​រដូវ ហើយ​របប​អាហារ​​​​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​អំឡុង​ពេល​នេះ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​ស្វែង​យល់​ពី​ប្រភេទ​​អាហារ​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​ឲ្យ​បាន​ច្បាស់លាស់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​គួរញ៉ាំ ១. បន្លែ​ស្លឹក​បៃតង ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ជាតិ​ដែក​ ជា​រឿង​ធម្មតា​ក្នុង​អំឡុង​ពេល​មក​រដូវ ជា​ពិសេស​ប្រសិនបើ​យើង​មក​រដូវ​ច្រើន​។ មូលហេតុ​នេះ​ហើយ​ ទើប​​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​​មួយ​ចំនួន​អស់​កម្លាំង ឈឺចាប់​រាងកាយ និង​វិល​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​ជាតិ​ដែក​​ក្នុង​រាងកាយ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​អំឡុង​ពេល​មក​រដូវ​​​។ [embed-health-tool-ovulation] ២. ខ្ញី ​ទន្ទឹម​នឹង​នេះ​ដែរ ខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ ហើយ​ក៏​អាច​​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ​ផង​ដែរ​។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​តែ​ខ្ញី​អំឡុង​ពេល​មក​រដូវ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ […]


ការមករដូវ

ស្រីៗមករដូវមិនទៀងបែបនេះ ធ្វើម៉េចដឹងថាមានផ្ទៃពោះ ឬអត់?

រដូវ​មិន​ទៀង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​កំណត់​ថា​ខ្លួន​មាន​ផ្ទៃពោះ​ឬ​អត់ ឬ​ពេល​ណា​ដែល​​មាន​ការ​បញ្ចេញ​មេជីវិតញី? ពិត​ណាស់​ វដ្ដ​រដូវ​​ធម្មតា​របស់​ស្រី​​ៗ​ភាគ​ច្រើន​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ចំណែក​ការ​មក​រដូវ​មិន​ទៀងទាត់​ គឺ​មាន​រយៈពេល​តិច​ជាង​២៤​ថ្ងៃ ឬ​ច្រើន​ជាង​៣៨​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មក​រដូវ​មិន​ទៀង គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ខាង​​ក្រោម​នេះ ជំនួស​ឲ្យ​ការ​បាត់​រដូវ។ សញ្ញា​បង្ហាញ​ថា​មាន​ផ្ទៃពោះ ចំពោះ​អ្នក​មក​រដូវ​មិន​ទៀង ១. ឈាម​ក​កំណើត ឈាម​ក​កំណើត​មិន​មាន​​​​ធ្លាក់​កំណក​​ឈាម​ ​ដូច​ទៅ​នឹង​ការ​មក​រដូវ​​​ធម្មតា​ឡើយ​ ហើយ​ឈាម​នេះ​មាន​សភាព​តិចតួច។ ស្រប​ពេល​ដែល​ឈាម​រដូវ​មាន​ពណ៌​ក្រហម​ ឈាម​ក​កំណើត​មាន​ពណ៌​ផ្កាឈូក​ ឬ​ត្នោត​ និង​​ធ្លាក់​មក​ត្រឹម​តែ​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ចង្អោរ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ចង្អោរ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​ពពោះ​ដំបូង ​ដោយ​ជា​រឿយ​ៗ​ អាការៈ​នេះ​ចាប់ផ្ដើម​នៅ​រយៈពេល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​​បង្ក​កំណើត។ កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​​នៅ​ពេល​ព្រឹក​​ ច្រើន​តែ​មាន​ប្រតិកម្ម​ជាមួយ​អ័រម៉ូន​ ដែល​នាំ​ឲ្យ​មាន​ការ​ចង្អោរ​ញឹកញាប់​នៅ​ពេល​ព្រឹក។ ៣. សុដន់​ហើម​ ឬ​​ឈឺចាប់ ស្រី​ៗ​យើង​ខ្លះ អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​អ័រម៉ូន​ពពោះ​នៅ​លើ​សុដន់​ ដែល​អាច​ធ្វើ​ឲ្យ​សុដន់​ប្រែ​ទៅ​ជា​ហើម​ ឬ​​ឈឺចាប់។ ៤. អស់​កម្លាំង អំឡុង​ពេល​ពពោះ​ដំបូង រាងកាយ​របស់​យើង​នឹង​មានការ​ប្រែ​ប្រួល​​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ទារក​ក្នុង​ផ្ទៃ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស