banner

Subot Icon

ជំងឺមហារីកសួត

Subot Icon

ជំងឺមហារីកពោះវៀនធំ

Subot Icon

ជំងឺមហារីកសុដន់

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី

សំណួរ​ដែល​សួរ​ញឹកញាប់​បំផុត

អ្វី​ទៅ​ជា​ជំងឺ​មហារីក​?

Icon Chevron

ជំងឺ​មហារីក សំដៅ​លើ​ក្រុម​​ជំងឺ​​​កំណត់​ដោយ​ការវិវឌ្ឍ​នៃ​កោសិកា​ខុស​ប្រក្រតី​ដែល​​មិន​អាច​គ្រប់គ្រង​បាន និង​មាន​សមត្ថភាព​ជ្រៀត​ចូល និង​បំផ្លាញ​ជាលិកា​រាងកាយ​ធម្មតា។ ជា​ទូទៅ ជំងឺ​មហារីក​អាច​រាលដាល​ពាសពេញ​រាងកាយ​របស់​យើង​។

សញ្ញា​ និង​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​មាន​អ្វី​ខ្លះ?

Icon Chevron

សញ្ញា និង​រោគ​សញ្ញា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​ មាន​លក្ខណៈ​ខុស​គ្នា​ដោយ​អាស្រ័យ​លើ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ដែល​ត្រូវ​បាន​ប៉ះពាល់។ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​​ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក រួមមាន៖ -អស់កម្លាំង -ដុំ​ពក​​នៅ​ក្រោម​ស្បែក -ប្រែប្រួល​ទម្ងន់​ខ្លួន រួម​ទាំង​​ការ​ស្រក​ ឬ​ឡើង​ទម្ងន់​ដោយ​គ្មាន​មូលហេតុ -​ស្បែក​ប្រែប្រួល​ ដូចជា ស្បែក​ឡើង​លឿង ខ្មៅ ឬ​ក្រហម ដំបៅ​ដែល​មិន​ជា​សះ​ស្បើយ ឬ​ប្រជ្រុយ​ប្រែប្រួល -ប្រែប្រួល​ទម្លាប់​បន្ទោបង់ ឬ​បត់​ជើង​តូច -ក្អក​មិន​បាត់​ ឬ​ពិបាក​ដក​ដង្ហើម -ពិបាក​លេប​អាហារ​ -ស្អក -ពិបាក​រំលាយអាហារ ឬ​មិន​ស្រួល​ខ្លួន​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ -ឈឺ​សាច់ដុំ ឬ​​ឈឺ​សន្លាក់​រ៉ាំរ៉ៃ -គ្រុនក្តៅ​ ឬ​បែក​​ញើស​ពេល​យប់​​ជា​ប្រចាំ -ចេញ​ឈាម​ ឬ​មាន​ស្នាម​ជាំ​ដោយ​គ្មាន​មូលហេតុ។

យើង​អាច​ព្យាបាល​ជំងឺ​មហារីក​ដោយ​វិធី​ណា​ខ្លះ?

Icon Chevron

ការ​ព្យាបាល​ជំងឺ​មហារីក​ រួម​មាន​៖ -ការ​វះកាត់​យក​កោសិកា​មហារីក​ចេញ -ការ​ព្យាបាល​ដោយ​ប្រើ​គីមី ដើម្បី​បង្រួម ឬ​សម្លាប់​កោសិកា​មហារីក -ការ​ព្យាបាល​ដោយ​កាំ​រស្មី ដើម្បី​សម្លាប់​កោសិកា​មហារីក -ការ​ព្យាបាល​ដោយ​អ័រម៉ូន​ ដើម្បី​រារាំង​ការ​លូតលាស់​នៃ​កោសិកា​មហារីក -ការ​ព្យាបាល​ដោយ​ភាព​ស៊ាំ (Immunotherapy) ដើម្បី​ការពារ​រាងកាយ​ប្រឆាំង​នឹង​កោសិកា​មហារីក ឬ​គ្រប់គ្រង​ផល​ប៉ះពាល់​ពី​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេង​ទៀត -ការ​ប្តូរ​កោសិកា​ដើម (Stem cell transplant) ឬ​ការ​ប្តូរ​ខួរ​ឆ្អឹង ដើម្បី​ជំនួស​កោសិកា​ខួរ​ឆ្អឹង​ដែល​បាត់បង់​ដោយ​ការ​ព្យាបាល​ដោយ​គីមី ឬ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​កម្រិត​ខ្ពស់​ខ្លាំង។

យើង​អាច​បង្ការ​ជំងឺ​មហារីក​ដោយ​វិធី​ណា​ខ្លះ?

Icon Chevron

ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ យើង​អាច​អនុវត្តន៍​តាម​តិចនិក​ខាង​ក្រោម​នេះ៖ -ឈប់​ជក់​បារី -ជៀសវាង​​ប៉ះពាល់​នឹង​កម្តៅ​ថ្ងៃ​ច្រើន​ជ្រុល -ញ៉ាំ​របប​អាហារ​សុខភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ និង​បន្លែ ជា​ពិសេស​ជ្រើសរើស​ប្រូតេអ៊ីន​ដែល​គ្មាន​ជាតិ​ខ្លាញ់ និង​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​កែច្នៃ -ហាត់​ប្រាណ​ជា​ប្រចាំ -រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សម​ល្មម -កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​អាកុល​ -ពិនិត្យ​រក​ជំងឺ​មហារីក​ជា​ទៀងទាត់។

ស្វែងយល់ពីហានិភ័យ

មហារីកសុដន់

បើ​​ស៊ាំថ្នាំពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

អ្វីជាបញ្ហាស៊ាំ​ថ្នាំ? ភាពស៊ាំ​នៃ​ថ្នាំ ​តែង​តែ​កើតមាន​ពេល​ព្យាបាល​ជំងឺ​មហារីកសុដន់។​ ពេល​ដែល​មាន​បញ្ហានេះកើត​ឡើង​ គ្រូពេទ្យ​នឹង​រកវិធី​ផ្សេងៗ ​ដើម្បី​បន្ត​ការ​ព្យាបាល​មហារីក​។​ អត្ថបទ​នេះ​ "Hello គ្រូពេទ្យ" នឹង​ប្រាប់​គួរ​ធ្វើ​ម៉េច? ១- ភាពស៊ាំ​​​ថ្នាំ​​ពេលកំពុង​ព្យាបាល​ជំងឺ​មហារីកសុដន់​ រាល់​ការ​ព្យាបាល​មហារីក​ទាំងអស់ ​តែង​មាន​បញ្ហា​ដោយសារ​តែ​​ជំងឹ​អាច​ស៊ាំ​និង​ប្រភេទ​ថ្នាំ ​ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល។​ បើ​​មាន​ភាពស៊ាំ​ ​​ថ្នាំ​ពេល​កំពុង​ព្យាបាល​មហារីក ​មាន​ន័យ​ថាថ្នាំ​ គ្រូពេទ្យ​ប្រើ​លែង​មាន​សកម្មភាព​លើ​កោសិកា​មហារីក​ ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​តែអាច​រីក​​លូតលាស់។​ លើស​ពីនេះ​ភាពស៊ាំ​ថ្នាំ ​ក៏ងាយ​ធ្វើ​ឲ្យ​មហារីក​លាប់ឡើង​វិញ​ផង​ដែរ។​ បញ្ហា​​នេះ អាច​កើតមាន​ ដោយសារ​ថ្នាំ​អសកម្ម​ កោសិកា​គោលដៅ​មាន​ការប្រែ​ប្រួល​ខូច​ DNA​ ឬ​កោសិកា​ស្លាប់់។​ គ្រូពេទ្យ​នឹង​​តាមដាន​ការព្យាបាល​​​ជានិច្ច​ ដើម្បី​ឲ្យដឹង​ថាការ​ព្យាបាល​​​មានប្រសិទ្ធ​ភាព​ ឬអត់។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២- ប្រើ​ថ្នាំលាយ​គ្នា​​កុំ​ឲ្យ​មាន​ភាពស៊ាំ​ តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា ការ​ប្រើ​ថ្នាំ​លាយ​គ្នា អាច​ពន្យា​ភាព​ស៊ាំនៃ​ថ្នាំ។ ​គ្រូពេទ្យ​ ប្រើថ្នាំ​ផ្សេង​​ដើម្បី​​ទប់ស្កាត់​​ភាព​ស៊ាំនេះ ​​ហើយ​បន្តការ​​ព្យាបាល​តាម​​ក្រោយ​វិញ ឬ​គ្រូពេទ្យ​​អាច​ប្រើថ្នាំ​​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​មាន​មុខងារ​តែមួយ​​ដើម្បី​​កាត់បន្ថយ​បញ្ហា​នេះ។​ ការ​ព្យាបាល​ដោយ​ប្រើវិធី​ផ្សេងៗ​គ្នា​​ មាន​ប្រសិទ្ធភាព​​ជាង​​​ព្យាបាល​ដោយ​វិធី​តែមួយ​មុខ។​ ទោះជា​យ៉ាង​ណា គេត្រូវ​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ ដើម្បី​រកវិធី​ដ៏ល្អ​ ប្រឆាំង​ភាពស៊ាំ​ថ្នាំ​លើជំងឺ​មហារីក​សុដន់។​ ៣- អ្វី​ដែល​គួរ​តែធ្វើ​ - ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ -​ បើមាន​ចម្ងល់​ត្រូវសាកសួរពេទ្យភ្លាម - ភាពស៊ាំ​ថ្នាំ ​អាចកើត​មាន​ចំពោះ​អ្នកជំងឺ​គ្រប់រូប​ ប៉ុន្តែ​កុំភ័យ​គ្រូពេទ្យ​នៅមាន​វិធី​ជួយ​បាន។​ អ្វីយើង​ត្រូវ​ធ្វើ​គឺ ​គប្បីធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជា​ការ​ស្រេច។​ ភាព​ស៊ាំនៃ​ថ្នាំ ​ជាបញ្ហាធ្ងន់ធ្ងរ​មួយ នាំឲ្យ​អ្នកស្រាវជ្រាវ​កំពុង​រកដំណោះ​ស្រាយ​យ៉ាង​ស្វិតស្វាញ ​ព្រោះ​ថាបើ​ថ្នាំ​ដែលកំពុង​ប្រើប្រាស់​មិន​អាច​ព្យាបាល​ជំងឺ​បាន ​មនុស្សជា​ច្រើន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត។​   អាន៖ មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ […]

ការការពារ

ការធ្វើរោគវិនិច្ឆយ & ការព្យាបាល

រង្វាស់​សុខភាព​ផ្សេង​ទៀត
មើល​ទាំង​អស់
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ