ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់សមាគម​មហារីក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ពោះវៀន​ធំ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​​មនុស្ស​​ពេញ​វ័យ​​ស្លាប់​ច្រើន​ជាង​គេ​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ ជាក់ស្តែង នៅ​ចុង​សទវត្សរ៍​៩០ ជំងឺ​មហារីក​ពោះវៀន​ធំ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​ទី​៤ ដែល​សម្លាប់​​មនុស្ស​មាន​​វ័យ​​​​ចន្លោះ​ពី​១៨ ដល់​២៥​ឆ្នាំ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤​ ជំងឺ​មហារីក​មួយ​នេះ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​​កំពូល​​តែ​ម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​​ស្រី​វេជ្ជបណ្ឌិត Aparna Parikh ប្រធាន​ផ្នែក​វេជ្ជសាស្រ្ដ​នៃ​មជ្ឈមណ្ឌល​​ព្យាបាល​​ជំងឺ​មហារីក​ពោះវៀនធំ ​Mass ​បាន​ឲ្យ​ដឹង​ថា កត្តា​ហានិភ័យ​ចម្បង​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​នេះ​រួម​មាន​ ប្រវត្តិ​គ្រួសារ ភាព​ធាត់​ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ក្រហម​ និង​សាច់​កែច្នៃ ជំងឺ​រលាក​ពោះវៀន (inflammatory bowel disease) ។ល។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប ក្នុង​ករណី​ដែល​គ្នា​យើង​មាន​រោគសញ្ញា​ណាមួយ​ ដូចជា​ស្រក​ទម្ងន់ លាមក​មាន​ឈាម គេង​មិន​លក់​ ឬ​ទម្លាប់​បន្ទោបង់​ប្រែប្រួល គួរ​ពិគ្រោះ​យោបល់​ និង​ពិនិត្យ​ពោះវៀន​ធំ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ យើង​គួរ​ជៀសវាង​ ឬ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម កុំ​ជក់​បារី ព្រម​ទាំងហាត់​ប្រាណ​ជា​ទៀងទាត់។ [embed-health-tool-bmi] ទន្ទឹម​នឹង​នេះ​ដែរ […]

ស្វែងរក ជំងឺមហារីក

មហារីកមាត់ស្បូន

Uterine Cancer (ជំងឺមហារីកស្បូន)

និយមន័យ ១- អ្វីជាជំងឺមហារីកស្បូន? ជំងឺ​មហារីក​ស្បូន ​ជា​ប្រភេទ​ជំងឺ​មហារីក​កើត​នៅ​ក្នុង​ស្បូន ​ដូច​ជា ស្រទាប់​ក្នុង​របស់​ស្បូន មាត់​ស្បូន ឬ​តួ​ស្បូន។ ស្បូន ​មាន​ទី​តាំង​ស្ថិត​នៅ​ចន្លោះ​ប្លោក​នោម និង​រន្ធ​គូទ មាត់​ស្បូន​ភ្ជាប់​ទៅ​នឹង​ទ្វា​រមាស ឯ​ស្បូន​ភ្ជាប់​ជាមួយ​ដៃ​ស្បូន។ មហារីក​អាច​កើត​ចេញ​ពី​ស្រទាប់​ជាលិកា​នៃស្បូន ប៉ុន្តែ​កម្រ​មាន​ដុំ​សាច់​ប្រភេទ​នេះ​ណាស់។ ២- កើតឡើងញឹកញាប់ឬទេ? បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ភាគ​ច្រើន​កើត​លើស្ត្រី​អស់​រដូវ។ មួយ​វិញ​ទៀត​ អ្នក​វិទ្យាសាស្ត្រ​ ​រក​ឃើញ​ថា ស្រីៗ​ធាត់​ពេក​ក៏​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​មហារីក​នេះ​ដែរ។ រោគ​សញ្ញា ៣- រោគសញ្ញាជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ? មហារីក​ប្រភេទ​នេះ ​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន ​បណ្តាល​មក​ពី​ជំ​ងឺ​ផ្សេង​ៗ។ ហើយ​ក្នុង​ករណី​សង្ស័យ គ្នា​យើង​គួរ​តែ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា​ និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ខណៈ​រោគ​សញ្ញា​ដំបូង​មាន​ដូចជា៖ – មាន​​ហូរ​ឈាម​នៅ​ពេល​រួម​ភេទ ឬ​ក្រោយ​អស់​រដូវ – ឈឺ​ពោះ​ញឹក​ញាប់ – មាន​ធ្លាក់​ស ឬ​មាន​ឈាម​ចេញ​តាម​ទ្វារ​មាស – ស្បូន​ធំ​ជាង​មុន (អាច​ដឹង​ដោយ​អារម្មណ៍) នៅ​មាន​រោគ​សញ្ញា​មួយចំនួនទៀត ​កើត​មាន​ឡើង​ក្រោយ​​មហារីក​រីក​រាល​ដាល​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត​ ដូចជា ​ឈឺ​ក្រពះ ឈឺ​ទ្រូង ការ​ស្រក់​ទម្ងន់។ អាច​នឹងមាន​រោគ​សញ្ញា​មួយ​ចំនួន​​មិន​បាន​រៀប​រាប់​ខាង​លើ។ ប្រសិន​បើ​ស្រីៗ​គ្នា​យើង​មាន​ចម្ងល់​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ។ ៤- ពេលណាគួរទៅជួបពេទ្យ? យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ប្រទះ​បញ្ហា​ដូច​ខាង​ក្រោម៖ – ធ្លាក់​ស​ មាន​ភាព​មិន​ប្រក្រតី ឬ​មាន​ក្លិន និង​ពណ៌ – ត្រូវ​ការ​ជំនួយ​ផ្នែក​អារម្មណ៍ – មាន​ផល​ប៉ះ​ពាល់​ក្រោយ​ព្យាបាល​ ដូចជា ​សញ្ញា​​ឆ្លង​មេ​រោគ (ក្តៅ​ខ្លួន ឈឺ​សាច់ដុំ​ ឈឺ​ក្បាល) ឬ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​មិន​អាច​ពន្យល់​បាន។ បើ​សិន​យើង​ប្រទះ​ឃើញ​រោគសញ្ញា​ដូច​ខាង​លើ […]


មហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន​សាហាវ​ប៉ុនណា អាច​ស្វែងយល់​លម្អិតបាន

មហារីក​កើត​ឡើង​ ពេល​កោសិកា​ក្នុង​ខ្លួន​កកើត​​ឥតឈប់​ឈរ។ រាង​កាយ​​គ្រប់​ទី​កន្លែង សុទ្ធ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​បាន។ មហារីក​មិន​នៅ​ស្ងៀម​មួយ​កន្លែង​ទេ វា​រាល​ដាល​ពាស​ពេញ​រាង​កាយ​យើង។ ពេល​កោសិកា​មាត់​ស្បូន​​​លូត​លាស់​ឥត​ឈប់​ឈរ​ នោះ​បាន​ន័យ​ថា​​ យើង​មាន​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។ ​ជំងឺ​នេះកាច​យ៉ាង​ណា​ខ្លះ? មាន​រោគសញ្ញា របៀប​ការពារ និង​ព្យាបាល​យ៉ាង​ម៉េច​ខ្លះ? ១- កត្តាបង្កឲ្យកើតមហារីកមាត់ស្បូន - មេរោគ Human Papilloma Virus ឬ​ HPV ជា​កត្តា​បង្ក​ធំ​ជាង​គេ​របស់​មហារីក​មាត់​ស្បូន - ​ជក់​បារី៖​ សារធាតុ​គ្រោះ​ថ្នាក់​មាន​ក្នុង​ផ្សែង​បារី អាច​ជ្រាប​ចូល​ក្នុង​សួត និង​អាច​ចូល​ទៅ​កន្លែង​ផ្សេង​ក្នុង​រាងកាយ​អ្នក។ សាធាតុ​ទាំង​នេះ​​ អាច​ធ្វើ​ឲ្យ​កោសិកា​ DNA ​របស់​មាត់​ស្បូន​ខូច​ខាត ហើយ​បង្ក​ឲ្យ​កើត​ជា​មហារីក​មាត់​ស្បូន។ សារធាតុ​ទាំង​នោះ​ ក៏​ជា​អ្នក​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ចុះ​ខ្សោយ​ដែរ។​ វា​ក៏​ទាក់​ទង​ជា​មួយ​ការ​ឆ្លង​មេរោគ HPV ​ដែរ។ - ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ៖​ ប្រព័ន្ធ​ការ​ពារ​ធ្លាក់​ចុះ​ (ដោយ​សារ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ ឬ​ថ្នាំ​បញ្ចុះ​ប្រព័ន្ធ​ការ​ពារ​ដទៃ​ទៀត) ជា​កត្តា​ងាយ​ឆ្លង​មេរោគ​ HPV ​ខ្ពស់ ហើយ​ខ្លួន​យើង​ក៏​ពិបាក​ទប់​ទល់​ជា​មួយ​កោសិកា​មហារីក​បាន​ដែរ។ - ឆ្លង​រោគ​ប្រមេះ៖ ការ​សិក្សា​​រក​ឃើញ​ថា​​ ស្រ្តី​មាន​ឆ្លង​ប្រមេះ​ ងាយ​កើត​មហារីក​មាត់​ស្បូន​ជាង​ស្ត្រី​ដទៃ។ - ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​មិន​គ្រប់​គ្រាន់៖ ញ៉ាំ​អាហារ​​មិន​មាន​​បន្លែ​ផ្លែ​ឈើ អាច​បណ្ដាល​ឲ្យ​​​ប្រឈម​មុខ​ជា​មួយ​ការ​កើត​មហារីក​មាត់​ស្បូន។ - លើស​គីឡូ៖ ស្រ្តី​លើស​គីឡូ ប្រឈម​មុខ​ជា​មួយ​ការ​កើត​​​មហារីក​មាត់​ស្បូន​ប្រភេទ​ adenocarcinoma […]


មហារីកមាត់ស្បូន

តេស្តរកមើលមហារីកមាត់ស្បូន ស្រីៗគួរស្វែងយល់

មហារីក​មាត់​ស្បូន​ ត្រូវចាត់​ទុក​ជា​មហារី​កពេញ​និយម​បំផុត​ចំពោះ​ស្ត្រី​ជុំ​វិញ​ពិភពលោក ហេតុនេះ ស្រីៗត្រូវ​ចេះប្រយ័ត្ន​ប្រយែង​ផង។ បើ​សិន​ជាយើង​ដឹង​ខ្លួន​ទាន់​ពេល ពិសេស​នៅ​ដំណាក់​កាល​ដំបូង គឺ​មាន​ឱកាស​ខ្ពស់​អាច​ទប់​ស្កាត់ គ្រប់​គ្រង​ស្ថាន​ភាព​មហារីក ជួយ​យើង​មាន​សុខភាព​ល្អ​ដូច​ធម្មតា ប៉ុន្តែ​បើ​ធ្ងន់​ធ្ងរ ពិត​ជា​ពិបាក​ព្យាបាល​ណា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​រោគសញ្ញា​ខ្លះរបស់​មហារីក​មាត់​ស្បូន ក៏​ដូច​ជា​វិធី​ធ្វើតេស្ត​រក​មហារីកឲ្យ​បាន​ទាន់​ពេល។​ ១- មូលហេតុបង្ក​ជា​មហារីកមាត់ស្បូន មហារីក​មាត់​ស្បូន​ បង្ក​ដោយ​មេរោគ​ឈ្មោះ Human Papillomavirus ឬ​ហៅ​កាត់​ថា HPV។ ចំពោះ​ស្រីៗ​​ធ្លាប់​រួម​ភេទ​ជា​មួយ​ដៃគូ​មាន​ផ្ទុក​មេរោគ​នេះ យើង​​អាច​ឆ្លង​មេរោគ​នេះ​បាន ខណៈ​មេរោគ​ HPV មាន​​ច្រើន​ប្រភេទ ក៏​មិន​មែន​គ្រប់​​មេរោគ​ HPV សុទ្ធ​តែ​​បង្ក​ឲ្យ​មាន​មហារីក​មាត់​ស្បូន​នោះ​ដែរ។ ទោះ​​យ៉ាង​ណា ស្រីៗគួរ​តែ​ធ្វើ​តេស្ត Pap ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​តេស្ត​ប្រភេទ​នេះ ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​ មុន​ពេល​វា​ក្លាយ​ទៅ​ជា​មហារីក ដើម្បី​អាច​ធ្វើ​ព្យាបាល​​បាន​ទាន់​ពេល។ ២- រោគសញ្ញា​មហារីក​មាត់​ស្បូន រោគ​សញ្ញាមហារីក​មាត់​ស្បូន ឧស្សាហ៍​ប្រទះ​ឃើញ​​មានដូច​ជា៖ – ហូរ​ឈាម​តាម​ទ្វារ​មាស​មិន​ប្រក្រតី – ឈឺ​​ពោះ​ផ្នែក​ខាង​ក្រោម ឬ​ឈឺ​នៅ​ក្នុង​ត្រគាក – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ធ្លាក់​សមិន​ប្រក្រតី Pap tests ​អាច​រក​ឃើញ​ការ​ប្រែប្រួល​កោសិកា​មាត់​ស្បូន​បាន​ទាន់​ពេល បើ​លទ្ធផល​រក​ឃើញ​មាន​កោសិកា​មិន​ប្រក្រតី នោះ​ពេទ្យ​នឹង​ធ្វើ​តេស្ត​មួយ​ផ្សេង​ទៀត​ រក​មើល​កោសិកា​មហារីក​នៅ​មាត់​ស្បូនតែ​ម្តង។ Pap tests ​មិន​មែន​ជា​តេស្ត​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ទេ ក៏​​មិន​អាច​ប្រាប់​​ថា​យើង​មាន​ជំងឺ ឬ​ក៏​អត់​នោះ​ដែរ ប៉ុន្តែ​បើ​លទ្ធ​ផល​តេស្ត​នេះ​មិន​ប្រក្រតី​  ពេទ្យ​នឹង​តម្រូវ​​ធ្វើ​តេស្ត​មួយ​ទៀត […]


មហារីកមាត់ស្បូន

សាកវិធី​សាស្ត្រនេះ កុំឲ្យមហារីកមាត់ស្បូនបំផ្លាញទំនាក់ទំនងប្តីប្រពន្ធយើង

កើត​មហារីក​មាត់​ស្បូន ពិត​ជា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ក៏ពិត​មែន ប៉ុន្តែ​បើ​ប្រហេស​បន្តិច អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​យើង​ល្អក់​កករដោយ​សារ​វាទៀត​ផង។ ព្រោះ​គ្នា​យើង​សុទ្ធ​តែ​ដឹង​ស្រាប់ HPV ដែល​ជា​រោគ​ចម្បង​បង្ក​ឲ្យ​កើត​មហារីក​មាត់​ស្បូន គឺឆ្លង​តាម​ការ​រួមភេទ​តែ​ម្តង។ បើ​មិន​ចង់​មាន​បញ្ហា​នេះ​កើត​ឡើង "Hello គ្រូពេទ្យ" មាន​វិធីសាស្ត្រ​ខ្លះៗ​អាច​ជួយ​ស្រោច​ស្រង់​បាន។ ១- ពិភាក្សាគ្នា ត្រូវ​និយាយ​គ្នាពី​បញ្ហា​មេរោគ HPV ឲ្យបាន​ដឹង​ច្បាស់ ព្រោះ​ពេល​ណា​​ទាំង​ពីរ​នាក់​យល់​ពី​មេរោគ​នេះ​ យើងសុទ្ធ​តែ​​អាច​​ការ​ពារ​ពី​ការ​ឆ្លង​រោគ និង​​មហារីក​មាត់​ស្បូន​បាន។ អាច​នាំ​គ្នា​ទៅ​ជួប​ពេទ្យ ដើម្បី​កាន់​តែ​មាន​ទំនុក​ចិត្ត​។ ករណី​មាន​ផ្ទុក​ HPV មាន​ន័យ​ថា យើង​ធ្លាប់​ប៉ះ​ពាល់​ជា​មួយ​មេរោគ​ HPV ពីមុន​ ប៉ុន្តែ​មិន​មែន​ថា យើង​​ធ្វើ​រឿង​​មិន​ល្អទេ (រួមភេទ​ជាមួយ​ស្រី​ផ្សេង)។ អ៊ី​ចឹង ​ត្រូវ​និយាយ​គ្នា​ឲ្យ​ច្បាស់ ចៀស​វាងមាន​ការ​យល់​ច្រឡំ។ ២- រឿងសំខាន់ៗត្រូវដឹង - មេរោគ HPV មាន​ជាង​ ១០០​ប្រភេទ ក្នុង​នោះ​ប្រមាណ ៣០​ប្រភេទ ដែលកើត​លើ​ប្រដាប់​ភេទ​ និង​ឆ្លង​តាម​ការ​រួម​ភេទ។ ទោះ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ប្រឆាំង​មេរោគ HPV ប្រភេទ​ណា​មួយ​ក៏​ដោយ​ យើង​នៅ​តែ​អាច​ឆ្លង​មេរោគ HPV ពិសេស​ពេល​ប៉ះជា​មួយ​ HPV ប្រភេទ​ផ្សេងទៀត។ - ឆ្លង​មេរោគ​ HPV មិន​មែន​មាន​ន័យ​ថា​ ប្ដី ឬប្រពន្ធ គ្មាន​ភាព​ស្មោះ​ត្រង់​ទេ ព្រោះ​​​ករណី​ខ្លះ […]


មហារីកមាត់ស្បូន

ក្រោយ​ព្យាបាល​​មហារីក​​មាត់​ស្បូន ធ្វើម៉េច​អាចបន្តរស់នៅដោយរីករាយ?

បន្ទាប់​ពី​​ព្យាបាល​​មហារីក​មាត់​ស្បូន​ គ្នាយើង ក៏​ដូច​ជា​ម៉ាក់អ៊ំ តែង​​មាន​កង្វល់​មួយ​ថា​ តើ​​ត្រូវ​ធ្វើ​ម៉េច​បន្តទៀត ​ដើម្បី​អាច​មាន​ជីវិត​រស់​នៅប្រកប​ដោយ​ផាសុកភាព។ ហេតុនេះ "Hello គ្រូពេទ្យ" សូម​ណែនាំការថែទាំងសុខភាព ក្រោយព្យាបាលមហារីកមាត់ស្បូនរួច ដើម្បី​ជួយគ្នា​យើង និងម៉ាក់អ៊ំ អាចបន្ត​រស់​នៅ​ដោយ​សប្បាយ​ចិត្តតទៅ​មុខបាន។ ១- ពិនិត្យសុខភាពឲ្យទៀងទាត់ ត្រូវ​បន្ត​ជួប​​ជា​មួយ​ពេទ្យ​ ព្រោះ​អាច​ថែ​ទាំ​ស្ថាន​ភាព​ជំងឺ​​បាន​ល្អ ​បន្ទាប់​ពី​ព្យាបាល។ ​ប្រាប់​រាល់​បញ្ហា​មិន​ប្រក្រតី​​​ទៅ​ពេទ្យ​ ដើម្បី​ដឹង​ថា​វា​កើត​ឡើង​ម្តង​ទៀត​​ឬអត់។ ពេទ្យ​អាច​​ជួយ​​​ទាន់​ពេល ​បើ​មាន​បញ្ហា​ធ្ងន់​ធ្ងរកើត​ឡើង។ ២- ញ៉ាំអាហារល្អៗសម្រាប់សុខភាព ញុំាអាហារ​ល្អ​ៗ​សម្រាប់​សុខភាព​ សំខាន់​ណាស់​សម្រាប់ម៉ាក់អ៊ំ ឬគ្នាយើង​ទើប​​ព្យា​បាល​​មហារីក​រួច។ អាហារ​ទាំង​នេះ​ ជួយ​ទ្រទ្រង់​សុខភាព និង​កាត់​បន្ថយ​ការ​ហានិភ័យ​បង្ក​ជា​​ជំងឺ​បេះ​ដូង លើស​សម្ពាធ​ឈាម លើស​ទម្ងន់ និង​​ទឹក​នោម​ផ្អែម។ ខណៈ​ម្ហូប​អាហារ​មួយ​ចំនួនល្អ​​សម្រាប់​សុខភាពមាន​ដូចជា៖ - ញ៉ាំ​អាហារ​មាន​វីតាមីន ដូចជា បន្លែ និងផ្លែឈើ - មិន​ត្រូវ​ញ៉ាំ​​អាហារ​សម្រន់​សម្បូរ​​ខ្លាញ់ - ញ៉ាំ​ខ្លាញ់​ល្អ មានក្នុងត្រី ជាពិសេស​ត្រី​សាលម៉ុន ដែលសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ - ញ៉ាំ​អាហារ​ប្រូតេអ៊ីន​មាន​ខ្លាញ់​ឆ្អែត​តិច ដូច​ជា ​ត្រី សាច់​សុទ្ធ ស៊ុត គ្រាប់​ធញ្ញ​ជាតិ​ផ្សេង​ៗ - ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ស្រស់​ៗ អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ពពួកអាហារ​សម្បូរប្រូតេអ៊ីន។ ៣- គិតរឿងល្អៗ មានជំងឺនេះ ភាគច្រើន​គិត​តែ​រឿង​មិន​ល្អ ​ស្ត្រេស ថប់​បារម្ភ […]


មហារីកមាត់ស្បូន

ស្រីៗគួរដឹង! ​មហារីក​​ស្បូន អាចមក​ពី​កត្តា​ទាំង​នេះ

និយាយដល់មហារីកអ្នកណាក៏ភ័យដែរ ប៉ុន្តែមុនកើតមហារីក ម៉េចវាវិវត្តដល់ដំណាក់កាលនេះ? ម៉េចបានវាកើតឡើង? ថ្ងៃមុន “Hello គ្រូពេទ្យ” ធ្លាប់ប្រាប់ស្រីៗគ្នាយើង ពាក់ព័ន្ធរោគសញ្ញាខ្លះៗពីមហារីកមាត់ស្បូន។ តែលើកនេះ យើងនឹងបន្ត​លើក​ពី​កត្តាមួយចំនួនទៀត ដែលអាចបង្កឲ្យកើតជំងឺសាហាវមួយនេះម្ដង។ មាន​ចំណុច​រួមផ្សំ​អី្វ​ខ្លះ ដែល​បង្ក​ជា​រោគ​មហារីស្បូន​នេះ​បាន? ១- កត្តារស់នៅប្រចាំថ្ងៃ - ប្រវត្តិផ្លូវភេទ៖ បើយើងធ្លាប់រួមភេទច្រើន រួមភេទមុនអាយុ ១៨ ឆ្នាំ មានដៃគូរួមភេទច្រើន ឬរួមភេទជាមួយដៃគូដែលមានដៃគូច្រើន យើងកាន់តែប្រឈមឆ្លងមេរោគ HPV និងកើតមហារីកមាត់ស្បូន។ - ជក់បារី៖ ផ្សែងបារីមិនត្រឹមតែប៉ះពាល់ដល់សួតទេ អាចបណ្តាលឲ្យយើងប្រឈមមុខកើតមហារីកច្រើនប្រភេទទៀត។ ផ្សែងបារីចូលក្នុងខ្លួនយើងតាមផ្លូវដង្ហើម រួចបន្តទៅសួត និងបន្តចូលទៅក្នុងរាងកាយទាំងមូល តាមរយៈសរសៃឈាម។ ស្រីៗជក់បារី មានអត្រាកើតមហារីកមាត់ស្បូនច្រើនជាងស្រីៗធម្មតាដល់ទៅ ២ ដងឯណោះ។ សារធាតុក្នុងបារីអាចបំផ្លាញកោសិកា DNA មាត់ស្បូន ធ្វើឲ្យមានមហារីកមាត់ស្បូន។ - ប្រើថ្នាំពន្យារកំណើត៖ ប្រើថ្នាំពន្យារកំណើតលើសពី ៥ឆ្នាំ អាចប្រឈមនឹងមហារីកមាត់ស្បូន ប៉ុន្តែវាបាត់ទៅវិញ ពេលយើងឈប់ប្រើថ្នាំនោះ។ - មិនសូវញ៉ាំបន្លែ ផ្លែឈើ៖ បើយើងមិនសូវញុំាបន្លែ ផ្លែឈើ អាចប្រឈមមុខនឹងជំងឺនេះដែរ។ ២- កត្តាហ្សែន បើយើងមានម៉ាក់ មីង ឬបងប្អូនស្រី ធ្លាប់មានប្រវត្តិកើតមហារីកមាត់ស្បូន […]


មហារីកមាត់ស្បូន

មហារីក​មាត់​ស្បូន បង្ក​ការ​ឈឺ​ចាប់​អី​ខ្លះ? ទប់ទល់​​របៀបណា?

ពិត​ណាស់ មហារីក​មាត់​ស្បូន ​អាច​នាំ​ឲ្យ​គ្នា​យើង​ឈឺ​ចាប់​ខ្លាំង ជា​ពិសេស ត្រង់​ឆ្អឹង និង​ខ្នង ហើយ​ដើម​ហេតុ​បង្ក​ចម្បង​បង្ក​ឲ្យ​ឈឺ​ចាប់ គឺ​ការ​ហើម​តម្រង​នោម។ យ៉ាង​ណា ឈប់​ពិបាក​ចិត្ត​ទៀត​ទៅ “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ខ្លះៗ​ជួយ​គ្នា​យើង ឬ​សម្រាប់​ជួយ​ចាស់ៗ​អាច​បំបាត់​ការ​ឈឺ​ចាប់​ទាំង​នោះ​បាន។ តើ​ឈឺ​អី​ខ្លះ ហើយ​កាត់​បន្ថយ​របៀប​ម៉េច? ១- ចាក់ម្ជុលវិទ្យាសាស្ត្រ ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ចាក់​ម្ជុល​វិទ្យាសាស្ត្រ អាច​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​ផ្នែក​សាច់ដុំ ក៏​ដូច​ជា​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន។ ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ​អាច​ជួយ​រាងកាយ​បញ្ចេញ​សារធាតុ​ម៉្យាង​ ​ជួយ​ឲ្យយើង​មាន​អារម្មណ៍​ធូរ​ស្រាល ពិសេស​នៅ​ពេល​​ ​កន្ត្រាក់​សាច់ដុំ​ ​បង្ក​ដោយ​ជំងឺ​មហារីក​ជា​ហេតុ​នាំ​ឲ្យ​យើង​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ។ ២- ទឹកខ្ញី ទឹក​ខ្ញី ជា​ឱសថ​មួយ​ប្រភេទ ​មាន​ប្រសិទ្ធិភាព​ការ​ព្យាបាល​ការ​ឈឺ​ចាប់។ លើស​ពី​នេះ​ ទឹក​ខ្ញី​មិន​​ប៉ះពាល់​ដល់​ម៉ាក់់អ៊ំ ឬគ្នាយើងមាន​ជំងឺ​មហារីក​ទេ ថែម​ទាំង​អាច​ជួយ​​សុខភាព​កាន់​តែ​ប្រសើរ​ឡើង​ ។ គប្បី​ផឹក​ទឹក​ខ្ញី​ឲ្យ​បាន ៤-៥ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ករណី​​ឈឺ​ចាប់​ធ្ងន់​ធ្ងរ ​អាច​សាកល្បង​ទំពារ​ខ្ញី​តែម្តង។ ៣- សើច អាច​ជា​ករណី​ទៅ​មិន​រួច ពេល​ឈឺ​ចាប់ គ្មាន​អ្នកណា​សើច​ចេញ​ទេ ព្រោះ​ថា​ការ​ឈឺចាប់​បង្ក​ដោយ​ជំងឺ​មហារីក​មាត់​ស្បូន​កាន់​តែ​ខ្លាំង​ឡើង យើង​ចាប់​ផ្តើម​​អារម្មណ៍​កាន់​តែតានតឹង ​កាន់​តែ​គិត​វា​​គ្រប់​ពេល។ យ៉ាង​ណា អាការៈ​ទាំង​នោះ​អាច​ធូរ​ស្បើយ​ឡើង​វិញ ​បើម៉ាក់អ៊ំ​ព្យាយាម​សើច​ឲ្យ​បាន​ច្រើន ​អាច​សាកល្បង​បណ្តោយ​ខ្លួន​ឲ្យ​សើច​បាន​ច្រើន ​តាម​រយៈ​ការ​មើល​រឿង​កំប្លែង វីដេអូ​សប្បាយ​ៗ ឬ​និយាយ​លេង​ជាមួយ​មិត្តភក្តិ ក្រុម​គ្រួសារ ជាដើម។ ​សើច​បានកាន់តែ​ច្រើន […]


មហារីកមាត់ស្បូន

ក្រោយ​ព្យាបាល​មហារីក​​មាត់ស្បូន គួរធ្វើ​អី​ខ្លះ?

ស្រីៗ​មាន​រឿង​ពិបាក​មិន​​ចេះចប់ ពិសេស​បញ្ហា​សុខភាព ព្រោះ​រាងកាយមិន​រឹងមាំ​ដូច​​ប្រុសៗ​ទេ ត្រូវប្រយ័ត្ន​​សុខភាព​ឲ្យ​​ច្រើន។ សម្រាប់​ប្តី ឬកូនៗ ​បើ​អាច​គួរ​ជួយ​មើល​ និង​ណែ​នាំម៉ាក់ៗផង។ បើគ្នាយើង ឬម៉ាក់អ៊ំយើង ទើបព្យាបាល​មហារីក​មាត់​ស្បូន​ ត្រូវ​ធ្វើ​តាម​វេជ្ជបញ្ជា និង​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត ពិសេស​ត្រូវ​ដឹង​អ្វី​​គួរ​ធ្វើ​ និងមិនគួរ​ធ្វើ? ១- ក្រោយព្យាបាលមហារីកមាត់ស្បូន បើក​ចិត្ត​រៀន​រស់​ដោយ​សប្បាយ​រីក​រាយ។ ត្រូវ​ដឹង​ថា ស្រីៗ​ជា​ច្រើន​កើត​មហារីក ​មិន​អាច​ព្យាបាល​ជា​ដាច់​ទេ ​ត្រូវ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​ជា ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គីមី ​កាំរស្មី ឬ​វិធី​ផ្សេងៗ។ រស់​នៅ​ជាមួយ​មហារីក​ ពិតជា​ពិបាក​ខ្លាំង អ៊ីចឹង​ចាំបា​ច់​ទៅ​ពិ​គ្រោះ​ជាមួយ​ពេទ្យ។ ២- តាមដានឲ្យជាប់លាប់ ក្រោយ​ព្យា​បាល​ចប់ គួរ​សួរ​ពេទ្យ​ពី​របៀប​តាម​ដាន និង​ថែទាំ។ ចាំ​បាច់​ត្រូវ​ណាត់​ជួប​ពេទ្យ​ ព្រោះ​វាជា​ឱកាស​សួរ​នាំ ពិនិត្យ តាមដាន​សុខភាព​ ក៏​ដូច​ជា​ពិនិត្យ​អាង​ត្រគាក​ឲ្យ​បាន​ទៀង​ទាត់។ ពេទ្យ​ភាគ​ច្រើន​តែង​ឲ្យ​គ្នា​យើង ឬម៉ាក់អ៊ំ ធ្វើ​តេស្ត Pap ក្រោយ​ព្យាបាល​ឲ្យ​បាន​ទៀងទាត់ ទោះ​ជាសះ​ក៏​ដោយ (ច្រឹប​សាច់​ទៅ​វិភាគ កាត់​ស្បូន កាត់​មាត់​ស្បូន ឬ​ប្រើ​កាំរស្មី)។ ពេទ្យ​ធ្វើ Pap Test យក​កោសិកា​មាត់​ស្បូន តែ​បើ​គ្មាន​មាត់​ស្បូន ពេទ្យ​នឹង​ច្រឹប​យក​សាច់​ពី​ផ្នែក​​​ខាង​លើ​ទ្វារមាស​មក​ពិនិត្យ​វិញ។ តេស្ដ Pap ប្រើ​កាំរស្មី ឬ​រូបភាព​វេជ្ជសាស្រ្ត​ផ្សេងៗ ​អាច​បញ្ជាក់​ពី​រោគ​សញ្ញា​មហារីក […]


មហារីកមាត់ស្បូន

ប្រយ័ត្ន​ផង​ស្រីៗ! បើ​ខ្លាច​កើតមហារីក​​​ស្បូន ត្រូវ​​ចេះ​បង្ការ​

ដូច “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ចឹង ស្រីៗ​គ្នា​យើង មិនងាយ​ស្រួល​ដូច​ប្រុសៗ​ទេ ហើយ​ពួក​ប្រុសៗ​ ក៏​មិន​យល់​អារម្មណ៍​នេះ​យើង​ក្រៅ​ពី​គ្នា​យើង​ផ្ទាល់​ដែរ។ សុខភាព​ទន់​ខ្សោយ ការងារ​ច្រើន បើ​ប្រហែស​បន្តិច ច្បាស់​ជា​មាន​ជំងឺ​កាច​សាហាវ​ភ្លាម ពិសេស​មហារីក​មាត់​ស្បូនតែម្តង។ ប៉ុន្តែ​កុំ​ទាន់​បារម្ភ “Hello គ្រូពេទ្យ” នៅ​គាំទ្រ​គ្នា​យើង ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវកាយ ហើយ​នឹងផ្តល់​ចំណេះ​ដឹងល្អ​ៗ​ជាច្រើន ​ដើម្បី​ការពារ​គ្នាយើង​រហូត បើ​មិន​ចង់​កើត​មហារីក​មាត់​ស្បូន អាន​អត្ថបទ​នេះ​សិន​ទៅ។ តាម​របាយ​ការណ៍​​អង្គការ​ជំងឺ​មហារីក​អាមេរិក American Cancer Society ឆ្នាំ ២០១៦ ករណី​កើត​ថ្មី​នៃ​មហារីក​មាត់​ស្បូន មាន​ដល់​ទៅ​ជិត ១៣ម៉ឺន​នាក់ ក្នុង​នោះ​ប្រមាណ ៤១២០នាក់ បាន​ស្លាប់។ ដូច្នេះ​ទើប​ស្រីៗ​គ្នា​យើង ត្រូវ​តែ​​ដឹង​ច្បាស់​ពី​ជំងឺ​នេះ និង​វិធី​ការពារ​កុំ​ឲ្យ​កើត ហើយ​ខាង​ក្រោម​នេះ​ជា​ចម្លើយ​គ្នា​យើង​ចង់​ដឹង​បំផុត។ [embed-health-tool-bmr] ១- ត្រូវធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា គ្រូពេទ្យ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្រីៗ​គ្នា​យើង ធ្វើ​តាម​គោល​ការណ៍​នេះ​ ដើម្បី​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូន​ទាន់​ពេល​វេលា។ ព្រោះ​បើ​រក​ឃើញ​តាំង​ពី​ចាប់​ផ្តើម​កកើត​ដំបូង​ ​មាន​ឱកាស​អាច​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​បាន៖ - គួរ​ពិនិត្យ​រក​មហារីក​មាត់ស្បូន​នៅ​អាយុ ​២១​ឆ្នាំ ចំពោះ​​ស្រី​អាយុ​ចន្លោះ​ពី ២១-២៩ ឆ្នាំ គួរ​ពិនិត្យ​កោសិកា​មាត់​ស្បូន ​(Pap test) រៀងរាល់ ៣ ឆ្នាំ​ម្តង។ […]


មហារីកមាត់ស្បូន

ចាស់ៗ​មាន​ជំងឺ​នេះ ​ជា​កូន​ជា​ក្មួយ គួរ​ដឹង​ត្រូវ​ថា​ធ្វើ​ម៉េច​​ហើយ

ជា​កូន​ល្អ ក្មួយ​ល្អ ឬ​ក៏​មិត្ត​ល្អ បើ​ម៉ាក់អ៊ំ​ចាស់ៗ ឬ​មិត្ត​ភក្តិ​យើង​កើត​ជំងឺ​មហារីក គួរ​ដឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ជួយ​ពួក​គាត់​អាច​ប្រឈម​មុខ តស៊ូ​ប្រយុទ្ធ​ដើម្បី​បន្ត​ជីវិត​ដោយ​រីករាយ ព្រោះ​ដឹង​ស្រាប់​ហើយ ស្រីៗ​គ្នា​យើង​ពិបាក​គ្រប់​រឿង មិន​ស្រួល​ដូច​ប្រុសៗ​ទេ ពិសេស​មាន​ជំងឺ​មហារីក​មាត់​ស្បូត​តែ​ម្តង។ “Hello គ្រូពេទ្យ” នៅ​គាំ​ទ្រ​គ្នា​យើង​ជានិច្ច ហើយ​អត្ថបទ​នេះ អាច​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ត្រូវ​ដឹង អ្វី​ត្រូវ​ធ្វើ ដើម្បី​ជួយ​ពួកគាត់​ដើរ​ឆ្លង​ពេល​វេលា​ដ៏​ពិបាក​មួយ​នេះ។ ១- គួរដឹងអ្វីខ្លះពីជំងឺមហារីកមាត់ស្បូន? អ្វី​យើង​ត្រូវ​ធ្វើ​ដំបូង​បង្អស់ ស្វែង​យល់​ពី​រឿង​រ៉ាវ​ម៉ាក់អ៊ំ ឬ​មិត្តភក្តិ​យើង​បាន​ឆ្លង​កាត់​ ​អាច​ជួយ​ដោះស្រាយ​ចម្ងល់​សម្រាប់​ខ្លួន​យើង​ផ្ទាល់ ព្រោះ​មហារីក​មាត់ស្បូន​ កើត​ឡើង​នៅ​ពេល​មាន​ដុំ​សាច់​ ស្លូត វិវត្តទៅ​ជា​ដុំសាច់​កាច ​លូតលាស់​ខុស​ប្រក្រតី​ក្នុង​មាត់​ស្បូន​ ផ្នែក​ខាង​ក្រោម​ស្បូន។ មុយតាស្យុង​នៃ DNA (ហ្សែនខូច) ​និងមេរោគ HPV ​ជា​មូលហេតុ​បង្កជា​មហារីក​មាត់​ស្បូន​ ធ្វើ​ឲ្យ​កោសិកា​​ប្រែប្រួល និង​ការ​លូតលាស់​លឿន​ បង្កជា​មហារីក ហើយ​ការ​ព្យាបាល​ជំងឺ​កាច​សាហាវ​នេះ មាន​ច្រើន​ប្រភេទ​ ដូច​ជា វះ​កាត់ ​បាញ់​កាំរស្មី ​ចាក់​ថ្នាំ​គីមី ឬ​​ព្យាបាល​ប្រើថ្នាំ អាស្រ័យ​លើ​កម្រិត ​និង​ស្ថាន​ភាព​ជំងឺ។ គ្រូពេទ្យ​អាច​ណែនាំ​ពី​ការ​ព្យាបាល​​មាន​ប្រសិទ្ធិ​ភាព ប៉ុន្តែ​វា​អាច​មាន​ផល​ប៉ះពាល់​ដូចជា​ ល្ហិត​ល្ហៃ បញ្ហា​ពោះវៀន តម្រង​នោម ផ្លូវ​ភេទ និង​ផ្លូវចិត្ត។ ២- ដឹងថាម៉ាក់អ៊ំយើងមានអារម្មណ៍យ៉ាងម៉េចអត់? ទោះ​ជា​ម៉ាក់អ៊ំ ឬ​មិត្ត​យើង […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស